Archive for March, 2009

Posted on Monday, 16 March 2009. Filed under: Uncategorized |

ជូន​ចំពោះ​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម
ដូច​ដែល​យើង​បាន​ប្រកាស​នា​កន្លង​មក​ យើង​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ការ​បិទ​ជា​ចុង​ក្រោយ​នូវ​ការ​ចេញ​ផ្សាយ​ជា​ទៀង​ទាត់​អំពី​ការ​ឆ្លុះ​បញ្ចាំង​ពី​សារព័ត៌មាន​ខ្មែរ​ ។
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នោះ​ទេ​​ ។
ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖
http://cambodiamirror.wordpress.com
យើង​សង្ឃឹម​ថា​ចំណោម​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម​ របស់​យើង​ ដែល​អាច​អាន​ភាសា​អង់គ្លេស​បាន​ នឹង​ប្ដូរ​ទៅ​អាន​ The Mirror ជា​ភាសា​អង់គ្លេស​វិញ​ ។
ចំនួន​អ្នក​អាន​ កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ មិន​បាន​កើន​ឡើង​ច្រើន​នោះ​ទេ​ ។ ជា​ការ​ពិត​ណាស់​ កាល​ពី​យើង​នៅ​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្សាយ​នៅ​លើ​ក្រដាស​ ហើយ​បញ្ជូន​ ព្រឹត្តិបត្តិ​កញ្ចក់​សង្គម​ ទៅ​កាន់​បណ្ដា​ខេត្ត​ អ្នក​អាន​ព្រឹត្តិបត្តិ​ជា​ភាសា​ខ្មែរ​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​អាន​ជា​ភាសា​អង់គ្លេស​ ដែល​ព្រឹត្តិបត្តិ​ចំលង​ជាង​២០០០​ច្បាប់​ជា​ភាសាខ្មែរ​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​បណ្ដាខេត្ត​ជា​រៀង​រាល់​សប្ដាហ៍​ ។ តែ​ជា​អកុសល​ ប្រាក់​ជំនួយ​ដែល​បាន​មក​ការ​ស្នើ​សុំ​ និង​ការ​ផ្ដល់​សម្រាប់​ កញ្ចក់​សង្គម​ ដើម្បី​ធ្វើ​ការ​ផ្ដល់​សេវា​កម្ម​ទៅ​កាន់​​អ្នក​អាន​នៅ​តាម​ខេត្ត​ដែល​ជា​ទី​ដែល​កាសែត​ពិបាក​នឹង​ទៅ​ដល់​ ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​ឆ្នាំ​ ២០០៦​ [...]

Read Full Post | Make a Comment ( None so far )

ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ – ថ្ងៃ​ សៅរ៍​ ទី​ ២៨​ កុម្ភៈ​ ២០០៩​

Posted on Monday, 2 March 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖
http://cambodiamirror.wordpress.com
ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly [...]

Read Full Post | Make a Comment ( 1 so far )

Liked it here?
Why not try sites on the blogroll...