ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ សហភាព​អឺរ៉ុប​ និង​សហប្រជាជាតិ​ចំណាយ​លុយ​ ១៨.៧​លាន​អឺរ៉ូ​លើ​វិស័យ​ ៤​នៅ​កម្ពុជា​

Posted on Saturday, 25 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០

ភ្នំពេញ៖​ កាល​ពី​ថ្ងៃ​ទី​ ២៤​ តុលា​ ២០០៨​ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ UNDP ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ប្រធាន​បទ​ “ការ​ធ្វើ​ឱ្យ​ជីវិត​ល្អ​ប្រសើរ​ឡើង​”។

គណៈកម្មការ​សហគមន៍​អឺរ៉ុប​បាន​ផ្ដល់​មូលនិធិ​ ១៨.៧​លាន​អឺរ៉ូ​ សម្រាប់​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា​លើ​ផ្នែក​សុខភាព​អភិបាលកិច្ច​ យុត្តិធម៌​ និង​ការ​អភិវឌ្ឍន៍​ជនបទ​។

នៅ​ក្នុង​សន្និសីទ​នេះ​ លោក​ រ៉ាហ្វែល​ ដូចៅ​ម៉ូ​រ៉េណូ​ ភារធារី​នៃ​គណៈ ធម្មការ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ របាយការណ៍​ប្រកាស​នៅ​ថ្ងៃ​នេះ​ផ្ដោត​លើ​សមិទ្ធផល​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​រវាង​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ ជា​មួយ​លេខាធិការដ្ឋាន​ ទី​ភ្នាក់​ងារ​មូលនិធិ​និង​កម្មវិធី​នានា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទូទាំង​ពិភពលោក​ ជា​ពិសេស​នៅ​ក្នុង​កម្ពុជា​ ហើយ​ក៏​ផ្ដោត​លើ​សារសំខាន់​នៃ​ការ​បញ្ជ្រាប​កិច្ចការ​សិទ្ធិមនុស្ស​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​។​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​សហភាព​អឺរ៉ុប​ អង្គការ​ UNDP ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ គឺ​ក្នុង​គោលបំណង​ឈាន​ទៅ​សម្រេច​សមិទ្ធផល​នានា​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។

លោក​ ម៉ូរ៉េណូ​ បាន​បន្ថែម​ថា​ នៅ​ក្នុង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​បាន​រួម​វិភាគទាន​ជា​ហិរញ្ញវត្ថុ​ច្រើន​ជាង​ ១៨​លាន​អឺរ៉ូ​សម្រាប់​អនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គម្រោង​អភិវឌ្ឍន៍​នានា​សម្រាប់​វិស័យ​សុខភាព​ កែលំអ​គុណភាព​នៃ​ការ​រស់​នៅ​ ការ​អភិវឌ្ឍន៍​នៅ​ជនបទ​ និង​កសាង​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ព្រម​ទាំង​ការ​ចំណាយ​សម្រាប់​សាលា​ក្ដី​ខ្មែរ​ក្រហម​។

ការ​ចំណាយ​លើ​ផ្នែក​សុភាព​នេះ​ចំណាយ​អស់​ ៥.៧​លាន​អឺរ៉ូ​ ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​សហការ​ជាមួយ​អង្គការ​ UNICEF ។​ ចំណែក​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​កសាង​សមត្ថភាព​ក្រុម​ប្រឹក្សា​ភូមិ-ឃុំ​ខាង​ UNDP​ ជា​អ្នក​ទទួល​បន្ទុក​ ហើយ​ចំណាយ​អស់​ ១០​លាន​អឺរ៉ូ​។​ សម្រាប់​សាលាក្ដី​ខ្មែរ​ក្រហម​ក៏​ UNDP ទទួល​ខុសត្រូវ​ដែរ​ដោយ​ចំណាយ​អស់​មួយ​លាន​អឺរ៉ូ​និង​ការ​អភិវឌ្ឍន៍​ជនបទ​ចំណាយ​អស់​ ២​លាន​អឺរ៉ូ​។

ជាមួយ​គ្នា​នេះ​ ដោយ​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា​ តើ​កម្ពុជា​គួរ​ធ្វើ​បែប​ណា​ដើម្បី​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍន៍​?​ លោក​ ឌូក្លាស​ ប្រូឌើរីក​ អ្នក​សម្របសម្រួល​របស់​សហប្រជាជាតិ​បាន​មាន​យោបល់​ថា​ កម្ពុជា​ត្រូវ​មាន​អភិបាល​កិច្ច​ល្អ​ អប់រំ​ធនធាន​មនុស្ស​លុប​បំបាត់​អំពើ​ពុករលួយ​ជា​ពិសេស​ត្រូវ​អភិវឌ្ឍន៍​វិនិយោគ​ផ្នែក​កសិកម្ម​ ជា​ពិសេស​បង្កើន​ការ​ដាំស្រូវ​ដើម្បី​នាំចេញ​និង​រៀបចំ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៧៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​និង​ថៃ​ព្រមព្រៀង​គ្នា​បញ្ចៀស​ឱ្យ​បាន​ការ​ប៉ះទង្គិច​ដោយ​អាវុធ​នៅ​តាម​ព្រំដែន​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៧០​ ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អាដហុក​ប្ដឹង​អ្នក​រាន​ព្រៃ​យក​ដី​ជាង​ ៣០០​ហិកតា​ [នៅ​ខេត្ត​រតន​គិរី​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨២​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ជុំវិញ​ដំណើរ​ការ​កាត់ទោស​អតីត​មេ​គុក​ទួលស្លែង​សវនាការ​អាច​នឹង​បើកទ្វារ​ក្រោយ​ថ្ងៃ​ ៧​ មករា​ ឆ្នាំ​ ២០០៩​
  • កម្ពុជា​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​ [យោង​តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​ អឺរ៉ុប​លើក​ទី​ ៧​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៧​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ២៥-២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សោភ័ណភាព​ទីក្រុង​ភ្នំពេញ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ២​ខាង​អាក្រក់​បំផុត​ ក្នុង​ចំណោម​ក្រុង​ ១០៩​លើ​សកលលោក​ [យោង​តាម​ការ​វាយតម្លៃ​ដោយ​គណៈ​មេប្រយោគ​ជំនាញ​ៗ​ចំនួន​ ២៨០​នាក់​ មក​ពី​បណ្ដា​ប្រទេស​ជាច្រើន​ ]
  • រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​បង្ហាញ​ជំហរ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ចេញ​រួច​ក្នុង​ពេល​ឆាប់​ៗ​
  • ជនជាតិ​ខ្មែរ​នៅ​អាមេរិក​ និង​បារាំង​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រមូល​ផ្ដុំ​ក្នុង​បាតុកម្ម​តវ៉ា​មុខ​តុលាការ​អន្តរជាតិ​ [នៅ​ទីក្រុង​ឡាអេ​ ក្នុង​ដើម​ខែ​វិច្ឆិកា​ ]
  • សកម្មភាព​កាប់​ឈើ​នៅ​ខេត្ត​ពោធិ៍សាត់​ ពុំ​មាន​ការ​ថយ​ចុះ​ទេ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សហភាព​អឺរ៉ុប​ និង​សហប្រជាជាតិ​ចំណាយ​លុយ​ ១៨.៧​លាន​អឺរ៉ូ​លើ​វិស័យ​ ៤​នៅ​កម្ពុជា
  • ហ៊ុន​ សែន​-ស៊ុម​ ឆាយ​មិន​បាន​ឈាន​ដល់​ការ​ដកទ័ព​.តែ​ឯកភាព​មិន​ផ្ទុះ​អាវុធ​
  • ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ​កំពុង​កើត​មាន​នៅ​ក្រុង​ព្រះសីហនុ
  • រោងចក្រ​ចំនួន​ ៩.០០០​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ នឹង​ត្រូវ​បិទទ្វារ​ដោយសារ​វបត្តិ​សេដ្ឋកិច្ច​


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣១​ ថ្ងៃ​ សៅរ៍​ ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គ្មាន​ដំណោះស្រាយ​ការ​លិច​ទឹក​នៅ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ជាយ​ក្រុង​ភ្នំពេញ​
  • ប្រធាន​គណនេយ្យ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់​ស៊ី​លុយ​កម្មករ​ដែល​បញ្ឈប់​ពី​ការងារ​ម្នាក់​ៗ​ជាង​ ២.០០០​ដុល្លារ​

* សូម​អញ្ជើញ​អាន​វិចារណកថា​សប្ដាហ៍​ថ្មី​ៗ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: