Archive for June, 2008
ថ្ងៃ ចន្ទ ទី ៣០ មិថុនា ២០០៨ ៖ កម្ពុជាត្រូវការឆ្មបយ៉ាងច្រើនដើម្បីធានាសុវត្ថិភាពមាតា និង ទារក នៅក្នុងពេលសម្រាល
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០២
អ្នកជំនាញការរបស់អង្គការសុខភាពពិភពលោក និង សុខភាពមាតានិងទារកនៅក្នុងពេលកើត នៅកម្ពុជា នៅតែជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ហើយបញ្ហាព្រួយបារម្ភនេះគឺដោយសារតែកម្ពុជាខ្វះខាតឆ្មបគឺជាមូលហេតុដ៏ចម្បង ។
លោកស្រី វេជ្ជបណ្ឌិត ជាង កន្និដ្ឋា មន្ត្រីនៃអង្គការសុខភាពពិភពលោកនៅក្នុងប្រទេសកម្ពុជា បានអះអាងថា សុខភាពមាតា និង ទារកនៅក្នុងពេលកើត គឺជាបញ្ហាមួយដែលកម្ពុជាគួរតែយកចិត្តទុកដាក់ ដោយសារតែនៅក្នុងមួយឆ្នាំៗ មានទារកនិងមាតារាប់ពាន់នាក់ បានត្រូវស្លាប់ ។ លោកស្រីបានបញ្ជាក់ថា “គេបានប៉ាន់ប្រមាណថា នៅក្នុងមួយឆ្នាំៗ មានទារក និង ស្ត្រីកម្ពុជាប្រមាណជា ២.០០០ បានស្លាប់នៅក្នុងអំឡុងពេលមានផ្ទៃពោះ និង [...]
ថ្ងៃ សៅរ៍ ទី ២៨ មិថុនា ២០០៨ ៖ បញ្ឈប់ការរំលោភបំពានកូនក្រមុំកម្ពុជា – ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ៖ ស្ត្រីកម្ពុជាមិនមែនជាទំនិញទេ
ថ្ងៃ សៅរ៍ ទី ២៨ មិថុនា ២០០៨ ៖ បញ្ឈប់ការរំលោភបំពានកូនក្រមុំកម្ពុជា – ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ៖ ស្ត្រីកម្ពុជាមិនមែនជាទំនិញទេ
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០១
ភ្នំពេញ ៖ ប៉ុន្មានឆ្នាំនេះ កូនក្រមុំកម្ពុជាបានរៀបការជាមួយបុរសបរទេសហើយពួកគេតែងតែទទួលការរំលោភបំពានដោយប្រការផ្សេងៗ រួមមានទាំងការជួញដូរ ការកេងប្រវ័ញ្ចផង ។ បន្ទាប់ពីតៃវ៉ាន់ ស្ត្រីកម្ពុជាដែលរៀបការទៅកូរ៉េ កំពុងទទួលរងនូវការធ្វើបាបពីប្ដី និង ក្រុមគ្រួសារ ។ ដោយហេតុនេះហើយទើបឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ប្រតិកម្មកាលពីពេលថ្មីៗនេះថា ស្ត្រីកម្ពុជាមិនមែនជាទំនិញទេ ហើយស្នើសុំឲ្យបញ្ឈប់ការរំលោភបំពានកូនក្រមុំកម្ពុជា ។ [...]
Read Full Post | Make a Comment ( None so far )ថ្ងៃ សុក្រ ទី ២៧ មិថុនា ២០០៨ ៖ ILO បន្តផ្ដល់មូលនិធិ ៤ឆ្នាំទៀត ដល់បណ្ដាញសង្គមស៊ីវិលប្រឆាំងពលកម្មកុមារនៅកម្ពុជា
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០១
កំពង់ចាម ៖ មន្ត្រីអង្គការ ILO-IPECH បាននិយាយនៅថ្ងៃ អង្គារ ទី ២៤ ខែ មិថុនា នេះថា ខ្លួននឹងបន្តផ្ដល់ជំនួយមូលនិធិរយៈពេល ៤ឆ្នាំទៀត ដល់បណ្ដាញសង្គមស៊ីវិលប្រឆាំងពលកម្មកុមារនៅកម្ពុជា ។
លោក MP JOSEPH ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ ILO-IPECH ប្រចាំប្រទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសជាផ្លូវការបណ្ដាញសង្គមស៊ីវិលប្រឆាំងពលកម្មកុមារនៅ សណ្ឋាគារភ្នំប្រុស ខេត្ត កំពង់ចាម ។ ពិធីនេះមានការចូលរួមពីអាជ្ញាធរខេត្ត មន្ទីរអង្គភាពនានា អង្គការក្រៅរដ្ឋាភិបាល [...]
សប្ដាហ៍ទី ៥០០ ថ្ងៃទី ២៥ មិថុនា ២០០៨៖ ប្រាសាទព្រះវិហារត្រូវចុះផ្សាយនៅទំព័រមុខនៃកាសែតនានា
នៅពេលនេះ ខ្ញុំសរសេរចេញពីប្រទេសថៃ ជាទីដែលខ្ញុំសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយ ។ ខ្ញុំអានកាសែតពីរច្បាប់ រៀងរាល់ថ្ងៃ កាសែតទាំងពីរច្បាប់នេះបោះពុម្ពជាភាសាអង់គ្លេស ។ ហើយរៀងរាល់ មានដំណឹងផ្សាយអំពីប្រាសាទព្រះវិហារ ។ ប្រទេសថៃគឺពិតជាមានបញ្ហានយោបាយទៀតហើយ ។ សម្ពន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ – មេដឹកនាំម្នាក់របស់វា គឺជាអតីតចៅហ្វាយក្រុងបាងកកដែលមានប្រជាប្រិយ គឺឧត្ដមសេនីយ៍ទោ ចម្លង ស្រ៊ីមឿង – កំពុងតែធ្វើបាតុកម្មតាំងពីច្រើនសប្ដាហ៍មកហើយ ។ នៅទីបំផុត កាលពី ថ្ងៃ សុក្រ ទី ២០ ខែ មិថុនា ឆ្នាំ ២០០៨ ប្រជាពលរដ្ឋប្រហែល ២៥.០០០នាក់ បានហ៊ុំព័ទ្ធវិមានរដ្ឋាភិបាល ដោយទាមទារឲ្យនាយករដ្ឋមន្ត្រីលាឈប់ពីតំណែង ។
មានបញ្ហាជាច្រើនខុសៗគ្នា ដែលបំផុសសម្ពន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យឲ្យធ្វើចលនា ដែលមានខ្លះនឹងត្រូវបង្ហាញនៅខាងក្រោម ៖
លោក ស៊ូណៃ ម៉ាណុម៉ៃឧត្តម អគ្គលេខាធិការនៃការិយាល័យទប់ស្កាត់ និង បង្ក្រាបអំពើពុករលួយ ត្រូវបានប៉ូលិសកោះហៅដើម្បីធ្វើការស៊ើបសួរ ព្រោះត្រូវចោទប្រកាន់ថា បានបរិហារកេរ្តិ៍ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្ដេញចេញពីតំណែង ក្នុងពេលដែលគាត់បានទទូចបន្តការស៊ើបអង្កេតលើអំពើពុករលួយតាមគេចោទ ប៉ុន្តែគាត់បដិសេធមិនព្រមចូលទៅបង្ហាញខ្លួនចំពោះមុខប៉ូលិសទេ [...]
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ មិថុនា ២០០៨ ៖ ADB ៖ កម្ពុជានៅមិនទាន់សម្រេចបានប្រព័ន្ធអប់រំតាមគោលដៅគ្រោងទុក
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០១
ភ្នំពេញ ៖ ក្រោយសង្គ្រាមហែកហួរផ្ទៃក្នុងកម្ពុជា បានបញ្ចប់វិស័យអប់រំ នៅប្រទេសកម្ពុជាត្រូវបានធ្វើការកែលម្អយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែតួលេខដែលបានបង្ហាញនៅពេលបច្ចុប្បន្ននេះបញ្ជាក់ឲ្យដឹងថា ស្ថានភាពទូទៅរបស់ប្រព័ន្ធសិក្សាធិការអប់រំនៅតាមសាលា គឺមានភាពទន់ខ្សោយ ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះ ។
ក្នុងរបាយការណ៍ចេញផ្សាយកាលពី ថ្ងៃទី ១៧ ខែ មិថុនា ស្ដីអំពីការអប់រំ និង ជំនាញយុទ្ធសាស្ត្រដើម្បីជំរុញឲ្យមានការអភិវឌ្ឍ ធនាគារអភិវឌ្ឍន៍អាស៊ី បានរកឃើញថា សាលារៀនជាច្រើនដែលទទួលការឧបត្ថម្ភពុំបានគ្រប់គ្រាន់នៅកម្ពុជា គឺមានចំនួនសិស្សនៅក្នុងថ្នាក់រៀនច្រើនជាងគេនៅតំបន់អាស៊ី ហើយនិង មានអត្រាសិស្សដែលបោះបង់ចោលការសិក្សា និង សិស្សដែលរៀនត្រួតថ្នាក់មានចំនួនលើកម្រិតមធ្យមនៅក្នុងតំបន់ ។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា [...]
ថ្ងៃ ពុធ ទី ២៥ មិថុនា ២០០៨ ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា ផែនទីថ្មី ធ្វើឲ្យបាត់ដីនៅតំបន់៣ ជុំវិញប្រាសាទព្រះវិហារ
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០១
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាពីទីក្រុងគ្រីស្ទានសាន់ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០០៨ លោក អៀ ចាន់ណា ក្នុងនាមអគ្គលេខាធិការ បានចេញសេចក្ដីថ្លែងការណ៍មួយឲ្យដឹងថា មានការបាត់បង់បូរណភាពទឹកដីតំបន់៣ ប្រាសាទព្រះវិហារ ។ សេចក្ដីថ្លែងការណ៍បានសរសេរនៅក្នុងខ្លឹមសារទាំងស្រុងថា ៖
ដោយយោងតាមសេចក្ដីប្រកាសរួម ចុះថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០០៨ ដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក សុខ អាន [...]
ថ្ងៃ អង្គារ ទី ២៤ មិថុនា ២០០៨ ៖ តម្លៃប្រេងឥន្ធនៈ និង អតិផរណា មិនរំពឹងថាថយចុះ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០០៨
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០១
ភ្នំពេញ ៖ សង្គមស៊ីវិល និង អ្នកវិភាគសេដ្ឋកិច្ច ឲ្យដឹងថា ៖ តម្លៃប្រេងឥន្ធនៈហាក់ឡើងខ្ពស់ និងអតិផរណានៅទ្រឹងនាពេលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ នេះ ដែលបើទោះកើតរដ្ឋាភិបាលថ្មីក្ដី ក៏មិនអាចបញ្ចុះតម្លៃបានដែរ ។
លោក យ៉ង់ សាំងកុមារ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និង អភិវឌ្ឍន៍កសិកម្ម (CDAC) មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសណ្ឋាគារកាំបូឌីយ៉ាណា កាលពី ថ្ងៃទី ១៩ ខែ មិថុនា នេះថា [...]
ថ្ងៃ ចន្ទ ទី ២៣ មិថុនា ២០០៨ ៖ សភាកម្ពុជាទាំងពីរ ពិនិត្យមើលការអនុវត្តន៍គម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០១
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍សភា និង ក្រុមប្រឹក្សាភិបាលគម្រោង នៃគម្រោងជំនួយនីតិប្បញ្ញត្តិរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានជួបប្រជុំគ្នាកាលពី ថ្ងៃទី ២០ ខែ មិថុនា នេះ នៅមន្ទីរព្រឹទ្ធសភា ដោយផ្ដោតសំខាន់ទៅលើការពិនិត្យមើលលើការអនុវត្តន៍គម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។
សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានបន្ទូលថា នាពេលបច្ចុប្បន្ននេះ សភាកម្ពុជាយើងកំពុងអនុវត្តគម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិ ដែលមានរយៈពេល ៣ឆ្នាំ (២០០៨-២០១០) ដែលបានចុះហត្ថលេខាជាផ្លូវការរវាងសភាកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កាលពី ថ្ងៃទី [...]
ថ្ងៃ សៅរ៍ ទី ២១ មិថុនា ២០០៨ ៖ យុទ្ធសាស្ត្រកែទម្រង់វិស័យសុខាភិបាលក្នុងគម្រោងធនាគារពិភពលោក
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០០
ទោះបីជា ផែនការអភិវឌ្ឍន៍នៃប្រទេសម្ចាស់អំណោយទានបានលំអិតយ៉ាងណាក៏ដោយ ប្រសិនបើមិនយកចិត្តទុកដាក់លើបញ្ហាយន្តការ បំបាត់អំពើពុករលួយក្នុងសង្គមកម្ពុជាបច្ចុប្បន្នទេ ប្រជារាស្ត្រខ្មែរក្រីក្រ នឹងនៅតែជួបការលំបាកផ្នែកសុខភាពនេះ ។ ថ្មីៗនេះ ធនាគារពិភពលោកបានលើកឲ្យឃើញអំពីផែនការយុទ្ធសាស្ត្រ កែលំអផ្នែកសុខាភិបាលនៅកម្ពុជា ដោយចំណាយទឹកប្រាក់ រាប់រយលានដុល្លារ តាំងពីឆ្នាំ ១៩៩៦ មក ប៉ុន្តែគេមិនឃើញការយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់ ពីសំណាក់ស្ថាប័នរដ្ឋ ចំពោះប្រជារាស្ត្រខ្មែរក្រីក្រទេ ។ បើទោះបីជាបច្ចុប្បន្ន ផ្នែកសេវាសុខាភិបាលបានប្រសើរជាងមុនក៏ដោយ ក៏ប្រជារាស្ត្រខ្មែរក្រីក្រនៅតែរងគ្រោះធ្ងន់ធ្ងរដោយសារតែការរើសអើង និង ការមិនយកចិត្តទុកដាក់ចំពោះការកម្រិតឲ្យបង់ប្រាក់លើសេវាផ្សេងៗ ។
យោងតាមឯកសារធនាគារពិភពលោក បានឲ្យដឹងថា យុទ្ធសាស្ត្រត្រូវបានរៀបចំទុកសម្រាប់វិស័យសុខាភិបាល ពីឆ្នាំ ២០០៨ [...]
ថ្ងៃ សុក្រ ទី ២០ មិថុនា ២០០៨ ៖ រដ្ឋសភានឹងមិនចាត់ការសំណើដកអភ័យឯកសិទ្ធិ សម រង្ស៊ី
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០០
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាបាននិយាយកាលពី ថ្ងៃទី ១៩ ខែ មិថុនា ថា រដ្ឋសភាបានទទួលការស្នើសុំដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ពីព្រះរាជអាជ្ញានៃតុលាការភ្នំពេញ តាមរយៈក្រសួងយុត្តិធម៌ កាលពីព្រឹក ថ្ងៃ ព្រហស្បតិ៍ ប៉ុន្តែដោយពិចារណាទៅលើនីតិវិធីផ្លូវច្បាប់ និង ពេលវេលានោះ លោក ងួន ញ៉ិល អនុប្រធានរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភាទំនងជាមិនចាត់ការរឿងនេះទេហើយទុកវាសិន ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយកាសែតរស្មីកម្ពុជា កាលពីរសៀល ថ្ងៃទី ១៩ [...]
« Previous Entries



