*វិចារណកថា*

ភាព​ច្របូកច្របល់​នៃ​ទិវា​វ៉ាឡិនតៃន៍​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៦ |

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​រាយការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ស្ដីពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដោយ​សង្គម​វិទូ​កម្ពុជា​ម្នាក់​ ឈ្មោះ​ តុង​ សុប្រាជ្ញ​ ដែល​មាន​សេចក្ដី​ថា​ ៖
“ការសិក្សា​ស្រាវជ្រាវ​បាន​សាកសួរ​យុវជន​នៅ​ក្នុង​ឱកាស​ពីរ​យ៉ាង​ … ហើយ​បាន​ឃើញ​ថា​ ចំនួន​ ៦១,២​ភាគរយ​នៃ​អ្នក​ផ្ដល់​ចម្លើយ​ បាន​ចាត់​ទុក​ទិវា​វ៉ាឡិនតៃន៍​ ជា​ថ្ងៃ​ពិសេស​ ប៉ុន្តែ​ក៏​បាន​ឃើញ​ថា​ភាគច្រើន​បាន​ដឹង​តិចតួច​អំពី​ប្រភព​នៃ​ថ្ងៃ​នេះ​តែម្ដង​ ។ យុវជន​ភាគច្រើន​បាន​ទទួលស្គាល់​ថា​ថ្ងៃ​នេះ​មាន​ដើមកំណើត​នៅ​ឯ​បរទេស​ ដោយ​មាន​អ្នក​ផ្ដល់​ចម្លើយ​ជាច្រើន​បាន​ដាក់​ឈ្មោះ​ថ្មី​ដល់​ឱកាស​នេះ​ថា​ជា​ ‘ទិវា​នៃ​ក្ដី​ស្រឡាញ់​’” ។
ចំពោះ​និស្សិត​ទាំងអស់​នេះ​ ការ​ដែល​និយាយ​ថា​ទិវា​វ៉ាឡិនតៃន៍​មាន​លក្ខណៈ​ជា​បរទេស​នោះ​ មិនមែន​ជា​រឿង​អវិជ្ជមាន​ទេ​ ។ ចំពោះ​អ្នក​ខ្លះ​ទៀត​ វា​ក៏​មិនមែន​ជា​រឿង​អវិជ្ជមាន​ដែរ​ ។ កាសែត​មួយ​បាន​រាយការណ៍​ថា​ ៖​ “ប្រជាពលរដ្ឋ​បាន​ស្នើសុំ​កុំឲ្យ​ស្ថានីយ​ទូរទស្សន៍​ផ្សព្វផ្សាយ​ ‘ទិវា​វ៉ាឡិនតៃន៍​’ តាម​ទូរទស្សន៍​ ពីព្រោះ​វា​អាច​ជំរុញ​យុវជន​ឲ្យ​ទទួលយក​វប្បធម៌​បរទេស​” ។ ហើយ​គេ​ក៏​មិន​អាច​រាយការណ៍​ថា​តើ​គេ​ដឹង​ឬ​មិន​ដឹង​ដែរ​ទេ​ – ឬក៏​យកចិត្ត​ទុកដាក់​ចង់​ដឹង​នោះ​ទេ​ – នូវ​ប្រភព​នៃ​ទិវា​នេះ​ និង​ ឈ្មោះ​របស់​វា​ ។ ប៉ុន្តែ​ទោះបីជា​ខ្លួន​ជា​ទូរទស្សន៍​មិន​បាន​ផ្សព្វផ្សាយ​ពី​រឿង​នេះ​ក៏ដោយ​ ក៏​មនុស្ស​ជាច្រើន​ដឹង​តាម​របៀប​ម្យ៉ាង​ៗ​របស់​គេ​ ហើយ​បាន​ត្រៀម​ខ្លួន​ចាំ​ទទួល​ឱកាស​នេះ​ជាស្រេច​ – មាន​ជើង​ទម្រ​សម្រាប់​ដាក់​ផ្កា​លក់​ជាច្រើន​នៅ​តាម​ចិញ្ចើម​ថ្នល់​ ជាពិសេស​នៅ​ក្បែរ​សកលវិទ្យាល័យ​ និង​ សាលា​មធ្យមសិក្សា​ ពីព្រោះ​មាន​សិស្ស​ [...]

Read Full Post | Make a Comment ( 5 so far )

មិន​ពិភាក្សា​ មានន័យថា​ មិន​បាន​បំភ្លឺ​ – ថ្ងៃ​ អាទិត្យ​ ទី ៨​ ខែ​ កម្ភៈ​ ឆ្នាំ​ ២០០៩

Posted on Tuesday, 17 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៥ |

សប្ដាហ៍​នេះ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជា​បន្ថែម​ចំពោះ​ការ​បំភ្លឺ​ជា​សាធារណៈ​ថា​តើ​សង្គម​ទាំងមូល​អាច​ដោះស្រាយ​បញ្ហា​លំបាក​ៗ​ដូចម្ដេច​ ។
អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​ផ្សព្វផ្សាយ​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយ​ ដោយ​រៀបរាប់​យ៉ាង​ជាក់លាក់​ជា​បង្គួរ​នូវ​ករណី​នានា​ពី​ឆ្នាំ​ ២០០៨​ និង​ ដោយ​បាន​និយាយ​ថា​ អ្នក​ការពារ​សិទ្ធិមនុស្ស​ “ដែល​បាន​ផ្ដល់​មតិ​យោបល់​ដល់​ជនរងគ្រោះ​ដោយសារ​ការ​រឹបអូស​យក​ដីធ្លី​ និង​ ធនធាន​ ឬ​ ដែល​បាន​ទាមទារ​សំណង​តាមរយៈ​តុលាការ​ អាជ្ញាធរ​ ឬ​ ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហគមន៍​របស់​ខ្លួន​ចេញពី​ទី​ឃុំឃាំង​” បាន​ក្លាយ​ជា​គោលដៅ​ពិសេស​នៃ​ការ​គំរាមកំហែង​ និង​ ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ ។ – មនុស្ស​ប្រហែលជា​មិន​ច្រើន​នាក់​ទេ​ អាច​ពុំ​បាន​គិត​ទុក​ថា​នឹង​មាន​ការ​ព្រមព្រៀង​ទាំងស្រុង​ជាមួយ​ពាក្យសំដី​ពី​ខាង​អាជ្ញាធរ​ ។ ក៏ប៉ុន្តែ​ចម្លើយ​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​នៅតែ​ធ្វើឲ្យ​គេ​ខក​ចិត្ត​ដដែល​ ព្រោះតែ​ចម្លើយ​នោះ​មាន​លក្ខណៈ​រួម​ៗ​ពេក​ណាស់​ ៖​ “ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​អាច​យល់ព្រម​ជាមួយ​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​អង្គការ​អាដហុក​ទេ​ ហើយ​ទោះជា​បញ្ហា​ខ្លះ​បាន​កើតឡើង​ក៏​ពិតមែន​ ខ្ញុំ​ក៏​មិន​បដិសេធ​វា​ដែរ​ ប៉ុន្តែ​វា​ទំនង​ដូចជា​ខ្ញុំ​មិន​អាច​ព្រមព្រៀង​ជាមួយ​ការវាយតម្លៃ​នោះ​ទេ​ ហើយ​វា​ក៏​មិន​បាន​បញ្ចប់​ឲ្យ​ល្អ​ដែរ​” ។
ភាព​ដែល​គ្មាន​ការ​ទាក់ទង​គ្នា​ទៅវិញទៅមក​ – ការ​បដិសេធ​មិន​ទាក់ទង​គ្នា​ – វា​កាន់តែ​លំបាក​ថែម​ទៀត​ក្នុង​ការ​តាមដាន​មើល​វា​ទាក់ទង​នឹង​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​របស់​អង្គការ​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ក្រោម​ចំណងជើង​ថា​ “ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់​លក់​” វា​ជា​រឿង​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​ភាគ​ខ្លះ​នៃ​រឿង​នេះ​ដែល​ដកស្រង់​ពី​សារព័ត៌មាន​ខ្មែរ​កាលពី​ថ្ងៃ​សុក្រ ។ អង្គការ​នេះ​បាន​ប្រមូល​ព័ត៌មាន​ និង​ បទពិសោធន៍​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ហើយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​មូលនិធិ​ឯកជន​ និង​ សាធារណៈ​ ។ គេ​បាន​រួម​ការងារ​របស់​គេ​ជាមួយ​សាធារណជន​អន្តរជាតិ​ [...]

Read Full Post | Make a Comment ( None so far )

ការ​ត្រួតពិនិត្យ​ ៖​ រូបភាព​អាសអាភាស​ដ៏​មិន​គួរ​នឹង​និយាយ​ មាន​ដាក់​បង្ហាញ​តាម​វ៉ិបសាយ​រាប់​ពាន់​នៅ​តាម​អ៊ីនធឺណិត​ – សិល្បករ​ខ្មែរ​មួយ​រូប​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 11 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៤ |

នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រយៈពេល​បី​ថ្ងៃ​ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០០១​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សុន្ទរកថា​បើក​ពិធី​ប្រជុំ​ស្ដី​ អំពី​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន ។ ជា​ការ​ត្រួសត្រាយ​សម្រាប់​ពេល​អនាគត​ សម្ដេច​បាន​ថ្លែង​ថា​ ៖
“អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ – IT – ដើម្បី​នឹង​ឆ្លើយតប​តាម​សេចក្ដី​ត្រូវការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ប្រជាជន​ ។ IT​ គួរតែ​ក្លាយ​ជា​មធ្យោបាយ​មួយ​អាច​ឲ្យ​ផល​ល្អ​សម្រាប់​សាធារណជន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទទួលយក​ព័ត៌មាន​ទាក់ទង​នឹង​សេចក្ដី​សម្រេច​ធ្វើ​ដោយ​រដ្ឋាភិបាល​ និង​ ការ​អនុវត្តិ​កិច្ចការ​របស់​រដ្ឋាភិបាល​ស្រប​តាម​គោលការណ៍​តម្លាភាព​ និង​ អភិបាលកិច្ច​ល្អ​… ។
“IT​ នឹង​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ ធានា​តម្លាភាព​ លើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ការងារ​រដ្ឋាភិបាល​ និង​ សហគមន៍​ ។ ស្ដីពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ និង​ សង្គម​វិញ​ IT​ នឹង​ធ្វើឲ្យ​ល្អ​ប្រសើរ​នូវ​ការ​ផ្ដល់​សេវា​សាធារណៈ​សំខាន់​ៗ​ដល់​ប្រជាជន​មូលដ្ឋាន​ និង​ បង្ក​លក្ខណៈ​ឲ្យ​គេ​អាច​តាមដាន​ និង​ ទទួល​បាន​ដោយ​ទៀងទាត់​ និង​ ទាន់​ពេល​នូវ​ព័ត៌មាន​គ្រប់​ប្រភេទ​” ។
ក្នុង​ខែ​កុម្ភៈ​ កាលពី​ឆ្នាំ​ទៅមិញ​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​តម្លាភាព​ជា​ថ្មី​ម្ដងទៀត​ កាន់តែ​ច្បាស់លាស់​ឡើង​ ទាក់ទង​នឹង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ន័យ​ជា​មធ្យោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​ ។ នៅ​ក្នុង​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ​ដ៏​សំខាន់​របស់​សម្ដេច​ សន្និសីទ​ស្ដីពី​កម្ពុជា​ ២០០៨​ ក្នុង​ដំណើរ​ប្រមើល​មើល​ក្នុង​អនាគត​ ៖​ ការ​ប្រើប្រាស់​ធនធាន​កម្ពុជា​ – ធនធាន​មនុស្ស​ [...]

Read Full Post | Make a Comment ( 3 so far )

ពេលវេលា​ដែល​ប្រឈម​នឹង​បញ្ហា​ – តើ​នឹង​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ​ទៅ​? – ថ្ងៃ​ អាទិត្យ​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០8

Posted on Thursday, 5 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៣ |

នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ពេល​ដែល​គេ​ប្រារព្ធ​ពិធី​អបអរ​ បារ៉ាក់​ អូបាម៉ា​ ចូល​កាន់​តំណែង​ប្រធានាធិបតី​ទី​៤៤​ របស់​សហរដ្ឋអាមេរិក​ ការផ្លាស់ប្ដូរ​បាន​ចាប់​កើតឡើង​ ។ មិនដែល​មាន​សោះ​ឡើយ​តាំងពី​មុន​មក​ គឺ​មិន​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​ដូច្នេះ​នៅ​ជុំវិញ​ពិភពលោក​ដែល​អាច​ចូលរួម​ពី​ចម្ងាយ​ តាមរយៈ​ទូរទស្សន៍​ និង​ អ៊ីនធឺណិត​ – ហើយ​ក៏​មិនដែល​មាន​សោះឡើយ​ដែរ​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដូច្នេះ​ទៅលើ​តំណែង​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ពី​សំណាក់​ហ្វូង​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ មនុស្ស​យ៉ាង​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​នោះ​ ។
និយាយ​ពី​ទីនេះ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​ទាំងនេះ​ អាច​ជា​ឱកាស​មួយ​ដើម្បី​រំលឹក​រយៈ​ឆ្នាំ​កន្លងមក​នៃ​កំណែទម្រង់​រដ្ឋបាល​ និង​ កំណែទម្រង់​តុលាការ​នៅ​កម្ពុជា​ និង​ អាច​ជា​ឱកាស​មួយ​ដើម្បី​មើល​អ្នកនាំពាក្យ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​តាម​ផ្នែក​នានា​របស់​រដ្ឋបាល​កម្ពុជា​ ទាល់តែ​សាធារណជន​កម្ពុជា​មិន​ចាំបាច់​ត្រូវ​អាន​ម្ដង​ហើយ​ម្ដងទៀត​ថា​មន្ត្រី​ម្នាក់​និយាយ​យោង​ពី​ការសាកសួរ​ព័ត៌មាន​មួយ​ទៅដល់​ការសាកសួរ​បន្ទាប់មក​ទៀត​ ហើយនិង​ការសាកសួរ​បន្ទាប់​នេះ​ពុំ​មាន​ពេល​នឹង​និយាយ​ប្រាប់​អ្នកកាសែត​បាន​ ។ ហើយ​សាធារណជន​ ប្រជាជន​ – “ប្រជាជន​កម្ពុជា​ជា​ម្ចាស់​លើ​ប្រទេស​ជាតិ​របស់​ខ្លួន​ផ្ទាល់​” ស្រប​តាម​មាត្រា​ទី​៥១​ របស់​រដ្ឋធម្មនុញ្ញ​ – មិន​បាន​ទទួល​ព័ត៌មាន​អំពី​អ្វី​ដែល​កំពុង​ត្រូវ​គេ​ធ្វើ​ និង​ តើ​ព្រោះ​អ្វី​នោះ​ទេ​ – រហូតដល់​ក្នុង​ស្ថានការណ៍​ដ៏​សំខាន់​បែបនេះ​ដែល​គេ​មាន​ជំនឿ​ទុកចិត្ត​លើ​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​កម្ពុជា​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទៀត​ ហើយ​ឥឡូវ​គាត់​លែង​នៅ​ទីនោះ​ទៀត​ហើយ​ ហើយ​ប្រជាជន​ – ទាំង​ស៊ីវិល​ ទាំង​កម្លាំង​ឯកសណ្ឋាន​ – មិន​បាន​ដឹង​ទេ​ថា​តើ​ហេតុអ្វី​បាន​ជា​គេ​ត្រូវតែ​ដក​សេចក្ដី​ទុកចិត្ត​ដែល​គេ​ធ្លាប់​មាន​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ​ ។
ក្នុង​យុទ្ធនាការ​បោះឆ្នោត​ដ៏​យូរ​ និង​ ដ៏​លំបាក​ មាន​ពាក្យស្លោក​ខុស​ៗ​គ្នា​នាំ​ទៅដល់​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ ដែល​កាន់តែ​ពិសេស​ឡើង​ៗ​ [...]

Read Full Post | Make a Comment ( None so far )

ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​ – ម្ដងទៀត​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Friday, 23 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣២ |

ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​ – ម្ដងទៀត​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩
នៅ​ក្នុង​ព្រឹត្តិបត្រ​ The Mirror​ យើង​បាន​លើកឡើង​ជា​ញឹកញាប់​ក្នុង​ពេល​រាប់​ឆ្នាំ​កន្លងមក​ នូវ​សារៈសំខាន់​ជា​សាធារណៈ​នៃ​ការ​យល់ដឹង​ជ្រៅជ្រះ​ ។
តាមពិត​យើង​បាន​លើក​បញ្ហា​នេះ​ឡើង​នៅ​ពេល​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ The Mirror​ តាម​អ៊ីនធឺណិត​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០០៧​ ដោយ​យោង​ទៅ​រក​សំដី​របស់​ នាយករដ្ឋមន្ត្រី​ ដាតូ​ សេរី​ អាប់ឌុលឡា​ ប៊ីនហាជិ​ អាម៉ាត់​ បាដាវី​ នៃ​ប្រទេស​ម៉ាឡេស៊ី​ ក្រោម​ចំណងជើង​ថា​ “ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​” ។​ ក្នុង​ឱកាស​នៃ​ពិធី​ប្រគល់​ដំណែង​ជូន​លោក​ លោក​នាយករដ្ឋមន្ត្រី​នេះ​បាន​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​យល់ដឹង​អ្វី​ៗ​ និង​ ជំនឿ​ប្រកាន់យក​ដោយ​សាធារណជន​ – ដែល​អាច​ ឬ​ មិន​អាច​ ស្រប​តាម​ការពិត​ ក៏ប៉ុន្តែ​ទោះ​ជាយ៉ាងណាក្ដី​ក៏​វា​មាន​សារៈសំខាន់​ខ្លាំង​ជា​ទីបំផុត​សម្រាប់​ស្ថានភាព​នយោបាយ​របស់​ប្រទេស​មួយ​ដែរ​ ។
លោក​ ដាតូ​ សេរី​ ស៊ីអិដ​ អាល់បារ​ រដ្ឋមន្ត្រីក្រសួងការបរទេស​ម៉ាឡេស៊ី​ [...]

Read Full Post | Make a Comment ( 1 so far )

ការ​ប្រមើល​មើល​ទៅ​ឆ្នាំ​ ២០០៩​ – ថ្ងៃ​ អាទិត្យ​ ទី​ ៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Thursday, 15 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣១ |

បើ​សង្កេត​មើល​ការពិភាក្សា​យ៉ាង​ច្រើន​អំពី​អនាគតកាល​ គេ​នឹង​ឃើញ​មាន​បញ្ហា​ពីរ​យ៉ាង​ដែល​ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ជាងគេ​ គឺ​បញ្ហា​សេដ្ឋកិច្ច​ និង​ នីតិរដ្ឋ​ ។
តាម​មតិ​អន្តរជាតិ​ សេដ្ឋកិច្ច​កម្ពុជា​បាន​ផ្អែក​យ៉ាង​ច្រើន​លើ​ការនាំចេញ​នូវ​ផលិតផល​សំលៀកបំពាក់​ និង​ លើ​ទេសចរណ៍​អន្តរជាតិ​ ហើយ​នេះ​គឺ​សេចក្ដីរាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​នេះ​ដែល​យើង​បាន​យក​មក​ឆ្លុះបញ្ចាំង​ ។
ក្នុង​អតីតកាល​គេ​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​សំលៀកបំពាក់​ – ជា​រៀងរាល់​ឆ្នាំ​កន្លងទៅ​ វិស័យ​នេះ​បាន​រីកចម្រើន​ពី​ ១៥​%​ ដល់​ ២០​%​ ។​ ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​ធានា​ចំពោះ​ពេល​អនាគត​ទេ​ ។​ អ្នកសង្កេតការណ៍​ខ្លះ​និយាយ​ថា​ សភាពការណ៍​ប្រែ​ជា​អាក្រក់​ ប៉ុន្តែ​វា​មិន​អាក្រក់​ពេក​ទេ​ ៖
នៅ​ក្នុង​ប្រទេស​កម្ពុជា​ រោងចក្រ​ចំនួន​ ៧៣​ បាន​បិទទ្វារ​ក្នុង​ឆ្នាំ​ ២០០៨​ ជា​ហេតុ​នាំឲ្យ​កម្មករ​ជិត​ ២៥.០០០​នាក់​ បាត់​ការងារ​ធ្វើ​ ។​ ប៉ុន្តែ​រោងចក្រ​ថ្មី​ៗ​ចំនួន​ ៦៤​ បាន​បើកទ្វារ​ដំណើរការ​ ហើយ​មាន​ការងារ​ឲ្យ​កម្មករ​ថ្មី​ធ្វើ​ចំនួន​ ១០.០០០​នាក់​ ។​ – ការនាំចេញ​សំលៀកបំពាក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​ ២​%​ កាលពីមុន​ គាត់​(អ្នកសង្កេតការណ៍​) បាន​រំពឹង​ទុក​ថា​ វា​នឹង​ធ្លាក់​ចុះ​រវាង​ពី​ ៥​%​ ទៅ​ ៧​%​ ។​ ដូច្នេះ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​បាន​ប៉ះពាល់​ផ្នែក​នេះ​បន្តិចបន្តួច​ទេ​ ។
អ្នកដទៃ​ទៀត​មាន​ការ​ប្រយ័ត្នប្រយែង​ច្រើន​ក្នុង​ការ​បញ្ចូល​នូវ​ក្ដី​សង្ឃឹម​របស់​គេ​ ៖​ បើ​និយាយ​ក្នុង​ពេល​ឥឡូវនេះ​ អនាគតកាល​មើល​ទៅ​ពិតជា​ឃើញ​ខ្មៅ​ងងឹត​ អ្វី​ៗ​អាច​មាន​ការប្រែប្រួល​ [...]

Read Full Post | Make a Comment ( 3 so far )

ពិនិត្យ​មើល​ទៅ​ក្រោយ​ និង​ ពិនិត្យ​មើល​ទៅ​មុខ​ – ថ្ងៃ​ អាទិត្យ​ ទី​ ៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Monday, 12 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣០ |

ពិនិត្យ​មើល​ទៅ​ក្រោយ​ និង​ ពិនិត្យ​មើល​ទៅ​មុខ
ការ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​តែងតែ​ជំរុញ​យើង​ឲ្យ​ពិនិត្យមើល​ទៅ​ក្នុង​អតីតកាល​ និង​ មើល​ឆ្ពោះ​ទៅ​អនាគត​ ។​ ក្នុង​ករណី​ទាំងពីរ​នេះ​ យើង​អាច​ទទួល​បាន​នូវ​ការណែនាំ​ខ្លះ​ ។​ យើង​ដឹង​ បើ​មិន​តិច​ក៏​ច្រើន​ ថា​អ្វី​បាន​កើតឡើង​ – ប៉ុន្តែ​ តើ​យើង​យល់​ដែរ​ឬ​ទេ​ ថា​ព្រោះ​អ្វី​?​ តើ​យើង​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​បាន​ដឹង​ដែរ​ឬ​ទេ​?​ តើ​អ្វី​ទៅ​ដែល​យើង​ចង់​បន្ត​ ហើយ​អ្វី​ដែល​យើង​ចង់​ផ្លាស់ប្ដូរ​?
ឬមួយ​ តើ​យើង​សាកល្បង​ពិនិត្យ​មើល​ទៅ​ក្នុង​អនាគតកាល​ឲ្យ​ច្រើន​ជាង​ក្នុង​អតីតកាល​?​ រំពឹង​មើល​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០០៩​ – តើ​ដោយ​ការ​ភ័យខ្លាច​ ឬ​ ដោយ​ក្ដី​សង្ឃឹម​?​ ប្រហែលជា​យើង​អាច​មាន​ផែនការ​ផ្ទាល់ខ្លួន​ច្បាស់លាស់​អំពី​អ្វី​ដែល​នឹង​ធ្វើ​ – ប៉ុន្តែ​ តើ​យើង​នឹង​អាច​ធ្វើឲ្យ​អ្វី​ៗ​នោះ​ចេញ​ជា​សាច់ការ​ដែរ​ឬ​ទេ​ ពីព្រោះ​អ្នកដទៃ​ទៀត​ច្រើន​នាក់​មាន​សេចក្ដី​សង្ឃឹម​ដូច​ៗ​គ្នា​ – ឬក៏​មិនមែន​?
ពិតមែន​ហើយ​ យើង​មិន​អាច​ទទួល​បាន​រៀង​រហូត​ក្នុង​មួយ​ឆាក​ជីវិត​នូវ​ភាព​សម្បូរ​រុងរឿង​ ភាព​ស្រុះស្រួល​ស៊ីចង្វាក់​គ្នា​ និង​ សេចក្ដី​ស្រឡាញ់​ ដែល​គេឯង​ប្រាថ្នា​ចង់បាន​នោះ​ទេ ហើយ​នោះ​ក៏​ជា​អ្វី​ដែល​គេ​ប៉ងប្រាថ្នា​សូមឲ្យ​ឆ្នាំ​ថ្មី​ចូល​មក​ប្រកបដោយ​សុភមង្គល​ចំពោះ​គេ​ដែរ​ ។​ ប៉ុន្តែ​ តើ​យើង​អាច​ប្រហែល​ជា​អាច​, ព្យាករណ៍​ និង​ និយាយ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដែរ​ឬ​ទេ​?​ – មិនមែន​ចំពោះ​យើង​ជា​បុគ្គល​នោះ​ទេ​ ក៏ប៉ុន្តែ​ចំពោះ​សង្គម​ដែល​យើង​រស់នៅ​ដែរ​ឬ​ទេ​?
ពីរ​ថ្ងៃ​កន្លងទៅ​នេះ​ បាន​ឲ្យ​យើង​ឃើញ​នូវ​ការ​បញ្ជាក់​ច្បាស់លាស់​អំពី​រឿង​នោះ​ – ប៉ុន្តែ​ដោយ​មាន​សារធាតុ​ផ្ទុយគ្នា​ ។
កាសែត​មួយ​បាន​រាយការណ៍​ព័ត៌មាន​ថា​ ប្រធាន​តុលាការ​ក្រុងភ្នំពេញ​បាន​និយាយ​ – ទោះជា​ពុំ​មាន​ប្រើ​ពាក្យ​ទាំងនេះ​ក្ដី​ [...]

Read Full Post | Make a Comment ( 4 so far )

ចំណងទាក់ទង​ និង​ មេរៀន​ពី​អាហ្វ្រិក​ដ៏​សែន​ឆ្ងាយ​ – ថ្ងៃ​អាទិត្យ​ ទី​ ២៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Friday, 2 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥២៩ |

នៅ​ពេល​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​ កាលពី​ថ្ងៃ​ទី ២៦​ ខែ​ ធ្នូ​ ២០០៨​ នេះ​ ថា​មេទ័ព​ មូស្សា​ ដាឌីស៍​ កាម៉ារ៉ា​ (Captain Moussa Dadis Camara) បាន​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​រដ្ឋ​ហ្គីណេ​ ក្រោយពី​រដ្ឋប្រហារ​បន្ទាប់ពី​មរណភាព​របស់​ប្រធានាធិបតី​ ឡង់សាណា​ កុងតេ​ (Lansana Conte) ដំបូង​ឡើយ​ខ្ញុំ​មិន​បាន​គិត​ថា​បញ្ហា​នេះ​មាន​តម្លៃ​គួរ​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​ដ៏​ច្រើន​នៅ​ក្នុង​ព្រឹត្តបត្រ​ The Mirror​ ទេ​ ។
រួចមក​ខ្ញុំ​នៅ​នឹក​ចាំ​រឿងរ៉ាវ​ខ្លះ​ដែល​ទាក់ទង​គ្នា​ ៖​ នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ យើង​បាន​ឆ្លុះបញ្ចាំង​ថា​ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​លក់​អង្ករ​ ១២០.០០០​តោន​ ព្រមទាំង​បញ្ជូន​អ្នក​ជំនាញ​ខាង​កសិកម្ម​ទៅកាន់​ប្រទេស​ហ្គីណេ​ ជា​ចម្លើយ​តប​ទៅ​នឹង​សំណើ​ពី​នាយករដ្ឋមន្ត្រី​ហ្គីណេ​ ។​ នៅ​ពេលនោះ​ខ្ញុំ​កើត​មាន​គំនិត​នឹក​ឆ្ងល់​ថា​ តើ​ចំណងទាក់ទង​បែប​ណា​ដែល​អាច​មាន​ចំពោះ​ប្រទេស​ដ៏​តូច​នេះ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ – ស្ទើរតែ​គ្មាន​នរណា​ដឹង​ថា​ តើ​វា​ស្ថិតនៅ​ទីណា​ផង​ ។
ប៉ុន្តែ​ កាលពី​ឆ្នាំ​ ២០០១​ កន្លងទៅ​ ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ហ្គីណេ​ បាន​ជូន​សារតាំង​ និង​ ភ្ជាប់​ចំណង​ការទូត​រួចហើយ​ – ថ្វីបើ​កម្ពុជា​ពុំ​ទាន់​មាន​ស្ថានទូត​នៅ​ទី​ណាមួយ​ក្នុង​ប្រទេស​អាហ្វ្រិក​ក៏ដោយ​ ក៏​កម្ពុជា​មាន​ចំណង​ការទូត​ជាមួយ​ប្រទេស​ចំនួន​ [...]

Read Full Post | Make a Comment ( 4 so far )

អ្វី​ដែល​គេ​យកចិត្ត​ទុកដាក់​ – ថ្ងៃ​ អាទិត្យ​ ទី​ ២១​​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Tuesday, 30 December 2008. Filed under: *វិចារណកថា* |

កាសែត​នានា​ចេញ​ផ្សាយ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ នូវ​សេចក្ដីរាយការណ៍​ព័ត៌មាន​ដែល​និយាយ​ថា​ អ្វី​ៗ​មិន​បាន​ប្រព្រឹត្តទៅ​ល្អ​ក្នុង​សង្គម​ទេ​ ។​ កាលពី​ថ្ងៃ​ចន្ទ​ យើង​បាន​ឆ្លុះបញ្ចាំង​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ “ភាព​ក្រីក្រ​បង្ខំ​ក្មេង​ៗ​ឲ្យ​ចាកចោល​ផ្ទះសម្បែង​ ហើយ​រក​ការងារ​ធ្វើ​នៅ​ទី​ណាមួយ​” – វា​មិន​គ្រាន់តែ​ជា​អត្ថបទ​មួយ​ដែល​មាន​តួលេខ​មិន​ច្បាស់​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​វា​មាន​ឧទាហរណ៍​ពិស្ដារ​ផង​ទៀត​ គឺ​ឧទាហរណ៍​ដែល​តំណាង​ឲ្យ​ករណី​ច្រើន​យ៉ាង​ប្រហាក់ប្រហែល​គ្នា​ ៖​ ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​បម្រើការ​ក្នុង​ឡឥដ្ឋ​មួយ​ ក្មេង​ស្រី​ជំទង់​ម្នាក់​ទៀត​ អាយុ​ ១៣​ឆ្នាំ​ ដែល​មាន​ពេល​ឈប់សម្រាក​តែ​បី​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ថ្ងៃ​ផ្សេង​ក្រៅពី​នេះ​ នាង​ធ្វើការ​ ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បាន​ប្រាក់ឈ្នួល​ពលកម្ម​ ១៧,៥០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ ហើយ​ក្មេង​ប្រុស​ម្នាក់​ អាយុ​ ១៤​ឆ្នាំ​ ដែល​បម្រើការ​ជា​អ្នក​លាង​រថយន្ត​ – តាមការពិត​ វា​ក៏​ដូច​តែ​ក្មេង​ស្រី​ដូច​ពោល​ខាងលើ​នេះ​ដែរ​ វា​មិន​អាច​ទៅ​សាលា​រៀន​ទេ​ ។
“ក្មេង​ៗ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​នៃ​ពលកម្ម​កុមារ​ គឺ​ដូចជា​ក្មេង​ធ្វើការ​ក្នុង​ស្រែ​អំបិល​ ធ្វើការ​នៅ​តាម​សមុទ្រ​ និង​ នេសាទ​ នៅ​ឡឥដ្ឋ​ ជា​បាវ​បម្រើ​ក្នុង​ផ្ទះ​ នៅ​ប៉ោយប៉ែត​ជា​អ្នកលីសែង​ និង​ នៅ​ចំការ​កៅស៊ូ​” – វា​កើត​មាន​រៀងរាល់​ថ្ងៃ​ – ហើយ​សង្គម​បាន​ដឹង​ស្ថានភាព​នេះ​ រួម​ទាំង​អ្នក​កាន់​តួនាទី​ដឹកនាំ​ ដូចជា​បុគ្គលិក​ជិត​ ២.០០០​នាក់​ របស់​រដ្ឋសភា​ ដែល​បាន​ទទួល​ប្រាក់ឈ្នួល​ពី​ ១៥០​ដុល្លារ​អាមេរិក​ ទៅ​ដល់​ ៥០០​ដុល្លារ​អាមេរិក​ ហើយ​មាន​ច្រើន​យ៉ាង​នេះ​ដែរ​ [...]

Read Full Post | Make a Comment ( 3 so far )

ការ​សង្កេតការណ៍​ក្នុង​ពេល​កំពុង​ធ្វើដំណើរ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Friday, 19 December 2008. Filed under: *វិចារណកថា* |

កាលពី​ថ្ងៃ​ទី​ ១០​ ធ្នូ​ ខ្ញុំ​បាន​ស្ថិតនៅ​ឯ​ប្រទេស​កូរ៉េ​ – ជា​ថ្ងៃ​រំលឹក​ខួប​លើក​ទី​ ៦០​ នៃ​សេចក្ដីថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ។​ ហើយ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ព្រឹត្តិការណ៍​ជាច្រើន​ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ – គេ​មាន​ពេល​ឈប់​សម្រាប់​ធ្វើការ​ប្រជុំ​ពិសេស​ៗ​ ធ្វើ​បទ​ឧទ្ទេសនាម​ និង​ បទ​បង្ហាញ​ ហើយ​មាន​ការ​ដង្ហែក្បួន​យ៉ាង​វែង​របស់​អ្នក​ពាក់ព័ន្ធ​ ដោយ​ដើរ​ដង្ហែ​គ្នា​ចម្ងាយ​រាប់​ម៉ៃល៍​ នា​ពេល​សាយណ្ហ​ ដោយ​កាន់​ភ្លើង​ទៀន​ – ភាគច្រើន​គេ​ធ្វើ​ពិធី​នេះ​នៅ​ក្រោយ​ម៉ោង​ចប់​ធ្វើការ​ ។​ នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ថា​ ថ្ងៃ​ទី​ ១០​ ធ្នូ​ នៅ​កម្ពុជា​ គឺជា​ថ្ងៃ​បុណ្យជាតិ​ គេ​មាន​ការ​ភ្ញាក់ផ្អើល​ ៖​ កូរ៉េ​មិន​បាន​ធ្វើ​ដូចនេះ​ទេ​ ដូច្នេះ​សង្គម​កម្ពុជា​ទាំងមូល​គឺ​ពិតជា​បាន​ប្រើ​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​សិទ្ធិ​មនុស្ស​ និង​ សេរីភាព​មែន​ឬ​?​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ផ្ដល់​ព័ត៌មាន​ថា​ សំណូមពរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​មាន​សិទ្ធិ​ដើរ​ជា​ក្បួន​ដោយ​សន្តិវិធី​មួយ​រយៈពេល​ខ្លី​ក្នុង​ទីក្រុង​នោះ​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​ទៀត​ដែរ​ ។​ ការ​ឆ្លុះបញ្ចាំង​ និង​ ការ​ពិភាក្សា​ តើ​ភាព​ខុស​ៗ​គ្នា​ទាំងនេះ​តាម​របៀប​ប្រើ​ថ្ងៃនេះ​ មាន​ន័យ​ជា​អ្វី​នោះ​ – ក្នុងចំណោម​សាធារណជន​ទូទៅ​នៅ​កម្ពុជា​ និង​ នៅ​កូរ៉េ​ – ទីបំផុត​នៅតែ​គ្មាន​ចម្លើយ​សន្និដ្ឋាន​ជា​យ៉ាងណា​ៗ​ដដែល​ ។
កាលពី​ថ្ងៃ​ សុក្រ​ ទី​ ១២​ ធ្នូ​ ២០០៨​ [...]

Read Full Post | Make a Comment ( 5 so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...