Archive for August, 2008
សប្ដាហ៍ទី ៥១៣ ថ្ងៃទី ៣១ សីហា ២០០៨៖ បឹងកក់៖ អនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី – កង្វល់បន្ទាន់ៗរបស់មនុស្ស និង ខាងបរិស្ថាន
ព្រឹត្តិបត្រ The Mirrors មានព្រំដែនក្នុងការឆ្លុះបញ្ចាំងហើយពុំអាចបង្ហាញអ្វីៗសព្វសារពើទេ ។ ព្រឹត្តិបត្រ The Mirrors នេះនៃសារព័ត៌មានខ្មែរក៏មានកំហឹងដូចគ្នាដែរ ពីព្រោះសារព័ត៌មានខ្លួនឯងផ្ទាល់មិនបានរាយការណ៍អ្វីៗសព្វសារពើទេ ហើយយើងចាំបាច់ត្រូវតែជ្រើសរើស ។ យើងបានខិតខំដោះស្រាយព្រំដែនកំណត់ទាំងនេះដោយធ្វើការជ្រើសរើសព័ត៌មានផ្សេងៗយ៉ាងច្រើនក្នុងពេលកន្លងមក យើងក៏បានគួបផ្សំជម្រៅរបស់អត្ថបទបកប្រែដោយមានសេចក្ដីសង្ខេបក្នុងចំណងជើងបកប្រែ ដោយដាក់បន្ថែមសេចក្ដីពន្យល់និងព័ត៌មាននៅក្នុង [វង់ដង្កៀបជ្រុង] និងគូសបន្ទាត់ពីក្រោម links ព័ត៌មានបន្ថែមដែលអាចមានតាមអ៊ីនធឺណិត និងដោយប្រមែប្រមូលឡើងវិញនូវព័ត៌មានពីមុនៗដែលទាក់ទងនឹងហេតុការណ៍នាបច្ចុប្បន្ននេះ ។
ព្រឹត្តិការណ៍កើតមានក្នុងសប្ដាហ៍នេះទាមទារត្រូវរំលឹកឡើងវិញនូវក្ដីកង្វល់ និងអនុសាសន៍ដែលមានក្នុងពេលកន្លងមកថ្មីៗនេះ ។
កាលពីថ្ងៃសុក្រកន្លងមកនេះ យើងបានចេញផ្សាយអត្ថបទបកប្រែមួយដ៏វែងក្រោមចំណងជើងថា “អ្នករស់នៅបឹងកក់នាំគ្នាទៅផ្ដិតមេដៃទទួលយកលុយនឹងលំនៅស្ថានថ្មី” ។
អត្ថបទនេះបាននិយាយថា “គ្រួសារចំនួន ៥០០ បានព្រមព្រៀង … ទទួលយកប្រាក់ផ្ដល់ឱ្យ ពីព្រោះពួកគាត់ចង់ទៅប្រកបមុខរបររកស៊ីនៅកន្លែងថ្មីរស់នៅកន្លែងថ្មី ដែលមានបរិស្ថានល្អ មិនចង់រស់នៅលើទឹកស្អុយភក់ជ្រាំ ដែលធ្វើឱ្យខូចសុខភាពបន្តទៀតទេ” – ប៉ុន្តែអត្ថបទនេះមិនបាននិយាយថាគ្រួសារ ៤០០០គ្រួសារបានទទួលរងផលប៉ះពាល់នោះទេ ។
“ប្រជាពលរដ្ឋទាំងអស់និយាយថា គេចង់ឃើញក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់ក្នុងពេលឆាប់ៗនេះ ដោយមានសំណូមពរថាក្រុមហ៊ុនត្រូវតែដំណើរការឱ្យបានឆាប់ព្រមទាំងធ្វើការអភិវឌ្ឍន៍បានល្អ ដើម្បីកុំឱ្យតំបន់នេះត្រូវទុកចោល ឬ លក់ទៅឱ្យក្រុមហ៊ុនដទៃទៀត” ។ – ប៉ុន្តែ ចំណែកឯអ្នកដែលត្រូវចាកចេញទៅ បាននិយាយជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យល្អប្រសើរបំផុត គេមិនបាននិយាយពីឈ្មោះក្រុមហ៊ុន និងពីអ្វីជាហេតុការណ៍ដែលសាធារណជនមិនបានឃើញផែនការណាមួយជារួម ។ [...]
ថ្ងៃ សៅរ៍ ទី ៣០ ខែ សីហា ឆ្នាំ ២០០៨ ; អាជ្ញាធរខ្មែរ ចាប់ដៃជាមួយ FBI អាមេរិក បើកការស៊ើបអង្កេតករណីបាញ់សម្លាប់អ្នកកាសែត មនសិការខ្មែរ
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥១០
ករណីបាញ់សម្លាប់លោកឃឹម សម្បូរណ៍ អ្នកនិពន្ធកាសែត មនសិការខ្មែរ និងកូនប្រុសឈ្មោះ ខាត់ សារិន្ទភាតា ពីសំណាក់ឃាតកដ៏សាហាវយង់ឃ្នងកាលពីថ្ងៃទី១១ ខែកក្កដារហូតមកដល់ពេលនេះ អាជ្ញាធរក្រុងភ្នំពេញ នៅមិនទាន់ស្វែងរកចាប់ខ្លួនឃាតក និងអ្នកដែលនៅពីក្រោយខ្នងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។ ដោយសារតែភាពកម្សោយរបស់អាជ្ញាធរសមត្ថកិច្ចក្នុងការតាមវែកមុខឃាតកយកមកផ្ដន្ទាទោសនោះបានធ្វើឱ្យសាធារណជន និងក្រុមមន្ត្រីអង្គការសង្គមស៊ីវិលក្នុងប្រទេស និងក្រៅប្រទេសមួយចំនួនបានធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុងភ្នំពេញយ៉ាងខ្លាំង ព្រោះអីរហូតមកដល់ពេលនេះ ឃាតកនៅមានសេរីភាពដើរហើរ និងកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានទូទៅ ជំរុញឱ្យអាជ្ញាធរក្រុងភ្នំពេញ ធ្វើការពន្លឿនការស៊ើបអង្កេតវែកមុខឃាតក ដែលបានបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ និងកូនប្រុសយកមកផ្ដន្ទាទោសឱ្យខាងតែបាន ហើយស្វែងរកអ្នកដែលនៅពីក្រោយខ្នងក្នុងការបាញ់សម្លាប់នេះផង។ ម៉្យាងទៀត ដើម្បីឱ្យបានដឹងច្បាស់ថា តើករណីបាញ់សម្លាប់ឪពុក និងកូនទាំងពីរនេះ បណ្ដាលមកពីមូលហេតុអ្វី [...]
ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០០៨ ៖ អ្នករស់នៅលើទឹកបឹងកក់នាំគ្នាទៅផ្ដិតមេដៃទទួលយកលុយ និងលំនៅស្ថាន ថ្មី
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥១០
ភ្នំពេញៈ នៅស្នាក់ការរបស់ក្រុមហ៊ុនដែលបានច្បាប់អភិវឌ្ឍន៍បឹងកក់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨តាំងពីព្រលឹមរហូតដល់យប់ គេបានឃើញ ប្រជាពលរដ្ឋជាច្រើននាក់ មានប្តីប្រពន្ធនិងកូនអាយុ១៨ឆ្នាំ ទៅផ្ដិតមេដៃព្រមចាកចេញពីតំបន់បឹងកក់ដោយទទួលយកលុយគោលនយោបាយ និងលំនៅស្ថាន ថ្មីយ៉ាងស ស្រាកសស្រាំរៀងៗខ្លួន។
លោក ម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញដែលទទួលបន្ទុកការងារនេះជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់បឹងកក់បានឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន៥០០គ្រួសារហើយដែលបានយល់ព្រមទៅទទួលយកលុយគោលនយោបាយចំនួន៨ពាន់ដុល្លារ និងលានរៀលឫលំនៅស្ថានថ្មី និង២លានរៀល តាមការដោះស្រាយក្នុងតម្លៃខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍។
រីឯប្រជាពលរដ្ឋមួយចំនួនទៀតដែលបានព្រមទទួលយកលុយគោលនយោបាយឫលំនៅស្ថានថ្មីដែរនោះ ខាងក្រុមហ៊ុននឹងធ្វើជូន និងរៀបចំជូនជា បន្តបន្ទាប់ទៀតរហូតទាល់តែអស់។
នៅស្នាក់ការរបស់ក្រុមហ៊ុនប្រជាពលរដ្ឋដែលទៅទទួលយកលុយគោលនយោបាយ ឫលំនៅស្ថានថ្មីដើម្បីចាកចេញពីទីតាំងចាស់បានឱ្យដឹងថា អ្នកយកលុយគឺពួកគាត់ចង់ទៅប្រកបមុខរបររកស៊ីនៅកន្លែងថ្មីរស់នៅកន្លែងថ្មី ដែលមានបរិស្ថានល្អ មិនចង់រស់នៅលើទឹកស្អុយភក់ជ្រាំ ដែលធ្វើឱ្យខូចសុខភាពបន្តទៀត ទេ។
រីឯអ្នកទទួលយកលំនៅស្ថានថ្មីគឺជា ផ្ទះសង់ថ្មីអាចធ្វើឡើងលើបានមួយជាន់ទៀតស្ថិតនៅក្នុងភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ ខណ្ឌដង្កោ។ [...]
ថ្ងៃព្រហស្បត៍ ទី២៨ ខែសីហា ឆ្នាំ២០០៨ ៖ ក្មួយនាយករដ្ឋមន្ត្រីខ្មែរធ្វើឱ្យមនុស្ស៥នាក់ស្លាប់ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៣
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥១០
ក្មួយប្រុស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយមនុស្សស្លាប់ចំនួន៤នាក់ ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរនៅក្នុងរដ្ឋាភិបាលអាណត្តិទី៣ ដែលនឹងបញ្ចប់ នៅខែក្រោយនេះ។ ជនស្លូតត្រង់ដែលស្លាប់ក្មួយប្រុស លោកហ៊ុន សែននេះ សុទ្ធតែទទួលបានសំណងជាប្រាក់ ៤.០០០ដុល្លារអាមេរិក ជាថ្នូរនិងមិនឱ្យជនល្មើសទទួលទោស។
កាលពីដើមឆ្នាំ២០០៤ក្មួយប្រុសលោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធ នឹងគ្រោះថ្នាក់ចរាចរនៅក្បែរ របងស្តាតអូឡាំពិកជាមួយនឹងបក្ខពួក ជាកូនអ្នកមានប៉ុន្មាននាក់ទៀត បណ្ដាលឱ្យជនស្លូតត្រង់ចំនួន៤នាក់បានស្លាប់ ដោយសារតែក្រុមល្មើសបាញ់ប្រហារ យ៉ាងសាហាវបំផុត។ ព្រឹត្តិការណ៍កាលណោះក្មួយលោកហ៊ុន សែនត្រកូលហ៊ុន និងបក្ខពួកបានបើករថយន្តបុកមនុស្សនៅក្បែរនឹងរបងស្តាតអូឡាំពិក ប៉ុន្តែមិនបណ្ដាលគ្រោះថ្នាក់ដល់មនុស្សអ្វីទេ។ ក្រោយពីនិយាយគ្នាមួយសន្ទុះ [...]
ថ្ងៃ ពុធ ទី ២៧ ខែ សីហា ឆ្នាំ ២០០៨ ៖ សេង ធារី ត្រូវបានបញ្ឈប់ពីការងារតែមានអ្នកកាង
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥១០
ភ្នំពេញៈ កញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមត្រូវបានក្រុមប្រឹក្សាភិបាលបញ្ឈប់ពីការងារចំនួនពីរលើករួចមកហើយ ដោយសារតែមិនគោរពទៅតាមកិច្ចសន្យាដែលបានទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាល ហើយនៅតែបន្តការងារទៅទៀតមិនខ្វល់ចំពោះការបញ្ឈប់របស់ក្រុមប្រឹក្សាភិបាលដែលជាអ្នកផ្ដល់កំណើតឱ្យខ្លួនឡើយ។
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា មានអ្នកសារព័ត៌មានជាច្រើនបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដោយសារព័ត៌មានទាំងនោះបានទទួលទូរស័ព្ទថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមមានរៀបចំធ្វើសន្និសីទសារព័ត៌មានប៉ុន្តែនៅពេលអ្នកសារព័ត៌មានទៅដល់បែរជាឃើញមានការរារាំងមិនឱ្យអ្នកកាសែតចូលទៅវិញ។
លោក វីហុយ ប្រធានក្រុមប្រឹក្សាភិបាលបានប្រាប់កម្ពុជាថ្មីកាលពី រសៀលថ្ងៃទី២៦ ខែសីហាថា កាលពីព្រឹកថ្ងៃទី២៦ ខែសីហានេះក្រុមប្រឹក្សាភិបាលមានបំណងធ្វើសន្និសីទសារព័ត៌មានមួយស្ដីអំពីការបញ្ឈប់កញ្ញា សេង ធារី ពីការងារប៉ុន្តែមានការសំណូមពរតើអ្នកគាំទ្រកញ្ញា សេង ធារីឱ្យពិភាក្សា ហើយទុកកញ្ញា សេង ធារី ជាប្រធានមជ្ឈមណ្ឌលតទៅទៀត។
លោកវី ហុយបន្តថា កញ្ញា សេង ធារី [...]
ថ្ងៃ អង្គារ ទី ២៦ ខែ សីហា ឆ្នាំ ២០០៨៖ វៀតណាមនឹងផ្ដល់សេវាផ្កាយរណបទូរគមនាគមន៍ដល់ប្រទេសនានា
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥១០
កាសែតវៀតណាមសៃហ្គនរំដោះ SAIGON LIBERATION បានរាយការណ៍កាលពីថ្ងៃទី២២ សីហា ថាក្រុមហ៊ុនរដ្ឋវៀតណាម TELECOM INTERNATIONAL ដែលទទួលបន្ទុកគ្រប់គ្រងផ្កាយរណបទូរគមនាគមន៍ដំបូងគេរបស់វៀតណាមឈ្មោះ VINASAT-1 កំពុងតែពិភាក្សាជាមួយអតិថិជនបរទេសទាំងឡាយពីលទ្ធភាពនៃការផ្ដល់សេវាទាំងឡាយឱ្យដល់អតិថិជនទាំងនោះ។
បណ្ដាដៃគូសំខាន់ៗរួមមានក្រុមហ៊ុន ASIA BROADCAST SATELLITE (ABS) ជាក្រុមហ៊ុនធំមួយរបស់អាស៊ីក្នុងវិស័យទូរគមនាគមន៍មានមូលដ្ឋាននៅហុងកុងក្រុមហ៊ុន UNIVERSAL TELECOM SERVICES របស់សហរដ្ឋអាមេរិក ក្រុមហ៊ុន PROTOSTAR របស់សិង្ហបុរី និងក្រុមហ៊ុនTHAICOM របស់ថៃ។
ក្រុមហ៊ុនវៀតណាម TELECOM INTERNATIONALនិងABS បានចុះហត្ថលេខាលើពិធីសារមួយស្ដីពីសមត្ថភាពនៃការផ្លាស់ប្ដូរគ្នារវាង VINASAT-1 [...]
ថ្ងៃ ចន្ទ ទី ២៥ ខែ សីហា ឆ្នាំ ២០០៨៖ អាមេរិកផ្ដល់ជំនួយឧបត្ថម្ភជាង៣៤លានដុល្លារសម្រាប់គម្រោងផ្នែកសុខភាព និងអប់រំនៅកម្ពុជា
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥១០
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជានឹងចុះហត្ថលេខាលើវិសោធនកម្ម លើកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលមានថវិកាសរុបចំនួន៣៤.៣លានដុល្លារអាមេរិក ជាជំនួយសម្រាប់ឆ្នាំ ២០០៨ពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) សម្រាប់គាំទ្រវិស័យជាអាទិភាពនៅកម្ពុជាគឺ វិស័យសុខាភិបាល និងវិស័យអប់រំ។
ពិធីនេះនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី២៥ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោកចូសេហ្វ មូសូមីលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីអេរីន សូតូនាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងចុះហត្ថលេខាក្នុងនាមរដ្ឋាភិបាលរបស់ខ្លួន។ ជំនួយឧបត្ថម្ភថ្មីនេះបានកើនឡើងជិត២០០លានដុល្លារសហរដ្ឋអាមេរិកហើយដែល [...]
សប្ដាហ៍ទី ៥១២ ថ្ងៃទី ២៤ សីហា ២០០៨៖ តម្លាភាព និង ភាពបើកចំហ
ដូចដែលវាបានកើតឡើងជាញឹកញាប់ទៅហើយ – ហើយវាក៏ជាការធម្មតាដែរ – មានបញ្ហាស្មុគស្មាញមួយចំនួនដែលត្រូវប្រឈមនៅក្នុងប្រទេស និង នៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ប្រទេស ។ ទោះវាជាអ្វីក៏ដោយ វាតែងតែតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ – ជាមួយមិត្តភក្តិ និង ជាមួយគូបដិបក្ខ ។ ហើយកិច្ចសហប្រតិបត្តិការបែបនេះពឹងអាស្រ័យលើការយោគយល់គ្នាទៅវិញទៅមក ដែលជានិច្ចកាលវាមិនអាចឲ្យគេរកឃើញមូលដ្ឋានរួមដោយស្មើភាពគ្នាទេ ។ វាអាចជាការសំខាន់ជាចាំបាច់ ដែលភាគីមួយ ឬ ក្រុមមួយ ឬ ទីតាំងមួយ ត្រូវត្រៀមខ្លួនធ្វើសម្បទាន ដើម្បីសម្រេចបានផលប្រយោជន៍រួមខ្លះ ។
ក្នុងខណៈដែលកំពុងអានព័ត៌មានរាយការណ៍ទូទាំងសប្ដាហ៍កន្លងមកនេះ គេពិតជាឃើញថា នេះមិនមែនជាការងាយស្រួលទេ ។ ការយោគយល់គ្នាទៅវិញទៅមកមិនអាចឲ្យគេធ្វើទៅបានដោយងងឹតងងល់នោះទេ – វាមិនអាចរីកចម្រើនបានទេបើកាលណាភាគីមួយព្យាយាមយកប្រៀបលើភាគីមួយទៀត ព្យាយាមដាក់លក្ខខ័ណ្ឌ ឬ មានគំនិតលាក់លៀមមិនបើកចំហ ជាហេតុនាំឲ្យរាំងស្ទះដល់បន្លាស់ប្ដូរនូវកង្វល់ជាចំហ ។ ឬ បើកាលណាភាគីមួយមិនបើកចំហដើម្បីរួមចែករំលែកនូវសេចក្ដីប្រាថ្នា និង វត្ថុបំណងទេនោះ ធ្វើយ៉ាងនេះគ្មានតម្លាភាពចំពោះភាគីម្ខាងទៀតនោះទេ ។ តម្លាភាពពេញលេញទាំងស្រុងមិនអាចឲ្យគេរំពឹងទុកបានភ្លាមៗទេ ។ ប៉ុន្តែបើភាពបើកចំហមិនមែនជាគោលដៅទេ វានឹងមិនរីកចម្រើនទេ កុំថាឡើយតែក្នុងជំហានខ្លីៗ ។
មានរឿងមួយដែលអាចឲ្យគេឃើញដំណើរការនេះ ។
ក្នុងការវាយប្រហារដោយគ្រាប់បែកដៃទៅលើក្រុមបាតុករដឹកនាំដោយគណបក្ស សម រង្ស៊ី ក្នុងខែមិនា ឆ្នាំ [...]
ថ្ងៃសៅរ៍ទី ២៣ ខែសីហា ឆ្នាំ២០០៨៖ គណបក្សប្រឆាំង សុំចូលគាល់ព្រះមហាក្សត្រ ទួលថ្វាយ អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០៩
មេដឹកនាំគណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា នឹងមិនធ្វើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គប្រោសប្រទានពន្យារកិច្ចប្រជុំស្បថទទួលតំណែងសភាថ្មីនោះទេ ដោយយល់ថា សំណើនោះនឹងមិនបានទទួលជោគជ័យឡើយ។ ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានប្រាប់វិទ្យុអាស៊ីសេរី ដែលបានផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះថា ក្នុងស្ថានភាពជាក់ស្ដែង ការសុំជំនួយពីព្រះមហាក្សត្រ គឺមិនសូវបានឃើញលទ្ធផលទេ។
ប្រធានគណបក្សសិទ្ធិមនុស្សដែលជាដៃគូជាមួយគណបក្សសម រង្សី ក្នុងការបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨បានថ្លែងថា «យើងមិនធ្វើសំណើទេ កុំឱ្យលោកទើសទាល់ ព្រោះយើងបានដឹងហើយថា កន្លងមកទោះជាយើងសុំអីលោក ច្រើនដងច្រើនលើកមកហើយ តែលោកពុំមានលទ្ធភាពជួយអីយើងច្រើនទេ នៅតែស្ថិតលើរដ្ឋាភិបាលសម្រេចដដែល»។ ទន្ទឹមនឹងនេះគណបក្សសម រង្សី និងគណបក្សសិទ្ធិមនុស្ស [...]
ថ្ងៃ សុក្រ ទី ២២ ខែ សីហា ឆ្នាំ ២០០៨ ៖ ទូតអាមេរិក ៖ មានអ្នកនយោបាយកម្ពុជាតែពីរបីនាក់ដែលប្ដេជ្ញាចិត្តជួយប្រជាជនកម្ពុជា
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៥០៩
ភ្នំពេញ: ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានរិះគន់អ្នកនយោបាយប្រទេសកម្ពុជាភាគច្រើនដែលមិនបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំប៉ុន្តែពួកគេបានចូលទៅក្នុងឆាកនយោបាយដោយគ្រាន់តែចាប់អារម្មណទៅ នឹងការចង់បានមុខតំណែងប៉ុណ្ណោះ។ ក្រៅពីនេះលោកក៏បានអះអាងអំពីភាពចាំបាច់ដែលគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាត្រូវរួមគ្នាទៅជាកម្លាំងតែមួយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
នៅក្នុងការសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជា លោក ចូសេហ្វ មូសូមេលី បាននិយាយថា«មានអ្នកនយោបាយកម្ពុជាដែលលោកបានជួបតែពីរបីនាក់ប៉ុណ្ណោះដែលមានការប្ដេជ្ញាចិត្តជួយដល់ប្រជាជនកម្ពុជា។ ប៉ុន្តែមានអ្នកនយោបាយច្រើនពេកណាស់ដែលគ្រាន់តែចាប់អារម្មណនឹងការទទួលបានមុខតំណែងប៉ុណ្ណោះ»។
លោកបាននិយាយបន្តទៀតថា បញ្ហារបស់អ្នកនយោបាយនោះ គឺថាពួកគេភ្លេចគិតថា ពួកគេត្រូវបំរើដល់ប្រជាជនកម្ពុជា។ ទោះបីជាបញ្ហាបែបនេះកើតមានដូចជានៅសហរដ្ឋអាមេរិកក្ដី លោកចូសេហ្វយល់ថា បញ្ហាធ្ងន់ធ្ងរជាងនៅប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក។ លោកក៏បានលើកឡើងនូវភាពចាំបាច់ដែលប្រទេសកម្ពុជាត្រូវមានប្រព័ន្ធយុត្តិធម៌មួយដែលឯករាជ្យគ្រប់គ្រាន់ ដើម្បីចាប់មនុស្សពុករលួយ ពិសេសអ្នកនយោបាយមកធ្វើការកាត់ទោសតាមផ្លូវច្បាប់។
អ្នកសង្កេតការណ៍ម្នាក់និយាយថា នៅក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោត អ្នកនយោបាយកម្ពុជានាក់បានចាកចេញពីគណបក្សសម រង្សី មកចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយធ្វើឲរូបភាពដ៏បែកបាក់មួយនៃគណបក្សប្រឆាំងបានកើតឡើង។ អ្នកនយោបាយទាំងនោះបានចាកចេញហើយបានទទួលមុខតំណែងសំខាន់ៗមួយចំនួននៅក្នុងរដ្ឋាភិបាល [...]
« Previous Entries



