ក្រសួងការបរទេសអាមេរិកបង្ហាញរបាយការណ៍រំលោភសិទ្ធិមនុស្ស ប្រព្រឹត្តឡើងដោយកម្លាំងប្រដាប់អាវុធមកលើប្រជាពលរដ្ឋ – ថ្ងៃ សុក្រ ទី ២៧ កុម្ភៈ ២០០៩
ជូនចំពោះអ្នកអាន កញ្ចក់សង្គម
ជារឿងដែលគួរឲ្យក្រៀមក្រំដែលខ្ញុំត្រូវចែករំលែកនូវព័ត៌មានមិន ល្អជាមួយលោកអ្នក គឺយើងនឹងមិនអាចបន្តការផ្សាយ កញ្ចក់សង្គម ឲ្យលើសពីចុងសប្ដាហ៍នេះទេ គឺនៅត្រឹមថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩នេះ យើងនឹងបន្តជ្រើសរើសចំណងជើង និង អត្ថបទមួយពីសារព័ត៌មានខ្មែរ រហូតដល់ពេលចុងក្រោយ ហើយនៅថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០០៩ ខ្ញុំនឹងចែករំលែកនូវពាក្យចុងក្រោយនៅទីបញ្ចាប់នៃសេវានេះ ។ ការចេញផ្សាយជាភាសាអង់គ្លេស The Mirror នឹងបន្តទៅទៀត ។ លោកអ្នកអាចអានបាននៅទីនេះ ៖
http://cambodiamirror.wordpress.com
ការចេញផ្សាយ កញ្ចក់សង្គម កាលពីពេលកន្លងទៅតាមគេហទំព័របច្ចុប្បន្ន លោកអ្នកនឹងនៅតែអាចអានបានបន្តទៅទៀត លោកអ្នកអាចអានឡើងវិញនូវព័ត៌មានមួយចំនួន ឬក៏ធ្វើការស្វែងរកព័ត៌មានមួយចំនួន ។
ការតម្រូវឲ្យធ្វើដូច្នេះគឺដោយសារវិបត្តិហិរញ្ញវត្ថុ ។
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៥៣៨
ពួកឈ្មួញ និង មន្ត្រីមានអំណាចបានប្រើប្រាស់តុលាការ និង ប្រដាប់អាវុធមួយ រួមមានកម្លាំងនគរបាល ទាហាន កងរាជអាវុធហត្ថ ក្នុងការបណ្ដេញប្រជាពលរដ្ឋឲ្យចាកចេញពីដីធ្លី និង លំនៅឋានរបស់ពួកគាត់ ដោយពុំមានសំណងសមរម្យជូនពួកគេទេ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញ របាយការណ៍ឆ្នាំ ២០០៨ ស្ដីពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធ មានចំនួនច្រើនករណីក្នុងការបណ្ដេញប្រជាពលរដ្ឋដើម្បីរឹបអូសយកដីធ្លី និង បណ្ដេញចេញពីលំនៅឋានដោយខុសច្បាប់ ។
របាយការណ៍ដដែលនោះក៏បានសរសេររៀបរាប់ពីការធ្វើទារុណកម្មជនជាប់ចោទ និង អ្នកទោសនៅតាមមន្ទីរឃុំឃាំង និង ការចាប់ឃុំខ្លួនប្រជាពលរដ្ឋ និង ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ព្រមទាំងការរឹតបណ្ដឹងសេរីភាពបញ្ចេញមតិ ។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានអះអាងទៀតថា ភាគច្រើនកងកម្លាំងប្រដាប់អាវុធរួមមានយោធានគរបាល ជាអ្នកប្រព្រឹត្តអំពើហិង្សា ហើយពួកគេទាំងនោះមិនបានទទួលនូវការផ្ដន្ទាទោសធ្វើឡើងនូវរាល់ទង្វើរបស់ពួកគេដែលបានប្រព្រឹត្ត ។
របាយការណ៍នេះបានបង្ហាញពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ចំនួន៤០ករណីប្រព្រឹត្តធ្វើឡើងដោយកងកម្លាំងនគរបាលប្រដាប់អាវុធ និង ១៥ករណីប្រព្រឹត្តឡើងដោយកងកម្លាំងយោធា ។
របាយការណ៍ក្រសួងការបរទេសបានលើកឡើងទៀតថា ជារឿយៗការវាយធ្វើទារុណកម្មអ្នកជាប់ឃុំឃាំងនៅតែជាទំលាប់ធម្មតាដដែលនៅក្នុងការឆ្លេចយកចំលើយ ។
របាយការណ៍ក្រសួងការបរទេសអាមេរិកក៏បានធ្វើការសន្និដ្ឋានផងដែរ ថាខណៈដែលអំពើពុករលួយនៅរាលដាលធំទូលាយ ជម្លោះដីធ្លីបណ្ដេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅឋាននៅតែជាបញ្ហាធំដដែល ។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល មិនអាចទាក់ទងសុំសេចក្ដីពន្យល់បានទេកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០០៩ បន្ទាប់ពីមានរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក បានលើកឡើងពីក្រុមកំលាំងប្រដាប់អាវុធឈានមុខនៅក្នុងការរំលោភសិទ្ធិមនុស្ស និង ការសំលាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ក្នុងចំណោម៤០ករណី ដែលបានកើតមាន ។
ថ្មីៗនេះដែរ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានកំពុងតែចងក្រងសេចក្ដីព្រាងច្បាប់ដើម្បីបង្កើតគណៈកម្មការការពារសិទ្ធិមនុស្សអាស៊ាន និង បង្កើតគណៈកម្មការសិទ្ធិមនុស្សឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ដោយមានការផ្ដល់ថវិកាដែលមានការអនុម័តដោយសភាជាតិជារៀងរាល់ឆ្នាំសំរាប់កិច្ចការងារនេះ ។
តែទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិលបានលើកឡើងថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបាននិយាយពីស្ថានភាពរំលោភសិទ្ធិមនុស្ស ការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន អំពើពុករលួយ កំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា គឺរបាយការណ៍នោះសុទ្ធតែបាននិយាយការពិត ជាពិសេសការកាប់សំលាប់ក្រៅប្រព័ន្ធតុលាការ ហើយជនល្មើសមួយចំនួនមិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ។
ការរំលោភសិទ្ធិមនុស្សបែបនេះបង្ហាញពីការខ្វះខាតរបស់រដ្ឋាភិបាលដែលចេះតែបណ្ដោយឲ្យវប្បធម៌គ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជា បញ្ហាទាំងនេះមិនមែនជាវប្បធម៌ បើបណ្ដោយឲ្យមានការរំលោភសិទ្ធិមនុស្សតទៅទៀត ហើយមានន័យថាប្រជាពលរដ្ឋមិនអាចការពារសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើនៅតែមានការរំលោភសិទ្ធិមនុស្សបែបនេះ ។
ហើយជាពិសេសសិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្មអហិង្សាទាមទារ និង ប្រឆាំងការរំលោភច្បាប់ណាមួយ ៕ កាសែតខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំទី ៧ លេខ ៣៥១ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
កាសែតដែលចេញលក់នៅ
ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
ជាតិខ្មែរ ឆ្នាំទី ១ លេខ ២៧ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ – ថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០០៩
- លោក សម រង្ស៊ី ៖ “បើសិនព្រះមហាក្សត្រប្រទានការលើកលែងទោសផាកពិន័យ [ជាប្រាក់ចំនួន ១០លានរៀល ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត] ខ្ញុំយកប្រាក់នៅឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា”
ដើមអម្ពិល ឆ្នាំទី ៣ លេខ ១២៦ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
- គណៈអចិន្ត្រៃយ៍រដ្ឋសភាសម្រេចព្យួរអភ័យឯកសិទ្ធិ លោក សម រង្ស៊ី
- ពលរដ្ឋខ្មែរគាំទ្រចំណាត់ការរាជរដ្ឋាភិបាលបិទល្បែងភ្នាល់បាល់ និង ស្លុតម៉ាស៊ីន [ក្រុមហ៊ុនល្បែង Cambosix ត្រូវបិទទាំងស្រុង]
- សិស្សពីរនាក់ព្រួតគ្នាវាយគ្រូ ត្រូវជាប់គុក៦ខែ សងជំងឺចិត្ត២ពាន់ដុល្លារ [ក្រុងភ្នំពេញ]
- [ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា] ជា មុនី ៖ [អតីតស្នងការប៉ូលិសក្រុងភ្នំពេញ ដែលកំពុងជាប់ទាក់ទងក្នុងបទឧក្រិដ្ឋជាច្រើន] ហេង ពៅ អាចទម្លាយរឿងអាថ៌កំបាំងសម្លាប់បងប្រុស ជា វិជ្ជា
កម្ពុជាថ្មី ឆ្នាំទី ៨ លេខ ១៨៨៤ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
- [រដ្ឋមន្ត្រីក្រសួងការបរទេស] លោក ហោ ណាំហុង អញ្ជើញចូលរួមប្រជុំកំពូលអាស៊ាននៅហួហ៊ីន ប្រទេសថៃ [ដែលនឹងប្រព្រឹត្តឡើងពីថ្ងៃទី ២៧ ខែ កុម្ភៈ ដល់ ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០០៩]
- នាវាចំបាំងរបស់ជប៉ុន៣គ្រឿង មកទស្សនកិច្ចនៅកម្ពុជា
- ក្លឹបអ្នកកាសែតអំពាវនាវឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌
ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំទី ៧ លេខ ៣៥១ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ក្រសួងការបរទេសអាមេរិកបង្ហាញរបាយការណ៍រំលោភសិទ្ធិមនុស្ស ប្រព្រឹត្តឡើងដោយកម្លាំងប្រដាប់អាវុធមកលើប្រជាពលរដ្ឋ
កោះសន្តិភាព ឆ្នាំទី ៤២ លេខ ៦៥៨៩ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
- សាលាក្ដីលើកពេលសវនាការបណ្ដឹងនៅក្រៅឃុំជនត្រូវចោទ អៀង សារី ដោយសារបញ្ហាសុខភាព
- ក្រុមហ៊ុន១៨ ទទួលដីសម្បទានសេដ្ឋកិច្ចជិត៨ម៉ឺនហិកតារ ខណៈកសិករ១.២៦៧គ្រួសារ ខ្វះដីសំរាប់ដាំដុះនៅខេត្តកំពង់ធំ
- សេដ្ឋី ប៊ីលហ្គេត បរិច្ចាគ១០០លានដុល្លារ ជួយការងារស្រាវជ្រាវប្រឆាំងនឹងជំងឺអេដស៍
- ប៉ូលិសប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានចាប់ខ្លួនបុរសអាមេរិកម្នាក់នៅខេត្តសៀមរាប [ដោយសារបានប្រព្រឹត្តអំពើអនាចារទៅលើកុមារ]
មនសិការខ្មែរ ឆ្នាំទី ១៦ លេខ ៣៦៩៨ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
- សម រង្ស៊ី អំពាវនាវឲ្យធនាគារស្វីសឆែកឆេរលុយកខ្វក់របស់មន្ត្រីធំៗខ្មែរដែលដាក់ផ្ញើនៅទីនោះ
រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៣២ ថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៩
- កម្ពុជាជំរុញសហគមន៍អឺរ៉ុបចុះហត្ថលេខាលើគម្រោងជំនួយមានទឹកប្រាក់ ៧៧លានអឺរ៉ូ [ដែលស្ដីពីការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការសិក្សាជាមូលដ្ឋាន អភិបាលពាណិជ្ជកម្ម និង សិទ្ធិមនុស្សដែលត្រូវអនុវត្តពីឆ្នាំ ២០០៧ - ២០១០]
- កម្មវិធីវិនិយោគសាធារណៈឆ្នាំ ២០១០ – ២០១២ ត្រូវការទុនចំនួន២.៨០០លានដុល្លារ
- មួយឆ្នាំប្រជាជនកម្ពុជា៧០.០០០នាក់ ស្លាប់ដោយសារការជក់បារី [នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និង ក្រសួងសុខាភិបាលកម្ពុជា]
* សូមអញ្ជើញអានវិចារណកថាសម្រាប់សប្ដាហ៍កន្លងទៅ!
* សូមជម្រាបថាក្រៅពីការអានព្រឹត្តិបត្រព័ត៌មាន កញ្ចក់សង្គម ជាភាសាខ្មែរ លោក អ្នកក៏អាចអានផងដែរនូវព្រឹត្តិបត្រព័ត៌មាន The Mirror ជាភាសាអង់គ្លេស ។
* ដើម្បីជ្រាបនូវពីព័ត៌មានស្ដីអំពីស្ត្រីក្នុងសង្គមខ្មែរ សូមអញ្ជើញទស្សនាតំបន់បណ្ដាញកម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ ដោយចុចតំណខាងក្រោមនេះ! សូមអរគុណ!



