សប្ដាហ៍ទី ៤៦៩ ថ្ងៃទី​​ ២៨​ តុលា​ ២០០៧៖ ត្រូវ​ចំ​ពេលវេលា

Posted on Thursday, 1 November 2007. Filed under: *វិចារណកថា* |

បើ​យើង​តាមដាន​នូវ​លំហូរ​នៃ​ព្រឹត្តិការណ៍​ និង​ សកម្មភាព​នានា​ក្នុង​សង្គម​នោះ​យើង​ឃើញ​ថា​មាន​ពេល​ខ្លះ​ពុំ​មាន​ព្រឹត្តិការណ៍​អ្វី​ពិសេស​កើតឡើង​ និង​ ពេល​ខ្លះ​ទៀត​ក៏​មាន​រឿងរ៉ាវ​កម្រើក​ឡើង​ ”គឺ​ចំ​ពេល​វេលា”​ ពីព្រោះ​បរិយាកាស​កំពុង​តែ​ផ្លាស់ប្ដូរ​ ដូច​ជាអាកាស​ធាតុ​ដែរ​ ៖​ មាន​ពេល​មេឃ​ស្រឡះ​ និង​ ពេល​ខ្លះ​មាន​ព្យុះ​ ។ ហើយ​គេ​មិន​អាច​លើក​យក​រឿងរ៉ាវ​ទាំងអស់​មក​បាន​គ្រប់​តែ​ពេល​នោះ​ទេ​ និង​ ក៏​មិន​អាច​ស្វាគមន៍​វា​បាន​ដែរ​ មាន​ករណី​ខ្លះ​ហួសពេល​ ឬ​យឺត​ពេល​ពេក​ ។

យើង​មាន​ឧទាហរណ៍​ទាំង​ពីរ​ករណី​នេះ​កាល​ពី​សប្ដាហ៍​មុន​ ។ ប្រហែល​ជា​សិល្បៈ​នយោបាយ​ និង​សកម្មភាព​សង្គម​ ដែល​ជ្រើសរើស​ពេលវេលា​ សមស្រប​ ពេលណា​រឿងរ៉ាវ​ផ្សេង​ត្រូវ​កើតឡើង​ជាមួយ​គ្នា​ ឬ​កើតឡើង​ផ្សេងគ្នា​ ។

មាន​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ​ អំពាវនាវ​ដល់​ប្រជាធិបតេយ្យ​ និង​អ្នក​រាជា​និយម​សហ​ការណ៍​ធ្វើ​យ៉ាងណា​រួបរួម​គ្នា​ជាមួយ​គណបក្ស​ព្រះអង្គ​ដើម្បី​បំរើ​ជាតិ​មាតុភូមិ​ ។​ តែ​វា​ជា​ការ​ខក​ចិត្ត​ដោយ​មាន​សំឡេង​ជាច្រើន​ចេញ​ពី​ជំហរ​នយោបាយ​ផ្សេងគ្នា​ថា​ ”ហេតុអ្វី​បាន​ជា​ក្នុង​ពេល​ឥឡូវ?​ ហេតុ​អ្វី​មិន​មាន​ការ​អំពាវនាវ​របៀប​នេះ​ពី​ពេល​មុន​នេះ​ ?​ ឬ​ ពេល​វេលា​ផ្សេង​ ស្ថានភាព​ផ្សេង​ ?”​ មិន​មែន​បាន​សេចក្ដី​ថា​ សេចក្ដី​អំពាវនាវ​របៀប​នេះ​របស់​អ្នក​នយោបាយ​ផ្សេង​ទៀត​នៅ​ពេល​អនាគត​ នឹង​ទទួល​បាន​នូវ​ចម្លើយ​អវិជ្ជមាន​ដូចគ្នា​នេះ​ទេ​ ។​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ពេល​វេលា​មិន​ទាន់​ទុំ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ថ្មី​ទេ​ វា​ជា​ការ​លំបាក​ក្នុង​ការ​ទៅ​មុខ​ ។

ទិដ្ឋភាព​ពិសេស​មួយ​ ឆ្លើយតប​ជា​អវិជ្ជមាន​ចំពោះ​ការ​ទិតៀន​របស់​សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ​ ទៅ​លើ​ការ​តែងតាំង​ ព្រះអង្គម្ចាស់​អរុណរស្មី ជា​បក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​សំនួរ​របស់​ព្រះអង្គ​ចំពោះ​សមត្ថភាព​របស់​អនុជ​ព្រះអង្គ​ក្នុង​កិច្ចការ​នេះ​ ។

ចម្លើយ​មិន​ត្រឹម​តែ​ទប់ទល់​ដើម្បី​គាំទ្រ​ដល់​មោទនភាព​ព្រះអង្គម្ចាស់ក្សត្រី​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​ របស់​សម្ដេច​ក្រុមព្រះ​ត្រូវ​បាន​ចាត់​ទុក​ថា​ បាន​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរ​ទូទាំង​ប្រទេស​ ។​ ចលនា​ស្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ចាត់​ទុក​ការ​ទិតៀន​នេះ​ថា​ មើលងាយ​មើល​ថោក​ស្ត្រី​ខ្មែរ​ជា​សាធារណៈ…..ដែល​សមាជិក​សមាជិការ​ ជា​ស្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ក៏​ដូចជា​ស្ត្រី​ខ្មែរ​នៅ​ក្នុង​សង្គម​ជាតិ​មិន​អាច​ទទួល​យក​បាន​ ។

នៅ​ក្នុង​បរិបទ​នេះ​មាត្រា​ទី​៤៥​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ ការ​រើសអើង​គ្រប់​ប្រភេទ​ ប្រឆាំង​នឹង​ស្ត្រី​ភេទ​ត្រូវ​បំបាត់​ចោល​ ។​ ការ​ធ្វើ​អាជីវកម្ម​លើ​ការងារ​ស្ត្រី​ត្រូវ​ហាម​ឃាត់​ ។

ក្នុង​ពេល​ទស្សនកិច្ច​លោក​ Joseph Stiglitz​ អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ និង​ជា​អ្នក​ទទួល​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​ គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​នេះ​ ការ​នាំចេញ​សំលៀកបំពាក់​ពី​កម្ពុជា​ ទៅ​កាន់​ សហរដ្ឋ​អាមេរិក​បាន​ទទួល​ទឹក​ប្រាក់​ចំនួន​៩៨៥​លាន​ដុល្លារ​ ដោយ​មិន​គិត​ដល់​តម្លៃ​នៃ​ការ​នាំចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេងទៀត​ ។​ ភាគច្រើន​នៃ​យុវនារី​ខ្មែរ​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ជា​អ្នក​នាំ​ការ​ចំណេញ​ដ៏​ច្រើន​នេះ​មក​កម្ពុជា​ ។​ គេ​ទាំងអស់​គឺ​ជា​នារី​រតនៈ​ របស់​សង្គម​កម្ពុជា​ ដូចជា​ពាក្យ​ស្លោក​របស់​ក្រសួង​កិច្ចការ​នារី​ ”ថ្វី​ត្បិត​តែ​គេ​ទាំង​អស់​នោះ​ មិន​បាន​ទទួល​នូវ​ការ​សរសើរ​ដែល​គេ​គួរ​តែ​បាន​ពី​សង្គម​ទាំងមូល”​ ។

វិទ្យាស្ថាន​បើក​ទូលាយ​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ដើម្បី​លើកស្ទួយ​​ និង​សម្រួល​ដល់​ទំនាក់​ទំនង​ក្នុង​សង្គម​ បាន​ចាប់ផ្ដើម​ផ្សាយ​នូវ​ វិបផតថល​ ស្ដី​ពី​ស្ត្រី​ ។

បើ​យើង​សង្ខេប​ប្រសាសន៍​លោកស្រី​នាយិកា​វិទ្យាស្ថាន​បើក​ទូលាយ​ ថ្លែង​ពី​តួនាទី​ឯករាជ្យ​ម្ចាស់ការ​ នៃ​សកម្មភាព​នេះ​ ជា​រួម​រៀបចំ​ដោយ​ស្ត្រី​សម្រាប់​សង្គម​ទាំងមូល​ ដែល​បុរស​ និង​នារី​រៀន​សហការ​គ្នា​កាន់តែ​ប្រសើរ​ ហើយ​នារី​មិន​មែន​គ្រាន់តែ​ជា​អ្នក​ ទទួល​ប្រើប្រាស់​នោះ​ទេ​ តែ​ក៏​ជា​អ្នក​ បង្កើត​ព័ត៌មាន​ យ៉ាងសកម្ម​ និង​ចូលរួម​វិភាគទាន​ដល់​មតិ​សាធារណៈ​ផង​ដែរ​ ៖

”ព័ត៌មាន​ជា​អំណាច​ ។​ ដូច្នេះ​ពេល​ណា​ស្ត្រី​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពេល​នោះ​ ពួក​គេ​នឹង​មាន​អំណាច​ច្រើន​ជាង​មាន​ភាព​ជា​ម្ចាស់ការ​ និង​មាន​លទ្ធភាព​ចូលរួម​ក្នុង​កិច្ច​ការ​សេដ្ឋកិច្ច​សង្គម​ និង​ការងារ​គោលនយោបាយ​ផ្សេងៗ​ បាន​ច្រើន​ជាង​ ។​ ការ​ទទួល​បាន​នូវ​ចំណេះដឹង​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​លទ្ធភាព​បំពេញ​សេចក្ដី​ពេញចិត្ត​របស់​ខ្លួន​ដែរ”​ ។

ក្លឹប​អ្នក​កាសែត​កម្ពុជា​អំពាវនាវ​ឲ្យ​អ្នក​កាសែត​ខ្មែរ​ទាំងអស់​ ចូលរួម​យ៉ាង​សកម្ម​ ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ពីព្រោះ​ ”ជោគជ័យ​នៃ​ការ​ប្រឆាំង​ នឹង​អំពើ​ពុករលួយ​ អាស្រ័យ​មួយ​ផ្នែក​ទៅ​លើ​ការ​ចូលរួម​ របស់​អ្នក​កាសែត​ និង​សារព័ត៌មាន​ ទាំងអស់​ដែល​មាន​តួនាទី​លាតត្រដាង​ការពិត​ជូន​សាធារណជន”​ ។​ សេចក្ដី​អំពាវនាវ​ ឲ្យ​មាន​ការ​ចូលរួម​កាន់តែ​ម៉ឺងម៉ាត់​ទៅ​ក្នុង​កិច្ចការ​ស្រាវជ្រាវ​បញ្ជាក់​ថា​ ៖​ អ្នក​កាសែត​ត្រូវ​តែ​ក្លាហាន​ក្នុង​ការ​ស្រាវជ្រាវ​ និង​លាត​ត្រដាង​ ពី​អំពើ​ពុករលួយ​ក្នុង​សង្គម​ ។

គេ​បាន​ដឹង​ច្បាស់​ថា​ មាន​អ្នក​កាសែត​ខ្លះ​ ដែល​បាន​ធ្វើ​ការ​ងារ​របស់​ខ្លួន​របៀប​នេះ​ត្រូវ​បាន​ទទួល​ការ​រិះគន់​ ទទួល​ការ​វាយប្រហារ​ ឬ​រហូត​ដល់​សម្លាប់​ទៀត​ផង​ ។​ អ្នក​ខ្លះ​ផ្សេង​ទៀត​សុខចិត្ត​នៅ​ស្ងៀម​ ។

ថ្មីៗ​នេះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ អំពាវនាវ​ដល់​អ្នក​កាសែត​រាយការណ៍​ពី​អំពើ​ឧក្រិដ្ឋកម្ម​ ដែល​ប្រព្រឹត្ត​ដោយ​ សមាជិក​គ្រួសារ​ អ្នក​មាន​អំណាច​ ដោយ​ផ្ដល់​ឈ្មោះ​អ្នក​ប្រព្រឹត្ត​ និង​ឈ្មោះ​ឪពុកម្ដាយ​ដែល​ជា​អ្នក​មាន​អំណាច​ ធ្វើ​យ៉ាង​នេះ​ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អាច​ប្រើ​អំណាច​បុណ្យ​សក្ដិ​ឪពុក​ម្ដាយ​ ឬ​អាណាព្យាបាល​​លាក់បាំង​ អំពើ​ឧក្រិដ្ឋ​ឲ្យ​រួច​ផុត​ពី​ការ​កាត់ទោស​ ។

ការ​អំពាវនាវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​ក្រសួង​ព័ត៌មាន​ទៅ​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ឲ្យ​បញ្ចេញ​ឈ្មោះ​ចំៗ​ កុំ​មាន​ការ​អល់អែក​ ដែល​ជា​ព្រឹត្តិការណ៍​ហាក់​ដូចជា​ការ​ចាប់ផ្ដើម​នូវ​ទំព័រ​ថ្មី​ នៃ​ប្រាស្រ័យ​ទាក់ទង​ជា​សាធារណៈ​ និង​កិច្ច​សន្ទនា​ រវាង​ផ្នែក​ផ្សេងៗ​នៃ​សង្គម​នៅ​លើ​ផ្លូវ​ដើម្បី​ស្ថាបនា​ឲ្យ​កាន់តែ​រឹងប៉ឹង​នូវ​និតិរដ្ឋ​ ដោយ​មិន​គិត​ដល់​ឋានៈ​ នាទី​ក្នុង​សង្គម​ របស់​ជន​ដែល​ប្រព្រឹត្ត​ ចាត់​ទុក​ខ្លួន​គេ​នៅ​ពី​លើ​ច្បាប់​ ។

ការ​អនុវត្តន៍​នូវ​វិធានការ​ពេល​នេះ​ ដែល​មិន​ត្រឹម​តែ​ជា​ការ​ជូន​ដំណឹង​ទេ​នោះ​ អាច​ឲ្យ​គេ​មើល​ឃើញ​ថា​ ជា​ទិសដៅ​វិជ្ជមាន​ថ្មី​មួយ​ ដើម្បី​លើកស្ទួយ​មុខមាត់​សង្គម​មួយ​មា​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដ៏​ល្អ​ ក៏​ប៉ុន្តែ​ រងគ្រោះ​ដោយ​សារ​មាន​ករណី​ និង​ទណ្ឌ​ភាព​ជា​ច្រើន​ ដែល​មិន​បាន​ដោះស្រាយ​សមស្រប​ ។​ អនាគត​នឹង​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាងណា​នោះ​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: