Archive for January, 2009

នាយទាហាន​ជាន់ខ្ពស់​ស្និទ្ធ​ កែ​ គឹមយ៉ាន​ ច្រើន​នាក់​ទៀត​ ប្រឈម​នឹង​ការ​ដកហូត​តំណែង​ ឧត្ដមសេនីយ៍​តាម​យោធភូមិភាគ​ និង​ កងពល​កំពុង​ជ្រួលច្របល់​ – ថ្ងៃ​ សៅរ៍​ ទី​ ៣១​ មករា​ ២០០៩

Posted on Saturday, 31 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

ថ្មី​ៗ​នេះ​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​បញ្ជាក់​ថា​ កងទ័ព​កម្ពុជា​មាន​សភាព​នឹងន​ធម្មតា​ ក្រោយពេល​មាន​ការផ្លាស់ប្ដូរ​អគ្គ​មេបញ្ជាការ​កងទ័ព​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ យ៉ាងណាក្ដី​ ។ ការ​អះអាង​របស់​ ទៀ​ បាញ់​ បែបនេះ​បាន​កើតឡើង​ក្រោយពេល​ នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ដកចេញ​ពី​មុខតំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ កាលពី​ថ្ងៃ​ទី​ ២២​ [...]

Read Full Post | Make a Comment ( None so far )

រដ្ឋសភា​ស្នើ​សុំ​អ្នកឯកទេស​អាល្លឺម៉ង់​មក​កម្ពុជា​ដើម្បី​ជួយ​រៀបចំ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​ប្រេងឥន្ធនៈ​ – ថ្ងៃ​ សុក្រ​ ទី​ ៣០​ មករា​ ២០០៩​

Posted on Friday, 30 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ លោក​បណ្ឌិត​ អេច​ ស៊ីវូគេនស៊ែក​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ គ្រោង​មក​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​មករា​នេះ​ ដើម្បី​ជួប​ពិភាក្សា​ និង​ ពង្រឹង​នូវ​មិត្តភាព​ និង​ ការ​វិនិយោគ​វិស័យ​ទេសចរណ៍​ទៅ​តាម​ការ​ស្នើសុំ​របស់​រដ្ឋសភា​កម្ពុជា​សុំ​ឲ្យ​អ្នក​ជំនាញ​របស់​អាល្លឺម៉ង់​មក​ជួយ​ធ្វើការ​ និង​ រៀបចំ​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។
ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ និង​ មិត្តភាព​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នេះ​ របស់​ លោក​បណ្ឌិត​ អេច​ ស៊ីវូគេនស៊ែក​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ និង​ [...]

Read Full Post | Make a Comment ( None so far )

ផែនការ​កាត់បន្ថយ​សំណង់​ខុសច្បាប់​នៅ​ក្នុង​រាជធានី​របស់​សាលាក្រុង​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ មករា​ ២០០៩​

Posted on Thursday, 29 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៨​ មករា​ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​នៅ​ក្នុង​សាល​ប្រជុំ​សាលាក្រុង​ ក្រោម​អធិបតីភាព​ លោក​ ម៉ប់​ សារិន​ អភិបាលរង​ក្រុងភ្នំពេញ​ ទទួលបន្ទុក​ការងារ​សុរិយោដី​ និង​ សំណង់​ក្រុង​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ កើត​ ឆែ​ នាយករង​ខុទ្ទកាល័យ​សាលាក្រុង​ភ្នំពេញ​ លោក​ ឆាយ​ ឫទ្ធីសែន​ នាយក​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​ និង​ សំណង់​ អភិបាលរង​គ្រប់​ខណ្ឌ​ទទួល​ការងារ​សំណង់​ និង​ ប្រធាន​ភូមិបាល​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ដាស់​ [...]

Read Full Post | Make a Comment ( None so far )

ការ​រង់ចាំ​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​ – ថ្ងៃ​ ពុធ​ ទី​ ២៨​ មករា​ ២០០៩​

Posted on Wednesday, 28 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

បន្ទាយមានជ័យ​ ៖​ មីង​ អ៊ឹម​ សាវឿន​ នៅ​ចាំ​បាន​នូវ​អ្វី​ដែល​ខ្លួន​គាត់​ឈឺចាប់​ខ្លោចផ្សា​បំផុត​នា​ពេល​ចុងក្រោយ​គឺ​ការ​បាត់បង់​ប្ដី​ ក្រោយពី​ការ​ធ្វើ​ទារុណកម្ម​ពី​ពួក​ខ្មែរក្រហម​ ។ ប្ដី​របស់​គាត់​បាន​លួច​ដំឡូង​មួយ​ដុំ​ត្រូវ​គេ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ថែមទាំង​បង្អត់​អាហារ​រហូត​ស្លាប់​ ។
អ្នកស្រី​ត្រូវ​លោក​ Denis D.Gray​ នៃ​ទីភ្នាក់ងារ​ AP​ ស្រង់​សម្ដី​ដែល​និយាយ​ថា​ “ខ្ញុំ​មិន​អាច​ជួយ​ប្ដី​ខ្ញុំ​បាន​ទេ​ ត្បិត​គ្មាន​ថ្នាំ​ព្យាបាល​ ។ អ្វី​ដែល​អាច​ជួយ​បាន​គឺ​មានតែ​ភាព​អាណោចអាធ័ម​ និង​ សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ​” ។
ស្ត្រី​អាយុ​ ៦៤​ឆ្នាំ​ ម្នាក់​នេះ​ក៏​ដូច​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រង​នូវ​ការឈឺចាប់​ស្ទើរតែ​ពាក់កណ្ដាល​ជីវិត​នៃ​ការ​ឈឺចាប់​បាន​រង់ចាំ​ទទួល​បាន​យុត្តិធម៌​ ។ ការ​រង់ចាំ​នេះ​នៅ​កម្ពុជា​គឺ​នៅ​ក្រោយ​ការ​បញ្ចប់​នៃ​នយោបាយ​ខ្មែរ​ដែល​បាន​បំផ្លាញ​ច្បាប់​ និង​ ប្រព័ន្ធ​យុត្តិធម៌​ [...]

Read Full Post | Make a Comment ( None so far )

ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​រហូតដល់​ទៅ​ ៨០០​កោដិ​ដុល្លារ​ – ថ្ងៃ​ អង្គារ​ ទី​ ២៧​ មករា​ ២០០៩​

Posted on Tuesday, 27 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

ភ្នំពេញ​ ៖​ របាយការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​អេអិនហ្សិត​ (ANZ)​ បាន​ឲ្យ​ដឹង​ថា​ ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៨០០​កោដិ​ដុល្លារ​ ។
របាយការណ៍​មួយ​ដែល​គេ​ផ្សព្វផ្សាយ​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ក្រុមហ៊ុន​ វិង​ (Wing)​ កាលពី​ដើម​សប្ដាហ៍​កន្លងទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេលនេះ​នៅ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១៤​លាន​នាក់​ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ ឬ​ មាន​គណនី​នៅ​តាម​ធនាគារ​ មាន​ត្រឹមតែ​ ៥០០.០០០​នាក់​តែប៉ុណ្ណោះ​ ។ នៅ​ក្នុង​នោះ​ របាយការណ៍​នេះ​បាន​ធ្វើការ​អះអាង​ថែមទៀត​ថា​រហូតមកដល់​ពេលនេះ​វិធី​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ប្រើប្រាស់​នៅ​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​របស់​ពួកគាត់​ គឺ​ប្រព្រឹត្តទៅ​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ​ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៨០០​កោដិ​ដុល្លារ​ ។
លោក​ ប៊ុន​ មុនី​ ប្រធាន​ក្រុមហ៊ុន​ស្ថាបនា​លីមីធីត​ [...]

Read Full Post | Make a Comment ( None so far )

ដំណើរការ​ជ្រើសរើស​អ្នកផ្ដល់​ចម្លើយ​ដោយ​ចៃដន្យ​នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៦​ មករា​ ២០០៩​

Posted on Monday, 26 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០០៨​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ បាន​ដំណើរការ​ស្ទាបស្ទង់​មតិ​មួយ​ដែល​មាន​ចំណងជើង​ថា​ “ការ​ស្ទាបស្ទង់​មតិ​អំពី​អត្តចរិត​ទាក់ទិន​នឹង​ការ​កសាង​សង្គម​ឡើងវិញ​ និង​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​” ។ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​ត្រូវ​បាន​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នៅ​សណ្ឋាគារ​សាន់វ៉េ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការប្រព្រឹត្តកម្ម​នៃ​អង្គការ​ សមាគម​ការពារ​សិទ្ធិមនុស្ស​ (CHRAC)​ ។ វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​អ្នក​ឆ្លើយ​សំណួរ​ ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វិទ្យាសាស្ត្រ​ស្តង់ដារ​ទូទៅ​ដើម្បី​ស្ទាបស្ទង់​មតិ​ប្រជាជន​ ។ សម្រាប់​ការ​ស្ទាបស្ទង់​មតិ​នេះ​ អ្នកស្រាវជ្រាវ​បាន​ជ្រើសរើស​ឃុំ​ចំនួន​១២៥​ ដោយ​ចៃដន្យ​ពី​ឃុំ​ទាំងអស់​ចំនួន​១.៦២១​ ទូទាំង​ប្រទេស​ ។ ការ​ជ្រើសរើស​នេះ​គឺ​សមាមាត្រ​ទៅ​នឹង​សម្ពាធ​ប្រជាជន​នៅ​តាម​ឃុំ​ [...]

Read Full Post | Make a Comment ( None so far )

ក្រុង​សិទ្ធិ​មនុស្ស​ថ្កោលទោស​អាជ្ញាធរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ គ្រឿងចក្រ​ បំផ្លាញ​បណ្ដេញ​ប្រជាជន​ដី​ក្រហម​ ៖​ ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Monday, 26 January 2009. Filed under: Uncategorized |

អាជ្ញាធរ​ក្រុងភ្នំពេញ​ និង​ ក្រុមហ៊ុន​ 7NG​ បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ មាន​កងរាជអាវុធហត្ថ​ នគរបាល​ និង​ ក្រុម​កម្មករ​ស៊ីឈ្នួល​រាប់​រយ​នាក់​ រួម​ទាំង​គ្រឿងចក្រ​ បាន​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិមនុស្ស​ បណ្ដេញ​ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​ នៅ​តំបន់​ដី​ក្រហម​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដោយ​យកលេស​អនុវត្ត​តាម​សាលក្រម​ស្ថាពរ​របស់​តុលាការ​ ដើម្បី​យក​ដី​ប្រគល់ឲ្យ​ក្រុមហ៊ុន​ 7NG​ តែ​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​រាល់​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ និង​ ក្រុមហ៊ុន​នេះ​ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ រំលោភ​សិទ្ធិ​តាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ ពុំ​បាន​ទទួល​សំណង​សមរម្យ​ពីសំណាក់​ក្រុមហ៊ុន​ឡើយ​ ។
ប្រជាពលរដ្ឋ​ចំនួន​ ៩១​គ្រួសារ​ ដែល​មាន​លំនៅឋាន​ធំ​ៗ​នោះ​ គឺ​ពួកគាត់​ទាមទារ​តម្លៃ​ដី​លំនៅឋាន​របស់​ពួកគាត់​គឺ​ ១​ម៉ែត្រ​ការ៉េ​តម្លៃ​ ៥.០០០​ដុល្លារ​ ប៉ុន្តែ​ក្រុមហ៊ុន​ 7NG​ ពុំ​បាន​ចរចា​ទិញ​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ​ គឺ​បែរជា​ប្រើប្រាស់​សាលក្រម​ស្ថាពរ​របស់​តុលាការ​ស្ថាពរ​ក្នុង​បណ្ដេញ​ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​តំបន់​ដី​ក្រហម​ទាំង​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដោយ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ និង​ ក្រុម​កម្មករ​ស៊ីឈ្នួល​ តាំងតែពី​ម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ [...]

Read Full Post | Make a Comment ( 1 so far )

របាយការណ៍​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​នៅតែ​លំបាក​រក​ការងារ​ធ្វើ​ – ថ្ងៃ​ សៅរ៍​ ទី​ ២៤​ មករា​ ២០០៩​

Posted on Saturday, 24 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

រាជធានី​ភ្នំពេញ​ ៖​ របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យុវជន​កម្ពុជា​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ ហើយ​និយោជក​ក៏​មាន​ការ​លំបាក​ដូចគ្នា​ដែរ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​យុវជន​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ ។ នា​ថ្ងៃ​ទី​ ២២​ មករា​ ២០០៩​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-ជប៉ុន​ (CJCC)​ សហព័ន្ធ​និយោជក​ និង​ សមាគម​ពាណិជ្ជកម្ម​កម្ពុជា​(
the Cambodian Federation of Employers & Business Associations – CAMFEBA) ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត​ ថា​ជា​អង្គការ​តំណាង​និយោជក​ក្នុង​ព្រះរាជាណាចក្រ​ [...]

Read Full Post | Make a Comment ( None so far )

មូលហេតុ​ដែល​ក្រុម​វិនិយោគិន​មកពី​កូរ៉េ​បរាជ័យ​នៅ​កម្ពុជា​ – ថ្ងៃ​ សុក្រ​ ទី​ ២៣​ មករា​ ២០០៩​

Posted on Saturday, 24 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

ដោយ​ហាក់​ដូចជា​កំពុង​បណ្ដែត​ខ្លួន​នៅ​លើ​ស្ថានភាព​បរាជ័យ​ផ្នែក​វិនិយោគ​រយៈពេល​យូរ​នៅ​កម្ពុជា​ អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ចាប់ផ្ដើម​កម្រើក​ឡើង​ ក្រុម​វិនិយោគិន​ផ្នែក​សំណង់​ និង​ អចលនទ្រព្យ​មកពី​ប្រទេស​កូរ៉េ​ កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​នៃ​កម្ពុជា​ ។
លោក​ គឹម​ ស៊ុនម៉ុក​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​ភ្នំពេញ​ ហៅ​កាត់​ថា​ PIFC​ ជា​តំណាង​ក្រុម​វិនិយោគិន​មកពី​ប្រទេស​កូរ៉េ​ បាន​ថ្លែង​ថា​ ដោយសារ​ប្រទេស​កម្ពុជា​មាន​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​ ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​ និង​ ពូកែ​បំផុត​ ក្រុម​វិនិយោគិន​ច្រើន​ឡើង​ៗ​ចូល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ហួស​ពី​ការស្មាន​ ។
លោក​ គឹម​ [...]

Read Full Post | Make a Comment ( None so far )

ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​ – ម្ដងទៀត​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Friday, 23 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣២ |

ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​ – ម្ដងទៀត​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩
នៅ​ក្នុង​ព្រឹត្តិបត្រ​ The Mirror​ យើង​បាន​លើកឡើង​ជា​ញឹកញាប់​ក្នុង​ពេល​រាប់​ឆ្នាំ​កន្លងមក​ នូវ​សារៈសំខាន់​ជា​សាធារណៈ​នៃ​ការ​យល់ដឹង​ជ្រៅជ្រះ​ ។
តាមពិត​យើង​បាន​លើក​បញ្ហា​នេះ​ឡើង​នៅ​ពេល​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ The Mirror​ តាម​អ៊ីនធឺណិត​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០០៧​ ដោយ​យោង​ទៅ​រក​សំដី​របស់​ នាយករដ្ឋមន្ត្រី​ ដាតូ​ សេរី​ អាប់ឌុលឡា​ ប៊ីនហាជិ​ អាម៉ាត់​ បាដាវី​ នៃ​ប្រទេស​ម៉ាឡេស៊ី​ ក្រោម​ចំណងជើង​ថា​ “ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​” ។​ ក្នុង​ឱកាស​នៃ​ពិធី​ប្រគល់​ដំណែង​ជូន​លោក​ លោក​នាយករដ្ឋមន្ត្រី​នេះ​បាន​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​យល់ដឹង​អ្វី​ៗ​ និង​ ជំនឿ​ប្រកាន់យក​ដោយ​សាធារណជន​ – ដែល​អាច​ ឬ​ មិន​អាច​ ស្រប​តាម​ការពិត​ ក៏ប៉ុន្តែ​ទោះ​ជាយ៉ាងណាក្ដី​ក៏​វា​មាន​សារៈសំខាន់​ខ្លាំង​ជា​ទីបំផុត​សម្រាប់​ស្ថានភាព​នយោបាយ​របស់​ប្រទេស​មួយ​ដែរ​ ។
លោក​ ដាតូ​ សេរី​ ស៊ីអិដ​ អាល់បារ​ រដ្ឋមន្ត្រីក្រសួងការបរទេស​ម៉ាឡេស៊ី​ [...]

Read Full Post | Make a Comment ( 1 so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...