ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ រដ្ឋាភិបាល​ត្រៀម​ចេញ​ច្បាប់​ ៤-៥​សម្រាប់​សម្រួល​ការ​រកស៊ី​

Posted on Friday, 24 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០

ភ្នំពេញ៖​ យោង​តាម​ការ​ជូនដំណឹង​របស់​ក្រុម​ការងារ​ផ្នែក​នីតិកម្ម​ពន្ធដារ​ និង​អភិបាលកិច្ច​ (ក្រុម​២) នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែក​ឯកជន​បាន​ឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កំពុង​រៀបចំ​នូវ​សេចក្ដី​ព្រាងច្បាប់​ចំនួន​ ៤-៥​សម្រាប់​ជា​កិច្ច​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​វិនិយោគ​ និង​បណ្ដាក់ទុន​របស់​ឯកជន​។​

កាល​ពី​ដើម​សប្ដាហ៍​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ឈន់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ក្រុម​ឃ​ តំណាង​រាជ​រដ្ឋាភិបាល​និង​លោក​ Bretton Skiaroni សហប្រធាន​ក្រុម​”ឃ”​ តំណាង​ផ្នែក​ឯកជន​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ៤​ ដែល​កំពុង​ត្រូវ​បាន​តាក់តែង​ជា​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​ធុរកិច្ច​ និង​វិនិយោគ​របស់​ផ្នែក​ឯកជន​។​ យោង​តាម​ការ​ជូន​ដំណឹង​ពី​កិច្ចប្រជុំ​នេះ​បាន​ឱ្យ​ដឹង​ថា​ សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​រួម​មាន​ ច្បាប់​ស្ដីពី​អស្សាមិករណ៍​ កិច្ច​ដំណើរ​ការ​ជើង​សារ​គយ​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ ការ​គ្រប់គ្រង​អភិវឌ្ឍន៍​អចលន​វត្ថុ​ និង​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ សម្រាប់​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ក្នុង​អគារ​ជា​ច្រើន​ជាន់​។

លោក​ នេត​ មុន្នី​ប្រធាន​នាយកដ្ឋាន​ទ្រព្យ​រដ្ឋ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រាប់​អង្គ​ប្រជុំ​ថា​ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អស្សាមិករណ៍​ មាន​គោលដៅ​សម្រួល​ដល់​ការ​ស្ថាបនា​ ការ​ស្ដារ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សាធារណៈ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​ព្រម​ទាំង​ផ្ដល់​នូវ​សំណង​សមរម្យ​ និង​យុត្តិធម៌​ប្រសិន​បើ​មាន​ការ​ដកហូត​ទ្រព្យ​សម្បត្តិ​និង​សិទ្ធិ​របស់​ម្ចាស់​ទ្រព្យ​។​ លោក​បាន​ប្រាប់​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ​អាច​នឹង​ដាក់​ឆ្លង​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ដំណាច់​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​មុន​នឹង​ដាក់​ជូន​រដ្ឋសភា​ផ្ដល់​ការ​អនុម័ត​នា​ឆ្នាំ​ ២០០៩​។

បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​គយ​បាន​ប្រាប់​អង្គ​ប្រជុំ​អំពី​កិច្ច​ដំណើរ​ការ​ជើង​សារ​គយ​ថា​ សព្វថ្ងៃ​ក្រសួង​បាន​ទទួល​ស្គាល់​ជា​ជើង​សារ​គយ​បណ្ដោះ​អាសន្ន​នូវ​ក្រុមហ៊ុន​ចំនួន​ ៧៦​ (តំណាង​ដោយ​រូបវន្ត​បុគ្គល​ ១៤៤​នាក់​)។​ ទន្ទឹម​នេះ​ដែរ​លក្ខខណ្ឌ​សម្រាប់​រូបវន្ត​បុគ្គល​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ ជើង​សារ​គយ​បណ្ដោះ​អាសន្ន​ចាំបាច់​ត្រូវ​មាន​សញ្ញាប័ត្រ​និង​មាន​លុយ​តម្កល់​ ៥០០០​ដុល្លារ​។​ ចំពោះ​នៅ​ពេល​ខាង​មុខ​ ពុំ​ទាមទារ​នូវ​លក្ខខណ្ឌ​មាន​សញ្ញាប័ត្រ​ទៀត​ទេ​ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ រី​ឯ​ប្រាក់​កក់​គឺ​អាច​តម្កល់​លិខិត​ធានា​ចេញ​ដោយ​ធនាគារ​បាន​។​

លោក​ អ៊ូ​ ប៊ុនឡុង​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រាប់​អង្គ​ប្រជុំ​ពី​ការ​រៀបចំ​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ដែរ​ថា​ មាន​គោលដៅ​ធានា​ឱ្យ​កិច្ច​លទ្ធកម្ម​សាធារណៈ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ មាន​ភាព​យុត្តិធម៌​និង​មាន​ការ​ប្រកួតប្រជែង​ពេញលេញ​ និង​ស្រប​តាម​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​។​

លោក​ ងី​ តាយី​អនុរដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រាប់​អង្គប្រជុំ​អំពី​ការ​គ្រប់គ្រង​ ការ​ត្រួតពិនិត្យ​ និង​ផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​បុគ្គល​អភិវឌ្ឍន៍​អចលនវត្ថុ​ថា​ កាល​ពី​ថ្ងៃ​ទី​ ៣០​ កក្កដា​ ឆ្នាំ​ ២០០៨​ក្រសួង​ហិរញ្ញវត្ថុ​បាន​ចេញ​ប្រកាស​មួយ​ហើយ​ ស្ដីពី​ការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​នោះ​រួច​ហើយ​ ដោយ​ឈរ​លើ​គោលការណ៍​ដែល​កម្ពុជា​ចង់​ឱ្យ​បាន​អ្នក​វិនិយោគ​ប្រកប​ដោយ​គុណភាព​មក​អភិវឌ្ឍន៍​អចលនវត្ថុ​ផង​ និង​ឈរ​លើ​គោលការណ៍​ការពារ​អ្នក​ទិញ​ផង​។​

អំពី​ការ​រៀបចំ​បទដ្ឋាន​គតិយុត្តិ​សម្រាប់​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​កាន់កាប់​បន្ទប់​ក្នុង​អគារ​ខ្ពស់​ៗ​ លោក​ សេក​ សេដ្ឋា​ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ និង​សំណង់​បាន​ប្រាប់​អង្គប្រជុំ​ថា​ ក្រសួង​បាន​រៀបចំ​បង្កើត​ក្រុម​ការងារ​មួយ​រៀបចំ​បទបញ្ញត្តិ​នេះ​ហើយ​។​ ក្រុម​ការងារ​ពិសេស​នេះ​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​យក​ចិត្ត​ទុកដាក់​ ដើម្បី​ធានា​បាន​ថា​ ការ​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់កាប់​បន្ទប់​ក្នុង​អគារ​ខ្ពស់​ៗ​ច្រើន​ជាន់​មិន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ មិន​ផ្ទុយ​ច្បាប់​ជា​ធរមាន​ទេ​។​ ផ្នែក​ឯកជន​កំពុង​អបអរ​សាទរ​ចំពោះ​ការ​ប្រឹងប្រែង​នេះ​ ព្រម​ទាំង​បាន​ស្នើ​ដល់​ក្រុម​ការងារ​ក្រសួង​សំណង់​ សិក្សា​រៀបចំ​នូវ​នីតិវិធី​លំអិត​សម្រាប់​អនុវត្ត​ការ​បំបែក​នូវ​ក្បាល​ដី​ដែល​ជា​អចលនវត្ថុ​សម្រាប់​ការ​ដាក់​បញ្ចាំ​ និង​ការ​ចុះ​បញ្ជី​នូវ​សិទ្ធិ​លើ​ការ​ជួល​រយៈពេល​វែង​ ព្រម​ទាំង​អំពី​សុវត្ថិភាព​នៃ​កិច្ច​សន្យា​ជួល​រយៈពេល​វែង​៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៤​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨២១​ ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ពលរដ្ឋ​សៀម​វាយតប់​កម្មករ​ខ្មែរ​នៅ​ខេត្ត​ច័ន្ទ​បូរី​ [ប្រដាប់​ដោយ​កាំបិត​និង​ដាវ​សាម៉ូរ៉ៃ​ យោង​តាម​លោក​ សុខ​ ហយ​ ជា​មន្ត្រី​គណៈកម្មការ​ត្រួតពិនិត្យ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៧៦​ ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​មិនមែន​ជា​អ្នក​ផលិត​គ្រឿងញៀន​ តែ​កម្ពុជា​រងគ្រោះ​ដោយសារ​ការ​ចរាចរ​ឆ្លង​កាត់​គ្រឿងញៀន​ពី​ប្រទេស​នានា​
  • ថាក់ ស៊ីន​ បដិសេធ​ “សាលក្រម​នយោបាយ”​ របស់​តុលាការ​សៀម
  • រុស្សី​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​ថ្មី​ដើម្បី​ប្រឆាំង​នឹង​ខែល​ការពារ​កាំជ្រួច​អាមេរិក​នៅ​អឺរ៉ុប


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៥​ ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០០៨​ស្ដីពី​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ [ដោយ​បាន​ដាក់​ការ​ស្ដី​បន្ទោស​របស់​ខ្លួន​ ទៅ​លើ​មន្ត្រី​សាធារណៈ​ចំពោះ​ភាព​គ្មាន​អំណាច​ ភាព​កំសាក​ភ័យខ្លាច​ចិត្ត​វៀចវេរ​ ក្នុង​កិច្ច​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ]
  • តម្លៃ​ជ័រ​កៅស៊ូ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ [ចុះ​មក​នៅ​ត្រឹម​ ៣០០០​ដុល្លារ​ក្នុង​មួយ​តោន​ កាល​ពី​ចុង​ខែ​ សីហា​ និង​ដើម​ខែ​ កញ្ញា​ មក​នៅ​ត្រឹម​តែ​ ១២០០​ដុល្លារ​នៅ​ដើម​ខែ​តុលា]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨១​ ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សហភាព​អឺរ៉ុប​ផ្ដល់​មូលនិធិ​ [ចំនួន​ ១.៣​ លាន​អឺរ៉ូ​ ត្រូវ​ជា​ ១.៨​លាន​ដុល្លារ​អាមេរិក] គាំទ្រ​ស្ត្រី​ និង​ប្រជាជន​ក្រីក្រ​តាម​ជនបទ​នៅ​កម្ពុជា​
  • ជំនួយ​អន្តរជាតិ​ ៣.៤០០​លាន​អឺរ៉ូ​ដល់​ហ៊្សកហ្ស៉ី [ដើម្បី​រៀបចំ​កសាង​ប្រទេស​ឡើង​វិញ]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៦​ ថ្ងៃ​ សុក្រ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ការ​បោះឆ្នោត​ជ្រើសរើស​ ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត-​ក្រុង​ និង​ ស្រុក-ខណ្ឌ​តាម​បែប​អ​សកល​គ្រោង​ចំណាយ​ថវិកា​ ១.៥​លាន​ដុល្លារ​
  • នួន​ ជា​ ខៀវ​ សំផន​ និង​ឌុច​សប្បាយ​អរ​ពេល​អង្គ​បុរេ​ជំនុំ​ជម្រះ​ អនុញ្ញាត​ឱ្យ​ជជែក​លេង​ទល់​មុខ​គ្នា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៤​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • រដ្ឋាភិបាល​ត្រៀម​ចេញ​ច្បាប់​ ៤-៥​សម្រាប់​សម្រួល​ការ​រកស៊ី
  • ទង់​អ.ស.ប​ទង់​បេតិកភណ្ឌ​ពិភពលោក​នឹង​បង្ហូត​ការពារ​កុំ​ឱ្យ​សៀម​បាញ់​មក​លើ​ប្រាសាទ​ព្រះវិហារ​
  • កម្ពុជា​វៀតណាម​ឯកភាព​គ្នា​បន្ត​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ ១០០​បង្គោល​ត្រឹម​ដំណាច់​ឆ្នាំ​ ២០០៨​
  • កូរ៉េ​នឹង​ផ្ដល់​ថវិកា​កម្ចី​ចំនួន​ ៦០​លាន​ដុល្លារ​អាមេរិក​ដល់​គម្រោង​ចំនួន​ពីរ​របស់​ក្រសួង​សាធារណការ​ [គម្រោង​ទី​ ១​ ស្ដារ​ឡើង​វិញ​ផ្លូវ​ជាតិ​លេខ​ ៣១. លេខ​ ៣៣​ លេខ​ ១១៧​ និង​ផ្លូវ​វាង​ទី​រួម​ខេត្ត​កំពត​ ដែល​គម្រោង​ថវិកា​ចំនួន​ ៣០​លាន​ដុល្លារ​អាមេរិក​ និង​គម្រោង​ទី​ ២​ សាងសង់​ប្រព័ន្ធ​លូ​ចម្រោះ​ទឹក​កខ្វក់​ និង​កែ​លម្អ​ស្ទឹង​សៀមរាប​ក្នុង​ទី​រួម​ខេត្ត​សៀមរាប​ដែល​គម្រោង​ថវិកា​ចំនួន​ ៣០​លាន​ដុល្លារ​អាមេរិក​]
  • អនុ​ប្រធាន​ស្ថាប័ន​ IFC មក​កម្ពុជា​ [ដើម្បី​សម្ដែង​ការ​អបអរ​ចំពោះ​ប្រទេស​កម្ពុជា​ទើប​ត្រូវ​ធនាគារ​ពិភពលោក​ចាត់​ឡើង​លំដាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ​ ២០០៩​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សប្ដាហ៍​ថ្មី​ៗ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: