២៦-០៩-២០០៧៖ សុន ឆ័យ: ការ​ធ្វើ​សម្បទាន​របស់​រដ្ឋាភិបាល​ហ៊ុន សែន​ កន្លង​មក​ សុទ្ធ​តែ​ជា​រឿង​ខុសច្បាប់

Posted on Wednesday, 26 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

ខណៈ​ដែល​រដ្ឋសភា​ទើប​បាន​អនុម័ត​រួចរាល់​ទៅ​លើ​សសេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​សម្បទាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ សុន ឆ័យ​ បាន​រំឭក​ឲ្យ​សាធារណជន​ដឹង​ថា​ ការ​ធ្វើ​សម្បទាន​កន្លង​មក​ ដោយ​រដ្ឋាភិបាល​ទៅ​ឲ្យ​ផ្នែក​ឯកជន​ គឺ​សុទ្ធ​សឹង​តែ​ជា​រឿង​ខុសច្បាប់​ទាំងអស់​ ។

សម្រាប់​លោក​ សុន ឆ័យ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ ដែល​បាន​ចាត់ទុក​ថា​ការ​ធ្វើ​សម្បទាន​ របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ សុទ្ធ​សឹង​តែ​ជា​រឿង​ខុសច្បាប់​ ស្ថិត​ត្រង់​ថា​ ការ​ធ្វើ​សម្បទាន​ទាំង​នោះ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ស្ងាត់ៗ​រវាង​ផ្នែក​ឯកជន​ និង​អ្នក​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ក្រោម​អំពើ​ពុករលួយ​ ដោយ​ពុំ​មាន​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​តម្លាភាព​ និង​គិត​គូរ​ពី​អត្ថប្រយោជន៍​របស់​ជាតិ​ឡើយ​ ។

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​បន្ត​លើក​ឡើង​ថា​ មាន​ករណី​ជាច្រើន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ ដោយ​គ្មាន​គោលការណ៍​ត្រឹមត្រូវ​ មិន​បាន​ពិនិត្យ​អំពី​លក្ខខណ្ឌ​ដើម្បី​ធានា​អំពី​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ ចំពោះ​ការ​ផ្ដល់​សម្បទាន​ទាំង​នោះ​ដូចជា​ ការ​កសាង​ផ្លូវ​ ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​ ការ​ធ្វើ​សម្បទាន​ប្រាសាទ​អង្គរវត្ត​ ទៅ​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច​ និង​ព្រលានយន្តហោះ​ជាដើម​ ។
ហើយ​អ្វី​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ជាតិ​ និង​ប្រជាពលរដ្ឋ​នោះ​ គឺ​ការ​ធ្វើ​សម្បទាន​ដីធ្លី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ។

បើ​តាម​លោក​ សុន ឆ័យ​ ឲ្យ​ដឹង​ថា​ ដី​ព្រៃ​របស់​រដ្ឋ​រាប់​លាន​ហិកតា​ ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​សារ​តែ​ការ​ធ្វើ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ដាំ​ដើម​កៅស៊ូ​ ។​ ការ​ធ្វើ​សម្បទាន​បែបនេះ​ មិនមែន​ប៉ះពាល់​ទៅ​លើ​តែ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​សាធារណៈ​ របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ​ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ដីធ្លី​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ ។

ទិដ្ឋភាព​បែបនេះ​ បើ​ផ្អែក​តាម​លោក​ សុន ឆ័យ​ ឲ្យ​ដឹង​ថា​ ពុំ​ធ្លាប់​កើតមាន​នៅ​ក្នុង​ប្រទេស​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ​ទេ​ នៅ​ប្រទេស​គេ​ ការ​ធ្វើ​សម្បទាន​ លុះត្រាតែ​ជា​ករណី​ចាំបាច់​ ហើយ​បាន​ធានា​យ៉ាង​លើសលប់​ ពី​អត្ថប្រយោជន៍​របស់​ជាតិ​ ទើប​បាន​គេ​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ ។
ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា​ រដ្ឋមន្ត្រី​ខ្មែរ​ចូលចិត្ត​ប្រកាន់​ទម្លាប់​អង្គុយ​ធ្វើការ​តែ​ក្នុង​បន្ទប់​ ចាំ​ឲ្យ​ពួក​អ្នក​រកស៊ី​ស្កាត់​មក​ជួប​វិញ​ ។​ ហើយ​ពេល​ខ្លះ​ដោយ​ទទួល​បាន​សំណូក​ពី​ក្រុម​ឈ្មួញ​ទាំង​នោះ​ គឺ​គេ​ធ្មេច​ភ្នែក​ដាក់​គោលការណ៍​ឲ្យ​ដេញ​តាម​ផលប្រយោជន៍​ឈ្មួញ​តែ​ម្ដង​ដែល​របៀប​នេះ​ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ផលប្រយោជន៍​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ។

ជាក់ស្ដែង​ដូចជា​ការ​ធ្វើ​សម្បទាន​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ជា​អំណោយ​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ AZ​ នៃ​ អ៊ឹង ប៊ុនហូវ​ ជាដើម​ ។​ តាម​ពិត​ទៅ​ AZ​ ពុំបាន​ធ្វើ​អ្វី​ដែល​ជា​ការ​កែ​លម្អ​សោភណ្ឌភាព​ផ្លូវ​ប៉ុន្មាន​ទេ​ក្រៅ​តែ​ពី​ការ​បោះ​ទីតាំង​ចាំ​កើប​យក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​នេះ​ តាម​របៀប​ធ្វើ​នំ​អត់​ម្សៅ​នោះ​ ។​ ករណី​នេះ​កន្លង​មក​ ត្រូវ​បាន​ក្រុម​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ និង​ក្រុម​ប្រជាពលរដ្ឋ​ក្រោក​ឡើង​ធ្វើ​ការ​ប្រឆាំង​តវ៉ា​យ៉ាង​ស្រួចស្រាល់​ណាស់​ដែរ​ ហើយ​ការ​តវ៉ា​នោះ​ព្រោះ​តែ​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​ធ្វើ​ដំណើរ​ តាម​រថយន្ត​តាក់ស៊ី​ ហើយ​បើ​គេ​ដាក់​គំនាប​យក​ថ្លៃ​ឆ្លងកាត់​ផ្លូវ​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ទាំងនោះ​ គេ​ក៏​ជម្រិត​តម្លៃ​ពី​អ្នក​ជិះ​ដែរ​ ដែល​ការណ៍​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​ជន​ក្រីក្រ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ។​ ប៉ុន្តែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​ រាល់​ការណ៍​ក្រោក​ឡើង​ធ្វើ​ការ​តវ៉ា​ត្រូវ​ទទួល​រង​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ។

ចំណែក​ការ​ដាក់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​សម្បត្តិ​មរតក​របស់​ដូនតា​ខ្មែរ​គ្រប់រូប​ទៅ​ឲ្យ​មេ​ឈ្មួញ​ សុខ គង់​ នៃ​ក្រុមហ៊ុន​សូគីម៉ិច​ លក់​សំបុត្រ​ប្រមូល​លុយ​ក៏​ដូច្នោះ​ដែរ​ គឺ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​រក្សា​ទុក​សម្បត្តិ​បិតិកភណ្ឌ​របស់​ជាតិ​មួយ​នេះ​ ឲ្យ​នៅ​ជា​របស់​ជាតិ​ ដោយ​មិន​គួរ​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ឈ្មួញ​នាយទុន​ចំហៀវ​ចម្រាញ់​យក​ចំណេញ​តាម​របៀប​ឆៅៗ​ដូច្នេះ​ទេ​ ។

តែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​ ជា​មួយ​នយោបាយ​ធ្វើ​សម្បទាន​ខុសច្បាប់​នេះ​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​តែងតែ​ទាញ​យក​ហេតុផល​មក​បិទ​បាំង​ថា​ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ក្រីក្រ​ ពុំ​មាន​ថវិកា​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​ ។

តាមរយៈ​អំណះអំណាង​ដ៏​សំគិះ​នេះ​ ទ្រព្យ​សម្បត្តិ​សាធារណៈ របស់​រដ្ឋ​ជាច្រើន​ រួម​ទាំង​ព្រះរាជទ្រព្យ​ ដែល​បាន​ការពារ​យ៉ាង​មាំទាំ​ដោយ​ច្បាប់​ខ្លះ​ផង​ ត្រូវ​បាន​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ឈ្មួញ​នាយទុន​ ។​ ក្នុង​ស្ថានភាព​បែប​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​មាត់​ដាច​ខ្លះ​ពិពណ៌នា​ហៅ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា​ ជា​រដ្ឋាភិបាល​លក់​-​ ជួល​ ពោល​គឺ​រដ្ឋាភិបាល​នេះ​ពុំ​មាន​ សមត្ថភាព​អ្វី​នឹង​រក​ចំណូល​ក្រៅ​តែ​ពី​ការ​ចេះ​តែ​លក់​ឬ​ជួល​ នូវ​ទ្រព្យសម្បត្តិ​ដែល​ជា​កេរ្តិ៍តំណែល​របស់​ខ្លួន​ឡើយ​ ។

ទាក់ទង​បញ្ហា​នេះ​ បើ​យោង​តាម​មជ្ឈដ្ឋាន​អ្នក​សង្កេត​ការណ៍​ខ្លះ​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​ច្បាប់​ស្ដីពី​សម្បទាន​ត្រូវ​បាន​សភា​អនុម័ត​យឺតយ៉ាវ​ពេល​បន្តិច​មែន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​តើ​រដ្ឋាភិបាល​ប្រទេស​ខ្មែរ​នឹង​អនុវត្ត​ច្បាប់​ថ្មី​នេះ​បាន​ក្នុង​កម្រិត​ណា​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​អត្ថប្រយោជន៍​របស់​ជាតិ​បើ​ពុំនោះ​ទេ​ ប្រទេស​កម្ពុជា​ទាំង​មូល​ នឹង​ត្រូវ​បាន​ពួក​អ្នក​មាន​អំណាច​ធ្វើ​សម្បទាន​ឲ្យ​ឈ្មួញ​ឯកជន​បន្ត​ទៀត​ជាក់​ជា​មិនខាន​ ៕ ខ្មែរ​ម្ចាស់​ស្រុក​ ៖ ឆ្នាំ​ទី​ ០១​ លេខ​ ៣២​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៣៧​ ថ្ងៃ​ ពុធ​ ទី​ ២៦​ កញ្ញា​ -​ ថ្ងៃ​ អង្គារ​ ទី​ ០២​ តុលា​ ឆ្នាំ​ ២០០៧

  • សមាជិក​ហ៊្វុនស៊ិនប៉ិច​៤១​នាក់​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ថ្នាក់​ដឹកនាំ​ក្នុង​រាជរដ្ឋាភិបាល​ដើម្បី​ប្រាក់ខែ
  • អ្នក​លួច​ភ្លើង​រដ្ឋ​ មាន​ងារ​ជា​ឯកឧត្ដម​ ឧកញ៉ា​ ទើប​មន្ត្រី​អគ្គិសនី​មិន​ហ៊ាន​បង្ក្រាប
    សាំង​គេច​ពន្ធ​នាំចូល​ពី​យួន​ដឹក​តាម​ម៉ូតូ​និង​ទូក​មួយថ្ងៃៗ​រាប់​ម៉ឺន​ រាប់​សែន​លីត្រ

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៤​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ទ្រង់​ធម្មិកោ​ត្រៀម​តតាំង​ជាមួយ​សាលាក្ដី​ខ្មែរក្រហម
  • សាលា​ដំបូង​ក្រុង​ព្រះសីហនុ​ហៅ​ប៉ូលិស​និង​ប៉េអឹម​មក​ស្បថ​រួមគ្នា​តែ​អ្នក​ខ្លះ​គ្រាន់តែ​ធ្វើ​មាត់​ម្ហបៗ
  • ក្រសួង​មហាផ្ទៃ​ទទួល​ម៉ូតូ​ប៉ូលិស​១០៤​គ្រឿង​ពី​ប្រទេស​ចិន
  • ចាប់​ជនជាតិ​ឥណ្ឌូនេស៊ី​សង្ស័យ​មុខសញ្ញា​ចាក់​ទំលុះ​កង់ឡាន​ប្លន់​អ្នក​បើក​លុយ​ពី​ធនាគារ

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៥១៩​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សកម្មជន​គណបក្ស​នានា​ចំនួន​ជាង​១៤០០​នាក់​មក​រួមរស់​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៣២​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • សុន ឆ័យ​ :​ ការ​ធ្វើ​សម្បទាន​របស់​រដ្ឋាភិបាល​ហ៊ុន សែន​ កន្លង​មក​ សុទ្ធតែ​ជា​រឿង​ខុសច្បាប់
  • ដើម្បី​សេរីភាព​បញ្ចេញ​មតិ​ ទ្រង់ ធម្មិកោ​ប្រកាស​លា​ឈប់​ពី​ហ៊្វុនស៊ិនប៉ិច

ខ្មែរ​ មេគង្គ​ ៖ ឆ្នាំ​ទី​ ០៥​ លេខ​ ៣០០​ ថ្ងៃ​ទី​ ២៦​ -​ ២៧​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ជប៉ុន​បាញ់​បង្ហោះ​យាន​ផ្កាយ​រណប​រុករក​ឋាន​ព្រះច័ន្ទ​លើក​ដំបូង​ប្រកប​ដោយ​ជោគជ័យ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥៤​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ប្រធាន​ហ៊្វុនស៊ិនប៉ិច​មិន​ឯកភាព​តាម​សំណើ​ទ្រង់ ធម្មិកោ​ជុំវិញ​ការ​ស្នើ​ឲ្យ​គាំទ្រ​ការ​បញ្ឈប់​សាលាក្ដី​ខ្មែរក្រហម
  • ប្រជាជន​គ្រប់​វ័យ​ត្រូវ​បាន​សិក្សា​រក​ឃើញ​ថា​កង្វះ​ជាតិ​ដែក​និង​វីតាមីន​A
  • មេ​ជ្រូក​ពូជ​៩​ក្បាល​មកពី​ស្រុក​យួន​សមត្ថកិច្ច​ចាប់​ដុត​ទាំង​រស់

មនសិការ​ខ្មែរ​ ៖ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៣​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អៀង សារី​ គំរាម​លាតត្រដាង​ឯកសារ​ប្រសិន​បើ​មាន​ការ​ចាប់ខ្លួន​គាត់

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៣៩៩​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ស្ថានភាព​នយោបាយ​របស់​សម្ដេច​ក្រុមព្រះ​នឹង​ជា​បញ្ហា​ក្ដៅ​ក្នុង​ខែ​តុលា

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: