Archive for November, 2008

សំឡេង​ក្នុង​ភាព​ប្រឆាំង​គ្នា-​សប្ដាហ៍ទី ៥២៧ ថ្ងៃអាទិត្យ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Sunday, 30 November 2008. Filed under: *វិចារណកថា* |

ពាក្យសំដី​ខ្លះ​ថ្លែង​ដោយ​ឯកឧត្ដម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ និង​ ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​ពាក្យសំដី​ថ្មី​ៗ​ និង​ គួរឲ្យ​ភ្ញាក់ផ្អើល​ ៖​ វា​មិន​គ្រាន់តែ​ជា​ពាក្យសំដី​ទូទៅ​ខ្លះ​ដែល​បញ្ជាក់​ថា​មាន​អំពើ​ពុករលួយ​នៅ​ទីណា​មួយ​ប៉ុណ្ណោះ​ទេ​ – ក៏ប៉ុន្តែ​វា​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ​ជាច្រើន​ លោក​បាន​បញ្ជាក់​ចំ​ឈ្មោះ​នាយកដ្ឋាន​មួយ​ក្រោម​ឱវាទ​ ដោយ​បាន​ប្រើ​ភាសា​ច្បាស់​ៗ​គួរសម​ ៖​
លោក​ “បាន​ព្រមាន​ដល់​មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​លុបបំបាត់​ចោល​នូវ​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​ សុំ​មុខតំណែង​ ហើយ​លោក​ក៏​បាន​ព្រមាន​ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ថា​ មិន​ត្រឹមតែ​ដក​ចេញ​ទេ​ គឺ​ត្រូវ​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ថែមទៀត​ ។​
“លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ បាន​ចោទសួរ​ថា​ តើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចូលរួម​ចំណែក​ដើម្បី​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប៉ុន្មាន​កន្លងទៅ​ ? ហើយ​លោក​បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា​ អត់​មាន​ទេ​ ។​ លោក​បាន​អះអាង​ថា​ លោក​មិន​បាន​ទទួល​របាយការណ៍​ពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ​ទេ​ គឺ​មានតែ​របាយការណ៍​ដែល​គេ​បាន​ប្ដឹង​ ។​
“ជុំវិញ​បញ្ហា​នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ផ្ដល់​ព័ត៌មាន​ដែល​ជា​ព័ត៌មាន​ពិតប្រាកដ​ ទាក់ទង​នឹង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដើម្បី​ដោះស្រាយ​ហើយ​បញ្ឈប់​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​
“លោក​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ថា​ ‘បើ​លុបបំបាត់​មិន​បាន​ទេ​ គេ​ជេរ​ប្រទេចផ្ដាសា​នរណា​ ?​ គឺ​ជេរ​តែ​នាយករដ្ឋមន្ត្រី​ ជេរ​តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយ​បើ​ដូច្នេះ​ទៀត​ ប៉ូលិស​យើង​បាត់បង់​នូវ​ភាព​ថ្លៃថ្នូរ​’ ” ។​
ចម្លើយ​ ?​ [...]

Read Full Post | Make a Comment ( 14 so far )

អង្គការ​ Global Witness ជម្រុញ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ឱ្យ​គាប​សង្កត់​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​-ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Saturday, 29 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

តែ​ប៉ុន្មាន​ថ្ងៃ​នៅ​មុខ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នៃ​តំណាង​ប្រទេស​ និង​អង្គការ​ម្ចាស់​ជំនួយ​អន្តរជាតិ​ធំ​ៗ​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នោះ​អង្គការ​ពិភពលោក​ដ៏​ធំ​មួយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឱ្យ​បណ្ដា​ម្ចាស់​ជំនួយ​អន្តរជាតិ​ធ្វើ​ការ​គាបសង្កត់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន​ សែន​ ឱ្យ​កែ​មារយាទ​បំបាត់​អំពើ​ពុករលួយ​ក៏​ដូចជា​កែ​ប្រែ​ឥរិយាបថ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រងគ្រោះ​។​
អង្គការ​ Global Witness ដែល​ធ្លាប់​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​គោលដៅ​ជួយ​ទាំង​បរិស្ថាន​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ផង​ដែរ​នោះ​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​និយាយ​យ៉ាង​ពិស្ដារ​អំពី​អំពើ​ពុករលួយ​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន​ សែន​ក្នុង​ការ​ធ្វើ​ឱ្យ​ខូចខាត​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ក៏​ដូច​ជា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រងគ្រោះ​។​
តាម​របាយការណ៍​ចេញ​តាម​ទំព័រ​ អិនធឺណេត​របស់​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏​នៃ​ចក្រភព​អង់គ្លេស​បាន​រៀបរាប់​ថា​រយៈពេល​ ៥​ ឆ្នាំ​កន្លង​មក​នេះ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន សែន​ មិន​បាន​ធ្វើ​អ្វី​ឱ្យ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា​ និង​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ​។​ មាន​ការ​លើក​និយាយ​ឱ្យ​ចំ​ៗ​ អំពី​អំពើ​ពុករលួយ​ដែល​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​នៅ​តែ​មិន​បាន​ធ្វើ​ច្បាប់​យក​មក​ប្រើ​ឬ​ក៏​ចាត់​ការ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មន្ត្រី​ពុករលួយ​ដែល​ភាគច្រើន​គឺ​ជា​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កាន់អំណាច​នោះ​ឡើយ​។
អង្គការ​នេះ​បាន​និយាយ​ផង​ដែរ​ដល់​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​កើត​មាន​ពាសពេញ​ប្រទេស​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រងគ្រោះ​។​ នេះ​គឺ​ជា​ការ​និយាយ​ស្រប​ទាំងស្រុង​នឹង​ការ​ចុះ​ប្រមូល​ព័ត៌មាន​របស់​ក្រុម​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ជា​តំណាង​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​កន្លង​ទៅ​។​ អ្វី​ដែល​ដូចគ្នា​ស្ទើរ​តែ​ទាំងស្រុង​ នឹង​របាយការណ៍​របស់​លោក​ យ៉ាស [...]

Read Full Post | Make a Comment ( None so far )

រុន រ័ត្ន​វាសនា​ ប្រាប់​មេ​ប៉ុស្តិ៍​ទូទាំង​ប្រទេស​ថា​ កុំ​ស្ដាប់​ និង​កុំ​ធ្វើ​តាម​បញ្ជា​របស់​ ស​ ខេង​-ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Friday, 28 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

ដូច​ការ​ចុះ​ផ្សាយ​ របស់​ខ្មែរ​ម្ចាស់​ស្រុក​ ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​មែន​គឺ​លោក​ រុន រ័ត្នវសនា​ ប្រធាន​នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​​ និង​បក្ខពួក​ពិត​ជា​មិន​ព្រម​ស្ដាប់​តាម​បញ្ជា​ របស់​លោក​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មែន​ ពីព្រោះ​ពួក​គេ​​ចាត់​ទុក​ លោក​ ស​ ខេង​​ ខ្សែ​លោក​ ជា​ ស៊ីម​ ប្រ​ធាន​គណបក្ស​ប្រជាជន​ជា​ពស់​ព្រលិត​ដែល​គ្មាន​ពិស​។
ប្រភព​ពី​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ [...]

Read Full Post | Make a Comment ( None so far )

ក្រសួង​អប់រំ​កំពុង​ប្រឈម​កង្វះ​គ្រូ​ភាសា​បរទេស​​​ និង​ព័ត៌មាន​​វិទ្យា​-ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Thursday, 27 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

ភ្នំពេញ​៖​ នាយក​សាលា​នានា​ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​បាន​និយាយ​ថា​ សាលារៀន​របស់​ពួក​គេ​កំពុង​ជួប​ការ​ខ្វះខាត​គ្រូ​ផ្នែក​ភាសាបរទេស​ និង​គ្រូ​ព័ត​មាន​វិទ្យា​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ។
លោក​ ជេត យ៉ម ​នាយកវិទ្យាល័យ​ទួល​ទំពូង​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី
ព្រឹក​ថ្ងៃ​ពុធ​ ទី​ ២៦ ខែ​ វិច្ឆិកា​ នេះ​ថា​ វិទ្យាល័យ​របស់​លោក​កំពុង​ជួប​ការ​ខ្វះខាត​គ្រូ​ភាសា​អង់គ្លេស​ ភាសា​បារាំង​ និង​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា។​ ជា​ធម្មតា​មួយ​សប្ដាហ៍​សិស្ស​ត្រូវ​រៀន​ភាសា​បារាំង​២​ម៉ោង​​ ភាសា​អង់គ្លេស​ ៥​ម៉ោង​ និង​រៀន​កុំព្យូទ័រ​ពី​២​ទៅ​៣​ម៉ោង​។ លោក​បន្ត​ថា​ សាលា​របស់​លោក​មាន​កុំព្យូទ័រ​ ១២៥​ គ្រឿង​។ ប៉ុន្តែ​ឥឡូវ​មាន​បញ្ហា​កង្វះ​ថវិកា​បង់​ថ្លៃ​ភ្លើង​។
លោក​បន្ត​ថា​ ការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ [...]

Read Full Post | Make a Comment ( None so far )

ក្រុម​មេធាវី​ស្នើ​ឱ្យ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម-ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Wednesday, 26 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

នៅ​ក្នុង​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ពុំ​បាន​ចែង​អំពី​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ទេ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា​ មាន​ប្រទេស​មួយ​ចំនួន​ជា​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម​យ៉ាង​ពេញ​ទំហឹង​ក៏​ដោយ​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​ និង​ជា​បងធំ​ទី​ ២​ នៃ​របប​ខ្មែរ​ក្រហម​បាន​អះអាង​ថា​ ភស្តុតាង​ដែល​រក្សា​ទុក​ដោយ​ប្រទេស​ចិន​ យួន​ និង​សហរដ្ឋ​អាមេរិក​អាច​ពង្រីក​ការ​យល់ដឹង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​បង្ហាញ​ភស្តុតាង​ប្រកប​ដោយ​សក្ដានុពល​នូវ​ឧក្រិដ្ឋកម្ម​ ដែល​គេ​សន្មត​ថា​ ជា​ស្នាដៃ​របស់​របប​នេះ​ ជា​លទ្ធផល​នៃ​កាលៈទេសៈ​លើស​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​។​
គួរ​កត់​សម្គាល់​ថា​ ក្នុង​សំណើ​ជា​បន្តបន្ទាប់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​តាំង​ពី​ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​បាន​សុំ​ឱ្យ​តុលាការ​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ព័ត៌មាន​ទាំង​អស់​ អំពី​បណ្ដាញ​ស៊ើប​ការណ៍​សម្ងាត់​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ [...]

Read Full Post | Make a Comment ( None so far )

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថ្កោល​ទោស​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​-ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Tuesday, 25 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​ថ្កោល​ទោស​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ ដែល​បាន​ប្រើ​ប្រាស់​កម្លាំង​ទ័ព​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៣០០​គ្រួសារ​នៅ​ស្រុក​ ឈូក​ ខេត្ត​កំពត​ ឱ្យ​ចេញ​ពី​លំនៅឋាន​ ដោយ​ប្រើ​អំពើ​ហិង្សា។​
យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ចេញផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ បាន​ឱ្យ​ដឹង​ថា​ ការ​ដែល​អាជ្ញាធរ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​របស់​ខ្លួន​ ដោយ​ប្រើ​អំពើ​ហិង្សា​ គឺ​ជា​វិធានការ​មួយ​មិន​ស្រប​នឹង​ប្រទេស​កម្ពុជា​ ដែល​ប្រកាន់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​អនុវត្ត​នីតិរដ្ឋ​។​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ អន្លង់​ក្រោម​ ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​ ដែល​បាន​ធ្វើ​ឡើង​ដោយ​កង​ពល​តូច​លេខ​ ៣១​ កង​នគរបាល​ និង​រដ្ឋបាល​ព្រៃឈើ​ ហើយ​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ៣​នាក់​រង​របួស​ធ្ងន់​ ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៣០០​ខ្នង​ [...]

Read Full Post | Make a Comment ( None so far )

លោក​ ស​ ខេង​ ព្រមាន​លុប​បំបាត់​ចោល​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​សុំ​មុខ​តំណែង​-ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Monday, 24 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

ភ្នំពេញ៖​ ដោយ​សំដៅ​ទៅ​រក​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ឧទាហរណ៍​ជាក់ស្ដែង​នោះ​ លោក​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​ព្រមាន​ដល់​មន្ត្រី​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ​ឱ្យ​លុប​បំបាត់​ចោល​នូវ​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​សុំ​មុខ​តំណែង​ ហើយ​លោក​ក៏​បាន​ព្រមាន​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស​ថា​ មិន​ត្រឹម​តែ​ដក​ចេញ​ទេ​ គឺ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ថែម​ទៀត​។
ការ​ព្រមាន​បែប​នេះ​ បាន​ត្រូវ​លោក​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លើក​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ភាព​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​អគ្គ​ស្នងការ​ អគ្គ​ស្នងការ​រង​ នគរបាល​ជាតិ​ និង​ផ្ទេរ​ភារកិច្ច​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​នាយ​នគរបាល​ជាតិ​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ២១​ ខែ​ វិច្ឆិកា​ នេះ​នៅ​ក្រសួង​មហាផ្ទៃ​។
នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ លោក​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ បាន​មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​នេះ​យើង​ឃើញ​ថា​ នាយកដ្ឋាន​មួយ​ចំនួន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ [...]

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៥២៦ ថ្ងៃអាទិត្យ​ ទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ – ឬ​ : និទ្ទណ្ឌភាព​បង្កើត​ឡើង​នូវ​ការ​រំលោភ​ច្បាប់​កាន់តែ​ច្រើន

Posted on Sunday, 23 November 2008. Filed under: *វិចារណកថា* |

អ្នកវិទ្យាសាស្ត្រ​បី​នាក់​ដែល​សិក្សា​ស្រាវជ្រាវ​អំពី​ចរិយាសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សង្គម​ ជាតិ​ហុល្លង់​បាន​ធ្វើ​ពិសោធន៍​មួយ​ចំនួន​សម្រាប់​បង្ហាញ​ឲ្យ​ដឹង​ ។​ វា​ត្រូវ​បាន​រៀបរាប់​បង្ហាញ​ដូច​ខាងក្រោម​ ៖​
និក្ខេបបទ​មួយ​ដែល​គេ​ដឹង​ថា​ជា​ ‘Broken Windows Theory’ បាន​ផ្ដល់​យោបល់​ថា​ សញ្ញា​នៃ​ការ​ប្រកាន់​ចរិយា​ពាយងាយ​ឥត​សណ្ដាប់ធ្នាប់​ និង​ ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​តូចតាច​ធ្វើឲ្យ​កើតឡើង​នូវ​ការ​ប្រព្រឹត្ត​ឥត​សណ្ដាប់ធ្នាប់​ និង​ ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​តូចតាច​កាន់តែ​ច្រើន​ទៀត​ ដែល​ជា​ហេតុ​បណ្ដាលឲ្យ​ការ​ប្រព្រឹត្ត​នេះ​រីក​រាលដាល​ឡើង​ ។​ ប្រការ​នេះ​អាច​បណ្ដាលឲ្យ​អ្នកជិតខាង​ខូចបង់​ និង​ គុណភាព​នៃ​ជីវភាព​ប្រជាជន​របស់​គេ​ធ្លាក់​ចុះ​កាន់តែ​យ៉ាប់យ៉ឺន​ ។​ សម្រាប់​ការ​គ្រប់គ្រង​រដ្ឋបាល​ទីក្រុង​មួយ​ ចំណុច​នេះ​ អាច​ជា​បញ្ហា​មួយ​ដ៏​សំខាន់​ខាង​នយោបាយ​ ។​ ប៉ុន្តែ​ តើ​ភាព​ឥត​សណ្ដាប់ធ្នាប់​ពិតជា​រីក​រាលដាល​ទៅ​ដល់​អ្នកជិតខាង​មែន​ឬ​ ?​ រហូត​មក​ដល់​ពេលនេះ​ពុំ​មាន​ការ​គាំទ្រ​ខ្លាំង​ដែល​សំអាង​លើ​ពិសោធន៍​ទេ​ ហើយ​វា​ក៏​មិន​ច្បាស់​ថា​តើ​អ្វី​ជា​ ‘ភាព​ឥត​សណ្ដាប់ធ្នាប់​’ និង​ អ្វី​អាច​ធ្វើឲ្យ​វា​រីក​រាលដាល​នោះ​ដែរ​ ។​ ក្នុង​អត្ថបទ​នេះ​ យើង​បង្កើត​សម្មតិកម្ម​អំពី​ការ​រីក​រាលដាល​នៃ​ភាព​ឥត​សណ្ដាប់ធ្នាប់​ ហើយ​ពិសោធ​ចង់​ដឹង​វា​សាកមើល​…យើង​បាន​ឃើញ​ថា​នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​អ្នកដទៃ​បាន​រំលោភ​និយាម​ណាមួយ​របស់​សង្គម​ ឬ​ វិធាន​ច្បាប់​ណាមួយ​ដែល​កំណត់​ហើយ​ នោះ​គេ​ហាក់​ដូចជា​កាន់តែ​រំលោភ​ថែមទៀត​រហូតដល់​និយាម​ ឬ​ វិធាន​ដទៃ​ទៀត​ ដែល​បណ្ដាលឲ្យ​ភាព​ឥត​សណ្ដាប់ធ្នាប់​រីក​រាលដាល​ឡើង​” ។​
កំណត់​សំគាល់​ ៖​ យោង​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ “ការ​រីក​រាលដាល​នៃ​ភាព​ឥត​សណ្ដាប់ធ្នាប់​” ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ ។​ អត្ថបទ​មួយ​ទៀត​បកប្រែ​ជា​ភាសា​អាល្លឺម៉ង់​ “Unordnung ist eine [...]

Read Full Post | Make a Comment ( 19 so far )

ណុប​ ប៉ាដន​ ទម្លាយ​រឿង​ផ្ទៃ​ក្នុង​នៃ​ការ​ចរចា​ប្រាសាទ​ព្រះវិហារ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ព្រំដែន​-ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Saturday, 22 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

ជាង​រយៈពេល​ ៥​ខែ​បន្ទាប់​ពី​ធ្លាក់​តំណែង​ ណុប​ ផាដុន​ ប៉ាតាម៉ា​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សៀម​ត្រូវ​ដេក​រង​ទុក្ខ​ដោយ​ក្ដី​ឈឺចាប់​មុន​ពេល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈប់​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ហើយ​ត្រឡប់​មក​ធ្វើ​ជា​អ្នក​រកស៊ី​ បើក​ហាង​អាហារ​អីតាលី​នៅ​មាត់​ទន្លេ​ព្រះចៅ​ផាយ៉ា​ ក្នុង​ទីក្រុង​បាងកក​។​ ដោយ​ចង់​បកស្រាយ​ពី​ក្ដី​ឈឺចាប់​កាល​ពី​ថ្មី​ៗ​មក​នេះ​លោក​ ណុបផាដុន​ បាន​ចេញ​សៀវភៅ​មួយ​ក្បាល​ដែល​សរសេរ​ដោយ​ខ្លួន​ឯង​ហើយ​ដាក់​ចំណង​ជើង​ថា​”ខ្ញុំ​មិន​បាន​លក់​ជាតិ​ទេ​”​ដើម្បី​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​ទាំងឡាយ​មក​លើ​ខ្លួន​។
នេះ​ជា​បទសម្ភាសន៍​កាសែត​ក្នុង​ស្រុក​របស់​សៀម​ ជាមួយ​លោក​ ណុប ផាដុន​ ក្រោយ​ពី​បាន​ចេញ​ផ្សាយ​លាត​ត្រដាង​ក្នុង​សៀវភៅ​មួយ​ច្បាប់​ក្នុង​ពេល​នៅ​ធ្វើ​សៀវភៅ​មួយ​ច្បាប់​ក្នុង​ពេល​នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ហើយ​បាន​ដឹកនាំ​ ចលនា​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជាៈ
សំណួរៈ​ ហេតុអ្វី​ប្រាសាទ​ព្រះវិហារ​បាន​ក្លាយ​ជា​ចំណុច​វាយ​ប្រហារ​របស់​អ្នក​នយោបាយ​សម្រាប់​លោក​?​
ណុបផាដុនៈ​ ខ្ញុំ​បាន​ចូល​កាន់​តំណែង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ ប៉ុន្តែ​គណៈកម្មាធិការ​អង្គការ​យូណេស្កូ​បាន​ធ្វើ​ការ​សម្រេច​រឿង​ប្រាសាទ​ព្រះវិហារ​ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​។​ នា​ឱកាស​នោះ​ យើង​សល់​ពេល​ត្រឹម​តែ​ ៥​ខែ​ប៉ុណ្ណោះ​ដើម្បី​ប្រឆាំង​តវ៉ា​។ ខ្ញុំ​ដឹង​ថា​សង្គម​សៀម​គ្រប់​ជាន់​ថ្នាក់​មាន​ការ​ភ័យ​ព្រួយ​ពី​រឿង​បាត់បង់​។
តាម​ពិត​កិច្ចការ​ទាំង​អស់​នេះ​ [...]

Read Full Post | Make a Comment ( 4 so far )

ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ ឡៅ​ ម៉ុងហៃ​ ថា​ ហុក​ ឡង​ឌី​ ពាក់​ព័ន្ធ​រឿង​សម្លាប់​មនុស្ស​ច្រើន​ ហើយ​ការ​ស្លាប់​របស់​គាត់​ធ្វើ​ឱ្យ​គេ​រីករាយ​

Posted on Friday, 21 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អាស៊ី​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ លោក​ បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ បាន​ហៅ​ការ​ស្លាប់​របស់​លោក​ ហុក​ ឡង​ឌី​ អតីត​ស្នងការ​នគរបាល​ជាតិ​ដោយ​ផ្ទុះ​យន្តហោះ​កាល​ពី​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ២០០៨​ថា​ ធ្វើ​ឱ្យ​មាន​អ្នក​សប្បាយ​ច្រើន​ហើយ​លោក​ ហុក​ ឡងឌី​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ករណី​ទៀត​។
ការថ្លែង​របស់​លោក​ ឡៅ​ ម៉ុង​ហៃ​ ជា​ភាសា អង់គ្លេស​ចំនួន​២​​ទំព័រ​កាល​ពី​ថ្ងៃ​ទី​ ១៩​ វិច្ឆិកា​ ២០០៨​ហើយ​​ខ្មែរ​ម្ចាស់​ស្រុក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ដូច​ខាង​ក្រោម​នេះ

យន្ត​ហោះ​ធ្លាក់​កាល​ពី​ថ្ងៃ​ ៩​ វិច្ឆិកា​ ២០០៨​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្មែរ​នោះ​បាន​ធ្វើ​អោយ​លោក​ ហុក​ ឡង​ឌី​ [...]

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...