Archive for May, 2007

ថ្ងៃ​ ពុធ​ -​ ទី​ -​ ០៩​ -​ ០៥​ -​ ២០០៧៖​ ហ៊ុន សែន​ ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​១១៤​ នៃ​ច្បាប់​ការងារ​ដែល​កំពុង​ប្រឆាំង​យ៉ាងខ្លាំងក្លា​ពី​សហជីព

Posted on Wednesday, 9 May 2007. Filed under: សប្ដាហ៍ទី ៤៤៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៤៥

នៅ​ក្នុង​ការ​និយាយ​យ៉ាង​ប៉ប៉ាច់ប៉ប៉ោច​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ក្បែរ​វិមានឯករាជ្យ​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ ហ៊ុន សែន​បាន​ដាក់​ការ​ជម្រុញ​ឲ្យ​​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​១១៤​ នៃ​ច្បាប់​ស្ដីពី​ការងារ​ ។​ ដែល​ការ​ទាមទារ​នេះ​ បាន​ក្លាយ​ទៅជា​ប្រធានបទ​ប្រឆាំង​តប​ត​យ៉ាង​ស្រួចស្រាល់​ពី​បណ្ដា​​​អង្គការ​សហជីព​ កម្មករ​ជាច្រើន​ ។​ ដោយ​ថា​វា​​​​​​​នឹង​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​-កម្មការិនី​ធ្ងន់ធ្ងរ​ណាស់។
នៅ​ក្នុង​​​ការ​និយាយ​ដោយ​ពុំសូវ​ទទួល​បាន​ការចាប់អារម្មណ៍​ ពី​បណ្ដា​​សិស្ស​និស្សិត​ ដែល​មក​ទទួល​សញ្ញាប័ត្រ​ កាល​ពីម្សិលមិញ​ ហ៊ុន សែន​ បាន​លើកឡើង​ថា​ សូម​ថ្លែង​អំណរគុណ​ចំពោះ​សហជីព​នានា​ ដែល​បាន​គាំទ្រ​ចំពោះ​ការ​ ធ្វើ​វិសោធនកម្ម ​នៃ​ច្បាប់​ការងារ​ ។​ អ្វី​ដែល​ ហ៊ុន សែន​និយាយ​ថា​សហជីព​នានា​នៅ​ពេលនេះ​ គឺ​សំដៅ​ទៅ​ដល់​សហជីព​ចំនួន​មួយ​ ដំបរ​ស្វា​ដែល​រដ្ឋាភិបាល​​​​​បាន​បង្កើត​ឡើង​ ដើម្បី​តទល់​ជាមួយ​សហជីព​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ កម្មករ​ កម្មការិនី​ពិតប្រាកដ ​ក្រោម​ល្បិច​យុទ្ធសាស្ត្រ​បន្លា​មុត​ យក​បន្លា​ជួស។
ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ សហជីព​លើក​ជើង​ទាំងនោះ​បាន​ផ្ញើ​ញត្តិ​ទៅ​សាទរ​ចំពោះ​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​១១៤​ នៃ​ច្បាប់​ការងារ​ ដែល​នឹង​នាំ​ទៅ​រក​ការ​បំផ្លាញ​ផលប្រយោជន៍​កម្មករ​ -​ កម្មការិនី​ធ្វើការ​វេណយប់​យ៉ាង​ធ្ងន់ធ្ងរ។
បើ​យោង​ទៅ​តាម​មាត្រា​នេះ​ កម្មករ​ -​ កម្មការិនី​ដែល​ធ្វើការ​យប់​ នឹង​ត្រូវ​បាន​គេ​ផ្ដល់​ប្រាក់​បៀវត្ស​ក្នុង​កម្រិត​២០០​ ភាគរយ​ ។​ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​វិសោធនកម្ម​ ត្រូវ​បាន​គេ​ជឿ​ថា​ ប្រាក់​កម្រៃ​សម្រាប់​អ្នក​ធ្វើការ​វេណយប់​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ -​ ទី​ -​ ០៨ -​ ០៥​ -​ ២០០៧៖​ UNDP : កម្ពុជា​ត្រូវ​ក​សាង​សមត្ថភាព​ដើម្បី​ចាំ​ទទួល​ផល​ពី​ប្រេង​កាត

Posted on Tuesday, 8 May 2007. Filed under: សប្ដាហ៍ទី ៤៤៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៤៥

ភ្នំពេញ: លោកស្រី​អាន់ អ៊ីសាបែល ឌិគ្រីប ប្លាតូ​ នាយិកា​កម្មវិធី​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ បាន​ថ្លែង​ទៅកាន់​អ្នក​ធ្វើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​គេ​បាន​អញ្ជើញ​មក​បណ្ដុះបណ្ដាល​អំពី​ «ការ​កសាង​សមត្ថភាព​ស្ដីពី​ការ​សម្រេច​ចិត្ត​ចំណាយ​មូលធន»​ កាល​ពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​ថា​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ចំណូល​ច្រើន​ពី​ប្រេង​​និង​ឧស្ម័ន​ធម្មជាតិ​នា​ពេល​អនាគត​នេះ​ បើ​គ្មាន​សមត្ថភាព​ផ្ទៃក្នុង​ខ្លាំងក្លា​ក្នុង​ការ​វាយតម្លៃ​ចំណាយ​ទៅលើ​គម្រោងការ​ផ្សេងៗ​ទេ​នោះ​ ប្រទេស​កម្ពុជា​ពិត​ជា​នឹង​មាន​ហានិភ័យ​ជាមិនខាន​ដែល​មួយ​ផ្នែក​នៃ​ចំណូល​បាន​ពី​ប្រេង​និង​ឧស្ម័ន​នោះ​អាច​ត្រូវ​បាន​វិនិយោគ​ទៅ​ក្នុង​គម្រោង​នានា​ដែល​នឹង​ទទួល​ផល​វិជ្ជមាន​ឬ​បាន​ផល​តែ​ពាក់កណ្ដាល​សម្រាប់​សេដ្ឋកិច្ច​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា។
លោកស្រី​មាន​ប្រសាសន៍​ថា​ជា​ចៃដន្យ​អាក្រក់​ប្រទេស​ដែល​មាន​ធនធាន​សម្បូរ​បែប​ជាច្រើន​ហើយ​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​ជួប​រឿង​អាក្រក់​និង​អវិជ្ជមាន​នោះ។​ ប្រាក់ចំណូល​បាន​មកពី​ធនធាន​ធម្មជាតិ​យក​ទៅ​វិនិយោគ​ចូល​ទៅ​ក្នុង​គម្រោង​នានា​ហើយ​ផ្ដល់​ផល​ឱ្យ​ប្រជាជន​ខ្លួន​បាន​តែ​តិចតួច​ប៉ុណ្ណោះ​ ទន្ទឹម​នោះ​មាន​ប្រទេស​ខ្លះ​ទៀត​ជា​ញឹកញាប់​បែរ​ជា​មាន​ការ​បាត់បង់​ខូចខាត​ឬ​អស្ថិរភាព​ទៅ​វិញ​ក្រោយ​ពី​ទទួល​បាន​ចំណូល​ច្រើន​ពី​ធនធាន​ធម្មជាតិ។
អ្នកស្រី​អាន់ អ៊ីសាបែល​ មាន​ប្រសាសន៍​ទៀត​ថា​ ដូច្នេះ​ប្រទេស​កម្ពុជា​ក្នុង​ខណៈ​ពេល​ដែល​ចំនួន​ពិតប្រាកដ​នៃ​ចំណូល​បាន​ពី​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ មិនទាន់​ដឹង​ពិតប្រាកដ​នៅ​ឡើយ​វា​មិន​ឆាប់​ពេក​ទេ​ដែល​យើង​ចាប់ផ្ដើម​ធ្វើ​ការ​កសាង​សមត្ថភាព​និង​កសាង​ប្រព័ន្ធ​ទាំងឡាយ​ឱ្យ​មាន​ស្រាប់​ ដើម្បី​គ្រប់គ្រង​ចំណូល​នោះ។
លោកស្រី​បាន​បន្ថែម​ថា​ ទោះបីជា​យ៉ាងណា​ក៏ដោយ​​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អនុវត្ត​កំណែ​ទម្រង់​ជាច្រើន​រួមមាន​កម្មវិធី​កំណែ​ទម្រង់​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។​ ការ​អនុវត្តន៍​កម្មវិធី​កំណែ​ទម្រង់​នេះ​នឹង​ផ្ដល់​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​អំណាច​មួយ​សម្រាប់​ធានា​លទ្ធផល​ប្រសើរ​បំផុត​ពី​ការ​ប្រើប្រាស់​ចំណូល​ ដែល​បាន​មក​ពី​ធនធានធម្មជាតិ​​នៅ​ពេល​អនាគត។
យោងតាម​ឯកសារ​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​កាល​ពី​សប្ដាហ៍​មុន​នេះ​គេ​ប៉ាន់​ថា​ ផល​ចំណូល​បាន​ពី​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​របស់​កម្ពុជា​នៅ​អនាគត​ គឺ​មាន​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ​ ហើយ​ផល​នោះ​ប៉ាន់​ថា​អាច​ទទួល​បាន​នៅ​ឆ្នាំ​២០១០។
អ្នកស្រី​អាន់ អ៊ីសាបែល​ មាន​ប្រសាសន៍​ដែរ​ថា​ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​កម្ពុជា​គឺ​បន្ថយ​ជា​អប្បបរមា​ហានិភ័យ​នៃ​ជំងឺ​ហុល្លង់​និង​បង្កើន​ជា​អតិបរមា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ និង​ជំនឿ​វិនិយោគ​ចំណែក​ដ៏​ធំធេង​នៃ​ចំណូល​បាន​មកពី​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នា​អនាគត​ឱ្យ​ចូល​ទៅ​ក្នុង​វិស័យ​ជនបទ​ទាំងឡាយ​ជាពិសេស​គឺ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​តាមរយៈ​ការ​ពង្រីក​ឱ្យ​បាន​ច្រើន​ថែមទៀត​ការ​អប់រំ​ជា​មូលដ្ឋាន​ សុខាភិបាល​និង​អនាម័យ​ទឹក​ ។​ ជាពិសេស​បញ្ហា​អគ្គិសនី​វូបនីយកម្ម​ ផ្លូវថ្នល់​ជនបទ​និង​ប្រព័ន្ធ​ធារាសាស្ត្រ៕​ រស្មី​កម្ពុ​ជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤២៧៨ ​ ថ្ងៃ​ អង្គារ ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ -​ ទី​ -​ ០៧​ -​ ០៥​ -​ ២០០៧៖ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ថា​ហ៊ុន សែន​គ្មាន​គំរោង​គ្រប់គ្រង​ព្រៃឈើ​ទេ​

Posted on Monday, 7 May 2007. Filed under: សប្ដាហ៍ទី ៤៤៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៤៥

នៅ​ពេល​ចូលរួម​ក្នុង​ប្រជុំ​ក្នុង​កម្មវិធី​មួយ​នា​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី​ដើម្បី​រក​វិធី​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ ប្រធាន​ការិយាល័យ​ ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​រាយការណ៍​ប្រាប់​អង្គប្រជុំ​ក្នុងពេលនោះ​ថា​ ខាង​ធនាគារ​ពិភពលោក​ នៅ​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​ជានិច្ច​ ឲ្យ​តែ​រដ្ឋាភិបាល​នេះ​មាន​គម្រោងការណ៍​ ជាក់លាក់​ជាថ្មី​ ក្នុង​ការ​គ្រប់គ្រង​សម្បត្តិ​ព្រៃឈើ​ឡើងវិញ​ ។
លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ បាន​ថ្លែង​បន្ត​ទៀត​ថា​ ប្រទេស​កម្ពុជា​មាន​ភ័ព្វសំណាង​ណាស់​ ព្រោះ​ផ្ទៃដី​របស់​ប្រទេស​មួយ​នេះ​មាន​៦០​ភាគរយ​គ្របដណ្ដប់​ដោយ​ព្រៃឈើ​។​ ប៉ុន្តែ​នៅ​ពេល​កន្លង​ ទៅ​ថ្មីៗ​នេះ​ យើង​បាន​និយាយ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពី​រឿង​គ្រប់គ្រង​ព្រៃឈើ​ឡើងវិញ​ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ អះអាង​ថា​ គាត់​គ្មាន​គម្រោង​ការណ៍​គ្រប់គ្រង​ព្រៃឈើ​ទេ​ឥឡូវ​នេះ​។
ប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​រូប​នេះ​ បាន​សង្កត់ធ្ងន់​ថា​ ពេល​យើង​ និយាយ​ជាមួយ​រដ្ឋមន្ត្រី​ គឺ​គាត់​បាន​បញ្ជាក់​ច្បាស់​ថា​ គាត់​មិន​ចង់​ឲ្យ​ការ​កាប់​ឈើ​ធំដុំ​សម្រាប់​នាំចេញ​ ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ទេ​។​ ហើយ​ថា​ វា​នឹង​ធ្វើ​ឲ្យ​ខូច​ព្រៃឈើ​និង​ខូច​ដល់​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ ដែល​កម្ពុជា​បាន​ប្រឹងប្រែង​កសាង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។
មិន​តែ​ប៉ុណ្ណោះ​ លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ បាន​លើក​យក​សម្ដី​បុរស​ខ្លាំង​ ហ៊ុន សែន​ មក​ អត្ថាធិប្បាយ​បន្ថែម​ទៀត​ថា​ គាត់​ចង់​ឲ្យ​មាន​ការ​កាប់​ត្រឹមតែ​ប្រើប្រាស់​ ក្នុង​ស្រុក​ប៉ុណ្ណោះ​។​ ហើយ​នៅ​ ពេល​នេះ​ការ​កាប់​ឈើ​ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង​។
ដូច្នេះ​ការ​កាប់​ព្រៃឈើ​ដែល​ពួក​គេ​កំពុង​តែ​ប្រព្រឹត្ត​នៅ​ពេលនេះ​ គឺ​ជា​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ [...]

Read Full Post | Make a Comment ( None so far )

Liked it here?
Why not try sites on the blogroll...