Archive for September, 2008

ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ រដ្ឋាភិបាល​អាណត្តិ​ទី​៤​ មាន​សមាជិក​ជិត​ ២៥០​ នាក់​ដោយ​មិន​គិត​ចំនួន​អនុរដ្ឋលេខាធិការ​

Posted on Friday, 26 September 2008. Filed under: សប្ដាហ៍ទី ៥១៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៦​

រចនាសម្ព័ន្ធ​ដឹកនាំ​របស់​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤​ ត្រូវ​បាន​សភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ហើយ​។​
កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨​កន្លង​ទៅ​នេះ​ រដ្ឋសភា​ជាតិ​បាន​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​ក្រោម​អធិបតីភាព​លោក​ ជា​ សុទ្ធ​ជា​សមាជិក​ដែល​មាន​វ័យ​ចាស់​ជាង​គេ​។
ការ​ដំណើរ​ការ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៤​ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ អនុប្រធាន​រដ្ឋសភា​ ប្រធាន​អនុប្រធាន​គណៈកម្មការ​ទាំង​៩​ នៃ​រដ្ឋសភា​ និង​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤​ នេះ​គេ​មិន​បាន​ឃើញ​មាន​វត្តមាន​សមាជិក​សភា​មក​ពី​គណបក្ស​សម​ រង្សី​ និង​គណបក្ស​សិទ្ធិមនុស្ស​ចូលរួម​នោះ​ឡើយ​។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដំណើរ​ការ​ប្រជុំ​មិន​មាន​បញ្ហា​ជួប​រឿង​វិបត្តិ​ខ្វះ​កូរ៉ុម​នោះ​ទេ​។​ ក្នុង​នោះ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ ត្រូវ​បាន​ជាប់​ជា​ប្រធាន​រដ្ឋសភា​ លោក​ ងួន​ ញ៉ិល​ជា​អនុប្រធាន​ទី​១​ លោក​ សាយ​ [...]

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៥១៦ ថ្ងៃទី​​ ២១​ កញ្ញា​ ២០០៨៖​ រំពឹង​ថា​នឹង​បាន​ដឹង​ក្នុង​ពេល​ជាមួយគ្នា​ដែល​រំពឹង​ថា​នឹង​បាន​ទទួល​យុត្តិធម៌

Posted on Friday, 26 September 2008. Filed under: *វិចារណកថា* |

សង្គម​នីមួយ​ៗ​មិន​ថា​សង្គម​ណា​ជា​សង្គម​ណា​ទេ​ តែងតែ​មាន​បញ្ហា​របស់​ខ្លួន​ជានិច្ច​ ។​ នេះ​ជា​រឿង​ធម្មតា​ទេ​ ។​ បញ្ហា​ទាំងនេះ​អាច​ដូចគ្នា​ ឬ​ ខុស​គ្នា​ ទៅ​តាម​ប្រវត្តិសាស្ត្រ​ តាម​បរិបទ​នៃ​សម័យកាល​បច្ចុប្បន្ន​ តាម​កត្តា​ និង​ ឥទ្ធិពល​ទាំងឡាយ​ជា​លក្ខណៈ​ផ្ទៃក្នុង​ និង​ ខាងក្រៅ​ ។​ ទោះជា​បញ្ហា​ទាំងអស់​នោះ​មាន​ភាព​ខុសគ្នា​យ៉ាង​ណា​ក្ដី​ ក៏​មាន​សេចក្ដី​សន្និដ្ឋាន​ទូទៅ​ខ្លះ​ៗ​ស្ដីពី​ ថា​តើ​ត្រូវ​រក​ដំណោះស្រាយ​ដូចម្ដេច​ ហើយ​សេចក្ដី​សន្និដ្ឋាន​ទាំងនេះ​អាច​ប្រើ​ចំពោះ​ស្ថានភាព​នានា​ដែល​ខុសគ្នា​យ៉ាង​ច្រើន​ ។​
ទោះ​វា​ជា​បញ្ហា​អ្វី​ក៏ដោយ​ បើសិនជា​គេ​មាន​ចំណាប់​អារម្មណ៍​ថា​គេ​អាច​យល់​បញ្ហា​នោះ​បាន​ ថា​តើ​វា​កើត​មាន​ដូចម្ដេច​ តើ​វា​ទាក់ទង​នឹង​អ្នកណា​ខ្លះ​ ឬ​ ទៅ​នឹង​កត្តា​អ្វី​ខ្លះ​ – ក្នុង​ពេល​ដែល​យ៉ាងហោចណាស់​ក៏​មាន​ការ​យល់​បាន​ខ្លះ​ៗ​ថា​តើ​អ្វី​កំពុង​កើតឡើង​ ហើយ​វា​កើតឡើង​ដូចម្ដេច​ និង​ វា​កំពុង​តម្រង់​ឆ្ពោះ​ទៅ​ទីណា​ គេ​ច្រើនតែ​ទ្រាំ​បៀម​បញ្ហា​ទុក​បាន​ដោយ​ស្រួល​ក្នុង​ភាព​អំណត់​អត់ធ្មត់​បាន​មួយរយៈពេល​ណា​នោះ​ ។​ ពីព្រោះ​គេ​តែងតែ​មាន​សង្ឃឹម​ថា​នឹង​រក​ដំណោះស្រាយ​បាន​ ។​
ប៉ុន្តែ​បើ​មនុស្ស​មិន​គ្រាន់តែ​ជា​អ្នករងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​តែ​ប៉ុណ្ណោះ​នោះ​ នោះ​វា​ប្រហែលជា​អាច​នាំឲ្យ​មាន​ភ្លើង​កំហឹង​ទោសៈ​ មោហៈ​ កើតឡើង​បាន​ វា​ប្រហែលជា​នាំឲ្យ​មាន​រហូតដល់​អរិ​ចិត្ត​ចង​គំនុំ​ស្ងាត់​ៗ​ ដោយ​សុខចិត្ត​ទទួល​យក​អ្វី​ដែល​គេ​មិន​អាច​ជៀសវាង​បាន​ ។​ ក្នុង​ពេល​នោះ​ឯង​ គេ​គ្មាន​ក្ដី​សង្ឃឹម​ គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​លះបង់​ថាមពល​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ និង​ ឈាន​ទៅ​ដល់​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សង្គម​មួយ​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ​ ។​
មាន​គំនិត​ព្រមព្រៀង​គ្នា​ជាទូទៅ​ថា​ ស្ថានភាព​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ គឺជា​បញ្ហា​មួយ​ដោយសារតែ​មូលហេតុ​ធំ​ៗ​ពីរ​យ៉ាង​គឺ​ ផ្លូវថ្នល់​មិន​ត្រូវ​បាន​រៀបចំ​សម្រាប់​តម្រូវ​ឲ្យ​ចរាចរណ៍​ដែល​មាន​ទំហំ​ធំ​ដូច​ដែល​គេ​ត្រូវតែ​ចាត់​ដំណើរការ​រៀបរយ​ដូច​សព្វថ្ងៃ​នេះ​ទេ​ – ហើយ​អ្នក​ធ្វើ​ចរាចរណ៍​ជាច្រើន​មិន​បាន​គោរព​ច្បាប់​ទេ​ ។​ បើ​នរណា​មួយ​ចង់​សង្កេតមើល​អ្នក​ធ្វើ​ចរាចរណ៍​ដែល​នៅតែ​បើកបរ​មិន​រវល់​ឈប់​ក្នុង​ពេល​ដែល​ភ្លើង​បៃតង​បាន​ប្ដូរ​ជា​ក្រហម​រួច​ហើយ​នោះ​ ឬ​ [...]

Read Full Post | Make a Comment ( 4 so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ សមាជិក​សភា​ ១១៩​ រូប​ចូលរួម​ប្រជុំ​លើក​ដំបូង​ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​

Posted on Thursday, 25 September 2008. Filed under: សប្ដាហ៍ទី ៥១៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៦​

ដោយ​សភា​នីតិកាល​ទី​មួយ​អាណត្តិ​ទី​៤​បាន​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​តាម​គម្រោង​ហើយ​កាល​ពី​ថ្ងៃ​ទី​២៤​ កញ្ញា​ ២០០៨​ ម្សិលមិញ​នេះ​។​ កិច្ច​ប្រជុំ​នោះ​មាន​សមាជិក​សភា​ ចំនួន​ ១១៩​ រូប​ក្នុង​ចំណោម​ ១២៣​ រូប​មក​ពី​គណបក្ស​ចំនួន​ ៤​ ដែល​អវត្តមាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​ របស់​លោក​ កឹម​ សុខា​ ប៉ុណ្ណោះ​ដែល​មាន​សេចក្ដី​រាយការណ៍​ មក​ថា​ស្ទះ​ចរាចរ​ចូលរួម​មិន​ទាន់​។​
សមាជិក​សភា​ ទាំង​ ១១៩​ រូប​នោះ​មាន​មក​ពី​គណបក្ស​ប្រជាជន​ចំនួន​ ៩០​ រូប​.គណបក្ស​ សម​ រង្សី​ ២៥​ រូប​ នៃ​ ២៦​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ ទី​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​អនុវត្ត​ព្រមគ្នា​

Posted on Tuesday, 23 September 2008. Filed under: សប្ដាហ៍ទី ៥១៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៦​

ភ្នំពេញៈ ​ការ​ជួញដូរ​មនុស្ស​ក្នុង​ស្រុក​និង​ឆ្លងដែន​តែង​កើត​មាន​ជា​រឿយ​ៗ​ ហើយ​រូបភាព​ក៏​មាន​ការ​ផ្លាស់ប្ដូរ​តាម​នោះ​ដែរ​។​ ទោះបី​យ៉ាងណា​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​លុះ​ត្រា​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​វិស័យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ហើយ​ត្រូវ​គោរព​អនុវត្ត​ព្រម​ៗ​គ្នា។​
តាមរយៈ​សន្និសីទ​ជាតិ​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ ១៥-១៦​ កញ្ញា​ ឆ្នាំ​ ២០០៨​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ លោក​ជំទាវ​ ហូ​ ណូន​ ប្រធាន​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​អតីត​យុទ្ធជន​យុវ​នីតិ​សម្បទា​ការងារ​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​និង​កិច្ចការ​នារី​ បាន​ថ្លែង​ថា​ អំពើ​ជួញដូរ​មនុស្ស​ ពិសេស​ស្ត្រី​និង​កុមារ​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​ដែល​រាជរដ្ឋាភិបាល​ក៏​ដូចជា​រដ្ឋសភា​ត្រូវ​បន្ត​ការ​ខិតខំ​ដោះស្រាយ​។​
លោក​ជំទាវ​ ហូ​ ណូន​បាន​បន្ត​ថា​ ការ​ជួញដូរ​នៅ​កម្ពុជា​កើត​មាន​ឡើង​នៅ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ ហើយ​មាន​កត្តា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ដូចជា​សង្គ្រាម​ភាព​ក្រីក្រ​ ការ​មិន​ចេះ​អក្សរ​ ភាព​គ្មាន​ការងារ​ធ្វើ​ទំនើបភាវូប្បនីយកម្ម​ និង​តម្រូវ​ការ​សីលធម៌​សង្គម​។ រីឯ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​មិន​អាច​មាន​ស្ថាប័ន​ណាមួយ​ដោះស្រាយ​តែ​ឯង​បាន​ទេ​ គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​វិស័យ​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ ទី​ ២២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៨​រូប​មាន​ទីប្រឹក្សា​ចំនួន​ ១៤៦​ រូប​និង​ជំនួយការ​ចំនួន​ ៥៦​រូប​

Posted on Monday, 22 September 2008. Filed under: សប្ដាហ៍ទី ៥១៦ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៦​
តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​គឺ​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៨​រូប​ត្រូវ​មាន​ទី​ប្រឹក្សា​ចំនួន​៣២​រូប​និង​ជំនួយការ​២៤​រូប​
សេចក្ដី​សម្រេច​លេខ​៤២​សសរ​ ចុះ​ថ្ងៃ​ទី​ ១៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៤​ សេចក្ដី​សម្រេច​លេខ​០៩​សសរ​ ចុះ​ថ្ងៃ​ទី​ ២៣​ ខែ​ មីនា​ ឆ្នាំ​ ២០០៦​ សេចក្ដី​សម្រេច​លេខ​ ៥០​សសរ​ចុះ​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ឆ្នាំ​ ២០០៦​ និង​សេចក្ដី​សម្រេច​លេខ​ ៤៨​សសរ​ ចុះ​ថ្ងៃ​ទី​ ០៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​របៀបរបប​ការងារ​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សៅរ៍ ទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ គាត ឈន់​៖ ប្រេងសាំង​នឹង​ចុះ​ថ្លៃ​មក​ ៤៩០០​ រៀល​នៅ​ដើម​សប្ដាហ៍​នេះ​

Posted on Saturday, 20 September 2008. Filed under: សប្ដាហ៍ទី ៥១៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៥

ភ្នំពេញៈ លោក​ គាត​ ឈន់​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​ទី​ ២២​ ខែ​ កញ្ញា ឆ្នាំ​ ២០០៨​ ប្រេងសាំង​លក់​នៅ​ស្ថានីយ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​តំលៃ​ពី​៤៩០០​រៀល​ទៅ​៥០០០​រៀល​ក្នុង​១​លីត្រ​។
លោក​ គាត ឈន់​មាន​ប្រសាសន៍​បែប​នេះ​គឺ​ក្រោយ​ពី​លោក​បាន​បញ្ចប់​ការ​ដឹកនាំ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​លក់​ប្រេង​ឥន្ធនៈ​ក្នុង​ស្រុក​ខ្មែរ​យើង​តាម​បទបញ្ជា​សម្ដេច​ ហ៊ុន​ សែន​ ស្ដីពី​ការ​សុំ​ឱ្យ​បញ្ចុះ​តំលៃ​លក់​ប្រេង​ដោយសារ​តែ​មើល​ឃើញ​ថា​ តំលៃ​ប្រេង​ឆៅ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​មាន​ការ​ធ្លាក់​ចុះ​ថ្លៃ​ប្រមាណ​២៥​ភាគរយ​តែ​កម្ពុជា​យើង​ទើប​នឹង​បញ្ចុះ​ថ្ងៃ​បាន​ប្រមាណ​១០​ភាគរយ​តែ​ប៉ុណ្ណោះ​ គឺ​មិន​ទាន់​សមស្រប​ឡើយ​ទេ​។
ទាក់ទង​នឹង​បញ្ហា​តំលៃ​ប្រេង​ចុះថ្លៃ​មិន​សមស្រប​នឹង​ការ​ចុះ​ថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ​នោះ​ លោក​ គាត​ ឈន់​បាន​ពន្យល់​ហេតុផល​ថា​ តាម​ធម្មតា​នៅ​ពេល​ដែល​តំលៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​ឡើង​ថ្លៃ​៨០​ភាគរយ​ ក្រុមហ៊ុន​រកស៊ី​លក់​ប្រេង​នៅ​ស្រុក​ខ្មែរ​យើង​នេះ​ដំឡើង​ថ្លៃ​ត្រឹម​តែ​៤០​ភាគរយ​ប៉ុណ្ណោះ​។​ មូលហេតុ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពន្យល់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​បាន​សម្រេច​ជួយ​ឧបត្ថម្ភធន​សម្រាប់​ជួយ​ទប់​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នេះ​។
បើ​តាម​លោក​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ ទី​ ១៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ សហរដ្ឋអាមេរិក​រំពឹង​ថា​ សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​គ្មាន​ពាក់ព័ន្ធ​រឿង​អាស្រូវ​ ពុក​រលួយ​តទៅ​ទៀត​ទេ

Posted on Friday, 19 September 2008. Filed under: សប្ដាហ៍ទី ៥១៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៥​

សហរដ្ឋអាមេរិក​រំពឹង​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​នឹង​គ្មាន​ការ​ពាក់ព័ន្ធ​ចំពោះ​បញ្ហា​ចោទប្រកាន់​ រឿង​អាស្រូវ​ពុករលួយ​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​ពេល​ដែល​ខ្លួន​សម្រេច​ផ្ដល់​ថវិកា​១.៨​លាន​ដុល្លារ​ ដល់​សាលា​ក្ដី​កូន​កាត់​មួយ​នេះ​ សម្រាប់​ការ​ស្វះស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​វាល​ពិឃាដ​។ នេះ​បើ​តាម​ការ​អះអាង​ឱ្យ​ដឹង​របស់​លោក​សន​ ម៉ាក់ខូម៉ាក់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​មួយ​ នាទី​ក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨​។
លោក​ ស៊ន​ ម៉ាក់ខូម៉ាក់​បាន​ថ្លែង​ថា​ «យើង​ជឿ​ថា​ តុលាការ​ឥឡូវ​នេះ​ មាន​កម្រិត​ស្តង់ដារ​អន្តរជាតិ​នៃ​យុត្តិធម៌​ហើយ​ការ​សម្រេច​ចិត្ត​របស់​យើង​ នៅ​ពេល​នេះ​ គឺ​ត្រូវ​ប្រកាស​ផ្ដល់​ថវិកា​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​របស់​យើង​ ដែល​តុលាការ​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ចំពោះ​បញ្ហា​ចោទ​ប្រកាន់​នេះ​ អោយ​មាន​ប្រសិទ្ធភាព​ និង​ភាព​ត្រឹមត្រូវ​»។​ [...]

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៥១៥ ថ្ងៃទី​​ ១៤​ កញ្ញា​ ២០០៨៖​ ភាព​អត់ធ្មត់​ដោយសារតែ​អ្វី​ដែល​គេ​បាន​ព្រមព្រៀង​គ្នា​ និង​ អ្វី​ដែល​បាន​ធ្វើឲ្យ​គេ​ដឹង

Posted on Friday, 19 September 2008. Filed under: *វិចារណកថា* |

មាន​ហេតុផល​យ៉ាង​ច្បាស់​ដើម្បី​ជួប​គ្នា​ និង​ ដើម្បី​រាយការណ៍​អំពី​ជំនួប​រវាង​ក្រុម​សំខាន់​ៗ​ពីរ​ក្រុម​ក្នុង​សង្គម​ ក្រោម​ចំណងជើង​ថា​ ៖​ “ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ស្នើ​ឲ្យ​អ្នកនយោបាយ​ទាំងអស់​ផ្ដល់​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បើសិនជា​គេ​គិត​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​” ។​ ដូច​ដែល​អត្ថបទ​បាន​បង្ហាញ​អញ្ចឹង​ មាន​បញ្ហា​ជា​កង្វល់​ថា​ ទំនាក់ទំនង​រវាង​ក្រុម​ទាំងពីរ​នេះ​មិន​បាន​ដំណើរការ​ឲ្យ​រលូន​ដូច​ដែល​វា​នឹង​មាន​ប្រយោជន៍​ដល់​សង្គម​មួយ​ដែល​បាន​ជ្រួតជ្រាប​ព័ត៌មាន​ ដោយ​លើកឡើង​នូវ​បញ្ហា​ដែល​ត្រូវតែ​លើក​ដោយ​ចំហ​ ធ្វើ​ទាល់តែ​បញ្ហា​នោះ​រីក​ទៀត​មិន​បាន​ ហើយ​ក៏​មិន​បណ្ដាលឲ្យ​កើត​ការ​ខឹង​ក្ដៅ​ក្រហាយ​ ឬក៏​រហូតដល់​កុំឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ទៀត​ផង​ ។​
ប៉ុន្តែ​យើង​ក៏​មាន​ឧទាហរណ៍​មួយ​ដែរ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ការ​តវ៉ា​ជំទាស់​នឹង​នីតិវិធី​ដែល​គេ​ចាត់​ទុក​ថា​មិន​ត្រឹមត្រូវ​នោះ​ បាន​នាំឲ្យ​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ – ហើយ​បញ្ហា​នេះ​កើត​មាន​រហូត​ដល់​ទៅ​ឯ​ព្រំដែន​ឯ​ណោះ​ទៀត​ គឺ​ ៖​ កាលពី​ ថ្ងៃ​ច័ន្ទ​ យើង​បាន​រាយការណ៍​ព័ត៌មាន​ថា​ប៉ូលិស​ព្រំដែន​ថៃ​នៅត្រង់​ច្រក​ឆ្លងកាត់​ព្រំដែន​មួយ​ បាន​ប្រើ​ឆ្កែ​ឲ្យ​ហិត​អ្នកដំណើរ​កម្ពុជា​ “ពី​ក្បាល​ដល់​ចុង​ជើង​” ហើយ​ឲ្យ​ពួកគេ​ផ្ដិត​ប្រអប់​ដៃ​ និង​ ម្រាម​ទាំង​ដប់​របស់​គេ​ទៀត​ ។​ នៅ​ថ្ងៃ​សុក្រ​ យើង​បាន​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​ ជា​ចម្លើយ​ថា​ ចៅហ្វាយខេត្ត​ ត្រាត​ ប្រទេស​ថៃ​ – ប្រាកដជា​មាន​នរណា​មួយ​បាន​ផ្ដល់​ដំណឹង​ទៅ​គាត់​អំពី​ការ​មិន​ពេញចិត្ត​ – បាន​ធ្វើ​អន្តរាគមន៍​ និង​ សុំ​អភ័យទោស​ចំពោះ​អំពើ​របស់​ប៉ូលិស​ថៃ​ ក្នុង​គោលបំណង​ដើម្បីឲ្យ​ស្ថានភាព​បាន​ធូរស្រាល​មកវិញ​ ។​
ហើយ​នេះ​គឺ​គ្រាន់តែ​ជា​កំណត់សំគាល់​មួយ​ខ្លី​ ក្នុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ កាលពី​ឆ្នាំ​ទៅ​មិញ​ ខ្ញុំ​ត្រូវតែ​ផ្ដិត​មេដៃ​ជានិច្ច​នៅ​ពេល​ចូល​សហរដ្ឋអាមេរិក​ – ប៉ុន្តែ​មិនមែន​ផ្ដិត​ម្រាម​ទាំងអស់​ទេ​ – ហើយ​ខ្ញុំ​ត្រូវ​បាន​ពិនិត្យ​ជា​ញឹកញាប់​ដោយ​ឆ្កែ​ដែល​គេ​បង្ហាត់​ឲ្យ​ឆែក​រក​ថ្នាំ​ញៀន​ ដោយ​ហិត​វ៉ាលីស​របស់​ខ្ញុំ​ និង​ ហិត​ខ្លួន​ខ្ញុំ​ ។​
ប៉ុន្តែ​មិនមែន​រាល់​កំហឹង​ក្ដៅ​ក្រហាយ​ទាំងអស់​សុទ្ធតែ​មាន​ចម្លើយ​តប​ឆាប់​ៗ​ដូចនេះ​ទេ​ [...]

Read Full Post | Make a Comment ( 10 so far )

ថ្ងៃ​ ព្រហស្បតិ៍ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ លោក​ យ៉ាស្ហ​ ហ្គាយ​ ប្រកាស​លាលែង​ពី​តំណែង​ប្រេសិត​ពិសេស​ អ.ស.ប​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

Posted on Thursday, 18 September 2008. Filed under: សប្ដាហ៍ទី ៥១៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៥​

លោក​ យ៉ាស្ហ​ ហ្គាយ​ ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ​ (អ.ស.ប​) ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដែល​មជ្ឈដ្ឋាន​នានា​ស្គាល់​យ៉ាង​ច្បាស់​ថា​ លោក​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​រិះគន់​លោក​ ហ៊ុន​ សែន​ដោយ​ត្រង់​ៗ​និង​ធ្លាប់​ធ្វើ​ឱ្យ​លោក​ ហ៊ុន​ សែន​ ឈឺ​ក្បាល​ជា​បន្ត​បន្ទាប់​នោះ​បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​កាល​ពី​ថ្ងៃ​ ច័ន្ទ​ ដើម​សប្ដាហ៍​នេះ​ហើយ​។
ទោះ​ជា​ដូច្នេះ​ក្ដី ក៏​លោក​យ៉ាស្ហ​ ហ្គាយ​បាន​អំពាវ​នាវ​តាម​សេចក្ដី​ថ្លែង​ការណ៍​​របស់​លោក​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ដោយ​ជម្រុញ​ឱ្យ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បន្ត​អាណត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ​យ៉ាង​កម្រោល​ព្រៃ​ផ្សៃ​បំផុត​។​
គួរ​បញ្ជាក់​ថា​​លោក​ យ៉ាស្ហ ហ្គាយ​បាន​ជំនួស​ការងារ​លោក​ ភីតធឺ​ ឡឺ​ប្រិច​ អតីត​ប្រេសិត​ពិសេស​របស់​ អ.ស.​ប​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​កាលពី​ឆ្នាំ​២០០៥​ បន្ទាប់​ពី​ប្រេសិត​រូប​នេះ​មិន​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ក្នុង​ការ​រិះគន់​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​។​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨ ៖ ផលិតករ​ខ្មែរ​ទទួល​ពានរង្វាន់​ផ្នែក​ភាពយន្ត​ដ៏​សំខាន់​មួយ​ពី​សហរដ្ឋ​អាមេរិក​

Posted on Wednesday, 17 September 2008. Filed under: សប្ដាហ៍ទី ៥១៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១៥

ភ្នំពេញ ខ្សែ​ភាពយន្ត​សុខភាព​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​ផលិតករ​ខ្មែរ​និង​មាន​ចំណង​ជើង​ថា​ ប្រឈម​មុខ​នឹង​ការពិត​ បាន​ទទួល​ពានរង្វាន់​ដ៏​ខ្ពស់​ពី​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​ពានរង្វាន់​ FREEDIES Awards សម្រាប់​ឆ្នាំ​ ២០០៨​ ដែល​ប្រគល់​ដោយ​ទី​ភ្នាក់ងារ​ផ្សព្វផ្សាយ​ សុខភាព​និង​ឱសថ​ជា​អន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​។
សម្រាប់​ពានរង្វាន់​អូស្ការ​គឺ​មាន​កិត្តិសព្ទ​ដ៏​ល្បីល្បាញ​សម្រាប់​ការ​ប្រកួតប្រជែង​ខាង​ខ្សែ​ភាពយន្ត​ហើយ​នៅ​ក្នុង​នោះ​ពានរង្វាន់​អូស្ការ​ផ្នែក​សុខាភិបាល​ ដែល​រួមមាន​ពានរង្វាន់​ FREEDIES Awards ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​ចំណោម​នោះ​ផង​ដែរ​។​ ក្នុង​ការ​ប្រកួតប្រជែង​នេះ​មាន​ការ​ចូលរួម​ប្រកួត​ពី​សំណាក់​អង្គការ​សុខភាព​នៅ​ជុំវិញ​ពិភពលោក​ វា​ជា​ពានរង្វាន់​មួយ​សម្រាប់​លើក​ទឹក​ចិត្ត​ ដល់​ការ​ផលិត​ខ្សែភាពយន្ត​នៅ​ទូទាំង​ពិភពលោក​។
ខ្សែភាពយន្ត​រឿង​ «ប្រឈមមុខ​និង​ការ​ពិត​» គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផលិតកម្ម​ខ្មែរ​មេគង្គ​គឺ​ជា​ខ្សែភាពយន្ត​ល្ខោន​ទូរទស្សន៍​មួយ​ដែល​មាន​រយៈពេល​ ៣០​ នាទី​ដែល​បាន​រៀបរាប់​អំពី​សារសំខាន់​នៃ​ការ​ធ្វើ​តេស្តឈាម​ រក​មេរោគ​អេដស៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​។​ ដោយ​សាច់​រឿង​នេះ​បាន​បរិយាយ​អំពី​ទី​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខ្សែភាពយន្ត​នេះ​ ជា​រឿង​ ដែល​កម្សត់​រំជួល​ចិត្ត​ និង​បាន​បញ្ជាក់​អំពី​រឿង​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា​។
ខ្សែភាពយន្ត​នេះ​បាន​ចាប់​បញ្ចូល​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពីរ​ផ្សេង​គ្នា​គឺ​ទី​១​ [...]

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...