សប្ដាហ៍ទី ៤៨៣ ថ្ងៃទី​​ ៣​ កុម្ភៈ​ ២០០៨៖​ រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ -​ ឈឺចាប់​ ប៉ុន្តែ​ សំខាន់​

Posted on Wednesday, 6 February 2008. Filed under: *វិចារណកថា* |

ក្នុង​សប្ដាហ៍​នេះ​ នៅ​ប្រទេស​ខ្លះ​គេ​នៅ​នឹក​ចងចាំ​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​១៩៣៣​ថា​ជា​ថ្ងៃ​ដែល​គេ​​ត្រៀម​រៀបចំ​វិធី​ឆ្ពោះ​ទៅ​រក​សង្គ្រាម​លោក​លើក​ទីពីរ​ឆ្នាំ​១៩៣៩​ -​ ១៩៤៥។

ពិធី​បុណ្យ​រំលឹក​ខួប​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ កាល​ពី​៧៥​ឆ្នាំ​កន្លង​ទៅ​មាន​ជាប់​ទាក់ទង​នឹង​ហេតុការណ៍​ដែល​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ មេដឹកនាំ​គណបក្ស​ ដែល​លេច​មុខ​ថា​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ត្រូវ​បាន​ចាត់តាំង​ជា​ប្រមុខ​រដ្ឋាភិបាល​ស្របតាម​បញ្ញត្តិ​ច្បាប់​ របស់​រដ្ឋធម្មនុញ្ញ​ ។​ គណបក្ស​នេះ​មិន​បាន​ទទួល​សម្លេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត​ទេ​ ប៉ុន្តែ​ចំណែក​នៅ​សល់​នៃ​គណបក្ស​នយោបាយ​ដទៃ​ផ្សេង​ទៀត​ក៏​មិន​បាន​រួម​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដែរ​ ។ គណបក្ស​នេះ​បាន​ទទួល​ការ​គាំទ្រ​ជា​បង្អែក​ពី​និន្នាការ​សំខាន់​ៗ​ពីរ​យ៉ាង​ក្នុង​សង្គម៖​ គឺ​គណបក្ស​នេះ​ត្រូវ​បាន​ប្រជាជន​គាំទ្រ​យ៉ាង​ទូលំទូលាយ​ ពីព្រោះ​គណបក្ស​នេះ​បាន​នៅ​លើ​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ពេញចិត្ត​ ហើយ​ចាប់​អារម្មណ៍​ចំពោះ​គណបក្ស​ដែល​មាន​ជំហរ​ប្រកាន់​គំនិត​ជាតិ​និយម​ ហើយ​ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុម​ដឹកនាំ​ឧស្សាហកម្ម​ធំ​ៗ​ ។

ប្រជាជន​អាល្លឺម៉ង់​ជា​ច្រើន​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ឃើញ​ប្រទេស​ជិត​ខាង​រីកចម្រើន​រីឯ​ប្រទេស​អាល្លឺម៉ង់​នៅ​តែ​រង​ទុក្ខ​លំបាក​ដោយសារ​តែ​ការ​រឹតត្បិត​ផ្ដើម​ចេញ​ពី​សង្គ្រាម​លោក​លើក​ទី​មួយ​ពី​ឆ្នាំ​ ១៩១៤​ -​ ១៩១៨​ ។​ ទោះបី​ជា​មាន​ភាព​ខុសគ្នា​ដ៏​សំខាន់​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ក៏​ដោយ​ ក៏​អារម្មណ៍​នៅ​ក្នុង​អតីតកាល​ក្នុង​ប្រទេស​អាល្លឺម៉ង់​គឺ​ហាក់បីដូចជា​ប្រហាក់ប្រហែល​គ្នា​នឹង​ពាក្យ​សំដី​នៅ​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​ ១៩៩៣​ ដែល​ចែង​ថា៖

”យើង​ប្រជារាស្ត្រ​ខ្មែរ​ ដែល​ធ្លាប់​មាន​អារ្យធម៌​ឧត្ដុង្គ​ឧត្ដម​ ប្រទេស​ជាតិ​ស្ដុកស្ដម្ភ​ ធំ​ទូលាយ​ ថ្កុំថ្កើង​រុងរឿង​ កិត្យានុភាព​ខ្ពង់ខ្ពស់​ ភ្លឺ​ចែងចាំង​ដូច​ពេជ្រ​ពណ្ណរាយ បាន​ធ្លាក់​ខ្លួន​ដ៏​សែន​រន្ធត់​ ក្នុង​អំឡុង​ពីរ​ទសវត្ស​ចុងក្រោយ​នេះ​ ឆ្លង​កាត់​ទុក្ខសោក​វិនាស​អន្តរាយ​ ទ្រុឌទ្រោម​ឱន​ថយ​មហា​សោក​ស្ដាយ…”

ជា​ជំនួស​ឲ្យ​ការ​នឹក​ចងចាំ​ថា​ការ​រងទុក្ខ​លំបាក​ និង​ ការ​វិនាស​អន្តរាយ​ ជា​ប្រតិកម្ម​ដល់​ទង្វើ​ផ្ទាល់​ខ្លួន​របស់​ប្រទេស​អាល្លឺម៉ង់​ គឺ​មានការ​ឆ្លើយ​តប​ទៅ​នឹង​ស្មារតី​ភ្ញាក់​រឭក​ប្រកាន់​គំនិត​ជាតិ​និយម​ ដើម្បី​កសាង​ឡើង​វិញ​នូវ​កម្លាំង​អតីតកាល​របស់​ប្រទេស​អាល្លឺម៉ង់​ហើយ​ធ្វើ​យ៉ាង​នេះ​បាន​នាំ​ឲ្យ​មាន​បាតុកម្ម​មហាជន​គួរ​ជា​ទី​មោទនៈ​ ។ រដ្ឋាភិបាល​ថ្មី​ នៅ​ពេល​ឡើង​កាន់​អំណាច​ភ្លាម​ក៏​បាន​ចាប់​ផ្ដើម​ពង្រឹង​អំណាច​ខ្លួន​ឯង​ថែម​ទៀត​ ដោយ​បាន​ផ្លាស់​ប្ដូរ​ចរន្ត​នៃ​ប្រវត្តិសាស្ត្រ៖

មេដឹកនាំ​គណបក្ស​ជាតិ​និយម​សង្គម​និយម​ដែល​មាន​អំណាច​លេច​មុខ​លេច​មាត់​ គឺ​គណបក្ស​ ”ណាស៊ី” ហ៊ីត្លែរ​បាន​អំពាវនាវ​បំផុស​មនោសញ្ចេតនា​ ហើយ​បាន​ទទួល​ដោយ​ងាយ​នូវ​ការ​យល់​ព្រម​ពី​គ្រប់​សមាជិក​ដែល​ប្រកប​ដោយ​មនោសញ្ចេតនា​រំជួល​ចិត្ត​យ៉ាង​ទូលំទូលាយ៖

”រដ្ឋាភិបាល​ជាតិ​នឹង​ចាត់ទុក​បញ្ហា​នេះ​ជា​អាទិភាព​កំពូល​មុន​គេ​បង្អស់​ដើម្បី​រៀបចំ​កសាង​ឡើង​វិញ​នូវ​ឯកភាព​ស្មារតី​ និង​ ឆន្ទៈ​ក្នុង​ចំណោម​ប្រជាជន​យើង​ ។​ វា​នឹង​ការពារ​យ៉ាង​រឹងមាំ…នូវ​មូលដ្ឋាន​សម្រាប់​សីលធម៌​របស់​យើង​ទាំងអស់​គ្នា​ សម្រាប់​គ្រួសារ​ដែល​ជា​ឫស​គល់​នៃ​អង្គ​រដ្ឋាភិបាល​ និង​ របស់​ជាតិ”​ ។

ប៉ុន្តែ​នៅ​ពេល​នោះ​ ភ្លាម​ៗ​បន្ទាប់​មក​ សៀវភៅ​ទាំងឡាយ​ ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៣៥​ ជា​បញ្ហា​ដែល​ត្រូវ​ចាត់​ទុក​ជា​រឿង​សំខាន់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ ឬ​ ដែល​មិន​ស្រប​នឹង​អ្វី​ដែល​ត្រូវ​ចាត់​ជា​ ”វប្បធម៌​អាល្លឺម៉ង់”​ ។​ ប្រជា​មតិ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អតីត​ទឹកដី​សារអារឡែន​ (Saarland) ក្នុង​ឆ្នាំ​១៩៣៣៥​ ដែល​ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ​ ជា​ផ្នែក​មួយ​របស់​ប្រទេស​ជិតខាង​ គឺ​ប្រទេស​បារាំង​ ដែល​នឹង​ត្រូវ​បង្វិល​ឲ្យ​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ​ ។​ ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៣៥​ ដដែល​នេះ​ច្បាប់​ដែល​ទាក់ទង​ដល់​ការ​កំណត់​សញ្ជាតិ​អាល្លឺម៉ង់​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី​ធានា​ថា​ ”ជាតិ​សាសន៍​អាល្លឺម៉ង់​” គប្បី​ត្រូវ​រក្សា​ឲ្យ​នៅ​ល្អ​បរិសុទ្ធ​ ដោយ​ដក​ហូត​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ពី​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​រស់នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ ប៉ុន្តែ​គឺ​ជា​អ្នក​ដែល​មាន​សាវតារ​ជា​ជន​ភាគតិច​ និង​ គោរព​សាសនា​ពិសេស គឺ​ពួក​ជ្វីហ្វ​ ។

ការ​អះអាង​ និង​ ការ​យក​ចិត្ត​ទុកដាក់​ពិនិត្យ​ឲ្យ​បាន​ច្បាស់​នូវ​អត្តសញ្ញាណ​អាល្លឺម៉ង់​ជា​រឿង​ចម្បង​មុន​អ្វីៗ​ទាំងអស់​ ទី​បំផុត​ក៏​ឈាន​ចូល​មក​ដល់​សង្គ្រាម​លោក​លើក​ទីពីរ​ទៀត​ ។​ គេ​បាន​ប៉ាន់ស្មាន​ថា​សង្គ្រាម​នេះ​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​អស់​រវាង​ពី​ ៥៥​ ទៅ​ ៦០​ លាន​នាក់​ ។

ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​ថ្ងៃ​ទី​ ៣០​ មករា​ ១៩៣៣​ មាន​អត្ថបទ​មួយ​នៅ​ក្នុង​ New York Times​ ដែល​មាន​ឃ្លា​សំដី​ថា​ ”ប្រទេស​ភាគ​ច្រើន​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​ជោគជ័យ​ល្អ​បវរ​នៅ​ក្នុង​អតីតកាល​របស់​គេ​ ។​ ដោយ​ឡែក​ ប្រទេស​អាល្លឺម៉ង់​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​តែ​រឿង​អាក្រក់​ៗ​បំផុត​របស់​ខ្លួន​ទៅ​វិញ”​ ។

ហើយ​អត្ថបទ​នោះ​បាន​បន្ត​ស្រង់​ព្រឹត្តិការណ៍​ទាក់ទង​នឹង​អតីតកាល​ដែល​មាន​រួច​ហើយ​ និង​ ដែល​មាន​ផែនការ​គ្រោង​រៀបចំ៖

  • សំណង់​រំលឹក​ព្រឹត្តិការណ៍​ខ្ទេចខ្ទាំ​ដែល​មាន​កម្ពស់​លេច​ត្រដែត​នៅ​ចំ​កណ្ដាល​ទីក្រុង​ប៊ែរឡាំង
  • និង​មាន​ការ​ចាប់ផ្ដើម​សាងសង់​វិមាន​ពីរ​នៅ​ទីក្រុង​ប៊ែរឡាំង​៖​ មួយ​នៅ​ក្បែរ​អគាររដ្ឋសភា​សម្រាប់​រំលឹក​ចង​ចាំ​ប្រជាជន​នៃ​ក្រុម​ជនជាតិ​ភាគតិច​ Gypsies​ ដែល​ត្រូវ​សម្លាប់​ និង​ មួយ​ទៀត​សម្រាប់​រំលឹក​ចងចាំ​ប្រជាជន​ដែល​រួមរ័ក​ជាមួយ​ភេទ​ដូចគ្នា​ មនុស្ស​ទាំង​នោះ​ត្រូវ​បាន​ប្រមូល​តាម​របៀប​ជា​ប្រព័ន្ធ​ ហើយ​សម្លាប់​ចោល​ពីព្រោះ​តែ​ទាក់ទង​នឹង​ជំនឿ​ផ្លូវ​ភេទ​ដូចនេះ
  • ពិព័រណ៍​ថ្មី​ដ៏​ធំ​មួយ​ត្រូវ​បាន​បើក​នៅ​ក្នុង​ជំរំ​ប្រមូល​ផ្ដុំ​ Bergen-Belsen
  • នៅ​ឯ​ជំរុំសម្លាប់​រង្គាល​ដាចាវ​ វិមាន​ថ្មី​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​បើក​ទទួល​ភ្ញៀវ​ក្នុង​ពេល​ឆាប់ៗ​នេះ
  • នៅ​ក្នុង​ក្រុង​ Erfurt​ មាន​សារមន្ទីរ​មួយ​ទុក​សម្រាប់​រំលឹក​ចងចាំ​ឈាបនដ្ឋាន​សម្រាប់​មនុស្ស​ត្រូវបាន​​គេ​សម្លាប់
  • ពិព័រណ៍​ពីរ​បង្ហាញ​ពី​តួនាទី​របស់​ប្រព័ន្ធ​អយស្មយាន​អាល្លឺម៉ង់​ រៀបចំ​សម្រាប់​ដឹកជញ្ជូន​មនុស្ស​រាប់លាន​នាក់​ដែល​គេ​យក​ទៅ​សម្លាប់​ចោល ។

មាន​ការ​កើនឡើង​ជា​ញឹកញាប់​ក្នុង​អំឡុង​ពេល​១៧​ឆ្នាំ​ដែល​ខ្ញុំ​ធ្វើការ​នៅ​កម្ពុជា​ហើយ​ដែល​ខ្ញុំ​ត្រូវ​បាន​ភ្ញៀវទេសចរ​បរទេស​ស្នើ​ឲ្យ​ខ្ញុំ​ជូន​គេ​ទៅ​មើល​កន្លែង​ជា​ទី​រំលឹក​អំពើ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ និង​ ជើង​ឯក​ ។​ ហើយ​យូរៗ​ម្ដង​ខ្ញុំ​ទាល់​គំនិត​ពុំ​អាច​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​បញ្ហា​ហេតុអ្វី​បានជា​មណ្ឌល​ទាំង​នេះ​ហាក់​ដូចជា​ពុំ​សូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុកដាក់​ពី​សាធារណ​ជន​កម្ពុជា​ និង​រដ្ឋអំណាច​កម្ពុជា​ ។​ ជាពិសេស​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ ដែល​ត្រូវ​បាន​ចុះ​កិច្ចសន្យា​ប្រគល់​ការ​គ្រប់គ្រង​ឲ្យ​ទៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​ ហើយ​នៅ​ទីនោះ​ហាង​លក់​វត្ថុចាស់ៗ​គ្រប់​ប្រភេទ​ដែល​គេ​ប្រមូល​ទុក​ហើយ​យក​មក​ដាក់​លក់​ឲ្យ​ទេសចរ​ទូទៅ​ ប៉ុន្តែ​គ្មាន​ឯកសារ​ និង​ ការ​ផ្សព្វផ្សាយ​សម្រាប់​ការ​លក់​ ដែល​ជា​ការ​រំលឹក​ដល់​ជន​រងគ្រោះ​ ដោយ​អំពើ​ប្រល័យ​ពូជសាសន៍​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​កើត​មាន​ការ​ងឿ​ង​ឆ្ងល់​ច្របូក​ច្របល់​ក្នុង​គំនិត​ទ្វេ​ឡើង​៖​ អំពី​​ប្រវត្តិ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ និង​ អំពី​ភាព​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​ និង​ ការ​គិតគូរ​ពិចារណា​អំពី​ប្រវត្តិសាស្ត្រ​ដូចនេះ​សោះ​ ។

ព្រឹត្តិការណ៍​ខ្លះ​នាពេល​ថ្មីៗ​ និង​ បច្ចុប្បន្ន​នេះ​បាន​ចោទ​សំណួរ​ជា​ថ្មី​ទៀត៖​ តើ​សង្គម​កម្ពុជា​ដោះស្រាយ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​យ៉ាង​ដូចម្ដេច?

ពិធី​បុណ្យ​រំលឹក​ខួប​ទី​ ៥០​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​ និង​ ចិន​ ដែល​បាន​លើក​ឡើង​ក្នុង​ពេល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ដោយ​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ និង​ កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​ ។​ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​និយាយ​ពី​ពេល​វេលា​ដែល​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់​បាត់បង់​អាយុ​ជីវិត​ក្នុង​របប​ខ្មែរក្រហម​ ដែល​រដ្ឋាភិបាល​ចិន​ ជា​បង្អែក​អន្តរជាតិ​ដ៏​រឹងមាំ​របស់​គេ​ឡើយ​ ។

គេ​រំពឹង​ថា​ មន្ត្រី​ជាន់​ខ្ពស់​បំផុត​ដែល​នៅ​រស់រាន​មាន​ជីវិត​ពីរ​របប​ខ្មែរ​ក្រហម​គឺ​ ”បង​ធំ​ទី​ពីរ”​ នួន ជា​ នឹង​ប្រឈម​មុខ​ក្នុង​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គឺ​សាលាក្ដី​ខ្មែរក្រហម​ នៅ​ថ្ងៃ​ទី​ ៤​ ខែ​ កុម្ភៈ​ឆ្នាំ​ ២០០៨​​ នេះ​ ។​ និយាយ​ម្យ៉ាង​គឺ​ គាត់​នេះ​បាន​បញ្ជាក់​ពី​ខាង​ដើម​ហើយ​ថា​ គាត់​ចង់​ប្រើ​តុលាការ​នេះ​ដើម្បី​ពន្យល់​ហេតុការណ៍​ពិត​ជា​ប្រវត្តិសាស្ត្រ​នៃ​សម័យ​កាល​ពី​ឆ្នាំ​ ១៩៧៥​ ដល់​ឆ្នាំ​ ១៩៧៩​ ។​ ម្យ៉ាង​ទៀត​គេ​ដឹង​ថា​ គាត់​បាន​និយាយ​កាល​ពី​ឆ្នាំ​ ១៩៩៦​ នៅ​ពេល​បញ្ចប់​ការ​វាយប្រហារ​ផ្នែក​យោធា​ និង​ ការ​ចុះចូល​របស់​ក្រុម​តូចៗ​ចុងក្រោយ​ របស់​ខ្មែរ​ក្រហម​ថា​៖​ ”សូម​បំភ្លេច​រឿង​ដើម​ចោល​ទៅ”​ ។

ការ​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ អយុត្តិធម៌​ក្នុង​អតីតកាល​ ដោយ​មិន​បាន​និយាយ​អ្វី​បន្តិច​អំពី​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​អតីតកាល​ ជួនកាល​ត្រូវ​គេ​គោរព​ដូច​របៀប​ដោះស្រាយ​អនាគត​តាម​បែប​អាស៊ី​ ។​ ប្រការ​ដែល​រឿង​នេះ​មិន​ដើរ​គឺ​ជា​ការ​ពិត​ផ្ដើម​ចេញ​ពី​ភាព​តានតឹង​ដែល​បំបែក​បំបាក់​ម្ដង​ហើយ​ម្ដង​ទៀត​រវាង​ប្រទេស​ជប៉ុន​ និង​ ប្រទេស​ ចិន​ កូរ៉េ​ និង​ ប្រទេស​ដទៃ​ទៀត​ ដែល​ទទួល​រង​អំពើ​អយុត្តិធម៌​ពី​ជប៉ុន​ក្នុង​អតីតកាល​ ។​ ហើយ​ការពិភាក្សា​ជា​សាធារណៈ​នា​បច្ចុប្បន្ន​នេះ​អំពី​កាក​សំណល់​របស់​អតីតកាល​ ។​ ហើយ​ការពិភាក្សា​ជា​សាធារណៈ​នា​បច្ចុប្បន្ន​នេះ​អំពី​កាក​សំណល់​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ស៊ូហាតូ​ បាន​បង្ហាញ​ជា​ថ្មី​ម្ដង​ទៀត៖​ វា​មិន​មែន​ជា​ឥរិយាបថ​ចម្លែក​ ពី​បស្ចិម​ប្រទេស​នោះ​ទេ​ដែល​នឹង​សាកសួរ​រក​យុត្តិធម៌​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​នេះ​ ។​ ការ​វាយតម្លៃ​សមិទ្ធផល​វិជ្ជមាន​យ៉ាង​ច្រើន​របស់​អតីត​ប្រធានាធិបតី​នេះ​ ដោយ​មិន​គិត​ពី​មនុស្ស​ស្លាប់​ពី​៥០០.០០០​ ដល់​ ១​ លាន​នាក់​ដែល​បាន​រង​ការ​កាប់​សម្លាប់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក្រោយ​ពេល​គាត់​បាន​ធ្វើ​រដ្ឋប្រហារ​នោះ​ មិន​អាច​ឲ្យ​គេ​ទទួល​យក​បាន​ទេ​ក្នុង​សង្គម​ឥណ្ឌូនេស៊ី​ ។

ប្រហែល​ជា​នៅ​កម្ពុជា​ ការ​ដោះស្រាយ​បញ្ហា​ចម្បង​ជា​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​អាយុ​ជីវិត​មនុស្ស​ដែល​ស្លាប់​អស់​ហើយ​នោះ​នឹង​ទៅ​ជា​ធូរស្រួល​ នៅ​ពេល​ដែល​វា​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​សង្គម​ដែល​នឹង​ប្រឈម​ និង​ ដោះស្រាយ​បញ្ហា​ពិសេសៗ​ថែម​ទៀត​ និង​ បញ្ហា​តូចតាច​ដែល​ងាយ​ឲ្យ​បញ្ជាក់​បាន​ ដូចជា​ករណី​នៃ​ឃាតក​ជាប់​សង្ស័យ​ថា​បាន​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​ កាល​ពី​ឆ្នាំ​ ២០០៤​ សូម្បី​តែ​អតីត​ព្រះ​មហាក្សត្រ​ក៏​ទ្រង់​បាន​បញ្ចេញ​នូវ​ការ​សង្ស័យ​ដែរ​ថា​នីតិវិធី​ត្រឹមត្រូវ​តាម​ច្បាប់​ត្រូវ​បាន​ប្រតិបត្តិ​តាម​ដែរ​ ឬ​ អត់​ នៅ​ពេល​កាត់ទោស​ពួក​េគ ។​ មិនមែន​តែ​ស្ថាប័ន​ច្បាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​ទៀត​ មេធាវី​របស់​ជន​ជាប់ចោទ​ និង​ សង្គម​ស៊ីវិល​ ត្រូវ​តែ​ទទូច​សុំ​ឲ្យ​តុលាការ​កំពូល​ត្រូវ​តែ​បើក​សវនាការ​ឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​រក​យុត្តធម៌​ឲ្យ​ជន​ជាប់​ចោទ​ ។

ប្រហែល​ជា​អាច​ ប្រសិន​បើ​សមាជិក​របស់​សង្គម​សាធារណៈ​និយាយ​ឮៗ​ឲ្យ​បាន​ញឹកញាប់​ និង​ ឲ្យ​បាន​កាន់​តែ​ធម្មតា​ ពេល​ណា​ករណី​ទាំងឡាយ​ទោះ​តូច​ក្ដី​បាន​ប្រែ​ធាតុ​ទៅ​ជា​ខុស​ឆ្គង​ នោះ​ព្រឹត្តិការណ៍​ធំៗ​ ហើយ​ជា​បន្ទុក​ធ្ងន់​ផង​ទៀត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រហែល​ជា​អាច​ទទួល​ការ​យក​ចិត្ត​ទុកដាក់​ល្អ​ប្រសើរ​ឡើង​មិន​ខាន​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

15 Responses to “សប្ដាហ៍ទី ៤៨៣ ថ្ងៃទី​​ ៣​ កុម្ភៈ​ ២០០៨៖​ រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ -​ ឈឺចាប់​ ប៉ុន្តែ​ សំខាន់​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជាភាសា​អង់គ្លេស​ ។​ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជាភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជាភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: