Archive for September, 2007
២៩-០៩-២០០៧៖ លោកសុខ អាន ៖ ប្រព័ន្ធផ្សព្វផ្សាយ ក៏អាចជា “កាំបិតមុខ២” បើសិនប្រើប្រាស់មិនត្រឹមត្រូវតាមតួនាទី
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៥
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ដោយសារឥទ្ធិពលនៃសាកលភាវូបនីយកម្មវប្បធម៌ទំនើបបរទេសអាចធ្វើឲ្យយើងភ្លេចនូវអ្វីដែលជាវប្បធម៌យើង ។ ដើម្បីកាត់បន្ថយនិងទប់ស្កាត់ឥទ្ធិពលអវិជ្ជមានពីចរន្តសកលភាវូបនីយកម្មវិទ្យុ - ទូរទស្សន៍មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយប្រពៃណីទំនៀមទំលាប់ វប្បធម៌និងអត្តសញ្ញាណជាតិដើម្បីបំផុសការនិយមវប្បធម៌រស់រវើករបស់ប្រជាជាតិយើង ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អានបានលើកឡើងឲ្យដឹងបែបនេះនៅក្នុងឱកាសអញ្ជើញចូលរួមបិទសិក្ខាសាលាជាតិស្ដីពី ”តួនាទីវិទ្យុនិងទូរទស្សន៍ក្នុងការអភិវឌ្ឍន៍កម្ពុជា” កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧នៅរាជបណ្ឌិតសភាកម្ពុជា ក្រុងភ្នំពេញ ។ មានប្រសាសន៍បន្តលោកឧបនាយករដ្ឋមន្ត្រីសុខ អានបានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិតជាភ្នាក់ងារផ្ដល់ព័ត៌មានមួយដ៏សកម្មក្នុងគោលដៅផ្ដល់ការពិតនិងឆ្លុះបញ្ចាំងសង្គមដើម្បីជួយតំរែតំរង់សកម្មភាពជ្រុលហួសហេតុក្នុងចលនាសង្គមដែលជាឥទ្ធិពលពីខាងក្រៅឲ្យត្រឡប់មករកសកម្មភាពត្រឹមត្រូវដែលមិនបង្កគ្រោះថ្នាក់មិនធ្វើឲ្យប៉ះពាល់ដល់តំលៃនៃវប្បធម៌ប្រពៃណីឬសីលធម៌ដ៏ផូរផង់របស់សង្គម ហើយឈានទៅថែរក្សាអត្តសញ្ញាណជាតិឲ្យបន្តរស់រានមានជីវិតទៅបានក្រោមឥទ្ធិពលគ្របដណ្ដប់របស់ចរន្តសកលភាវូបនីយកម្ម ។ ដោយសារតួនាទីបែបនេះទើបប្រព័ន្ធផ្សព្វផ្សាយបានក្លាយខ្លួនទៅអ្នកអភិរក្សនិងអភិវឌ្ឍន៍សង្គមទៅតាមទិសដៅមួយដ៏ត្រឹមត្រូវជាក់លាក់ ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានបង្ហាញបន្តថា ប្រព័ន្ធផ្សព្វផ្សាយក៏អាចជា ”កាំបិតមុខ២”ពីព្រោះវាអាចក្លាយជាសត្រូវរបស់ការអភិវឌ្ឍន៍សង្គមអាចធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ បើសិនជាយើងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមត្រូវតាមតួនាទីដោយមិនបានគិតទៅលើបែបផែននៃឥទ្ធិពលអាក្រក់របស់វាទេនោះ ។ តើតទៅមុខទៀតយើងគួរគប្បីរៀបចំប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមរបៀបណាដើម្បីរក្សានូវតួនាទីនិងប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍន៍សង្គម?
ទោះបីជាយ៉ាងណាក៏ដោយក៏លោកឧបនាយករដ្ឋមន្ត្រីសុខ អានមានសេចក្ដីសង្ឃឹមនិងជឿជាក់ថា ក្រោយពីសិក្ខាសាលានេះបញ្ចប់ទៅប្រព័ន្ធផ្សព្វផ្សាយរបស់យើង ជាពិសេសវិទ្យុនិងទូរទស្សន៍នឹងទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការអភិវឌ្ឍន៍សង្គមជាតិការថែរក្សាស្ថេរភាពនិងសន្តិភាពព្រមទាំងតំលៃវប្បធម៌ប្រពៃណីជាតិ ៕ កម្ពុជាថ្មី ៖ ឆ្នាំទី ៦ លេខ ១៤៥៨ ថ្ងៃ សៅរ៍ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០០៧
កាសែតដែលចេញលក់នៅ
ថ្ងៃ [...]
២៨-០៩-២០០៧៖ សម្ដេចហ៊ុនសែន «ខ្ញុំមិនចង់ឃើញអ្នកសារព័ត៌មានណាម្នាក់ជាប់គុកដោយសារការសរសេរអត្ថបទនោះទេ»
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៥
សៀមរាប ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អះអាងនៅចំពោះមុខអ្នកចូលរួមប្រមាណ១២០នាក់មកពី៤២ប្រទេសថា «រាជរដ្ឋាភិបាលកម្ពុជាអបអរសាទរចំពោះមតិរបៀបណាក៏ដោយ លើកលែងតែវេទិកាដែលបញ្ចេញមតិញុះញង់ឲ្យមានសង្រ្គាម ឲ្យមានអំពើហិង្សា ឲ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ជនជាតិដែលច្បាប់ក៏ដូចជាសិទ្ធិមនុស្សហាមឃាត់» ។
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានបង្ហាញនូវទស្សនៈរបស់ខ្លួនថា រូបលោកផ្ទាល់ «មិនចង់ឃើញអ្នកសារព័ត៌មានណាម្នាក់ជាប់គុកដោយសារការសរសេរអត្ថបទ ហើយរដ្ឋាភិបាលក៏មិនចង់ចំណាយប្រាក់កាក់ទៅលើការចិញ្ចឹមមនុស្សក្នុងពន្ធនាគារបែបនោះដែរ ។ នេះជារឿងដែលយើងមិនចង់ឃើញ» ។
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសថ្លែងបើកសិក្ខាសាលាក្រៅផ្លូវការលើកទី៨របស់ ASEM (កិច្ចប្រជុំអាស៊ីអឺរ៉ុប) ស្ដីពីសិទ្ធិមនុស្ស សេរីភាពការបញ្ចេញមតិដែលបានប្រព្រឹត្តធ្វើនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ខែកញ្ញានេះ ។
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា សិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ សុទ្ធតែអាចកើតមាន មិនបាច់ប្រកាន់ស្ថានភាពក្រឬមាន របបនយោបាយ ជនជាតិសាសនានោះទេ ។ ក្នុងស្មារតីនេះសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សមានជាប់នឹងខ្លួនមនុស្ស ហើយដែលគ្រប់គ្នាត្រូវតែគោរពការពារនិងអភិវឌ្ឍន៍សិទ្ធិនេះឲ្យកាន់តែរីកចម្រើនធំធាត់ថែមទៀតស្របទៅនឹងសេចក្ដីត្រូវការរបស់មនុស្ស ។ ជាការពិតទៅសេរីភាពនៃការបញ្ចេញមតិត្រូវបានគ្រប់មនុស្សគិតទាំងប្រជាជនកម្ពុជាផង ចាត់ថាជាធាតុដ៏ចាំបាច់សម្រាប់ការទាក់ទងគ្នា និងសម្រាប់ការផ្ដល់យោបល់ទៅវិញទៅមក ដើម្បីធ្វើឲ្យសេរីភាពរស់នៅមានសេចក្ដីសុខ មានការរីកចម្រើននិងមានផលប្រយោជន៍ដូចៗគ្នា ។
សម្ដេចហ៊ុន សែន [...]
២៧-០៩-២០០៧៖ អំពើពុករលួយនិងភាពមិនប្រក្រតីក្នុងសាលាក្ដីខ្មែរក្រហមត្រូវបានលាតត្រដាងជាសាធារណៈ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៥
តាមរបាយការណ៍ចុងក្រោយរបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញពីការរីកចំរើននៅក្នុងសាលាក្ដីខ្មែរក្រហម លាយឡំជាមួយបញ្ហាគួរឲ្យព្រួយបារម្ភជាច្រើន ។ របាយការណ៍របស់អង្គការ OSJI ចំនួន១៣ទំព័របានលើកឡើងពីការចាប់ខ្លួន នួន ជា អតីតបងធំទី២ និងជាប្រធានរដ្ឋសភានៃរបបខ្មែរក្រហម និងកាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង រួមទាំងការរីកចំរើនផ្សេងទៀត ។ ទន្ទឹមនឹងនេះអង្គការ OSJI បានសម្ដែងសេចក្ដីព្រួយបារម្ភទៅលើបញ្ហាជាច្រើនដែលកំពុងញាំញីនៅក្នុងសាលាក្ដីខ្មែរក្រហម ។
សេចក្ដីព្រួយបារម្ភរបស់អង្គការ OSJI គឺមានពាក់ព័ន្ធទៅនឹងឯករាជ្យភាពរបស់សាលាក្ដីបញ្ហាជនរងគ្រោះមិនទាន់បានចូលរួមនៅក្នុងសាលាក្ដី ផ្នែកការពារសាក្សី ជនរងគ្រោះពុំមានលុយកាក់គ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារនេះ ។ អង្គការ OSJI ចាត់ទុកថា នេះជាការប្រឈមមុខជាបន្ទាន់ក្រៅពីបញ្ជាក់នូវសេចក្ដីបារម្ភផ្សេងៗទៀតដូចជាបញ្ហាខ្វះខាតថវិកា បញ្ហាសាលាក្ដីនៃអង្គបុរេជំនុំជម្រះ ដែលត្រូវធ្វើសវនាការជាសាធារណៈ ដើម្បីដោះស្រាយវិវាទក្នុងការចោទប្រកាន់ទោសជាដើម ។
ពាក់ព័ន្ធនឹងសាលាក្ដីខ្មែរក្រហមនេះដែរ កាសែតអាមេរិកាំងមួយបានចុះផ្សាយអត្ថបទ កាលពីថ្ងៃអង្គារ ទី២៥ ខែកញ្ញា ដោយបង្ហាញអំពីភាពមិនប្រក្រតីក្នុងការជ្រើសរើសបុគ្គលិកសម្រាប់បម្រើការក្នុងសាលាក្ដី ពិសេសដែលកំពុងដំណើរការទៅមុខទាំងរយីករយាក ។ ការចុះផ្សាយរបស់កាសែតអាមេរិកាំងបានធ្វើឲ្យភ្នាក់ងារកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិហៅកាត់ថា UNDP មានកេរ្តិ៍ឈ្មោះមិនសូវល្អផងដែរ ព្រោះ UNDP អត់បានតាមដានភាពប្រក្រតីដែលកើតឡើងក្នុងសាលាក្ដីយ៉ាងពេញបន្ទុកនោះទេ ។
ក្រុមសវនាកម្មអង្គការសហប្រជាជាតិ [...]
២៦-០៩-២០០៧៖ សុន ឆ័យ: ការធ្វើសម្បទានរបស់រដ្ឋាភិបាលហ៊ុន សែន កន្លងមក សុទ្ធតែជារឿងខុសច្បាប់
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៥
ខណៈដែលរដ្ឋសភាទើបបានអនុម័តរួចរាល់ទៅលើសសេចក្ដីព្រាងច្បាប់ ស្ដីពីសម្បទានកាលពីពេលថ្មីៗនេះ លោក សុន ឆ័យ បានរំឭកឲ្យសាធារណជនដឹងថា ការធ្វើសម្បទានកន្លងមក ដោយរដ្ឋាភិបាលទៅឲ្យផ្នែកឯកជន គឺសុទ្ធសឹងតែជារឿងខុសច្បាប់ទាំងអស់ ។
សម្រាប់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលបានចាត់ទុកថាការធ្វើសម្បទាន របស់រដ្ឋាភិបាលនាពេលកន្លងមក សុទ្ធសឹងតែជារឿងខុសច្បាប់ ស្ថិតត្រង់ថា ការធ្វើសម្បទានទាំងនោះបានផ្ដួចផ្ដើមឡើងដោយស្ងាត់ៗរវាងផ្នែកឯកជន និងអ្នកមានអំណាចក្នុងរដ្ឋាភិបាលក្រោមអំពើពុករលួយ ដោយពុំមានការដាក់ឲ្យដេញថ្លៃជាតម្លាភាព និងគិតគូរពីអត្ថប្រយោជន៍របស់ជាតិឡើយ ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ បានបន្តលើកឡើងថា មានករណីជាច្រើនដែលរដ្ឋាភិបាលបានធ្វើសម្បទាន ដោយគ្មានគោលការណ៍ត្រឹមត្រូវ មិនបានពិនិត្យអំពីលក្ខខណ្ឌដើម្បីធានាអំពីផលប្រយោជន៍សម្រាប់ជាតិ ចំពោះការផ្ដល់សម្បទានទាំងនោះដូចជា ការកសាងផ្លូវ ការធ្វើទំនប់វារីអគ្គិសនី ការធ្វើសម្បទានប្រាសាទអង្គរវត្ត ទៅឲ្យក្រុមហ៊ុនសូគីម៉ិច និងព្រលានយន្តហោះជាដើម ។
ហើយអ្វីដែលគ្រោះថ្នាក់បំផុតសម្រាប់ជាតិ និងប្រជាពលរដ្ឋនោះ គឺការធ្វើសម្បទានដីធ្លីទៅឲ្យក្រុមហ៊ុនឯកជន ។
បើតាមលោក សុន ឆ័យ ឲ្យដឹងថា ដីព្រៃរបស់រដ្ឋរាប់លានហិកតា ត្រូវបានកាប់បំផ្លាញដោយសារតែការធ្វើសម្បទានដីទៅឲ្យក្រុមហ៊ុនឯកជនសម្រាប់ដាំដើមកៅស៊ូ ។ ការធ្វើសម្បទានបែបនេះ មិនមែនប៉ះពាល់ទៅលើតែទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិសាធារណៈ របស់រដ្ឋប៉ុណ្ណោះទេ វាក៏បានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានដីធ្លីនិងជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លាផងដែរ ។
ទិដ្ឋភាពបែបនេះ បើផ្អែកតាមលោក សុន ឆ័យ [...]
២៤/២៥-០៩-២០០៧៖ លោកស្រីស៊ូជីសូត្រធម៌ជាមួយព្រះសង្ឃធ្វើបាតុកម្ម
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៥
លោកស្រីអ៊ួង សានស៊ូជី ប្រមុខគណបក្សប្រឆាំងភូមាដែលជាប់ឃុំឃាំងក្នុងផ្ទះចាប់តាំងពីឆ្នាំ២០០៣មកនោះបានចូលរួមសូត្រធម៌កាលពីថ្ងៃទី២២ កញ្ញា ជាមួយព្រះសង្ឃមួយពាន់អង្គដែលប៉ូលិសអនុញ្ញាតឲ្យហែក្បួនបាតុកម្មកាត់មុខគេហដ្ឋានរបស់លោកស្រីនៅទីក្រុងរ៉ង់ហ្គូន ។
នេះជាការលេចមុខជាសាធារណៈលើកដំបូងរបស់លោកស្រីស៊ូជី អ្នកទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ចាប់តាំងពី៤ឆ្នាំមកហើយ ។ ព្រះសង្ឃដែលដឹកនាំចលនាបាតុកម្មតវ៉ាផ្ទុះឡើងពីថ្ងៃទី១៩ កញ្ញា មកប្រឆាំងនឹងរបបយោធាដែលកាន់អំណាចនៅមីយ៉ាន់ម៉ា (ភូមា) នោះបានចូលរួមក្នុងការនិមិត្តហែក្បួនបាតុកម្មតាមដងវិថីមួយចំនួនក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុងដទៃៗទៀត ។ នៅក្រុងរ៉ង់ហ្គូនព្រះសង្ឃអាចឆ្លងកាត់របាំងការពាររបស់ប៉ូលិស ហើយទៅឈប់នៅមុខភូមិគ្រឹះរបស់លោកស្រីស៊ូជីដែលយាមការពារដោយប៉ូលិសប្រដាប់ដោយខែលចំនួន២០នាក់ ។
ពេលព្រះសង្ឃទាំងឡាយស្ថិតនៅមុខគេហដ្ឋានរបស់លោកស្រីស៊ូជីរយៈពេល១៥នាទី ហើយមានការសូត្រធម៌ ផងធ្វើឲ្យបាតុករខ្លះស្រក់ទឹកភ្នែក ។ យោងតាមសាក្សីទាំងឡាយថា ព្រះសង្ឃប្រមាណជា៥.០០០អង្គទៀតបានធ្វើបាតុកម្មនៅតាមវិថីនានានៃទីក្រុងម៉ាន់ដឺឡៃ ទីក្រុងធំទី២របស់ប្រទេសប្រឆាំងនឹងរបបយោធាដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៦២មក ។ ព្រះសង្ឃធ្វើបាតុកម្មក៏អំពាវនាវឲ្យមនុស្សទាំងឡាយចូលរួមក្នុងចលនាតវ៉ាដោយសន្តិវិធីនេះដែរ ៕ កោះសន្តិភាព ៖ ឆ្នាំទី ៤០ លេខ ៦១៥២ ថ្ងៃ ចន្ទ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០០៧
កាសែតដែលចេញលក់នៅ
ថ្ងៃ ចន្ទ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០០៧
ខ្មែរអមតៈ ៖ ឆ្នាំទី ០៨ លេខ [...]
Read Full Post | Make a Comment ( None so far )ថ្ងៃ អង្គារ ទី ១៨-០៩-២០០៧៖ ព្រះអង្គធម្មិកោចង់ឲ្យសម្ដេចហ៊ុន សែនរំលាយសាលាក្ដីខ្មែរក្រហម
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៤
ភ្នំពេញ : ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានស្នើឲ្យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពិនិត្យលទ្ធភាពដើម្បីបញ្ចប់សាលាក្ដីខ្មែរក្រហម ដោយលើកហេតុផលថា សាលាក្ដីកូនកាត់មួយនេះ មិនអាចស្វែងរកយុត្តិធម៌បានទេ ប៉ុន្តែវានឹងបង្កជាចលាចលនយោបាយ និងធ្វើឲ្យប្រទេសជាតិជួបប្រទះអស្ថិរភាព ព្រមទាំងលែងមានសន្តិភាព ។
តាមរយៈលិខិតចុះថ្ងៃទី១៦ ខែកញ្ញា ២០០៧ ដែលផ្ញើទៅកាន់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា ព្រះមហាវរក្សត្រ បានប្រកាសជាច្រើនដងថាគ្មានជំនឿទៅលើអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាថាអាចផ្ដល់យុត្តិធម៌ឲ្យជនរួមជាតិទូទាំងប្រទេសបានឡើយ ។ ព្រះអង្គខ្លួនឯង (ធម្មិកោ) ក៏គ្មានសង្ឃឹមបានទទួលយុត្តិធម៌ពីសាលាក្ដីកាត់ទោសខ្មែរក្រហមនេះដែរ ។ ផ្ទុយទៅវិញឈរលើប្រតិកម្មដែលបានកើតឡើងក្នុងរយៈពេលពីរសប្ដាហ៍កន្លងមក ព្រះអង្គសង្កេតឃើញថា មានជនឱកាសនិយមមួយចំនួនយកទុក្ខរបស់ជាតិយើងធ្វើអាជីវកម្មនយោបាយ ។ ព្រះអង្គបានមានបន្ទូលបន្តទៀតថា «តទៅមុខទៀតខ្ញុំជឿជាក់ថា អង្គជំនុំជម្រះនេះនឹងបង្កើតបញ្ហាចលាចលនយោបាយ ធ្វើឲ្យប្រទេសជាតិយើងបាត់បង់នូវសន្តិភាពស្ថិរភាពពុំខាននាពេលខាងមុខ» ។ ព្រះអង្គមានបន្ទូលបន្ថែមទៀតថា «ខ្ញុំមានកិត្តិយសធ្វើពាក្យមួយច្បាប់គោរពជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនូវលទ្ធភាពបញ្ចប់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាត្រឹមស្ថានការណ៍នេះ» ។
លោករាជ សម្បត្តិ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបាននិយាយនៅល្ងាចថ្ងៃចន្ទថា យើងបានឃើញហើយលិខិតដែលព្រះអង្គម្ចាស់ធម្មិកោបានផ្ញើទៅសម្ដេចនាយករដ្ឋមន្ត្រី ។ លោកបាននិយាយបន្តទៀតថា «អ្វីដែលព្រះអង្គបានលើកឡើងនៅក្នុងលិខិតជាការបញ្ចេញមតិយោបល់ ។ យើងមិនធ្វើការអធិប្បាយទៅលើការបញ្ចេញមតិយោបល់ទេ» ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីលោកគូសបញ្ជាក់ថា [...]
ថ្ងៃ ចន្ទ ទី ១៧-០៩-២០០៧៖ IMF: ប្រេងកម្ពុជាមានតម្លៃប្រមាណ១៥ពាន់លានដុល្លារ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៦៤
នៅឆ្នាំ២០២១ កម្ពុជាអាចទទួលលុយចំណូលពីប្រេង១,៧លានដុល្លារដោយកើនឡើងពី១៧៤លានដុល្លារនៅឆ្នាំ២០១១
ភ្នំពេញ ៖ របាយការណ៍មួយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា រដ្ឋាភិបាលកម្ពុជានឹងទទួលចំណូលពីប្រេងរហូតដល់១,៧ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ ។
របាយការណ៍ខែសីហា ២០០៧ជាង៧០ទំព័រ ដែលកាសែតរស្មីកម្ពុជាបានទទួលក្នុងសប្ដាហ៍នេះបានឲ្យដឹងថាការរុករកប្រេងថ្មីៗនេះបានបង្ហាញថា ប្រទេសកម្ពុជាអាចនឹងមានធនធានប្រេងនិងឧស្ម័ននៅក្នុងសមុទ្រដោយរាប់ទាំងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃផង ។ ការផលិតប្រេងអាចបង្កើនប្រាក់ចំណូលជាតិយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ហើយផ្ដល់ហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ការចំណាយនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ព្រមទាំងសម្រាប់ការសន្សំទុកឲ្យមនុស្សជំនាន់ក្រោយទៀត ។ របាយការណ៍នោះបាននិយាយបន្ថែមទៀតថា ក្រុមហ៊ុនឆេវរ៉ុន (Chevron) របស់អាមេរិកដែលទទួលសិទ្ធិរុករកប្រេងនៅក្នុងឆ្នាំ២០០៦ ខណៈដែលខួងមានប័ណ្ណអនុញ្ញាតសម្រាប់ការរុករកប្រេងចំនួន៧ប្លុកនៅក្នុងដែនទឹកប្រទេសកម្ពុជា ។ ប៉ុន្តែមិនមានការខួងរុករកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នាទេ ។ ក្រុមហ៊ុនអាមេរិកនេះ មិនទាន់បានប្រកាសលទ្ធផលនៃការខួងរុករកប្រេងនាពេលថ្មីៗនេះទេ ។ ទោះយ៉ាងនេះក្ដី របាយការណ៍ IMF បាននិយាយថា តាមការចង្អុលបង្ហាញពីមុនមក កម្ពុជាមានធនធានប្រេងរហូតដល់ទៅ៧០០លានបារ៉ែល (មួយបារ៉ែលស្មើនឹង១១៧,៣៤លីត្រ) ។ របាយការណ៍បានគូសបញ្ជាក់បន្ថែមទៀតថា ប៉ុន្តែដរាបណា ក្រុមហ៊ុនឆេវរ៉ុនមិនទាន់បានបង្ហាញថា តើនៅពេលណាការផលិតនឹងអាចចាប់ផ្ដើមបាននោះ គេមានការលំបាកនៅក្នុងការប៉ាន់ស្មានបានរឹងមាំទាក់ទងទៅនឹងបរិមាណប្រេងដែលគេអាចជីករកបាន ។
របាយការណ៍ IMF បានធ្វើការប៉ាន់ស្មានជាមូលដ្ឋានថា ប្រាក់ចំណូលរដ្ឋាភិបាលបានមកពីប្រេងនឹងកើនឡើងជាបណ្ដើរៗពីចំនួនប្រហែល១៧៤លានដុល្លារនៅក្នុងឆ្នាំ២០១១ រហូតដល់កម្រិតអប្បរមា១.៧០០លានដុល្លារនៅឆ្នាំ២០២១ ហើយបន្ទាប់មកប្រាក់ចំណូលប្រេងនេះនឹងចាប់ផ្ដើមធ្លាក់ចុះមកវិញ ។
តាមការប៉ាន់ស្មាននៅក្នុងសេណារីយ៉ូដែលបង្ហាញអំពីផលដែលកើតមានមកពីវិស័យប្រេងក្នុងកម្រិតបរិមាណជាមធ្យម IMF បាននិយាយថាប្រេងអាចនឹងរកបានចំនួន៥០០លានបារ៉ែល ហើយតាមតម្លៃប្រេងពិភពលោកដែលចេះតែបន្តកើនឡើង ប្រេងទាំងនោះមានតម្លៃជាទឹកប្រាក់១៥ពាន់លានដុល្លារ [...]
ថ្ងៃ សៅរ៍ ទី ១៥ កញ្ញា ២០០៧៖ មូរ សុខហួរ ចាប់ក្រមុំស្ទាវឲ្យគោរពច្បាប់ចរាចរផ្លូវគោកថ្មី
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៦៣
ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្ដម ដោយរថយន្តកូរ៉ូឡាពណ៌ផ្ទៃមេឃខ្ចី ពាក់ផ្លាកលេខ ឆ.៣៣២៤ ភ.ព.២ ដែលមានអ្នកបើកបរជាក្រមុំស្ទាវបានប៉ះទង្គិចគ្នានៅក្បែរក្រសួងអប់រំយុវជននិងកីឡា ជាមួយរថយន្តរបស់លោកស្រីមូរ សុខហួរ អគ្គលេខាធិការរងគណបក្សសម រង្ស៊ីដែលធ្វើដំណើរឆ្ពោះទៅវិមានឯករាជ្យ ។
ហេតុការណ៍នោះបានកើតឡើង នៅម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៤ កញ្ញា ឆ្នាំ២០០៧នៅចំណុចផ្លូវនរោត្ដម ក្បែរក្រសួងអប់រំយុវជននិងកីឡា ដោយរថយន្តកូរ៉ូឡាបានបើកបុកពីខាងក្រោយរថយន្តកាំរីរបស់លោកស្រីមូរ សុខហួរ ហើយមិនបានចុះពិនិត្យមើលខុសត្រូវអ្វីទេ រថយន្តកូរ៉ូឡានោះបានបង្កើនល្បឿនយ៉ាងលឿនសំដៅគេចខ្លួនទៅរង្វង់មូលវិមានឯករាជ្យ ។ ប៉ុន្តែភ្លើងស្ដុបនៅក្បែរក្រសួងអប់រំជិតកន្លែងកើតហេតុចេញភ្លើងក្រហម ក្រមុំស្ទាវរួបនោះ ក៏បន្ថែមល្បឿនយ៉ាងលឿនបំរុងបើកគេចទៅកាន់វិមានឯករាជ្យ គឺប៊ីសប៉ះនឹងម៉ូតូដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្ដុបថែមទៀតផង ។ ឃើញហេតុការណ៍ដូច្នោះលោកស្រីសុខហួរ ក៏ បានបញ្ជាឲ្យអ្នកបើកបររថយន្តរបស់អ្នកស្រីបន្ថែមល្បឿន ដើម្បីឃាត់ខ្លួនស្ត្រីរូបនោះ ។ ស្រាប់តែមកដល់ចំណុចមុខផ្ទះលោកស ខេង ក៏មានរថយន្តឆ្លងកាត់ផ្លូវ អ្នកបើកបររថយន្តកូរ៉ូឡាបានឈប់ ពេលនោះរថយន្តលោកស្រីមូរ សុខហួរក៏តាមមកទាន់ហើយ បានដកហូតសោពីក្រមុំនោះប្រគល់ឲ្យប៉ូលិសចរាចរ ។
ប៉ូលិសក៏បានហុចសោបញ្ជាឲ្យក្រមុំស្ទាវ បើកទៅចតនៅក្រោមម្លប់ឈើដើម្បីដោះស្រាយ ។ ប៉ុន្តែក្មេងស្រីរូបនោះ មិនព្រមស្ដាប់បញ្ឆេះរថយន្តហើយបើកគេចខ្លួនម្ដងទៀត ។ ប៉ូលិសក៏បញ្ជាតាមអាយកូមស្ទាក់ចាប់បានរថយន្តកូរ៉ូឡា ដែលមានភិនភាគដូចខាងលើនៅក្បែរស្ថានីយ៍ប្រេងឥន្ធនៈពេទ្យចិន ។
លោកស្រីមូរ សុខហួរ បានប្រាប់ភ្នាក់ងារស្រឡាញ់ខ្មែរកាលពីព្រឹកម្សិល នៅកន្លែងឃាត់រថយន្តថា ក្មេងស្រីនោះបានទូរស័ព្ទហៅពូមកចរចា [...]
ថ្ងៃ សុក្រ ទី ១៤ កញ្ញា ២០០៧៖ កម្មកររោងចក្រតុងហ្គាប្រមាណ៦០០នាក់ធ្វើកូដកម្មនៅមុខរដ្ឋសភា
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៦៣
ភ្នំពេញ : កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃទី១៣ ខែកញ្ញា មានកម្មកររោងចក្រតុងហ្គាប្រមាណ៦០០នាក់ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខ័ណ្ឌដង្កោបានដង្ហែក្បួនកូដកម្មមកដល់មុខរដ្ឋសភាបន្ទាប់ពីពួកគេធ្វើកូដកម្មអស់រយៈពេល១៤ថ្ងៃចាប់តាំងពីចុងខែសីហា រហូតមកដល់ជិតពាក់កណ្ដាលខែកញ្ញាមិនទាន់រកដំណោះស្រាយចេញនៅឡើយ ។
កម្មការិនីណុប សុភាពដែលធ្វើការនៅរោងចក្រតុងហ្គាតាំងពីឆ្នាំ១៩៩៩មកនោះបានរៀបរាប់ថា អ្វីដែលពួកនាងមកតវ៉ានៅមុខរដ្ឋសភានេះដើម្បីស្នើឲ្យប្រធានរដ្ឋសភាសម្ដេចហេង សំរិននិងសម្ដេចហ៊ុន សែន ជួយដោះស្រាយបញ្ហារបស់ពួកគេដោយអនុញ្ញាតឲ្យក្រុមហ៊ុនព្រមទទួលយកតំណាង២៥នាក់ចូលធ្វើការវិញ ។ ជាមួយគ្នានេះដែរ នាងនិងកម្មករឯទៀតសូមកុំឲ្យរោងចក្រកាត់ប្រាក់វិភាគទានចំនួន១០០០រៀលពីកម្មករយកទៅឲ្យសហជីពមុនដែលមិនបំរើផលប្រយោជន៍ដល់កម្មករ ។
កិច្ចការចរចាកាលពីថ្ងៃមុនថៅកែរោងចក្រព្រមទទួលយកតំណាងកម្មករ២៥រូបឲ្យចូលធ្វើការវិញ ប៉ុន្តែបញ្ឈរជើងនិងដាក់កំលាំងសន្តិសុខយាមអ្នកតំណាងទាំង២៥រូបនោះទៀតផង ។
សំរែកកងរំពងដង្ហោយហៅរកសម្ដេចប្រធានរដ្ឋសភានិងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងនៅដៃកូដករមានកាន់រូបថតសម្ដេចនាយករដ្ឋមន្ត្រីទៀតផង ។ កាលពីព្រឹកម្សិលមិញនេះមានកងកំលាំងប្រដាប់ដោយអាវុធខែលដំបងឆក់ជាង១០០នាក់បានឈរត្រៀបត្រានៅពីមុខរដ្ឋសភាដើម្បីជួយការពារសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយ ។
លោកផាន សុផាត ជាអនុប្រធានសហជីពកម្មករបានលើកឡើងថាចំណុចសំខាន់របស់ក្រុមកម្មករយើងចង់ឲ្យក្រុមហ៊ុនទទួលយកតំណាងទាំង២៥រូបចូលធ្វើការវិញ ។ សុផាតក៏បានរិះគន់ផងដែរដល់ក្រសួងការងារថាមានភាពយឺតយ៉ាវក្នុងការដោះស្រាយហើយប្រើសំពាធមកលើក្រុមចរចារបស់ពួកគេ ។ នេះស្ដែងឲ្យឃើញថាក្រសួងការងារមានភាពលំអៀងទៅរកភាគីរោងចក្រ ។
លោកអ៊ុំ មៀន អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថាយន្តការដោះស្រាយរបស់ក្រសួងគឺយើងដោះស្រាយនៅនឹងកន្លែង ប្រសិនបើមិនបានស្រុះស្រួលគ្នាទេនោះគឺបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។ ចំណែកក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញបញ្ជាអារកាត់ដើម្បីឲ្យភាគីទាំង២ត្រូវរ៉ូវគ្នា ។ ប៉ុន្តែបើភាគីណាមួយមិនសុខចិត្តទេអាចដាក់ពាក្យបណ្ដឹងទៅតុលាការបាន ។
លោកជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជាបានចង្អុលបង្ហាញថាដោយសារក្រសួងការងារលោកមិនបានប្រមើលមើលអំពីការអនុវត្តន៍ច្បាប់របស់និយោជកដែលមានការគាបសង្កត់មកលើកម្មករទេ ដូច្នោះហើយការមិនយកច្បាប់មកអនុវត្តទេនោះ ហើយបែរជាយកការយោគយល់ធ្វើជាធំវាធ្វើឲ្យមានការលំបាក ៕ កម្ពុជាថ្មី ៖ ឆ្នាំទី ៦ លេខ ១៤៤៤ ថ្ងៃ សុក្រ [...]
ថ្ងៃ ព្រហស្បតិ៍ ទី ១៣ កញ្ញា ២០០៧៖ អតិថិជនខាំខូស៊ីតធីជ្រួលច្របល់ក្នុងចិត្តអំពីភាពមិនច្បាស់លាស់នៃការកាយដីបឹងពោងពាយ
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៦៣
បើទោះជា លោកនាយករដ្ឋមន្ត្រី បង្ហើបឲ្យមានការសិក្សារកលទ្ធភាព កាយដីបឹងពោងពាយវិញក៏ដោយ ក៏រហូតមកដល់ពេលនេះ [...]
Read Full Post | Make a Comment ( None so far )« Previous Entries



