ព្រះមហាក្សត្រផ្ញើព្រះរាជសារទៅសម្ដេចតេជោ ហ៊ុន សែន – ថ្ងៃ សៅរ៍ ទី ២៨ កុម្ភៈ ២០០៩
ជូនចំពោះអ្នកអាន កញ្ចក់សង្គម
ជារឿងដែលគួរឲ្យក្រៀមក្រំដែលខ្ញុំត្រូវចែករំលែកនូវព័ត៌មានមិន ល្អជាមួយលោកអ្នក គឺយើងនឹងមិនអាចបន្តការផ្សាយ កញ្ចក់សង្គម ឲ្យលើសពីចុងសប្ដាហ៍នេះទេ គឺនៅត្រឹមថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩នេះ យើងនឹងបន្តជ្រើសរើសចំណងជើង និង អត្ថបទមួយពីសារព័ត៌មានខ្មែរ រហូតដល់ពេលចុងក្រោយ ហើយនៅថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០០៩ ខ្ញុំនឹងចែករំលែកនូវពាក្យចុងក្រោយនៅទីបញ្ចាប់នៃសេវានេះ ។ ការចេញផ្សាយជាភាសាអង់គ្លេស The Mirror នឹងបន្តទៅទៀត ។ លោកអ្នកអាចអានបាននៅទីនេះ ៖
http://cambodiamirror.wordpress.com
ការចេញផ្សាយ កញ្ចក់សង្គម កាលពីពេលកន្លងទៅតាមគេហទំព័របច្ចុប្បន្ន លោកអ្នកនឹងនៅតែអាចអានបានបន្តទៅទៀត លោកអ្នកអាចអានឡើងវិញនូវព័ត៌មានមួយចំនួន ឬក៏ធ្វើការស្វែងរកព័ត៌មានមួយចំនួន ។
ការតម្រូវឲ្យធ្វើដូច្នេះគឺដោយសារវិបត្តិហិរញ្ញវត្ថុ ។
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៥៣៨
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ ព្រមទាំងឯកសារមួយចំនួនទៅអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើពិនិត្យអំពីសកម្មភាពកាប់បំផ្លាញព្រៃឈើ និង រុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ដោយយោងទៅតាមរបាយការណ៍របស់លោក ជា ហ៊ាន ប្រធានអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជា ជាប្រយោជន៍ដើម្បី សម្ដេចតេជោ មានចំណាត់ការទៅតាមផ្លូវច្បាប់ ។
នៅក្នុងសារលិខិតឡាយព្រះហត្ថលេខាដោយព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០០៩នេះ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាមានខ្លឹមសារជាអាទិថា ព្រះអង្គបានទទួលលិខិតចូលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៩ ព្រមទាំងឯកសារមួយចំនួនរបស់ លោក ជា ហ៊ាន ប្រធានអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជាបានទូលស្នើអន្តរាគមន៍ពីព្រះអង្គទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីអាជ្ញាធរ និង មន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង សមត្ថកិច្ចនៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ឃុបឃិតកាប់បំផ្លាញព្រៃឈើ និង ឈូសឆាយហ៊ុមព័ទ្ធយកដីរដ្ឋលក់នៅក្នុងតំបន់ឧទ្យានុរក្សដែលជាតំបន់ការពារដោយព្រះរាជក្រឹត្យ ។
ទាក់ទិនទៅនឹងព្រះរាជសារព្រះមហាក្សត្រខ្មែរអន្តរាគមន៍ទៅសម្ដេចតេជោ ហ៊ុន សែន នោះ យើងពុំអាចធ្វើការទំនាក់ទំនងពីស្ថាប័នខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីដើម្បីបំភ្លឺក្នុងការទទួលបានសារលិខិតនេះហើយឬនៅទេ ដោយទំនាក់ទំនងមិនបានសារលិខិតរបស់ព្រះមហាក្សត្រខ្មែរធ្វើអន្តរាគមន៍ទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះស្របពេលដែលសម្ដេចតេជោ ចេញពីកម្ពុជាទៅប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅហ៊ួហ៊ីន ដោយរំពឹងថា ក្រោយពីចូលរួមក្នុងកិច្ចប្រជុំរួចហើយវិលត្រឡប់មកមាតុភូមិវិញនោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលពិតជាបានជ្រាបពីបញ្ហានេះពុំខាន ។
សាមីលិខិត លោក ជា ហ៊ាន ប្រធានអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី ២៧ នេះថារួបលោកព្រមទាំងមន្ត្រីនៅក្រោមឱវាទមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍ទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះ ជាការផ្ដល់នូវទំនុកចិត្តពីព្រះអង្គ ដែលព្រះអង្គមានព្រះតម្រិះយល់ថារបាយការណ៍ព្រមទាំងឯកសារមួយចំនួនអង្គការនេះថ្វាយព្រះអង្គកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ហើយព្រះអង្គបានឡាយព្រះហស្តលេខាពីថ្ងៃទី ២៦ ខែ កុម្ភៈនេះ ព្រមទាំងបានអន្តរាគមន៍ទៅសម្ដេចតេជោ ហ៊ុន សែន ពីសកម្មភាពកាប់បំផ្លាញព្រៃឈើរុករានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន ដែលបង្កើតឡើងដោយមន្ត្រីថា នាយកគ្រប់គ្រងដែនជម្រកសត្វព្រៃថានាយកគ្រប់គ្រងដែនជម្រកសត្វភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ដែនឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកគីរីសាគរខេត្តកោះកុង ។
គួររំលឹកផងដែរថា សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានកើតឡើងយ៉ាងខ្លាំងពីឆ្នាំ ២០០២ ដោយមានការឃុបឃិតរវាង លោក ឈុន ឈៀហេង នាយករងដែនជម្រកសត្វព្រៃ ជាមួយនឹងលោក ដុះស៊ីម អធិការស្រុករហូតមកដល់ភូមិ ឃុំថែមទៀតផង ។ ការកាប់បំផ្លាញព្រៃនៅក្នុងដែនឧទ្យានជាតិបុទុមសាគរដែលការពារដោយព្រះរាជក្រឹត្យនោះបានបង្កឡើងដោយលោក ទូច សុវណ្ណារិទ្ធ អធិការប៉ូលិសស្រុកបុទុមសាគរ ជាអ្នកជួលប្រជាពលរដ្ឋឲ្យកាប់បំផ្លាញព្រៃឈើនេះ ទោះបីជានាយកដែនឧទ្យានជាតិបុទុមសាគរធ្វើការរារាំងយ៉ាងណាក៏ដោយក៏ពុំអាចទប់ស្កាត់សកម្មភាពរបស់លោកអធិការប៉ូលិសស្រុក ទូច សុវណ្ណារិទ្ធបានដែរ ៕ កាសែតខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំទី ៧ លេខ ៣៥២ ថ្ងៃទី ២៨ ខែ កុម្ភៈ – ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០០៩
កាសែតដែលចេញលក់នៅ
ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩
ដើមអម្ពិល ឆ្នាំទី ៣ លេខ ១២៧ ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩
- សម រង្ស៊ី ព្រមបង់លុយពិន័យ ១០លានរៀល ជូន គ.ជ.បហើយ
- រដ្ឋាភិបាលមិនខ្លាចការគម្រាមដកខ្លួនរបស់ អ.ស.ប ពីសាលាក្ដីខ្មែរក្រហម
- សហគមន៍អឺរ៉ុបសន្យាផ្ដល់ហិរញ្ញប្បទានប្រមាណ៥០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ ២០០៩ – ២០១២
- សង្គមស៊ីវិល ៖ បិទល្បែង មនុស្សខ្លះបាត់ការងារ តែសង្គមទាំងមូលប្រសើរឡើង
- [រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ] លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ទទួលជួបលោកអនុប្រធានរដ្ឋសភាបារាំង [ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ]
កម្ពុជាថ្មី ឆ្នាំទី ៨ លេខ ១៨៨៥ ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ជនតាមទូករ៉ូហ៊ីងយ៉ា នឹងត្រូវបញ្ជូនពីប្រទេសថៃត្រឡប់ទៅកាន់ប្រទេសភូមាវិញ
[នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ អាប់ហ៊ីស៊ីត វីចាជីវ៉ា]
ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំទី ៧ លេខ ៣៥២ ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ – ថ្ងៃ ច័ន្ទ ទី ២ ខែ មីនា ឆ្នាំ ២០០៩
- ព្រះមហាក្សត្រផ្ញើព្រះរាជសារទៅសម្ដេចតេជោ ហ៊ុន សែន
- មន្ត្រីរដ្ឋាភិបាលខ្មែរ [លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល] បដិសេធថាពុំមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចរបាយការណ៍ក្រសួងការបរទេសអាមេរិកទេ
- សហព័ន្ធសហជីពពិភពលោកអញ្ជើញមេដឹកនាំសហជីពកម្ពុជាទស្សនកិច្ចប្រទេសក្រិច ផ្លាស់ប្ដូរបទពិសោធន៍
កោះសន្តិភាព ឆ្នាំទី ៤២ លេខ ៦៥៩០ ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ – ថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០០៩
- លើកពេលសវនាការ [អតីតមេដឹកនាំខ្មែរក្រហម] ខៀវ សំផន ខណៈអវត្តមានសហមេធាវីបរទេស [ពីព្រោះសាច់ញាតិរបស់លោកបានរងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបារាំង]
មនសិការខ្មែរ ឆ្នាំទី ១៦ លេខ ៣៦៩៩ ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ – ថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០០៩
- អង្គការឃ្លាំមើលយុត្តិធម៌ទិតៀនអង្គការសហប្រជាជាតិចំពោះបញ្ហាមិនចាត់ការអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហម
រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៣៣ ថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩
- មនុស្ស ៨.០០០ ទៅ ៩.០០០នាក់ អត់ការងារធ្វើ ក្រោយអាជីវកម្មស្លតម៉ាស៊ីន និង ភ្នាល់បាល់ត្រូវបិទ
- សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅហួហ៊ីន ប្រទេសថៃ
- [ក្រុមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន] JICA ផ្ដើមសិក្សាលើគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ និង ស្ពានអ្នកលឿង
- មូលនិធិ IMF ប្រាប់ឲ្យពង្រឹងធនាគារពាណិជ្ជ [ដើម្បីមានលទ្ធភាពបន្តផ្ដល់ប្រាក់កម្ចីដល់វិស័យផ្សេងៗបាន]
- វៀតណាម និង ចិន ច្រានចោលរបាយការណ៍សិទ្ធិមនុស្សអាមេរិក
* សូមអញ្ជើញអានវិចារណកថាសម្រាប់សប្ដាហ៍កន្លងទៅ!
* សូមជម្រាបថាក្រៅពីការអានព្រឹត្តិបត្រព័ត៌មាន កញ្ចក់សង្គម ជាភាសាខ្មែរ លោក អ្នកក៏អាចអានផងដែរនូវព្រឹត្តិបត្រព័ត៌មាន The Mirror ជាភាសាអង់គ្លេស ។
* ដើម្បីជ្រាបនូវពីព័ត៌មានស្ដីអំពីស្ត្រីក្នុងសង្គមខ្មែរ សូមអញ្ជើញទស្សនាតំបន់បណ្ដាញកម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ ដោយចុចតំណខាងក្រោមនេះ! សូមអរគុណ!




ខ្ញុំយល់ឃើញថា ជាលើកដំបូង ដែលព្រះមហាក្សត្រខ្មែរ ផ្ញើ សារទៅនាយករដ្ឋមន្រី្តខ្មែរ ហ៊ុន សែន ដើម្បីអោយចាត់វិធា ណការណ៍ ចំពោះការរំលោភ កាប់ព្រៃឈើ នៅដំបន់ជួរភ្នំ ក្រវ៉ាញ ។ គេដឹងថា អំពើ កាប់ព្រៃឈើខុសច្បាប់នេះ មានយូរណាស់មកហើយ ហើយដែលការពារដោយពួកឧត្តមសេនីយ នៅដំបន់នោះ។
ប្រជាជនមើលឃើញគ្រប់គ្នា ថា កងទ័ពនៅទីនោះ មិន ត្រឹមតែការពារនៅក្នុងព្រៃទេ គេថែមទាំងហែអែសគ័គ តាមផ្លូវជាតិលេខ៤ រហូតដល់កំពុងផែកំពុងសោមទៀត ។
ចំងល់ ៖ កងទ័ពនៅដំបន់នោះ ជាកងទ័ពខ្មែរមែន ឬមិន មែន? ។
ក្រាក់ម៉ូ
Monday, 2 March 2009