Archive for October, 2008

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ នៅ​កម្ពុជា​ ប្រាក់​បៀវត្សរ៍​ពុំ​ឆ្លុះ​បញ្ចាំង​អំពី​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រាជការ​ទេ

Posted on Thursday, 30 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

*ព្រឹត្តិបត្រ​ កញ្ចក់​សង្គម​ យើង​ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​មិត្ត​អ្នក​អាន​ឱ្យ​បាន​ជ្រាប​​ថា​ ដោយ​សារ​មាន​ការ​សម្រាក​មួយ​ថ្ងៃ​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​វរ​រាជបិតា​ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​សីហនុ​ ហើយ​ការ​ចេញ​ផ្សាយ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​​នៅ​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​!

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ប្រហែល​ជាង​ ៩០០​ ដុល្លារ​ បន្ទាប់​មក​ ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មាន​ប្រាក់​ខែ​បន្តិចបន្តួច​ រហូត​ដល់​ថ្នាក់​អនុរដ្ឋលេខាធិការ​មាន​ប្រាក់​ខែ​ប្រហែល​ ៤០០​ ដុល្លារ​។​ ទីប្រឹក្សា​រដ្ឋាភិបាល​ ឬ​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​ ឬ​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បាន​តារាង​ប្រាក់​បៀវត្សរ៍​ដូចគ្នា​នេះ​ដែរ​គឺ​អាស្រ័យ​ទៅ​តាម​ឋានៈ​របស់​ពួក​គេ​។​ ចំណែក​ឯ​មន្ត្រី​រាជការ​តូចតាច​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​តិចតួច​ដដែល​ពោល​គឺ​ជា​មធ្យម​ប្រហែល​ ៣០​ដុល្លារ​។​ លោក​ ជាម​ យៀប​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​រដ្ឋសភា​បាន​ឱ្យ​ដឹង​ថា​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​រួមគ្នា​លើក​កំពស់​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ

Posted on Wednesday, 29 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ភ្នំពេញៈ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៧​ និង​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​សិក្ខាសាលា​វាយ​តម្លៃ​ “​លទ្ធផល​ការងារ​ក្នុង​ការ​ជម្រុញ​ ស្ត្រី​កាល​ពេល​បោះឆ្នោត​អាណត្តិ​ទី​ ៤​”​ ដែល​សិក្ខាសាលា​នេះ​ធ្វើ​នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ មាន​តំណាង​ស្ត្រី​មក​ពី​ក្រុម​ ប្រឹក្សា​ ឃុំ​ សង្កាត់​ ចំនួន​ ៩​ ខេត្ត​ក្រុង​ គឺ​ខេត្ត​តាកែវ​ កំពង់​ឆ្នាំង​ កំពង់​ចាម​ កំពង់​ធំ​ ព្រៃ​វែង​ មណ្ឌលគិរី​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ ទូត​កូរ៉េ​ខាងត្បូង​បដិសេធន៍​ថា​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​មិនមែន​មក​ពី​ប្រទេស​កូរ៉េ​ទេ

Posted on Tuesday, 28 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ប្រជាពលរដ្ឋ​ប្រមាណ​ ២០០​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ៤០០​គ្រួសារ​រស់នៅ​តំបន់​បឹង​កក់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ បាន​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េ​ខាង​ត្បូង​)ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ឱ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ បញ្ឈប់​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​កក់​ដោយ​ធ្វើ​ការ​ដោះស្រាយ​ទូទាត់​សំណង​ថ្លៃ​លំនៅឋាន​និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ​។
យោង​តាម​លិខិត​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ផ្ញើ​ជូន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ពួក​គាត់​បាន​រៀបរាប់​ពី​ទុក្ខ​កង្វល់​ចំពោះ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​បឹង​កក់​។​
ក្នុង​លិខិត​ស្វែង​រក​អន្តរាគមន៍​ពី​ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា​នោះ​ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​បឹង​កក់​បាន​លើក​ឡើង​ថា​ពួក​គាត់​បាន​មក​តាំង​ទី​លំនៅ​ក្នុង​តំបន់​នេះ​តាំង​ពី​ឆ្នាំ​ ១៩៧៩-​១៩៨២​ មក​ម្ល៉េះ​ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ដែន​ដី​ រួម​មាន​សៀវភៅ​គ្រួសារ​ ប័ណ្ណ​ស្នាក់​នៅ​សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ [...]

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៥២១ ថ្ងៃអាទិត្យ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៨៖ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​​

Posted on Tuesday, 28 October 2008. Filed under: *វិចារណកថា* |

ក្រោយពី​មាន​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ មក​ត្រឹម​ពេល​នេះ​ មាន​សំឡេង​ជាច្រើន​ពី​ជុំវិញ​ពិភពលោក​ ដែល​និយាយ​ថា​ ពុំ​ធ្លាប់​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច ​ពិភព​លោក​ដូចនេះ​ឡើយ​ តាំងពី​ទសវត្ស​ទី​ ២០​ និង​៣០​ មក​ ដែល​នៅ​ពេល​នោះ​បាន​ប៉ះពាល់​ដល់​ទ្វីប​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ។​ សម្ដី​របស់​ប្រធានាធិបតី​បារាំង​ នីកូឡាស​ សាកូហ៊្សី​ ដែល​ថា​ ញូវយ៉ក​គឺជា​កន្លែង​ពិភាក្សា​គ្នា​អំពី​ដំណោះស្រាយ​សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ​ពិភពលោក​ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​មាន​មូលហេតុ​ដើមចម​នៅ​ទីនោះ​ បាន​ផ្ដល់​នូវ​គំនូស​ព្រាង​សង្ខេប​នៃ​ស្ថានភាព​នេះ​ ។
នៅ​ពេល​ដែល​សមាជ​អាមេរិក​ បាន​បោះឆ្នោត​ផ្ដល់​លុយ​ចំនួន​ ៧០០​ ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​ដ៏​ពិបាក​រួច​មក​ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ធនាគារ ​អាមេរិក​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ ៣៥០​ ដង​ច្រើន​ជាង​ចំណាយ​រយៈពេល​១៨​ ខែ​ នៃ​ប្រតិបត្តិការ​របស់​អ៊ុនតាក់​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩២​/​៩៣​ ទៅ​ទៀត​នោះ!​ ក៏​នៅ​តែ​មាន​មតិ​យោបល់​ដែល​ថា​កម្ពុជា​អាច​នឹង​មិន​មាន​ការ​ប៉ះពាល់​ច្រើន​ពេក​ទេ​ ទោះជា​ផល​ប៉ះពាល់​នៃ​កិច្ច​ព្រមព្រៀង​វាយនភណ្ឌ​ដែល​ផុត​កំណត់​នៅ​ឆ្នាំ​២០០៩​ នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ពិបាក​សម្រាប់​ឧស្សាហកម្ម​នៅ​កម្ពុជា​ក៏ដោយ​ ។ ​ ប៉ុន្តែ​ សម្រាប់​ពេល​នេះ​ មាន​ការ​ជឿជាក់​ថា​៖ វេទិកា​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​នៅ​តែ​ទិញ​សំលៀក​បំពាក់​​ពី​កម្ពុជា​ដដែល​ ដែល​ក្នុង​នោះ​តម្លៃ​នៃ​ផលិតផល​វាយនភណ្ឌ​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ចំនួន​២.៦ ​ពាន់​លាន​ដុល្លារ​ ស.រ.អា​សហរដ្ឋអាមេរិក​ ។
គេ​ក៏​គួរ​តែ​ពិចារណា​ផង​ដែរ​ ថា​តើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​​ផលិតផល​វាយនភណ្ឌ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​អាច​នឹង​ប៉ះពាល់​ដល់​កម្ពុជា​ និង​ថៃ​យ៉ាង​ណា​ ដែល​ការ​នាំ​ចូល​នេះ​មាន​ភាគ​ហ៊ុន​ទីផ្សារ​នៅ​អាមេរិក​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​ កម្ពុជា​មាន​១.៧%​ ហើយ​ថៃ​មាន​១.៨​%​ [...]

Read Full Post | Make a Comment ( 5 so far )

ថ្ងៃ​ ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ ការ​ជ្រើសរើស​ទាហាន​នៅ​ខេត្ត​ឧត្ដរមានជ័យ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រួយ​បារម្ភ

Posted on Monday, 27 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​គ្នា​ស្លាប់​ទាំង​សងខាង​រវាង​កងទ័ព​កម្ពុជា​ និង​ភាគី​កងទ័ព​ឈ្លានពាន​សៀម​នៅ​តំបន់​វាល​ឥន្ទ្រី​ ភ្នំ​ទ្រព្យ​ និង​វត្ត​កែវ​សិក្ខាគិរីស្វារៈ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ មក​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្រកាស​ជ្រើសរើស​សេនាជន​ និង​រើស​ទាហាន​មួយ​ចំនួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​ដើម្បី​យក​ទៅ​បំពេញ​បង្គ្រប់​ចំនួន​ទ័ព​ក្នុង​កងពល​ដែល​ខ្វះ​ចំនួន​ទ័ព​។
មន្ត្រី​យោធា​នៅ​ខេត្ត​ឧត្តរមានជ័យ​ បាន​ឱ្យ​ដឹង​ថា​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ ឧត្ដរមានជ័យ​មាន​ការ​ជ្រើសរើស​សេនាជន​ និង​រើស​ទាហាន​ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចុច​ចំៗ​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្លះ​ឱ្យ​ចូល​ធ្វើ​ទាហាន​ទាំង​មិន​មាន​ការ​ស្ម័គ្រចិត្ត​ពី​សាមី​ខ្លួន​នោះ​ទេ​ ហើយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ផង​ដែរ​។
មេ​បញ្ជា​យោធា​រង​នៅ​ខេត្ត​ឧត្តរមានជ័យ​លោក​ ហ៊ឹម​ សៀប​ធ្លាប់​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ចំណោម​ស្រុក​ទាំង​ ៥​របស់​ខេត្ត​ឧត្តរមានជ័យ​មាន​ការ​ជ្រើសរើស​កង​សេនាជន​នៅ​ស្រុក​ចំនួន​ ៤​ក្នុង​មាន​ដូចជា​ ស្រុក​សំរោង​ ស្រុក​ត្រពាំង​ប្រាសាទ​ ស្រុក​បន្ទាយ​អំពិល​ និង​ស្រុក​អន្លង់​វែង​។
លោក​ ចាប​ ផាត​អភិបាលរង​ស្រុក​បន្ទាយ​អំពិល​បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​រើស​នេះ​មាន​ជំហាន​បន្តបន្ទាប់​ដោយ​ដំបូង​មាន​ការ​រើស​ពី​ថ្នាក់​ភូមិ​មក​ហើយ​បាន​ប្រមូល​មក​ស្រុក​ និង​មាន​ការ​បញ្ជូន​ទៅ​ហ្វឹកហាត់​ហើយ​នៅ​ក្នុង​ស្រុក​របស់​លោក​ គឺ​មាន​ការ​រើស​ដោយ​ប្រាប់​ថា​យក​ទៅ​ធ្វើ​ទាហាន​ [...]

Read Full Post | Make a Comment ( None so far )

សប្ដាហ៍​ទី ៥២០​ ថ្ងៃ​ អាទិត្យ​ ទី​​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨៖​ ជម្លោះ​អន្តរជាតិ​ត្រូវការ​កិច្ចពិភាក្សា​បើក​ចំហ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​

Posted on Monday, 27 October 2008. Filed under: *វិចារណកថា* |

ខណៈ​ដែល​កម្ពុជា​តែងតែ​ស្ថិត​នៅ​ក្នុង​ស្ថិតិ​ដែល​ប្រៀបធៀប​ប្រាក់ចំណូល​ ទស្សន​ទាន​អំពី​អំពើ​ពុក​រលួយ​ ការអប់រំ​ និង​ការថែទាំ​សុខភាព​ ពុំ​មាន​រៀបរាប់​នៅ​ក្នុង​តំបន់​ឲ្យ​បាន​កាន់​តែ​វិជ្ជមាន​ថែមទៀត​ទេ​ ។ ​ប៉ុន្តែ​ នៅ​ពេល​មាន​សេរីភាព​សារព័ត៌មាន​ ដែល​ជា​សារព័ត៌មាន​បោះពុម្ពផ្សាយ​ មិនមែន​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​នោះ​ ប្រទេស​កម្ពុជា​មាន​ទីតាំង​ខ្ពស់​បន្តិច​ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​អាស៊ី​ ឬ​នៅ​ក្នុង​អាស៊ាន​ ។
ភាព​តឹងតែង​នា​ពេល​បច្ចុប្បន្ន​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ត្រូវ​បាន​បង្ហាញ​ ។ ​ទោះជា​យ៉ាងណា​ ទិដ្ឋភាព​មួយ​ទៀតៈ​ សេចក្ដី​រាយការណ៍​ព័ត៌មាន​អន្តរជាតិ​នៅ​មាន​កម្រិត​ ។​ ព្រឹត្តិការណ៍​ដដែល​នេះ ដែល​​គេ​រាយការណ៍​នៅ​កម្ពុជា​ អាច​ទទួល​បាន​នូវ​ការ​បរិយាយ​ខុសគ្នា​ស្រឡះ​នៅ​ប្រទេស​ថៃ​ ។ ថ្មីៗនេះ​ យើង​បាន​ដាក់​របាយការណ៍​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​ប្រទេស​ថៃ​ នៅ​បន្ទាប់​ពី​បណ្ដា​របាយការណ៍​ដែល​ទទួល​បាន​ពី​ក្នុង​ប្រទេស​ ។​ ការ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ចោទប្រកាន់​ថា​កញ្ចក់​សង្គម​គាំទ្រ​ខាង​ប្រទេស​ថៃ​ មិនមែន​ប្រទេស​កម្ពុជា​ទេ​ ។ នេះ​មិនមែន​ជា​ចេតនា​របស់​យើង​ទេ​ ហើយ​យើង​ក៏​មិនបាន​គិត​ថា​យើង​បាន​ធ្វើ​រឿង​នេះ​ដែរ​ ។​ ប៉ុន្តែ​ យើង​គិត​ថា​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​មាន​ ការ​ប្ដេជ្ញា​ចិត្ត​បង្ហាញ​របាយការណ៍​ និង​ទស្សនៈ​ដែល​មាន​ច្រើន​ប្រភេទ​ ដើម្បី​ឲ្យ​របាយការណ៍​ និង​ទស្សនៈ​ទាំងនេះ​អាច​ចូលរួម​ចំណែក​ស្វែងរក​មធ្យោបាយ​ចំពោះ​ការពិត​ ដោយ​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ចំណាប់​អារម្មណ៍​ណាមួយ​ទាំង​ងងឹត​ងងល់​នោះ​ឡើយ​ ។​ ប្រឈម​នឹង​របាយការណ៍​ និង​ការពិត​ខុសៗគ្នា​ជាច្រើន​​នឹង​ជួយ​សម្រួច​នូវ​ការ​ឆ្លុះ​បញ្ចាំង​សំខាន់ៗ​ ទាំង​ចំណាប់​អារម្មណ៍​ដែល​សន្មត​ផ្ទាល់​ខ្លួន​ ដែល​នេះ​ក៏​នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ខ្លួនឯង​ផង​ដែរ​ ដែល​អាច​នឹង​ត្រូវ​អំពាវនាវ​រក​ហេតុផល​ល្អ​ៗ​ទៀត​ផង​ ។
ដូច​ឧទាហរណ៍​អំពី​ការ​រិះគន់​ខ្លួន​ឯង​នេះ​ ដែល​ថែមទាំង​បាន​ប្រឆាំង​នឹង​មនោសញ្ចេតនា​ប្រជាជន​ជា​ច្រើន​នោះ កាសែត​ថៃ​មួយ​ឈ្មោះថា​បាងកក​ប៉ុស្តិ៍​ ដែល​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ [...]

Read Full Post | Make a Comment ( 6 so far )

ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ សហភាព​អឺរ៉ុប​ និង​សហប្រជាជាតិ​ចំណាយ​លុយ​ ១៨.៧​លាន​អឺរ៉ូ​លើ​វិស័យ​ ៤​នៅ​កម្ពុជា​

Posted on Saturday, 25 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០

ភ្នំពេញ៖​ កាល​ពី​ថ្ងៃ​ទី​ ២៤​ តុលា​ ២០០៨​ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ UNDP ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ប្រធាន​បទ​ “ការ​ធ្វើ​ឱ្យ​ជីវិត​ល្អ​ប្រសើរ​ឡើង​”។
គណៈកម្មការ​សហគមន៍​អឺរ៉ុប​បាន​ផ្ដល់​មូលនិធិ​ ១៨.៧​លាន​អឺរ៉ូ​ សម្រាប់​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា​លើ​ផ្នែក​សុខភាព​អភិបាលកិច្ច​ យុត្តិធម៌​ និង​ការ​អភិវឌ្ឍន៍​ជនបទ​។
នៅ​ក្នុង​សន្និសីទ​នេះ​ លោក​ រ៉ាហ្វែល​ ដូចៅ​ម៉ូ​រ៉េណូ​ ភារធារី​នៃ​គណៈ ធម្មការ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ របាយការណ៍​ប្រកាស​នៅ​ថ្ងៃ​នេះ​ផ្ដោត​លើ​សមិទ្ធផល​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​រវាង​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ ជា​មួយ​លេខាធិការដ្ឋាន​ ទី​ភ្នាក់​ងារ​មូលនិធិ​និង​កម្មវិធី​នានា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទូទាំង​ពិភពលោក​ ជា​ពិសេស​នៅ​ក្នុង​កម្ពុជា​ ហើយ​ក៏​ផ្ដោត​លើ​សារសំខាន់​នៃ​ការ​បញ្ជ្រាប​កិច្ចការ​សិទ្ធិមនុស្ស​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​។​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​សហភាព​អឺរ៉ុប​ អង្គការ​ UNDP ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ គឺ​ក្នុង​គោលបំណង​ឈាន​ទៅ​សម្រេច​សមិទ្ធផល​នានា​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។
លោក​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ រដ្ឋាភិបាល​ត្រៀម​ចេញ​ច្បាប់​ ៤-៥​សម្រាប់​សម្រួល​ការ​រកស៊ី​

Posted on Friday, 24 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០

ភ្នំពេញ៖​ យោង​តាម​ការ​ជូនដំណឹង​របស់​ក្រុម​ការងារ​ផ្នែក​នីតិកម្ម​ពន្ធដារ​ និង​អភិបាលកិច្ច​ (ក្រុម​២) នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែក​ឯកជន​បាន​ឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កំពុង​រៀបចំ​នូវ​សេចក្ដី​ព្រាងច្បាប់​ចំនួន​ ៤-៥​សម្រាប់​ជា​កិច្ច​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​វិនិយោគ​ និង​បណ្ដាក់ទុន​របស់​ឯកជន​។​
កាល​ពី​ដើម​សប្ដាហ៍​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ឈន់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ក្រុម​ឃ​ តំណាង​រាជ​រដ្ឋាភិបាល​និង​លោក​ Bretton Skiaroni សហប្រធាន​ក្រុម​”ឃ”​ តំណាង​ផ្នែក​ឯកជន​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ៤​ ដែល​កំពុង​ត្រូវ​បាន​តាក់តែង​ជា​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​ធុរកិច្ច​ និង​វិនិយោគ​របស់​ផ្នែក​ឯកជន​។​ យោង​តាម​ការ​ជូន​ដំណឹង​ពី​កិច្ចប្រជុំ​នេះ​បាន​ឱ្យ​ដឹង​ថា​ សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​រួម​មាន​ ច្បាប់​ស្ដីពី​អស្សាមិករណ៍​ កិច្ច​ដំណើរ​ការ​ជើង​សារ​គយ​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ ការ​គ្រប់គ្រង​អភិវឌ្ឍន៍​អចលន​វត្ថុ​ និង​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ សម្រាប់​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ក្នុង​អគារ​ជា​ច្រើន​ជាន់​។
លោក​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ ភ្លៀង​លេច​ផ្លូវ​ភ្នំពេញ​មក​ពី​នាំ​គ្នា​លុប​ដី​បឹង​ស្តុក​ទឹក​

Posted on Thursday, 23 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០

អតីត​អ្នក​រៀបចំ​ គូស​ផែន​ទី​ប្លង់​នគរោបនីយកម្ម​ក្រុង​ភ្នំពេញ​ស្ថាបត្យករ​ល្បីល្បាញ​ លោក​ វណ្ណ​ ម៉ូលីវណ្ណ​ បាន​និយាយ​បញ្ហា​ទឹក​លិច​ផ្លូវ​ក្នុង​ដី​ក្រុង​បច្ចុប្បន្ន​ គួរ​អ្នក​កាន់​ការ​ក្រុង​រៀបចំ​ផែនការ​ទីក្រុង​ឡើង​វិញ​។​ លោក​បាន​ប្រើ​ពាក្យ​អធិប្បាយ​ប្រៀបធៀប​ថា​ កាល​សម័យ​សង្គមរាស្ត្រនិយម​ ផែនការ​ទីក្រុង​មាន​ការ​គិតគូរ​រៀបចំ​ត្រឹមត្រូវ​មិន​អាច​ឱ្យ​ទឹកភ្លៀង​លិច​ទី​ក្រុង​ដូច​ពេល​នេះ​ទេ​។
ជាពិសេស​លោក​ វណ្ណ​ ម៉ូលីវណ្ណ​បាន​និយាយ​អំពី​ការ​ដែល​សព្វ​ថ្ងៃ​កម្ពុជា​ បាន​ទទួល​ជំនួយ​របស់​ប្រទេស​ជប៉ុន​ផ្នែក​រៀបចំ​ទីក្រុង​និង​ប្រព័ន្ធ​លូ​ទឹក​ ដើម្បី​ដោះស្រាយ​បញ្ហា​ជន​លិច​ទីក្រុង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​។​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ភ្លៀង​ប៉ុន្មាន​មេ​បាន​ធ្វើ​ឱ្យ​ទឹក​ភ្លៀង​នៅ​ដក់​តាម​ផ្លូវ​ក្នុង​ទីក្រុង​ ជុំវិញ​ផ្សារ​ថ្មី​ មុខ​វាំង​ ជុំវិញ​វត្ត​ភ្នំ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​ទួលគោក​លិច​ក្នុង​ទឹក​ត្រឹម​ក្បាល​ជង្គង់​ជា​ពិសេស​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ខាង​ជើង​។
អ្នក​ទទួល​ខុសត្រូវ​ប្រព័ន្ធ​លូ​បណ្ដោះ​ទឹក​នៃ​ក្រុង​ភ្នំពេញ​ បាន​និយាយ​បន្ទោស​ថា​ មក​ពី​មាន​ការ​ចាក់​ដី​សង់​លំនៅឋាន​ឱ្យ​បាត់​ កន្លែង​ដែល​ធ្លាប់​តែ​ទទួល​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គីប​ ដូច្នេះ​ពេល​ភ្លៀង​ក៏​ត្រូវ​លិច​ផ្លូវ​ ហើយ​ពុំ​មែន​មក​ពី​ការ​ស្ទះ​ប្រព័ន្ធ​លូ​នោះ​ទេ​។​ យ៉ាងណា​ក៏​ទឹក​ភ្លៀង​ជ្រៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏​ត្រូវ​គេ​ស្ដី​ បន្ទោស​មិន​ត្រឹម​តែ​លើ​ការ​នាំ​គ្នា​ចាក់​លុប​ដី​បាត​បឹង​ក្នុង​ក្រុង​ភ្នំពេញ​និង​ជុំវិញ​ក្រុង​ភ្នំពេញ​ ដែល​នាំ​ឱ្យ​បាត់​ទី​ទទួល​ទឹកភ្លៀង​នោះ​ទេ​។
តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​កិច្ចការ​រៀបចំ​ក្រុង​ [...]

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ លោក​ ធន​ សារាយ​ ប្រធាន​អាដហុក​រិះគន់​យឺតយ៉ាវ​បង្កើត​យន្តការ​គោរព​សិទ្ធិមនុស្ស

Posted on Wednesday, 22 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០​

លោក​ ធន​ សារាយ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​នៅ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាតិ​ស្ដីពី​ធម្មនុញ្ញ​អាស៊ាន​ គ្រឹះស្ថាន​ទាំង​បី​របស់​អាស៊ាន​ នឹង​ស្ថាប័ន​សិទ្ធិ​មនុស្ស​អាស៊ាន​កាល​ពី​ទី​ ២១-២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ថា​ នៅ​ក្នុង​ពិភពលោក​នេះ​តំបន់​អាស៊ី​របស់​យើង​ជា​តំបន់​ ដែល​មាន​ការ​យឺតយ៉ាវ​ជាងគេ​នៅ​ក្នុង​ការ​បង្កើត​យន្តការ​សិទ្ធិ​មនុស្ស​ ដើម្បី​ជួយ​ការ​លើក​ស្ទួយ​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​។​ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​យើង​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​នូវ​យន្តការ​សិទ្ធិមនុស្ស​របស់​អាស៊ាន​។
ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្កើត​យន្តការ​សិទ្ធិ​មនុស្ស​តំបន់​នោះ​ គឺ​ចាំបាច់​ត្រូវ​ឱ្យ​មាន​ធម្មនុញ្ញ​អាស៊ាន​ជា​មុន​សិន។​ កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧​ ដោយ​ត្រូវ​នឹង​ខួប​លើក​ទី​ ៤០​ នៃ​ការ​បង្កើត​អង្គការ​អាស៊ាន​ផង​អង្គប្រជុំ​ថ្នាក់​កំពូល​របស់​អាស៊ាន​បាន​អនុម័ត​នូវ​ធម្មនុញ្ញ​អាស៊ាន​នៅ​ក្នុង​ទីក្រុង​សឹង្ហបូរី​។​ នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ការ​បង្កើត​នូវ​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​នេះ​ ប៉ុន្តែ​ធម្មនុញ្ញ​នេះ​មិន​ បាន​បញ្ជាក់​ច្បាស់​ពី​អាណត្តិ​អំណាច​សមាសភាព​ជា​ដើម​។​ល។​ របស់​ស្ថាប័ន​ [...]

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...