Archive for July, 2008

សប្ដាហ៍ទី ៥០៥ ថ្ងៃទី​​ ២៧​ កក្កដា​​ ២០០៨៖​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​ ២០០៨​ នៅ​ថ្ងៃ​នេះ​

Posted on Thursday, 31 July 2008. Filed under: *វិចារណកថា* |

កាល​បើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​នេះ​នឹង​ត្រូវ​ដឹង​បាន​តែ​នៅ​ពេល​ក្រោយ​ឯ​នោះ​ យើង​សូម​នាំ​មក​បង្ហាញ​នៅ​ទី​នេះ​ នូវ​ទិន្នន័យ​ខ្លះ​ពី​ការ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​កន្លងទៅ​ កាលពី​ ឆ្នាំ​ ២០០៣​ ដើម្បី​ជា​សេចក្ដី​រំលឹក​ និង​ ដើម្បី​ប្រៀបធៀប​លទ្ធផល​នៅ​ពេល​ដែល​វា​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ – ដោយ​ផ្អែក​លើ​លទ្ធផល​ផ្លូវការ​ដូច​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ – គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ឆ្នាំ​ ២០០៨​ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ទី​នេះ​ ។
២០០៣.០៧.២៧​ លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា
ណបក្ស​នយោបាយ​ #អាសនៈ​ទទួល​បាន​ #សម្លេង​ឆ្នោត​មាន​សុពលភាព​

គណបក្ស​ប្រជាជន​ ៧៣​ ២.៤៤៧.២៥៩
គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ២៦​ [...]

Read Full Post | Make a Comment ( 4 so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ កក្កដា​ ២០០៨​ ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​ការ​ដោះលែង​សេដ្ឋី​ជាតិ​រុស្ស៊ី​

Posted on Thursday, 31 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

សេចក្ដី ប្រកាស​ព័ត៌មាន​មួយ​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​យក​ប្រតិកម្ម​ជា​សេចក្ដី​ថ្លែងការណ៍​របស់​ លោក​ ឯក​អគ្គរដ្ឋទូត​ Mussomeli ជុំវិញ​ការ​ដោះលែង​សេដ្ឋី​រុស្ស៊ី​ដែល​ជាប់​ចោទ​រំលោភ​ផ្លូវ​ភេទ​ក្មេង​ស្រី​កម្ពុជា​ជា​ច្រើន​នាក់​ ។​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​បាន​សរសេរ​ថា​ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ។ សម្ដេច​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កិច្ច​ការ​នារី​ ក៏​ដូច​ជា​មន្ត្រី​សាធារណៈ​ជា​ច្រើន​រូប​ទៀត​បាន​បង្ហាញ​ដល់​ពិភពលោក​ឱ្យ​ដឹង​ថា​ តើ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ណា​ខ្លះ​ក្នុង​ការ​ការពារ​កុមារ​​ និង​ពលរដ្ឋ​ដែល​ងាយ​ទទួល​ការ​រងគ្រោះ​នោះ​ ។ ពិភពលោក​ក៏​បាន​អបអរ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការងារ​នេះ​ ។ យើង​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ដោះលែង​ជន​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្លូវ​ភេទ​លើ​កុមារ​ជនជាតិ​រុស្ស៊ី​ម្នាក់​ បន្ទាប់​ពី តុលាការ​ក្រុង​ព្រះសីហនុ​បាន​សំរេច​ដាក់​ទោស​ស្រាល​លើ​ជន​នេះ​រួច​មក​ ។ ការ​ដោះលែង​ជន​ឧក្រិដ្ឋ​ និង​​ការ​ដាក់​ទោស​ដល់​ជន​នេះ​មិន​សម​ល្មម​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​ឡើយ​ ។
ការ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​ គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បញ្ជូន​សារ​មួយ​ដល់​ជន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ថា​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ៣០​ កក្កដា​ ២០០៨​ ៖ អត្រា​ជក់​បារី​នៅ​ជនបទ​ខ្ពស់​ជាង​នៅ​ទីក្រុង​

Posted on Wednesday, 30 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

ភ្នំពេញ​ ៖​ អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​ក្លាយ​ជា​សន្ធិសញ្ញា​សុខភាព​សាធារណៈ​ទី​១​ ដែល​បាន​ចូល​ជា​ធរមាន​ កាលពី​ ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៥​ ។​ ដើម្បី​គាំទ្រ​សន្ធិសញ្ញា​សុខភាព​ពិភពលោក​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៥​ ។
យោង​តាម​របាយការណ៍​សង្ខេប​សំរាប់​ប្រទេស​កម្ពុជា​ស្ដីពី​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​ និង​ ការ​ត្រួតពិនិត្យ​ថ្នាំជក់​ បាន​ឲ្យ​ដឹង​ថា​ អត្រា​ និង​ និន្នាការ​នៃ​ការ​ជក់​បារី​ក្នុង​ចំណោម​បុរស​ និង​ [...]

Read Full Post | Make a Comment ( 1 so far )

ថ្ងៃ​ អង្គារ​ ទី​ ២៩​ កក្កដា​ ២០០៨​ ៖ គ.ជ.ប​ ប្រកាស​ថា​ ការ​បោះឆ្នោត​យុត្តិធម៌​ តែ​សង្គម​ស៊ីវិល​ និង​ តំណាង​គណបក្ស​ថា​មិន​យុត្តិធម៌

Posted on Tuesday, 29 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​បាន​កន្លងទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​នៅ​សល់​នោះ​គឺ​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ នាំឲ្យ​មាន​ការ​លើក​ឡើង​ថា​ ការ​បោះឆ្នោត​នោះ​មិន​យុត្តិធម៌​ ។​ ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ប្រកាស​ថា​ ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ យុត្តិធម៌​ មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​នាំឲ្យ​រំខាន​ដល់​ការ​បោះឆ្នោត​ទេ​ ។
លោក​ ម៉ៅ​ សុភារិទ្ធ​ សមាជិក​ គ.ជ.ប​ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​រសៀល​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ក្រោយ​ពី​បញ្ចប់​ការ​បោះឆ្នោត​មួយ​ម៉ោង​ ថា​ ស្ថានភាព​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត​គឺ​មិន​មាន​ការិយាល័យ​ណា​មួយ​បិទ​ទ្វារ​ទេ​ ទោះបីជា​នៅ​កោះកុង​ និង​ ក្រុងព្រះសីហនុ​ មាន​ភ្លៀង​ខ្យល់​ខ្លះ​ក៏ដោយ​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ២៨​ កក្កដា​ ២០០៨​ ៖ ក្រុម​ប៉េអិម​កាង​ឈើ​ខុស​ច្បាប់​ហៅ​អ្នកកាសែត​ម្នាក់​ចូល​បន្ទាយ​វាយ​ធ្វើបាប​ជា​ការ​ព្រមាន​

Posted on Monday, 28 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

ក្រុងព្រះសីហនុ​ ៖​ មាន​អ្នកកាសែត​ម្នាក់​ប្រចាំ​នៅ​ខណ្ឌ​ស្ទឹងហាវ​ ក្រុងព្រះសីហនុ​ ត្រូវ​បាន​ប៉េអិម​ជា​ក្រុម​អ្នក​រកស៊ី​កាង​ឈើ​ខុស​ច្បាប់​​ចាប់​ទះកំផ្លៀង​នៅ​ក្នុង​បន្ទាយ​របស់​ខ្លួន​ ព្រមទាំង​ព្រមាន​រក​ដក​ម៉ាស៊ីន​ថតរូប​ទៀត​ផង​ ដោយសារតែ​អ្នកកាសែត​រូប​នោះ​បាន​ចុះផ្សាយ​ដាក់​ឈ្មោះ​ចំ​ៗ​រឿង​អាស្រូវ​របស់​ខ្លួន​ជុំវិញ​អំពើ​ពុករលួយ​ឃុបឃិត​គ្នា​រកស៊ី​កាង​ឈើ​ខុសច្បាប់​ពេល​បច្ចុប្បន្ន​ក៏​ដូច​ពេល​កន្លងមក​ ។
ហេតុការណ៍​ក្រុម​ប៉េអិម​ធ្វើបាប​អ្នកកាសែត​រងគ្រោះ​ កើត​ឡើង​នៅ​រសៀល​ម៉ោង​១​និង​៣០​នាទី​ ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ត្រង់​ចំណុច​ក្នុង​ការិយាល័យ​ប៉ុស្តិ៍​រដ្ឋបាល​ប៉េអិម​ ខណ្ឌ​ស្ទឹងហាវ​ ក្រុងព្រះសីហនុ​ ។
ទាក់ទិន​នឹង​ហេតុការណ៍​អាក្រក់​នេះ​ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកកាសែត​រងគ្រោះ​ដែល​ត្រូវ​ប៉េអិម​ចាប់​វាយ​នៅ​ក្នុង​បន្ទាយ​ខាងលើ​មាន​ឈ្មោះ​ រស់​ ភីណា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រីឯ​បុរស​ដៃដល់​មាន​ឈ្មោះ​ ង៉ែត​ វុត្ថា​ ហៅ​ [...]

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៥០៤ ថ្ងៃទី​​ ២០​ កក្កដា​​ ២០០៨៖​ វិបត្តិ​អន្តរជាតិ​ – ហេតុអ្វី​បាន​ជា​ឯកសារ​សាធារណៈ​សំខាន់​ៗ​មិន​ត្រូវ​បាន​គេ​យក​មក​ពិនិត្យ​ពិចារណា​?

Posted on Sunday, 27 July 2008. Filed under: *វិចារណកថា* |

ក្នុង​ខណៈ​ដែល​កងកម្លាំង​យោធា​ និង​ គ្រឿង​សព្វាវុធ​ត្រូវ​បាន​គេ​យក​មក​ដាក់​ពង្រាយ​ជា​បន្ត​នៅ​ក្នុង​តំបន់​ជាទូទៅ​របស់​ប្រាសាទ​ព្រះវិហារ​ – តួ​ប្រាសាទ​ដោយ​ផ្ទាល់​ត្រូវ​បាន​ប្រកាស​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ – អារម្មណ៍​រំជើបរំជួល​បន្ត​រីក​ឡើង​នៅ​ឡូកឡំ​ជាមួយ​ការ​ភ័យខ្លាច​ថា​ ការ​ប្រឈម​មុខ​ដាក់​គ្នា​នា​បច្ចុប្បន្ន​នេះ​ អាច​បណ្ដាលឲ្យ​មាន​អំពើ​ហិង្សា​ជា​ថ្មី​ទៀត​ ដូច​ដែល​វា​បាន​កើត​ឡើង​ កាលពី​ ឆ្នាំ​ ២០០៣​ ដែល​ពេល​នោះ​ ពាក្យ​ចចាមអារ៉ាម​ឥត​មាន​ហេតុផល​ បាន​នាំឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ និង​ អំពើ​លួច​ប្លន់​ស្ថានទូត​ថៃ​ និង​ ទ្រព្យ​សម្បត្តិ​ដទៃ​ទៀត​របស់​ថៃ​ នៅ​ទីក្រុង​ភ្នំពេញ​ ។​ តម្លៃ​ប៉ាន់ស្មាន​ជា​ផ្លូវការ​លើ​ការ​ខូចខាត​របស់របរ​ សម្ភារៈ​ដែល​ត្រូវ​បាន​បំផ្លាញ​នោះ​ គឺ​ចំនួន​៥៦​លាន​ដុល្លារ​អាមេរិក​ – ឯ​តម្លៃ​លើ​សុឆន្ទៈ​ដែល​ត្រូវ​បំផ្លាញ​នោះ​វិញ​ មិន​អាច​ឲ្យ​គេ​គិត​ជា​តម្លៃ​តាម​លុយកាក់​បាន​សោះ​ឡើយ​ ។
ឥឡូវនេះ​សេចក្ដី​សង្ឃឹម​កំពុង​ផ្ដោត​ឆ្ពោះ​ទៅ​រក​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រវាង​ តំណាង​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ រដ្ឋាភិបាល​ថៃ​ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​​ចន្ទ​ ។
ប៉ុន្តែ​វា​ជា​បរិយាកាស​មួយ​គួរឲ្យ​ភ្ញាក់ផ្អើល​ ដែល​ក្នុង​នោះ​ការ​ពិភាក្សា​គ្នា​ប្រកប​ដោយ​ការ​រំជើបរំជួល​នៅ​កម្ពុជា​បាន​កើត​ឡើង​ ទោះបី​បើ​ពេល​នោះ​វា​ទាក់ទង​ទៅ​នឹង​ហេតុការណ៍​ខាង​ផ្លូវ​ច្បាប់​ និង​ បរិបទ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​អត់ធ្មត់​នា​ពេល​នេះ​ក៏ដោយ​ ។​ រហូត​មក​ដល់​ឥឡូវ​ យើង​ឥត​បាន​ឃើញ​ឯកសារ​ណា​មួយ​និយាយ​យោង​ទៅ​រក​ការ​ប្រកាស​ និង​ ការ​សម្រេច​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​តំណាង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នាំ​ទៅ​រក​ការ​ចុះ​បញ្ជី​បាន​ដោយ​ជោគជ័យ​នូវ​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ទេ​ – គឺ​ឯកសារ​មាន​សារសំខាន់​ក្រៃលែង​ ដែល​គេ​អាច​ឃើញ​មាន​ទាំងអស់​ជា​សាធារណៈ​ នៅ​តាម​អ៊ីនធឺណិត​ ។
ប៉ុន្តែ​ចម្លែក​ណាស់​ គេ​ពុំ​ឃើញ​មាន​ឯកសារ​ទាំងនេះ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ទាល់តែសោះ​ ។​ បើសិនជា​វា​មាន​ ហើយ​យើង​រក​វា​មិន​បាន​ទៅ​វិញ​នោះ​ យើង​សូម​អភ័យទោស​ផង​ចុះ​ ហើយ​យើង​សូម​ទទួល​ការ​ណែនាំ​ពី​អ្នកអាន​របស់​យើង​វិញ​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សៅរ៍​ ទី​ ២៦​ កក្កដា​ ២០០៨​ ៖ ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នៅតែ​មាន​ការ​កើន​ឡើង​

Posted on Saturday, 26 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥

ភ្នំពេញ​ ៖​ ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នៅតែ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ដែល​ត្រូវ​ទប់ស្កាត់​ និង​ ដោះស្រាយ​ជា​បន្ទាន់​ ។​ តាម​ការ​សង្កេត​ គេ​ឃើញ​ថា​ ការ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​កាន់តែ​មាន​លក្ខណៈ​សាហាវ​ធ្ងន់ធ្ងរ​ និង​ គួរឲ្យ​ព្រួយបារម្ភ​ ពិសេស​នៅ​ឆមាស​ទី​១​ ដើម​ឆ្នាំ​ ២០០៨​ ដោយសារ​ករណី​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បើ​ប្រៀបធៀប​ទៅ​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ ។
បើ​តាម​មន្ត្រី​អង្គការ​នានា​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ឲ្យ​ “​ខ្មែរ​ស្ថាបនា​” ដឹង​កាលពី​ ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ នេះ​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ ដើម​ឆ្នាំ​ ២០០៨​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ២៥​ កក្កដា​ ២០០៨​ ៖ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ មក​ស្វែងយល់​ពី​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា​

Posted on Friday, 25 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥​

ភ្នំពេញ​ ៖​ ដើម្បី​បង្កើន​ការ​ស្វែងយល់​ពី​បញ្ហា​រួម​ក្នុង​ទិសដៅ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នោះ​ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​ លោក​ Jules Maaten​ និង លោកស្រី​ Swale Ludford​ បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ ។​
កាលពី​រសៀល​ ថ្ងៃ​ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ កន្លងមក​នេះ​ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​បាន​ធ្វើការ​ពិភាក្សា​ស្វែងយល់​ពី​បញ្ហា​មួយ​ចំនួន​ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ AFESIP​ ប្រចាំ​ក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​អ្នកសារព័ត៌មាន​ជាតិ​ និង​ អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ​ ។​
លោកស្រី​ ម៉ម​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ កក្កដា​ ២០០៨​ ៖ អភិវឌ្ឍន៍​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ

Posted on Thursday, 24 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥

ភ្នំពេញ​ ៖​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ភាព​ក្រីក្រ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ត្រូវ​សង្កត់ធ្ងន់​លើ​ការ​ផ្ដល់​ការងារ​ ការ​លើក​កម្ពស់​ផលិតភាព​ និង​ ការ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ គឺ​មាន​ន័យ​ថា​ មុខរបរ​ និង​ ការងារ​គឺជា​ផ្លូវ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ផុត​ពី​ភាព​ក្រីក្រ​ ។
ក្នុង​អាណត្តិ​ទី​៣​ (២០០៣​-២០០៧​) របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ វិស័យ​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ​ និង​ ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។
ទីផ្សារ​ការងារ​មាន​ទំហំ​ធំធេង​ និង​ ស្មុគស្មាញ​ខ្លាំង​ណាស់​ ដោយ​រាប់​ទាំង​ការងារ​នៅ​តាម​ភូមិ​ឃុំ​តូច​ៗ​ រហូត​ដល់​សហគ្រាស​ធំ​ៗ​ចម្រុះ​ជាតិ​សាសន៍​ ។​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ២៣​ កក្កដា​ ២០០៨​ ៖ អង្គការ​សហប្រជាជាតិ​ វាយតម្លៃ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​

Posted on Wednesday, 23 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥

ក្នុង​ការ​កសាង​ប្រទេស​រយៈពេល​ជិត​៣០​ឆ្នាំ​ ដោយ​មាន​ទាំង​ការ​ខ្ចី​លុយ​ពី​បរទេស​ និង​ ទទួល​ជំនួយ​ពី​បរទេស​ក្នុង​មួយ​ឆ្នាំ​ៗ​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក​នោះ​ គឺ​មក​ដល់​ឆ្នាំ​ ២០០៨​ នេះ​ ប្រទេស​កម្ពុជា​នៅតែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​៤៩​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​ ។​ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ពាណិជ្ជកម្ម​ និង​ ការ​អភិវឌ្ឍន៍​ កាលពី​ ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចំនួន​៤៩​ ត្រូវ​បាន​វាយតម្លៃ​ដោយ​អង្គការ​សហប្រជាជាតិ​ថា​ ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​ ។
ប្រទេស​ទាំង​៤៩​នេះ​ ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​មាន​១០​ប្រទេស​ នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​៥​ប្រទេស​ ការីបៀន​១​ប្រទេស​ និង​ ទ្វីប​អាហ្វ្រិក​៣៣​ប្រទេស​ ។​ [...]

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...