Archive for September, 2007

២៩-០៩-២០០៧៖ លោក​សុខ អាន​ ៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​អាច​ជា​ “កាំបិត​មុខ​២”​ បើ​សិន​ប្រើប្រាស់​មិន​ត្រឹមត្រូវ​តាម​តួនាទី

Posted on Saturday, 29 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

ភ្នំពេញ​ ៖​ លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ដោយ​សារ​ឥទ្ធិពល​នៃ​សាកលភាវូបនីយកម្ម​វប្បធម៌​ទំនើប​បរទេស​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​នូវ​អ្វី​ដែល​ជា​វប្បធម៌​យើង​ ។​ ដើម្បី​កាត់បន្ថយ​និង​ទប់ស្កាត់​ឥទ្ធិពល​អវិជ្ជមាន​ពី​ចរន្ត​សកលភាវូបនីយកម្ម​វិទ្យុ​ -​ ទូរទស្សន៍​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​ប្រពៃណី​ទំនៀម​ទំលាប់​ វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ​ដើម្បី​បំផុស​ការ​និយម​វប្បធម៌​រស់រវើក​របស់​ប្រជាជាតិ​យើង​ ។

លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​បាន​លើកឡើង​ឲ្យ​ដឹង​បែប​នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បិទ​សិក្ខាសាលា​ជាតិ​ស្ដីពី​ ”តួនាទី​វិទ្យុ​និង​ទូរទស្សន៍​ក្នុង​ការ​អភិវឌ្ឍន៍​កម្ពុជា”​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០០៧​នៅ​រាជបណ្ឌិត​សភា​កម្ពុជា​ ក្រុងភ្នំពេញ​ ។​ មាន​ប្រសាសន៍​បន្ត​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​បាន​សង្កត់​ធ្ងន់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជា​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​មួយ​ដ៏​សកម្ម​ក្នុង​គោលដៅ​ផ្ដល់​ការពិត​និង​ឆ្លុះបញ្ចាំង​សង្គម​ដើម្បី​ជួយ​តំរែតំរង់​សកម្មភាព​ជ្រុល​ហួសហេតុ​ក្នុង​ចលនា​សង្គម​ដែល​ជា​ឥទ្ធិពល​ពី​ខាង​ក្រៅ​ឲ្យ​ត្រឡប់​មក​រក​សកម្មភាព​ត្រឹម​ត្រូវ​ដែល​មិន​បង្ក​គ្រោះថ្នាក់​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំលៃ​នៃ​វប្បធម៌​ប្រពៃណី​ឬ​សីលធម៌​ដ៏​ផូរផង់​របស់​សង្គម​ ហើយ​ឈាន​ទៅ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​ឲ្យ​បន្ត​រស់រាន​មាន​ជីវិត​ទៅ​បាន​ក្រោម​ឥទ្ធិពល​គ្របដណ្ដប់​របស់​ចរន្ត​សកលភាវូបនីយកម្ម​ ។​ ដោយ​សារ​តួនាទី​បែបនេះ​ទើប​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ក្លាយ​ខ្លួន​ទៅ​អ្នក​អភិរក្ស​និង​អភិវឌ្ឍន៍​សង្គម​ទៅ​តាម​ទិសដៅ​មួយ​ដ៏​ត្រឹមត្រូវ​ជាក់លាក់​ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ ក៏​បាន​បង្ហាញ​បន្ត​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​អាច​ជា​ ”កាំបិត​មុខ​២”ពីព្រោះ​វា​អាច​ក្លាយ​ជា​សត្រូវ​របស់​ការ​អភិវឌ្ឍន៍​សង្គម​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ បើ​សិន​ជា​យើង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​តាម​តួនាទី​ដោយ​មិន​បាន​គិត​ទៅលើ​បែប​ផែន​នៃ​ឥទ្ធិពល​អាក្រក់​របស់​វា​ទេ​នោះ​ ។​ តើ​តទៅ​មុខ​ទៀត​យើង​គួរ​គប្បី​រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​របៀបណា​ដើម្បី​រក្សា​នូវ​តួនាទី​និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​?

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​មាន​សេចក្ដី​សង្ឃឹម​និង​ជឿជាក់​ថា​ ក្រោយ​ពី​សិក្ខាសាលា​នេះ​បញ្ចប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​ ជា​ពិសេស​វិទ្យុ​និង​ទូរទស្សន៍​នឹង​ទទួល​បាន​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ការ​ថែរក្សា​ស្ថេរភាព​និង​សន្តិភាព​ព្រម​ទាំង​តំលៃ​វប្បធម៌​ប្រពៃណី​ជាតិ​ ៕ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៨​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​សុខ អាន​ ៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​អាច​ជា​”កាំបិត​មុខ​២”​ បើ​សិន​ប្រើប្រាស់​មិន​ត្រឹមត្រូវ​តាម​តួនាទី
  • សេដ្ឋី​ម្នាក់​បូម​ខ្សាច់​លុប​បឹង​ជន់​លិច​ផ្ទះ​អ្នក​ស្រុក​ជិត​១០០០​គ្រួសារ
  • ឈើ​ប្រណិត​សំរុក​ដឹក​តាម​រថភ្លើង​រាល់​យប់​ចូល​ក្រុង​ភ្នំពេញ​អាជ្ញាធរ​មើល​មិន​ឃើញ
  • អ្នកកាសែត​ជប៉ុន​ម្នាក់​ស្លាប់​ក្នុង​ការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ភូមា
  • ផ្ទុះ​បាតុកម្ម​មុខ​ស្ថានទូត​ភូមា​នៅ​ទីក្រុង​បាងកក

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ ៦១៥៧​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ២៩​ -​ ៣០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ប្រតិកម្ម​តវ៉ា​មុខ​ស្ថានទូត​ភូមា​ សង្គម​ស៊ីវិល​នៅ​កម្ពុជា​សុំ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ហិង្សា​ប្រឆាំង​បាតុករ​ជា​សង្ឃ​និង​ជន​ស៊ីវិល

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៦​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ២៩​ -​ ៣០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ អំពាវនាវ​ឲ្យ​មហា​អំណាច​ដែល​មាន​ទ័ព​ត្រៀម​ខ្លួន​ធ្វើ​អន្តរាគមន៍​កំចាត់​របប​ផ្ដាច់​ការ​នៅ​ភូមា
  • អង្គការ​សង្គម​ស៊ីវិល​២៣​និង​មេដឹកនាំ​បក្ស​ប្រឆាំង​ថ្កោលទោស​របប​ផ្ដាច់ការ​យោធា​ភូមា

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤០២​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សមរង្ស៊ី​សុំ​ឲ្យ​អាស៊ាន​លុបឈ្មោះ​ប្រទេស​ភូមា​ពី​សមាជិក
  • សម្ពាធ​ឈាម​នួនជា​ឡើង​ចុះ​ញឹកញាប់
  • លោក​ទេសរដ្ឋមន្ត្រី​ញឹមវណ្ណដា​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤
  • ស្រូវ​វស្សា​ជាង​៤.០០០​ហិកតា​នៅ​ស្រុក​ក្រឡាញ់​ខូចខាត​មិន​អាច​ស្ដារ​បាន​ដោយ​សារ​គ្រោះ​រាំងស្ងួត
Advertisements
Read Full Post | Make a Comment ( None so far )

២៨-០៩-២០០៧៖ សម្ដេច​ហ៊ុនសែន​ «ខ្ញុំ​មិន​ចង់​ឃើញ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ជាប់គុក​ដោយ​សារ​ការ​សរសេរ​អត្ថបទ​នោះ​ទេ»

Posted on Friday, 28 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

សៀមរាប​ ៖​ សម្ដេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អះអាង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ប្រមាណ​១២០​នាក់​មក​ពី​៤២​ប្រទេស​ថា​ «រាជរដ្ឋាភិបាល​កម្ពុជា​អបអរ​សាទរ​ចំពោះ​មតិ​របៀប​ណា​ក៏​ដោយ​ លើកលែង​តែ​វេទិកា​ដែល​បញ្ចេញ​មតិ​ញុះញង់​ឲ្យ​មាន​សង្រ្គាម​ ឲ្យ​មាន​អំពើ​ហិង្សា​ ឲ្យ​មាន​ការ​ប្រកាន់​ពូជសាសន៍​ ពណ៌សម្បុរ​ សាសនា​ ជនជាតិ​ដែល​ច្បាប់​ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​ហាម​ឃាត់»​ ។

សម្ដេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ក៏​បាន​បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថា​ រូប​លោក​ផ្ទាល់​ «មិន​ចង់​ឃើញ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ជាប់គុក​ដោយសារ​ការ​សរសេរ​អត្ថបទ​ ហើយ​រដ្ឋាភិបាល​ក៏​មិន​ចង់​ចំណាយ​ប្រាក់កាក់​ទៅលើ​ការ​ចិញ្ចឹម​មនុស្ស​ក្នុង​ពន្ធនាគារ​បែប​នោះ​ដែរ​ ។​ នេះ​ជា​រឿង​ដែល​យើង​មិន​ចង់​ឃើញ»​ ។

សម្ដេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ថ្លែង​បែបនេះ​ នៅក្នុង​ឱកាស​ថ្លែង​បើក​សិក្ខា​សាលា​ក្រៅ​ផ្លូវការ​លើកទី​៨​របស់​ ASEM​ (កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប)​ ស្ដី​ពី​សិទ្ធិ​មនុស្ស​ សេរីភាព​ការ​បញ្ចេញ​មតិ​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​សណ្ឋាគារ​សុខា​អង្គរ​ ខេត្ត​សៀមរាប​ នាព្រឹក​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​នេះ​ ។

សម្ដេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ សិទ្ធិមនុស្ស​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ សុទ្ធតែ​អាច​កើត​មាន​ មិន​បាច់​ប្រកាន់​ស្ថានភាព​ក្រ​ឬ​មាន​ របប​នយោបាយ​ ជនជាតិ​សាសនា​នោះ​ទេ​ ។​ ក្នុង​ស្មារតី​នេះ​សិទ្ធិ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​មាន​ជាប់​នឹង​ខ្លួន​មនុស្ស​ ហើយ​ដែល​គ្រប់​គ្នា​ត្រូវ​តែ​គោរព​ការពារ​និង​អភិវឌ្ឍន៍​សិទ្ធិ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន​ធំធាត់​ថែម​ទៀត​ស្រប​ទៅនឹង​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ ។​ ជា​ការពិត​ទៅ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​គ្រប់​មនុស្ស​គិត​ទាំង​ប្រជាជន​កម្ពុជា​ផង​ ចាត់​ថា​ជា​ធាតុ​ដ៏​ចាំបាច់​សម្រាប់​ការ​ទាក់ទង​គ្នា​ និង​សម្រាប់​ការ​ផ្ដល់​យោបល់​ទៅ​វិញ​ទៅមក​ ដើម្បី​ធ្វើ​ឲ្យ​សេរីភាព​រស់នៅ​មាន​សេចក្ដីសុខ​ មាន​ការ​រីកចម្រើន​និង​មាន​ផលប្រយោជន៍​ដូចៗ​គ្នា​ ។

សម្ដេច​ហ៊ុន សែន​ បាន​បង្ហាញ​ថា​ កម្ពុជា​បច្ចុប្បន្ន​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង​២.០០០​សារព័ត៌មាន​ប្រមាណ​ជិត​៥០០​ សុទ្ធតែ​មិន​អាច​ត្រួតត្រា​បាន​ទេ​ ។​ កម្ពុជា​មាន​សមាគម​អ្នក​កាសែត​ប្រមាណ​១៥​អង្គការ​ខុសៗ​គ្នា​ ។​ ពួក​គេ​ទាំងអស់​នោះ​កំពុង​ដំណើរ​ការ​ដោយ​សេរី​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​ពិសេស​ការ​ជួប​ប្រជុំ​នានា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ គឺ​សុទ្ធតែ​ជា​សក្ខីភាព​ដ៏​ប្រត្យក្ស​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​មោះមុត​ឥតងាករេ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​នៅ​ក្នុង​ការ​អនុវត្តន៍​ជាក់ស្ដែង​ ។

សរុប​មក​កម្ពុជា​មាន​ឧបករណ៍​ច្រើន​យ៉ាង​សម្រាប់​ការ​បញ្ចេញ​មតិ​តាំងពី​ការ​បោះពុម្ព​ ការ​ផ្សាយ​តាម​សំឡេង​ ការ​ផ្សាយ​រូបភាព​ ការ​ធ្វើ​បាតុកម្ម​ កូដកម្ម​រហូត​ដល់​ការ​បោះឆ្នោត​ ។

លោក​ឱម យិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ ASEM​ បាន​ជ្រើសរើស​កម្ពុជា​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សិក្ខាសាលា​ក្រៅ​ផ្លូវ​ការ​លើក​ទី​៨​ ស្ដី​ពី​សិទ្ធិ​មនុស្ស​ ក្រោម​ប្រធាន​បទ​ «សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»​ ដែល​សិក្ខា​សាលា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ (ចាប់​ពី​ថ្ងៃ​ទី​២៦​ ដល់​២៨​ខែ​កញ្ញា​ឆ្នាំ​២០០៧)​ នៅ​ខេត្ត​សៀមរាប​ ។

ជា​ព្រឹត្តិការណ៍​នយោបាយ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សិក្ខាសាលា​អន្តរជាតិ​មួយ​ដែល​មាន​ប្រទេស​ចំនួន​៤៣​ចូលរួម​ ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​អឺរ៉ុប​ចំនួន​២៧​ប្រទេស​ និង​មក​ពី​អាស៊ី​ចំនួន​១៦​ប្រទេស​ ព្រមទាំង​អ្នក​សង្កេតការណ៍​មកពី​គណៈកម្មាការ​អឺរ៉ុប​និង​លេខាធិការ​អាស៊ាន​មួយ​ចំនួន​ទៀត​ដែល​មាន​មនុស្ស​ប្រមាណ​ចំនួន​១២០​នាក់​ ។

កិច្ច​ប្រជុំ​អាស៊ី​ -​ អឺរ៉ុប​ (ASEM)​ គឺ​ជា​វេទិកា​លើក​កម្ពស់​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ី​និង​អឺរ៉ុប​ ដែល​ឆ្លុះ​បញ្ចាំង​ឡើង​តាម​រយៈ​ដំណើរការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ច​ពិភាក្សា​ក្នុង​គោលបំណង​ពង្រឹង​ការ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​តំបន់​អាស៊ី​និង​អឺរ៉ុប​​ការ​កសាង​ជំនឿ​ទុកចិត្ត​និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ ASEM​ ក្នុង​ប្រទេស​សិង្ហបុរី​នាខែ​កុម្ភៈ​ ឆ្នាំ​១៩៩៧​ ប្រទេស​ស៊ុយអែត​ និង​ប្រទេស​បារាំង​បាន​លើក​សំណើ​បង្កើត​ឲ្យ​មាន​ការ​រៀបចំ​សិក្ខាសាលា​ក្រៅ​ផ្លូវការ​ស្ដីពី​សិទ្ធិ​មនុស្ស​សម្រាប់​ក្របខ័ណ្ឌ​ ASEM​ ។​ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​តាមរយៈ​កិច្ច​ពិភាក្សា​ផ្នែក​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ និង​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​រវាង​អឺរ៉ុប​និង​អាស៊ី​ ។​ ហើយ​ចាប់​ពី​ឆ្នាំ​១៩៩៧​មក​ ASEM​ បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​សិទ្ធិ​មនុស្ស​ចំនួន​៧​លើក​រួច​មក​ហើយ​ ។

លើក​ទី​១​ ត្រូវ​បាន​ធ្វើ​នៅ​ទីក្រុង​លូដ​ (LUND)​ ប្រទេស​ស៊ុយអែត​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៩៧​ ក្រោម​ប្រធាន​បទ​ «ការ​ទទួល​បាន​នូវ​យុត្តធម៌​ ចំណុច​ពិសេស​របស់​ជាតិ​ និង​តំបន់​ក្នុងការ​គ្រប់គ្រង​ផ្នែក​យុត្តិធម៌​ និង​ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​ផ្នែក​យុត្តិធម៌»​ ។​ លើក​ទី​៧​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៊ុយដាប៉េស​ (BUDAPEST)​ ប្រទេស​ហុងគ្រី​ នៅក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ ក្រោម​ប្រធាន​បទ​ «សិទ្ធិ​មនុស្ស​និង​ជនជាតិ​ភាគតិច​ ភាសា​និង​សាសនា​នៃ​ជនជាតិ​ភាគតិច»​ ។

សិក្ខាសាលា​ក្រៅ​ផ្លូវ​ការ​ របស់​ ASEM​ លើក​ទី​៨​ស្ដី​ពី​សិទ្ធិ​មនុស្ស​នឹង​ពិភាក្សា​អំពី​ប្រធាន​បទ​ក្រោម​ចំណង​ជើង​ថា​ «សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»​ ដូច​មាន​ចែង​ក្នុង​មាត្រា​១៩​ នៃ​សេចក្ដី​ថ្លែង​ការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ «មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មតិ​និង​ការ​សម្ដែង​មតិ»​ ។​ សិទ្ធិ​នេះ​រាប់បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​និង​សេរីភាព​ក្នុង​ការ​ស្វែងរក​ការ​ទទួល​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន​ ទោះ​តាម​រយៈ​មធ្យោបាយ​ណាមួយ​ក៏​ដោយ​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១០​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ជាតិ​ ៖ ឆ្នាំ​ទី​ ១០​ លេខ​ ២២៥​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ឧក្រិដ្ឋជន​ឈ្មោះ​កុងសៀម​និង​យាយ​វិត​ដាក់​ម៉ាស៊ីន​រ៉ែ​អារឈើ​ !​ នៅ​ស្រែ​ណូយ​មាន​រោង​ម៉ាស៊ីន​រ៉ែ​ខ្នាត​ធំ​២៥​កន្លែង

កម្ពុជា​ថ្មី​ ៖ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៦​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ ជា ស៊ីម​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ ផ្នែក​អភិវឌ្ឍន៍​សមាហរណសាស្ត្រ​ពី​សាកល​វិទ្យាល័យ​ ឧ ប៊ុនរ៉ាតថានី​ នៃ​ព្រះរាជាណាចក្រ​ថៃ
  • មេដឹកនាំ​យោធា​ភូមា​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ក្រុម​បាតុករ

ខ្មែរ​ម្ចាស់​ស្រុក​ ៖ ឆ្នាំ​ទី​ ០១​ លេខ​ ៣៤​ ថ្ងៃ​ សុក្រ​ -​ សៅរ៍​ ទី​ ២៨​ -​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ ជំរុញ​ឲ្យ​យុវជន​ទើប​នឹង​គ្រប់​អាយុ​ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ លោក​ម៉ៅ មុន្នីវណ្ណ​ : បោះឆ្នោត​ទម្លាក់​ហ៊ុន សែន​ពី​អំណាច​ទើប​អស់​ជន​អន្តោប្រវេសន៍
  • លោក​សុន ឆ័យ​ : បញ្ហា​ផ្លូវ​ជាតិ​លេខ​៤​ជាមួយ​ក្រុមហ៊ុន​ AZ​ គឺ​ជា​រឿង​ពុករលួយ​ លួច​ជាតិ​ឆៅៗ
  • ក្រៅ​ពី​បក្ស​ប្រជាជន​ គ្មាន​អ្នកណា​មាន​សិទ្ធិ​បើក​ស្ថានីយ៍​វិទ្យុ​ -​ ទូរទស្សន៍​បាន​ទេ

ខ្មែរ​ មេគង្គ​ ៖​ ឆ្នាំ​ទី​ ០៥​ លេខ​ ៣០១​ ថ្ងៃ​ទី​ ២៨​ -​ ២៩​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អាមេរិក​ចំណាយ​ជាង​១៤​លាន​ដុល្លារ​ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស​និង​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​នៅ​វៀតណាម

កោះ​សន្តិភាព​ ៖ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥៦​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ECCC​ និង​ UNDP​ ជំរុញ​ឲ្យ​បុគ្គលិក​សាលាក្ដី​គោរព​បទបញ្ជា
  • គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្ត​កំពង់ធំ​រយៈពេល​៩​ខែ​ស្លាប់​៩២​នាក់​របួស​៤២៧​នាក់​ក្នុង​ចំនួន​២៧៧​ករណី
    រដ្ឋាភិបាល​ភូមា​បាតុកម្ម​ផ្អើល​ពិភពលោក

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៥​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អង្គការ​សហប្រជាជាតិ​និង​ធនាគារ​ពិភពលោក​ស្វែងរក​រឹបអូស​ទ្រព្យសម្បត្តិ​សែស្រឡាយ​ក្រុម​មេដឹកនាំ​លួច​ជាតិ​នៅ​កម្ពុជា
  • តំណាងរាស្ត្រ​ យឹម សុវណ្ណ​ ប្ដឹង​ ហែង វុទ្ធា​ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​ពី​បទ​ធ្វើ​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​យួន

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១០​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ហ៊ុន សែន​ «ខ្ញុំ​អត់​ចង់​ឃើញ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ជាប់គុក​ដោយសារ​ការ​សរសេរ​អត្ថបទ​នោះ​ទេ»
  • សម្ដេច​ហ៊ុន សែន​ «ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន​ត្រូវតែ​បង្កើត​ឲ្យ​បាន​ព្រោះ​វា​ជា​គោលដៅ​វែងឆ្ងាយ​របស់​អាស៊ាន»
  • វិទ្យុ​និង​ទូរទស្សន៍​នៅតែ​ជា​យានយន្ត​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយភាព​និង​ប្រសិទ្ធភាព​បំផុត
  • គណបក្ស​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​គាបសង្កត់​រដ្ឋាភិបាល​ភូមា
  • គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ឃ្មួញ​ទទួល​បាន​សមាជិក​ថ្មី​៤២២​នាក់

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥១៦​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លឺ ឡាយស្រេង​ថា​ ឆ្នាំ​២០២០​ កម្ពុជា​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដ៏​ធំ​ លែង​សុំទាន​ទៀត​ហើយ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៧-០៩-២០០៧៖ អំពើ​ពុករលួយ​និង​ភាព​មិន​ប្រក្រតី​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ

Posted on Thursday, 27 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីកចំរើន​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ លាយឡំ​ជាមួយ​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាច្រើន​ ។​ របាយការណ៍​របស់​អង្គការ​ OSJI​ ចំនួន​១៣​ទំព័រ​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​ នួន ជា​ អតីត​បង​ធំ​ទី​២​ និង​ជា​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរ​ក្រហម​ និង​កាំង ហ្គេចអ៊ាវ​ ហៅ ​ ឌុច​ អតីត​មេ​គុក​ទួល​ស្លែង​ រួម​ទាំង​ការ​រីកចំរើន​ផ្សេងទៀត​ ។​ ទន្ទឹម​នឹង​នេះ​អង្គការ​ OSJI​ បាន​សម្ដែង​សេចក្ដី​ព្រួយ​បារម្ភ​ទៅលើ​បញ្ហា​ជាច្រើន​ដែល​កំពុង​ញាំញី​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ ។

សេចក្ដី​ព្រួយ​បារម្ភ​របស់​អង្គការ​ OSJI​ គឺ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ឯករាជ្យ​ភាព​របស់​សាលាក្ដី​បញ្ហា​ជនរងគ្រោះ​មិនទាន់​បាន​ចូលរួម​នៅ​ក្នុង​សាលាក្ដី​ ផ្នែក​ការពារ​សាក្សី​ ជន​រងគ្រោះ​ពុំ​មាន​លុយកាក់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ ។​ អង្គការ​ OSJI​ ចាត់ទុក​ថា​ នេះ​ជា​ការ​ប្រឈមមុខ​ជា​បន្ទាន់​ក្រៅ​ពី​បញ្ជាក់​នូវ​សេចក្ដី​បារម្ភ​ផ្សេងៗ​ទៀត​ដូចជា​បញ្ហា​ខ្វះខាត​ថវិកា​ បញ្ហា​សាលាក្ដី​នៃ​អង្គ​បុរេ​ជំនុំជម្រះ​ ដែល​ត្រូវ​ធ្វើ​សវនាការ​ជា​សាធារណៈ​ ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​ការ​ចោទប្រកាន់​ទោស​ជាដើម​ ។

ពាក់ព័ន្ធ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​ដែរ​ កាសែត​អាមេរិកាំង​មួយ​បាន​ចុះផ្សាយ​អត្ថបទ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៥​ ខែ​កញ្ញា​ ដោយ​បង្ហាញ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​សម្រាប់​បម្រើ​ការ​ក្នុង​សាលាក្ដី​ ពិសេស​ដែល​កំពុង​ដំណើរការ​ទៅ​មុខ​ទាំង​រយីករយាក​ ។​ ការ​ចុះផ្សាយ​របស់​កាសែត​អាមេរិកាំង​បាន​ធ្វើ​ឲ្យ​ភ្នាក់ងារ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNDP​ មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​ផង​ដែរ​ ព្រោះ​ UNDP​ អត់​បាន​តាមដាន​ភាព​ប្រក្រតី​ដែល​កើត​ឡើង​ក្នុង​សាលាក្ដី​យ៉ាង​ពេញ​បន្ទុក​នោះ​ទេ​ ។

ក្រុម​សវនាកម្ម​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សវនកម្ម​ឯកជន​ម៉ាឡេស៊ី​ ដែល​គេ​ជួល​ឲ្យ​អង្កេត​លើ​ការ​ចាយវាយ​ថវិកា​ជំនួយ​បរទេស​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​រកឃើញ​ថា​ មាន​ការ​សរសេរ​បញ្ជី​ចំណាយ​បំប៉ោង​ដល់​ទៅ​ជិត​ ៤០០.០០០​ដុល្លារ​អាមេរិក​តាមរយៈ​ការ​តម្លើង​ប្រាក់ខែ​បុគ្គលិក​ និង​បង្កើន​ចំនួន​បុគ្គលិក​ ហើយ​មន្ត្រី​សាលាក្ដី​រក​ពាក្យ​ពន្យល់​លើ​តួលេខ​នោះ​មិន​រួច​ទេ​ ចំណែក​ឯ​ UNDP​ ក៏​មិន​បាន​ដឹង​រឿង​នេះ​ ។​ ក្រុម​សវនកម្ម​បាន​រកឃើញ​ទៀត​ថា​ បុគ្គលិក​មួយ​ចំនួន​គ្មាន​សមត្ថភាព​ ហើយ​ចាត់​តាំង​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ការ​ប្រឡង​ជ្រើសរើស​ត្រឹមត្រូវ​ ។

រីឯ​សំណុំ​រឿង​បុគ្គលិក​២៨​នាក់​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់តាំង​ក៏​សាលាក្ដី​ខ្មែរក្រហម​មិនព្រម​បង្ហាញ​ឲ្យ​ក្រុម​សវនកម្ម​ពិនិត្យ​ ។​ នៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ក្រុម​អភិបាល​ត្រួតពិនិត្យ​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​បាន​យល់​ព្រម​រួមគ្នា​លើ​នីតិវិធី​ថ្មី​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ និង​កិច្ចសន្យា​សេវាកម្ម​ផ្សេងៗ​ ប៉ុន្តែ​អ្វីៗ​ហាក់​ដូចជា​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្រពេចស្រពិល​ ។​ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​មិន​សូវ​មាន​ជំនឿ​លើ​សាលាក្ដី​ខ្មែរក្រហម​ ព្រោះ​សាលាក្ដី​នេះ​ហាក់​ដូចជា​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ដោយ​ពុំ​មាន​ភាព​ឯករាជ្យ​ពេញលេញ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ជាង​១,៧​លាន​នាក់​ដែល​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​របប​វាល​ពិឃាត​ទេ​ ។​ ចំណុច​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ នឹង​អន្តរជាតិ​មិន​សូវ​មាន​ជំនឿ​នោះ​ គឺ​ចាប់តាំង​ពី​បង្កើត​ឡើង​រហូត​មក​ដល់​បច្ចុប្បន្ន​ សាលាក្ដី​ខ្មែរក្រហម​បាន​ជួប​ឧបសគ្គ​មិន​អស់​មិន​ហើយ​ព្រោះ​អី​សូម្បី​តែ​ការ​ចុះឈ្មោះ​មេធាវី​បរទេស​ ក៏​មាន​បញ្ហា​ស្មុគស្មាញ​គួរ​ឲ្យ​ធុញ​ទ្រាន់​ដែរ​ ។

បច្ចុប្បន្ន​នេះ​ កាំង ហ្គេចអ៊ាវ​ ហៅ​ ឌុច​ អតីត​មេ​គុក​ទួល​ស្លែង​ (ស២១)​ និង​ នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរក្រហម​កំពុង​ត្រូវ​ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ដើម្បី​រង់ចាំ​ការ​កាត់ទោស​នា​ពេល​ខាងមុខ​ ។​ តាម​មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​មួយ​រូប​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នឹង​មាន​ការ​នាំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​មក​ចោទប្រកាន់​ជា​បន្ត​បន្ទាប់​ទៀត​ ហើយ​អ្នក​ដែល​ត្រូវ​នាំ​ខ្លួន​បន្ទាប់​ពី​ នួន ជា​ គឺ​ប្រហែល​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​ខ្មែរក្រហម​ ខៀវ សំផន​ ដែល​បច្ចុប្បន្ន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ។

បើ​ទោះ​បី​ជា​មាន​ការ​ឃុំ​ខ្លួន​ កាំង ហ្គេចអ៊ាវ​ ហៅ​ ឌុច​ និង​ នួន ជា​ ក្នុង​កន្លែង​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​យ៉ាង​ណា​ក្ដី​ក៏​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​នៅតែ​គ្មាន​ជំនឿ​លើ​ការ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដដែល​ក្រោយ​ពេល​ដែល​ក្រុម​សវនកម្ម​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សវនកម្ម​ឯកជន​ម៉ាឡេស៊ី​បាន​រកឃើញ​អំពើពុករលួយ​ក្នុង​ការ​ចាយវាយ​ថវិការ​របស់​សាលា​ក្ដី​ពិសេស​ ។​ ហេតុនេះ​ហើយ​ទើប​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍​លើ​ដំណើរ​ការ​របស់​សាលាក្ដី​ខ្មែរក្រហម​ ព្រោះ​គេ​បាន​ដឹង​អំពី​លទ្ធផល​ជាមុន​រួច​ទៅ​ហើយ​ ។​ មាន​ន័យ​ថា​ ការ​ចំណាយ​ថវិកា​៥៦,៣​លាន​ដុល្លារ​ សម្រាប់​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ដែល​ត្រូវ​សម្លាប់​ក្នុង​របប​វាល​ពិឃាត​គ្រាន់តែ​ជា​រឿង​លេងសើច​ក្រោម​ឥទ្ធិពល​នយោបាយ​នៃ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ បើ​ទោះបី​ជា​គ្មាន​ជំនឿ​លើ​សាលាក្ដី​ក៏​ដោយ​ ប៉ុន្តែ​គេ​ចង់​ឲ្យ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​វែកមុខ​មេខ្លោង​បង្កើត​ខ្មែរ​ក្រហម​ និង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​អស់​ជាង​១,៧​លាន​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​ ៨​ខែ​ ២០​ថ្ងៃ​ ។​ ការ​ដែល​គេ​ចង់​ឲ្យ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​មក​ពី​គេ​ដឹង​ថា​ មេខ្លោង​បង្កើត​ខ្មែរ​ក្រហម​នៅរស់រាន​មាន​ជីវិត​ ហើយ​កំពុង​រក​លេស​គេច​ពី​សំណាញ់​ច្បាប់​យ៉ាង​ស្លន់ស្លោ​ ។​ ដូច្នេះ​ បើ​មាន​ការ​កាត់ទោស​ នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរក្រហម​ គឺ​ នួន ជា​ នឹង​លាតត្រដាង​មុខមាត់​មេខ្លោង​បង្កើត​ខ្មែរ​ក្រហម​ជា​សាធារណៈ​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​អំពើ​ពុករលួយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ ដែល​ក្រុម​សវនកម្ម​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សវនកម្ម​ឯកជន​ម៉ាឡេស៊ី​រកឃើញ​ ហើយ​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ ។​ ដោយ​ហេតុ​ថា​ សាលាក្ដី​មួយ​ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ​យ៉ាង​ស្អុយ​គគ្រុក​ គឺ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​ពិតប្រាកដ​ ដូចជា​ការ​រំពឹង​ទុក​នា​ពេល​កន្លង​មក​នោះ​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​កំពុង​ធ្វើ​ឲ្យ​ការ​ចំណាយ​លុយ​៥៦,៣​លាន​ដុល្លារ​ក្លាយ​ជា​រឿង​ឥត​ប្រយោជន៍​យ៉ាង​ច្បាស់​ក្រឡែត​ ៕ មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គណបក្ស​កឹម សុខា​ ចង់​ក្ស័យ​ធន​ពាក់​កណ្ដាល​ផ្លូវ
  • ទូច ណារ៉ុថ​ : គំរាម​ដក​តំណែង​និង​ផ្ដន្ទាទោស​មន្ត្រី​នគរបាល​ណា​ដែល​ទារ​លុយ​ពី​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឬ​សៀវភៅ​ស្នាក់នៅ
  • មាន​ប្រជាពលរដ្ឋ​ខិលខូច​មក​លួច​កាប់​ព្រៃឈើ​នៅ​ពេល​យប់
    បង្ក្រាប​ក្រុម​ចោរប្លន់​ប្រើ​កាំភ្លើង​ AK​ ដ៏​សកម្ម​ក្នុង​ក្រុង​ភ្នំពេញ​បាន​ម្នាក់

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៣៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • នួន ជា​ : ព្រះករុណា​ក៏ មាន​តួនាទី​សំខាន់​ណាស់​ដែរ​ក្នុង​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រត់​ចូល​ព្រៃ​ម៉ាគី​តស៊ូ
  • បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​ឯករាជ្យ​កំចាត់​អំពើ​ពុករលួយ
  • លោក​ សុន ឆ័យ​ សុំ​ហោ ណាំហុង​ អន្តរាគមន៍​ កុំ​ឲ្យ​ភូមា​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដង្ហែ​ក្បួន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​ទេសរដ្ឋមន្ត្រី​វ៉េង សិរីវុឌ្ឍ​ ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អំពើ​ពុករលួយ​និង​ភាព​មិន​ប្រក្រតី​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ
  • សម រង្ស៊ី​ : យើង​ចង់​លុប​បំបាត់​កាក​សំណល់​កុម្មុយនិស្ត​ដើម្បី​ឲ្យ​កម្ពុជា​បាន​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ

រស្មីកម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤០០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • មេ​សហប្រជាជាតិ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​សម្រេច​ឈប់​ពី​ការងារ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥១៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ :​ បើ​ចិន​១,៣​ពាន់​លាន​នាក់​នោម​ស្រុះ​គ្នា​ វា​នឹង​បង្កើត​ជា​ជំនន់​ធំ​មួយ…

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៦-០៩-២០០៧៖ សុន ឆ័យ: ការ​ធ្វើ​សម្បទាន​របស់​រដ្ឋាភិបាល​ហ៊ុន សែន​ កន្លង​មក​ សុទ្ធ​តែ​ជា​រឿង​ខុសច្បាប់

Posted on Wednesday, 26 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

ខណៈ​ដែល​រដ្ឋសភា​ទើប​បាន​អនុម័ត​រួចរាល់​ទៅ​លើ​សសេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​សម្បទាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ សុន ឆ័យ​ បាន​រំឭក​ឲ្យ​សាធារណជន​ដឹង​ថា​ ការ​ធ្វើ​សម្បទាន​កន្លង​មក​ ដោយ​រដ្ឋាភិបាល​ទៅ​ឲ្យ​ផ្នែក​ឯកជន​ គឺ​សុទ្ធ​សឹង​តែ​ជា​រឿង​ខុសច្បាប់​ទាំងអស់​ ។

សម្រាប់​លោក​ សុន ឆ័យ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ ដែល​បាន​ចាត់ទុក​ថា​ការ​ធ្វើ​សម្បទាន​ របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ សុទ្ធ​សឹង​តែ​ជា​រឿង​ខុសច្បាប់​ ស្ថិត​ត្រង់​ថា​ ការ​ធ្វើ​សម្បទាន​ទាំង​នោះ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ស្ងាត់ៗ​រវាង​ផ្នែក​ឯកជន​ និង​អ្នក​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ក្រោម​អំពើ​ពុករលួយ​ ដោយ​ពុំ​មាន​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​តម្លាភាព​ និង​គិត​គូរ​ពី​អត្ថប្រយោជន៍​របស់​ជាតិ​ឡើយ​ ។

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​បន្ត​លើក​ឡើង​ថា​ មាន​ករណី​ជាច្រើន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ ដោយ​គ្មាន​គោលការណ៍​ត្រឹមត្រូវ​ មិន​បាន​ពិនិត្យ​អំពី​លក្ខខណ្ឌ​ដើម្បី​ធានា​អំពី​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ ចំពោះ​ការ​ផ្ដល់​សម្បទាន​ទាំង​នោះ​ដូចជា​ ការ​កសាង​ផ្លូវ​ ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​ ការ​ធ្វើ​សម្បទាន​ប្រាសាទ​អង្គរវត្ត​ ទៅ​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច​ និង​ព្រលានយន្តហោះ​ជាដើម​ ។
ហើយ​អ្វី​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ជាតិ​ និង​ប្រជាពលរដ្ឋ​នោះ​ គឺ​ការ​ធ្វើ​សម្បទាន​ដីធ្លី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ។

បើ​តាម​លោក​ សុន ឆ័យ​ ឲ្យ​ដឹង​ថា​ ដី​ព្រៃ​របស់​រដ្ឋ​រាប់​លាន​ហិកតា​ ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​សារ​តែ​ការ​ធ្វើ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ដាំ​ដើម​កៅស៊ូ​ ។​ ការ​ធ្វើ​សម្បទាន​បែបនេះ​ មិនមែន​ប៉ះពាល់​ទៅ​លើ​តែ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​សាធារណៈ​ របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ​ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ដីធ្លី​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ ។

ទិដ្ឋភាព​បែបនេះ​ បើ​ផ្អែក​តាម​លោក​ សុន ឆ័យ​ ឲ្យ​ដឹង​ថា​ ពុំ​ធ្លាប់​កើតមាន​នៅ​ក្នុង​ប្រទេស​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ​ទេ​ នៅ​ប្រទេស​គេ​ ការ​ធ្វើ​សម្បទាន​ លុះត្រាតែ​ជា​ករណី​ចាំបាច់​ ហើយ​បាន​ធានា​យ៉ាង​លើសលប់​ ពី​អត្ថប្រយោជន៍​របស់​ជាតិ​ ទើប​បាន​គេ​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ ។
ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា​ រដ្ឋមន្ត្រី​ខ្មែរ​ចូលចិត្ត​ប្រកាន់​ទម្លាប់​អង្គុយ​ធ្វើការ​តែ​ក្នុង​បន្ទប់​ ចាំ​ឲ្យ​ពួក​អ្នក​រកស៊ី​ស្កាត់​មក​ជួប​វិញ​ ។​ ហើយ​ពេល​ខ្លះ​ដោយ​ទទួល​បាន​សំណូក​ពី​ក្រុម​ឈ្មួញ​ទាំង​នោះ​ គឺ​គេ​ធ្មេច​ភ្នែក​ដាក់​គោលការណ៍​ឲ្យ​ដេញ​តាម​ផលប្រយោជន៍​ឈ្មួញ​តែ​ម្ដង​ដែល​របៀប​នេះ​ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ផលប្រយោជន៍​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ។

ជាក់ស្ដែង​ដូចជា​ការ​ធ្វើ​សម្បទាន​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ជា​អំណោយ​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ AZ​ នៃ​ អ៊ឹង ប៊ុនហូវ​ ជាដើម​ ។​ តាម​ពិត​ទៅ​ AZ​ ពុំបាន​ធ្វើ​អ្វី​ដែល​ជា​ការ​កែ​លម្អ​សោភណ្ឌភាព​ផ្លូវ​ប៉ុន្មាន​ទេ​ក្រៅ​តែ​ពី​ការ​បោះ​ទីតាំង​ចាំ​កើប​យក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​នេះ​ តាម​របៀប​ធ្វើ​នំ​អត់​ម្សៅ​នោះ​ ។​ ករណី​នេះ​កន្លង​មក​ ត្រូវ​បាន​ក្រុម​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ និង​ក្រុម​ប្រជាពលរដ្ឋ​ក្រោក​ឡើង​ធ្វើ​ការ​ប្រឆាំង​តវ៉ា​យ៉ាង​ស្រួចស្រាល់​ណាស់​ដែរ​ ហើយ​ការ​តវ៉ា​នោះ​ព្រោះ​តែ​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​ធ្វើ​ដំណើរ​ តាម​រថយន្ត​តាក់ស៊ី​ ហើយ​បើ​គេ​ដាក់​គំនាប​យក​ថ្លៃ​ឆ្លងកាត់​ផ្លូវ​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ទាំងនោះ​ គេ​ក៏​ជម្រិត​តម្លៃ​ពី​អ្នក​ជិះ​ដែរ​ ដែល​ការណ៍​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​ជន​ក្រីក្រ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ។​ ប៉ុន្តែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​ រាល់​ការណ៍​ក្រោក​ឡើង​ធ្វើ​ការ​តវ៉ា​ត្រូវ​ទទួល​រង​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ។

ចំណែក​ការ​ដាក់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​សម្បត្តិ​មរតក​របស់​ដូនតា​ខ្មែរ​គ្រប់រូប​ទៅ​ឲ្យ​មេ​ឈ្មួញ​ សុខ គង់​ នៃ​ក្រុមហ៊ុន​សូគីម៉ិច​ លក់​សំបុត្រ​ប្រមូល​លុយ​ក៏​ដូច្នោះ​ដែរ​ គឺ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​រក្សា​ទុក​សម្បត្តិ​បិតិកភណ្ឌ​របស់​ជាតិ​មួយ​នេះ​ ឲ្យ​នៅ​ជា​របស់​ជាតិ​ ដោយ​មិន​គួរ​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ឈ្មួញ​នាយទុន​ចំហៀវ​ចម្រាញ់​យក​ចំណេញ​តាម​របៀប​ឆៅៗ​ដូច្នេះ​ទេ​ ។

តែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​ ជា​មួយ​នយោបាយ​ធ្វើ​សម្បទាន​ខុសច្បាប់​នេះ​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​តែងតែ​ទាញ​យក​ហេតុផល​មក​បិទ​បាំង​ថា​ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ក្រីក្រ​ ពុំ​មាន​ថវិកា​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​ ។

តាមរយៈ​អំណះអំណាង​ដ៏​សំគិះ​នេះ​ ទ្រព្យ​សម្បត្តិ​សាធារណៈ របស់​រដ្ឋ​ជាច្រើន​ រួម​ទាំង​ព្រះរាជទ្រព្យ​ ដែល​បាន​ការពារ​យ៉ាង​មាំទាំ​ដោយ​ច្បាប់​ខ្លះ​ផង​ ត្រូវ​បាន​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ឈ្មួញ​នាយទុន​ ។​ ក្នុង​ស្ថានភាព​បែប​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​មាត់​ដាច​ខ្លះ​ពិពណ៌នា​ហៅ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា​ ជា​រដ្ឋាភិបាល​លក់​-​ ជួល​ ពោល​គឺ​រដ្ឋាភិបាល​នេះ​ពុំ​មាន​ សមត្ថភាព​អ្វី​នឹង​រក​ចំណូល​ក្រៅ​តែ​ពី​ការ​ចេះ​តែ​លក់​ឬ​ជួល​ នូវ​ទ្រព្យសម្បត្តិ​ដែល​ជា​កេរ្តិ៍តំណែល​របស់​ខ្លួន​ឡើយ​ ។

ទាក់ទង​បញ្ហា​នេះ​ បើ​យោង​តាម​មជ្ឈដ្ឋាន​អ្នក​សង្កេត​ការណ៍​ខ្លះ​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​ច្បាប់​ស្ដីពី​សម្បទាន​ត្រូវ​បាន​សភា​អនុម័ត​យឺតយ៉ាវ​ពេល​បន្តិច​មែន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​តើ​រដ្ឋាភិបាល​ប្រទេស​ខ្មែរ​នឹង​អនុវត្ត​ច្បាប់​ថ្មី​នេះ​បាន​ក្នុង​កម្រិត​ណា​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​អត្ថប្រយោជន៍​របស់​ជាតិ​បើ​ពុំនោះ​ទេ​ ប្រទេស​កម្ពុជា​ទាំង​មូល​ នឹង​ត្រូវ​បាន​ពួក​អ្នក​មាន​អំណាច​ធ្វើ​សម្បទាន​ឲ្យ​ឈ្មួញ​ឯកជន​បន្ត​ទៀត​ជាក់​ជា​មិនខាន​ ៕ ខ្មែរ​ម្ចាស់​ស្រុក​ ៖ ឆ្នាំ​ទី​ ០១​ លេខ​ ៣២​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៣៧​ ថ្ងៃ​ ពុធ​ ទី​ ២៦​ កញ្ញា​ -​ ថ្ងៃ​ អង្គារ​ ទី​ ០២​ តុលា​ ឆ្នាំ​ ២០០៧

  • សមាជិក​ហ៊្វុនស៊ិនប៉ិច​៤១​នាក់​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ថ្នាក់​ដឹកនាំ​ក្នុង​រាជរដ្ឋាភិបាល​ដើម្បី​ប្រាក់ខែ
  • អ្នក​លួច​ភ្លើង​រដ្ឋ​ មាន​ងារ​ជា​ឯកឧត្ដម​ ឧកញ៉ា​ ទើប​មន្ត្រី​អគ្គិសនី​មិន​ហ៊ាន​បង្ក្រាប
    សាំង​គេច​ពន្ធ​នាំចូល​ពី​យួន​ដឹក​តាម​ម៉ូតូ​និង​ទូក​មួយថ្ងៃៗ​រាប់​ម៉ឺន​ រាប់​សែន​លីត្រ

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៤​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​ត្រៀម​តតាំង​ជាមួយ​សាលាក្ដី​ខ្មែរក្រហម
  • សាលា​ដំបូង​ក្រុង​ព្រះសីហនុ​ហៅ​ប៉ូលិស​និង​ប៉េអឹម​មក​ស្បថ​រួមគ្នា​តែ​អ្នក​ខ្លះ​គ្រាន់តែ​ធ្វើ​មាត់​ម្ហបៗ
  • ក្រសួង​មហាផ្ទៃ​ទទួល​ម៉ូតូ​ប៉ូលិស​១០៤​គ្រឿង​ពី​ប្រទេស​ចិន
  • ចាប់​ជនជាតិ​ឥណ្ឌូនេស៊ី​សង្ស័យ​មុខសញ្ញា​ចាក់​ទំលុះ​កង់ឡាន​ប្លន់​អ្នក​បើក​លុយ​ពី​ធនាគារ

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៥១៩​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សកម្មជន​គណបក្ស​នានា​ចំនួន​ជាង​១៤០០​នាក់​មក​រួមរស់​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៣២​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សុន ឆ័យ​ :​ ការ​ធ្វើ​សម្បទាន​របស់​រដ្ឋាភិបាល​ហ៊ុន សែន​ កន្លង​មក​ សុទ្ធតែ​ជា​រឿង​ខុសច្បាប់
  • ដើម្បី​សេរីភាព​បញ្ចេញ​មតិ​ ទ្រង់ ធម្មិកោ​ប្រកាស​លា​ឈប់​ពី​ហ៊្វុនស៊ិនប៉ិច

ខ្មែរ​ មេគង្គ​ ៖ ឆ្នាំ​ទី​ ០៥​ លេខ​ ៣០០​ ថ្ងៃ​ទី​ ២៦​ -​ ២៧​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ជប៉ុន​បាញ់​បង្ហោះ​យាន​ផ្កាយ​រណប​រុករក​ឋាន​ព្រះច័ន្ទ​លើក​ដំបូង​ប្រកប​ដោយ​ជោគជ័យ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥៤​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ប្រធាន​ហ៊្វុនស៊ិនប៉ិច​មិន​ឯកភាព​តាម​សំណើ​ទ្រង់ ធម្មិកោ​ជុំវិញ​ការ​ស្នើ​ឲ្យ​គាំទ្រ​ការ​បញ្ឈប់​សាលាក្ដី​ខ្មែរក្រហម
  • ប្រជាជន​គ្រប់​វ័យ​ត្រូវ​បាន​សិក្សា​រក​ឃើញ​ថា​កង្វះ​ជាតិ​ដែក​និង​វីតាមីន​A
  • មេ​ជ្រូក​ពូជ​៩​ក្បាល​មកពី​ស្រុក​យួន​សមត្ថកិច្ច​ចាប់​ដុត​ទាំង​រស់

មនសិការ​ខ្មែរ​ ៖ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៣​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អៀង សារី​ គំរាម​លាតត្រដាង​ឯកសារ​ប្រសិន​បើ​មាន​ការ​ចាប់ខ្លួន​គាត់

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩៩​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ស្ថានភាព​នយោបាយ​របស់​សម្ដេច​ក្រុមព្រះ​នឹង​ជា​បញ្ហា​ក្ដៅ​ក្នុង​ខែ​តុលា

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៤/២៥-០៩-២០០៧៖ លោកស្រី​ស៊ូជី​សូត្រធម៌​ជាមួយ​ព្រះសង្ឃ​ធ្វើ​បាតុកម្ម

Posted on Monday, 24 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

លោកស្រី​អ៊ួង សានស៊ូជី​ ប្រមុខ​គណបក្ស​ប្រឆាំង​ភូមា​ដែល​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​នោះ​បាន​ចូលរួម​សូត្រធម៌​កាល​ពី​ថ្ងៃ​ទី​២២​ កញ្ញា​ ជាមួយ​ព្រះសង្ឃ​មួយ​ពាន់​អង្គ​ដែល​ប៉ូលិស​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​បាតុកម្ម​កាត់​មុខ​គេហដ្ឋាន​របស់​លោកស្រី​នៅ​ទីក្រុង​រ៉ង់ហ្គូន​ ។

នេះ​ជា​ការ​លេច​មុខ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោកស្រី​ស៊ូជី​ អ្នក​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​ចាប់តាំង​ពី​៤​ឆ្នាំ​មក​ហើយ​ ។​ ព្រះសង្ឃ​ដែល​ដឹកនាំ​ចលនា​បាតុកម្ម​តវ៉ា​ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​១៩​ កញ្ញា​ មក​ប្រឆាំង​នឹង​របប​យោធា​ដែល​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា​ (ភូមា)​ នោះ​បាន​ចូលរួម​ក្នុង​ការ​និមិត្ត​ហែ​ក្បួន​បាតុកម្ម​តាម​ដង​វិថី​មួយ​ចំនួន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ និង​ទីក្រុង​ដទៃៗ​ទៀត​ ។​ នៅ​ក្រុង​រ៉ង់ហ្គូន​ព្រះសង្ឃ​អាច​ឆ្លង​កាត់​របាំង​ការពារ​របស់​ប៉ូលិស​ ហើយ​ទៅ​ឈប់​នៅ​មុខ​ភូមិគ្រឹះ​របស់​លោកស្រី​ស៊ូជី​ដែល​យាម​ការពារ​ដោយ​ប៉ូលិស​ប្រដាប់​ដោយ​ខែល​ចំនួន​២០​នាក់​ ។

ពេល​ព្រះសង្ឃ​ទាំងឡាយ​ស្ថិត​នៅ​មុខ​គេហដ្ឋាន​របស់​លោកស្រី​ស៊ូជី​រយៈពេល​១៥​នាទី​ ហើយ​មាន​ការ​សូត្រ​ធម៌​ ផង​ធ្វើ​ឲ្យ​បាតុករ​ខ្លះ​ស្រក់​ទឹកភ្នែក​ ។​ យោង​តាម​សាក្សី​ទាំងឡាយ​ថា​ ព្រះសង្ឃ​ប្រមាណ​ជា​៥.០០០​អង្គ​ទៀត​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​វិថី​នានា​នៃ​ទីក្រុង​ម៉ាន់ដឺឡៃ​ ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​ប្រឆាំង​នឹង​របប​យោធា​ដែល​កាន់អំណាច​ចាប់តាំង​ពី​ឆ្នាំ​១៩៦២​មក​ ។​ ព្រះ​សង្ឃ​ធ្វើ​បាតុកម្ម​ក៏​អំពាវនាវ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ចូលរួម​ក្នុង​ចលនា​តវ៉ា​ដោយ​សន្តិវិធី​នេះ​ដែរ​ ៕ កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥២​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៥១៧​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សភា​កោះហៅ​ សូរ ឃុន​ ឲ្យ​ទៅ​បំភ្លឺ​រឿង​ ញ៉ឹក កោសល្យ វិទ្យា​ ពុករលួយ​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៣០​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ អំពាវនាវ​ឲ្យ​មាន​ការ​គាប​សង្កត់​របប​យោធា​ភូមា​ ដើម្បី​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ
  • លោក​ សុន ឆ័យ​: ប្រព័ន្ធ​តុលាការ​កម្ពុជា​នៅ​តែ​មាន​អំពើ​ពុករលួយ
  • យឿង សិន​: សម្ពាធ​អាមេរិក​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យួន​ដោះលែង​ ទឹម សាខន​ នៅ​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា
    សម្ដេច​ឪ​មាន​ព្រះបន្ទូល​ថា​ ការ​ជម្លៀស​ប្រជាពលរដ្ឋ​មិនមែន​ជា​ផែនការ​ របស់​ព្រះអង្គ​ទេ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥២​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​ស្រី​ស៊ូជី​សូត្រធម៌​ជាមួយ​ព្រះសង្ឃ​ធ្វើ​បាតុកម្ម

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២២៩​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • បង​ធំ​ទី​២​ទាមទារ​បើក​ពូក​សុំ​អាហារ​ឆ្ងាញ់​និង​ប្ដូរ​ចាន​បង្គន់

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩៧​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២៣​ -​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទូត​ប្រទេស​ធំ​បី​ :​ ការ​ចាប់​ខ្លួន​និង​កាត់ទោស​មេ​ខ្មែរក្រហម​នឹង​មិន​ប៉ះពាល់​ស្ថិរភាព​នយោបាយ
  • នាយក​រដ្ឋមន្ត្រី​ស្នើ​រដ្ឋមន្ត្រី​អប់រំ​និង​សុខាភិបាល​កុំ​ឲ្យ​លក់​អចលនទ្រព្យ
  • រតនគិរី​ទទួល​បាន​ស្ថានីយ​វិទ្យុ​ FM​ ដែល​មាន​កម្លាំង​ផ្សាយ​មួយ​គីឡូវ៉ាត់

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៣១​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គណ​កម្មការ​សិទ្ធិមនុស្ស​អាស៊ី​ ទាមទារ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​ប្រើប្រាស់​ទ័ព​សម្រាប់​ពង្រឹង​អំណាច​នាយក​រដ្ឋមន្ត្រី

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧២​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ : រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​អំណោយ​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩៨​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • មេធាវី​មាន​គំនិត​ស្នើ​ឲ្យ​នួនជា​រស់នៅ​ក្រៅ​ឃុំ
  • ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ខាង​មាន​អ្នក​ជក់​បារី​ច្រើន​ជាងគេ​ក្នុង​តំបន់

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ ទី​ ១៨​​-០៩-២០០៧៖ ​​ព្រះអង្គ​ធម្មិកោ​ចង់​ឲ្យ​សម្ដេច​ហ៊ុន សែន​រំលាយ​សាលាក្ដី​ខ្មែរក្រហម

Posted on Tuesday, 18 September 2007. Filed under: សប្ដាហ៍ទី ៤៦៤ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៤

ភ្នំពេញ​ : ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ បាន​ស្នើ​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ពិនិត្យ​លទ្ធភាព​ដើម្បី​បញ្ចប់​សាលាក្ដី​ខ្មែរ​ក្រហម​ ដោយ​លើក​ហេតុផល​ថា​ សាលាក្ដី​កូន​កាត់​មួយ​នេះ​ មិន​អាច​ស្វែងរក​យុត្តិធម៌​បាន​ទេ​ ប៉ុន្តែ​វា​នឹង​បង្ក​ជា​ចលាចល​នយោបាយ​ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួបប្រទះ​អស្ថិរភាព​ ព្រមទាំង​លែង​មាន​សន្តិភាព​ ។

តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ២០០៧​ ដែល​ផ្ញើ​ទៅ​កាន់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រះអង្គម្ចាស់ ធម្មិកោ​ បាន​មាន​បន្ទូល​ថា​ ព្រះ​មហាវរក្សត្រ​ បាន​ប្រកាស​ជា​ច្រើន​ដង​ថា​គ្មាន​ជំនឿ​ទៅលើ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ថា​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រួម​ជាតិ​ទូទាំង​ប្រទេស​បាន​ឡើយ​ ។​ ព្រះអង្គ​ខ្លួន​ឯង​ (ធម្មិកោ)​ ក៏​គ្មាន​សង្ឃឹម​បាន​ទទួល​យុត្តិធម៌​ពី​សាលាក្ដី​កាត់ទោស​ខ្មែរ​ក្រហម​នេះ​ដែរ​ ។​ ផ្ទុយ​ទៅវិញ​ឈរ​លើ​ប្រតិកម្ម​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​ ព្រះអង្គ​សង្កេត​ឃើញ​ថា​ មាន​ជន​ឱកាស​និយម​មួយ​ចំនួន​យក​ទុក្ខ​របស់​ជាតិ​យើង​ធ្វើ​អាជីវកម្ម​នយោបាយ​ ។​ ព្រះអង្គ​បាន​មាន​បន្ទូល​បន្ត​ទៀត​ថា​ «តទៅ​មុខ​ទៀត​ខ្ញុំ​ជឿជាក់​ថា​ អង្គ​ជំនុំ​ជម្រះ​នេះ​នឹង​បង្កើត​បញ្ហា​ចលាចល​នយោបាយ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​បាត់បង់​នូវ​សន្តិភាព​ស្ថិរភាព​ពុំខាន​នា​ពេល​ខាងមុខ»​ ។​ ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ទៀត​ថា​ «ខ្ញុំ​មាន​កិត្តិយស​ធ្វើ​ពាក្យ​មួយ​ច្បាប់​គោរព​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​នូវ​លទ្ធភាព​បញ្ចប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ត្រឹម​ស្ថានការណ៍​នេះ»​ ។

លោក​រាជ សម្បត្តិ​ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា​ យើង​បាន​ឃើញ​ហើយ​លិខិត​ដែល​ព្រះអង្គម្ចាស់​ធម្មិកោ​បាន​ផ្ញើ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ «អ្វី​ដែល​ព្រះអង្គ​បាន​លើក​ឡើង​នៅក្នុង​លិខិត​ជា​ការ​បញ្ចេញមតិ​យោបល់​ ។​ យើង​មិន​ធ្វើ​ការ​អធិប្បាយ​ទៅលើ​ការ​បញ្ចេញមតិ​យោបល់​ទេ»​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី​លោក​គូស​បញ្ជាក់​ថា​ គោលបំណង​របស់​សាលាក្ដី​ខ្មែរក្រហម​ គឺ​ស្វែងរក​យុត្តិធម៌​ ។​ សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សហប្រជាជាតិ​ និង​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ ។

ចំណែក​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​និយាយ​ថា​ «រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​នឹង​បិទ​សាលាក្ដី​នេះ​ទេ»​ ។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ សាលាក្ដី​ខ្មែរក្រហម​មិន​មាន​ខុស​អ្វី​ទេ​ ។​ ប៉ុន្តែ​បុគ្គល​ជនបរទេស​ទេ​ដែល​និយាយ​ខុស​ ហើយ​មិនមែន​ជា​សម្ដី​របស់​ចៅក្រម​ឡើយ​ ។​ ដូច្នេះ​សាលាក្ដី​នឹង​បន្ត​ដើរ​ទៅមុខ​ទៀត​ ។​ លោក​និយាយ​ថា​ «រាជរដ្ឋាភិបាល​មាន​ជំហរ​ប្ដេជ្ញា​កាត់ទោស​មេ​ខ្មែរ​ក្រហម»​ ។

ទោះជា​យ៉ាងនេះ​ក្ដី​ លោក​បាន​បង្ហាញ​មន្ទិល​សង្ស័យ​ចំពោះ​ខាង​សហប្រជាជាតិ​នៅក្នុង​ដំណើរការ​សាលាក្ដី​នេះ​ ដោយ​លើក​ឡើង​ថា​ គេ​ចេះ​តែ​លើក​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ដូចជា​ថ្លៃ​ប្រាក់​ចុះ​ឈ្មោះ​របស់​មេធាវី​ហើយ​ឥឡូវ​ព្រះមហាវរក្សត្រ​ ។​ លោក​បាន​ចោទសួរ​ថា​ តើ​គេ​មាន​បំណង​អ្វី​មួយ​ ?

បើ​យោង​ទៅតាម​មាត្រា​៤៦​ នៃ​ច្បាប់​ស្ដីពីការ​បង្កើត​សាលាក្ដី​ខ្មែរក្រហម​ ក្នុង​ករណី​ដែល​ចៅក្រម​និង​ព្រះរាជអាជ្ញា​បរទេស​ដក​ខ្លួន​ថយ​ កម្ពុជា​អាច​អញ្ជើញ​ចៅក្រម​មកពី​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ ឬ​ក៏​ឥស្សរជន​ច្បាប់​បរទេស​ដទៃ​ទៀត​ ។​ ប៉ុន្តែ​នៅក្នុង​ករណី​ដែល​គ្មាន​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​បរទេស​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អាច​ជ្រើសតាំង​ចៅក្រម​ជម្រះក្ដី​ឬ​ក្រុមប្រឹក្សា​អង្កេត​ឬ​ព្រះរាជ​អាជ្ញា​ខ្មែរ​ជំនួស​ ។

ភាព​ចម្រូងចម្រាស​ទាក់ទង​ទៅ​នឹង​សាលាក្ដី​ខ្មែរក្រហម​ កើត​មាន​បន្ទាប់​ពី​លោក​ផិតធ័រ ហ្វូសធ័រ​ អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​សហប្រជាជាតិ​ បាន​លើកឡើង​ពី​លទ្ធភាព​ដែល​ថា​ សាលាក្ដី​ខ្មែរក្រហម​អាច​នឹង​កោះ​យាង​ព្រះមហាវរក្សត្រ​ បើសិន​ជា​ចៅក្រម​និង​ព្រះរាជអាជ្ញា​សាលាក្ដី​យល់ឃើញ​ថា​ជា​ការ​ចាំបាច់​ ។​ ក្រោយ​មក​ក៏​មាន​មតិ​មួយ​ចំនួន​តូច​ ដោយ​រួមទាំង​លោក​ឡៅ ម៉ុងហៃ​ផង​ ចង់​ឲ្យ​មាន​ការ​ដក​អភ័យឯកសិទ្ធិ​ព្រះមហាវរក្សត្រ​ដើម្បី​បើកផ្លូវ​ដល់​ការ​យាង​ព្រះអង្គ​ទៅកាន់​សាលាក្ដី​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩២​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ២៧១៦​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​អំពាវនាវ​ឲ្យ​បញ្ចប់​សាលាក្ដី​ខ្មែរក្រហម​ អង្គ​ជំនុំ​ជំរះ​នឹង​បង្កើត​ចលាចល​នយោបាយ​នៅ​កម្ពុជា
  • ក្រចេះ​ : ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​និង​ប៉ូលិស​ខេត្ត​ចាប់​ក្បូន​ឈើ​ជិត​១០០០m3 ​ ពេល​មេព្រៃ​ដោះលែង

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ២៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់ ធម្មិកោ​ ទាមទារ​ឲ្យ​ ហ៊ុន សែន​ លុបចោល​សាលាក្ដី​ខ្មែរក្រហម
  • អំណាច​លុយ​របស់​ក្រុមហ៊ុន​ 7NG​ ធ្វើ​ឲ្យ​ម្ដាយ​ជាប់គុក​ចោល​កូន​បី​ទទឹង​តុលាការ​បន្ត​ចោទប្រកាន់​អ្នកភូមិ​ចំនួន​៦៧​នាក់

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​សុំ​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​បិទ​សាលាក្ដី​ខ្មែរក្រហម
  • សហគមន៍​អឺរ៉ុប​នឹង​ចូលរួម​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​នៅ​កម្ពុជា
  • អភិបាលរង​ក្រុងភ្នំពេញ​មួយ​រូប​លាលែង​ដោយ​ស្ងាត់ស្ងៀម
  • អាមេរិក​ចាប់ខ្លួន​ក្រុម​បាតុករ​១៦០​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គ.ជ.ប​ អំពាវនាវ​ជា​សាធារណៈ​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥​ កញ្ញា​ ដល់​ថ្ងៃ​២០​តុលា
  • បញ្ជូន​គ្រោង​អដ្ឋិធាតុ​សង្ស័យ​កងទ័ព​អាមេរិក​ទៅកាន់​ប្រទេស​វិញ​បន្ទាប់​ពី​រក​ឃើញ​នៅ​ខណ្ឌ​ព្រៃនប់

រស្មី​កម្ពុជា​ ៖ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩២​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ព្រះអង្គ​ធម្មិកោ​ ចង់​ឲ្យ​សម្ដេច​ហ៊ុន សែន​រំលាយ​សាលាក្ដី​ខ្មែរក្រហម
  • កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​ម៉ូត​សក់​នៅ​ជប៉ុន
  • យន្តហោះ​ថៃ​ធ្លាក់​នៅ​ភូកេត​សម្លាប់​មនុស្ស​៩០​នាក់

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​ស្នើ​ហ៊ុន សែន​រំសាយ​សាលាក្ដី​ខ្មែរក្រហម

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ១៧​​-០៩-២០០៧៖ ​​IMF:​ ប្រេង​កម្ពុជា​មាន​តម្លៃ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ

Posted on Monday, 17 September 2007. Filed under: សប្ដាហ៍ទី ៤៦៤ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៤

នៅ​ឆ្នាំ​២០២១​ កម្ពុជា​អាច​ទទួល​លុយ​ចំណូល​ពី​ប្រេង​១,៧​លាន​ដុល្លារ​ដោយ​កើន​ឡើង​ពី​១៧៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១
ភ្នំពេញ​ ៖​ របាយការណ៍​មួយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​ បាន​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ចំណូល​ពី​ប្រេង​រហូត​ដល់​១,៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២១​ ។

របាយការណ៍​ខែ​សីហា​ ២០០៧​ជាង​៧០​ទំព័រ​ ដែល​កាសែត​រស្មី​កម្ពុជា​បាន​ទទួល​ក្នុង​សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹងថា​ការរុករក​ប្រេង​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​មាន​ធនធាន​ប្រេង​និង​ឧស្ម័ន​នៅក្នុង​សមុទ្រ​ដោយ​រាប់​ទាំង​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ​ផង​ ។​ ការ​ផលិត​ប្រេង​អាច​បង្កើន​ប្រាក់​ចំណូល​ជាតិ​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​ផ្ដល់​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ការ​ចំណាយ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ព្រមទាំង​សម្រាប់​ការ​សន្សំទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ ។​ របាយការណ៍​នោះ​បាន​និយាយ​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​ឆេវរ៉ុន​ (Chevron)​ របស់​អាមេរិក​ដែល​ទទួល​សិទ្ធិ​រុករក​ប្រេង​នៅក្នុង​ឆ្នាំ​២០០៦​ ខណៈ​ដែល​ខួង​មាន​ប័ណ្ណ​អនុញ្ញាត​សម្រាប់​ការ​រុករក​ប្រេង​ចំនួន​៧​ប្លុក​នៅក្នុង​ដែន​ទឹក​ប្រទេស​កម្ពុជា​ ។​ ប៉ុន្តែ​មិនមាន​ការ​ខួង​រុករក​ប្រេង​នៅក្នុង​តំបន់​ត្រួត​ស៊ីគ្នា​ទេ​ ។​ ក្រុមហ៊ុន​អាមេរិក​នេះ​ មិនទាន់​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ខួង​រុករក​ប្រេង​នា​ពេល​ថ្មីៗ​នេះ​ទេ​ ។​ ទោះ​យ៉ាង​នេះ​ក្ដី​ របាយការណ៍​ IMF​ បាន​និយាយ​ថា​ តាម​ការ​ចង្អុល​បង្ហាញ​ពី​មុន​មក​ កម្ពុជា​មាន​ធនធាន​ប្រេង​រហូត​ដល់​ទៅ​៧០០​លាន​បារ៉ែល​ (មួយ​បារ៉ែល​ស្មើ​នឹង​១១៧,៣៤​លីត្រ)​ ។​ របាយការណ៍​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​ ប៉ុន្តែ​ដរាបណា​ ក្រុមហ៊ុន​ឆេវរ៉ុន​មិនទាន់​បាន​បង្ហាញ​ថា​ តើ​នៅ​ពេលណា​ការ​ផលិត​នឹង​អាច​ចាប់ផ្ដើម​បាន​នោះ​ គេ​មាន​ការ​លំបាក​នៅក្នុង​ការ​ប៉ាន់ស្មាន​បាន​រឹងមាំ​ទាក់ទង​ទៅ​នឹង​បរិមាណ​ប្រេង​ដែល​គេ​អាច​ជីករក​បាន​ ។

របាយការណ៍​ IMF​ បាន​ធ្វើការ​ប៉ាន់ស្មាន​ជា​មូលដ្ឋាន​ថា​ ប្រាក់​ចំណូល​រដ្ឋាភិបាល​បាន​មក​ពី​ប្រេង​នឹង​កើនឡើង​ជា​បណ្ដើរៗ​ពី​ចំនួន​ប្រហែល​១៧៤​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១១​ រហូត​ដល់​កម្រិត​អប្បរមា​១.៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១​ ហើយ​បន្ទាប់​មក​ប្រាក់​ចំណូល​ប្រេង​នេះ​នឹង​ចាប់ផ្ដើម​ធ្លាក់​ចុះ​មកវិញ​ ។

តាម​ការ​ប៉ាន់ស្មាន​នៅក្នុង​សេណារីយ៉ូ​ដែល​បង្ហាញ​អំពី​ផល​ដែល​កើត​មាន​មក​ពី​វិស័យ​ប្រេង​ក្នុង​កម្រិត​បរិមាណ​ជា​មធ្យម​ IMF​ បាន​និយាយ​ថា​ប្រេង​អាច​នឹង​រក​បាន​ចំនួន​៥០០​លាន​បារ៉ែល​ ហើយ​តាម​តម្លៃ​ប្រេង​ពិភពលោក​ដែល​ចេះ​តែ​បន្ត​កើនឡើង​ ប្រេង​ទាំងនោះ​មាន​តម្លៃ​ជា​ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ​ ។​ IMF​ បាន​និយាយ​ថា​សេណារីយ៉ូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ខាង​នយោបាយ​ទាក់ទង​ទៅ​នឹង​វិស័យ​ប្រេង​ហើយ​វា​មិន​មាន​បំណង​ប៉ាន់ស្មាន​ទៅ​លើ​វិស័យ​ប្រេង​កម្ពុជា​ឡើយ​។​ IMF​ បាន​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ថា​ បទពិសោធន៍​នៅ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​ដទៃ​ទៀត​បង្ហាញ​ថា​ ក្ដី​សង្ឃឹម​នៃ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផលិត​ប្រេង​គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​បាន​ល្អ​ និង​ស្ថាប័ន​ប្រកបដោយ​ ប្រសិទ្ធភាព​ ។​ «បណ្ដាសា​ប្រេង»​ អាច​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្សោយ​និង​ស្ថាប័ន​ទន់​ខ្សោយ​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩១​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៦​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សាំង​គេច​ពន្ធ​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​លើ​ផ្លូវជាតិ​លេខ​ 6A

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៦​ ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ពិធី​ដុត​បំផ្លាញ​អាវុធ​ចំនួន​៦.៦១៣​ដើម​នៅក្នុង​ខេត្ត​បាត់ដំបង
  • ទឹក​ជំនន់​នៅ​បង់ក្លាដែស​ស្លាប់​ជាង​១.០០០​នាក់​ហើយ

មាតុភូមិ​ ៖​ ឆ្នាំ​ទី​ ៥១​ លេខ​ ៦៥៩​ ថ្ងៃ​ ចន្ទ​ -​ សៅរ៍​ ទី​ ១៧​ -​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • រដ្ឋាភិបាល​នឹង​ប្រគល់​ផ្លូវ​ដែក​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​រកស៊ី

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៦៥​ ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ប្រធាន​សមាគម​យួន​អះអាង​ថា​មាន​យួន​៥០​ភាគរយ​ទទួល​បាន​ការរស់នៅ​ស្របច្បាប់​ក្នុង​ស្រុក​ខ្មែរ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩១​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • IMF: ប្រេង​កម្ពុជា​មាន​តម្លៃ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ
  • នារី​ដែល​អារក​សម្លាប់​ដៃគូ​នៅ​ផ្ទះ​សំណាក់​ប្លន់​យក​ម៉ូតូ​នៅ​សៀមរាប​ចាប់​បាន​នៅ​កំពង់ធំ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៦​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • កាស៊ីណូ​នៅ​បាវិត​តម្រូវ​ឲ្យ​អ្នក​បំរើ​ជា​ស្ត្រី​ស្លៀកពាក់​បែប​យួន
  • ហេង ពៅ​ទទួល​ប្រាក់​៣​លាន​រៀល​ពី​កូន​ស្រី​សំរាប់​ចាយវាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស

វត្តភ្នំ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១៣៤១​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ១៧​ -​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • NICFEC​ សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​ចែក​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​មុន​ថ្ងៃ​១៥​កញ្ញា​២០០៧

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សៅរ៍​ ទី​ ១៥​ កញ្ញា​ ២០០៧​៖​​​​ មូរ សុខហួរ​ ចាប់​ក្រមុំ​ស្ទាវ​ឲ្យ​គោរព​ច្បាប់​ចរាចរ​ផ្លូវ​គោក​ថ្មី

Posted on Saturday, 15 September 2007. Filed under: សប្ដាហ៍ទី ៤៦៣ |


កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ០៩ លេខ​ ៤៦៣

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម​ ដោយ​រថយន្ត​កូរ៉ូឡា​ពណ៌​ផ្ទៃមេឃ​ខ្ចី​ ពាក់​ផ្លាក​លេខ​ ឆ.៣៣២៤​ ភ.ព.២​ ដែល​មាន​អ្នក​បើកបរ​ជា​ក្រមុំ​ស្ទាវ​បាន​ប៉ះទង្គិច​គ្នា​នៅ​ក្បែរ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ជាមួយ​រថយន្ត​របស់​លោកស្រី​មូរ សុខហួរ​ អគ្គ​លេខាធិការរង​គណបក្ស​សម រង្ស៊ី​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ​ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​ នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​១៤​ កញ្ញា​ ឆ្នាំ​២០០៧​នៅ​ចំណុច​ផ្លូវ​នរោត្ដម​ ក្បែរ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដោយ​រថយន្ត​កូរ៉ូឡា​បាន​បើក​បុក​ពី​ខាង​ក្រោយ​រថយន្ត​កាំរី​របស់​លោកស្រី​មូរ សុខហួរ​ ហើយ​មិន​បាន​ចុះ​ពិនិត្យ​មើល​ខុសត្រូវ​អ្វី​ទេ​ រថយន្ត​កូរ៉ូឡា​នោះ​បាន​បង្កើន​ល្បឿន​យ៉ាង​លឿន​សំដៅ​គេចខ្លួន​ទៅ​រង្វង់​មូល​វិមានឯករាជ្យ​ ។​ ប៉ុន្តែ​ភ្លើង​ស្ដុប​នៅ​ក្បែរ​ក្រសួង​អប់រំ​ជិត​កន្លែង​កើតហេតុ​ចេញ​ភ្លើង​ក្រហម​ ក្រមុំ​ស្ទាវ​រួបនោះ​ ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​បំរុង​បើក​គេច​ទៅ​កាន់​វិមានឯករាជ្យ​ គឺ​ប៊ីស​ប៉ះ​នឹង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ភ្លើង​ស្ដុប​ថែម​ទៀត​ផង​ ។​ ឃើញ​ហេតុការណ៍​ដូច្នោះ​លោកស្រី​សុខហួរ​ ក៏ បាន​បញ្ជា​ឲ្យ​អ្នក​បើកបរ​រថយន្ត​របស់​អ្នកស្រី​បន្ថែម​ល្បឿន​ ដើម្បី​ឃាត់ខ្លួន​ស្ត្រី​រូបនោះ​ ។​ ស្រាប់​តែ​មក​ដល់​ចំណុច​មុខ​ផ្ទះ​លោក​ស ខេង​ ក៏​មាន​រថយន្ត​ឆ្លងកាត់​ផ្លូវ​ អ្នក​បើកបរ​រថយន្ត​កូរ៉ូឡា​បាន​ឈប់​ ពេល​នោះ​រថយន្ត​លោក​ស្រី​មូរ សុខហួរ​ក៏​តាម​មក​ទាន់​ហើយ​ បាន​ដកហូត​សោ​ពី​ក្រមុំ​នោះ​ប្រគល់​ឲ្យ​ប៉ូលិស​ចរាចរ​ ។

ប៉ូលិស​ក៏​បាន​ហុច​សោ​បញ្ជា​ឲ្យ​ក្រមុំ​ស្ទាវ​ បើក​ទៅ​ចត​នៅ​ក្រោម​ម្លប់​ឈើ​ដើម្បី​ដោះស្រាយ​ ។​ ប៉ុន្តែ​ក្មេង​ស្រី​រូបនោះ​ មិន​ព្រម​ស្ដាប់​បញ្ឆេះ​រថយន្ត​ហើយ​បើក​គេចខ្លួន​ម្ដង​ទៀត​ ។​ ប៉ូលិស​ក៏​បញ្ជា​តាម​អាយកូម​ស្ទាក់​ចាប់​បាន​រថយន្ត​កូរ៉ូឡា​ ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នៅ​ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ពេទ្យ​ចិន​ ។

លោកស្រី​មូរ សុខហួរ​ បាន​ប្រាប់​ភ្នាក់ងារ​ស្រឡាញ់​ខ្មែរ​កាល​ពី​ព្រឹក​ម្សិល​ នៅ​កន្លែង​ឃាត់​រថយន្ត​ថា​ ក្មេង​ស្រី​នោះ​បាន​ទូរស័ព្ទ​ហៅ​ពូ​មក​ចរចា​ ប៉ុន្តែ​លោក​ស្រី​មិនព្រម​ដោយសារ​អ្នក​ទាំងនោះ​ប្រើ​ពាក្យ​សម្ដី​មិន​ពិរោះ​ មក​លើ​អ្នកស្រី​ ក្រោយ​មក​លោក​ស្រី​ក៏​បាន​ហៅ​ប៉ូលិស​មក​ជួយ​ធ្វើ​អន្តរាគមន៍​ ហើយ​នៅ​តែ​ក្មេង​ស្រី​នោះ​ព្យាយាម​បើក​រថយន្ត​គេច​ទៀត​ ។​ លោក​ស្រី​បន្ត​ថា​លោក​ស្រី​មិន​ចង់​បាន​សំណង​អ្វី​ទេ​ គឺ​គ្រាន់តែ​យក​ច្បាប់​ចរាចរ​ ដែល​ទើប​អនុម័ត​ហើយ​ថ្មីៗ​មក​អនុវត្ត​តែ​ប៉ុណ្ណោះ​ថា​តើ​មាត្រា​ណា​ ដែល​ចែង​ថា​បើក​រថយន្ត​បុក​គេ​ហើយ​រត់​គេច​យក​មាត្រា​នោះ​ មក​អនុវត្ត​ទៅ​បាន​ហើយ​ ។​ លោក​ស្រី​បន្ថែម​ថា​បើ​វា​ប៉ះ​ទៅ​ហើយ​មិន​អី​ទេ​ គ្រាន់តែ​ធ្វើ​ការ​សុំទោស​គ្នា​ទៅ​បាន​ហើយ​ តែ​នេះ​មិនមែន​អញ្ចឹង​ទេ​ក្មេង​ស្រី​នោះ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​ហើយ​ព្យាយាម​បើក​គេច​ពីរ​ដង​ នៅ​មុខ​ប៉ូលិស​ចរាចរ​ដែល​នេះ​លោក​ស្រី​ថា​ ជា​ការ​រំលោភ​ច្បាប់​យ៉ាង​កំរោល​ ។

សមត្ថកិច្ច​ប៉ូលិស​ ប្រចាំ​គោលដៅ​ស្ដុប​ពេទ្យចិន​ បាន​ឃាត់​រថយន្ត​ទាំង​ពីរ​ និង​បាន​បញ្ជូន​ទៅ​ការិយាល័យ​ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ ។

សូម​បញ្ជាក់​ថា​ ច្បាប់​ចរាចរ​ផ្លូវ​គោក​ថ្មី​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួចរាល់​ជា​ស្ថាពរ​ហើយ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ និង​ពិន័យ​ជន​ខិលខូច​ណា​ ដែល​មិន​គោរព​ច្បាប់​ ។​ ច្បាប់​ចរាចរ​ថ្មី​នេះ​ ក៏​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ នៅ​ប្រទេស​កម្ពុជា​ដែរ​ ។​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ឲ្យ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​នោះ​គេ​មិន​ទាន់​ហ៊ាន​អះអាង​នៅ​ឡើយ​ ៕​ ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៥​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ២៧១៥​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គយ​ កាំ​កុងត្រូល​ ពិនិត្យ​ឃើញ​កំទេច​ក្រណាត់​ ពេល​បើក​កុងតឺន័រ​ឃើញ​សុទ្ធតែ​ឈើ​ប្រណិត​ប្រុង​នាំចេញ


ដើម​អម្ពិល​ ៖ ឆ្នាំ​ទី​ ០២​ លេខ​ ៣៥​ ថ្ងៃ​ ពុធ​ ទី​ ១២​ -​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ កញ្ញា​ ឆ្នាំ​ ២០០៧

  • បក្ស​ប្រឆាំង​ ថា​ ច្បាប់​ស្ដីពី​សម្បទាន​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ​និង​ការ​រំលោភ​ដី​ធ្លី​កាន់តែ​ច្រើន
  • វេទិកា​សាធារណៈ​អត់​ច្បាប់​នៅ​រតនគីរី​ត្រូវ​អាជ្ញាធរ​ហាមឃាត់
  • ឈើ​ប្រណិត​ ៥​ កុងតឺន័រ​លោតឆ័ត្រ​ចេញ​តាម​ផែ​ស្ងួត​ CWT​ ជាប់​អន្ទាក់​នៅ​ផែ​ក្រុងព្រះសីហនុ


កម្ពុជា​ថ្មី​ ៖ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៥​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ឧត្ដម​ស្នងការ​ UN​ ចង់​ទៅ​សួរសុខទុក្ខ​ហេង ពៅ​ ព្រោះ​ឮ​ថា​គេ​ធ្វើ​ទារុណកម្ម​គាត់​ក្នុង​គុក
  • CMAC​ ត្រូវការ​ថវិកា​ចំនួន​១១​លាន​ដុល្លារ​អាមេរិក​សំរាប់​ដំណើរ​ការ​ដោះ​មីន​នៅ​កម្ពុជា
  • ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ផ្ទះសំណាក់​ត្រូវ​ស្រី​ស្នេហ៍​អារ.ក​ ប្រល័យ​ជីវិត
  • លោក​ស្រី​ម៉េហ្គាវ៉ាទី ស៊ូកាណូពូទ្រី​ ស្វែងរក​តំណែង​ប្រធានាធិបតី​ម្ដងទៀត


កោះ​សន្តិភាព​ ៖ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៥​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ១៥​ -​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គ.ជ.ប​ ស្វែងរក​ការ​គាំទ្រ​ អំពាវនាវ​គណបក្ស​ដែល​ចុះ​បញ្ជី​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​សង្កេត


មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៦៤​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ១៥​ -​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ :​ យើង​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​មួយ​យ៉ាង​ធំ​ដើម្បី​ឲ្យ​អ្នក​ស្នេហា​ជាតិ​ទាំងអស់​អាច​ធ្វើការ​ជាមួយ​គ្នា​បាន


រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩០​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ប្រថុយ​នឹង​ការ​បាត់បង់​ការ​គាំទ្រ​ពី​គ្រូបង្រៀន​និង​កម្មករ
  • គណបក្ស​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​រក​ជំនួយ​សម្រាប់​ការ​ចំណាយ​លើ​ប័ណ្ណ​បើកបរ​និង​ស្លាក​លេខ​ម៉ូតូ​ជូន​ប្រជាពលរដ្ឋ


សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៣៩​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សុន ឆ័យ​ អះអាង​ថា​យួន​នៅ​កម្ពុជា​ប្រហែល​២​លាន​នាក់


ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៥​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • មូរ សុខហួរ​ ចាប់​ក្រមុំ​ស្ទាវ​ឲ្យ​គោរព​ច្បាប់​ចរាចរ​ផ្លូវ​គោក​ថ្មី
  • សម រង្ស៊ី​ស្នើ​ហ៊ុន សែន​ឲ្យ​ក្លាហាន​ដូច​លោក​អាបេ​ដែល​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជាភាសា​អង់គ្លេស​ ។
* ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ១៤​ កញ្ញា​ ២០០៧​៖​​ កម្មករ​រោងចក្រ​តុងហ្គា​ប្រមាណ​៦០០​នាក់​ធ្វើ​កូដកម្ម​នៅ​មុខ​រដ្ឋសភា

Posted on Friday, 14 September 2007. Filed under: សប្ដាហ៍ទី ៤៦៣ |


កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ០៩ លេខ​ ៤៦៣

ភ្នំពេញ​ : កាល​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ មាន​កម្មករ​រោងចក្រ​តុងហ្គា​ប្រមាណ​៦០០​នាក់​ស្ថិត​ក្នុង​ភូមិ​ព្រៃល្វា​ សង្កាត់​ចោមចៅ​ ខ័ណ្ឌ​ដង្កោ​បាន​ដង្ហែ​ក្បួន​កូដកម្ម​មក​ដល់​មុខ​រដ្ឋសភា​បន្ទាប់​ពី​ពួក​គេ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​១៤​ថ្ងៃ​ចាប់តាំង​ពី​ចុង​ខែ​សីហា​ រហូត​មក​ដល់​ជិត​ពាក់​កណ្ដាល​ខែ​កញ្ញា​មិន​ទាន់​រក​ដំណោះ​ស្រាយ​ចេញ​នៅ​ឡើយ​ ។

កម្មការិនី​ណុប សុភាព​ដែល​ធ្វើការ​នៅ​រោងចក្រ​តុងហ្គា​តាំង​ពី​ឆ្នាំ​១៩៩៩​មក​នោះ​បាន​រៀបរាប់​ថា​ អ្វី​ដែល​ពួក​នាង​មក​តវ៉ា​នៅ​មុខ​រដ្ឋសភា​នេះ​ដើម្បី​ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​សម្ដេច​ហេង សំរិន​និង​សម្ដេច​ហ៊ុន សែន​ ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ព្រម​ទទួល​យក​តំណាង​២៥​នាក់​ចូល​ធ្វើការ​វិញ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ នាង​និង​កម្មករ​ឯទៀត​សូម​កុំ​ឲ្យ​រោងចក្រ​កាត់​ប្រាក់​វិភាគទាន​ចំនួន​១០០០​រៀល​ពី​កម្មករ​យក​ទៅ​ឲ្យ​សហជីព​មុន​ដែល​មិន​បំរើ​ផល​ប្រយោជន៍​ដល់​កម្មករ​ ។

កិច្ចការ​ចរចា​កាល​ពី​ថ្ងៃ​មុន​ថៅកែ​រោងចក្រ​ព្រម​ទទួល​យក​តំណាង​កម្មករ​២៥​រូប​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ ប៉ុន្តែ​បញ្ឈរ​ជើង​និង​ដាក់​កំលាំង​សន្តិសុខ​យាម​អ្នក​តំណាង​ទាំង​២៥​រូប​នោះ​ទៀត​ផង​ ។

សំរែក​កងរំពង​ដង្ហោយ​ហៅ​រក​សម្ដេច​ប្រធាន​រដ្ឋសភា​និង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រមទាំង​នៅ​ដៃ​កូដករ​មាន​កាន់​រូបថត​សម្ដេច​នាយក​រដ្ឋមន្ត្រី​ទៀត​ផង​ ។​ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​មាន​កង​កំលាំង​ប្រដាប់​ដោយ​អាវុធ​ខែល​ដំបង​ឆក់​ជាង​១០០​នាក់​បាន​ឈរ​ត្រៀបត្រា​នៅ​ពី​មុខ​រដ្ឋសភា​ដើម្បី​ជួយ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​របៀប​រៀបរយ​ ។

លោក​ផាន សុផាត​ ជា​អនុប្រធាន​សហជីព​កម្មករ​បាន​លើក​ឡើង​ថា​ចំណុច​សំខាន់​របស់​ក្រុម​កម្មករ​យើង​ចង់​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​ទាំង​២៥​រូប​ចូល​ធ្វើការ​វិញ​ ។​ សុផាត​ក៏​បាន​រិះគន់​ផង​ដែរ​ដល់​ក្រសួង​ការងារ​ថា​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ហើយ​ប្រើ​សំពាធ​មក​លើ​ក្រុម​ចរចា​របស់​ពួក​គេ​ ។​ នេះ​ស្ដែង​ឲ្យ​ឃើញ​ថា​ក្រសួង​ការងារ​មាន​ភាព​លំអៀង​ទៅ​រក​ភាគី​រោងចក្រ​ ។

លោក​អ៊ុំ មៀន​ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា​យន្តការ​ដោះស្រាយ​របស់​ក្រសួង​គឺ​យើង​ដោះស្រាយ​នៅ​នឹង​កន្លែង​ ប្រសិន​បើ​មិន​បាន​ស្រុះស្រួល​គ្នា​ទេ​នោះ​គឺ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ ។​ ចំណែក​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ចេញ​បញ្ជា​អារ​កាត់​ដើម្បី​ឲ្យ​ភាគី​ទាំង​២​ត្រូវ​រ៉ូវ​គ្នា​ ។​ ប៉ុន្តែ​បើ​ភាគី​ណាមួយ​មិន​សុខចិត្ត​ទេ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​បាន​ ។

លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​បាន​ចង្អុល​បង្ហាញ​ថា​ដោយសារ​ក្រសួង​ការងារ​លោក​មិន​បាន​ប្រមើល​មើល​អំពី​ការ​អនុវត្តន៍​ច្បាប់​របស់​និយោជក​ដែល​មាន​ការ​គាបសង្កត់​មក​លើ​កម្មករ​ទេ​ ដូច្នោះ​ហើយ​ការ​មិន​យក​ច្បាប់​មក​អនុវត្ត​ទេ​នោះ​ ហើយ​បែរ​ជា​យក​ការ​យោគយល់​ធ្វើ​ជា​ធំ​វា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ ៕​ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៤​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ប្រសិន​បើ​លោក​-អ្នក​ចង់​ជ្រាប​បន្ថែម​ទៀត​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ សូម​អញ្ជើញ​ចុច​តំណ​ខាង​ក្រោម​​នេះ​​ដើម្បី​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​!​ http://women.open.org.kh/​ សូម​អរគុណ​!


កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៤​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី​ ប្ដេជ្ញា​ឈប់​លេងល្បែង
  • តុលាការ​លើកលែង​ចោទប្រកាន់​កូនប្រុស​ឧត្ដមសេនីយ៍​ដែល​ដាក់​ថ្នាំ​សំរើប​រំលោភ​ក្មេង​ស្រី​នៅ​ប្រទេស​ម៉ាឡេស៊ី
  • កម្មករ​រោងចក្រ​តុងហ្គា​ប្រមាណ​៦០០​នាក់​ធ្វើ​កូដកម្ម​នៅ​មុខ​រដ្ឋសភា
  • កម្មករ​រោងចក្រ​ Suit Way​ ជាង​១០០០​នាក់​បន្ត​ធ្វើ​កូដកម្ម​តវ៉ា​រឿង​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ
  • ប្រជាជន​១៥០​គ្រួសារ​ហែ​ក្បួន​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ប្រឆាំង​អ្នក​រំលោភ​យក​ដី
  • ប្រជាពលរដ្ឋ​១៣០​នាក់​មកពី​ខេត្ត​កំពង់ចាម​តវ៉ា​នៅ​មុខ​រដ្ឋសភា​រឿង​ដីធ្លី​១៩៩៥​ហិកតា​ត្រូវ​ក្រុមហ៊ុន​មៀង លីហេង​ រំលោភ​យក
  • ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ


កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៤​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អង្គការ​ខុមហ្វ្រែល​សុំ​ឲ្យ​គ.ជ.ប​ កុំ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ខេត្ត​ -​ ក្រុង​២១​ចំនួន​៣៩៨​នាក់


រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៨៩​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

    អេង ឆៃអ៊ាង​សន្យា​ថា​នឹង​ចុះ​ពី​តំណែង​បើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បក្ស


* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជាភាសា​អង់គ្លេស​ ។

* ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ កញ្ញា​ ២០០៧​៖​​ អតិថិជន​ខាំខូស៊ីតធី​ជ្រួលច្របល់​ក្នុង​ចិត្ត​អំពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កាយ​ដី​បឹង​ពោងពាយ

Posted on Thursday, 13 September 2007. Filed under: សប្ដាហ៍ទី ៤៦៣ |


Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ០៩​ លេខ​ ៤៦៣

បើ​ទោះ​ជា​ លោក​នាយក​រដ្ឋមន្ត្រី​ បង្ហើប​ឲ្យ​មាន​ការ​សិក្សា​រក​លទ្ធភាព​ កាយ​ដី​បឹង​ពោងពាយ​វិញ​ក៏​ដោយ​ ក៏​រហូត​មក​ដល់​ពេល​នេះ​ មិនទាន់​មាន​ពន្លឺ​ពិតប្រាកដ​ណាមួយ​ ដែល​បញ្ជាក់​ថា​ នឹង​មាន​ការ​កាយ​ដី​ ដែល​ស្ថិត​នៅ​ក្នុង​គំរោង​របស់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ នោះ​ឡើយ​ ។​ យ៉ាងណា​ក៏​ដោយ​មិនទាន់​មាន​ភាព​ប្រាកដ​ប្រជា​ អំពី​ការ​បន្ត​កម្ទេច​សំណង់​នានា​ ជុំវិញ​បឹង​ពោងពាយ​ ដូច​ករណី​កម្ទេច​សំណង់​ក្រុមហ៊ុន​ឡុងឈិន​នោះ​ទេ​ ។​ ប៉ុន្តែ​ព័ត៌មាន​ ស្ដី​អំពី​ផែនការ​កាយ​ដី​បឹង​ពោងពាយ​នោះ​ ធ្វើ​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ មាន​មន្ទិល​សង្ស័យ​ ហើយ​ភាគ​ច្រើន​ប៉ុនប៉ង​ដក​គំរោង​របស់​ខ្លួន​ ។

ប្រភព​ ពី​អ្នក​រកស៊ី​ជាច្រើន​បាន​អះអាង​ថា​ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នក​រកស៊ី​ជា​ពិសេស​អ្នក​ចង់​ទិញ​ផ្ទះ​ នៃ​សំណង់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​បឹង​ពោងពាយ​នោះ​ មាន​គំរោង​ដក​ថយ​វិញ​ ។​ ប្រភព​បាន​បន្ថែម​ថា​ ភាព​ទុកចិត្ត​មាន​តិច​តួច​បំផុត​ សម្រាប់​ការ​ទិញ​ភូមិគ្រឹះ​នៅ​លើ​ដី​បឹង​ពោងពាយ​នោះ​ ។​ ជាក់ស្ដែង​ មេរៀន​គំរូ​នៃ​សំណង់​ក្រុមហ៊ុន​ឡុងឈិន​ តម្លៃ​រាប់​សិប​លាន​ដុល្លារ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ទេច​ចោល​ដោយ​ទុក​ច្បាប់​មួយ​អន្លើ​ ។​ ដូចគ្នា​នេះ​ដែរ​វា​មិន​មាន​ភាព​ប្រាកដ​ប្រជា​នោះ​ឡើយ​សម្រាប់​ការ​ទៅ​ទិញ​សំណង់​ របស់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ ។​ ដូច្នេះ​តើ​នរណា​សុខចិត្ត​ យក​លុយ​រាប់​លាន​ដុល្លារ​បោះចោល​ ក្នុង​ភាព​មិន​ច្បាស់​លាស់​នោះ​ ។​ គំរូ​អំពី​ករណី​ក្រុមហ៊ុន​ឡុងឈិន​ គឺ​ជា​បទពិសោធន៍​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ ។

ក្រុម​អ្នក​រកស៊ី​ កត់សម្គាល់​ផង​ដែរ​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ទីក្រុង​ប្រណីត​ឈ្មោះ​ខាំខូស៊ីតធី​ ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា​នោះ​ ហាក់​ដូចជា​ លែង​មាន​ភាព​គគ្រឹក​គគ្រេង​ដូច​មុន​ទៀត​ហើយ​ ។​ ប្រការ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​កាន់តែ​លេច​ឡើង​ ដោយ​ខ្លះ​យល់​ថា​ មាន​ការ​ពិត​ជាច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាយ​ដី​បឹង​ពោងពាយ​វិញ​នោះ​ ។​ យ៉ាង​ណា​ក៏​ដោយ​ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ ជា​ផ្លូវ​ការ​ណាមួយ​ ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ ដូច្នេះ​វា​មិន​ទាន់​មាន​អ្វី​ជា​ការ​ពិត​ទាំងស្រុង​ទៀត​ដែរ​ ។

បើ​តាម​ គំរោង​វិនិយោគ​ដី​បឹង​ពោងពាយ​ ត្រូវ​ផ្ដួចផ្ដើម​ឡើង​ ដោយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ កែប ជុតិមា​ ដែល​គំរោង​នៃ​ការ​អភិវឌ្ឍន៍​នេះ​ តម្រូវ​ជា​ចាំបាច់​ឲ្យ​មាន​ការ​ចាក់​ដី​ លុប​បឹង​ពោងពាយ​ដែល​ជា​អាង​ស្ដុក​ទឹក​ដី​ធំ​មួយ​សម្រាប់​បញ្ចៀស​ ការ​លិចលង់​ទីក្រុង​ភ្នំពេញ​ ។​ គំរោង​ការណ៍​នេះ​មាន​ការ​ចូលរួម​ ពី​ឈ្មួញ​បរទេស​មួយ​ចំនួន​ ដែល​ពួក​នោះ​អត់​ខ្វល់​ពី​រឿង​លិចលង់​ទីក្រុង​អ្វី​ឡើយ​ ។​ គំរោង​វិនិយោគ​ ដែល​មាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​នេះ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​ប្រជារាស្ត្រ​ត្រង់​ថា​ ធ្វើ​ឲ្យ​លិចលង់​ទីក្រុង​ ដោយ​សារ​តែ​ការ​ចាក់​ដី​លុប​បឹង​ ។​ ប៉ុន្តែ​ សម្រាប់​អាជ្ញាធរ​ក្រុងភ្នំពេញ​ មើល​មិន​ឃើញ​ ចំពោះ​ការ​លើក​ឡើង​អំពី​មហន្តរាយ​ ដោយ​សារ​ការ​លុប​បឹង​ពោងពាយ​នោះ​ឡើយ​ ។​ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ត្រូវ​គេ​ប្រាប់​ថា​ បាន​មើល​ឃើញ​អំពី​ការ​ប្រឈម​ នា​ពេល​អនាគត​ដោយ​សារ​ការ​ចាក់​ដី​លុប​បឹង​ពោងពាយ​នេះ​ ។

សម្រាប់​អតិថិជន​ ដែល​ជា​អ្នក​ប៉ុនប៉ង​ទិញ​សំណង់​អគារ​ក្រុមហ៊ុន​ខាំខូស៊ីធី​ ទាញ​បទ​ពិសោធន៍​នៃ​ការ​ វាយ​កម្ទេច​សំណង់​ឆៅៗ​ទៅ​លើ​ក្រុមហ៊ុន​ឡុងឈិន​ នោះ​ថា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ ។​ ឆ្លង​តាម​ បទពិសោធន៍​ជាក់ស្ដែង​ថ្មីៗ​ដែល​មើល​ឃើញ​ ដោយ​ផ្ទាល់​ភ្នែក​នេះ​ គឺ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​អតិថិជន​ជាច្រើន​ មាន​បំណង​ដកថយ​ ពី​ការ​ចង់​ចូល​ទៅ​ទិញ​សំណង់​ ដែល​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​ខាំខូស៊ីតធី​នោះ​ ។​ វា​គឺ​ជា​កង្វល់​របស់​អតិថិជន​ដោយ​សារ​តែ​គ្មាន​ការ​ឆ្លើយ​តប​ ឬ​ការ​បំភ្លឺ​ឲ្យ​ច្បាស់​លាស់​ ថា​តើ​នឹង​មាន​ការ​ធានា​ ត្រឹមត្រូវ​កម្រិត​ណា​សម្រាប់​អ្នក​ទិញ​លំនៅ​ដ្ឋាន​ ដែល​ត្រូវ​បាន​កសាង​ ឬ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ខាំខូស៊ីតធី​នោះ​ ។​ បើ​ទោះបី​ជា​ពេល​នេះ​ អ្វីៗ​ត្រូវ​គេ​ប្រាប់​ថា​ កំពុង​ដំណើរ​ការ​យ៉ាង​ច្រើន​ និង​បង្កើត​បាន​លទ្ធផល​ក៏​ដោយ​ ក៏​មិនទាន់​មាន​ការ​ធានា​ណាមួយ​ឲ្យ​ច្បាស់​ អំពី​បញ្ហា​នៃ​ការ​មិន​កម្ទេច​ចោល​ ដូច​ករណី​សំណង់​ក្រុមហ៊ុន​ឡុងឈិន​ នោះ​ដែរ​ ។​ តើ​មាន​នរណា​ធានា​ថា​ ទិញ​លំនៅ​ដ្ឋាន​ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ខាំខូស៊ីតធី​ ពិតជា​មិន​ត្រូវ​វ៉ៃ​ចោល​ ដូច​ករណី​សំណង់​ក្រុមហ៊ុន​ឡុងឈិន​ ?​ សូម្បី​តែ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើការ​ឃោសនា​នោះ​ ធានា​ចំពោះ​អតិថិជន​របស់​ខ្លួន​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន​ឯង​ អំពី​និរន្តរភាព​នៃ​សំណង់​នេះ​ដែរ​ ។​ តាម​ផ្លូវ​ច្បាប់​វា​ពិត​ជា​គ្មាន​ទឡ្ហីករណ៍​ណា​ ដែល​នឹង​បញ្ជាក់​ថា​ការ​ទិញ​លំនៅដ្ឋាន​ នៅ​ក្នុង​ក្រុមហ៊ុន​ខាំខូស៊ីតធី​ ពិត​ជា​មិន​ត្រូវ​បាន​វ៉ៃ​កម្ទេច​ ដូច​ករណី​ក្រុមហ៊ុន​ឡុងឈិន​ ។

ដោយ​សារ​តែ​បញ្ហា​ ដូច​បាន​លើក​ឡើង​នេះ​ហើយ​ ទើប​មាន​អតិថិជន​ជាច្រើន​ ដែល​ប៉ុនប៉ង​បាញ់​ក្រសែ​ភ្នែក​ ទៅ​រក​ខាំខូស៊ីតធី​ពេលនេះ​បែរ​ជា​ដកថយ​មក​វិញ​ ។​ តើ​នរណា​ នឹង​ចំណាយ​លុយ​រាប់​សែន​ដុល្លារ​ ដើម្បី​ទៅ​ទិញ​របស់​ដែល​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ បាន​រាយការណ៍​ថា​ លោក​នាយ​ឧត្ដមសេនីយ៍​កែ គឹមយ៉ាន​ មាន​ចំណែក​ទទួល​ខុស​ត្រូវ​ ឬ​អាច​និយាយ​ថា​ ជា​ម្ចាស់​នៃ​វិនិយោគ​ សម្រាប់​សំណង់​ក្រុមហ៊ុន​ខាំខូស៊ីតធី​នេះ​ ។​ ប៉ុន្តែ​បើ​ទោះ​បី​ជា​ឈ្មោះ​លោក​ កែ គឹមយ៉ាន​ ក៏​ដោយ​ ក៏​អតិថិជន​ជាច្រើន​នៅ​តែ​មាន​មន្ទិល​ ឬ​ភ័យខ្លាច​នោះ​ដែរ​ ។​ វា​គឺ​ជា​ការ​ភ័យខ្លាច​សម​ហេតុ​សម​ផល​ ដែល​អ្នក​ទាំងឡាយ​យល់​ឃើញ​ថា​ ការ​ដក​ទុន​ ពី​ការ​ប៉ុនប៉ង​ទៅ​ទិញ​សំណង់​ក្រុមហ៊ុន​ខាំខូស៊ីតធី​នោះ​ គឺ​ជា​ការ​ប្រថុយ​ប្រថាន​ ។​​យ៉ាង​ណា​ក៏​ដោយ​ការ​លើក​ឈ្មោះ​លោក​ កែ គឹមយ៉ាន​ ត្រូវ​គេ​ពន្យល់​ថា​ វា​គឺ​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​គេ​គិត​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​មិន​ប៉ះ​លោក​កែ គឹមយ៉ាន​ បើ​ទោះ​ជា​លោក​កែ គឺមយ៉ាន​ ធ្វើ​ខុស​ក៏​ដោយ​ ។​ បើ​យ៉ាង​ដូច្នេះ​មែន​ វា​ក៏​ត្រូវ​មាន​ការ​ធានា​មួយ​ច្បាស់លាស់​ដែរ​ ៕​ សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៣៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

អរិយធម៌​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៧០​ ថ្ងៃ​ ព្រហស្បតិ៍​ -​ សុក្រ​ ទី​ ១៣​ -​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម​យុទ្ធ​ជួយ​សង្គ្រោះ​យន្តហោះ​ធ្លាក់​ធ្វើ​អោយ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្រុងភ្នំពេញ


កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​អត់មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប
  • អាមេរិក​ផ្ដល់​ជំនួយ​ជាង​៣០​លាន​ដុល្លារ​សំរាប់​គំរោង​ផ្នែក​សុខភាព​និង​អប់រំ​នៅ​កម្ពុជា
  • តាម​ប្លន់​អ្នក​លក់​គ្រឿង​អលង្ការ​ផ្សារ​ធំ​ថ្មី​ដល់​មុខ​ផ្ទះ​យក​អស់​៨​ម៉ឺន​ដុល្លារ
  • ឥណ្ឌូនេស៊ី​ដាក់​បំរាម​មិន​ឲ្យ​អ្នក​សុំទាន​នៅ​ហ្សាការតា
  • ប្រជាជន​១,៥​លាន​នាក់​ផ្លាស់ប្ដូរ​ជំរក​ដោយ​ទឹកជំនន់​នៅ​អាស៊ី​ខាងត្បូង


ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ២៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​ផ្ដោត​អារម្មណ៍​លើ​វិស័យ​ផ្សារ​ភាគហ៊ុន


កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • បណ្ដុះបណ្ដាល​មន្ត្រី​ប៉ូលិស​៣០​នាក់​ការពារ​សាក្សី​ក្នុង​សាលាក្ដី​ខ្មែរក្រហម


រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៨៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ការ​កាត់ទោស​ខ្មែរក្រហម​ :​ ព្រះមហាវរក្សត្រ​បាន​ក្លាយ​ជា​បញ្ហា​ក្ដៅ​សម្រាប់​អ.ស.ប​និង​កម្ពុជា
  • ប្រទេស​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា
  • ក្រុមហ៊ុន​កូរ៉េ​១៥​មក​ស្វែងយល់​ការ​ធ្វើ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​7NG
  • ជប៉ុន​នឹង​ប្រើ​យន្តហោះ​ប៊ូអ៊ីង​767-300​ ចុះ​ចត​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប
  • នាយក​រដ្ឋមន្ត្រី​ជប៉ុន​លា​ឈប់​ពី​មុខ​តំណែង


សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៣៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អតិថិជន​ខាំខូស៊ីតធី​ជ្រួលច្របល់​ក្នុង​ចិត្ត​អំពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កាយ​ដី​បឹង​ពោងពាយ


ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អង្គការ​មួយ​ស្នើ​កោះ​ហ៊ុន សែន​ចូល​បំភ្លឺ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។
* ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...