Archive for February, 2008
ថ្ងៃ សុក្រ ទី ២៩ កុម្ភៈ ២០០៨៖ គ.ជ.ប ផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមវ៉េបសាយឲ្យផ្ទៀងផ្ទាត់
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៨៧
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) [...]
Read Full Post | Make a Comment ( None so far )ថ្ងៃ ព្រហស្បតិ៍ ទី ២៨ កុម្ភៈ ២០០៨៖ ហ៊ុន សែន ប្រាប់ម្ដងទៀតថា ត្រៀមធ្វើម្ឈូសជូនអ្នកចង់តវ៉ាយកដីខ្មែរកម្ពុជាក្រោមមកវិញ
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៨៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្ដងទៀត កាលពីម្សិលមិញចំពោះអ្នកដែលប៉ុនប៉ង [...]
Read Full Post | Make a Comment ( None so far )សប្ដាហ៍ទី ៤៨៦ ថ្ងៃទី ២៤ កុម្ភៈ ២០០៨៖ តម្លៃជីវិតមនុស្ស
ក្នុងការពិនិត្យតាមដានដំណឹង – ទោះជាដំណឹងតាមសារព័ត៌មានបោះពុម្ពក្ដីឬតាមវិទ្យុក្ដី – យើងបានឃើញរៀងរាល់ថ្ងៃថា តម្លៃជីវិតមនុស្សត្រូវឃើញក្នុងភាពខុសៗគ្នាយ៉ាងខ្លាំងដោយមនុស្សផ្សេងៗគ្នា។ រៀងរាល់ថ្ងៃយើងបានទទួលប្រាប់ព័ត៌មានថ្មីៗសរុបមនុស្សស្លាប់និងរបួសពីអ៊ឺរ៉ាក់ ឬ ពីអាហ្វហ្កានីស្ថាន – ដូចជាព័ត៌មានរាយការណ៍ពីថ្ងៃទី ១៩.០២.២០០៨ ដែលមិនខុសគ្នាពីច្រើនថ្ងៃដទៃទៀតនោះទេ – ដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៨០នាក់ ។ ថ្ងៃណាខ្លះក៏តិច ថ្ងៃណាខ្លះក៏ច្រើន ។ វាស្ទើរតែជាសទម្លាប់ទៅហើយ ។ រួចមកក៏មានការសម្លាប់ដោយអង្គភាពយោធាខុសៗគ្នាដែលខំប្រឹងបញ្ឈប់ការសម្លាប់បែបនេះ ។ វាស្ទើរតែជារង្វង់មូលមួយគ្មានចំណុចបញ្ចប់ដូច្នោះដែរ – នៅកន្លែងឆ្ងាយៗ ។
តមកទៀត យើងត្រូវបានគេធ្វើឱ្យនឹកឃើញតាមរយៈព័ត៌មានរាយការណ៍ពីសាលាក្ដីខ្មែរក្រហមដែលកំពុងបន្តដំណើរការ ថាមានកម្លាំងប្រឹងប្រែងឱ្យបានយ៉ាងហោចណាស់ក៏ការបំភ្លឺបន្ថែមខ្លះទៀតដែរ បើមិនមែនជាយុត្តិធម៌ក្ដីអំពីរយៈឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ នៅក្នុងប្រទេស ដែលក្នុងពេលនោះមនុស្ស ១,៧លាននាក់ ឬ ជាង២លាន ឬ ប្រហែល១,៥លាន បានស្លាប់បាត់បង់អាយុជីវិតរបស់គេនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែ មនុស្សពីរនាក់ ដែលគេជឿថាមានការពាក់ព័ន្ធយ៉ាងច្រើន ឬ រហូតដល់ជាអ្នកត្រូវទទួលខុសត្រូវទៀតផងនោះ – តុលាការនឹងបំភ្លឺបញ្ហានេះ – « បងធំទីពីរ » និង ប្រធានរដ្ឋក្នុងអំឡុងពេលនោះ បានអះអាងថាមិនសូវបានដឹងពីព្រឹត្តិការណ៍ទាំងនេះ និង អំពីការបំផុសគំនិតឱ្យធ្វើនៅពីក្រោយការកាប់សម្លាប់ [...]
ថ្ងៃ ពុធ ទី ២៧ កុម្ភៈ ២០០៨៖ សុន ឆ័យ ៖ សីលធម៌សង្គមធ្លាក់ចុះដោយសារវប្បធម៌បរទេស និងឥរិយាបទ របស់មេដឹកនាំបច្ចុប្បន្ន
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៨៧
សង្គមខ្មែរបានកំពុងតែគ្របដណ្ដប់ដោយវប្បធម៌បរទេស ហើយនឹងការហូរចូលនូវគ្រឿងញៀន ធ្វើឲ្យយុវជនដែលជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគតនោះ ប្រឈមនឹងការបាត់បង់ភាពទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងគួបផ្សំជាមួយនឹងវប្បធម៌ក៏ដូចជាព្រះពុទ្ធសាសនាខ្មែរត្រូវបានជនឱកាសនិយមមួយចំនួនជាន់ឈ្លី [...]
Read Full Post | Make a Comment ( None so far )សប្ដាហ៍ទី ៤៦៤ ថ្ងៃទី ២៣ កញ្ញា ២០០៧៖ ស្ថានភាពផ្ទុយគ្នា ទស្សនៈផ្ទុយគ្នា អំណាចបដិបក្ខគ្នា
ច្បាប់និងបទបញ្ជាកំពុងត្រូវបានរំលោភតាមកម្រិតខុសៗគ្នានៅគ្រប់ប្រទេស ។ វាជាធម្មតាទេរឿងនេះ ទោះជាការរំលោភបែបណាលើបទបញ្ជា ឬ លើច្បាប់ចាំបាច់ត្រូវមានការកែតម្រូវក៏ដោយ – ឬមួយវាជាការរំលោភដោយឥតដឹងថា ខុសដូចជានៅពេលដែលអ្នកបើកបរម៉ូតូឌុបម្នាក់បានប្រាប់ខ្ញុំអញ្ចឹងថាគាត់ពិតជាមិនបានដឹងអត្ថន័យនៃសញ្ញាឈប់(STOP) ទេពីព្រោះគាត់មិនចេះអាន ឬមួយការរំលោភនេះបានកើតឡើងដោយការធ្វេសប្រហែសតែម្ដង ។ រឿងអញ្ចឹងមិនគួរឱ្យវាកើតមានជាថ្មីទៀតទេ ។ មានអំពើឧក្រិដ្ឋដែលបានកើតឡើងយ៉ាងស្ងាត់ៗហើយអ្នកដៃដល់សង្ឃឹមថាខ្លួននឹងមិនត្រូវរកឃើញ និង ត្រូវដាក់ទណ្ឌកម្មអ្វីឡើយ ។ ជួនកាល ជនរងគ្រោះត្រូវគំរាមមិនឱ្យប្រាប់នរណាឱ្យដឹងអំពីអ្វីបានកើតឡើងនោះឡើយ – គួបផ្សំជាមួយនឹងការគំរាមបន្ថែមថានឹងមានអ្វីមួយកើតឡើងមិនខានបើសិនជាជនរងគ្រោះនោះមិនរក្សាភាពស្ងប់ស្ងៀមទេ ។ រឿងបែបនេះបានកើតឡើងគ្រប់សម័យកាល ហើយវាបានកើតឡើងនៅគ្រប់ប្រទេសដែលមានវប្បធម៌ខុសៗគ្នា ។
ក៏ប៉ុន្តែ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការរំលោភច្បាប់ដោយចំហ ដែលតែងតែកើតមានញឹកញាប់ ហើយសារព័ត៌មានបានរាយការណ៍ពីបញ្ហានេះជាសាធារណៈ និង យ៉ាងទៀងទាត់ ។ ប៉ុន្តែវាដូចជាមិនសូវកើតមានច្រើនប៉ុន្មានទេ ។ ក្នុងមួយសប្ដាហ៍នេះយើងប្រមូលឧទាហរណ៍ខ្លះៗដូចតទៅ ៖
ប្រេងសាំងគេចពន្ធត្រូវដាក់លក់ខុសច្បាប់នៅតាមផ្លូវជាតិ ៦A
នៅក្នុងរដូវហាមឃាត់ ត្រីរាប់តោនត្រូវចាបយកពីឡូត៍នេសាទលេខ ៥ ហើយត្រូវដឹកជញ្ជូនទៅកាន់វៀតណាមរៀងរាល់ថ្ងៃ
ប៉ូលិសសារភាពថាគេមិនអាចបង្ក្រាបចោរប្លន់ ដែលប្រើកាំភ្លើង AK-47 បានទេ ពីព្រោះពួកចោរទាំងនោះសុទ្ធតែមានអ្នកធំការពារ
រថយន្តធុនធ្ងន់ធំៗ ដឹកឈើចេញពីតំបន់កោះស្លាទាំងថ្ងៃទាំងយប់ពីព្រោះវាត្រូវបានអនុញ្ញាតដោយមន្ត្រី [ ខេត្តកំពត ]
ប្រហែលជាអ្នកខ្លះអាចបំភ្លេចឧទាហរណ៍ទាំងនេះចោល ដោយសារតែភាគច្រើននៃឧទាហរណ៍ទាំងនេះមានជាប់ទាក់ទងនឹងការរំលោភទ្រព្យសម្បត្តិ « តែប៉ុណ្ណោះ » ហើយនៅក្នុងឧទាហរណ៍ទាំងនេះភាគច្រើន គ្មានមនុស្សណាម្នាក់ត្រូវសម្លាប់ទេ ។ [...]
សប្ដាហ៍ទី ៤៦១ ថ្ងៃទី ០២ កញ្ញា ២០០៧៖ អាទិភាពដែលមាននៅសល់សម្រាប់ចរាចរណ៍ផ្លូវគោក
ព្រឹត្តិបត្រ The Mirror ច្រើនតែមិនបានបន្តបកស្រាយបញ្ហាដដែលៗជាថ្មីឡើងវិញក្នុងពេលពីរសប្ដាហ៍ជាបន្តបន្ទាប់គ្នានៅក្នុងការពិចារណាសម្រាប់វិចារណកថារបស់យើង ។ ប៉ុន្តែពេលនេះខ្ញុំនឹងបកស្រាយបញ្ហាដដែលនេះម្ដងទៀត ។ ចំណងជើងវិចារណកថាចុងក្រោយគឺ « ក្នុងរយៈពេលបីថ្ងៃ មានមនុស្ស៩នាក់ស្លាប់ និង ១៧នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញ » ។ ខ្ញុំស្ទើរតែត្រូវគេរាប់បញ្ចូលក្នុងបញ្ជីអ្នករងគ្រោះថ្នាក់ចរាចរណ៍ទៅហើយក្នុងសប្ដាហ៍នេះ ។ ដូច្នេះហើយបានជាខ្ញុំលើកយកករណីនេះមកពិភាក្សាម្ដងទៀតនោះព្រោះថា ច្បាប់ចរាចរណ៍ថ្មីត្រូវបានដាក់ឱ្យអនុវត្តតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៧ មកម៉្លេះ ។
ប៉ុន្តែ តើត្រូវអនុវត្តតាមលក្ខណៈវិនិច្ឆ័យ និង អាទិភាពណាមួយនៅពេលដែលគេកំពុងបំពេញកាតព្វកិច្ចដ៏ស្មុគស្មាញនេះ ?
ជាបឋម គួរកត់សំគាល់ថាប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធចម្រុះគ្នាកំពុងតែបន្លឺសំឡេងរបស់គេហើយចង្អុលបញ្ជាក់បញ្ហាធ្ងន់ធ្ងរមួយគឺ ៖ ច្បាប់ត្រូវដាក់ឱ្យអនុវត្តហើយ ហើយដែលតាមពិតពុំត្រូវបានគេគោរព ដោយយោងតាមហេតុផលជាក់ស្ដែងយ៉ាងច្បាស់គឺ ៖ មានម៉ូតូជាង ៤៥០,០០០គ្រឿងត្រូវបានចុះបញ្ជីរួចហើយ – ចុះហេតុអ្វីបានជាឥឡូវ ស្រាប់តែភ្លាមៗមួយរំពេច បែរជាឱ្យអ្នកបើកបរទាំងអស់ចូលទៅទទួលការហ្វឹកហ្វឺនពីច្បាប់ចរាចរណ៍ដើម្បីឱ្យគេមានប័ណ្ណបើកបរទៅវិញ ?
ប្រការនេះទាក់ទងទៅនឹងបញ្ហាមួយធំធេងជាសារវន្តគឺ ៖ បើមានច្បាប់ហើយ – ដោយត្រូវគេជឿថាត្រូវដាក់ឱ្យអនុវត្តហើយ តាមដែលវាជាសារធាតុរបស់ច្បាប់ – ដែលត្រូវចាត់ទុកយ៉ាងទៀងទាត់ថាមិនត្រូវបានប្រតិបត្តិតាមឱ្យបានពិតប្រាកដទេនោះ ឬមួយរហូតដល់មិនគោរពផងទៀត ពីព្រោះវាឃ្លាតឆ្ងាយពីការពិតខ្លាំងពេក ។ ចំណុចនេះវានឹងបានត្រឹមតែធ្វើឱ្យអន្តរាយដល់ការគោរពច្បាប់ជាទូទៅប៉ុណ្ណោះ ។
ជាការពិត វាជាកំហុសឆ្គងមួយយ៉ាងធ្ងន់ដែលមិនបានពិនិត្យល្អិតល្អន់ក្នុងពេលធ្វើច្បាប់ថ្មីស្ដីពីចរាចរណ៍ផ្លូវគោកដែលច្បាប់នេះមិនបានបកស្រាយជំហាន និង ការកំណត់ពេលឆ្ពោះទៅដល់ការអនុវត្តពេញលេញជាចុងក្រោយ [...]
សប្ដាហ៍ទី ៤៦០ ថ្ងៃទី ២៦ សីហា ២០០៧៖ «ក្នុងរយៈពេលបីថ្ងៃមានមនុស្ស ៩នាក់ស្លាប់ និង ១៧ នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញ»
យើងមិនបានស្វះស្វែងរកឱ្យដឹងថាតើតួលេខទាំងនេះត្រូវគេសង្កេតឃើញញឹកញាប់ ឬក៏វាប៉ះចំលើថ្ងៃអាក្រក់ខុសប្លែកពីធម្មតានោះទេ ។ គ្រោះថ្នាក់នីមួយ២ គឺជាហេតុការណ៍មួយមានភាពចៃដន្យច្រើនពេក ។ ប៉ុន្តែមានព័ត៌មានរាយការណ៍ផ្ទួនៗគ្នាថាចំនួនគ្រោះថ្នាក់ «ក្នុងនោះ ប្រជាជនមួយចំនួនធំត្រូវស្លាប់ និងរបួសរៀងរាល់ឆ្នាំ» គឺជាគោលដៅដែលនៅពេលនោះ នៅពាក់កណ្ដាលឆ្នាំ ២០០៦ រួចមកហើយ រដ្ឋសភាជាតិបានអនុម័តច្បាប់ចរាចរណ៍ថ្មី ហើយឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីពាក់កណ្ដាលឆ្នាំកន្លងទៅ ដើម្បីដាក់ឱ្យអនុវត្ត ។ ជាក់ស្ដែង មានការព្រមព្រៀងគ្នាជាអន្តរកាលចំនួនប្រាំមួយខែ មុនការអនុវត្តច្បាប់ចាប់ផ្ដើមដំណើរការ ។
ច្បាប់ថ្មីនេះមានអមដោយសេចក្ដីសន្និដ្ឋានពិសេស សេចក្ដីរំពឹងទុក និង ការភ័យខ្លាចយ៉ាងច្រើន៖
១. « ច្បាប់ចរាចរណ៍ថ្មីហាក់ដូចជាតឹងរ៉ឹងជាងច្បាប់ចាស់ » ។
ករណីនេះមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយគិតដល់ស្ថានភាពច្របូកច្របល់ជាញឹកញាប់នៅតាមផ្លូវថ្នល់- នៅក្នុងចរាចរណ៍ក្នុងទីក្រុងដែលមានមនុស្សច្រើនកកកុញ ដូចជានៅក្នុងទីក្រុងភ្នំពេញ និង ទីរួមខេត្តសៀមរាប ឬ នៅតាមដងផ្លូវដ៏ឆ្ងាយដែលនាំឱ្យមានការបើកបរក្នុងល្បឿនលឿនប្រកបដោយគ្រោះថ្នាក់ ។
២. « អ្នកបើកម៉ូតូ និង រ៉ឺម៉ក ត្រូវបានកោះអញ្ជើញឱ្យចូលទៅទទួលមេរៀនបើកបរដោយមិនបាច់បង់ប្រាក់ដើម្បីឱ្យមានប័ណ្ណបើកបរ » ។
នៅពេលដែលគេកត់សំគាល់ឃើញព័ត៌មានរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ និង អ្នករងគ្រោះ វាហាក់បីដូចជាការអប់រំបែបនេះ – ទោះសំខាន់យ៉ាងណាក្ដី – គឺជាការអប់រំដល់អ្នកបើកបរ ជាពិសេសសម្រាប់ជនរងគ្រោះ ។ គ្រោះថ្នាក់ជាច្រើនត្រូវបង្កឡើងដោយរថយន្តធុនធ្ងន់ [...]
សប្ដាហ៍ទី ៤៦៥ ថ្ងៃទី ៣០ កញ្ញា ២០០៧៖ «តើវាមិនកាន់តែងាយស្រួលទេឬសម្រាប់រដ្ឋាភិបាលដែលនឹងរំលាយប្រជាជន ហើយបោះឆ្នោតជ្រើសរើសយកមួយទៀតនោះ?»
នៅពេលពិនិត្យតាមដានព្រឹត្តិការណ៍ឈឺចាប់នៅមីយ៉ាន់ម៉ាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខ្ញុំក៏នឹកដល់ព្រឹត្តិការណ៍ខែមិថុនាឆ្នាំ ១៩៥៣ ដែលនៅពេលនោះ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់-គឺអាល្លឺម៉ង់ខាងកើត- រដ្ឋមួយដែលត្រូវគេជឿថា «វណ្ណៈកម្មករ» បានទទួលបន្ទុកកាន់អំណាចរបស់រដ្ឋ- ការបះបោរមួយបានកើតឡើងក្រោមការដឹកនាំលើកដំបូងរបស់កម្មករសំណង់នៅទីក្រុងប៊ែរឡាំងខាងកើត ។
ប្រទេសនេះបានទទួលរងការលំបាកច្រើនយ៉ាង ហើយដើម្បីពុះពារជម្នះវារដ្ឋាភិបាលបានប្រកាសដាក់ផែនការធ្វើការកែលំអក្នុងពេលអនាគតដើម្បីធ្វើឱ្យសភាពការណ៍ធូរស្រាល- ប៉ុន្តែនៅទីបំផុតបែរជាការចាប់ផ្ដើមផ្ដាច់ចរន្តអគ្គិសនីនៅពេលដែលមមាញឹកបំផុតទៅវិញ គឺដើម្បីសន្សំសំចៃថ្លៃប្រើប្រាស់ថាមពល នាំឱ្យមានការគំរាមកំហែងកាត់ប្រាក់ឈ្នួល បើសិនជាផលិតភាពរបស់កម្មករនឹងមិនកើនឡើងទេនោះ ។
ប្រការនេះបានញ៉ាំងឱ្យចេញជាកូដកម្ម និង បាតុកម្ម នៅឯនាយរដ្ឋធានីប៊ែរឡាំង ព្រមទាំង នៅក្នុងមណ្ឌលឧស្សាហកម្មចម្បងៗទាំងអស់ នាំឱ្យសេដ្ឋកិច្ចស្ថិតនៅនឹងថ្កល់ឥតមានការរីកចម្រើន ។ រដ្ឋាភិបាលបានឆ្លើយតបដោយប្រើកម្លាំងយោធា ។ យោងតាមសេចក្ដីប្រកាសជូនដំណឹងរបស់រដ្ឋាភិបាល មនុស្ស៥៥នាក់បានបាត់បង់ជីវិតក្នុងការប្រឈមមុខ- ចំនួនប៉ានស្មានមិនផ្លូវការបានសន្មតតួលេខពី២៥០នាក់រហូតដល់៤០០នាក់ ។ ១០៥នាក់ត្រូវសម្លាប់ក្នុងនិងក្រោយពេលព្រឹត្តិការណ៍ ១២០០នាក់ត្រូវកាត់ទោដាក់ពន្ធនាគារ ។
សាមសិបប្រាំមួយឆ្នាំក្រោយមក គឺក្នុងឆ្នាំ ១៩៨៩ ចលនាប្រជាជនមួយទៀតធំធេងជាងមុន និងបរិបទអន្តរជាតិមួយផ្សេងទៀត បាននាំសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ដល់ទីបញ្ចប់- អាល្លឺម៉ង់ទាំងពីរត្រូវបង្រួបបង្រួមគ្នាជាអាល្លឺម៉ង់តែមួយ ។
អ្វីដែលខ្ញុំនៅចងចាំបានគឺមិនត្រឹមតែហេតុការណ៍ជាប្រវត្តិសាស្ត្រមិនច្រើនប៉ុន្មាននេះប៉ុណ្ណោះទេ ក៏ប៉ុន្តែអត្ថាធិប្បាយខ្លះៗនៅពេលនោះ និង ពេលឥឡូវផងដែរ ។
លោក Bertolt Brecht (១៨៩៨-១៩៥៦) ជាកវី និង ជាអ្នកនិពន្ធរឿងល្ខោនអាល្លឺម៉ង់ម្នាក់មានឈ្មោះល្បីល្បាញជាអន្តរជាតិមិនដែលចង់និពន្ធរឿង«រំភើប» ឬ «មនោសញ្ចេតនា»ទេ ក៏ប៉ុន្តែចូលចិត្តលើកទឹកចិត្ត និង បំផុសទឹកចិត្តអ្នកស្ដាប់ឱ្យគិត៖ [...]
ថ្ងៃ អង្គារ ទី ២៦ កុម្ភៈ ២០០៨៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កើតកម្មវិធីជំនួយអភិវឌ្ឍន៍ពេញលេញមួយសម្រាប់សមាគមអាស៊ាន
Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៨៧
មន្ត្រីថ្នាក់កំពូលសហរដ្ឋអាមេរិក និងអគ្គលេខាធិការសមាគមអាស៊ានបានបង្ហាញផែនការពង្រឹងលេខាធិការដ្ឋាន និងសម្រេចគោលដៅក្នុងការបង្កើតសហគមន៍អាស៊ានមួយត្រឹមឆ្នាំ២០១៥
ភ្នំពេញ ៖ ក្រសួងបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ [...]
Read Full Post | Make a Comment ( None so far )សប្ដាហ៍ទី ៤៨៥ ថ្ងៃទី ១៧ កុម្ភៈ ២០០៨៖ បកស្រាយព័ត៌មានអន្តរជាតិ
នៅពេលដែលមានពាក្យចចាមអារ៉ាមនៅក្នុងសារព័ត៌មានជាតិ ដែលតាមការចោទប្រកាន់មានជាប់ទាក់ទងនឹងព្រឹត្តិការណ៍ចង្អុលបង្ហាញនៅក្នុងប្រទេសនោះ គេអាចបញ្ឈប់វាបានដោយងាយ ៖ ឧទាហរណ៍ {{ កាសែតខ្មែរម្ចាស់ស្រុកឆ្នាំទី០២ លេខ ១០៨ ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០០៨ }} មានព័ត៌មានរាយការណ៍ថា « រដ្ឋាភិបាលគ្រោងរៀបចំច្បាប់ឱ្យបរទេសមានសិទ្ធិគ្រប់គ្រងដីខ្មែរ » ។ {{ រស្មីអង្គរ ឆ្នាំទី១៥ លេខ១២៧៩ ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ }} លោកនាយករដ្ឋមន្ត្រី អាចបដិសេធបញ្ហានេះដោយងាយ ដូចដែលព័ត៌មានរាយការណ៍ថា ៖ « តេជោសែន ៖ សូម្បីតែដេកយល់សប្ដិធ្វើច្បាប់លក់ដីឱ្យបរទេសក៏ពុំមានផង » ។
ក្នុងករណីដទៃទៀត គេមិនងាយនឹងញែកពាក្យចចាមអារ៉ាមឱ្យដាច់ចេញពីហេតុការណ៍ពិតបានសោះឡើយ ។ កាសែតនានាឧស្សាហ៍កត់សំគាល់ឃើញថាការប្រឹងប្រែងរបស់ខ្លួនដើម្បីសបញ្ជាក់ព័ត៌មានរាយការណ៍មួយ ឬ ដើម្បីបំភ្លឺរឿងរ៉ាវខ្លះពីស្ថាប័នរដ្ឋាភិបាលតែងតែមិនបានសម្រេច ពីព្រោះមន្ត្រីទទួលបន្ទុកមិនបានឆ្លើយតបទូរស័ព្ទ បដិសេធមិនព្រមឆ្លើយដោយនិយាយថារវល់ពេក ឬ ផ្ដាច់ការសន្ទនានៅពេលដែលបានដឹងថាអ្នកហៅទូរស័ព្ទគឺជាអ្នកកាសែត ។ នេះជាទម្លាប់អាក្រក់ក្នុងសង្គមប្រជាធិបតេយ្យព្រោះថាវាជាការទុកសាធារណជនចោល មិនឱ្យដឹងព័ត៌មាន ហើយឱ្យគេបង្ខំចិត្តត្រូវតែជឿលើពាក្យចចាមអារ៉ាម ។ ជាអកុសល នាបច្ចុប្បន្ននេះ ពុំសូវមានយន្តការដើម្បីកែលំអបញ្ហានេះទេក្នុងសភាពការណ៍កម្ពុជា [...]
« Previous Entries



