Archive for May, 2007

ថ្ងៃ​ ពុធ​ -​ ទី​ -​ ០៩​ -​ ០៥​ -​ ២០០៧៖​ ហ៊ុន សែន​ ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​១១៤​ នៃ​ច្បាប់​ការងារ​ដែល​កំពុង​ប្រឆាំង​យ៉ាងខ្លាំងក្លា​ពី​សហជីព

Posted on Wednesday, 9 May 2007. Filed under: សប្ដាហ៍ទី ៤៤៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៤៥

នៅ​ក្នុង​ការ​និយាយ​យ៉ាង​ប៉ប៉ាច់ប៉ប៉ោច​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ក្បែរ​វិមានឯករាជ្យ​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ ហ៊ុន សែន​បាន​ដាក់​ការ​ជម្រុញ​ឲ្យ​​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​១១៤​ នៃ​ច្បាប់​ស្ដីពី​ការងារ​ ។​ ដែល​ការ​ទាមទារ​នេះ​ បាន​ក្លាយ​ទៅជា​ប្រធានបទ​ប្រឆាំង​តប​ត​យ៉ាង​ស្រួចស្រាល់​ពី​បណ្ដា​​​អង្គការ​សហជីព​ កម្មករ​ជាច្រើន​ ។​ ដោយ​ថា​វា​​​​​​​នឹង​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​-កម្មការិនី​ធ្ងន់ធ្ងរ​ណាស់។

នៅ​ក្នុង​​​ការ​និយាយ​ដោយ​ពុំសូវ​ទទួល​បាន​ការចាប់អារម្មណ៍​ ពី​បណ្ដា​​សិស្ស​និស្សិត​ ដែល​មក​ទទួល​សញ្ញាប័ត្រ​ កាល​ពីម្សិលមិញ​ ហ៊ុន សែន​ បាន​លើកឡើង​ថា​ សូម​ថ្លែង​អំណរគុណ​ចំពោះ​សហជីព​នានា​ ដែល​បាន​គាំទ្រ​ចំពោះ​ការ​ ធ្វើ​វិសោធនកម្ម ​នៃ​ច្បាប់​ការងារ​ ។​ អ្វី​ដែល​ ហ៊ុន សែន​និយាយ​ថា​សហជីព​នានា​នៅ​ពេលនេះ​ គឺ​សំដៅ​ទៅ​ដល់​សហជីព​ចំនួន​មួយ​ ដំបរ​ស្វា​ដែល​រដ្ឋាភិបាល​​​​​បាន​បង្កើត​ឡើង​ ដើម្បី​តទល់​ជាមួយ​សហជីព​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ កម្មករ​ កម្មការិនី​ពិតប្រាកដ ​ក្រោម​ល្បិច​យុទ្ធសាស្ត្រ​បន្លា​មុត​ យក​បន្លា​ជួស។

ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ សហជីព​លើក​ជើង​ទាំងនោះ​បាន​ផ្ញើ​ញត្តិ​ទៅ​សាទរ​ចំពោះ​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​១១៤​ នៃ​ច្បាប់​ការងារ​ ដែល​នឹង​នាំ​ទៅ​រក​ការ​បំផ្លាញ​ផលប្រយោជន៍​កម្មករ​ -​ កម្មការិនី​ធ្វើការ​វេណយប់​យ៉ាង​ធ្ងន់ធ្ងរ។

បើ​យោង​ទៅ​តាម​មាត្រា​នេះ​ កម្មករ​ -​ កម្មការិនី​ដែល​ធ្វើការ​យប់​ នឹង​ត្រូវ​បាន​គេ​ផ្ដល់​ប្រាក់​បៀវត្ស​ក្នុង​កម្រិត​២០០​ ភាគរយ​ ។​ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​វិសោធនកម្ម​ ត្រូវ​បាន​គេ​ជឿ​ថា​ ប្រាក់​កម្រៃ​សម្រាប់​អ្នក​ធ្វើការ​វេណយប់​ នឹង​ត្រូវ​បាន​គេ​បញ្ចុះ​ មក​ឲ្យ​ត្រឹមតែ​១៣០​ភាគរយ​ប៉ុណ្ណោះ​ ។​ ដែល​នេះ​គឺ​ជា​ការ​ទាមទារ​ របស់​រដ្ឋាភិបាល​ និង​និយោជក។

ប៉ុន្តែ​សម្រាប់​លោក​ ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សហជីព​នេះ​ធ្លាប់​បាន​ តស៊ូ​យ៉ាង​ស្វិតស្វាញ​ ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​ ឲ្យ​កម្មករ​នោះ​បាន​ព្រមាន​ថា​ ខ្ញុំ​ជឿ​ថា​កម្មករ​ទំនង​ជា​មិន​អាច​ ទទួល​យក​បាន​ទេ​ ហើយ​នឹង​មាន​មហា​កូដកម្ម​ផ្ទុះ​ឡើង​ បើ​សិន​ជា​សភា​នៅតែ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​១១៤ ​នៃ​ច្បាប់​ការងារ​នោះ។

សម្រាប់​មេដឹកនាំ​សហជីព​កម្មករ​រួម​នេះ​បាន​យល់ឃើញ​ថា​ ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​១១៤​ នៃ​ច្បាប់​ការងារ​ បាន​ធ្វើ​កម្មករ​ -​ កម្មការិនី​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព​យ៉ាង​ធ្ងន់ធ្ងរ​ ។​ ដោយ​ពិពណ៌នា​ថា​ កម្មករ​ -​ កម្មការិនី​នឹង​ត្រូវ​ទទួល​ រ៉ាប់រង​ ចំពោះ​ការ​ចំណាយ​ស្ទើរតែ​គ្រប់​ផ្នែក​ ដូចជា​ថ្លៃ​បន្ទប់​ ការ​ហូបចុក​ និង​សោហ៊ុយ​សម្រាប់​ធ្វើ​ដំណើរ​ទៅកាន់​រោងចក្រ​ ពី​ប្រាក់​ខែ​ដ៏​តិចតួច​របស់​ពួកគេ។​ ដូច្នេះ​រដ្ឋសភា​មិន​គួរ​ធ្វើ​វិសោធនកម្ម​មាត្រា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ របស់​ កម្មករ​ -​កម្មការិនី​ខ្មែរ​នោះ​ឡើយ។

ទាក់ទិន​គ្នា​នេះ​ដែរ​ បើ​តាម​សេចក្ដី​ថ្លែង​ការ​មួយ​ របស់​សហភាព​ សហជីព​កម្ពុជា​ ដែល​ជា​បណ្ដុំ​របស់​សហជីព​ សេរី​កម្មករ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សហគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នោះ​ បាន​ធ្វើ​ការ​ចោទប្រកាន់​ត្រង់ៗ​ទៅលើ​រដ្ឋាភិបាល​ដែល​ត្រួតត្រា​ដោយ​ហ៊ុន សែន​ថា​ បាន​ប្រកាន់​ឥរិយាបថ​រើសអើង​ចំពោះ​កម្មករ​កម្មការិនី​ខ្មែរ​ ។​ ពោល​គឺ​រដ្ឋាភិបាល​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ការពារ​ផលប្រយោជន៍​ តែ​ទៅ​លើ​ពួក​ថៅកែ​នាយទុន​ម្ចាស់​រោងចក្រ​ប៉ុណ្ណោះ​ ដោយ​ពុំបាន​ខ្វល់ខ្វាយ​ចំពោះ​ផលប្រយោជន៍​ និង​សេចក្ដី​សុខ​ទុក​របស់​កម្មករ​ -​ កម្មការិនី​ខ្មែរ​ឡើយ។

ជា​ការពិត​គេ​កត់សម្គាល់​ឃើញ​ថា​ កម្មករ​ -​ កម្មការិនី​ខ្មែរ​បញ្ចេញ​ការ​ឈឺចាប់​របស់​ខ្លួន​ តាមរយៈ​ការ​ធ្វើ​កូដកម្ម​ បាតុកម្ម​ គឺ​ជា​ការ​ឈឺចាប់​ដែល​បណ្ដាល​មកពី​ការ​ជិះជាន់​ សង្កត់​សង្កិន​ពី​សំណាក់​និយោជក​ ថៅកែ​រោងចក្រ​ ។​ ដែល​រួមមាន​ដូចជា​ការ​បង្ខំ​ឲ្យ​កម្មករ​ -​ កម្មការិនី​ធ្វើ​ការ​លើស​ម៉ោង​ ការ​ក្ស័យ​ទុន​ដោយ​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ រួមទាំង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​ ។​ ចំពោះ​ករណី​នេះ​ រដ្ឋាភិបាល​គួរតែ​ជា​អ្នក​ទទួល​ខុសត្រូវ​ ដើម្បី​ការពារ​ផលប្រយោជន៍​ឲ្យ​ទៅ​ កម្មករ​ កម្មការិនី​ខ្មែរ​ ប៉ុន្តែ​ពុំ​ដូច្នេះ​ទេ​ជាទូទៅ​ គេ​មើល​ឃើញ​ថា​ ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ជំលោះ​រវាង​ កម្មករ​ កម្មការិនី​ និង​ថៅកែ​រោងចក្រ​ គឺ​ការ​ប្រើ​កំលាំង​ប៉ូលិស​ ប៉េអិម​ ដែល​ប្រដាប់​ដោយ​កាំភ្លើង​ ដំបង​ឆក់​ ធ្វើការ​វាយ​ បង្ក្រាប​តែម្ដង​ ។​ ដែល​ទិដ្ឋភាព​នេះ​បាន​រំលេច​ឲ្យ​ឃើញ​ថា​ កម្មករ​ -​ កម្មការិនី​ខ្មែរ​ បាន​ទទួល​រងទុក្ខ​ទោស​ទ្វេដង​ចំពោះ​ការ​ តស៊ូ​ស្វែងរក​យុត្តិធម៌​របស់​ខ្លួន​ ។ ​នោះ​គឺ​ការ​រងទុក្ខ​ដោយ​ពួក​ថៅកែ​រោងចក្រ​ធ្វើ​បាប​ បន្ទាប់មក​ក៏​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ រដ្ឋាភិបាល​ ហ៊ុន សែន​ វាយ​បង្ក្រាប​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ​ទៀត។

បើ​តាម​ពាក្យ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ ដែល​ជម្រុញ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ ចំពោះ​មាត្រា​១១៤​ នៃ​ច្បាប់​ការងារ​នោះ​បាន​ទាញ​ហេតុផល​ដ៏​មិនសូវ​សមរម្យ​មួយ​ មក​បញ្ជាក់​ថា​គឺ​ដើម្បី​ទាក់ទាញ​ពួក​អ្នក​វិនិយោគទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​ ហ៊ុន សែន​ ក៏​បាន​បន្ទរ​កាល​ពី​ម្សិលមិញ​ដែរ​ថា​ “គោលការណ៍​របស់​យើង​គឺ​បង្កើត​ការងារ​ថ្មី​ឲ្យ​កម្មករ​ -​ កម្មការិនី​របស់​យើង “​ ។​ ជាមួយ​គ្នា​បុរស​ឆេវឆាវ​ឆាប់​ច្រឡោត​រូបនេះ​ ក៏​បាន​ថ្លែង​រិះគន់​ដល់​ចលនា​ប្រឆាំង​ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ទី​១១៤​ នៃ​ច្បាប់​ការងារ​របស់​ខ្លួន​ផង​ដែរ​ថា​ “​ការ​ទាមទារ​ឲ្យ​មាន​ប្រាក់ខែ​២០០​ភាគរយ​ សម្រាប់​អ្នក​ធ្វើ​ការ​វេន​យប់​ វា​គ្រាន់តែ​ជា​រឿង​ស្រែក​បំភ័ន្ត​មតិ​សាធារណៈ​មួយ​ប៉ុណ្ណោះ ​តែ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ” ។

ក្នុង​ករណី​នេះ​យើង​មើល​ឃើញ​ថា​ តើ​ការ​ដែល​ពួក​អ្នក​វិនិយោគទុន​បរទេស​មិន​ចូល​មក​បណ្ដាក់ទុន​ប្រកប​មុខរបរ​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​ដោយសារ​តែ​ប្រព័ន្ធ​អំពើ​ពុករលួយ​ដែល​កំពុង​តែ​កើត​មាន​យ៉ាង​ក្រាស់​ឃ្មឹក​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឯង​ ។​ ក្នុង​ករណី​នេះ​ ដើម្បី​បង្កើន​អ្នក​វិនិយោគទុន​ក្នុងស្រុក​ កម្ពុជា​គួរតែ​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ហើយ​បញ្ឈប់​ជា​បន្ទាន់​ រាល់​ការ​ទាមទារ​ទាំងឡាយ​ណា​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ​ -​ កម្មការិនី៕​ មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៥៣​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

អរិយធម៌​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ២៣៤​ ថ្ងៃ​ ទី ០៩​ -​ ១០​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ប្រមុខ​កម្ពុជា​បាន​រិះគន់​អ្នក​បារម្ភ​រឿង​ប្រេងកាត​ថា​ពួក​ល្ងង់

ដើម​អំពិល​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ១៨​ ថ្ងៃ​ ពុធ​ ទី​ ០៩​ -​ ថ្ងៃ​ អង្គារ​ ១៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ខ្សឹបដាក់ត្រចៀក :​ សូម​លោក​ចៅហ្វាយក្រុង​ជួយ​បង្ក្រាប​ល្បែង​មុខ​ទីបញ្ជាការ​កងទ័ពជើងគោក
  • គេ​ចោទ​ថា​ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ចាប់​ឈើ​ប្រណិត​គ្នា​គេ​ ទុក​គ្នាឯង

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ០៦​ លេខ​ ១៣៣៤​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ហ៊ុន សែន :​ វិសោធនកម្ម​ច្បាប់​ការងារ​គឺ​ជា​ការ​បន្ថែម​ការងារ​និង​ការ​នាំចេញ
  • ភ្ញាក់ផ្អើល​ពេល​ឃើញ​ផ្លាក​ព្រំដែន​កម្ពុជា​ -​ វៀតណាម​នៅ​អង្គតាសោម
  • កំពុង​រួមភេទ​ជាមួយ​ប្រពន្ធ​គេ​ប្ដី​មក​ទាន់​លោត​ចូល​ទន្លេ​លង់​ស្លាប់

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៤៧២​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សហជីព​ព្រមាន​ធ្វើ​មហា​កូដកម្ម​បើ​សភា​ធ្វើ​វិសោធនកម្ម​មាត្រា​១៤៤​នៃ​ច្បាប់​ការងារ​ (កាត់បន្ថយ​ចំណាយ​ទៅលើ​ការ​ធ្វើការ​ថែម​ម៉ោង​វេន​យប់​ពី​២០០%​ដល់​១៣០%)
  • ប្រយ័ត្ន​ប្រេង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​សង​បំណុល​បរទេស​មិនគ្រាន់

ខ្មែរ​មេគង្គ​ ៖​ ឆ្នាំ​ទី​ ០៥​ លេខ​ ២៨៦​ ថ្ងៃ​ អង្គារ​ -​ ពុធ​ ទី​ ០៨​ -​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ក្រសួងមហាផ្ទៃ​ប្រកាស​រើស​មន្ត្រី​រដ្ឋបាល​៧០​នាក់​និង​មន្ត្រី​ក្រមការ​១០០​នាក់

កោះ​សន្តិភាព ​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦០៣៤​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​២០០៧

  • លោក​អភិបាល​ក្រុងភ្នំពេញ​ជំរុញ​សាខា​ពន្ធដារ​បន្តឹង​ប្រមូល​ពន្ធ​ពី​ដី​មិន​ប្រើប្រាស់

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៥៣​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​១៤៤​ នៃ​ច្បាប់​ការងារ​ដែល​កំពុង​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សហជីព

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១១៧៧​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ហ៊ុន សែន​ឈប់​និយាយ​ពី​រឿង​ខ្មែរក្រហម​(កំហឹង​ដែល​គាត់​ត្រូវ​បាន​គេ​ចោទ​ថា​គាំទ្រ​អតីត​មេដឹកនាំ​ខ្មែរក្រហម)

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣០៣០​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ជនអន្តោប្រវេសន៍​យួន​នៅ​តែ​បន្ត​ហូរ​ចូល​ស្រុកខ្មែរ​តាម​ច្រក​ព្រំដែន​បាវិត​ដោយ​គ្មាន​ការ​ទប់ស្កាត់
  • កម្ពុជា​និង​UNDP ​ចេញផ្សាយ​នូវ​ការ​សិក្សា​អំពី​ការ​ប្រឆាំង​អំពើពុករលួយ


រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤២៧៩​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ហ៊ុន សែន​ “វិសោធនកម្ម​ច្បាប់​ការងារ​នឹង​បង្កើន​ការងារ​ប្រមាណ​២០​ម៉ឺន​នាក់​បន្ថែម​ទៀត”
  • អ្នក​ជំនាញ :​ ផ្សារ​ទួលទំពូង​ជា​កន្លែង​ជួញដូរ​វត្ថុបុរាណ​មួយ​ដ៏​ចម្បង
  • រថយន្ត​ជាង​៧០០​ត្រូវ​ដុត​បំផ្លាញ​ក្រោយ​សាកូហ្ស៊ី​ឈ្នះ​ឆ្នោត

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៣៩៥​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សុន ឆ័យ​ (សមាជិកសភា​គណបក្ស​សម រង្ស៊ី​នៅ​ភ្នំពេញ)​ ស្នើ​ហ៊ុន សែន​ឲ្យ​ចាប់​សាយ ហាក់​ដាក់គុក​ (អភិបាល​ក្រុងព្រះសីហនុ​មកពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​​អំពី​អំពើ​ហិង្សា​ប្រឆាំង​ទៅ​នឹង​ប្រជាពលរដ្ឋ​ដែល​មាន​ជំលោះ​ដីធ្លី)

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements
Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ -​ ទី​ -​ ០៨ -​ ០៥​ -​ ២០០៧៖​ UNDP : កម្ពុជា​ត្រូវ​ក​សាង​សមត្ថភាព​ដើម្បី​ចាំ​ទទួល​ផល​ពី​ប្រេង​កាត

Posted on Tuesday, 8 May 2007. Filed under: សប្ដាហ៍ទី ៤៤៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៤៥

ភ្នំពេញ: លោកស្រី​អាន់ អ៊ីសាបែល ឌិគ្រីប ប្លាតូ​ នាយិកា​កម្មវិធី​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ បាន​ថ្លែង​ទៅកាន់​អ្នក​ធ្វើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​គេ​បាន​អញ្ជើញ​មក​បណ្ដុះបណ្ដាល​អំពី​ «ការ​កសាង​សមត្ថភាព​ស្ដីពី​ការ​សម្រេច​ចិត្ត​ចំណាយ​មូលធន»​ កាល​ពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​ថា​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ចំណូល​ច្រើន​ពី​ប្រេង​​និង​ឧស្ម័ន​ធម្មជាតិ​នា​ពេល​អនាគត​នេះ​ បើ​គ្មាន​សមត្ថភាព​ផ្ទៃក្នុង​ខ្លាំងក្លា​ក្នុង​ការ​វាយតម្លៃ​ចំណាយ​ទៅលើ​គម្រោងការ​ផ្សេងៗ​ទេ​នោះ​ ប្រទេស​កម្ពុជា​ពិត​ជា​នឹង​មាន​ហានិភ័យ​ជាមិនខាន​ដែល​មួយ​ផ្នែក​នៃ​ចំណូល​បាន​ពី​ប្រេង​និង​ឧស្ម័ន​នោះ​អាច​ត្រូវ​បាន​វិនិយោគ​ទៅ​ក្នុង​គម្រោង​នានា​ដែល​នឹង​ទទួល​ផល​វិជ្ជមាន​ឬ​បាន​ផល​តែ​ពាក់កណ្ដាល​សម្រាប់​សេដ្ឋកិច្ច​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​ថា​ជា​ចៃដន្យ​អាក្រក់​ប្រទេស​ដែល​មាន​ធនធាន​សម្បូរ​បែប​ជាច្រើន​ហើយ​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​ជួប​រឿង​អាក្រក់​និង​អវិជ្ជមាន​នោះ។​ ប្រាក់ចំណូល​បាន​មកពី​ធនធាន​ធម្មជាតិ​យក​ទៅ​វិនិយោគ​ចូល​ទៅ​ក្នុង​គម្រោង​នានា​ហើយ​ផ្ដល់​ផល​ឱ្យ​ប្រជាជន​ខ្លួន​បាន​តែ​តិចតួច​ប៉ុណ្ណោះ​ ទន្ទឹម​នោះ​មាន​ប្រទេស​ខ្លះ​ទៀត​ជា​ញឹកញាប់​បែរ​ជា​មាន​ការ​បាត់បង់​ខូចខាត​ឬ​អស្ថិរភាព​ទៅ​វិញ​ក្រោយ​ពី​ទទួល​បាន​ចំណូល​ច្រើន​ពី​ធនធាន​ធម្មជាតិ។

អ្នកស្រី​អាន់ អ៊ីសាបែល​ មាន​ប្រសាសន៍​ទៀត​ថា​ ដូច្នេះ​ប្រទេស​កម្ពុជា​ក្នុង​ខណៈ​ពេល​ដែល​ចំនួន​ពិតប្រាកដ​នៃ​ចំណូល​បាន​ពី​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ មិនទាន់​ដឹង​ពិតប្រាកដ​នៅ​ឡើយ​វា​មិន​ឆាប់​ពេក​ទេ​ដែល​យើង​ចាប់ផ្ដើម​ធ្វើ​ការ​កសាង​សមត្ថភាព​និង​កសាង​ប្រព័ន្ធ​ទាំងឡាយ​ឱ្យ​មាន​ស្រាប់​ ដើម្បី​គ្រប់គ្រង​ចំណូល​នោះ។

លោកស្រី​បាន​បន្ថែម​ថា​ ទោះបីជា​យ៉ាងណា​ក៏ដោយ​​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អនុវត្ត​កំណែ​ទម្រង់​ជាច្រើន​រួមមាន​កម្មវិធី​កំណែ​ទម្រង់​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។​ ការ​អនុវត្តន៍​កម្មវិធី​កំណែ​ទម្រង់​នេះ​នឹង​ផ្ដល់​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​អំណាច​មួយ​សម្រាប់​ធានា​លទ្ធផល​ប្រសើរ​បំផុត​ពី​ការ​ប្រើប្រាស់​ចំណូល​ ដែល​បាន​មក​ពី​ធនធានធម្មជាតិ​​នៅ​ពេល​អនាគត។

យោងតាម​ឯកសារ​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​កាល​ពី​សប្ដាហ៍​មុន​នេះ​គេ​ប៉ាន់​ថា​ ផល​ចំណូល​បាន​ពី​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​របស់​កម្ពុជា​នៅ​អនាគត​ គឺ​មាន​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ​ ហើយ​ផល​នោះ​ប៉ាន់​ថា​អាច​ទទួល​បាន​នៅ​ឆ្នាំ​២០១០។

អ្នកស្រី​អាន់ អ៊ីសាបែល​ មាន​ប្រសាសន៍​ដែរ​ថា​ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​កម្ពុជា​គឺ​បន្ថយ​ជា​អប្បបរមា​ហានិភ័យ​នៃ​ជំងឺ​ហុល្លង់​និង​បង្កើន​ជា​អតិបរមា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ និង​ជំនឿ​វិនិយោគ​ចំណែក​ដ៏​ធំធេង​នៃ​ចំណូល​បាន​មកពី​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នា​អនាគត​ឱ្យ​ចូល​ទៅ​ក្នុង​វិស័យ​ជនបទ​ទាំងឡាយ​ជាពិសេស​គឺ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​តាមរយៈ​ការ​ពង្រីក​ឱ្យ​បាន​ច្រើន​ថែមទៀត​ការ​អប់រំ​ជា​មូលដ្ឋាន​ សុខាភិបាល​និង​អនាម័យ​ទឹក​ ។​ ជាពិសេស​បញ្ហា​អគ្គិសនី​វូបនីយកម្ម​ ផ្លូវថ្នល់​ជនបទ​និង​ប្រព័ន្ធ​ធារាសាស្ត្រ៕​ រស្មី​កម្ពុ​ជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤២៧៨ ​ ថ្ងៃ​ អង្គារ ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥ ​ លេខ​ ២៦៧៧​ ថ្ងៃ​ អង្គារ ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ស្លន់ស្លោ​នឹង​ កឹម សុខា​បង្កើត​គណបក្ស​ បង្កើត​មនុស្ស​មួយ​ក្រុម​ចាំ​បំបែក​ (ពី​គណបក្ស​សម រង្ស៊ី)
  • សមាជិក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ខេត្ត​បាត់ដំបង​និង​ព្រៃឈើ​ត្រៀម​នាំគ្នា​ចុះចូល​ជាមួយ​ក្រុមព្រះ

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ០៦​ លេខ​ ១៣៣៣​ ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ឈើ​ក្រញូង​ និង​ធ្នង់​ជាង​៧០០​កំណាត់​ប្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​ចិន​ត្រូវ​បាន​បង្ក្រាប

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ០៤​ លេខ​ ៦០៣៣​ ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • មន្ត្រី​គណបក្ស​នរោត្តម រណឫទ្ធិ​ ស្វែងរក​ការ​លើកលែងទោស​សម្ដេច​ក្រុមព្រះ​ពី​ព្រះមហាក្សត្រ
  • ចិន​បិទ​សហគ្រាស​ចំនួន​៣១៧៦​ ដែល​បំពុល​បរិស្ថាន​ខ្លាំង
  • ទាហាន​អាមេរិក​៨​នាក់​ និង​អ្នក​កាសែត​ម្នាក់​ស្លាប់​នៅ​ប្រទេស​អ៊ីរ៉ាក់

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៥២​ ថ្ងៃ​ អង្គារ ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ជូឡុង សូមូរ៉ា:​ (សមាជិក​សភា​គណបក្ស​សម រង្ស៊ី​ ពី​ភ្នំពេញ)​ អង្គការ​សហប្រជាជាតិ​ត្រៀម​មូលនិធិ​ សម្រាប់​គម្រោង​កាត់បន្ថយ​ការ​កើនឡើង​នៃ​កំដៅ​ផែនដី
  • យួន​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន​៥​អង្គ​ បញ្ជូន​ទៅ​ឲ្យ​តុលាការ​កាត់ទោស​ពី​បទ​បង្ក​សន្តិសុខ​សង្គម

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤២៧៨​ ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • UNDP​ កម្ពុជា​ត្រូវ​កសាង​សមត្ថភាព​ដើម្បី​ទទួល​ផល​ពី​ប្រេងកាត
  • (ជនរងគ្រោះ​ពី​ទំនាស់​ដីធ្លី)​ ប្រជាពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​លើកគ្នា​មក​ភ្នំពេញ​សុំ​ឲ្យ​សម្ដេច​ហេង សំរិន​ និង​សម្ដេច​ហ៊ុន សែន​ជួយ
  • សាហាវ​ណាស់​ចាក់សាំង​ដុត​ប្រពន្ធ​ទាំងរស់​និង​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​អស់​៩​ខ្នង​ទៀត
  • ចៅហ្វាយ​ស្រុក​លំផាត់​លង់ទឹក​ស្លាប់​ពេល​ទៅ​បង់សំណាញ់​ជាមួយ​កូនៗ
  • នីកូឡាស សាកូហ្ស៊ី​ ឈ្នះ​តំណែង​ប្រធានាធិបតី​បារាំង

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣០២៩ ​ ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សភា​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​១៤៤​​ នៃ​ច្បាប់​ការងារ​ដើម្បី​កាត់បន្ថយ​ប្រាក់ខែ​កម្មករ​ធ្វើ​ការ​បន្ថែម​ម៉ោង​ពេល​យប់
  • សហភាព​អន្តរ​សភា​ច្រានចោល​បណ្ដឹង​របស់​សម្ដេច​ក្រុមព្រះ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ -​ ទី​ -​ ០៧​ -​ ០៥​ -​ ២០០៧៖ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ថា​ហ៊ុន សែន​គ្មាន​គំរោង​គ្រប់គ្រង​ព្រៃឈើ​ទេ​

Posted on Monday, 7 May 2007. Filed under: សប្ដាហ៍ទី ៤៤៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៤៥

នៅ​ពេល​ចូលរួម​ក្នុង​ប្រជុំ​ក្នុង​កម្មវិធី​មួយ​នា​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី​ដើម្បី​រក​វិធី​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ ប្រធាន​ការិយាល័យ​ ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​រាយការណ៍​ប្រាប់​អង្គប្រជុំ​ក្នុងពេលនោះ​ថា​ ខាង​ធនាគារ​ពិភពលោក​ នៅ​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​ជានិច្ច​ ឲ្យ​តែ​រដ្ឋាភិបាល​នេះ​មាន​គម្រោងការណ៍​ ជាក់លាក់​ជាថ្មី​ ក្នុង​ការ​គ្រប់គ្រង​សម្បត្តិ​ព្រៃឈើ​ឡើងវិញ​ ។

លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ បាន​ថ្លែង​បន្ត​ទៀត​ថា​ ប្រទេស​កម្ពុជា​មាន​ភ័ព្វសំណាង​ណាស់​ ព្រោះ​ផ្ទៃដី​របស់​ប្រទេស​មួយ​នេះ​មាន​៦០​ភាគរយ​គ្របដណ្ដប់​ដោយ​ព្រៃឈើ​។​ ប៉ុន្តែ​នៅ​ពេល​កន្លង​ ទៅ​ថ្មីៗ​នេះ​ យើង​បាន​និយាយ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពី​រឿង​គ្រប់គ្រង​ព្រៃឈើ​ឡើងវិញ​ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ អះអាង​ថា​ គាត់​គ្មាន​គម្រោង​ការណ៍​គ្រប់គ្រង​ព្រៃឈើ​ទេ​ឥឡូវ​នេះ​។

ប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​រូប​នេះ​ បាន​សង្កត់ធ្ងន់​ថា​ ពេល​យើង​ និយាយ​ជាមួយ​រដ្ឋមន្ត្រី​ គឺ​គាត់​បាន​បញ្ជាក់​ច្បាស់​ថា​ គាត់​មិន​ចង់​ឲ្យ​ការ​កាប់​ឈើ​ធំដុំ​សម្រាប់​នាំចេញ​ ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ទេ​។​ ហើយ​ថា​ វា​នឹង​ធ្វើ​ឲ្យ​ខូច​ព្រៃឈើ​និង​ខូច​ដល់​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ ដែល​កម្ពុជា​បាន​ប្រឹងប្រែង​កសាង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។

មិន​តែ​ប៉ុណ្ណោះ​ លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ បាន​លើក​យក​សម្ដី​បុរស​ខ្លាំង​ ហ៊ុន សែន​ មក​ អត្ថាធិប្បាយ​បន្ថែម​ទៀត​ថា​ គាត់​ចង់​ឲ្យ​មាន​ការ​កាប់​ត្រឹមតែ​ប្រើប្រាស់​ ក្នុង​ស្រុក​ប៉ុណ្ណោះ​។​ ហើយ​នៅ​ ពេល​នេះ​ការ​កាប់​ឈើ​ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង​។

ដូច្នេះ​ការ​កាប់​ព្រៃឈើ​ដែល​ពួក​គេ​កំពុង​តែ​ប្រព្រឹត្ត​នៅ​ពេលនេះ​ គឺ​ជា​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ ពេល​លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ បាន​ធ្វើ​ការ​កត់សម្គាល់​ថា​ ធនាគារ​ពិភពលោក​ធ្លាប់​មាន​គម្រោងការណ៍​ជួយ​ក្នុង​ការ​អភិវឌ្ឍន៍​គ្រប់គ្រង​ព្រៃឈើ​ ដែល​រដ្ឋាភិបាល​ហ៊ុន សែន​ ផ្ដល់​ឲ្យ​ជា​សម្បទាន​ដល់​ ក្រុមហ៊ុន​កាប់​ឈើ​ ឲ្យ​កាប់​ឈើ​ក្នុង​ការ​រក្សា​ ផល​ព្រៃឈើ​និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ខូចខាត​ដល់​ព្រៃឈើ​ខ្មែរ​។

លោកស្រី នីហ្សា អាក្រាវ៉ាល់​ បាន​ឲ្យ​អង្គប្រជុំ​ក្នុង​ពេល​នោះ​ដឹង​ថា​ ធនាគារ​ពិភពលោក​បាន​ ពាក់ព័ន្ធ​ ក្នុង​រឿង​ព្រៃឈើ​នេះ​។​ ហើយ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ការ​កាប់​ឈើ​ជា​សម្បទាន​សេដ្ឋកិច្ច​ ដល់​ក្រុមហ៊ុន​ រកស៊ី​ព្រៃឈើ​និង​ឲ្យ​កាប់​ឈើ​ដោយ​ធ្វើ​ឲ្យ​មាន​ព្រៃឈើ​សម្រាប់​ប្រើប្រាស់​ជា​បន្តបន្ទាប់​។​ ប៉ុន្តែ​ក្រុមហ៊ុន​រកស៊ី​ឈើ​ជាច្រើន​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ មិនបាន​ ធ្វើ​តាម​ការ​កំណត់​នោះ​ទេ​ ។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ធនាគារ​ពិភពលោក​បាន​ចូល​ជួយ​រដ្ឋាភិបាល​ ហ៊ុន សែន​ ក្នុង​រឿង​ព្រៃឈើ​នេះ​ ដោយ​ប៉ាន់ប្រមាណ​មើល​ ពី​គម្រោងការណ៍​កាប់​ឈើ​នោះ​ និង​ដាក់​បទបញ្ជា​ លើ​ផ្នែក​ព្រៃឈើ​។​ ហើយ​នៅ​ពេល​ដែល​អ្នក​ទទួល​សម្បទាន​គ្រប់គ្រង​ព្រៃឈើ​ទាំងនោះ​មិន​អាច​រៀបចំ​តាម​គម្រោងការណ៍​ព្រៃឈើ​នោះ​បាន​គឺ​រដ្ឋាភិបាល​ក៏​មាន​សិទ្ធិ​លុបចោល​សម្បទាន​ព្រៃឈើ​ទាំងនោះ​បាន​ដែរ​។​ នេះ​ជា​ចំណុច​ដែល​យើង​បាន​ធ្វើ​ការ​យ៉ាងសកម្ម​ជា​រដ្ឋាភិបាល​ហ៊ុន សែន​ ។

លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ បាន​ថ្លែង​អំពី​រឿង​ទាំងនេះ​ នៅ​ក្នុង​អង្គប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ ឆ្នាំ​២០០៧​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី​ នៅ​លើ​ទីផ្សារ​ ISC​ ក្រុម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​តាំងពិពណ៌​លក់​គ្រឿង​សិប្បកម្ម​សម្រាប់​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដោយ​ភ្ជាប់​អ្នក​សិប្បកម្ម​ខ្មែរ​ ដែល​រស់​នៅ​ដាច់​ស្រយាល​ ទៅ​នឹង​ទីផ្សារ​អន្តរជាតិ​ ពិសេស​គឺ​ស្ត្រី​ខ្មែរ​ដែល​មាន​ ជំនាញ​ច្បាស់លាស់​ខាង​សិប្បកម្ម​នេះ​ ។

ជាមួយ​គ្នា​នេះ​ដែរ​ លោកស្រី​ នីហ្សា អាក្រាវ៉ាល់​ ប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​បន្ត​ទៀត​ថា​ រឿង​ព្រៃ​ឈើ​ជា​រឿង​មួយ​អសោចិ៍​ខ្លាំង​ណាស់​ហើយ​ក៏​មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​គឺជា​រឿង​អសោចិ៍​នៅ​លើ​ពិភពលោក​ផង​ដែរ ​ ។

ជាង​នេះ​ទៀត​ លោកស្រី​បាន​គូស​បញ្ជាក់​ថា​ ធនាគារ​ពិភពលោក​នឹង​ចូល​ជួយ​ក្នុង​កិច្ចការ​គ្រប់គ្រង​ព្រៃឈើ​ខ្មែរ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ហ៊ុន សែន​មាន​គម្រោង​ការណ៍​ក្នុង​រឿង​នោះ​ជា​ថ្មី​ទៀត​។

យ៉ាងណាក៏ដោយ ក៏​កុ្រម​អ្នក​សង្កេតការណ៍​ជាទូទៅ​បាន​វាយតម្លៃ​ថា​ “​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា​ ជា​កាំបិត​មុខ​ពីរ”​ ហើយ​បើ​ទោះ​ជា​បុរស​ខ្លាំង​ហ៊ុន សែន​ ធ្លាប់​បាន​អះអាង​យ៉ាង​ពេញៗ​មាត់​ថា​ មាន​គម្រោង​ការណ៍​កាប់​ឈើ​សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ក្ដី​ ក៏​ការ​កាប់​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ជា​បញ្ហា​យ៉ាង​ចម្រូង​ចម្រាស់​ដដែល​ ។

មិន​តែ​ប៉ុណ្ណោះ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដូច​សព្វថ្ងៃ​នេះ​ គឺ​ជា​សកម្មភាព​ចង្រៃ​ឧត្បាត​សម្បើម​ណាស់​ ដែល​អាច​នាំ​ឱ្យ​មាន​ភាព​អន្តរាយ​ បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ​នេះ​ ដូចជា​ការ​រាំងស្ងួត​ ទឹក​ជំនន់។​ ហើយ​គ្រោះ​ធម្មជាតិ​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ក្រីក្រ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​ ។

កន្លង​មក​ហ៊ុន សែន​ បាន​យក​អាយុជីវិត​នយោបាយ​របស់​គាត់​មក​ផ្សារភ្ជាប់​នឹង​អាយុជីវិត​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាទូទៅ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​សារ​ម្នាក់​ៗ​នឹក​ស្មាន​ថា​ “សម្ដី​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ប្រៃ​ជាង​អំបិល”​ ។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទើប​គេ​ដឹង​ថា​ “​សម្ដី​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​សាប​ជាង​ទឹកទន្លេ”​ ទៅ​ទៀត​ ព្រោះ​ការ​កាប់​ឈើ​ខុសច្បាប់​ កាន់តែ​រីក​រាលដាល​ជា​រៀងរាល់​ថ្ងៃ​ ។​ ហើយ​ការ​ដឹកជញ្ជូន​ឈើ​ប្រណិតៗ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ក៏​មាន​ច្រើន​សន្ធឹកសន្ធាប់​ដែរ​ តែ​ហ៊ុន សែន​ បែរ​ជា​ក្រាញ​នឹង​អំណាច​ក្បត់​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន​ដោយ​ឥត​អៀនខ្មាស​ ។

ឥឡូវនេះ​ វា​ជា​រឿង​មួយ​ដែល​គួរ​តែ​ហ៊ុន សែន​ ភ្ញាក់កំណើត​ហើយ​ ព្រោះ​ធនាគារ​ពិភពលោក​គេ​បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​អំពី​អាយុ​ជីវិត​ព្រៃឈើ​ខ្មែរ​ បែរ​ជា​គ្មាន​គម្រោង​ច្បាស់លាស់​ ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​ ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​​ របស់​ជាតិខ្មែរ​ទៅវិញ​នោះ​ ។

ម៉្យាងទៀត​ហ៊ុន សែន​ ក៏​គួរតែ​ចេះ​ខ្មាស​កូនក្មេង​នៅ​ខេត្ត​កំពង់ស្ពឺ​ខ្លះ​ផង​ ព្រោះ​កូនក្មេង​ទាំងនោះ​បាន​នាំគ្នា​គូរ​រូប​ដោយ​សម្ដែង​ពី​ការ​អាណិតអាសូរ​ដល់​លើ​សត្វព្រៃ​ ដែល​កំពុង​រស់​យ៉ាង​វេទនា​ ដោយសារ​ជន​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​ជាទី​ជំរក​របស់​ពួកវា​ទាំងអស់​ ៕​ មនសិការ​ខ្មែរ​ ៖​ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៥១​ ថ្ងៃ​ ចន្ទ​ ទី​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ០៦​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ០៦​ -​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​រំលាយ​គណបក្ស​ (ហើយ​ចូល​ជាមួយ​រណឫទ្ធិ)​ ក្រោយ​បុណ្យចំរើនព្រះជន្ម​ព្រះរាជា​ ( ១៥​ឧសភា )​ កម្ពុជា​សល់​ស្រូវ​២២៤០៣៥៧​តោន
  • អាមេរិក​គ្រោង​លក់​អាវុធ​អោយ​អ៊ីរ៉ាក់​ក្នុង​ទឹកប្រាក់​៥០៨​លាន​ដុល្លារ

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨ ​ លេខ​ ៤៧១​ ថ្ងៃ​ ចន្ទ​ ទី​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សហរដ្ឋអាមេរិក​ព្រមាន​ចំពោះ​ឧបសគ្គ​ដែល​​ធ្វើ​ឲ្យ​សាលាក្ដី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាប់​គាំង
  • គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី​ (កម្ពុជា)​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ បង្ហាញ​មុខ​បុរស​ឈ្មោះ​ ឈិត​ ពាក់ព័ន្ធ​ករណី​សម្លាប់​លោក​ ជា វិជ្ជា​ ( មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា )

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦០៣២​ ថ្ងៃ​ ចន្ទ​ ទី​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ខឹង​ប្ដី​ប្រចណ្ឌ​នាង​ ប្រពន្ធ​ចាក់សាំង​ដុត​ខ្លួន​ទាំង​រស់​ ឆេះ​ប្ដី​កំណាច​របួស​ ខ្លួន​ឯង​ស្លាប់​ និង​ឆេះ​ផ្ទះ​អស់​៨​ខ្នង​ (ស្រុក​ស្នួល​ ខេត្ត​ក្រចេះ)

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៥១​ ថ្ងៃ​ ចន្ទ​ ទី​ ០៧ ​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ថា​ ហ៊ុន សែន​ គ្មាន​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ទេ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤២៧៧​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ០៦​ -​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា​ គាំទ្រ​វិសោធនកម្ម​ លើ​មាត្រា​១៣៩​ និង​មាត្រា​១៤៤​ នៃ​ច្បាប់​ស្ដីពី​ការងារ
  • ដោះលែង​មេការ​សណ្ឋាគារ​លាង ហួរ​ អតីត​ឆាយ ហួរ​២​ ម្នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ( ការ​ចោទ​លើ​បទ​ពេស្យាកម្ម​ -​​ ភ្នំពេញ)

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៣៩៣​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ០៦ ​ -​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

  • (ម៉ក់ សុភា)​ អភិបាល​ស្រុក​សូទ្រនិគម​បញ្ជា​ប៉ូលិស​ឲ្យ​ក្រៀក​ភ្នាក់ងារ​វិទ្យុ​អាស៊ីសេរី​ សៅ យុត​ នៅ​ខេត្ត​សៀមរាប​ (នៅ​ក្រោម​លេស​ថា​ អ្នក​យក​ព័ត៌មាន​រូប​នេះ​ ព្យាយាម​ប្រើ​អំពើ​ហិង្សា​មក​ លើ​រូប​លោក​ ហើយ​គ្មាន​ផ្លាក​ឈ្មោះ​សំគាល់​ខ្លួន​ ពេល​ដែល​កំពុង​ព្យាយាម​សរសេរ​អំពី​ គ្រូបង្រៀន​នៅ​ វិទ្យាល័យ​ដំដែក​ ដែល​ដាក់​ទារុណកម្ម​លើ​សិស្ស )

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

Liked it here?
Why not try sites on the blogroll...