Archive for December, 2008

កម្មករ​សំណង់​ ៣០​%​ អត់​ការងារ​ធ្វើ​ – ថ្ងៃ​ ពុធ​ ទី​ ៣១​ ធ្នូ​ ២០០៨​

Posted on Wednesday, 31 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​គេ​រំពឹង​ថា​នឹង​មាន​កំណើន​បន្ត​ទៀត​នោះ​ ឥឡូវ​ហាក់​ដូចជា​ជាប់​ហ្វ្រាំង​ង៉ក់​ ដោយសារ​ឆ្នាំ​នេះ​ប្រាក់​វិនិយោគ​ត្រូវ​ដាំ​ក្បាល​ចុះ​ រហូតមកដល់​ខែ​វិច្ឆិកា​កន្លងទៅ​នេះ​ ប្រាក់​ដែល​បរទេស​មក​បណ្ដាក់ទុន​លើ​ផ្នែក​សាងសង់​ ដែល​ជា​ទុន​សំខាន់​របស់​សេដ្ឋកិច្ច​ ត្រូវ​បាត់បង់​ជាង​ ១២​%​ ។​ កម្មករ​រាប់​ម៉ឺន​នាក់​ត្រូវ​អត់​ការងារ​ធ្វើ​ បណ្ដាលឲ្យ​មាន​ការ​ប៉ះទង្គិច​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​ ផ្នែក​ផ្សេង​ៗ​ទៀត​ ។
វិបត្តិ​ហិរញ្ញវត្ថុ​បាន​បញ្ជូន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​ការសាងសង់​នៅ​ក្នុង​ប្រទេស​ ដោយ​ទុន​វិនិយោគ​ធំ​ជា​ទុន​ពី​បរទេស​ដោយឡែក​អ្នក​វិនិយោគ​មកពី​កូរ៉េ​ខាងត្បូង​ ដែល​បាន​ទទួល​ផល​ប៉ះទង្គិច​ដោយ​ផ្ទាល់​ពី​សេដ្ឋកិច្ច​ថមថយ​នៅ​សហរដ្ឋអាមេរិក​ ។
តួលេខ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​ចុងក្រោយ​បំផុត​កាលពី​សប្ដាហ៍​កន្លងទៅ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ១១​ ខែ​ ឆ្នាំ​ ២០០៨​ នេះ​ ប្រាក់​វិនិយោគទុន​លើ​ផ្នែក​សំណង់​ និង​ អភិវឌ្ឍន៍​គ្រឿង​សង្ហារិម​មាន​ចំនួន​ ១២,៥​%​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​ ពី​ ៣.២០០​លាន​ដុល្លារ​ [...]

Read Full Post | Make a Comment ( None so far )

ប្រជាជន​ដី​ក្រហម​លើក​សំណើ​ចុងក្រោយ​ខណៈ​ដែល​អាជ្ញាធរ​តម្រូវឲ្យ​រុះរើ​ចេញ​នៅ​ថ្ងៃ​ទី​ ៣០​ ធ្នូ​ – ថ្ងៃ​ អង្គារ​ ទី​ ៣០​ ធ្នូ​ ២០០៨​

Posted on Tuesday, 30 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

ភ្នំពេញ​ ៖​ ប្រជាជន​ដី​ក្រហម​ដែល​សេសសល់​ពី​ការ​បណ្ដេញ​ចេញ​ បាន​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ឬក៏​ឲ្យ​មាន​សំណង់​តាម​ថ្លៃ​ដី​ទីផ្សារ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ចាក់ចេញ​ពី​តំបន់​ដី​ក្រហម​ ក្នុង​ខណ្ឌ​ចំការមន​ ទីក្រុង​ភ្នំពេញ​ ។
ការ​លើកឡើង​ពី​សំណើ​បែបនេះ​ បាន​ធ្វើឡើង​មួយ​ថ្ងៃ​មុន​កាល​កំណត់​ចុងក្រោយ​របស់​អាជ្ញាធរ​ខណ្ឌ​ចំការមន​ ដែល​បាន​តម្រូវឲ្យ​ប្រជាជន​សហគមន៍​ដី​ក្រហម​រុះរើ​លំនៅ​ស្ថាន​ចាកចេញ​ទៅកាន់​ទីលំនៅ​ថ្មី​ ស្ថិតនៅ​ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ​ ។
តំណាង​ប្រជាជន​សហគមន៍​ ក៏ដូចជា​ប្រជាជន​ផ្សេង​ទៀត​ បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​ កាលពី​រសៀល​ ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ នូវ​ជម្រើស​ពីរ​យ៉ាង​ ជា​ថ្នូរ​នឹង​ការ​រុះរើ​ចេញពី​លំនៅ​ស្ថាន​រយិតរយៀក​ ក្នុង​សហគមន៍​ដី​ក្រហម​ ។​ នោះ​គឺ​ប្រជាជន​ចង់ឲ្យ​មាន​ការ​ចែក​ដី​សម្រាប់​ប្រជាជន​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ និង​មួយទៀត​ ប្រជាជន​សុំ​ឲ្យ​មាន​សំណង់​តាម​តម្លៃ​ទីផ្សារ​ [...]

Read Full Post | Make a Comment ( None so far )

អ្វី​ដែល​គេ​យកចិត្ត​ទុកដាក់​ – ថ្ងៃ​ អាទិត្យ​ ទី​ ២១​​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Tuesday, 30 December 2008. Filed under: *វិចារណកថា* |

កាសែត​នានា​ចេញ​ផ្សាយ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ នូវ​សេចក្ដីរាយការណ៍​ព័ត៌មាន​ដែល​និយាយ​ថា​ អ្វី​ៗ​មិន​បាន​ប្រព្រឹត្តទៅ​ល្អ​ក្នុង​សង្គម​ទេ​ ។​ កាលពី​ថ្ងៃ​ចន្ទ​ យើង​បាន​ឆ្លុះបញ្ចាំង​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ “ភាព​ក្រីក្រ​បង្ខំ​ក្មេង​ៗ​ឲ្យ​ចាកចោល​ផ្ទះសម្បែង​ ហើយ​រក​ការងារ​ធ្វើ​នៅ​ទី​ណាមួយ​” – វា​មិន​គ្រាន់តែ​ជា​អត្ថបទ​មួយ​ដែល​មាន​តួលេខ​មិន​ច្បាស់​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​វា​មាន​ឧទាហរណ៍​ពិស្ដារ​ផង​ទៀត​ គឺ​ឧទាហរណ៍​ដែល​តំណាង​ឲ្យ​ករណី​ច្រើន​យ៉ាង​ប្រហាក់ប្រហែល​គ្នា​ ៖​ ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​បម្រើការ​ក្នុង​ឡឥដ្ឋ​មួយ​ ក្មេង​ស្រី​ជំទង់​ម្នាក់​ទៀត​ អាយុ​ ១៣​ឆ្នាំ​ ដែល​មាន​ពេល​ឈប់សម្រាក​តែ​បី​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ថ្ងៃ​ផ្សេង​ក្រៅពី​នេះ​ នាង​ធ្វើការ​ ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បាន​ប្រាក់ឈ្នួល​ពលកម្ម​ ១៧,៥០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ ហើយ​ក្មេង​ប្រុស​ម្នាក់​ អាយុ​ ១៤​ឆ្នាំ​ ដែល​បម្រើការ​ជា​អ្នក​លាង​រថយន្ត​ – តាមការពិត​ វា​ក៏​ដូច​តែ​ក្មេង​ស្រី​ដូច​ពោល​ខាងលើ​នេះ​ដែរ​ វា​មិន​អាច​ទៅ​សាលា​រៀន​ទេ​ ។
“ក្មេង​ៗ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​នៃ​ពលកម្ម​កុមារ​ គឺ​ដូចជា​ក្មេង​ធ្វើការ​ក្នុង​ស្រែ​អំបិល​ ធ្វើការ​នៅ​តាម​សមុទ្រ​ និង​ នេសាទ​ នៅ​ឡឥដ្ឋ​ ជា​បាវ​បម្រើ​ក្នុង​ផ្ទះ​ នៅ​ប៉ោយប៉ែត​ជា​អ្នកលីសែង​ និង​ នៅ​ចំការ​កៅស៊ូ​” – វា​កើត​មាន​រៀងរាល់​ថ្ងៃ​ – ហើយ​សង្គម​បាន​ដឹង​ស្ថានភាព​នេះ​ រួម​ទាំង​អ្នក​កាន់​តួនាទី​ដឹកនាំ​ ដូចជា​បុគ្គលិក​ជិត​ ២.០០០​នាក់​ របស់​រដ្ឋសភា​ ដែល​បាន​ទទួល​ប្រាក់ឈ្នួល​ពី​ ១៥០​ដុល្លារ​អាមេរិក​ ទៅ​ដល់​ ៥០០​ដុល្លារ​អាមេរិក​ ហើយ​មាន​ច្រើន​យ៉ាង​នេះ​ដែរ​ [...]

Read Full Post | Make a Comment ( 3 so far )

មិន​រង់ចាំ​ច្បាប់​ទទួល​ព័ត៌មាន​ – សារព័ត៌មាន​នៅ​កម្ពុជា​ប្រឈម​ទៅ​នឹង​ការ​គេចវេះ​មិន​ផ្ដល់​ព័ត៌មាន​ផ្លូវការ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ធ្នូ​ ២០០៨​

Posted on Monday, 29 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ការ​បំពេញ​តួនាទី​ជា​អ្នកនាំសារ​ពី​ប្រជាពលរដ្ឋ​ទៅ​រាជរដ្ឋាភិបាល​ ពី​រាជរដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នោះ​ ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ លើក​ទី​៥​ ក្រោម​ប្រធានបទ​ “ការ​វាយតំលៃ​របស់​និពន្ធ​នាយក​សារព័ត៌មាន​ទៅលើ​ស្ថានភាព​សិទ្ធិ​ទទួល​ព័ត៌មាន​” កាលពី​រសៀល​ ថ្ងៃ​ទី​ ២៧​ ធ្នូ​ ឆ្នាំ​ ២០០៨​ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ រាជធានី​ភ្នំពេញ​ ដោយ​មាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពីសំណាក់​ លោក​ នូវ​ សុវត្ថិរ៉ូ​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ។​ ការ​បើក​វេទិកា​ដ៏​សំខាន់​នេះ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មូលនិធិ​ខុនរ៉ាដ​ អាដិនណៅអ៊ែរ​ ដូច​កាលពី​លើក​មុន​ៗ​ដែរ​ ។
ការ​ពិភាក្សា​គ្នា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុលផុស​ បន្ទាប់ពី​វាគ្មិន​ចំនួន​៤​រូប​ ក្នុង​នោះ​មាន​ លោក​ [...]

Read Full Post | Make a Comment ( None so far )

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នាំឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​គ្រួសារ​ និង​ ការអភិវឌ្ឍន៍​សង្គមជាតិ​ – ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ធ្នូ​ ២០០៨

Posted on Saturday, 27 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កិច្ចការ​នារី​បាន​និយាយ​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សុខុមាលភាព​គ្រួសារ​ ពិសេស​លើ​សមត្ថភាព​ និង​ ការអភិវឌ្ឍន៍​សង្គមជាតិ​ ។
លោកស្រី​ ស៊ី​ ដេហ្វីន​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​និយាយ​ថា​ ជា​រួម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​ប៉ះពាល់​ដល់​បុគ្គល​គ្រប់រូប​ដោយ​មិន​គិត​ទាំង​ពួកគេ​ជា​ជនរងគ្រោះ​ ឬ​ ជា​អ្នក​ប្រព្រឹត្ត​ឡើយ​ ហើយនិង​មាន​ការ​ប៉ះពាល់​ដល់​សហគមន៍​ និង​ សង្គមជាតិ​ផង​ដែរ​ ។
លោកស្រី​ ស៊ី​ ដេហ្វីន​ បាន​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ “លទ្ធផល​នៃ​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ស្ដីពី​តម្រូវការ​បច្ចេកវិទ្យា​គមនាគមន៍​ ព័ត៌មានវិទ្យា​ ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​ កាលពី​ថ្ងៃ​ទី​ ២៦​ ឲ្យ​ដឹង​ថា​ ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​ [...]

Read Full Post | Make a Comment ( None so far )

កម្ពុជា​ឆ្លង​ផុត​ពី​ប្រទេស​ចំនួន​ ២៧​ដែល​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​របេង​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ពិភពលោក​ – ថ្ងៃ​ សុក្រ​ ទី​ ២៦​ ធ្នូ​ ២០០៨

Posted on Friday, 26 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ភ្នំពេញ​ ៖​ នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​មិន​បាន​ជាប់​ក្នុង​បញ្ជី​ប្រទេស​ចំនួន​ ២៧​ក្នុង​ពិភពលោក​ដែល​មាន​ករណី​ជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ធ្ងន់ធ្ងរ​ជាងគេ​ ប៉ុន្តែ​មួយ​ថ្ងៃ​ប្រទេស​នេះ​មាន​អ្នកជំងឺ​របេង​ចំនួន​ ៣០​នាក់​ ស្លាប់​យ៉ាង​ស្ងៀមស្ងាត់​ ។
លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់អ៊ាង​ នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ ជា​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​ បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​បំរើ​សេវា​រដ្ឋ​ និង​ ឯកជន​ ក្នុង​សិក្ខាសាលា​មួយ​ កាលពី​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ នេះ​ថា​ យោង​តាម​ការ​ចេញ​របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ រក​ឃើញ​ប្រទេស​ចំនួន​ ២៧​ក្នុង​ពិភពលោក​មាន​អ្នកជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ច្រើន​ជាងគេ​ ប៉ុន្តែ​កម្ពុជា​មិន​បាន​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ទាំងនោះ​ទេ​ ។
លោក​បាន​មាន​ប្រសាសន៍​ថា​ “របេង​ស៊ាំ​ថ្នាំ​មាន​មហន្តរាយ​បំផុត​ វា​សម្លាប់​មនុស្ស​យ៉ាង​សម្ងាត់​បំផុត​” ។
កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ [...]

Read Full Post | Make a Comment ( None so far )

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ដោយ​គ្មាន​លក្ខខណ្ឌ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ធ្នូ​ ២០០៨​

Posted on Thursday, 25 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ជនសង្ស័យ​២​នាក់​ ជា​ឃាតក​សិប្បនិម្មិត​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ ដែល​ត្រូវ​បាន​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​តុលាការ​ក្រុងភ្នំពេញ​ ផ្ដន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​រយៈពេល​ ២០​ឆ្នាំ​នោះ​ តុលាការ​កំពូល​នឹង​មាន​គំរោង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ខាងមុខ​នេះ​ ។
ជាមួយ​គ្នា​នោះ​ដែរ​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​ ពិចារណា​ដោះលែង​ជនសង្ស័យ​ទាំង​២​នាក់​ គឺ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ [...]

Read Full Post | Make a Comment ( None so far )

រដ្ឋាភិបាល​យួន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ ទទួល​ដឹក​សមាជិក​សភា​អឺរ៉ុប​ពី​កម្ពុជា​ទៅ​ស្រុក​យួន​ – ថ្ងៃ​ ពុធ​ ទី​ ២៤​ ធ្នូ​ ២០០៨​

Posted on Wednesday, 24 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ការ​រារាំង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​យួន​ និង​រដ្ឋាភិបាល​យួន​ មិន​ឱ្យ​សមាជិក​សភា​អឺរ៉ុប​២​នាក់​ ធ្វើ​ដំណើរ​តាម​យន្តហោះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ស្រុក​យួន​ កាល​ពី ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ម្សិលមិញ​នេះ​ក្រោម​លេស​អះអាង​ថា​នឹង​មាន​បាតុកម្ម​ធំ​របស់​ប្រជា​ពលរដ្ឋ​យួន​នៅ​ក្រុង​ហាណូយ​ ប្រឆាំង​វត្តមាន​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​ ។
ការ​រារាំង​របស់​រដ្ឋាភិបាល​យួន​បាន​កើត​ឡើង​ បន្ទាប់​ពី​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​ មាន​គំរោង​ជួប​ជាមួយ​សមាជិកសភា​ និង​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដើម្បី​និយាយ​ពី​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ដល់​ជន​ជាតិ​ កុលសម្ព័ន្ធ​ភ្នំ​ម៉ុងតាញ៉ា​ ការ​ទាមទារ​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្រោម​ការ​ត្រួតត្រា​ និង​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ ព្រះសង្ឃ​ ទឹម​ សាខន​ និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ [...]

Read Full Post | Make a Comment ( None so far )

ឱសថ​ក្លែង​ក្លាយ​កំពុង​វាយ​លុក​ទីផ្សារ​កម្ពុជា​ខណៈ​ក្រសួង​សុខាភិបាល​ងាប់​ត្រកៀក​ – ថ្ងៃ​ អង្គារ​ ទី​ ២៣​ ធ្នូ​ ២០០៨​

Posted on Tuesday, 23 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ឱសថ​គឺ​ជា​កាំបិត​មុខ​ពីរ​ ។ នៅ​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ក្រុម​សមត្ថកិច្ច​បាន​មើល​ឃើញ​ថា​ ឱសថ​ក្លែងក្លាយ​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រសួង​សុខាភិបាល​ ដែល​ជា​អាណាព្យាបាល​ ឬ​ជា​អ្នក​គ្រប់​គ្រង​លើ​វិស័យ​នេះ​ មិនបាន​ធ្វើ​អ្វី​ឱ្យ​ចេញ​ជា​លទ្ធផល​វិជ្ជមាន​ធំដុំ​ ទៅ​តាម​ទំហំ​នៃ​ការ​រីក រាលដាល​ក្នុង​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​ឬ​ឱសថ​គ្មាន​គុណភាព​នោះ​ទេ​ ។
រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​គណៈកម្មការ​ថ្នាក់​កណ្ដាល​ និង​គណៈកម្មការ​ថ្នាក់​ខេត្ត​ ដើម្បី​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ ក៏​ដូច​ជា​សេវា​សុខាភិបាល​ខុស​ច្បាប់​នានា​ តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ ។ រហូត​មក​ដល់​ពេល​នេះ​ គឺ​ចុង​ឆ្នាំ​២០០៨​ ដែល​ស្ថាប័ន​សុខាភិបាល​បាន​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ពីរ​រូប​មក​ហើយ​តាំង​ពី​ លោក​រដ្ឋមន្ត្រី នុត​ សុខុម​ រហូត​មក​ដល់​ លោក​រដ្ឋមន្ត្រី​ [...]

Read Full Post | Make a Comment ( None so far )

សាលាក្ដី​ខ្មែរក្រហម​ត្រូវតែ​បើកចំហ​ព័ត៌មាន​ឲ្យ​ទូលាយ​ – ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Monday, 22 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ដើម្បី​ជា​គំរូ​នៅ​លើ​ពិភពលោក​ សាលាក្ដី​ខ្មែរក្រហម​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ និង​ អង្គការ​សហប្រជាជាតិ​ ត្រូវតែ​បើកចំហ​ព័ត៌មាន​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​ថែមទៀត​ ទើប​ជា​ការ​ប្រសើរ​ ឬ​ យ៉ាងហោចណាស់​ក៏​ធ្វើឲ្យ​ប្រហាក់ប្រហែល​នឹង​សាលាក្ដី​កាត់ទោស​អ្នក​ផ្ដើម​គំនិត​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ រ៉្វាន់ដា​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដែរ​ ។
កាលពី​ដើម​សប្ដាហ៍​កន្លងទៅ​នេះ​ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ឃ្លាំមើល​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​ បាន​ផ្ដល់​នូវ​អនុសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ ដោយ​សុំ​ឲ្យ​មាន​ការ​ទទួល​ព័ត៌មាន​ជា​ចំហ​ និង​ កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​សាលាក្ដី​នេះ​ និង​ បាន​សង្កត់​ធ្ងន់​ថា​ “សាធារណជន​គួរតែ​បាន​ដឹង​អំពី​ការវិវត្តន៍​នៃ​ការ​ស៊ើបអង្កេត​ដោយ​សម្ងាត់​ដែល​កំពុង​បន្ត​ធ្វើ​ដោយ​សាលាក្ដី​” ។
អនុសាសន៍​នេះ​គឺជា​អនុសាសន៍​មួយ​ក្នុងចំណោម​អនុសាសន៍​៤​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ រួមមាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ អង្គការ​អាដហុក​ វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​ អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សាធារណៈ​ បាន​អះអាង​ថា​ អាច​នឹង​ជួយ​ធ្វើឲ្យ​ឱកាស​ជោគជ័យ​របស់​សាលាក្ដី​បាន​ល្អ​ប្រសើរ​ឡើង​ ។
អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​និយាយ​ថា​ [...]

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...