Archive for April, 2008

ថ្ងៃ​ ពុធ​ ទី​ ៣០​ មេសា​ ២០០៨​ ៖​ នាគ​សេដ្ឋកិច្ច​សំរាប់​កម្ពុជា​ ៖ សម្ដេច​នាយករដ្ឋមន្ត្រី​បង្ហាញ​ជំហរ​បន្ត​ឆន្ទៈ​ស្ដារ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ

Posted on Wednesday, 30 April 2008. Filed under: សប្ដាហ៍ទី ៤៩៥ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៥

ខេត្ត​ស្ទឹងត្រែង​ ៖ កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ ពី​ទី​រួម​ខេត្ត​ក្រចេះ​ ទៅ​ខេត្ត​ស្ទឹងត្រែង​ ដល់​ត្រពាំង​ក្រៀល​ (ព្រំដែន​កម្ពុជា​ -​ ឡាវ)​ ប្រវែង​១៩៦,៨​គីឡូម៉ែត្រ​ គិត​រួម​ទាំង​ស្ពាន​សេកុង​ ប្រវែង​១.០៥៧​ម៉ែត្រ​ និង​ស្ពាន​ព្រែក​ឆ្លូង​ ប្រវែង​១៣៧​ម៉ែត្រ​ កសាង​ក្រោម​ឥណទាន​កម្ចី​សម្បទាន​ឥតការ​ប្រាក់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ មេសា​ ឆ្នាំ​ ២០០៨​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ច័ន្ទ​ គឹមហង្ស​ ឯក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ។

ក្នុង​សុន្ទរកថា​ លោក​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ គំរោង​ស្ដារ​ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​នេះ​មាន​ប្រវែង​១៩៦,៨​គីឡូម៉ែត្រ​ ដោយ​ឡែក​កំណាត់​ផ្លូវ​ប្រវែង​១៩២,៨​គីឡូម៉ែត្រ​ ក្នុង​នោះ​មាន​លូ​ចំនួន​២២៥​កន្លែង​សាង​សង់​ស្ពាន​ តូច​ និង​មធ្យម​ ចំនួន​១២​កន្លែង​ ប្រវែង​៧៦១​ម៉ែត្រ​ និង​សាងសង់​ស្ពាន​វែង​ថ្មី​មួយ​ប្រវែង​១,០៥៧​ម៉ែត្រ​ ឆ្លង​កាត់​ទន្លេ​សេកុង​ ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​ ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​៧០​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកា​កម្ចី​ឥត​ការ​ប្រាក់​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន​៥២០​លាន​យាន់​ និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៤,៣​លាន​ដុល្លារ​អាមេរិក​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ បន្ថែម​លើ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទទួល​ថវិកា​ជា​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ធ្វើ​ឲ្យ​ការ​តភ្ជាប់​កំណាត់​ផ្លូវ​ដែល​នៅ​សេសសល់​ប្រមាណ​៤​គីឡូម៉ែត្រ​ ពី​ខ្សែ​ផ្លូវ​ជាតិ​លេខ​៧​កម្ពុជា​ ទៅ​ផ្លូវ​លេខ​១៣​ ឡាវ​បាន​សំរេច​លទ្ធផល​ជា​ស្ថាពរ​នៅ​ពេល​នេះ​ដែរ​ ។​ ទន្ទឹម​នឹង​នោះ​រដ្ឋាភិបាល​ចិន​បាន​បន្ថែម​ថវិកា​ជំនួយ​ឥត​សំណង​ចំនួន​៦០០.០០០​ដុល្លារ​អាមេរិក​សំរាប់​ដោះ​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​អម​សងខាង​ផ្លូវ​តាម​បណ្ដោយ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ ពី​ទី​រួម​ខេត្ត​ក្រចេះ​ ដល់​ព្រំដែន​កម្ពុជា​-​ឡាវ​ ។​ លោក​ ស៊ុន​ ចាន់ថុល​ បញ្ជាក់​ថា​ កំណាត់​ផ្លូវ​នេះ​ធ្វើ​ស្រប​ទៅ​តាម​បច្ចេកទេស​ចំណាត់​ថ្នាក់​ទី​៣​នៃ​បទដ្ឋាន​សំណង់​ផ្លូវ​ថ្នល់​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​ក្រាល​កៅស៊ូ​៣​ស្រទាប់​ អនុវត្ត​ដោយ​ក្រុមហ៊ុន​ Shanghai Construction (Group) General Company​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​វិទ្យាស្ថាន​ផ្លូវ​ដែក​ចិន​ទី​៣​ ផ្នែក​ស្រាវជ្រាវ​ និង​សិក្សា​ប្លង់​ ។​ តាម​ការ​គ្រោង​ទុក​ គំរោង​នេះ​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន​៤៤​ខែ​ ដែល​ត្រូវ​បញ្ចប់​នៅ​ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ខាង​មុខ​ តែ​ជាក់ស្ដែង​យើង​បាន​សំរេច​រួចរាល់​មុន​ផែនការ​ចំនួន​១​ឆ្នាំ​ ដោយ​មិន​គិត​ពី​ការ​សាងសង់​ជំហាន​ផ្លូវ​ទី​២​ ប្រវែង​៤​គីឡូម៉ែត្រ​ ។

លោក​ជំទាវ​ ច័ន្ទ​ គឹមហង្ស​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ផ្លូវ​ជាតិ​លេខ​៧​ គឺ​ជា​គំរោង​យ៉ាង​សំខាន់​មួយ​ក្នុង​ចំណោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នៅ​ប្រទេស​កម្ពុជា​ ។​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៨​ វិច្ឆិកា​ ឆ្នាំ​ ២០០៤​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​មក​ ភាគី​ទាំង​ពីរ​ចិន​-​កម្ពុជា​ បាន​សហការ​គ្នា​យ៉ាង​ស្មោះស្ម័គ្រ​ និង​ជិត​ស្និទ្ធ​ខិតខំ​ប្រឹង​ប្រែង​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ជំរុញ​ធានា​វិស្វកម្ម​នេះ​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន​ ។

លោក​ជំទាវ​មាន​ប្រសាសន៍​បន្ត​ថា​ ការ​សាងសង់​ផ្លូវ​ជាតិ​លេខ​៧​សំរេច​បាន​ជោគជ័យ​ក៏​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​ថែម​ទៀត​នៃ​សហប្រតិបត្តិការ​ចិន​-​កម្ពុជា​ ។​ ផ្លូវ​ជាតិ​លេខ​៧​សាង​សង់​រួច​ជា​ស្ថាពរ​ និង​បើក​ធ្វើ​ចរាចរណ៍​ក៏​ជា​ជំនូន​មួយ​ដ៏​ល្អ​ ហើយ​ធំ​ជូន​ចំពោះ​ខួប​ទី​៥០​នៃ​ការ​ដាក់​ចំណង​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា​ដែរ​ ។​ មាគ៌ា​ដ៏​ត្រឹមត្រូវ​ នាំ​យើង​ទាំងអស់​គ្នា​ឆ្ពោះ​ទៅ​អនាគត​កាន់​តែ​ប្រសើរ​ ។​ ជា​ការ​ច្បាស់​ណាស់​ ការ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ​៧​ នឹង​សំរួល​ដល់​ជីវភាព​រស់នៅ​ និង​ការ​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្ដោយ​ផ្លូវ​ ។​ ទន្ទឹម​នឹង​នេះ​ ផ្លូវ​នេះ​តភ្ជាប់​បណ្ដាញ​ផ្លូវ​គមនាគមន៍​នៃ​ប្រទេស​ក្នុង​តំបន់​នេះ​ជាមួយ​ប្រទេស​ចិន​ ហើយ​ក៏​មាន​អត្ថន័យ​យ៉ាង​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ការ​ស្ថាបនា​របៀង​គមនាគមន៍​នៃ​មហា​អនុ​តំបន់​មេគង្គ​ បង្កើន​ល្បឿន​សមាហរណកម្ម​តំបន់​ ។​ ដូច្នេះ​យើង​អាច​ថា​ផ្លូវ​នេះ​គឺ​ជា​ផ្លូវ​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​ ជា​ផ្លូវ​មួយ​មាន​ផលប្រយោជន៍​ និង​ ឈ្នះ=ឈ្នះ​ទាំង​អស់​គ្នា​ ហើយ​ក៏​ជា​ផ្លូវ​មួយ​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម​ទៀត​ផង​ ។

លោក​ជំទាវ​បន្ត​ថា​ នៅ​ក្នុង​សន្និសីទ​កំពូល​ GMS​ លើក​ទី​៣​ ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ខែ​ មីនា​ ឆ្នាំ​នេះ​ លោក​ វេន​ ជា​បាវ​ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​ បាន​ផ្ដួចផ្ដើម​គំនិត​ និង​លើក​សំណើ​ចំនួន​៨​ក្នុង​នោះ​ការ​ស្ថាបនា​ប្រព័ន្ធ​គមនាគមន៍​ឲ្យ​កាន់​តែ​ឆាប់​រហ័ស​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ គឺ​ជា​គោលដៅ​ចំបង​បង្អស់​ ។​ នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​បំណង​របស់​រដ្ឋាភិបាល​ចិន​ចង់​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​វិបុលភាព​រួម​គ្នា​ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ នេះ​ជា​ផ្លែផ្កា​ដ៏​ស្រស់​បំព្រង​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​ចំណង​ដៃ​ខួប​ឆ្នាំ​ទី​៥០​នៃ​ទំនាក់​ទំនង​មិត្តភាព​សហប្រតិបត្តិការ​កម្ពុជា​-​ចិន​ ដែល​ប្រជាជន​កម្ពុជា​បាន​កត់ត្រា​ទុក​ក្នុង​ដួង​ចិត្ត​គ្រប់​ៗ​រូប​ ។

ការ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​ វាយ​ចំ​ឫស​គល់​នៃ​បញ្ហា​ គឺ​ពិត​ជា​សំរេច​បាន​នូវ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ជា​ពិសេស​សំរេច​ឲ្យ​បាន​តាម​ “គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍”​ ដែល​កំណត់​ឲ្យ​ប្រទេស​នីមួយៗ​ កាត់បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ពាក់​កណ្ដាល​នៅ​ឆ្នាំ​ ២០១៥​ ខាង​មុខ​ ។​ សម្ដេច​តេជោ​គូស​បញ្ជាក់​ថា​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​នេះ​ គឺ​ជា​ការ​ពង្រឹង​កាលា​នុវត្តភាព​ថ្មី​នៃ​ការ​រៀបចំ​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​សំរាប់​ការ​ទាក់ទាញ​ផលប្រយោជន៍​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ និង​អស់​លទ្ធភាព​ពី​ភូមិ​ភាគ​ឦសាន​ ។

សម្ដេច​តេជោ​បាន​បញ្ជាក់​ថែម​ទៀត​ថា​ ផ្លូវ​ជាតិ​លេខ​៧​នេះ​មិន​ត្រឹម​តែ​ជា​បណ្ដាញ​ផ្លូវ​ឆ្អឹង​ខ្នង​នៃ​គំរោង​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ផ្លូវ​នេះ​ក៏​ជា​សក្ខីភាព​ថ្មី​មួយ​ទៀត​ផង​ដែរ​ ដែល​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​យើង​ ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ដោយ​ពង្រឹង​ពង្រីក​បណ្ដាញ​គមនាគមន៍​ដឹកជញ្ជូន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​សំរប​សំរួល​ពាណិជ្ជកម្ម​ជំរុញ​ការ​អភិវឌ្ឍន៍​ជនបទ​ និង​ទេសចរណ៍​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ ។​ ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​មហោឡារិក​ផង​ដែរ​ដែល​ត្រូវ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា​-​ឡាវ​ ក្នុង​ឱកាស​ដែល​ផ្លូវ​ជាតិ​លេខ​៧​របស់​កម្ពុជា​បាន​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​១៣​របស់​ឡាវ​ មាន​ប្រវែង​៦​គីឡូម៉ែត្រ​ដែល​ជា​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឥត​សំណង​របស់​ប្រជាជន​ចិន​ជូន​ប្រជាជន​ប្រទេស​ទាំងពីរ​ ។​ ការ​តភ្ជាប់​ផ្លូវ​អាស៊ី​លេខ​១១​នេះ​ ដែល​ចាប់​ផ្ដើម​ពី​ក្រុង​វៀងច័ន្ទ​ ឆ្លង​កាត់​ខេត្ត​ឡាវ​ ត្រពាំង​ក្រៀល​ ខេត្ត​ស្ទឹងត្រែង​ ឆ្ពោះ​ទៅ​ក្រុង​ព្រះសីហនុ​ គឺ​ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ស្អិតល្មួត​ និង​យូរ​អង្វែង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​សំរាប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចូលរួម​ក្នុង​ចរន្ត​សាកលភាវូបនីយកម្ម​ និង​សហប្រតិបត្តិការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​រួម​សំរាប់​ប្រជាជាតិ​នៅ​អាស៊ី​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ដូចជា​កំណើន​នៃ​តំលៃ​ប្រេង​ និង​ការ​កើនឡើង​នៃ​តំលៃ​ស្បៀង​អាហារ​ជា​ដើម​ ។

សម្ដេច​តេជោ​មាន​ប្រសាសន៍​ទៀត​ថា​ ខ្ញុំ​បាន​ប្រសិទ្ធនាម​ផ្លូវ​អាស៊ី​ H 11​ នេះ​គឺ​ជា​នាគ​សេដ្ឋកិច្ច​សំរាប់​កម្ពុជា​ ។​ បណ្ដាញ​គមនាគមន៍​ដ៏​ប្រទាក់​ក្រឡា​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក្រោយ​ពី​ផ្លូវ​ជាតិ​លេខ​៧៦​ ពី​ស្នួល​ទៅ​សែនមនោរម្យ​ ដាក់​ដាំ​ (ព្រំដែន​កម្ពុជា​-​វៀតណាម)​ ផ្លូវ​ជាតិ​លេខ​៧៨​ ពី​អូរពងមាន់​ ទៅ​បានលុង​ ទៅ​អូរយ៉ាដាវ​ ។​ កំណាត់ផ្លូវ​ជាតិ​លេខ​៦៦​ ពី​តំបន់​ជំរក​រ៉ែ​ដែក​ ទៅ​រវៀង​ មក​ថាឡាបរិវ៉ាត់​ តភ្ជាប់​មក​នាគ​សេដ្ឋកិច្ច​កម្ពុជា​នេះ​ នឹង​បង្កើត​ឲ្យ​មាន​នូវ​ចរន្ត​សេដ្ឋកិច្ច​ដ៏​ប្រទាក់​ក្រឡា​ឆ្ពោះ​ទៅ​កាន់​តំបន់​ក្បាល​នាគ​នៅ​ឯ​ក្រុង​ព្រះសីហនុ​ ដើម្បី​បញ្ជូន​ទំនិញ​បន្ត​ទៅ​កាន់​ប្រទេស​ដទៃ​តាម​ច្រក​សមុទ្រ​អន្តរជាតិ​ជាក់​ជា​មិន​ខាន​ ។

ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ឆន្ទៈ​ខិតខំ​ប្រឹង​ប្រែង​ស្ដារ​ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​បន្ថែម​ទៀត​ សំរាប់​ជា​គ្រឹះ​នៃ​ការ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ដោយ​តភ្ជាប់​ទៅ​គ្រប់​តំបន់​នៅ​ទូទាំង​ប្រទេស​ ទាំង​ទីក្រុង​ ទាំង​ទី​ប្រជុំ​ជន​ ទាំង​តំបន់​ជនបទ​ដាច់ស្រយាល​ ហើយ​បន្ត​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ដើម្បី​សម្រួល​ដល់​កិច្ច​ដំណើរ​ធុរកិច្ច​ ។

ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​បង្ហាញ​នូវ​ការ​ជោគជ័យ​យ៉ាង​ជាក់ស្ដែង​ និង​បាន​ជួយ​ដល់​ការ​ផ្ទេរ​ផ្នែក​សេដ្ឋកិច្ច​បាន​យ៉ាង​ល្អ​ ៕​ កាសែត​កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣៣២​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

អរិយធម៌​ ឆ្នាំ​ទី​ ៧​ លេខ​ ១៣២៥​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ប្រជាពលរដ្ឋ​ក្រីក្រ​បង់​រម្លស់​ដើម្បី​បាន​ដី​កំពុង​នាំ​គ្នា​ព្រួយ​បារម្ភ​ខ្លាច​ចាញ់​បោក​ក្រុមហ៊ុន​ 7NG


ជួយ​ខ្មែរ​ ឆ្នាំ​ទី​ ២​ លេខ​ ៨៩​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ភាពយន្ត​ឯកសារ​រឿង​ “សម្លាប់​ផ្ដាច់​ពូជ​ដោយ​មិន​ឱ្យ​ស្រក់​ឈាម​” ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​ថត​បញ្ចប់
  • គ.ជ.ប​ខ្វះ​លុយ​២,៥​លាន​ដុល្លារ​ បើ​បង្ហាញ​ជំហរ​ឯករាជ្យ​មិន​អាយ៉ង​គណបក្ស​ប្រជាជន​នោះ​ អន្តរជាតិ​នឹង​ផ្ដល់​ឱ្យ


ដើម​អម្ពិល​​ ឆ្នាំ​ទី​ ៣​ លេខ​ ៦៦​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ – ថ្ងៃ​ អង្គារ​ ទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨

  • សម្ដេច​តេជោ​ដាក់​បំរាម​មិន​ឱ្យ​មន្ត្រី​ស៊ីភីភី​លេង​ល្បែង​តែ​ទុក​លទ្ធភាព​គណបក្ស​ដទៃ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៨​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម​ រង្ស៊ី​ ចង់​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ចាត់ការ​បណ្ដឹង​ ហោ​ ណាំហុង​ វិញ​ [ដោយ​សារ​លោក​មិន​ជឿ​លើ​តុលាការ​ក្រុង​ភ្នំពេញ​]
  • សម​ រង្ស៉ី​ ប្រកាស​ធ្វើ​បាតុកម្ម​ម្ដង​ទៀត​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ០២​ លេខ​ ១៤៣​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • មួរ​ សុខហួរ​ [អគ្គលេខាធិការ​រង​គណបក្ស​ សម​ រង្ស៊ី​]៖ ឱ្យ​តែ​មាន​រឿង​ទាក់ទង​នឹង​លោក​ សម​ រង្ស៊ី​ តុលាការ​តែង​ពន្លឿន​បណ្ដឹង​ប្រឆាំង​ជា​និច្ច


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣៣២​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • នាគ​សេដ្ឋកិច្ច​សំរាប់​កម្ពុជា​ ៖ សម្ដេច​នាយករដ្ឋមន្ត្រី​បង្ហាញ​ជំហរ​បន្ត​ឆន្ទៈ​ស្ដារ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ
  • លោក​ សម​ រង្ស៉ី​ ត្រលប់​មក​វិញ​ ខណៈ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍​បាន​ដាក់​ចូល​ដល់​តុលាការ
  • អាជ្ញាធរ​ក្រុង​ធានា​ថា​ឆ្នាំ​ ២០១០​ ក្រុង​ភ្នំពេញ​ចៀស​ផុត​ពី​ការ​ជន់​លិច
    ការ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹក​ក្រោម​ដី​មាន​លូ​ និង​ប្រឡាយ​ត្រូវ​បង្កើន​សកម្មភាព
  • លទ្ធផល​នៃ​អង្កេត​ស្រាវជ្រាវ​ [របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​ និង​កាមរោគ​] ពី​ស្ត្រី​ ដែល​មាន​មុខ​របរ​ទាក់ទង​ផ្លូវ​ភេទ​ បង្ហាញ​ថា​ក្រុម​នារី​នៅ​បៀហ្គាឌិន​មាន​ដៃ​គូ​រួម​ភេទ​តិច​ជាង​ក្រុម​ដទៃ
  • ខេត្ត​កំពត​ ៖​ ប្ដី​លែង​ប្រពន្ធ​៣៩​ករណី​ ប្រពន្ធ​លែង​ប្ដី​១១៩​ករណី [ក្នុង​អំឡុង​ឆ្នាំ​ ២០០៧]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សាលាក្ដី​ខ្មែរ​ក្រហម​បដិសេធ​មិន​ដោះស្រាយ​បណ្ដឹង​ ហោ​ ណាំហុង​ ប្រឆាំង​ សម​ រង្ស៊ី
  • ទិវា​ពិភព​លោក​ក្រោម​ប្រធាន​បទ​ “រួម​គ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៅ​កន្លែង​ការ​ងារ​”
  • សាខា​ពន្ធដារ​ពោធិ៍សាត់​បញ្ជា​ឱ្យ​អ្នក​លក់​អង្ករ​ដំឡើង​តម្លៃ​១០​ភាគរយ​ទារ​ពី​អ្នក​ទិញ​សម្រាប់​បង់​ពន្ធ
  • OPEC [អង្គការ​ផលិត​ប្រេង​អន្តរជាតិ​] ព្រមាន​ថា​ប្រេង​អាច​ឡើង​ដល់​២០០​ដុល្លារ​ [ក្នុង​មួយ​បារ៉ែល​]


សម្លេង​សាដៀវ​ ឆ្នាំ​ទី​ ១​ លេខ​ ៤​ ថ្ងៃ​ ពុធ​ ទី​ ៣០ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម​ រង្ស៊ី​ ៖ បើ​ ហោ​ ណាំហុង​ ប្ដឹង​រូប​ លោក​ សម​ រង្ស៊ី​ តុលាការ​ទាល់តែ​ហៅ​សម្ដេច​សីហនុ​ឡើង​ដែរ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Advertisements
Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ២៩​ មេសា​ ២០០៨​ ៖​ សម្ដេច​នាយករដ្ឋមន្ត្រី​ទទួល​ជួប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាមពល​ប្រទេស​កូរ៉េ​ខាង​ត្បូង​

Posted on Tuesday, 29 April 2008. Filed under: សប្ដាហ៍ទី ៤៩៥ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៥

ខេត្ត​កណ្ដាល​ ៖ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​លោក​ LEE SANG SUN​ ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាមពល​នៃ​សាធារណរដ្ឋ​កូរ៉េ​ ចូល​ជួប​សំដែង​ការ​គួរសម​នា​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ នៅ​គេហដ្ឋាន​ទីក្រុង​តាខ្មៅ​ ខេត្ត​ កណ្ដាល​ ។

ឯកឧត្ដម​ ឱម​ យិនទៀង​ ទីប្រឹក្សា​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា​លោក​ LEE SANG SUN​ បាន​ជំរាប​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី​អំពី​គំរោង​ និង​ការ​សិក្សា​អំពី​រ៉ែ​ដែក​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ និង​បាន​ស្នើ​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​ដី​សម្បទាន​ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​គំរោង​ថាមពល​ជីវៈ​ផង​ដែរ​ ។

ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​អំពី​រ៉ែ​ដែក​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បន្ត​ការ​សិក្សា​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ឲ្យ​ឈាន​ទៅ​គំរោង​ធំ​ៗ​ទៀត​ ដូចជា​ការ​បង្កើត​រោងចក្រ​ស្ល​ដែក​ ឬ​ការ​បំពាក់​ការ​វិនិយោគ​ធំ​ៗ​នា​ពេល​ខាង​មុខ​ទៀត​ ។

ចំពោះ​ការ​វិនិយោគ​លើ​គំរោង​ថាមពល​ជីវៈ​ សម្ដេច​ក៏​បាន​លើក​ទឹកចិត្ត​ និង​ណែនាំ​ឲ្យ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ក្រសួង​ជំនាញ​ដូចជា​ ក្រសួង​កសិកម្ម​ ជា​ដើម​ អាច​ពិនិត្យ​ និង​ផ្ដល់​យោបល់​ថា​ តំបន់​ណា​ដែល​រក្សា​ទុក​ ហើយ​តំបន់​ណា​ដែល​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​វិនិយោគ​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ផលិត​អគ្គិសនី​ដោយ​ជីវៈ​ ដោយ​យក​ដូចជា​ជញ្ជ្រាំង​ស្រូវ​ សំបក​ពោត​ ដើម​ពោត​ និង​កំទេច​កំទី​ផ្សេង​ៗ​មក​ផលិត​ ។​ ដែល​ប្រការ​នេះ​ ទី​១​ យើង​បាន​អគ្គិសនី​ជនបទ​ ទី​២​ យើង​បាន​ចំណូល​បន្ថែម​ទៀត​មក​កសិករ​ទៅ​លើ​របស់​ដែល​គាត់​បោះ​ចោល​នោះ​ ។

សម្ដេច​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផែនការ​លំអិត​ទៅ​លើ​ការ​ដឹកជញ្ជូន​ និង​ទីតាំង​រក្សា​ទុក​ផង​ដែរ​ ៕​ កាសែត​កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៧​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

អព្យាក្រឹត្យ​ ឆ្នាំ​ទី​ ៦​ លេខ​ ៦៩​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​គឺ​ជា​ការ​បំផ្លាញ​ថវិកា​ជាតិ​ឥត​ប្រយោជន៍


ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៧២៣​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ 7NG រើ​គ្រឿងចក្រ​ចេញ​ពី​ស្រុក​ខ្សាច់​កណ្ដាល​ [ទំនង​ជា​ដោយ​សារ​រឿង​ជម្លោះ​ដី​ធ្លី​ជាមួយ​ប្រជាពល​រដ្ឋ​ -​ ខេត្ត​ កណ្ដាល​]


ជួយ​ខ្មែរ​ ឆ្នាំ​ទី​ ២​ លេខ​ ៨៨​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • កែរ​ រ៉េមី​ [អនុប្រធាន​គណបក្ស​ សិទ្ធិ​មនុស្ស​] រិះគន់​ ចាន់​ សារុន​ ប្រកាស​ឱ្យ​រាស្ត្រ​ហូប​ក្ដួច​ជា​ក្ដី​អាម៉ាស់​របស់​រដ្ឋាភិបាល
    អង្គការ​ស្បៀង​អាហារ​ពិភពលោក​ឈប់​ផ្ដល់​អាហារូបត្ថម្ភ​ដល់​សិស្ស​ខ្មែរ​ជាង​ ៤០​ ម៉ឺន​នាក់​ [ដោយសារ​តែ​ការ​ចំណាយ​ថវិកា​ខ្ពស់​លើស​ការ​គ្រោង​ទុក​យូរ​អង្វែង​នៅ​ពេល​ដែល​ទំនិញ​និង​សេវាកម្ម​ដឹកជញ្ជូន​ឡើង​ថ្លៃ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៧​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម្ដេច​នាយករដ្ឋមន្ត្រី​ទទួល​ជួប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាមពល​ប្រទេស​កូរ៉េ​ខាង​ត្បូង
  • ទូក​វៀតណាម​ធំ​ៗ​សំរុក​ចូល​មក​ទិញ​ស្រូវ​នៅ​ខេត្ត​ តា​កែវ
  • សម្ដេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ ត្រៀម​ខ្លួន​ជា​ស្រេច​ធ្វើ​ការ​ចរចា​ដោយ​ម៉ត់ចត់​ជាមួយ​ចិន


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣៣១​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​បញ្ជាក់​ជំហរ​សារ​ជា​ថ្មី
    ភាគី​កម្ពុជា​ ៖ កិច្ច​ព្រមព្រៀង​ MOU មិន​មាន​បញ្ហា​ចោទ​ពី​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ទេ
  • កាកបាទ​ក្រហម​ [កម្ពុជា​] ចំណាយ​ជាង​ 1លាន​ដុល្លារ​សំរាប់​សកម្មភាព​មនុស្ស​ធម៌​ក្នុង​មួយ​ឆ្នាំ
  • សម្ពោធ​ជា​ផ្លូវ​ការ​ភោជនីយដ្ឋាន​ KFC [ជា​ភោជនីយដ្ឋាន​សាច់​មាន់​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​] ទី​1​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
  • ចាប់​រំលោភ​ក្មេង​ស្រី​ដើរ​រក​ក្ដាម​រួច​ច្របាច់​ក​សម្លាប់​ [នៅ​ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ – សាកសព​ត្រូវ​បាន​រកឃើញ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​]
  • បង្ខាំង​កូន​ស្រី​ទុក​រួម​រក្ស​ជិត​24​ឆ្នាំ​បាន​កូន​ 7 នៅ​ក្រោម​ដី​ [នៅ​ប្រទេស​ អូទ្រីស​ បុរស​ជា​ឪពុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៦​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម្ដេច​ឪ​ រំលឹក​ពី​ការ​ឈឺ​ចាប់​ដោយសារ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​ ១៨​ ខែ​ មីនា​ ឆ្នាំ​ ១៩៧០
  • អ្នក​ជំនួញ​ធំ​ៗ​ជា​ច្រើន​រត់​ទៅ​រក​កៅអី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​អាណត្តិ​ទី​៤ [យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧៥​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • តុលាការ​ក្រុង​ពន្លឿន​បណ្ដឹង​ប្រឆាំង​ លោក​ សម​ រង្ស៊ី
  • បទល្មើស​បំផ្លាញ​ព្រៃឈើ​កំពុង​តែ​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ស្រុក​ ឆ្លូង​ ខេត្ត​ ក្រចេះ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ២៨​ មេសា​ ២០០៨​ ៖​ សូម​មេត្តា​អធ្យាស្រ័យ​ដោយ​ថ្ងៃ​នេះ​យើង​ខ្ញុំ​ដាក់​បញ្ចូល​ជូន​​តែ​ចំណង​ជើង​អត្ថបទ​សំខាន់​ៗប៉ុណ្ណោះ​ គឺ​ពុំមាន​ដាក់​អត្ថបទ​ពេញ​ទេ​! សូម​អរគុណ​!​

Posted on Monday, 28 April 2008. Filed under: សប្ដាហ៍ទី ៤៩៥ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៥

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៦​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២៧​-២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សភា​អាមេរិក​ប្រគល់​មេដាយ​មាស​ជូន​ លោក​ស្រី​ អ៊ួង​សាន​ ស៊ូជី​ [កាល​ពី​ថ្ងៃ​ ទី​ ២៤​ ខែ​ មេសា​]


ខ្មែរ​អមតៈ​ ឆ្នាំ​ទី​ ០៩​ លេខ​ ៥៧៤​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • បក្ស​នាយក​រដ្ឋមន្ត្រី​មិន​ហ៊ាន​ផ្សាយ​ថា​កម្ពុជា​ខ្វះ​អង្ករ​ទេ​ ខ្លាច​ចាញ់​ឆ្នោត​អស់​អំណាច
  • សមាគម​យួន​ត្រៀម​បើក​ការិយាល័យ​ ១៧០​ តាម​ស្រុក​ខណ្ឌ​ទូទាំង​ប្រទេស


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ០២​ លេខ​ ១៤២​ ថ្ងៃ​ អាទិត្យ​-អង្គារ​ ទី​ ២៧​-២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម​ រង្ស៊ី​ ៖ រាស្ត្រ​ខ្មែរ​ពេល​នេះ​មិន​ទ្រាំ​ស្លាប់​ដូច​របប​ខ្មែរ​ក្រហម​ទេ​គឺ​ត្រូវ​តែ​បោះ​ឆ្នោត​ទម្លាក់​ជន​ពុករលួយ​ពី​អំណាច
  • ទ្រង់​ រណឫទ្ធិ​ អួត​ថា​មិន​ដែល​យក​ព្រះនាម​ សម្ដេច​ឪ​ ធ្វើ​អាជីវកម្ម​នយោបាយ​ម្ដង​ណា​ទេ
  • បុគ្គលិក​អគ្គិសនី​ [ម្នាក់​] លី​ដាវ​សាម៉ូរ៉ៃ​ដេញ​កាប់​មន្ត្រី​សាខា​អគ្គិសនី​ [អូរ​បែក​ក្អម​ កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​ មេសា​ ២០០៨​] ផ្អើល​ពេញ​ការិយាល័យ​ [ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​ការិយាល័យ​រាយការណ៍​ទៅ​ថ្នាក់​លើ​ឲ្យ​បណ្ដេញ​គាត់​ពី​ការងារ​]


ខ្មែរ​ស្ថាបនា​ ៖ ឆ្នាំ​ទី​ ១​ លេខ​ ១៤​ ថ្ងៃ​ ទី​ ២៦​-២៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម្ដេច​ ហ៊ុន​ សែន​ គំរាម​លុប​កិច្ច​សន្យា​ក្រុម​ហ៊ុន​ណា​ដែល​បង្ខំ​ពលរដ្ឋ​លក់​ដី​ឱ្យ​ខ្លួន
  • កម្ពុជា​លក់​អង្ករ​ [ការ​ពិត​ចុង​អង្ករ​] ៦​ពាន់​តោន​ទៅ​ឱ្យ​ប្រទេស​សេណេហ្កាល់


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣៣០​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • មិន​អង្វរ​អាគាំង​ខក​ចិត្ត
    សម្ដេច​ ហ៊ុន​ សែន​ ៖ គេ​ថា​ខ្ញុំ​ស្ដេច​កន​ចាប់​ជាតិ​ព្រោះ​ហ៊ាន​ចាប់​រាជវង្ស​ដាក់​គុក
  • ទិវា​ពលកម្ម​អន្តរជាតិ​1​ឧសភា​ ៖ ទស្សនវិស័យ​គឺ​បង្កើន​ផលិតភាព​ការងារ​ដើម្បី លក្ខខណ្ឌ​ការងារ​ល្អ​និង​ការ​ប្រកួត​ប្រជែង


មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៦៨៧​ ថ្ងៃ​ ចន្ទ​-ពុធ​ ទី​ ២8​-៣០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • មហិច្ឆិតា​សម្ដេច​ ហ៊ុន​ សែន​ គឺ​ឆ្នាំ​ ២០១៥​ មាន​ស្រូវ​៨​លាន​តោន​នាំ​ចេញ
  • ក្លើ​ ខៀវ​ សំផន​ [គឺ​មេធាវី​ជន​ជាតិ​បារាំង​ដែល​ជា​មិត្ត​រួម​ថ្នាក់​របស់​ ខៀវ​ សំផន​ នៅ​ប្រទេស​បារាំង​តាំង​ពី​ទសវត្ស​ឆ្នាំ​ ១៩៥០] អុកឡុក​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៥​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ហ៊ុន​ សែន​ ព្រមាន​ដក​មន្ត្រី​គណបក្ស​ប្រជាជន​បើ​ក្រុង​ភ្នំ​ពេញ​ចាញ់​ឆ្នោត


សម្លេង​សាដៀវ​ ៖ ឆ្នាំ​ទី​ ១​ លេខ​ ៣​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • គ.ជ.ប​ ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​បាន​៤២​នាក់
  • សហរដ្ឋ​អាមេរិក​មើល​ឃើញ​តែ​គណបក្ស​ សម​ រង្ស៊ី​ មួយ​ប៉ុណ្ណោះ​ជា​ក្ដី​សង្ឃឹម​នៃ​ប្រជាពលរដ្ឋ​ខ្មែរ
  • រដ្ឋាភិបាល​ ហ៊ុន​ សែន​ គ្រោង​ដាក់​របាំង​យក​លុយ​ផ្លូវ​ជាតិ​លេខ​ ២-៣-៥-៦ [យោង​តាម​សម្ដី​របស់​អភិបាល​ខេត្ត​រង​មួយ​រូប​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​]


សម្លេង​យុវជន​ខ្មែរ​​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២៩៥​ ថ្ងៃ​ អាទិត្យ​-ចន្ទ ទី​ ២៧​-២៨ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឆ្នាំ​ ២០០៧​ មាន​ការ​កើន​ឡើង​ [ផ្អែក​តាម​របាយការណ៍​ ស្ថានភាព​សិទ្ធិ​មនុស្ស​ឆ្នាំ​ ២០០៧​ របស់​សមាគម​អាដហុក​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សៅរ៍​ ទី​ ២៦​ មេសា​ ២០០៨​ ៖​ លុយ​ជាង​១០​ម៉ឺន​ដុល្លារ​ចំណាយ​អត់​ប្រយោជន៍​លើ​ករណី​ត្រួតពិនិត្យ​ ECCC

Posted on Sunday, 27 April 2008. Filed under: សប្ដាហ៍ទី ៤៩៤ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

លោក​ លោក​ស្រី​ ប្រិយមិត្ត​អ្នក​អាន​ជាទី​គោរព​ និង​ ជាទី​មេត្រី​!​ សូម​លោក​អ្នក​មេត្តា​អធ្យាស្រ័យ​ចំពោះ​ការ​យឺត​យូរ​ក្នុង​ការ​ដាក់​បញ្ចូល​ជូន​នូវ​អត្ថបទ​ និង​ ចំណង​ជើង​សំខាន់​ៗ​សម្រាប់​ថ្ងៃ​នេះ​ ដែល​បណ្ដាល​មក​ពី​ភាព​រអាក់រអួល​ផ្នែក​ចរន្ត​អគ្គិសនី​ និង​ ប្រព័ន្ធ​អ៊ិនថឹណេត​!​ សូម​អរគុណ​!

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៤

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ពិសេស​ទៅ​លើ​ការ​ចោទប្រកាន់​អំពី​អំពើ​ពុករលួយ​នៅ​ក្នុង​សាលា​ក្ដី​កាត់ទោស​អតីត​ពួក​ដឹកនាំ​ខ្មែរក្រហម​ ដែល​ការ​ពិនិត្យ​នោះ​បញ្ជាក់​ថា​ មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ទេ​ ។

លោក​ Jo Scheuer​ នាយក​ UNDP​ ប្រចាំ​កម្ពុជា​ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​នោះ​បាន​មាន​ប្រសាសន៍​ថា​ កាល​ពី​ប្រហែល​១​ឆ្នាំ​មុន​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ និង​ការ​ចោទប្រកាន់​ផ្សេងៗ​ UNDP​ បាន​ជំរុញ​ឲ្យ​ធ្វើ​សវនកម្ម​ផ្ទៃ​ក្នុង​ស្ដី​អំពី​ការ​ដំណើរ​ការ​រើស​បុគ្គលិក​នៅ​ក្នុង​សាលាក្ដី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ចាត់​ទុក​ថា​ វា​​មាន​ភាព​ខ្សោយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ ។

លោក​បន្ត​ថា​ ការ​ធ្វើ​​ការ​ត្រួត​ពិនិត្យ​ចំណុច​ខ្សោយ​ទាំងអស់​នោះ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ឡើង​វិញ​នៅ​ក្នុង​របាយការណ៍​ដែល​មាន​នៅ​ក្នុង​សវនកម្ម​ជា​បន្តបន្ទាប់​នៃ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហើយ​មាន​អនុសាសន៍​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ឲ្យ​ដោះស្រាយ​ជា​បន្ត​បន្ទាប់​ទៀត​ ។​ នៅ​ពេល​ដែល​សវនកម្ម​កំពុង​តែ​បន្ត​ ECCC​ បាន​ចាប់ផ្ដើម​ដោយ​ខ្លួន​ឯង​​រួច​ទៅ​ហើយ​នូវ​វិធានការ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដូចជា​សៀវភៅ​ការងារ​របស់​បុគ្គលិក​ និង​ក្រមសីលធម៌​របស់​បុគ្គលិក​ជា​ដើម​ ។

លោក​នាយក​ UNDP​ ឲ្យ​ដឹង​ទៀត​ថា​នៅ​ចុង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ UNDP​ បាន​ជួល​ក្រុម​ត្រួតពិនិត្យ​ឯករាជ្យ​មួយ​ក្រុម​មក​ត្រួតពិនិត្យ​លើ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ។​ ការ​ត្រួតពិនិត្យ​ឡើង​វិញ​នេះ​ដើម្បី​ធ្វើ​ការ​វាយ​តំលៃ​ទៅ​លើ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នា​ពេល​កន្លង​មក​ ។​ ក្រុម​អ្នក​ត្រួតពិនិត្យ​នោះ​២​នាក់​មក​ពី​ប្រទេស​ឥណ្ឌា​មាន​ជំនាញ​ផ្នែក​គ្រប់គ្រង​ និង​ម្នាក់​ជនជាតិ​ខ្មែរ​មាន​ជំនាញ​ខាង​ធនធាន​មនុស្ស​ ។​ ការ​ត្រួតពិនិត្យ​នោះ​ធ្វើ​ឡើង​រយៈ​ពេល​៤​សប្ដាហ៍​ទើប​ចប់​ ។

លោក​ ស៊ាន​ វិសុទ្ធ​ ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​ត្រួតពិនិត្យ​ពិសេស​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រុមប្រឹក្សា​គំរោង​ ហើយ​ត្រូវ​បាន​អនុវត្ត​នៅ​ចុង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ ដោយ​ក្រុម​ជំនាញ​ឯករាជ្យ​មក​ពី​ក្រុមហ៊ុន​ Delaitte​ ប្រទេស​ឥណ្ឌា​ ។​ ការ​ត្រួតពិនិត្យ​ឡើង​វិញ​មាន​គោលដៅ​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​បញ្ចប់​នូវ​របាយការណ៍​នៃ​ការ​ធ្វើ​សវនកម្ម​នា​ពេល​កន្លង​មក​របស់​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ។

លោក​ ស៊ាន​ វិសុទ្ធ​ បន្ត​ថា​ ការ​ត្រួតពិនិត្យ​នោះ​ក៏​ដើម្បី​បង្ហាញ​ឲ្យ​បាន​ច្បាស់​ថា​ តើ​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ និង​ការ​អនុវត្តន៍​គោលនយោបាយ​ធនធាន​មនុស្ស​នៅ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​នោះ​មាន​តម្លាភាព​ មាន​គណនេយ្យ​ភាព​ និង​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ និង​ឆ្លើយ​តប​តាម​អ្វី​ដែល​បាន​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​គំរោង​នោះ​ឬ​យ៉ាង​ណា​ ។​ លោក​ប្រធាន​ការិយាល័យ​រដ្ឋបាល​របស់​ ECCC​ បាន​បញ្ជាក់​ថា​ ទោះ​បី​ជា​យើង​មិន​អាច​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ​ ប៉ុន្តែ​យើង​អាច​ធ្វើ​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​ ។​ ក្រុម​ការងារ​ដែល​ជួល​មក​ធ្វើ​ការ​ត្រួតពិនិត្យ​នោះ​ លោក​ ស៊ាន​ វិសុទ្ធ​ បាន​អះអាង​ថា​ បាន​ចំណាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ​ ។

លោក​ Rafael Dochao Moreno​ តំណាង​សហគមន៍​អឺរ៉ុប​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ សហគមន៍​មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វប្បធម៌​និទណ្ឌភាព​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ ។​ ការងារ​របស់​ ECCC​ រយៈ​ពេល​២​ឆ្នាំ​ទៅ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​មាន​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​សហគមន៍​ផ្ដល់​ជំនួយ​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺ​ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​នៅ​ក្នុង​ ECCC​ ។​ ជាមួយ​គ្នា​នោះ​សហគមន៍​អឺរ៉ុប​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ចំពោះ​អ្វី​ដែល​មាន​ការ​ចោទប្រកាន់​ ដើម្បី​ប្រើប្រាស់​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​ ។​ សហគមន៍​អឺរ៉ុប​ក៏​មាន​សេចក្ដី​រីករាយ​ដែរ​ចំពោះ​របាយការណ៍​ដែល​មាន​លក្ខណៈ​វិជ្ជមាន​យ៉ាង​ច្រើន​បំផុត​របស់​ក្រុម​ត្រួតពិនិត្យ​ ។​ ប៉ុន្តែ​សហគមន៍​អឺរ៉ុប​ក៏​សុំ​ឲ្យ​មាន​ការ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ។​ ជាមួយ​គ្នា​នោះ​សហគមន៍​អឺរ៉ុប​ក៏​បាន​ប្រកាស​គាំទ្រ​ដល់​ ECCC ​ ទាំង​គោលនយោបាយ​ និង​ហិរញ្ញវត្ថុ​ ។

បើ​តាម​របាយការណ៍​ត្រួតពិនិត្យ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​ការ​វាយ​តំលៃ​ចុះ​ដល់​ទីកន្លែង​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​នៅ​ ECCC​ រួច​មក​ ក្រុមប្រឹក្សាភិបាល​គំរោង​មាន​ក្ដី​រីករាយ​ប្រកាស​ជា​សាធារណៈ​ថា​ ពុំ​មាន​ចំណុច​ខ្វះ​ខាត​ជា​សារវ័ន្ដ​ណាមួយ​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​ ហើយ​ការ​អនុវត្តន៍​ធនធាន​មនុស្ស​ក្នុង​ដំណាក់​កាល​នេះ​គឺ​មាន​កំរិត​ស្ដង់ដារ​សមស្រប​អាច​ទទួល​យក​បាន​ ។

បើ​ទោះបី​ជា​ការ​ត្រួតពិនិត្យ​បញ្ជាក់​ថា​ មិន​មាន​កំហុស​ក៏​ដោយ​ ប៉ុន្តែ​សាលាក្ដី​នៅ​មាន​បញ្ហា​មួយ​ទៀត​គឺ​នៅ​ខ្វះ​ថវិកា​ដែល​នៅ​ព្រឹក​នោះ​ ECCC​ ក៏​ដូចជា​សហគមន៍​អឺរ៉ុប​មិន​បាន​បង្ហាញ​អំពី​ជំនួយ​បន្ថែម​នៅ​ឡើយ​ទេ​ ៕​ កាសែត​កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • លុយ​ជាង​១០​ម៉ឺន​ដុល្លារ​ចំណាយ​ឥត​ប្រយោជន៍​លើ​ករណី​ត្រួត​ពិនិត្យ​ ECCC
  • លោក​នេន​កំហូច​ “ឆាន់​”​ ប្រពន្ធ​គេ​ទាំង​កណ្ដាល​ត្រូវ​២​ជើង​ជា​ការ​ព្រមាន​ [ដោយ​ប្ដី​របស់​គេ​កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ មេសា​ នៅ​ខណ្ឌ​ ដូន​ពេញ​ ទី​ក្រុង​ ភ្នំពេញ​ ហើយ​នៅ​ថ្ងៃ​ដដែល​​លោក​នេន​នោះ​ត្រូវ​បាន​ផ្សឹក​និង​បណ្ដេញ​ចេញ​ពី​វត្ត​ដែរ​]
  • ចោរ​ AK ចូល​ប្លន់​បាញ់​ម្ចាស់​ផ្ទះ​យក​លុយ​និង​មាស​អស់​ប្រហែល​១​ម៉ឺន​ដុល្លារ​ [កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ មេសា​ នៅ​ស្រុក​ អង្គ​ស្នួល​ ខេត្ត​ កណ្ដាល​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ០២​ លេខ​ ១៤១​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣២៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ប្រទេស​ថៃ​ប្រកាស​ [កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​] ពី​ការ​ចូល​រួម​ពិភាក្សា​ជាមួយ​កម្ពុជា​នៅ​ប៉ារីស​ពី​ប្រាសាទ​ព្រះ​វិហារ
  • រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​បារាំង​ ទស្សនកិច្ច​កម្ពុជា
  • អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​សុំ​ដល់​ស្ថានទូត​វៀតណាម​ទៅ​សួរ​សុខ​លោក​ ទឹម​ សាខន
  • ១០​ ឆ្នាំ​ទៀត​ចិន​និង​ឥណ្ឌា​មាន​ឥទ្ធិពល​ខ្ពស់​ជាង​អាមេរិក​ [ផ្អែក​តាម​ជំនឿ​របស់​ជនជាតិ​កាណាដា​ប្រហែល​៦៧%]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៤​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម​ រង្ស៊ី​ ៖​ បើ​ ចន​ ម៉ាក់ខេន​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​គ្រាន់​ជំរុញ​ឲ្យ​ FBI បញ្ចេញ​របាយការណ៍​ ជីវិត​នយោបាយ​ ហ៊ុន​ សែន​ នឹង​ត្រូវ​បញ្ចប់
  • អនុរដ្ឋមន្ត្រី​ការ​បរទេស​បារាំង​សំដែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • បារាំង​ផ្ដល់​ថវិកា​ចំនួន​១​លាន​ដុល្លារ​សម្រាប់​សាលា​ក្ដី​ខ្មែរ​ក្រហម​នា​ឆ្នាំ​ ២០០៨
  • លោក​ សម​ រង្ស៊ី​ យក​សម្ដេច​ឪ​មក​ពាំង​បន្ទាប់​ពី​លោក​ ហោ​ ណាំហុង​ ប្ដឹង​គាត់​ [លោក​ សម​ រង្ស៊ី​ ថា​គាត់​គ្រាន់​តែ​ថា​តាម​បន្ទូល​របស់​ព្រះ​ករុណា​ប៉ុណ្ណោះ​]
  • ចោរ​បាញ់​ប្លន់​សម្លាប់​អ្នក​លក់​មាស​ រួច​ប្លន់​យក​មាស​ប្រាក់​ទុក​ក្នុង​ម៉ូតូ​និង​ម៉ូតូ​អស់​ជាង​៥​ម៉ឺន​ដុល្លារ​ [កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ មេសា​ នៅ​ស្រុក​ អូរ​ជ្រៅ​ ខេត្ត​ បន្ទាយ​មាន​ជ័យ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ២៥​ មេសា​ ២០០៨​ ៖​ សម​ រង្ស៊ី​ ប្រតិកម្ម​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ខេត្ត​ ក្រចេះ​

Posted on Friday, 25 April 2008. Filed under: សប្ដាហ៍ទី ៤៩៤ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៤

* ខៀវ​ កាញារីទ្ធ​ ៖​ សម​ រង្ស៊ី​ មាន​មហិច្ឆតា​ដូច​ ប៉ុល​ ពត​

ភ្នំពេញ​ ៖
​ គណបក្ស​សម​ រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​ ២៤​ មេសា​ម្សិលមិញ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​ថ្កោល​ទោស​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ឯ​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ មេសា​ថា​ ជា​ពាក្យ​គំរាម​កំហែង​ដល់​អ្នក​បោះឆ្នោត​ ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​រំលឹក​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ថា​នឹង​មាន​អស្ថិរភាព​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​អំណាច​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ ។​ គណបក្ស​ សម រង្ស៊ី​ ចាត់​ទុក​ពាក្យ​សំដី​នេះ​ថា​ជា​ជា​ការ​គំរាម​កំហែង​អ្នក​បោះឆ្នោត​ និង​បង្កើត​ឲ្យ​មាន​បរិយាកាស​អាប់អួ​ក្នុង​សង្គម​ ។

លោក​ ខៀវ​ កាញារីទ្ធ​ អ្នក​នាំ​ពាក្យ​របស់​រាជរដ្ឋាភិបាល​និយាយ​ថា​ មហិច្ឆតា​របស់​ សម​ រង្ស៊ី​ បែង​ចែក​ប្រភេទ​មនុស្ស​តាំង​ពី​ខ្លួន​មិន​ទាន់​កាន់អំណាច​ ដូច្នេះ​មហិច្ឆតា​របស់​គាត់​នៅ​ពេល​នេះ​មិន​ខុស​ពី​ ប៉ុល​ ពត​ទេ​ ។

លោក​ ខៀវ​ កាញារីទ្ធ​ ពន្យល់​ថា​ ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ខេត្ត​ក្រចេះ​គ្រាន់​តែ​ជា​ការ​បញ្ជាក់​ទៅ​លោក​ សម​ រង្ស៊ី​ ដែល​គាត់​ធ្លាប់​ដើរ​បំផុស​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ផ្សេងៗ​ថា​ បើ​គាត់​ឈ្នះ​ឆ្នោត​ នឹង​ប្រមូល​ដី​ និង​ទ្រព្យ​ធន​ពី​អ្នក​មាន​ទៅ​ឲ្យ​អ្នក​ក្រ​ លុប​បំបាត់​អ្នក​វិនិយោគ​ចាស់​ដាក់​អ្នក​វិនិយោគ​ថ្មី​ ។​ នយោបាយ​ផ្ដួល​រលំ​ជីក​ស្មៅ​ជីក​ទាំង​ឫស​របស់​លោក​ សម​ រង្ស៊ី​ នេះ​ហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​សង្គម​មាន​អស្ថិរភាព​បើ​សិន​ជា​គាត់​ឈ្នះ​ឆ្នោត​ ។

លោក​ ឱម​ យ៉ិនទៀង​ ទីប្រឹក្សា​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ សេចក្ដី​ថ្លែងការណ៍​របស់​ សម​ រង្ស៊ី​ វា​ហួស​ព្រំដែន​កំណត់​ ។​ ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ដែល​សម្ដេច​មើល​ឃើញ​ហើយ​ប្រៀបធៀប​ប៉ុណ្ណោះ​ ។

លោក​ ឱម​ យ៉ិនទៀង​ និយាយ​ថា​ គណបក្ស​ប្រជាជន​មិន​ដែល​រើសអើង​ប្រជាពលរដ្ឋ​ទេ​ តែ​គណបក្ស​ប្រជាជន​ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​ឃោរឃៅ​ ប្រល័យ​ពូជសាសន៍​ ។

លោកស្រី​ មួរ​ សុខហួរ​ អគ្គ​លេខាធិការរង​គណបក្ស​ សម​ រង្ស៊ី​ មាន​ប្រសាសន៍​ថា​ ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ នៅ​ឯ​ខេត្ត​ក្រចេះ​អាច​បង្ក​ឲ្យ​មាន​លក្ខណៈ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ។

លោកស្រី​និយាយ​ថា​ ពាក្យពេចន៍​ធ្ងន់ធ្ងរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​វា​ដូចជា​សង្គ្រាម​មួយ​ដែល​ប្រាប់​ឲ្យ​ដឹង​មុន​ ។

លោកស្រី​ មួរ​ សុខហួរ​ និយាយ​ថា​ បើ​គណបក្ស​ដទៃ​និយាយ​ពី​រឿង​នេះ​វិញ​ គណបក្ស​ប្រជាជន​នឹង​ចោទ​គេ​ថា​ជា​អ្នក​ញុះញង់​មិន​ខាន​ ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ សម​ រង្ស៊ី​ បាន​លើក​ឡើង​ថា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មេសា​​កន្លង​ទៅ​នេះ​ ដែល​ប្រើ​ពាក្យពេចន៍​ថា​នឹង​មាន​អស្ថិរភាព​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បាត់បង់​អំណាច​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​គឺ​ជា​ការ​គំរាម​កំហែង​អ្នក​បោះឆ្នោត​ព្រម​ទាំង​បង្កើត​ឲ្យ​មាន​បរិយាកាស​អាប់អួ​ក្នុង​សង្គម​ដែល​ផ្ទុយ​ទៅ​នឹង​កាតព្វកិច្ច​ និង​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធានា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ដើម្បី​លើកស្ទួយ​សិទ្ធិ​នយោបាយ​នៃ​អ្នក​ម្ចាស់​ឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ ។

លោក​ ខៀវ​ កាញារីទ្ធ​ និយាយ​ថា​ សម​ រង្ស៊ី​ មាន​គំនិត​ថា​អ្នកណា​មិន​នៅ​ជាមួយ​គាត់​គឺ​ជា​សត្រូវ​ស៊ី​សាច់​ហុតឈាម​របស់​ គាត់​ ។​ គាត់​បាន​បែងចែក​មនុស្ស​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ​អ្នក​គាំទ្រ​គាត់​គឺ​ល្អ​ អ្នក​មិន​គាំទ្រ​គាត់​គឺ​សត្រូវ​ ។

លោក​ ខៀវ​ កាញារីទ្ធ​ និយាយ​ទៀត​ថា​ បើ​សិន​ជា​លោក​ សម​ រង្ស៊ី​ ជាប់​ឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​ រួច​ហើយ​ចាប់​ផ្ដើម​ប្រមូល​ធនធាន​ពី​អ្នក​មាន​ទៅ​ឲ្យ​អ្នក​ក្រ​ឬ​លុប​បំបាត់​​​អ្នក​វិនិយោគ​ចាស់​ដាក់​អ្នក​វិនិយោគ​ថ្មី​វា​នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូក ​ច្របល់​ ។

ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​គឺ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​រកស៊ី​ដោយ​ញើស​ឈាម​របស់​គាត់​ ។​ ចុះ​បើ​ សម​ រង្ស៊ី​ មាន​មហិច្ឆតា​ថា​ពេល​ជាប់​ឆ្នោត​ដក​ហូត​ទ្រព្យ​ពី​អ្នក​នេះ​ទៅ​ឲ្យ​អ្នក​នោះ ​ តើ​ប្រជាពលរដ្ឋ​ទាំង​នោះ​សុខ​ចិត្ត​ទេ​ ។​ ការ​មិន​សុខ​ចិត្ត​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បះបោរ​ឬ​ប្រតិកម្ម​ផ្សេងៗ​ ។

លោក​ ខៀវ​ កាញារីទ្ធ​ បាន​បញ្ជាក់​ទៀត​ថា​ គណបក្ស​ប្រជាជន​ជា​គណបក្ស​មួយ​ដែល​ដឹកនាំ​រដ្ឋាភិបាល​ឬ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​តាំង​ពី​ប្រជាពលរដ្ឋ​គ្មាន​អ្វី​សោះ​រហូត​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ និង​ស្ថិរភាព​ស្រុក​ទេស​បាន​សុខសាន្ត​ ។

ដូច្នេះ​ការ​លើក​ឡើង​របស់​លោក​ សម​ រង្ស៊ី​ នៅ​ពេល​នេះ​ វា​គ្រាន់​តែ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ស្រមើ​ស្រមៃ​ដែល​សភាពការណ៍​នោះ​ នៅ​វែង​ឆ្ងាយ​មិន​ទាន់​ឈាន​ចូល​ដល់​តែ​ប៉ុណ្ណោះ​ ៕​ កាសែត​កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៤​ ថ្ងៃ​ សុក្រ​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៧៧២​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សូម​អាន​ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​សកម្មភាព​កាត់ទោស​ ឈុន​ យ៉ាសិទ្ធ​ នៅ​អាមេរិក​ឲ្យ​ជាប់​គុក​មួយ​ជីវិត​


ជួយ​ខ្មែរ​ ឆ្នាំ​ទី​ ០២​ លេខ​ ៨៧​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • កែវ​ រ៉េមី​ [អនុប្រធាន​គណបក្ស​ សិទ្ធិ​មនុស្ស]​ ប្រាប់​រាស្ត្រ​ម្ចាស់​ឆ្នោត​ថា​អត់​មាន​សង្គ្រាម​អី​ទេ​ក្រោយ​ការ​បោះឆ្នោត​ទោះ​ជា​ ហ៊ុន​ សែន​ ប្រើ​សម្ដី​គំរាម​
  • ហ៊ុន​ សែន​ ប្រើ​សម្ដី​ព្រមាន​បំភ័យ​អ្នក​បោះឆ្នោត​ព្រោះ​ចង់​គ្រប់គ្រង​កំណប់​ប្រេងកាត​


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៤​ ថ្ងៃ​ សុក្រ​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សម​ រង្ស៊ី​ ប្រតិកម្ម​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ខេត្ត​ក្រចេះ​


ខ្មែរ​អមតៈ​ ឆ្នាំ​ទី​ ០៩​ លេខ​ ៥៧៣​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ហ៊ុន​ សែន​ ខ្លាច​ចាញ់​ឆ្នោត​ក៏​បំភ័យ​ប្រជារាស្ត្រ​ និង​អ្នក​វិនិយោគទុន​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ០២​ លេខ​ ១៤០​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សម​ រង្ស៊ី​ ៖​ មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​
  • លឺ ឡាយស្រេង​ [អនុប្រធាន​ទី១​គណបក្ស​ហ៊្វុនស៊ិនប៉ិច]​ ៖​ ខ្ញុំ​ប្រាប់​សម្ដេច​ ហ៊ុន​ សែន​ ច្រើន​ដង​ហើយ​ថា​ កុំ​ឈ្លោះ​ជាមួយ​អ្នក​ចាញ់​ [ទ្រង់​ នរោត្ដម​ រណឫទ្ធិ]​
  • ដល់​ពេល​ជិត​បោះឆ្នោត​ដឹង​ថា​ប្រជារាស្ត្រ​ក្ដៅក្រហាយ​ពេញ​ប្រទេស​ ហ៊ុន​ សែន​ ធ្វើ​ជា​បន្ទោស​ក្រុម​ហ៊ុន​វិនិយោគ​រំលោភ​ដី​រាស្ត្រ​


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣២៨​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • កម្ពុជា​សន្យា​ថា​ដំឡើង​ពន្ធ​បារី​ឲ្យ​ខ្ពស់​ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​ជក់​ ប្រតិភូ​កម្ពុជា​ស្វែងយល់​ពី​បទពិសោធន៍​នានា​នៅ​ព្រះរាជាណាចក្រ​ថៃ​
  • លេខ​ទូរស័ព្ទ​ពណ៌​ក្រហម​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​ [តែ​ពាក្យ​ចចាមអារ៉ាម​ថា​មាន​មនុស្ស​១៤​នាក់​ហើយ​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​ កោះកុង​ បាន​ស្លាប់​ដោយ​សារ​លេខ​ទូរស័ព្ទ​ពណ៌​ក្រហម​]​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៣​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • លោក​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​តម្រង់​ផ្លូវ​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​[ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ យុត្តិធម៌​​]
  • គ្មាន​នរណា​មួយ​អាច​បង្កើត​សង្គ្រាម​ ឬ​អស្ថិរភាព​នយោបាយ​ក្រៅ​ពី​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​នោះ​ទេ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧២​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • មនុស្ស​ប្រដាប់​អាវុធ​ [ការ​ពិត​គឺ​ប្រដាប់​ដោយ​​កាំបិត​ និង​ ពូថៅ​] ១៥០​នាក់​ចូល​កម្ទេច​កសិដ្ឋាន​មួយ​និង​គំរាម​អារក​មនុស្ស​ [នៅ​ក្នុង​កសិដ្ឋាន​ កាល​ពីថ្ងៃ​ទី​ ២០​ ខែ​ មេសា​ ក្នុង​រឿង​​ទំនាស់​ដីធ្លី​ នៅ​ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់ដំបង]​
  • ខេត្ត​សាងដុង​របស់​ចិន​សន្យា​ជួញ​ជំរុញ​អ្នក​វិនិយោគ​មក​កម្ពុជា​
  • ស្ថានទូត​ថៃ​រៀបចំ​កម្មវិធី​ផ្ដល់​ទិដ្ឋាការ​ទេសចរណ៍​នៅ​ខេត្ត​បាត់ដំបង​
  • ខណ្ឌ​ឫស្សីកែវ​បង្ក្រាប​ទីតាំង​បន​ស្រី​៧​កន្លែង​ឃាត់​មនុស្ស​២៧​នាក់​ [មាន​ទាំង​បុរស​ដែល​ស្វែង​រក​សេវា​ផ្លូវ​ភេទ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​ មេសា​ -​ ក្រុង​ភ្នំពេញ]


សម្លេង​ យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២៩៣​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • មន្ត្រី​ធំ​បក្ស​ប្រជាជន​មាន​លុយ​ទិញ​ផ្សារ​ទំនើប​នៅ​ញូហ្សឺឡែន​
  • ទំនិញ​ជាង​៥០%​ឆ្លង​កាត់​ផែ​ និង​ឃ្លាំង​ឡុង​ ម៉េង​ ដោយ​មិន​បង់ពន្ធ​ [កោះកុង​-ភ្នំពេញ​]​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៤៩៤​ ថ្ងៃទី​​ ២០​ មេសា​ ២០០៨៖​ មនោសញ្ចេតនា​ឥត​សម​ហេតុផល​រាំង​ស្កាត់​មិន​ឲ្យ​មើល​ឃើញ​បាន​ជា​ចំហ​នូវ​ការពិត​និង​បញ្ហា​ប្រឈម​ទេ​

Posted on Friday, 25 April 2008. Filed under: *វិចារណកថា* |

ក្នុង​ការ​ចាប់ផ្ដើម​នេះ​ខ្ញុំ​ចង់​និយាយ​ពី​រឿង​ផ្ទាល់​ខ្លួន​សិន​។​ ខ្ញុំ​ជា​អ្នក​ពិនិត្យ​រៀបចំ​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ The Mirror និង​ ព្រឹត្តិបត្រ​កញ្ចក់​សង្គម​ក្នុង​ឋានៈ​ជា​ជន​បរទេស​មួយ​រូប​ – ខ្ញុំ​រស់​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩០​ ។ កាលពី​មុន​ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​រស់​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ – ១០​ ឆ្នាំ​ក្នុង​ប្រទេស​ជប៉ុន​ និង​មួយ​រយៈពេល​វែង​នៅ​កូរ៉េ​ខាង​ត្បូង​ – ដោយ​ឡែក​មិន​និយាយ​ពី​ទស្សនកិច្ច​ជា​ច្រើន​នៅ​ប្រទេស​អាហ្វ្រិក​ និង​ អាមេរិក​ឡាទីន​ទេ​ ។ ជានិច្ចកាល​ខ្ញុំ​តែងតែ​ខិតខំ​ស្វែងយល់​បរិបទ​នៅ​ទីណា​ដែល​បាន​រស់​នៅ​ ។ មិត្ត​ភក្ដិ​ក្នុង​បណ្ដា​ប្រទេស​ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​រស់​នៅ​ទីនោះ​យូរ​ជាងគេ​បាន​សួរ​ខ្ញុំ​ ៖ សូម​កុំ​ភ្លេច​ថា​យើង​ចង់​បាន​វិភាគទាន​ពី​លោក​ក្នុង​ឋានៈ​ជា​មិត្ត​ម្នាក់​ពី​ប្រទេស​ក្រៅ​ – ដើម្បី​គ្រាន់តែ​បកស្រាយ​ទស្សនៈ​ផ្ទាល់​របស់​យើង​ប៉ុណ្ណោះ​ – យើង​អាច​បកស្រាយ​រឿង​នេះ​ដោយ​ខ្លួនឯង​បាន​ ប៉ុន្តែ​ដើម្បី​ឲ្យ​វា​កាន់តែ​ល្អ​ថែមទៀត​ យើង​ចង់​បាន​មតិ​យោបល់​និង​ការ​បកស្រាយ​របស់​លោក​តាម​ដែល​លោក​ថ្លឹងថ្លែង​ពិចារណា​ឃើញ​តាម​ទស្សនៈ​របស់​លោក​ ដែល​អាច​ខុស​ប្លែក​ពី​យើង​ ។​

នៅ​កម្ពុជា​ ខ្ញុំ​ឮ​សំឡេង​ដូច​ៗ​គ្នា​ – ប៉ុន្តែ​ ក៏​ផ្ទុយ​គ្នា​ដែរ​ ៖ កុំ​ប្រែ​ក្រឡាស់​ ស្ថានការណ៍​ដោយ​សំណួរ​របស់​លោក​ – លោក​គួរតែ​ដឹង​ឲ្យ​បាន​ច្បាស់​ថែមទៀត​នៅ​ពេលនេះ​ថា​តើ​អ្វី​ៗ​ត្រូវ​បាន​បកស្រាយ​រក​ផ្លូវ​ដោះស្រាយ​ដូចម្ដេច​នៅ​កម្ពុជា​ ។ លោក​គ្រាន់តែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ទៅ​បាន​ហើយ​ ។​

គឺ​ថា​នៅ​ត្រង់​ចន្លោះ​បញ្ហា​ប្រឈម​ទាំងនេះ​ហើយ​ដែល​ខ្ញុំ​ខិតខំ​រួម​ចំណែក​ផ្ដល់​ការ​ឆ្លុះ​បញ្ចាំង​របស់​ខ្ញុំ​លើ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ និង​ មិន​ឃើញ​ តាម​ការ​បង្ហាញ​ក្នុង​សារព័ត៌មាន​ខ្មែរ​ និង​ក្នុង​បរិបទ​អន្តរជាតិ​របស់​កម្ពុជា​ ។ ខ្ញុំ​ត្រេកអរ​នឹង​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​តប​មក​ខ្ញុំ​វិញ​ណាស់​ ជាពិសេស​ពី អ្នក​អាន​កម្ពុជា​របស់​យើង​ខ្លះ​ – រីឯ​អ្នក​ខ្លះ​ទៀត​ដែល​ខ្ញុំ​បាន​ទាក់ទង​នោះ​ក៏​បាន​កាត់​ផ្ដាច់​ចំណង​ទាក់ទង​ទៅ​វិញ​ ។ ខ្ញុំ​ប្ដេជ្ញា​បន្ត​សេវា​នេះ​រហូត​ទាល់តែ​ខ្ញុំ​ឃើញ​ថា​គ្មាន​ចម្លើយ​តប​វិញ​ – ហើយ​ចម្លើយ​នៅ​តែ​មាន​កាន់តែ​ច្រើន​ថែមទៀត​ – ក្នុង​អំឡុង​​ ខែ​ មីនា​ ឆ្នាំ​ ២០០៨​ យើង​បាន​ទទួល​ការ​ចូល​មើល​វិប សាយ​ The Mirror បាន​ ៥.៤៩៦​ លើក​ (បន្ទាប់​ពី​មួយ​ឆ្នាំ​ក្រោយមក​ ) និង​ កញ្ចក់​សង្គម​បាន​ ២.០៧៣​ លើក​ (តែ​ពីរ​ខែ​ក្រោយពេល​ដំណើរការ​ប៉ុណ្ណោះ ) ។​

នេះ​គឺ​ជា​ហេតុការណ៍​ជុំវិញ​ការងារ​របស់​យើង​ ។ ផ្ដើម​ពី​ហេតុការណ៍​ជុំវិញ​ការងារ​នេះ​ខ្ញុំ​បាន​រួម​ចំណែក​រៀងរាល់​សប្ដាហ៍​ដើម្បី​ធ្វើ​ការ​សង្កេតការណ៍​ ចោទ​ឆ្លើយ​សំណួរ​លើ​បញ្ហា​ប្រឈម​ក្នុង​វិចារណកថា​ – ដឹង​ច្បាស់​ថា​ខ្ញុំ​ធ្វើ​នេះ​ក្នុង​នាម​ជា​ជន​បរទេស​ ទោះជា​ជន​បរទេស​ដែល​បាន​ជ្រើស​យក​ជម្រើស​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​ ។ គឺ​ផ្ដើម​ចេញ​ពី​ហេតុការណ៍​ជុំវិញ​ការងារ​នេះ​ហើយ​ដែល​ខ្ញុំ​ក៏​កំពុង​តែ​ដាក់​សំណួរ​ដែល​មិន​មាន​ចម្លើយ​ស្រួល​ៗ​ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ទទួល​យក​វា​ សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​ដែល​យើង​រស់​នៅ​ – និង​ដែល​យើង​រស់​នៅ​រួម​គ្នា​ក្នុង​ពិភព​សកលភាវូបនីយកម្ម​មួយ​ ។​

ចំណង​ជើង​អត្ថបទ​ដែល​យើង​បាប​ឆ្លុះ​បញ្ចាំង​កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ គឺ​ លោក​ សុខ​ គង់​ ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច​ និង​ ជា​ប្រធាន​សហគ្រាស​អាជីវកម្ម​ដទៃ​ទៀត​ ដែល​កើត​ពី​ឪពុក​ម្ដាយ​វៀតណាម​នៅ​កម្ពុជា​ អួត​អាង​ថា​ គាត់​មាន​មោទនភាព​នឹង​សាវតារ​របស់​គាត់​ ដោយ​បាន​និយាយ​ថា​ “កាលពីមុន​ដោយសារ​មូលហេតុ​ខ្លះ​ ខ្ញុំ​មិន​ចង់​ឲ្យ​មរណា​ដឹង​ថា​ ខ្ញុំ​ជា​វៀតណាម​ឡើយ​ តែ​ឥឡូវ​នេះ​មិន​ដូច្នោះ​ឡើយ​ ខ្ញុំ​មាន​មោទនភាព​ដែល​កើត​មក​ជា​វៀតណាម​ ។ ជា​ដំបូង​ ខ្ញុំ​បាន​យល់​ខុស​ពី​ចេតនា​របស់​អត្ថបទ​ ។ ខ្ញុំ​បាន​គិត​ថា​វា​ជា​បញ្ហា​មួយ​ដែល​សង្គម​កម្ពុជា​កំពុង​តែ​ឈាន​ទៅ​បកស្រាយ​សាវតារ​ជនជាតិ​ភាគតិច​របស់​គ្រួសារ​មនុស្ស​ម្នាក់​ដូច​ដែល​កម្ពុជា​ត្រូវ​បាន​បកស្រាយ​ក្នុង​ប្រទេស​ដទៃ​ជាច្រើន​ ដែល​បាន​ពុះពារ​ជម្នះ​លើ​ការ​ផ្ដាច់​ខ្លួន​ដោយ​ខ្លួនឯង​ចេញ​ពី​ភាពជា​ជនជាតិ​ភាគតិច​ និង​ ភាពជា​អ្នក​ប្រកាន់​គំនិត​ជាតិ​និយម​ដូច្នោះ​ដែរ​ ។ ខ្ញុំ​បាន​គិត​ពី​សហរដ្ឋអាមេរិក​ ដែល​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ទាំង​បី​ ឈ្មោះ​ Barack Obama ដែល​ជា​ឈ្មោះ​ “បរទេស​ ” សុទ្ធសាធ​ ហើយ​ខ្ញុំ​បាន​គិត​ពី​ការ​បោះ​ឆ្នោត​សភា​អ៊ីតាលី​កាលពី​សប្ដាហ៍​មុន​ ដែល​ជា​លោក​ទី​មួយ​ហើយ​ដែល​មនុស្ស​ដែល​មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​អាហ្វ្រិក​ត្រូវ​បាន​ជាប់​ឆ្នោត​ចូល​ទៅ​ក្នុង​សភា​ ។ ខ្ញុំ​នៅ​ចាំ​ឈ្មោះ​សាធារណជន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្ញុំ​ផ្ទាល់​ គឺ​ប្រទេស​អាល្លឺម៉ង់​ដែល​មាន​ឈ្មោះ​បែប​នេះ​ដូចជា​ Asamoah (កីឡា​) Huseyin Aydin និង​ Oskar Latontaine (រដ្ឋសភា​) Wischnewsky (រដ្ឋលេខាធិការ​) និង​ច្រើន​នាក់​ទៀត​ដែល​ជា​ពលរដ្ឋ​អាល្លឺម៉ង់​ ។ គេ​ទាំងអស់​នោះ​សុទ្ធតែ​បាន​ទទួល​សិទ្ធិ​មាន​សញ្ជាតិ​នៃ​ប្រទេស​បច្ចុប្បន្ន​របស់​គេ​ ដែល​គេ​បាន​បំពេញ​តួនាទី​សំខាន់​ៗ​។ ឈ្មោះ​របស់​គេ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គេ​មាន​សាវតារ​គ្រួសារ​កាលពីមុន​នៅ​ទីណា​មួយ​ផ្សេង​ទៀត​ ។​

អត្ថបទ​និយាយ​ថា​ “គឺ​ដោយសារ​មូលហេតុ​នេះ​ហើយ​ដែល​ប្រជា​រាស្ត្រ​ខ្មែរ​តែងតែ​ព្រួយ​បារម្ភ​ជានិច្ច​នឹង​វត្តមាន​ជនជាតិ​យួន​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​និង​អំពី​ចារកម្ម​ពាសពេញ​ស្រុក​ខ្មែរ​ ” ។ អត្ថបទ​ក៏​បាន​និយាយ​ទាក់ទង​ដល់​ពាក្យ​ចចាមអារ៉ាម​ថា​ “កងទ័ព​យួន​ – វៀតណាម​ – បាន​ជ្រៀត​ចូល​យ៉ាង​ខ្លាំង​ទាំង​ក្នុង​សេដ្ឋកិច្ច​ និង​ នយោបាយ​ខ្មែរ​ ” ។ បើ​មាន​ទិន្នន័យ​ណា​មួយ​ដាក់​បង្ហាញ​មក​ វា​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ។ ខ្ញុំ​ត្រូវ​បាន​រំលឹក​ថា​នៅ​ពេល​ដែល​ ក្នុង​អំឡុង​ពេល​អ៊ុនតាក់​ តំណាង​ខ្មែរ​ក្រហម​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ក៏​បាន​ប្រាប់​ក្រុម​មេ​ដឹក​នាំ​អ៊ុនតាក់​ជា​មុន​អំពី​វត្តមាន​កងទ័ព​វៀតណាម​នៅ​ក្នុង​ប្រទេស​ ។ ក្នុង​ពេល​នោះ​ អ៊ុនតាក់​បាន​ផ្ដល់​រថយន្ត​ កប៉ាល់​ និង​ ឧទ្ធម្ភាគចក្រ​ ដើម្បី​ជួយ​កំណត់​ទីតាំង​ឲ្យ​កងទ័ព​វៀតណាម​ – ប៉ុន្តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​ខ្លះ​ដោយ​តក់ក្រហល់​ មាន​តែ​កសិករ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​កងទ័ព​វៀតណាម​ក្នុង​អំឡុង​ ឆ្នាំ​ ១៩៧៩​ ដល់​ ១៩៨៩​ បាន​រៀបការ​ជាមួយ​នារី​កម្ពុជា​ម្នាក់​ ហើយ​បាន​រស់​នៅ​ជា​កសិករ​នៅ​ទីនោះ​ ត្រូវ​បាន​គេ​បញ្ជាក់​ ។​

ប៉ុន្តែ​អត្ថបទ​បាន​គូស​បញ្ជាក់​ពី​កង្វល់​ថែម​ខ្លះ​ទៀត​ថា​ ៖ រដ្ឋាភិបាល​កម្ពុជា​ ប្រគល់​ធនធាន​សេដ្ឋកិច្ច​ខ្មែរ​តាម​រូបភាព​ជា​ដី​សម្បទាន​ជា​ចំហ​ទៅ​ឲ្យ​វៀតណាម​ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ដល់​ការ​វាយតម្លៃ​ស្ថានការណ៍​ បើសិនជា​ សហប្រតិបត្តិការ​សេដ្ឋកិច្ច​បែប​នេះ​នឹង​ត្រូវ​បាន​ប្រៀបធៀប​ តាម​តម្លៃ​សេដ្ឋកិច្ច​របស់​វា​ ជាមួយ​នឹង​សហប្រតិបត្តិការ​ជាប់​កិច្ច​សន្យា​ជាមួយ​ប្រទេស​ក្រៅ​ដទៃ​ទៀត​ ប៉ុន្តែ​រឿង​មួយ​ដែល​កាន់តែ​រសើប​នោះ​ត្រូវ​បាន​បញ្ជាក់​នៅ​ទី​បំផុត​ ៖ គឺ​ថា​ ក្រុមហ៊ុន​មួយ​ដែល​គ្រប់គ្រង​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​ដើម​កំណើត​ជា​វៀតណាម​ដែល​បាន​ចុះ​កិច្ច​សន្យា​គ្រប់គ្រង​ទេសចរណ៍​នៅ​អង្គរវត្ត​ ៖ “ខ្មែរ​ជា​ច្រើន​បាន​និយាយ​ថា​ វា​មិន​ខុស​ពី​ប្រគល់​ដួង​ព្រលឹង​ខ្មែរ​ទៅ​ឲ្យ​យួន​ឡើយ​ ” ។​

ខ្ញុំ​ប្រហែល​ជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ​អំពី​រឿង​នេះ​ ហើយ​ក៏​ប្រហែល​ជា​មាន​ការ​បារម្ភ​ដូចគ្នា​ដែរ​នៅ​ទីនេះ​ ដែល​គេ​បញ្ជាក់​ក្នុង​សារព័ត៌មាន​ខ្មែរ​ថា​ បី​ឆ្នាំ​ក្រោយ​ “ឯកជន​ភាវូបនីយកម្ម​ ” នៃ​ការ​គ្រប់គ្រង​ទេសចរណ៍​នៅ​មណ្ឌល​រំលឹក​វិញ្ញាណ ខន្ធ​វាល​ពិឃាដ​នៅ​ជើងឯក​ ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ​ (គ្មាន​អាសយដ្ឋាន​ ត្រូវ​បញ្ជាក់​ឲ្យ​ដឹង​ នៅ​ឯ​ស្ថានទូត​ជប៉ុន​ក៏​គេ​មិន​ស្គាល់​ដែរ​ ) វា​មិន​អាច​ឲ្យ​គេ​រាយការណ៍​បាន​ជា​សាធារណៈ​ និង​ ដោយ​មាន​តម្លាភាព​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ប្រាក់​ជាង​ ៦២០.០០០​ ដុល្លារ​អាមេរិក​ ដែល​ត្រូវ​បាន​បង់​ដោយ​ទេសចរ​ចូល​មើល​ជាង​ ៣០០.០០០​ នាក់​ដែល​គេ​រាយការណ៍​ក្នុង​ ឆ្នាំ ២០០៦​ និង​ ឆ្នាំ​ ២០០៧​ នោះ​ដែរ​ ។ នៅ​ពេល​ដែល​ព្រឹត្តិបត្រ​ The Cambodia Daily ក្នុង​ពេល​កន្លង​ទៅ​ថ្មី​ៗ​បាន​ខិតខំ​ឲ្យ​បាន​ការ​បញ្ជាក់​ច្បាស់​ខ្លះ​នោះ​ គេ​ក៏​បាន​ទទួល​លេខ​ទូរ សព្ទ​មួយ​ហើយ​មួយ​ទៀត​ពី​មន្ត្រី​ខ្លះ​ដែល​ដឹង​ – ប៉ុន្តែ​ម្នាក់​ៗ​ប្រាប់​ឲ្យ​ទៅ​សួរ​ម្នាក់​ទៀត​ដូច​យ៉ាង​នេះ​រហូត​ ។​

វាល​ពិឃាដ​ជើងឯក​ក៏​ជា​និមិត្តរូប​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែរ​ ថ្វី​បើ​វា​ខុស​ប្លែក​ពី​អង្គរវត្ត​ ។ គ្មាន​អ្វី​ជា​ការ​ភ្ញាក់​ផ្អើល​ទេ​ដែល​ថា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ទេសចរ​អាស៊ី​មួយ​ក្រុម​ បាន​ចាត់​ទុក​ថា​ ព្រលឹង​ខ្មែរ​កំពុង​ត្រូវ​គេ​លក់​នៅ​ទីនោះ​ ដោយ​ឃើញ​វិធី​រក​ប្រាក់​ចំណេញ​ថោក​ និង​ មិន​សម​ហេតុផល​នៅ​មណ្ឌល​រំលឹក​វិញ្ញាណ​ខន្ធ​ជើងឯក​ ។​

បញ្ហា​ដែល​ត្រូវ​នាំ​ឲ្យ​មាន​សេចក្ដី​សន្និដ្ឋាន​រហ័ស​ និង​ខុស​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​ពេល​ដែល​ការ​វាយតម្លៃ​ហេតុការណ៍​ដោយ​ប្រុងប្រយ័ត្ន​ថែមទៀត​ត្រូវ​បាន​អំពាវនាវ​មុន​ពេល​ទាញ​យក​សេចក្ដី​សន្និដ្ឋាន​ ក៏​ទាក់ទង​ដល់​ពិធី​រៀបអាពាហ៍ពិពាហ៍​ជា​លក្ខណៈ​អន្តរជាតិ​ ។ នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ យើង​បាន​រាយការណ៍​ថា​ អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​កូរ៉េ​ពីរ​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រក​គូស្រករ​ ត្រូវ​បាន​លុប​ចោល​ក្នុង​គោលបំណង​បង្ការ​កុំ​ឲ្យ​មាន​ការ​រៀបអាពាហ៍ពិពាហ៍​ក្លែងក្លាយ​ ។​

កន្លង​ទៅ​ថ្មី​ៗ​នេះ​ទៀត​ សំណុំ​លិខិត​ទាំងអស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​សុំ​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស​ត្រូវ​បាន​ផ្អាក​ដំណើរការ​ – ជា​បណ្ដោះអាសន្ន​ – ដោយ​មាន​ហេតុផល​ដូច​គ្នា​ ។ ការ​ធ្វើ​ផែនការ​នេះ​របស់​គ្រួសារ​ជា​ច្រើន​ត្រូវ​បង្អាក់​ភ្លាម​ៗ​ ។ ខ្ញុំ​ដឹង​រឿង​នេះ​ពី​បុរស​កម្ពុជា​ម្នាក់​ដែល​មិន​អាច​ដំណើរការ​រត់ការ​សុំ​លិខិត​អនុញ្ញាត​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ គូស្រករ​បរទេស​របស់​គាត់​ ។​

កាលពី​ថ្ងៃ​សៅរ៍​ យើង​បាន​ឆ្លុះ​បញ្ចាំង​សេចក្ដី​ថ្លែង​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ។ លោក​មិន​អាច​យល់​ព្រម​ទទួល​ថា​ភាគច្រើន​នៃ​អាពាហ៍ពិពាហ៍​ជា​លក្ខណៈ​អន្តរជាតិ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ ប្រជាពលរដ្ឋ​កូរ៉េ​ ត្រូវ​គេ​និយាយ​ថា​ជា​ “ការ​ជួញ​ដូរ​មនុស្ស​ ” នោះ​ទេ​ ហើយ​លោក​បាន​គូស​បញ្ជាក់​ថា​ – ទោះជា​មាន​បញ្ហា​ដែល​អាច​ឲ្យ​ទទួល​ស្គាល់​មែន​នោះ​ – មាន​តែ​ ០.៣ ភាគរយ​ទេ​ គឺ​ស្ត្រី​ ៧​រូប​ ក្នុង​ចំណោម​ស្ត្រី​ ២៥០០​នាក់​ បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ។ ដូច​ដែល​ឯកអគ្គរដ្ឋទូត​កូរ៉េ​បាន​មាន​ប្រសាសន៍​អញ្ចឹង​ អត្រា​នៃ​អាពាហ៍ពិពាហ៍​ជា​លក្ខណៈ​អន្តរជាតិ​ដែល​បរាជ័យ​ទាំង​នេះ​ “បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​ និង​ អត្រា​ខ្ពស់​នៃ​ការ​លែងលះ​ក្នុង​សង្គម​ទំនើប​របស់​ប្រទេស​ដទៃ​ទៀត​ ” គឺ​ទាប​ណាស់​ ។ ទោះបីជា​មាន​មែន​ ក៏​ករណី​នីមួយ​ៗ​គឺ​ជា​រឿង​សោកនាដកម្ម​ ។ ប៉ុន្តែ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​ប្រាំ​ពីរ​នាក់​នេះ​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយពេល​បាន​ទទួល​រង​ការ​ឈឺចាប់​យ៉ាង​ជូរ​ចត់​ បាន​និយាយ​ក្នុង​សម្ភាសន៍​ជាមួយ​ព្រឹត្តិបត្រ​ The Cambodia Daily ថា​ “នាង​ចង់​មាន​ឱកាស​រៀបការ​ជាមួយ​បុរស​កូរ៉េ​ខាង​ត្បូង​ម្ដងទៀត​ ហើយ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​គេ​វិញ​ ” ។​

គេ​ក៏​បាន​ឭ​សំឡេង​បែប​នេះ​ដែរ​ ទោះជា​វា​មិន​សូវ​ប្រជាប្រិយ​ក៏​ដោយ​ ។ សំឡេង​បែប​នេះ​ចង្អុល​ឆ្ពោះ​ទៅ​ជំនឿ​ទុកចិត្ត​ក្នុង​ពេល​មួយ​នា​អនាគត​ ដែល​សញ្ជាតិ​ និង​ វប្បធម៌​ មិន​មែន​ជា​មូលហេតុ​នៃ​ការ​បែក​បាក់​គ្នា​ទេ​នោះ​ ប៉ុន្តែ​ជា​បញ្ហា​ប្រឈម​ដើម្បី​កសាង​សង្គម​មនុស្ស​មួយ​កាន់​តែ​មាន​ឡើង​​ ។ លោក​ឯកអគ្គរដ្ឋទូត​បាន​និយាយ​ថា​ “ការ​ប្រឹងប្រែង​ជំនះ​ភាព​ខុស​គ្នា​នៃ​វប្បធម៌​ និង​ ដោះស្រាយ​ការ​យល់​ច្រឡំ​ក្នុង​ការ​ទាក់ទង​គ្នា​ គឺ​ជា​បញ្ហា​ដែល​មាន​អាទិភាព​ខ្ពស់​បំផុត​ ” ។ ភាគី​កូរ៉េ​កំពុង​ខំ​ប្រឹង​ធ្វើ​បែប​នេះ​ ។ ដោយ​អាពាហ៍ពិពាហ៍​ប្រហែល​ពីរ​ភាគរយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​ជា​អាពាហ៍ពិពាហ៍​ជា​លក្ខណៈ​អន្តរជាតិ​ គេ​បាន​រៀបចំ​បង្កើត​កម្មវិធី​ពិសេស​សម្រាប់​គូស្រករ​ នៃ​អាពាហ៍ពិពាហ៍​អន្តោប្រវេសន៍​ដើម្បី​ជួយ​គេ​ក្នុង​ករ​សិក្សា​ភាសា​ និង​ វប្បធម៌​កូរ៉េ​ – ហើយ​វគ្គ​សិក្សា​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​បាន​រៀបចំ​សម្រាប់​គូស្រករ​កូរ៉េ​ និង​ គ្រួសារ​របស់​គេ​ដែរ​ ដើម្បី​ឲ្យ​គេ​រៀន​អំពី​វប្បធម៌​របស់​ដៃ​គូ​អន្តោប្រវេសន៍​ ។ បរទេស​ជិត​ ៥០.០០០​នាក់​ ភាគ​ច្រើន​ជា​ស្ត្រី​បាន​ចូល​រួម​ក្នុង​កម្មវិធី​អ៊ីនធឺណិត​ដែល​បង្ហាញ​នៅ​ខាង​ក្រោម​ និង សៀវភៅ​លំហាត់​ ១៦.០០០​ក្បាល​ ត្រូវ​បាន​ចែក​ចេញ​អស់​ ។ បញ្ហា​ប្រឈម​ដែល​នឹង​ត្រូវ​បើក​ចំហ​ត្រូវ​ទទួល​យក​មិន​ត្រឹមតែ​ជា​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​ចូល​រួម​ជាក់ស្ដែង​ផង​ដែរ​ ក្នុង​សង្គម​មួយ​ដែល​បើក​ចំហ​ គឺ​សង្គម​មួយ​ដែល​ពី​មុន​ត្រូវ​ចាត់​ទុក​ថា​ត្រូវ​បាន​បិទ​ជិត​ណាស់​ ៕​

Read Full Post | Make a Comment ( 51 so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ មេសា​ ២០០៨​ ៖ ​​ សំណើ​ចំនួន​៨​របស់​ផ្នែក​ឯកជន​ត្រូវ​បាន​ដោះស្រាយ

Posted on Thursday, 24 April 2008. Filed under: សប្ដាហ៍ទី ៤៩៤ | Tags: |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៤

ភ្នំពេញ​ ៖សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ដោះស្រាយ​សំណើ​ចំនួន​៨​របស់​សហប្រធាន​ក្រុម​ការងារ​ផ្នែក​ឯកជន​ដែល​លើក​ ឡើង​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ គាត ឈន់​ នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​១៣​ ហើយ​ឆ្លៀត​ឱកាស​នៃ​វេទិកា​នោះ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​លើក​ឡើង​ពី​ “ស្ថានភាព​អតិផរណា​ និង​វិធានការ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ធានា​កំណើន​នៅ​កម្ពុជា” ផង​ដែរ​ ។

នៅ​ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​មេសា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដូច​សព្វដង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​១៣​ ដើម្បី​ផ្ដល់​នូវ​ ចក្ខុវិស័យ​ យុទ្ធសាស្ត្រ​ វិធានការ​ និង​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ការ​អនុវត្តន៍​ ។

លោក​ទេសរដ្ឋមន្ត្រី​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​អ្នក​សម្របសម្រួល​វេទិកា។
វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​១៣​នេះ​ខុស​ប្លែក​ពី​វេទិកា​មុន​ៗ​ត្រង់​ថា​ តំណាង​ក្រុម​ការងារ​ទាំង​៨​មិន​បាន​ឡើង​លើក​នូវ​សំណើ​ម្ដងម្នាក់ៗ​ជូន​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ផ្ទាល់​ឡើយ​ ។​ លោក​ទេសរដ្ឋមន្ត្រី​ គាត​ ឈន់​ បាន​ឡើង​លើក​នូវ​សំណើ​ចំនួន​៨​ ដែល​បាន​ពី​សហប្រធាន​ក្រុម​ការងារ​ផ្នែក​ឯកជន​ស្នើ​មក​ហើយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ឆ្លើយ​ដោះស្រាយ​ និង​ផ្ដល់​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ ។

១-​ ក្រុម​ការងារ​ផ្នែក​កសិកម្ម​ និង​កសិឧស្សាហកម្ម​ (ក្រុម​ក)​ បាន​សំណូមពរ៖​ កាត់​បន្ថយ​ពន្ធគយ​ និង​ការ​លើក​លែង​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​មុខ​ទំនិញ​នាំ​ចូល​​សម្រាប់​ បម្រើ​វិស័យ​កសិកម្ម​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ផ្ដល់​ដំណោះស្រាយ​ថា​ ចំពោះ​សំណូម​ពរ​នេះ​ ខ្ញុំ​បាន​សម្រេច​ និង​បាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃ​ទី​ ១១​ ខែ​ មេសា​ឆ្នាំ​ ២០០៨​ លើ​អនុក្រឹត្យ​មួយ​កាត់​បន្ថយ​ពន្ធ​ និង​លើកលែង​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​មុខ​ទំនិញ​នាំ​ចូល​បម្រើ​វិស័យ​ កសិកម្ម​ ។​ អត្រា​ពន្ធគយ​លើ​មុខ​ទំនិញ​នេះ​នឹង​ចុះ​មក​នៅ​ត្រឹម​០​ ហើយ​អាករ​លើ​តម្លៃ​បន្ថែម​សម្រាប់​មុខ​ទំនិញ​នេះ​នឹង​ជា​បន្ទុក​របស់​រដ្ឋ​ ។​ មុខ​ទំនិញ​បម្រើ​វិស័យ​កសិកម្ម​ដែល​ទទួល​បាន​ការ​បញ្ចុះ​ពន្ធគយ​មក​នៅ​ត្រឹម ​០​ នា​ខណៈ នេះ​រួម​មាន​ គោយន្ត​ ត្រាក់ទ័រ​ ម៉ាស៊ីន​ភ្ជួរ​ដី​ ម៉ាស៊ីន​បោក​ស្រូវ​ ម៉ាស៊ីន​ប្រមូល​ផល​ម៉ាស៊ីន​កិនស្រូវ​ ឧបករណ៍​ភ្ញាស់​ ឧបករណ៍​បណ្ដុះ​ពូជ​ដំណាំ​ ចំណី​សត្វ​ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ចំណី​សត្វ…​ ។ល។​ សម្ដេច​តេជោ​មាន​ប្រសាសន៍​បន្ថែម​ថា​ នេះ​ជា​វិធានការ​សម្រាប់​ជួយ​ដល់​អ្នក​វិនិយោគ​លើ​វិស័យ​កសិកម្ម​ តែ​ក៏​ជា​ការ​គាំទ្រ​ដល់​កសិករ​យើង​ផ្ទាល់​តែ​ម្ដង​ ។

២-​ ក្រុម​ការងារ​ផ្នែក​ទេសចរណ៍​ (ក្រុម​ខ)​ សំណូមពរ​ ៖​ រាជរដ្ឋាភិបាល​បង្កើន​នូវ​មជ្ឈមណ្ឌល​សន្និបាត​ ឬ​ពិព័រណ៍​នៅ​រាជធានី​ដើម្បី​ជា​ការ​ទាក់ទាញ​ការ​រៀបចំ​សន្និបាត​ ឬ​ការ​តាំង​ពិព័រណ៍​ខ្នាត​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ផ្ដល់​ចក្ខុវិស័យ​ថា​ ចំពោះ​សំណើ​នេះ​រាជរដ្ឋាភិបាល​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​ សាងសង់​មជ្ឈមណ្ឌល​សន្និបាត​ ឬ​ពិព័រណ៍​នៅ​រាជធានី​ភ្នំពេញ​ទេ​ ។​ គម្រោង​ការ​នេះ​គួរ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​ ។​ សម្ដេច​មាន​ប្រសាសន៍​ថា​ គម្រោង​កសាង​ក្រុង​រណប​កាំកូ​ គម្រោង​របស់​ក្រុមហ៊ុន​ GS​ (នៅ​ដី​អតីត​សាល​មហោស្រព​ឆេះ)​​និង​គម្រោង​របស់​ Novotel​ សុទ្ធ​តែ​មាន​ផែនការ​សាងសង់​នូវ​មជ្ឈមណ្ឌល​សន្និបាត​ទាំងនេះ​ ដូច្នេះ​សំណូមពរ​នោះ​គួរ​ត្រូវ​ដោះស្រាយ​ជាមួយ​ផ្នែក​ឯកជន​ ។

៣-​ ក្រុម​ការងារ​ផ្នែក​កម្មន្តសាល​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (ក្រុម​គ)​ សំណូម​ពរ​លើក​ទឹក​ចិត្ត​ដល់​ផលិតកម្ម​ក្នុង​ស្រុក​ និង​ ការ​នាំ​ចេញ​ទំនិញ​ ។​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​សំណូមពរ​នេះ​គឺ​ខ្ញុំ​បាន​សម្រេច​ជាមួយ​ក្នុង​វិស័យ​កសិកម្ម​រួច​ហើយ​ដែរ​ កាល​ពី​ថ្ងៃ​ទី​ ១១​ មេសា​ ឆ្នាំ​ ២០០៨​ ។​ សម្ដេច​តេជោ​ បញ្ជាក់​ថា​ ក្នុង​ទម្រង់​បឋម​រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ថយ​អត្រា​ពន្ធគយ​លើ​ វត្ថុធាតុ​ដើម​ លើ​លោហៈ​ធាតុ​ដូចជា​ស័ង្កសី​ អាលុយមីញ៉ូម​ ស្ពាន់​នីកែល​ និង​សារធាតុ​គីមី​ផ្សេងៗ​មក​នៅ​ត្រឹម​០​ភាគរយ​ដែរ​ ហើយ​បាន​បន្ថយ​អត្រា​ពន្ធគយ​ពី​៣៥​ភាគរយ​មក​នៅ​ត្រឹម​៧​ភាគរយ​ចំពោះ​ជាតិ​ គីមី​សរីរាង្គ…។

៤-​ ក្រុម​ការងារ​ផ្នែក​នីតិកម្ម​ពន្ធដារ​ និង​អភិបាល​កិច្ច​ (ក្រុម​ឃ)​ សំណូមពរ​ជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ក្នុង​គោលដៅ​ប្រើ ​កម្មសិទ្ធិ​នេះ​ធ្វើ​ជា​ប្រភព​ទុន​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​សំណូមពរ​នេះ​ ជា​សំណូមពរ​សម​ហេតុ​សម​ផល​ ។​ សម្ដេច​បាន​បញ្ជាក់​ថា​ ប័ណ្ណ​កម្មសិទ្ធិ​ជា​ប្រភព​ទុន​មួយ​បែប​ មិនមែន​សម្រាប់​ធ្វើ​ជា​សុវត្ថិភាព​ទ្រព្យសម្បត្តិ​ទេ​តែ​ធ្វើ​ជា​ឧបករណ៍​ អាច​រក​ទុន​ពី​ធនាគារ​បាន​ ។​ ក្នុង​ហេតុ​ផល​នេះ​ រាជរដ្ឋាភិបាល​សូម​ស្វាគមន៍​ និង​សន្យា​ជំរុញ​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ ។​ សម្ដេច​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ក្នុង​មួយ​ខែ​យើង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​បាន​២៥.០០០​ប័ណ្ណ​ ហើយ​យើង​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​បាន​៣០.០០០​ប័ណ្ណ​ក្នុង​មួយ​ខែ​ បន្ទាប់​ពី​មន្ត្រី​ក្រសួង​នគរូបនីយកម្ម​ និង​សំណង់​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​ ។
៥-​ ក្រុម​ការងារ​ផ្នែក​សេវា​ រាប់​បញ្ចូល​ទាំង​សេវា​ធនាគារ​ និង​ហិរញ្ញវត្ថុ​ (ក្រុម​ង)​ សំណូម​ពរ​អំពី​រឿង​ធនាគារ​ជាតិ​បង្កើន​ទុន​បម្រុង​កាតព្វកិច្ច​សម្រាប់​ធនាគារ​ពាណិជ្ជ​ពី​៨​ភាគរយ​ទៅ​១៦​ភាគរយ​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ការ​បង្កើន​ទុន​បម្រុង​កាតព្វកិច្ច​សម្រាប់​ធនាគារ​ពាណិជ្ជ​ ដើម្បី​កាត់បន្ថយ​បរិមាណ​សាច់ប្រាក់​នៅ​លើ​ទីផ្សារ​ ពិសេស​កាត់បន្ថយ​ឥណទាន​ពី​ប្រព័ន្ធ​ធនាគារ​ទៅ​ឲ្យ​វិស័យ​ឯកជន​ដែល​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ។​ ទុន​បម្រុង​កាតព្វកិច្ច​សម្រាប់​ធនាគារ​ពាណិជ្ជ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​កម្រិត​៨​ភាគរយ​ ។​ ក្នុង​ជំហាន​ដំបូង​ធនាគារ​ជាតិ​គ្រោង​ដំឡើង​អត្រា​នេះ​ដល់​១៦​ភាគរយ​ ដោយ​អាច​ផ្ដល់​ការ​ប្រាក់​ជូន​ដល់​ធនាគារ​ពាណិជ្ជ​ចំពោះ​ទុន​បម្រុង​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ដំឡើង​បន្ថែម​៨​ភាគរយ​ ។​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ យើង​សូម​អំពាវនាវ​ដល់​ធនាគារ​ពាណិជ្ជ​ទាំងអស់​យោគយល់​ចំពោះ​វិធានការ​នេះ​ដើម្បី​ធានា​នូវ​ហានិភ័យ​សម្រាប់​ជាតិ​យើង​ទាំងមូល​ ។​ ក៏​ប៉ុន្តែ​គម្រោង​ដំឡើង​អត្រា​នេះ​ជាក់ស្ដែង​ត្រឹម​ណា​ ការ​ប្រាក់​ផ្ដល់​ឲ្យ​កម្រិត​ណា​ សូម​ឲ្យ​មាន​ការ​ពិភាក្សា​យោបល់​គ្នា​ជា​មួយ​វិស័យ​ឯកជន​បន្ត​ទៀត​ ។

៦-​ ក្រុម​ការងារ​ផ្នែក​ថាមពល​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​ (ក្រុម​ច)​ សំណូមពរ​បើក​ទីស្នាក់ការ​កន្លែង​លក់​សំបុត្រ​អ្នក​ដំណើរ​ និង​ការ​ទិញ​ធានា​រ៉ាប់រង​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ណែនាំ​ឲ្យ​បង្កើត​ប្រតិភូ​មួយ​របស់​ក្រសួង​សាធារណការ​ ដើម្បី​ទៅ​ចរចា​ស្នើ​សុំ​បើក​ទីស្នាក់ការ​ និង​កន្លែង​លក់​សំបុត្រ​នៅ​ប្រទេស​វៀតណាម​ ។​ ចំពោះ​រឿង​ទិញ​ធានារ៉ាប់រង​ ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​រក​ចំណុច​ខុស​គ្នា​លើ​ការ​ទិញ​ធានារ៉ាប់រង​នេះ​ ។

៧-​ ក្រុម​ការងារ​ផ្នែក​ផលិតកម្ម​កែច្នៃ​សម្រាប់​នាំ​ចេញ​ និង​កិច្ច​សហប្រតិបត្តិការ​ (ក្រុម​ឆ)​ សំណូមពរ​អំពី​ការ​កំណត់​អត្រា​វិភាគទាន​ហានិភ័យ​ការងារ​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ចំពោះ​សំណូមពរ​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ និង​ពិភាក្សា​គ្នា​ក្នុង​ក្រុមប្រឹក្សា​បេឡា​ជាតិ​ដើម្បី​រក​ផ្លូវ​កណ្ដាល​ ក្រុមប្រឹក្សា​បេឡា​ជាតិ​បាន​កំណត់​អត្រា​វិភាគទាន​ហានិភ័យ​ការងារ​សម្រាប់​សន្តិសុខ​សង្គម​០,៨​ភាគរយ​ តើ​ផ្នែក​ឯកជន​ចង់​ស្នើ​កំណត់​ប៉ុន្មាន​សូម​ឲ្យ​មាន​ការ​ពិភាក្សា​ជាមួយ​ ក្រសួង​ការងារ​ជា​បន្ត​ ។

៨-​ ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំនង​វិជ្ជាជីវៈ​ (ក្រុម​”ជ”)​ សំណូមពរ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សហជីព​ និង​ច្បាប់​បង្កើត​តុលាការ​ការងារ​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​អំពី​សំណូមពរ​នេះ​ថា​ ក្រសួង​ការងារ​ត្រូវ​សិក្សា​ស្រាវជ្រាវ​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​បាន​ ដោយ​ត្រូវ​ពិភាក្សា​ជាមួយ​ដៃគូ​ ។​ ចំពោះ​តុលាការ​ការងារ​ដែល​មាន​កំណត់​ស្រាប់​ក្នុង​ច្បាប់​ការងារ​ ក្រុមប្រឹក្សា​កែទម្រង់​ច្បាប់​របស់​ក្រសួង​យុត្តិធម៌​ត្រូវ​រៀបចំ​បង្កើត​ តុលាការ​នេះ​ ។

ក្រៅ​ពី​នេះ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​បាន​ធ្វើ​បទអត្ថាធិប្បាយ​យ៉ាង​ពិស្ដារ​អំពី​អតិផរណា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ដើម​ឆ្នាំ​ ២០០៨​ ព្រម​ទាំង​បាន​ផ្ដល់​នូវ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ និង​វិធានការ​ល្អ​យ៉ាង​ច្រើន​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​


ជួយ​ខ្មែរ​ ឆ្នាំ​ទី​ ០២​ លេខ​ ៨៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សហ​មេធាវី​ ហ្សាក់ឃ្វេស វឺហ្គេស​របស់​ ខៀវ​ សំផន​ ប្រកាស​ប្ដឹង​សាលាក្ដី​ខ្មែរ​ក្រហម​ពី​បទ​មើលងាយ​ភាសា​បារាំង​
  • មន្ត្រី​អប់រំ​ខេត្ត​ព្រៃវែង​កាត់​លុយ​គ្រូ​អក្ខរកម្ម​៣៤១.០០០​៛​ ក្នុង​មួយ​ឆ្នាំៗ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • លើក​ពេល​សវនាការ​ ខៀវ​ សំផន​ ដោយ​មិន​ទាន់​បក​ប្រែ​ឯកសារ​ជា​ភាសា​បារាំង​
  • រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ខ្លាំងឡើងៗ​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ០២​ លេខ​ ១៣៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សម​ រង្ស៊ី​ មិន​ញញើត​នឹង​បណ្ដឹង​ ហោ ណាំហុង​ ទេ​


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣២៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ចុះ​បញ្ជី​គណបក្ស​ និង​បេក្ខជន​ថ្ងៃ​ទី​ ២៨​ មេសា​ ដល់​ ១២​ ឧសភា​សំរាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ [ឆ្នាំ​ ២០០៨]​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សម រង្ស៊ី​ ៖​ គណបក្ស​សម​ រង្ស៊ី​ រួបរួម​ជាមួយ​គណបក្ស​ទាំងឡាយ​ណា​ ដែល​មិនមែន​ជា​អាយ៉ង​គេ​
  • គួយ​ ប៊ុនរឿន​ [អគ្គ​លេខាធិការរង​គណបក្ស​សម​ រង្ស៊ី​ ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​ និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ តាកែវ​]​ ៖​ គណបក្ស​សម​ រង្ស៊ី​ ស្នើ​ឲ្យ​គ.ជ.ប​ ទប់ស្កាត់​ ហ៊ុន​ សែន​ កុំ​ឲ្យ​ប្រើ​ពាក្យ​សំដី​មាន​លក្ខណៈ​បំភិតបំភ័យ​គំរាម​កំហែង​អ្នក​បោះឆ្នោត​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សំណើ​ចំនួន​៨​របស់​ផ្នែក​ឯកជន​ត្រូវ​បាន​ដោះស្រាយ
  • UNFPA​ មាន​គម្រោង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ទឹកប្រាក់​២៧​លាន​ដុល្លារ​


សម្លេង​ យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២៩២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សម្ដេច​ក្រុម​ព្រះ​ [នរោត្ដម​ រណឫទ្ធិ]​ មាន​បន្ទូល​ថា​ កម្ពុជា​អភ័ព្វ​ ព្រោះ​មាន​នាយក​រដ្ឋមន្ត្រី​ចូល​ចិត្ត​និយាយ​ប្រមាថ​ និង​មិន​គិត​ជាតិ​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ ទី​ ២៣​ មេសា​ ២០០៨​ ៖ ​ សម្ដេច​តេជោ​ចង់​បញ្ឈប់​ការ​ប្រើ​រាជសព្ទ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​

Posted on Wednesday, 23 April 2008. Filed under: សប្ដាហ៍ទី ៤៩៤ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៤

-សម្ដេច​ ហ៊ុន​ សែន​ សុំ​ឲ្យ​សម្ដេច​ឪ​ សម្ដេច​ម៉ែ​ ជួយ​ប្រដៅ​កូន​ផង
-ប្រតិកម្ម​របស់​លោក​ មុត​ ចន្ថា…

ខេត្ត​ក្រចេះ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០០៨​ ថា​លោក​ចង់​ឲ្យ​ឈប់​ប្រើ​ភាសា​រាជស័ព្ទ​នៅ​ក្នុង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ឥស្សរជន​ទាំងអស់​សំរាប់​ភាសា​ទំនាក់​ទំនង​គ្នា​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​បណ្ណាល័យ​ក្នុង​វិទ្យាល័យ​ព្រះមហាក្សត្រិយានី​កុសុមៈ​ក្នុង​ខេត្ត​ក្រចេះ​ថា​ “ខ្ញុំ​ចង់​ឲ្យ​លុប​ភាសា​ពាក្យ​ព្រះអង្គម្ចាស់​ ឬ​ទូលបង្គំ​ជា​ខ្ញុំ​នៅ​ក្នុង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​រាជរដ្ឋាភិបាល​ទៀត​ផង​ ព្រោះ​ការ​ប្រើ​ពាក្យ​ ក្រាបទូល​ក្នុង​សភា​វា​មិន​ស្មើ​ភាព​គ្នា​ទៅ​ហើយ”។​ សម្ដេច​តេជោ​ថ្លែង​ថា​ យើង​ការពារ​រាជា​និយម​ប៉ុន្តែ​អ្នក​ដែល​ធ្វើ​នយោបាយ​មិន​គួរ​ត្រូវ​មាន​អភ័យ​ឯកសិទ្ធិ​ខុស​ប្លែក​ពី​ជន​ដទៃ​ដែល​ធ្វើ​នយោបាយ​ដូចគ្នា​នោះ​ទេ​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​ ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មិន​អាច​អាង​ខ្លួន​ជា​ព្រះអង្គម្ចាស់​នោះ​ឡើយ…ធ្វើ​នយោបាយ​គ្មាន​រឿង​ព្រះអង្គម្ចាស់​មិន​ព្រះអង្គម្ចាស់​នោះ​ទេ​ ។

សម្ដេច​តេជោ​ហ៊ុន​ សែន​ ជា​ឥស្សរជន​មួយ​រូប​ដែល​បាន​នាំ​យក​មក​វិញ​នូវ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​កាល​ពី​ឆ្នាំ​១៩៩៣​ បន្ទាប់​ពី​ត្រូវ​បាន​លោក​សេនាប្រមុខ​ លន់​ នល់​ រំលាយ​ចោល​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ​១៩៧០​ហើយ​ជានិច្ច​ជា​កាល​លោក​តែង​ប្រកាស​ការពារ​នូវ​ស្ថាប័ន​រាជា​និយម​នេះ​ ដោយ​អះអាង​ថា​រាជា​និយម​ជា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​នរណា​នោះ​ឡើយ​ ។

សម្ដេច​តេជោ​ថ្លែង​ថា​ ព្រះអង្គម្ចាស់​ខ្លះ​គួរ​ឲ្យ​គោរព​ ព្រោះ​មិន​ធ្វើ​នយោបាយ​ ប៉ុន្តែ​ចំពោះ​ព្រះអង្គម្ចាស់​ខ្លះ​ដែល​ធ្វើ​នយោបាយ​ត្រូវ​តែ​មាន​សិទ្ធិ​ដូច​អ្នក​នយោបាយ​ឯទៀតៗ​ ហើយ​នៅ​ពេល​ដែល​ព្រះអង្គម្ចាស់​វាយ​យើង​មួយ​ដៃ​ យើង​ត្រូវ​ដាក់​ពីរ​ដៃ​ត្រលប់​ទៅ​វិញ​ ត្រូវ​ដាក់​ឲ្យ​ដួល​ ព្រោះ​បើ​មិន​ដួល​មិន​រាង​ទេ​ ។​ សម្ដេច​មាន​ប្រសាសន៍​ថា​ លោក​ធ្លាប់​ប្រើ​ព្រះអង្គម្ចាស់​ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល​ ព្រោះ​ជា​សមាជិក​ សមាជិកា​រាជរដ្ឋាភិបាល​ត្រូវ​តែ​ស្ដាប់​នាយក​រដ្ឋមន្ត្រី​បញ្ជា​ ។

ដោយ​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​នោះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​​បាន​ហៅ​ការ​ចោទប្រកាន់​របស់​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ ដែល​លើក​ឡើង​ថា​ ព្រះអង្គ​មិន​អាច​យាង​ចូល​ប្រទេស​បាន​ ដោយ​សារ​សម្ដេច​ហ៊ុន​ សែន​ គឺ​ជា​ការ​ចោទប្រកាន់​ដែល​ខុស​ស្រឡះ​ ហើយ​សម្ដេច​បាន​អំពាវនាវ​ឲ្យ​សម្ដេច​ឪ​ និង​ព្រះមហាក្សត្រ​ជួយ​ប្រៀនប្រដៅ​ ព្រះអង្គម្ចាស់​ នរោត្ដម រណឫទ្ធិ​ទៀត​ផង។

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ព្រះមហាក្សត្រ​ និង​ព្រះករុណា​ព្រះបិតា​ ដែល​ជា​ព្រះបិតា​ និង​ជា​ព្រះអនុជ​សូម​ជួយ​ “ប្រដៅ​កូន​ផង”​ វា​មិន​មែន​ជា​រឿង​របស់​ ហ៊ុន​ សែន​ទេ​ ប៉ុន្តែ​ជា​រឿង​ទ្រង់​ រណឫទ្ធិ​ ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ ។

ព្រះអង្គម្ចាស់​នរោត្ដម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ក្នុង​រឿង​លក់​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ពេល​ដែល​ព្រះអង្គ​នៅ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ ។

យោង​តាម​ប្រភព​មួយ​ចំនួន​និយាយ​ថា​ អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ព្រះអង្គម្ចាស់​នរោត្ដម​រណឫទ្ធិ​ បាន​លើក​ឡើង​ថា​ សម្ដេច​ហ៊ុន​ សែន​ បាន​ដាក់​លក្ខខ័ណ្ឌ​ចំនួន​៣​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​វិលត្រឡប់​របស់​ព្រះអង្គ​មក​កាន់​មាតុភូមិ​វិញ​ដែល​ទី​មួយ​គឺ​សរសេរ​សំបុត្រ​សុំទោស​សម្ដេច​ ហ៊ុន​ សែន​ ទីពីរ​ឈប់​ធ្វើ​នយោបាយ​ និង​ទី​បី​ គឺ​ត្រូវ​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ ។

សម្ដេច​តេជោ​ថ្លែង​ថា​ “បើ​ឆ្កួត​សូម​ឆ្កួត​តែ​ឯង​ចុះ​ កុំ​នាំ​គេ​ឆ្កួត…បើ​រឿង​ ហ៊ុន​ សែន​ គឺ​ ហ៊ុន​ សែន​ ដោះស្រាយ​តែ​នេះ​មិនមែន​ជា​រឿង​ ហ៊ុន​ សែន​ ទេ​កុំ​ទំលាក់​កំហុស​មក​លើ​ ហ៊ុន​ សែន…កុំ​លើក​ដុំ​ថ្ម​ទំលាក់​លើ​ជើង​ ហ៊ុន​ សែន…​ សូម​បញ្ជាក់​ថា​ ការ​ទំលាក់​មួយ​ដុំ​នេះ​ អត់​ត្រូវ​ជើង​ ហ៊ុន​ សែន​ ទេ​ ប៉ុន្តែ​ត្រូវ​ជើង​ខ្លួន​ឯង​ដូច្នេះ​ទើប​យុទ្ធសាស្ត្រ​ធុន​នេះ​ទទួល​បរាជ័យ​រហូត​មិន​ដែល​ឈ្នះ​នោះ​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ សូម​សម្ដេច​ឪ​ សម្ដេច​ម៉ែ​ សូម​មេត្តា​ប្រាប់​ទៅ​ព្រះអង្គម្ចាស់​នរោត្ដម​ រណឫទ្ធិ​ ផង​សូម​កុំ​ទៅ​យក​កម្ម​ យក​ពៀរ​ សម្ដេច​នាយក​អី​ ដើម្បី​ទុក​ឲ្យ​សម្ដេច​នាយក​លោក​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ បញ្ហា​សន្តិសុខ​ជាតិ…​ និង​ក្រែង​លោ​ទុក​ផ្លូវ​ដើរ​ថ្ងៃ​ក្រោយ​ ត្រូវ​ពឹង​ពាក់​សម្ដេច​នាយក​ខ្លះៗ​នោះ​ ។

ដោយ​ឡែក​លោក​ មុត​ ចន្ថា​ អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្តម​ រណឫទ្ធិ​ ប្រាប់​កម្ពុជា​ថ្មី​ អ្វី​ដែល​សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​ គឺ​ជា​រឿង​ពិត​ទាំងអស់​មិន​អាច​ប្រកែក​បាន​ទេ​ ។​ យើង​មាន​ឯកសារ​ និង​សាក្សី​គ្រប់គ្រាន់​ ដែល​បញ្ជាក់​បាន​ថា​ អ្វី​ដែល​សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​ គឺ​ជា​រឿង​ពិត​ទាំងអស់​មិន​អាច​ប្រកែក​បាន​ទេ​ ។​ យើង​មាន​ឯកសារ​ និង​សាក្សី​គ្រប់គ្រាន់​ ដែល​បញ្ជាក់​បាន​ថា​សំណុំ​រឿង​របស់​សម្ដេច​ក្រុម​ព្រះ​ គឺ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ពី​ក្រោយ​ ។

លោក​ មុត​ ចន្ថា​ ក៏​បាន​ចោទ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថែម​ថា​ ជា​អ្នក​បញ្ជា​ឲ្យ​លោក​ ញ៉ឹក​ ប៊ុនឆៃ​ រៀបចំ​ផែនការ​ទំលាក់​សម្ដេច​ក្រុមព្រះ​ បន្ទាប់​មក​ទៀត​បញ្ជា​ឲ្យ​តុលាការ​កាត់ទោស​ក្រុមព្រះ​ឲ្យ​បាន​មុន​បោះឆ្នោត​ទៀត​ផង​ ។​ លោក​បាន​បន្ត​ទៀត​ថា​ រឿង​រៀបចំ​រូបមន្ត​ឲ្យ​ក្រុមព្រះ​ចូល​ស្រុក​តាម​ច្រក​ហ៊្វុនស៊ិនប៉ិច​ និង​ឲ្យ​ក្រុម​ព្រះ​ឈប់​ធ្វើ​នយោបាយ​ក៏​ជា​ផែនការ​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែរ​ ។​ សាក្សី​ដែល​ដឹង​រឿង​ទាំងអស់​នេះ​គឺ​អ្នក​ធំ​ម្នាក់​ ៕ កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២២​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

ជួយ​ខ្មែរ​ ឆ្នាំ​ទី​ ០២​ លេខ​ ៨៥​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ពួក​ជួញ​ថ្នាំ​ញៀន​បាញ់​ប្រហារ​ប៉ូលិស​ស្លាប់​១​របួស​៤​ ផ្អើល​អ្នក​ក្រុង​ភ្នំពេញ​ [កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ មេសា​ នៅ​ខណ្ឌ​ ដូនពេញ]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ០៣​ លេខ​ ៦៥​ ថ្ងៃ​ ពុធ​ ទី​ ២៣​ -​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ មេសា​ ២០០៨

  • ស៊ីភីភី​ប្រកាស​ធ្វើ​រដ្ឋាភិបាល​តែ​ឯង​បើ​ហ៊្វុនស៊ិនប៉ិច​មិន​បាន​កៅអី


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២២​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម្ដេច​តេជោ​ចង់​បញ្ឈប់​ការ​ប្រើ​រាជសព្ទ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ
  • លោក​ [ឧបនាយករដ្ឋមន្ត្រី]​ ស​ ខេង​ [រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ]​ ៖​ ឱសថ​ក្លែងក្លាយ​កំពុង​គំរាម​កំហែង​ជីវិត​មនុស្ស
  • មជ្ឈមណ្ឌល​វប្បធម៌​បារាំង​បញ្ចាំង​ភាពយន្ត​តាម​ខេត្ត​ផ្សព្វផ្សាយ​វប្បធម៌
  • អ្នក​រត់​តាក់ស៊ី​រអ៊ូរទាំ​ថា​ តាម​ផ្លូវ​ជាតិ​លេខ​៦២​ [ខេត្ត​ ព្រះវិហារ​ រហូត​ដល់​ខេត្ត​ កំពង់ធំ]​ មាន​កុងត្រូល​ជជុះ​ច្រើន​ពេក
  • លោក​ សាកូហ្ស៊ី​ព្យាយាម​ធ្វើ​ឲ្យ​ស្ងប់​កំហឹង​របស់​ប្រទេស​ចិន​ចំពោះ​បាតុកម្ម​ប្រឆាំង​ភ្លើង​គប់​អូឡាំពិក
  • ព្រះមហាក្សត្រ​នេប៉ាល់​មិន​យាង​ទៅ​គង់​នៅ​ក្រៅ​ប្រទេស​ជា​និរទេស​ជន​នោះ​ឡើយ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ០១​ លេខ​ ១៣​ ថ្ងៃ​ទី​ ២៣​ -​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ស្ថានទូត​កូរ៉េ​ [ខាងត្បូង]​ បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ព្យួរ​អាពាហ៍ពិពាហ៍​ [រវាង​ ស្ត្រី​កម្ពុជា​ ជាមួយ​បុរស​បរទេស]
  • រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​សហរដ្ឋ​អាមេរិក​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣២៦​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • បុរស​អាល្លឺម៉ង់​បង្ខាំង​ប្រពន្ធ​ធ្វើ​ទារុណកម្ម​វ៉ៃ​បំបាក់​ដៃ​ស្ត្រី​ខ្មែរ​មាន​ប្ដី​ជន​បរទេស​មិន​អាច​ថា​បាន​សុខ​គ្រប់​គ្នា​ទេ​ [នៅ​ស្រុក​ ជើងព្រៃ​ ខេត្ត​ កំពង់ចាម]
  • ស្ត្រី​ខារ៉ាអូខេ​ក្លាយ​ជា​ចំណី​បុរស​៨​នាក់​ចាប់​នាង​រំលោភ​ក្នុង​សំបុក​របស់​ក្រុម​ប្រុស​ព្រាន


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៧០​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • សម​ រង្ស៊ី​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ក្នុង​បណ្ដឹង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត
  • រួបរួម​អ្នក​ប្រជាធិបតេយ្យ​គណបក្ស​សិទ្ធិ​មនុស្ស​អូខេ​ប៉ុន្តែ​នរោត្ដម​ រណឫទ្ធិ​ថា​ជា​ឆាក​ល្ខោន
  • ឯកអគ្គរដ្ឋទូត​ចិន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សារព័ត៌មាន​កម្ពុជា
  • ក្រដាស​ប្រាក់​ប្រភេទ​៥​ម៉ឺន​រៀល​មាន​២​ប្រភេទ​ខ្លះ​ចាយ​ខ្លះ​មិន​ចាយ
  • កូន​ប្រុស​បង្កើត​ [អាយុ​២០​ឆ្នាំ]​ វាយ​សម្លាប់​ឪពុក​ព្រោះ​តែ​ចេះ​អំពើ​ធ្មប់​ [កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ នៅ​ស្រុក​ រលាប្អៀរ​ ខេត្ត​ កំពង់ឆ្នាំង]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( 1 so far )

ថ្ងៃ​ អង្គារ​ ទី​ ២២​ មេសា​ ២០០៨​ ៖ ប្រទេស​កម្ពុជា​សន្យា​គាំទ្រ​ដល់​ការ​ប្រឆាំង​ជា​សកល​លើ​ឱសថ​ក្លែងក្លាយ​

Posted on Tuesday, 22 April 2008. Filed under: សប្ដាហ៍ទី ៤៩៤ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៤

លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ក្រុម​ប៉ូលិស​សកលលោក​ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រឆាំង​លើ​ឱសថ​ក្លែងក្លាយ​ ខណៈ​ពេល​ដែល​លោក​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អគ្គលេខាធិការដ្ឋាន​ Interpol នៅ​ឯ​ទីក្រុង​លីយ៉ុង​ នៃ​ប្រទេស​បារាំង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​។

លោក​ឧត្ដមសេនីយ៍​ត្រី​ ប៉ោ​ ភក្ដិ​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២១​ ខែ​មេសា​ នេះ​ថា​ ក្នុង​ឱកាស​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​បារាំង​ ពី​ថ្ងៃ​ទី​ ១២​ ដល់​ ថ្ងៃ​ទី​១៩​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ លោក​ឧបនាយករដ្ឋមន្ត្រី​ស​ ខេង​ បាន​ជួប​ប្រជុំ​ជាមួយ​លោក​រ៉ូណាល់​ ណូបល​ (Ronald K. Noble) អគ្គលេខាធិការ​ Interpol ​ដែល​នៅ​ក្នុង​ឱកាស​នោះ​លោក​បាន​សន្យា​ថា​ លោក​នឹង​គាំទ្រ​ទាំងស្រុង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​ Interpol ​អង្គការ​សុខភាព​ពិភពលោក​ (WHO) និង​អង្គការ​គយ​ពិភពលោក​ (WCO) ​ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផលិត​និង​ការ​ចែកចាយ​ ឱសថ​ក្លែងក្លាយ​នៅ​ពាសពេញ​អាស៊ីអាគ្នេយ៍​សម្រាប់​ជំងឺ​ដែល​គំរាមកំហែង​ ដល់​ជីវិត​មនុស្ស​ដូច​ជំងឺ​គ្រុនចាញ់​ និង​ជំងឺ​របេង​ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ បាន​មាន​ប្រសាសន៍​ថា​ “ប្រទេស​កម្ពុជា​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​ជាមួយ​ដៃ​គូ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ មិន​ត្រឹមតែ​ក្នុង​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ​ គឺ​ថែមទាំង​ជុំវិញ​ពិភពលោក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ឱសថ​ក្លែងក្លាយ​ ដែល​យើង​រីករាយ​ផ្ដល់​ការ​គាំទ្រ​និង​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត​និង​ការ​ចែកចាយ​ឱសថ​ក្លែងក្លាយ​។
គម្រោង​នេះ​ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រុម​ការងារ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ផលិត​ឱសថ​ក្លែងក្លាយ​ (IMPACT) ​ដែល​បាន​ចូលរួម​បន្ថែម​ពី​ Interpol WHO និងWCO​ បាន​រួម​បញ្ចូល​គ្នា​ដូច​ជា​នគរបាល​ជាតិ​ ភ្នាក់ងារ​គយ​ អាជ្ញាធរ​សុខាភិបាល​សាធារណៈ​ (Drug Regulatory Bodies) និង​វិភាគ​ទាន​ផ្នែក​សុខភាព​ ។ ប្រតិបត្តិការ​នេះ​មាន​ទិសដៅ​ពិសេស​លើ​ការ​ជួញ​ដូរ​ខុស​ច្បាប់​ក្នុង​អាស៊ីអាគ្នេយ៍​ ដែល​នឹង​បង្កើត​ដោយ​ Interpol និង​ដៃ​គូ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ការ​គាំទ្រ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​ ។

លោក​អគ្គលេខាធិការ​ Interpol បាន​មាន​ប្រសាសន៍​ថា​”ខ្ញុំ​សូម​អរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​សម្រាប់​សុច្ឆន្ទៈ​របស់​លោក​ និង​ការ​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ ដែល​ជា​បញ្ហា​របស់​ជាតិ​និង​សកលលោក​” ។

ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​រួច​ជាស្រេច​នៅ​កម្រិត​ជាតិ​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ពី​ភាព​គ្រោះថ្នាក់​នៃ​ឱសថ​ក្លែងក្លាយ​ដោយ​ការ​បង្កើត​ការិយាល័យ​ជំនាញ​របស់​ខ្លួន​ ដើម្បី​ត្រួត​ពិនិត្យ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ​ហើយ​ភាគី​កម្ពុជា​ស្វាគមន៍​សុច្ឆន្ទៈ​ដើម្បី​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នៅ​កម្រិត​អន្តរជាតិ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផលិត​និង​ការ​ចែក​ចាយ​ឱសថ​ក្លែងក្លាយ​ ។

លោក​ឧត្ដមសេនីយ៍​ត្រី​ប៉ោ​ ភក្ដិ​ បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​ផ្សេង​ទៀត​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​របស់​ប្រទេស​កម្ពុជា​ក្នុង​ ប្រតិបត្តិការ​ VICO របស់​នគរបាល​អន្តរជាតិ​ឈាន​ទៅ​រក​ការ​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ឈ្មោះ​កន្លង​មក​។​ តាម​រយៈ​ការងារ​ជំនាញ​ និង​ការ​ព្យាយាម​របស់​នគរបាល​ជាតិ​កម្ពុជា​ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​នៃ​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​ នោះ​ជន​សង្ស័យ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​ឈ្មោះ​ Christopher Neil ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ [ហើយ​និង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ​]។

លោក​ រ៉ូណាល់​ ណូបល​ អគ្គលេខាធិការ​នគរបាល​អន្តរជាតិ​ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​របស់​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​ការពារ​កុមារ​ពី​ការ​រំលោភ​បំពាន​នានា​ប្រព្រឹត្ត​ដោយ​ជន​ល្មើស​ជា​ទេសចរ​ផ្លូវ​ភេទ​​៕​ កាសែត​រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៦៩​ ថ្ងៃ​អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ២២​​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

កាសែត​ចក្រវាឡ​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៧៧១​ ថ្ងៃ​ អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ផ្អើល​ម្ចាស់​ភាគហ៊ុន​សាងសង់​អគារ​ Gold Tower 42 ជនជាតិ​កូរ៉េ​ដាក់​មេ​ប្រូច​បាត់​


កាសែត​ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៨៤​ ថ្ងៃ​ អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • សម​ រង្ស៉ី​ អាច​នឹង​បាត់​ឱកាស​ឈរ​ឈ្មោះ​នាយករដ្ឋមន្ត្រី​យល់​សប្ដិ​បន្ទាប់​ពី​ ហោ​ ណាំហុង​ ប្ដឹង​
  • អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១១​យក​ស្នាម​មេដៃ​១​លាន​ឲ្យ​រដ្ឋ​សភា​និង​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម​ខែ​ឧសភា​
  • សូរ​ ឃុន​ រីក​ថ្លើម​ពេល​ដែល​មេ​ពុក​រលួយ​ ញ៉ឹក​ កោសល្យ​វិទ្យា​ របូត​គូថ​ពី​តំណែង​


កាសែត​កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២១​ ថ្ងៃ​ អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ប្រេង​ឆៅ​ហក់​ឡើង​ជាង​១១៧​ដុល្លារ​មួយ​បារ៉ែល​ ឯ​ប្រេង​នៅ​កម្ពុជា​លោត​តាម​ដែរ​
  • ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចាប់​ផ្ដើម​កំរើក​ឡើង​វិញ​នៅ​លើ​ទឹក​ដី​ក្រុង​ព្រះសីហនុ​


កាសែត​កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣២៥​ ថ្ងៃ​ អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • បណ្ដឹង​ឧទ្ធរណ៍​របស់​ ខៀវ​ សំផន​ វិភាគ​ ៖​ការ​សុំ​នៅ​ក្រៅ​ឃុំ​ទំនង​ជា​មាន​វាសនា​ដូច​ ឌុច និង​ នួន​ ជា​ដែរ​
  • វិបត្តិ​ស្បៀង​អាហារ​៖ ​អ.ស.ប​ប្រកាស​អាសន្ន​ ប្រទេស​ចំនួន​៣៧​ត្រូវការ​ជំនួយ​អាហារ​ជា​បន្ទាន់​
  • នាង​ក្រមុំ​កម្មការិនី​៤​នាក់​ក្លាយ​ជា​ចំណី​ក្រុម​ប្រុស​ព្រាន​ជាង​២០​នាក់​ព្រួត​ចាប់​រំលោភ​ [កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ មេសា​ ស្រុក​ ស្អាង​​ ខេត្ត​ កណ្ដាល​​]
  • មីន​តោន​សល់​ពី​សង្គ្រាម​ផ្ទុះ​កក្រើក​ស្លាប់​១​របួស​ធ្ងន់​៣​ខណៈ​ត្រាក់ទ័រ​កិន​កង់​ក្រោយ​​ [កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​ មេសា​ ស្រុក​ រតនៈមណ្ឌល​ ខេត្ត​ បាត់ដំបង​]


កាសែត​មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤០​ ថ្ងៃ​ អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ដក​ហូត​តំណែង​ចោរ​លួច​ជាតិ​ ញ៉ឹក​ កោសល្យ​វិទ្យា​ គ្រាន់តែ​ជា​ល្បែង​លេង​សើច​
  • យឹម​ សុវណ្ណ​ ៖​ រដ្ឋាភិបាល​របស់​ ហ៊ុន​ សែន​ បរាជ័យ​មិន​អាច​បញ្ចុះ​តម្លៃ​ប្រេង​សាំង​និង​ទំនិញ​
  • លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​សាកលវិទ្យាល័យ​យែល​អញ្ជើញ​ធ្វើ​ជា​គ្រូ​កិត្តិយស​ឧទ្ទេសនាម​ស្ដីពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​


កាសែត​រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៦៩​ ថ្ងៃ​អង្គារ​ ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ប្រទេស​កម្ពុជា​សន្យា​គាំទ្រ​ដល់​ការ​ប្រឆាំង​ជា​សកល​លើ​ឱសថ​ក្លែងក្លាយ​
  • សម្ដេច​តេជោ​ស្នើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដែល​គ្រោង​បង្កើត​ [ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Rajawali Group របស់​ប្រទេស​ឥណ្ដូនេស៊ី​] គិត​គូរ​ពី​គុណភាព​យន្តហោះ​និង​សេវា​
  • អភិបាល​ក្រុង​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូលរួម​បាតុកម្ម​តាម​ការ​បបួល​របស់​អ្នក​នយោបាយ​
  • ករណី​បោក​គ្រាប់​បែក​ចូល​វង់​រាំ​ធុង​បាស​នៅ​វត្ត​ស្រែ​ណូយ​ប៉ូលិស​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជន​សង្ស័យ​៣​នាក់​
  • វៀតណាម​បង្ហោះ​ដោយ​ជោគជ័យ​ផ្កាយរណប​ Vinasat-1 [កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ មេសា​]​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ២១​ មេសា​ ២០០៨​ ៖​ ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំហុង​ ប្ដឹង​ លោក​ សម​ រង្ស៉ី​

Posted on Monday, 21 April 2008. Filed under: សប្ដាហ៍ទី ៤៩៤ |

Dear Readers,

If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៩៤

ភ្នំពេញ​ ៖​ ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​គឺ​លោក​ ហោ ណាំហុង​ មាន​គម្រោង​នឹង​ប្ដឹង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ ទាក់ទង​ទៅ​នឹង​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរ​ក្រហម​ ។​

លោក​ ស៊ិន​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​បាន​និយាយ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មេសា​ថា​ លោក​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នឹង​រៀបចំ​ឯកសារ​ប្ដឹង​លោក​ សម​ រង្ស៊ី​ ដែល​បាន​មួល​បង្កាច់​លោក​ (ហោ ណាំហុង)​ ខុស​ពី​ការ​ពិត​ ។​ លោក​ ស៊ិន​ ប៊ុនធឿន​ បាន​និយាយ​ថា​ “ឯកឧត្ដម​ (ហោ ណាំហុង)​ គឺ​ជា​ជន​រងគ្រោះ​ដែរ​ហើយ​ប្អូន​ស្រី​របស់​ឯកឧត្ដម​ចំនួន​ពីរ​រូប​បាន​វិលត្រឡប់​មក​ពី​ស្រុក​បារាំង​ និង​ត្រូវ​ បាន​ឃុំ​នៅ​ក្នុង​គុក​បឹង​ត្របែក​ ហើយ​ក្រោយ​មក​គេ​យក​ទៅ​សម្លាប់​នៅ​បឹង​ជើង​ឯក”​ ។​ លោក​ ស៊ិន ប៊ុនធឿន​បាន​និយាយ​ថា​ លោក​ ហោ ណាំហុង​ មាន​គម្រោង​នឹង​ធ្វើ​ពិធី​បង្សុកូល​ជូន​ប្អូន​ស្រី​បង្កើត​របស់​លោក​ទាំងពីរ​រូប​នៅ​ពេល​ឆាប់ៗ​នេះ​ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​មិន​ទាន់​អាច​ដឹង​បាន​ឡើយ​ថា​តើ​លោក​ ហោ ណាំហុង​ នឹង​ប្ដឹង​ទាម​ទារ​សំណង​ជំងឺចិត្ត​ប៉ុន្មាន​ពី​លោក​ សម​ រង្ស៊ី​ លោក​គ្រាន់​តែ​និយាយ​ថា​លោក​ ហោ ណាំហុង​ នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ កា សាវុធ​ ដែល​ជា​មេធាវី​នៅ​ថ្ងៃ​ចន្ទ​ ។

លោក​ ហោ ណាំហុង​ មាន​គម្រោង​ប្ដឹង​លោក​ សម​ រង្ស៊ី​ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ បាន​និយាយ​ចោទប្រកាន់​រូប​លោក​នៅ​វាល​ពិឃាត​បឹង​ជើង​ឯក​ក្នុង​ឱកាស​ធ្វើ​ពិធី​បង្សុកូល​ជូន​ដល់​ជន​រងគ្រោះ​ដោយ​ពួក​ខ្មែរ​ក្រហម​ ។​ កាសែត​ក្នុង​ស្រុក​បាន​ដកស្រង់​សម្ដី​លោក​ សម​ រង្ស៊ី​ ដែល​និយាយ​ថា​ លោក​ ហោ​ ណាំហុង​ គឺ​ជា​មេគុក​បឹងត្របែក​ ។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ ធ្វើ​មេគុក​បឹងត្របែក​ មិន​មែន​បាន​ធ្វើ​ដោយ​ចៃដន្យ​ទេ​ទាល់​តែ​ខ្មែរ​ក្រហម​ឲ្យ​ធ្វើ​ជា​មេគុក​ ទើប​ធ្វើ​បាន​ ។​ មេគុក​នោះ​មាន​អំណាច​ខ្លាំង​ណាស់​ ។​ លោក​ សម​ រង្ស៊ី​ ក៏​បាន​ធ្វើ​ការ​ចោទប្រកាន់​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​មាន​ការ​កាត់ទោស​មេ​ខ្មែរ​ក្រហម​ទេ​ ។​ លោក​ក៏​បាន​ប្រើប្រាស់​ឱកាស​នោះ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ធ្វើ​ទៅ​យ៉ាង​ឆាប់​រហ័ស​ ។

នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មេសា​ កាសែត​រស្មីកម្ពុជា​បាន​ព្យាយាម​ទាក់ទង​លោក​ សម រង្ស៊ី​ តាម​ទូរស័ព្ទ​ ប៉ុន្តែ​មិន​អាច​ជួប​លោក​បាន​ ។​ ជំនួយ​ការ​របស់​លោក​គ្រាន់​តែ​ឆ្លើយ​ថា​ លោក​ សម​ រង្ស៊ី​ បច្ចុប្បន្ន​កំពុង​តែ​នៅ​សហរដ្ឋអាមេរិក​ហើយ​លោក​នឹង​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ។

លោក​ ហោ​ ណាំហុង​ កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា​ប្ដឹង​ឈ្នះ​អតីត​ព្រះមហាក្សត្រ​នរោត្តម​ សីហនុ​ និង​ ព្រឹត្តិបត្រ​ព័ត៌មាន​ដឺឃែមបូឌាដេលី​ ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ថា​រូប​គាត់​ជា​មេ​គុក​បឹងត្របែក​ខ្មែរ​ក្រហម​ ៕​ រស្មី​កម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៦៨​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ២០​ -​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ ទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

កម្ពុជា​ថ្មី​ ៖ ឆ្នាំ​ទី​ ៧​ លេខ​ ១៦២០​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២០-២១​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ធនាគារ​ពិភពលោក​មាន​គម្រោង​ផ្ដល់​ជំនួយ​សំរាប់​ការងារ​អភិបាលកិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​
  • មន្ត្រី​អង្គការ​សហប្រជាជាតិ​ [លោក​ Warren Sach អគ្គលេខាធិការ​រង​និង​ជា​អគ្គ​នាយក​កិច្ចការ​គណនី​អង្គការ​សហប្រជាជាតិ​] ចាប់អារម្មណ៍​ចំពោះ​ល្បឿន​នៃ​ដំណើរការ​ស្វែង​រក​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍​


ខ្មែរ​អមតៈ​ ៖ ឆ្នាំ​ទី​ ៩​ លេខ​ ៥៧២​ ថ្ងៃ​ ចន្ទ​ ទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ហ៊ុន​ សែន​ ដក​មេចោរ​លួច​ជាតិ​ ញ៉ឹក​ កោសល្យ​វិទ្យា​ ធ្វើ​ឱ្យ​និយោជិក​ក្នុង​ទូរគមនាគមន៍​កម្ពុជា​អស់​ទុក្ខ​កង្វល់​


ខ្មែរ​ម្ចាស់​ស្រុក​ ៖ ឆ្នាំ​ទី​ ២​ លេខ​ ១៣៧​ ថ្ងៃ​ អាទិត្យ​-អង្គារ​ ទី​ ២០​-២២​ ខែ​ មេសា​ ឆ្នាំ​ ២០០៨

  • ញ៉ឹក​ ប៉ុនឆៃ​ [អគ្គលេខាធិការ​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច​] ពន្យល់​ថា​ ហ្វ៊ុនស៊ិនប៉ិច​ រក្សា​បាន​២៦​អាសនៈ​


មនសិការ​ខ្មែរ​ ៖ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣៩​ ថ្ងៃ​ ចន្ទ​ ទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • លោក​ សម​ រង្ស៉ី​ ស្នើ​ឱ្យ​ ជា​ ស៊ីម​ ប្រធាន​គណបក្ស​ ប្រជាជន​ ជំរុញ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​វិសាមញ្ញ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​
  • កម្ពុជា​និង​ចិន​ស្ថិត​ក្នុង​គន្លង​នយោបាយ​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ឱ្យ​ព្រួយបារម្ភ​


រស្មី​កម្ពុជា​ ៖ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៥៦៨​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២០-២១​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​

  • ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំហុង​ ប្ដឹង​ លោក​ សម​ រង្ស៉ី​
  • កូន​ប្រុស​ លោក​ លន់​ នល់​ [លន់​ ឫទ្ធិ] មក​ដល់​ភ្នំពេញ​ប្រលូក​ក្នុង​ឆាក​នយោបាយ​
  • កម្ពុជា​ខ្វះ​ការ​ហោះហើរ​ត្រង់​ពី​ចិន​ និង​ អ៊ឺរ៉ុប​ ដែល​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​


យុវជន​ខ្មែរ​ ៖ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២៩០​ ថ្ងៃ​ អាទិត្យ​-ចន្ទ​​ ទី​ ២០-២១​​ ឆ្នាំ​ ២០០៨​

  • ហ្វ៊ុនស៊ិនប៉ិច​ រក​លទ្ធភាព​រួម​ជាមួយ​គណបក្ស​ សម​ រង្ស៉ី​ [យោង​តាម​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...