TVK​ និង​ KBI​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ កុម្ភៈ​ ២០០៩

Posted on Thursday, 26 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

តំណាង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ (TVK) និង​ វិទ្យាស្ថាន​ផ្នែក​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ (KBI) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ​ក្រោម​អធិបតីភាព​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​នា​ថ្ងៃ​ទី​ ២៤​ ខែ កុម្ភៈ​ ឆ្នាំ​ ២០០៩​ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន​ ។

គោលបំណង​របស់​ប្រទេស​កូរ៉េ​នៅ​ក្នុង​កិច្ច​សហ​ផលិតកម្ម​នេះ​ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​ប្រទេស​ និង​ ស្ថានីយ​ផ្សព្វផ្សាយ​របស់​កម្ពុជា​នូវ​ការ​បង្ហាញ​អំពី​មោទនភាព​ជាតិ​ និង​ វប្បធម៌​របស់​កម្ពុជា​ ដូចជា​បេតិកភណ្ឌ​ជាតិ​ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ សម្បត្តិ​ធនធាន​ធម្មជាតិ​ ហើយ​ការផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ ដែល​ភាគី​កម្ពុជា​អាច​ផ្សាយ​នូវ​កម្មវិធី​ដែល​មាន​គុណភាព​ទាំងអស់​នេះ​ឲ្យ​ភាគី​សង្ខាង​អាច​មើល​ឃើញ​អំពី​សហ​ផលិតកម្ម​ តាមរយៈ​ស្ថានីយ​ផ្សព្វផ្សាយ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ ។

លោក​ កឹម​ គុណវឌ្ឍន៍​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​អគ្គនាយក​ទូរទស្សន៍​ជាតិ​ ទ.ទ.ក​ បាន​និយាយ​ថា​ “ការ​ចុះហត្ថលេខា​នេះ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ការ​ចុះហត្ថលេខា​លើកដំបូង​រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា​ និង​ KBI​ ដែល​ហៅ​ថា​ វិទ្យាស្ថាន​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ ហើយ​នេះ​ជា​ការចូលរួម​ប្រឡូក​ក្នុង​លក្ខខណ្ឌ​អន្តរជាតិ​ជាតិ​ មានន័យថា​ ផលិតករ​របស់​យើង​ អ្នក​ថត​របស់​យើង​ ក៏ដូចជា​អ្នក​បច្ចេកទេស​របស់​យើង​ បាន​ទទួល​ការពិសោធន៍​ទៅវិញទៅមក​ តាមរយៈ​អ្នកដឹកនាំ​របស់​សាធារណរដ្ឋ​កូរ៉េ​ និង​ តាមរយៈ​អ្នកនិពន្ធ​ ដែល​ទាំងនេះ​សុទ្ធតែ​ជា​ផល​ចំណេញ​ ។ ឯ​ផល​ចំណេញ​មួយទៀត​គឺ​យើង​នៅ​អាស៊ី​តែមួយ​ យើង​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​វប្បធម៌​របស់​អាស៊ីអាគ្នេយ៍​ និង​ វប្បធម៌​របស់​អាស៊ី​បូព៌ា​ បើ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​វប្បធម៌​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​ វប្បធម៌​ព្រះរាជាណាចក្រ​កម្ពុជា​ ។ នេះ​ជា​ការ​បង្ហាញ​ពី​សមានចិត្ត​អំពី​ចំណង​ទំនាក់ទំនង​មិត្តភាព​ និង​ ការ​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំងនេះ​ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ សាធារណរដ្ឋ​កូរ៉េ​គឺជា​ប្រទេស​មួយ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​លើ​វិស័យ​សេដ្ឋកិច្ច​ ផ្ដល់​ការ​គាំទ្រ​ទៅលើ​ការអនុវត្ត​ ផ្ដល់​ការ​គាំទ្រ​នៅ​ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍន៍​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​វិស័យ​សេដ្ឋកិច្ច​ និង​ វិស័យ​ជាច្រើន​ទៀត​” ។

លោក​បន្ត​ទៀត​ថា​ “ការ​ផលិត​នេះ​យើង​ត្រូវ​មាន​លក្ខខណ្ឌ​ក្នុង​ការ​សម្របសម្រួល​គ្នា​ទៅវិញទៅមក​ ដែល​ជា​គោលបំណង​ធំ​របស់​ KBI​ ដែល​ចង់បាន​ និង​ គោលបំណង​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​តំណាង​ឲ្យ​ជាតិ​ចង់បាន​ ។ ភាគី​ទាំងពីរ​នឹង​ពិភាក្សា​គ្នា​ការផលិត​នេះ​គឺ​ភាគី​កូរ៉េ​អ្នក​នាំមុខ​ ព្រោះថា​គេ​មាន​បំណង​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​ស្គាល់​ពី​កម្ពុជា​ សម្រាប់​យើង​ក៏​មាន​បំណង​ដែរ​ ប៉ុន្តែ​ការ​ផ្ដួចផ្ដើម​គំនិត​ខាង​ KBI​ ជា​អ្នក​នាំមុខ​ ដើម្បី​បង្ហាញ​ពី​អរិយធម៌​របស់​យើង​ដល់​ប្រជាជន​កូរ៉េ​ឲ្យ​បាន​ដឹង​ ។ ខ្ញុំ​គិត​ថា​ បន្ទាប់ពី​ការ​ចុះហត្ថលេខា​រួច​ហើយ​នៅ​ក្នុង​ខែ​មេសា​ខាងមុខ​នេះ​ គឺជា​រដូវ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង​ ហើយ​រដូវ​ប្រពៃណី​ចូលឆ្នាំ​របស់​យើង​នរណា​ក៏​គេ​ចង់​ដឹង​ដែរ​ថា​តើ​ទំនៀមទម្លាប់​នៃ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​យ៉ាង​ដូចម្ដេច​ ហើយ​រដូវ​ចូលឆ្នាំ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ ដូច្នេះ​ហើយ​ក្រុម​ទី​១​របស់​គេ​នឹង​ចុះ​មក​អង្កេត​នា​ខែ​មីនា​ខាងមុខ​នេះ​ ដើម្បី​នឹង​ដាក់​ចេញ​នូវ​ការផលិត​នៅ​ខែ​មេសា​ខាងមុខ​នេះ​ តាម​គម្រោង​ដែល​យើង​បាន​ដឹង​គឺ​មាន​ចំណងជើង​មួយ​ “មហាសាគរ​ពណ៌​ខៀវ​ថ្មី​” ក្រោយ​ពី​ការផលិត​ ក្រោយពី​បាន​ឯកភាព​គ្នា​ កម្មវិធី​នេះ​ត្រូវ​ចាក់​ផ្សាយ​ទាំង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ គ្រាន់តែ​ KBI​ លោក​រក្សា​សិទ្ធិ​អ្វី​ដែល​នៅ​ក្រោម​សហ​ប្រតិបត្តិការ​ផលិត​នេះ​” ។

លោក​ Choi Young Ho​ ជា​អនុប្រធាន​នៃ​វិទ្យាស្ថាន​ផ្សព្វផ្សាយ​សាធារណរដ្ឋ​កូរ៉េ​ បាន​និយាយ​ថា​ “តាំងពី​ដើម​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ប្រទេស​កូរ៉េ​ និង​ ប្រទេស​កម្ពុជា​ បាន​ផ្លាស់ប្ដូរ​នូវ​ធនធាន​មនុស្ស​ ធនធាន​វប្បធម៌​ផ្សេង​ច្រើន​ហើយ​ ឥឡូវ​នេះ​បាន​ពង្រីក​ការផ្លាស់ប្ដូរ​រវាង​វប្បធម៌​ឲ្យ​បាន​ជ្រាលជ្រៅ​ទៀត​ ។ គោលដៅ​ដែល​សហការ​ផលិត​ជាមួយ​គ្នា​គឺជា​ការ​ណែនាំ​វប្បធម៌​ និង​ ការផ្លាស់ប្ដូរ​វប្បធម៌​សម័យ​បុរាណ​ និង​ សម័យ​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំងពីរ​” ។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ខ្ញុំ​ជឿជាក់​ថា​យើង​មាន​ទំនុក​ចិត្ត​តាមរយៈ​ការ​សហការ​ជាមួយ​ ព្រោះ​ខាង​ KBI​ បាន​រៀបចំ​ក្រុមប្រឹក្សា​មួយ​ដើម្បី​សហការ​ជាមួយ​ TVK​ របស់​ប្រទេស​កម្ពុជា​ ហើយ​ខ្ញុំ​ក៏​ឃើញ​ដែល​ថា​ខាង​ TVK​ ក៏​មាន​ក្រុមប្រឹក្សា​មួយ​ដើម្បី​សហការ​ជាមួយ​ KBI​ ដែរ​ ដូច្នេះ​ក្រុមប្រឹក្សា​ទាំងពីរ​នឹង​សហការ​ជាមួយ​ដើម្បីឲ្យ​មាន​ភាព​រីកចំរើន​ និង​ ទទួល​ជោគជ័យ​ទាំងអស់​គ្នា​ ។ តាម​គោលបំណង​របស់​ KBI​ និង​ TVK​ យើង​ចង់​ផលិត​ឲ្យ​បាន​មុន​ខែ​៦​ ក្នុង​ខែ​៦​យើង​ចង់​ផ្សព្វផ្សាយ​ប្រទេស​ទាំងពីរ​ បើ​សិន​យើង​ផលិត​មុន​ខែ​៥​ យើង​ត្រូវ​ពិភាក្សា​ជាមួយ​ TVK​ ដើម្បី​ផ្សព្វផ្សាយ​នៅ​មុខ​ខែ​៦​” ។

គួរ​បញ្ជាក់​ដែរ​ថា​ កម្ពុជា​ធ្លាប់​ចុះហត្ថលេខា​ក្នុង​កិច្ច​សហ​ផលិតកម្ម​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​ ២០០៧​ រវាង​ប្រទេស​ចំនួន​៥​ ដូចជា​ចិន​ វៀតណាម​ ហ្វីលីពីន​ ម៉ុងហ្គោលី​ និង​ ឥណ្ឌូណេស៊ី​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​សហ​កិច្ចប្រតិបត្តិការ​ផលិត​អន្តរជាតិ​ជាមួយ​វិទ្យាស្ថាន​ផ្នែក​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ KBI​ ៕ កាសែត​ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៥​ ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • TVK​ និង​ KBI​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ
  • ព្រះមហាក្សត្រ​យាង​និវត្តន៍​ដល់​ព្រះនគរ
  • រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​ព្រះវិហារ​ក្នុង​ខេត្ត​ព្រះវិហារ
  • គ្រាប់បែក​នៅ​ក្នុង​ថង់​ស្ពាយ​ផ្ទុះ​ស្លាប់​៣​នាក់​ ពេល​ដើរ​ទៅ​ឆ្លុះ​សត្វ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ [ខេត្ត​បន្ទាយមានជ័យ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុមហ៊ុន​ HYUNDAI​ [របស់​កូរ៉េ​ខាងត្បូង​] ស្វែងរក​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នៅ​កម្ពុជា​ [ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​]
  • [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] លោក​ ហោ​ ណាំហុង​ ជួប​ពិភាក្សា​ជាមួយ​នាយក​ជំនួយ​អឺរ៉ុប​ប្រចាំ​អាស៊ី​ និង​ អាស៊ី​កណ្ដាល​ បញ្ហា​ផ្ដល់​ជំនួយ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ្នក​ជំនាញការ​សេដ្ឋកិច្ច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កំណត់​ឲ្យ​ថៅកែ​រោងចក្រ​តម្កល់​ប្រាក់​បំរុង​ទុក​៣​ខែ​ បើក​ប្រាក់​ឲ្យ​កម្មករ
  • តុលាការ​ [ក្រុងភ្នំពេញ​] បង្គាប់​ឲ្យ​អាជ្ញាធរ​ស្វែងរក​ចាប់ខ្លួន​តំណាង​សហគមន៍​រទេះភ្លើង​៣​នាក់​ [បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ ពី​បទ​ក្លែងបន្លំ​ស្នាម​មេដៃ​ ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន​ អូស្មានហាស្សាន់​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៥២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​] ជា​ មុនី​ សុំ​ [រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​] ស​ ខេង​ ជួប​ជនជាប់ចោទ​ ហេង​ ពៅ​ ដើម្បី​សួរសុខទុក្ខ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ពលករ​កម្ពុជា​ជាង​៧​ម៉ឺន​នាក់​ ទៅ​ធ្វើការ​នៅ​ថៃ​ ម៉ាឡេស៊ី​ កូរ៉េ​ និង​ ជប៉ុន
  • ប្រតិភូ​សហព័ន្ធ​សហជីព​ពិភពលោក​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​ពិចារណា​ទៅលើ​សំណើ​ដក​អភ័យឯកសិទ្ធិ​របស់​លោក​ [ដោយ​លោក​សុំ​ទុក​ពេល​ប្ដឹង​តវ៉ា​ទៅ​តុលាការ​កំពូល​សិន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាខា​ខេមបូស៊ិក​២​កន្លែង​នៅ​ឫស្សីកែវ​ ត្រូវ​បិទ​ទាំងស្រុង​ដោយសារ​ច្បាប់​ហួស​កំណត់
  • មន្ត្រី​អះអាង​ថា​វ៉េបសាយ​របស់​ក្រសួងពាណិជ្ជកម្ម​ដំណើរការ​ល្អ​ឡើងវិញ​ និង​ ទាន់​សភាពការណ៍​ [http://www.moc.gov.kh/]
  • អគ្គ​មេបញ្ជាការ​ [ប៉ុល​ សារឿន​] ស្នើ​រុស្ស៊ី​ជួយ​ជួសជុល​យន្តហោះ​សម័យ​អតីត​សហភាព​សូវៀត
  • ជប៉ុន​ផ្ដល់​ជំនួយ​ ១៨៤.៧១៧​ដុល្លារ​អាមេរិក​ សម្រាប់​សេវា​សុខភាព​មាតា​ និង​ ទារក

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a comment

Liked it here?
Why not try sites on the blogroll...