ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ កញ្ញា​ ២០០៧​៖​​ អតិថិជន​ខាំខូស៊ីតធី​ជ្រួលច្របល់​ក្នុង​ចិត្ត​អំពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កាយ​ដី​បឹង​ពោងពាយ

Posted on Thursday, 13 September 2007. Filed under: សប្ដាហ៍ទី ៤៦៣ |


Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ០៩​ លេខ​ ៤៦៣

បើ​ទោះ​ជា​ លោក​នាយក​រដ្ឋមន្ត្រី​ បង្ហើប​ឲ្យ​មាន​ការ​សិក្សា​រក​លទ្ធភាព​ កាយ​ដី​បឹង​ពោងពាយ​វិញ​ក៏​ដោយ​ ក៏​រហូត​មក​ដល់​ពេល​នេះ​ មិនទាន់​មាន​ពន្លឺ​ពិតប្រាកដ​ណាមួយ​ ដែល​បញ្ជាក់​ថា​ នឹង​មាន​ការ​កាយ​ដី​ ដែល​ស្ថិត​នៅ​ក្នុង​គំរោង​របស់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ នោះ​ឡើយ​ ។​ យ៉ាងណា​ក៏​ដោយ​មិនទាន់​មាន​ភាព​ប្រាកដ​ប្រជា​ អំពី​ការ​បន្ត​កម្ទេច​សំណង់​នានា​ ជុំវិញ​បឹង​ពោងពាយ​ ដូច​ករណី​កម្ទេច​សំណង់​ក្រុមហ៊ុន​ឡុងឈិន​នោះ​ទេ​ ។​ ប៉ុន្តែ​ព័ត៌មាន​ ស្ដី​អំពី​ផែនការ​កាយ​ដី​បឹង​ពោងពាយ​នោះ​ ធ្វើ​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ មាន​មន្ទិល​សង្ស័យ​ ហើយ​ភាគ​ច្រើន​ប៉ុនប៉ង​ដក​គំរោង​របស់​ខ្លួន​ ។

ប្រភព​ ពី​អ្នក​រកស៊ី​ជាច្រើន​បាន​អះអាង​ថា​ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នក​រកស៊ី​ជា​ពិសេស​អ្នក​ចង់​ទិញ​ផ្ទះ​ នៃ​សំណង់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​បឹង​ពោងពាយ​នោះ​ មាន​គំរោង​ដក​ថយ​វិញ​ ។​ ប្រភព​បាន​បន្ថែម​ថា​ ភាព​ទុកចិត្ត​មាន​តិច​តួច​បំផុត​ សម្រាប់​ការ​ទិញ​ភូមិគ្រឹះ​នៅ​លើ​ដី​បឹង​ពោងពាយ​នោះ​ ។​ ជាក់ស្ដែង​ មេរៀន​គំរូ​នៃ​សំណង់​ក្រុមហ៊ុន​ឡុងឈិន​ តម្លៃ​រាប់​សិប​លាន​ដុល្លារ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ទេច​ចោល​ដោយ​ទុក​ច្បាប់​មួយ​អន្លើ​ ។​ ដូចគ្នា​នេះ​ដែរ​វា​មិន​មាន​ភាព​ប្រាកដ​ប្រជា​នោះ​ឡើយ​សម្រាប់​ការ​ទៅ​ទិញ​សំណង់​ របស់​ក្រុមហ៊ុន​ខាំខូស៊ីតធី​ ។​ ដូច្នេះ​តើ​នរណា​សុខចិត្ត​ យក​លុយ​រាប់​លាន​ដុល្លារ​បោះចោល​ ក្នុង​ភាព​មិន​ច្បាស់​លាស់​នោះ​ ។​ គំរូ​អំពី​ករណី​ក្រុមហ៊ុន​ឡុងឈិន​ គឺ​ជា​បទពិសោធន៍​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ ។

ក្រុម​អ្នក​រកស៊ី​ កត់សម្គាល់​ផង​ដែរ​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ទីក្រុង​ប្រណីត​ឈ្មោះ​ខាំខូស៊ីតធី​ ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា​នោះ​ ហាក់​ដូចជា​ លែង​មាន​ភាព​គគ្រឹក​គគ្រេង​ដូច​មុន​ទៀត​ហើយ​ ។​ ប្រការ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​កាន់តែ​លេច​ឡើង​ ដោយ​ខ្លះ​យល់​ថា​ មាន​ការ​ពិត​ជាច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាយ​ដី​បឹង​ពោងពាយ​វិញ​នោះ​ ។​ យ៉ាង​ណា​ក៏​ដោយ​ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ ជា​ផ្លូវ​ការ​ណាមួយ​ ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ ដូច្នេះ​វា​មិន​ទាន់​មាន​អ្វី​ជា​ការ​ពិត​ទាំងស្រុង​ទៀត​ដែរ​ ។

បើ​តាម​ គំរោង​វិនិយោគ​ដី​បឹង​ពោងពាយ​ ត្រូវ​ផ្ដួចផ្ដើម​ឡើង​ ដោយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ កែប ជុតិមា​ ដែល​គំរោង​នៃ​ការ​អភិវឌ្ឍន៍​នេះ​ តម្រូវ​ជា​ចាំបាច់​ឲ្យ​មាន​ការ​ចាក់​ដី​ លុប​បឹង​ពោងពាយ​ដែល​ជា​អាង​ស្ដុក​ទឹក​ដី​ធំ​មួយ​សម្រាប់​បញ្ចៀស​ ការ​លិចលង់​ទីក្រុង​ភ្នំពេញ​ ។​ គំរោង​ការណ៍​នេះ​មាន​ការ​ចូលរួម​ ពី​ឈ្មួញ​បរទេស​មួយ​ចំនួន​ ដែល​ពួក​នោះ​អត់​ខ្វល់​ពី​រឿង​លិចលង់​ទីក្រុង​អ្វី​ឡើយ​ ។​ គំរោង​វិនិយោគ​ ដែល​មាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​នេះ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​ប្រជារាស្ត្រ​ត្រង់​ថា​ ធ្វើ​ឲ្យ​លិចលង់​ទីក្រុង​ ដោយ​សារ​តែ​ការ​ចាក់​ដី​លុប​បឹង​ ។​ ប៉ុន្តែ​ សម្រាប់​អាជ្ញាធរ​ក្រុងភ្នំពេញ​ មើល​មិន​ឃើញ​ ចំពោះ​ការ​លើក​ឡើង​អំពី​មហន្តរាយ​ ដោយ​សារ​ការ​លុប​បឹង​ពោងពាយ​នោះ​ឡើយ​ ។​ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ត្រូវ​គេ​ប្រាប់​ថា​ បាន​មើល​ឃើញ​អំពី​ការ​ប្រឈម​ នា​ពេល​អនាគត​ដោយ​សារ​ការ​ចាក់​ដី​លុប​បឹង​ពោងពាយ​នេះ​ ។

សម្រាប់​អតិថិជន​ ដែល​ជា​អ្នក​ប៉ុនប៉ង​ទិញ​សំណង់​អគារ​ក្រុមហ៊ុន​ខាំខូស៊ីធី​ ទាញ​បទ​ពិសោធន៍​នៃ​ការ​ វាយ​កម្ទេច​សំណង់​ឆៅៗ​ទៅ​លើ​ក្រុមហ៊ុន​ឡុងឈិន​ នោះ​ថា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ ។​ ឆ្លង​តាម​ បទពិសោធន៍​ជាក់ស្ដែង​ថ្មីៗ​ដែល​មើល​ឃើញ​ ដោយ​ផ្ទាល់​ភ្នែក​នេះ​ គឺ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​អតិថិជន​ជាច្រើន​ មាន​បំណង​ដកថយ​ ពី​ការ​ចង់​ចូល​ទៅ​ទិញ​សំណង់​ ដែល​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​ខាំខូស៊ីតធី​នោះ​ ។​ វា​គឺ​ជា​កង្វល់​របស់​អតិថិជន​ដោយ​សារ​តែ​គ្មាន​ការ​ឆ្លើយ​តប​ ឬ​ការ​បំភ្លឺ​ឲ្យ​ច្បាស់​លាស់​ ថា​តើ​នឹង​មាន​ការ​ធានា​ ត្រឹមត្រូវ​កម្រិត​ណា​សម្រាប់​អ្នក​ទិញ​លំនៅ​ដ្ឋាន​ ដែល​ត្រូវ​បាន​កសាង​ ឬ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ខាំខូស៊ីតធី​នោះ​ ។​ បើ​ទោះបី​ជា​ពេល​នេះ​ អ្វីៗ​ត្រូវ​គេ​ប្រាប់​ថា​ កំពុង​ដំណើរ​ការ​យ៉ាង​ច្រើន​ និង​បង្កើត​បាន​លទ្ធផល​ក៏​ដោយ​ ក៏​មិនទាន់​មាន​ការ​ធានា​ណាមួយ​ឲ្យ​ច្បាស់​ អំពី​បញ្ហា​នៃ​ការ​មិន​កម្ទេច​ចោល​ ដូច​ករណី​សំណង់​ក្រុមហ៊ុន​ឡុងឈិន​ នោះ​ដែរ​ ។​ តើ​មាន​នរណា​ធានា​ថា​ ទិញ​លំនៅ​ដ្ឋាន​ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ខាំខូស៊ីតធី​ ពិតជា​មិន​ត្រូវ​វ៉ៃ​ចោល​ ដូច​ករណី​សំណង់​ក្រុមហ៊ុន​ឡុងឈិន​ ?​ សូម្បី​តែ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើការ​ឃោសនា​នោះ​ ធានា​ចំពោះ​អតិថិជន​របស់​ខ្លួន​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន​ឯង​ អំពី​និរន្តរភាព​នៃ​សំណង់​នេះ​ដែរ​ ។​ តាម​ផ្លូវ​ច្បាប់​វា​ពិត​ជា​គ្មាន​ទឡ្ហីករណ៍​ណា​ ដែល​នឹង​បញ្ជាក់​ថា​ការ​ទិញ​លំនៅដ្ឋាន​ នៅ​ក្នុង​ក្រុមហ៊ុន​ខាំខូស៊ីតធី​ ពិត​ជា​មិន​ត្រូវ​បាន​វ៉ៃ​កម្ទេច​ ដូច​ករណី​ក្រុមហ៊ុន​ឡុងឈិន​ ។

ដោយ​សារ​តែ​បញ្ហា​ ដូច​បាន​លើក​ឡើង​នេះ​ហើយ​ ទើប​មាន​អតិថិជន​ជាច្រើន​ ដែល​ប៉ុនប៉ង​បាញ់​ក្រសែ​ភ្នែក​ ទៅ​រក​ខាំខូស៊ីតធី​ពេលនេះ​បែរ​ជា​ដកថយ​មក​វិញ​ ។​ តើ​នរណា​ នឹង​ចំណាយ​លុយ​រាប់​សែន​ដុល្លារ​ ដើម្បី​ទៅ​ទិញ​របស់​ដែល​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ បាន​រាយការណ៍​ថា​ លោក​នាយ​ឧត្ដមសេនីយ៍​កែ គឹមយ៉ាន​ មាន​ចំណែក​ទទួល​ខុស​ត្រូវ​ ឬ​អាច​និយាយ​ថា​ ជា​ម្ចាស់​នៃ​វិនិយោគ​ សម្រាប់​សំណង់​ក្រុមហ៊ុន​ខាំខូស៊ីតធី​នេះ​ ។​ ប៉ុន្តែ​បើ​ទោះ​បី​ជា​ឈ្មោះ​លោក​ កែ គឹមយ៉ាន​ ក៏​ដោយ​ ក៏​អតិថិជន​ជាច្រើន​នៅ​តែ​មាន​មន្ទិល​ ឬ​ភ័យខ្លាច​នោះ​ដែរ​ ។​ វា​គឺ​ជា​ការ​ភ័យខ្លាច​សម​ហេតុ​សម​ផល​ ដែល​អ្នក​ទាំងឡាយ​យល់​ឃើញ​ថា​ ការ​ដក​ទុន​ ពី​ការ​ប៉ុនប៉ង​ទៅ​ទិញ​សំណង់​ក្រុមហ៊ុន​ខាំខូស៊ីតធី​នោះ​ គឺ​ជា​ការ​ប្រថុយ​ប្រថាន​ ។​​យ៉ាង​ណា​ក៏​ដោយ​ការ​លើក​ឈ្មោះ​លោក​ កែ គឹមយ៉ាន​ ត្រូវ​គេ​ពន្យល់​ថា​ វា​គឺ​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​គេ​គិត​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​មិន​ប៉ះ​លោក​កែ គឹមយ៉ាន​ បើ​ទោះ​ជា​លោក​កែ គឺមយ៉ាន​ ធ្វើ​ខុស​ក៏​ដោយ​ ។​ បើ​យ៉ាង​ដូច្នេះ​មែន​ វា​ក៏​ត្រូវ​មាន​ការ​ធានា​មួយ​ច្បាស់លាស់​ដែរ​ ៕​ សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៣៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

អរិយធម៌​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៧០​ ថ្ងៃ​ ព្រហស្បតិ៍​ -​ សុក្រ​ ទី​ ១៣​ -​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សម​យុទ្ធ​ជួយ​សង្គ្រោះ​យន្តហោះ​ធ្លាក់​ធ្វើ​អោយ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្រុងភ្នំពេញ


កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​អត់មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប
  • អាមេរិក​ផ្ដល់​ជំនួយ​ជាង​៣០​លាន​ដុល្លារ​សំរាប់​គំរោង​ផ្នែក​សុខភាព​និង​អប់រំ​នៅ​កម្ពុជា
  • តាម​ប្លន់​អ្នក​លក់​គ្រឿង​អលង្ការ​ផ្សារ​ធំ​ថ្មី​ដល់​មុខ​ផ្ទះ​យក​អស់​៨​ម៉ឺន​ដុល្លារ
  • ឥណ្ឌូនេស៊ី​ដាក់​បំរាម​មិន​ឲ្យ​អ្នក​សុំទាន​នៅ​ហ្សាការតា
  • ប្រជាជន​១,៥​លាន​នាក់​ផ្លាស់ប្ដូរ​ជំរក​ដោយ​ទឹកជំនន់​នៅ​អាស៊ី​ខាងត្បូង


ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ២៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​ផ្ដោត​អារម្មណ៍​លើ​វិស័យ​ផ្សារ​ភាគហ៊ុន


កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • បណ្ដុះបណ្ដាល​មន្ត្រី​ប៉ូលិស​៣០​នាក់​ការពារ​សាក្សី​ក្នុង​សាលាក្ដី​ខ្មែរក្រហម


រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៨៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ការ​កាត់ទោស​ខ្មែរក្រហម​ :​ ព្រះមហាវរក្សត្រ​បាន​ក្លាយ​ជា​បញ្ហា​ក្ដៅ​សម្រាប់​អ.ស.ប​និង​កម្ពុជា
  • ប្រទេស​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា
  • ក្រុមហ៊ុន​កូរ៉េ​១៥​មក​ស្វែងយល់​ការ​ធ្វើ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​7NG
  • ជប៉ុន​នឹង​ប្រើ​យន្តហោះ​ប៊ូអ៊ីង​767-300​ ចុះ​ចត​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប
  • នាយក​រដ្ឋមន្ត្រី​ជប៉ុន​លា​ឈប់​ពី​មុខ​តំណែង


សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៣៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អតិថិជន​ខាំខូស៊ីតធី​ជ្រួលច្របល់​ក្នុង​ចិត្ត​អំពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កាយ​ដី​បឹង​ពោងពាយ


ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អង្គការ​មួយ​ស្នើ​កោះ​ហ៊ុន សែន​ចូល​បំភ្លឺ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។
* ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: