ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ ភ្លៀង​លេច​ផ្លូវ​ភ្នំពេញ​មក​ពី​នាំ​គ្នា​លុប​ដី​បឹង​ស្តុក​ទឹក​

Posted on Thursday, 23 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០

អតីត​អ្នក​រៀបចំ​ គូស​ផែន​ទី​ប្លង់​នគរោបនីយកម្ម​ក្រុង​ភ្នំពេញ​ស្ថាបត្យករ​ល្បីល្បាញ​ លោក​ វណ្ណ​ ម៉ូលីវណ្ណ​ បាន​និយាយ​បញ្ហា​ទឹក​លិច​ផ្លូវ​ក្នុង​ដី​ក្រុង​បច្ចុប្បន្ន​ គួរ​អ្នក​កាន់​ការ​ក្រុង​រៀបចំ​ផែនការ​ទីក្រុង​ឡើង​វិញ​។​ លោក​បាន​ប្រើ​ពាក្យ​អធិប្បាយ​ប្រៀបធៀប​ថា​ កាល​សម័យ​សង្គមរាស្ត្រនិយម​ ផែនការ​ទីក្រុង​មាន​ការ​គិតគូរ​រៀបចំ​ត្រឹមត្រូវ​មិន​អាច​ឱ្យ​ទឹកភ្លៀង​លិច​ទី​ក្រុង​ដូច​ពេល​នេះ​ទេ​។

ជាពិសេស​លោក​ វណ្ណ​ ម៉ូលីវណ្ណ​បាន​និយាយ​អំពី​ការ​ដែល​សព្វ​ថ្ងៃ​កម្ពុជា​ បាន​ទទួល​ជំនួយ​របស់​ប្រទេស​ជប៉ុន​ផ្នែក​រៀបចំ​ទីក្រុង​និង​ប្រព័ន្ធ​លូ​ទឹក​ ដើម្បី​ដោះស្រាយ​បញ្ហា​ជន​លិច​ទីក្រុង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​។​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ភ្លៀង​ប៉ុន្មាន​មេ​បាន​ធ្វើ​ឱ្យ​ទឹក​ភ្លៀង​នៅ​ដក់​តាម​ផ្លូវ​ក្នុង​ទីក្រុង​ ជុំវិញ​ផ្សារ​ថ្មី​ មុខ​វាំង​ ជុំវិញ​វត្ត​ភ្នំ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​ទួលគោក​លិច​ក្នុង​ទឹក​ត្រឹម​ក្បាល​ជង្គង់​ជា​ពិសេស​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ខាង​ជើង​។

អ្នក​ទទួល​ខុសត្រូវ​ប្រព័ន្ធ​លូ​បណ្ដោះ​ទឹក​នៃ​ក្រុង​ភ្នំពេញ​ បាន​និយាយ​បន្ទោស​ថា​ មក​ពី​មាន​ការ​ចាក់​ដី​សង់​លំនៅឋាន​ឱ្យ​បាត់​ កន្លែង​ដែល​ធ្លាប់​តែ​ទទួល​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គីប​ ដូច្នេះ​ពេល​ភ្លៀង​ក៏​ត្រូវ​លិច​ផ្លូវ​ ហើយ​ពុំ​មែន​មក​ពី​ការ​ស្ទះ​ប្រព័ន្ធ​លូ​នោះ​ទេ​។​ យ៉ាងណា​ក៏​ទឹក​ភ្លៀង​ជ្រៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏​ត្រូវ​គេ​ស្ដី​ បន្ទោស​មិន​ត្រឹម​តែ​លើ​ការ​នាំ​គ្នា​ចាក់​លុប​ដី​បាត​បឹង​ក្នុង​ក្រុង​ភ្នំពេញ​និង​ជុំវិញ​ក្រុង​ភ្នំពេញ​ ដែល​នាំ​ឱ្យ​បាត់​ទី​ទទួល​ទឹកភ្លៀង​នោះ​ទេ​។

តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​កិច្ចការ​រៀបចំ​ក្រុង​ ដែល​មាន​បទពិសោធន៍​ទូលំទូលាយ​ សម្រាប់​ករណី​កម្ពុជា​តាំងតែ​ពី​ពេល​នៅ​ធ្វើ​ជា​ប្រធាន​ក្រុម​អ្នក​ឯកទេស​រៀបចំ​ក្រុង​ភ្នំពេញ​ ពី​សម័យ​សង្គម​រាស្ត្រនិយម​ក៏​ដូច​ជា​នៅ​ប្រទេស​នានា​នោះ​? អ្វី​ៗ​ដោះស្រាយ​បាន​ដោយ​ការ​រៀបរយ​ឱ្យ​ត្រឹមត្រូវ​។​ លោក​ វណ្ណ​ ម៉ូលីវណ្ណ​ បាន​ផ្ដល់​អនុសាសន៍​ថា​ ចៅហ្វាយ​ក្រុង​ភ្នំពេញ​គួរ​តែ​គិតគូរ​រៀបចំ​ទីក្រុង​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​ឡើងវិញ​។

មន្ត្រី​នគរបាល​ផ្នែក​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ​បាន​សំដែង​ការ​ត្អូញត្អែរ​ជា​ថ្មី​ថា​ កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កំពុង​តែ​បន្ត​រង​ការ​លិច​ទឹក​ខ្លាំង​ជាង​ពេល​មុន​ៗ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ហើយ​ទឹក​លិច​នោះ​គ្មាន​លូ​សម្រាប់​បង្ហូរ​ចេញ​និង​គ្មាន​កិច្ច​អន្តរាគមន៍​ណាមួយ​ភ្លាម​ៗ​នៅ​ឡើយ​ទេ​ ពី​សាលា​ក្រុង​ភ្នំពេញ​ក្នុង​ការ​បូម​ទឹក​នោះ​ចេញ​។​ ទឹក​លិច​នោះ​មិន​អាច​ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរ​ជើង​គោគ​ និង​ប្រជាពលរដ្ឋ​អាច​ចូល​មក​ដោះស្រាយ​ពាក្យ​បណ្ដឹង​គ្រោះថ្នាក់​ចរាចរ​បាន​ដោយ​ងាយស្រួល​ ពី​ព្រោះ​ទឹក​នោះ​មាន​ជម្រៅ​ត្រឹម​ជង្គង់​និង​មាន​ក្លិន​ស្អុយ​។

មន្ត្រី​នគរបាល​ចរាចរ​ជើង​គោគ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ​២​ ខណ្ឌ​ឫស្សី​កែវ​ខាង​ជើង​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​ជា​ម៉ូតូ​ នឹង​រថយន្ត​របស់​បុគ្គលិក​និង​ប្រជាពលរដ្ឋ​មិន​អាច​យក​ចូល​កន្លែង​ធ្វើ​ការ​បាន​ទេ​ “ទី​១​ បង​ប្អូន​យើង​មក​ដោះស្រាយ​ជួប​បញ្ហា​គ្រោះថ្នាក់​ ឬ​មក​ដោះស្រាយ​ មក​ទំនាក់ទំនង​ការងារ​រដ្ឋបាល​ផ្សេង​ៗ​ ឆ្លង​ទឹក​ទាំងអស់​ ហើយ​ឥឡូវ​ផ្លូវ​ហ្នឹង​វា​ចង់​ដាច់​ហើយ​ វា​ដាច់​ចង់​ពាក់​កណ្ដាល​ហើយ​ ប្រហែល​ស្អែក​ ឬ​ខាន​ស្អែក​ អាច​ចរាចរ​លែង​រួច​ហើយ​ ៥៩៨​ហ្នឹង​ ហើយ​ថ្ងៃ​ហ្នឹង​មិន​ស្រួល​ ប្រអប់​ភ្លើង​ហ្នឹង​សល់​ប្រហែល​ជា​ ១​ថ្នាំង​ដៃ​ទៀត​វា​ត្រូវ​ដល់​ហើយ​ ខ្ញុំ​ត្រូវ​រលត់​ភ្លើង​ទៀត​”។

លោក​ ប៉ា​ សុជាតិវង្ស​ អភិបាល​រង​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​លិច​ទឹក​កន្លែង​នានា​ នៃ​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ បញ្ហា​នោះ​គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ចាក់​ដី​លុប​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ “រឿង​មិនមែន​តែ​កន្លែង​ចរាចរ​ជើង​គោក​ទេ​ ឥឡូវ​យើង​កំពុង​តែ​ទម្លាយ​ប្រឡាយ​យើង​កំពុង​តែ​ធ្វើ​មិន​យូរ​ទេ​ នឹង​រំដោះ​ទឹក​ហ្នឹង​បាន​ហើយ​”។

គេ​សង្កេត​ឃើញ​ថា​ នេះ​ឆ្នាំ​ ២០០៨​កន្លែង​មួយ​ចំនួន​ដែល​រង​ការ​លិចទឹក​ខ្លាំង​ជាង​គេ​ជាយ​ទីក្រុង​ភ្នំពេញ​និង​នៅ​ក្នុង​ភ្នំពេញ​នោះ​ មាន​ដូច​ជា​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​ខ្មួញ​ សង្កាត់​ទឹកថ្លា​ និង​សង្កាត់​ទួល​សង្កែ​ ដោយសារ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ត្រូវ​បាន​ស្ទះ​និង​មាន​ការ​តវ៉ា​ជាច្រើន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ទាំងនោះ​។

កម្ពុជា​ធ្លាប់​បាន​ជាប់​ឈ្មោះ​ថា​ ជា​ទីក្រុង​គជ​នៃ​ទ្វីប​អាស៊ី​និង​ទីក្រុង​ប៉ារីស​ទី​ ២​ របស់​ពិភពលោក​ ឬ​ទីក្រុង​ប៉ារីស​នៃ​ទ្វីប​អាស៊ី​កាល​ពី​សម័យ​សង្គមរាស្ត្រនិយម​មុន​ឆ្នាំ​ ១៩៧០​ ដែល​កាល​នោះ​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​ជា​កោះសន្តិភាព​។​ ហើយ​ថ្មី​ៗ​ប៉ុន្មាន​ឆ្នាំ​ មុន​នេះ​ទីក្រុង​ភ្នំពេញ​ដែល​ទើប​ងើប​ពី​មហន្តរាយ​ដោយ​សង្គ្រាម​ច្រើន​ទសវត្សរ៍​នោះ​ ក៏​បាន​ជាប់​ឈ្មោះ​ជា​ទីក្រុង​រៀបចំ​អភិវឌ្ឍន៍​បាន​ល្អ​ក្នុង​ពិភពលោក​។

គឺ​ជា​ការ​ឱ្យ​តម្លៃ​របស់​ប្រទេស​នានា​ ដែល​មើល​ឃើញ​ថា​ អ្នក​ក្រុង​ភ្នំពេញ​បាន​រួម​សហការ​បាន​ល្អ​ ជាមួយ​អាជ្ញាធរ​ក្រុង​ក្នុង​ការ​ជួសជុល​ ឬ​សាងសង់​ផ្លូវ​ទីក្រុង​តាម​រូបមន្ត​ ៥០​%​របស់​ក្រុង​និង​ ៥០%​ជា​ការ​ចូលរួម​របស់​អ្នក​ក្រុង​។​ ទាំង​នេះ​នៅ​ត្រូវ​ការ​ ការ​កែ​លំអ​ទៅ​រក​ការ​ដោះស្រាយ​ឱ្យ​ចប់​បញ្ហា​ ទាំង​បញ្ហា​នៃ​ការ​ស្ទះលូ​លិច​ទីក្រុង​ក៏​ដូចជា​បញ្ហា​នៃ​ការ​ស្ទះ​ចរាចរ។

វា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ក្រុង​ភ្នំពេញ​ ដែល​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ស្ថានភាព​ដើម​កាល​ ៤០​ឆ្នាំ​មុន​ថា​ រាជធានី​នៃ​ព្រះរាជាណាចក្រ​មួយ​ដែល​ធ្លាប់​ល្បី​ឈ្មោះ​ជា​ក្រុង​ដែល​មាន​ការ​អភិវឌ្ឍន៍​ជួរ​មុខ​ក្នុង​តំបន់​នេះ​។​ ប៉ុន្តែ​ជា​សំណាង​ល្អ​សម្រាប់​ភ្នំពេញ​សព្វថ្ងៃ​នោះ​ គឺ​ប្រទេស​ជប៉ុន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ និង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ ទាំង​ប្រព័ន្ធ​ទំនាប​ជុំវិញ​ក្រុង​ដើម្បី​ការពារ​រាជធានី​នេះ​ពី​គ្រោះ​ជំនន់​ជា​យថាហេតុ​និង​គ្រោះ​ជំនន់​ភ្លៀង​។

ជំនន់​ភ្លៀង​លិច​ទីក្រុង​ បើ​មើល​ទៅ​ប្រទេស​ធំ​ៗ​ ទាំងឡាយ​ទាំង​នៅ​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​នោះ​ឃើញ​ថា​ ជា​បាតុភូត​ធម្មជាតិ​ខុស​ប្រក្រតី​ ហើយ​ដែល​ទូរទស្សន៍​ពិភពលោក​បាន​ផ្សាយ​រូបភាព​នៃ​ជំនន់​ភ្លៀង​ធំ​លិច​ទីក្រុង​ធំ​ៗ​ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ទាំង​នេះ​ក្នុង​ចរន្ត​ជំនន់​ហូរ​ខ្មួលខ្មាញ់​កាត់​ទីក្រុង​ រលំ​ផ្ទះ​អគារ​។​ ឯ​រាជធានី​ភ្នំពេញ​ពុំ​ដែល​ស្គាល់​បរិយាកាស​បែប​នោះ​ទេ​បើ​ទោះ​ជា​ មាន​ជន់​ភ្លៀង​តូច​ៗ​ ដែល​អាច​ត្រឹម​តែ​ធ្វើ​ឱ្យ​លិច​ផ្លូវ​ក្នុង​ទីក្រុង​និង​ពុំ​មែន​ជា​ជំនន់​មហន្តរាយ​នោះ​។​ យ៉ាងណា​គេ​ត្រូវ​ចាត់​ការ​បង្ការ​ឱ្យ​បាន​មុន​ដោយ​ត្រូវ​បំបាត់​ការ​ចាត់ការ​បង្ការ​ឱ្យ​បាន​មុន​ដោយ​ត្រូវ​បំបាត់​ការ​ចាក់​ដី​លុប​បឹង​ស្តុក​ទឹក​សម្អុយ​ កុំ​ឱ្យ​លិច​ផ្លូវ​ក្រុង​ទៀត​៕សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កំបូដស័រ​ ឆ្នាំ​ទី​ ២​ លេខ​ ៥៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣-ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អ្នក​នេសាទ​ព្រមាន​ពី​ការ​ហិនហោច​មច្ឆជាតិ [ទោះបី​ជា​ការ​អះអាង​របស់​មន្ត្រី​ជលផល​នៃ​ក្រសួង​កសិកម្ម​ ទិន្នផល​ត្រី​ប្រចាំ​ឆ្នាំ​មិន​ថយ​ចុះ​ទេ​ ប៉ុន្តែ​ប្រជា​នេសាទ​បញ្ជាក់​ថា​ បរិមាណ​ត្រី​បាន​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​នឹង​ត្អូញត្អែរ​ផង​ដែរ​ចំពោះ​ការ​ប្រើ​ឧបករណ៍​ខុសច្បាប់​]
  • បង្គា​ខ្មែរ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​ អឺរ៉ុប​ និង​អាស៊ី


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៧៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ សម រង្សី​ បោះឆ្នោត​ជ្រើសរើស​អគ្គហិរញ្ញិក​ និង​អគ្គលេខាធិការ​ថ្មី​
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​វិនិយោគិន​ និង​ពាណិជ្ជករ​ឱ្យ​រួមគ្នា​ពង្រឹង​ការ​ធ្វើ​ពាណិជ្ជកម្ម
  • ភាព​ក្រីក្រ​នឹង​មិន​ត្រូវ​លុបបំបាត់​ដោយ​គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ឡើយ​
  • ផ្ទុះ​គ្រាប់​បែក​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ ១៧​នាក់​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៦៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • បឹង​ទំពុន​ជិត​ដល់​ថ្ងៃ​ក្លាយ​ជា​បឹង​ទឹក​ភ្នែក​ក្រោម​ផ្លាក​អភិវឌ្ឍន៍​របស់​សាលាក្រុង​ទៀត​ហើយ​ [យោង​តាម​លោក​ ប៉ា​ សុជាតិវង្ស​ចៅហ្វាយ​រង​ក្រុង​ភ្នំពេញ​ដែល​និយាយ​អំពី​ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ក្រុង​ជា​ច្រើន​ នឹង​ត្រូវ​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​អនុម័ត​រួម​ទាំង​បឹង​ទំពុន​ទៀត​ផង​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ពី​រដ្ឋាភិបាល​នៅ​ឡើយ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សមាជិក​សភា​អង់គ្លេស​ [លោក​ គ្រីសមូលីន] ស្នើ​ឱ្យ​សៀម​បញ្ឈប់​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ [រឿង​ជម្លោះ​ព្រំដែន​កម្ពុជា​-សៀម​]
  • កងទ័ព​សៀម​បាញ់​រះ​បំផ្លាញ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ប្ដឹង​អង្គការ​សហប្រជាជាតិ​ចាត់ការ​ [ឧប្បត្តិហេតុ​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​ ១៥​ តុលា​ ឆ្នាំ​ ២០០៨​កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-សៀម]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ថ្ងៃ​នេះ​មន្ត្រី​យោធា​និង​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ និង​ថៃ​ជួប​ចរចា​នៅ​សៀមរាប​កែ​លំអ​សភាពការណ៍​
  • ការ​រៀបចំ​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី​ ៥​នៅ​ណាននីញ​ ចំពោះ​អាស៊ាន​កម្ពុជា​មាន​កិត្តិយស​តែងតាំង​ជា​ប្រធាន​កិត្តិយស​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ពលរដ្ឋ​ខ្មែរ​នៅ​ច្រក​ប៉ោយប៉ែត​ប្ដឹង​មក​ក្រសួង​មហាផ្ទៃ​ទាមទារ​ដក​ ពេជ្រ​ សារ៉ន​ ពី​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍[ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​រង​នូវ​ការ​ជំរិត​ទារ​ប្រាក់​ក្នុង​ការ​ឆ្លង​ដែន​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​ទឹក​ដី​សៀម​]
  • ខុមហ្វ្រែល​ចេញ​របាយការណ៍​ ១០៨​ទំព័រ​បង្ហាញ​ថា​ ការ​បោះឆ្នោត​ [បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​ ៤​ កាល​ពី​ថ្ងៃ​ទី​ ២៧​ កក្កដា​ ឆ្នាំ​ ២០០៨​] មិន​យុត្តិធម៌​ និង​សេរី​ទេ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • UNICEF ចង់​ឱ្យ​មាន​អ្នក​វាយ​តម្លៃ​ឯករាជ្យ​អំពី​បញ្ហា​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ [ឱ្យ​បាន​ឆ្លង​ផុត​ពី​ការ​ចោទ​ប្រកាន់​ដែល​មិន​សម​ហេតុ​សម​ផល​ពី​មជ្ឈដ្ឋាន​នានា​]
  • ឥណ្ឌា​បាញ់​បង្ហោះ​យាន​អត់​មាន​មនុស្ស​បើក​ទៅ​កាន់​ភព​ព្រះចន្ទ​ដោយ​ជោគជ័យ​


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ភ្លៀង​លេច​ផ្លូវ​ភ្នំពេញ​មក​ពី​នាំ​គ្នា​លុប​ដី​បឹង​ស្តុក​ទឹក

* សូម​អញ្ជើញ​អាន​វិចារណកថា​សប្ដាហ៍​ថ្មី​ៗ​!
* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: