Archive for March, 2008
ថ្ងៃ ចន្ទ ទី ៣១ មីនា ២០០៨៖ សម រង្ស៉ី អំពាវនាវឱ្យ FBI បើកការស៊ើបអង្កេតជាថ្មីករណី ៣០ មីនា ១៩៩៧
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩២
ភ្នំពេញ ៖ គណបក្ស សម រង្ស៉ី បានអំពាវនាវឱ្យការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់អាមេរិក បើកការស៊ើបអង្កេតរបស់ខ្លួនជាថ្មី ទាក់ទងទៅនឹងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃនៅខាងមុខអតីតរដ្ឋសភាកាលពី១១ឆ្នាំមុន ដែលបណ្ដាលឱ្យមនុស្សជាង១០នាក់ស្លាប់ និង ជាង១០០នាក់រងរបួស ។ គណបក្សនេះក៏បានរិះគន់ផងដែរថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលពុំមានការអភិវឌ្ឍន៍សោះ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា ក្រសួងមហាផ្ទៃមិនទាន់បិទសំណុំរឿងនេះទេ ហើយអាជ្ញាធរមានសមត្ថកិច្ចស្វាគមន៍គណបក្ស សម រង្ស៉ី ចំពោះការផ្ដល់ភស្តុតាង សាក្សីឬក៏ហេតុផលផ្សេងៗទៀតពាក់ព័ន្ធនឹងករណីនេះ ។
អគ្គលេខាធិការដ្ឋាននៃគណបក្ស សម រង្ស៉ី បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៩ ខែ មីនានេះដែលក្នុងនោះ បានផ្ដោតទៅលើខួបលើកទី ១១ ទិវារំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារការវាយប្រហារដោយគ្រាប់បែកដៃនៅខាងមុខមន្ទីររដ្ឋសភាចាស់ (ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩៩៧) ។
កាលពី១១ឆ្នាំមុននេះ ក្រុមបាតុករប្រមាណ២០០នាក់ដែលរួមមានទាំងកម្មការិនីរោងចក្រផង បានចូលរួមក្នុងបាតុកម្មដឹកនាំដោយគណបក្ស សម រង្ស៉ី ដើម្បីទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា ។ រយៈពេល៣០នាទីក្រោយការចាប់ផ្ដើមធ្វើបាតុកម្ម គ្រាប់បែកដៃចំនួន៤គ្រាប់ ត្រូវបានគេបោះចូលទៅក្នុងហ្វូងបាតុករ បណ្ដាលឱ្យមនុស្ស១៦នាក់ស្លាប់ [...]
សប្ដាហ៍ទី ៤៩០ ថ្ងៃទី ២៣ មីនា ២០០៨៖ ការអនុវត្តច្បាប់ – ឬ ការប្រើកម្លាំងជំនួសការប្រើច្បាប់
កាលពីថ្ងៃអង្គារសប្ដាហ៍កន្លងទៅនេះ យើងបានឆ្លុះបញ្ចាំងអត្ថបទមួយ ដែលសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ចេញនូវក្ដីកង្វល់របស់សម្ដេចថា អ្នកខ្លះត្រូវបានគេគំរាមកំហែងតាមដែលគេពោលអាងដោយឥតព័ស្តុតាង ហើយសម្ដេចបានមានប្រសាសន៍ថា “សុវត្ថិភាពរបស់ប្រជាពលរដ្ឋ មិនថានៅ បក្សណាទេ យើងត្រូវការពារទាំងអស់” ។ សម្ដេចបានបន្ថែមទៀតថា ៖ “បើមន្ត្រីឬសមាជិកគណបក្សប្រជាជនកម្ពុជាគំរាមកំហែងប្រជាពលរដ្ឋដែលមិនមែនជាគណបក្សរបស់ខ្លួន គឺជាការខុសឆ្គងដ៏ធំដែលខ្ញុំសូមអំពាវនាវកុំឱ្យមានករណីបែបនេះឱ្យសោះ ។ នេះពិតជាការខុសឆ្គង” ។ ទាំងនេះជាសេចក្ដីបញ្ជាក់ថា អំពើហិង្សាមិនអាចឱ្យទទួលយកបានឡើយនៅក្នុងវិស័យនយោបាយ ។
នៅថ្ងៃព្រហស្បតិ៍ យើងបានឆ្លុះបញ្ចាំងព័ត៌មានរាយការណ៍ អំពីកិច្ចប្រជុំលើកទី៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ ដែលលោក យ៉ាសហ៍ ហ្កាយ ប្រេសិតពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញរបាយការណ៍របស់លោក ។ របាយការណ៍នោះបានបញ្ចូលសេចក្ដីយោងទៅលើនីតិវិធីក្រមរដ្ឋប្បវេណី និង នីតិវិធីក្រមព្រហ្មទណ្ឌដែលបានចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងខណៈនោះ ហើយក្រមរដ្ឋប្បវេណី និង ក្រមព្រហ្មទណ្ឌត្រូវគេសង្ឃឹមថានឹងចូលជាធរមាននៅក្នុងដំណើរការច្បាប់” ។ លោកក៏បានបញ្ចេញក្ដីកង្វល់អំពីការប្រែប្រួលខ្លះ ដែលលោកចាត់ទុកថាជាបញ្ហាដែលពិបាកដោះស្រាយ ៖ “កាលពីមុន ចម្លើយសារភាពមិនអាចជាមូលដ្ឋានសម្រាប់ការផ្ដន្ទាទោសបានទេ បើសិនជាវាមិនត្រូវបានបញ្ជាក់អះអាងបន្ថែមដោយភស្តុតាងផ្សេងទៀតទេនោះ ។ ការការពារបែបនេះត្រូវលុបបំបាត់ចោល ដោយផ្ដល់ចម្លើយសារភាពដែលមានទម្ងន់ដូចគ្នានឹងភស្តុតាងដទៃទៀតដែរ (មាត្រា ៣២១) ទោះជាក្រមនីតិវិធីព្រហ្មទណ្ឌបញ្ជាក់ដដែលៗពីការហាមឃាត់លើការប្រើចម្លើយសារភាពចេញពីការចាប់បង្ខំក៏ដោយ ។ មានជំនឿទុកចិត្តយ៉ាងធ្ងន់លើចម្លើយសារភាព ដែលភាគច្រើនត្រូវទទួលបានតាមរយៈការបង្ខិតបង្ខំ ឬ ការធ្វើទារុណកម្ម ។ ច្បាប់ថ្មី អាចធ្វើឱ្យបាត់ការហាមប្រាមនូវភស្តុតាងទទួលបានដោយការសារភាពដោយត្រូវបង្ខំដោយរដ្ឋធម្មនុញ្ញនិងអនុសញ្ញាប្រឆាំងនឹងអំពើទារុណកម្ម” [...]
ថ្ងៃ សៅរ៍ ទី ២៩ មីនា ២០០៨៖ ក្រុងអរគុណអង្គការ JICA បញ្ហាកែលំអចរាចរនៅភ្នំពេញ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩១
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃ២៧ មីនា ឆ្នាំ២០០៨នេះ នៅសាលាក្រុងភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាមួយរវាងសាលាក្រុងភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JICA ជប៉ុនដើម្បីធ្វើការពន្យារពេលនៃការសិក្សាលើគម្រោងកែលំអចរាចរនៅរាជធានីភ្នំពេញរយៈពេលមួយឆ្នាំទៀតគិតពីដើមខែមីនាឆ្នាំ២០០៩ ដល់ខែមីនា ឆ្នាំ២០១០ខាងមុខទើបបញ្ចប់ ពីព្រោះតាមគម្រោងអង្គការនេះត្រូវបញ្ចប់កាសិក្សាគម្រោងត្រឹមខែមីនាឆ្នាំ២០០៩ ។ គម្រោងនេះបានចាប់អនុវត្តជាមួយសាលាក្រុងភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JICA តាំងពីខែមីនាឆ្នាំ២០០៧មកម្ល៉េះ ។
អញ្ជើញចូលរួមចុះហត្ថលេខានាឱកាសនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនតំណាងដោយលោក ជុំ អៀក រដ្ឋលេខាធិការសាលាក្រុងភ្នំពេញតំណាងដោយលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ហើយខាងអង្គការ JICA ជប៉ុនតំណាងដោយលោក Hozumi-Katsuta ប្រធានក្រុមអ្នកពិគ្រោះការនៃអង្គការ JICA ប្រចាំទីក្រុងតូក្យូប្រទេសជប៉ុន នៅពេលកំពុងបំពេញទស្សនកិច្ចនៅភ្នំពេញ ហើយមានការចូលរួមពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អភិបាលខណ្ឌ អភិបាលរងខណ្ឌទាំង៧ និងផ្នែកពាក់ព័ន្ធផងដែរ ។
មន្ត្រីជំនាញសាលាក្រុងបានបញ្ជាក់ថា ការសិក្សាគម្រោងកែលំអបញ្ហាចរាចរនៅភ្នំពេញ [...]
ថ្ងៃ សុក្រ ទី ២៨ មីនា ២០០៨៖ ចំណូលពីប្រេងកាត និងឧស្ម័នត្រូវមានគណនីធនាគារ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩១
រាជធានីភ្នំពេញ ៖ យោងតាមការប្រកាសរបស់ UNDP ថ្ងៃទី២៦ មីនា បានឲ្យដឹងថា ប្រទេសកម្ពុជាបានបង្ហាញនូវផែនការដ៏លំអិតមួយក្នុងការអភិវឌ្ឍន៍ នូវធនធានប្រេងកាត និងឧស្ម័នរបស់ខ្លួនដែលនឹងធានាឲ្យមាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់នូវចក្ខុវិស័យរបស់ខ្លួនទៅលើការទាញយក ផលប្រយោជន៍យូរអង្វែងជាជាងរយៈពេលខ្លី ។ លោកបានបន្តទៀតថា ផែនការដែលរួមបញ្ចូលនូវការបង្កើតក្របខណ្ឌច្បាប់ និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាជំហានដ៏មានសារសំខាន់មួយដើម្បីឈានទៅរកការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាព ។
សន្និសីទក្រោមប្រធានបទកាត់បន្ថយភាពក្រីក្រតាមរយៈការ ប្រើប្រាស់ប្រាក់ចំណូលពីប្រេងកាត និងឧស្ម័នបទពិសោធន៍ប្រៀបធៀបបានមកពីបណ្ដាប្រទេសនានាគឺជា សន្និសីទដំបូងគេនៅក្នុងប្រទេសនានាគឺជាសន្និសីទដំបូងគេនៅក្នុង ប្រទេសកម្ពុជា ។ សន្និសីទនេះមានអ្នកចូលរួមប្រមាណជា៥០០នាក់មកពីក្នុងប្រទេស និងជុំវិញពិភពលោក ។ អ្នកតំណាងមកពីបណ្ដាប្រទេសដែលទទួលបានជោគជ័យនៅក្នុងការទាញយកផល ពីធនធានធម្មជាតិមកបំរើសង្គមបានជំរុញឲ្យមានការប្រុងប្រយ័ត្នទៅ លើបញ្ហានេះ ។
លោក អាណេ វ៉លធឺ អតីតអគ្គលេខាធិការនៃវេទិកាថាមពលអន្តរជាតិបានពន្យល់ពីវិធីសាស្ត្រ ដែលប្រទេសណ័រវេស្សរ៍អាចក្លាយជាគំរូសំរាប់ការប្រើប្រាស់ធនធាន ធម្មជាតិដោយប្រុងប្រយ័ត្ននៅពេលដែលប្រទេសនេះបានរកឃើញនូវធនធាន ធម្មជាតិនៅសមុទ្រយ៉ាងសម្បើមនៅក្នុងទសវត្សទី៧០ ។ លោកបានមានប្រសាសន៍ថា “ឆន្ទៈនយោបាយត្រូវតែបោះជំហានមុនដោយប្រុងប្រយ័ត្ន ហើយមិនបណ្ដោយឲ្យចំណូលយ៉ាងគំហុករបស់ប្រេងកាតប៉ះពាល់ ឬធ្វើឲ្យរាំងស្ទះដល់គំរូប្រពៃណីរបស់សង្គមណ័រវេស្សរ៍ឡើយ” ។
លោកស្រី [...]
ថ្ងៃ ព្រហស្បតិ៍ ទី ២៧ មីនា ២០០៨៖ អេង ឆៃអ៊ាង លាលែងពីអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩១
អគ្គលេខាធិការគណបក្សប្រឆាំងលោក អេង ឆៃអ៊ាង បានសុំលាលែងពីអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីហើយ ។ ការសុំលាលែងជាផ្លូវការនេះ មុនមួយថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ប្រធាន និងអគ្គលេខាធិការ នៃអាជ្ញាធរនេះថាស្ពឹក មិនធ្វើការ គួរតែរំលាយចោល ។
នៅថ្ងៃទី២៤ មីនា ២០០៨ លោក អេង ឆៃអ៊ាង បានសរសេរលិខិត ជំរាបលោក សុខ អាន ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រីថា “បច្ចុប្បន្ននេះ បញ្ហាទំនាស់ដីធ្លី កាន់តែរាលដាលឡើងស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។ ករណីទំនាស់ដីធ្លី ដែលកើតមានឡើងទាំងអស់នោះ ភាគច្រើនបង្កឡើង ដោយអ្នកមានអំណាច និងអ្នកមានលុយ ដែលប្រើប្រាស់ មធ្យោបាយផ្សេងៗដើម្បីរឹបអូស យកដីធ្លីរបស់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ ស្លូតត្រង់ ហើយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពុំមានសមត្ថភាព និងយន្តការជាក់ស្ដែងក្នុងការដោះស្រាយបញ្ហាទំនាស់ទាំងនោះជូនប្រជាពលរដ្ឋឡើយ ។ មិនតែប៉ុណ្ណោះបានទុកបណ្ដោយឲ្យអាជ្ញាធរខេត្តក្រុងមួយចំនួនប្រើប្រាស់កម្លាំងទៅបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋ ចេញពីទីលំនៅ ផ្ទះសំបែងរបស់ខ្លួន [...]
ថ្ងៃ ពុធ ទី ២៦ មីនា ២០០៨៖ សម្ដេចតេជោ ៖ ការឡើងថ្លៃអង្ករ គឺដោយសារពួកទុច្ចរិតបង្កឡើង
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩១
កំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការឡើងថ្លៃអង្ករនាពេលថ្មីៗនេះថា ជាការឡើងថ្លៃដ៏ចម្លែក «បង្កឡើងដោយពួកឱកាសនិយម និងពួកទុច្ចរិត» ហើយអ្វីដែលសំខាន់ដែលពួកគេចង់បាននោះ គឺការបាញ់ព្រួញមួយបានសត្វ២ ក្នុងនោះសត្វដែលធំជាងគេ «គឺហ៊ុន សែន» តែម្ដង ។
នាព្រឹកថ្ងៃទី២៥ ខែមីនា ក្នុងឱកាសអញ្ជើញសម្ពោធព្រះវិហារវត្តសិលានិមិត្ត ស្ថិតក្នុងឃុំក្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា នៅកំពង់ចាម កំពត កណ្ដាល កៀនស្វាយ គេបានលើកឡើងថា «សម្ដេច ហ៊ុន សែន ថានឹងធ្វើឲ្យអង្ករ១គីឡូក្រាមថ្លៃស្មើនឹងសាំងមួយលីត្រ ដើម្បីជួយអ្នកស្រែ អីចឹងហើយទើបអង្ករឡើងថ្លៃ» ។ ចំណែកនៅខេត្តក្រុងមួយចំនួនទៀតគេនិយាយថា «សម្ដេចតេជោធ្វើឲ្យដីឡើងថ្លៃ ទើបប្រជាជនលក់ដីអស់ អត់ស្រែធ្វើ ទើបអង្ករឡើងថ្លៃ» ។
ឆ្លើយតបបញ្ហានេះ សម្ដេចតេជោបានមានប្រសាសន៍ថា លោកគ្មានលទ្ធភាពទៅធ្វើឲ្យអង្ករឡើងថ្លៃស្មើនឹងថ្លៃប្រេងនោះទេ ហើយក៏គ្មានអ្នកវិនិយោគទុនណាទៅទិញដីស្រែចម្ការជាង៣លានហិកតាដែលប្រជាជនកំពុងធ្វើនោះដែរ។ ព្រោះដីដែលឡើងថ្លៃគឺដីនៅតំបន់ដែលអាចសាងសង់រោងចក្រ និងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសបាន ដូចនេះមិនមានន័យថា [...]
ថ្ងៃ អង្គារ ទី ២៥ មីនា ២០០៨៖ សម្ដេចតេជោប្រកាសផ្ដល់ដី១៦ហិកតា ដល់ប្រជាពលរដ្ឋបន្ទាប់ពីគ្រាប់កាំភ្លើងអមនុស្សធម៌ការពារដីក្រុមហ៊ុន
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩១
ក្រុងព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៨ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីធ្វើការដោះស្រាយផ្ទាល់ក្នុងករណីវិវាទដីធ្លីមួយកន្លែងដែលស្ថិតនៅក្នុងភូមិកំពេញ សង្កាត់លេខ៣ ខណ្ឌមិត្តភាព រវាងប្រជាពលរដ្ឋចំនួន១២៥ គ្រួសារ និងក្រុមហ៊ុនថៃប៊ុនរ៉ុង ។
នៅក្នុងឱកាសនៃការសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ សម្ដេចតេជោបានសំដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសកម្មខ្លះរបស់សមត្ថកិច្ចដែលបានប៉ះទង្គិចជាមួយប្រជាពលរដ្ឋធ្វើឲ្យមានការផ្ទុះអាវុធបណ្ដាលឲ្យរងរបួស និងរហូតដល់មានការចាប់ប្រជាពលរដ្ឋដាក់គុកចំនួន៤នាក់ទៀតផង តែក្រោយមកបានដោះលែងម្នាក់វិញ ។ សម្ដេចបានសំរេចប្រគល់ដីដែលប្រជាពលរដ្ឋធ្វើការទាមទារពីក្រុមហ៊ុនថៃប៊ុនរ៉ុង ចំនួន១៦ហិកតា ក្នុងនោះដីលំនៅឋានចំនួន១៤ហិកតា និងដីសំរាប់ធ្វើផ្លូវ និងធ្វើសាលាឆទានសំរាប់ធ្វើបុណ្យចំនួន២ហិកតាជូនទៅប្រជាពលរដ្ឋទាំង១២៥គ្រួសារនោះវិញ ។ ជាមួយគ្នានេះដែរ សម្ដេចបានដាក់បទបញ្ជាឲ្យដោះលែងអ្នកដែលត្រូវគេចាប់ចំនួន៣នាក់ជាបន្ទាន់ មុនពេលសម្ដេចឡើងយន្តហោះត្រឡប់ទៅវិញ ។
សម្ដេចបានបង្ហាញទឹកមុខស្រងូតស្រងាត់នៅចំពោះមុខប្រជាពលរដ្ឋដែលត្រូវបានដោះលែងមកវិញនោះ ដោយសម្ដេចបានធ្វើការសុំទោស និងបញ្ជាក់ថា មកពីសម្ដេចអប់រំមន្ត្រីមិនបានល្អទើបមានរឿងរ៉ាវបែបនេះកើតឡើង ។ សម្ដេចបានស្ដីបន្ទោសអាជ្ញាធរថា បានបើកដៃឲ្យក្រុមហ៊ុនធ្វើរបងតាមទំនើងចិត្តនៅពេលជំលោះតវ៉ាកើតឡើង មានន័យថា គេចងដៃប្រជាពលរដ្ឋគេបើកដៃឲ្យក្រុមហ៊ុន ទើបមានរឿងបែបនេះ ។ ក្នុងពេលនោះដែរ សម្ដេចតេជោបានជួយឧបត្ថម្ភដល់ជនរងគ្រោះដែលត្រូវប៉េអឹមចាំដីឲ្យក្រុមហ៊ុនថៃប៊ុនរ៉ុងបាញ់ឲ្យរបួសម្នាក់នោះចំនួន៥០០ដុល្លារ ឧបត្ថម្ភប្រជាពលរដ្ឋដែលសមត្ថកិច្ចចាប់ដាក់គុកចំនួន៣នាក់ក្នុងម្នាក់ៗ៣០០ដុល្លារ ព្រមទាំងជួយធ្វើផ្លូវក្នុងភូមិ ចំនួន១ខ្សែទៀតផង ។
សម្ដេចតេជោបានដាក់បញ្ជាឲ្យធ្វើប័ណ្ណកម្មសិទ្ធិជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋ១សប្ដាហ៍ឲ្យហើយ ទោះធ្វើទាំងយប់ទាំងថ្ងៃក៏ដោយ ។ ប្រជាពលរដ្ឋបានសំដែងនូវអំណរសាទរចំពោះសម្ដេចតេជោហ៊ុន សែន ហើយបានរៀបចំធ្វើបុណ្យអបអរភ្លាមៗដោយមានការចាក់ធុងបាស់រាំកម្សាន្ត និងបានស្រែកជ័យឃោស [...]
ថ្ងៃ ចន្ទ ទី ២៤ មីនា ២០០៨៖ សម្ដេចតេជោប្រាប់អ្នកនយោបាយឲ្យទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩១
ខេត្តកំពង់ឆ្នាំង ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំគណបក្សនយោបាយមួយចំនួនកាលពីថ្ងៃទី២២មីនាថា ពួកគេត្រូវតែទទួលស្គាល់នូវចំណុចខ្សោយរបស់ខ្លួនដែលនាំឲ្យមានការប្រេះឆាជាជាងទំលាក់កំហុសទៅឲ្យអ្នកដទៃដែលជាថ្នាក់ក្រោមរបស់ខ្លួនទទួលខុសត្រូវនោះ ។
ដោយសំដៅទៅរកព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្ស នរោត្ដម រណឫទ្ធិ និងលោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានប្រសាសន៍ថា សូមកុំបិទបាំងចំណុចខ្សោយរបស់ខ្លួនឲ្យសោះ ។ ខ្ញុំហ៊ានអះអាងថា គ្មានអ្នកណាផ្ដួលហ៊ុន សែន បានទេ មានតែហ៊ុន សែនមួយគត់ដែលអាចផ្ដួលហ៊ុន សែនបាន ។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីបញ្ចុះសីមាព្រះវិហារនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងថាគ្មានអ្នកណាផ្ដួលគណបក្សប្រជាជនបានទេគឺមានតែគណបក្សប្រជាជនខ្លួនឯងទេទើបអាចផ្ដួលគណបក្សប្រជាជនបានហើយការពិតវាយ៉ាងដូច្នេះ ។ សម្ដេចតេជោថ្លែងថាបើគណបក្សប្រជាជនកម្ពុជាមិនសាមគ្គីគ្នាធ្វើការជួយប្រជារាស្ត្រហើយធ្វើសកម្មភាពផ្ដេសផ្ដាសនោះ គណបក្សប្រជាជននឹងចុះខ្សោយដោយខ្លួនឯងហើយបើហ៊ុន សែន ម្ង៉ៃៗដើរយកដីនៅត្រង់នេះឬនៅត្រង់នោះហើយរំលោភសិទ្ធិគេមិនធ្វើបុណ្យ មិនធ្វើទាន តើមានអ្នកណាជឿ ហ៊ុន សែនទៀត ដូច្នេះគណបក្សដទៃល្មមទទួលស្គាល់នូវការពិតថាគឺព្រោះតែខ្លួនឯងខ្សោយទើបមានបញ្ហាយ៉ាងដូច្នេះនោះ ។
យោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យដឹងថាលោក ញ៉ឹក ប៊ុនឆៃ ត្រូវបានចោទប្រកាន់ដោយព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិថាគឺជាដើមចមដែលនាំឲ្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចប្រេះឆាបែកបាក់ហើយលោក ង៉ោ សុវណ្ណ និងលោក សុខ [...]
ថ្ងៃ សៅរ៍ ទី ២២ មីនា ២០០៨៖ រដ្ឋាភិបាលអនុម័តសេចក្ដី ព្រាងអនុក្រឹត្យឱ្យជនស៊ីវិលប្រើប្រាស់កាំភ្លើង
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩០
អង្គប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២១ ខែ មីនា ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពដាក់ឱ្យប្រើប្រាស់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីក្នុងការគ្រប់គ្រងកាំភ្លើង គ្រាប់បាញ់និងគ្រឿងផ្ទុះ ដែលត្រូវបានឱ្យជនស៊ីវិលប្រើប្រាស់ ។
សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃដែលអនុក្រឹត្យនេះគ្របដណ្ដប់លើការកាន់កាប់ ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការចែកចាយ ការឱ្យខ្ចី ការជួល ការផលិត ការកែច្នៃដំឡើង ការដឹកជញ្ជូន ការនាំចូល ការនាំចេញ ការដឹកជញ្ជូនឆ្លងកាត់ ការស្តុកកាំភ្លើង គ្រាប់បាញ់និងគ្រឿងផ្ទុះដែលត្រូវអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់ ។
កាំភ្លើង គ្រាប់បាញ់និងគ្រឿងផ្ទុះដែលត្រូវបានអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់ រួមមានកាំភ្លើងកំណត់សញ្ញា កាំភ្លើងកីឡា កាំភ្លើងសិល្បៈ បំពង់និងគ្រាប់កាំជ្រួចផ្ទុះលម្អ គ្រាប់បាញ់ គ្រាប់បាញ់ (សំដៅដល់គ្រាប់ ឬ កិប សម្រាប់បាញ់ជាមួយកាំភ្លើងកំណត់សញ្ញា កាំភ្លើងកីឡា កាំភ្លើងសិល្បៈនិងបំពង់ គ្រាប់កាំជ្រួចផ្ទុះលម្អ) និង គ្រឿងផ្ទុះ ដែលសំដៅដល់កិបផ្ទុះ ខ្សែឆ្នួនផ្ទុះ ខ្សែឆ្នួនឆេះរំសេវជាតិផ្ទុះ និងសារធាតុផ្ទុះគ្រប់ប្រភេទទោះបីជាដើមកំណើតពីអ្វីក៏ដោយសម្រាប់បម្រើសេវាកម្មសាធារណៈនិងវិស្វកម្មស៊ីវិលឬផ្ទុះលម្អ។
ជាមួយនេះ អង្គប្រជុំគណៈរដ្ឋមន្ត្រីក៏បានឯកភាពនិងអនុម័តផងដែរទៅលើសំណើសុំការអនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម២០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុ [...]
ថ្ងៃ សុក្រ ទី ២១ មីនា ២០០៨៖ លោក ចូសេហ្វ មូសូមេលី រិះគន់ថាជនជាប់ចោទជាង២៥%ត្រូវគេធ្វើទារុណកម្មឬបង្ខំឱ្យឆ្លើយសារភាព
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៩០
អំពើពុករលួយនៅក្នុងស្ថាប័នតុលាការក្នុងប្រទេសកម្ពុជាបានកំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ម្ចាស់ជំនួយនិងរិះគន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក ក៏ដូចជាអង្គការសង្គមស៊ីវិលដទៃទៀតផងដែរ ហើយពួកមន្ត្រីធំៗដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរបែរជាមិនបានទទួលនូវការផ្ដន្ទាទោស ប៉ុន្តែប្រជាពលរដ្ឋក្រីក្រត្រូវទទួលរងនូវទារុណកម្មយ៉ាងអយុត្តិធម៌ពីតុលាការពុករលួយ ។
នៅក្នុងពិធីបង្ហាញរបាយការណ៍ របាយការណ៍នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ប្រចាំឆ្នាំ២០០៧ស្ដីពី គម្រោងឃ្លាំមើលតុលាការដែលធ្វើឡើងកាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៨ លោក ចូសេហ្វមូសូមេលី បានមានប្រសាសន៍ថ្លែងក្នុងពិធីនោះយ៉ាងដូច្នេះថា «កាលពីឆ្នាំមុនខ្ញុំបានលើកសរសើរដល់ប្រព័ន្ធយុត្តិធម៌កម្ពុជា ជាការពិត ដែលជាទូទៅការកាត់ក្ដី ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសាធារណជន និងប្រជាពលរដ្ឋដោយសេរី ។ វាជាការបោះជំហានយ៉ាងសំខាន់មួយទៅរកតម្លាភាព និងកំពុងតែអភិវឌ្ឍន៍វប្បធម៌នីតិរដ្ឋនៅកម្ពុជា ។ ការបង្កើតវប្បធម៌បែបនេះគឺជាអាទិភាពខ្ពស់របស់យើង មិនមានអ្វីសំខាន់ ជាងការបណ្ដុះការយល់ដឹងពីនីតិរដ្ឋដល់ប្រជាជនស៊ីវិលនោះទេ ។ វាជាការសាមញ្ញណាស់ថា វាមានជម្រើសតែពីរទេនៅក្នុងសង្គមមនុស្ស គឺអំណាចផ្ដាច់ការដែលអ្នកមានអំណាចនិងអ្នកមានលុយជាអ្នកត្រួតត្រា ឬក៏ច្បាប់ដែលអនុវត្តន៍ដោយសមធម៌និងយុត្តិធម៌ ។
ជាការពិតណាស់ថា ជនសង្ស័យមិនមានអ្វីខុសប្លែកឡើយបើទោះបីជាច្បាប់ត្រូវបានគេប្រើមិនត្រឹមត្រូវនិងរំលោភបំពានដោយអ្នកមានក៏ដោយ ។ នៅសប្ដាហ៍មុនខ្ញុំបាននិយាយទៅកាន់និស្សិតច្បាប់ ហើយខ្ញុំបានដកស្រង់សម្ដីរបស់អ្នកប្រាជ្ញជនជាតិក្រិចម្នាក់ដ៏ល្បីឈ្មោះ Anarcharsis គាត់ពោលថា “ច្បាប់សរសេរគឺដូចជាសំណាញ់ពីងពាងអីចឹង ហើយសំណាញ់ពីងពាងនោះ ទាក់ឬចាប់បានតែអ្នកក្រីក្រទន់ខ្សោយប៉ុណ្ណោះ ចំណែកអ្នកមានអំណាចវិញអាចគេចចេញបានយ៉ាងស្រួល” ។
ប៉ុន្តែវាជាកិច្ចការយើងទាំងអស់គ្នា ដែលត្រូវធ្វើឱ្យសម្ដីលោក Anarcharsis ទៅជាមិនពិត ហើយមានន័យថា ត្រូវមានយន្តការសម្រាប់ការវាយតម្លៃនិងវាស់ស្ទង់ការងាររបស់តុលាការ ដើម្បីធ្វើឱ្យប្រាកដថា [...]
« Previous Entries



