ថ្ងៃ​ សុក្រ​ ទី​ ១៤​ កញ្ញា​ ២០០៧​៖​​ កម្មករ​រោងចក្រ​តុងហ្គា​ប្រមាណ​៦០០​នាក់​ធ្វើ​កូដកម្ម​នៅ​មុខ​រដ្ឋសភា

Posted on Friday, 14 September 2007. Filed under: សប្ដាហ៍ទី ៤៦៣ |


កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ០៩ លេខ​ ៤៦៣

ភ្នំពេញ​ : កាល​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ មាន​កម្មករ​រោងចក្រ​តុងហ្គា​ប្រមាណ​៦០០​នាក់​ស្ថិត​ក្នុង​ភូមិ​ព្រៃល្វា​ សង្កាត់​ចោមចៅ​ ខ័ណ្ឌ​ដង្កោ​បាន​ដង្ហែ​ក្បួន​កូដកម្ម​មក​ដល់​មុខ​រដ្ឋសភា​បន្ទាប់​ពី​ពួក​គេ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​១៤​ថ្ងៃ​ចាប់តាំង​ពី​ចុង​ខែ​សីហា​ រហូត​មក​ដល់​ជិត​ពាក់​កណ្ដាល​ខែ​កញ្ញា​មិន​ទាន់​រក​ដំណោះ​ស្រាយ​ចេញ​នៅ​ឡើយ​ ។

កម្មការិនី​ណុប សុភាព​ដែល​ធ្វើការ​នៅ​រោងចក្រ​តុងហ្គា​តាំង​ពី​ឆ្នាំ​១៩៩៩​មក​នោះ​បាន​រៀបរាប់​ថា​ អ្វី​ដែល​ពួក​នាង​មក​តវ៉ា​នៅ​មុខ​រដ្ឋសភា​នេះ​ដើម្បី​ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​សម្ដេច​ហេង សំរិន​និង​សម្ដេច​ហ៊ុន សែន​ ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ព្រម​ទទួល​យក​តំណាង​២៥​នាក់​ចូល​ធ្វើការ​វិញ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ នាង​និង​កម្មករ​ឯទៀត​សូម​កុំ​ឲ្យ​រោងចក្រ​កាត់​ប្រាក់​វិភាគទាន​ចំនួន​១០០០​រៀល​ពី​កម្មករ​យក​ទៅ​ឲ្យ​សហជីព​មុន​ដែល​មិន​បំរើ​ផល​ប្រយោជន៍​ដល់​កម្មករ​ ។

កិច្ចការ​ចរចា​កាល​ពី​ថ្ងៃ​មុន​ថៅកែ​រោងចក្រ​ព្រម​ទទួល​យក​តំណាង​កម្មករ​២៥​រូប​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ ប៉ុន្តែ​បញ្ឈរ​ជើង​និង​ដាក់​កំលាំង​សន្តិសុខ​យាម​អ្នក​តំណាង​ទាំង​២៥​រូប​នោះ​ទៀត​ផង​ ។

សំរែក​កងរំពង​ដង្ហោយ​ហៅ​រក​សម្ដេច​ប្រធាន​រដ្ឋសភា​និង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រមទាំង​នៅ​ដៃ​កូដករ​មាន​កាន់​រូបថត​សម្ដេច​នាយក​រដ្ឋមន្ត្រី​ទៀត​ផង​ ។​ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​មាន​កង​កំលាំង​ប្រដាប់​ដោយ​អាវុធ​ខែល​ដំបង​ឆក់​ជាង​១០០​នាក់​បាន​ឈរ​ត្រៀបត្រា​នៅ​ពី​មុខ​រដ្ឋសភា​ដើម្បី​ជួយ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​របៀប​រៀបរយ​ ។

លោក​ផាន សុផាត​ ជា​អនុប្រធាន​សហជីព​កម្មករ​បាន​លើក​ឡើង​ថា​ចំណុច​សំខាន់​របស់​ក្រុម​កម្មករ​យើង​ចង់​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​ទាំង​២៥​រូប​ចូល​ធ្វើការ​វិញ​ ។​ សុផាត​ក៏​បាន​រិះគន់​ផង​ដែរ​ដល់​ក្រសួង​ការងារ​ថា​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ហើយ​ប្រើ​សំពាធ​មក​លើ​ក្រុម​ចរចា​របស់​ពួក​គេ​ ។​ នេះ​ស្ដែង​ឲ្យ​ឃើញ​ថា​ក្រសួង​ការងារ​មាន​ភាព​លំអៀង​ទៅ​រក​ភាគី​រោងចក្រ​ ។

លោក​អ៊ុំ មៀន​ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា​យន្តការ​ដោះស្រាយ​របស់​ក្រសួង​គឺ​យើង​ដោះស្រាយ​នៅ​នឹង​កន្លែង​ ប្រសិន​បើ​មិន​បាន​ស្រុះស្រួល​គ្នា​ទេ​នោះ​គឺ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ ។​ ចំណែក​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ចេញ​បញ្ជា​អារ​កាត់​ដើម្បី​ឲ្យ​ភាគី​ទាំង​២​ត្រូវ​រ៉ូវ​គ្នា​ ។​ ប៉ុន្តែ​បើ​ភាគី​ណាមួយ​មិន​សុខចិត្ត​ទេ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​បាន​ ។

លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​បាន​ចង្អុល​បង្ហាញ​ថា​ដោយសារ​ក្រសួង​ការងារ​លោក​មិន​បាន​ប្រមើល​មើល​អំពី​ការ​អនុវត្តន៍​ច្បាប់​របស់​និយោជក​ដែល​មាន​ការ​គាបសង្កត់​មក​លើ​កម្មករ​ទេ​ ដូច្នោះ​ហើយ​ការ​មិន​យក​ច្បាប់​មក​អនុវត្ត​ទេ​នោះ​ ហើយ​បែរ​ជា​យក​ការ​យោគយល់​ធ្វើ​ជា​ធំ​វា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ ៕​ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៤​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ប្រសិន​បើ​លោក​-អ្នក​ចង់​ជ្រាប​បន្ថែម​ទៀត​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ សូម​អញ្ជើញ​ចុច​តំណ​ខាង​ក្រោម​​នេះ​​ដើម្បី​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​!​ http://women.open.org.kh/​ សូម​អរគុណ​!


កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៤​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី​ ប្ដេជ្ញា​ឈប់​លេងល្បែង
  • តុលាការ​លើកលែង​ចោទប្រកាន់​កូនប្រុស​ឧត្ដមសេនីយ៍​ដែល​ដាក់​ថ្នាំ​សំរើប​រំលោភ​ក្មេង​ស្រី​នៅ​ប្រទេស​ម៉ាឡេស៊ី
  • កម្មករ​រោងចក្រ​តុងហ្គា​ប្រមាណ​៦០០​នាក់​ធ្វើ​កូដកម្ម​នៅ​មុខ​រដ្ឋសភា
  • កម្មករ​រោងចក្រ​ Suit Way​ ជាង​១០០០​នាក់​បន្ត​ធ្វើ​កូដកម្ម​តវ៉ា​រឿង​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ
  • ប្រជាជន​១៥០​គ្រួសារ​ហែ​ក្បួន​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ប្រឆាំង​អ្នក​រំលោភ​យក​ដី
  • ប្រជាពលរដ្ឋ​១៣០​នាក់​មកពី​ខេត្ត​កំពង់ចាម​តវ៉ា​នៅ​មុខ​រដ្ឋសភា​រឿង​ដីធ្លី​១៩៩៥​ហិកតា​ត្រូវ​ក្រុមហ៊ុន​មៀង លីហេង​ រំលោភ​យក
  • ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ


កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៤​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អង្គការ​ខុមហ្វ្រែល​សុំ​ឲ្យ​គ.ជ.ប​ កុំ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ខេត្ត​ -​ ក្រុង​២១​ចំនួន​៣៩៨​នាក់


រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៨៩​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

    អេង ឆៃអ៊ាង​សន្យា​ថា​នឹង​ចុះ​ពី​តំណែង​បើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បក្ស


* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជាភាសា​អង់គ្លេស​ ។

* ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: