សប្ដាហ៍ទី ៤៨៤ ថ្ងៃទី​​ ១០​ កុម្ភៈ​ ២០០៨៖​ ជម្លោះ​ដីធ្លី​ក្នុង​ក្រប​ខណ្ឌ​ជាតិ​ និង​ អន្តរជាតិ​

Posted on Wednesday, 13 February 2008. Filed under: *វិចារណកថា* |

ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ព្រឹត្តិការណ៍​នៅ​កម្ពុជា​ យើង​តែងតែ​មាន​ព័ត៌មាន​រាយការណ៍​ទៀងទាត់​អំពី​ជម្លោះ​ដីធ្លី​នៅ​ពេល​ដែល​សិទ្ធិ​ទទួល​កម្មសិទ្ធិ​ដីធ្លី​ត្រូវ​បាន​គេ​ប្រឆាំង​តវ៉ា​ ។​ ករណី​ខ្លះ​មាន​ដំណោះស្រាយ​តាម​សន្តិវិធី​ដោយ​មាន​កិច្ច​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​ ករណី​ខ្លះ​ទៀត​បាន​នាំ​ឱ្យ​កើត​មាន​ជា​អំពើ​ហិង្សា​ ។​ ភាគី​ចាញ់​ -មិនមែន​ជានិច្ច​ជា​កាល​សុទ្ធ​តែ​ជា​ភាគី​ទន់ខ្សោយ​ជាង​នេះ!-​ អាច​រក​យុត្តិធម៌​បាន​ដោយ​ឆ្លង​តាម​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ ។​ អ្នក​ខ្លះ​មិន​បាន​តវ៉ា​ទេ​ ដោយ​សន្មត​ថា​គេ​មិន​អាច​រក​យុត្តិធម៌​បាន​តាម​វិធី​នេះ​ ក្នុង​ខណៈ​ដែល​អ្នក​ដទៃ​ទៀត​ខំ​ពុះពារ​រក​ ។

នៅ​ពេល​ដែល​ជម្លោះ​ដីធ្លី​កើត​មាន​រហូត​ដល់​ឆ្លង​ព្រំដែន​ជាតិ​ ដូចដែល​ជួនកាល​កើត​មាន​នៅ​ក្នុង​តំបន់​ព្រំដែន​ រឿងរ៉ាវ​មិនមែន​គ្រាន់តែ​កាន់តែ​ស្មុគស្មាញ​ប៉ុណ្ណោះ​ទេ​ -វា​អាច​នាំ​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​អន្តរជាតិ​ឬ​ រហូត​ដល់​មាន​ទំនាស់​កាន់​តែ​ធំធេង​ឡើង​ទៀត​ផង​ ។​ នៅ​ពេល​ដែល​ការ​ទាមទារ​ក្នុង​ទំនាស់​មាន​ជាប់​ពាក់ព័ន្ធ​មិន​ត្រឹម​តែ​ដី​មួយ​ដុំ​តូច​នៅ​តាម​បណ្ដោយ​ព្រំដែន​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ទាក់ទង​ដល់​ការ​ទាមទារ​រហូត​មាន​ទំនាស់​រវាង​រដ្ឋ​ និង​ រដ្ឋ​អំពី​បញ្ហា​ដី​ជា​តំបន់​ធំ​ៗ​ និង​ ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ រហូត​ដល់​សហគមន៍​អន្តរជាតិ​ក៏​អាច​មាន​ជាប់​ពាក់​ព័ន្ធ​តាម​របៀប​ផ្សេង​ៗ​ដែរ​ ។

ក្នុង​សប្ដាហ៍​កន្លង​មក​ថ្មី​ៗ​នេះ​ អ្នក​នយោបាយ​កម្ពុជា​ម្នាក់​បាន​លើក​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​ការិយាល័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​តៃវ៉ាន់​នៅ​ទីក្រុង​ភ្នំពេញ​ ដូចដែល​វា​បាន​កើត​មាន​មក​រហូត​ដល់​ឆ្នាំ​ ១៩៩៧​ ដើម្បី​សម្រួល​ដល់​ការ​ដោះស្រាយ​វិនិយោគទុន​ដ៏​ច្រើន​ពី​តៃវ៉ាន់​ ក៏​ដូចជា​ពាណិជ្ជកម្ម​ និង​ ការ​ធ្វើ​ដំណើរ​ដែរ​ អាកាសចរណ៍​កម្ពុជា​មួយ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទេសចរណ៍​តៃវ៉ាន់​ត្រង់​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប​ ។​ រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​គំនិត​ដែល​តម្រូវ​ឱ្យ​មាន​ការិយាល័យ​ទំនាក់ទំនង​បែប​នេះ​ឡើង​វិញ​ ដោយ​ផ្ទុយ​ពី​គោល​នយោបាយ​ចិន​តែ​មួយ​របស់​កម្ពុជា​ ដោយ​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​ដូច្នេះ​ក៏​ទាមទារ​ថា​ប្រជាជន​តៃវ៉ាន់​គ្មាន​សិទ្ធិ​ស្នើសុំ​សមាជិកភាព​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ទេ​ ។​ ការ​លំបាក​របស់​ស្ត្រី​កម្ពុជា​រាប់​រយ​នាក់​ដែល​បាន​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​ក៏​ពុំ​អាច​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ងាយ​ៗ​បាន​ទេ​ពី​ព្រោះ​គ្មាន​ទំនាក់​ទំនង​ការទូត​ ។

នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ពេល​បន្តិច​ក្រោយ​ពី​ការ​ពិភាក្សា​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​តៃវ៉ាន់​ ខ្ញុំ​បាន​សួរ​មន្ត្រី​វៀតណាម​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ដែរ​ថា​ តើ​គាត់​បាន​រៀបចំ​ឯកសារ​ធ្វើ​ដំណើរ​របស់​គាត់​ដូចម្ដេច​ដើម្បី​មក​កាន់​តៃវ៉ាន់​នេះ​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​បញ្ហា​នេះ​ស្រួល​ណាស់​ គាត់​គ្រាន់​តែ​ទៅ​ជួប​ការិយាល័យ​សេដ្ឋកិច្ច​ និង​ វប្បធម៌​តៃប៉ិ​នៅ​ទីក្រុង​ហាណូយ​ [Van phong Kinh te va Van hoa Dai Bac tai Hanoi] គាត់​ទទួល​បាន​ឯកសារ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ដោយ​គ្មាន​ការ​លំបាក​អ្វី​ទេ​ ។​ ប្រទេស​ទាំង​ពីរ​ ទោះ​ជា​គោល​នយោបាយ​ចិន​តែ​មួយ​របស់​វៀតណាម​ក៏​ដោយ​ បាន​ទទួល​ផល​ប្រយោជន៍​ពិត​ប្រាកដ​ពី​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ព្រឹក​ដែល​ខ្ញុំ​វិល​ត្រឡប់​ពី​តៃវ៉ាន់​វិញ​មាន​ជើង​យន្តហោះ​ដែល​ហោះហើរ​ត្រង់​ពី​តៃប៉ិ​មក​វៀតណាម​ត្រូវ​បាន​គេ​ប្រកាស​ជូន​ដំណឹង​តាម​តារាង​ពេល​វេលា​ហោះ​ហើរ​នៅ​ចំណត​យន្តហោះ​ ។

ខ្ញុំ​សរសេរ​ពី​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ។​ មាន​ព័ត៌មាន​រាយការណ៍​បី​នៅ​ក្នុង​សារព័ត៌មាន​អំពី​ករណី​មួយ​ទៀត​ទាក់​ទង​នឹង​ទំនាស់​ដីធ្លី​ -ពេល​នេះ​ គឺ​រវាង​ចិន​ និង​ ឥណ្ឌា​ ។​ នាយករដ្ឋមន្ត្រី​ ម៉ាន់ម៉ូហាន់​ ស៊ិង្គ​ បាន​បំពេញ​ទស្សនកិច្ច​នៅ​ឯ​តំបន់​មួយ​នៅ​ចុង​ភាគ​ឦសាន​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៨​ ជា​រដ្ឋ​សហព័ន្ធ​ឥណ្ឌា​ហៅ​ថា​ អារុណាចាល​ ប្រាដេស​ ។ -មាន​សេចក្ដី​រាយការណ៍​ថា​លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ អារុណាចាល​ ប្រាដេស​ គឺ​ជា​ «ដី​ព្រះ​អាទិត្យ​រះ​របស់​យើង​» ជា​ដំណឹង​មួយ​ច្បាស់​ទៅ​ដល់​ចិន​ -​ ដែល​ក៏​បាន​ទាមទារ​ផង​ដែរ​ថា​តំបន់​នេះ​ជា​របស់​ចិន​ ។

តំបន់​នេះ​ក៏​មាន​ -ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ -ជាប់​ទាក់​ទង​ជាមួយ​ទីបេ​ ហើយ​ទីបេ​ត្រូវ​ជា​ផ្នែក​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែរ​ ។​ ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ និង​ សេចក្ដី​ថ្លែង​បញ្ជាក់​របស់​លោក​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​តាម​ការទូត​ពី​ភាគី​ចិន​ និង​ មាន​ការ​បដិសេធ​ការ​តវ៉ា​របស់​ចិន​ពី​ភាគី​ឥណ្ឌា​ ។​ កាសែត​ India Times​ បាន​សរសេរ​នៅ​ថ្ងៃ​ទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​៖​ «អារុណាចាល​ ប្រាដេស​ គឺ​ជា​ចំណែក​មួយ​ទាំងស្រុង​របស់​ឥណ្ឌា​ ហើយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​មាន​សិទ្ធិ​គ្រប់បែប​យ៉ាង​ក្នុង​ការ​ចុះ​ទៅ​ ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​នេះ​ ។​ ក៏​ប៉ុន្តែ​ចិន​វិញ​ គេ​មិន​សប្បាយ​ចិត្ត​ពី រឿង​នេះ​ទេ​ ដូច​គ្នា​នឹង​ការ​ដែល​គេ​មិន​សប្បាយ​ចិត្ត​អំពី​ការ​ត្រួតត្រា​លើ​ស៊ីគគីម​(Sikkim)​ ដូច្នោះ​ដែរ​ ។ ប្រតិកម្ម​ពី​សំណាក់​ប្រទេស​ចិន​ចំពោះ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត​ ម៉ាន់ម៉ូហាន់​ ស៊ិង្គ​ ទោះជា​ពុំសូវ​ល្អ​ក្ដី​ ក៏​វា​មាន​ដំណើរ​ដូច​ដែល​រំពឹង​ទុក​ដែរ​ ។​ ឯ​ឥណ្ឌា​វិញ​ ក៏​ដូច្នោះ​ដែរ​ គឺ​លោក​បាន​បញ្ជាក់​ឡើង​វិញ​ថា​ រដ្ឋ​នេះ​គឺ​ជា​របស់​យើង​» ។

ការ​ទាមទារ​ទៅ​វិញ​ទៅ​មក​នេះ​បាន​នាំ​ឱ្យ​មាន​ទំនាស់​យោធា​មួយ​យ៉ាង​ស្រួច​ស្រាល់​គឺ​សង្គ្រាម​ចិន​ – ឥណ្ឌា​ នា​ឆ្នាំ​ ១៩៦២​ ។​ សេចក្ដី​ថ្លែង​បញ្ជាក់​បច្ចុប្បន្ន​ទាក់ទង​នឹង​ការ​ទាមទារ​ទៅ​វិញ​ទៅ​មក​នេះ​ និង​ ការ​តវ៉ា​ទៅវិញ​ទៅមក​ គឺ​ជា​សេចក្ដី​រំលឹក​ហេតុការណ៍​ដែល​ការ​ទាមទារ​បែប​នេះ​ និង​ ប្រហាក់ប្រហែល​គ្នា​នេះ​ អាច​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​ ។​ ហើយ​ការ​ដែល​សង្គ្រាម​នាំ​មក​ជាមួយ​នូវ​ការ​ភយន្តរាយ​ និង​ ការ​រងទុក្ខ​លំបាក​វេទនា​ចាំ​តែ​ជៀសវាង ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

18 Responses to “សប្ដាហ៍ទី ៤៨៤ ថ្ងៃទី​​ ១០​ កុម្ភៈ​ ២០០៨៖​ ជម្លោះ​ដីធ្លី​ក្នុង​ក្រប​ខណ្ឌ​ជាតិ​ និង​ អន្តរជាតិ​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] ពុធ​ ទី​ ២០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨ * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូមអញ្ជើញអានវិចារណកថាសម្រាប់សប្ដ… * សូមជម្រាបថាក្រៅពីការអានព្រឹត្តិបត្រព័ត៌មាន កញ្ចក់សង្គម ជាភាសាខ្មែរ លោក-អ្នកក៏អាចអានផងដែរនូវព្រឹត្តិបត្រព័ត៌មាន The Mirror ជាភាសាអង់គ្លេស ។ * ត្រឡប់ទៅខាងលើវិញ […]

Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: