Archive for November, 2007

ថ្ងៃ​ សុក្រ​ ទី​ ៣០-១១-២០០៧៖ ​​សម រង្ស៊ី​ :​ ”វប្បធម៌​នៃ​ការ​ស្អប់​គ្នា”​ រវាង​CCP​ និង​ SRS​ ដែល​មាន​ជា​យូរ​មក​ហើយ​ឥឡូវ​នេះ​ត្រូវ​បញ្ចប់

Posted on Friday, 30 November 2007. Filed under: សប្ដាហ៍ទី ៤៧៣ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧៣

បើ​យើង​និយាយ​ពី​ភាព​ស្និត​ស្នាល​រវាង​មេ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី​ ជា​មួយ​មេ​រាជរដ្ឋាភិបាល​ ឬ​ ជាមួយ​មេៗ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​កន្លង​មក​រហូត​សព្វ​ថ្ងៃ​នេះ​ គេ​ពិត​ជា​អាច​និយាយ​បាន​ថា​កម្រ​ខ្លាំង​ណាស់​ដែល​គេ​ប្រទះ​ឃើញ​មេ​បក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ​រូប​នេះ​ទៅ​ស្និត​ស្នាល​ឬ​នែបនិត​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ ឬ​មេៗ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ មាន​មតិ​សាធារណៈ​ពីរ​ផ្ទុយ​ផ្សេង​ពី​គ្នា​បាន​ឲ្យ​ដឹង​ថា​លោក​ សម រង្ស៊ី​ មេ​បក្ស​ប្រឆាំង​គឺ​ជា​ បុរស​ដែក​ថែប​ ដែល​មិន​ងាយ​ចុះ​ញ៉ម​នរណា​ម្នាក់​ ក៏​ប៉ុន្តែ​មតិ​មួយ​ផ្សេងទៀត​ក៏​បាន​ឲ្យ​ដឹង​ថា​ ធាតុ​ពិត​ សម រង្ស៊ី​ គ្រាន់​តែ​ជា​ បុរស​ម្នាក់​រឹង​ដើម្បី​ទន់​ តែ​ប៉ុណ្ណោះ​ ។​ សំរាប់​យើង​ យើង​គិត​ថា​ ជា​អ្នក​នយោបាយ​ក្នុង​លោក​នេះ​ពុំ​មាន​អ្នក​នយោបាយ​ណា​ម្នាក់​ដែល​មាន​ភាព​រឹងត្អឹង​ តឹង​តែង​ខ្វះ​ភាព​ទន់ភ្លន់​នោះ​ទេ​ ពួក​គេ​ទោះ​ស្ថិត​ក្នុង​សភាព​ឃោរឃៅ​ ព្រៃផ្សៃ​ហ្វាស៊ីស​បែបណា​ក្ដី​ក៏​គង់​នៅ​មាន​បេះដូង​អាណិត​អាសូរ​និង​ស្រឡាញ់​ដូច​មនុស្ស​ម្នា​ផង​គ្នា​អញ្ចឹង​ដែរ​ ។​ យ៉ាងណាមិញ​សំរាប់​ សម រង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​យើង​ពិត​ជា​មិន​ជឿ​ថា​ម្សៀរ​រូប​នេះ​ ប្រកាន់​យក​ភាព​ជា​អ្នក​ប្រឆាំង​រហូត​ដល់​ថ្នាក់​ដាច់​ក្បាល​កន្ទុយ​ខ្លួន​ឯង​នោះ​ឡើយ​ ។​ សម រង្ស៊ី​ ពិត​ជា​មាន​ថ្ងៃ​ក្លាយ​ទៅ​ជា​មនុស្ស​ទន់ភ្លន់​ស្គាល់​បាប​ស្គាល់​បុណ្យ​គុណ​និង​ទោស​ជា​ពុំ​ខាន​ ព្រោះ​ថា​ ធម៌​ជេរ​ប្រទេច​ ឬ​ ប្រមាទ​ទៅ​លើ​អ្នក​ដទៃ​ដែល​ សម រង្ស៊ី​ បាន​និង​កំពុង​ប្រកាន់​យក​ធ្វើ​ជា​ គម្ពីរ​ សំរាប់​គណបក្ស​ខ្លួន​នោះ​វា​ពុំ​មែន​ជា​កុសល​ដែល​អាច​នាំ​ឲ្យ​ សម រង្ស៊ី​ និង​គណបក្ស​ផង់​ខ្លួន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ។​ យូរៗ​ម្ដង​ ឬ​ យ៉ងៗ​ម៉ាឌូ​ គេ​ពិត​ជា​បាន​ឃើញ​រួច​ហើយ​ឃើញ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ស្កាត់​និង​ស្វែងរក​សុំ​ជួប​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ហើយ​រាល់​ជំនួប​ដែល​ម្សៀរ​មេ​បក្ស​ប្រឆាំង​រូបនេះ​ មាន​ចំណង់​ចង់​ជួប​សម្ដេច​តេជោ​សែន​ ពិត​ជា​ពុំ​ដែល​បដិសេធ​ម្ដង​ណា​ឡើយ​ ជួនកាល​ថែម​ទាំង​រៀប​បាយ​រៀប​ទឹក​ផ្ដល់​កិត្តិយស​ជា​ស្រា​សំប៉ាញ​ជូន​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថែម​ទៀត​ផង​ ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​វិញ​ទេ​ ដែល​តែងតែ​ក្លាយ​ទៅ​ជា​មនុស្ស​ប្រភេទ​ដល់​ត្រើយ​សើយ​គូថ​ទៅ​វិញ​ ។​ មាន​ន័យ​ថា​ ក្រោយ​បាន​ជួប​ប្រមុខ​រាជរដ្ឋាភិបាល​របស់​ខ្លួន​ ខ្លួន​មិន​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សមាន​ចិត្ត​ទន់ភ្លន់​សុភាពរាបសារ​ម្ដង​ណា​ឡើយ​ពោល​គឺ​មាន​តែ​ភាសា​គ្រោតគ្រាត​ឥត​សំចៃ​ទៅ​លើ​តេជោ​សែន​ទៅវិញ​ ។​ សារ​ជាថ្មី​ម្ដង​ទៀត​ ឬ​អាច​និយាយ​តាម​បែប​បទ​ចម្រៀង​របស់​លោក​ ព្រាប សុវត្ថិ​ ”ផ្ដើម​ស្នេហ៍​ជា​ថ្មី”​ គេ​បាន​ឃើញ​យ៉ាង​ប្រត្យ័ក្ស​មេ​បក្ស​ប្រឆាំង​រូប​នេះ​ (សម រង្ស៊ី)​ បាន​ស្ទុះស្ទារ​យ៉ាង​លឿន​ទៅ​សំពះ​និង​ចាប់​ដៃ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រួម​មាន​សម្ដេច​ ជា ស៊ីម​ សម្ដេច​ហេង សំរិន​ និង​សម្ដេច​ ហ៊ុន សែន​ ក្នុង​ឱកាស​ដ៏​កម្រ​មួយ​ ដែល​ថ្នាក់​ដឹកនាំ​គ្រប់​ស្ថាប័ន​ត្រូវ​ទៅ​ជូន​ព្រះរាជ​ដំណើរ​សម្ដេច​ឪ​ សម្ដេច​ម៉ែ​ និង​ព្រះ​មហាក្សត្រ​យាង​ទៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២៨​វិច្ឆិកា​ម្សិល​ម្ង៉ៃ​នេះ​ ។​ ដើម្បី​ចង់​ដឹង​ថា​ តើ​ជំនួប​ សម រង្ស៊ី​ ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ពិសេស​ជួប​ជាមួយ​សម្ដេច​តេជោ​សែន​មាន​ខ្លឹមសារ​បែបណាៗ​នោះ​យើង​សូម​ដកស្រង់​យក​នូវ​ខ្លឹមសារ​ខ្លីៗ​មក​ធ្វើការ​ចុះ​ផ្សាយ​ដូច​ខាង​ក្រោម​ ៖

ក្នុង​សញ្ញា​មួយ​នៃ​ទំនាក់ទំនង​យ៉ាង​កក់​ក្ដៅ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច​និង​គណបក្ស​សម រង្ស៊ី​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ផ្លាស់ប្ដូរ​មតិ​គ្នា​ជា​សាធារណៈ​ដ៏​កម្រ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ។​ លោក​ សម រង្ស៊ី​ បាន​និយាយ​ថា​ ព្រះអង្គ​ម្ចាស់​ រណឫទ្ធិ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​សន្ទនា​យ៉ាង​យូរ​និង​សប្បាយ​រីករាយ​ជាមួយ​សម្ដេច​ហ៊ុន សែន​ នៅ​ឯ​អាកាសយានដ្ឋាន​ទី​ដែល​មេដឹកនាំ​ទាំងពីរ​កំពុង​ជូន​ព្រះ​រាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​នរោត្ដម សីហមុនី​ អតីត​ព្រះមហាក្សត្រ​ នរោត្ដម សីហនុ​ និង​ព្រះ​អគ្គមហេសី មុនីនាថ​ដែល​យាង​ទៅ​ទីក្រុង​ប៉េកាំង​ ។​ លោក​សម រង្ស៊ី​ បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​សម្ដេច​ហ៊ុន សែន​ បាន​បង្ហាញ​ខ្ញុំ​នូវ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ដោយ​ព្រះអង្គម្ចាស់​ នរោត្ដម រណឫទ្ធិ​ដោយ​មាន​បន្ទូល​ថា​ ព្រះអង្គ​នឹង​ចាត់​តាំង​លោក​ យូ ហុកគ្រី​ ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ យោង​តាម​លិខិត​ដែល​បង្ហាញ​ដោយ​សម្ដេច​ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ថា​ព្រះអង្គម្ចាស់​រណឫទ្ធិ​ បាន​អះអាង​ថា​ សម្ដេច​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ព្រះអង្គ​ចាត់​តាំង​មនុស្ស​ម្នាក់​ធ្វើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ បច្ចុប្បន្ន​នេះ​លោក​ យូ ហុកគ្រី​ គឺ​ជា​អគ្គលេខាធិការ​របស់​គណបក្ស​ នរោត្ដម រណឫទ្ធិ​ ។​ លោក​សម រង្ស៊ី​ បាន​ថ្លែង​ថា​ សម្ដេច​ហ៊ុន សែន​ ហួស​ចិត្ត​ដែល​ព្រះអង្គ​បាន​បង្កើត​រឿង​នេះ​ លោក​សង្ស័យ​ព្រះអង្គ​ ។​ លោក​បាន​បន្ថែម​ថា​ សម្ដេច​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​សម្ដេច​មិន​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​ណាមួយ​ឡើយ​ ហើយ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ទាក់ទង​ជាមួយ​ព្រះអង្គ​ទេ​ ។

លោក​មុត ចន្ថា​ អ្នក​នាំ​ពាក្យ​គណបក្ស​ នរោត្ដម រណឫទ្ធិ​បាន​បដិសេធ​ថា​ ព្រះអង្គម្ចាស់​ រណឫទ្ធិ​ដែល​ថ្មីៗ​នេះ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​ចលនា​ដ៏​ធំ​មួយ​នៃ​គណបក្ស​នយោបាយ​ដើម្បី​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់​គ្រង​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ មិន​បាន​ទ្រង់​ព្រះ​លិខិត​ជូន​សម្ដេច​ ហ៊ុន សែន​ទេ​ ។​ លោក​ មុត ចន្ថា​ បាន​និយាយ​ថា​ សម្ដេច​ ហ៊ុន សែន​ គួរ​តែ​បង្ហាញ​លិខិត​នោះ​ដល់​សាធារណជន​ដើម្បី​ឲ្យ​ដឹង​អំពី​ខ្លឹមសារ​នៃ​លិខិត​នោះ​ ។

លោក​កែវ ពុទ្ធរស្មី​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​មាន​វត្តមាន​នៅ​ឯ​អាកាសយានដ្ឋាន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សន្ទនា​នេះ​ដែរ​បាន​មាន​ប្រសាសន៍​ថា​ លោក​ក៏​បាន​ឃើញ​លិខិត​នោះ​ដែរ​ និង​បាន​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​លិខិត​នេះ​ ។​ លោក​កែវ ពុទ្ធរស្មី​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ យើង​មាន​បរិយាកាស​ល្អ​មួយ​នៅ​ព្រឹក​នេះ​រវាង​មេដឹកនាំ​ទាំង​បី​ ។​ វា​ជា​ការ​ល្អ​សំរាប់​ប្រទេស​របស់​យើង​ ។

ទំនាក់​ទំនង​រវាង​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​រញ៉ាំរញ៉ូវ​តិចតួច​តាំង​ពី​លោក​សម រង្ស៊ី​ បាន​ជួប​ស្ងាត់ៗ​ជា​មួយ​សម្ដេច​ហ៊ុន សែន​ ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០០៦​ បន្ទាប់​ពី​វិល​ត្រឡប់​ពី​ការ​និរទេស​រយៈ​ពេល​មួយ​ឆ្នាំ​ ។​ ក្នុង​ខែ​សីហា​ លោក​ សម រង្ស៊ី​ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដែល​គ្មាន​ពី​មុន​មក​ថា​ គណបក្ស​របស់​លោក​នឹង​ពិនិត្យ​លទ្ធភាព​ធ្វើ​រដ្ឋាភិបាល​ចំរុះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម រង្ស៊ី​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​ ។​ ប្រធាន​បទ​នោះ​មិន​ត្រូវ​បាន​ពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ​ទេ​ ក៏​ប៉ុន្តែ​លោក​ សម រង្ស៊ី​ គ្រាន់​តែ​និយាយ​ថា​ ”វប្បធម៌​នៃ​ការ​ស្អប់​គ្នា”​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម រង្ស៊ី​ដែល​មាន​ជា​យូរ​មក​ហើយ​ឥឡូវ​នេះ​ត្រូវ​បញ្ចប់​ ។​ លោក​ សម រង្ស៊ី​ បាន​បន្ថែម​ទៀត​ថា​ សម្ដេច​ហ៊ុន សែន​ និង​ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​ជាច្រើន​យើង​មាន​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ ខ្ញុំ​ក៏​និយាយ​ជាមួយ​សម្ដេច​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ និង​សម្ដេច​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ផង​ដែរ​ ។​ នេះ​គឺ​ជា​ឱកាស​ដ៏​កម្រ​មួយ​ ។​ លោក​បាន​បន្ថែម​ទៀត​ថា​ ជា​អ្នក​ប្រជាធិបតេយ្យ​យើង​ប្រហែល​ជា​មាន​គំនិត​ខុសគ្នា​ ប៉ុន្តែ​យើង​មិន​ចង់​បំបាត់​គ្នា​ទៅវិញ​ទៅ​មក​ទេ​ ។​ យើង​គឺ​ជា​គូ​ប្រកួត​ប្រជែង​ មិន​មែន​សត្រូវ​ទេ​ ។

លោក​ មុត ចន្ថា​ បាន​និយាយ​ថា​ លោក​ សម រង្ស៊ី​ ដែល​បាន​ច្រាន​ចោល​ការ​អំពាវនាវ​របស់​ព្រះអង្គម្ចាស់​រណឫទ្ធិ​ ឲ្យ​រួបរួម​គ្នា​ដើម្បី​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លក់​ខ្លួន​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច​ ។​ លោក​បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​គណបក្ស​សម រង្ស៊ី​ ចាញ់​ឆ្នោត​គណបក្ស​នេះ​នឹង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​បន្ទាប់​នោះ​ សម្ដេច​ ហ៊ុន សែន​ នឹង​ជា​ចៅហ្វាយ​នាយ​លោក​សម រង្ស៊ី​ ។​ លោក​បាន​បន្ថែម​ថា​ នៅ​ពេល​ដែល​គេ​ចង់​បាន​អំណាច​ ពួក​គេ​មិន​ខ្វល់​អំពី​ផល​ប្រយោជន៍​ជាតិ​ឡើយ​ ។

លោក​គង់ បញ្ញា​ នាយក​នៃ​គណៈកម្មាធិការ​សំរាប់​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា​ មាន​ការ​ផ្លាស់ប្ដូរ​វិធី​ជាក់លាក់​មួយ​ដោយ​គណបក្ស​សម រង្ស៊ី​ ដែល​ទំនង​ជា​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​នៃ​ការ​ចាប់​យក​អ្នក​បោះឆ្នោត​កម្ពុជា​ ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​សម រង្ស៊ី​ មិន​ប្រើ​ភាសា​ខ្លាំងៗ​ដើម្បី​រិះគន់​រដ្ឋាភិបាល​ទេ​ ។​ ជនជាតិ​ខ្មែរ​មិន​អាច​ទទួល​ការ​រិះគន់​ពាក្យ​ខ្លាំងៗ​នោះ​ទេ​ ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​សម រង្ស៊ី​ ប្រហែល​ជា​គិត​ថា​ សំរាប់​ពេលនេះ​ ពួក​គេ​មិន​អាច​ផ្ដួចផ្ដើម​ការ​ផ្លាស់ប្ដូរ​ទូលំទូលាយ​ ពួក​គេ​គ្រាន់តែ​ស្វែងរក​ការ​កែ​ទំរង់​ប៉ុណ្ណោះ​ ៕
រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ លេខ​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៥០៦​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បញ្ជូន​លិខិត​សម្ដេច​ក្រុមព្រះ​ទៅ​ម្ចាស់​ដើម​វិញ​ព្រោះ​មើល​អត់​យល់
  • កម្មករ​រោងចក្រ​ហ្វ័រធ្យូនហ្គាមែន​ជាង​២០០០​នាក់​ធ្វើ​កូដកម្ម​ស្ទះ​ចរាចរ​ពេញ​មួយ​ព្រឹក
  • នាវា​ចម្បាំង​របស់​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន
  • ឥណ្ឌូនេស៊ី​ដាំ​ដើម​ឈើ​៧៩​លាន​ដើម


ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១ ​​លេខ​ ៦២​ ថ្ងៃ​ សុក្រ​ -​ សៅរ៍​ ទី​ ៣០​ -​ ០១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ :​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រាប់​ខ្ញុំ​ថា​ ទ្រង់​រណឫទ្ធិ​ នឹង​ចាត់តាំង​ឲ្យ​ យូ ហុកគ្រី​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦២០៦​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សភា​ពិភាក្សា​អនុម័ត​ថវិកា​ សេចក្ដី​ព្រាង​ច្បាប់​បង្ហាញ​ថា​ ថវិកា​ជាតិ​ត្រូវ​ចំណាយ​ឆ្នាំ​ក្រោយ​កើន​២២%
  • បើក​ការប្រកួត​កីឡា​វាយ​កូន​គោល​អន្តរជាតិ​លើក​ទី​១​ នៅ​កម្ពុជា​សម្ដេច​តេជោ​ហ៊ុន សែន​ អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ
  • វៀតណាម​ខាត​ប្រាក់​ប្រហែល​ជាង​៥០០​លាន​ដុល្លារ​ដោយសារ​ជក់​បារី​ក្នុង​១​ឆ្នាំ

មហា​បុរស​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៩៣​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • រដ្ឋាភិបាល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​ចុះ​ខ្សោយ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣២៥​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ ជឿជាក់​ថា​ គណបក្ស​ប្រឆាំង​នឹង​ទទួល​បាន​អាសនៈ​មិន​តិច​ជាង​៦២​ក្នុង​ការ​បោះឆ្នោត​២០០៨
  • រដ្ឋាភិបាល​កម្ពុជា​មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើ​ភូមា​ហើយ​ក៏​មិន​និយាយ​អំពី​ការ​ដោះលែង​ អ៊ុង សានស៊ូជី
  • គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​បន្ត​រិះគន់​រដ្ឋាភិបាល​ ហ៊ុន សែន​ ដែល​គ្មាន​ឆន្ទៈ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ លេខ​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ :​ ”វប្បធម៌​នៃ​ការ​ស្អប់​គ្នា”​ រវាង​CCP​ និង​ SRS​ ដែល​មាន​ជា​យូរ​មក​ហើយ​ឥឡូវ​នេះ​ត្រូវ​បញ្ចប់

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៥០​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ក្លឹប​អ្នក​កាសែត​កម្ពុជា​ព្រួយបារម្ភ​ចំពោះ​ចំណាត់​ការ​តុលាការ​ទៅ​លើ​កាសែត​សំឡេង​យុវជន​ខ្មែរ
  • កម្ពុជា​ -​ អាមេរិក​ពិភាក្សា​អំពី​កា​ស្មូម​កូន​ចិញ្ចឹម​ជា​លក្ខណៈ​អន្តរប្រទេស
  • វិនិយោគិន​កូរ៉េ​ហ៊ាន​ទិញ​ដី​ថ្លៃៗ​និង​កំពុង​លេច​ធ្លោ​ក្នុង​ជំនួញ​ដី​ធ្លី
  • វៀតណាម​ -​ ម្ចាស់​ផ្ទះ​របស់​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​២០០៨

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៦៣​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បើ​ហ៊ុន សែន​ឆ្លាត​ជួយ​ណែនាំ​ថេន សេន​ឲ្យ​ចរចា​ជាមួយ​ប្រេសិត​អង្គការ​សហប្រជាជាតិ
  • ឈ្មោះ​ខ្មោច​មាន​នៅ​គ្រប់​ក្រសួង​មន្ទីរ
  • សម រង្ស៊ី​ :​ គាត ឈន់​គួរ​ទៅ​ផ្សារ​ម្ដង​ទើប​ដឹង​រាស្ត្រ​ខ្មែរ​រងទុក្ខ​ព្រោះ​សេដ្ឋកិច្ច​ សម រង្ស៊ី​ :​ ”វប្បធម៌​នៃ​ការ​ស្អប់​គ្នា”
  • រវាង​CCP​ និង​ SRS​ ដែល​មាន​ជា​យូរ​មក​ហើយ​ឥឡូវ​នេះ​ត្រូវ​បញ្ចប់​រីកចំរើន
  • រដ្ឋាភិបាល​គ្រោង​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ​១០០​ដុល្លារ​ឬ​៤០​ម៉ឺន​រៀល​នៅ​ឆ្នាំ​២០១៣

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements
Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩-១១-២០០៧៖ ​​សម្ដេច​តេជោ​ :​ មិន​ត្រូវ​ទុក​ដែន​សមុទ្រ​កម្ពុជា​យើង​ក្លាយ​ជា​ទី​ជម្រក​សុវត្ថិភាព​សម្រាប់​ពួក​ភេរវករ​ឡើយ

Posted on Thursday, 29 November 2007. Filed under: សប្ដាហ៍ទី ៤៧៣ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧៣

ភ្នំពេញ​ ៖​ សម្ដេច​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ «យើង​មិន​ត្រូវ​ទុក​ដែន​សមុទ្រ​កម្ពុជា​នៅ​ចន្លោះ​ប្រហោង​ហើយ​ក្លាយ​ទៅ​ជា​ជម្រក​សុវត្ថិភាព​សម្រាប់​ពួក​ភេរវករ​ឬ​ចោរ​សមុទ្រ​នោះ​ទេ»​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នេះ​នៅ​ក្នុង​ឱកាស​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​សន្តិសុខ​ដែន​សមុទ្រ​កម្ពុជា​ ដែល​បាន​រៀបចំ​ធ្វើ​រយៈពេល​២​ថ្ងៃ​ ពី​ថ្ងៃ​ទី​២៨​ដល់​២៩​ខែ​វិច្ឆិកា​ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការពារ​ជាតិ​និង​ស្ថានទូត​អូស្ត្រាលី​ ។

សម្ដេច​តេជោ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​នេះ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ។​ ឥឡូវ​ការ​ធ្វើ​ភេរវកម្ម​ឬ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​ធ្វើ​តាមរយៈ​ផ្លូវ​អាកាស​និង​រវាង​ផ្លូវគោក​ដែល​ត្រូវ​បាន​ទប់ស្កាត់​បាន​យ៉ាង​ច្រើន​ ។​ ដូច្នេះ​ពួក​ភេរវកម្ម​ក៏​មាន​ការ​គិត​គូរ​អាច​ប្រើប្រាស់​ដែន​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ដើម្បី​គេច​ផុត​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បណ្ដា​រដ្ឋ​ដែល​កំពុង​រួម​គ្នា​បង្ក្រាប​ ។​ ពួក​ចោរ​សមុទ្រ​ក៏​ធ្វើ​សកម្មភាព​ផង​ដែរ​ ។​ សម្ដេច​តេជោ​បាន​បន្ត​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ សម្ដេច​មាន​ការ​បារម្ភ​យ៉ាង​ច្រើន​ដោយសារ​ម្ខាង​ប្រទេស​វៀតណាម​ គេ​មាន​កងទ័ព​ជើង​ទឹក​ក៏​ល្អ​ ហើយ​ម្ខាង​ទៀត​ថៃ​ក៏​មាន​កម្លាំង​ទ័ព​ជើង​ទឹក​ដ៏​ល្អ​ក៏​ប៉ុន្តែ​កម្លាំង​ទ័ព​ជើង​ទឹក​កម្ពុជា​ខ្វះ​មធ្យោបាយ​ ដូច្នេះ​នៅ​ពេល​ណា​មួយ​អាច​ពួក​ភេរវកម្ម​ឬ​ពួក​ចោរ​សមុទ្រ​គិត​ថា​ដែន​សមុទ្រ​កម្ពុជា​គឺ​ជា​តំបន់​សុវត្ថិភាព​សម្រាប់​ការ​ជ្រកកោន​របស់​ពួក​គេ​ ។​ ការ​គិត​របៀប​នេះ​ហើយ​ ដែល​បាន​ជំរុញ​ឲ្យ​សម្ដេច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ស្វះស្វែង​រក​ការ​ផ្គត់ផ្គង់​មធ្យោបាយ​នាវា​ ។​ សមត្ថភាព​កងទ័ព​ជើង​ទឹក​ ត្រូវ​បាន​បង្កើន​ឡើង​ ក៏​ប៉ុន្តែ​ការ​បង្កើន​សមត្ថភាព​នេះ​មិនមែន​ដើម្បី​គំរាម​កំហែង​ដល់​ប្រទេស​ជិតខាង​កម្ពុជា​នោះ​ទេ​ (វៀតណាម​ ថៃ)​ តែ​ផ្ទុយ​ទៅ​វិញ​ វា​ជា​ការ​រួម​ចំណែក​ជាមួយ​សម​ភាគី​របស់​យើង​ដើម្បី​ទប់ស្កាត់​និង​បំផ្លាញ​ចោល​នូវ​ប្រភព​ភេរវកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ និង​ចោរសមុទ្រ​និង​ធានា​នូវ​សុវត្ថិភាព​ទាំង​ឡាយ​សម្រាប់​គោលដៅ​អាជីវកម្ម​ដូចជា​ អាជីវកម្ម​ប្រេងកាត​ ដែល​កំពុង​រុករក​និង​ឈាន​ទៅ​ធ្វើ​អាជីវកម្ម​ ។​ ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​ទៅ​កាន់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ ទេសចរ​ក៏​ចូល​មក​យ៉ាង​ច្រើន​តាម​សមុទ្រ​ ។

សម្ដេច​តេជោ​ហ៊ុន សែន​បាន​បន្ត​ថា​ ចំណុច​នេះ​សម្ដេច​បាន​ពិភាក្សា​រួច​ហើយ​ជា​មួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ លោក​ស្រី​ម៉ាហ្គារ៉េត អាដាមសិន​ (Magaret Adamson)​ និង​ដៃគូ​មិត្ត​ភក្ដិ​នានា​ ។​ សម្ដេច​បាន​បន្ត​ថា​ប្រទេស​អូស្ត្រាលី​មាន​បទពិសោធន៍​ច្រើន​ណាស់​អំពី​បញ្ហា​នេះ​ ព្រោះ​អូស្ត្រាលី​នៅ​ចំ​កណ្ដាល​សមុទ្រ​ ។​ បទពិសោធន៍​អាមេរិក​ក៏​មាន​ច្រើន​ រាប់​ទាំង​ប្រទេស​សិង្ហបុរី​ផង​ ។​ ដូច្នេះ​របៀប​ការពារ​ និង​ចាត់ចែង​ការងារ​បែប​ណា​នោះ​ ពួក​គេ​ប្រាកដ​ជា​មាន​ ហើយ​និង​ចែក​រំលែក​មក​ដល់​យើង​ ដើម្បី​សុវត្ថិភាព​ពិភពលោក​និង​សុវត្ថិភាព​មនុស្ស​ជាតិ​រួច​ផុត​ពី​ការ​គំរាម​កំហែង​នៃ​អំពើ​ភេរវកម្ម​ ។

សម្ដេច​ហ៊ុន សែន​បាន​បន្ត​ថា​ «ប្រសិន​ជា​យើង​ទុក​ដែន​សមុទ្រ​កម្ពុជា​ជា​តំបន់​ចោរ​ប្លន់​ ចោរ​សមុទ្រ​ចូល​ប្លន់​ដុត​បំផ្លាញ​ នោះ​គឺ​ជា​គ្រោះថ្នាក់​ណាស់»​ ហើយ​ការ​ប្រជុំ​អាស៊ាន​កាល​ពី​ពេល​មុន​នោះ​ ភាគី​ជប៉ុន​បាន​យក​ចិត្ត​ទុកដាក់​ណាស់​ជាមួយ​បញ្ហា​ទាក់ទង​នឹង​ចោរ​សមុទ្រ​ ដែល​ស្ថិត​ក្នុង​តំបន់​ឈូង​សមុទ្រ​ម៉ាឡាកា​ ។​ ប៉ុន្តែ​ដល់​ពេល​គេ​បង្ក្រាប​អស់​គ្រប់​ទីកន្លែង​ ស្រាប់​តែ​ឃើញ​កម្ពុជា​ខ្វះ​សមត្ថភាព​ ពួក​វា​មក​នោះ​ជា​បញ្ហា​ហើយ»​ ។

ជាមួយ​គ្នា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ​បញ្ហា​ដែន​ទឹក​ជា​ដង​ទន្លេ​របស់​កម្ពុជា​ ដែល​ពួក​ភេរវកម្ម​ក៏​អាច​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​អាច​ជា​នាវា​ដឹក​ប្រេង​ ហើយ​បង្ហូរ​ប្រេង​ពេញ​ទន្លេ​ រួច​ដុត​ធ្វើ​ឲ្យ​ឆេះ​ខូចខាត​បរិស្ថាន​ចោល​តែ​ម្ដង​ក៏​អាច​បាន​ ដែល​ចំណុច​នេះ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ ។
សម្ដេច​តេជោ​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង​នូវ​សុច្ឆន្ទៈ​ក្នុង​កិច្ច​រួម​សហការ​យ៉ាង​ពេញលេញ​ជាមួយ​សមាគម​អន្តរជាតិ​ក្នុង​ការ​ប្រឆាំង​ទប់ស្កាត់​អំពើ​ភេរវកម្ម​ ។​ ទោះបី​កម្ពុជា​ជា​ប្រទេស​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​ប្រភព​ភេរវកម្ម​ ព្រំដែន​របស់​កម្ពុជា​ពុំបាន​ផ្ដល់​ជា​របៀង​យុទ្ធសាស្ត្រ​សម្រាប់​ការ​វាយ​ប្រហារ​និង​ជា​ជម្រក​លាក់​ខ្លួន​របស់​ពួក​ភេរវករ​បរទេស​ក៏​កម្ពុជា​មិន​ធ្លាក់​ខ្លួន​ក្នុង​សតិអារម្មណ៍​សន្តិភាព​និយម​ឡើយ​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៤៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៥០៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​តេជោ​ហ៊ុន សែន​ :​ ការ​បង្កើន​សមត្ថភាព​កងទ័ព​ជើង​ទឹក​កម្ពុជា​មិនមែន​ជា​ការ​គំរាម​កំហែង
  • គណបក្ស​ប្រជាជាតិ​ខ្មែរ​ស្ម័គ្រ​រំលាយ​ចូល​គណបក្ស​សិទ្ធិ​មនុស្ស
  • បើក​ឡាន​បុក​ម៉ូតូ​អូស​៧០០​ម៉ែត្រ​រួច​ចុះ​ពី​រថយន្ត​បាញ់​គំរាម​១​គ្រាប់​ទៀត
  • ប្រទេស​អ៊ីរ៉ង់​អះអាង​ថា​មាន​កាំជ្រួច​រយៈ​ឆ្ងាយ​មួយ​ទៀត

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៦១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ ស្វាគមន៍​កូនចៅ​ របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​ចូលរួម​ធ្វើ​នយោបាយ​ តែ​សុំ​កុំ​ឲ្យ​មក​បំផ្លាញ​ជាតិ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦២០៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​ សម្ដេច​តេជោ​ ហ៊ុន សែន​ ស្នើ​ឲ្យ​យក​ចិត្ត​ទុកដាក់​ដល់​កងទ័ព​នៅ​តាម​កោះ
  • ចោរ​AK​ប្លន់​ពី​ខេត្ត​កំពង់ស្ពឺ​ចូល​អន្ទាក់​ប៉ូលិស​បាញ់​ស្លាប់​១​រត់​រួច​២
  • អង្គ​បុរេ​ជំនុំ​ជំរះ​ប្រកាស​សាលក្រម​ថ្ងៃ​ចន្ទ​ខាងមុខ​ក្នុង​ការ​វិនិច្ឆ័យ​ឲ្យ​«ឌុច»​ ត្រូវ​ជាប់​ឃុំ​បន្ត​ឬ​នៅ​ក្រៅ​ឃុំ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣២៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បន្ទាប់​ពី​សុំ​បង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​អ្នក​ប្រឆាំង​មិន​បាន​ទ្រង់​ រណឫទ្ធិ​ សុំ​ចរចា​ជាមួយ​ ហ៊ុន សែន​ វិញ​ម្ដង
  • លោក​សម រង្ស៊ី​ គាំទ្រ​អន្តរជាតិ​ចំពោះ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​មេដឹកនាំ​យោធា​ភូមា​ដែល​ផ្ញើ​នៅ​ក្រៅ​ប្រទេស
  • របប​ ហ៊ុន សែន​ សំបូរ​តែ​ជន​ផ្ដាច់ការ​មក​ធ្វើ​ទស្សនកិច្ច

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៤៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​តេជោ:​ មិន​ត្រូវ​ទុក​ដែន​សមុទ្រ​កម្ពុជា​យើង​ក្លាយ​ជា​ទី​ជម្រក​សុវត្ថិភាព​សម្រាប់​ពួក​ភេរវករ​ឡើយ
  • កងទ័ព​ជើង​ទឹក​អាមេរិក​៨០​នាក់​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅ​សាលាបឋមសិក្សា​ហ៊ុន សែន​ក្រុង
  • កងទ័ព​ជើង​ទឹក​អាមេរិក​ចំនួន​៤៨​នាក់​ផ្ដល់​ការ​ព្យាបាល​មាត់​ធ្មេញ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​កំពង់ចាម
  • មេ​របប​គុក​ឥត​ជញ្ជាំង​សុទ្ធតែ​ប្ដឹង​ឧទ្ធរណ៍​ទាមទារ​សេរីភាព​រស់នៅ​ក្រៅ​ឃុំ
  • សម្ដេច​តេជោ​ហ៊ុន សែន​ស្វាគមន៍​នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​កម្ពុជា
  • ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​របស់​អូស្ត្រាលី​ចាប់ផ្ដើម​កម្មវិធី​ខួង​រក​រ៉ែ​លើក​ទី​មួយ​នៅ​ខេត្ត​ក្រចេះ
  • សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ឥត​សំណង​៣៣​លាន​គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​កម្ពុជា
  • ក្រុមហ៊ុន​អាល្លឺម៉ង់​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ដើម្បី​នាំ​អង្ករ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប
  • តុកៗ​ជួប​ម៉ូយ​កងទ័ព​ជើង​ទឹក​អាមេរិក​ មួយ​យប់​រក​បាន​៣០០​ដុល្លារ

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៩៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម រង្ស៊ី​ ឈរ​អែប​សរសើរ​នាយក​រដ្ឋមន្ត្រី​ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដល់​កំរិត​ចាស់ទុំ
  • ធនាគារ​ពិភពលោក​ពិនិត្យ​មើល​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​ជំនួយ​ទាំងអស់​របស់​ខ្លួន
  • ក្រសួង​អប់រំ​នឹង​ឆ្ងាញ់​មាត់​ម្ដង​ទៀត​ប្រសិន​បើ​ ADB​ មិន​ដាក់​លក្ខខណ្ឌ​ឲ្យ​ច្បាស់លាស់​លើ​ជំនួយ​ខ្លួន

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៦២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • នៅ​កម្ពុជា​អ្នក​នយោបាយ​សញ្ជាតិ​ពីរ​បំរើ​ខ្មែរ​ឯ​អ្នក​នយោបាយ​សញ្ជាតិ​មួយ​ខ្លះ​ជា​បាវ​បំរើ​យួន
  • ហ៊ុន សែន​នឹង​ជម្រុញ​ច្បាប់​ការពារ​ជន​ពុករលួយ​ចេញ​ឲ្យ​បាន​ឆាប់

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ២៨-១១-២០០៧៖ ​​សម្ដេច​តេជោ​ :​ «បើ​សឿង​អ្នក​ឈរ​ឈ្មោះ​នាយក​រដ្ឋមន្ត្រី​គួរ​លា​សញ្ជាតិ​មួយ»

Posted on Wednesday, 28 November 2007. Filed under: សប្ដាហ៍ទី ៤៧៣ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧៣

ភ្នំពេញ​ ៖​ សម្ដេច​តេជោ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ «អ្នក​នយោបាយ​ស្រុកខ្មែរ​គួរ​តែ​បញ្ចប់​ការ​ប្រើ​សញ្ជាតិ​២​ពួក​គេ​ចិត្ត​មិន​សឿង​សោះ​ ពិសេស​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​លា​សញ្ជាតិ​បើ​ពូកែ»​ ។
សម្ដេច​តេជោ​ ហ៊ុន សែន​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​នេះ​នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ បរិញ្ញាបត្រ​ ដល់​គរុសិស្ស​កម្រិត​ឧត្ដម​និង​គរុ​និស្សិត​កម្រិត​មូលដ្ឋាន​នា​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​នេះ​ ។

សម្ដេច​ហ៊ុន សែន​ បាន​លើក​សំណួរ​ថា​ បេក្ខជន​នាយក​រដ្ឋមន្ត្រី​ហ៊ាន​លា​សញ្ជាតិ​ទេ​ ?​ បើ​មិន​ហ៊ាន​ទេ​ តើ​ឲ្យ​គេ​ជឿ​ទុក​ចិត្ត​ម្ដេច​កើត​ ?​ ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​រកស៊ី​តែ​យក​លុយ​បង់​ពន្ធ​ឲ្យ​បារាំង​ ។

សម្ដេច​បាន​បន្ត​ថា​ ចាំ​មើល​ច្បាប់​ប្រឆាំង​ពុករលួយ​ចេញ​ ពិត​ជា​ធ្ងន់​ហើយ​ ។​ ផ្ដាំ​ទុក​ឲ្យ​ហើយ​ត្រៀម​ខ្លួន​ទៅ​ព្រោះ​ច្បាប់​ប្រឆាំង​ពុករលួយ​ចេញ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ ។​ បើ​ត្រូវ​ប្រកាស​ក្រុម​សញ្ជាតិ​២​ដែល​មាន​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ខ្មែរ​ច្បាស់​ជា​បារាំង​សួរ​ហើយ​ ថា​ហេតុ​អ្វី​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​ខ្មែរ​ ហើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ ។​ សម្ដេច​បាន​បន្ត​ថា​ ចំណុច​ងាប់​គឺ​មិន​មែន​អ្នក​នៅ​ស្រុក​ខ្មែរ​ទេ​ គឺ​ពួក​សញ្ជាតិ​២​ ។

សម្ដេច​ហ៊ុន សែន​ បាន​បន្ត​ថា​លោក​ក៏​កំពុង​តែ​ភ័យ​ដែរ​ ព្រោះ​សព្វថ្ងៃ​នេះ​មាន​ចៅ​មួយ​កើត​នៅ​អាមេរិក​ដូច​នេះ​វា​មាន​សញ្ជាតិ​អាមេរិក​មិន​ដឹង​ថា​ ត្រូវ​លា​សញ្ជាតិ​បែប​ណា​ ?​ ព្រោះ​ប្រសិន​អាមេរិក​កើត​សង្គ្រាម​ហៅ​ចូល​កាតព្វកិច្ច​កងទ័ព​ ដល់​ពេល​នៅ​ស្រុក​ខ្មែរ​រកស៊ី​អត់​បង់​ពន្ធ​ឲ្យ​អាមេរិកៗ​ចាប់​ទៀត​ ។

សម្ដេច​បាន​បន្ត​ថា​ អ្នក​ខ្លះ​មាន​ដី​រហូត​៦០០​ហិកតា​នៅ​សៀមរាប​ហើយ​ អ្នក​ខ្លះ​មាន​ដី​នៅ​មណ្ឌល​គិរី​ទៀត​ ។​ មាន​ដី​លក់​មួយ​កន្លែង​ហើយ​នៅ​មួយ​កន្លែង​ទៀត​ ។​ អ្នក​ខ្លះ​អួត​ស្អាតស្អំ​តែ​មាន​ដី​លក់​រាប់​រយ​ហិកតា​ តែ​បើ​បារាំង​សួរ​ថា​បាន​លុយ​ពី​ណា​ទិញ​ដី​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរ​គឺ​ច្បាស់​ជា​ធ្ងន់​ហើយ​ ៕ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៤៨​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ២៧៣៣​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​យូ ហុកគ្រី​ សរសេរ​លិខិត​ទៅ​ឧកញ៉ា​គិត ម៉េង​ ឲ្យ​ចាត់ការ​លោក​សយ សុភាព
  • ម្ចាស់​តូប​លក់​កាសែត​មុខ​បុរី​កីឡា​នាំ​គ្នា​តវ៉ា​សុំ​លក់​កន្លែង​ដដែល
  • អធិការ​ប៉ូលិស​ស្រុក​អូរជ្រៅ​បើក​ឡាន​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ប្ដី​ ប្រពន្ធ​កូន​របួស​ធ្ងន់
  • អ៊ឹង សុងយូ​ អធិការ​ស្រុក​អូរជ្រៅ​ចេញ​លិខិត​ឲ្យ​ឈ្មួញ​នាំ​ខោអាវ​ជជុះ​ចេញ​តាម​ច្រក​របៀង​បំបាត់​ចំណូល​រដ្ឋ
  • កូន​អភិបាល​រង​ខេត្ត​កណ្ដាល​បើក​អា​ឆ្លាម​បុក​អាទីកូ​ខ្ទេច​ របួស​ធ្ងន់​៣​នាក់
  • ព្រៃវែង​ :​ គយ​កំពុង​តែ​បង្ក្រាប​អ្នក​លក់​សាំង​ល្អិតល្អោច​តែ​ទុក​កន្លែង​ធំ

ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៤៥​ ថ្ងៃ​ ពុធ​ ទី​ ២៨​ វិច្ឆិកា​ -​ ថ្ងៃ​ អង្គារ​ ៤​ ធ្នូ​ ឆ្នាំ​ ២០០៧

  • តាំង​ខ្លួន​ជា​ក្មួយ​ប្រធាន​តុលាការ​ក្រុង​បោក​យក​លុយ​ប្រពន្ធ​ឈ្មួញ​ឈើ​ទាវ ឆាយ​ ដើម្បី​រត់​ការ​ដោះលែង​អស់​ជាង​១០​ម៉ឺន​ដុល្លារ
  • ស្លាក​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ទម្លាក់​ជា​បន្ត​បន្ទាប់​ កែវ រ៉េមី​ ថា​ជា​ទង្វើ​របស់​ជន​កំសាក

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៥០៤​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​តេជោ​ ហ៊ុន សែន​ ប្រាប់​ក្រុម​ប្រឆាំង​ឲ្យ​ចាំ​ទទួល​អ្នក​ស្នង​ប្រកប​ដោយ​សមត្ថភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា
  • ស្រាំង​ទិច​សម្លាប់​៣​នាក់​ម្ដាយ​កូន​នៅ​ឃុំ​ចុង​ឃ្នៀស
  • ដី​ព្រៃ​រាប់​រយ​ហិកតា​នៅ​ភូមិ​ត្រពាំង​ក្រសាំង​ឃុំ​ស្រែ​ណូយ​រង​ការ​កាប់​បំផ្លាញ​គ្មាន​សល់
  • នាំ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បែរ​ជា​នាំ​ទៅ​ចាប់​រំលោភ​វិញ

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៥២៩​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ប៉ុស្តិ៍​ប៉ូលិស​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​លក់​ដូរ​តាម​អំពើ​ចិត្ត
  • រដ្ឋាភិបាល​ក្បាល​ធំ​គូថ​តូច​កំពុង​ពុល​នឹង​ផ្កាយ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៦០​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ ចង់​ឲ្យ​អ្នក​ឈរ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​លា​សញ្ជាតិ​ ព្រោះ​ងាយ​ស្រួល​ចាប់​ដាក់​គុក
  • រ៉ុង ឈុន​ ប្រាប់​អង្គ​សន្និសីទ​ឯ​ប្រទេស​អៀឡង់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​នៅ​កម្ពុជា
  • អាជីវករ​លក់​កាសែត​នៅ​មុខ​សាលា​បាក់​ទូក​ទាមទារ​ប្រាក់​៥៥០០​ដុល្លារ​ ជា​ថ្នូរ​ចំពោះ​ការ​ដើរ​ចេញ

ខ្មែរ​ មេគង្គ​ ៖​ ឆ្នាំ​ទី​ ០៥​ លេខ​ ៣១២​ ថ្ងៃ​ទី​ ២៨​ -​ ៣០​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ឈ្មួញ​ឈើ​ខុស​ច្បាប់​ “ចែហ៊ួរ”​ កំពុង​រកស៊ី​យ៉ាង​កាក់​កប​មាន​ឃ្លាំង​នៅ​តំបន់​ទីក្រុង​រណប​ ខេមកូ ស៊ីធី
  • អ្នក​ការ​ទូត​អាមេរិក​បដិសេធ​មិន​ទៅ​ធ្វើ​ការ​នៅ​អ៊ីរ៉ាក់

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦២០៤​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បើ​ប្រជាជន​បោះឆ្នោត​ឲ្យ​ធ្វើ​១​ជីវិត​មន្ត្រី​គណបក្ស​ប្រជាជន​ក្មេងៗ​រៀបចំ​ខ្លួន​ចូល​តាម​ទី​កន្លែង​រួច​ហើយ
  • NDI​ បណ្ដុះ​បណ្ដាល​ស្ត្រី​មក​ពី​គណបក្ស​នយោបាយ
  • ក្រុមហ៊ុន​តូយ៉ូតា​គ្រោង​បង្កើត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​រថយន្ត​ឈប់​ពេល​ភ្លើង​ស្ដុប​មាន​ពណ៌​ក្រហម

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣២៣​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ ត្រៀម​ខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ពេល​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ
  • លោក​យឹម សុវណ្ណ​ ជម្រុញ​ឲ្យ​ឧត្ដមសេនីយ៍​កងកម្លាំង​ប្រដាប់​អាវុធ​ឯករាជ្យ​ពី​នយោបាយ​ចៀសវាង​ការ​អន្តរាគមន៍​ជួយ​គណបក្ស
  • ការ​ស្វែង​រក​ទុន​វិនិយោគ​៣.០០០​លាន​ដុល្លារ​នឹង​ត្រូវ​បរាជ័យ​ដោយសារ​អំពើ​ពុករលួយ
  • ហ៊ុន សែន​ :​ អញ​ប្រាប់​ឲ្យ​ហើយ​ទៅ​បើ​ប្រជាជន​នៅ​តែ​បោះឆ្នោត​ឲ្យ​ អញ​នៅ​តែ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មួយ​ជីវិត

រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ១២៥១​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ឪ​ សម្ដេច​ម៉ែ​ សម្ដេច​កូន​យាង​ទៅ​ប៉េកាំង​នៅ​ថ្ងៃ​នេះ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៤៨​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​​២០០៧

  • សម្ដេច​តេជោ​ :​ «បើ​សឿង​អ្នក​ឈរ​ឈ្មោះ​នាយក​រដ្ឋមន្ត្រី​គួរ​លា​សញ្ជាតិ​មួយ»
  • រដ្ឋាភិបាល​ស្នើ​សុំ​ថវិកា​ជាតិ​ឆ្នាំ​២០០៨​រហូត​ដល់​១.៥០០​លាន​ដុល្លារ
  • គណបក្ស​នយោបាយ​ធំៗ​ចំនួន​បី​ពង្រឹង​សមត្ថភាព​ស្ត្រី​សម្រាប់​ការ​បោះឆ្នោត​២០០៨
  • នាវា​ចម្បាំង​អាមេរិក​ USS Essex​ ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​រឹត​ចំណង​មិត្តភាព​ឲ្យ​កាន់តែ​ស្អិត​ល្មួត
  • នាយក​រដ្ឋមន្ត្រី​សាំងហ្គាពួរ​ថ្លែង​អំណរ​គុណ​កម្ពុជា​ចំពោះ​កិច្ច​ខិត​ខំ​ស្វែងរក​កីឡាករ​ខ្លួន​ដែល​ជួប​ឧប្បត្តិហេតុ​នៅ​ពេល​ប្រណាំង​ទូក
  • ខេត្ត​សៀមរាប​ចាប់​ប្រើ​ភ្លើង​ទិញ​ពី​ថៃ​ហើយ​និង​មាន​តម្លៃ​ថោក​ជាង​ភ្លើង​ចាស់
  • គុក​ប្រេស៊ីល​ចាប់​ក្មេង​ស្រី​ឃុំ​ជាមួយ​អ្នក​ទោស​បុរស
  • យោធា​ថៃ​ស្នើ​សុំ​ប្រាក់​ចំនួន​៨,៨​ពាន់​លាន​សម្រាប់​សព្វាវុធ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ២៧-១១-២០០៧៖ បុគ្គលិក​កម្ពុជា​ថ្មី​ជាប់​ឃុំ​២​យប់​២​ថ្ងៃ​ទើប​ដឹង​ថា​អំពើ​ពុករលួយ​មាន​តាំង​ពី​ក្រោម​ដល់​លើ

Posted on Tuesday, 27 November 2007. Filed under: សប្ដាហ៍ទី ៤៧៣ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧៣

*ជន​រងគ្រោះ​ដោយ​អយុត្តិធម៌​នឹង​ប្ដឹង​តប​វិញ

ភ្នំពេញ​ ៖​ សេរីភាព​ជា​សិទ្ធិ​ចាំបាច់​របស់​មនុស្ស​ម្នាក់ៗ​យុត្តិធម៌​ និង​អយុត្តិធម៌​បាន​ចែក​ដាច់​ពី​គ្នា​។​ បុគ្គល​ដែល​រង​នូវ​អំពើ​អយុត្តិធម៌​ហួសហេតុ​ពេក​ ក៏​មិន​អាច​ទទួល​យក​បាន​ដែរ​ ពេល​នោះ​ ត្រូវ​តែ​ឆ្លើយ​តប​វិញ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​បាន​ ។

ជាក់ស្ដែង​ភាព​អយុត្តិធម៌​មួយ​ចំពោះ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​២​យប់​២​ថ្ងៃ​នៅ​អធិការដ្ឋាន​នគរបាល​ខ័ណ្ឌ​ដូនពេញ​ ដោយ​គ្រាន់តែ​ជាប់សង្ស័យ​ថា​ កាមេរ៉ា​ឌីជិថល​មួយ​គ្រឿង​របស់​បុគ្គល​ម្នាក់​បាន​បាត់​ហើយ​ចោទ​គ្មាន​ភស្តុតាង​មក​លើ​បុគ្គលិក​របស់​យើង​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ដំបូង​ ។

ដោយ​សារ​តែ​ការ​ចោទ​គ្មាន​ភស្តុតាង​ ធ្វើ​ឲ្យ​បុគ្គលិក​កម្ពុជា​ថ្មី​ម្នាក់​រង​នូវ​ភាព​អាម៉ាស់​និង​ខូច​កេរ្តិ៍​ឈ្មោះ​នោះ​ កម្ពុជា​ថ្មី​សំរេច​ថា​នឹង​ប្ដឹង​តប​វិញ​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ដែល​បាន​បាត់បង់​ បើ​ទោះ​បី​អ្នក​យក​ព័ត៌មាន​នេះ​ត្រូវ​បាន​ដោះលែង​ឲ្យ​រួច​ខ្លួន​ក៏​ដោយ​ ។

អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ឈ្មោះ​ចាន់ ធី​ ប្រចាំការ​នូវ​ខេត្ត​ព្រះវិហារ​បាន​យក​អត្ថបទ​មក​ដាក់​នៅ​ការិយាល័យ​កាសែត​កម្ពុជា​ថ្មី​នៃ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៧​ ដែល​ត្រូវ​ចំ​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ។​​ក្រោយ​ពេល​ដែល​ដាក់​អត្ថបទ​នៅ​ស្នាក់​ការ​កាសែត​រួច​ហើយ​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ក្នុង​ពិធី​បុណ្យ​អុំទូក​តែ​ម្នាក់​ឯង​ ។

នៅ​ខណៈ​ពេល​ដែល​ដើរ​ក្នុង​ហ្វូង​មហាជន​ដូច​គេ​ដូច​ឯង​ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​ នៅ​ម្ដុំ​មុខ​វាំង​ស្រាប់តែ​បុគ្គល​ម្នាក់​ឈ្មោះ​ឈុន គង់​ ដែល​បាន​បណ្ដើរ​ម៉ូតូ​នឹង​មាន​កញ្ឆេរ​ពង​ទា​នៅ​ក្នុង​នោះ​ផង​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ចំណោម​មនុស្ស​យ៉ាង​កកកុញ​ ។​ បន្ទាប់​មក​ស្រាប់​តែ​ឈ្មោះ​ឈុន គង់​ បាន​មក​ចាប់​ក​អាវ​ហើយ​ទាញ​អាវ​រហូត​ដល់​ដាច់​ឡេវ​និង​ចោទ​ថា​ចាន់ ធី​នេះ​យក​កាមេរ៉ា​ឌីជិថល​របស់​គេ​ពី​ហោប៉ៅ​ ។​ ដោយ​មាន​ការ​ជជែក​ក្នុង​ហ្វូង​មហាជន​មិន​ស្រេច​បាច់​ បុគ្គលិក​កម្ពុជា​ថ្មី​ក៏​បាន​នាំ​បុគ្គល​ដែល​ចោទ​នេះ​ដើរ​ទៅ​ជួប​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​រក​ការពិត​ ។​ តែ​ទី​បំផុត​ពេល​ទៅ​ដល់​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​ ក្នុង​សង្កាត់​ចតុ​មុខ​ ស្រាប់​តែ​ប៉ូលិស​បែរ​ជា​ចាប់​ខ្លួន​ទៅ​វិញ​ ។​ សមត្ថកិច្ច​ពេល​នោះ​មិន​បាន​សួរ​រក​ហេតុផល​ច្បាស់លាស់​ទេ​ រួច​ក៏​ដក​ហូត​យក​លុយ​នៅ​ក្នុង​ហោរ​ប៉ៅ​របស់​បុគ្គលិក​កម្ពុជា​ថ្មី​ដែល​មាន​ប្រាក់​ដុល្លារ​១៦២​ដុល្លារ​ និង​ប្រាក់​រៀល​៤៥​ម៉ឺន​រៀល​ រួច​ប៉ូលិស​ប្រាប់​ថា​ ដក​ហូត​លុយ​នេះ​ជា​ភស្តុតាង​ ព្រោះ​ការ​ចោទ​របស់​ឈ្មោះ​របស់​ឈុន គង់​ ដែល​ថា​បាត់​ម៉ាស៊ីន​ថត​របស់​ខ្លួន​មិន​បាន​ឃើញ​នៅ​ជាប់​នឹង​ខ្លួន​របស់​បុគ្គលិក​កម្ពុជា​ថ្មី​ទេ​ ។

ពេល​នោះ​ហើយ​ដែល​បុគ្គលិក​កម្ពុជា​ថ្មី​ត្រូវ​បាន​គេ​យក​មក​ឃុំ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​នគរបាល​ខ័ណ្ឌ​ដូនពេញ​រយៈពេល​មួយ​យប់​ ដោយ​គ្រាន់​តែ​សង្ស័យ​ដោយ​គ្មាន​ភស្តុតាង​បន្តិច​ណា​សោះ​ ។​ ចំណែក​ឯ​លុយ​នៅ​ជាប់​នឹង​ខ្លួន​ត្រូវ​បាន​នគរបាល​ដក​ហូត​យក​ទុក​ ។​ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​បុគ្គលិក​កម្ពុជា​ថ្មី​ទៅ​​​​​​​​​​​​​​​តុលាការ​ ។

នៅ​ពេល​ដែល​បញ្ជូន​ទៅ​ដល់​តុលាការ​គេ​ក៏​បាន​ដាក់​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​រង​គ្រី សុខអ៊ី​ ពិនិត្យ​។

មុន​ដំបូង​ពេល​ចូល​ដល់​បន្ទប់​លោក​ព្រះរាជអាជ្ញា​រង​យើង​មិន​បាន​ឃើញ​គាត់​នៅ​ក្នុង​បន្ទប់​នោះ​ទេ​ ឃើញ​តែ​ក្រឡា​បញ្ជី​២​នាក់​កំពុង​តែ​រង​ចាំ​និង​ពិនិត្យ​មើល​សំណុំ​ឯកសារ​នេះ​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​ ។

មុន​ដំបូង​ក្រឡាបញ្ជី​មិន​ទាន់​មើល​ឯកសារ​បណ្ដឹង​នោះ​ទេ​ តែ​បាន​ចាប់ផ្ដើម​មើល​លុយ​មុន​ ហើយ​រាប់​ឲ្យ​គ្រប់​ចំនួន​តាម​របាយការណ៍​របស់​ប៉ូលិស​ ។​ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​បំផុត​នោះ​ គឺ​រាប់​លុយ​ឃើញ​ចំនួន​គ្រប់​ហើយ​ តែ​បែរ​ជា​លេច​ចេញ​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ​មួយ​សន្លឹក​ដុល្លារ​កូពី​ហើយ​រហែក​និង​ចាស់​ទៀត​ផង​ ។​ ខណៈ​នោះ​ហើយ​ដែល​ក្រឡា​បញ្ជី​ចាប់​ផ្ដើម​ប្រើ​ពាក្យ​គំរាម​ថា​ គិត​យ៉ាង​ម៉េច​មក​ដល់​នេះ​មាន​បទល្មើស​២​ហើយ​ ទី​១​ -​ ចោទ​ប្រកាន់​សង្ស័យ​ថា​លួច​យក​កាមេរ៉ា​គេ​ ទី​២​ -​ ក្រដាស​ដុល្លារ​ក្លែងក្លាយ​ ។​ បើ​ចង់​កុំ​ឲ្យ​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ថា​មាន​ដុល្លារ​ក្លែងក្លាយ​សូម​ឲ្យ​យក​ដុល្លារ​ពិត​ណាមួយ​មក​ដាក់​ជំនួស​វិញ​ ។​ ពេល​នោះ​បុគ្គលិក​កម្ពុជា​ថ្មី​ម្នាក់​ទៀត​ដែល​ទៅ​ជាមួយ​ដើម្បី​បាន​ជា​គ្នា​នោះ​ក៏​បាន​យក​២០​ដុល្លារ​ពី​ក្នុង​ហោប៉ៅ​មក​ដាក់​ជំនួស​តាម​ការ​ទាមទារ​របស់​ក្រឡា​បញ្ជី​រូប​នេះ​ ។​ ក្រោយ​ពី​ដាក់​២០​ដុល្លារ​ជំនួស​វិញ​ហើយ​ ស្រាប់តែ​លោក​ក្រឡាបញ្ជី​ឈ្មោះ​គ្រី គឹមឃាន់​ នេះ​បាន​សួរ​មក​បុគ្គលិក​កម្ពុជា​ថ្មី​ថា​ តើ​ឲ្យ​គេ​ប៉ុន្មាន​ ។​ បុគ្គលិក​របស់​យើង​បាន​ប្រាប់​ថា​ លុយ​ទាំងអស់​នេះ​ គឺ​លុយ​របស់​កូន​ដែល​ផ្ញើ​មក​ឲ្យ​ទិញ​ឧបករណ៍​អ៊ុតសក់​ទេ​ លោក​គួរ​យក​តែ​៥០​ដុល្លារ​បាន​ហើយ​ ។​ ក្រឡា​បញ្ជី​រូប​នេះ​បាន​ប្រកែក​ថា​មិន​យក​ទេ​តិច​ណាស់​ហើយ​បុគ្គលិក​យើង​ក៏​ប្រាប់​ទៀត​ថា​ អីចឹង​យក​៨០​ដុល្លារ​ទៅ​ ក្រឡា​បញ្ជី​នៅ​តែ​មិន​ព្រម​ថា​តិច​ពេក​រួច​ក៏​ប្រាប់​មក​វិញ​ថា​ ឲ្យ​លុយ​ខ្មែរ​៤៥​ម៉ឺន​នឹង​មក​ចប់​គ្នា​ហើយ​ ។​ បន្ទាប់​មក​ទៀត​ក្រឡាបញ្ជី​នេះ​ក៏​បាន​ប្រាប់​ទៀត​ថា​ឲ្យ​ដក​២០​ដុល្លារ​ទៀត​ឲ្យ​ប៉ូលិស​ ថ្លៃ​ដឹក​ជញ្ជូន​ទៅ​មក​បុគ្គលិក​របស់​យើង​ ក៏​បាន​ឲ្យ​២០​ដុល្លារ​ទៀត​ ។​ រួច​គេ​ក៏​បាន​ចាប់​ផ្ដើម​សួរ​លិច​សួរ​កើត​បិទ​ឯកសារ​បញ្ជូន​បុគ្គលិក​កម្ពុជា​ថ្មី​ឲ្យ​ជាប់​ឃុំឃាំង​ដដែល​ ។

សូម​បញ្ជាក់​នូវ​ចំណុច​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ​ផង​ដែរ​ថា​ នៅ​ពេល​ដែល​ឃាត់​ខ្លួន​បុគ្គលិក​កម្ពុជា​ថ្មី​ដក​លុយ​យក​ទៅ​ទុក​នៅ​ឯ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​យើង​បាន​រៀបរាប់​ជាមួយ​ប៉ូលិស​ធ្វើ​របាយការណ៍​ឃើញ​ថា​គ្មាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ក្នុង​នោះ​ទេ​ ។​ លុយ​១៦២​ដុល្លារ​គឺ​សុទ្ធ​តែ​ជា​ក្រដាស​ថ្មីៗ​គ្មាន​ចាស់​ ហើយ​គ្មាន​រហែក​រីឯ​ប្រាក់​រៀល​៤៥​ម៉ឺន​មាន​ចំនួន​គ្រប់គ្រាន់​ ។​ ចុះ​ហេតុ​អ្វី​ស្រាប់តែ​ទៅ​ដល់​តុលាការ​បែរ​ជា​លេច​ចេញ​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ​កញ្ចាស់​ទៅ​វិញ​ ។​ តើ​ទង្វើ​នេះ​មាន​ន័យ​យ៉ាងម៉េច​ ។​ ប៉ូលិស​ដែល​មាន​តួនាទី​ធ្វើ​របាយការណ៍​នោះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពេល​ដែល​ខ្លួន​រាប់​លុយ​ គេ​ឃើញ​ថា​ប្រាក់​ទាំងនោះ​មាន​ចំនួន​គ្រប់​ដូច​ការ​អះអាង​របស់​បុគ្គលិក​កម្ពុជា​ថ្មី​បាន​ប្រាប់​ ។​ ប៉ុន្តែ​នគរបាល​រូប​នោះ​គាត់​មិន​ហ៊ាន​អះអាង​ថា​ មាន​ដុល្លារ​ក្លែងក្លាយ​ឬ​ ក៏​អត់​នោះ​ទេ​ គ្រាន់តែ​បញ្ជាក់​ថា​ពេល​រាប់​គ្មាន​ប្រាក់​ដុល្លារ​ចាស់​ឡើយ​ ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​រឿង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​លោក​ប៉ុល ពិថេយ្យ​ ហើយ​ ។​ លោក​ស្នងការ​រង​រូប​នេះ​ សន្យា​ថា​ បើ​រក​ឃើញ​នគរបាល​ណាមួយ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​បែប​នេះ​មែន​លោក​នឹង​ដាក់​ពិន័យ​ឬ​ទោស​ទ័ណ្ឌ​ទៅ​លើ​នគរបាល​នោះ​ ។

លោក​ប៉ុល ពិថេយ្យ​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ រឿង​នេះ​លោក​មើល​ទៅ​អយុត្តិធម៌​ ខ្លាំង​ណាស់​សំរាប់​អ្នក​កាសែត​លោក​មិន​គាំទ្រ​ចំពោះ​ទង្វើ​ដែល​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​កាសែត​រូប​នេះ​ទេ​ ។

លោក​និយាយ​ទៀត​ថា​ ប៉ូលិស​ណា​ដែល​ដាក់​ដុល្លារ​ក្លែងក្លាយ​ គេ​នឹង​មាន​ទោស​ ប៉ូលិស​ណា​ដែល​យក​លុយ​២០​ដុល្លារ​ពី​អ្នក​កាសែត​ត្រូវ​ប្រគល់​ឲ្យ​វិញ​ ហើយ​លោក​ក៏​មិន​គាំទ្រ​ចំពោះ​ក្រឡា​បញ្ជី​ដែល​ទៅ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​កាសែត​៤៥​ម៉ឺន​រៀល​នោះ​ដែរ​ ។

ឥឡូវ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​បាន​រួច​ខ្លួន​ហើយ​តាមរយៈ​ការ​សំរេច​ចុង​ក្រោយ​របស់​លោក​ជីវ កេង​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ ។

លោក​ជីវ កេង​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ មុន​ដំបូង​លោក​មិន​ទាន់​ដឹង​ថា​ មាន​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ត្រូវ​បាន​គេ​ចាប់​ឃុំ​បែប​នេះ​ទេ​ ហើយ​លោក​ក៏​មិនទាន់​បាន​ដឹង​ថា​ ក្រឡាបញ្ជី​របស់​លោក​ព្រះរាជ​អាជ្ញា​រង​គ្រី សុខអ៊ី​យក​លុយ​៤៥​ម៉ឺន​រៀល​ពី​អ្នក​កាសែត​នោះ​ដែរ​ ។​ លោក​ជីវ កេង​ បាន​ចាត់​ទុក​ថា​ ការ​យក​លុយ​របៀប​នេះ​នៅ​ក្នុង​តុលាការ​ លោក​មិន​អត់​ឱន​ឲ្យ​ឡើយ​ ។​ លោក​ជីវ កេង​បាន​បញ្ជាក់​ថា​ប្រាក់​៤៥​ម៉ឺន​ត្រូវ​តែ​ប្រគល់​ឲ្យ​អ្នក​កាសែត​វិញ​ជា​បន្ទាន់​។

ដោយ​ឡែក​បុគ្គលិក​កម្ពុជា​ថ្មី​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​នេះ​បាន​សំរេច​ចិត្ត​ប្ដឹង​តប​វិញ​ទៅ​លើ​ឈ្មោះ​ឈុន គង់​ ពី​បទ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​និង​ កេរ្តិ៍​ឈ្មោះ​របស់​ស្ថាប័ន​កម្ពុជា​ថ្មី​និង​សូម​ទាមទារ​ជា​ប្រាក់​សំណង​ជំងឺ​ចិត្ត​តាម​ផ្លូវ​ច្បាប់​ ។

ឈ្មោះ​ឈុន គង់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​លេខ​៣០​ ផ្លូវ​២២២​ សង្កាត់​ឃ្មួញ​ ខ័ណ្ឌ​ឫស្សីកែវ​ ដូច្នេះ​ដើម្បី​កែលំអ​និង​លើក​ស្ទួយ​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​កម្ពុជា​ថ្មី​សំរេច​ប្ដឹង​តប​វិញ​ចំពោះ​បុគ្គល​ខាង​លើ​នេះ​ ។

កម្ពុជា​ថ្មី​មិន​គាំទ្រ​និទ័ណ្ឌភាព​ទេ​តែ​ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​មាន​យុត្តិធម៌​និង​តម្លាភាព​នៅ​ក្នុង​សង្គម​ខ្លះ​ផង​ ។​ សំរាប់​អ្នក​កាសែត​រងគ្រោះ​ប៉ុណ្ណឹង​ទៅ​ហើយ​ ចុះ​ទំរាំ​ប្រជាពលរដ្ឋ​ស្លូតត្រង់​អត់​ស្គាល់​គេ​ស្គាល់​ឯង​ផង​នោះ​នឹង​ត្រូវ​រងគ្រោះ​យ៉ាងម៉េច​ទៅ​វិញ​ ៕កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៥០៣​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ២០​ ថ្ងៃ​ អង្គារ​ -​ ពុធ​ ទី​ ២៧​ -​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • គណបក្ស​សិទ្ធិមនុស្ស​ប្រាប់​ហ៊ុន សែន​ឲ្យ​បន្ថយ​របប​សាំង​សមាជិក​សភា​ ព្រឹទ្ធសភា​ និង​រដ្ឋាភិបាល

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៥០៣​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បុគ្គលិក​កម្ពុជា​ថ្មី​ជាប់​ឃុំ​២​យប់​២​ថ្ងៃ​ទើប​ដឹង​ថា​អំពើ​ពុករលួយ​មាន​តាំង​ពី​ក្រោម​ដល់​លើ
  • ជន​ម្នាក់​ថ្លើម​ធំ​ហ៊ាន​ក្លែង​ត្រា​និង​ហត្ថលេខា​មេដឹកនាំ​កំពូល​របស់​ជាតិ
  • បញ្ជូន​សព​ជនជាតិ​សិង្ហបុរី​ទៅ​ប្រទេស​វិញ​ក្រោយ​ពី​ពិធី​បង្សុកូល​រួច​នៅ​ពេទ្យ​កាល់ម៉ែត
  • ឪពុក​ចុង​ចាប់​រំលោភ​កូន​ដើម​អាយុ​១២​ឆ្នាំ​បាន​សំរេច​ហើយ​គំរាម​រក​សម្លាប់

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៥៩​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • អគ្គលេខាធិការ​ក្រុមប្រឹក្សា​អ្នក​ប្រជាធិបតេយ្យ​សេរី​នៅ​អាស៊ី​អះអាង​ថា​ គណបក្ស​ សម រង្ស៊ី​ នឹង​ឈ្នះ​ពួក​ផ្ដាច់ការ​នៅ​កម្ពុជា
  • មរណភាព​ របស់​អ្នក​ប្រណាំង​ទូក​សឹង្ហបូរី​ ផ្ដើម​ចេញ​ពី​ការ​ធ្លាប់​តែ​មើលងាយ​ជីវិត​មនុស្ស​ របស់​រដ្ឋាភិបាល​ខ្មែរ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១០៣​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • កាប់​ចិញ្ច្រាំ​ប្រហារ​ជីវិត​ប្ដី

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣២២​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • មេខ្លោង​បន្លំ​ត្រា​និង​ហត្ថលេខា​ ហេង សំរិន​ សុខ អាន​ អនុញ្ញាត​អោយ​ដី​១៧០០៩​ហិកតា​ធ្វើ​ព្រលាន​យន្តហោះ​នៅ​សៀមរាប​ត្រូវ​ចាប់ខ្លួន

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៤៧​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • នាយក​រដ្ឋមន្ត្រី​ថ្មី​ភូមា​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ
  • វៀតណាម​កាត់ទោស​គ្រូបង្រៀន​និង​មន្ត្រី​អប់រំ​២៦​នាក់

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៩៣​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ក្រុមព្រះ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​បើ​កឹម សុខា​និង​សម រង្ស៊ី​ឈ្នះ​គណបក្ស​ប្រជាជន
  • លីកាដូ​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ការ​បណ្ដេញ​ប្រជារាស្ត្រ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៦០​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ឪ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ប៉េកាំង
  • អាជ្ញាធរ​រារាំង​គណបក្ស​ប្រឆាំង​មិន​ឲ្យ​លើក​ស្លាក​គណបក្ស​សម រង្ស៊ី​នៅ​ខេត្ត​កំពង់ឆ្នាំង

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ១៦-១១-២០០៧៖ បង្ក្រាប​អ្នក​កាប់​ព្រៃ​យក​ដី​ ផ្ទុះ​អាវុធ​ស្លាប់​២​នាក់​ របួស​ធ្ងន់​៧​នាក់​ ចាប់​ខ្លួន​១៥​នាក់​ដុត​កម្ទេច​ផ្ទះ​រាប់​រយ​ខ្នង​​

Posted on Friday, 16 November 2007. Filed under: សប្ដាហ៍ទី ៤៧២ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧២

ខេត្ត​ព្រះវិហារ​ ៖​ ទី​បំផុត​ការ​អត់ធ្មត់​របស់​អាជ្ញាធរ​បាន​បញ្ចប់​ បន្ទាប់​ពី​អូស​បន្លាយ​ការ​ចរចា​គ្នា​អស់​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មក​មិន​បាន​សម្រេច​ ក្នុង​ការ​ទាមទារ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ចាកចេញ​ពី​ចំណុច​មុខ​ភ្នំ​ប្រាសាទ​ព្រះវិហារ​ តំបន់​អូរ​ឈើ​ទាល​ ក្នុង​ភូមិ​ស្រ​ឯម​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ហើយ​ក្រុម​ប្រជាពលរដ្ឋ​បាន​ក្រាញននៀល​មិន​ព្រម​ចាកចេញ​ ។

នៅ​វេលា​ម៉ោង​ប្រមាណ​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​សម្រុក​ចូល​ដោយ​មាន​ផ្ទុះ​អាវុធ​ផង​ដែរ​ទៅ​កាន់​តំបន់​មាន​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែល​បាន​ព្យាយាម​កាប់​ដើម​ឈើ​ដាក់​រាំង​ផ្លូវ​ និង​ស្ពាន​ និង​ប្រដាប់​ដោយ​កាំបិត​ ដំបង​ ពូថៅ​ ជា​អាវុធ​ទប់ទល់​នឹង​សមត្ថកិច្ច​ ។​ ទោះ​បី​ជា​បែប​ណា​ ការ​សម្រុក​ចូល​ដោយ​មាន​ការ​ផ្ទុះ​អាវុធ​ផង​នោះ​ ត្រូវ​បាន​ទទួល​សេចក្ដី​រាយការណ៍​មក​ថា​ មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ គឺ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​តំណាង​ប្រជា​ពលរដ្ឋ​ឈ្មោះ​ម៉ាន់ ចាន់ថន​ បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​បុរស​ម្នាក់​ឈ្មោះ​អឿន អេន​ អាយុ​២៨​ឆ្នាំ​ បាន​ស្លាប់​ពេល​នាំ​ទៅ​ដល់​មន្ទីរពេទ្យ​ ។​ ក្រៅ​ពី​នេះ​ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​ផ្សេងទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ បាក់​ដៃ​ បាក់​ភ្លៅ​ ដែល​អ្នក​របួស​ទាំងនេះ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត​ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះវិហារ​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ ផ្ទះ​ខ្ទម​ចំនួន​៣១៧​ខ្នង​ដែល​ត្រូវ​បាន​សាងសង់​តាម​បណ្ដោយ​ផ្លូវ​ប្រវែង​៦​គីឡូម៉ែត្រ​នោះ​ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​អស់​ហើយ​ ។

ក្នុង​ប្រតិបត្តិ​ការ​រំលត់​អធិករណ៍​ចាប់​ដី​នៅ​ចំណុច​អូរ​ឈើ​ទាល​នោះ​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​មនុស្ស​១៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​នោះ​ មាន​តំណាង​ឈ្មោះ​ម៉ាន់ ចាន់ថន​ ផង​ដែរ​ ។​ សរុប​ការ​ចាប់​ខ្លួន​ក្នុង​ករណី​នេះ​គឺ​មាន​២​នាក់​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​បោស​សំអាត​ ។​ តាម​សេចក្ដី​រាយការណ៍​ថា​ ខាង​សមត្ថកិច្ច​ចម្រុះ​មាន​រង​របួស​ទាហាន​តែ​ម្នាក់​ទេ​ ។​ មន្ត្រី​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ចម្រុះ​មាន​ប៉ូលិស​ កង​រាជ​អាវុធហត្ថ​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ សរុប​ចំនួន​២៨៣​នាក់​ បាន​បើក​ប្រតិបត្តិការ​បោសសំអាត​នេះ​និង​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ ។​ ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ មាន​ក្មេង​មាន​ចាស់​ មាន​ស្រី​ មាន​ប្រុស​ ត្រូវ​បាន​កង​កម្លាំង​ចម្រុះ​ចាប់​ដាក់​រថយន្ត​ដឹក​មក​កាន់​ភូមិ​ស្រ​ឯម​ និង​ភូមិ​ គ-១​ ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ចំណុច​ដែល​មាន​ការ​បង្ក្រាប​ ។​ ក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ដឹក​មក​ដាក់​ក្នុង​ភូមិ​ស្រ​ឯម​នោះ​ បាន​ធ្វើការ​អំពាវនាវ​សុំ​ជំនួយ​សង្គ្រោះ​ ខណៈ​ដែល​គ្មាន​អ្វីៗ​ទាំងអស់​នៅ​ជាប់​ខ្លួន​គិត​ទាំង​ខោអាវ​ និង​គ្រឿង​ឧបភោគ​បរិភោគ​ផង​ ។​ អ្នក​ខ្លះ​បាន​ស្រែក​យំ​ដោយ​បាត់​កូន​ ខ្លះ​បាត់​ម្ដាយ​ ព្រោះ​តាម​ព័ត៌មាន​ថា​ អ្នក​ខ្លះ​បាន​នាំ​គ្នា​រត់​ចូល​ព្រៃ​បែក​កូន​បែក​ចៅ​ផង​ដែរ​ ។​ លោក​កៅ លុង​អភិបាល​ស្រុក​ជាំ​ក្សាន្ត​ ដែល​ត្រូវ​បាន​សាក​សួរ​ពី​ការ​ដោះស្រាយ​បន្ត​របស់​អាជ្ញាធរ​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ​បាន​ថ្លែង​ថា​ អត់​មាន​ដោះស្រាយ​អ្វី​ទាំងអស់​ ព្រោះ​យើង​បាន​ចរចា​ដោយ​ផ្ដល់​ដី​ឲ្យ​ថែម​ទៀត​ឲ្យ​តែ​ពួក​គេ​ចាកចេញ​ តែ​ពួក​គេ​មិន​ព្រម​ ដូច្នេះ​ពេល​នេះ​គឺ​មាន​តែ​មក​ពី​ណា​ចេញ​ទៅ​ទីនោះ​វិញ​ ។

មន្ត្រី​មួយ​រូប​បាន​ចោទ​ថា​ ក្រុម​ប្រជាពលរដ្ឋ​មាន​អាវុធ​២​ដើម​គឺ​AK​មួយ​ដើម​ និង​CKC​ មួយ​ដើម​ បាន​បាញ់​មក​លើ​កម្លាំង​ចម្រុះ​ទើប​មាន​ការ​បាញ់​តប​វិញ​ ។​ ទាក់ទិន​នឹង​អាវុធ​នោះ​ មិន​ត្រូវ​បាន​អះអាង​ឲ្យ​ដឹង​ថា​ដក​ហូត​បាន​ហើយ​ឬ​ក៏​បែប​ណា​នោះ​ទេ​ ។​ យុទ្ធនាការ​នេះ​ដឹក​នាំ​ដោយ​លោក​សរ សំអុល​ អភិបាល​រង​ខេត្ត​ លោក​ប៉ុល ខាំណេរ៉េ​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​លោក​កៅ លុង​ អភិបាល​ស្រុក​ជាំ​ក្សាន្ត​ ។​ មន្ត្រី​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា​កម្លាំង​ចម្រុះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តំបន់​នោះ​មិន​ទាន់​ដក​ចេញ​ទេ​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សា​ឡើង​វិញ​ ហើយ​ចាំ​ចាប់​មនុស្ស​ដែល​រត់​ទៅ​ពួន​ក្នុង​ព្រៃ​ផង​ដែរ​ ។​ មន្ត្រី​ដដែល​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​លេច​ឮ​ថា​ មាន​ការ​ចាប់​ជនបរទេស​ធ្វើ​ជា​ចំណាប់​ខ្មាំង​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ ។

ព័ត៌មាន​ការ​ឃុំខ្លួន​អភិបាល​រង​ខេត្ត
លោក​មាស សាវឿន​ អភិបាល​រង​ខេត្ត​ព្រះវិហារ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ក៏​ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ​ ។​ បន្ទាប់​ពី​មាន​ការ​សាកសួរ​តាំង​ពី​ព្រឹក​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​ លោក​ជីវ កេង​ ជា​ចៅក្រម​ និង​ជា​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ លោក​មាស សាវឿន​ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដោយ​មាន​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ និង​បំផ្លិចបំផ្លាញ​ព្រៃឈើ​ (រាន​ដី​ព្រៃ​ចាប់​យក​ដី)​ ៕​ កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៩៤​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​​ទី​ ៦​ លេខ​ ១៤៩៤​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ស្ត្រី​ម្នាក់​មក​ដល់​ពេទ្យ​កាល់ម៉ែត​អះអាង​ថា​ខ្លួន​ជា​ប្រពន្ធ​ដើម​ខៀវ សំផន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បង្ក្រាប​អ្នក​កាប់​ព្រៃ​យក​ដី​ ផ្ទុះ​អាវុធ​ស្លាប់​២​នាក់​ របួស​ធ្ងន់​៧​នាក់​ ចាប់​ខ្លួន​១៥​នាក់​ដុត​កំទេច​ផ្ទះ​រាប់​រយ​ខ្នង
  • ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ អៀង សារី​ និង​ប្រពន្ធ​ម្នាក់​១​ឆ្នាំ​ ខណៈ​ ខៀវ សំផន​ មាន​អាការៈ​ធូរស្រាល​ខ្លះ​វិញ​ហើយ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣១៣​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សង្គ្រាម​ដីធ្លី​នៅ​ព្រះវិហារ​ស្លាប់​មនុស្ស​២​នាក់​របួស​៥​នាក់​ចាប់​ខ្លួន​ជាង​២០០​នាក់​និង​មួយ​ចំនួន​រត់​ចូល​ព្រៃ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣៨​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ធនាគារ​ពិភពលោក​ :​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០០៨​នឹង​នៅ​តែ​រីកចម្រើន​ខ្ពស់
  • គណបក្ស​នយោបាយ​ជាង​៤០​បាន​ចុះ​បញ្ជី​រួច​ហើយ​នៅ​ក្រសួង​មហាផ្ទៃ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៥៣​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ខឹង​វេបសៃត៍​ KHMER INTERLLIGENCE
  • កម្លាំង​ប្រដាប់​អាវុធ​ហ៊ុន សែន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​២​នាក់​ របួស​៤​នាក់​ និង​ចាប់​ខ្លួន​៨​នាក់​ ក្នុង​ជំលោះ​ដី​នៅ​ព្រះវិហារ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ១៤-១១-២០០៧៖ ​​សាធារណ​មតិ​ជុំវិញ​ការ​ចាប់​ខ្លួន​ ការ​នាំ​ខ្លួន​អៀង សារី​ មិន​ជាប់​ទាក់ទិន​នឹង​ការ​លើកលែង​ទោស​ប្រហារ​ជីវិត

Posted on Wednesday, 14 November 2007. Filed under: សប្ដាហ៍ទី ៤៧២ |


កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧២

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​នយោបាយ​ បាន​សំដែង​មតិ​ស្វាគមន៍​កាល​ពី​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ ជុំវិញការ​នាំ​ខ្លួន​លោក​អៀង សារី​ និង​ប្រពន្ធ​របស់​គាត់​គឺ​អ្នកស្រី​អៀង ធិរិទ្ធ​ ទៅ​កាន់​សាលាក្ដី​ខ្មែរ​ក្រហម​ដើម្បី​សាកសួរ​ក្នុង​បញ្ហា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ តាម​ដីកា​ឲ្យ​នាំ​ខ្លួន​របស់​សហ​ព្រះរាជអាជ្ញា​ និង​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​នេះ​ ។

លោក​ស្រី​ពុង ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ថា​លោក​ស្រី​ស្វាគមន៍​ចំពោះ​ការ​នាំ​ខ្លួន​លោក​អៀង សារី​ និង​ប្រពន្ធ​របស់​គាត់​ទៅ​សាកសួរ​ជុំវិញ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ។​ លោក​ស្រី​បន្ត​ថា​ ”យើង​ស្វាគមន៍​ចំពោះ​ការ​នាំ​ខ្លួន​នេះ​ ព្រោះ​ប្រជាពលរដ្ឋ​យើង​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ”​ ។​ លោក​ស្រី​ពុង ឈីវកេក​ បន្ថែម​ថា​ ”ពេល​នេះ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ភាព​ជឿនលឿន​ទៅមុខ​មិន​នៅ​នឹង​មួយ​កន្លែង​ទៀត​ទេ”​ ។​ លោក​ស្រី​បន្ត​ថា​យើង​សង្ឃឹម​ថា​ តុលាការ​នេះ​អាច​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ ប៉ុន្តែ​មិនមែន​ទាំងអស់​ទេ​ ។

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ លោក​ក៏​ស្វាគមន៍​ដែរ​ចំពោះ​ការ​នាំ​ខ្លួន​លោក​អៀង សារី​និង​ភរិយា​គាត់​ ក៏​ដូចជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដើម្បី​ទៅ​សាកសួរ​ជុំវិញ​បញ្ហា​សម្លាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​ (១៩៧៥​ -​ ១៩៧៩)​ ។​ លោក​បន្ត​ទៀត​ថា​ ”លោក​អៀង សារី​ និង​ភរិយា​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​នៅ​ក្នុង​របប​នោះ​ហើយ​ការ​នាំ​ខ្លួន​ទៅ​សាកសួរ​នោះ​វា​ត្រឹមត្រូវ​ហើយ”​ ។

លោក​កែវ រ៉េមី​ អនុប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​នាំ​ខ្លួន​លោក​អៀង សារី​ និង​ប្រពន្ធ​របស់​គាត់​ទៅ​កាន់​តុលាការ​ខ្មែរ​ក្រហម​ ព្រោះ​គាត់​ជា​ថ្នាក់​ដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥​ -​ ១៩៧៩)​ ។​ លោក​បន្ត​ថា​ប៉ុន្តែ​សូម​ឲ្យ​ចៅក្រម​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ទាំង​ខ្មែរ​ទាំង​បរទេស​ធ្វើ​ការ​សំរេច​សេចក្ដី​ដោយ​យុត្តិធម៌​ ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ របប​កម្ពុជា​ប្រជាធិបតេយ្យ​ជិត​២​លាន​នាក់​ដែល​បាន​ស្លាប់​ ។

លោក​អៀង វុធ​ អភិបាល​រង​ក្រុង​ប៉ៃលិន​ និង​ជា​កូន​ប្រុស​របស់​អៀង សារី​ នៅ​ពេល​ធ្វើ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ ២០០៧​ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការ​នាំ​ខ្លួន​ឪពុក​ និង​ម្ដាយ​របស់​លោក​ដោយ​មន្ត្រី​ប៉ូលិស​យុត្តិធម៌​នៃ​សាលាក្ដី​ខ្មែរក្រហម​នោះ​ ដោយ​លោក​បញ្ជាក់​ថា​ ”ខ្ញុំ​ជាប់​រវល់​បន្តិច​មិន​អាច​ឆ្លើយ​បាន​ទេ”​ ។

លោក​រាជ សម្បត្តិ​ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២​ វិច្ឆិកា​ ២០០៧​ ថា​ បញ្ហា​ចាប់​ខ្លួន​លោក​អៀង សារី​ និង​ប្រពន្ធ​គាត់​អៀង ធិរិទ្ធ​ ជា​ករណី​ធំ​ ។​ លោក​បន្ត​ថា​ ”អ្នក​យក​ព័ត៌មាន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​នេះ”​ ។​ ទោះបី​ជា​យ៉ាងណា​ លោក​រាជ សម្បត្តិ​ នៅ​មិន​ទាន់​ហ៊ាន​អះអាង​អំពី​ថា​ តើ​លោក​អៀង សារី​និង​ប្រពន្ធ​គាត់​អៀង ធិរិទ្ធ​នឹង​ត្រូវ​ឃុំ​ខ្លួន​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។

លោក​អៀង សារី​ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះនរោត្ដម​ សីហនុ​ ធ្វើការ​លើក​លែង​ទោស​កាល​ពី​ឆ្នាំ​១៩៩៦​ ។​ ប៉ុន្តែ​លោក​ស្រី​ពុង ឈីវកេក​ បាន​ថ្លែង​ថា​ ការ​លើកលែង​ទោស​ពី​មុន​ទាក់ទង​នឹង​ទោស​ប្រហារ​ជីវិត​វា​មិន​ទាន់​ទាក់ទង​ការ​នាំ​ខ្លួន​គាត់​នៅ​ពេល​នេះ​ទេ​ ។​លោក​ស្រី​បន្ត​ថា​ ឥឡូវ​នេះ​គាត់​ត្រូវ​ចោទ​ពី​បទ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ប្រល័យ​ពូជសាសន៍​ ។

លោក​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ខណៈ​ពេល​ដែល​យើង​ឈាន​ជិត​ទៅ​រក​សវនាការ​នៃ​អង្គ​បុរេ​ជំនុំ​ជំរះ​លើ​ករណី​ដំបូង​យើង​ឃើញ​ថា​ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កំពុង​តែ​មាន​ការវិវឌ្ឍន៍​ទៅ​មុខ​ក្នុង​ល្បឿន​ដែល​លឿន​ជាង​តុលាការ​អន្តរជាតិ​ ឬ​ក៏​តុលាការ​កូនកាត់​ដទៃ​ទៀត​ ។​ ការ​បោះ​ជំហាន​នេះ​ត្រូវ​បាន​ស្វាគមន៍​ជា​ពិសេស​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​រងគ្រោះ​ដោយ​សារ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ហើយ​ដែល​បាន​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ​ ៕​ កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៩២​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៩២​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​អៀង សារី​ និង​អ្នកស្រី​ អៀង ធិរិទ្ធ​ បាន​សំរេច​ជ្រើសរើស​មេធាវី​ការពារ​ខ្លួន
  • តំណាង​កម្មករ​ចោទប្រកាន់​ថា​ មន្ត្រី​ក្រសួង​ការងារ​ខ្លះ​ធ្វើ​ជាទី​ប្រឹក្សា​ឲ្យ​រោងចក្រ
  • គ្រូពេទ្យ​ស្ទើរ​ភ្លើង​លួច​បើក​គ្លីនិក​អត់ច្បាប់​ចាក់​ថ្នាំ​ស្លាប់​អ្នក​ជំងឺ​ម្នាក់
  • មាន​ឡ​ចំហុយ​ម្រះព្រៅ​៣០​ឆ្នាំង​របស់​ឡៃហេង​នៅ​ខេត្ត​ពោធិសាត់
  • ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ពោធិសាត់​ចាប់​ឡាន​ដឹក​សត្វ​ពង្រូល​ជំរិត​ទារ​ប្រាក់​៧០០​ដុល្លារ
  • ដំណាំ​ម្រេច​ចាប់ផ្ដើម​មាន​ទីផ្សារ​អ្នក​ស្រុក​មេមត់​សំរុក​ដាំ​ម្រេច​សា​ជា​ថ្មី
    ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ៥២៥​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧
  • សម្ដេច​ក្រុមព្រះ​ :​ លោក​ សម រង្ស៊ី​ និង​កឹម សុខា​ កុំ​ចាំ​យូរ​ពេក​ រឿង​រួបរួម​គ្នា
  • ចាប់​ខ្លួន​មេ​ខ្មែរ​ក្រហម​អត់​ឃើញ​មាន​សង្គ្រាម​ស៊ីវិល​ថ្មី​ដូច​ ហ៊ុន សែន​ ភ័យ​ទេ
  • តម្លៃ​ប្រេងសាំង​ឡើង​ខ្ពស់​កប់​ពពក​ ព្រោះ​តែ​អំពើ​ពុករលួយ

ខ្មែរ​មេគង្គ​ ៖​ ឆ្នាំ​ទី​ ០៥​ លេខ​ ៣១០​ ថ្ងៃ​ទី​ ១៤​ -​ ១៦​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • គណបក្ស​នយោបាយ​កំពុង​ប្រជែង​គ្នា​យក​ចំណេញ​នយោបាយ​តាម​រយៈ​ប្រេងសាំង

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៩២​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សាធារណ​មតិ​ជុំវិញ​ការ​ចាប់​ខ្លួន​ ការ​នាំ​ខ្លួន​អៀង សារី​ មិន​ជាប់​ទាក់ទិន​នឹង​ការ​លើកលែង​ទោស​ប្រហារ​ជីវិត
  • អាជ្ញាធរ​ក្រុង​ត្រៀម​កម្លាំង​៣១៤១​នាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ថ្ងៃ​បុណ្យ​អុំទូក
  • រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ថវិកា​សំរាប់​គំរោង​អភិរក្ស​វប្បធម៌​នៅ​កម្ពុជា
  • ឪពុក​មា​ចាប់​រំលោភ​ក្មួយ​ស្រី​ទាំង​នាង​បង​និង​នាង​ប្អូន​ជា​កូន​បង្កើត​បង​ស្រី​មេម៉ាយ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣១១​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​ សម រង្ស៊ី​ បដិសេធន៍​ការ​ជួប​ចរចា​សម្ងាត់​ជាមួយ​ ហ៊ុន សែន​ នៅ​ទួល​ក្រសាំង
  • អៀង ធិរិទ្ធ​ ឈឺ​ចិត្ត​យំ​បោក​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​ នួន ជា​ ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​ចោទប្រកាន់​ខ្លួន
  • មន្ត្រី​យោធា​កងពល​តូច​លេខ​៧០​និង​មន្ត្រី​គយ​ពុករលួយ​នៅ​តែ​ឃុបឃិត​ជា​មួយ​ឈ្មួញ​ទុច្ចរិត​នាំ​ឈើ​ប្រណីត​ចេញ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣៦​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​១០​លាន​នាក់​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់
  • ការ​លើក​លែង​ទោស​របស់​ព្រះមហាវរក្សត្រ​មិន​អាច​ជួយ​លោក​អៀង សារី​បាន​ពី​ការ​កាត់ទោស​នៅ​សាលាក្ដី​ខ្មែរក្រហម
  • ឃុំ​ខ្លួន​អតីត​អនុប្រធាន​តា​ម៉ុក​ករណី​សម្លាប់​អ្នក​ដោះ​មីន​សញ្ជាតិ​អង់គ្លេស
  • ខុមហ្រ្វែល​ :​ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​នាំ​មុខ​ការ​ស្វែង​យល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត
  • គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម
  • ក្រុមហ៊ុន​ជប៉ុន​មក​ចង់​ដាំ​ដើម​អាកាស្យា​នាំ​ចេញ

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៨៥​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • រដ្ឋ​យក​ពន្ធ​ប្រេងសាំង​១២៧០​រៀល​ក្នុង​១​លីត្រ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៥១​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សាលាក្ដី​ខ្មែរ​ក្រហម​មាន​ពេទ្យ​ឆ្កួត​ប្រចាំ​ការ​សម្រាប់​ព្យាបាល​ជម្ងឺ​អៀង សារី​និង​អៀង ធិរិទ្ធ​ ជន​ជាប់​សង្ស័យ​ទី​៥​ខៀវ សំផន​ចាកចេញ​ពី​ភ្នំពេញ​ត្រឡប់​ទៅ​កាន់​តំបន់​ប៉ៃលិន​វិញ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ១១-១១-២០០៧៖ ក្រសួង​មហាផ្ទៃ​ជំរុញ​ការ​ធ្វើ​ច្បាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ -​ ក្រុង​ -​ ស្រុក​ -​ ខណ្ឌ​តាម​ការ​បោះឆ្នោត

Posted on Sunday, 11 November 2007. Filed under: សប្ដាហ៍ទី ៤៧២ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧២

ភ្នំពេញ​ ៖​ ក្រសួង​មហាផ្ទៃ​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​ខេត្ត​ក្រុង​ ស្រុក​និង​ខណ្ឌ​តាម​រយៈ​ការ​បោះឆ្នោត​ជា​អ​សកល​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ។​ ក្រសួង​មហាផ្ទៃ​មាន​បំណង​ឲ្យ​ច្បាប់​នេះ​អាច​ចេញ​រួច​ត្រឹម​ឆ្នាំ​២០១០​ ។​ ដោយ​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ចែង​ថា​ ការ​គ្រប់គ្រង​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​តម្រូវ​ឲ្យ​មាន​ច្បាប់​អង្គការ​មួយ​នោះ​សព្វថ្ងៃ​នេះ​ក្រសួង​មហាផ្ទៃ​កំពុង​សិក្សា​លើ​សេចក្ដី​ព្រាងច្បាប់​អង្គការ​ ដែល​ច្បាប់​នេះ​គឺ​ជា​គោលដៅ​ធំ​និង​សំខាន់​បំផុត​នៃ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល​ឯកភាព​មួយ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​គោលដៅ​ជា​សារវ័ន្ដ​គឺ​អភិបាល​កិច្ច​នៃ​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ថែម​មួយ​កម្រិត​ទៀត​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ យើង​បាន​ពុះពារ​នូវ​ការ​លំបាក​ក្នុង​រយៈ​ពេល​ដ៏​វែង​បង្គួរ​មួយ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​មួយ​ ដើម្បី​តាក់តែង​នូវ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ ពីព្រោះ​ថា​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​ការ​គ្រប់គ្រង​ ពោល​គឺ​រក្សា​ឲ្យ​បាន​ស្ថិរភាព​នៃ​ការ​គ្រប់គ្រង​ បច្ចុប្បន្ន​ផង​ ហើយ​ផ្សារភ្ជាប់​ជាមួយ​នឹង​ចរិត​នៃ​ការ​កែទម្រង់​ផង​ ។​ បើ​យើង​គ្រាន់​តែ​ធ្វើ​ច្បាប់​មួយ​ដើម្បី​គ្រប់គ្រង​តែ​មិន​មាន​ចរិត​នៃ​ការ​កែទម្រង់​វា​ក៏​មិន​សមស្រប​ទៅ​នឹង​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ស្ដីពី​កំណែ​ទម្រង់​រដ្ឋបាល​នោះ​ទេ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​បន្ត​ទៀត​ថា​ មក​ដល់​ពេល​នេះ​យើង​បាន​បញ្ចប់​នូវ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ដែល​យើង​បាន​ពិភាក្សា​ច្រើន​លើក​ច្រើន​សា​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហាផ្ទៃ​ដោយ​បាន​សម្រេច​ពី​របៀប​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ និង​របៀប​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌ​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ​ ?​ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​ខ្ទាស់​ដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​ដែល​ចែង​ថា​ ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែង​ចែក​ជា​ខេត្ត​ ក្រុង​ ហើយ​ខេត្ត​ ក្រុង​បែងចែក​ជា​ស្រុក​ ខណ្ឌ​ ហើយ​ស្រុក​ខណ្ឌ​បែង​ចែក​ជា​ឃុំ​ សង្កាត់​ ។​ នេះ​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​នយោបាយ​កំណែទម្រង់​ និង​មិន​សមស្រប​តាម​សភាពការណ៍​ជាក់​ស្ដែង​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ ។

លោក​ស ខេង​ បាន​មាន​ប្រសាសន៍​ថា​ ដូច្នេះ​តោង​ប្រមើល​មើល​រដ្ឋធម្មនុញ្ញ​របស់​យើង​ថា​ ត្រូវ​ដោះ​ស្រាយ​របៀប​ម៉េច​ ?​ នេះ​ជា​បញ្ហា​ ។​ លោក​បាន​លើក​ឧទាហរណ៍​ជាក់​ស្ដែង​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​បាត់ដំបង​ កំពង់ចាម​ សៀមរាប​ ដែល​ទី​រួម​ខេត្ត​ទាំង​នេះ​ ឥឡូវ​បាន​ក្លាយ​ទៅ​ជា​ទីក្រុង​មួយ​ ដោយ​សារ​ការ​អភិវឌ្ឍន៍​ និង​កំណើន​នៃ​ប្រជាជន​ ។​ ដោយ​ឡែក​ក្រុង​ចំនួន​បី​ គឺ​ក្រុង​ប៉ៃលិន​ ក្រុង​កែប​ និង​ក្រុង​ព្រះសីហនុ​ មាន​តំបន់​ភាគច្រើន​នៃ​ក្រុង​នោះ​ប្រជាជន​ភាគច្រើន​រស់នៅ​ដោយ​ការ​ប្រកបរបរ​កសិកម្ម​ពី​៨០​ភាគរយ​ទៅ​៩៥​ភាគរយ​ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួល​សេវាកម្ម​ផ្សេងៗ​ក្រៅ​ពី​កសិកម្ម​នោះ​មាន​ចំនួន​តិចតួច​បំផុត​ ។​ នៅ​ក្នុង​ការ​លើក​ជា​ឧទាហរណ៍​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​បំណង​មួយ​ ដើម្បី​ឈាន​ទៅ​រៀបចំ​ទី​រួម​ខេត្ត​ខ្លះ​ឲ្យ​ទៅ​ជា​ក្រុង​របស់​ខេត្ត​នោះ​ ហើយ​ក្រុម​មួយ​ចំនួន​នោះ​ឲ្យ​ទៅ​ជា​ខេត្ត​ ដោយ​ប្រើ​ឈ្មោះ​ក្រុង​និង​ទុក​ក្រុង​នោះ​ឲ្យ​នៅ​ដដែល​ ដូចជា​ក្រុង​ប៉ៃលិន​ឲ្យ​ទៅ​ជា​ខេត្ត​ហើយ​ទីរួមខេត្ត​ប៉ៃលិន​គឺ​ទីក្រុង​ប៉ៃលិន​ឯ​ខេត្ត​កំពង់ចាម​ គឺ​ទី​រួម​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​ទី​ក្រុង​កំពង់​ចាម​ជាដើម​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ បាន​អះអាង​ថា​ បើ​យើង​មិន​ដោះស្រាយ​យ៉ាង​ដូច្នេះ​ ច្បាប់​រៀបចំ​អង្គការ​នេះ​ចេញ​មិន​រួច​ទេ​ ពីព្រោះ​របប​គ្រប់គ្រង​ខុសគ្នា​ រវាង​ការ​គ្រប់គ្រង​ ការ​ផ្ដល់​សេវា​នៅ​ទីក្រុង​និង​ការ​គ្រប់គ្រង​ការ​ផ្ដល់​សេវា​នៅ​ជនបទ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ យើង​បាន​ត្រួសត្រាយ​ជិត​រួចរាល់​ហើយ​ ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ ឬ​មាន​ឧបសគ្គ​អ្វី​ធំ​ដុំ​ទេ​នោះ​ គឺ​ថា​ការ​អនុវត្តន៍​ច្បាប់​នេះ​និង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០០៩​ គឺ​បន្ទាប់​ពី​រដ្ឋ​សភា​បាន​អនុម័ត​ ហើយ​ការ​អនុវត្តន៍​ពេញលេញ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១០​ ។​ នេះ​គ្រាន់​តែ​ជា​ការ​គិត​គូ​របស់​យើង​ ហើយ​ខ្ញុំ​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់​នូវ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្នុង​រង្វង់​ត្រី​មាស​ទី​១​ឆ្នាំ​២០០៨​ ដើម្បី​បញ្ជូន​ទៅ​រដ្ឋសភា​ពិនិត្យ​នឹង​អនុម័ត​ ។

សេចក្ដី​ព្រាង​ច្បាប់​នោះ​ក៏​នឹង​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ និង​ស្រុក​ផង​ដែរ​ ។

លោក​ស្រី​ពង្ស ឈីកេក​ប្រធាន​អង្គការ​លីកាដូ​បាន​និយាយ​ថា​លោក​ស្រី​គាំទ្រ​ ហើយ​ជំរុញ​ឲ្យ​មាន​ច្បាប់​នេះ​ ។​ លោក​ស្រី​បាន​និយាយ​បន្ត​ទៀត​ថា​ លោក​ស្រី​ចង់​ឃើញ​អភិបាល​ខេត្ត​និង​ស្រុក​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​ ។​ យក​ល្អ​ការ​បោះឆ្នោត​នេះ​កុំ​ចាំ​បាច់​ធ្វើ​តាម​គណបក្ស​ គឺ​ត្រូវ​ធ្វើ​ជា​ឯកត្តនាម​និង​ឯករាជ្យ​ ។​ លោក​ស្រី​បាន​និយាយ​ថា​ ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រជាជន​បោះឆ្នោត​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​បម្រើ​ប្រជាជន​ ។​ បើ​សិន​ជា​អ្នក​ដែល​ប្រជាជន​បោះឆ្នោត​ឲ្យ​មិន​ធ្វើ​ការ​ទេ​នោះ​ ប្រជាជន​នឹង​លែង​បោះឆ្នោត​គាំទ្រ​ទៀត​នៅ​អាណត្តិ​ក្រោយ​ ៕​ រស្មី​កម្ពុជា​ ៖ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣៤​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១១​ -​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១១​ -​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ១៨​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ១២​ -​ ១៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • បុរស​ខ្លាំង​ហ៊ុន សែន​ញៀន​កៅអី​នាយក​រដ្ឋមន្ត្រី​ដំឡើង​ស័ក្ដិ​មន្ត្រី​ជំនិត​របស់​ខ្លួន​១៣​នាក់​ឲ្យ​ជួយ​ទប់​អំណាច
  • ច័ន្ទ សារុន​ -​ ទី សុគន្ធ​បែក​កញ្ចក់​វ៉ែនតា​មីញ៉ូប​ទើប​បទ​ល្មើស​ឈើ​ស្ទឹងត្រែង​កើត​មាន​ដូច​ហែ​កឋិន​ក្រុមហ៊ុន​មួយ​ដឹក​ឈើ​ចុះ​ទៅ​ស្រុក​យួន​រាល់​ថ្ងៃ
  • ហ៊ុន សែន​មិន​ខ្វល់​ពី​សាំង​ឡើង​ថ្លៃ​១​លីត្រ​៤៥០០​រៀល​ពេល​រាស្ត្រ​វេទនា​រស់​ដូច​អណ្ដើក​ចូល​ភ្លើង

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៩០​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១១​ -​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​តេជោ​ហ៊ុន សែន​ និង​លោក​ជំទាវ​ចាក់​គម្ពីរ​នៅ​អង្គរ​ចំ​លើ​លេខ​ល្អ​ទាំង​២​នាក់
  • កន្លែង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​រីក​ដូច​ផ្សិត​នៅ​ប៉ៃលិន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៩០​ ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • Vietnam Airlines​ បើក​ផ្លូវ​ហោះហើរ​លួង​ប្រាបាង្គ​ -​ សៀមរាប
  • បាញ់​ប្រហារ​លោក​គ្រូ​កម្លោះ​ចាប់​ស្រី​ស្នេហ៍​យក​ទៅ​បាត់​នាង​រត់​គេច​ទាំង​កាយ​អាក្រាត

មាតុភូមិ​ ៖ ឆ្នាំ​ទី​ ៥១​ លេខ​ ៦៦៦​ ថ្ងៃ​ ចន្ទ​ -​ សៅរ៍​ ទី​ ១២​ -​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ឯ.ឧ​ទៀ បាញ់​ព្រមាន​អ្នក​ឈ្លានពាន​ដែន​ទឹក​កម្ពុជា​ពេល​ទទួល​បាន​ម៉ារីន​៩​គ្រឿង​ពី​ប្រទេស​ចិន

មនសិការ​ខ្មែរ​ ៖ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣០៩​ ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ក្រឡេក​មើល​សេរីភាព​នៅ​ស្រុក​ខ្មែរ​ មូលនិធិ​ខនរ៉ាដ​ដាក់​ទុន​វិនិយោគ​នៅ​ស្រុក​ខ្មែរ​បាន​ផល​អ្វី​ខ្លះ​?
  • មន្ត្រី​គយ​ពុករលួយ​បើក​ដៃ​ឲ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ឈើ​ប្រណីត​ចេញ​តាម​កំពង់​ផែ​ក្រុង​ព្រះសីហនុ
  • ច័ន្ទ សារុន​ ស៊ីញ៉េ​អាជ្ញាប័ណ្ណ​ច្រឡំ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​ដើម​កៅស៊ូ​បន្លំ​នាំ​ឈើ​ប្រណីត​ចុះ​ទៅ​ស្រុក​យួន

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣៤​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១១​ -​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ក្រសួង​មហាផ្ទៃ​ជំរុញ​ការ​ធ្វើ​ច្បាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ -​ ក្រុង​ -​ ស្រុក​ -​ ខណ្ឌ​តាម​ការ​បោះឆ្នោត
  • ថៃ​ :​ យុទ្ធនាការ​ចាប់ផ្ដើម​សម្រាប់​ការ​បោះឆ្នោត​ដំបូង​បន្ទាប់​ពី​រដ្ឋប្រហារ

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៨៣​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១១​ -​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ព្រះអង្គម្ចាស់​ ធម្មិកោ​ មិន​ស្ដាយ​ចំពោះ​ការ​បណ្ដេញ​ ប៉ុន្តែ​ស្ដាយ​ចំពោះ​ហ៊្វុនស៊ិនប៉ិច​ដែល​ដើរ​ខុស​គោលការណ៍​ដើម

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​-១១-២០០៧៖ ​​សម្ដេច​តេជោ​ហ៊ុន សែន​និង​សម រង្ស៊ី​ប៉ះ​គ្នា​រឿង​អាណត្តិ​នាយក​រដ្ឋមន្ត្រី

Posted on Thursday, 8 November 2007. Filed under: សប្ដាហ៍ទី ៤៧១ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧១

ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​បាន​ប៉ះ​សម្ដី​គ្នា​ទៅ​លើ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​មួយ​អាណត្តិ​ ។​ សម្រាប់​សម្ដេច​តេជោ​ ការ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​ត្រឹម​មួយ​អាណត្តិ​នឹង​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​រូប​នោះ​ពុករលួយ​ខ្លាំង​នៅ​ក្នុង​មុខតំណែង​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​លោក​សម រង្ស៊ី​វិញ​យល់​ថា​ ការ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​តែ​មួយ​អាណត្តិ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​នោះ​ប្រមូល​អារម្មណ៍​ពេញលេញ​ធ្វើ​ការ​បម្រើ​ជាតិ​ ។

សម្ដេច​ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​បើក​សន្និសីទ​ស្ដីពី​ «ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឆ្នាំ​២០០៧»​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ នៅ​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់​ ។​ សម្ដេច​បាន​លើក​ឡើង​អំពី​ការ​រិះគន់​របស់​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ស្នើ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​តែមួយ​អាណត្តិ​ ហើយ​ខ្លះ​ថា​ លោក​ហ៊ុន សែន​ មិន​ត្រូវ​យក​បញ្ហា​អាយុ​មក​ធ្វើ​ជា​ការ​ចូល​និវត្តន៍​នោះ​ទេ​ ។​ សម្ដេច​ហ៊ុន សែន​ បាន​បន្ត​ «បើ​ខ្លាច​ហ៊ុន សែន​ គួរ​តែ​និយាយ​ឲ្យ​ត្រង់ៗ​ថា​បើ​លោក​ហ៊ុន សែន​ឯង​ឈរ​ខ្ញុំ​អត់​ជាប់​ទេ»​ ។

សម្ដេច​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ ការ​បោះឆ្នោត​គឺ​ជា​ដំណើរ​ការ​ប្រជាធិបតេយ្យ​បំផុត​ ហើយ​កុំ​បាច់​និយាយ​ពី​អាណត្តិ​ឬ​អាយុ​ស្អី​នោះ​ ។​ សម្ដេច​ហ៊ុន សែន​ បាន​បន្ត​ថា​ លោក​ធ្វើ​នាយក​រដ្ឋមន្ត្រី​ជិត​៥​អាណត្តិ​ហើយ​មិន​មែន​៣​អាណត្តិ​ទេ​ ហើយ​បើ​និយាយ​ការ​កាន់​អំណាច​មាន​អាយុ​កាល​២៨​ឆ្នាំ​ហើយ​ ។

សម្ដេច​ហ៊ុន សែន​ បាន​បន្ត​ថា​ «ការ​កំណត់​មួយ​អាណត្តិ​បែប​នេះ​ គេ​ថា​ដើម្បី​កុំ​ឲ្យ​ពុករលួយ​និង​ផ្ដាច់ការ​ ក៏​ប៉ុន្តែ​តែ​មួយ​អាណត្តិ​បែប​នេះ​គឺ​វេច​រហ័ស​ណាស់​ ព្រោះ​វា​មក​តែ​មួយ​អាណត្តិ​ មិន​ចាំបាច់​ខ្វល់​អី​ច្រើន​ទេ​ ។​ អ្នក​ដែល​នៅ​យូរ​ទេ​ដែល​គេ​ត្រូវ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ព្រោះ​គេ​ត្រូវការ​ភាព​នឹងន​នៃ​នយោបាយ​គេ​ត្រូវ​ការ​នូវ​ភាព​រឹង​មាំ​ ការ​គាំទ្រ»​ ។

ប៉ុន្តែ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​វិញ​យល់​ផ្សេង​ពី​នេះ​ ។​ លោក​បាន​និយាយ​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ថា​ ការ​កំណត់​ឲ្យ​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​មួយ​អាណត្តិ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​មេដឹកនាំ​កំពូល​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​បាន​ពេញលេញ​ ហើយ​មិន​គិត​ចង់​បន្ត​អាណត្តិ​ទៀត​ ។​ លោក​ក៏​បាន​បដិសេធ​ផង​ដែរ​ថា​ ការ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​តែ​មួយ​អាណត្តិ​ នឹង​មិន​ធ្វើ​ឲ្យ​បុគ្គល​នោះ​គិត​តែ​ពុក​រលួយ​ដោយសារ​មាន​រយៈពេល​ខ្លី​ឡើយ​ ។​ លោក​បាន​និយាយ​ថា​ បើ​សិន​ជា​គេ​ធ្វើ​ដូច្នេះ​ ប្រវត្តិសាស្ត្រ​ នឹង​វិនិច្ឆ័យ​ ។​ ប៉ុន្តែ​អ្នក​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ គឺ​សុទ្ធតែ​អ្នក​ដែល​មាន​លក្ខណសម្បត្តិ​សមរម្យ​ ។

ម្យ៉ាង​ទៀត​នោះ​ លោក​សម រង្ស៊ី​ក៏​បាន​និយាយ​ដែរ​ថា​ លោក​ក៏​សម្លឹង​ឃើញ​ប្រទេស​ជិត​ខាង​ដែល​ជឿនលឿន​មួយ​ចំនួន​ ដូចជា​ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ប្រធានាធិបតី​ប្រទេស​នេះ​កាន់​អំណាច​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​ ។

គណបក្ស​សម រង្ស៊ី​ បាន​ធ្វើ​ច្បាប់​រួច​ហើយ​ដើម្បី​កំណត់​ឲ្យ​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​តែ​មួយ​អាណត្តិ​ ។​ លោក​សុន ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ថា​ច្បាប់​នោះ​គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​១១៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ ។​ លោក​គ្រោង​នឹង​ដាក់​សេចក្ដី​ស្នើ​ច្បាប់​នេះ​ជូន​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ក្នុង​សប្ដាហ៍​នេះ​ ។

ទោះបី​ជា​គណបក្ស​សម រង្ស៊ី​បាន​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​បែប​នេះ​ក្ដី​ បំណង​នេះ​ទំនង​ជា​នឹង​មិន​បាន​សម្រេច​ទេ​ បើ​សិន​ជា​ពិនិត្យ​មើល​ទៅ​លើ​ចំនួន​អាសនៈ​ដ៏​ច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋសភា​ ។​ គណបក្ស​សម រង្ស៊ី​ មាន​តែ​២៤​អាសនៈ​ប៉ុណ្ណោះ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ដល់​ទៅ​៧៣​ ហើយ​ហ៊្វុនស៊ិនប៉ិច​មាន​២៦​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន​អាសនៈ​សរុប​១២៣​ ៕ រស្មី​កម្ពុជា​ថ្មី​ ៖​ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៨៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​បង្កើត​អាកាសចរណ៍​ជាតិ​ឲ្យ​បាន​ឆាប់
  • សម្ដេច​តេជោ​ហ៊ុន សែន​ឆ្លើយ​តប​ការ​កំណត់​តំណែង​នាយក​រដ្ឋមន្ត្រី​មួយ​អាណត្តិ​របស់​បក្ស​ប្រឆាំង
  • មាន​ដីកា​ចាប់​ខ្លួន​១៨១៥​ករណី​ដែល​ប៉ូលិស​មិន​ទាន់​ចាប់​បាន
  • រំលោភ​ប្រពន្ធ​គេ​២​ដង​ស្មាន​តែ​អត់​អី​ប្ដី​គេ​មក​វិញ​ប្ដឹង​ចាប់​ញាត់​ទ្រុង
  • នាវា​ទំនើប​៨​គ្រឿង​ដែល​ផលិត​នៅ​ប្រទេស​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ
  • ៩០​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ក្បួន​ប្រតិភូ​សភា​អាហ្វហ្គានីស្ថាន

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៥៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • យួន​កាត់ទោស​ព្រះសង្ឃ​ ទឹម សាខន​ នៅ​ថ្ងៃ​នេះ
  • គណបក្ស​ សម រង្ស៊ី​ ជំរុញ​ គ.ជ.ប​ ឲ្យ​ធ្វើ​ការ​លុប​ឈ្មោះ​ជនបរទេស​ពី​ក្នុង​បញ្ជី​បោះឆ្នោត​តាម​បណ្ដា​ខេត្ត​ -​ ក្រុង​នានា​ថែម​ទៀត
  • អ្នក​ដឹកនាំ​ដែល​មាន​សម្បជញ្ញៈ​ជាតិ​ គេ​មិន​ដេក​ត្រាំ​ក្នុង​អំណាច​ដូច​នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​នេះ​ទេ
  • សង្គម​ស៊ីវិល​ថា​ មិន​ដល់​១​ឆ្នាំ​ផង​មាន​ប្រជាពលរដ្ឋ​១២១​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ​វិវាទ​ដី​ធ្លី

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៨៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​នាំ​មុខ​ក្នុង​ឆ្នាំ​២០០៨

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣០៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សមរង្ស៊ី​ : បើ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ថ្ងៃ​បោះឆ្នោត​គឺ​ប្រថាប់​ត្រា​ឲ្យ​គណបក្ស​ប្រជាជន​កាន់អំណាច
  • សម្ដេច​ឪ​ ចំអក​ថា​ការ​តែងតាំង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​រឿង​លេង​សើច
  • ហ៊ុន សែន​ ព្រួយ​បារម្ភ​សេចក្ដី​ព្រាងច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី
  • ប្រទេស​ជិត​ខាង​នៅ​តែ​បន្ត​រំលោភ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន
  • កុមារ​ខ្មែរ​ ៥០​ភាគរយ​ មិន​បាន​រៀន​ចប់​បឋមសិក្សា​ឯ​អ្នក​ធំ​ខ្មែរ​រវល់​តែ​អួត​សញ្ញាប័ត្រ​បណ្ឌិត​អត់​ដែល​ចូល​សាលា

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​តេជោ​ហ៊ុនសែន​និង​សមរង្ស៊ី​ប៉ះ​គ្នា​រឿង​អាណត្តិ​នាយក​រដ្ឋមន្ត្រី
  • សម្ដេច​តេជោ​ :​ «ខ្ញុំ​នឹង​ដក​សិទ្ធិ​ចរចា​ពី​លោក​សុខអាន»
  • ចំណាយ​ថវិកា​១៨.៨០០​ដុល្លារ​លើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា​របស់​និស្សិត​ស្ម័គ្រចិត្ត​កូរ៉េ​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​២
  • ១០​នាក់​ស្លាប់​ ២៧​របួស​នៅ​ថៃ​ខាង​ត្បូង

សិទ្ធិ​ -​ សេរីភាព​ ៖​ ឆ្នាំ​ទី​ ១២​ លេខ​ ១០៧៩​ ថ្ងៃ​ ព្រហស្បតិ៍​ -​ សុក្រ​ ទី​ ០៨​ -​ ០៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ប្រជាពលរដ្ឋ​ចំនួន​២៥០០​នាក់​ចូលរួម​សម្ពោធ​បើក​ទីស្នាក់ការ​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​បន្ទាយមានជ័យ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៤៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ការ​ប្រមើល៍​មើល​របស់​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​ :​ស៊ីភីភី​៦១​កៅអី​ សម រង្ស៊ី​៤២​កៅអី​និង​២០​កៅអី​មិន​ច្បាស់លាស់
  • ហ៊ុន សែន​ខឹង​ជូឡុង សូមួរ៉ា​ដែល​ចង់​ឲ្យ​កម្ពុជា​មាន​នាយករដ្ឋមន្ត្រី​តែ​មួយ​អាណត្តិ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ០៧-១១-២០០៧៖ ​​សម្ដេច​តេជោ​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ចូល​រួម​សកម្មភាព​អនុសញ្ញា​អូតាវ៉ា

Posted on Wednesday, 7 November 2007. Filed under: សប្ដាហ៍ទី ៤៧១ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧១

ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ចូលរួម​សកម្មភាព​ក្នុង​អនុសញ្ញា​អូតាវ៉ា​ដោយ​រួម​មាន​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​ ។

សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​មិន​ទាន់​ចុះ​សន្ធិសញ្ញា​ច្រើន​ណាស់​យើង​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​របស់​ពិភពលោក​ ។​ សម្ដេច​ហ៊ុន សែន​ថ្លែង​ថា​ ”ខ្ញុំ​ចង់​និយាយ​គ្រប់​ប្រទេស​ទាំងអស់​គ្នា​ បើ​មាន​អ្នក​ខ្លះ​ធ្វើ​ ចូលរួម​សកម្មភាព​ទាំង​អស់​គ្នា​ បើ​មាន​អ្នក​ខ្លះ​ធ្វើ​ អ្នក​ខ្លះ​មិន​ធ្វើ​គឺ​មិន​កើត​ទេ​ នេះ​ជា​ការ​អំពាវនាវ​រួម​របស់​យើង”​ ។

សម្ដេច​ហ៊ុន សែន​បាន​ប្រាប់​សន្និបាត​ស្ដី​ពី​ ”បច្ចុប្បន្ន​ភាព​យុទ្ធសាស្ត្រ​សកម្មភាព​មីន​នៅ​កម្ពុជា”​ ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៦​វិច្ឆិកា​ថា​ ទំហំ​នៃ​បញ្ហា​មីន​នៅ​កម្ពុជា​មាន​ធំធេង​ណាស់​ ដូច្នេះ​តាម​លក្ខខ័ណ្ឌ​អនុសញ្ញា​ប្រទេស​កម្ពុជា​អាច​ស្នើ​សុំ​មហាសន្និបាត​នៃ​ប្រទេស​ហត្ថលេខី​បន្ត​ធរមាន​នេះ​១០​ឆ្នាំ​ទៀត​ ។​ សម្ដេច​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​នឹង​បង្ហាញ​អំពី​មូលហេតុ​នៃ​ការ​បន្ត​ធរមាន​នេះ​និង​ធ្វើ​របាយការណ៍​ជូន​មហាសន្និបាត​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ការ​តស៊ូ​ប្ដូរផ្ដាច់​របស់​អង្គការ​ប្រតិបត្តិការ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ព្រមទាំង​កម្មវិធី​នានា​របស់​ពួកគេ​ផង​ដែរ​ជូន​មហាសន្និបាត​លើក​ទី​៨​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ។

ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អូតាវ៉ា​ស្ដីពី​ ”ការ​ហាមប្រាម​ ការ​ប្រើប្រាស់​ ការ​រក្សាទុក​ ការ​ផ្ទេរ​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស​និង​ការ​កំទេច​គ្រាប់​មីន​ទាំង​នោះ”​ នៅ​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៧​ ហើយ​អនុសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០០​ហើយ​បន្ទាប់​ពី​កម្ពុជា​ផ្ដល់​សច្ចាប័ន​តាម​ច្បាប់​អន្តរជាតិ​កម្ពុជា​ត្រូវ​មាន​កាតព្វកិច្ច​បោសសំអាត​មីន​ឲ្យ​អស់​ក្នុង​រយៈពេល​១០​ឆ្នាំ​ពោល​គឺ​ឆ្នាំ​២០១០​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​រយៈពេល​ខ្លី​នៅ​ក្រៅ​សន្និបាត​ថា​ កម្ពុជា​ត្រូវ​ការ​ពេលវេលា​ ព្រោះ​គ្រាប់​មីន​ជា​ច្រើន​បាន​កប់​ក្នុង​ដី​និង​នៅ​ក្នុង​ព្រៃ​ក្រាស់​ ក៏​ប៉ុន្តែ​បើ​ទោះ​ជា​កម្ពុជា​បោសសំអាត​គ្រាប់​មីន​អស់​នៅ​ឆ្នាំ​២០២០​ ក៏​ប្រទេស​មួយ​ដែល​កំពុង​មាន​សង្គ្រាម​កុំ​ថា​ឡើយ​ត្រឹម​ឆ្នាំ​២០២០​ ទោះ​ជា​ដល់​ឆ្នាំ​២០៣០​ -​ ២០៤០​ ក៏​វា​មិន​អស់​ដែរ​ ព្រោះ​ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ដាក់​មីន​បន្ថែម​មិនមែន​ថ្ងៃ​ដោះ​មីន​នោះ​ទេ​ ។

សង្គ្រាម​រ៉ាំរ៉ៃ​ប្រមាណ​៣​ទសវត្ស​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​មាន​បញ្ហា​មីន​ដ៏​ធំ​មួយ​ហើយ​យោង​តាម​របាយការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​ឲ្យ​ដឹង​ថា​ គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ធ្វើ​ឲ្យ​បាត់បង់​អាយុ​ជីវិត​ ពិការ​បាត់បង់​កាយ​សម្បទា​និង​បាត់​បង់​កំលាំង​ពលកម្ម​ប្រមាណ​ ៦៣០០០​នាក់​ ។

យោង​ទៅ​រក​របាយការណ៍​របស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​កត់​សំគាល់​ពី​វឌ្ឍនភាព​នៃ​លទ្ធផល​ប្រឹងប្រែង​របស់​ប្រតិបត្តិការ​ទាំងអស់​រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍​លើ​កិច្ច​សហប្រតិបត្តិការ​បោសសំអាត​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ពិសេស​គឺ​លទ្ធផល​ក្នុង​រយៈ​ពេល​១៨​ខែ​កន្លង​ទៅ​នេះ​ ។​ សម្ដេច​ហ៊ុន សែន​មាន​ប្រសាសន៍​ថា​ស្ថិតិ​គួរ​កត់សំគាល់​នៃ​អត្រា​គ្រោះថ្នាក់​ដែល​ជា​មធ្យម​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៥​មាន​៨៤៦​ក្នុង​មួយ​ឆ្នាំ​បាន​ធ្លាក់​មក​ដល់​៤៥០​ក្នុង​ឆ្នាំ​២០០៦​ ហើយ​នៅ​ឆ្នាំ​២០០៧​ការ​គ្រោះថ្នាក់​បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​៩​ខែ​នៅ​ត្រឹម​២៩០​ដែល​៩​ខែ​កាល​ពី​ឆ្នាំ​ទៅ​មិញ​គឺ​មាន​៣៧៣​ ។

ប្រតិបត្តិការ​ដែល​ចូលរួម​ធ្វើ​សកម្មភាព​បោសសំអាត​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​រួម​មាន​អង្គការ​ CMAC​ កង​យោធពល​ខេមរភូមិន្ទ​ អង្គការ​ហាឡូត្រាស​និង​អង្គការ​ម៉េក​ ចំណែក​ម្ចាស់​ជំនួយ​ដែល​ចូលរួម​ផ្ដល់​សំរាប់​ការងារ​នេះ​មាន​ប្រទេស​ជប៉ុន​ អង់គ្លេស​ អាល្លឺម៉ង់​ កាណាដា​ សហគមន៍​អឺរ៉ុប​ អង្គការ​ UNDP​ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​គឺ​ប្រទេស​អូស្ត្រាលី​​ បារាំង​ បែលហ្ស៊ិក​ ហុល្លង់​ ដាណឺម៉ាក​ ហ្វាំងឡង់​ ស៊ុយអ៊ែត​ នូវែលហ្សេឡង់​ ន័រវេស​ កូរ៉េ​ខាងត្បូង​ អាមេរិក​ UNICEF NPA CARE UNHCR UN/MAS​ និង​ CICHD​ ។

សុន្ទរកថា​របស់​កម្ពុជា​នាយករដ្ឋមន្ត្រី​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០០៦​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ថវិកា​ចំនួន​៨​សែន​ដុល្លារ​អាមេរិក​ដល់​សកម្មភាព​បោស​សំអាត​មីន​ហើយ​នៅ​ឆ្នាំ​២០០៧​ថវិកា​នេះ​បាន​បង្កើន​ដល់​១,២​លាន​ដុល្លារ​ ។​ សម្ដេច​មាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​២០០៨​រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​តំរូវ​ការ​ដែល​កាន់​តែ​កើនឡើង​ថែម​ទៀត​ ។

សម្ដេច​នាយករដ្ឋមន្ត្រី​ថ្លែង​ថា​ថវិកា​ជា​សាច់ប្រាក់​សុទ្ធ​របស់​រាជរដ្ឋាភិបាល​នេះ​ពុំ​បាន​រាប់​នូវ​បន្ទុក​រាប់​លាន​ដុល្លារ​ពី​ការ​ទទួល​បន្ទុក​លើ​ពន្ធ​នាំចូល​ដែល​ជា​បន្ទុក​របស់​រដ្ឋ​លើ​សំភារៈ​បរិក្ខារ​របស់​បណ្ដា​ប្រតិបត្តិការ​ជាតិ​និង​អន្តរជាតិ​នោះ​ផង​ទេ​ ។​ សម្ដេច​ក៏​បាន​ស្នើ​ឲ្យ​អង្គភាព​កង​វិស្វកម្ម​នៃ​កង​យោធពលខេមរភូមិន្ទ​បូក​បញ្ចូល​ថវិកា​ចំណាយ​ទៅ​លើ​ការ​បោសសំអាត​គ្រាប់មីន​នៅ​តាម​ការដ្ឋាន​ផ្លូវ​ ស្ពាន​ ព្រំដែន​ចាប់​ពី​ពេល​នេះ​តទៅ​ ព្រោះ​ថា​នេះ​គឺ​ជា​ចំណាយ​ដោយ​ពិតប្រាកដ​ទៅ​លើ​សកម្មភាព​នេះ​ដែល​មិន​មែន​តិចតួច​នោះ​ឡើយ​ ៕ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៨៦​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៤២​ ថ្ងៃ​ ពុធ​ ទី​ ០៧​ -​ ថ្ងៃ​ អង្គារ​ ទី​ ១៣​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ឪ​ : កែវ ពុទ្ធរស្មី​ និង​ម្ចាស់ក្សត្រី​អរុណរស្មី​ ជា​អ្នក​គាំទ្រ​ នរោត្ដម​រណឫទ្ធិ​១០០%
  • ហ៊្វុនស៊ិនប៉ិច​មាន​បំណង​ស្នើ​ដក​ សម្ដេច​ សិរីវុឌ្ឍ​ និង​សម្ដេច​ វជរ៉ា​ ចេញ​ពី​តួនាទី​តំណាងរាស្ត្រ
  • អាមេរិកាំង​មាន​រដ្ឋមន្ត្រី​១៥​នាក់​ សម្រាប់​ប្រជាពលរដ្ឋ​ជាង​ ៣០១​ លាន​នាក់

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៨៦​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​តេជោ​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ចូល​រួម​សកម្មភាព​អនុសញ្ញា​អូតាវ៉ា
  • លោក​ស ខេង​ : សៀវភៅ​បៃតង​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​កំណែ​ទំរង់​វិមជ្ឈការ​និង​វិសហមជ្ឈការ
  • ចាប់​រំលោភ​បាន​សំរេច​៤​ម៉ោង​ក្រោយ​សមត្ថកិច្ច​ក្របួច​ជាប់

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៥២​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​រិះគន់​ក្រសួង​មហាផ្ទៃ​ ចំពោះ​គម្រោង​ប្ដូរ​ឋានៈ​ខេត្ត​ -​ ក្រុង​មួយ​ចំនួន​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨
  • លោក​ស្រី​មូរ សុខហួរ​ ចាត់​ទុក​ការ​លុបឈ្មោះ​អ្នក​បោះឆ្នោត​រាប់​សែន​នាក់​នេះ​ ជា​ការ​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​ខុសច្បាប់
  • រដ្ឋាភិបាល​ត្រួតត្រា​ដោយ​គណបក្ស​ប្រជាជន​មិន​អាច​បញ្ចុះ​តម្លៃ​ប្រេងសាំង​បាន​ទេ

ខ្មែរ​មេគង្គ​ ៖​ ឆ្នាំ​ទី​ ០៥​ លេខ​ ៣០៩​ ថ្ងៃ​ទី​ ០៧​ -​ ០៩​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ពោធិ៍សាត់​ :​ អយុត្តិធម៌​ណាស់​ទិញ​ដី​ពី​តុលាការ​ជិត​១០​ឆ្នាំ​ហើយ​បែរ​ជា​មិន​អាច​ធ្វើ​ផ្ទះ​នៅ​បាន
  • សហរដ្ឋ​អាមេរិក​ផ្ដល់​ថវិកា​១៣​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ជំងឺ​អេដស៍

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៨៦​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • គណៈ​ប្រតិភូ​សភា​កម្ពុជា​គ្រោង​ទៅ​កាន់​អតីត​ដែនដី​កម្ពុជា​ក្រោម​ក្នុង​ខែ​នេះ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣០៥​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • អំពើ​រំលោភ​សិទ្ធិ​មនុស្ស​កើន​ឡើង​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​កាន់​តែ​ខិត​ជិត​មក​ដល់
  • បើ​រដ្ឋាភិបាល​ ហ៊ុន សែន​ មិន​បញ្ចុះ​តម្លៃ​ប្រេងសាំង​គណបក្ស​សម រង្ស៊ី​ ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម
  • សាំង​ឡើង​ថ្លៃ​ កប់​ពពក​ ត្រូវ​ប៉ាន់​ប្រពន្ធ​កូន​អ្នក​ធំ​ ព្រោះ​គេ​មាន​ក្រុមហ៊ុន​សាំង

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤៣០​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សៀវភៅ​បៃតង​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ
  • អាមេរិក​ត្រៀម​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ
  • ម៉ូតូ​ទំនើប​ជា​ច្រើន​គ្រឿង​នៅ​តែ​បន្ត​នាំ​ចូល​ខុសច្បាប់​តាម​ច្រក​របៀង
  • ជាន់​មីន​តោន​ពេល​ធ្វើ​ផ្លូវ​ផ្ទុះ​ខ្ទេច​គ្រឿង​ចក្រ​អស់​មួយ​គ្រឿង​ពុំ​មាន​មនុស្ស​ស្លាប់

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៤៥​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ឧត្ដមសេនីយ៍ឯក​យោធា​ម្នាក់​អាង​ខ្នង​ហ៊ុន សែន​នាំ​រថយន្ត​គេច​ពន្ធ​ពី​ថៃ​មក​ដល់​ភ្នំពេញ
  • អ៊ឹម សួស្ដី​សម្រេច​លុបឈ្មោះ​ជនជាតិ​យួន​ចំនួន​៥៦​នាក់​នៅ​ឃុំ​រកា​កោង​១​ពី​បញ្ជី​បោះឆ្នោត​ដំបូង

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ០៦​-១១-២០០៧៖ ​​គណបក្ស​សម រង្ស៊ី​នឹង​ដាក់​ជូន​សភា​នូវ​សេចក្ដី​ព្រាង​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​តែ​មួយ​អាណត្តិ

Posted on Tuesday, 6 November 2007. Filed under: សប្ដាហ៍ទី ៤៧១ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៧១

មេដឹកនាំ​គណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ថា​គណបក្ស​របស់​លោក​ នឹង​ដាក់​ជូន​សេចក្ដី​ព្រាងច្បាប់​មួយ​ទៅ​រដ្ឋសភា​អំពាវនាវ​អោយ​កំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​តែ​មួយ​អាណត្តិ​គត់​ ។

គណបក្ស​សម រង្ស៊ី​បាន​សំរេច​ជា​ផ្លូវ​ការ​ថា​ ការ​កំណត់​មួយ​អាណត្តិ​សំរាប់​នាយករដ្ឋមន្ត្រី​នេះ​ក៏​នឹង​ត្រូវ​ដាក់​បញ្ចូល​​ទៅ​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ដែរ​ ។​ ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​សម រង្ស៊ី​ដែល​គេ​រំពឹង​ថា​ នឹង​ជួប​ប្រជុំ​នៅ​ក្នុង​សប្ដាហ៍​នេះ​នឹង​ធ្វើ​សេចក្ដី​សំរេច​នេះ​ជា​ចុង​ក្រោយ​ ។​ លោក​សម រង្ស៊ី​បាន​មាន​ប្រសាសន៍​ថា​ យើង​ចង់​ផ្ដល់​ឱកាស​ជូន​អ្នក​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ជំនាន់​ក្រោយ​ ។​ ពេល​ណា​ដែល​មនុស្ស​ម្នាក់​ក្ដោប​ក្ដាប់​អំណាច​ទាំងអស់​ វា​មាន​ន័យ​ថា​ ជន​នោះ​មើលងាយ​មើល​ថោក​ដល់​ជន​អ្នក​ចេះ​ដឹង​ឯ​ទៀត​ ។​ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ មួយ​អាណត្តិ​នឹង​គ្រប់គ្រាន់​សម្រាប់​នាយករដ្ឋមន្ត្រី​ហើយ​ ។

ប៉ុន្តែ​លោក​ខៀវ កាញារីទ្ធ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា​ គំនិត​របស់​គណបក្ស​សម រង្ស៊ី​នេះ​ គណបក្ស​ប្រជាជន​កាន់​អំណាច​មិន​គាំទ្រ​ទេ​ ។​ លោក​ថា​ ដំណើរ​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ជា​ដំណើរ​ការ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ ។​ លោក​បន្ថែម​ទៀត​ថា​ ការ​ផ្លាស់ប្ដូរ​ណាមួយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​អំពី​តំណែង​នាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​អោយ​មាន​អស្ថេរភាព​ ។​ គាត់​ថា​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នឹង​បង្ក​បញ្ហា​ស្មុគស្មាញ​ជា​មិន​ខាន​ ៕ ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៤៤​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ០៦ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៨៥​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ឪ​មិន​ប្រឡូក​ក្នុង​សង្វៀន​នយោបាយ​ដាច់ខាត
  • ចាប់​គ្រឿង​ញៀន​ជាង​១០​ម៉ឺន​គ្រាប់​នៅ​សណ្ឋាគារ​ឆាយហុង​ តុលាការ​ឃុំ​ខ្លួន​អ្នក​ស៊ីឈ្នួល​ម្នាក់
  • កម្មករ​រោងចក្រ​យ៉ុងមិន​១២០០​នាក់​ស្នើ​ឲ្យ​ក្រសួង​ការងារ​បង្ខំ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ
  • រួមរ័ក​តាំង​ពី​អាយុ​១៥​ឆ្នាំ​ដល់​អាយុ​២០​ឆ្នាំ​មិន​ឃើញ​ចូល​ស្ដី​ដណ្ដឹង​ប្ដឹង​ថា​រំលោភ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៥១​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • លោក​សម រង្ស៊ី​ : មួយ​អាណត្តិ​សម្រាប់​ដំណែង​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ គឺ​ល្មម​គ្រប់គ្រាន់​ហើយ

មាតុភូមិ​ ៖​ ឆ្នាំ​ទី​ ៥១​ លេខ​ ៦៦៥​ ថ្ងៃ​ ចន្ទ​ -​ សៅរ៍​ ទី​ ០៥​ -១០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • សម្ដេច​ហ៊ុន សែន​ផ្ដល់​ថវិកា​៥០០០​ដុល្លារ​និង​៥​លាន​រៀល​ដល់​ម្ចាស់​បទ​ទំនួញ​ប្រែត

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣៣០៤​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • កង​កម្លាំង​ម៉ារីន​អាមេរិក​ប្រមាណ​១០០០​នាក់​មក​ស្រុក​ខ្មែរ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា
  • សាំង​មួយ​លីត្រ​ឡើង​ថ្លៃ​៤៥០០​រៀល​ ហ៊ុន សែន​ គាត ឈន់​ ទុក​ធ្វើ​ប្រជាភិថុតិ​នយោបាយ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤២៩​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • ផ្ទុះ​មិន​ដឹង​មូលហេតុ​ :​ ខ្ទេច​ផ្ទះ​៣​ល្វែង​ ស្លាប់​មនុស្ស​ម្នាក់

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣១៧៨​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • អតិថិជន​ជាង​១០០​នាក់​ កំពុង​រៀបចំ​ឯកសារ​ពាក្យ​ប្ដឹង​ទៅ​តុលាការ​និង​តំណាងរាស្ត្រ​អំពី​អំពើ​បោក​របស់​បុរី​ កាំង ម៉េង

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៤៤​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧

  • គណបក្ស​សម រង្ស៊ី​នឹង​ដាក់​ជូន​សភា​នូវ​សេចក្ដី​ព្រាង​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​តែ​មួយ​អាណត្តិ
  • ទ្រង់​ច័ក្រពង្ស់​ឈ្លោះ​គ្នា​ជាមួយ​អរុណ​រស្មី​នៅ​ចំពោះ​ព្រះភក្រ្ដ​សម្ដេច​ឪ​ក្នុង​ព្រះ​បរម​រាជវាំង
  • អ្នក​វិនិយោគទុន​ពិចារណា​ដក​ខ្លួន​ចេញ​ពី​កម្ពុជា

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...