ថ្ងៃ​ អង្គារ ទី​ ១៨​​-០៩-២០០៧៖ ​​ព្រះអង្គ​ធម្មិកោ​ចង់​ឲ្យ​សម្ដេច​ហ៊ុន សែន​រំលាយ​សាលាក្ដី​ខ្មែរក្រហម

Posted on Tuesday, 18 September 2007. Filed under: សប្ដាហ៍ទី ៤៦៤ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៤

ភ្នំពេញ​ : ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ បាន​ស្នើ​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ពិនិត្យ​លទ្ធភាព​ដើម្បី​បញ្ចប់​សាលាក្ដី​ខ្មែរ​ក្រហម​ ដោយ​លើក​ហេតុផល​ថា​ សាលាក្ដី​កូន​កាត់​មួយ​នេះ​ មិន​អាច​ស្វែងរក​យុត្តិធម៌​បាន​ទេ​ ប៉ុន្តែ​វា​នឹង​បង្ក​ជា​ចលាចល​នយោបាយ​ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួបប្រទះ​អស្ថិរភាព​ ព្រមទាំង​លែង​មាន​សន្តិភាព​ ។

តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ២០០៧​ ដែល​ផ្ញើ​ទៅ​កាន់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រះអង្គម្ចាស់ ធម្មិកោ​ បាន​មាន​បន្ទូល​ថា​ ព្រះ​មហាវរក្សត្រ​ បាន​ប្រកាស​ជា​ច្រើន​ដង​ថា​គ្មាន​ជំនឿ​ទៅលើ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ថា​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រួម​ជាតិ​ទូទាំង​ប្រទេស​បាន​ឡើយ​ ។​ ព្រះអង្គ​ខ្លួន​ឯង​ (ធម្មិកោ)​ ក៏​គ្មាន​សង្ឃឹម​បាន​ទទួល​យុត្តិធម៌​ពី​សាលាក្ដី​កាត់ទោស​ខ្មែរ​ក្រហម​នេះ​ដែរ​ ។​ ផ្ទុយ​ទៅវិញ​ឈរ​លើ​ប្រតិកម្ម​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​ ព្រះអង្គ​សង្កេត​ឃើញ​ថា​ មាន​ជន​ឱកាស​និយម​មួយ​ចំនួន​យក​ទុក្ខ​របស់​ជាតិ​យើង​ធ្វើ​អាជីវកម្ម​នយោបាយ​ ។​ ព្រះអង្គ​បាន​មាន​បន្ទូល​បន្ត​ទៀត​ថា​ «តទៅ​មុខ​ទៀត​ខ្ញុំ​ជឿជាក់​ថា​ អង្គ​ជំនុំ​ជម្រះ​នេះ​នឹង​បង្កើត​បញ្ហា​ចលាចល​នយោបាយ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​បាត់បង់​នូវ​សន្តិភាព​ស្ថិរភាព​ពុំខាន​នា​ពេល​ខាងមុខ»​ ។​ ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ទៀត​ថា​ «ខ្ញុំ​មាន​កិត្តិយស​ធ្វើ​ពាក្យ​មួយ​ច្បាប់​គោរព​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​នូវ​លទ្ធភាព​បញ្ចប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ត្រឹម​ស្ថានការណ៍​នេះ»​ ។

លោក​រាជ សម្បត្តិ​ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា​ យើង​បាន​ឃើញ​ហើយ​លិខិត​ដែល​ព្រះអង្គម្ចាស់​ធម្មិកោ​បាន​ផ្ញើ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ «អ្វី​ដែល​ព្រះអង្គ​បាន​លើក​ឡើង​នៅក្នុង​លិខិត​ជា​ការ​បញ្ចេញមតិ​យោបល់​ ។​ យើង​មិន​ធ្វើ​ការ​អធិប្បាយ​ទៅលើ​ការ​បញ្ចេញមតិ​យោបល់​ទេ»​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី​លោក​គូស​បញ្ជាក់​ថា​ គោលបំណង​របស់​សាលាក្ដី​ខ្មែរក្រហម​ គឺ​ស្វែងរក​យុត្តិធម៌​ ។​ សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សហប្រជាជាតិ​ និង​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ ។

ចំណែក​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​និយាយ​ថា​ «រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​នឹង​បិទ​សាលាក្ដី​នេះ​ទេ»​ ។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ សាលាក្ដី​ខ្មែរក្រហម​មិន​មាន​ខុស​អ្វី​ទេ​ ។​ ប៉ុន្តែ​បុគ្គល​ជនបរទេស​ទេ​ដែល​និយាយ​ខុស​ ហើយ​មិនមែន​ជា​សម្ដី​របស់​ចៅក្រម​ឡើយ​ ។​ ដូច្នេះ​សាលាក្ដី​នឹង​បន្ត​ដើរ​ទៅមុខ​ទៀត​ ។​ លោក​និយាយ​ថា​ «រាជរដ្ឋាភិបាល​មាន​ជំហរ​ប្ដេជ្ញា​កាត់ទោស​មេ​ខ្មែរ​ក្រហម»​ ។

ទោះជា​យ៉ាងនេះ​ក្ដី​ លោក​បាន​បង្ហាញ​មន្ទិល​សង្ស័យ​ចំពោះ​ខាង​សហប្រជាជាតិ​នៅក្នុង​ដំណើរការ​សាលាក្ដី​នេះ​ ដោយ​លើក​ឡើង​ថា​ គេ​ចេះ​តែ​លើក​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ដូចជា​ថ្លៃ​ប្រាក់​ចុះ​ឈ្មោះ​របស់​មេធាវី​ហើយ​ឥឡូវ​ព្រះមហាវរក្សត្រ​ ។​ លោក​បាន​ចោទសួរ​ថា​ តើ​គេ​មាន​បំណង​អ្វី​មួយ​ ?

បើ​យោង​ទៅតាម​មាត្រា​៤៦​ នៃ​ច្បាប់​ស្ដីពីការ​បង្កើត​សាលាក្ដី​ខ្មែរក្រហម​ ក្នុង​ករណី​ដែល​ចៅក្រម​និង​ព្រះរាជអាជ្ញា​បរទេស​ដក​ខ្លួន​ថយ​ កម្ពុជា​អាច​អញ្ជើញ​ចៅក្រម​មកពី​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ ឬ​ក៏​ឥស្សរជន​ច្បាប់​បរទេស​ដទៃ​ទៀត​ ។​ ប៉ុន្តែ​នៅក្នុង​ករណី​ដែល​គ្មាន​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​បរទេស​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អាច​ជ្រើសតាំង​ចៅក្រម​ជម្រះក្ដី​ឬ​ក្រុមប្រឹក្សា​អង្កេត​ឬ​ព្រះរាជ​អាជ្ញា​ខ្មែរ​ជំនួស​ ។

ភាព​ចម្រូងចម្រាស​ទាក់ទង​ទៅ​នឹង​សាលាក្ដី​ខ្មែរក្រហម​ កើត​មាន​បន្ទាប់​ពី​លោក​ផិតធ័រ ហ្វូសធ័រ​ អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​សហប្រជាជាតិ​ បាន​លើកឡើង​ពី​លទ្ធភាព​ដែល​ថា​ សាលាក្ដី​ខ្មែរក្រហម​អាច​នឹង​កោះ​យាង​ព្រះមហាវរក្សត្រ​ បើសិន​ជា​ចៅក្រម​និង​ព្រះរាជអាជ្ញា​សាលាក្ដី​យល់ឃើញ​ថា​ជា​ការ​ចាំបាច់​ ។​ ក្រោយ​មក​ក៏​មាន​មតិ​មួយ​ចំនួន​តូច​ ដោយ​រួមទាំង​លោក​ឡៅ ម៉ុងហៃ​ផង​ ចង់​ឲ្យ​មាន​ការ​ដក​អភ័យឯកសិទ្ធិ​ព្រះមហាវរក្សត្រ​ដើម្បី​បើកផ្លូវ​ដល់​ការ​យាង​ព្រះអង្គ​ទៅកាន់​សាលាក្ដី​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩២​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ២៧១៦​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​អំពាវនាវ​ឲ្យ​បញ្ចប់​សាលាក្ដី​ខ្មែរក្រហម​ អង្គ​ជំនុំ​ជំរះ​នឹង​បង្កើត​ចលាចល​នយោបាយ​នៅ​កម្ពុជា
  • ក្រចេះ​ : ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​និង​ប៉ូលិស​ខេត្ត​ចាប់​ក្បូន​ឈើ​ជិត​១០០០m3 ​ ពេល​មេព្រៃ​ដោះលែង

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ២៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់ ធម្មិកោ​ ទាមទារ​ឲ្យ​ ហ៊ុន សែន​ លុបចោល​សាលាក្ដី​ខ្មែរក្រហម
  • អំណាច​លុយ​របស់​ក្រុមហ៊ុន​ 7NG​ ធ្វើ​ឲ្យ​ម្ដាយ​ជាប់គុក​ចោល​កូន​បី​ទទឹង​តុលាការ​បន្ត​ចោទប្រកាន់​អ្នកភូមិ​ចំនួន​៦៧​នាក់

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៤៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​សុំ​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​បិទ​សាលាក្ដី​ខ្មែរក្រហម
  • សហគមន៍​អឺរ៉ុប​នឹង​ចូលរួម​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​នៅ​កម្ពុជា
  • អភិបាលរង​ក្រុងភ្នំពេញ​មួយ​រូប​លាលែង​ដោយ​ស្ងាត់ស្ងៀម
  • អាមេរិក​ចាប់ខ្លួន​ក្រុម​បាតុករ​១៦០​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៤៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គ.ជ.ប​ អំពាវនាវ​ជា​សាធារណៈ​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥​ កញ្ញា​ ដល់​ថ្ងៃ​២០​តុលា
  • បញ្ជូន​គ្រោង​អដ្ឋិធាតុ​សង្ស័យ​កងទ័ព​អាមេរិក​ទៅកាន់​ប្រទេស​វិញ​បន្ទាប់​ពី​រក​ឃើញ​នៅ​ខណ្ឌ​ព្រៃនប់

រស្មី​កម្ពុជា​ ៖ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩២​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ព្រះអង្គ​ធម្មិកោ​ ចង់​ឲ្យ​សម្ដេច​ហ៊ុន សែន​រំលាយ​សាលាក្ដី​ខ្មែរក្រហម
  • កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​ម៉ូត​សក់​នៅ​ជប៉ុន
  • យន្តហោះ​ថៃ​ធ្លាក់​នៅ​ភូកេត​សម្លាប់​មនុស្ស​៩០​នាក់

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥០៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​ស្នើ​ហ៊ុន សែន​រំសាយ​សាលាក្ដី​ខ្មែរក្រហម

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: