Archive for October, 2007

ថ្ងៃ​ ពុធ​ ទី​ ៣១-១០-២០០៧៖ ទិវា​បុណ្យ​ជាតិ​៖​ ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាវីរ​ក្សត្រ​សម្ដេច​ នរោត្តម​ សីហនុ​​

Posted on Wednesday, 31 October 2007. Filed under: សប្ដាហ៍ទី ៤៧០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧០

ដោយ​សារ​ទិវា​បុណ្យ​ជាតិ​ ថ្ងៃ​នេះ​យើង​ខ្ញុំ​ដក​ស្រង់​តែ​ចំណង​ជើង​អត្ថបទ​​បណ្ណោះ​ ពុំមាន​អត្ថបទ​ទេ​ ។​ សូម​មេត្តា​អធ្យាស្រ័យ​ !

ណរបឺត ក្លែន
និពន្ធនាយកព្រឹត្តិបត្រ​កញ្ចក់សង្គម

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៤១​ ថ្ងៃ​ ពុធ​ ទី​ ៣១​ តុលា​ -​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ព្រមាន​អ្នក​នយោបាយ​ដែល​មិន​ខ្ចី​ពឹង​នាយក​រដ្ឋមន្ត្រី​តែ​សង្ឃឹម​លើ​ព្រះ​មហាក្សត្រ​លើកលែង​ទោស
  • នាយក​រដ្ឋមន្ត្រី​មិន​សប្បាយ​ចិត្ត​ចំពោះ​បំណង​លក់​ទី​បញ្ជាការ​កងទ័ព​ជើង​ទឹក​ក្រោម​អំណាច​ផ្កាយ​៣​ អ៊ុង សំខាន់
  • ក.អ.ក​ ចូល​រួម​សម័យ​ប្រជុំ​សភា​ប្រជាពលរដ្ឋ​អាស៊ាន​នៅ​ហ្វីលីពីន

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៨០​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ការ​តាំង​ភ្លើង​បាញ់​ទឹក​នៅ​វិមាន​ឯករាជ្យ​ទាក់ទាញ​ភ្ញៀវ​រហូត​ស្ទះ​ចរាចរ
  • អ្នក​ស្រុក​បាទី​ហាម​កូន​ស្រី​ចេញ​ពី​ផ្ទះ​ព្រោះ​មាន​ចោរ​ប្លន់​ហើយ​ច្របាច់​សុដន់​ទៀត

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤៧​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សុន ឆ័យ​ : យើង​ចង់​ឃើញ​ការ​ធ្វើ​ជំរឿន​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជន​បរទេស​ឲ្យ​បាន​ត្រឹមត្រូវ​ជាក់ស្ដែង​ កុំ​លាក់លៀម
  • ចូសេហ្វ អេ.មូសូមេលី​ :​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​ឯករាជ្យ​ មាន​តម្លាភាព​ និង​យុត្តិធម៌

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៨០​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អាល្លឺម៉ង់​ផ្ដល់​១​លាន​៣​សែន​អឺរ៉ូ​ដល់​អង្គការ​ UNFPA​ សម្រាប់​លើក​កម្ពស់​សុខភាព​មាតា​នៅ​កម្ពុជា

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩៩​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ : គណបក្ស​សម រង្ស៊ី​ អត់​ទទួល​ស្គាល់​ទេ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ស្អី​គេ​នោះ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements
Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ៣០-១០-២០០៧៖ ហ៊ុន សែន​យល់ព្រម​ឲ្យ​សម្ដេច​ក្រុមព្រះ​ចូល​ស្រុក

Posted on Tuesday, 30 October 2007. Filed under: សប្ដាហ៍ទី ៤៧០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧០

សមាជិក​រាជវង្ស​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ យល់ព្រម​ឲ្យ​សម្ដេច​ក្រុមព្រះ​ត្រឡប់​ចូល​ស្រុក​វិញ​ បើ​ព្រះ​អង្គ​សព្វព្រះទ័យ​ទទួល​យក​តួនាទី​ជា​ប្រធាន​សមាជិក​រាជវង្ស​ មាន​សិទ្ធិ​ស្មើ​នឹង​នាយក​រដ្ឋមន្ត្រី​ ។​ ប៉ុន្តែ​ទ្រង់​ រណឫទ្ធិ​ មិន​ទាន់​ឆ្លើយតប​ជា​ផ្លូវ​ការ​យ៉ាង​ណា​ទេ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ តំណែង​ប្រធាន​សមាជិក​រាជវង្ស​នេះ​មាន​រថយន្ត​សឺរ៉ែន​ មាន​អង្គរក្ស​ និង​អ្នក​ហែមហម​ មាន​ប្រាក់​ខែ​ច្រើន​ព្រមទាំង​ព្រះអង្គ​ អាច​មាន​ប្រពន្ធ​ច្រើន​ថែម​ទៀត​ ។​ ប៉ុន្តែ​ព្រះអង្គ ​មិន​អាច​ដឹកនាំ​គណបក្ស​បាន​ទេ​ ។

សមាជិក​រាជវង្ស​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ហ៊ុន សែន​ បើក​លទ្ធភាព​ អោយ​សម្ដេច​ក្រុមព្រះ​មួយ​ច្រក​ទៀត​ ដែល​អាច​ឲ្យ​ទ្រង់​ត្រឡប់​ចូល​ស្រុក​បាន​គឺ​ទទួល​ស្គាល់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០០៦​ ដែល​ព្រះអង្គ​ជា​មគ្គុទ្ទេសក៍​ប្រវត្តិសាស្ត្រ​ដោយ​មិន​បាច់​ខ្វល់​នឹង​ការងារ​គណបក្ស​ ។

ប្រភព​ មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ទៀត​ថា​ បើ​សិន​ជា​សម្ដេច​ក្រុមព្រះ​ សព្វព្រះទ័យ​ទទួល​យក​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជវង្ស​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​យល់​ព្រម​អោយ​ព្រះអង្គ​ ទទួល​បន្ទុក​មនុស្ស​ធម៌​និង​សង្គម​កិច្ច​ ។​ លក្ខខណ្ឌ​របស់​លោក​ហ៊ុន សែន​នេះ​ ដូច​បង្ខំ​សម្ដេច​ក្រុមព្រះ​ អោយ​លា​ឈប់​ពី​នយោបាយ​ដែរ​ ដែល​ទំនង​ជា​ព្រះអង្គ​មិន​ព្រម​ទេ​ ។​ ពី​មុន​ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​ថា​ ព្រះអង្គ​សព្វព្រះទ័យ​ បូម​ឈាម​ស្ដេច​ចេញ​ដើម្បី​បាន​ធ្វើ​នយោបាយ​ បើ​សិន​ជា​មាន​ច្បាប់​ហាម​មិន​អោយ​រាជវង្ស​ធ្វើ​នយោបាយ​ ។

មាន​បន្ទូល​ ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ឯ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ កាល​ពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០០៦​ សម្ដេច​ក្រុមព្រះ​បាន​បញ្ជាក់​ថា​ ”បើ​មាន​ច្បាប់​មិន​ឲ្យ​ស្ដេច​ធ្វើ​នយោបាយ​ច្បាប់​អនុម័ត​ថ្ងៃ​នេះ​ខ្ញុំ​លាលែង​ភ្លាម​ ។​ ប៉ុន្តែ​នរោត្ដម​និង​ស៊ីសុវត្ថិ​ ខ្លាច​គេ​មិន​ឲ្យ​លាលែង…​ពេល​ដែល​ខ្ញុំ​លាលែង​បាត់​ឈ្មោះ​នរោត្ដម ហើយ​នៅ​សល់​តែ​រណឫទ្ធិៗ”​ ។​ ព្រះអង្គ​បាន​បញ្ជាក់​ទៀត​ថា​ ”បើ​គេ​អនុម័ត​ច្បាប់​ថ្ងៃ​នេះ​ នៅសល់​តែ​រណឫទ្ធិ​ នៅ​ថ្ងៃ​ស្អែក​បាត់​ឈ្មោះ​នរោត្ដម”​ ។

ប្រតិកម្ម​ទៅ​នឹង​មតិ​នានា​ដែល​ចង់​ឲ្យ​រាជវង្ស​ខ្មែរ​ ធ្វើ​ដូច​រាជវង្ស​ថៃ​នោះ​សម្ដេច​ក្រុមព្រះ​បាន​មាន​បន្ទូល​ថា​ បើ​ចង់​ធ្វើ​ដូច​ (ស្ដេច​ប្រទេស​ថៃ)​ ត្រូវ​តែ​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់​កុំ​ច្បិច​យក​តែ​ចំណុច​ខ្លះ​ព្រោះ​ព្រះ​មហាក្សត្រ​ថៃ​ គ្មាន​នរណា​ប្រមាថកាតទាន​ដូច​ខ្មែរ​ទេ​ ។

មុន​សន្ធិសញ្ញា​ បំពេញ​បន្ថែម​ឆ្នាំ​១៩៨៥​ ចូល​ជា​ធរមាន​ សម្ដេច​ឪ​បាន​ហាម​ព្រះ​មហាក្សត្រ​ ព្រះ​បរមនាថ​នរោត្ដម​ សីហមុនី​ កុំ​ឡាយ​ព្រះហស្តលេខា​ លើ​សន្ធិសញ្ញា​នេះ​ ។​ កាល​ណោះ​ លោក​ហ៊ុន សែន​ បាន​ប្រមាថ​សម្ដេច​ឪ​ និង​បញ្ជា​ឲ្យ​ស្ថានីយ​វិទ្យុ​ទូរទស្សន៍​ក្នុង​ស្រុក​ចាក់​ផ្សាយ​នូវ​បទ​ចំរៀង​របស់​លោក​ស៊ីន ស៊ីសាមុត​ថា​ស្ដេច​ជា​អ្នក​កាត់​ទឹក​ដី​ អោយ​យៀកកុង​ ។​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា​ការ​ចាក់​បទ​ចម្រៀង​នេះ​ ជា​ការ​មើល​ងាយ​សម្ដេច​ឪ​ ។​ ប៉ុន្តែ​ពេល​នោះ​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ មាន​បន្ទូល​ថា​ ជា​ការ​ថ្វាយ​កិត្តិយស​សម្ដេច​ឪ​ព្រះនរោត្ដម​ សីហនុ​ទៅ​វិញ​ ។

សមាជិក​រាជវង្ស​មួយ​អង្គ​បាន​ប្រាប់​ស្រឡាញ់​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ​២០០៦​ថា​ សម្ដេច​ក្រុមព្រះ​នឹង​បូម​ឈាម​ស្ដេច​ចេញ​ពី​ខ្លួន​ព្រះអង្គ​ ហើយ​បញ្ចូល​ឈាម​រាស្ត្រ​ប្រសិន​បើ​គេ​ ធ្វើ​ច្បាប់​ហាម​រាជវង្ស​ធ្វើ​នយោបាយ​ ។​ ប្រភព​បាន​បញ្ជាក់​ថា​ សម្ដេច​ក្រុមព្រះ​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​ពិធី​សោយក្រយា​ ជាមួយ​សមាជិក​រាជវង្ស​មួយ​ចំនួន​ នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ផ្សារ​ធំ​ថ្មី​ ។

ពេល​នោះ​សម្ដេច​ក្រុម​ព្រះ​បាន​ប្រកាស​ជា​ចំហ​ថា​នឹង​សុខចិត្ត​លាលែង​ពី​ឈាម​ជ័រ​ជា​ស្ដេច​ដើម្បី​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​ ប្រសិន​បើ​មាន​ច្បាប់​ អនុម័ត​ហាម​រាជវង្ស​ធ្វើ​នយោបាយ​ ។​ ប៉ុន្តែ​ព្រះអង្គ​មាន​ជំនឿ​ថា​ នឹង​គ្មាន​ច្បាប់​នេះ​ទេ​ ។

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០០៦​ នៅ​ខេត្ត​កំពង់ឆ្នាំង​ លោក​ហ៊ុន សែន​បាន​លើក​អំពី​ករណី​មិន​ឲ្យ​រាជវង្ស​ធ្វើ​នយោបាយ​ដែរ​ ។​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​ លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា​ និង​ជា​ប្រធាន​កិត្តិយស​ គណបក្ស​ប្រជាជន​បាន​អំពាវនាវ​ សមាជិក​រាជវង្ស​ម្ដង​ទៀត​ថា​ គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឆាក​នយោបាយ​ ព្រោះ​បើ​ចាញ់​ឆ្នោត​ចាំ​គិត​បញ្ហា​នេះ​ នឹង​ហួសពេល​ហើយ​ ។​ ការ​ស្នើ​ឡើង​នេះ​ ក៏​មាន​ការ​គាំទ្រ​ពី​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​ដែរ​ដែល​ជាហេតុ​ ធ្វើ​ឲ្យ​សម្ដេច​ក្រុមព្រះ​ចោទ​ថា​ លោក​សម រង្ស៊ី​រួម​គ្នា​ជា​មួយ​លោក​ហ៊ុន សែន​មិន​ឲ្យ​រាជវង្ស​ធ្វើ​នយោបាយ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ ការ​ដែល​លោក​ហ៊ុន សែន​ ចង់​ឲ្យ​សម្ដេច​ក្រុមព្រះ​ លា​ឈប់​ពី​នយោបាយ​ហើយ​ធ្វើ​ជា​ប្រធាន​ សមាជិក​រាជវង្ស​នេះ​ មិន​មែន​មាន​ន័យ​ថា​មិន​ឲ្យ​សមាជិក​រាជវង្ស​ដទៃ​ទៀត​ធ្វើ​នយោបាយ​នោះ​ទេ​ ។

សម្ដេច​ក្រុមព្រះ​ដែល​មិន​អាច​ចូល​ស្រុក​បាន​ ព្រោះ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ត្រូវ​ជាប់​ពន្ធនាគារ​១៨​ខែ​ ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អោយ​លោក​ញ៉ឹក ប៊ុនឆៃ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ លក់​ស្នាក់​ការ​ហ៊្វុនស៊ិនប៉ិច​នៅ​ជាប់​ស្ថានទូត​បារាំង​ និង​ក្បែរ​ស្ពាន​ជ្រោងចង្វារ​នោះ​មិន​ព្រម​ទទួល​យក​ការ​សំរប​សំរួល​ជាមួយ​ហ៊្វុនស៊ិនប៉ិច​ទេ​ គឺ​ព្រះអង្គ​ ស្ដាប់​តាម​ការ​ភូត​កុហក​របស់​លោក​សៅ រ៉ានី​ និង​លោក​យូ ហុកគ្រី​ថា​ ព្រះអង្គ​នឹង​ឈ្នះ​ក្ដី​នៅ​សាលាឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី​៣​ តុលា​ ២០០៧​ ។​ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​ បាន​រក្សា​ទុក​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ អោយ​នៅ​ដដែល​ គឺ​ទ្រង់​ត្រូវ​ជាប់គុក​១៨​ខែ​ និង​ពិន័យ​ជា​ប្រាក់​ ១៥​ម៉ឺន​ដុល្លារ​ឲ្យ​លោក​ញ៉ឹក ប៊ុនឆៃ​នោះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ ស្ថិត​នៅ​ក្នុង​ភាព​ទ័ល​ច្រក​ ហើយ​ធ្វើ​ជា​អំពាវនាវ​ឲ្យ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សម រង្ស៊ី​ និង​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ រួបរួម​អ្នក​រាជា​និយម​ និង​អ្នក​ស្នេហា​ជាតិ​ ដែល​ការ​អំពាវនាវ​នេះ​ បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​មក​វិញ​ ។

សមាជិក​រាជវង្ស​ បាន​អោយ​ដឹង​ថា​ មុន​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ កាល​ពី​ថ្ងៃ​ទី​៣​ តុលា​ សម្ដេច​ក្រុមព្រះ​ ពិចារណា​ទទួល​យក​ការ​សម្របសម្រួល​របស់​ហ៊្វុនស៊ិនប៉ិច​ហើយ​ ប៉ុន្តែ​លោក​សៅ រ៉ានី​ និង​លោក​យូ ហុកគ្រី​ ប្រាប់​ព្រះអង្គ​ថា​ ទ្រង់​នឹង​ឈ្នះ​ក្ដី​នៅ​សាលា​ឧទ្ធរណ៍​ ហើយ​មិន​ចាំ​បាច់​ទៅ​សម្របសម្រួល​ ជាមួយ​ហ៊្វុនស៊ិនប៉ិច​ទេ​ ។
ទោះ​យ៉ាង​ណា​ គេ​ចាំ​មើល​ថា​ តើ​សម្ដេច​ក្រុមព្រះ​ សព្វព្រះទ័យ​ធ្វើ​ជា​ប្រធាន​សមាជិក​រាជវង្ស​ ឬ​យ៉ាងណា​ ហើយ​បើ​ព្រះអង្គ​ចង់​បូមឈាម​ស្ដេច​ចេញ​ ដើម្បី​ធ្វើ​នយោបាយ​នោះ​ ក៏​ទៅ​មិន​រួច​ដែរ​ព្រោះ​ព្រះអង្គ​ មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​រុំ​កោះ​ហើយ​ ៕ ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣៨​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៩​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • រកឃើញ​សារធាតុ​ផ្ទុះ​៦​តោន​គីប​១៤៨៥​ ក្នុង​រោងចក្រ​កិន​ថ្ម​របស់​ថៃ​នៅ​ប៉ៃលិន
  • ប្រកាស​លក់​ឡាន​មែរសឺដែស​ប៉ុលពត​១​គ្រឿង​តំលៃ​៧១៧៩៩​ដុល្លារ
  • សមាគម​អ្នក​កាសែត​អាស៊ី​របស់​កូរ៉េ​មក​ស្វែង​យល់​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា
  • ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដណ្ដើម​ម៉ូតូ​ពី​ចោរ​ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៧៩​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ប្រទេស​ប៉ូឡូញ​នៅ​តែ​សន្យា​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ​ជាតិ
    មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩៨​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧
  • កម្លាំង​៤​ពាន់​នាក់​ត្រៀម​សម្រាប់​ការពារ​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងជើង​មក​ស្រុក​ខ្មែរ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤២៣​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • រាជវង្ស​៣​អង្គ​នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​បើ​ការ​បង្រួបបង្រួម​ហ៊្វុនស៊ិនប៉ិច​និង​នរោត្ដម រណឫទ្ធិ​មិន​បាន​សម្រេច
  • ៨​វិច្ឆិកា​ចាងហ្វាង​ខេមបូឌា​ដេលី​មក​កាន់​តុលាការ​ក្នុង​នាម​ជា​ចុង​ចោទ​ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​វិទ្យុ​អាស៊ី​សេរី
  • សម្ដេច​តេជោ​ហ៊ុន សែន​ជំរុញ​ឲ្យ​ប៉ូឡូញ​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៧២​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ក្រុមព្រះ​បន្ត​អំពាវនាវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​រួបរួម​ដែល​មាន​ការ​ចូលរួម​ពី​រាជវង្សានុវង្ស​ដើម្បី​ជួយ​ជាតិ​និង​រាស្ត្រ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​​ ០៣​ លេខ​ ៥៣៨​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​យល់​ព្រម​ឲ្យ​សម្ដេច​ក្រុម​ព្រះ​ចូល​ស្រុក

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ២៩-១០-២០០៧៖ ទិវា​បុណ្យ​ជាតិ​៖​ ពិធី​គ្រង​រាជ​របស់​មហាក្សត្រ​សីហ​មុនី

Posted on Monday, 29 October 2007. Filed under: សប្ដាហ៍ទី ៤៧០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧០

ដោយ​សារ​ទិវា​បុណ្យ​ជាតិ​ ថ្ងៃ​នេះ​យើង​ខ្ញុំ​ដក​ស្រង់​តែ​ចំណង​ជើង​អត្ថបទ​​បណ្ណោះ​ ពុំមាន​អត្ថបទ​ទេ​ ។​ សូម​មេត្តា​អធ្យាស្រ័យ​ !

ណរបឺត ក្លែន
និពន្ធនាយកព្រឹត្តិបត្រ​កញ្ចក់សង្គម

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ ទី​ ២៩​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ១៦​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ២៩​ -​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • កឹមសុខា​អំពាវនាវ​ឲ្យ​រាស្ត្រ​បោះឆ្នោត​ផ្លាស់​ប្ដូរ​មេដឹកនាំ​ឆ្នាំ​២០០៨

កម្ពុជា​ថ្មី​ ៖ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៨​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២៨​ -​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • តុលាការ​ពិន័យ​មេ​រង​បាល់ទាត់​កម្ពុជា​១​លាន​រៀល​ រឿង​ប្រពន្ធ​ប្ដឹង​ពី​បទ​ផិត​ក្បត់
  • ប្រមុខ​រដ្ឋាភិបាល​មាន​កម្មវិធី​យ៉ាង​មមាញឹក​ក្នុង​ពិព័រណ៍​ចិន​ -​ អាស៊ាន​នៅ​ទីក្រុង​ណាន់និញ
  • កំណើន​ឡ​ដុត​ធ្យូង​បង្ហាញ​ពី​ទំហំ​នៃ​គ្រោះ​បំផ្លាញ​ព្រៃឈើ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ខេត្ត​សៀមរាប

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤៥​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អ៊ុង សំខាន់​ កំពុង​ប្រឈម​ចំពោះ​ការ​ដក​ហូត​ពី​តួនាទី
  • ច័ន្ទ សារុន​ មិន​ហ៊ាន​និយាយ​ពី​ការ​កាប់​ឈើ​ និង​ធ្វើ​សម្បទាន​ដី​ព្រៃ​ខុស​ច្បាប់​ទេ
  • ហ៊ុន តូ​ ប្រើ​អំណាច​លោត​ឆ័ត្រ​កាង​ការ​នាំ​ប្រេង​ចូល​នៅ​ខេត្ត​ស្វាយរៀង​ និង​ព្រៃវែង

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៧៨​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • កណ្ដាល​យប់​គប់​គ្រាប់បែក​ដៃ​ចូល​ផ្ទះ​សម្លាប់​៣​​នាក់​ម្ដាយ​និង​កូន

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤២២​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២៨​ -​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • មេដឹកនាំ​ជំនួញ​កូរ៉េ​ត្រូវ​បាន​ស្នើ​ឲ្យ​ពិនិត្យ​ម៉ត់ចត់​អំពី​ទីផ្សារ​កម្ពុជា​មុន​ការ​វិនិយោគ
  • ចៅ​អធិការ​រត់​ចោល​វត្ត​ព្រោះ​ខ្លាច​អាចារ្យ​ពាក់សក្ដិ​៤​មាន​កាំភ្លើង​សៀក​ចង្កេះ

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៧១​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២៨​ -​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សភា​ជាតិ​ជាង​១០០​ប្រទេស​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ឆ្នាំ​២០០៨​ដោយ​សកម្មភាព​ពេញលេញ​ស្មើភាព
  • កឹម សុខា​ យល់​ស្រប​ និង​មិន​បដិសេធ​សំណើ​រួបរួម​របស់​សម្ដេច​ក្រុមព្រះ​ពេល​សម រង្ស៊ី​ ច្រឹមច្រំ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣៧​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២៨​ -​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ក្រសួង​ការពារ​ជាតិ​ទិញ​នាវា​៩​គ្រឿង​ពី​ចិន​ដើម្បី​ការពារ​តំបន់​ប្រេងកាត

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៧-១០-២០០៧៖ ខៀវ កាញារីទ្ធ​ស្នើ​បណ្ដាញ​ព័ត៌មាន​ផ្សាយ​ឈ្មោះ​ ឪពុក​ម្ដាយ​ក្មេង​អន្ធពាល​ឲ្យ​ចំៗ

Posted on Saturday, 27 October 2007. Filed under: សប្ដាហ៍ទី ៤៦៩ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៩

ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ ផ្សាយ​រឿង​អាជ្ញាធរ​ចាប់​ខ្លួន​កូន​ប្រុស​ឧត្ដមនាវី​ឯក​ដោយ​មិន​ដាក់​ឈ្មោះ​ចំៗ​ កាល​ពី​ព្រឹក្ស​ម្សិល​ លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ស្នើ​បណ្ដាញ​ព័ត៌មាន​ទាំងអស់​ ផ្សាយ​ឈ្មោះ​ឪពុកម្ដាយ​ របស់​ជន​ល្មើស​អោយ​ចំ​ឈ្មោះ​ ដើម្បី​ថ្នាក់​លើ​ងាយ​ចាត់​វិធានការ​ ។​ ការ​បើក​ទូលាយ​របស់​ក្រសួង​ព័ត៌មាន​នេះ​ បន្ទាប់​ពី​សារព័ត៌មាន​នានា​ មិន​ហ៊ាន​ចុះ​ផ្សាយ​ឈ្មោះ​ជនល្មើស​ជា​កូន​អ្នក​ធំ​ អង្គរក្ស​អ្នក​ធំ​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ថា​ជា​កូន​របស់​​តាតា​ឬ​អង្គរក្ស​អ្នក​មាន​អំណាច​ ។

ល្ងាច​ថ្ងៃ​ទី​២៤​ តុលា​ ២០០៧​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ខណ្ឌ​ចំការ​មន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ និង​ក្រសួង​មហាផ្ទៃ​បាន​ស្ទាក់​ចាប់​មេក្រុម​អន្ធពាល​ឈ្មោះ​អ៊ុង វណ្ណា​កូន​ប្រុស​ឧត្ដម​នាវី​ឯក​ អ៊ុង សំខាន់​ មេ​ទាហាន​ជើង​ទឹក​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ប្រណាំង​ រថយន្ត​ក្នុង​ក្រុង​និង​គំរាម​លោក​សយ សុភាព​អ្នក​យក​ព័ត៌មាន​ CTN​ ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ឈ្មោះ​ជនល្មើស​ ប៉ុន្តែ​មិន​ហ៊ាន​ចំ​ឈ្មោះ​ឪពុក​ទេ​ គឺ​គ្រាន់តែ​ថា​ ជា​កូន​ប្រុស​ឧត្ដមនាវីឯក​ ។​ ការ​ស្នើ​របស់​លោក​ខៀវ កាញារីទ្ធ​នេះ​ ដើម្បី​កុំ​អោយ​ឈ្មោះ​ឧត្ដមសេនីយ៍​ជាច្រើន​ទៀត​ដែល​គេ​ប្រដៅ​ និង​អប់រំ​កូន​បាន​ល្អ​ មិន​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ បង្ហោះ​ម៉ូតូ​ ឬ​រថយន្ត​ក្នុង​ក្រុង​ បណ្ដាល​អោយ​បាត់បង់​សណ្ដាប់ធ្នាប់​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ស្នើ​នៅ​ថ្ងៃ​ម្សិល​ដែរ​ អោយ​សារព័ត៌មាន​ចុះ​ផ្សាយ​អោយ​ចំ​ឈ្មោះ​ ឪពុក​ម្ដាយ​របស់​ជនល្មើស​ ហើយ​ថា​បើ​សិន​ជា​ឪពុក​ជា​ឧត្ដម​សេនីយ៍​ប៉ូលិស​ឬ​ទាហាន​ត្រូវ​ដោះ​ផ្កាយ​ ឬ​សក្ដិ​ពី​លើ​ស្មា​ ហើយ​បើ​ជា​មន្ត្រី​ស៊ីវិល​ត្រូវ​ដក​តួនាទី​បញ្ឈរ​ជើង​ ។​ ប៉ុន្តែ​ករណី​អាជ្ញាធរ​ ចាប់​មេខ្លោង​ប្រណាំង​រថយន្ត​ឈ្មោះ​អ៊ុង វណ្ណា​នេះ​មិន​ដឹង​ថា​ លោក​ហ៊ុន សែន​មាន​វិធានការ​ ទៅ​លើ​លោក​អ៊ុង សំខាន់​ ជា​ឪពុក​ឬ​យ៉ាងណា​ទេ​ ។

មន្ត្រី​គណបក្ស​ប្រជាជន​ បាន​អោយ​ដឹង​ថា​ លោក​អ៊ុង សំខាន់​ជា​ឧត្ដមនាវីឯក​ខ្សែ​លោក​ជាស៊ីម​ប្រធាន​គណបក្ស​ប្រជាជន​ ដែល​ជា​មុខ​សញ្ញា​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​បកស័ក្ដិ​ ។​ ដូច្នេះ​លោក​អ៊ុង សំខាន់​ពិបាក​នឹង​គេច​ផុត​ ពី​ការ​ដក​តួនាទី​ណាស់​ហើយ​អាជ្ញាធរ​ អាច​ស្វែងរក​ចាប់​​​​​​​​​​​​​​ខ្លួន​ជនល្មើស​ឈ្មោះ​អ៊ុង វណ្ណា​ដាក់​ពន្ធនាគារ​វិញ​ ។

អាជ្ញាធរ​ បាន​ឃាត់​រថយន្ត​ម៉ាក​ CHRYSLER​ ពណ៌​ស​របស់​ឈ្មោះ​អ៊ុង វណ្ណា​ ក្បែរ​ភូមិ​គ្រឹះ​លោក​ហ៊ុន សែន​ នៅ​វិមាន​ឯករាជ្យ​ ដែល​រថយន្ត​នោះ​មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​ ប្រដាប់​ដោយ​កាំរស្មីឡាហ្សែរ​ សម្លេង​សឺរ៉ែន​ មីក្រូ​បំពង​សម្លេង​ និង​ឧបករណ៍​ជា​ច្រើន​ទៀត​ ។​ មុន​ចាប់​ខ្លួន​មួយ​ថ្ងៃ​ជនល្មើស​ បាន​ជិះ​រថយន្ត​ក្រវែល​ស្នាក់​ការ​កាសែត​ដើម​អំពិល​ក្បែរ​អគារ​រដ្ឋសភា​ចាស់​ ដោយ​ស្រែក​មីក្រ​ថា​ ”យើស​ អា​សយ សុភាព​ កុំ​ខ្លាំង​ពេក….”​ នៅ​បន្ទាប់​ពី​លោក​សយ សុភាព​ ផ្សាយ​ព័ត៌មាន​គ្មាន​សណ្ដាប់ធ្នាប់​ នៃ​ក្រុម​ក្មេង​ស្ទាវ​ប្រណាំង​រថយន្ត​ បង្ហោះ​ម៉ូតូ​ ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ ទីក្រុង​ ។

មុន​ចាប់​ខ្លួន​ប៉ុន្មាន​ម៉ោង​ជន​អន្ធពាល​ឈ្មោះ​អ៊ុង វណ្ណា​ និង​បក្ខពួក​ដែល​មាន​រថយន្ត​ទំនើបៗ​ចំនួន​២​ទៀត​ ដែល​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​របស់​ថៅកែ​ប្ដូរ​ប្រាក់​ល្បី​ឈ្មោះ​មួយ​នៅ​ក្បែរ​រង្វង់​មូល​នាង​គង្ហីង​បើក​រថយន្ត​ក្រឡឹង​ចុះឡើង​ក្បែរ​ស្នាក់​កាសែត​ដើម​អំពិល​ ។​ ក្រោយ​មក​ អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​តាម​គោលដៅ​សំខាន់ៗ​និង​ចាប់​បាន​រថយន្ត​ របស់​ឈ្មោះ​អ៊ុង វណ្ណា​ ហើយ​បក្ខពួក​ដែល​មាន​រថយន្ត​២​ទៀត​ បាន​គេច​ខ្លួន​ ។

ប្រភព​ ពី​ក្រសួង​ការពារ​ជាតិ​បាន​អោយ​ដឹង​ថា​ លោក​អ៊ុង សំខាន់​ ជា​ឧត្ដម​សេនីយ៍​មាន​ចរិត​ស្លូតបូត​មិន​កោងកាច​ដូច​កូន​ទេ​ ។​ ការ​កើត​រឿង​អាស្រូវ​នេះ​ ជា​ឱកាស​ឲ្យ​លោក​ទៀ វិញ​ ឧត្ដម​នាវី​ដែល​ជា​អនុ​ប្រធាន​នោះ​ចង់​បាន​តួនាទី​លោក​អ៊ុង សំខាន់​ ។​ ប៉ុន្តែ​បើ​ប្រមុខ​រដ្ឋាភិបាល​ មិន​ចាត់ការ​ ដូច​បទបញ្ជា​ទេ​ លោក​អ៊ុង សំខាន់​អាច​គេច​ផុត​ ពី​ការ​ដោះ​ផ្កាយ​ពី​លើ​ស្មា​បញ្ឈរ​ជើង​ ហើយ​កូន​អ្នក​ធំ​ជា​ច្រើន​ទៀត​ដែល​ធ្លាប់​ប្រព្រឹត្ត​ខុស​នឹង​មិន​គោរព​ច្បាប់​ឡើយ​ ។

គួរ​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​ហ៊ុន សែន​និង​លោក​ខៀវ កាញារីទ្ធ​ ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ផ្សាយ​អោយ​ចំ​ឈ្មោះ​ឪពុក​របស់​ជនល្មើស​ គឺ​កុំ​ចុះ​ផ្សាយ​ថា​ជា​កូន​ ឬ​ក្មួយ​ ឬ​អង្គរក្ស​របស់​តាតា​ ឬ​ឧត្ដម​សេនីយ៍​ ជៀសវាង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នក​ល្អ​ ។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០០៧​ មាន​ក្រុម​ប្រដាប់​អាវុធ​ ពីរ​ក្រុម​បាន​ទង្គិច​គ្នា​មួយ​ប្រាវ​ក្នុង​ក្រុង​ភ្នំពេញ​ បណ្ដាល​អោយ​ស្លាប់​ទាំង​សង្ខាង​ ។​ ជម្លោះ​ប្រដាប់​អាវុធ​ដេញ​បាញ់​គ្នា​ កណ្ដាល​រាជធានី​ភ្នំពេញ​នោះ​គឺ​ភាគី​ម្ខាង​ជា​កូន​ប្រុស​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ម្ខាង​ទៀត​ ចៅ​ប្រសារ​លោក​ស្រី​ប៊ុន រ៉ានី​ជំទាវ​ទី​១​របស់​លោក​ហ៊ុន សែន​ ។

មន្ត្រី​ប៉េអឹម​ក្រុង​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​​លោក​វរសេនីយ៍ទោ​រ៉េត នីកា​ ប៉េអឹម​រង​ក្រុង​ភ្នំពេញ​អាយុ​២៧​ឆ្នាំ​ ត្រូវ​ជា​កូន​លោក​សេង ទៀង​ ជំនួយ​ការ​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ត្រូវ​ក្រុម​លោក​រ័ត្ន ច័ន្ទសូណូឌី​ វរសេនីយ៍ឯក​ក្រសួង​មហាផ្ទៃ​ បាញ់​ចំនួន​៥​គ្រាប់​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ។​ លោក​រ័ត្ន ច័ន្ទសូណូឌី​ជា​កូន​ប្រុស​ លោក​កូវ សាមុត​ ក្មួយ​ថ្លៃ​លោក​ស្រី​ប៊ុន រ៉ានី​ភរិយា​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏​ត្រូវ​ភាគី​លោក​រ៉េត នីកា​បាញ់​សម្លាប់​ដែរ​ ។

ព្រឹទ្ធ​ការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៧៨​ ខាង​ជើង​វត្តភ្នំ​ ម្ដុំ​វត្ត​សារាវ័ន្ដ​តេជោ​ សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ​ ក្រុង​ភ្នំពេញ​ ដែល​សកម្មភាព​ បើក​រថយន្ត​ដេញ​បុក​គ្នា​និង​បាញ់​គ្នា​នោះ​ មាន​លំនាំ​ដូច​ក្នុង​រឿង​ហូលីវូដ​ បណ្ដាល​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​ ញ័រ​ខ្លួន​ញាក់​សាច់​ ។

សាក្សី​បាន​និយាយ​ថា​ គ្រាប់​កាំភ្លើង​ប្រមាណ​១០​គ្រាប់​ ត្រូវ​ភាគី​ទាំង​សង្ខាង​បាញ់​តដៃ​គ្នា​ នៅ​ម៉ោង​ជិត​៦:០០​នាទី​ ល្ងាច​ថ្ងៃ​ទី​៩​ កញ្ញា​ ឆ្នាំ​២០០៧​ នៅ​ពេល​លោក​រ៉េត នីកា​ព្យាយាម​រត់​ចេញ​ពី​រថយន្ត​ម៉ែរសឺដែស​ ពណ៌​ខ្មៅ​ទំនើប​មួយ​គ្រឿង​ ខណៈ​ដែល​រថយន្ត​ស្ទះ​ចរាចរណ៍​ នៅ​កន្លែង​កើត​ហេតុ​ ។​ សាក្សី​បន្ត​ថា​ ជន​ល្មើស​២​នាក់​ក្នុង​ចំណោម​៧​នាក់​ ចុះ​ពី​លើ​រថយន្ត​ប៉ាហ្សឺរ៉ូ​ ប្រដាប់​ដោយ​អាវុធ​ ដែល​បុក​គូទ​រថយន្ត​ម៉ែរសឺដែស​ដេញ​តាម​បាញ់​លោក​រ៉េត នីកា​ ដែល​ព្យាយាម​គេច​ខ្លួន​ចូល​ក្នុង​វត្ត​ចំនួន​៥​គ្រាប់​ ត្រូវ​ក្បាល​ ដៃ​ស្ដាំ​ និង​ជើង​ទាំងពីរ​ ។

ប្រភព​ពី​វេជ្ជបណ្ឌិត​ម្នាក់​ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ បាន​អោយ​ដឹង​ថា​ លោក​រ័ត្ន ច័ន្ទសូណូឌី​បាន​និយាយ​ ពេល​ប្រាប់​គ្រូពេទ្យ​មុន​ពេល​ស្លាប់​ថា​ ការ​បាញ់​គ្នា​នោះ​មិន​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរ​ទេ​ គឺ​ជម្លោះ​ស្រី​ញី​ ។

ក្រោយ​ពី​ការ​បាញ់​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​សង្ខាង​ហើយ​ អាជ្ញាធរ​ចាប់​បាន​ជន​ដៃ​ដល់​ ដែល​ខ្លះ​ជា​អង្គរក្ស​លោក​ហ៊ុន សែន​ ប៉ុន្តែ​អាជ្ញាធរ​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ថា​ ជា​អង្គរក្ស​លោក​ហ៊ុន សែន​ទេ​ ។​ ដូច្នេះ​ដើម្បី​គោរព​បទបញ្ជា​របស់​លោក​ហ៊ុន សែន​ អាជ្ញាធរ​គួរ​តែ​ធ្វើ​របាយការណ៍​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ដែល​ក្រុម​ក្មេង​ពាល​ ជា​កូន​អ្នក​ធំ​ កូន​ឧកញ៉ា​ ពិសេស​កូន​ក្មួយ​លោក​ហ៊ុន សែន​ ដែល​បាញ់​បោះ​ក្នុង​ក្រុង​ បណ្ដាល​អោយ​ជន​ស្លូត​ត្រង់​ស្លាប់​ ចែក​ជូន​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ដឹង​ផង​ដូចជា​ក្មួយ​លោក​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ អ្នក​លក់​ដូង​លតឆា​ នៅ​ជាប់​របង​ស្តាត​អូឡាំពិត​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ជាដើម​ ៕​ ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣៦​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍ ទី​ ២៧​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ២៧២៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ផ្សាយ​ចំៗ​ឈ្មោះ​ឪពុក​ម្ដាយ​ក្រុម​បង​ធំ​បង​តូច​ ឪពុក​ម្ដាយ​ហ៊ាន​អន្តរាគមន៍​នឹង​ប្រឈម​មុខ​បាត់បង់​សក្ដិ​ -​ តួនាទី
  • តុលាការ​សំរេច​ឃុំ​ខ្លួន​ទាហាន​សក្ដិ​៥​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​កាប់​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លិខិត​មួយ​ច្បាប់​ដ៏​អត់​មាន​ន័យ​ដែល​សម រង្ស៊ី​ ថ្វាយ​ទៅ​សម្ដេច​ក្រុមព្រះ
  • ដី​ព្រៃ​ជាង​៤០០​ហិកតា​នៅ​ឃុំ​ស្រែ​ក្រសាំង​ត្រូវ​ទាហាន​ភូមិភាគ​២​ម្នាក់​កាប់​បំផ្លាញ​គ្មាន​សល់
  • ថៃ​ទិញ​ថាមពល​អគ្គិសនី​២២០​មេហ្គាវ៉ាត់​ពី​ឡាវ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៧៧​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ២៧​ -​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អតីត​ប្រធានាធិបតី​ទទួល​ការ​លើកលែង​ទោស
  • លោកស្រី​ស៊ូជី​ជួប​ជាមួយ​តំណាង​របប​យោធា

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩៦​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ២៧​ -​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ចិន​ប្រគល់​នាវា​ចម្បាំង​៩​គ្រឿង​ឲ្យ​កងទ័ព​ជើង​ទឹក​កម្ពុជា
  • មេដឹកនាំ​អសមត្ថភាព​និង​ពុករលួយ​ គឺ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ការងារ​ធ្វើ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤២១​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ថវិកា​ប៉ាន់ស្មាន​សម្រាប់​បោះឆ្នោត​២០០៨​គឺ​ជាង​១៦​លាន​ដុល្លារ
  • មិនទាន់​មាន​ដីកា​ស្វែងរក​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​សម្លាប់​ប្រពន្ធ​នៅ​ឡើយ​ទេ
  • អនុញ្ញាត​ឲ្យ​កូន​ចៅ​បងប្អូន​ហេង ពៅ​ចូល​សួរ​សុខទុក្ខ​ធម្មតា
  • កុងស៊ុល​ទូត​អាមេរិក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​កម្មវិធី​ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​អាមេរិក

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៧០​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ បញ្ជាក់​ថា​ ប្រជារាស្ត្រ​ខ្មែរ​ខ្វល់​ខ្វាយ​ខ្លាំង​រឿង​ទឹកដី​ និង​អន្តោប្រវេសន៍​យួន

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣៦​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ខៀវ កាញារីទ្ធ​ស្នើ​បណ្ដាញ​ព័ត៌មាន​ផ្សាយ​ឈ្មោះ​ឪពុក​ម្ដាយ​ក្មេង​អន្ធពាល​ឲ្យ​ចំៗ
  • គង់ គាំ​ស្នើ​ព្រឹទ្ធសភា​បារាំង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ទឹកដី​និង​ពលរដ្ឋ​កម្ពុជា​ក្រោម
  • ស្រុក​យើង​មិនទាន់​មាន​មេដឹកនាំ​ប្រជាធិបតេយ្យ​ មាន​តែ​ជន​ផ្ដាច់ការ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៦-១០-២០០៧៖ អ្នក​សេដ្ឋកិច្ច​បរទេស​ ៖​ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​អាមេរិក​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​កម្ពុជា

Posted on Friday, 26 October 2007. Filed under: សប្ដាហ៍ទី ៤៦៩ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៩

ភ្នំពេញ​ ៖​ លោក​ចូសេហ្វ ស្ទីកលីត​ (Joseph Stiglitz)​ អ្នក​ជំនាញ​ការ​ខាង​សេដ្ឋកិច្ច​មួយ​រូប​ ដែល​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​បាន​និយាយ​ថា​ កម្ពុជា​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្លាក់​ចុះ​ ។

លោក​បាន​និយាយ​នៅ​ទីស្នាក់ការ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​ កន្លង​ទៅ​នេះ​ថា​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​មាន​ប្រជាពលរដ្ឋ​អាមេរិក​ចំនួន​ប្រមាណ​ជា​១,៧​លាន​នាក់​ បាន​បាត់បង់​ផ្ទះ​របស់​ពួក​គេ​ដោយសារ​តែ​ពួក​គេ​មិន​អាច​មាន​លទ្ធភាព​សង​ប្រាក់​ធនាគារ​ ។

លោក​បាន​បញ្ជាក់​ថា​ «បើ​ចំណូល​ប្រជាពលរដ្ឋ​អាមេរិក​ទាប​នោះ​ការ​នាំចូល​ផលិត​ផល​ពី​ប្រទេស​ដទៃ​ក៏​ទាប​ដែរ​ ។​ ហើយ​អ្នក​តាក់តែង​ច្បាប់​របស់​អាមេរិក​ក៏​អាច​នឹង​ចាប់​ផ្ដើម​ពិចារណា​លើ​ច្បាប់​ដែល​ការ​ពារ​ផលិត​ផល​នៅ​ក្នុង​ស្រុក​របស់​គេ​ផង​ដែរ​ »​ ។

រហូត​មក​ដល់​ពេល​នេះ​ អាមេរិក​គឺ​ជា​ទី​ផ្សារ​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​រង្វង់​នៃ​ការ​នាំចេញ​ប្រមាណ​ជាជាង​ពីរ​ពាន់​លាន​ដុល្លារ​ ។

យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ​ ដែល​បាន​ដកស្រង់​សម្ដី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០០៧​ តួលេខ​បាន​បង្ហាញ​ថា​ តម្លៃ​នៃ​ការ​នាំចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក​បាន​បង្កើន​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​៩៨៤,៩​លាន​ដុល្លារ​ ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ប្រជាពលរដ្ឋ​ជា​កសិករ​ប្រមាណ​ជាង​៨០​ភាគរយ​អ្នក​សេដ្ឋ​វិទូ​រូប​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ខិតខំ​លើក​កម្ពស់​វិស័យ​កសិកម្ម​ឲ្យ​បាន​ខ្លាំងក្លា​ ពីព្រោះ​កសិកម្ម​គឺ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ។

លោក​បាន​និយាយ​ថា​ «កម្ពុជា​គួរតែ​កែលំអ​វិស័យ​កសិកម្ម​​ឲ្យ​ទៅ​ជា​វិស័យ​មួយ​ដ៏​មាន​សក្ដានុពល​សម្រាប់​សេដ្ឋកិច្ច»​ ។

លោក​បាន​បញ្ជាក់​ថា​ វិស័យ​កសិកម្ម​ ក៏​ជា​វិស័យ​ដែល​អាច​នាំចេញ​បាន​ដែរ​ ប្រសិន​បើ​កម្ពុជា​អាច​ទទួល​បាន​នូវ​ស្តង់ដារ​ផ្សេងៗ​ ហើយ​ដើម្បី​ឲ្យ​វិស័យ​នេះ​ដំណើរ​ការ​នោះ​ កម្ពុជា​អាច​នឹង​ធ្វើ​ការ​នាំចេញ​បាន​នោះ​ កម្ពុជា​ត្រូវ​កែ​លំអ​លទ្ធភាព​ផ្ដល់​ហិរញ្ញប្បទាន​ បង្កើន​សេវា​ផ្សព្វផ្សាយ​បច្ចេកទេស​ និង​លើក​កម្ពស់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ដល់​វិស័យ​នេះ​ ។

លោក​ចូសេហ្វ ស្ទីកលីត​ គឺ​ជា​អ្នក​សេដ្ឋកិច្ច​វិទូ​មួយ​រួប​ ដែល​បាន​ទទួល​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០០១​ ។​ លោក​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ​ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៤​ និង​២៥​ ខែ​តុលា​ ។

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សមាជិក​សភា​ ព្រឹទ្ធសភា​ ដៃគូ​អភិវឌ្ឍន៍​និង​សង្គម​ស៊ីវិល​ជា​ច្រើន​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤២០​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

អរិយ​ធម៌​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៨០​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ -​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • កូន​ឧត្ដមសេនីយ៍​នាវី​ម្នាក់​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​ឃាត់ខ្លួន​ក្នុង​បទ​គំរាម​លើ​អ្នក​យក​ព័ត៌មាន​ CTN

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៦​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ក្រសួង​ទេសចរណ៍​គាំទ្រ​ផែនការ​ផ្អាក​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រើ​យន្តហោះ​ចាស់ៗ
  • រដ្ឋាភិបាល​ដំឡើង​វិទ្យុជាតិ​ថ្មី​នៅ​ខេត្ត​តាកែវ
  • រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្ដល់​អនុសាសន៍​ដល់​អ្នក​កាសែត​ប្រទេស​ទីម័រ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤៤​ ថ្ងៃ​ សុក្រ​ -​ សៅរ៍​ ទី​ ២៦​ -​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ : អ្នក​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​មាន​ជម្រើស​ពិតប្រាកដ​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ
  • សៀម​រារាំង​មិន​ឲ្យ​អង្គការ​ហេឡូដ្រាស​ ចុះ​ដោះ​មីន​ក្នុង​ទឹកដី​ខ្មែរ
  • ស្ងាត់ៗ​ យួន​បាន​លួច​បោះ​បង្គោល​រំលោភ​ចូល​ដី​ខ្មែរ​នៅ​ខេត្ត​ស្វាយរៀង

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៧៦​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងជើង​មក​កម្ពុជា
  • សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ទទួល​បាន​សញ្ញាបត្រ​ពី​ ACCD
  • ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ជួប​អ្នក​ដឹកនាំ​សាសនា​អិស្លាម​កម្ពុជា

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩៥​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អៀង ធីរិទ្ធ​ ខ្លាច​ជាប់គុក​រហូត​ដល់​កើត​ជំងឺ​សរសៃ​ប្រាសាទ
  • ជនអន្តោប្រវេសន៍​យួន​ជា​សេចក្ដី​សង្ឃឹម​យ៉ាង​សំខាន់​សម្រាប់​គណបក្ស​ប្រជាជន​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​ខាង​មុខ

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៣៩​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សមាជិក​សភា​គណបក្ស​សម រង្ស៊ី​តវ៉ា​អំពី​ការ​អនុញ្ញាត​អោយ​ស្ថានីយ​ទូរទស្សន៍​ថ្មី​ពីរ​ទៀត

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤២០​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អ្នក​សេដ្ឋកិច្ច​បរទេស​ : ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​អាមេរិក​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​កម្ពុជា
  • រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មាន​មោទនភាព​ដែល​អ្នក​កាសែត​កម្ពុជា​កាន់តែ​មាន​ចំណេះ​ដឹង​ច្រើន
    សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៦៩​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៧
  • កង្វះ​ថវិកា​នឹង​ពន្យា​ដំណើរការ​សាលាក្ដី​កាត់ទោស​មេៗ​ខ្មែរក្រហម​ដល់​ឆ្នាំ​២០១០

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( 1 so far )

២៥-១០-២០០៧៖ មន្ត្រី​មាន​សុទិដ្ឋិនិយម​អំពី​ វិបផតថល​ស្ត្រី

Posted on Thursday, 25 October 2007. Filed under: សប្ដាហ៍ទី ៤៦៩ |


កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៩

ភ្នំពេញ​ ៖​ តំណាង​ក្រសួង​កិច្ចការ​នារី​ ក៏​ដូច​ជា​អង្គការ​ពាក់ព័ន្ធ​និង​កិច្ចការ​ស្ត្រី​ ទាំង​ជាតិ​ និង​អន្តរជាតិ​ បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​វិបផតថល​ ស្ដី​ពី​ស្ត្រី​ (Women Web Portal)​ ថា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ផ្ដល់​ ក៏ដូចជា​ចែក​រំលែក​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ស្ត្រី​ ជូន​ដល់​ប្រជាជន​កម្ពុជា​អំពី​បញ្ហា​ស្ត្រី​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ និង​អន្តរជាតិ​នានា​កំពុង​យក​ចិត្ត​ទុកដាក់​ ។

លោកស្រី​ស៊ី ដេហ្វីន​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បង្ហោះ​ជា​ផ្លូវការ​វិបផតថល​ស្ដី​ពី​ស្ត្រី​ ជា​ភាសា​ខ្មែរ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០០៧​ នេះ​ថា​វិបផតថល​ស្ដី​ពី​ស្ត្រី​ ដែល​មាន​នៅក្នុង​វិបសាយ​ http://women.open.org.kh​ ពិត​ជា​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ និង​ចែក​រំលែក​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ស្ត្រី​ ចែក​ជូន​ដល់​សាធារណជន​ឲ្យ​បាន​ស្វែង​យល់​បន្ថែម​ទៀត​ពី​បញ្ហា​នានា​របស់​ស្ត្រី​ ។

លោកស្រី​អនុរដ្ឋលេខាធិការ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិបផតថល​ស្ត្រី​ ដែល​ប្រើប្រាស់​ជា​ភាសា​ជា​ភាសា​ខ្មែរ​ក្នុង​ការ​ទំនាក់​ទំនង​នោះ​ ជា​ការ​បើក​ឱកាស​ច្រើន​ទៀត​ដល់​ជន​កម្ពុជា​ដែល​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ អាច​ស្វែងរក​ព័ត៌មាន​ជា​ភាសា​ខ្មែរ​អំពី​បញ្ហា​ស្ត្រី​នៅ​កម្ពុជា​ ។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​អ៊ុត រ៉េន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ទស្សនៈ​ពិភពលោក​ [តាម​ពិត​លោក​អ៊ុត រ៉េន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​វិទ្យាស្ថាន​បើកទូលាយ]​ ក៏​បាន​ចាត់​ទុក​កម្មវិធី​ Women Web Portal​ ថា​នឹង​ក្លាយ​ជា​ច្រក​ដ៏​មាន​តម្លៃ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ ជា​ពិសេស​ក្រុម​ស្ត្រី​ដែល​ជា​ក្រុម​គោលដៅ​នៃ​កម្មវិធី​ ។

លោក​បាន​មាន​ប្រសាសន៍​ថា​ «នៅ​ពេល​ស្ត្រី​កម្ពុជា​ទទួល​បាន​ឱកាស​ និង​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់​ទំនង​នោះ​ វា​នឹង​ជា​លក្ខខណ្ឌ​ចាំបាច់​ និង​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ពង្រីក​ផលិតភាព​ គំនិត​ច្នៃ​ប្រឌិត​បង្កើន​ចំណូល​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍន៍​សមត្ថភាព​ការងារ​ និង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​ ក៏​គឺ​ជា​គន្លឹះ​ដ៏​ចាំបាច់​ក្នុង​ការ​ទ្រទ្រង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​មនុស្ស​ទាំងអស់​គ្នា​ »​ ។

វិបផតថល​ស្ដីពី​ស្ត្រី​ ជា​កម្មវិធី​របស់​វិទ្យាស្ថាន​បើកទូលាយ​ (Open Institute)​ ហើយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ចូលរួម​ដោយ​សមភាព​វាង​បុរស​ និង​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ ដែល​នៅ​ក្នុង​នោះ​ស្ត្រី​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​មាន​តុល្យភាព​ និង​អាច​កសាង​សមត្ថភាព​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​ភាព​ម្ចាស់​ការ​ និង​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​សកម្មភាព​សង្គម​ សេដ្ឋកិច្ច​ និង​នយោបាយ​ ។

លោក​ស្រី​ជឹម ម៉ាណាវី​ នាយិកា​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា​ «ព័ត៌មាន​ជា​អំណាច​ ។​ ដូច្នេះ​ពេល​ណា​ស្ត្រី​មាន​ព័ត៌មាន​គ្រប់គ្រាន់​ ពេល​នោះ​ពួក​គេ​នឹង​មាន​អំណាច​ច្រើន​ជាង​មាន​ភាព​ម្ចាស់ការ​ និង​មានលទ្ធភាព​ចូលរួម​ក្នុង​ការងារ​សេដ្ឋកិច្ច​ សង្គម​ និង​ការងារ​គោលនយោបាយ​ផ្សេងៗ​បាន​ច្រើន​ជាង​ ។​ ការ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​លទ្ធភាព​បំពេញ​សេចក្ដី​ពេញចិត្ត​របស់​ខ្លួន​ដែរ»​ ។

កម្មវិធី​នេះ​ ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​អេស្ប៉ាញ​ (Spanish International Cooperation Agency -AECI)​ និង​វិទ្យាស្ថាន​សង្គម​បើក​ទូលាយ​ (Open Society Institute)​ ។

លោក​ស្រី​នាយិកា​បាន​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា​ វិបផតថល​ដែល​មាន​ព័ត៌មាន​ជា​ច្រើន​ដូចជា​កម្រង​ឯកសារ​ច្បាប់​នានា​ និង​អនុសញ្ញា​ផ្សេងៗ​ដែល​គាំទ្រ​ការ​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ ស្ថានភាព​ស្ត្រី​ និង​បញ្ហា​ប្រឈម​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ជំរុញ​ការ​យល់​ដឹង​អំពី​សមភាព​យេនឌ័រ​កាន់តែ​ប្រសើរ​ថែមទៀត​ ។ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១៩ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សម្ដេច​នាយក​រដ្ឋមន្ត្រី​ទទួល​ជួប​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច
  • ទប់ស្កាត់​ការ​ដោះដូរ​ទីតាំង​សាលារៀន​និង​មន្ទីរពេទ្យ​គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាជន
  • អ្នក​ស្រុក​កាលីហ្វ័រនីញ៉ា​ជិត​១​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​ព្រៃ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ ទាមទារ​ឲ្យ​គ.ជ.ប​ ប្រជុំ​ក្រុមប្រឹក្សា​ឃុំ​ -​ សង្កាត់​ឡើង​វិញ​ ដើម្បី​សម្រេច​ឲ្យ​បាន​ត្រឹមត្រូវ​ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​មាន​ក្នុង​បញ្ជី​១០២៥

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៧៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ព្រះរាជ​ខុទ្ទកាល័យ​ ប្រកាស​ «៣១​តុលា»​ ខាងមុខ​ជា​ថ្ងៃ​ចំរើន​ព្រះជន្ម​ សម្ដេច​ឪ​មិន​ទទួល​តង្វាយ​ផ្សេងៗ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ ស្នើ​ឲ្យ​ គ.ជ.ប​ ពិនិត្យ​ឡើង​វិញ​ការ​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​អ្នក​បោះឆ្នោត

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • មន្ត្រី​មាន​សុទិដ្ឋិនិយម​អំពី​វិបផតថល​ស្ត្រី
  • IPU​ ចង់​ឲ្យ​គណបក្ស​សមរង្ស៊ី​និង​កឹមសុខា​រួមគ្នា​ជា​កម្លាំង​ប្រជាធិបតេយ្យ​មួយ
  • សមត្ថកិច្ច​ចម្រុះ​ដកហូត​ម៉ាស៊ីន​ម៉ាហ្ស៊ូត​ជាង​៥០០​គ្រឿង​ដែល​រំលោភ​លើ​ម៉ាក​សញ្ញា

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៦៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អំពើ​ប្លន់​នៅ​កម្ពុជា​កើន​ឡើង​នៅ​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​គួរ​ឲ្យ​បារម្ភ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ចេះ​រួបរួម​គ្នា​ តែ​នៅ​ក្រោយ​ពេល​ចាញ់​ឆ្នោត
  • ហ៊ុន សែន​កុហក​សភា​អឺរ៉ុប​ថា​ ដំណោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​អនុវត្ត​ដោយ​រលូន​និង​ជោគជ័យ
  • សៅ រ៉ានី​និង​យូ ហុកគ្រី​សុំ​ជួប​សម រង្ស៊ី

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៤-១០-២០០៧៖ លិខិត​សម្ដេច​ក្រុមព្រះ​មួយ​ច្បាប់​ផ្ញើ​ជូន​សម រង្ស៊ី​ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច

Posted on Wednesday, 24 October 2007. Filed under: សប្ដាហ៍ទី ៤៦៩ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦9

ភ្នំពេញ​ ៖​ សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០០៧​ ម្សិល​មិញ​ដែល​ក្នុង​ខ្លឹមសារ​លិខិត​នេះ​បាន​ស្នើ​ឲ្យ​សម រង្ស៊ី​រួបរួម​គ្នា​ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​១១៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ ហើយ​ដែល​លោក​ខៀវ កាញារីទ្ធ​ ហៅ​ថា​ ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ។​ ក្រៅ​ពី​នេះ​សម្ដេច​ក្រុមព្រះ​ក៏​អំពាវ​នាវ​រក​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​សំរាប់​អ្នក​ដែល​មាន​និន្នាការ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​ ។

នៅ​ក្នុង​លិខិត​របស់​សម្ដេច​ក្រុមព្រះ​ចុះ​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០០៧​ បាន​និយាយ​ថា​ ក្នុង​ទិសដៅ​និង​គោលបំណង​ពង្រឹង​នូវ​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បញ្ចៀស​សភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​នា​ពេល​អនាគត​ សម្ដេច​ក្រុម​ព្រះ​នរោត្ដម រណឫទ្ធិ​ ព្រះ​ប្រធាន​គណបក្ស​នរោត្ដម រណឫទ្ធិ​ បាន​សព្វព្រះទ័យ​ផ្ញើ​ព្រះ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០០៧​ ជូន​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សម រង្ស៊ី​ ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ចំពោះ​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រា​១១៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដោយ​លុប​ចោល​ការ​ដាក់​កំរិត​សិទ្ធិ​ក្នុង​ការ​រៀបចំ​បង្កើត​រាជរដ្ឋាភិបាល​សំរាប់​តែ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ដោយ​ត្រូវ​បើក​សិទ្ធិ​ឲ្យ​ទូលំ​ទូលាយ​ដល់​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាសនៈ​ផ្សេងៗ​ទៀត​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​រួបរួម​គ្នា​បង្កើត​រាជរដ្ឋាភិបាល​ចំរុះ​ ។

សម្ដេច​ក្រុម​ព្រះ​បាន​មាន​បន្ទូល​នៅ​ក្នុង​លិខិត​នេះ​ថា​ ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៩០​ថ្មី​មតិ​ភាគច្រើន​២​ភាគ​៣​នៃ​សមាជិក​សភា​ទាំង​មូល​ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល​មិន​ទាន់​គ្រប់គ្រាន់​ និង​ត្រឹមត្រូវ​តាម​គោល​ការ​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ​ ។​ ម្យ៉ាង​វិញ​ទៀត​រូបមន្ត​៥០​បូក​១​នេះ​មិន​ទាន់​អាច​បញ្ចៀស​បាន​នូវ​វិបត្តិ​ជាប់​គាំង​នយោបាយ​ដែល​អាច​កើតឡើង​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ​ដោយ​ហេតុ​ថា​ គណបក្ស​នយោបាយ​ណាមួយ​ដែល​មិន​អាច​ឈ្នះ​បាន​អាសនៈ​សភា​គ្រប់​៥០​បូក​១​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល​នឹង​ត្រូវ​ស្វែងរក​គណបក្ស​មួយ​ទៀត​ដើម្បី​អាច​បង្កើត​រាជរដ្ឋាភិបាល​ចម្រុះ​បាន​ ។​ ដូច្នេះ​ចំណុច​នេះ​អាច​ជា​លទ្ធភាព​មួយ​នាំ​ទៅ​រក​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ដដែល​ ។

លោក​ខៀវ កាញារីទ្ធ​ អ្នក​នាំ​ពាក្យ​របស់​រាជរដ្ឋាភិបាល​បាន​ថ្លែង​ទាក់ទិន​នឹង​លិខិត​នោះ​ថា​ តាម​ធម្មតា​គណបក្ស​នយោបាយ​ដែល​គេ​ឈ្នះ​ឆ្នោត​គេ​មាន​សិទ្ធិ​រៀបចំ​រចនា​សម្ព័ន្ធ​និង​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ក៏​បាន​ដែរ​ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ដែល​គេ​ឈ្នះ​ឆ្នោត​នោះ​ ។

លោក​បាន​បន្ត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​តាំង​ចិត្ត​និង​មាន​ឧត្ដមគតិ​សំរាប់​ជាតិ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​ ។​ គណបក្ស​ប្រជាជន​មិន​ដែល​រើសអើង​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ​បើ​សិន​ជា​គណបក្ស​នោះ​ពិត​ជា​ច្បាស់​ក្នុង​ចិត្ត​ខ្លួន​ថា​ ជួយ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ។​ យើង​ធ្វើ​ការ​ជាមួយ​គណបក្ស​នយោបាយ​ណា​ដែល​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ ហើយ​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​ជួយ​ប្រជារាស្ត្រ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ ។

ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ន​នេះ​គណបក្ស​ប្រជាជន​ដែល​គ្រប់​គ្រង​រដ្ឋាភិបាល​បាន​អនុគ្រោះ​ច្រើន​ណាស់​សំរាប់​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​គ្មាន​ទាំង​សំឡេង​ឆ្នោត​ផង​អាច​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​បាន​ ។​ ចំណែក​ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​កំពុង​ជា​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កន្លែង​ខ្លះ​គាត់​គ្មាន​កៅអី​សំរាប់​កូតា​របស់​គាត់​ផង​ តែ​យើង​បាន​ឲ្យ​គាត់​ធ្វើ​ការ​ជាមួយ​យើង​ជា​ធម្មតា​ ។​ ដូច្នេះ​សំណើ​របស់​សម្ដេច​ក្រុមព្រះ​ផ្ញើ​ទៅ​លោក​សម រង្ស៊ី​ សុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នោះ​ជា​សំណើ​គួរ​ឲ្យ​អស់​សំណើច​ ។

លោក​សម រង្ស៊ី​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ លិខិត​របស់​សម្ដេច​ក្រុមព្រះ​ខ្ញុំ​បាន​ទទួល​រួច​ហើយ​ ហើយ​ខ្ញុំ​ក៏​ឆ្លើយ​តប​ទៅ​ព្រះអង្គ​វិញ​ថា​ បើ​សម្ដេច​ក្រុមព្រះ​គ្រាន់​បើ​ម្ដេច​មិន​ធ្វើ​វិសោធនកម្ម​មាត្រា​រដ្ឋធម្មនុញ្ញ​កាល​ពី​ព្រះអង្គ​ជា​ប្រធាន​សភា​ទៅ​ ។​ ខ្ញុំ​គិត​ថា​ ការ​អំពាវនាវ​របស់​សម្ដេច​ក្រុមព្រះ​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​ការ​អំពាវនាវ​នៅ​ពេល​ដែល​ទ្រង់​ទាល់ច្រក​ប៉ុណ្ណោះ​ ។

លោក​សម រង្ស៊ី​ និយាយ​ថា​ រឿង​ខ្ញុំ​និង​សម្ដេច​ក្រុម​ព្រះ​បាន​ដក​ពិសោធ​មេរៀន​រួច​ហើយ​ ។​ ទ្រង់​និយាយ​បាតដៃ​ខ្នង​ដៃ​ ។​ ខ្ញុំ​អស់​មាន​ជំនឿ​លើ​ព្រះអង្គ​ហើយ​ ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ឲ្យ​តែ​ចេះ​កែ​ខ្លួន​មិន​អី​ទេ​ តែ​សំរាប់​រូប​ខ្ញុំ​និង​សម្ដេច​ក្រុមព្រះ​មាន​មេរៀន​ជូរចត់​ល្មម​គ្រប់គ្រាន់​ហើយ​ដែរ​ ៕ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៤​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៤​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លិខិត​សម្ដេច​ក្រុមព្រះ​មួយ​ច្បាប់​ផ្ញើ​ជូន​សម រង្ស៊ី​ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច
  • ជ័យ​លាភី​រង្វាន់​ណូបែល​ពិភពលោក​បណ្ឌិត​ចូស៊ែហ្វ ស្ទីកលីត​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា
  • សម្ដេច​នាយក​រដ្ឋមន្ត្រី​ទទួល​ជួប​គណៈប្រតិភូ​ IPU
  • ជួញដូរ​កូកាអ៊ីន​៧១៤​ក្រាម​ចូល​ប្រទេស​កម្ពុជា​ តុលាការ​ផ្ដន្ទាទោស​ជន​នីហ្សេរីយ៉ា​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ដាក់​គុក​១៥​ឆ្នាំ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤២​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ជម្រុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ
  • លោក​ សុន ឆ័យ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​រឹបអូស​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩៣​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ បដិសេធន៍​ការ​ស្នើ​ធ្វើ​សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិបតេយ្យ​ជាមួយ​ទ្រង់​ រណឫទ្ធិ
  • ហ៊ុន សែន​ យក​សង្គ្រាម​មក​គំរាម​កំហែង​អ្នក​បោះឆ្នោត​ទៀត​ហើយ

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៣៨​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ញ៉ែម អេន​ អ្នក​ថតរូប​នៅ​ពន្ធនាគារ​ស​២១​ត្រូវ​បាន​កោះហៅ​ឲ្យ​ធ្វើ​សាក្សី​នៅ​សាលាក្ដី​ខ្មែរក្រហម

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១៨​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ចាត់ទុក​សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​និង​ការ​អំពាវនាវ​របស់​ក្រុមព្រះ​ថា​គឺ​ជា​ការ​ទ័ល​ច្រក
  • ធនាគារ​ពិភពលោក​អំពាវនាវ​សុំ​ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ជា​ថ្មី​លើ​វិស័យ​កសិកម្ម​សម្រាប់​ការ​អភិវឌ្ឍន៍

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៦៧​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ចលនា​ ”ខ្មែរ​ម្ចាស់​ស្រុក”​ ថា​១៦​ឆ្នាំ​ក្រោយ​ប៉ារីស​ កម្ពុជា​បាត់​ខេត្ត​៣​ស្រប​ច្បាប់

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣៣​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សិទ្ធិមនុស្ស​អាស៊ី​ស្នើ​រដ្ឋសភា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​អំពើ​ពុករលួយ​ជាម យៀប

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២៣-១០-២០០៧៖ ក្លឹប​អ្នក​កាសែត​កម្ពុជា​អំពាវនាវ​ឲ្យ​អ្នក​កាសែត​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ច្រើន​អំពី​អំពើ​ពុករលួយ

Posted on Tuesday, 23 October 2007. Filed under: សប្ដាហ៍ទី ៤៦៩ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៩

ភ្នំពេញ​ ៖​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា​បាន​អំពាវនាវ​ដល់​អ្នក​កាសែត​កម្ពុជា​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ។

លោក​ប៉ែន សមិទ្ធិ​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​និយាយ​ថា​ «ជោគជ័យ​នៃ​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​អាស្រ័យ​មួយ​ផ្នែក​ទៅ​លើ​ការ​ចូលរួម​របស់​អ្នក​កាសែត​ និង​សារព័ត៌មាន​ទាំងអស់​ដែល​មាន​តួនាទី​លាតត្រដាង​ការពិត​ជូន​ដល់​សាធារណជន»​ ។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ «ដោយ​ពិចារណា​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​ពុករលួយ​ខ្ញុំ​សូម​ឲ្យ​សហសេវិក​ទាំងអស់​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ច្រើន​អំពី​អំពើ​ពុករលួយ​ ។​ ដូច្នេះ​អ្នក​ដែល​ប្រព្រឹត្ត​នឹង​អំពើ​កខ្វក់​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់»​ ។​ លោក​ពន្យល់​ថា​ ការ​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​ទាំងអស់​គ្នា​ ។​ បើ​សិន​ជា​គ្មាន​ការ​ចូល​រួម​របស់​មនុស្ស​គ្រប់រូប​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ព្រមទាំង​សង្គម​ស៊ីវិល​ទេ​យើង​ពិបាក​នឹង​និយាយ​ថា​ យើង​នឹង​ជោគជ័យ​ណាស់​នៅ​ក្នុង​ការ​លុបបំបាត់​អំពើ​ពុករលួយ​ ។​ ក្នុង​នាម​ជា​អ្នក​ឃ្លាំ​មើល​និង​អ្នក​ផ្ដល់​ព័ត៌មាន​ អ្នក​កាសែត​ត្រូវ​តែ​ក្លាហាន​និង​ធ្វើការ​ស៊ើបអង្កេត​បើក​កកាយ​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ ។​ ទន្ទឹម​នោះ​ លោក​ប៉ែន សមិទ្ធិ​ ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​រដ្ឋសភា​ និង​សហគមន៍​អន្តរជាតិ​ទាំង​អស់​ឲ្យ​ជួយ​ផ្ដល់​ការ​គាំទ្រ​ និង​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​កាសែត​នៅ​ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​នេះ​ ។

ក្លឹប​អ្នក​កាសែត​កម្ពុជា​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ការ​ប្រឡង​អត្ថបទ​សារព័ត៌មាន​ផ្នែក​ស៊ើបអង្កេត​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​កាសែត​មាន​ស្នាដៃ​ និង​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា​ក្នុង​តួនាទី​ជា​អ្នក​ឃ្លាំមើល​ ព្រមទាំង​ពង្រឹង​តម្លាភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

អត្ថបទ​ផ្នែក​ស៊ើបអង្កេត​ដែល​មាន​លក្ខណៈ​វិជ្ជាជីវៈ​ និង​ល្អ​ជាង​គេ​នឹង​ត្រូវ​ទទួល​រង្វាន់​ដូច​ខាងក្រោម​នេះ​ ៖

  1. ជ័យ​លាភី​លេខ​មួយ​ទទួល​បាន​ពានរង្វាន់​ និង​ប្រាក់​១.១០០​ដុល្លារ​អាមេរិក
  2. ជ័យ​លាភី​លេខ​ពីរ​ទទួល​បាន​ពានរង្វាន់​ និង​ប្រាក់​៨០០​ដុល្លារ​អាមេរិក
  3. ជ័យ​លាភី​លេខ​បី​ទទួល​បាន​ពានរង្វាន់​ និង​ប្រាក់​៦០០​ដុល្លារ​អាមេរិក
  4. រង្វាន់​លើក​ទឹកចិត្ត​ចំនួន​ពីរ​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ប្រាក់​៣០០​ដុល្លារ​អាមេរិក

លោក​ប៉ែន សមិទ្ធិ​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​និយាយ​ថា​ «ការ​ប្រឡង​អត្ថបទ​សារព័ត៌មាន​ផ្នែក​ស៊ើបអង្កេត​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​ហើយ​វា​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​កាសែត​ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​កាន់តែ​សកម្ម​នៅ​ក្នុង​ការ​លាតត្រដាង​ការពិត​នៃ​សង្គម​ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន»​ ។​ លោក​បាន​ចោទសួរ​ថា​ «តើ​យើង​ទាំងអស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​យ៉ាង​ដូចម្ដេច​ទៅ​ បើ​សិន​ជា​អំពើ​ពុករលួយ​ទាំង​នោះ​មិន​ត្រូវ​បាន​បើក​កកាយ​លាតត្រដាង​ជា​សាធារណៈ​ទេ​នោះ​ ?​ នេះ​គឺ​ជា​តួនាទី​របស់​អ្នក​កាសែត​ក្នុង​នាម​ជា​អ្នក​ឃ្លាំមើល​រាល់​អំពើ​អសកម្ម​ទាំងឡាយ​នៅ​ក្នុង​សង្គម​ ។​ អ្នក​កាសែត​ពិត​ជា​មាន​ភារកិច្ច​សំខាន់​ណាស់​នៅ​ក្នុង​រឿង​នេះ​ »​ ។

លោក​បាន​អំពាវនាវ​ដល់​អ្នក​កាសែត​ទាំងអស់​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រឡង​អត្ថបទ​ផ្នែក​ស៊ើបអង្កេត​នេះ​ ដែល​មាន​សារសំខាន់​ទាំង​ទិដ្ឋភាព​វិជ្ជាជីវៈ​និង​ការ​ចូលរួម​កសាង​សង្គម​កម្ពុជា​ដ៏​ស្អាត​ស្អំ​មួយ​ ។

នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ដើម្បី​លើកស្ទួយ​គុណភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ក្លឹប​អ្នក​កាសែត​កម្ពុជា​នឹង​ព្យាយាម​រៀបចំ​ការ​ប្រឡង​អត្ថបទ​សារព័ត៌មាន​ស៊ើបអង្កេត​នេះ​ឲ្យ​បាន​ជា​រៀងរាល់​ឆ្នាំ​ ។​ យើង​មាន​សេចក្ដី​រីករាយ​ដែល​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​រួច​ជាស្រេច​អំពី​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្នុង​ការ​ផ្ដល់​ការ​ឧបត្ថម្ភ​ឲ្យ​មាន​ការ​ប្រឡង​អត្ថបទ​ស៊ើបអង្កេត​បែប​នេះ​រៀងរាល់​ឆ្នាំ​ ។

អ្នក​កាសែត​ទាំងអស់​ ទាំង​ផ្នែក​បោះពុម្ព​ និង​អេឡិចត្រូនិក​ ព្រមទាំង​និស្សិត​ផ្នែក​សារព័ត៌មាន​មាន​សិទ្ធិ​ស្មើគ្នា​នៅ​ក្នុង​ការ​ចូលរួម​ប្រឡង​អត្ថបទ​នេះ​ ។
លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រឡង

  • អ្នក​កាសែត​ទាំង​ផ្នែក​បោះពុម្ព​ និង​អេឡិចត្រូនិក​ ព្រមទាំង​និស្សិត​ដែល​សិក្សា​ផ្នែក​សារព័ត៌មាន​ទាំងអស់​មាន​សិទ្ធិ​ចូលរួម​នៅ​ក្នុង​ការ​ប្រឡង​នេះ​ ។​ បុគ្គលិក​ ក.អ.ក​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រឡង​នេះ​ឡើយ​ ។
  • អត្ថបទ​សារព័ត៌មាន​គឺ​ជា​អត្ថបទ​ស៊ើបអង្កេត​ ហើយ​បាន​ចុះផ្សាយ​នៅ​ក្នុង​កាសែត​ឬ​ទស្សនាវដ្ដី​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦​ ដល់​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ ។​ សម្រាប់​អ្នក​កាសែត​ទាំង​ឡាយ​ណា​ដែល​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ចុះផ្សាយ​អត្ថបទ​របស់​ខ្លួន​ សូម​ទំនាក់​ទំនង​ជាមួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ដើម្បី​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​កាសែត​ក្នុង​ស្រុក​ក្នុង​ការ​ស្នើ​សុំ​ចុះផ្សាយ​អត្ថបទ​ ។
  • អត្ថបទ​ត្រូវ​មាន​ប្រវែង​ចន្លោះ​ពី​៣​ទៅ​៦​ទំព័រ​ A4​ វាយ​កុំព្យូទ័រ​ដោយ​ប្រើ​ Limon S1​ ទំហំ​២២​ ។
  • អត្ថបទ​ទាំងអស់​ត្រូវ​ដាក់​នៅ​ក្នុង​ស្រោម​សំបុត្រ​ដែល​មាន​សរសេរ​ឈ្មោះ​របស់​អ្នក​កាសែត​ និង​អង្គភាព​សារព័ត៌មាន​ ។​ ហាម​ដាច់ខាត​មិន​ឲ្យ​សរសេរ​ឈ្មោះ​នៅ​លើ​អត្ថបទ​ ។
  • អត្ថបទ​ដែល​ចូលរួម​ការ​ប្រឡង​ត្រូវ​បញ្ជូន​មក​កាន់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ ដោយ​ភ្ជាប់​មក​ជាមួយ​អត្ថបទ​ថត​ចម្លង​ចេញ​ពី​កាសែត​មួយ​ច្បាប់​ដើម្បី​បញ្ជាក់​ថា​ អត្ថបទ​នោះ​ពិត​ជា​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​ ឬ​ទស្សនាវដ្ដី​ប្រាកដ​មែន​ ៕

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១៧​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ២៧២៤​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ក្រុមព្រះ​បបួល​សមរង្ស៊ី​ចូលហ៊ុន​ទៀត​ហើយ​ បើ​មិន​រាង​ទេ​អោយ​ក្រុមព្រះ​បោក​ទៀត​ទៅ
  • ក្រុមហ៊ុន​ដឹក​ទំនិញ​ចូល​តាម​កំពង់ផែ​ក្រុង​ព្រះសីហនុ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រំលាយ​គណៈកម្មការ​ ការពារ​សុវត្ថិភាព​ផ្លូវ​ជាតិ​លេខ​៤​ចោល

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧៣​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ក្រុមព្រះ​ងាក​ទៅ​កឹម សុខា​ក្រោយ​ សម រង្ស៊ី​ ច្រាន​ចេញ
  • នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ការ​ដឹកនាំ​ដើម្បី​ឲ្យ​សម​តាម​គោរមងារ​ថ្មី
  • កុមារា​អាយុ​១៥​ឆ្នាំ​ ចាប់​រំលោភ​កុមារី​៤​ឆ្នាំ​បាន​សំរេច

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤១​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អនុវត្តន៍​ដោយ​ត្រឹមត្រូវ​ តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ២៣​ តុលា
  • មួរ សុខហួរ​ :​ គណបក្ស​ សម រង្ស៊ី​ មិន​ចំណាយ​ពេល​អត់​ប្រយោជន៍​ ជាមួយ​ទ្រង់​ រណឫទ្ធិ​ ទេ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩២​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ អះអាង​ថា​ បើ​ខ្លួន​មិន​ជាប់​ឆ្នោត​ប្រទេស​ច្បាស់​ជា​មាន​សង្គ្រាម
  • អេង ឆៃអ៊ាង​ : គណបក្ស​សមរង្ស៊ី​មិន​ចង់​ធ្លាក់​ក្នុង​អន្ទាក់​របស់​ទ្រង់​រណឫទ្ធិ​ទៀត​ឡើយ
  • គំរោង​ថវិកា​ជាតិ​ឆ្នាំ​២០០៨​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​១២៥០​លាន​ដុល្លារ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១៧​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ក្លឹប​អ្នក​កាសែត​កម្ពុជា​អំពាវនាវ​ឲ្យ​អ្នក​កាសែត​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ច្រើន​អំពី​អំពើ​ពុករលួយ
  • សម្ដេច​ហ៊ុនសែន​ «អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​និង​ការពារ​ព្រះ​មហាក្សត្រ»
  • ប៉ូលិស​ថៃ​ចាប់​ប៉ូលិស​ក្លែងក្លាយ​ជំរិត​ទារ​ប្រាក់​ពលករ​ខ្មែរ​និង​បរទេស
  • អ្នក​ស្រុក​ចោទ​ថា​ក្រុម​ចាប់​ម៉ូតូ​ពេល​យប់​បន្ត​ «គាប»​ យក​លុយ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣២​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ទ្រង់​នរោត្ដម រណឫទ្ធិ​អំពាវនាវ​ឲ្យ​សម រង្ស៊ី​និង​កឹម សុខា​រួបរួម​អ្នក​រាជា​និយម

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

២២-១០-២០០៧៖ រណឫទ្ធិ​ សុំ​ឲ្យ​ សម រង្ស៊ី​ ប្រមូល​អ្នក​រាជា​និយម​រួបរួម​ជា​ធ្លុង​មួយ

Posted on Monday, 22 October 2007. Filed under: សប្ដាហ៍ទី ៤៦៩ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៩

លោក​ស្រី​មួរ សុខហួរ​ និយាយ​ថា​ទ្វារ​បើក​ចំហរ​ហើយ​មិន​បាច់​ក្រុម​ព្រះ​អំពាវនាវ​ទេ
ហ៊្វុនស៊ិនប៉ិច​ប្រតិកម្ម​តប​ដោយ​ក្រេវក្រោធ​ចំពោះ​ការ​ប្រមាថ​ម្ចាស់ក្សត្រី​អារុណរស្មី

ភ្នំពេញ​ ៖​ មាន​បន្ទូល​តាម​ទូរស័ព្ទ​នៅ​ឯ​ខេត្ត​ព្រៃវែង​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ឆ្នាំ​២០០៧​ នៅ​ក្នុង​ពិធី​ជួបជុំ​សមាជិក​គណបក្ស​នរោត្ដម រណឫទ្ធិ​ នា​ខេត្ត​ព្រៃវែង​សម្ដេច​ក្រុមព្រះ​បាន​ផ្ដាំ​ផ្ញើ​ទៅ​លោក​សម រង្ស៊ី​ថា​ បើ​លោក​សម រង្ស៊ី​ ស្មោះត្រង់​ជាមួយ​ជាតិ​និង​ស្មោះត្រង់​ជាមួយ​ស្ដេច​ពិត​មែន​ សូម​ឲ្យ​លោក​សម រង្ស៊ី​ ប្រមែ​ប្រមូល​ក្រុម​អ្នក​រាជា​និយម​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ពី​ឥឡូវ​នេះ​ទៅ​ ។

សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​ថា​ ក្នុង​នាម​ព្រះអង្គ​ជា​ត្រកូល​រាជវង្ស​ សូម​អំពាវនាវ​ទៅ​គណបក្ស​សម រង្ស៊ី​ធ្វើ​យ៉ាងណា​រួបរួម​គ្នា​ជាមួយ​គណបក្ស​របស់​ព្រះអង្គ​ដើម្បី​បំរើ​ជាតិ​មាតុភូមិ​ ។

ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​នេះ​លោកស្រី​មួរ សុខហួរ​ អគ្គលេខាធិការ​រង​គណបក្ស​សម រង្ស៊ី​មិន​ត្រឹម​តែ​ស្មោះត្រង់​សំរាប់​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បូជា​ជីវិត​ឥត​សោកស្ដាយ​ទៀត​ផង​រយៈ​កាល​កន្លង​មក​មិន​ចាំ​បាច់​សម្ដេច​ក្រុមព្រះ​អំពាវនាវ​ទេ​ ។​ លោក​ស្រី​មួរ សុខហួរ​និយាយ​ថា​គណបក្ស​សម រង្ស៊ី​ធ្លាប់​បើក​ចំហ​រួច​ជាស្រេច​ហើយ​ចាប់​តាំង​ពី​ដឹង​លទ្ធផល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ -​ សង្កាត់​ តែ​សម្ដេច​ក្រុមព្រះ​ទេ​ ដែល​មិន​ស្មោះត្រង់​នោះ​ ។​ យើង​មិន​ដែល​ផ្លាស់ប្ដូរ​គំនិត​ជាតិ​និយម​របស់​យើង​ទេ​ តែ​សម្ដេច​ក្រុមព្រះ​ទេ​ តែងតែ​ផ្លាស់​ប្ដូរ​គំនិត​ហើយ​បោះបង់​ចោល​យើង​នៅ​ពេល​ដែល​ខ្លួន​មាន​អំណាច​ ។

សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ​មិន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​គណបក្ស​សម រង្ស៊ី​រួបរួម​ជាមួយ​គណបក្ស​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ទេ​ តែ​សម្ដេច​ក្រុមព្រះ​បាន​ធ្វើ​ការ​រិះគន់​ឥត​សំចៃ​ដៃ​ទៅ​លើ​ម្ចាស់ក្សត្រី​នរោត្ដម អនុជ​អារុណរស្មី​ ដែល​ទើប​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​តែ​តាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មីៗ​នេះ​ ។​ សម្ដេច​ក្រុមព្រះ​បាន​ចោទ​ម្ចាស់ក្សត្រី​នរោត្ដម​ អារុណរស្មី​ថា​គ្មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​ ។

បន្ទូល​នេះ​ត្រូវ​បាន​គណបក្ស​នរោត្ដម រណឫទ្ធិ​ចាក់​ផ្សាយ​បន្ត​តាម​វិទ្យុ​សំបុក​ឃ្មុំ​ក្នុង​កម្មវិធី​រាជា​និយម​ រហូត​ដល់​ព្រះអង្គ​បាន​លើក​ឡើង​ពី​ប្រវត្តិ​ម្ចាស់ក្សត្រី​អារុណរស្មី​ថា​បាន​យក​ប្ដី​គេ​ទៀត​ផង​ ។

ទាក់ទិន​នឹង​ការ​បរិហារកេរ្តិ៍​ទៅ​លើ​ម្ចាស់ក្សត្រី​អារុណរស្មី​នេះ​ លោក​ឱក សុជាតិ​ បាន​តប​ទៅ​វិញ​ថា​ សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​បែប​នេះ​ខ្វះ​សីលធម៌​ជា​រាជវង្ស​ ។

លោក​ឱក សុជាតិ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ សម្ដេច​ក្រុមព្រះ​មិន​អាច​មើលងាយ​ស្ត្រី​នៅ​ក្នុង​កាលៈទេសៈ​នេះ​បាន​ទេ​ ឬ​មួយ​ក៏​សម្ដេច​ក្រុមព្រះ​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​នៅ​តែ​ដាំ​បាយ​រហូត​ឬ​យ៉ាង​ណា​ដល់​សម័យ​នេះ​ទៅ​ហើយ​ ។​ ម្ចាស់ក្សត្រី នរោត្ដម​ អារុណរស្មី​ និង​ស្វាមី​របស់​ព្រះអង្គ​ត្រូវ​បាន​សម្ដេច​ក្រុមព្រះ​តែងតាំង​ជា​ឯកអគ្គរាជទូត​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​កាល​ព្រះអង្គ​នៅ​មាន​អំណាច​ ។​ ប៉ុន្តែ​ឥឡូវ​ ពេល​ដែល​ព្រះអង្គ​អស់​អំណាច​រក​ច្រក​ចេញ​មិន​បាន​បែរ​ជា​បរិហារកេរ្តិ៍​សែ​រាជវង្ស​ខ្លួន​ឯង​ទៅ​វិញ​ ។

លោក​ឱក សុជាតិ​និយាយ​ថា​សូម្បី​តែ​រាស្ត្រ​ធម្មតា​ក៏​គេ​មិន​ដែល​បើក​កកាយ​រឿង​អាស្រូវ​ប្អូន​ឯង​ជា​សាធារណៈ​បែប​នេះ​ដែរ​ បើ​ទោះបី​ដឹង​ថា​មាន​រឿង​ខ្លះ​កើត​ឡើង​ក៏​ដោយ​ ។

លោក​ឱក សុជាតិ​បាន​បញ្ជាក់​នូវ​ឃ្លា​ចុងក្រោយ​ថា​ ការ​បរិហារកេរ្តិ៍​លើ​សែ​រាជវង្ស​ខ្លួន​ឯង​បែប​នេះ​ គឺ​ជា​ការ​បន្ថោក​បន្ទាប​ខ្លួន​ឯង​ទេ​ ។

ម្ចាស់ក្សត្រី​នរោត្ដម​ អារុណរស្មី​មាន​បន្ទូល​ថា​ ព្រះអង្គ​មិន​បាន​នឹក​ដល់​រឿង​តំណែង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នេះ​ទេ​ តែ​បើ​ឥឡូវ​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​សំរេច​ឲ្យ​ព្រះ​អង្គ​ទទួល​យក​បេក្ខភាព​នេះ​ព្រះអង្គ​ត្រូវ​តែ​ទទួល​ ។

ម្ចាស់ក្សត្រី​មាន​បន្ទូល​ថា​ ព្រះអង្គ​មិន​ចង់​ធ្វើ​ជា​អ្នក​នយោបាយ​ទេ​ តាំង​ពី​តូច​មក​ ព្រោះ​អ្នក​នយោបាយ​តែងតែ​បត់បែន​និង​ផ្លាស់ប្ដូរ​គំនិត​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​ ម្ចាស់ក្សត្រី​មាន​បន្ទូល​បន្ថែម​ទៀត​ថា​ ធម្មតា​អ្នក​នយោបាយ​ត្រូវ​តែ​គិត​អ្វី​ដើម្បី​ប្រយោជន៍​ជាតិ​និង​សុខទុក្ខ​ប្រជានុរាស្ត្រ​ទូទាំង​ប្រទេស​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​មាន​ការ​រីកចំរើន​ ។​ តែ​បើ​ម្ចាស់ក្សត្រី​ត្រូវ​បាន​តែងតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ហើយ​ត្រូវ​តែ​គិត​យ៉ាង​ល្អិត​ល្អន់​ពី​ឥឡូវ​នេះ​ទៅ​ ។​ តែ​យ៉ាងណា​ក៏​ដោយ​នៅ​ពេល​អនាគត​បើ​សិន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ឆ្នោត​ ម្ចាស់ក្សត្រី​អារុណរស្មី​បាន​សន្យា​ថា​នៅតែ​សហការ​ជាមួយ​គណបក្ស​ប្រជាជន​ជានិច្ច​មិន​ប្រែប្រួល​ទេ​ ។

ជាមួយ​គ្នា​នេះ​នៅ​ថ្ងៃ​ទី​២០​តុលា​ចលនា​ស្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​បាន​ថ្កោលទោស​ចំពោះ​សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ​និង​មន្ត្រី​ក្រោម​ឱវាទ​មួយ​ក្រុម​តូច​ដោយ​បាន​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​ដោយ​សំដី​សំដៅ​គ្មាន​សីលធម៌​ គ្មាន​គុណធម៌​ គ្មាន​សច្ចធម៌​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សម្ដេច​រាជបុត្រី​ព្រះអនុជ នរោត្ដម អារុណរស្មី​ដែល​ជា​ប្អូន​បង្កើត​របស់​ខ្លួនឯង​ផង​ក៏​ដូច​ជា​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ទូទាំង​ប្រទេស​ ដែល​រដ្ឋធម្មនុញ្ញ​បាន​លើក​កំពស់​តាម​មាត្រា​ទី​៣៦​ដែល​បាន​ចែង​ថា​ ការងារ​មេផ្ទះ​មាន​តំលៃ​ស្មើគ្នា​នឹង​កំរៃ​ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​ក្រៅ​ផ្ទះ​និង​មាត្រា​ទី​៤៥​ក៏​បាន​ចែង​ថា​ ការ​រើសអើង​គ្រប់​ប្រភេទ​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ត្រូវ​បំបាត់​ចោល​ការ​ធ្វើ​អាជីវកម្ម​លើ​ការងារ​ស្ត្រី​ត្រូវ​ហាម​ឃាត់​បុរស​និង​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ជាពិសេស​ក្នុង​អាពាហ៍ពិពាហ៍​និង​គ្រួសារ​ ។ល។​ និង​ ។ល។

ចលនា​ស្ត្រី​ហ៊្វុនស៊ិនប៉ិច​បាន​ចាត់​ទុក​ថា​ទង្វើ​និង​អាកប្បកិរិយា​របស់​សម្ដេច​ក្រុមព្រះ​ នរោត្ដម រណឫទ្ធិ​គឺ​ជា​ទង្វើ​អសីលធម៌​ អគតិ​មើលងាយ​មើល​ថោក​ស្ត្រី​ខ្មែរ​ជា​សាធារណៈ​តាម​ទូរស័ព្ទ​ពី​ក្រៅ​ប្រទេស​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ​នៅ​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០០៧​ដែល​សមាជិក​ សមាជិកា​ជា​ស្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ដូចជា​ស្ត្រី​ខ្មែរ​នៅ​ក្នុង​សង្គម​ជាតិ​មិន​អាច​ទទួល​យក​បាន​ជាពិសេស​ទៅទៀត​នោះ​សម្ដេច​ក្រុមព្រះ​ដែល​ព្រះអង្គ​ជា​ប្រធាន​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ជាតិ​ជា​បណ្ឌិត​ច្បាប់​ ហេតុអ្វី​ក៏​មាន​ការ​រើសអើង​ មើលងាយ​ចំពោះ​ស្ត្រី​ភេទ​ដោយ​ចាត់​ទុក​ស្ត្រី​ខ្មែរ​វិល​មិន​ជុំ​ជើង​ក្រាន​ស្ត្រី​ជា​ឧបករណ៍​លេងសើច​សំរាប់​បុរស​ ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ទៀត​ថា​ ព្រះអង្គ​គួរ​យល់​ច្បាស់​និង​សួរ​ខ្លួន​ព្រះអង្គ​វិញ​ថា​ តើ​ពី​អតីតកាល​និង​បច្ចុប្បន្ន​កាល​ព្រះអង្គ​ខ្លួន​ឯង​បាន​ប្រព្រឹត្ត​អំពើ​អ្វីខ្លះ​ចំពោះ​ស្ត្រី​ខ្មែរ​ហើយ​អំពើ​ទាំងអស់​នោះ​ហើយ​ដែល​បាន​ជំរុញ​ឲ្យ​ប្រជាប្រិយភាព​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រោម​ការ​ដឹកនាំ​ពី​អតីត​កាល​ដោយ​ព្រះអង្គ​ផ្ទាល់​ត្រូវ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជា​លំដាប់​ ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើក​សរសើរ​ថា​ សម្ដេច​រាជបុត្រី​ព្រះអនុជ​នរោត្ដម​ អារុណរស្មី​គឺ​ជា​ថ្នាក់​ដឹកនាំ​ថ្មី​តំណាងរាស្ត្រ​ខ្មែរ​ដែល​ហ៊ាន​លះបង់​ខ្ពស់​ ហ៊ាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ធំៗ​ចំពោះ​មុខ​ ហ៊ាន​ប្ដូរផ្ដាច់​ក្នុង​ឆន្ទៈ​មោះមុត​ក្នុង​ការ​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ធំៗ​ជា​អាយុ​ជីវិត​ជាតិ​ ហ៊ាន​ទទួល​ខុសត្រូវ​ក្នុង​ការ​លើក​ស្ទួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​ការ​ថែរក្សា​កេរដំណែល​ឥត​កាត់ថ្លៃ​បាន​របស់​ព្រះមហាវីរក្សត្រ​ សម្ដេច​ឪ​ សម្ដេច​តា​ សម្ដេច​តាទូត​នៃ​យើង​ទាំងអស់​គ្នា​ដោយ​ហ៊ាន​ដង្ហែ​តាម​ឥត​ងាករេ​តាម​ព្រះ​មាគ៌ា​សីហនុ​និយម​ ដោយ​ឈរ​លើ​កម្មវិធី​នយោបាយ​ថ្មី​ច្បាស់លាស់​និង​វិធី​ដឹកនាំ​ថ្មី​តាម​បែបផែន​ប្រជាធិបតេយ្យ​សេរី​ក្នុង​ក្របខ័ណ្ឌ​នៃ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឥត​ដែល​មាន​ជំពាក់​វាក់វិន​នឹង​រឿងអាស្រូវ​ ពុករលួយ​ ពាលា​អាវាសែ​ដោយ​ព្រះអង្គ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ជានិច្ច​និរន្តរ៍​ ។

ចលនា​ស្ត្រី​ហ៊្វុនស៊ិនប៉ិច​ក៏​បាន​អំពាវនាវ​ដល់​ស្ត្រី​ខ្មែរ​ទាំងអស់​គ្រប់​និន្នាការ​នយោបាយ​ថ្កោលទោស​សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ​ដែល​បាន​យក​សិទ្ធិ​ទាំងនោះ​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ​សំរាប់​ស្វែងរក​អំណាច​ផ្ទាល់​ខ្លួន​ ។​ នេះ​ជា​ទង្វើ​អសីលធម៌​មិន​អាច​ទទួល​យក​បាន​និង​ទាមទារ​ការ​សុំទោស​ជា​សាធារណៈ​ពី​សំណាក់​សម្ដេច​ក្រុមព្រះ​ នរោត្ដម រណឫទ្ធិ​ ៕​ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧២​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២១​ -​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ​ ទី​ ២២​ ខែ​ តុលា​​ ឆ្នាំ​ ២០០៧

ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ១៥​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ២២​ -​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • រណឫទ្ធិ​មិនព្រម​ឱន​លិឌ្ឍ​កំហាក​ហ៊្វុនស៊ិនប៉ិច​ទេ​តែ​មុខក្រាស់​សុំ​ធ្វើ​ប្រធាន​កិត្តិយស​បក្ស​លែង​ប្រឆាំង
  • កែវ រ៉េមី​សន្យា​ថា​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​ឆ្នោត​២០០៨​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ការ​រំលោភ​ដីធ្លី

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៧២​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២១​ -​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • រណឫទ្ធិ​ សុំ​ឲ្យ​ សម រង្ស៊ី​ ប្រមូល​អ្នក​រាជា​និយម​រួបរួម​ជា​ធ្លុង​មួយ
  • ស្ថានីយ​ទូរទស្សន៍​២​ទៀត​គ្រោង​នឹង​បើក​នៅ​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ
  • នាំ​ប្អូន​ស្រី​អាយុ​១៥​ឆ្នាំ​ទៅ​រំលោភ​ក្នុង​ផ្ទះ​សំណាក់​បាន​សំរេច​បាន​១​ថ្ងៃ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន
  • លួងលោម​ប្រពន្ធ​យក​ទៅ​ចាក់​សម្លាប់​បន្ទាប់​ពី​លែងលះ​គ្នា​បាន​មួយ​ថ្ងៃ
  • លោក​ប៊ូស​ដាក់​ទណ្ឌកម្ម​ជាថ្មី​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៤០​ ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • លោក​ យឹម សុវណ្ណ​ ទាមទារ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទទួល​បាន​សេវា​សុខភាព​ និង​អប់រំ​ពី​ប្រាក់​ចំណាយ​ប្រចាំ​ឆ្នាំ​ របស់​រដ្ឋាភិបាល
  • ចលនា​ស្ត្រី​ហ៊្វុនស៊ិនប៉ិច​ ថ្កោលទោស​ទ្រង់​ រណឫទ្ធិ​ ដែល​ហ៊ាន​មើលងាយ​ដល់​ព្រះរាជ​បុត្រី​ពៅ​ របស់​ព្រះមហាវីរក្សត្រ

ខ្មែរ​ មេគង្គ​ ៖​ ឆ្នាំ​ទី​ ០៥​ លេខ​ ៣០៥​ ថ្ងៃ​ ទី​ ២២​ -​ ២៤​ តុលា​ ឆ្នាំ​ ២០០៧

  • បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ព្រះអង្គម្ចាស់ក្សត្រី​នរោត្ដម អារុណរស្មី​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ហ៊្វុនស៊ិនប៉ិច
  • មហិច្ឆតា​ របស់​ កឹម សុខា​ គឺ​អំណាច​បុណ្យ​សក្ដិ​ ?

មាតុភូមិ​ ៖​ ឆ្នាំ​ទី​ ៥១​ លេខ​ ៦៦៣​ ថ្ងៃ​ ចន្ទ​ -​ សៅរ៍​ ទី​ ២២​ -​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • បក្ស​សមរង្ស៊ី​បើក​ទ្វារ​ចំហរ​ឲ្យ​សម្ដេច​ក្រុមព្រះ​ចូល!​ ការ​ជ្រើសរើស​ម្ចាស់ក្សត្រី​នរោត្ដម​អរុណរស្មី​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឲ្យ​សម្ដេច​ក្រុមព្រះ​ខ្ញាល់!

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៧២​ ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ទទួល​បាន​ជំនួយ​១,៩​លាន​$​ពី​ USAID​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៩១​ ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អង្គការ​ជាតិ​និង​អន្តរជាតិ​ទាមទារ​ឲ្យ​គ.ជ.ប​ ពន្យារ​ពេល​ចុះឈ្មោះ​បោះឆ្នោត​មួយ​សប្ដាហ៍​ ឬ​១០​ថ្ងៃ​ទៀត

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៣៧​ ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែទំរង់​នៅ​អង្គ​ជំនុំ​ជម្រះ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤១៦​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​​ ២១​ -​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • ហ៊្វុនស៊ិនប៉ិច​ថ្កោលទោស​ក្រុមព្រះ​ចំពោះ​ការ​ប្រមាថ​សម្ដេច​អរុណរស្មី
  • សម្ដេច​ហ៊ុនសែន​ «គោរមងារ​ដែល​បាន​ទទួល​ពី​ព្រះមហាក្សត្រ​គឺ​ជា​កម្លាំង​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង»
  • សម្ដេច​នាយក​រដ្ឋមន្ត្រី​គ្រោង​សង់​ភូមិ​គំរូ​សម្រាប់​ជន​ពិការ​កម្ពុជា​លើក​ទី​១
  • ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​សាំងហ្គាពួរ​និង​ដៃគូ​សម្រេច​បណ្ដាក់​ទុន​២,៥​លាន​ដុល្លារ​ដើម្បី​រុករក​ប្រេង​កាត​នៅ​ប្លុក​បេ​នៅ​ក្នុង​​ដែន​ទឹក​ប្រទេស​កម្ពុជា
  • រំលោភ​ហើយ​កាប់​៤​កាំបិត​ស្លាប់​ទាំង​ខ្លួន​អាក្រាត​ទុក​សព​ចោល​ក្បែរ​គុម្ព​ឫស្សី
    សិទ្ធ​ -​ សេរីភាព​ ៖​ ឆ្នាំ​ទី​ ១២​ លេខ​ ១០៧៥​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ២២​ -​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៧
  • ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​លោក​ស្រី​ ម៉ាហ្គារ៉េតអាដាមសុន​ ជួប​ពិភាក្សា​ជាមួយ​ លោក​ កឹម សុខា
  • គោល​បំណង​នៃ​គណបក្ស​ សិទ្ធិមនុស្ស​ទាមទារ​សិទ្ធិ​សេរីភាព​ការពារ​នឹង​បំរើ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៣១​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២១​ -​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៧

  • កូរ៉េ​ខាងត្បូង​ស្នើ​កម្ពុជា​ធ្វើ​ជា​អន្តរការី​សន្តភាព​ឧបទ្វីប​កូរ៉េ
  • ខុមហ្វ្រែល​រិះគន់​គណបក្ស​ប្រជាជន​ប្រើ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ច្រើន​ជាង​គណបក្ស​ផ្សេង
  • គ.ជ.ប​ ពន្យារ​ការ​ចុះឈ្មោះ​បោះឆ្នោត​ពីរ​ឃុំ​នៅ​បន្ទាយ​មានជ័យ​និង​បាត់ដំបង
  • មន្ត្រី​ខ្មែរ​ស្នើ​ឲ្យ​ឈប់​ប្រើ​យន្តហោះ​ចាស់​របស់​ក្រុមហ៊ុន​ ANTONOV

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

How to Install Khmer Unicode

Posted on Thursday, 18 October 2007. Filed under: Uncategorized |

Home

in1.jpg

in2.jpgin3.jpgin4.jpgin4.jpgin5.jpg

Download Khmer Unicode Installer

Read Full Post | Make a Comment ( 17 so far )

Liked it here?
Why not try sites on the blogroll...