Archive for January, 2008

អំពី​កញ្ចក់​សង្គម​

Posted on Wednesday, 23 January 2008. Filed under: *វិចារណកថា* |

ចាប់​តាំងពី​ឆ្នាំ​ ១៩៩៧ ​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០០៦​ ខ្ញុំ​បាន​បោះពុម្ព​ផ្សាយ​នូវព្រឹត្តិបត្រ​ The​ Mirror​ ជា​ភាសា​អង់គ្លេស​​ដែល​ជា​ការ​ដកស្រង់​​ចេញ​ពី​សារ​ព័ត៌មាន​ភាសា​ខ្មែរ​​ ។​ នៅ​ឆ្នាំ​ ១៩៩៨​​ ព្រឹត្តិបត្រ​ជា​​ភាសា​ខ្មែរ​ឈ្មោះ​ថា​ កញ្ចក់​សង្គម​ ត្រូវ​បាន​បន្ថែម​​ ។​ ព្រឹត្តិបត្រ​ទាំង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទាំង​តាម​រយៈ​ការ​​បោះពុម្ព ​ ​និង​ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិច​ ។​ គោល​បំណង​គឺ​ដើម្បី​ផ្ដល់​នូវ​ការ​ដក​ស្រង់​ព័ត៌មាន​ស្ដី​អំពី​បញ្ហា​សំខាន់​ៗ​​ដែល​មាន​នៅ​ក្នុង​កាសែត​ភាសា​ខ្មែរ​ និង​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ពិភាក្សា​រវាង​ក្រុម​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​សង្គម​ដោយ​ឆ្លុះ​បញ្ចាំង​អំពី​​ព័ត៌មាន​ និង​ ទស្សនៈ​ផ្សេងៗ​យ៉ាង​ទូលំ​ទូលាយ​ ។

ការ​បោះ​ផ្សព្វ​​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនថឹណេត​ ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ ២០០៧​ នូវ​ព្រឹត្តិបត្រ​ដែល​មាន​ឈ្មោះ​ថា​ “The​ Mirror” ​នៅ​ក្នុង​ខែ​ មករា​ និង​ ព្រឹត្តិបត្រ​ កញ្ចក់​សង្គម ​នៅ​ក្នុង​ខែ​ឧសភា​។​ អត្ថបទ​ និង​ ចំណង​ជើង​សំខាន់​ៗ​ដែល​ដក​ស្រង់​ចេញពី​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​មាន​ផ្សាយ​ ជូន​​ជូន​ជា​រៀងរាល់​​ថ្ងៃ​ ព្រមទាំង​បទ​វិចារណកថា​នៅ​រៀងរាល់​​សប្ដាហ៍​ផង​ដែរ ​។ ​យោបល់​បន្ថែម​របស់​មិត្ត​អ្នក​អាន​ទាំង​​ភាសា​ខ្មែរ​ ឬ​ ភាសា​អង់គ្លេស​ត្រូវ​បាន​ស្វាគមន៍​ ។​ យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​​មាន​ការ​ផ្លាស់​ប្ដូរ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​មិត្ត​អ្នក​អាន​ដោយ​ចែក​រំលែក​នូវ​សំណួរ​ ​ទស្សនៈ​ ​និង ​កង្វល់​របស់​ខ្លួន​ស្ដី​អំពី​សង្គម​ខ្មែរ​ ប្រទេស​ខ្មែរ​ និង​ អនាគត​របស់​ប្រទេស​នេះ​ក្នុង​នាម​ជា​សមាជិក​សហគមន៍​អន្តរជាតិ​ ។

ជា​អកុសល​ ដោយ​សារ​មាន​បញ្ហា​ផ្នែក​ការ​គាំទ្រ​ និង ផ្នែក​​ហិរញ្ញវត្ថុ​ យើង​ខ្ញុំ​ត្រូវ​តែ​ផ្អាក​ការ​បោះពុម្ព​ផ្សាយ​ប្រចាំ​សប្ដាហ៍​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ឆ្នាំ​ ២០០៦​ ។​ នា​ពេល​អនាគត ប្រសិន​ជា​អាច​ទទួល​បាន​នូវ​ការ​ផ្ដល់​មូលនិធិ​​ យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​បោះពុម្ព​ផ្សាយ​ និង​ ចែកចាយ​នូវ​ព្រឹត្តិបត្រ​ កញ្ចក់​សង្គម​ ​ទៅ​តាម​បណ្ដា​ខេត្ត​សា​ជា​ថ្មី​ទៀត​ ដោយ​សារ​នៅ​ទីនោះ​មាន​កាសែត​តែ​ពីរបី​មុខ​ប៉ុណ្ណោះ​ ហើយ​មិត្ត​អ្នក​អាន​របស់​យើង​នៅ​តាម​ខេត្ត​បាន​សំណូមពរ​យ៉ាង​មុតមាំ​អោយ​ យើងខ្ញុំ​បន្ត​នូវ​ដំណើរ​ការ​បោះពុម្ព​ផ្សាយ​តទៅ​ទៀត​ ។
ព្រឹត្តិបត្រ​ The ​Mirror​ និង​ កញ្ចក់​សង្គម​ ត្រូវ​បាន​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​វិទ្យាស្ថាន​បើក​​ទូ​លាយ​ ជា​អង្គការ​មិន​មែន​​រដ្ឋាភិបាល​​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ផ្ដល់​នូវ​ព័ត៌មាន​ និង ​ចំណេះ​ដឹង​​ និង​ដើម្បី​ជំរុញ​ការ​ពិភាក្សា​គ្នា​ជា​ចំហ​នៅ​ក្នុង​សង្គម​ ។

ព្រឹត្តិបត្រ​ The Mirrorជា​ភាសា​អង់គ្លេស​អាច​បើក​មើល​បាន​នៅ​ទីនេះ​​ http://cambodiamirror.wordpress.com
ភ្នំពេញ​ ថ្ងៃ​ទី ៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៧

ណរបឺត ក្លែន

និពន្ធនាយក​ព្រឹត្តិបត្រ​ កញ្ចក់​សង្គម​ និង​ The Mirror

ត្រលប់​ទៅ​ខាង​លើ​វិញ

Advertisements
Read Full Post | Make a Comment ( 5 so far )

វិចារណកថា​៖

Posted on Wednesday, 23 January 2008. Filed under: *វិចារណកថា* |

សូម​អញ្ជើញ​ លោក​ លោក​ស្រី​ ប្រិយ​មិត្ត​ ចុច​​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ដែល​ស្ថិត​នៅ​ជា​បន្ត​បន្ទាប់​ខាង​ស្ដាំ​ដៃ​ ដើម្បី​អាន​តាម​បំណង​របស់​លោក​អ្នក​!​ សូម​អរគុណ​!

Read Full Post | Make a Comment ( Comments Off on វិចារណកថា​៖ )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ មករា​​ ២០០៨៖​​​ តារា​ភាពយន្ត​អាម៉េរិកាំង ​ប៉ុនប៉ង​ធ្វើ​យុទ្ធនាការ ​ជំរុញ​ឱ្យ​ចិន​ជួយ​បញ្ឈប់​អំពើ​ហិង្សា​ នៅ​តំបន់​ដាហ្វួរ​ តែ​អាជ្ញាធរ​កម្ពុជា​ទំនង​បដិសេធ

Posted on Thursday, 17 January 2008. Filed under: សប្ដាហ៍ទី ៤៨១ |


កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៨១

ភ្នំពេញ ៖ តារា​ភាពយន្ត​ជន​ជាតិ​អាមេរិក​អាយុ​៦៣​ឆ្នាំ ឈ្មោះ​មៀ ហ្វារ៉ូវ (Mia Farrow) បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​បំណង​ល្អ​របស់​អង្គការ​យូនីសេហ្វ​ដែល​ចង់​មក​ធ្វើ​យុទ្ធនាការ​មួយ​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន​ជួយ​បញ្ឈប់​សកម្មភាព​រំលោភ​ផ្សេង​ៗ​ នៅ​ក្នុង​តំបន់​ដាហ្វួរ​ (Darfur) ភាគ​ខាង​លិច​នៃ​ប្រទេស​ស៊ូដង់ (Sudan) នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ទំនង​ជា​កម្ពុជា​មិន​អនុញ្ញាត​ឡើយ។

យោង​ទៅ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ឱ្យ​ដឹង​ថា​ តារា​ភាពយន្ត​អាមេរិក​រូប​នេះ​ មាន​គម្រោង​នឹង​ធ្វើ​យុទ្ធនាការ​មួយ​ តាម​រយៈ​ការ​ដាក់​ភ្លើង​គប់​តាម​របៀប​រៀបចំ​កីឡា​​អូឡាំពិក​ ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ចិន ​ដែល​កំពុង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ ឱ្យ​ជួយ​បញ្ឈប់​អំពើ​រំលោភ​បំពាន​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​ នៅ​ក្នុង​ពេល​អនាគត ក្រោយ​ពី​ស្ត្រី​រូប​នោះ​បាន​បញ្ចប់​សកម្មភាព​បែប​នេះ​នៅ​នឹង​តំបន់​មួយ​ នៅ​ក្នុង​ប្រទេស​ឆាដ (Chad) ជាប់​នឹង​តំបន់​ដាហ្វួរ។

ប្រភព​ដដែល​នោះ​បាន​ឱ្យ​ដឹង​​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​គោល​ដៅ​ទី​៦ ដែល​តារា​ភាពយន្ត​អាមេរិក​ហ្វារ៉ូវ​ មាន​គោលដៅ​ធ្វើ​បន្ទាប់​ពី​ឆាដ រ៉្វាន់ដា អាល់មេនី អាល្លឺម៉ង់ និង​បូស្នៀ។

លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​មិន​លើក​ទូរស័ព្ទ​ ចំណែក​ឯ​លោក​ឧត្ដមសេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​មិន​បាន​លើក​ទូរស័ព្ទ​ផង​ដែរ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា​ ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រភព​ព័ត៌មាន​ហេរ៉ាល់សាន់ (Herald Sun) ថា​ កម្ពុជា​មិន​ស្វាគមន៍​គម្រោង​យុទ្ធនាការ​បែប​នេះ​ឡើយ​ ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ណា​មួយ​ ដើម្បី​ដាក់​ភ្លើង​គប់​បែប​នេះ​ដែរ។

លោក​បាន​ប្រាប់​ប្រភព​ដដែល​នោះ​ថា​ អ្នក​ណា​ដែល​ធ្វើ​នឹង​អាច​​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស។

រហូត​មក​ដល់​ពេល​នេះ​ វិបត្តិ​នៅ​តំបន់​ដាហ្វួរ​ គឺ​ជា​ចំណុច​ក្ដៅ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ អំពើ​ហិង្សា​នេះ​វា​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​២០០.០០០នាក់​ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយសារ​តែ​សង្គ្រាម​អត់​ឃ្លាន និង​ជំងឺ​ផ្សេងៗ។

មៀ ហ្វារ៉ូវ កើត​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​១៩៤៥។ លោកស្រី​បាន​ចាប់​ប្រឡូក​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នៅ​ក្នុង​ ឆ្នាំ​១៩៦៤ រហូត​មក​ដល់​​ពេល​បច្ចុប្បន្ន​នេះ។ លោក​ស្រី​កំពុង​តែ​ដើរ​តួនាទី​ជា​ឯក​អគ្គរដ្ឋទូត​បំណង​ល្អ​របស់​អង្គការ​យូនីសេហ្វ៕​ រស្មី​កម្ពុជា៖​ ឆ្នាំ​ទី​ ១៦ លេខ​ ៤៤៩១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​៧ ខែ​ មករា​ ឆ្នាំ​ ២០០៨


ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥២​ ថ្ងៃ​ ពុធ​ ទី​ ១៦​ -​ ថ្ងៃ​ អង្គារ​ ២២​ មករា​ ឆ្នាំ​ ២០០៨

  • លោក​ គាត ឈន់​ ស្នើ​ឲ្យ​ក្រុង​កាត់បន្ថយ​ការ​ប្រើប្រាស់​ភ្លើង​នៅ​តាម​ផ្លូវ​សាធារណៈ
  • ឆាំង យុ៖​ ប្រជាជន​ខ្មែរ​ស្គាល់​តំលៃ​ជីវិត​មនុស្ស​ជាង​នរណា​ទាំងអស់


កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • អ្នកស្រី​ហូ ណូន​ លុត​លោក​ សម រង្ស៊ី​ក្នុង​សម័យ​ប្រជុំ​សភា
  • ប្រធាន​គណបក្ស​ប្រឆាំង​ដឹកនាំ​កម្មករ​៣០០​នាក់​ធ្វើ​កូដកម្ម​កណ្ដាល​ក្រុង
  • ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ជា​ថ្មី​នៅ​ឥណ្ឌា
  • អាកាសធាតុ​ត្រជាក់​និង​បាក់​ទឹកកក​សំលាប់​មនុស្ស​៨៥​នាក់​នៅ​អាហ្វហ្គានីស្ថាន


ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៩៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ខួប​គម្រប់​៤​ឆ្នាំ​ នៃ​ការ​ស្លាប់​លោក​ជា វិជ្ជា​ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ស្វែងរក​ចាប់​ខ្លួន​ឃាតក​ពិតប្រាកដ
  • អាមេរិក​ព្យាយាម​កាត់បន្ថយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា


កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៤៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • សភា​អនុម័ត​កិច្ច​ព្រមព្រៀង​ការពារ​វិនិយោគ​ជប៉ុន​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា
  • គ្រាប់​មិន​ទាន់​ផ្ទុះ​៦.៥១៧​ក្នុង​ស្តង់​អេតចាយ​ប៉ោយប៉ែត​ត្រូវ​បាន​ប្រមូល​ទៅ​កំទេច
  • ខ្ចី​ទាហាន​២២៤​នាក់​ឲ្យ​ធ្វើ​PM​បណ្ដោះ​អាសន្ន​ការពារ​សន្តិសុខ​បោះឆ្នោត


មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • រដ្ឋាភិបាល​ ហ៊ុន សែន​ កំពុង​បំរើ​ប្រយោជន៍​ក្រុមហ៊ុន​យួន​ដោយ​មិន​គិត​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ


រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៩១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • តារា​ភាពយន្ត​អាម៉េរិកាំង ​ប៉ុន​ប៉ង​ធ្វើ​យុទ្ធនាការ ​ជំរុញ​ឱ្យ​ចិន​ជួយ​បញ្ឈប់​អំពើ​ហិង្សា​ នៅ​តំបន់​ដាហ្វួរ​ តែ​អាជ្ញាធរ​កម្ពុជា​ទំនង​បដិសេធ
  • ក្រុមហ៊ុន​សៀងហៃ​គ្រុប​នឹង​ទទួល​ម៉ៅការ​សាងសង់​កំណាត់​ផ្លូវ​លេខ​៦២​ពី​ត្បែង​មានជ័យ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ
  • បទល្មើស​ចាប់​ឈើ​ប្រណីត​កំពុង​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ស្រុក​ថាឡាបរិវ៉ាត់
  • មេព្រៃ​ចាប់​បាន​ឡាន​ដឹក​ឈើ​បើក​មក​ស្នាក់ការ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់


ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៦០២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • សុន ឆ័យ​ស្នើ​នាយករដ្ឋមន្ត្រី​ចូល​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​នៅ​មន្ទីរ​រដ្ឋសភា

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ១៦​ មករា​​ ២០០៨៖​​ រដ្ឋសភា​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ច្បាប់​បោះ​ឆ្នោត​ខេត្ត​និង​ស្រុក

Posted on Wednesday, 16 January 2008. Filed under: សប្ដាហ៍ទី ៤៨១ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨១

ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មករា​នេះ​ បាន​ធ្វើការ​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​១៤៥​ថ្មី​ និង​មាត្រា​១៤៦​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សំឡេង​អនុម័ត​៨៨​លើ​១០៧ ​ក្នុង​គោល​បំណង​បើក​ផ្លូវ​ទៅ​ដល់​ការ​រៀបចំ​ច្បាប់​អង្គការ ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ស្រុក​ ខណ្ឌ​ និង​ខេត្ត​ ក្រុង។

លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អាន​នូវ​គោល​បំណង​នៃ​ការ​ស្នើ​ឡើង​នៃ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្ដី​ពី​វិសោធនកម្ម​មាត្រា​១៤៥​ថ្មី​ និង​មាត្រា​១៤៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ។​ លោក​បាន​និយាយ​ថា​ ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០០៦-២០១០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ សំដៅ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​រដ្ឋបាល​ទាំង​នោះ។​ លោក​បាន​បន្ត​ថា​ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ទាំង​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​រៀបចំ​អង្គការ​ ដូច​ដែល​បាន​កំណត់​ក្នុង​មាត្រា​១៤៦​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ។

ការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​ មាន​ការ​ប៉ះ​ពាល់​ជា​មួយ​បទ​បញ្ញត្តិ​មាត្រា​១៤៥​ថ្មី​ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​សម្រួល​ឱ្យ​បាន​សមស្រប​ ជាមួយ​ការ​រីក​ចម្រើន​ខាង​វិស័យ​នយោបាយ​ រដ្ឋបាល​សង្គម​ និង​សេដ្ឋកិច្ច​របស់​ជាតិ​ ទាំង​ក្នុង​ពេល​ចំពោះ​មុខ​ និង​ក្នុង​ពេល​អនាគត។

មាត្រា​១៤៥​ថ្មី​ ត្រូវ​បាន​កែសម្រួល​ជា​ «ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចែក​ជា​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់»។

មាត្រា​១៤៦​ថ្មី ត្រូវ​បាន​កែ​សម្រួល​ជា «រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ត្រូវ​គ្រប់​គ្រង​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​រៀបចំ​អង្គការ»។

រាជរដ្ឋាភិបាល​សង្ឃឹម​ថា​ ការ​ធ្វើ​វិសោធនកម្ម​ខាង​លើ​នេះ​ នឹង​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​កែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ តាម​គោល​នយោបាយ​វិមជ្ឈការ​ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​រដ្ឋបាល​ក្រោម​ជាតិ​ទាំង​នេះ​សំដៅ​លើក​កម្ពស់​ការ​ផ្ដល់​សេវាកម្ម​ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​និរន្តរភាព។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ ស្ដី​ពី​វិសោធនកម្ម​មាត្រា​១៤៥​ថ្មី និង​មាត្រា​១៤៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ក៏​ប៉ុន្តែ​លោក​ចង់​ឱ្យ​មាន​ការ​ជជែក​ឱ្យ​បាន​ទូលាយ​លើ​បញ្ហា​នេះ​ ហើយ​បាន​បង្ហាញ​បំណង​ចង់​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សភា​ថ្នាក់​ខេត្ត ឬ​ក្រុង​ជា​លក្ខណៈ​សកល។

សម្ដេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ថា​ ទាក់​ទិន​ទៅ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ​ ហើយ​អ្វី​ដែល​សុំ​កែ​នៅ​ទី​នេះ​ វា​គ្រាន់​តែ​ជា​ការ​កែ​ពាក្យពេចន៍​ ឱ្យ​វា​សមស្រប​តាម​សភាព​ការណ៍​រីកចម្រើន​របស់​ប្រទេស​ជាតិ។​ ចំណែក​ខ្លឹមសារ​នៃ​ច្បាប់​ដែល​ត្រូវ​ធ្វើ​សម្រាប់​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​នោះ​ យើង​នឹង​ពិភាក្សា​លម្អិត​ នៅ​ពេល​ច្បាប់​នោះ​មក​ដល់​រដ្ឋ​សភា​នៅ​ពេល​ក្រោយ។

សម្ដេច​តេជោ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ នេះ​អាច​ចាត់​ទុក​ថា​ជា​ដំណាក់​កាល​ដ៏​មាន​សារ​សំខាន់​នៃ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​​តែ​ម្ដង​ ដែល​មាន​ចរិត​ជា​ការ​ផ្ទេរ​អំណាច​កាន់​តែ​ធំ​ទៅកាន់​មូលដ្ឋាន​ ដែល​ហៅ​ថា​វិមជ្ឈការ​ និង​វិសហមជ្ឈការ។​ សម្ដេច​បាន​បន្ត​ថា​ តាម​រយៈ​នោះ​យើង​សង្ឃឹម​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នឹង​មាន​ការ​កើន​ឡើង​សម្រាប់​ការ​បោះ​ឆ្នោត​ ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ​ ដែល​មាន​ការ​បោះ​ឆ្នោត​ បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ថ្នាក់​ខេត្ត​ ក្រុង​ រាជធានី​ ស្រុក​ ខណ្ឌ​ គឺ​សុទ្ធ​តែ​ជា​ការ​បង្ហាញ​ការ​ជឿន​លឿន​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ និង​ដំណើរ​ការ​វិមជ្ឈការ​ និង​វិសហមជ្ឈការ។

ចំណែក​ឯ​គណបក្ស​នរោត្ដម​រណឫទ្ធិ​បាន​ជំទាស់​ដាច់​ខាត​ចំពោះ​គម្រោង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៤៥​ និង​១៤៦​ ឈាន​ទៅ​រក​ការ​អនុម័ត​ច្បាប់​អង្គការ​មួយ​ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ស្រុក​ខណ្ឌ​ និង​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​តាម​លក្ខណៈ​អសកល​ ដោយ​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឱ្យ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ជា​អ្នក​បោះ​ឆ្នោត​នោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថ្ងៃ​១៥​មករា​ គណបក្ស​នរោត្ដម​រណឫទ្ធិ​បាន​និយាយ​ថា​ យើង​យល់​ឃើញ​ថា​ ការ​ប្រើប្រាស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ ខណ្ឌ​ និង​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ គឺ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ ហើយ​មិន​សម​ស្រប​តាម​គោលការណ៍​រដ្ឋបាល​ទៀត​ផង។​ យើង​សូម​​លើក​​ជា​សំណូម​ពរ​ថា​ ប្រសិន​បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស្រុក-ខណ្ឌ​ និង​ក្រុមប្រឹក្សា​ ខេត្ត-ក្រុង​ តើ​ឋានានុក្រម​ដឹកនាំ​រដ្ឋបាល​មូលដ្ឋាន​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ដូចម្ដេច​ ព្រោះ​តាម​ធម្មតា​រដ្ឋបាល​ខេត្ត​ក្រុង​ គ្រប់គ្រង​រដ្ឋបាល​ស្រុក​ ខណ្ឌ​ ហើយ​រដ្ឋបាល​ស្រុក​ ខណ្ឌ​ គ្រប់គ្រង​រដ្ឋបាល​ឃុំ​ សង្កាត់។ បច្ចុប្បន្ន​នេះ​ផ្អែក​តាម​ច្បាប់​ជា​ធរមាន​ សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់។

គណបក្ស​នរោត្ដម រណឫទ្ធិ​ គាំ​ទ្រ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ ខណ្ឌ​ និង​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​តែ​ធ្វើ​ជា​លក្ខណៈ​សកល​ ដោយ​មាន​ការ​ចូលរួម​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ទូទៅ។​ យើង​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ជប៉ុន​ និង​ដៃ​គូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ ដែល​បាន​ផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ ខណ្ឌ​ និង​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ តាមរយៈ​សិក្ខាសាលា​នៅ​ក្រុង​ព្រះសីហនុ​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០៧​ កន្លង​ទៅ​នេះ​ មេត្តា​ពិនិត្យ​អំពី​ផល​ប៉ះពាល់​នៃ​ដំណើរ​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រោះ​ថា​ការ​បោះឆ្នោត​អសកល​ ដោយ​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ជា​តួអង្គ​តែ​មួយ​គត់​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ស្រុក​ ខណ្ឌ​ និង​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ គឺ​ជា​ការ​រំលោភ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ជា​សារវន្ត។ ការ​បោះឆ្នោត​បែបនេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រជាធិបតេយ្យ​ស៊ី​ត្រួត​គ្នា៕​ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៩០​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤៦​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ហ៊្វុនស៊ិនប៉ិច​ត្រូវ​ស្វះស្វែង​រក​ការ​គាំទ្រ​ដើម្បី​ចូលរួម​ក្នុង​រដ្ឋាភិបាល​ចំរុះ
  • អតីត​កម្មាភិបាល​ថ្នាក់​កណ្ដាល​ខ្មែរ​ក្រហម​ក្រុងប៉ៃលិន​ចោមរោម​សួរ​សហចៅក្រម​សាលាក្ដី
  • អ្នក​ភ្នំពេញ​ព្រួយ​បារម្ភ​អង្ករ​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់ទៅៗ

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៩​ លេខ​ ៥៤៧​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ករណី​ ញ៉ឹក កោសល្យវិទ្យា​ លួច​ជាតិ​ បញ្ជាក់​ថា​ រដ្ឋាភិបាល​មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៩២​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • លោក​សម រង្ស៊ី​ ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​លក្ខណៈ​សកល​ និង​ឯកត្តនាម
  • ហ៊ុន សែន​ ប្រាប់​មេដឹកនាំ​ហ៊្វុនស៊ិនប៉ិច​ប្រឹង​ឲ្យ​បាន​មួយ​កៅអី​ ដើម្បី​ធ្វើ​ដៃ​គូ​ក្រោយ​ការ​បោះឆ្នោត​២០០៨

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៤៦​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • អាជីវករ​លក់​កាសែត​ក្នុង​រាជធានី​ភ្នំពេញ​ប្រកាស​ធ្វើ​កូដកម្ម​មិន​លក់​កាសែត​រយៈពេល​២​ថ្ងៃ​ជា​ការ​តវ៉ា​នឹង​អាជ្ញាធរ​រុះរើ​តូប​នៅ​មុខ​បុរីកីឡា
  • អង្គការ​ស្បៀង​អាហារ​ពិភពលោក​ទទួល​ជំនួយ​ជប៉ុន​ជួយ​សិស្ស​ដែល​អត់ឃ្លាន​និង​ក្រីក្រ​នៅ​កម្ពុជា

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៥​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • អាជ្ញាធរ​យួន​លួច​ចូល​បោះ​បង្គោល​ព្រំដែន​លើ​តំបន់​ស​ក្នុង​ឃុំ​ដូង​ ស្រុក​រមាសហែក​យ៉ាង​គឃ្លើន
  • នៅ​កម្ពុជា​ក្រោម​យួន​ប្លន់​ដី​ខ្មែរ​ក្រោម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមហ៊ុន​យួន​ប្លន់​ដី​ខ្មែរ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៩០​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • រដ្ឋ​សភា​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ច្បាប់​បោះ​ឆ្នោត​ខេត្ត​និង​ស្រុក
  • នាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​ខំប្រឹង​បើ​ចង់​រក្សា​ភាព​ជា​ដៃគូ​នៅ​ក្រោយ​ការ​បោះឆ្នោត​២០០៨

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៦០១​ ថ្ងៃ​ ពុធ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • តៃវ៉ាន់​សោកស្ដាយ​ចំពោះ​កម្ពុជា​មិន​ឲ្យ​បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ១៥​ មករា​​ ២០០៨៖​​ ខឹង​អ្នក​ផ្សេង​រំលោភ​យក​ដីធ្លី​មក​ចង​កំហឹង​នឹង​លោក​តំណាងរាស្ត្រ​ជិន គឹមស្រេង​ទៅ​វិញ

Posted on Tuesday, 15 January 2008. Filed under: សប្ដាហ៍ទី ៤៨១ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨១

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​ទំនង​ជា​មាន​វិបត្តិ​ផ្លូវ​ចិត្ត​បាន​ស្ទុះ​ទៅ​វាយ​សំពង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​មួយ​រូប​បណ្ដាល​ឲ្យ​មាន​របួស​ជា​ទម្ងន់។​ ជាមួយ​គ្នា​នេះ​បុរស​នេះ​បាន​យក​រថយន្ត​របស់​អ្នក​តំណាងរាស្ត្រ​រងគ្រោះ​បើក​បំបុក​ទ្វារ​របង​ បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​ទៀត​ផង។

រឿង​ហេតុនេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣​ខែ​មករា​ នៅ​មុខ​ផ្ទះ​លេខ​១៧​ ផ្លូវ​លេខ​៧១​ សង្កាត់​បឹងកេងកង​១​ ខណ្ឌ​ចំការមន។​ ខណៈ​ពេល​ត្រូវ​ប៉ូលិស​ ឃាត់​ខ្លួន​ជន​បង្ក​ហេតុ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​ ប៉ុន្តែ​ប៉ូលិស​ជួយ​ទាន់។

ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ផ្ទះ​កើត​ហេតុ​ខាង​លើ​ជា​របស់​លោក​ជិន គឹមស្រេង​ អាយុ​៧០​ឆ្នាំ​ ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់​ចាម។​ ផ្ទះ​នោះ​លោក​ជិន គឹមស្រេង​បាន​ជួល​ឲ្យ​បារាំង​បើក​ហាង​ផឹកស៊ី​ពាក់​កណ្ដាល។​ រីឯ​ពាក់​កណ្ដាល​ទៀត​លោក​ជិន គឹមស្រេង​ទុក​សម្រាប់​រស់នៅ។​ ចំពោះ​ជន​បង្ក​វិញ​ឈ្មោះ​រស់ សុវណ្ណ​ អាយុ​២៨​ឆ្នាំ​ ជា​បុគ្គលិក​សន្តិសុខ​ឯកជន​ប្រូតិច​ មាន​ទីលំនៅ​ឯ​ភូមិ​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌ​មានជ័យ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចាត់តាំង​មក​យាម​ការពារ​នៅ​ផ្ទះ​លោក​ជិន គឹមស្រេង។

រស់ សុវណ្ណ​ ហាក់​ពុំ​មាន​តក់ស្លុត​អ្វី​ចំពោះ​ទង្វើ​របស់​ខ្លួន​ឡើយ។​ សាក្សី​ក៏​ដូច​ប៉ូលិស​ និយាយ​ថា​ រស់ សុវណ្ណ​ បាន​ប្រព្រឹត្ត​ដូច​មនុស្ស​ឆ្កួត។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ បើ​តាម​អ្វី​ដែល​រស់ សុវណ្ណ​ បាន​បញ្ជាក់​នោះ​គឺ​សកម្មភាព​របស់​ខ្លួន​មាន​ការ​គិត​ទុក​ជា​មុន។​ រស់ សុវណ្ណ​និយាយ​ថា​ ខ្លួន​មាន​គំនុំ​ជាមួយ​លោក​អ្នក​ធំ​បន្ទាប់​ពី​ដី​របស់​ខ្លួន​នៅ​ភូមិ​ឫស្សី​ស្រស់​ត្រូវ​អស់លោក​អ្នកធំ​រំលោភ​យក។​ បញ្ហា​ដីធ្លី​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​ពុំ​បាន​រៀបអាពាហ៍ពិពាហ៍។​ ម្ដាយ​ប្រាប់​ថា​ ទាល់​តែ​លក់​ដី​នោះ​ទើប​មាន​ប្រាក់​រៀបចំ​ការ​ប្រពន្ធ​ឲ្យ​បាន។​ តាំង​ពី​ពេល​នោះ​មក​ខ្លួន​ហាក់​មាន​គំនុំ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ធំ​ ដោយ​មិន​ថា​អ្នក​ធំ​មួយ​ណា​ឡើយ។​ រហូត​ដល់​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ប្រូតិច​បញ្ជូន​ខ្លួន​ ទៅ​យាម​ការពារ​ផ្ទះ​លោក​ធំ​ដើម្បី​រក​ឱកាស​សងសឹក។​ ក្រោយ​មក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ប្រូតិច​បាន​បញ្ជូន​រស់ សុវណ្ណ​ឲ្យ​ទៅ​យាម​ការពារ​ផ្ទះ​លោក​ ជិន គឹមស្រេង​ ដែល​ជួល​ឲ្យ​បារាំង​បើក​ហាង​ផឹកស៊ី។

រស់ សុវណ្ណ​បន្ត​ថា​ យប់​នោះ​ខ្លួន​បាន​ឃើញ​លោក​ជិន គឹមស្រេង​បើក​រថយន្ត​ LEXUS​ មក​ឈប់​មុខ​ផ្ទះ​ ហើយ​ចុះ​មក​បើក​ទ្វារ​របង​ ខ្លួន​ក៏​យក​បំពង់​ទីប​សំពង​ទៅ​លើ​លោក​ជិន គឹមស្រេង​ជា​ច្រើន​បំពង់​ទីប​បណ្ដាល​ឲ្យ​គាត់​បែក​ក្បាល​ហូរ​ឈាម​សន្លប់​នៅ​នឹង​កន្លែង។​ បន្ទាប់​មក​ខ្លួន​ក៏​ឡើង​បើក​រថយន្ត​របស់​លោក​ជិន គឹមស្រេង​បំបុក​ទ្វារ​របង​បំផ្លាញ​ចោល​បន្ថែម​ទៀត។

រស់ សុវណ្ណ​ អះអាង​ថា​ខ្លួន​ពុំ​មាន​គំនុំ​អ្វី​ជាមួយ​លោក​ជិន គឹមស្រេង​កន្លង​មក​នោះ​ទេ។

ប៉ូលិស​និយាយ​ថា​ រស់ សុវណ្ណ​ពុំ​បាន​រត់​ទៅ​ណា​ទេ។​ ពេល​ឮ​សំឡេង​រថយន្ត​បុក​របង​ទ្វារ​យ៉ាង​ខ្លាំង​នោះ​សន្តិសុខ​ឯកជន​នៅ​ក្បែរ​នោះ​បាន​ចេញ​មក​ជួយ​ ទើប​ដឹង​ថា​រស់ សុវណ្ណ​បង្ក​បញ្ហា​ រួច​ក៏​ហៅ​ប៉ូលិស​មក​ចាប់​ឃាត់​ខ្លួន​រស់ សុវណ្ណ​ តែ​ម្ដង។​ ចំណែក​ជន​រងគ្រោះ​ជិន គឹមស្រេង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ដែល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មករា​នេះ​លោក​នៅ​ពុំ​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ។

នៅ​ឯ​បន្ទប់​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ខណ្ឌ​ចំការមន​ រស់ សុវណ្ណ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ចំនួន​២​ -​ ៣​លើក​រហូត​ដល់​ចរន្ត​អគ្គិសនី​បាន​ផ្ដាច់​ទៀត​ផង។​ ប៉ូលិស​បញ្ជាក់​ថា​ រស់ សុវណ្ណ​ដំបូង​បាន​យក​ខ្នើយ​មក​ហែក​ជា​ចម្រៀកៗ​រួច​យក​ទៅ​ចង​នឹង​ទ្វារ​ដែក​ដើម្បី​សម្លាប់​ខ្លួន​ តែ​កំណាត់​ផុយ​ទើប​ធ្វើ​ឲ្យ​រស់ សុវណ្ណ​ចង​ក​ធ្វើ​អត្តឃាត​មិន​ស្លាប់។

បន្ទាប់​មក​ទៀត​រស់ សុវណ្ណ​បាន​ទាញ​ខ្សែ​ភ្លើង​ដែល​កំពុង​មាន​ចរន្ត​មក​ទាក់​ក​សម្លាប់​ខ្លួន​ ទៀត​តែ​ត្រូវ​ប៉ូលិស​ជួយ​ទាន់។​ ប៉ូលិស​និយាយ​ថា​ ពេញ​មួយ​យប់​ប៉ូលិស​ប្ដូរ​វេន​គ្នា​ការពារ​រស់ សុវណ្ណ​ ដោយ​ពុំ​បាន​សម្រាក​ឡើយ។

នៅយៀប​ អាយុ​៥៤​ឆ្នាំ​ ត្រូវ​ជា​ម្ដាយ​របស់​រស់ សុវណ្ណ​បញ្ជាក់​ថា​កូន​ប្រុស​គាត់​មាន​អារម្មណ៍​ពុំ​ល្អ​បន្ទាប់​ពី​គាត់​មិន​ព្រម​ការ​ប្រពន្ធ​ឲ្យ។​ ព្រោះ​បញ្ហា​ដីធ្លី​ដោះស្រាយ​មិន​ទាន់​ចប់។​ អ្នក​ស្រី​បន្ត​ថា​ គាត់​មាន​ដី​១៥​ម៉ែត្រ​គុណ​នឹង​២០០​ម៉ែត្រ​នៅ​ភូមិ​ឫស្សី​ស្រស់។​ បច្ចុប្បន្ន​នៅ​សល់​ត្រឹម​តែ​១៥​ម៉ែត្រ​គុណ​៤០​ម៉ែត្រ​ប៉ុណ្ណោះ​ ដោយ​សល់​ប៉ុន្មាន​ទៀត​ត្រូវ​គេ​រំលោភ​យក។​ ដី​គាត់​នោះ​ត្រូវ​បាន​មេភូមិ​ឈ្មោះ​ឃ្លោក ឌុល​ ខ្ចី​ធ្វើ​ជា​ស្នាក់ការ​ភូមិ​ ហើយ​មេភូមិ​មក​ក្រោយ​លក់​ដី​នោះ​ទៅ​ឲ្យ​គេ​បាត់។​ គាត់​បាន​ប្ដឹង​ទៅ​តុលាការ​នា​ឆ្នាំ​១៩៩៤​ដែល​រហូត​មក​ទល់​ពេល​នេះ​ពុំ​មាន​នរណា​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ឡើយ៕​ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៩​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤៥​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ឧកញ៉ា​ម្នាក់​ហ៊ាន​ព័ទ្ធ​ដី​ភ្នំ​យក​ធ្វើ​កម្មសិទ្ធិ​៧០០០​ហិកតា
  • អារ៉ាប៊ី​សាអ៊ូឌីត​កាត់​ក្បាល​ស្ត្រី​អ្នក​បំរើ​សញ្ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៩១​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ហ៊ុន សែន​ ព្រមាន​ហ៊្វុនស៊ិនប៉ិច​កុំ​ឲ្យ​ចាត់ទុក​អ្នក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​ ថា​ជា​ជន​ក្បត់

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៤៥​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • បន្ទប់​ពិសោធន៍​កុំព្យូទ័រ​ត្រូវ​បាន​ដាក់​ដើម្បី​សិក្សា​ពី​របៀប​ប្រើប្រាស់​តាម​សាលា
  • ក្រសួង​មហាផ្ទៃ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ដែល​មាន​ប្រធាន​ជា​កូន​ប្រុស​អតីត​សេនាប្រមុខ​លន់ ណុល

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៤​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • លោក​សម រង្ស៊ី​ រិះគន់​ថា​ បោះពុម្ព​លុយ​សម្រាប់​ទិញ​សន្លឹក​ឆ្នោត​ធ្វើ​ឲ្យ​ប្រាក់​រៀល​ចុះ​ថោក
  • យួន​ព្រម​ដោះលែង​ ទឹម សាខន​ ពី​ពន្ធនាគារ​បើ​មិន​វិល​មក​ស្រុក​ខ្មែរ​វិញ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៩​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ខឹង​អ្នក​ផ្សេង​រំលោភ​យក​ដីធ្លី​មក​ចង​កំហឹង​នឹង​លោក​តំណាងរាស្ត្រ​ជិន គឹមស្រេង​ទៅ​វិញ
  • ថៃ​ពិចារណា​ផ្ដល់​ប្រាក់​កម្ចី​៤១​លាន​ដុល្លារ​ដល់​កម្ពុជា

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ១៤​ មករា​​ ២០០៨៖​​ ស្ថាប័ន​រដ្ឋាភិបាល​នីមួយៗ​គួរ​ពិនិត្យ​មើល​វើបសាយ​របស់​ខ្លួន​ឡើង​វិញ​ផង

Posted on Monday, 14 January 2008. Filed under: សប្ដាហ៍ទី ៤៨១ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨១

ភ្នំពេញ​ ៖​ បណ្ដា​ស្ថាប័ន​ក្រសួង​របស់​រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​បណ្ដាញ​វើបសាយ​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដែល​សិក្សា​ស្រាវជ្រាវ​ និង​ចង់​ស្វែងយល់​ពី​ប្រទេស​កម្ពុជា។

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​ មាន​និស្សិត​មួយ​ក្រុម​បាន​ពិភាក្សា​គ្នា​អំពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ក្នុង​ជំនួប​សិក្សា​មួយ​នៅ​ក្នុង​ទីធ្លា​នៃ​សកលវិទ្យាល័យ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បំពេញ​កិច្ចការ​យក​ទៅ​ឲ្យ​សាស្ត្រាចារ្យ​របស់​ពួក​គេ​ ប៉ុន្តែ​អ្វី​ដែល​រស្មី​កម្ពុជា​បាន​ចាប់​អារម្មណ៍​នោះ​ គឺ​ការ​រអ៊ូរទាំ​ពី​កង្វះខាត​ឯកសារ​នៅ​ក្នុង​បណ្ដា​វើបសាយ​ក្រសួង​របស់​រដ្ឋាភិបាល​កម្ពុជា។

ពួក​គេ​បាន​រអ៊ូរទាំ​ថា​ បណ្ដា​វើបសាយ​របស់​បណ្ដា​ក្រសួង​ស្ទើរ​តែ​ទាំង​អស់​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​សម្រាប់​បម្រើ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ឡើយ​ ហើយ​ព័ត៌មាន​ទាំង​នោះ​ទៀត​សោត​ គឺ​ភាគច្រើន​ជា​ព័ត៌មាន​ដែល​មិន​ទាន់​សភាពការណ៍​ទៅ​ទៀត។

ពួក​គេ​ទាំងអស់​នោះ​មិន​ហ៊ាន​ផ្ដល់​នូវ​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា​ឡើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​នេះ​ រស្មី​កម្ពុជា​បាន​ព្យាយាម​បើក​វើបសាយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​មាន​អាសយដ្ឋាន​ http: //www.Pressocm.gov.kh/។​ នៅ​ពេល​បើក​ភ្លាម​អ្វី​ដែល​ពួក​គេ​បាន​អះអាង​ហាក់​ដូចជា​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ។​ វើបសាយ​នោះ​ត្រូវ​បាន​គេ​សរសេរ​ជា​អក្សរ​ខ្មែរ​យ៉ាង​មាន​របៀប​រៀបរយ​ មាន​ឯកសារ​ជា​ច្រើន​ ថ្វី​បើ​ទំព័រ​ព័ត៌មាន​មិន​សូវ​សម្បូរ​ក៏​ពិត​មែន​ ហើយ​ជា​ទូទៅ​គេ​បាន​ព្យាយាម​ធ្វើ​វា​ឲ្យ​ថ្មី​ ទាន់​ពេល។​ រស្មី​កម្ពុជា​ព្យាយាម​បើក​មួយ​ដំណាក់​ទៅ​មួយដំណាក់ៗ​ចាប់​ពី​ទំព័រ​ដើម​រហូត​ដល់​ទៅ​កន្លែង​មួយ​ដែល​គេ​ដាក់​ថា​ «ក្រសួង​នានា»។​ នៅ​ពេល​ដែល​ចុច​ទៅ​ស្រាប់​តែ​ចេញ​ឈ្មោះ​ក្រសួង​ចំនួន​២៦​រដ្ឋលេខាធិការដ្ឋាន​ចំនួន​២​ និង​ឈ្មោះ​មួយ​ទៀត​គឺ​សាលាក្រុង​ភ្នំពេញ។​ នៅ​ត្រង់​ចំណុច​នេះ​ អ្នក​យក​ព័ត៌មាន​រស្មី​កម្ពុជា​បាន​ព្យាយាម​ចំណាយ​ពេល​វេលា​តាំងតែ​ពី​ដើម​សប្ដាហ៍​រហូត​ដល់​ចុង​សប្ដាហ៍​ដើម្បី​ចុច​ទៅ​លើ​ឈ្មោះ​ក្រសួង​នីមួយៗ​នោះ​ម្ដង​មួយ​ចំណុចៗ​ ហើយ​បាន​ឃើញ​ថា​ ក្រសួង​ទាំងអស់​របស់​រដ្ឋាភិបាល​កម្ពុជា​សុទ្ធតែ​មាន​វើបសាយ​ផ្ទាល់​ទាំងអស់​ ហើយ​វើបសាយ​ទាំងនោះ​ភាគច្រើន​បាន​ត្រូវ​គេ​រៀបចំ​មិន​ចាញ់​វើបសាយ​របស់​បណ្ដា​ក្រសួង​មន្ទីរ​របស់​ប្រទេស​ជិតខាង​នានា​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​ ភាគ​ច្រើន​បណ្ដា​វើបសាយ​ទាំងនោះ​ស្ទើរ​តែ​មិន​មាន​អ្វី​ដែល​ថ្មី​ទាល់​តែ​សោះ​ ហើយ​មាន​ក្រសួង​ខ្លះ​ទើប​តែ​ប្រមូល​ព័ត៌មាន​ដាក់​បាន​ដល់​ត្រឹម​តែ​ឆ្នាំ​២០០៥​ប៉ុណ្ណោះ​ខណៈ​ដែល​មក​ដល់​ពេល​នេះ​ពិភពលោក​បាន​វិល​មក​ដល់​ឆ្នាំ​២០០៨​ទៅ​ហើយ​នោះ។

រស្មី​កម្ពុជា​មិន​អាច​ទាក់ទង​អ្នក​ដែល​សរសេរ​វើបសាយ​របស់​បណ្ដា​ក្រសួង​ទាំងនោះ​បាន​ឡើយ​ ប៉ុន្តែ​លោក​ភូ លីវុឌ្ឍ​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​ និង​ទូរគមនាគមន៍​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា​ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​បំផុត​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ ប៉ុន្តែ​ការ​រៀបចំ​វើបសាយ​របស់​ក្រសួង​នានា​នោះ​ គឺ​ជា​កិច្ចការ​របស់​ក្រសួង​សាមី។

លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១១​ ខែ​មករា​ កន្លង​ទៅ​នេះ​ថា​«នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​គឺ​ជា​ការ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​មួយ​ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​នេះ​គឺ​វា​តែងតែ​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ច្រើន»។

លោក​បាន​បន្ត​ទៀត​ថា​ ដោយ​មើល​ឃើញ​ពី​សារសំខាន់​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​អាជ្ញាធរ​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​ និង​ទូរគមនាគមន៍​ជាតិ​ឡើង​នៅ​ឆ្នាំ​២០០០​មក​ម្ល៉េះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​បណ្ដុះបណ្ដាល​មន្ត្រី​រាជការ​ និង​សាធារណជន​ប្រមាណ​ជា​៦.០០០​នាក់​ ចំណែក​ឯ​ការ​រៀបចំ​វើបសាយ​នោះ​គឺ​បាន​ប្រមាណ​ជា​ជាង​៣០​នាក់។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​៨​ឆ្នាំ​ហើយ​ ប៉ុន្តែ​ក្រឡេក​មើល​វើបសាយ​របស់​ក្រសួង​នានា​ ហាក់​ដូចជា​នៅ​ខ្វះ​ព័ត៌មាន​ច្រើន។

លោក​លីវុឌ្ឍ​ បាន​បញ្ជាក់​ថា​ជា​ធម្មតា​នោះ​ទេ​ ការ​អភិវឌ្ឍន៍​វា​តែង​តែ​ខ្វះ​ចន្លោះ​ តែ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​បំផុត​ ហើយ​ចំពោះ​ការ​សរសេរ​វើបសាយ​របស់​ក្រសួង​នានា​នោះ​អាជ្ញាធរ​មិន​មាន​សិទ្ធិ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា​ «វើបសាយ​របស់​ក្រសួង​ណា​ ក្រសួង​នោះ​គឺ​ជា​អ្នក​ដែល​ត្រូវ​ស្វែងរក​ព័ត៌មាន​ឲ្យ​ វា​ថ្មី​ (Update)​ មិនមែន​អាជ្ញាធរ​ទេ។​ សាមី​ក្រសួង​ជា​អ្នក​ក្ដាប់​ព័ត៌មាន»។

លោក​អេង ឆៃអ៊ាង​ សមាជិក​សភា​បាន​និយាយ​ថា​ វើបសាយ​គឺ​ជា​បណ្ណាល័យ​ឬ​ជា​បណ្ណាគារ​ ដូច្នេះ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុកដាក់​លើ​ការ​រៀបចំ​វើបសាយ​នេះ​ឲ្យ​បាន​ល្អ​ ស្វែងរក​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ពីព្រោះ​វា​គឺ​ជា​ឃ្លាំង​ឯកសារ​មួយ​ដែល​ជួយ​សម្រួល​ដល់​អ្នក​ដែល​សិក្សា​ស្រាវជ្រាវ​ និង​ស្វែងយល់​ពី​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា​ «ក្រសួង​នានា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​កែ​កុន​វើបសាយ​របស់​ខ្លួន»។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​កំពុង​តែ​ធ្វើការ​លើ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​នោះ​ បាន​ប្រាប់​រស្មី​កម្ពុជា​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ កង្វះ​ខាត​ព័ត៌មាន​នៅ​ក្នុង​វើបសាយ​នោះ​វា​ជា​ចំណុច​ខ្វះខាត​មួយ​ដែល​ក្រសួង​នានា​ គួរ​តែ​បំពេញ។

លោក​បាន​បញ្ជាក់​ថា​ «រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​លើ​ចំណុច​ខ្វះខាត​នោះ​ ដើម្បី​ឲ្យ​អ្នក​ស្រាវជ្រាវ​ចំណេញ​ពេល​វេលា»។

លោក​បាន​បន្ត​ទៀត​ថា​ ដោយ​សារ​តែ​មន្ត្រី​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​មិន​ទាន់​យល់​ដឹង​ ទើប​ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ចាត់​ទុក​កិច្ច​ការ​ប្រមូល​ព័ត៌មាន​នោះ​ គឺ​ជា​កិច្ចការ​អាទិភាព​របស់​ពួក​គេ​ នៅ​ក្នុង​ខណៈ​ដែល​នៅ​ប្រទេស​គេ​កំពុង​តែ​យក​ចិត្ត​ទុកដាក់​មែនទែន។

លោក​លីវុឌ្ឍ​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​វើបសាយ​ គឺ​ជា​ឆន្ទៈ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ៕​ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៨​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៣​ -​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ២៧​ ថ្ងៃ​ ចន្ទ​ -​ អង្គារ​ ទី​ ១៤​ -​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • កឹម សុខា៖​ ជោគជ័យ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​គឺ​ប្លន់​យក​ដី​រាស្ត្រ​ -​ ពុករលួយ​ និង​យួន​ចូល​នៅ​ស្រុក​ខ្មែរ
  • ទំនិញ​ -​ សាំង​ឡើង​ថ្លៃ​មក​ពី​ការ​ពុករលួយ​និង​គ្រប់គ្រង​សេដ្ឋកិច្ច​តែ​គ្រួសារ​មន្ត្រី​គណបក្ស​កាន់​អំណាច
  • ពលរដ្ឋ​ខ្មែរ​ចង់​បាន​ប្រេង​សាំង​និង​ទំនិញ​ចុះ​ថ្លៃ​កុំ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន
  • ភ្នាក់ងារ​ក្រុមហ៊ុន​CLS​ ដើរ​បោក​យក​លុយ​ពី​ពលរដ្ឋ​ម្នាក់​៤.៥០០​ដុល្លារ​ជា​ថ្នូរ​បាន​ទៅ​ធ្វើការ​នៅ​កូរ៉េ

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤៤​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៣​ -​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សង្ឃឹម​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៩​ លេខ​ ៥៤៦​ ថ្ងៃ​ ចន្ទ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ហ៊ុន សែន​ ដឹកនាំ​ប្រទេស​រីកចំរើន​បនល្បែង​រីក​ដូច​ផ្សិត​បរទេស​សប្បាយ​មក​កើប​លុយ​ពី​ស្រុក​ខ្មែរ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ
  • មេ​លួច​ជាតិ​ ញ៉ឹក កោសល្យវិទ្យា​ ត្រៀម​ស៊ី​លុយ​ពី​ TC​ ក្នុង​គំរោង​ជាង​២​លាន​ដុល្លារ​តាម​រយៈ​ក្រុមហ៊ុន​ PCP​ ទៀត​ហើយ
  • របាយការណ៍​អង្គការ​លីកាដូ​ឆ្នាំ​២០០៧​ថា​ជម្លោះ​ដីធ្លី​មាន​បាញ់​សម្លាប់​ចាប់​ដាក់​គុក​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០០៦

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៣​ ថ្ងៃ​ ចន្ទ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • សម រង្ស៊ី៖​ កំណើន​អតិផរណា​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​ពុករលួយ​និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ផ្ដាច់​មុខ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៨​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៣​ -​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ស្ថាប័ន​រដ្ឋាភិបាល​នីមួយៗ​គួរ​ពិនិត្យ​មើល​វើបសាយ​របស់​ខ្លួន​ឡើង​វិញ​ផង
  • កម្ពុជា​មិន​រើស​អើង​លើ​បញ្ហា​ស្មូម​កូន​សម្រាប់​ជនជាតិ​បារាំង
  • គណបក្ស​ប្រជាជន​ឆ្ពោះ​ទៅ​រក​ជ័យជំនះ​ប៉ុន្តែ​មិនមែន​ស្ថិត​លើ​ផ្លូវ​ដ៏​រលោង​ស្រិល

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២២៨​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៣​ -​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ប្រទេស​ចិន​ប្រញាប់​ប្រញាល់​ចុះ​ស្រាវជ្រាវ​រក​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​នៃ​ប្រទេស​កម្ពុជា

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៩៩​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៣​ -​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • សុន ឆ័យ​ថា​គណបក្ស​សម រង្ស៊ី​ ឈ្នះ​ឆ្នោត​នឹង​យក​ផ្លូវ​ជាតិ​លេខ​៤​ជូន​ប្រជាពលរដ្ឋ

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សៅរ៍​ ទី​ ១២​ មករា​​ ២០០៨៖​​ ចំណូល​ពី​ប្រាសាទ​អង្គរវត្ត​ជាង​៦០​លាន​ដុល្លារ​រដ្ឋ​ទទួល​បាន​ថវិកា​មិន​ដល់​១០​លាន​ដុល្លារ​ផង!

Posted on Saturday, 12 January 2008. Filed under: សប្ដាហ៍ទី ៤៨០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨០

សមាជិក​សភា​សុន ឆ័យ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​ពិនិត្យ​ពិចារណា​ឡើង​វិញ​ ចំពោះ​ការ​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​ ទៅ​លើ​ប្រាសាទ​អង្គរវត្ត​ របស់​ក្រុមហ៊ុន​សូគីម៉ិច។​ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ ផ្ញើ​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០០៨​ លោក​សុន ឆ័យ​រំលឹក​ថា​ ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា​សុខ គង់​ គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត​ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ ក្នុង​១ឆ្នាំៗ​មិន​តិច​ជាង​៥០​លាន​ដុល្លារ​នោះ​ទេ។

គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​ ២០០៧​នេះ​ ចំណូល​បាន​មក​ពី​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ ប្រាសាទ​អង្គរវត្ត​ទទួល​បាន​ទឹកប្រាក់​ប្រមាណ​ ៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​បាន​ម៉ៅ​ប្រាសាទ​អង្គរវត្ត​ ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ សុខ គង់​ គ្រប់គ្រង​ដែល​ក្នុង​១​ឆ្នាំ​ រដ្ឋ​យក​លុយ​ពី​ក្រុមហ៊ុន​តែ​ ១០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។​ ដូច្នេះ​ឃើញ​ថា​ ប្រាសាទ​អង្គរវត្ត​ជា​កេរតំណែល​របស់​ខ្មែរ​នេះ​ បាន​ផ្ដល់​ភាព​ចំណេញ​ឲ្យ​ក្រុមហ៊ុន​សុខ គង់​ យ៉ាង​ងាយៗ​ក្នុង​១​ឆ្នាំ​មិន​តិច​ជាង​៥០​លាន​ដុល្លារ​នោះ​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​លោក​ សុន ឆ័យ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឆាប់​ពិនិត្យ​ កិច្ច​កុងត្រា​ដែល​បាន​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​ ប្រាសាទ​អង្គរវត្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​សូគីម៉ិច​ នោះ​ឡើង​វិញ។​ បើ​មិន​ដូច្នោះ​ទេ​ រដ្ឋាភិបាល​នឹង​បន្ត​ខាតបង់​ ខណៈ​ដែល​ខាង​ក្រុមហ៊ុន​ មិន​បាន​ធ្វើ​អ្វី​សោះ​នៅ​ក្នុង​ការ​ការពារ​ ឬ​ថែរក្សា​ប្រាសាទ​អង្គរវត្ត​នេះ។​ មានន័យ​ថា​ ក្រុមហ៊ុន​សូគីម៉ិច​របស់​ឧកញ៉ា​សុខ គង់​ ដេក​ចាំ​តែ​ចំណេញ​ងាយៗ​ស្រួលៗ​ពី​កេរតំណែល​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​គ្រប់ៗ​គ្នា។

បើ​តាម​លោក​សុន ឆ័យ​ បាន​អះអាង​ថា​ វា​គឺ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ ត្រូវ​គិត​គូរ​ឡើង​វិញ​អំពី​ការ​ផ្ដល់​សិទ្ធិ​នេះ​ ហើយ​ផ្ទុយ​ទៅ​វិញ​គួរ​តែ​មាន​ការ​ដាក់​ដេញ​ថ្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​ មិន​មែន​ស្ងាត់ៗ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សុខ គង់​ យ៉ាង​ដូច្នោះ​ទេ។​ បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​ទេសចរ​ ត្រូវ​គេ​អះអាង​ថា​ មាន​ការ​កើនឡើង​ដែល​ក្នុង​រយៈពេល​១​ឆ្នាំ​ ២០០៧​នេះ​ ភ្ញៀវ​ទេសចរ​បរទេស​ ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​២​លាន​នាក់។​ បើ​តាម​មន្ត្រី​ក្រសួង​ទេសចរណ៍​ រំពឹង​ថា​ នៅ​ឆ្នាំ​ ២០០៨​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​បន្ត​កើន​ឡើង​ ថែម​ទៀត។​ បើ​ទោះបី​ជា​ភ្ញៀវ​ទេសចរ​មាន​ការ​កើនឡើង​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​មិន​បាន​តម្លើង​កុង​ត្រា​ បន្ថែម​ចំនួន​ទឹកលុយ​ ជាមួយ​ក្រុមហ៊ុន​សូគីម៉ិច​នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ គឺ​នៅ​តែ​រក្សា​ទឹកប្រាក់​១០​លាន​ដុល្លារ​នោះ​ដដែល។

លោក​សុន ឆ័យ​ និយាយ​ថា​ មិន​ឃើញ​មាន​ការ​អភិវឌ្ឍន៍​អ្វី​ទេ​ដែល​ត្រូវ​ចំណាយ​ ដោយ​ក្រុមហ៊ុន​សូគីម៉ិច​នេះ​ ដូច្នេះ​មានន័យ​ថា​ក្រុមហ៊ុន​ ចាំ​តែ​ចំណេញ​ងាយៗ​ស្រួលៗ​តែ​ម្ដង។​ លោក​និយាយ​ថា​ សូម្បី​តែ​បន្ទប់​អនាម័យ​សម្រាប់​ភ្ញៀវ​ទេសចរ​ក៏​មិន​ល្អ​ ដែល​នេះ​គឺ​ជា​ភាព​អាម៉ាស់​មួយ​ របស់​ប្រទេសជាតិ។​ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​ហាក់​ដូចជា​មិន​បាន​យល់​ឃើញ​ ស្រប​តាម​អ្វី​ដូច​ដែល​លោក​សុន ឆ័យ​បាន​លើក​ឡើង​នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​បើ​តាម​សេចក្ដី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សុខ គង់​ គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត​ ដើម្បី​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​នោះ​ទៀត។

ក្រសួង​ទេសចរណ៍​ បាន​អួត​អំពី​កំណើន​ភ្ញៀវ​ ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ ជាពិសេស​ប្រាសាទ​អង្គរវត្ត​ ដែល​នៅ​ឆ្នាំ​២០០៧​នេះ​មាន​ចំនួន​ជាង​ ២​លាន​នាក់។​ ក៏​ប៉ុន្តែ​ ចំណូល​ដែល​បាន​មក​ពី​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ធំ​ មិន​ធ្លាក់​ដល់​ហិប​លុយ​របស់​ជាតិ​ នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ វា​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ឈ្មួញ​ក្រុមហ៊ុន​ឯកជន។​ តួ​យ៉ាង​ដូចជា​ការ​ផ្ដល់​សិទ្ធិ​ ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ សុខ គង់​ គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត​នេះ​ជាដើម​ គឺ​ប្រៀប​ដូចជា​ឲ្យ​ក្រុមហ៊ុន​នេះ​ទៅ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ ដោយ​ខ្លួន​ឯង​ ហើយ​រដ្ឋ​ត្រូវ​ខាត​បង់​ក្នុង​១ឆ្នាំៗ​ នូវ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ។​ គេ​មិន​ដឹង​ថា​ ក្បួន​គណនា​គណិតវិទ្យា​ងាយៗ​ យ៉ាង​ដូច្នេះ​តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ ក៏​ដូចជា​លោក​នាយក​រដ្ឋមន្ត្រី​ហែរហម​ដោយ​ទីប្រឹក្សា​មាន​ចំណេះ​ ជា​ច្រើន​នោះ​ មើល​មិន​ឃើញ​អំពី​ផល​ចំណេញ​ នៅ​លើ​គោក​ដែល​បាន​មក​ពី​ប្រាសាទ​អង្គរវត្ត​នោះ?​ ឬ​មួយ​ថា​លុយ​ចំណេញ​ដែល​ក្រុមហ៊ុន​សុខ គង់​ ទទួល​បាន​ចែក​គ្នា​ស្ងាត់ៗ​ ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដោយ​មិន​បញ្ចូល​ ទៅ​ក្នុង​ហិប​របស់​ជាតិ។​ រឿង​បែប​នេះ​បើ​ឲ្យ​ប្រជាកសិករ​ក្រីក្រ​ម្នាក់​គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត​ ជំនួស​ក្រុមហ៊ុន​សុខ គង់​ ហើយ​ក្នុង​១​ឆ្នាំ​ រដ្ឋ​ចាំ​យក​ពី​កសិករ​នោះ​ ៥០​លាន​ដុល្លារ​ក៏​អាច​ទៅ​រួច​ដែរ។​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​សូគីម៉ិច​ ទំនង​ជា​ផ្ដល់​លុយ​ដែល​ចំណេញ​ ៥០​លាន​ដុល្លារ​នោះ​ឲ្យ​ទៅ​ថ្នាក់​ដឹកនាំ​ រដ្ឋាភិបាល​៤០​លាន​ដុល្លារ​ ខ្លួន​យក​១០​លាន​ដុល្លារ​ និង​បង់​ចូល​ជាតិ​ ១០​លាន​ដុល្លារ។​ ធ្វើ​យ៉ាង​ដូច្នេះ​ទើប​អាច​ដោះស្រាយ​បញ្ហា​ ដែល​ក្រុមហ៊ុន​នៅ​មាន​សិទ្ធិ​បន្ត​គ្រប់គ្រង​ ប្រាសាទ​នេះ​ដើម្បី​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ដោយ​ស្រួល​តទៅ​ទៀត។​ គេ​ជឿ​ថា​ យ៉ាង​ដូច្នេះ​ទើប​បាន​ជា​រដ្ឋាភិបាល​មិន​ផ្ដាច់​ក្រុមហ៊ុន​សុខ គង់​ ពី​ការ​គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត​នេះ។

បើ​តាម​លោក​សុន ឆ័យ​យល់​ថា​ វា​ជា​ភាព​អាម៉ាស​មួយ​សម្រាប់​ជាតិ​ខ្មែរ​ ដែល​មាន​ប្រាសាទ​អង្គរវត្ត​មួយ​ ប៉ុន្តែ​ រដ្ឋ​គ្មាន​លទ្ធភាព​គ្រប់គ្រង​ បែរ​ជា​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ដាក់​បារ៉ាស់​នៅ​លើ​ផ្លូវ​ ចូល​ទៅ​តំបន់​ប្រាសាទ​អង្គរ​ដើម្បី​យក​លុយ​ ពី​ភ្ញៀវ​ទេសចរ​ បរទេស​ទៅ​វិញ​នោះ។​ លោក​សុន ឆ័យ​ ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឆាប់​ពិនិត្យពិច្ច័យ​ អំពី​កិច្ច​កុងត្រា​រវាង​រដ្ឋាភិបាល​ ជាមួយ​ក្រុមហ៊ុន​សូគីម៉ិច​អំពី​ការ​គ្រប់គ្រង​ ប្រាសាទ​អង្គរវត្ត​ឡើង​វិញ។​ ពីព្រោះ​ថា​ ខណៈ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ មាន​ការ​កើនឡើង​ ហើយ​ក្រុមហ៊ុន​មិន​បាន​ចំណាយ​អ្វី​ ទៅ​លើ​ប្រាសាទ​អង្គរវត្ត​នេះ​ ដូច្នេះ​ក្រុមហ៊ុន​ដេក​កើប​លុយ​ដោយ​ស្រួល​ ពី​កេរតំណែល​ប្រវត្តិសាស្ត្រ​របស់​ដូនតា​ខ្មែរ។

ក៏​ប៉ុន្តែ​ថា​ តើ​រដ្ឋាភិបាល​សុខចិត្ត​ព្រលែង​ ប្រាសាទ​អង្គរវត្ត​នេះ​ឲ្យ​ផុត​ពី​ដៃ​គ្រប់គ្រង​ របស់​ឈ្មួញ​សុខ គង់​ ដែរ​ឬ​ទេ?​ ការ​ទុក​ឲ្យ​ក្រុមហ៊ុន​សុខ គង់​គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត​គឺ​ពួក​មន្ត្រី​មាន​លុយ​ ចូល​ហោប៉ៅ​ខ្លួន​ឯង​ច្រើន​ ហើយ​រដ្ឋាភិបាល​បាន​លុយ​តិច។​ នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​លុយ​តិច​ ការ​ចំណាយ​ទៅ​លើ​សេវា​ផ្សេងៗ​ ក៏​តិច​ទៅ​តាម​នោះ។​ ទី​បំផុត​មាន​តែ​មន្ត្រី​ជាន់ខ្ពស់​ និង​ពួក​ឈ្មួញ​ប៉ុណ្ណោះ​ ដែល​រស់​ក្នុង​ភាព​សុខ​ស្រួល​ពី​កេរតំណែល​ របស់​ដូនតា​ខ្មែរ​គ្រប់ៗ​គ្នា៕​ សម្លេង​ យុវជន​ខ្មែរ​៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២២៧​ ថ្ងៃ​ សៅរ៍​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤៣​ ថ្ងៃ​ សៅរ៍​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​អំពាវនាវ​ឲ្យ​សមាគម​វិជ្ជាជីវៈ​សារព័ត៌មាន​រួបរួម​គ្នា
  • សម រង្ស៊ី​ និង​ ញ៉ឹក ប៊ុនឆៃ​ មិន​គាំទ្រ​ឲ្យ​រាជវង្ស​ធ្វើ​នយោបាយ​ទេ
  • ជប៉ុន​ផ្ដល់​គ្រឿង​ចក្រ​កំទេច​មីន​ដ៏​ទំនើប​៣​គ្រឿង​ដល់​ស្ថាប័ន​ CMAC
  • ២០០០០០​នាក់​ជម្លៀស​ខ្លួន​ដោយ​ទឹក​ជំនន់​នៅ​ម៉ូហ្ស៊ំប៉ិច
  • ជាង​៤០០០០​នាក់​ជម្លៀស​ខ្លួន​ដោយ​ទឹក​ជំនន់​នៅ​ស្រី​លង្កា

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៤៣​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ១២​ -​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ជា​គំរូ​នៃ​សាលាក្ដី​អន្តរជាតិ​ គណៈប្រតិភូ​ជប៉ុន​ពេញ​ចិត្ត​ជុំវិញ​ការ​នាំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដោយ​សន្តិវិធី
  • អធិការ​ប៉ូលិស​ស្រុក​បរិបូរណ៍​ជំរិត​ទារ​លុយ​ពី​អ្នក​ឆក់​ត្រី​ចំនួន​១​លាន​៥៥​ម៉ឺន​រៀល

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦២​ ថ្ងៃ​ សៅរ៍​ -​ អាទិត្យ​ ទី​ ១២​ -​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ស្នើ​បញ្ឈប់​គំរោង​បូម​ដី​លុប​បឹងកក់
  • យុវជន​សម រង្ស៊ី​១០០០​នាក់​ពាក់​អាវ​ពាក់​មួក​សញ្ញា​ទៀន​មាន​ពន្លឺ​រើស​សំរាម​ចាប់​ពី​វត្តភ្នំ​មក​គល់​ស្ពាន​ជ្រោយ​ចង្វា
  • ណា ម៉ារឌី​ អគ្គនាយក​ចំការ​កៅស៊ូ​មេមត់​ប្រព្រឹត្ត​អំពើ​ពុករលួយ​កេងប្រវ័ញ្ច​ថវិកា​រដ្ឋ​មួយឆ្នាំៗ​រាប់​លាន​ដុល្លារ
  • សមត្ថកិច្ច​ពុករលួយ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​បន្ត​ជំរិត​យក​លុយ​ពី​អាជីវករ​តាម​អំពើ​ចិត្ត

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៧​ ថ្ងៃ​ សៅរ៍​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • អតីត​មន្ត្រី​ជាន់ខ្ពស់​ហ៊្វុនស៊ិនប៉ិច​ប្រហែល​២០​នាក់​នឹង​លេច​មុខ​ក្នុង​មហាសន្និបាត​គណបក្ស​ប្រជាជន​ថ្ងៃ​នេះ
  • អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស៖​ រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​លើ​គោលនយោបាយ​ចិន​តែ​មួយ
  • ខេត្ត​សៀមរាប​បន្ថែម​អភិបាល​រង​ម្នាក់​ទៀត​ដែល​ធ្វើ​ឲ្យ​ខេត្ត​មាន​ថ្នាក់​ដឹកនាំ​សរុប​១១​រូប
  • អាមេរិកាំង​៣​នាក់​អង់គ្លេស​ម្នាក់​បើក​ឡាន​ឆ្លង​កាត់​២១​ប្រទេស​មក​ដល់​កម្ពុជា

សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២២៧​ ថ្ងៃ​ សៅរ៍​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ចំណូល​ពី​ប្រាសាទ​អង្គរវត្ត​ជាង​៦០​លាន​ដុល្លារ​រដ្ឋ​ទទួល​បាន​ថវិកា​មិន​ដល់​១០​លាន​ដុល្លារ​ផង!
  • អំណាច​គ្រូ​ធំ​របស់​សុខ អាន​ ជួយ​បិទ​អំពើ​ពុករលួយ​រាប់​លាន​ដុល្លារ​របស់​ញ៉ឹក កោសលវិទ្យា​ បាន​យ៉ាង​ជិត​ល្អ
  • សាកល្បង​ឲ្យ​យុវជន​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​ប្រជាជន​ដើរ​រើស​សម្រាម​តាម​ផ្លូវ​ជាមួយ​គ្នា

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៩៨​ ថ្ងៃ​ សៅរ៍​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ពលរដ្ឋ​ក្រីក្រ​៨៥%​នៅ​ឃុំ​ព្រះ​ម៉ែ​ខេត្ត​ព្រះវិហារ​ដាច់​ស្បៀង​ទទួល​ក្ដួច​ជំនួស​បាយ
  • ម៉ូតូ​គេច​ពន្ធ​ស៊េរី​ថ្មី​ជាង​១០០​គ្រឿង​នាំ​ចូល​ស្រុកខ្មែរ​រាល់​ថ្ងៃ​តាម​ច្រក​សំពៅ​លូន​បាត់ដំបង

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ១១​ មករា​​ ២០០៨៖​ លោក​ សុន ឆ័យ៖​ នយោបាយ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​រាំង​ខ្ទប់​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​ គឺ​ជា​ការ​ឆោតល្ងង់​មួយ

Posted on Friday, 11 January 2008. Filed under: សប្ដាហ៍ទី ៤៨០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨០

លោក​ សុន ឆ័យ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​ នៃ​រដ្ឋសភា​ បាន​បញ្ចេញ​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​គំនិត​ទ័លច្រក​របស់​មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការិយាល័យ​ពាណិជ្ជកម្ម​របស់​តៃវ៉ាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​សុន ឆ័យ​ បាន​មាន​ប្រសាសន៍​ថា​ ”នយោបាយ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​រាំងខ្ទប់​ការិយាល័យ​ពាណិជ្ជកម្ម​របស់​តៃវ៉ាន់​ គឺ​ជា​ការ​ឆោតល្ងង់​មួយ​ហើយ​ក៏​ជា​ការ​ប្រកាន់​ជ្រុល​ជាង​ប្រទេស​ចិន​ប្រជាមានិត​ទៅ​ទៀត​ ព្រោះ​គេ​បាន​អនុញ្ញាត​ឲ្យ​មាន​តំណាង​បែប​នេះ​ នៅ​ក្នុង​ប្រទេស​របស់​គេ”។

អ្នក​តំណាងរាស្ត្រ​ដែល​មាន​ថ្វីមាត់​ខាង​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ដោយ​គ្មាន​កោត​ញញើត​បុរស​ណា​ រូបនេះ​ បាន​បញ្ជាក់​ច្បាស់ៗ​ថា​ ”ប្រទេស​កម្ពុជា​យើង​ក៏​មាន​អ្នក​វិនិយោគ​តៃវ៉ាន់​មក​ដែរ។​ ហើយ​បើ​យើង​ត្រូវ​ការ​ធ្វើ​វិនិយោគ​ ដើម្បី​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជួយ​ដល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ យើង​មិន​ត្រូវ​រឹងត្អឹង​ចំពោះ​ចិន​តៃវ៉ាន់​ ដែល​គ្រាន់​តែ​មាន​ការិយាល័យ​ពាណិជ្ជកម្ម​បែប​នេះ​ទេ”។

លោក​សុន ឆ័យ​ ប្រធាន​គណៈកម្មការ​ទី​៥​ នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ”ដោយ​ឡែក​ការិយាល័យ​នេះ​ ក៏​មិន​បង្ក​ការ​ប្រឆាំង​ស្អី​ពី​ប្រទេស​ចិន​ផង​ដែរ។​ ដូច្នេះ​ការ​ភ័យ​ខ្លាច​ និង​យក​ចិត្ត​ប្រទេស​ចិន​ហួស​កំរិត​បែប​នេះ​ គឺ​ជា​នយោបាយ​មួយ​ដែល​នាំ​មក​នូវ​ការ​ខាតបង់​ដល់​ផលប្រយោជន៍​ជាតិ”។

គួរ​រំលឹក​ថា​ ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​នូវ​គោលនយោបាយ​ចិន​តែមួយ​តាំង​ពី​ដើម​រៀង​មក។​ ហើយ​សូម្បី​តែ​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏​ធំ​បំផុត​នៃ​ប្រទេស​កម្ពុជា​ គឺ​លោក​សម រង្ស៊ី​ ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​អំពី​ការ​គាំទ្រ​ចិន​តែ​មួយ​នេះ​ដែរ។

ទោះ​ជា​ដូច្នេះ​ក្ដី​ ក៏​លោក​សម រង្ស៊ី​ ធ្លាប់​បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អៗ​ទៅ​ដល់​រដ្ឋាភិបាល​ហ៊ុន សែន​ ចំពោះ​ជំហរ​ចិន​តែមួយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​គិតគូរ​ដល់​ការ​ទំនាក់​ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ដើម្បី​សេដ្ឋកិច្ច​ជាតិ​យើង​រស់​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​ធូរធារ។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ ហ៊ុន សែន​ បាន​បញ្ជាក់​ច្បាស់​កាល​ពី​ថ្ងៃ​ពុធ​ ទី​០៩​ ខែ​មករា​ថា​ ទាក់ទិន​នឹង​ការ​ស្នើ​សុំ​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​តៃវ៉ាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​ទាន់​មាន​សំណើ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ក្នុង​នោះ​លោក​ ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ “ជា​ទម្លាប់​ទូទៅ​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​តៃវ៉ាន់​ គឺ​តែងតែ​ដើរ​តួ​ជា​ស្ថានទូត​ មិន​ផ្លូវ​ការ​របស់​តៃវ៉ាន់។​ តែ​មក​ដល់​ឥឡូវ​នេះ​ យើង​មិន​ទាន់​ទទួល​បាន​សំណើ​ស្អី​ទាំងអស់​ ហើយ​យើង​ក៏​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ។​ ប៉ុន្តែ​យើង​គិត​ថា​ ដោយសារ​តែ​ការ​ទម្លាប់​ប្រើ​ការិយាល័យ​ពាណិជ្ជកម្ម​នេះ​ ជា​ស្ថានទូត​តៃវ៉ាន់​ក្រៅ​ផ្លូវ​ការ​នោះ​ គឺ​ពិបាក​ក្នុង​សុំ​បើក​ហើយ។​ យក​ល្អ​គួរ​តែ​ពាណិជ្ជកម្ម​តៃវ៉ាន់​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​បង្កើត​ជា​សមាគម​ ឬ​ជា​ស្អី​មួយ​ទៅ​ វា​ក៏​អាច​ជួយ​សម្រួល​ដល់​ពាណិជ្ជករ​ដែល​គេ​ចង់​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ហើយ”។

ប្រការ​ដែល​លោក​ ខៀវ កាញារីទ្ធ​ លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បាន​ផ្សាយ​អំពី​ការ​ប្រកាស​របស់​មន្ត្រី​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​តៃវ៉ាន់​ បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​ក្នុង​គម្រោង​បើក​ការិយាល័យ​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា។

ក្នុង​នោះ​សារព័ត៌មាន​នានា​បាន​ដកស្រង់​សំដី​របស់​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​តៃវ៉ាន់​ដែល​មាន​គម្រោង​បើក​ការិយាល័យ​សាខា​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី​ដូចជា​ប្រទេស​ភូមា​ និង​ប៉ាគីស្ថាន​ជា​ដើម។

ប៉ុន្តែ​លោក​ ឱម យ៉ិនទៀង​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដកស្រង់​សម្ដី​លោក​យក​មក​ផ្សាយ​ថា​គម្រោង​ការណ៍​របស់​កោះ​តៃវ៉ាន់​នោះ​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ឡើយ។

គួរ​បញ្ជាក់​ថា​ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​កោះ​តៃវ៉ាន់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​រួច​មក​ហើយ​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។​ តែ​ត្រូវ​បាន​បិទ​ទៅ​វិញ​ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ ទៅ​មក​ក្នុង​ទីក្រុង​ភ្នំពេញ​ រវាង​កងទ័ព​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ជាមួយ​កងទ័ព​ដែល​ស្មោះត្រង់​នឹង​ទ្រង់​ រណឫទ្ធិ​ អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​អំឡុង​ខែ​កក្កដា​ ឆ្នាំ​១៩៩៧។

ក្រោយ​មក​ទៀត​ រដ្ឋាភិបាល​កម្ពុជា​តែងតែ​ធ្វើ​ការ​ប្រកាស​ជា​បន្តបន្ទាប់​ដាក់​ការ​ហាមប្រាម​យ៉ាង​ម៉ឺងម៉ាត់​បំផុត​មិន​ឲ្យ​មាន​ការ​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដាច់​ខាត​ដោយ​គ្រាន់​តែ​អះអាង​ថា​ កម្ពុជា​ត្រូវ​តែ​រក្សា​នយោបាយ​ចិន​តែ​មួយ។

ប៉ុន្តែ​លោក​ សុន ឆ័យ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​ជាតិ​ បាន​ក្រើន​រំលឹក​ទៅ​ដល់​មន្ត្រី​រដ្ឋាភិបាល​ ហ៊ុន សែន​ ថា​ ”ការ​ភ័យខ្លាច​ និង​ការ​យក​ចិត្ត​ចិន​ហួស​កម្រិត​នោះ​គឺ​ជា​នយោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ដល់​ផលប្រយោជន៍​ជាតិ​យើង​ទៅ​វិញ​ទេ”។

មិន​តែ​ប៉ុណ្ណោះ​ លោក​ សុន ឆ័យ​ បាន​សង្កត់​ធ្ងន់​ថា​ ”នយោបាយ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​រាំង​ខ្ទប់​ការិយាល័យ​ពាណិជ្ជកម្ម​របស់​តៃវ៉ាន់​ គឺ​ជា​ការ​ឆោតល្ងង់​មួយ។​ ហើយ​ក៏​ជា​ការ​ប្រកាន់​ជ្រុល​ជាង​ប្រទេស​ចិន​ប្រជាមានិត​ទៅ​ទៀត​ ព្រោះ​គេ​បាន​អនុញ្ញាត​ឲ្យ​មាន​តំណាង​បែប​នេះ​នៅ​ក្នុង​ប្រទេស​គេ​ដែរ”៕​ ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៩០​ ថ្ងៃ​ សុក្រ​ -​ សៅរ៍​ ទី​ ១១​ -​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨


ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៧៤៦​ ថ្ងៃ​ សុក្រ​ ទី​ ១១​ មករា​ ឆ្នាំ​ ២០០៨

  • កាត់ក្ដី​គ្រឿង​ញៀន​កំពង់ស្ពឺ៖​ ជនល្មើស​ជាជុង​ឆ្លើយ​ថា​ មាន​អ្នក​ធំ​យក​លុយ​ពី​ខ្លួន
  • ស៊ីភីភី​ភ័យខ្លាច​គ្មាន​អ្នក​ប្រឆាំង​ក្រោយ​ឆ្នាំ​២០០៨
  • រដ្ឋាភិបាល​នឹង​ពិចារណា​បិទ​ល្បែង​ហ្គេម​ស្លត​ម៉ាស៊ីន​មន្ត្រី​រដ្ឋាភិបាល​និង​ពាណិជ្ជករ​មួយ​ចំនួន​នាំ​គ្នា​យក​លុយ​ទៅ​បោះឆ្នោត​ក្នុង​ក្លឹប​ម៉ាស៊ីន​រាល់​ថ្ងៃ

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤២​ ថ្ងៃ​ សុក្រ​ ទី​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ជនជាតិ​ភាគតិច​ព្នង​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ដ៏​ធំ​ទាក់ទិន​នឹង​បញ្ហា​វិវាទ​ដីធ្លី
  • លោក​ប៉ា សុជាតិវង្ស៖​ នៅ​ឆ្នាំ​២០០៩​នឹង​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ -​ ខ័ណ្ឌ​ -​ ក្រុង

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៩​ លេខ​ ៥៤៥​ ថ្ងៃ​ សុក្រ​ ទី​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ជម្លោះ​ដីធ្លី​អាច​រារាំង​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​បាន

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៩០​ ថ្ងៃ​ សុក្រ​ -​ សៅរ៍​ ទី​ ១១​ -​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • លោក​សម រង្ស៊ី៖​ ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ចូល​មក​រកស៊ី​ស្រុក​ខ្មែរ​ជា​ក្រុមហ៊ុន​ខិលខូច​ និង​ជា​ពួក​ចោរ​អន្តរជាតិ​លួច​កាប់​ព្រៃឈើ
  • លោក​ សុន ឆ័យ៖​ នយោបាយ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​រាំង​ខ្ទប់​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​ គឺ​ជា​ការ​ឆោតល្ងង់​មួយ
  • តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ស្ថាប័ន​គយ​បង្កើន​ប្រសិទ្ធភាព​ប្រមូល​ពន្ធ​ និង​ទប់ស្កាត់​អំពើ​ពុករលួយ
  • មិន​គួរ​ទុក​ ញឹក កោសល្យវិទ្យា​ រស់​ដោយ​សុខសាន្ត​នៅ​លើ​គំនរ​អំពើ​ពុករលួយ​តទៅ​ទៀត​ទេ

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៤២​ ថ្ងៃ​ សុក្រ​ ទី​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​១​ថ្ងៃ​ពី​៣០០​ទៅ​៥០០​នាក់
  • រដ្ឋាភិបាល​បារាំង​ផ្ដល់​ថវិកា​៤៤​ម៉ឺន​អឺរ៉ូ​លើ​គំរោង​សិក្សា​ពី​ភ្លើង​បំភ្លឺ​ក្នុង​ក្រុង
  • កម្ពុជា​ -​ ជប៉ុន​ប្រារព្ធ​ខួប​ទំនាក់​ទំនង​ចំណង​មិត្តភាព​ការទូត​លើក​ទី​៥៥
  • ឆ្នាំ​២០០៧​ឆ្មាំ​ចំការ​កៅស៊ូ​បាញ់​សម្លាប់​អ្នក​រើស​ជ័រ​៣​នាក់​ជា​ពលរដ្ឋ​ក្រីក្រ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦១​ ថ្ងៃ​ សុក្រ​ ទី​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • លោក​ Kent Harstedt​ សមាជិក​សភា​ ស៊ុយអែត​ និយាយ​ថា​ ស្រុក​ខ្មែរ​ពុករលួយ​ទើប​អ្នក​វិនិយោគទុន​ធំៗ​មិន​ហ៊ាន​ចូល
  • អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ច្រក​ព្រំដែន​ធូរ​រលុង​អាច​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជា​ឋានសួគ៌​ពួក​ភេរវករ

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៦​ ថ្ងៃ​ សុក្រ​ ទី​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ក្នុង​មួយខែៗ​មាន​ត្រី​រាប់​សិបតោន​លួច​នាំ​ចេញ​ដោយ​ខុសច្បាប់​ពី​ខេត្ត​ស្ទឹងត្រែង
  • ចិន​ហាម​ប្រើ​ស្បោង​ប្លាស្ទិក
  • ជនជាតិ​អ៊ីរ៉ាក់​១៥១០០០​នាក់​ស្លាប់​ចាប់​តាំង​ពី​ពេល​ចូល​ឈ្លានពាន

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ ​ ព្រហស្បតិ៍​ ទី​ ១០​ មករា​​ ២០០៨៖​ មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​ជួប​ប្រជាជន​និង​មន្ត្រី​នៅ​ ប៉ៃលិន​ក្នុង​បំណង​រំងាប់​របួស​ផ្លូវ​ចិត្ត​

Posted on Thursday, 10 January 2008. Filed under: សប្ដាហ៍ទី ៤៨០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨០

ភ្នំពេញ​ ៖​ សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ (...)​ នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​អតីត​មន្ត្រី​ថ្នាក់​ដឹកនាំ​ ខ្មែរ​ក្រហម​នៅ​ទីក្រុង​ប៉ៃលិន​ ក្នុង​គោល​បំណង​រំងាប់​របួស​ផ្លូវ​ចិត្ត​ដែល​កើត​មាន​កាល​ពី​របប​កម្ពុជា​ ប្រជាធិបតេយ្យ​និង​ពន្យល់​អំពី​ដំណើរការ​នៃ​សាលាក្ដី។

លោក​រាជ សម្បត្តិ​ អ្នក​នាំ​ពាក្យ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ប្រាប់កម្ពុជា​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​៩​មករា​ថា​ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​ធ្វើ​ពិធី​សំណេះ​សំណាលជា​មួយ​ប្រជាពលរដ្ឋ​និង​អតីត​មន្ត្រី​ខ្មែរក្រហម​នៅ​ទីក្រុង​ប៉ៃលិន​នៅ​ សប្ដាហ៍​ក្រោយ។

លោក​បន្ត​ថា​កម្មវិធី​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០០៨​ដោយ​មាន​ការ​ចូលរួម​ពី​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​គឺ​លោកយូ ប៊ុនឡេង​ និង​លោក​ Marcel Lemonde

លោក​រាជ សម្បត្តិ​បន្ត​ទៀត​ថា​គោលបំណង​នៃ​ពិធី​នោះ​គឺ​ដើម្បី​ផ្ដល់​ព័ត៌មាន​ជូន​ អាជ្ញាធរ​និង​បងប្អូន​ដែល​ជា​អតីត​កំលាំង​ខ្មែរ​ក្រហម​ព្រម​ទាំង​ ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ៃលិន​ទាំងអស់​ឲ្យ​មាន​សតិ​អារម្មណ៍ជ្រះ​ស្រឡះ​ ហើយ​យល់​អំពី​បំណង​របស់​សាលាក្ដី។​ ហេតុនេះ​ទើប​យើង​ធ្វើ​ពិធី​សំណេះសំណាល​នៅ​ទីនោះ​ដើម្បី​លុប​បំបាត់​នូវ​ការ​ ភ័ន្តច្រឡំ​ករណី​ផ្សេងៗ​ ទាក់ទង​ទៅ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម។​ សាលាក្ដី​នេះ​មាន​អំណាច​កាត់ក្ដី​តែ​ទៅ​លើ​មេដឹកនាំ​កំពូល​និង​អ្នក​ទទួល​ ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។​ ដូច្នេះ​បងប្អូន​ដែល​ជា​អតីត​ខ្មែរក្រហម​តូចតាច​រួម​ទាំង​ប្រជាពលរដ្ឋ​ ទាំងអស់​មិន​ត្រូវ​ព្រួយបារម្ភ​ឬ​ភិតភ័យ​ទេ។​ ពួក​គាត់​ត្រូវ​តែ​មាន​ស្មារតី​ល្អ​មិន​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ។​ ការ​កំណត់​យក​ទីក្រុង​ប៉ៃលិន​ដើម្បី​ធ្វើ​ពិធី​សំណេះសំណាល​ដ៏​ធំ​បែបនេះ​គឺ​ ជា​លើក​ទី​មួយ​របស់​សាលាក្ដី។

លោក​រាជ សម្បត្តិ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ កម្មវិធី​សំណេះសំណាល​ដ៏​ធំ​នៅ​ទីក្រុង​ប៉ៃលិន​នោះ​ធ្វើ​រយៈពេល​២​ថ្ងៃ​គឺ​ ថ្ងៃ​ទី​មួយ​ជួប​ជាមួយ​អាជ្ញាធរ​និង​អតីត​មន្ត្រី​ខ្មែរក្រហម​និង​ថ្ងៃ​ទី​២ ​ -​ ជួប​ជាមួយ​ប្រជាពលរដ្ឋ។​ កម្មវិធី​នោះ​ក៏​មាន​គោលបំណង​ឲ្យ​អតីត​មន្ត្រី​ខ្មែរក្រហម​និង​ប្រជាពលរដ្ឋ​ ទាំងអស់​ចូលរួម​សហការ​ជាមួយ​សាលាក្ដី​ ព្រោះ​កិច្ចការ​ទាំងអស់​នេះ​គឺ​ធ្វើ​ដើម្បី​មនុស្ស​ជាតិ​ទាំងអស់​ មិនមែន​សំរាប់​អតីត​មន្ត្រី​ខ្មែរក្រហម​នៅ​ទីក្រុង​ប៉ៃលិន​នោះ​ទេ​ លុះ​ត្រា​តែ​មាន​ការ​គាំទ្រ​ពី​ពួក​គាត់​ទើប​សាលាក្ដី​ដំណើរ​ការ​ទៅ​ដោយ​ ជោគជ័យ។

ប្រភព​ព័ត៌មាន​ពី​ក្រុង​ប៉ៃលិន​បាន​ឲ្យ​ដឹង​ដែរ​ថា​ ទាក់ទង​នឹង​ការ​បើក​ធ្វើ​ពិធី​សំណេះ​សំណាល​ដ៏​ធំ​រយៈ​ពេល​២​ថ្ងៃ​នោះ​ មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​នៅ​ទីក្រុង​ប៉ៃលិន​ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​ មាន​អតីត​មន្ត្រី​ខ្មែរ​ក្រហម​ឬ​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​បាន​ចូលរួម​នោះ​ ទេ។

គួរ​បញ្ជាក់​ថា​ មួយ​រយៈ​ខ្លី​កន្លង​ទៅ​នេះ​ សាលាក្ដី​បាន​ដំណើរ​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​អតីត​មេដឹកនាំ​ខ្មែរ​ ក្រហម​ចំនួន​៥​នាក់​ត្រូវ​បាន​ចាប់​និង​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ក្នុង​មន្ទីរ​ ឃុំឃាំង​នៃ​សាលាក្ដី។​ អតីត​មន្ត្រី​ទាំង​នោះ​រួម​មាន​កាំងហ្គេចអៀវ​ហៅ​ឌុច​ នួន ជា​ ខៀវ សំផន​ អៀង សារី​និង​ភរិយា​របស់​អៀង សារី​ឈ្មោះ​អៀង ធីរិទ្ធ។

កាល​ពី​ថ្ងៃ​ទី​០៧​មករា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ដល់​ដំណើរ​ការ​សាលាក្ដី​កាត់ទោស​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ ព្រមទាំង​ប្រកាស​ប្រឆាំង​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ព្យាយាម​ទប់ស្កាត់​ឬបំផ្លាញ​ដំណើរ​ការ​សាលាក្ដី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។​ ព្រោះ​សាលាក្ដី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​នៅ​ក្នុង​របប​ កម្ពុជា​ប្រជាធិបតេយ្យ​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ៕​ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤១​ ថ្ងៃព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​ជួប​ប្រជាជន​និង​មន្ត្រី​នៅ​ប៉ៃលិន​ក្នុង​បំណង​រំងាប់​របួស​ផ្លូវ​ចិត្ត
  • ពេល​ខាង​មុខ​ខ្មែរ​អាច​មាន​ថាមពល​អគ្គិសនី​លក់​ឲ្យ​គេ​វិញ
  • ក្រុម​អ្នក​គាំទ្រ​ស្ដេច​នៅ​នេប៉ាល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​លុប​ចោល​របប​រាជានិយម
  • ចាប់​ខ្លួន​ភរិយា​លោក​ថាក់ស៊ីន​ នៅ​ប្រលានយន្តហោះ​ក្រុង​បាងកក

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៨៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • សន្តិសុខ​ក្រុមហ៊ុន​ 7NG​ វាយ​ស្ត្រី​អ្នក​ភូមិ​ដីក្រហម​ឲ្យ​សន្លប់​ និង​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​រងរបួស​ធ្ងន់
  • ក្រុម​សាមគ្គី​ចំការ​កៅស៊ូ​ចំនួន​៣៤​ដែល​ល្បី​ធ្វើ​បាប​កម្មករ​ ត្រូវ​ក្រសួង​កសិកម្ម​ប្រកាស​រំលាយ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ..ប​ មិន​ឯករាជ្យ​ជា​កង្វល់​ដ៏​ធំ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០០៨

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ក្រុមហ៊ុន​ជីជីវើល​កំពុង​សម្រុក​កាប់​ឈើ​ដឹក​ចេញ​ពី​ដី​សម្បទាន​ក្នុង​ខេត្ត​ស្ទឹងត្រែង
  • បោះឆ្នោត​២០០៨៖​ បញ្ចូល​ឈាម​ស្រស់​ក្នុង​នយោបាយ​កម្ពុជា
  • កាត់ទោស​ឃាតករ​សម្លាប់​លោក​ស័ក្ដិ​៥​ទឹមវណ្ណារិន​ម្នាក់​ជាប់គុក​១៧​ឆ្នាំ​ និង​ម្នាក់​ទៀត​១៥​ឆ្នាំ
  • កម្ពុជា​អាច​សល់​ស្បៀង​ជា​ស្រូវ​ជាង​២​លាន​តោន​នៅ​ឆ្នាំ​២០០៧​ -​ ២០០៨
  • អនុប្រធាន​គណបក្ស​សមរង្ស៊ី​ប្រចាំ​ឃុំ​ស្រែ​ចែង​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​ប្រពន្ធ​គេ​បាន​សម្រេច
  • ឃើញ​ស្លៀក​ខោ​សំយេះ​លេច​ផ្ចិត​ក្នាញ់​ពេក​ចាប់​រំលោភ​កណ្ដាល​វាលស្រែ
  • ចិន​ពង្រឹង​នយោបាយ​កូន​១

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥៩៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ធនាគារ​ពិភពលោក៖​ សេដ្ឋកិច្ច​ខ្មែរ​កើន​៨%​ឆ្នាំ​២០០៨

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ពុធ​ ទី​ ៨​ -​ ៩​ មករា​​ ២០០៨៖​ ​បណ្ណាធិការ​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ទាមទារ​២​ម៉ឺន​ដុល្លារ​ពី​វិទ្យុ​អាស៊ី​សេរី

Posted on Wednesday, 9 January 2008. Filed under: សប្ដាហ៍ទី ៤៨០ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៤៨០

រាជធានី​ភ្នំពេញ​ ៖​ លោក​ប៊ែរណាត គ្រីសឺរ​ (Bernard Krisher)​ បណ្ណាធិការ​របស់​ព្រឹត្តិបត្រ​ឌឹឃែមបូឌា ដេលី​ កាល​ពី​ថ្ងៃ​ទី​៦​ មករា​ ២០០៨​ បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ចូល​បំភ្លឺ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ ធ្នូ​ ២០០៧​ កន្លង​ទៅ​ ជុំវិញ​បណ្ដឹង​របស់​លោក​ទៅ​វិទ្យុ​អាស៊ី​សេរី​ (RFA)​ ដោយ​ទាមទារ​នូវ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ប្រមាណ​២​ម៉ឺន​ដុល្លារ​អាមេរិក​ ចំពោះ​ករណី​ដែល​វិទ្យុ​នេះ​បាន​ថតចំលង​នូវ​រាល់​ព័ត៌មាន​ពី​ព្រឹត្តិបត្រ​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​កន្លង​មក។

កាល​ពី​អំឡុង​ខែ​តុលា​ ២០០៧​ កន្លង​ទៅ​លោក​កឹម សុះ​ប្រធាន​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​អាស៊ី​សេរី​ បាន​ចូល​ទៅ​បំភ្លឺ​តុលាការ​ក្រុង​ភ្នំពេញ​ ទាក់ទង​នឹង​ពាក្យ​បណ្ដឹង​របស់​តំណាង​ព្រឹត្តិបត្រ​ឌឹឃែមបូឌា ដេលី។​ លោក​ កឹម សុះ​ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ក្នុង​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​កន្លង​មក​របស់​កោះ​សន្តិភាព​ ប៉ុន្តែ​លោក​បាន​ច្រាន​សំណួរ​ទៅ​ឲ្យ​មេធាវី​របស់​លោក​ជា​អ្នក​ឆ្លើយ​ជំនួស​ឯ​មេធាវី​ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ។

លោក​ប៊ែរណាត គ្រីសឺរ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កាល​ពី​រយៈ​ពេល​២​ឆ្នាំ​នៅ​ក្នុង​ការ​ថតចំលង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (Fax)​ វិទ្យុ​ RFA​ បាន​ចំលង​ព័ត៌មាន​ពី​ព្រឹត្តិបត្រ​របស់​លោក​ទាំងស្រុង​ពី​ក្រុង​ភ្នំពេញ​ទៅ​ក្រុង​បាងកក​ រួច​បញ្ជូន​ទៅ​សហរដ្ឋអាមេរិក​ទៀត។​ លោក​បាន​អះអាង​ថា​ ”យើង​មិន​អនុញ្ញាត​នោះ​ទេ​បើ​ទោះបី​ជា​ទិញ​ក្នុង​តំលៃ​ប៉ុនណា​ក្ដី​ ព្រោះ​នេះ​ជា​ច្បាប់​កម្មសិទ្ធិ​បញ្ញា​របស់​ប្រទេស​ជាតិ។​ ពួក​គេ​អាច​ដកស្រង់​ព័ត៌មាន​ខ្លះ​បាន​តែ​មិន​ទាំងស្រុង​ទេ​ដូចជា​ករណី​ដើម្បី​បង្រៀន​ដល់​សិស្ស​ជាដើម”។

បុគ្គលិក​វិទ្យុ​ RFA​ នៅ​ភ្នំពេញ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា​ បញ្ហា​នេះ​បើ​តាម​គេ​ដឹង​នោះ​ មេដឹកនាំ​រវាង​អង្គភាព​ព័ត៌មាន​ទាំងពីរ​បាន​ធ្វើការ​សំរប​សំរួល​គ្នា​រួច​ហើយ។​ បុគ្គលិក​ដដែល​អះអាង​ថា​ វា​ប្រហែល​ជា​ចប់​ហើយ​នូវ​បញ្ហា​ប្ដឹងប្ដល់​ទៅ​តុលាការ​ក្រុងភ្នំពេញ​នា​ពេល​កន្លង​ទៅ​នោះ។​ ទោះបីជា​យ៉ាងណា​ បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ (RFA)​ ធ្លាប់​បាន​ប្រាប់​ថា​ មាន​បញ្ហា​ខ្លះ​វា​ជា​ការ​សំរេច​របស់​អ្នក​ដឹកនាំ​នៅ​ឯ​ក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ទេ។

លោក​ប៊ែរណាត គ្រីសឺរ​ បន្ត​ថា​ ”យើង​ចង់​ឲ្យ​តុលាការ​ទាមទារ​ប្រាក់​ពី​វិទ្យុ​ RFA ​ បង់​ចូល​គណនី​របស់​យើង​ រួច​យើង​យក​ប្រាក់​ទាំងនេះ​ទៅ​ជួយ​ដល់​ជន​ក្រីក្រ​ ដូចជា​សង់​សាលារៀន​នៅ​ខេត្ត​កណ្ដាល​ជាដើម”។​ លោក​បន្ត​ថា​ ការ​ចូល​បំភ្លឺ​តុលាការ​នោះ​ តុលាការ​តម្រូវ​ឲ្យ​លោក​ប្រាប់​ឈ្មោះ​ និង​អាសយដ្ឋាន​ពិត​ប្រាកដ​របស់​ប្រធាន​គ្រប់គ្រង​វិទ្យុ​ RFA ​ ហើយ​លោក​បាន​ជំរាប​តុលាការ​រួច​ហើយ។

លោក​ប៊ែរណាត គ្រីសឺរ​ បន្ថែម​ថា​ ”តាម​ច្បាប់​គេ​មិន​អាច​ថត​ចំលង​ព្រឹត្តិបត្រ​របស់​យើង​ទាំងស្រុង​បាន​ទេ​ ហើយ​កន្លង​មក​គេ​បាន​ទទួល​ថា​ គេ​មាន​កំហុស​ រួច​ឈប់​ប្រព្រឹត្ត​បន្ត​ទៀត​ តែ​ក្រោយ​មក​គេ​បាន​ធ្វើ​ដដែល”។​ លោក​បន្ត​ថា​ នៅ​ពីរ​ឆ្នាំ​ដំបូង​យើង​បាន​សរសេរ​លិខិត​ទៅ​លោក​កឹម សុះ​ ពី​បញ្ហា​នេះ​ពេល​នោះ​មាន​ការ​សុំ​ទោស​ តែ​ក្រោយ​មក​បែរ​ជា​ថា​ គេ​មិន​ខុស​ទេ​ចំពោះ​បញ្ហា​នេះ​ ទើប​លោក​សំរេច​ចិត្ត​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​តាម​ច្បាប់។

លោក​បណ្ណាធិការ​ព្រឹត្តិបត្រ​ឌឹឃែមបូឌា ដេលី​អះអាង​បន្ថែម​ថា​ កន្លង​មក​មាន​គណបក្ស​សម រង្ស៊ី​ ធ្លាប់​បាន​ថតចំលង​អត្ថបទ​ទាំងស្រុង​របស់​លោក​បង្ហោះ​តាម​គេហទំព័រ​របស់​គេ​ តែ​លោក​បាន​សរសេរ​សំបុត្រ​ទៅ​គេ​ហើយ​គេ​បាន​បង់​២.០០០​ដុល្លារ​មក​ឲ្យ​លោក​ និង​សន្យា​ឈប់​ប្រព្រឹត្ត​ដូច្នេះ​ទៀត។​ លោក​បន្ត​ថា​ UNDP​ ក៏​ធ្លាប់​ធ្វើ​ដូចគ្នា​ដែរ​ តែ​គេ​បាន​បង់​ឲ្យ​យើង​៥.០០០​ដុល្លារ​អាមេរិក។​ យើង​មិន​មែន​ហាម​ឃាត់​ទេ​ ចំពោះ​ការ​ដកស្រង់​ព័ត៌មាន​ទៅ​ផ្សាយ​បន្ត​ខ្លះ​ តែ​មិនមែន​ទាំង​ស្រុង​នោះ​ទេ៕​ កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៣៩​ ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ មករា​ ឆ្នាំ​ ២០០៨

អគ្គលេខាធិការ​ថ្មី​អាស៊ាន​រំពឹង​ថា​មាន​អង្គការ​សិទ្ធិ​មនុស្ស​អាស៊ាន

ភ្នំពេញ​ ៖​ អគ្គលេខាធិការ​ថ្មី​អាស៊ាន​ទើប​ចូល​កាន់​តំណែង​បាន​សម្ដែង​គំនិត​សុទិដ្ឋិនិយម​ដោយ​រំពឹង​ថា​ បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ចូលរួម​បង្កើត​អង្គការ​សិទ្ធិមនុស្ស​អាស៊ាន​ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់។

លោក​សុរិន ពិតសុវណ្ណ​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ដែល​ទើប​កាន់​តំណែង​អគ្គលេខាធិការ​អាស៊ាន​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០០៨​នេះ​ បាន​និយាយ​ថា​ លោក​មាន​ជំនឿ​ថា​ អាស៊ាន​នឹង​មាន​អង្គការ​សិទ្ធិមនុស្ស​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​ ស្រប​ពេល​ដែល​ដំណើរ​ការ​នេះ​បាន​ចាប់​ផ្ដើម​រួច​ទៅ​ហើយ​នោះ។

លោក​បាន​និយាយ​ថា​ «អាស៊ាន​នឹង​មាន​អង្គការ​សិទ្ធិមនុស្ស»​ ដោយ​បាន​បន្ថែម​ថា​ «បណ្ដា​មេដឹកនាំ​រដ្ឋាភិបាល​អាស៊ាន​បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ស្ដីពី​ការ​បង្កើត​អង្គការ​នេះ​ ហើយ​នេះ​ជា​ដំណើរ​ការ​វិជ្ជមាន​មួយ»។​ លោក​ត្រូវ​បាន​ដកស្រង់​សម្ដី​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ឥណ្ឌូនេស៊ី​អង់តារា​ (Antara News)​ ក្រោយ​ពី​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ សប្ដាហ៍​នេះ។

កញ្ញា​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​កម្ពុជា​បាន​និយាយ​ប្រាប់​រស្មី​កម្ពុជា​ដោយ​សម្ដែង​ការ​ស្វាគមន៍​នៅ​ការ​បង្កើត​នេះ។​ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ការ​បង្កើត​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​សមាគម​អាស៊ាន​ដែល​ប្រទេស​១០​ជា​សមាជិក។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​កាល​ពី​ឆ្នាំ​២០០៧​ នៅ​ប្រទេស​ហ៊្វីលីពីន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​រាប់​បញ្ចូល​ទាំង​ប្រទេស​មីយ៉ាន់ម៉ា​ (ភូមា)​ ដែល​មុន​នេះ​ជំទាស់​ការ​បង្កើត​ ឥឡូវ​នេះ​ក៏​បាន​សម្ដែង​ការ​គាំទ្រ​របស់​ខ្លួន​ផង​ដែរ​សម្រាប់​ការ​បង្កើត​អង្គការ​សិទ្ធិមនុស្ស​អាស៊ាន​ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​អាស៊ាន​ស្ដីពី​ការ​បង្កើត​អង្គការ​សិទ្ធិមនុស្ស​អាស៊ាន​កាល​ពី​ឆ្នាំ​២០០៧​ នៅ​ខេត្ត​សៀមរាប​ បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ផ្ដួចផ្ដើម​នោះ។​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា​កម្ពុជា​ក៏​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​នៃ ការ​បង្កើត​អង្គការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​ផង​ដែរ៕​ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៤​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ -​ ពុធ​ ទី​ ០៨​ -​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៣៩​ ថ្ងៃ​ អង្គារ​ ទី​ ០៨​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • បណ្ណាធិការ​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ទាមទារ​២​ម៉ឺន​ដុល្លារ​ពី​វិទ្យុ​អាស៊ី​សេរី

ដើម​អម្ពិល​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥១​ ថ្ងៃ​ ពុធ​ ទី​ ០៩​ -​ ថ្ងៃ​ អង្គារ​ ទី​ ១៥​ មករា​ ឆ្នាំ​ ២០០៨

  • រដ្ឋាភិបាល​ច្រាន​ចោល​ការ​ប៉ុនប៉ង​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​ ”កោះ​តៃវ៉ាន់”​ នៅ​កម្ពុជា​តែ​អ្នក​នយោបាយ​ប្រឆាំង​គាំទ្រ
  • សម្ដេច​ជា ស៊ីម​ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដល់​ថវិកា​បន្ថែម​ដល់​សាលាក្ដី​ខ្មែរក្រហម
  • សម្ដេច​តេជោ​ ហ៊ុន សែន​ បញ្ជា​ឲ្យ​កង​វិស្វកម្ម​និង​កង​អង្គរក្ស​សាងសង់​ដំបូល​ផ្សារ​លើ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ជូន​អាជីវករ

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៥៤០​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • ហ៊្វុនស៊ិនប៉ិច​ប្ដេជ្ញា​មិន​វាយ​បក​អ្នក​រិះគន់​វិញ​ទេ
  • មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ទីក្រុង​ភ្នំពេញ​តំលៃ​១១០០​លាន​ដុល្លារ​ត្រូវ​បាន​ជំរុញ​ឲ្យ​ឆាប់​សាងសង់

ខ្មែរ​អមតៈ​ ៖​ ឆ្នាំ​ទី​ ០៩​ លេខ​ ៥៤៤​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ​ ក៏​គ្មាន​ជនអន្តោប្រវេសន៍​យួន​ខុស​ច្បាប់​រស់នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ខ្មែរ​ដែរ

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៨៨​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • លោក​ សម រង្ស៊ី​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​គណបក្ស​ សម រង្ស៊ី​ យក​ឈ្នះ​គណបក្ស​ប្រជាជន
  • តំណាងរាស្ត្រ​ គី លំអង​ ថាន់ ស៊ីណា​ មាន​គម្រោង​បាយ​បាយ​ហ៊្វុនស៊ិនប៉ិច​ មក​ចុះ​ចូល​ជាមួយ​ សម រង្ស៊ី

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៥៩​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០០៨

  • គណបក្ស​សម រង្ស៊ី​ ជម្រុញ​អោយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ខេត្ត​ -​ ក្រុង
  • អន្តោប្រវេសន៍​យួន​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​យ៉ាង​ពពាក់​ពពូន​សព្វថ្ងៃ​នេះ​ជា​សមិទ្ធិផល​របស់​គណបក្ស​ប្រជាជន

រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៤៨៤​ ថ្ងៃ​ ពុធ​ ទី​ ០៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អគ្គលេខាធិការ​ថ្មី​អាស៊ាន​រំពឹង​ថា​មាន​អង្គការ​សិទ្ធិមនុស្ស​អាស៊ាន
  • សភា​ស៊ុយអ៊ែត​មក​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​កម្ពុជា
  • «តំបន់​ដីក្រហម»៖​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្វើ​ឲ្យ​ឆេះ​រថយន្ត​មួយ​គ្រឿង

ត្រឡប់​ទៅ​ខាងលើ​វិញ​

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...