សប្ដាហ៍ទី ៤៨៥ ថ្ងៃទី​​ ១៧​ កុម្ភៈ​ ២០០៨៖​ បកស្រាយ​ព័ត៌មាន​អន្តរជាតិ​

Posted on Tuesday, 26 February 2008. Filed under: *វិចារណកថា* |

នៅ​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​នៅ​ក្នុង​សារព័ត៌មាន​ជាតិ​ ដែល​តាម​ការ​ចោទ​ប្រកាន់​មាន​ជាប់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ចង្អុល​បង្ហាញ​នៅ​ក្នុង​ប្រទេស​នោះ​ គេ​អាច​បញ្ឈប់​វា​បាន​ដោយ​ងាយ​ ៖ ឧទាហរណ៍​ {{ កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ឆ្នាំ​ទី​០២​ លេខ​ ១០៨​ ថ្ងៃ​ពុធ​ ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ }} មាន​ព័ត៌មាន​រាយការណ៍​ថា​ « រដ្ឋាភិបាល​គ្រោង​រៀបចំ​ច្បាប់​ឱ្យ​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង​ដី​ខ្មែរ​ » ។ {{ រស្មី​អង្គរ​ ឆ្នាំ​ទី​១៥​ លេខ​១២៧៩​ ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ }} លោក​នាយក​រដ្ឋមន្ត្រី អាច​បដិសេធ​បញ្ហា​នេះ​ដោយ​ងាយ​ ដូច​ដែល​ព័ត៌មាន​រាយការណ៍​ថា​ ៖ « តេជោ​សែន​ ៖ សូម្បី​តែ​ដេក​យល់សប្ដិ​ធ្វើ​ច្បាប់​លក់​ដី​ឱ្យ​បរទេស​ក៏​ពុំ​មាន​ផង​ » ។

ក្នុង​ករណី​ដទៃ​ទៀត​ គេ​មិន​ងាយ​នឹង​ញែក​ពាក្យ​ចចាមអារ៉ាម​ឱ្យ​ដាច់​ចេញ​ពី​ហេតុការណ៍​ពិត​បាន​សោះ​ឡើយ​ ។ កាសែត​នានា​ឧស្សាហ៍​កត់​សំគាល់​ឃើញ​ថា​ការ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ស​បញ្ជាក់​ព័ត៌មាន​រាយការណ៍​មួយ​ ឬ​ ដើម្បី​បំភ្លឺ​រឿងរ៉ាវ​ខ្លះ​ពី​ស្ថាប័ន​រដ្ឋាភិបាល​តែងតែ​មិន​បាន​សម្រេច​ ពីព្រោះ​មន្ត្រី​ទទួល​បន្ទុក​មិន​បាន​ឆ្លើយតប​ទូរស័ព្ទ​ បដិសេធ​មិន​ព្រម​ឆ្លើយ​ដោយ​និយាយ​ថា​រវល់​ពេក​ ឬ​ ផ្ដាច់​ការ​សន្ទនា​នៅ​ពេល​ដែល​បាន​ដឹង​ថា​អ្នក​ហៅ​ទូរស័ព្ទ​គឺ​ជា​អ្នក​កាសែត​ ។ នេះ​ជា​ទម្លាប់​អាក្រក់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ព្រោះ​ថា​វា​ជា​ការ​ទុក​សាធារណជន​ចោល​ មិន​ឱ្យ​ដឹង​ព័ត៌មាន​ ហើយ​ឱ្យ​គេ​បង្ខំ​ចិត្ត​ត្រូវ​តែ​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ ។ ជា​អកុសល​ នា​បច្ចុប្បន្ន​នេះ​ ពុំសូវ​មាន​យន្តការ​ដើម្បី​កែលំអ​បញ្ហា​នេះ​ទេ​ក្នុង​សភាពការណ៍​កម្ពុជា​ ។​ មាន​រហូតដល់​ពាក្យ​ត្អូញត្អែរ​ញឹកញាប់​ថា​មាត្រា​ទី​៩៦​ របស់​រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​បាន​គោរព​ទេ​ មាត្រា​នេះ​ចែង​ថា​តំណាង​រាស្ត្រ​នៅ​សភា​ជាតិ​ « មាន​សិទ្ធិ​ដាក់​ញត្តិ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​…។ ចម្លើយ​តប​នឹង​ត្រូវ​ផ្ដល់​ឱ្យ​ដោយ​រដ្ឋ​មន្ត្រី​ម្នាក់​ ឬ​ ច្រើន​នាក់​ដោយ​អាស្រ័យ​លើ​រឿងរ៉ាវ​ទាក់ទិន​នឹង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋមន្ត្រី​ម្នាក់​ ឬ​ ច្រើន​នាក់​…។ សេចក្ដី​ពន្យល់​នឹង​ត្រូវ​ផ្ដល់​ឱ្យ​ក្នុង​រយៈ​៧​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ដែល​សំណួរ​ត្រូវ​បាន​ទទួល​ » ។

និយាយ​ពី​សំណួរ​លើក​ឡើង​ជា​អន្តរជាតិ​វិញ​ ឧទាហរណ៍​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ បញ្ហា​ទាំង​នេះ​មិន​ងាយ​នឹង​ទុក​ចោល​ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ ឬ​ លុប​បំបាត់​ក្នុង​នាម​ជា​សំណួរ​លើក​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​ ។​ អ្នក​ទាំង​ឡាយ​ណា​ដែល​ផ្ដើម​ការ​ពិភាក្សា​សាធារណៈ​អន្តរជាតិ​មិន​ងាយ​នឹង​ត្រូវ​ធ្វើ​ស្ងៀមស្ងាត់​បាន​ឡើយ​នៅ​ពេល​ដែល​សំណួរ​ត្រូវ​បញ្ចៀស​ ឬ​ ចម្លើយ​បំពេញ​ឱ្យ​បញ្ជី​ដែល​មិន​ចាំបាច់​ជា​ជំនួស​ឱ្យ​អត្ថន័យ​សំខាន់​នៃ​ក្ដី​កង្វល់​ ។​ ជួនកាល​ចម្លើយ​មួយ​ ឬ​ យុទ្ធវិធី​មួយ​ដែល​ប្រហែលជា​អាច​បញ្ចប់​ការ​ពិភាក្សា​សាធារណៈ​អន្តរជាតិ​បាន​គឺ​មាន​ឥទ្ធិពល​ផ្ទុយ​ពី​បំណង​នៅ​ថ្នាក់​អន្តរជាតិ​ – ជា​ជំនួស​ឱ្យ​ការ​រំងាប់​ការ​ពិភាក្សា​ វា​ពង្រីក​បញ្ហា​ឱ្យ​កាន់​តែ​ធំ​ទៀត​ ។

ឧទាហរណ៍​ពីរ​យ៉ាង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​រឿង​នេះ​គឺ​ ៖

ក្រោយ​ពី​អង្គការ​ Global Witness បាន​បោះ​ពុម្ព​ផ្សាយ​របាយការណ៍​ដ៏​មាន​បញ្ហា​ចម្រូងចម្រាស​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ « សែ​ស្រឡាយ​អ្នក​លួច​ជាតិ​ » – ចំនួន​១០០​ទំព័រ​ដែល​មាន​កំណត់​ព័ត៌មាន​ជាង​៤០០​នៅ​ជើង​ទំព័រ​ដែល​ចងក្រង​ដោយ​ប្រយ័ត្នប្រយែង​បាន​ពី​ប្រភព​កម្ពុជា​ និង​ អន្តរជាតិ​ – រដ្ឋាភិបាល​កម្ពុជា​បាន​ហាមប្រាម​មិន​ឱ្យ​ចែក​ផ្សាយ​ឡើយ​ ។​ បញ្ហា​នេះ​បាន​បណ្ដាល​ឱ្យ​កើត​មាន​ការ​ចាប់​អារម្មណ៍​លើ​ឯកសារ​យ៉ាង​ខ្លាំង​ ជាង​លើ​ប្រការ​ដែល​បាន​ទទួល​ម្យ៉ាង​វិញ​ ជាពិសេស​នៅ​ពេល​ដែល​វា​អាច​ផ្ទេរ​ទិន្នន័យ​ពី​អ៊ីនធឺណិត​តាម​សេចក្ដី​ជា​ភាសា​អង់គ្លេស​ និង​ ជា​ភាសាខ្មែរ​ ។ ការ​ចាប់​អារម្មណ៍​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​បន្ថែម​ទៀត​ ក្រោយ​ពេល​ឯកអគ្គរាជទូត​កម្ពុជា​បាន​ថ្លែង​ថា​របាយការណ៍​នេះ​ « គ្មាន​ហេតុផល​ មិន​អាច​ឱ្យ​ទទួល​យក​បាន​ និង​ ឥតន័យ​ » ដោយ​ពុំ​បាន​បញ្ជាក់​លំអិត​អំពី​ហេតុផល​សម្រាប់​ការ​វិនិច្ឆ័យ​នេះ​ ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​ទីភ្នាក់ងារ​ទាំង​នោះ​ដែល​បាន​គាំទ្រ​ជា​លុយកាក់​ដល់​អង្គការ​ Global Witness ឱ្យ​ត្រួតពិនិត្យ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើង​វិញ​ ។

ប្រតិកម្ម​មួយ​គឺ​ ៖ រដ្ឋាភិបាល​អៀកឡង់ដ៍​ ដែល​ជា​អ្នក​គាំទ្រ​អង្គការ​ Global Witness បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្ហាញ​ភស្តុតាង​សម្រាប់​ការ​ជំទាស់​របស់​ខ្លួន​ទៅ​លើ​ពាក្យ​ចោទ​ប្រកាន់​លំអិត​មាន​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Witness ។ គេ​អាច​រំពឹង​ថា​រដ្ឋាភិបាល​ដទៃ​ទៀត​ក៏​រីករាយ​នឹង​រង់ចាំ​ទទួល​យក​ចម្លើយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ​ ។

ក្នុង​ឧទាហរណ៍​មួយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​ផ្សព្វ​ផ្សាយ​របាយការណ៍​មួយ​មាន​៧៤​ទំព័រ​ក្រោម​ចំណង​ជើង​ថា​ « ការ​កម្ទេច​ – បណ្ដេញ​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ » – ដែល​ទទួល​បាន​ដោយ​ងាយ​ជា​អន្តរជាតិ​តាម​អ៊ីនធឺណិត​ ។ របាយការណ៍​បាន​ដក​ស្រង់​ឧប្បត្តិហេតុ​ជាក់​លាក់​ច្រើន​យ៉ាង​ដែល​មាន​ទីតាំង​ និង​ កាលបរិច្ឆេទ​ និង​ សេចក្ដី​លំអិត​ស្ដីពី​ថា​តើ​ឧប្បត្តិហេតុ​នេះ​រំលោភ​ច្បាប់​កម្ពុជា​ដែល​ទាក់ទិន​ដូចម្ដេច​ខ្លះ​ ព្រមទាំង​កតិកាសញ្ញា​អន្តរជាតិ​ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​ឯកភាព​គាំទ្រ​វា​ក្នុង​ដំណើរការ​ដណ្ដើម​យក​ទីកន្លែង​ស្របច្បាប់​របស់​ខ្លួន​មកវិញ​ នៅ​ក្នុង​សហគមន៍​អន្តរជាតិ​នៃ​ប្រជាជាតិ​ក្រោយ​ទសវត្ស​នានា​នៃ​ការ​ប៉ះទង្គិច​ប្រកប​ដោយ​សោកនាដកម្ម​ខ្លោចផ្សា​ ។

ជា​ជំនួស​ឱ្យ​ការ​ប្រើ​ពេល​ដើម្បី​សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់​ និង​ ឆ្លើយ​តប​ចំពោះ​ឯកសារ​នេះ​ សេចក្ដី​បដិសេធ​តិច​ជាង​មួយ​ទំព័រ​ត្រូវ​ផ្ដល់​ឱ្យ​សាធារណជន​អន្តរជាតិ​ ។ វា​បាន​ទិតៀន​បុគ្គលិក​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​ត្រូវ​បាន​សម្ភាស​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​មួយ​ ។​ តាមពិត​ អ្វី​ដែល​ត្រូវការ​ការ​យក​ចិត្ត​ទុកដាក់​គឺ​មិនមែន​ជា​អ្វី​ដែល​ត្រូវ​រាយការណ៍​អំពី​ទស្សនៈ​សារព័ត៌មាន​ជា​សង្ខេប​ជាមួយ​បុគ្គលិក​នោះ​ ដែល​មិនមែន​ជា​ប្រធាន​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ឬ​ មិនមែន​ជា​អ្នក​នាំ​ពាក្យ​ម្នាក់​ជា​ផ្លូវ​ការ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវការ​ការ​យក​ចិត្ត​ទុកដាក់​នោះ​​ការ​ពណ៌នា​លំអិត​ពី​បញ្ហា​ធ្ងន់​ៗ​ជា​ច្រើន​ ដែល​ទទួលរង​ដោយ​ប្រជាពលរដ្ឋ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ទីកន្លែង​នៃ​លំនៅ​ស្ថាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជោគវាសនា​របស់​គេ​ត្រូវ​បាន​រៀបរាប់​ក្នុង​របាយការណ៍​៧៤​ទំព័រ​ជា​ផ្លូវការ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ។ បើសិនជា​ករណី​ជាក់លាក់​មិន​ត្រូវ​បាន​បដិសេធ​ដោយ​ប្រុងប្រយ័ត្ន​ដោយ​មាន​ហេតុការណ៍​ពិត​ និង​ ឯកសារ​បញ្ជាក់​ទេ​ នោះ​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​តាម​ពិត​ នឹង​ត្រូវ​ប្រើ​ដោយ​សាធារណជន​អន្តរជាតិ​ដើម្បី​បង្កើត​គំនិត​អំពី​និតិរដ្ឋ​ និង​ បរិយាកាស​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ខ្សត់ខ្សោយ​ និង​ ក្រីក្រ​របស់​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

6 Responses to “សប្ដាហ៍ទី ៤៨៥ ថ្ងៃទី​​ ១៧​ កុម្ភៈ​ ២០០៨៖​ បកស្រាយ​ព័ត៌មាន​អន្តរជាតិ​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូមអញ្ជើញអានវិចារណកថាសម្រាប់សប្ដ… * សូមជម្រាបថាក្រៅពីការអានព្រឹត្តិបត្រព័ត៌មាន កញ្ចក់សង្គម ជាភាសាខ្មែរ លោក-អ្នកក៏អាចអានផងដែរនូវព្រឹត្តិបត្រព័ត៌មាន The Mirror ជាភាសាអង់គ្លេស ។ * ត្រឡប់ទៅខាងលើវិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ត្រឡប់​ទៅ​ខាងលើ​វិញ​ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: