ថ្ងៃ​ ចន្ទ​ ទី​ ១៧​​-០៩-២០០៧៖ ​​IMF:​ ប្រេង​កម្ពុជា​មាន​តម្លៃ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ

Posted on Monday, 17 September 2007. Filed under: សប្ដាហ៍ទី ៤៦៤ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៤

នៅ​ឆ្នាំ​២០២១​ កម្ពុជា​អាច​ទទួល​លុយ​ចំណូល​ពី​ប្រេង​១,៧​លាន​ដុល្លារ​ដោយ​កើន​ឡើង​ពី​១៧៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១
ភ្នំពេញ​ ៖​ របាយការណ៍​មួយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​ បាន​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ចំណូល​ពី​ប្រេង​រហូត​ដល់​១,៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២១​ ។

របាយការណ៍​ខែ​សីហា​ ២០០៧​ជាង​៧០​ទំព័រ​ ដែល​កាសែត​រស្មី​កម្ពុជា​បាន​ទទួល​ក្នុង​សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹងថា​ការរុករក​ប្រេង​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​មាន​ធនធាន​ប្រេង​និង​ឧស្ម័ន​នៅក្នុង​សមុទ្រ​ដោយ​រាប់​ទាំង​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ​ផង​ ។​ ការ​ផលិត​ប្រេង​អាច​បង្កើន​ប្រាក់​ចំណូល​ជាតិ​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​ផ្ដល់​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ការ​ចំណាយ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ព្រមទាំង​សម្រាប់​ការ​សន្សំទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ ។​ របាយការណ៍​នោះ​បាន​និយាយ​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​ឆេវរ៉ុន​ (Chevron)​ របស់​អាមេរិក​ដែល​ទទួល​សិទ្ធិ​រុករក​ប្រេង​នៅក្នុង​ឆ្នាំ​២០០៦​ ខណៈ​ដែល​ខួង​មាន​ប័ណ្ណ​អនុញ្ញាត​សម្រាប់​ការ​រុករក​ប្រេង​ចំនួន​៧​ប្លុក​នៅក្នុង​ដែន​ទឹក​ប្រទេស​កម្ពុជា​ ។​ ប៉ុន្តែ​មិនមាន​ការ​ខួង​រុករក​ប្រេង​នៅក្នុង​តំបន់​ត្រួត​ស៊ីគ្នា​ទេ​ ។​ ក្រុមហ៊ុន​អាមេរិក​នេះ​ មិនទាន់​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ខួង​រុករក​ប្រេង​នា​ពេល​ថ្មីៗ​នេះ​ទេ​ ។​ ទោះ​យ៉ាង​នេះ​ក្ដី​ របាយការណ៍​ IMF​ បាន​និយាយ​ថា​ តាម​ការ​ចង្អុល​បង្ហាញ​ពី​មុន​មក​ កម្ពុជា​មាន​ធនធាន​ប្រេង​រហូត​ដល់​ទៅ​៧០០​លាន​បារ៉ែល​ (មួយ​បារ៉ែល​ស្មើ​នឹង​១១៧,៣៤​លីត្រ)​ ។​ របាយការណ៍​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​ ប៉ុន្តែ​ដរាបណា​ ក្រុមហ៊ុន​ឆេវរ៉ុន​មិនទាន់​បាន​បង្ហាញ​ថា​ តើ​នៅ​ពេលណា​ការ​ផលិត​នឹង​អាច​ចាប់ផ្ដើម​បាន​នោះ​ គេ​មាន​ការ​លំបាក​នៅក្នុង​ការ​ប៉ាន់ស្មាន​បាន​រឹងមាំ​ទាក់ទង​ទៅ​នឹង​បរិមាណ​ប្រេង​ដែល​គេ​អាច​ជីករក​បាន​ ។

របាយការណ៍​ IMF​ បាន​ធ្វើការ​ប៉ាន់ស្មាន​ជា​មូលដ្ឋាន​ថា​ ប្រាក់​ចំណូល​រដ្ឋាភិបាល​បាន​មក​ពី​ប្រេង​នឹង​កើនឡើង​ជា​បណ្ដើរៗ​ពី​ចំនួន​ប្រហែល​១៧៤​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១១​ រហូត​ដល់​កម្រិត​អប្បរមា​១.៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១​ ហើយ​បន្ទាប់​មក​ប្រាក់​ចំណូល​ប្រេង​នេះ​នឹង​ចាប់ផ្ដើម​ធ្លាក់​ចុះ​មកវិញ​ ។

តាម​ការ​ប៉ាន់ស្មាន​នៅក្នុង​សេណារីយ៉ូ​ដែល​បង្ហាញ​អំពី​ផល​ដែល​កើត​មាន​មក​ពី​វិស័យ​ប្រេង​ក្នុង​កម្រិត​បរិមាណ​ជា​មធ្យម​ IMF​ បាន​និយាយ​ថា​ប្រេង​អាច​នឹង​រក​បាន​ចំនួន​៥០០​លាន​បារ៉ែល​ ហើយ​តាម​តម្លៃ​ប្រេង​ពិភពលោក​ដែល​ចេះ​តែ​បន្ត​កើនឡើង​ ប្រេង​ទាំងនោះ​មាន​តម្លៃ​ជា​ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ​ ។​ IMF​ បាន​និយាយ​ថា​សេណារីយ៉ូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ខាង​នយោបាយ​ទាក់ទង​ទៅ​នឹង​វិស័យ​ប្រេង​ហើយ​វា​មិន​មាន​បំណង​ប៉ាន់ស្មាន​ទៅ​លើ​វិស័យ​ប្រេង​កម្ពុជា​ឡើយ​។​ IMF​ បាន​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ថា​ បទពិសោធន៍​នៅ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​ដទៃ​ទៀត​បង្ហាញ​ថា​ ក្ដី​សង្ឃឹម​នៃ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផលិត​ប្រេង​គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​បាន​ល្អ​ និង​ស្ថាប័ន​ប្រកបដោយ​ ប្រសិទ្ធភាព​ ។​ «បណ្ដាសា​ប្រេង»​ អាច​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្សោយ​និង​ស្ថាប័ន​ទន់​ខ្សោយ​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩១​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៦​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សាំង​គេច​ពន្ធ​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​លើ​ផ្លូវជាតិ​លេខ​ 6A

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៦​ ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ពិធី​ដុត​បំផ្លាញ​អាវុធ​ចំនួន​៦.៦១៣​ដើម​នៅក្នុង​ខេត្ត​បាត់ដំបង
  • ទឹក​ជំនន់​នៅ​បង់ក្លាដែស​ស្លាប់​ជាង​១.០០០​នាក់​ហើយ

មាតុភូមិ​ ៖​ ឆ្នាំ​ទី​ ៥១​ លេខ​ ៦៥៩​ ថ្ងៃ​ ចន្ទ​ -​ សៅរ៍​ ទី​ ១៧​ -​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • រដ្ឋាភិបាល​នឹង​ប្រគល់​ផ្លូវ​ដែក​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​រកស៊ី

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៦៥​ ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ប្រធាន​សមាគម​យួន​អះអាង​ថា​មាន​យួន​៥០​ភាគរយ​ទទួល​បាន​ការរស់នៅ​ស្របច្បាប់​ក្នុង​ស្រុក​ខ្មែរ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩១​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • IMF: ប្រេង​កម្ពុជា​មាន​តម្លៃ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ
  • នារី​ដែល​អារក​សម្លាប់​ដៃគូ​នៅ​ផ្ទះ​សំណាក់​ប្លន់​យក​ម៉ូតូ​នៅ​សៀមរាប​ចាប់​បាន​នៅ​កំពង់ធំ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៦​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៦​ -​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • កាស៊ីណូ​នៅ​បាវិត​តម្រូវ​ឲ្យ​អ្នក​បំរើ​ជា​ស្ត្រី​ស្លៀកពាក់​បែប​យួន
  • ហេង ពៅ​ទទួល​ប្រាក់​៣​លាន​រៀល​ពី​កូន​ស្រី​សំរាប់​ចាយវាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស

វត្តភ្នំ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១៣៤១​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ១៧​ -​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • NICFEC​ សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​ចែក​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​មុន​ថ្ងៃ​១៥​កញ្ញា​២០០៧

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: