Archive for July, 2008

សប្ដាហ៍ទី ៥០៥ ថ្ងៃទី​​ ២៧​ កក្កដា​​ ២០០៨៖​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​ ២០០៨​ នៅ​ថ្ងៃ​នេះ​

Posted on Thursday, 31 July 2008. Filed under: *វិចារណកថា* |

កាល​បើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​នេះ​នឹង​ត្រូវ​ដឹង​បាន​តែ​នៅ​ពេល​ក្រោយ​ឯ​នោះ​ យើង​សូម​នាំ​មក​បង្ហាញ​នៅ​ទី​នេះ​ នូវ​ទិន្នន័យ​ខ្លះ​ពី​ការ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​កន្លងទៅ​ កាលពី​ ឆ្នាំ​ ២០០៣​ ដើម្បី​ជា​សេចក្ដី​រំលឹក​ និង​ ដើម្បី​ប្រៀបធៀប​លទ្ធផល​នៅ​ពេល​ដែល​វា​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ – ដោយ​ផ្អែក​លើ​លទ្ធផល​ផ្លូវការ​ដូច​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ – គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ឆ្នាំ​ ២០០៨​ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ទី​នេះ​ ។

២០០៣.០៧.២៧​ លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា

ណបក្ស​នយោបាយ​      #អាសនៈ​ទទួល​បាន​          #សម្លេង​ឆ្នោត​មាន​សុពលភាព​

គណបក្ស​ប្រជាជន​		៧៣​			២.៤៤៧.២៥៩
គណបក្ស​ហ៊្វុនស៊ិនប៉ិច​	    ២៦​	                     ១.០៧២.៣១៣
គណបក្ស​ សម​ រង្ស៊ី​	  ២៤​			   ១.១៣០.៤២៣
គណបក្ស​ដទៃ​ទៀត​	       ០​			៥១៨.៨៤២​

សរុប​			១២៣​		        ៥.១៦៨.៨៣៧

http://www.necelect.org.kh/

http://www.necelect.org.kh/English/ElectionResult/Result_2003/Result_2003.html

សេចក្ដី​លំអិត​នឹង​មាន​ជូន​បន្ថែម​ទៀត​តាម​វ៉ិបសាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ទី​នវ​ ដូចជា​បញ្ជី​ឈ្មោះ​បេក្ខជន​ទាំងអស់​ដែល​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា​ សម្រាប់​អាណត្តិ​ទី​៣​ (តាម​ខេត្ត​ ដោយ​មាន​ឈ្មោះ​ ជួរ​គណបក្ស​ និង​ អាយុ​របស់​អ្នក​ជាប់​ឆ្នោត​ ។

សម្លេង​ឆ្នោត​ទាំងអស់​សម្រាប់​គណបក្ស​នីមួយ​ៗ​ (តាម​លទ្ធផល​ផ្លូវការ​) ៖

2003 Election Results by Parties

2003 Election Results by Parties

តួលេខ​ខ្លះ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ ឆ្នាំ​ ២០០៨​ បាន​ពី​ប្រភព​ផ្សេង​ៗ​គ្នា​ ៖

ជា​ថ្មី​ម្ដង​ទៀត​ អាសនៈ​ ១២៣​ របស់​រដ្ឋសភា​នឹង​ត្រូវ​បំពេញ​វិញ​ ។​ មាន​អ្នក​ទៅ​បោះឆ្នោត​ប្រហែល​ ៨,១​លាន​នាក់​ ក្នុង​ចំណោម​ប្រជាជន​ប្រហែល​១៤​លាន​នាក់​ ក្នុង​ទូទាំង​ប្រទេស​ ។

គណបក្ស​នយោបាយ​មាន​១១​ – មាន​បេក្ខជន​១១៦២​នាក់​ – បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ ។

ការ​បោះឆ្នោត​ថ្ងៃ​នេះ​មិន​ប៉ះពាល់​ដល់​អាសនៈ​៦១​របស់​សមាជិក​ព្រឹទ្ធសភា​ទេ​ ។

Advertisements
Read Full Post | Make a Comment ( 4 so far )

ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ កក្កដា​ ២០០៨​ ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​ការ​ដោះលែង​សេដ្ឋី​ជាតិ​រុស្ស៊ី​

Posted on Thursday, 31 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

សេចក្ដី ប្រកាស​ព័ត៌មាន​មួយ​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​យក​ប្រតិកម្ម​ជា​សេចក្ដី​ថ្លែងការណ៍​របស់​ លោក​ ឯក​អគ្គរដ្ឋទូត​ Mussomeli ជុំវិញ​ការ​ដោះលែង​សេដ្ឋី​រុស្ស៊ី​ដែល​ជាប់​ចោទ​រំលោភ​ផ្លូវ​ភេទ​ក្មេង​ស្រី​កម្ពុជា​ជា​ច្រើន​នាក់​ ។​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​បាន​សរសេរ​ថា​ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ។ សម្ដេច​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កិច្ច​ការ​នារី​ ក៏​ដូច​ជា​មន្ត្រី​សាធារណៈ​ជា​ច្រើន​រូប​ទៀត​បាន​បង្ហាញ​ដល់​ពិភពលោក​ឱ្យ​ដឹង​ថា​ តើ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ណា​ខ្លះ​ក្នុង​ការ​ការពារ​កុមារ​​ និង​ពលរដ្ឋ​ដែល​ងាយ​ទទួល​ការ​រងគ្រោះ​នោះ​ ។ ពិភពលោក​ក៏​បាន​អបអរ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការងារ​នេះ​ ។ យើង​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ដោះលែង​ជន​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្លូវ​ភេទ​លើ​កុមារ​ជនជាតិ​រុស្ស៊ី​ម្នាក់​ បន្ទាប់​ពី តុលាការ​ក្រុង​ព្រះសីហនុ​បាន​សំរេច​ដាក់​ទោស​ស្រាល​លើ​ជន​នេះ​រួច​មក​ ។ ការ​ដោះលែង​ជន​ឧក្រិដ្ឋ​ និង​​ការ​ដាក់​ទោស​ដល់​ជន​នេះ​មិន​សម​ល្មម​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​ឡើយ​ ។

ការ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​ គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បញ្ជូន​សារ​មួយ​ដល់​ជន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ថា​ បទ​ល្មើស​បែប​​នេះ​នឹង​មិន​ត្រូវ​បាន​អត់ឱន​​លើកលែង​បាន​ទេ ។​ ក្នុង​ករណី​មួយ​នេះ​តុលាការ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ជាតិ​ និង​កុមារ​កម្ពុជា​ដោយ​បាន​បញ្ជូន​សារ​ដ៏​ភ័ន្តច្រឡំ​មួយ​ដល់​អ្នក​ដែល​ចង់​ប្រព្រឹត្ត​បទល្មើស​លើ​កុមារ​ភេទ​ទៀត​ផង​ ។​ ករណី​នេះ​អាច​គំរាមកំហែង​ និង​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្ក្រាប​ការ​រំលោភ​បំពាន​ និង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ប្រតិកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត​នេះ​នៅ​មិនទាន់​អាច​ទំនាក់ទំនង​រក​ការ​បំភ្លឺ​ពី​មន្ត្រី​តុលាការ​បាន​ឡើយ​នា​ល្ងាច​ថ្ងៃ​ទី​ ៣០​ ខែ​ កក្កដា​ ៕

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • រដ្ឋមន្ត្រី​ [សេដ្ឋកិច្ច​ និង​ បច្ចេកវិទ្យា​​] អាល្លឺម៉ង់​ [លោក​ Michel Glos] សាទរ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា
  • ការ​ពន្យារ​កំណើត​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ដល់​ម្ដាយ​ និង​ ទារក


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៦១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • តុលាការ​កំពូល​ [កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​] ច្រាន​ចោល​ការ​ដក​បណ្ដឹង​ លោក​ កែវ​ ពុទ្ធរស្មី​ [ដែល​ហ៊្វុនស៊ិនប៉ិច​ ប្ដឹង សម្ដេច​នរោត្ដម​ រណឫទ្ធិ​]
  • តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់​ចុះ​ទាប​ជាង​គេ​បំផុត​ [១២២.១៩​ដុល្លារ​អាមេរិក​ ក្នុង​មួយ​បារ៉ែល​ ខណៈ​ដែល​លុយ​ដុល្លារ​អាមេរិក​ឡើង​ជិត​ស្មើ​លុយ​អឺរ៉ូ​​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤១១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​ការ​ដោះលែង​សេដ្ឋី​ជាតិ​រុស្ស៊ី
  • តុលាការ​កំពូល​ប្រកាស​តំកល់​សាលដីកា​សាលាឧទ្ធរណ៍​ដែល​សំរេច​ដាក់​ពន្ធនាគារ​១៨​ខែ​ ដល់​ ទ្រង់​ រណឫទ្ធិ
  • ការ​ប្រមូល​ផ្ដុំ​អ្នក​តវ៉ា​របស់​គណបក្ស​ សម​ រង្ស៊ី​ ត្រូវ​បាន​ខ្ទប់​ឲ្យ​នៅតែ​ក្នុង​ទីស្នាក់ការ​ [ថ្ងៃ​ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • ការ​ចាក់​ដី​លុប​ស្រែ​អំបិល​ បង្ក​ឲ្យ​មាន​ការ​បារម្ភ​ការ​ផលិត​អំបិល​រាប់​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ ត្រូវ​កាត់បន្ថយ
  • លោក​ រ៉ាដូវ៉ាន់​ ការ៉ាដហ្ស៊ីក​ [អតីត​ប្រធានាធិបតី​ ស៊ែប​-បូស្ន៊ី​ ដែល​ជាប់​ចោទ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​] ត្រូវ​បាន​បញ្ចូល​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ឡាអេ​ក្នុង​ប្រទេស​ហុល្លង់​ហើយ​ [កាលពី​ ថ្ងៃ​ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • អាសន្នរោគ​បាន​សម្លាប់​មនុស្ស​ប្រហែល​១៧២​នាក់​ហើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ [នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ AFP​]
  • កូរ៉េ​ខាងត្បូង​ នាំចូល​សាច់​គោ​ពី​អាមេរិក​ជា​លើក​ដំបូង​ ក្រោយ​ពី​ផ្អាក​៥​ឆ្នាំ​មក​ [ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥២៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • សាលាក្ដី​ខ្មែរ​ក្រហម​រង់ចាំ​ថវិកា​បន្ថែម​ ពេល​ដែល​សុខភាព​ជនសង្ស័យ​កាន់តែ​គួរឲ្យ​ព្រួយបារម្ភ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៥៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ប្រជាជន​នឹង​បង្កើត​រដ្ឋាភិបាល​ជាមួយ​ហ៊្វុនស៊ិនប៉ិច​ ដឹកនាំ​ដោយ​ [រដ្ឋលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​] ញឹក​ ប៊ុនឆៃ​ – រដ្ឋាភិបាល​ដក​ លោក​ កែវ​ ពុទ្ធរស្មី​ ប្រធាន​ហ៊្វុនស៊ិនប៉ិច​ ចេញ​ពី​តំណែង​ឧបនាយករដ្ឋមន្ត្រី​ [ព្រោះ​ កាលពី​ ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ លោក​បាន​សរសេរ​​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​តុលាការ​កំពូល​ស្នើសុំ​​ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​ សម្ដេច​ រណឫទ្ធិ​] ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ សិរីរ័ត្ន​ ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ [ព្រោះ​ព្រះអង្គ​បាន​ចូលរួម​ជាមួយ​គណបក្ស​បី​ផ្សេង​ទៀត​​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ កក្កដា​]
  • អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ភ្នំពេញ​ក្នុង​ខែ​កក្កដា​ ស្មើ​៣៧​ភាគរយ​នៃ​ចំនួន​ទូទាំង​ប្រទេស
  • នាយករដ្ឋមន្ត្រី​គូវ៉ែត​ [ព្រះអង្គម្ចាស់​ សិកណាហ៊្សែរអាល់​ ម៉ូហាម៉ាដ​ អាល់អាម៉ាដ​ អាល់ហ៊្សាប៊ែរ​ អាល់សាបារ​] នឹង​ចំណាយ​ពេល​៣​ថ្ងៃ​ទស្សនកិច្ច​កម្ពុជា​ [ព្រះអង្គ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ៣០​ កក្កដា​ ២០០៨​ ៖ អត្រា​ជក់​បារី​នៅ​ជនបទ​ខ្ពស់​ជាង​នៅ​ទីក្រុង​

Posted on Wednesday, 30 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

ភ្នំពេញ​ ៖​ អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​ក្លាយ​ជា​សន្ធិសញ្ញា​សុខភាព​សាធារណៈ​ទី​១​ ដែល​បាន​ចូល​ជា​ធរមាន​ កាលពី​ ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៥​ ។​ ដើម្បី​គាំទ្រ​សន្ធិសញ្ញា​សុខភាព​ពិភពលោក​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៥​ ។

យោង​តាម​របាយការណ៍​សង្ខេប​សំរាប់​ប្រទេស​កម្ពុជា​ស្ដីពី​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​ និង​ ការ​ត្រួតពិនិត្យ​ថ្នាំជក់​ បាន​ឲ្យ​ដឹង​ថា​ អត្រា​ និង​ និន្នាការ​នៃ​ការ​ជក់​បារី​ក្នុង​ចំណោម​បុរស​ និង​ ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​ ២០​ឆ្នាំ​ឡើង​ទៅ​ មាន​បុរស​៥៣,៩​ភាគរយ​ និង​ ស្ត្រី​៦,០​ភាគរយ​ ក្នុង​នោះ​ការ​ជក់​បារី​នៅ​ទី​ជនបទ​ ជាទូទៅ​មាន​អត្រា​ខ្ពស់​ជាង​នៅ​ទីក្រុង​ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ជក់​បារី​ជា​បុរស​ដែល​មាន​វ័យ​ចំណាស់​ (ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​) និយម​ជក់​បារី​ច្រើន​ ។​ ចំណែក​ឯ​ការ​ជក់​បារី​ក្នុង​ចំណោម​ស្ត្រី​មាន​អត្រា​ខ្ពស់​ ចន្លោះ​អាយុ​ ពី​ ៤០​-៤៩​ឆ្នាំ​ ។​ ដោយ​ឡែក​ អាយុ​ចាប់ផ្ដើម​ជក់​បារី​ជា​មធ្យម​គឺ​២០​ឆ្នាំ​ ។​ រីឯ​ការ​ចំណាយ​លើ​ថ្នាំជក់​វិញ​ អ្នក​ជក់​បារី​ម្នាក់​នៅ​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រហែល​៣៥,៩​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ទៅ​លើ​ការ​ទិញ​ថ្នាំជក់​ និង​ ការ​ចំណាយ​ប្រចាំ​ឆ្នាំ​របស់​គ្រួសារ​ អ្នក​ជក់​បារី​កម្ពុជា​មាន​ចំនួន​៦៩,៤៤​លាន​ដុល្លារ​អាមេរិក​ ។

គ្រួសារ​អ្នក​ជក់​បារី​នីមួយ​ៗ​នៅ​ភ្នំពេញ​ ចំណាយ​២,៥​ភាគរយ​នៃ​ចំណូល​របស់​ខ្លួន​ និង​ ២,៩​ភាគរយ​នៅ​ទី​ជនបទ​លើ​ការ​ទិញ​បារី​ជក់​ ។​ គ្រួសារ​ដែល​មាន​អ្នក​ជក់​បារី​ម្នាក់​ ចំណាយ​ប្រហែល​៣​ដុល្លារ​អាមេរិក​ជា​មធ្យម​ លើ​ការ​ទិញ​បារី​ក្នុង​១​ខែ​ ហើយ​ជា​មធ្យម​ អ្នក​ជក់​បារី​យ៉ាង​ខ្លាំង​ ដោយសារ​គេ​ជក់​បារី​ក្នុង​ចន្លោះ​៥​នាទី​ ពេល​ក្រោក​ពី​ដំណេក​ ។

លោក​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ថ្នាំជក់​គឺជា​ដំណាំ​ឧស្សាហកម្ម​ ដែល​ត្រូវ​បាន​គេ​ដាំដុះ​នៅ​ខេត្ត​ចំនួន​៤​ គឺ​ខេត្ត​កំពង់ចាម​ កណ្ដាល​ ព្រៃវែង​ និង​ ក្រចេះ​ ។​ ប្រហែល​៩០​ភាគរយ​នៃ​ចំការ​ថ្នាំជក់​ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ។​ ផ្ទៃដី​ប៉ាវ​ប្រមាណ​ប្រហែល​១៧.០០០​ហិកតារ​ ត្រូវ​បាន​គេ​ដាំ​ថ្នាំជក់​សំរាប់​ផលិត​ជា​បារី​ និង​ សំរាប់​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​ ដូចជា​មូរ​ជា​បារី​ មូរ​ដៃ​ចុក​ និង​ ដាក់​ក្នុង​ខ្សៀ​ ។

លោក​ មុំ​ គង់​ បាន​ឲ្យ​ដឹង​ទៀត​ថា​ មាន​បារី​ជាង​២០០​ម៉ាក​ រួម​មាន​បារី​ក្នុង​ស្រុក​ និង​ បារី​នាំចូល​ពី​បរទេស​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ ។​ មាន​ម៉ាក​បារី​ផ្សេង​ៗ​ដែល​នាំចូល​ពី​ប្រទេស​បារាំង​ ចិន​ ជប៉ុន​ អង់គ្លេស​ អាមេរិក​ សិង្ហបុរី​ ថៃ​ និង​ ឥណ្ឌូណេស៊ី​ ។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ បារី​មូរ​ដៃ​មាន​អ្នក​ជក់​ច្រើន​ជាង​គេ​ (២៩​ភាគរយ​) បន្ទាប់មក​គឺ​ថ្នាំជក់​ខ្មែរ​ (២៤​ភាគរយ​) និង​ បារី​សេក​១៤​ភាគរយ​ ។​ បារី​រូប​សេក​ គឺជា​បារី​ដែល​ពេញ​និយម​ជាង​គេ​នៅ​ទីក្រុង​ ។​ អ្នក​ជក់​បារី​នៅ​ជនបទ​ភាគច្រើន​និយម​បារី​ក្នុង​ស្រុក​ ដោយសារ​ពួកគាត់​មាន​ប្រាក់​ចំណូល​ទាប​ ហើយ​បារី​នាំចូល​ពី​បរទេស​មាន​តម្លៃ​ថ្លៃ​ ។

លោក​ មុំ​ គង់​ បាន​លើក​ឡើង​ថា​ ដើម្បី​ទទួល​បាន​ដោយ​ជោគជ័យ​នូវ​គោលដៅ​ត្រួតពិនិត្យ​ថ្នាំជក់​ រាជរដ្ឋាភិបាល​គួរតែ​អនុម័ត​ច្បាប់​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ឲ្យ​បាន​ឆាប់​រហ័ស​ ។​ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​នេះ​គួរតែ​អនុលោម​តាម​អនុសាសន៍​របស់​អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ឲ្យ​បាន​ពេញលេញ​ ហើយ​រាជរដ្ឋាភិបាល​គួរតែ​មាន​ជំហរ​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​មិន​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​ថ្នាំជក់​ជ្រៀតជ្រែក​ក្នុង​គោលនយោបាយ​ទាំង​នោះ​ ។​ ដោយ​ទទួល​ស្គាល់​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ យុទ្ធសាស្ត្រ​ទីផ្សារ​ និង​ ការ​ឧបត្ថម្ភ​របស់​ឧស្សាហកម្ម​ថ្នាំជក់​ គឺ​សំដៅ​លើក​កំពស់​ការ​ញៀន​ជាតិ​នីកូទីន​ ។​ ដើម្បី​ទប់ទល់​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​ឧស្សាហកម្ម​ថ្នាំជក់​ក្នុង​ការ​ផ្សាយ​លក់​ផលិតផល​ខ្លួន​ទៅ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ រាជរដ្ឋាភិបាល​គួរ​បិទ​ទាំងស្រុង​ឲ្យ​បាន​ភ្លាម​ៗ​ រាល់​ទំរង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ការ​ផ្សាយ​លក់​ និង​ ការ​ឧបត្ថម្ភ​របស់​ឧស្សាហកម្ម​ថ្នាំជក់​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ ពិសេស​យុវជន​ ៕​ កាសែត​ កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៦​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៦​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • អត្រា​ជក់​បារី​នៅ​ជនបទ​ខ្ពស់​ជាង​នៅ​ទីក្រុង
  • កងទ័ព​កម្ពុជា​ដក​ពេល​ណា​ក៏​បាន​ តែ​រង់ចាំ​ខាង​ភាគី​ថៃ​សិន​ [នេះ​ជា​សម្ដី​របស់​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នៅ​ឯ​ទីស្ដីការ​ក្រសួង​ការបរទេស​]
  • ឃាត់​ខ្លួន​អ្នក​លក់​កាសែត​ម្នាក់​ ពី​បទ​ចែកចាយ​ខិត្តប័ណ្ណ​ធ្វើ​មហា​បាតុកម្ម​ [កាលពី​ ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨ នៅ​ខណ្ឌ ​ទួល​គោក​​]
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច​អះអាង​ថា​នៅតែ​បន្ត​កិច្ច​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ [នេះ​បើ​តាម​សារ​របស់​សម្ដេច​រាជបុត្រី​ នរោត្ដម​ អរុណរស្មី​ កាលពី​ ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • របាយការណ៍​នៅ​ភ្នំពេញ​ មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ចំនួន​៣៧​នាក់​ របួស​ជាង​១០០​នាក់​ ក្នុង​ខែ​កន្លងទៅ​! [គិត​ចាប់ពី​ ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ដល់​ ថ្ងៃ​ទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៦០​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • ការ​បោះឆ្នោត​មាន​ទំនុក​ចិត្ត​​៩៥​ភាគរយ​ លម្អៀង​៥​ភាគរយ​ [និង​​​មាន​ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន​ ២៤.៩​% នេះ​បើ​យោង​តាម​អង្គការ​ NICFEC​]
  • ទូក​ធំ​ជាង​៧០​ និង​ តូច​ជាច្រើន​ កំពុង​ធ្វើ​សកម្មភាព​នេសាទ​ខុស​ច្បាប់​ [នៅ​រដូវ​បិទ​នេសាទ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤១០​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • កសិករ​សៀម​ជាង​៣០០​នាក់​ ធ្វើ​កូដកម្ម​ក្បែរ​ច្រក​អូរ​រំដួល​ [បាត់ដំបង​] ប្រឆាំង​ឈ្មួញ​សៀម​គ្នា​ឯង​ដែល​ចូលចិត្ត​ពោត​ខ្មែរ​ [ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥២៥​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​ ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចោទ​ គ.ជ.ប​ រំលោភ​សិទ្ធិ​អ្នក​បោះឆ្នោត​ [ការ​ចោទប្រកាន់​ទាំង​នោះ​មាន​ដូច​ជា​​ ទី​១​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ និង​ ឯកសារ​គ្រប់គ្រាន់​ នៅ​ពេល​ទៅ​បោះឆ្នោត​បែរ​ជា​ត្រូវ​បាន​អ្នក​ផ្សេង​បោះ​ជំនួស​រួច​បាត់​ទៅ​ហើយ​ ទី​២​ ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ មាន​បង្កាន់ដៃ​បញ្ជាក់​ត្រឹមត្រូវ​ តែ​ពុំ​ឃើញ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ទី​៣​ ពលរដ្ឋ​ដែល​ធ្លាប់​បាន​បោះឆ្នោត​កាលពី​ឆ្នាំ​ ២០០៧​ ហើយ​បាន​ទៅ​ផ្ទៀងផ្ទាត់​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​មុន​ពេល​បោះឆ្នោត​បាន​ឃើញ​ឈ្មោះ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ តែ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នេះ​ បែរ​ជា​បាត់​ឈ្មោះ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទៅ​វិញ​ ទី​៤​ ពលរដ្ឋ​មាន​ឈ្មោះ​បោះឆ្នោត​ ដែល​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​បោះឆ្នោត​តាម​ការ​ណែនាំ​ ដោយ​យក​សៀវភៅ​គ្រួសារ​ទៅ​ជាមួយ​ តែ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ឲ្យ​តែ​មេ​គ្រួសារ​ដែល​មាន​រូបថត​អាច​បោះ​បាន​ ចំណែក​សមាជិក​ដទៃ​ទៀត​មិន​អនុញ្ញាត​ (នេះ​ជា​កំហុស​ គ.ជ.ប​ ដែល​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​) ទី​៥​ ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ដោយ​គ្មាន​មូលហេតុ​ និង​ ទី ៦​ ការ​ផ្ដល់​ទម្រង់​១០១៨​ ឲ្យ​អ្នក​គ្មាន​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៥៤​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • លោក​ សម​ រង្ស៊ី​ ប្រមូល​អ្នក​មិន​បាន​បោះឆ្នោត​ធ្វើការ​តវ៉ា​ តែ​មិន​ធ្វើ​បាតុកម្ម​ [ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • ប្រធាន​សង្កេតការណ៍​សហគមន៍​អឺរ៉ុប​ [លោក​ Martin Callanan] ៖​ មិន​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត
  • នាយករដ្ឋមន្ត្រី​ កម្ពុជា​-ថៃ​ ពេញចិត្ត​នឹង​លទ្ធផល​ប្រជុំ​នៅ​សៀមរាប
  • ចេញ​ឆ្នោត​ភ្លាម​ រដ្ឋាភិបាល​ប្រកាស​ថែម​ប្រាក់​បំណាច់​ [២០.០០០​រៀល​] ជូន​មន្ត្រី​រាជការ​ភ្លាម​ [នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​]
  • ក្រុម​និស្សិត​ខ្មែរ​នៅ​ហ្វីលីពីន​ [ប្រមាណ​៣០​នាក់​] ធ្វើ​បាតុកម្ម​អហិង្សា​ [នៅ​មុខ​ស្ថាន​ទូត​ថៃ​] ប្រឆាំង​វត្តមាន​របស់​ទ័ព​ថៃ​នៅ​ព្រះវិហារ​ [កាលពី​ ថ្ងៃ​ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៧២​ ថ្ងៃ​ ពុធ​ ទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច​ [កាលពី​ ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​] ច្រាន​ចោល​ការ​រួម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ [របស់​ ទ្រង់​ ស៊ីសុវត្តិ​ សេរីរ័ត្ន​ ជាមួយ​ គណបក្ស​ សម​ រង្ស៊ី​ គណបក្ស​សិទ្ធិ​មនុស្ស​ និង​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( 1 so far )

ថ្ងៃ​ អង្គារ​ ទី​ ២៩​ កក្កដា​ ២០០៨​ ៖ គ.ជ.ប​ ប្រកាស​ថា​ ការ​បោះឆ្នោត​យុត្តិធម៌​ តែ​សង្គម​ស៊ីវិល​ និង​ តំណាង​គណបក្ស​ថា​មិន​យុត្តិធម៌

Posted on Tuesday, 29 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​បាន​កន្លងទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​នៅ​សល់​នោះ​គឺ​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ នាំឲ្យ​មាន​ការ​លើក​ឡើង​ថា​ ការ​បោះឆ្នោត​នោះ​មិន​យុត្តិធម៌​ ។​ ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ប្រកាស​ថា​ ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ យុត្តិធម៌​ មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​នាំឲ្យ​រំខាន​ដល់​ការ​បោះឆ្នោត​ទេ​ ។

លោក​ ម៉ៅ​ សុភារិទ្ធ​ សមាជិក​ គ.ជ.ប​ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​រសៀល​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ក្រោយ​ពី​បញ្ចប់​ការ​បោះឆ្នោត​មួយ​ម៉ោង​ ថា​ ស្ថានភាព​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត​គឺ​មិន​មាន​ការិយាល័យ​ណា​មួយ​បិទ​ទ្វារ​ទេ​ ទោះបីជា​នៅ​កោះកុង​ និង​ ក្រុងព្រះសីហនុ​ មាន​ភ្លៀង​ខ្យល់​ខ្លះ​ក៏ដោយ​ ។​ ចំពោះ​សន្លឹកឆ្នោត​ដែល​មាន​បញ្ហា​ខ្លះ​ ដោយ​នៅ​ខេត្ត​ព្រៃវែង​មាន​ការិយាល័យ​មួយ​ត្រូវ​ធ្លាក់​ទឹក​ ហើយ​នៅ​ប៉ោយប៉ែត​មាន​ពីរ​ការិយាល័យ​ត្រូវ​បាន​ខូច​សន្លឹកឆ្នោត​ ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ទាន់​ពេល​វេលា​ ។​ ជាមួយ​គ្នា​នោះ​ បញ្ហា​សន្តិសុខ​មិន​មាន​អ្វី​កើត​ឡើង​ទេ​ ។

លោក​ ម៉ៅ​ សុភារិទ្ធ​ បន្ត​ថា​ ចំណែក​ឯ​បញ្ហា​ភាព​មិន​ប្រក្រតី​ មាន​បញ្ហា​ខ្លះ​ៗ​ដូចជា​ ការ​ចេញ​ និង​ ការ​ប្រើប្រាស់​ទម្រង់​១០១៨​ និង​ ការ​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​បោះឆ្នោត​ ហើយ​បញ្ហា​ទាំងអស់​នោះ​មាន​ការ​កើន​ឡើង​តែ​នៅ​ទីក្រុង​ភ្នំពេញ​ សម្រាប់​ខេត្ត​ដទៃ​មិន​មាន​ទេ​ ។

នៅ​ពេល​មាន​សំនួរ​ថា​ នៅ​ក្នុង​ការ​បោះឆ្នោត​ មាន​គណបក្ស​ខ្លះ​បាន​លើក​ឡើង​ថា​ មាន​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​រហូត​រាប់​ម៉ឺន​នាក់​ តើ​គ.ជ.ប​ មាន​ប្រតិកម្ម​យ៉ាង​ណា​?​ លោក​ ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប​ បាន​អះអាង​ថា​ នៅ​ក្នុង​យុទ្ធនាការ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​ ឆ្នាំ​ ២០០៦​ គ.ជ.ប​ បាន​លុប​ឈ្មោះ​ចំនួន​ ៥៨៥.៧២៣​នាក់​ ទូទាំង​ប្រទេស​ ហើយ​ការ​លុប​ឈ្មោះ​ ឬ​ សំអាត​បញ្ជី​ឈ្មោះ​នោះ​ គ.ជ.ប​ បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ និង​ មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ និង​ អង្គការ​សង្គម​ស៊ីវិល​ទៀត​ផង​ ។

ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ មាន​ប្រជារាស្ត្រ​ជាច្រើន​បាន​លើក​ឡើង​ថា​ ពួកគាត់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រឹមត្រូវ​ណាស់​ ហើយ​មាន​អ្នកខ្លះ​អះអាង​ថា​ ពួកគាត់​ធ្លាប់​បោះឆ្នោត​ពីរ​បី​ដង​រួច​មក​ហើយ​ ស្រាប់តែ​ពេលនេះ​អត់​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ ហើយ​ពួកគាត់​ក៏​មិន​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ដែរ​ ចំណែក​ឯ​អ្នក​ខ្លះ​ដែល​ស្លាប់​ទៅ​ហើយ​បែរជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទៅ​វិញ​ ។

ប្រជារាស្ត្រ​ម្នាក់​នៅ​សង្កាត់​បឹង​ទំពុន​បាន​និយាយ​ថា​ ក្រុម​គ្រួសារ​របស់​គាត់​បាន​ចុះ​ឈ្មោះ​ចំនួន​៤​នាក់​ ស្រាប់តែ​នៅ​ថ្ងៃ​បោះឆ្នោត​មាន​តែ​ឈ្មោះ​ម្នាក់​គត់​ ចំណែក​ឯ​បី​នាក់​ទៀត​អត់​ឃើញ​ឈ្មោះ​ ។​ ស្ត្រី​ចំណាស់​ម្នាក់​ទៀត​ បាន​និយាយ​ថា​ គាត់​បោះឆ្នោត​បី​ដង​ហើយ​ មិន​ដែល​ផ្លាស់ប្ដូរ​ទៅ​ណា​ទេ​ ស្រាប់តែ​នៅ​អាណត្តិ​នេះ​អត់​ឃើញ​ឈ្មោះ​ គាត់​ក៏​សម្រេច​ដើរ​ទៅ​ផ្ទះ​វិញ​ទាំង​ខកចិត្ត​ ។

អ៊ំ​ប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​កាន់​ការិយាល័យ​ជាច្រើន​ រក​ឈ្មោះ​មិន​ឃើញ​ ដោយ​មិន​អស់​ចិត្ត​ ក៏​សម្រេច​យក​ម៉ូតូ​ទៅ​ទុក​នៅ​ផ្ទះ​ រួច​ដើរ​ទៅ​កាន់​ការិយាល័យ​ជាច្រើន​ដើម្បី​មើល​ឈ្មោះ​ ប៉ុន្តែ​នៅ​ទីបំផុត​នៅតែ​រក​មិន​ឃើញ​ ។​ គាត់​បាន​និយាយ​ថា​ គាត់​សោកស្ដាយ​ណាស់​ដោយ​មិន​បាន​បោះឆ្នោត​ ព្រោះតែ​រក​ឈ្មោះ​មិន​ឃើញ​ ។​ គាត់​បន្ត​ថា​ គាត់​ហាក់​ដូចជា​មិន​អស់​ចិត្ត​ចំពោះ​ការ​ខកខាន​នេះ​ទេ​ ពីព្រោះ​គាត់​បាន​បោះឆ្នោត​បី​ដង​រួច​មក​ហើយ​ ម្យ៉ាង​ទៀត​គាត់​បាន​ពិនិត្យ​ឃើញ​ច្បាស់​ណាស់​ មុន​ពេល​ការ​បោះឆ្នោត​ចូល​មក​ដល់​ ។

ប្រភព​ព័ត៌មាន​ផ្សេង​ៗ​បាន​រាយការណ៍​ថា​ ក្រៅ​អំពី​ប្រជារាស្ត្រ​ខាងលើ​ នៅ​មាន​ប្រជារាស្ត្រ​ជាច្រើន​ទៀត​បាន​លើក​ឡើង​ស្រដៀង​គ្នា​ ហើយ​មាន​ប្រជារាស្ត្រ​ខ្លះ​ដើរ​ចុះ​ដើរ​ឡើង​ដើម្បី​រក​ឈ្មោះ​ ដោយ​ពួកគាត់​មិន​ជឿ​ចំពោះ​ការ​បាត់​ឈ្មោះ​របស់​ពួកគាត់​ ។

ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​ បាន​រាយការណ៍​ថា​ គ្រាន់តែ​នៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ បឹង​ទំពុន​ និង​ ស្ទឹង​មានជ័យ​ មាន​ឈ្មោះ​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​បាត់​ពី​ក្នុង​បញ្ជី​ ។

លោកស្រី​ ពុង​ ឈីវកេក​ នាយិកា​អង្គការ​លីកាដូ​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​បាត់​ឈ្មោះ​ច្រើន​មែន​នោះ​​ការ​បោះឆ្នោត​មិន​អាច​យុត្តិធម៌​ទេ​ ។

លោក​ ធន​ សារាយ​ ប្រធាន​គណៈកម្មាធិការ​នាយក​របស់​ខុមហ្វ្រែល​ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ ម៉ោង​ជិត​៧​ល្ងាច​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ថា​ ការ​បាត់​ឈ្មោះ​ភាគច្រើន​តែ​នៅ​ទីក្រុង​ប៉ុណ្ណោះ​ ។​ ដូច្នេះ​យើង​មិន​ទាន់​វាយតម្លៃ​ថា​មាន​ចំនួន​ប៉ុន្មាន​ជាក់លាក់​ដែល​មិន​បាន​បោះឆ្នោត​ទេ​ ។​ តែ​ លោក​ ធន​ សារាយ​ បាន​បញ្ជាក់​ថា​ កាល​ពី​ការ​លុប​ ឬ​ ការ​សំអាត​បញ្ជី​ឈ្មោះ​នោះ​ ខុមហ្វ្រែល​បាន​ព្រួយបារម្ភ​ម្ដង​រួច​មក​ហើយ​ ព្រោះ​បាន​រក​ឃើញ​ថា​ មាន​ឈ្មោះ​ប្រមាណ​ ៥​ទៅ​៦​ម៉ឺន​នាក់​ ដែល​បាន​លុប​ឈ្មោះ​ចោល​ដោយ​មិន​ត្រឹមត្រូវ​ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​បឋម​ឲ្យ​ដឹង​ថា​ ៖

នៅ​ថ្ងៃ​បោះឆ្នោត​នេះ​ ខុមហ្វ្រែល​យល់​ឃើញ​ថា​ ដំណើរការ​បោះឆ្នោត​នៅ​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ នេះ​ ពិតជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​អំពី​អ្នក​បោះឆ្នោត​ចំពោះ​ការ​បាត់​ឈ្មោះ​យ៉ាង​ច្រើន​ ឬ​ អ្នក​បោះឆ្នោត​រក​ការិយាល័យ​ និង​ ឈ្មោះ​មិន​ឃើញ​ ។​ ករណី​នេះ​មាន​ការ​កើត​ឡើង​យ៉ាង​ច្រើន​នៅ​ស្ទើរ​គ្រប់​ខេត្ត​-ក្រុង​ ។​ លទ្ធផល​នៃ​ភាព​មិន​ប្រក្រតី​នេះ​នឹង​មាន​ការ​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​ឆ្នោត​ និង​ ចំនួន​អ្នក​បាន​បោះឆ្នោត​ បើ​ទោះបីជា​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត​មាន​ច្រើន​ ឬ​យ៉ាង​ណា​ក៏ដោយ​ ហើយ​វា​ក៏​ជា​លទ្ធផល​នៃ​ការ​លុប​ឈ្មោះ​របស់​អ្នក​បោះឆ្នោត​ និង​ ការ​ដូរ​ទីតាំង​ការិយាល័យ​ផង​ដែរ​ នៅ​តាម​បណ្ដា​ ខេត្ត​-ក្រុង​ ធំ​ៗ​មួយ​ចំនួន​ ដូចជា​ ភ្នំពេញ​ បន្ទាយមានជ័យ​ កំពង់ចាម​ ជាក់ស្ដែង​នៅ​សង្កាត់​ទន្លេ​បាសាក់​ (សហគមន៍​ ដី​ក្រហម​-ប្លុក​ប៊ុលឌិញ​) សង្កាត់​បឹង​ទំពុន​ (វត្ត​សន្សំ​កុសល​) ទីក្រុង​ភ្នំពេញ​ ។

លោក​ ធន​ សារាយ​ ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្វ្រែល​ និង​ ជា​ប្រធាន​សមាគម​អាដហុក​ មាន​ប្រសាសន៍​ថា​ “បញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ អ្នក​បោះឆ្នោត​គ្មាន​ព័ត៌មាន​អំពី​ការិយាល័យ​ (មិន​ទទួល​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​) និង​ ការ​យល់​ច្រឡំ​របស់​អ្នក​បោះឆ្នោត​ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ ឬ​ នៅ​ពេល​គ្មាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ ពិតជា​បណ្ដាល​មកពី​មូលហេតុ​ នីតិ​វិធី​បច្ចេកទេស​ រួម​ទាំង​ចេតនា​នយោបាយ​”។​ លោក​ ធន​ សារាយ​ បន្ត​ថា​ “មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ដែល​បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ និង​ អ្នក​បោះឆ្នោត​គ្មាន​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ ក៏​បាន​ចូលរួម​ចំណែក​នាំឲ្យ​ចំនួន​អ្នក​បោះឆ្នោត​គិត​ជា​ភាគរយ​ធ្លាក់​ចុះ​ (បាន​ប្រហែល​៧០​%​ បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​ ឆ្នាំ​ ២០០៣​” ។

លោក​ Kumaoka Michiya​ សហ​តំណាង​ វេទិកា​ប្រជាជន​ស្ដីពី​ កម្ពុជា​-ជប៉ុន​ (POFOCJ)​ មាន​ប្រសាសន៍​ថា​ “មាន​ការ​សោកស្ដាយ​ ដែល​ប្រព័ន្ធ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ត្រូវ​បាន​កែលំអ​សោះ​” ។

មន្ត្រី​រាជការ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ នៅតែ​មាន​វត្តមាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ ដូច​ការ​បោះឆ្នោត​មុន​ៗ​ ដែល​ទង្វើ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ការ​ជ្រើសរើស​អ្នក​តំណាង​របស់​ខ្លួន​ ។

ការ​ចេញ​ទម្រង់​១០១៨​ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​យក​ទៅ​បោះឆ្នោត​ នៅតែ​បន្ត​មាន​នៅ​ថ្ងៃ​បោះឆ្នោត​ ដូចជា​នៅ​ខេត្ត​រតនគិរី​ ជា​ដើម​ បើ​ទោះបីជា​ការ​ណែនាំ​របស់​ គ.ជ.ប​ បាន​អនុញ្ញាត​ធ្វើ​បាន​ត្រឹម​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​ ២៦​ ខែ​ កក្កដា​ ក៏ដោយ​ ។

ខុមហ្វ្រែល​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប​) និង​ អាជ្ញាធរ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាក់ទិន​នឹង​ការ​បោះឆ្នោត​ បាន​ខិតខំ​ធ្វើឲ្យ​ថ្ងៃ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​ និង​ ទប់ស្កាត់​ការ​លក់​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ស​ (ថ្ងៃ​ទី​ ២៦​ ខែ​ កក្កដា​) និង​ ការ​អន្តរាគមន៍​ទៅ​លើ​រថយន្ត​ឈ្នួល​មិន​ឲ្យ​ឡើង​ថ្លៃ​ (ដែល​ជា​ការ​ជួយ​សម្រួល​ដល់​ប្រជារាស្ត្រ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​តាម​ស្រុក​កំណើត​របស់​ខ្លួន​) ត្រូវ​បាន​ជួយ​សម្រួល​ដោយ​ប្រសិទ្ធិភាព​ ។

ទោះបីជា​យ៉ាងណា​ ការ​សង្កេត​នៅ​ថ្ងៃ​ស​ ឃើញ​មាន​គណបក្ស​បាន​ដឹកជញ្ជូន​អ្នក​បោះឆ្នោត​ជា​កម្មករ​ពី​ភ្នំពេញ​ ទៅ​តាម​បណ្ដា​ ខេត្ត​-ក្រុង​ នានា​ ដូចជា​ នៅ​ស្វាយរៀង​ កំពង់ចាម​ជាដើម​ ។​ គណបក្ស​នយោបាយ​ក៏​បាន​ធ្វើ​សកម្មភាព​ចែក​អំណោយ​ដល់​ម្ចាស់​ឆ្នោត​ផង​ដែរ​ ជាក់ស្ដែង​ដូចជា​ នៅ​ឃុំ​ចំប៉ី​ ស្រុក​អង្គរជ័យ​ ខេត្ត​កំពត​ ស្រុក​កំពង់រោទិ៍​ កំពង់ត្របែក​ ខេត្ត​ព្រៃវែង​ ជាដើម​ ។

មាន​ការ​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ទៅ​បិទ​ការ​ផ្សាយ​វិទ្យុ​មហា​នគរ​ FM 93.5 MHz​ ទាំង​យប់​ (វេលា​ម៉ោង​ប្រមាណ​១១​យប់​ ថ្ងៃ​ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​) ដោយ​ក្រសួងព័ត៌មាន​ ដោយ​គ្មាន​លិខិត​បញ្ជា​? ឬ​ ប្រកាស​ពី​ក្រសួង​នេះ​ឡើយ​ ។​ លុះ​ព្រឹក​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ទើប​មាន​ប្រកាស​ពី​ក្រសួងព័ត៌មាន​ ដក​ហូត​អាជ្ញាប័ណ្ណ​ផ្សាយ​វិទ្យុ​នេះ​ឡើង​វិញ​ ក្រោម​ហេតុផល​ថា​ វិទ្យុ​នេះ​បាន​រំលោភ​សេចក្ដី​ណែនាំ​របស់​ក្រសួងព័ត៌មាន​ និង​ គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​បាន​ស្នើ​ដល់​ក្រសួងព័ត៌មាន​ដើម្បី​អន្តរាគមន៍​ ។​ លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ថា​ “ការ​អនុវត្តន៍​ច្បាប់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រំលោភ​ច្បាប់​ បទ​បញ្ជា​នីតិ​វិធី​ និង​ គោលការណ៍​ណែនាំ​របស់​ គ.ជ.ប​ មិន​មាន​លក្ខណៈ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​” ។

ខុមហ្វ្រែល​បាន​រក​ឃើញ​ជា​បឋម​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​ ៖
ថ្ងៃ​ស

  • មាន​ករណី​ឃាតកម្ម​នៅ​ខេត្ត​សៀមរាប​ លើ​សកម្មជន​គណបក្ស​ប្រជាជន​១​ករណី​ ។
  • ករណី​គំរាមកំហែង​សកម្មជន​គណបក្ស​នយោបាយ​នៅ​ខេត្ត​កំពត​១​ករណី​ ។
  • ករណី​ចែក​អំណោយ​ពី​គណបក្ស​នយោបាយ​ ជាក់ស្ដែង​នៅ​ឃុំ​ចំប៉ី​ ស្រុក​អង្គរជ័យ​ ខេត្ត​កំពត​ និង​ ខេត្ត​ព្រៃវែង​ ៤​ករណី​ ។

ថ្ងៃ​បោះឆ្នោត​ និង​ រាប់​សន្លឹកឆ្នោត

  • ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កណ្ដាល​ ១​ករណី​ ។

ការ​រំលោភ​នីតិ​វិធី

  • ករណី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ មេ​ភូមិ​ មេ​ឃុំ​/សង្កាត់​ មាន​វត្តមាន​នៅ​ជិត​ទីតាំង​ការិយាល័យ​បោះឆ្នោត​ តាម​ឃ្លាំមើល​អ្នក​បោះឆ្នោត ​ដែល​នាំឲ្យ​មាន​ភាព​ភ័យខ្លាច​ដល់​អ្នក​បោះឆ្នោត​ ដែល​មាន​ស្ទើរតែ​គ្រប់​ទីតាំង​ការិយាល័យ​បោះឆ្នោត​ នៅ​ឡាបានសៀក​ ខេត្ត​រតនគិរី​ ក្រចេះ​ ភ្នំពេញ​ ព្រៃវែង​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ ស្វាយរៀង​ ។
  • ករណី​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ (ពួកគាត់​មក​ដល់​ការិយាល័យ​បោះឆ្នោត​ហើយ​តែ​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​) ជាក់ស្ដែង​នៅ​សង្កាត់​បឹង​ទំពុន​ ប្រមាណ​ជាង​៣០​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​ (ប្រហែល​ជាង​ ១០.០០០​នាក់​) នៅ​សង្កាត់​ទន្លេ​បាសាក់​ និង​ សហគមន៍​ដី​ក្រហម​ ប្រមាណ​៥០​%​ (គួរ​បញ្ជាក់​ថា​ ការិយាល័យ​គឃ​/សប​ នៅ​សង្កាត់​នេះ​ បាន​បិទ​ទ្វារ​មិន​ធ្វើការ​) សាលារៀន​ស្ទឹង​មានជ័យ​ សាលារៀន​ចាក់អង្រែ​ក្រោម​ សង្កាត់​ចាក់អង្រែ​ក្រោម​ ប្រមាណ​ពី​ ២០​ទៅ​៣០​%​ សង្កាត់​បឹង​រាំង​ សាលារៀន​បឹង​ត្របែក​ សង្កាត់​ទឹក​ល្អក់​ ឃុំ​គោក​ ស្រុក​តំបែរ​ ខេត្ត​កំពង់ចាម​ ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ និង​ ឃុំ​ដើម​មៀន​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ ឃុំ​អូរ​អំបិល​ ស្រុក​សិរីសោភ័ណ្ឌ​ ខេត្ត​បន្ទាយមានជ័យ​ (សាលាបឋមសិក្សា​ព្រហូត​) កំពង់ឆ្នាំង​ ប៉ៃលិន​ ឧត្ដរមានជ័យ​ កណ្ដាល​ បាត់ដំបង​ ។
  • ករណី​អាជ្ញាធរ​មូលដ្ឋាន​ មេ​ភូមិ​ ភូមិ​ឃុំ​ បន្ត​ធ្វើ​ទម្រង់​១០១៨​ នៅ​ថ្ងៃ​បោះឆ្នោត​ ដែល​ជាក់ស្ដែង​នៅ​ក្នុង​ឃុំ​/ស្រុក​ឡាបានសៀក​ ខេត្ត​រតនគិរី​ ឃុំ​ព្រែក​ព្នៅ​ ស្រុក​ពញាឮ​ ខេត្ត​កំពង់ចាម​ ក្រុងព្រះសីហនុ​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ ភ្នំពេញ​ ។
  • ករណី​ (ទិញ​សន្លឹកឆ្នោត​) ឲ្យ​ថវិកា​ដើម្បី​ឲ្យ​អ្នក​បោះឆ្នោត​ឲ្យ​ទៅ​បោះឆ្នោត​ ឬ​ សន្យា​ថា​នឹង​ឲ្យ​លុយ​ ប្រសិនបើ​មិន​ទៅ​បោះឆ្នោត​នៅ​ឃុំ​ខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ កំពង់ធំ​ ស្ទឹងត្រែង​ ឃុំ​កំពង់រោទិ៍​ ខេត្ត​ព្រៃវែង​ កំពង់ឆ្នាំង​ ស្វាយរៀង​ យ៉ាង​តិច​១២​ករណី​ ។
  • ករណី​រថយន្ត​ពាក់​ស្លាក​សញ្ញា​គណបក្សប្រជាជន​ បើក​ទៅ​មក​នៅ​មុខ​ការិយាល័យ​បោះឆ្នោត​ នៅ​ក្រុង​ប៉ៃលិន​ ខេត្ត​កណ្ដាល​ យ៉ាង​តិច​២​ករណី​ ។
  • ករណី​គណបក្ស​នយោបាយ​ដឹក​ប្រជារាស្ត្រ​ទៅ​បោះឆ្នោត​ ជាក់ស្ដែង​នៅ​ ឃុំ​សំពៅលូន​ ស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​ (ការិយាល័យ​លេខ​ ០៧២២​) ស្រុក​ឡាបានសៀក​ ខេត្ត​រតនគីរី​ ស្វាយរៀង​ ឧត្ដរមានជ័យ​ ។
  • ករណី​រារាំង​សិទ្ធិ​អ្នក​បោះឆ្នោត​ ដែល​ជាក់ស្ដែង​ថៅកែ​ភោជនីយដ្ឋាន​ និង​ សណ្ឋាគារ​ភ្នំពេញ​ បាន​បំបិទ​សិទ្ធិ​អ្នក​បោះឆ្នោត​ប្រមាណ​៦០​ភាគរយ​នៃ​និយោជិក​៤០​នាក់​ មិន​ឲ្យ​ទៅ​បោះឆ្នោត​ ។
  • ករណី​បោះឆ្នោត​ជំនួស​នៅ​ឃុំ​អូរ​ស្រឡៅ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ផ្សារ​ដើម​ផ្កូវ​ កំពង់ចាម​ ស្វាយរៀង​ ៥​ករណី​ ។
  • ករណី​អ្នក​បោះឆ្នោត​ភាគច្រើន​ពាក់​អាវ​យឺត​ស​ជា​ក្រុម​ៗ​ទៅ​បោះឆ្នោត​ជាច្រើន​ពាន់​នាក់​ នៅ​ខេត្ត​តាកែវ​ ។
  • ករណី​មាន​គេ​បោះឆ្នោត​ជំនួស​រួច​ហើយ​ នៅ​សកលវិទ្យាល័យ​ភ្នំពេញ​ (១​ករណី​) ។
  • ពាក់​អាវ​ ឯកសណ្ឋាន​ប៉ូលិស​ និង​ ទាហាន​ ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ មន្ទីរ​វប្បធម៌​ ខេត្ត​រតនគិរី​ តាកែវ​ ភ្នំពេញ​ កំពង់ស្ពឺ​ ៤​ករណី​ ។
  • ករណី​ដើរ​ចូល​បន្ទប់​សម្ងាត់​ដើម្បី​ប្រាប់​អ្នក​បោះឆ្នោត​ ១​ករណី​ ។
  • ករណី​ដកហូត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ពី​អ្នក​សង្កេតការណ៍​នៅ​ខេត្ត​តាកែវ​ ១​ករណី​ ។
  • ករណី​បិទ​ការិយាល័យ​បោះឆ្នោត​មួយ​ ពេល​ហូប​បាយ​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ១​ករណី​ ។
  • ករណី​រំលោភ​នីតិ​វិធី​ ដោយ​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ ដោយ​គ្រាន់តែ​មាន​ប័ណ្ណ​ព័ត៌មាន​ និង​ ប័ណ្ណ​សមាជិក​គណបក្ស​ ១០​ករណី​ ។
  • ករណី​ចូល​បោះឆ្នោត​បាន​២​ដង​ នៅ​ភ្នំពេញ​ ១​ករណី​ ។
  • ករណី​មិន​ឲ្យ​អ្នកសង្កេតការណ៍​ចូល​ក្នុង​ការិយាល័យ​ នៅ​ការិយាល័យ​ជ្រោយ​អំបិល​ ឃុំ​ចំបក់​ ខេត្ត​ក្រចេះ​ ១​ករណី​ ៕ កាសែត​សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៧១​​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨


កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៧៩៧​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • លទ្ធផល​ឆ្នោត​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ២៨​ ៖​ គណបក្ស​ប្រជាជន​៩០​ សម​ រង្ស៊ី​២៦​ សិទ្ធិ​មនុស្ស​៣​ ហ៊្វុនស៊ិនប៉ិច​២​ រណឫទ្ធិ​២


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៥​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • កិច្ចចរចា​ កម្ពុជា​-ថៃ​ ១២​ម៉ោង​ ឈាន​ដល់​ការ​សំរេច​ដក​ទ័ព​ទាំង​សងខាង​ [មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​ចំណុច​ផ្សេង​ៗ​ទៀត​]
  • បាញ់​សម្លាប់​អ្នក​ធ្វើ​ធម្មយាត្រា​ស៊ីអ៊ីត​៧​នាក់​នៅ​អ៊ីរ៉ាក់


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២០៩​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • សម្ដេច​ឪ​ ព្រះនរោត្ដម​ សីហនុ​ បារម្ភ​ពី​សៀម​ [តាម​រយៈ​គម្រោង​វិនិយោគ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ថាក់ស៊ីន​] លេប​ត្របាក់​អាណាចក្រ​កោះកុង​របស់​ខ្មែរ
  • គណបក្ស​ជាប់​ឆ្នោត​ចំនួន​​៤​ [គណបក្ស​ សម​ រង្ស៊ី​ គណបក្ស​សិទ្ធិ​មនុស្ស​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ គណបក្ស​នរោត្តម​ រណឫទ្ធិ​] ប្រកាស​ទាត់​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ថ្ងៃ​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ដ៏​ស្អុយ​គគ្រុក​ [នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​រួម​កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤០៩​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ព្រមាន​ចំពោះ​ចេតនា​ លោក​ សម​ រង្ស៊ី​ ដឹកនាំ​ការ​តវ៉ា​ “ពួកគេ​មិន​គួរ​បង្ក​ឲ្យ​មាន​ចលាចល​ ខណៈ​ថៃ​កំពុង​ឈ្លានពាន​ព្រំដែន​នោះ​ទេ​”
  • ច្រក​ទ្វារ​ប៉ោយប៉ែត​ស្ងប់ស្ងាត់​ បន្ទាប់ពី​មាន​ការ​ឈ្លានពាន​នៅ​ប្រាសាទ​ព្រះវិហារ​ ពលករ​ខ្មែរ​ដែល​ចូល​ទៅ​ធ្វើការ​ខុស​ច្បាប់​ ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​កាន់តែ​ច្រើន
  • រថយន្ត​២​គ្រឿង​បោះពួយ​ធ្លាក់​ទឹក​លង់​ស្លាប់​អ្នក​ជិះ​៤​នាក់​នៅ​២​កន្លែង​ផ្សេង​គ្នា​ [ ឡាន​មួយ​ធ្លាក់​ទឹក​ប្រឡាយ​នៅ​ខេត្ត​កណ្ដាល​ និង​​ឡានមួយ​ទៀត​ធ្លាក់​ទឹក​ទន្លេ​​នៅ​ខេត្ត​កំពង់ចាម​ កាលពី​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • ប៉ូលិស​នេប៉ាល់​ចាប់​ខ្លួន​ពួក​បាតុករ​ទីបេ​១២៥​នាក់​ [ដែល​​ប៉ុនប៉ង​ចង់​លុកលុយ​ចូល​ក្នុង​ស្ថានកុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​កាត់ម៉ាន់ឌូ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥២៤​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ប្រឆាំង​ អំពាវនាវ​សុំ​ឲ្យ​អ្នកសង្កេតការណ៍​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ [ដោយ​អះអាង​ថា​ នៅ​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២​សែន​នាក់​បាត់បង់​សិទ្ធិ​បោះឆ្នោត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៥៣​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • ជប៉ុន​ស្វាគមន៍​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​ល្អ​បំផុត​ [នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​កាលពី​ ថ្ងៃ​ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ របស់​ក្រុម​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​សមាជិក​​​ចំនួន​២៣​រូប​]
  • ប្រធាន​ OPEC​ [ចាគីប​ ខេលីល​] ៖​ ថ្លៃ​ប្រេង​អាច​ចុះ​ដល់​៧០​ដុល្លារ​ [ក្នុង​មួយ​បារ៉ែល​ ប្រសិនបើ​ប្រាក់​ដុល្លារ​រឹងមាំ​ ហើយ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ធូរស្រាល​]
  • ពួក​ឧទ្ទាម​៧០​នាក់​ស្លាប់​នៅ​អាហ្វហ្កានីស្ថាន [ជិត​ព្រំដែន​ប៉ាគីស្ថាន​ ដោយ​​ការ​វាយប្រហារ​របស់​កង​កម្លាំង​ចម្រុះ​ អាហ្វហ្កានីស្ថាន​ និង​ NATO​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៧១​ ថ្ងៃ​ អង្គារ​ ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • គ.ជ.ប​ ប្រកាស​ថា​ ការ​បោះឆ្នោត​យុត្តិធម៌​ តែ​សង្គម​ស៊ីវិល​ និង​ តំណាង​គណបក្ស​ថា​មិន​យុត្តិធម៌
  • ទូរទស្សន៍​ជាតិ​ ផ្សាយ​តែ​មុខ​មេ​ៗ​បក្ស​ប្រជាជន​ពេល​បោះឆ្នោត

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ២៨​ កក្កដា​ ២០០៨​ ៖ ក្រុម​ប៉េអិម​កាង​ឈើ​ខុស​ច្បាប់​ហៅ​អ្នកកាសែត​ម្នាក់​ចូល​បន្ទាយ​វាយ​ធ្វើបាប​ជា​ការ​ព្រមាន​

Posted on Monday, 28 July 2008. Filed under: សប្ដាហ៍ទី ៥០៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៦

ក្រុងព្រះសីហនុ​ ៖​ មាន​អ្នកកាសែត​ម្នាក់​ប្រចាំ​នៅ​ខណ្ឌ​ស្ទឹងហាវ​ ក្រុងព្រះសីហនុ​ ត្រូវ​បាន​ប៉េអិម​ជា​ក្រុម​អ្នក​រកស៊ី​កាង​ឈើ​ខុស​ច្បាប់​​ចាប់​ទះកំផ្លៀង​នៅ​ក្នុង​បន្ទាយ​របស់​ខ្លួន​ ព្រមទាំង​ព្រមាន​រក​ដក​ម៉ាស៊ីន​ថតរូប​ទៀត​ផង​ ដោយសារតែ​អ្នកកាសែត​រូប​នោះ​បាន​ចុះផ្សាយ​ដាក់​ឈ្មោះ​ចំ​ៗ​រឿង​អាស្រូវ​របស់​ខ្លួន​ជុំវិញ​អំពើ​ពុករលួយ​ឃុបឃិត​គ្នា​រកស៊ី​កាង​ឈើ​ខុសច្បាប់​ពេល​បច្ចុប្បន្ន​ក៏​ដូច​ពេល​កន្លងមក​ ។

ហេតុការណ៍​ក្រុម​ប៉េអិម​ធ្វើបាប​អ្នកកាសែត​រងគ្រោះ​ កើត​ឡើង​នៅ​រសៀល​ម៉ោង​១​និង​៣០​នាទី​ ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ត្រង់​ចំណុច​ក្នុង​ការិយាល័យ​ប៉ុស្តិ៍​រដ្ឋបាល​ប៉េអិម​ ខណ្ឌ​ស្ទឹងហាវ​ ក្រុងព្រះសីហនុ​ ។

ទាក់ទិន​នឹង​ហេតុការណ៍​អាក្រក់​នេះ​ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកកាសែត​រងគ្រោះ​ដែល​ត្រូវ​ប៉េអិម​ចាប់​វាយ​នៅ​ក្នុង​បន្ទាយ​ខាងលើ​មាន​ឈ្មោះ​ រស់​ ភីណា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រីឯ​បុរស​ដៃដល់​មាន​ឈ្មោះ​ ង៉ែត​ វុត្ថា​ ហៅ​ គីម​ មុខរបរ​ជា​មន្ត្រី​ប៉េអិម​ មាន​ឋានៈ​ជា​មន្ត្រី​អនុសេនីយ៍​ឯក​ប្រចាំ​នៅ​ខណ្ឌ​ស្ទឹងហាវ​ ក្រុងព្រះសីហនុ​ ហើយ​ក៏​ជា​អតីត​ទាហាន​សឹក​រង​ទើប​កាត់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ប៉េអិម​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ផង​ដែរ​ ។

លោក​ រស់​ ភីណា​ អ្នកកាសែត​រងគ្រោះ​ បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ រូប​លោក​ និង​ ម្នាក់​ទៀត​ឈ្មោះ​ វិន​ សួន​ ជា​ភ្នាក់ងារ​កាសែត​ប្រចាំ​ក្រុងព្រះសីហនុ​ ត្រូវ​បាន​មន្ត្រី​ប៉េអិម​ឈ្មោះ​ ង៉ែត​ វុត្ថា​ ​ហៅ​ឲ្យ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប៉ុស្តិ៍​រដ្ឋបាល​ប៉េអិម​ខណ្ឌ​ស្ទឹងហាវ​ ដើម្បី​ឲ្យ​រូប​លោក​ធ្វើការ​ចុះផ្សាយ​បំភ្លឺ​ឡើង​វិញ​ជុំវិញ​រឿង​អាស្រូវ​របស់​ពួកគេ​រកស៊ី​កាង​ឈើ​ខុស​ច្បាប់​ ដែល​ត្រូវ​កាសែត​ចុះផ្សាយ​កន្លងមក​ ។​ ពេល​នោះ​រូប​លោក​ក៏​យល់ព្រម​តាម​ការ​ណាត់​ជួប​ ដោយ​ការ​ទៅ​ជួប​នោះ​មាន​គ្នា​២​នាក់​ គឺ​រូប​លោក​ និង​ ម្នាក់​ទៀត​ឈ្មោះ​ វិន​ សួន​ ។

លោក​ រស់​ ភីណា​ បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​លោក​ចូល​ទៅ​ដល់​ការិយាល័យ​ប៉ុស្តិ៍​រដ្ឋបាល​ប៉េអិម​ខណ្ឌ​ស្ទឹងហាវ​មិន​ទាន់​បាន​និយាយ​គ្នា​ស្រួលបួល​ផង​ ក៏​ត្រូវ​ជនល្មើស​ឈ្មោះ​ ង៉ែត​ វុត្ថា​ ស្ទុះ​ទៅ​ទះកំផ្លៀង​លោក​មួយ​ដៃ​យ៉ាង​ខ្លាំង​តែ​ម្ដង​ ធ្វើឲ្យ​រូប​លោក​ដួល​ទៅ​នឹង​ដី​រង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ ហើយ​ការ​វាយ​ធ្វើបាប​នា​ពេល​នោះ​គឺ​ជន​ដៃ​ដល់​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​កង​កំលាំង​ប៉េអិម​ជាច្រើន​នាក់​ ។​ ប៉ុន្តែ​ប៉េអិម​ទាំង​នោះ​ពុំបាន​ជួយ​ធ្វើ​អន្តរាគមន៍​អ្វី​ឡើយ​ គឺ​ទុកឲ្យ​ជន​ដៃ​ដល់​ឈ្មោះ​ ង៉ែត​ វត្ថា​ វាយ​ និង​ ជេរប្រមាថ​មក​លើ​រូប​លោក​យ៉ាង​ពេញ​ទំហឹង​នៅ​ចំពោះ​មុខ​មហាជន​ទូទៅ​ ។

អំពើ​ទាំងនេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា​ជា​ការ​បំបាក់​ស្មារតី​ប្រើ​អំពើ​ហិង្សា ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​រូប​លោក​ជា​អ្នកសារព័ត៌មាន​ធ្ងន់ធ្ងរ​ណាស់​ ដូចនេះ​រូប​លោក​មិន​អាច​ស្ងៀម​បាន​ទេ​ គឺ​រូប​លោក​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ច្បាប់​ឲ្យ​ច្បាប់​ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​វិញ​ ។​ ជាពិសេស​រូប​លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មេបញ្ជាការ​ប៉េអិម​ក្រុងព្រះសីហនុ​ គឺ​ លោក​ ហ៊ាង​ រិន​ ផង​ដែរ​ ដើម្បីឲ្យ​លោក​មាន​វិធានការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ដោយ​លោក​សង្ឃឹម​ថា​​ លោក​ ហ៊ាង​ រិន​ នឹង​ធ្វើការ​រឿង​នេះ​មិន​លំអៀង​ មិន​ប្រកាន់​បក្ខពួក​ តែ​បើ​ លោក​ ហ៊ាង​ រិន​ ដោះស្រាយ​រឿង​នេះ​មិន​យុត្តិធម៌​សំរាប់​រូប​លោក​ទេ​ លោក​ក៏​មិន​បញ្ចប់​ត្រឹម​នឹង​ដែរ​ ។

ជុំវិញ​បញ្ហា​ដ៏​អាក្រក់​ខាងលើ​នេះ​ អ្នក​ក្រុងព្រះសីហនុ​ដែល​ជ្រាប​រឿង​នេះ​បាន​និយាយ​រិះគន់​ត្រង់​ៗ​ថា​ ជា​ធម្មតា​ប៉េអិម​ជា​សមត្ថកិច្ច​អ្នក​អនុវត្ត​ច្បាប់​ ជា​អ្នក​កាន់​ច្បាប់​ បែរជា​ឃុបឃិត​គ្នា​ទៅ​រកស៊ី​កាង​​ឈើ​ខុស​ច្បាប់​ទៅ​វិញ​ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ថែមទាំង​ហ៊ាន​កុហក​ហៅ​អ្នកកាសែត​យក​ទៅ​ចូល​បន្ទាយ​វាយ​ធ្វើបាប​ទៀត​ផង​ ។​ តើ​ទង្វើ​ដ៏​អាក្រក់​បែប​នេះ​ស័ក្ដិសម​ជា​អ្នក​កាន់​ច្បាប់​ ជា​អ្នក​អនុវត្ត​ច្បាប់​ដែល​គួរឲ្យ​រាស្ត្រ​គោរព​ស្រឡាញ់​ដែរ​ឬ​ទេ​?

ប្រភព​រិះគន់​ដដែល​បាន​បន្ត​ទៀត​ថា​ អ្នកកាសែត​គឺជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​អព្យាក្រឹត​ មិន​ប្រកាន់​បក្ខពួក​ ឃើញ​ល្អ​ថា​ល្អ​ ឃើញ​អាក្រក់​ថា​អាក្រក់​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ បំបាត់​អំពើ​ពុករលួយ​ បំបាត់​អំពើ​ខុស​ច្បាប់​ដែល​បំផ្លាញ​សង្គម​ បើ​និយាយ​ឲ្យ​ចំ​ទៅ​ អ្នកសារព័ត៌មាន​គឺជា​អ្នករិះគន់​ដើម្បី​ស្ថាបនា​ពី​ខុស​មក​ត្រូវ​ ពី​អាក្រក់​មក​ល្អ​ ។​ សំរាប់​លោក​ប៉េអិម​ឈ្មោះ​ ង៉ែត​ វុត្ថា​ បើ​យល់ថា​អ្វី​ដែល​អ្នកកាសែត​ចុះផ្សាយ​កន្លងមក​វា​ជា​រឿង​មិន​ពិត​ គួរណាស់តែ​មាន​ការ​បកស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ឡើង​វិញ​ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ជេរ​ប្រមាថ​ទៅ​លើ​អ្នកកាសែត​ដូច​នេះ​ទេ​​ព្រោះ​នេះ​ជា​អំពើ​ខុស​នឹង​ច្បាប់​ដែល​សង្គម​កំពុងតែ​ស្អប់​ខ្ពើម​បំផុត​ ។

អ្វី​ៗ​គ្រប់​យ៉ាង​គួរ​​ លោក​ ហ៊ាន​ រិន​ មេបញ្ជាការ​ប៉េអិម​ក្រុងព្រះសីហនុ​គិតគូរ​ពិនិត្យ​ឡើង​វិញ​ផង​ កុំឲ្យ​ខូច​ឈ្មោះ​ប៉េអិម​ដទៃ​ទៀត​ ។

គួរ​រំលឹក​ថា​ កន្លងមក​​ លោក​​ រស់​ ភីណា​ បាន​សរសេរ​រឿង​អាស្រូវ​មួយ​ចំនួន​របស់​ជន​ដៃ​ដល់​ ឈ្មោះ​ ង៉ែត​ វុត្ថា​ ដូចជា​ការ​រកស៊ី​កាង​ឈើ​ខុស​ច្បាប់​ឲ្យ​ឈ្មួញ​ម្នាក់​ដែល​ជា​ថៅកែ​លក់​ឈើ​នៅ​ខាងក្រៅ​បេនឡាន​ផ្សារ​លើ​មួយ​កន្លែង​ ៕​ កាសែត​កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៤​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២៧​-២៨​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៤​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២៧​-២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • ក្រុម​ប៉េអឹម​កាង​ឈើ​ខុស​ច្បាប់​ហៅ​អ្នកកាសែត​ម្នាក់​ចូល​បន្ទាយ​វាយ​ធ្វើបាប​ជា​ការ​ព្រមាន
  • ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ ចាប់ផ្ដើម​រលាយ​ ឈាន​ដល់​ការ​រំលោភ​យក​ដី​វិញ​ម្ដង​ [ខេត្ត​កំពង់ស្ពឺ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២០៨​ ថ្ងៃ​ អាទិត្យ​-ចន្ទ ទី​ ២៧​-២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • ជនជាតិ​សៀម​កំពុង​ហាត់​សម​អាវុធ​ ត្រៀម​លក្ខណៈ​ប្រយុទ្ធ​រួច​ជាស្រេច​ ប្រសិនបើ​ការ​ចរចា​ទ្វេភាគី​នៅ​ខេត្ត​សៀមរាប​ [នៅ​ថ្ងៃ​ចន្ទ​] បរាជ័យ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤០៨​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • តាម​បន្ទាត់​ព្រំដែន​ កម្ពុជា​-ថៃ​ ខេត្ត​ឧត្ដរមានជ័យ​ ទាហាន​ឈុត​ខ្មៅ​ថៃ​ [៥​ទៅ​៦​នាក់​] បង្ក​បញ្ហា​តាម​ព្រំដែន​ ស្រុក​បន្ទាយអំពិល​ [ដោយ​ចូល​មក​បោះ​ទីតាំង​ក្នុង​ជម្រៅ​ប្រមាណ​១០០​ម៉ែត្រ​ពី​បង្គោល​ឡាក់​លេខ​២២​B​ ក្នុង​ភូមិ​គោកមន​ ឃុំ​គោកមន​ ស្រុក​បន្ទាយអំពិល​ ដោយ​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន​]
  • វាយប្រហារ​ភេរវកម្ម​ដំណាលគ្នា​១៦​លើក​នៅ​ភាគ​ខាងលិច​ឥណ្ឌា​ ស្លាប់​២៩​នាក់​ [កាលពី​ ថ្ងៃ​ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • រយៈពេល​៥១​ខែ​កន្លងមក​ តាម​របាយការណ៍​របស់​សិង្ហបុរី​បង្ហាញ​ថា​ អ្នកទេសចរ​ថយ​ចុះ​ [គណៈកម្មការ​ទេសចរណ៍​បាន​រិះគន់​ថា​ ការ​ធ្លាក់​ចុះ​នេះ​បណ្ដាល​មកពី​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ឈប់​ទ្រឹង​ ថ្លៃ​ធ្វើដំណើរ​ផ្លូវ​អាកាស​កើន​ខ្ពស់​ និង​ តម្លៃ​ប្រេង​ឥន្ធនៈ​ខ្ពស់​ឡើង​ រួម​ទាំង​អត្រា​ប្ដូរ​ប្រាក់​បរទេស​មាន​បញ្ហា​ផង​ដែរ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥២៣​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • [មេដឹកនាំ​គណបក្ស​ប្រឆាំង​] លោក​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​ ចំពោះ​ការិយាល័យ​ណា​ដែល​ធ្វើ​ទំរង់​​ ១០១៨​ ច្រើន​លើសលប់​ នាំឲ្យ​លទ្ធផល​លំអៀង​ [កាលពី​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
  • បញ្ជា​បិទ​ការ​ផ្សាយ​ វិទ្យុ​៩៣,៥​ [កាលពី​ ថ្ងៃ​ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ដែល​​គណបក្ស​ សម​ រង្ស៊ី​ បាន​ជួល​ម៉ោង​ពី​វិទ្យុ​នេះ​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ឃោសនា​​ប៉ុន្មាន​ខែ​មក​ហើយ​នោះ​] ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិយាកាស​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ
  • ទាហាន​សៀម​បន្ត​ជីក​លេណដ្ឋាន​ក្បែរ​ វត្ត​កែវ​សិក្ខាគីរីស្វារៈ​ ទោះបីជា​មាន​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ​ក៏ដោយ
  • សវនាការ​ករណី​ ខៀវ​ សំផន​ ប្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ [នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​]
  • បទល្មើស​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលេន​ នៅតែ​បន្ត​កើត​ឡើង​ឥត​ឈប់ឈរ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៥២​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២៧​-២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ សម​ រង្ស៊ី​ ប៉ះ​គ្នា​ជាមួយ​ គណបក្ស​ប្រជាជន​មួយ​ប្រាវ​ បែរជា​របួស​ធ្ងន់​អធិការ​រង​ស្រុក​បាត់ដំបង​ម្នាក់​ [កាលពី​ ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ]
  • វេនេហ៊្សូអេឡា​លក់​ប្រេង​ថ្លៃ​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ឲ្យ​អេស្ប៉ាញ​ [​ប្រេង​សរុប​ដែល​ត្រូវ​លក់​គឺ​ ១០.០០០​បារ៉ែល​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១១​ លេខ​ ១៣៤០​ ថ្ងៃ​ ចន្ទ​ ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី​៤​ ៖​ គណបក្ស​ប្រជាជន​អាច​ទទួល​បាន​ពី​៨៨​ទៅ​៩១​អាសនៈ​ [ក្នុង​ចំណោម​អាសនៈ​សរុប​១២៣​] សម​ រង្ស៊ី​លេខ​២​ [២៦​អាសនៈ​] សិទ្ធិ​មនុស្ស​លេខ​៣​ [៣​អាសនៈ​] រណឫទ្ធិ​លេខ​៤​ [២​អាសនៈ​] ហ៊្វុន​ស៊ិនប៉ិច​លេខ​៥​ [១​អាសនៈ​]

  • សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៧០​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២៧​-២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • តុលាការ​កំពូល​នឹង​បើក​សវនាការ​ករណី​ សម្ដេច​ ក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ នៅ​ថ្ងៃ​ទី​ ៣០

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    សប្ដាហ៍ទី ៥០៤ ថ្ងៃទី​​ ២០​ កក្កដា​​ ២០០៨៖​ វិបត្តិ​អន្តរជាតិ​ – ហេតុអ្វី​បាន​ជា​ឯកសារ​សាធារណៈ​សំខាន់​ៗ​មិន​ត្រូវ​បាន​គេ​យក​មក​ពិនិត្យ​ពិចារណា​?

    Posted on Sunday, 27 July 2008. Filed under: *វិចារណកថា* |

    ក្នុង​ខណៈ​ដែល​កងកម្លាំង​យោធា​ និង​ គ្រឿង​សព្វាវុធ​ត្រូវ​បាន​គេ​យក​មក​ដាក់​ពង្រាយ​ជា​បន្ត​នៅ​ក្នុង​តំបន់​ជាទូទៅ​របស់​ប្រាសាទ​ព្រះវិហារ​ – តួ​ប្រាសាទ​ដោយ​ផ្ទាល់​ត្រូវ​បាន​ប្រកាស​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ – អារម្មណ៍​រំជើបរំជួល​បន្ត​រីក​ឡើង​នៅ​ឡូកឡំ​ជាមួយ​ការ​ភ័យខ្លាច​ថា​ ការ​ប្រឈម​មុខ​ដាក់​គ្នា​នា​បច្ចុប្បន្ន​នេះ​ អាច​បណ្ដាលឲ្យ​មាន​អំពើ​ហិង្សា​ជា​ថ្មី​ទៀត​ ដូច​ដែល​វា​បាន​កើត​ឡើង​ កាលពី​ ឆ្នាំ​ ២០០៣​ ដែល​ពេល​នោះ​ ពាក្យ​ចចាមអារ៉ាម​ឥត​មាន​ហេតុផល​ បាន​នាំឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ និង​ អំពើ​លួច​ប្លន់​ស្ថានទូត​ថៃ​ និង​ ទ្រព្យ​សម្បត្តិ​ដទៃ​ទៀត​របស់​ថៃ​ នៅ​ទីក្រុង​ភ្នំពេញ​ ។​ តម្លៃ​ប៉ាន់ស្មាន​ជា​ផ្លូវការ​លើ​ការ​ខូចខាត​របស់របរ​ សម្ភារៈ​ដែល​ត្រូវ​បាន​បំផ្លាញ​នោះ​ គឺ​ចំនួន​៥៦​លាន​ដុល្លារ​អាមេរិក​ – ឯ​តម្លៃ​លើ​សុឆន្ទៈ​ដែល​ត្រូវ​បំផ្លាញ​នោះ​វិញ​ មិន​អាច​ឲ្យ​គេ​គិត​ជា​តម្លៃ​តាម​លុយកាក់​បាន​សោះ​ឡើយ​ ។

    ឥឡូវនេះ​សេចក្ដី​សង្ឃឹម​កំពុង​ផ្ដោត​ឆ្ពោះ​ទៅ​រក​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រវាង​ តំណាង​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ រដ្ឋាភិបាល​ថៃ​ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​​ចន្ទ​ ។

    ប៉ុន្តែ​វា​ជា​បរិយាកាស​មួយ​គួរឲ្យ​ភ្ញាក់ផ្អើល​ ដែល​ក្នុង​នោះ​ការ​ពិភាក្សា​គ្នា​ប្រកប​ដោយ​ការ​រំជើបរំជួល​នៅ​កម្ពុជា​បាន​កើត​ឡើង​ ទោះបី​បើ​ពេល​នោះ​វា​ទាក់ទង​ទៅ​នឹង​ហេតុការណ៍​ខាង​ផ្លូវ​ច្បាប់​ និង​ បរិបទ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​អត់ធ្មត់​នា​ពេល​នេះ​ក៏ដោយ​ ។​ រហូត​មក​ដល់​ឥឡូវ​ យើង​ឥត​បាន​ឃើញ​ឯកសារ​ណា​មួយ​និយាយ​យោង​ទៅ​រក​ការ​ប្រកាស​ និង​ ការ​សម្រេច​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​តំណាង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នាំ​ទៅ​រក​ការ​ចុះ​បញ្ជី​បាន​ដោយ​ជោគជ័យ​នូវ​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ទេ​ – គឺ​ឯកសារ​មាន​សារសំខាន់​ក្រៃលែង​ ដែល​គេ​អាច​ឃើញ​មាន​ទាំងអស់​ជា​សាធារណៈ​ នៅ​តាម​អ៊ីនធឺណិត​ ។

    ប៉ុន្តែ​ចម្លែក​ណាស់​ គេ​ពុំ​ឃើញ​មាន​ឯកសារ​ទាំងនេះ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ទាល់តែសោះ​ ។​ បើសិនជា​វា​មាន​ ហើយ​យើង​រក​វា​មិន​បាន​ទៅ​វិញ​នោះ​ យើង​សូម​អភ័យទោស​ផង​ចុះ​ ហើយ​យើង​សូម​ទទួល​ការ​ណែនាំ​ពី​អ្នកអាន​របស់​យើង​វិញ​ ដោយ​សូមឲ្យ​ចង្អុល​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ប្រភព​ដែល​គេ​អាច​រក​បាន​ជា​សាធារណៈ​ជា​ភាសា​ខ្មែរ​ផង​ – ប៉ុន្តែ​ជា​ឯកសារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បោះពុម្ព​នៅ​កម្ពុជា​ប៉ុណ្ណោះ​ ។

    យើង​ដាក់​ជូន​សេចក្ដី​ដកស្រង់​ខ្លះ​នៃ​សេចក្ដី​ប្រកាសន៍​ដ៏​សំខាន់​ៗ​ទាំង​នោះ​ រួម​ទាំង​ប្រភព​ដែល​គេ​អាច​រក​បាន​ជា​សាធារណៈ​ផង​ ។

    ដោយ​យើង​មិន​អាច​រក​បាន​អត្ថបទ​ផ្លូវការ​ណា​មួយ​ជា​ភាសា​ខ្មែរ​នោះ​ យើង​សូម​អភ័យទោស​ដែល​បាន​ដាក់​ជូន​អត្ថបទ​បកប្រែ​ក្រៅ​ផ្លូវការ​នៅ​ទី​នេះ​ ។

    ឯកសារ​ទី​១

    រាជាណាចក្រ​កម្ពុជា
    ប្រាសាទ​ព្រះវិហារ
    ស្នើ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ (អង្គការ​យូណេស្កូ​)
    ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី
    ទីក្រុង​ភ្នំពេញ
    ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

    http://www.pressocm.gov.kh/publishing/Preah_Vihear_English.pdf
    (ភាសា​អង់គ្លេស​ ៤.២៤​ MB)

    ទំព័រ​១២​ (អំពី​គោលការណ៍​នៃ​សេចក្ដី​សម្រេច​ទាក់ទិន​នឹង​អង្គការ​យូណេស្កូ​) ៖

    ការ​ដាក់​បញ្ចូល​ទ្រព្យ​សម្បត្តិ​មួយ​ដែល​ស្ថិត​នៅ​លើ​ទឹកដី​ អធិបតេយ្យ​ ឬ​ យុត្តាធិការ​របស់​ប្រទេស​មួយ​ ដែល​ត្រូវ​ទាមទារ​យក​ដោយ​រដ្ឋ​ដទៃ​លើស​ពី​មួយ​ ពុំ​មាន​អ្វី​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ភាគី​ក្នុង​ជម្លោះ​សោះ​ឡើយ​” ។

    ទំព័រ​២៩​ (ពី​ថ្ងៃ​ទី​ ៦​ ឧសភា​ ឆ្នាំ​ ២០០៨​) ៖

    សេចក្ដី​ប្រកាស​ព័ត៌មាន​រួម (ក្នុង​ឱកាស​ជំនួប​រវាង​ ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ និង​ លេខាធិការ​អចិន្ត្រៃយ៍​របស់​ក្រសួង​ការបរទេស​នៃ​រាជាណាចក្រ​ថៃ​) រាជាណាចក្រ​កម្ពុជា​សូម​សង្កត់​ធ្ងន់​ថា​ ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ គឺ​គ្មាន​អ្វី​ប៉ះពាល់​ដល់​កិច្ចការ​កំណត់​ព្រំដែន​របស់​គណៈកម្មការ​រួម​ កម្ពុជា​-ថៃ​ ស្ដីពី​ការ​កំណត់​ខណ្ឌ​សីមា​ដី​រវាង​ កម្ពុជា​ និង​ ថៃ​ទេ​ ហើយ​ការ​បែងចែក​ជា​តំបន់​ដែល​ចែង​ក្នុង​ឯកសារ​ដែល​កម្ពុជា​ដាក់​ជូន​ទៅ​អង្គការ​យូណេស្កូ​នោះ​ នឹង​មិន​ត្រូវ​ចាត់​ទុក​ជា​ខ្សែបន្ទាត់​ខណ្ឌ​សីមា​ទេ​ ។

    ទំព័រ​២៣​ (ទាក់ទង​នឹង​ ថ្ងៃ​ទី​ ២២​ ឧសភា​ ឆ្នាំ​ ២០០៨​)

    …ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉ារីស៍​ (ប្រទេស​បារាំង​) នា​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ រវាង​ គណៈប្រតិភូ​កម្ពុជា​…និង​ គណៈប្រតិភូ​ថៃ​…រាជាណាចក្រ​ថៃ​បញ្ជាក់​អះអាង​ឡើង​វិញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​…ចំណែក​ខាង​រាជាណាចក្រ​កម្ពុជា​វិញ​ ក្នុង​ស្មារតី​នៃ​សុឆន្ទៈ​ និង​ ការ​ស្រុះស្រួល​គ្នា​ យល់ព្រម​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដោយ​ក្នុង​ដំណាក់កាល​នេះ​ គ្មាន​តំបន់​ទ្រនាប់​នៅ​ភាគ​ខាងជើង​ និង​ ភាគ​ខាងលិច​ប្រាសាទ​ទេ​ ។

    ឯកសារ​ទី​២​ ៖​ សេចក្ដី​ថ្លែងការណ៍​រួម​ (ថ្ងៃ​ទី​ ១៨​ មិថុនា​ ឆ្នាំ​ ២០០៨​)
    (ប្រភព​ – បី​ទំព័រ​ ទំព័រ​ទី​បី​ជា​ផែនទី​សម្រាប់​ជា​ឯកសារ​យោង​) ៖

    http://www.nationmultimedia.com/pdf/jointcommunique.pdf

    យើង​នៅ​មិន​ទាន់​អាច​រក​បាន​ប្រភព​ណា​មួយ​ដែល​ថា​ អត្ថបទ​ និង​ ផែនទី​ភ្ជាប់​នៅ​ផ្នែក​ឧប​សម្ព័ន្ធ​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​ ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​កម្ពុជា​នៅ​ឡើយ​ – ទោះ​ក្នុង​កាសែត​មួយ​ជា​ភាសា​ខ្មែរ​ ឬ​ ជា​ភាសា​ដទៃ​ទៀត​ ឬ​ នៅ​តាម​អ៊ីនធឺណិត​ពី​កម្ពុជា​)

    សេចក្ដី​ថ្លែងការណ៍

    កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ស្មារតី​ជា​មិត្តភាព​ និង​ សហប្រតិបត្តិការ​ ។

    ក្នុង​រយៈពេល​ជួប​ពិភាក្សា​គ្នា​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដូច​តទៅ​ ៖

    ១​.រាជាណាចក្រ​ថៃ​ ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ (នៅ​ទីក្រុង​កេបិច​ ប្រទេស​កាណាដា​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​) គាំទ្រ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដែល​ស្នើ​ដោយ​រាជាណាចក្រ​កម្ពុជា​ បរិមណ្ឌល​ជុំវិញ​ប្រាសាទ​ ត្រូវ​បញ្ជាក់​ថា​ N.1​ នៅ​ក្នុង​ផែនទី​ រៀបចំ​ដោយ​អាជ្ញាធរ​កម្ពុជា​ ហើយ​មាន​ភ្ជាប់​ជាមួយ​នេះ​ ។​ ផែនទី​នេះ​ក៏​បាន​ដាក់​បញ្ចូល​ដោយ​បញ្ជាក់​ថា​ N.2​ នូវ​តំបន់​ទ្រនាប់​នៅ​ភាគ​ខាងកើត​ និង​ ខាងត្បូង​ប្រាសាទ​ដែរ​ ។

    ២​. ក្នុង​ស្មារតី​នៃ​សុឆន្ទៈ​ និង​ ការ​ស្រុះស្រួល​គ្នា​ រាជាណាចក្រ​កម្ពុជា​ព្រម​ទទួល​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដោយ​ក្នុង​ដំណាក់កាល​នេះ​គ្មាន​តំបន់​ទ្រនាប់​នៅ​តំបន់​ភាគ​ខាងជើង​ និង​ ភាគ​ខាងលិច​ប្រាសាទ​ទេ​ ។

    ៣​. ផែនទី​លើក​ឡើង​ក្នុង​កថាខណ្ឌ​ទី​១​ខាង​លើ​ នឹង​ត្រូវ​ប្រើ​ជំនួស​ផែនទី​នានា​ដែល​ទាក់ទិន​ និង​ ដែល​រួម​បញ្ចូល​ “គំនូស​តាង​មេ​សម្រាប់​ការ​បែងចែក​តំបន់​ព្រះវិហារ​” ក៏​ដូចជា​ឯកសារ​យោង​ជា​ក្រាហ្វិក​ដែល​បញ្ជាក់​បង្ហាញ​ “តំបន់​ស្នូល​” និង​ ការ​បែងចែក​ជា​តំបន់​ដទៃ​ទៀត​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​ឯកសារ​កំណត់​ឈ្មោះ​របស់​កម្ពុជា​ ។

    ៤​. ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ គ្មាន​អ្វី​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​រាជាណាចក្រ​កម្ពុជា​ និង​ រាជាណាចក្រ​ថៃ​ស្ដីពី​កិច្ចការ​កំណត់​ព្រំដែន​របស់​គណៈកម្មការ​រួម​សម្រាប់​ខណ្ឌ​សីមា​ដី​របស់​ប្រទេស​ទាំង​ពីរ​ទេ​ ។

    ភ្នំពេញ​ ថ្ងៃ​ទី​ ១៨​ មិថុនា​ ២០០៨

      ជ.រាជរដ្ឋាភិបាល​កម្ពុជា
      (បាន​ចុះ​ហត្ថលេខា​)
      ឯ.ឧ.សុខ​ អាន
      រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខុទ្ទកាល័យ
      ក្រុមប្រឹក្សា​រដ្ឋមន្ត្រី

    បាងកក​ ថ្ងៃ​ទី​ ១៨​ មិថុនា​ ២០០៨

      ជ.រដ្ឋាភិបាល​របស់​រាជាណាចក្រ​ថៃ
      (បាន​ចុះ​ហត្ថលេខា​)
      ឯ.ឧ.ណុបផាដុន​ ប៉ាតតាម៉ា
      រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

    ប៉ារីស៍​ ថ្ងៃ​ទី​ ១៨​ មិថុនា​ ២០០៨

      តំណាង​របស់​អង្គការ​យូណេស្កូ
      (បាន​ចុះ​ហត្ថលេខា​)
      Francoise Riviere
      ជំនួយការ​អគ្គនាយក​ខាង​វប្បធម៌

    = = =

    ការ​ពិភាក្សា​ជា​សាធារណៈ​នៅ​កម្ពុជា​ដោយ​គ្មាន​ឯកសារ​យោង​ទៅ​លើ​ឯកសារ​ទាំងនេះ​ នឹង​មាន​ជា​បន្ត​ដោយ​ការ​រំជើបរំជួល​ នេះ​ជា​ការ​ដែល​អាច​យល់​បាន​តែ​មួយ​ផ្នែក​ ។​ វា​ជា​ការ​លំបាក​ក្នុង​ការ​យល់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ពុំ​បាន​យក​ឯកសារ​ទាំងនេះ​មក​ចេញ​ផ្សាយ​ជា​សាធារណៈ​ទេ​ – សេចក្ដី​ថ្លែងការណ៍​សំខាន់​ៗ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ៕

    Read Full Post | Make a Comment ( None so far )

    ថ្ងៃ​ សៅរ៍​ ទី​ ២៦​ កក្កដា​ ២០០៨​ ៖ ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នៅតែ​មាន​ការ​កើន​ឡើង​

    Posted on Saturday, 26 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥

    ភ្នំពេញ​ ៖​ ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នៅតែ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ដែល​ត្រូវ​ទប់ស្កាត់​ និង​ ដោះស្រាយ​ជា​បន្ទាន់​ ។​ តាម​ការ​សង្កេត​ គេ​ឃើញ​ថា​ ការ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​កាន់តែ​មាន​លក្ខណៈ​សាហាវ​ធ្ងន់ធ្ងរ​ និង​ គួរឲ្យ​ព្រួយបារម្ភ​ ពិសេស​នៅ​ឆមាស​ទី​១​ ដើម​ឆ្នាំ​ ២០០៨​ ដោយសារ​ករណី​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បើ​ប្រៀបធៀប​ទៅ​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ ។

    បើ​តាម​មន្ត្រី​អង្គការ​នានា​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ឲ្យ​ “​ខ្មែរ​ស្ថាបនា​” ដឹង​កាលពី​ ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ នេះ​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ ដើម​ឆ្នាំ​ ២០០៨​ អំពើ​ហិង្សា​នៅតែ​មាន​ចំនួន​កើន​ឡើង​គួរឲ្យ​ព្រួយបារម្ភ​ដដែល​ដោយ​គេ​ជឿ​ថា​ អំពើ​ហិង្សា​កើន​ឡើង​នេះ​មកពី​សីលធម៌​សង្គម​ធ្លាក់​ចុះ​ គុណភាព​អប់រំ​គ្មាន​ប្រសិទ្ធិភាព​ និង​ ការ​អនុវត្ត​ច្បាប់​ពុំ​ទាន់​មាន​ប្រសិទ្ធិភាព​ខ្ពស់​ ។

    កាលពី​ពេល​ថ្មី​ៗ​នេះ​ កូន​ម្នាក់​បាន​សម្លាប់​ឪពុក​បង្កើត​ ដោយ​យក​កណ្ដៀវ​ទាញ​ផ្ដាច់​បំពង់​ក​ កាលពី​ ថ្ងៃ​ទី​ ២២​ ខែ​ កក្កដា​ នៅ​ភូមិ​ ខ្វិត​ធំ​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​ កំពង់ចាម​ ។​ ដោយ​ឡែក​ នៅ​ខេត្ត​ព្រៃវែង​ កាលពី​ ថ្ងៃ​ទី​ ២២​ ខែ​ កក្កដា​ គ្រួសារ​មួយ​ ប្ដី​បាន​យក​កាំបិត​ប៉័ងតោ​ អារ​ក​ប្រពន្ធ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ នៅ​ ភូមិ​-ឃុំ​ កោះ​រការ​ ស្រុក​ពាមជរ​ ដោយសារ​ជម្លោះ​នឹង​គ្នា​ ។​ល​។

    យោង​តាម​របាយការណ៍​ស្ថានភាព​សិទ្ធិ​មនុស្ស​ ឆ្នាំ​ ២០០៧​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​រក​ឃើញ​ថា​ ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​កើន​ឡើង​ ។​ ឆ្នាំ​ ២០០៦​ សមាគម​ទទួល​បាន​ចំនួន​តែ​ ៥៣២​ករណី​ តែ​ប៉ុណ្ណោះ​ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​ ២០០៧​នេះ​ សមាគម​បាន​រក​ឃើញ​រហូត​ដល់​ចំនួន​ ៦៣២​ករណី​ ក្នុង​នោះ​ ករណី​អំពើ​ហិង្សា​បាន​បណ្ដាល​ឲ្យ​បាត់បង់​អាយុ​ជីវិត​មាន​ចំនួន​ ២៩​ករណី​ ។​ កំណើន​ឡើង​នេះ​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​គ្មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​ និង​ កិច្ចការពារ​ជនរងគ្រោះ​អំពី​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ ។

    នៅ​ ឆ្នាំ​ ២០០៧​ ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ ដែល​បណ្ដាលឲ្យ​មាន​របួស​ស្នាម​ មាន​ចំនួន​ ៦០៣​ករណី​ ។​ អំពើ​ហិង្សា​ដែល​បណ្ដាលឲ្យ​មាន​របួស​ស្នាម​ដល់​ជនរងគ្រោះ​ បណ្ដាល​មកពី​ជន​ប្រព្រឹត្ត​ផឹក​ស្រា​ស្រវឹង​ ប្រច័ណ្ឌ​ ការ​ចង់​បាន​អំណាច​ជា​មេ​គ្រួសារ​ មាន​ស្រី​ក្រៅ​ផ្ទះ​ លេង​ល្បែង​ស៊ីសង​ ភាព​ក្រីក្រ​ខ្វះ​ការ​អប់រំ​ ការ​បង្ខំ​រួម​ភេទ​ ។​ល​។

    បើ​តាម​ការ​រក​ឃើញ​អំពី​សកម្មភាព​ដែល​បណ្ដាលឲ្យ​កើត​មាន​អំពើ​ហិង្សា​ គឺ​ជន​ប្រព្រឹត្ត​តែងតែ​រក​ហេតុផល​បង្ក​ឲ្យ​មាន​ជម្លោះ​ បន្ទាប់ពី​ខ្លួន​មកពី​ដើរ​លេង​សប្បាយ​ខាងក្រៅ​ផ្ទះ​ ឬ​ ទាមទារ​លុយ​មិន​បាន​ ក៏​ចាប់​ដណ្ដើម​យក​នូវ​សម្ភារៈ​ផ្សេង​ៗ​ទៅ​បំផ្លាញ​ចោល​ ឬក៏​ ជេរ​ប្រមាថ​ដោយ​ពាក្យ​សម្ដី​អសុរោះ​ បន្ទាប់មក​ក៏​វាយ​ដំ​ជនរងគ្រោះ​ ដោយ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ដូចជា​ ដំបង​ កណ្ដៀវ​ កាំបិត​ ពូថៅ​ ចប​ ឬក៏​ ប្រើ​ជើង​វាយ​ដំ​ ទាត់​ធាក់​ជា​ដើម​ មាន​ពេល​ខ្លះ​ លទ្ធផល​នៃ​ការ​ប្រើ​អំពើ​ហិង្សា​បាន​បណ្ដាលឲ្យ​ជនរងគ្រោះ​មាន​ពិការភាព​រហូត​ ឬក៏​ បាត់បង់​អាយុ​​ជីវិត​ទៀត​ផង​ ។

    របាយការណ៍​នោះ​បន្ត​ថា​ ដោយសារ​ទំនៀមទម្លាប់​ប្រពៃណី​តឹងរ៉ឹង​ ជនរងគ្រោះ​មួយ​ចំនួន​ទ្រាំ​រស់នៅ​ជាមួយ​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​យូរ​ឆ្នាំ​ ព្រមទាំង​ពុំ​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​នោះ​ ជា​ហេតុ​បណ្ដាលឲ្យ​ជនរងគ្រោះ​មួយ​ចំនួន​ឈាន​ទៅ​ដល់​ការ​បាត់បង់​អាយុ​ជីវិត​ ជាក់ស្ដែង​នៅ​ឆ្នាំ​ ២០០៧​ យើង​ឃើញ​ថា​ ការ​ស្លាប់​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នៅតែ​មាន​ចំនួន​កើន​ឡើង​មិន​ខុស​ពី​បណ្ដា​ឆ្នាំ​ ២០០៦​ កន្លងទៅ​នោះ​ទេ​ ។

    ការ​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ និង​ បាត់បង់​អាយុ​ជីវិត​ គឺ​ដោយសារ​ជនរងគ្រោះ​ធ្លាប់​ទទួល​រង​នូវ​ការ​វាយ​ធ្វើបាប​ដល់​រាងកាយ​ និង​ របួស​ស្នាម​ជាច្រើន​លើក​ជាច្រើន​សា​មក​ហើយ​ ហើយ​ក៏​ធ្លាប់​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​ផង​ដែរ​ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ ដោយសារ​អាជ្ញាធរ​នៅតែ​ចាត់​ទុក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ថា​ បាន​ចេះ​ដឹង​រឿង​ផ្ទៃក្នុង​របស់​គ្រួសារ​គេ​ ។

    ម្យ៉ាង​ទៀត​ គេ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​ ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទុក​រហូត​ដល់​ជនរងគ្រោះ​មាន​របួស​ស្នាម​ និង​ បាត់បង់​អាយុ​ជីវិត​ ទើប​ពួកគេ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ។​ នេះ​បញ្ជាក់​ថា​ ច្បាប់​ស្ដីពី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ កិច្ចការពារ​ជនរងគ្រោះ​ ពុំ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​អនុវត្ត​ឡើយ​ ។

    អាជ្ញាធរ​ហាក់​បី​ដូចជា​បាន​ដឹង​អំពី​ច្បាប់​នេះ​ដែល​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​ជួយ​ធ្វើ​អន្តរាគមន៍​ និង​ ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​តាំងពី​ដំណាក់កាល​ឈ្លោះ​គ្នា​ដំបូង​ ដើម្បី​ចៀសវាង​មាន​ប្រើ​អំពើ​ហិង្សា​កើត​ឡើង​ ។

    គួរ​បញ្ជាក់​ថា​ យោង​តាម​ច្បាប់​ស្ដី​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ និង​ កិច្ចការពារ​ជនរងគ្រោះ​ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ត្រូវ​បាន​ឡាយ​ព្រះហស្ថលេខា​ដោយ​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៥​ ។​ ទោះជា​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក៏ដោយ​ ក៏ប៉ុន្តែ​វា​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ការ​អនុវត្ត​ទាល់តែសោះ​ សូម្បី​ច្បាប់​នេះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ជិត​ខាង​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ មន្ត្រី​ក្រសួង​កិច្ចការ​នារី​ មាន​សិទ្ធិ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ដល់​ទី​កន្លែង​កើត​ហេតុ​ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​មិន​ចាំបាច់​សុំ​ដីកា​ពី​តុលាការ​ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​មាន​កាតព្វកិច្ច​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ក្នុង​ករណី​មាន​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​កើត​ឡើង​ ឬ​ បម្រុង​នឹង​កើត​មាន​ឡើង​ ដើម្បី​ទប់ស្កាត់​ និង​ ការពារ​ជនរងគ្រោះ​ ។​ រាល់​ការ​ដោះស្រាយ​ជម្លោះ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​តាម​ការ​ជាក់ស្ដែង​ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​យក​ច្បាប់​នេះ​មក​ប្រើប្រាស់​ឡើយ​ ។​ ជាទូទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យក​ច្បាប់​នីតិ​វិធី​ ព្រហ្មទណ្ឌ​ថ្មី​ និង​ ក្រម​ព្រហ្មទណ្ឌ​អន្តរកាល​ មក​អនុវត្ត​នូវ​ក្រម​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ ដែល​ការ​អនុវត្ត​នេះ​បាន​ផ្ទុយ​នឹង​មាត្រា​៨​ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ថ្មី​ ៕​ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៥៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ
    ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • កម្ពុជា​ត្រូវការ​វៀតណាម​ និង​ ឥណ្ឌូនេស៊ី​ ជួយ​ដោះស្រាយ​ជំលោះ​ កម្ពុជា​-សៀម​ [នេះ​បើ​​តាម​ លោក​រដ្ឋមន្ត្រី​ការបរទេស​ ហោ​ ណាំហុង​ កាលពី​ ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
    • អ្នករងគ្រោះ​ដោយសារ​គ្រាប់មីន​ និង​ គ្រាប់​មិន​ទាន់​ផ្ទុះ​ ថយ​ចុះ​មក​នៅ​១៧០​នាក់​ ក្នុង​រយៈពេល​៦​ខែ​នេះ​ [ដែល​តិច​ជាង​ ឆ្នាំ​ ២០០៧​ ចំនួន​៤០​នាក់​]
    • ជំងឺ​គ្រុនចាញ់​មាន​ការ​ថយ​ចុះ​៥០​ភាគរយ​នៅ​ដើម​ឆ្នាំ​នេះ​ [បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប្រាំ​ខែ​ដូចគ្នា​ ក្នុង​ឆ្នាំនេះ​មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​១៥.៥០០​នាក់​ និង​ ស្លាប់​៤៦​នាក់​]
    • បន្ទាប់ពី​មាន​កូដកម្ម​តវ៉ា​ រោងចក្រ​ [កាត់​ដេរ​] ឆាំងលាង​ យល់ព្រម​ឲ្យ​កម្មករ​ឈប់​សំរាក​ទៅ​បោះឆ្នោត
    • ក្រុម​គាំទ្រ​រដ្ឋាភិបាល​ថៃ​ បើក​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ប្រឆាំង​ បណ្ដាលឲ្យ​មាន​មនុស្ស​២០​នាក់​រង​របួស​ [នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AP​ កាលពី​ ថ្ងៃ​ទី​ ២៥ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


    ខ្មែរ​អមតៈ​ ឆ្នាំ​ទី​ ៩​ លេខ​ ៦១៧​ ថ្ងៃ​ សៅរ៍​-អាទិត្យ​ ទី​ ២៦​-២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • [នាយករដ្ឋមន្ត្រី​] ហ៊ុន​ សែន​ កំពុង​បង្ហាញ​ពី​ទឹកចិត្ត​ជាតិ​និយម​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៥៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នៅតែ​មាន​ការ​កើន​ឡើង
    • ហោ​ ណាំហុង​ សង្ឃឹម​ថា​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ កម្ពុជា​-ថៃ​ អាច​ឈាន​ទៅ​រក​ដំណោះស្រាយ


    កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤០៧​ ថ្ងៃ​ សៅរ៍​-អាទិត្យ​ ទី​ ២៦​-២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • សង្គម​ស៊ីវិល​ឃ្លាំមើល​ពី​ដំណើរការ​បោះឆ្នោត​ប្រកាស [កាលពី​ ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​] ​ថា​ យុទ្ធនាការ​ឃោសនា​លើក​នេះ​ប្រសើរ​ជាង​មុន​ លោក​ អៀវ​ បុណ្ណការ​ ទទួល​បាន​ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ថ្នាក់​សេនា​ [ផ្នែក​សិល្បៈ​ និង​ អក្សរសាស្ត្រ​] ពី​សាធារណរដ្ឋ​បារាំង
    • ប្រទេស​ចិន​កំទេច​សាខា​ភេរវកម្ម​មួយ​ [នៅ​ទីក្រុង​សៀងហៃ​] ដែល​គ្រោង​វាយប្រហារ​កីឡា​អូឡាំពិក​ [ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥២២​ ថ្ងៃ​ សៅរ៍​-អាទិត្យ​ ទី​ ២៦​-២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • សមត្ថកិច្ច​ទើប​តែ​គូរ​គំនូរ​ព្រាង​ឃាតករ​បាញ់​សម្លាប់​អ្នកកាសែត​មនសិការ​ខ្មែរ​ [លោក​ ឃឹម​ សម្បូរណ៍​] និង​ កូន​ប្រុស​ [អាយុ​២១​ឆ្នាំ​]
    • ខុមហ្វ្រែល​ លើក​ឡើង​ពី​កង្វះ​អព្យាក្រឹត​ ដោយ​ការ​ចូលរួម​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ [កងកម្លាំង​ទ័ព​ និង​ អាជ្ញាធរ​មូលដ្ឋាន​] គាំទ្រ​គណបក្ស​កាន់​អំណាច​ [លោក​ ហង្ស​ ពុទ្ធា​ ប្រធាន​អង្គការ​និចហ្វិច​ បាន​មាន​ប្រសាសន៍​ដោយ​ផ្អែក​តាម​បទពិសោធន៍​កន្លងមក​ថា​ នៅ​ពេល​ដែល​ក្រុម​អ្នកសង្កេតការណ៍​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ទីតាំង​ចែក​អំណាច​ ចែក​លុយ​ដល់​ប្រជាពលរដ្ឋ​នោះ​ អ្នកសង្កេតការណ៍​តែងតែ​ជួប​ប៉ូលិស​មុន​ ធ្វើឲ្យ​អ្នកសង្កេតការណ៍​មាន​ការ​ព្រួយបារម្ភ​]


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៥១​ ថ្ងៃ​ សៅរ៍​ ទី​ ២៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បញ្ចប់​ដោយ​ពុំ​មាន​ហិង្សា
    • ប៉ូលិស​រក​ឃើញ​ក្មេង​ស្រី​ជនជាតិ​ស៊ុយអែត​អាយុ​៦​ឆ្នាំ​ [ឈ្មោះ​ Alicia នៅ​ខេត្ត​ពោធិ៍សាត់​ កាលពី​ ថ្ងៃ​ទី​ ២២​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​​] ដែល​គេ​ [​ឪពុក​បង្កើត​របស់​នាង​] ចាប់​ពង្រត់មក​កម្ពុជា

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​​!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    ថ្ងៃ​ សុក្រ​ ទី​ ២៥​ កក្កដា​ ២០០៨​ ៖ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ មក​ស្វែងយល់​ពី​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា​

    Posted on Friday, 25 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥​

    ភ្នំពេញ​ ៖​ ដើម្បី​បង្កើន​ការ​ស្វែងយល់​ពី​បញ្ហា​រួម​ក្នុង​ទិសដៅ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នោះ​ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​ លោក​ Jules Maaten​ និង លោកស្រី​ Swale Ludford​ បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ ។​

    កាលពី​រសៀល​ ថ្ងៃ​ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ កន្លងមក​នេះ​ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​បាន​ធ្វើការ​ពិភាក្សា​ស្វែងយល់​ពី​បញ្ហា​មួយ​ចំនួន​ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ AFESIP​ ប្រចាំ​ក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​អ្នកសារព័ត៌មាន​ជាតិ​ និង​ អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ​ ។​

    លោកស្រី​ ម៉ម​ សុម៉ាលី​ (Somaly Mam) អគ្គនាយិការ​ AFESIP និង​ Somaly Mam Foundation​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​លោក​ខាងលិច​ គួរតែ​បើក​ភ្នែក​មើល​សកម្មភាព​ពលរដ្ឋ​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ ។​ ជា​រឿយ​ៗ​ ពួកគេ​បន្លំ​ខ្លួន​ជា​អ្នក​ទេសចរ​ ឬ​ ពេលខ្លះ​ជា​បុគ្គលិក​អង្គការ​សប្បុរសធម៌​មក​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​ស្វែងរក​ឱកាស​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ ។​ កុមារ​កាន់តែ​ច្រើន​ឡើង​ៗ​ បាន​និង​កំពុង​រងគ្រោះ​ដោយ​ការ​រំលោភ​ផ្លូវ​ភេទ​ ដោយសារ​បទល្មើស​ច្បាប់​របស់​ពួកគេ​មិន​ងាយ​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​ ។​

    លោកស្រី​ ម៉ម​ សុម៉ាលី​ បាន​គូស​បញ្ជាក់​ថា​ “នៅ​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​ធ្វើឲ្យ​មាន​ការ​រីក​ចំរើន​គួរ​ឲ្យ​កត់សំគាល់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ ដូចជា​បាន​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញដូរ​ និង​ ក្រុម​ការងារ​ថ្នាក់​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​” ។​ ទោះជា​យ៉ាងណា​ក៏ដោយ​ ក៏​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​ទៀត​ ជាពិសេស​ពង្រឹង​យន្តការ​ប្រឆាំង​ការ​ជួញដូរ​ និង​ ច្បាប់​ដែល​មាន​ស្រាប់​ ។​

    គួរ​រំលឹក​បន្ថែម​ថា​ លោកស្រី​ ម៉ម​ សុម៉ាលី​ បាន​សង្គ្រោះ​កុមារ​ដែល​ជា​ទាសករ​ផ្លូវ​ភេទ​ ជាង​៤.០០០​នាក់​ ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លងមក​ ។​ ក្នុង​នោះ​ លោកស្រី​បាន​បង្កើត​អង្គការ​សកម្មភាព​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ Acting For Women in Distressing Situation (AFESIP)​ ផ្ដល់​ពិគ្រោះ​យោបល់​ និង​ ស្ដារ​នីតិសម្បទា​ដល់​ជនរងគ្រោះ​នៅ​ក្នុង​មណ្ឌល​ ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា​ ថៃ​ ឡាវ​ និង​ វៀតណាម​ ។​ ហើយ​ថ្មី​ៗ​នេះ​ លោកស្រី​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ពី​មិត្ត​ភក្តិ​ដែល​ជា​តារា​ល្បី​ៗ​ ពាណិជ្ជករ​ មេធាវី​ និង​ សប្បុរសជន​ បាន​បង្កើត​មូលនិធិ​ សុម៉ាលី​ ម៉ម​ មាន​គោលដៅ​លុបបំបាត់​ឫស​គល់​នៃ​ការ​ជួញដូរ​មនុស្ស​តាមរយៈ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ និង​ តស៊ូ​មតិ​លើ​បញ្ហា​ទាក់ទង​ និង​ ការ​ជួញដូរ​ និង​ កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​ប្រទេស​ តំបន់​ និង​ អន្តរជាតិ​ ។​

    លោក​ Jules Maaten​ ប្រធាន​គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ ដែល​បច្ចុប្បន្ន​ជា​សមាជិក​សភា​របស់​ប្រទេស​ហូឡង់​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីតាំង​សំខាន់​សំរាប់​ជនល្មើស​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​ ហើយ​រៀងរាល់​ឆ្នាំ​ ក្មេង​ៗ​ជាច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ទាសករ​ផ្លូវ​ភេទ​របស់​ពួក​ទេសចរ​លោក​ខាងលិច​ និង​ បុគ្គលិក​អង្គការ​សប្បុរសធម៌​មួយ​ចំនួន​ ។​ ឥឡូវនេះ​យើង​ត្រូវតែ​បើក​ភ្នែក​មើល​ស្ថានភាព​នេះ​ និង​ ចាត់​វិធានការ​ប្រឆាំង​នឹង​ទំរង់​នៃ​ទាសភាព​យុគ​សម័យ​នេះ​ ។​

    លោកស្រី​ Swale Ludford​ សមាជិក​សភា​មកពី​ ចក្រភព​អង់គ្លេស​ បាន​លើក​ឡើង​ពី​របៀប​ដែល​ជនល្មើស​គេច​ពី​ការ​ចាប់​ខ្លួន​ និង​ កាត់ទោស​ដោយសារ​ប៉ូលិស​មិន​មាន​សមត្ថភាព​ពេញលេញ​គ្រប់គ្រាន់​ក្នុង​ការ​កាត់ទោស​ពួក​ជន​ទាំង​នោះ​ ។​ ជនសង្ស័យ​ដែល​បាន​ចាប់​ខ្លួន​ តែងតែ​សូកប៉ាន់​ដើម្បីឲ្យ​ពួកគេ​មាន​ផ្លូវ​គេច​ខ្លួន​ និង​ រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​គេ​វិញ​ ។​ មានតែ​មួយ​ករណី​ប៉ុណ្ណោះ​ក្នុង​ចំណោម​៥​ករណី​ ដែល​ជនសង្ស័យ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​កាត់ទោស​ ហើយ​ជនសង្ស័យ​តែ​៣​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​ ។​

    បន្ទាប់ពី​បាន​ធ្វើការ​ពិភាក្សា​គ្នា​រួច​មក​ លោកស្រី​ ម៉ម​ សុម៉ាលី​ និង​ គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​បាន​ឯកភាព​គ្នា​លើ​សំណើ​ចំនួន​៣​ គឺ​ទី​១​ សមាជិក​រដ្ឋ​សហភាព​អឺរ៉ុប​គួរតែ​ផ្ដល់​តួនាទី​កាន់តែ​ធំ​ជាង​មុន​ដល់​ប៉ូលិស​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​បាន​អំណាច​ និង​ មធ្យោបាយ​យក​មក​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ប៉ូលិស​ព្រះរាជអាជ្ញា​ និង​ ចៅក្រម​ ស្ដីពី​ការ​ជួញដូរ​ និង​ ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ ។​ ទី​២​ សហភាព​អឺរ៉ុប​គួរតែ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ និង​ ធ្វើការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​ប្រទេស​ទី​៣​ និង​ រក្សា​ការពារ​ទិន្នន័យ​ដើម្បី​ជួយ​ធ្វើការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​នោះ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​កាត់ក្ដី​ជនល្មើស​ទាំង​នោះ​ ។​ ទី​៣​ សហភាព​អឺរ៉ុប​គួរតែ​ដាក់​បញ្ចូល​ព័ត៌មាន​ស្ដីពី​ការ​កាត់ក្ដី​ជន​ទេសចរ​ផ្លូវ​ភេទ​ទាំង​នោះ​ រួម​ទាំង​ជនល្មើស​ដែល​មិន​ដែល​ជា​ប្រជាជន​មកពី​សហភាព​អឺរ៉ុប​ ដោយ​ធ្វើការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ Schengen​ ៕​ កាសែត​កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០២​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ​
    ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​


    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០២​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ មក​ស្វែងយល់​ពី​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា​
    • កម្មករ​រោងចក្រ​ ឆាំងលាង​ ស្ទឹង​មានជ័យ​ ជិត​១០០០​នាក់​ មិន​បាន​ឈប់​សំរាក​ទៅ​បោះឆ្នោត​ [បណ្ដាលឲ្យ​មាន​ការ​តវ៉ា​មួយ​កើត​ឡើង​ កាលពី​ ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


    ខ្មែរ​អមតៈ​ ឆ្នាំ​ទី​ ៩​ លេខ​ ៦១៦​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • ស្ដេច​សៀម​ លើក​មុខ​មាត់​ សាម៉ាក់​ ស៊ុនដារ៉ាវេ​ ពេល​មាន​ជម្លោះ​ជាមួយ​កម្ពុជា​ កម្លាំង​យោធា​សៀម​នៅតែ​បន្ត​វាតទី​តាម​ព្រំដែន​


    ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២០៦​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • សៀម​បដិសេធ​ការ​ដោះស្រាយ​តាមរយៈ​អាស៊ាន​ ឬ​ អង្គការ​សហប្រជាជាតិ​


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៥៨​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • កម្ពុជា​ផ្អាក​បណ្ដឹង​ទៅ​ អ.ស.ប​ រង់ចាំ​លទ្ធផល​ចរចា​ថ្មី​ [នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នៅ​ ខេត្ត​ សៀមរាប​ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ​ សាម៉ាក់​ ស៊ុន​ដារ៉ាវៃ​ ទូរស័ព្ទ​ទៅ​កាន់​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ម៉ោង​ ៤:៣០​ ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍​]
    • គណបក្ស​នយោបាយ​មួយ​ចំនួន​ [ដូចជា​ គណបក្ស​ សម​ រង្ស៊ី​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ គណបក្ស​សិទ្ធិ​មនុស្ស​] បង្ហាញ​ឯកភាព​ជាតិ​ទាក់ទង​បញ្ហា​វិវាទ​ជាមួយ​ថៃ​
    • អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្ស៊ិក​នៅ​កម្ពុជា​ សម្គាល់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ [លោក​ ប្រុយណូ​ ឡឺឃ្លែក​ នាយក​អង្គការ​នេះ​បាន​ឱ្យ​ដឹង​ បញ្ហា​សុវត្ថិភាព​ចរាចរណ៍​កំពុង​តែ​មាន​លក្ខណៈ​ស្មុគស្មាញ​ នៅ​ក្នុង​នោះ​មាន​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ២៧.៥០០នាក់​ នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ (២០០៧) មាន​យានយន្ត​ចំនួន​ ១៧.០០០​គ្រឿង​ បាន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​ ។ ប្រទេស​កម្ពុជា​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជាង​ ៤​នាក់​ ជា​រៀងរាល់​ថ្ងៃ​ ។ ប្រសិន​បើ​យើង​ក្រឡេក​មើល​តួលេខ​ពីរ​ខែ​ដំបូង​នៅ​ឆ្នាំ​២០០៨​វិញ​យើង​សង្កេត​ឃើញ​ថា​មាន​តួលេខ​ច្រើន​ជាង​នេះ​ទៅទៀត​]
    • ហាម​មិន​ឲ្យ​លក់​ដូរ​ និង​ ពិសារ​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ [ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ – នេះ​បើ​យោង​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​]


    កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤០៦​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • បន្ថែម​បន្លា​លួស​ការពារ​ប្រាសាទ​ [ព្រះវិហារ​] – [រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​] ទៀ​ បាញ់​ ៖​ យើង​ការពារ​ប្រាសាទ​ព្រះវិហារ​ឲ្យ​នៅ​ជា​របស់​ខ្មែរ​ដាច់ខាត​ – [រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​] ខៀវ​ កាញ៉ារីទ្ធ​ ៖​ ថៃ​ត្រូវតែ​ដឹង​ថា​ពេលនេះ​ថៃ​កំពុង​រំលោភ​ ហើយ​កំពុង​ក្លាយ​ខ្លួន​ជា​អ្នក​រំលោភ​ច្បាប់​អន្តរជាតិ​
    • ប៉ូលិស​ការពារ​ព្រំដែន​៩១១​ បំផ្លាញ​កាមេរ៉ា​របស់​ទាហាន​ថៃ​ដែល​លួច​ថត​ពី​សកម្មភាព​ខ្មែរ [ប៉ោងប៉ែត​]​


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥២១​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • តំណាង​រាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​ ឲ្យ​អ្នកសង្កេតការណ៍​អន្តរជាតិ​ ទប់ស្កាត់​ល្បិច​លួច​បន្លំ​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​ ជាមួយ​ គ.ជ.ប​


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៥០​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • ក្រុមហ៊ុន​ពី​ ៦​ ទៅ​ ១០​ [ដែល​រួម​មាន​ ក្រុមហ៊ុន​សូគីមិច​ របស់​ លោក​ឧញ៉ា​ សុខ​ គង់​ និង​ ធនាគារ​អេស៊ីលីដា​] នឹង​រួម​គ្នា​ធ្វើឲ្យ​ផ្សារ​ហ៊ុន​កម្ពុជា​ដំណើរការ​ [នៅ​ឆ្នាំ​ ២០០៩​]
    • រញ្ជួយ​ដី​ដ៏​ខ្លាំង​ [៦,៨​វ៉ិចទ័រ​] វាយប្រហារ​ជប៉ុន​ [ធ្វើឲ្យ​មនុស្ស​១៦​នាក់​របួស​ធ្ងន់​]
    • ប៊ីលហ្គេត​ និង​ ប្លូមប៊ីក​ [អភិបាល​ក្រុង​ញូវយ៉ក​] ផ្ដល់​លុយ​ ៥០០​លាន​ដុល្លារ​ [ដើម្បី​បញ្ឈប់​មនុស្ស​ជុំវិញ​ពិភពលោក​ពី​ការ​ជក់​បារី​ – នេះ​បើ​តាម​ការ​ប្រកាស​របស់​ពួក​គេ​ កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


    សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៨​ ថ្ងៃ​ សុក្រ​ ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • លោកស្រី​ រ៉ៃស៍​ ខ្វល់ខ្វាយ​ និង​ តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី​រវាង​ជម្លោះ​ ខ្មែរ​-សៀម​ [លោក​ស្រី​បាន​ស្នើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ នៅ​ក្នុង​អង្គ​ពិភាក្សា​សន្តិសុខ​ដ៏​មាន​សារៈសំខាន់​របស់​អាស៊ាន​ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ ថា​កម្ពុជា​មិន​គួរ​បញ្ជូន​បញ្ហា​ប្រាសាទ​ព្រះវិហារ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ តែ​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ​]

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ កក្កដា​ ២០០៨​ ៖ អភិវឌ្ឍន៍​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ

    Posted on Thursday, 24 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥

    ភ្នំពេញ​ ៖​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ភាព​ក្រីក្រ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ត្រូវ​សង្កត់ធ្ងន់​លើ​ការ​ផ្ដល់​ការងារ​ ការ​លើក​កម្ពស់​ផលិតភាព​ និង​ ការ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ គឺ​មាន​ន័យ​ថា​ មុខរបរ​ និង​ ការងារ​គឺជា​ផ្លូវ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ផុត​ពី​ភាព​ក្រីក្រ​ ។

    ក្នុង​អាណត្តិ​ទី​៣​ (២០០៣​-២០០៧​) របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ វិស័យ​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ​ និង​ ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។

    ទីផ្សារ​ការងារ​មាន​ទំហំ​ធំធេង​ និង​ ស្មុគស្មាញ​ខ្លាំង​ណាស់​ ដោយ​រាប់​ទាំង​ការងារ​នៅ​តាម​ភូមិ​ឃុំ​តូច​ៗ​ រហូត​ដល់​សហគ្រាស​ធំ​ៗ​ចម្រុះ​ជាតិ​សាសន៍​ ។​ យ៉ាងណាមិញ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ច្រើន​នៅ​ជនបទ​ ដូច្នេះ​យើង​មិន​ត្រូវ​ភ្លេច​អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​ដែល​ត្រូវការ​ជំនាញ​មូលដ្ឋាន​សាមញ្ញ​ៗ​ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​នីមួយ​ៗ​នោះ​ទេ​ ។

    បើ​យោង​ទៅ​លើ​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០០៤​ ផ្នែក​កសិកម្ម​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​រហូត​ដល់​ទៅ​ ៦០​ភាគរយ​ នៃ​កម្លាំង​ពលកម្ម​ដែល​មាន​ តែ​វិស័យ​នេះ​បាន​រួម​ចំណែក​តែ​ ៣២​ភាគរយ​ ប៉ុណ្ណោះ​ក្នុង​ GDP​ ។​ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ផលិតភាព​ផ្នែក​កសិកម្ម​នៅ​មាន​កម្រិត​ទាប​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​នេះ​មាន​ប្រាក់​ចំណូល​ទាប​ ។

    លោក​ ជា​ សោភ័ន​ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​ កាលពី​ពេល​ថ្មី​ៗ​នេះ​ នៅ​សន្និសីទ​ជាតិ​ស្ដីពី​ការ​រីកចម្រើន​របស់​ប្រជាពលរដ្ឋ​តាមរយៈ​សមិទ្ធផល​នានា​នៃ​ការ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ (២០០៤​-២០០៧​) អំពី​លទ្ធផល​នៃ​ការងារ​បណ្ដុះបណ្ដាល​ និង​ បញ្ហា​ប្រឈម​ថា​ចំនួន​សិស្ស​ សិក្ខាកាម​ក្នុង​ផ្នែក​បច្ចេកទេស​ និង​ វិជ្ជាជីវៈ​ បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​ ២០០៥​ មាន​ចំនួន​ ២៧.៨៩៤​នាក់​ ក្នុង​ឆ្នាំ​ ២០០៦​ មាន​ចំនួន​ ៤៧.៩៨៧​នាក់​ និង​ ក្នុង​ឆ្នាំ​ ២០០៧​ មាន​ចំនួន​ ៨៨.៣៦៧​នាក់​ ។

    នៅ​ឆ្នាំ​ ២០០៦​ និស្សិត​ដែល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកលវិទ្យាល័យ​ មាន​ចំនួន​ ៩៤.៣១០​នាក់​ ដែល​ក្នុង​នោះ​មាន​និស្សិត​ប្រមាណ​ ៩២​ភាគរយ​ រៀន​មុខជំនាញ​ពាក់ព័ន្ធ​ផ្នែក​សេវាកម្ម​ ៥​ភាគរយ​ ផ្នែក​ឧស្សាហកម្ម​ និង​ ៣​ភាគរយ​ រៀន​ផ្នែក​កសិកម្ម​ ។​ ចំណែក​សិស្ស​ដែល​រៀន​នៅ​សាលា​បច្ចេកទេស​វិជ្ជាជីវៈ​ (កម្រិត​អ្នក​បច្ចេកទេស​ ឬ​ បរិញ្ញាបត្រ​រង​) មាន​ប្រមាណ​តែ​ ១៦.៩១២​នាក់​ ស្មើ​នឹង​ ១៥​ភាគរយ ​ប៉ុណ្ណោះ​ ។​ ដូច្នេះ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នៅ​ឡើយ​ទេ​ ។

    ទន្ទឹម​នឹង​ការ​ប្រឈម​ក្នុង​ផ្នែក​កសិកម្ម​ដែល​យើង​បាន​ឃើញ​ខាងលើ​នេះ​ ផ្នែក​វិស័យ​កាត់​ដេរ​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ​ ។

    ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​ប្រទេស​វៀតណាម​ បាន​នាំ​ដល់​ការ​លុប​ចោល​កូតា​នាំ​សម្លៀកបំពាក់​ចេញ​ ។

    ការ​ដាក់​របាំង​របស់​សហរដ្ឋអាមេរិក​ និង​ សហគមន៍​អឺរ៉ុប​ ទៅ​លើ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​ត្រូវ​អស់​សុពលភាព​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ។

    ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទូទៅ​ (GDP​) របស់​សហរដ្ឋអាមេរិក​នឹង​បន្ត​រហូត​ដល់​ ឆ្នាំ​ ២០១០​ ។

    ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ ។

    បច្ច័យ​ទាំងឡាយ​ខាងលើ​នេះ​ ធ្វើឲ្យ​ឧស្សាហកម្ម​កាត់​ដេរ​របស់​កម្ពុជា​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត​ ។

    តាម​ការ​សិក្សា​ថ្មី​ៗ​កន្លងមក​ បាន​បង្ហាញ​ថា​ ប្រសិទ្ធិភាព​ផលិតកម្ម​មាន​កម្រិត​ទាប​ណាស់​ គឺ​បាន​ត្រឹម​ ៣០​-៤០​ភាគរយ​ប៉ុណ្ណោះ​ ដែល​កម្ពុជា​គួរតែ​អាច​ធ្វើ​បាន​រហូត​ ៦០​-៧០​ភាគរយ​ ។​ ដូច្នេះ​ការ​បង្កើន​ផលិតភាព​ គឺជា​កត្តា​កំណត់​នូវ​ជោគជ័យ​នៃ​ការ​ប្រកួតប្រជែង​នេះ​ ។

    ជាទូទៅ​ គុណភាព​ និង​ កម្រិត​នៃ​ការ​អប់រំ​របស់​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ទាប​ ។​ ការ​សិក្សា​ពី​ទីផ្សារ​ការងារ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​ ជា​កត្តា​ចាំបាច់​ដើម្បី​បង្កើន​ផលិតភាព​ បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ និង​ កាត់បន្ថយ​ភាព​ក្រីក្រ​ ។

    ដើម្បី​ដោះស្រាយ​ការងារ​ឲ្យ​សមស្រប​សម្រាប់​យុវជន​ និង​ យុវនារី​ ក៏ដូចជា​ដើម្បី​ផ្ដល់​ឲ្យ​ទីផ្សារ​ការងារ​នូវ​កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព​ជំនាញ​សមស្រប​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​ វិជ្ជាជីវៈ​ពិតជា​អាទិភាព​ និង​ ចាំបាច់​ខាន​ពុំ​បាន​ ។

    គួរ​បញ្ជាក់​ថា​ កន្លងមក​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​កំណត់​យក​គោលនយោបាយ​ចំនួន​ពីរ​ គឺ​ ១​ ការ​ផ្ដល់​សេវា​រក​ការងារ​ឲ្យ​ធ្វើ​នៅ​តាម​សហគ្រាស​ គ្រឹះស្ថាន​ឯកជន​ និង​ ២​ ការ​រួមចំណែក​បង្កើត​ការងារ​បន្ថែម​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ​ និង​ បង្កើន​ប្រាក់​ចំណូល​ ។

    ការ​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ ។​ ការ​បណ្ដុះបណ្ដាល​នេះ​មិន​ត្រឹមតែ​អាច​ជួយ​លើកស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ឱកាស​សម្រាប់​ពួកគាត់​លើក​កម្ពស់​កម្រិត​ចំណេះដឹង​ និង​ ជំនាញ​ជា​បន្តបន្ទាប់​ តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​ដែល​បាន​រៀបចំ​ឡើង​មាន​កម្រិត​ពី​ទាប​ទៅ​ខ្ពស់​ និង​ ឡើង​កម្រិត​ថ្នាក់​ជា​បន្តបន្ទាប់​ ។​ ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​ វិជ្ជាជីវៈ​ ជា​អ្នក​ផ្ដល់​ឱកាស​ទី​២​ដល់​យុវជន​ យុវនារី​យើង​ ដែល​បាន​បាត់បង់​ឱកាស​កាលពី​វ័យ​កុមារ​ មិន​អាច​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ចំណេះ​ទូទៅ​បាន​ ។​ ការ​ប្រែប្រួល​កើន​ឡើង​នៃ​ស្ថានភាព​សង្គម​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ គឺជា​កត្តា​មួយ​ដ៏​សំខាន់​ ដើម្បី​រក្សា​ស្ថេរភាព​សង្គម​ និង​ នាំឲ្យ​មាន​ភាព​សុខដុមរមនា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៤៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ
    ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    ដើម​ត្នោត​ ឆ្នាំ​ទី​ ១​ លេខ​ ២៦​ ថ្ងៃ​ ព្រហស្បតិ៍​-សុក្រ​ ទី​ ២៤​-២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • កូន​ប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី​ ត្រូវ​បាន​តែងតាំង​ក្នុង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ [លោក ហ៊ុន​ ម៉ាណែត​​​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ពិសេស​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ (គ.ជ.ប.ក​) និង​ ជា​មេ​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៃ​ គ.ជ.ប.ក​ ដែល​មាន​ឋានន្តរសក្ដិ​ វរ​សេនីយ៍​ឯក​ (ស័ក្ដិ​ប្រាំ​)​]


    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • តំលៃ​ប្រេង​សាំង​ និង​ ប្រាក់​រៀល​ខ្មែរ​ នៅ​នឹង​ថ្កល់​ក្នុង​ខែ​ កក្កដា​ ២០០៨​ [ប្រេង​សាំង​តម្លៃ​ ៥.៧៥០រៀល​​ ក្នុង​មួយ​លីត្រ​ និង​ ប្រាក់​រៀល​​ ៤.១៦០​រៀល​ ស្មើ​នឹង​​១​ដុល្លារ​អាមេរិក​]


    ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២០៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • ខែ​កក្កដា​នេះ​ បណ្ដឹង​របស់​កម្ពុជា​ មិន​ស្ថិត​ក្នុង​របៀប​វីរៈ​ដោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ [ដែល​មាន​ប្រទេស​ចំនួន​១៥​ជា​សមាជិក​] ទេ​ – តំណាង​អង្គការ​យូណេស្កូ​ [លោក​ ជីអូវ៉ាននី​ បូកាឌី​] អះអាង​ថា​ មិន​អាច​អន្តរាគមន៍​បាន​ទេ​ចំពោះ​បញ្ហា​ជម្លោះ​ទឹកដី​ [លោក​បាន​និយាយ​ថា​ “ខ្ញុំ​គិត​ថា​ វា​មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​យូណេស្កូ​ដែល​ជា​ទីភ្នាក់ងារ​សហប្រជាជាតិ​មាន​ឯកទេស​ក្នុង​វិស័យ​អប់រំ​ វិទ្យាសាស្ត្រ​ និង​វប្បធម៌​ ដើម្បី​ទៅ​សម្របសម្រួល​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​]
    • ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​ [កាលពី​ ថ្ងៃ​ទី​ ២២​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​] ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​ទុក​ជា​មោឃៈ​ នូវ​សេចក្ដី​ថ្លែងការណ៍​រួម​ រវាង​​ [ឧបនាយករដ្ឋមន្ត្រី​] សុខ​ អាន និង​ [​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ដែល​ទើប​លាលែង​ពី​តំណែង​] នុបផាដុន​ ប៉ាតាម៉ា [ព្រោះ​វា​នាំ​ឱ្យ​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ថៃ​]
    • ទាហាន​ខ្មែរ​បាន​បញ្ជូន​អាវុធ​បាញ់​យន្តហោះ​ និង​ រថក្រោះ​ទៅ​ដល់​តំបន់​មាន​ជម្លោះ​ហើយ
    • សហភាព​សហជីព​កម្ពុជា​ អំពាវនាវ​ដល់​អ្នក​រត់​តាក់ស៊ី​ និង​ ឡាន​ក្រុង​ទាំង​អស់​ឲ្យ​រក្សា​តម្លៃ​ធម្មតា​ក្នុង​ពេល​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ [ថ្ងៃ​ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៥៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • ក្រុមហ៊ុន​ផលិត​ឱសថ​ឈាន​មុខ​នៅ​កម្ពុជា​ [P.P.M] អំពាវនាវ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ផលិត​នៅ​ក្នុង​ស្រុក​ [ព្រោះ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​កំពុងតែ​ងប់ងុល​ទៅ​លើ​ឱសថ​ដែល​នាំចូល​មកពី​បរទេស​]
    • អ.ស.ប​ លើក​យក​ជម្លោះ​ កម្ពុជា​-ថៃ​ ដាក់​ក្នុង​របៀប​វីរៈ​ក្ដៅ


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៤៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • អភិវឌ្ឍន៍​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ
    • អង្គការ​សហប្រជាជាតិ​ប្រជុំ​ព្រឹក​ ថ្ងៃ​ ព្រហស្បតិ៍​ ពី​បញ្ហា​ព្រះវិហារ
    • លោក​ ខៀវ​ កាញារីទ្ធ​ [រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​] ៖​ កម្ពុជា​មាន​សីលធម៌​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ [ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​]
    • សេដ្ឋី​អង្ករ​ជនជាតិ​ឥណ្ឌា​ម្នាក់​ [ដែល​ជា​មិត្ត​ភក្តិ​​ជិតស្និទ្ធ​របស់​ មេ​បញ្ជាការ​កង​យុទ្ធពល​ខេមរៈ​ភូមិន្ទ​ លោក​​ កែ​ គឹមយ៉ាន​ ] ស្នើ​ទិញ​អង្ករ​១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ ពី​ខេត្ត​បន្ទាយមានជ័យ​ [នេះ​បើ​យោង​តាម​ លោក​ អ៊ុង​ អឿន​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​]
    • កូន​សម្លាប់​ឪពុក​បង្កើត​ ដោយ​យក​កណ្ដៀវ​ទាញ​ផ្ដាច់​បំពង់ក​ពីក្រោយ​ [ព្រោះ​ខឹង​នឹង​ឪពុក​របស់​គេ​តែងតែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ – ថ្ងៃ​ទី​ ២២​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នៅ​ ស្រុក​ ព្រៃឈរ​ ខេត្ត​ កំពង់ចាម​]


    សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • បរាជ័យ​ទី​ពីរ​ លើ​កិច្ចចរចា​របស់​អាស៊ាន​ សន្តិសុខ​នៃ​តំបន់​ជម្លោះ​ ខ្មែរ​-សៀម​ [ថ្ងៃ​ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
    • មាន​អ្នក​សង្កេតការណ៍​ជាតិ​-អន្តរជាតិ​ និង​ គណបក្ស​នយោបាយ​ជិត​៩​ម៉ឺន​នាក់​ ឃ្លាំមើល​ការ​បោះឆ្នោត​ [នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    ថ្ងៃ​ ពុធ​ ទី​ ២៣​ កក្កដា​ ២០០៨​ ៖ អង្គការ​សហប្រជាជាតិ​ វាយតម្លៃ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​

    Posted on Wednesday, 23 July 2008. Filed under: សប្ដាហ៍ទី ៥០៥ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៥

    ក្នុង​ការ​កសាង​ប្រទេស​រយៈពេល​ជិត​៣០​ឆ្នាំ​ ដោយ​មាន​ទាំង​ការ​ខ្ចី​លុយ​ពី​បរទេស​ និង​ ទទួល​ជំនួយ​ពី​បរទេស​ក្នុង​មួយ​ឆ្នាំ​ៗ​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក​នោះ​ គឺ​មក​ដល់​ឆ្នាំ​ ២០០៨​ នេះ​ ប្រទេស​កម្ពុជា​នៅតែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​៤៩​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​ ។​ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ពាណិជ្ជកម្ម​ និង​ ការ​អភិវឌ្ឍន៍​ កាលពី​ ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចំនួន​៤៩​ ត្រូវ​បាន​វាយតម្លៃ​ដោយ​អង្គការ​សហប្រជាជាតិ​ថា​ ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​ ។

    ប្រទេស​ទាំង​៤៩​នេះ​ ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​មាន​១០​ប្រទេស​ នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​៥​ប្រទេស​ ការីបៀន​១​ប្រទេស​ និង​ ទ្វីប​អាហ្វ្រិក​៣៣​ប្រទេស​ ។​ ប្រទេស​ត្រូវ​ដាក់​នៅ​ក្នុង​ចង្កោម​ប្រទេស​នៅ​អាស៊ី​ គឺ​អាហ្វហ្គានីស្ថាន​ បង់ក្លាដេស​ ប៊ូតាន់​ ឡាវ​ កម្ពុជា​ ម៉ាល់ឌីវ​ ភូមា​ នេប៉ាល់​ ទីម័រ​ខាងកើត​ និង​ ប្រទេស​យេមែន​ ។​ ការ​វាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម​​ និង​ ការ​អភិវឌ្ឍន៍​ បាន​ផ្អែក​លើ​កត្តា​៣​យ៉ាង​គឺ ​ទី​១​ លក្ខណៈ​វិនិច្ឆ័យ​ទៅ​លើ​ប្រាក់​ចំណូល​ទាប​របស់​ប្រជាពលរដ្ឋ​ ដោយ​យោង​ទៅ​លើ​ការ​រីក​ចំរើន​នៃ​ចំណូល​ជាតិ​ ជា​មធ្យម​ ក្នុង​រយៈពេល​៣​ឆ្នាំ​កំណត់​ម្ដង​ ដែល​ចាប់ផ្ដើម​ពី​ ៧៥០​ដុល្លារ​នៅ​ក្នុង​បញ្ជី​ ។

    កត្តា​ទី​២​ គឺ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​ កត្តា​ទី​៣​ គឺ​ភាព​ងាយ​នឹង​រង​ទទួល​គ្រោះថ្នាក់​នៃ​សេដ្ឋកិច្ច​ជាតិ​ ។​ ប្រទេស​កម្ពុជា​ទើប​ងើប​ពី​សង្គ្រាម​ដែល​ញាំញី​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​ ទទួល​បាន​ប្រាក់​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ប្រមាណ​ពី​ ៤០០​ ទៅ​ ៦០០​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ៗ​ ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ។​ នេះ​មិន​ទាន់​រាប់​ពី​ថវិកា​ខ្ចី​បុល​ពី​ប្រទេស​មួយ​ចំនួន​ និង​ ថវិកា​ជាតិ​ដែល​ប្រមូល​បាន​ពី​ពន្ធដារ​ និង​ ពី​វិស័យ​ផ្សេង​ៗ​ទៀត​នៅ​ឡើយ​ទេ​ ។

    កន្លងមក​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ ក៏​ដូចជា​ធនាគារ​ពិភពលោក​ ធ្លាប់​បាន​វាយតម្លៃ​ថា​ ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ធ្វើឲ្យ​បាត់បង់​ប្រាក់​ចំណូល​ជាតិ​យ៉ាងហោចណាស់​ ចំនួន​ពី​ ៣០០​លាន​ ទៅ​ ៥០០​លាន​ដុល្លារ​អាមេរិក​ ដោយសារតែ​អំពើ​ពុករលួយ​ ។​ ចំណែក​ លោក​ ចូសេហ្វ​ អេ​.មូសូមេសី​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ក៏​ធ្លាប់​រិះគន់​ពី​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ពុំ​មាន​គោលនយោបាយ​ច្បាស់លាស់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទេ​ គឺ​បាន​ត្រឹមតែ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​ ។​ រីឯ​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​រក​ឃើញ​ថា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​បំផុត​លើ​សកលលោក​ ។

    អ្នក​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ និង​ មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ បាន​ទទួល​ស្គាល់​ថា​ ការ​ដែល​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម​ និង​ ការ​អភិវឌ្ឍន៍​ បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​នោះ​ គឺជា​ការ​វាយតម្លៃ​ស្រប​ទៅ​តាម​ស្ថានការណ៍​ជាក់ស្ដែង​ ។​ ជា​ការ​ពិត​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជំពាក់​បំណុល​បរទេស​វ័ណ្ឌ​ក​ និង​ ទទួល​បាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​មួយ​ឆ្នាំ​ៗ​ ជាច្រើន​រយ​លាន​ដុល្លារ​ ប៉ុន្តែ​ពុំ​មាន​ឃើញ​មាន​ការ​អភិវឌ្ឍន៍​អ្វី​គួរឲ្យ​កត់សម្គាល់​ទេ​ ។​ ផ្ទុយ​ទៅ​វិញ​ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៣៦​ភាគរយ​ នៅតែ​រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ រក​ចំណូល​មិន​បាន​៤.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ ពេល​ដែល​មេដឹកនាំ​ និង​ ពួក​មន្ត្រី​ពុករលួយ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​មហាសាល​ ក្លាយ​ជា​សេដ្ឋី​ និង​ មហាសេដ្ឋី​ស្ទើរតែ​គ្រប់​ៗ​គ្នា​ ។

    អ្នក​តាមដាន​សេដ្ឋកិច្ច​ និង​ មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ លុយ​ដែល​រដ្ឋាភិបាល​របស់​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ ខ្ចី​បុល​ពី​បរទេស​ក្នុង​មួយ​ឆ្នាំ​ៗ​ជាច្រើន​រយ​លាន​ដុល្លារ​ និង​ លុយ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​រយ​លាន​ដុល្លារ​ មិន​ត្រូវ​បាន​គេ​យក​ទៅ​កសាង​ និង​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីកចំរើន​ទេ​ ។​ មួយ​ផ្នែក​ធំ​នៃ​លុយ​ទាំងនោះ​ ប្រហែល​ហូរ​ចូល​ក្នុង​ហោប៉ៅ​មេដឹកនាំ​ និង​ មន្ត្រី​ពុករលួយ​ ទើប​បណ្ដាលឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​តិចតួច​ ហើយ​ផល​ពី​កំណើន​សេដ្ឋកិច្ច​នោះ​មិន​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ​ គឺ​សម្រាប់​តែ​ក្រុម​មន្ត្រី​ពុករលួយ​ បក្ខពួក​មេដឹកនាំ​កាន់​អំណាច​ ។​ ប្រការ​នេះ​ធ្វើឲ្យ​មាន​គម្លាត​គ្នា​កាន់តែ​ឆ្ងាយ​រវាង​អ្នក​មាន​ និង​ អ្នក​ក្រ​ ហើយ​នាំឲ្យ​សង្គម​ជាតិ​កំពុង​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ។

    តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​មួយ​រួប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ អំពើ​ពុករលួយ​យ៉ាង​ពេញ​បន្ទុក​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ដែល​គ្រប់គ្រង​ដោយ​ ចម​ ប្រសិទ្ធ​ គឺជា​ហេតុ​ធ្វើឲ្យ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ពុំ​មាន​ការ​រីក​ចំរើន​ដូចជា​ប្រទេស​ជិត​ខាង​ ហើយ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍន៍​តិចតួច​ ។​ ដោយសារ​ថា​ គ្រាន់តែ​ចុះ​បញ្ជី​ក្រុមហ៊ុន​ គឺ​អ្នកវិនិយោគទុន​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​ទៅ​ឲ្យ​ពួក​មន្ត្រី​ពុករលួយ​ដែល​ស្និទ្ធ​នឹង​ ចម​ ប្រសិទ្ធ​ ។​ អីចឹង​ហើយ​ទើប​អ្នកវិនិយោគទុន​បរទេស​ធំ​ៗ​មិន​ហ៊ាន​ចូល​មក​ដាក់​ទុន​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​គេ​ស្អប់ខ្ពើម​អំពើ​ពុករលួយ​ ម្យ៉ាង​ទៀត​ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​នៅ​ឡើយ​ ។

    រីឯ​ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយ​ចំនួន​ បាន​កត់សម្គាល់​ថា​ អំពើ​ពុករលួយ​ ការិយាធិបតេយ្យ​ ដែល​កំពុង​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក​ ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​នៃ​ប្រទេស​កម្ពុជា​ គឺជា​ហេតុ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន​តិចតួច​ បើ​ទោះបី​ប្រទេស​នេះ​ជំពាក់​បំណុល​បរទេស​ជិត​ ៤.០០០​លាន​ដុល្លារ​ និង​ ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​មួយ​ឆ្នាំ​ៗ​ជាច្រើន​រយ​លាន​ដុល្លារ​យ៉ាងណាក្ដី​ ។​ ស្ថាប័ន​រដ្ឋ​ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ​ ការិយាធិបតេយ្យ​ គួរឲ្យ​ញាក់​សាច់​មាន​ដូចជា​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ក្រសួង​ពាណិជ្ជកម្ម​ ទីចាត់ការ​គយ​ និង​ រដ្ឋាករ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ និង​ នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ជាដើម​ ។​ ចំណែក​ក្រសួង​អធិការកិច្ច​ គ្រប់គ្រង​ដោយ​ ម៉ែន​ សំអន​ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​ មិន​បាន​ធ្វើ​អ្វី​ដែល​ជា​ការ​ស្រាវជ្រាវ​ទប់ស្កាត់​ និង​ លុប​បំបាត់​អំពើ​ពុករលួយ​ទាល់តែសោះ​ ។

    ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ​បាន​កត់សម្គាល់​ថា​ ស្ថាប័ន​ និង​ ប្រទេស​ម្ចាស់​ជំនួយ​សំខាន់​ៗ​សម្រាប់​ប្រទេស​កម្ពុជា​ ក៏​ពុំ​បាន​ជួយ​អ្វី​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដែរ​ ។​ ជាក់ស្ដែង​ លោក​ អៀន​ ផតធ័រ​ និង​ លោកស្រី​ នីសា​ អាក្រាវ៉ាល​ តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ហាក់​ដូចជា​ព្រងើយកន្តើយ​ចំពោះ​អំពើ​ពុករលួយ​ដែល​លេប​ត្របាក់​ដោយ​ទាំង​ជំនួយ​អភិវឌ្ឍន៍​របស់​ធនាគារ​ពិភពលោក​ ។​ លើស​នេះ​ទៅ​ទៀត​ នៅ​ពេល​ដែល​អំពើ​ពុករលួយ​ ការិយាធិបតេយ្យ​ ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​នៃ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ រាល​ដាន​កាន់តែ​ខ្លាំង​ បែរជា​ធនាគារ​ពិភពលោក​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​ ហ៊ុន​ សែន​ កាន់តែ​ច្រើន​ បើ​ទោះបីជា​ដឹង​ថា​ជំនួយ​នោះ​មិន​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​យ៉ាង​ណា​ក៏ដោយ​ ។

    ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ឆាប់រហ័ស​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ត្រូវតែ​ទម្លាក់​មេដឹកនាំ​ពុករលួយ​ លួច​ជាតិ​ បំផ្លាញ​ជាតិ​ តាមរយៈ​សន្លឹកឆ្នោត​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆាប់​ៗ​ខាងមុខ​នេះ​ ។​ មាន​ន័យ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ត្រូវតែ​បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​ចេញ​ពី​អំណាច​ ព្រោះអី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ជាច្រើន​អាណត្តិ​កន្លងមក​នេះ​ ពុំ​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចំរើន​ និង​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​ធូរធារ​ឡើយ​ ។​ ហើយ​មេដឹកនាំ​ថ្មី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ជ្រើសរើស​គឺ​ លោក​ សម​ រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​មាន​ជំនាញ​សេដ្ឋកិច្ច​ ព្រមទាំង​មាន​ឆន្ទៈ​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ ការពារ​ផលប្រយោជន៍​ជាតិ​ពិត​ប្រាកដ​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥១៩​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ
    ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    អរិយធម៌​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៤៤​ ថ្ងៃ​ ពុធ-ព្រហស្បតិ៍​ ទី​ ២៣​-២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • លោក​ បាន​ គីមូន​ [អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​] ស្នើ​ឲ្យ​ភាគី​ទាំង​២​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ [កាលពី​ ថ្ងៃ​ទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​] – លោក​ឧប​ ហោ​ ណាំហុង​ [កាលពី​ ថ្ងៃ​ទី​ ២២​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​] កោះ​ទូត​ប្រាប់​ពី​ថៃ​រំលោភ​លើ​អធិបតេយ្យ​ខ្មែរ​ បន្ទាប់ពី​ចេញ​សេចក្ដី​ប្រកាស​ [ឲ្យ​ជន​រួម​ជាតិ​កម្ពុជា​បាន​ជ្រាប​ពី​បញ្ហា​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​​]


    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧០០​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • គណបក្ស​ សម​ រង្ស៊ី​ គាំទ្រ​លិខិត​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ផ្ញើ​ទៅ​នាយក​អង្គការ​យូណេស្កូ ​​[លោក​ គ័រជីរ៉ូ​ ម៉ាតស៊ូអ៊ូរ៉ា​ (Koichiro Matsuura)]
    • ប្រទេស​ស៊ែប៊ី​ចាប់​ខ្លួន​ លោក​ ការ៉ាត​ស៊ី​ [កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ បន្ទាប់​ពី​លាក់​​ខ្លួន​អស់​រយៈពេល​ ១១​ឆ្នាំ​ – លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ សង្គ្រាម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​បុរស​មូស្លីម​ និង​ កុមារ​យ៉ាង​តិច​ ៧.៥០០​នាក់​នៅ​ ស្រេសនីកា​ នៅ​ក្នុង​ខែ​ កក្កដា​ ឆ្នាំ​ ១៩៩៥​]


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៥៦​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​អង្គការ​យូណេស្កូ​ចាត់​វិធានការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​ [ដោយសារតែ​ការ​កើន​ឡើង​នៃ​កង​ទ័ព​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ធុន​ និង​ រថពាសដែក​ ចូល​មក​ក្នុង​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​]
    • ព្រះបរមរាជវាំង​ឧបត្ថម្ភ​ស្បៀង​ និង​ សម្ភារៈ​ប្រើប្រាស់​ [ដូចជា​ តង់​កៅស៊ូ​ មុង​ ភួយ​] ដល់​ក្រុម​ទាហាន​នៅ​ប្រាសាទ​ព្រះវិហារ​ [កាលពី​ ថ្ងៃ​ទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]
    • សហគមន៍​អឺរ៉ុប​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​១៣០​រូប​ ឃ្លាំមើល​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា
    • ស្ត្រី​គួរតែ​មិន​ត្រូវ​ទទួល​ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ប្រើប្រាស់
    • មីយ៉ាន់ម៉ា​ត្រូវការ​លុយ​មួយ​ពាន់​លាន​ដុល្លារ​ សម្រាប់​ព្យុះ​ណាហ្គីស


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥១៩​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • អង្គការ​សហប្រជាជាតិ​ វាយតម្លៃ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត
    • បណ្ដាញ​អាស៊ាន​សម្រាប់​ការ​បោះឆ្នោត​សេរី​ រិះគន់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើសលប់
    • ភ្ញៀវ​ទេសចរ​ចូល​តាម​ច្រក​ប៉ោយប៉ែត​មាន​ការ​ថយ​ចុះ​ [ពី​ ២០​%​ ទៅ​ ៣០​%​] ពលករ​ខ្មែរ​វិលត្រឡប់​មក​ស្រុក​វិញ​ជា​បណ្ដើរ​ៗ​ [ពលករ​ខ្លះ​និយាយ​ថា​ ពួកគេ​មក​ចូលរួម​ការ​បោះឆ្នោត​ រីឯ​​ពលករ​ខ្លះ​ទៀត​អះអាង​ថា​ ពួកគេ​ព្រួយបារម្ភ​ពី​សន្តិសុខ​ប្រសិន​ជា​មាន​​ការ​ផ្ទុះ​សង្គ្រាម ​ខណៈ​ដែល​ទាហាន​កម្ពុជា​ និង​ ទាហាន​ថៃ​កំពុង​ប្រឈមមុខ​ដាក់​គ្នា​​​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​]


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៤៨​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • កម្ពុជា​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប​ ដោះស្រាយ​បញ្ហា​រំលោភ​របស់​ថៃ​ – ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប​ ប្រជុំ​ ថ្ងៃ​ទី​ ២៨​ កក្កដា
    • លោក​ ខៀវ​ សំផន​ រក​បាន​មេធាវី​ថ្មី​ [គឺ​ លោក​ ស​ សុវាន​ ដែល​មាន​អាយុ​៩​ឆ្នាំ​តិច​ជាង​ លោក​ ខៀវ​ សំផន​ ​ដែល​បច្ចុប្បន្ន​អាយុ​ ៧៦​ឆ្នាំ​]


    សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៦៦​ ថ្ងៃ​ ពុធ​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

    • គណបក្ស​សិទ្ធិ​មនុស្ស​ កឹម​ សុខា​ ដឹង​ខ្លួន​ចាញ់​មុន​ការ​បោះឆ្នោត​ ក៏​និយាយ​ថា​ ចាំ​រួម​គ្នា​ [ជាមួយ​បក្ស​ដទៃ​ទៀត​] ពេល​បោះឆ្នោត​ហើយ
    • ខេត្ត​កណ្ដាល​ជា​កន្លែង​ដែល​មាន​ការ​នេសាទ​ខុស​ច្បាប់​ច្រើន​ជាង​គេ​ [ព្រោះ​ខេត្ត​នេះ​មាន​​ជាប់​នឹង​ទន្លេ​ធំ​ៗ​ ដែល​ងាយស្រួល​ក្នុង​ការ​ប្រកប​របរ​នេសាទ​]

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    « Previous Entries

    Liked it here?
    Why not try sites on the blogroll...