Archive for December, 2007
ថ្ងៃ សៅរ៍ - ទី - ២២ - ១២ - ២០០៧៖ សេរីភាពសារព័ត៌មានខ្មែរ អង្គការព័ត៌មានឥតព្រំដែនដាក់លេខរៀងកម្ពុជាទី៤ក្នុងចំណោម១២៨ប្រទេស
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៦
រាជធានីភ្នំពេញ ៖ លោកស្រីឆយ បារ៉ែត គ្រូបង្ហាត់សារព័ត៌មាន និងជាអ្នកសារព័ត៌មានអាជីពជនជាតិអាមេរិក បានថ្លែងកាលពីថ្ងៃទី២១ ធ្នូ ២០០៧ថា យោងតាមរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែន ដែលបានផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅក្នុងការស្ទង់មតិប្រទេសចំនួន១២៨នៅក្នុងពិភពលោក គឺកម្ពុជាស្ថិតក្នុងលំដាប់លេខ៤ដែលមានការជឿទុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយមាន៧៤%ជឿ ១៤%មិនជឿ និងក្រៅពីនេះមិនទាន់សំរេចចិត្ត។
ប្រទេសកម្ពុជាត្រូវបានគេដឹងថា ជាប្រទេសដែលមានសេរីភាពសារព័ត៌មានល្អជាងគេក្នុងចំណោមប្រទេស១០ជាសមាជិកអាស៊ាន។ ប្រទេសកម្ពុជាមានប្រព័ន្ធព័ត៌មានផ្នែកបោះពុម្ពផ្សាយ វិទ្យុ ទូរទស្សន៍ អ៊ីនធើរណេត ទាំងរបស់រដ្ឋ និងឯកជន។
លោកស្រី ឆយ បារ៉ែត បន្តថា អង្គការសារព័ត៌មានគ្មានព្រំដែនធ្វើការស្ទង់មតិបង្ហាញថាកម្ពុជាជាប្រទេសមួយមានជំនឿលើសារព័ត៌មានល្អជាងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នទៅទៀត។ លោកស្រីបន្តថា ”អ្នកសារព័ត៌មានអាមេរិកខ្លះបានធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ពួកគេដោយខ្លួនឯង ដែលធ្វើឲ្យគេអស់ជំនឿ”។
លោកចូសេហ្វ មូសូមេលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថាអ្នកសារព័ត៌មានមានមានតួនាទីសំខាន់សំរាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាមេរិកដែរ។ លោកបន្តថា ”ជាពិសេសតួនាទីសារព័ត៌មានមានសារសំខាន់សំរាប់ពេលបោះឆ្នោត ហើយសារព័ត៌មានអាមេរិកបានទុកទំព័រសំរាប់ធ្វើការផ្សព្វផ្សាយ”។
ស្របពេលជាមួយគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបណ្ដុះបណ្ដាលអ្នកសារព័ត៌មានកម្ពុជាចំនួន២៧នាក់សំរាប់ចូលរួមរាយការណ៍ព័ត៌មាននៅពេលបោះឆ្នោតខាងមុខ។ លោកឯកអគ្គរដ្ឋទូតអាមេរិកបានបញ្ជាក់ទៀតថា ”អ្នកសារព័ត៌មាន ឬបណ្ដាញសារព័ត៌មានមានតួនាទីយ៉ាងសំខាន់ក្នុងរបបប្រជាធិបតេយ្យ”។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនអាចសុំការពន្យល់បានទេកាលពីថ្ងៃទី២១ ធ្នូ ២០០៧ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ប៉ុន្តែលោកធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាមានសារព័ត៌មានបោះពុម្ព ទស្សនាវដ្ដី [...]
ថ្ងៃ សុក្រ - ទី - ២១ - ១២ - ២០០៧៖ របាយការណ៍លំអិតរឿងលួចជាតិរបស់ ញ៉ឹក កោលស្យវិទ្យា ជូន ហ៊ុន សែន ត្រូវទើត្រឹម សុខ អាន ហូ សុធី ម៉ែន សំអន
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៦
មេលួចជាតិ ញ៉ឹក កោសល្យវិទ្យា ដែលខួរក្បាលផ្ទុកទៅដោយគំនិតទុច្ចរិត បំផ្លាញជាតិ តាមរយៈភ្លើងខៀវរបស់ដង្ខៅ ស.ជ.ណ សុខ អាន នោះអតីតខ្លួនគេ (ញ៉ឹក កោសល្យវិទ្យា) ធ្លាប់បរិយាយប្រាប់ដៃគូរកស៊ីហ៊ុនគ្នា ពេលកំពុងមានបញ្ហាខ្លះថា រូបគេបានចំណាយលុយទៅឲ្យរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ប្រាក់ សុខុន សុខ អាន អ្នកស្រីម៉ែន សំអន និងលោក ហូ សុធី នាយកខុទ្ទកាល័យ ហ៊ុន សែន រួចរាល់អស់ទៅហើយ និងបានម៉ាក់ងាយយ៉ាងអគតិ មកលើបុត្រីរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ហ៊ុន ស្រីណា គ្មានប្រយោជន៍ចំពោះពួកគេ អត់សមត្ថភាពជ្រោមជ្រែង ជួយដល់ពួកគេលួចជាតិបានទេ ។
លោកញ៉ឹក កោសល្យវិទ្យា បាននិយាយបែបនេះប្រាប់ដល់គូកនរបស់ខ្លួន ដើម្បីឲ្យមានជំនឿទុកចិត្ត កុំតក់ស្លុតនឹងមុខរបរដែលកំពុងសហការគ្នាលួចជាតិ ហើយត្រូវបានបក្ខពួករបស់ខ្លួនអាត់បាន តាមខ្សែអាត់លួចលាក់កន្លងមក ។ ពិសេសមេគំនិតទុច្ចរិត ញ៉ឹក កោសល្យវិទ្យា បានប្រើប្រាស់ពាក្យសំដីធ្ងន់ៗមកលើបុត្រី [...]
ថ្ងៃ ព្រហស្បតិ៍ - ទី - ២០ - ១២ - ២០០៧៖ ទីបំផុតអាជ្ញាធរខេត្តរតនគីរីនៅក្រោយការកាប់ព្រៃឈើ និងរានដីរដ្ឋា វិសាល និងប៉ែន ប៊ុណ្ណា ត្រូវឃាត់ខ្លួនជាមួយក្បួនដង្ហែ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៦
ក្បួនដង្ហែគាំទ្រដល់ការសម្រេចមិនឲ្យកាប់បំផ្លាញនិង រានដីព្រៃ របស់អង្គការអាដហុកត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃកាលពីព្រឹកថ្ងៃពុធម្សិលមិញ ជាមួយគ្នាអ្នកតំណាងអង្គការអាដហុកម្នាក់ គឺលោក ប៉ែន ប៊ុណ្ណា និងលោក រដ្ឋា វិសាលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីត្រូវឃាត់ខ្លួន ដែលវាជាទិដ្ឋភាពមួយបង្ហាញឲ្យឃើញយ៉ាងច្បាស់ជាទីបំផុតថា បទល្មើសនេះមានជាប់ទាក់ទិន ទៅនឹងអាជ្ញាធរខេត្តរតនគីរីនៅក្រោយការកាប់បំផ្លាញព្រៃឈើ និងរានយកដីសោះ ដែលវាក៏ជាផ្នែកមួយប្រឆាំងយ៉ាងពេញមុខចំពោះនាយករដ្ឋមន្ត្រីខ្មែរឈ្មោះ ហ៊ុន សែន ផងដែរ។
ផ្អែកតាមប្រភពព័ត៌មានពីខេត្តរតនគីរីឲ្យដឹងថា យ៉ាងហោចណាស់ក៏មានឡានទឹក២គ្រឿងដែរ រួមទាំងប៉ូលិសប្រដាប់អាវុធប្រមាណ៦០នាក់ក្រោមការចាត់ចែងយ៉ាងហ្មត់ចត់ពីលោក ប៊ូ ឡាំចៅហ្វាយរងខេត្តរតនគីរី និង យូ កាណវិមាន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវបានគេយកទៅដាក់តម្រៀបប្រឆាំងបង្ក្រាបក្បួនដង្ហែ ដែលរៀបចំដោយអង្គការអាដហុក ប្រយោជន៍គាំទ្រដល់សេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងការឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងរានយកដី។ ក្នុងនោះលោករដ្ឋា វិសាល អ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី និងលោកប៉ែន ប៊ុណ្ណា ប្រធានការិយាល័យអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី ត្រូវបានគេរាយការណ៍ឲ្យដឹងថា ត្រូវចាប់ឃាត់ខ្លួន ដោយព្រះរាជអាជ្ញារងខេត្ត តែក្រោយមកត្រូវដោះលែងវិញ។
ការបំផ្លាញក្បួនដង្ហែ ដែលផ្ដួចផ្ដើមដោយសមាគមអាដហុកដោយអាជ្ញាធរខេត្តរតនគីរីនេះ បានផ្ដើមឲ្យមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ព្រោះថា កន្លងមកគេតែងតែកត់សម្គាល់ឃើញថាអាជ្ញាធរតែងតែធ្វើការបង្ក្រាបយ៉ាងព្រៃផ្សៃយង់ឃ្នង រាល់ក្បួនដង្ហែណាដែលមានគោលដៅប្រឆាំងទៅនឹងរដ្ឋាភិបាលប៉ុន្តែពេលនេះ ស្រាប់តែគេមកបង្ក្រាបក្បួនដង្ហែដែលគាំទ្រចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលទៅវិញ [...]
ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ធ្នូ ២០០៧៖ រក្សាទុកមាស១២តោនចាប់ពីឆ្នាំសូន្យដុល្លារ(១៩៧៩)កម្ពុជាមានទុនបំរុងជាអន្តរជាតិប្រមាណ២.០០០លានដុល្លារ
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៧៨
នៅក្នុងឱកាសប្រគល់សញ្ញាប័ត្រជូននិស្សិតថ្នាក់បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា កាលពីព្រឹកថ្ងៃទី២៦ធ្នូនៅវិទ្យាស្ថានជាតិអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន [...]
Read Full Post | Make a Comment ( None so far )ថ្ងៃ ពុធ ទី ២៦ ធ្នូ ២០០៧៖ លោក សុន ឆ័យ ទាមទារឲ្យបញ្ចេញឯកសារទាក់ទងបញ្ហាកូនចារកម្ម
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៧៨
ដោយមិនបានបញ្ចេញឈ្មោះទៅកាន់អ្នកផ្ដើមលាបពណ៌ជុំវិញបញ្ហាកូនចារកម្មដែលធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ កាលពីថ្ងៃអង្គារ ម្សិលមិញលោក សុន [...]
Read Full Post | Make a Comment ( None so far )ថ្ងៃ អង្គារ ទី ២៥ ធ្នូ ២០០៧៖ នាយករដ្ឋមន្ត្រីកម្ពុជាសាទរការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌នៅថៃ
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៧៨
ស្រុកខ្សាច់កណ្ដាល ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានសាទរចំពោះជោគជ័យនៃការបោះឆ្នោតជាតិនៅប្រទេសថៃកាលពីថ្ងៃអាទិត្យដោយមានប្រសាសន៍ថាក្នុងឋានៈជាមិត្តជិតខាងនិងជាដៃគូក្នុងអាស៊ានយើងសាទរចំពោះការបោះឆ្នោតដោយត្រឹមត្រូវដោយសេរីដោយយុត្តិធម៌ហើយអាចទទួលបានទាំងអស់គ្នានេះ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនមានប្រសាសន៍ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តវិហារសួគ៌នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ធ្នូថាឥឡូវនេះយើងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលស៊ីវិលដែលបានចេញមកនិងកើតឡើងនៅពេលខាងមុខ [...]
ថ្ងៃ ពុធ - ទី - ១៩ - ១២ - ២០០៧៖ លុបឈ្មោះខ្មោចជាង៦៦ម៉ឺននាក់ គណបក្សនយោបាយជាង៥០ដែលចុះបញ្ជី មានតែត្រឹម១០ប៉ុណ្ណោះធ្វើសកម្មភាព
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៦
រាជធានីភ្នំពេញ ៖ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៨ ធ្នូ ២០០៧ បានថ្លែងថា មានឈ្មោះប្រជាពលរដ្ឋចំនួន៦៦៩.៣៦៥នាក់ ដែលត្រូវលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០០៧ ហើយឈ្មោះទាំងនោះត្រូវបានគេដឹងថា ភាគច្រើនជាអ្នកផ្លាស់ប្ដូរទីលំនៅ ស្លាប់…។ លោកទេព នីថា បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីការពិនិត្យផ្ទៀងផ្ទាត់សេចក្ដីព្រាងបញ្ជីបោះឆ្នោតជាមួយបញ្ជីបោះឆ្នោតដំបូងប្រចាំឆ្នាំ២០០៧នៅទីស្ដីការ គ.ជ.ប ។
លោកម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប បានថ្លែងថា គ.ជ.ប បានពិនិត្យកែតម្រូវនូវបញ្ជីឈ្មោះដែលបានបញ្ជូនពីឃុំ - សង្កាត់មកកាន់ គ.ជ.ប ហើយក្រោយពី គ.ជ.ប ពិនិត្យរួចក៏បានបញ្ជូនទៅកាន់ឃុំ - សង្កាត់វិញបានចំនួន១៧ខេត្ត - ក្រុងហើយរហូតមកដល់ពេលនេះ ។ ប៉ុន្តែកាលពីអំឡុងបោះឆ្នោតអាណត្តិទី៣ គ.ជ.ប បានអះអាងថា មានឃុំ - សង្កាត់ចំនួនប្រមាណ១០០ត្រូវបានកែប្រែបញ្ជីឈ្មោះអ្នកបោះឆ្នោត ។
លោកទេព នីថា បានមានប្រសាសន៍ឲ្យដឹងទៀតថា ”គ.ជ.ប មានភារកិច្ចកសាងបញ្ជីបោះឆ្នោតមួយឲ្យត្រឹមត្រូវតាមឯកសារដែលយើងបានចុះឈ្មោះពួកគាត់នៅកន្លែងនោះ ទីលំនៅយ៉ាងម៉េច អាយុ ថ្ងៃខែឆ្នាំកំណើត [...]
ថ្ងៃ អង្គារ - ទី - ១៨ - ១២ - ២០០៧៖ លោកយ៉ាស់ ហ្កាយ ឆ្លើយតបសម្ដេចតេជោហ៊ុន សែនវិញ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៦
ភ្នំពេញ ៖ ក្រោយពីមានប្រតិកម្មខ្លាំងៗពីប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃពុធសប្ដាហ៍មុនលោកយ៉ាស់ ហ្កាយ តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានឆ្លើយតបមកវិញតាមរយៈលិខិតមួយច្បាប់ ។
កាលពីថ្ងៃទី១២ខែធ្នូសម្ដេចតេជោហ៊ុន សែនមានប្រសាសន៍នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលអន្តេវាសិកដ្ឋាននិស្សិតនារីនៅវិទ្យាស្ថានបច្ចេកវិទ្យាដោយសម្ដេចបានលើកឡើងថា លោកនឹងមិនធ្វើការជាមួយបេសកជនរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាទេ ប្រសិនបើគ្មានការផ្លាស់ប្ដូរទេនោះ។ អ្វីដែលសម្ដេចលើកឡើងនៅពេលនោះ ដោយសារតែរបាយការណ៍របស់លោកយ៉ាស់ ហ្កាយបំផ្លើសការពិតហួសហេតុពេកនៅកម្ពុជា ។
លោកយ៉ាស់ ហ្កាយបានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនមួយចេញផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ម្សិលមិញដែលមានខ្លឹមសារថា រូបលោកផ្ទាល់ជាតំណាងពិសេសនិងជាអ្នកជំនាញការឯករាជ្យមួយដែលត្រូវបានតែងតាំងដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ។
លោកមានអាណត្តិតាមឃ្លាំមើលការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសនេះដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការធានាថា ច្បាប់កម្ពុជានិងបទដ្ឋាននានាដែលរដ្ឋនេះបានទទួលយកត្រូវបានគោរពយ៉ាងមានប្រសិទ្ធភាពជំរុញឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យសិទ្ធិមនុស្សនិងរាយការណ៍ជារៀងរាល់ឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលទើបបានបង្កើតថ្មី ។
ក្នុងតួនាទីជាតំណាងពិសេសលោកមិនមែនជានិយោជិតរបស់អង្គការសហប្រជាជាតិ ហើយក៏មិនទទួលប្រាក់បៀវត្សដែរ។ ការងាររបស់លោកគឺបំរើសាធារណជនហើយមិនយកកំរៃ។ លោកយ៉ាស់ ហ្កាយគឺជាសាស្ត្រាចារ្យផ្នែកច្បាប់រដ្ឋធម្មនុញ្ញនិងជាអ្នកការពារសិទ្ធិមនុស្សមួយរូបដែលមានបទពិសោធន៍ច្រើនក្នុងការលើកស្ទួយនីតិរដ្ឋនៅប្រទេសជាច្រើន។ លោកមិនតំណាងឲ្យប្រទេសកេនយ៉ាទេ។ លោកតំណាងឲ្យគោលការសិទ្ធិមនុស្សទាំងឡាយដែលបានតម្កល់ក្នុងធម្មនុញ្ញសហប្រជាជាតិដែលក្នុងនោះកម្ពុជាគឺជារដ្ឋសមាជិកមួយសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលសន្ធិសញ្ញាភាគច្រើនត្រូវបានកម្ពុជាផ្ដល់សច្ចាប័នហើយបានក្លាយជាផ្នែកមួយនៃច្បាប់កម្ពុជា។
លិខិតនោះបញ្ជាក់ទៀតថា លោកតំណាងពិសេសមិនមានបំណងពិភាក្សាជាមួយរដ្ឋាភិបាលតាមរយៈសារព័ត៌មាននោះទេ។ លោកបានស្នើសុំជួបប្រជុំជាមុនជាមួយរដ្ឋមន្ត្រីជាច្រើនក្នុងដំណើរទស្សនកិច្ចនេះ។ រដ្ឋមន្ត្រីទាំងនោះមិនបានឆ្លើយតបនឹងសំណើនេះឬបានបដិសេធមិនជួបលោក ។ ដោយសារមិនមានការប្រជុំទាំងនេះទើបលោកថ្លែងជាសាធារណៈអំពីកង្វល់ធំៗរបស់លោកដែលមានភារកិច្ចត្រូវបំពេញ។ កង្វល់ទាំងនេះនឹងត្រូវបានលើកមកពិភាក្សាជាលំអិតនៅក្នុងរបាយការណ៍លើកក្រោយរបស់លោក ។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងឆ្លើយតបចំពោះខ្លឹមសារនៃការវាយតំលៃរបស់លោក។ លោកត្រៀមខ្លួនដើម្បីពិភាក្សាជាលំអិតលើរបាយការណ៍នេះ ហើយនិងស្ដាប់ទស្សនៈរបស់រដ្ឋាភិបាលគ្រប់ពេលវេលា ។
លោកយ៉ាស់ ហ្កាយបញ្ជាក់ទៀតថា លោកតំណាងពិសេសមិនបានអំពាវនាវឲ្យសហគមន៍អន្តរជាតិកាត់ជំនួយរបស់ខ្លួនដល់កម្ពុជានោះទេ។ ផ្ទុយទៅវិញលោកបានជំរុញលើកទឹកចិត្តដល់រដ្ឋជាសមាជិកទាំងអស់ដែលជាប់កាតព្វកិច្ចក្នុងធម្មនុញ្ញសហប្រជាជាតិឲ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយថែមទៀត ទន្ទឹមនឹងដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងការទទួលស្គាល់អំពីការពិតជាក់ស្ដែងខាងសិទ្ធិមនុស្សនៅកម្ពុជា គឺជាការទទួលស្គាល់មួយដែលលោកតំណាងពិសេសមានអាណត្តិចូលរួមជាវិភាគទាននេះ។
សម្ដេចហ៊ុន សែនកាលពីសប្ដាហ៍មុននោះមានប្រសាសន៍រួចហើយថា យើងពិបាកព្រោះគ្មាននរណាងងឹតជាងអ្នកដែលមានភ្នែកភ្លឺមិនព្រមមើល ហើយគ្មាននរណាដែលថ្លង់ជាងអ្នកដែលមានត្រចៀក តែពុំព្រមស្ដាប់នោះឡើយ ។
សម្ដេចបានថ្លែងទៀតថា ហេតុអ្វីបានជាពេលនេះអ្នកនិយាយខុសមិនធ្វើការកែតំរូវ ។ [...]
ថ្ងៃអាទិត្យ - ចន្ទ - ទី - ១៦ - ១៧ - ១២ - ២០០៧៖ ប៉ូលិសអន្តោប្រវេសន៍យកលុយធ្វើកាតចូលថៃ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៦
ប៉ូលិសបំភ្លឺថាលុយនោះយកឲ្យថៃទេ!
អូរជ្រៅ - បន្ទាយមានជ័យ ៖ អាជីវករអ្នកលក់ដូរខ្មែរយើងដែលចេញចូលទៅលក់ដូរនៅផ្សារ
ថៃនៅរុងក្លឿ បាននិយាយរអ៊ូរទាំថាប៉ូលិសអន្តោប្រវេសន៍របស់កម្ពុជាប្រចាំនៅច្រកប៉ោយប៉ែតបានជំរិតយកលុយពីអាជីវករអ្នកលក់ដូរក្នុងម្នាក់២០០បាតសម្រាប់ការចេញលិខិត១ច្បាប់ ដើម្បីឲ្យពួកគាត់អាចយកទៅសុំធ្វើប័ណ្ណសម្គាល់ខ្លួនចូលផ្សារទឹកដីថៃបាន ដែលប័ណ្ណសម្គាល់នេះរៀបចំធ្វើដោយអាជ្ញាធរថៃដោយឥតបង់ប្រាក់ ។
អាជីវករអ្នកលក់ដូរជាច្រើនរូបបាននិយាយប្រាប់អ្នកយកព័ត៌មានថាជារៀងរាល់ឆ្នាំ អាជ្ញាធរថៃបានរៀបចំធ្វើប័ណ្ណសម្គាល់ខ្លួនជូនអាជីវករអ្នកលក់ដូរខ្មែរ ទាំងអស់ដែលបានចេញចូលជាប្រចាំទៅលក់ដូរនៅផ្សាររុងក្លឿ ខេត្តស្រះកែវរបស់ថៃ ហើយការរៀបចំធ្វើប័ណ្ណសម្គាល់ខ្លួននេះ អាជ្ញាធរថៃមិនដែលយកលុយពីអាជីវករឡើយតាំងពីការថតរូបឡើង ។ អាជីវករនិយាយថា ឆ្នាំនេះប្លែក បែរជាប៉ូលិសអន្តោប្រវេសន៍ខាងកម្ពុជាយើងជាអ្នកយកលុយពីអាជីវករទៅវិញ ដោយកំណត់យកក្នុងម្នាក់២០០បាត ។
អាជីវករបាននិយាយថា ឆ្នាំនេះប៉ូលិសថៃទាមទារឲ្យអាជីវករទាំងអស់ត្រូវមានលិខិតបញ្ជាក់ប្រវត្តិរូបពីប៉ូលិសអន្តោប្រវេសន៍ប៉ោយប៉ែត ម៉្លោះហើយឆ្លៀតឱកាសលុយមកដល់ ប៉ូលិសយើងបានកំណត់យកលុយពីអាជីវករក្នុងម្នាក់២០០បាតសម្រាប់ប័ណ្ណសម្គាល់ខ្លួនមួយ។ អាជីវករនិយាយដែរថា ប៉ូលិសខ្មែរយើងបានកំហិតឲ្យអាជីវករបង់ជាលុយបាតថៃម្នាក់២០០បាត បើនរណាបង់ឲ្យលុយខ្មែរ២០.០០០រៀលទៀត ។
អាជីវករបាននិយាយថា រឿងរ៉ាវខាងលើនេះបានកំពុងបង្កការក្ដៅក្រហាយដល់អាជីវករ ជាពិសេសដល់អ្នកលក់ដូរតូចតាចក្រីក្រ លក់មួយកញ្ច្រែង មួយល្អី។ អាជីវករទាំងអស់ត្រូវចំណាយលុយទិញសំបុត្រម្នាក់១០បាតរាល់ថ្ងៃទៅហើយដើម្បីចូលទៅផ្សារថៃ ចុះរឿងអីប៉ូលិសខ្មែរយើងយកលុយពីការធ្វើកាតនេះទៀត ។ អាជីវករបានសំណូមពរដល់ក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលជួយអន្តរាគមន៍ផងព្រោះមានអាជីវកររាប់ម៉ឺនរាប់សែននាក់ដែលបានចេញចូលទៅលក់ដូរនៅផ្សារថៃ ។
ពាក់ព័ន្ធនឹងរឿងចោទប្រកាន់ខាងលើនេះ លោកវរសេនីយ៍ឯកពេជ្រ សារ៉ន ប្រធានប៉ូលិសអន្តោប្រវេសន៍នៅប៉ោយប៉ែតបានបំភ្លឺថា រឿងយកលុយពីអាជីវករក្នុងម្នាក់២០០បាតនេះពិតជាមានមែន ប៉ុន្តែការយកលុយនេះដើម្បីជួយដល់អាជ្ញាធរថៃសម្រាប់ការទិញឧបករណ៍សម្ភារៈផ្សេងៗសម្រាប់ការធ្វើប័ណ្ណសម្គាល់នេះ។ លោកមានប្រសាសន៍ថា អាជ្ញាធរថៃបានផ្អាកលែងធ្វើប័ណ្ណសម្គាល់នេះយូរខែមកហើយជាហេតុនាំឲ្យអាជីវករខ្លះស្ទះមិនអាចចូលដីថៃបាន ។ អ៊ីចឹងខាងប៉ូលិសអន្តោប្រវេសន៍បានសម្រុះសម្រួលភាគីថៃឲ្យជួយបន្តធ្វើប័ណ្ណសម្គាល់នេះឡើងវិញហើយភាគីកម្ពុជាជួយទំនុកបម្រុងលើសម្ភារៈ និងឧបករណ៍ផ្សេងៗសម្រាប់ការធ្វើប័ណ្ណសម្គាល់នេះ ៕ រស្មីកម្ពុជា ៖ ឆ្នាំទី ១៥ លេខ [...]
ថ្ងៃ ចន្ទ ទី ២៤ ធ្នូ ២០០៧៖ ស្តាតខេត្តកំពតត្រូវគេដោះដូរទីតាំងបន្ទាប់ពីហ៊ុន សែន គំរាមកុល ផេង នុត សុខុមមិនឱ្យលក់ឬដូរទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងទាំងពីរ
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ០៩ លេខ ៤៧៨
មន្ត្រីនៅក្នុងមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពត បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងភ្លាត់មាត់ថាគេលក់ខ្ទេចខ្ទីអស់ហើយទ្រព្យសម្បត្តិរដ្ឋ លោកតេជោហ៊ុន [...]
Read Full Post | Make a Comment ( None so far )« Previous Entries



