ថ្ងៃ​ ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ ការ​ជ្រើសរើស​ទាហាន​នៅ​ខេត្ត​ឧត្ដរមានជ័យ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រួយ​បារម្ភ

Posted on Monday, 27 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​គ្នា​ស្លាប់​ទាំង​សងខាង​រវាង​កងទ័ព​កម្ពុជា​ និង​ភាគី​កងទ័ព​ឈ្លានពាន​សៀម​នៅ​តំបន់​វាល​ឥន្ទ្រី​ ភ្នំ​ទ្រព្យ​ និង​វត្ត​កែវ​សិក្ខាគិរីស្វារៈ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ មក​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្រកាស​ជ្រើសរើស​សេនាជន​ និង​រើស​ទាហាន​មួយ​ចំនួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​ដើម្បី​យក​ទៅ​បំពេញ​បង្គ្រប់​ចំនួន​ទ័ព​ក្នុង​កងពល​ដែល​ខ្វះ​ចំនួន​ទ័ព​។

មន្ត្រី​យោធា​នៅ​ខេត្ត​ឧត្តរមានជ័យ​ បាន​ឱ្យ​ដឹង​ថា​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ ឧត្ដរមានជ័យ​មាន​ការ​ជ្រើសរើស​សេនាជន​ និង​រើស​ទាហាន​ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចុច​ចំៗ​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្លះ​ឱ្យ​ចូល​ធ្វើ​ទាហាន​ទាំង​មិន​មាន​ការ​ស្ម័គ្រចិត្ត​ពី​សាមី​ខ្លួន​នោះ​ទេ​ ហើយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ផង​ដែរ​។

មេ​បញ្ជា​យោធា​រង​នៅ​ខេត្ត​ឧត្តរមានជ័យ​លោក​ ហ៊ឹម​ សៀប​ធ្លាប់​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ចំណោម​ស្រុក​ទាំង​ ៥​របស់​ខេត្ត​ឧត្តរមានជ័យ​មាន​ការ​ជ្រើសរើស​កង​សេនាជន​នៅ​ស្រុក​ចំនួន​ ៤​ក្នុង​មាន​ដូចជា​ ស្រុក​សំរោង​ ស្រុក​ត្រពាំង​ប្រាសាទ​ ស្រុក​បន្ទាយ​អំពិល​ និង​ស្រុក​អន្លង់​វែង​។

លោក​ ចាប​ ផាត​អភិបាលរង​ស្រុក​បន្ទាយ​អំពិល​បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​រើស​នេះ​មាន​ជំហាន​បន្តបន្ទាប់​ដោយ​ដំបូង​មាន​ការ​រើស​ពី​ថ្នាក់​ភូមិ​មក​ហើយ​បាន​ប្រមូល​មក​ស្រុក​ និង​មាន​ការ​បញ្ជូន​ទៅ​ហ្វឹកហាត់​ហើយ​នៅ​ក្នុង​ស្រុក​របស់​លោក​ គឺ​មាន​ការ​រើស​ដោយ​ប្រាប់​ថា​យក​ទៅ​ធ្វើ​ទាហាន​ ហើយ​ការ​រើស​ទាហាន​នេះ​គឺ​ពី​អាយុ​ ១៨​ឆ្នាំ​ រហូត​ដល់​ ៣០​ឆ្នាំ​។​

ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ចំពោះ​ការ​រើស​ទាហាន​នោះ​វា​ជា​ការ​ល្អ​ហើយ​មូលហេតុ​ដែល​ល្អ​ កឺ​កាលណា​ដែល​ជាតិ​ត្រូវ​ការ​ហើយ​នោះ​យើង​មាន​កាតព្វកិច្ច​ត្រូវ​តែ​ធ្វើ​ ហើយ​បើសិន​ណា​យើង​ធ្វើ​ហើយ​ វា​អត់​សមស្រប​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​សិន​បៀវត្ស​សមស្រប​ទើប​អាច​ទទួល​យក​បាន​ ដើម្បី​ចិញ្ចឹម​គ្រួសារ។​

ប្រជាពលរដ្ឋ​រូប​នោះ​បាន​បន្ត​ទៀត​ថា​ ចំពោះ​ការ​ចូល​បម្រើ​កងទ័ព​ដើម្បី​ការពារ​ទឹកដី​នៅ​សមរភូមិ​នោះ​មុខ​ជាមួយ​ប្រយុទ្ធ​ប្រឆាំង​និង​កងទ័ព​ឈ្លានពាន​របស់​សៀម​ តែ​លោក​មិន​មាន​ការ​ភ័យខ្លាច​អ្វី​ទេ​។

ចំណែក​លោក​ ស៊ឹម​ ពិសិដ្ឋ​មន្ត្រី​យោធា​កង​ល្បាត​ទី​ ២​ ខេត្ត​ឧត្ដរមានជ័យ​បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ការ​រើស​ទាហាន​នេះ​ គឺ​លោក​មិន​ដឹង​ប៉ុន្មាន​នាក់​ទេ​ គ្រាន់​តែ​បំពេញ​ឧទាហរណ៍​ថា​ មួយ​អង្គភាព​ធ្លាប់​មាន​ ៥០០​នាក់​ ហើយ​ដល់​ពេល​កាត់​រំសាយ​នៅ​សល់​តែ​ ៤០០​គឺ​យើង​ត្រូវ​រើស​មក​បំពេញ​ឱ្យ​គ្រប់​ចំនួន​ហើយ​មិន​ដឹង​កំណត់​ប៉ុន្មាន​ទេ​ អង្គភាព​ណា​ខ្លះ​គឺ​បំពេញ​។

លោក​ ស៊ឹម​ ពិសិដ្ឋ​បាន​បង្ក​ឱ្យ​ដឹង​ថា​ការ​ជ្រើសរើស​បំពេញ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​សភាពការណ៍​សៀម​វា​ធ្វើ​សកម្មភាព​ចុះ​ឡើង​។

រី​ឯ​លោក​ស្រី​ ណា​ រ៉េន​មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​ឧត្ដរមានជ័យ​ បាន​ឱ្យ​ដឹង​ដែរ​ថា​ លោក​ក៏​បាន​ទទួល​ទូរស័ព្ទ​មក​ជួប​ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រើស​តែ​ ៤​ស្រុក​ ប៉ុន្តែ​នៅ​ស្រុក​ពីរ​គឺ​ស្រុក​ត្រពាំង​ប្រាសាទ​ និង​អន្លង់​វែង​ គឺ​ថា​មាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ធ្វើ​ប៉ុន្តែ​ដោយ​ឡែក​នៅ​ខាង​បន្ទាយ​អំពិល​មាន​ការ​ដាក់​ឈ្មោះ​ឱ្យ​ធ្វើ​ជា​ទាហាន​ហើយ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​បើ​និយាយ​ពី​កាតព្វកិច្ច​យោធា​ត្រូវ​ដាក់​ទូទាំង​ប្រទេស​ទៅ​ហើយ​ធ្វើ​តែ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​ អីចឹង​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ។

លោក​ស្រី​ ណារ៉េន​ បាន​បន្ត​ទៀត​ថា​ បើ​សិន​ជា​ធ្វើ​ទូទៅ​ វា​មិន​ជា​បញ្ហា​ទេ​ប៉ុន្តែ​បើ​ធ្វើ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ប៉ុន្មាន​ស្រុក​នេះ​មើល​ទៅ​វា​មិន​ជា​ការ​ល្អ​ទេ​ ពី​ព្រោះ​កាតព្វកិច្ច​យើង​ត្រូវ​ធ្វើ​ទូទៅ​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៧​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៦-២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

ដើម​ត្នោត​ ឆ្នាំ​ទី​ ១​ លេខ​ ៤២​ ថ្ងៃ​ ចន្ទ-អង្គារ​ ទី​ ២៧-២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សមាគម​អភិរក្ស​ដើម​ត្នោត​ស្នើ​ឱ្យ​មាន​ច្បាប់​ដាក់​ទោស​ ឬ​ពិន័យ​ទៅ​លើ​ជន​ដែល​កាប់​បំផ្លាញ​ដើម​ត្នោត​ [លោក​ ប៉ុក​ លក្សរាសី​ ប្រធាន​សមាគម​អភិរក្ស​ដើម​ត្នោត​ និង​ជា​ប្រធាន​សិប្បកម្ម​ធម្មជាតិ​ខ្មែរ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៧៨​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៦-២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​តំបន់​វិនិយោគ​ [យោង​តាម​ប្រសាសន៍​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
  • មហោស្រព​តន្ត្រី​អន្តរជាតិ​លើក​ទី​ ៥​ និង​រៀបចំ​ធ្វើ​នៅ​ភ្នំពេញ​ [ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ តុលា​ រហូត​ដល់​ថ្ងៃ​ទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​សាល​មហោស្រព​ចតុមុខ​ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ និង​ St.Josephs Chapel ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​ ១៧៨៨​ ផ្លូវ​លេខ​ ៥​ និង​មាន​ការ​ឧបត្ថម្ភ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ធនាគារ​កាណាឌីយ៉ា​ និង​វិទ្យាស្ថាន​ Goethe]
  • អង្គការ​ OPEC ព្រមព្រៀង​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ [អង្គការ​ Opec បាន​និយាយ​ថា​នឹង​កាត់​បន្ថយ​ទិន្នផល​នៅ​ត្រឹម​តែ​ ១.៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៧១​ ថ្ងៃ​ អាទិត្យ-អង្គារ​ ទី​ ២៦-២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • មេទាហាន​សៀម​ខឹង​នឹង​មេទ័ព​ខ្មែរ​ចែក​ផែនទី​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ​ [ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ថ្មី​ៗ​នេះ​]
  • កែ សុវណ្ណរតន៍ [តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​មក​ពី​គណបក្ស​ សម​ រង្សី​] ៖​ ខ្ញុំ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ខក​បំណង​នោះ​ទេ​ [ការ​អធិប្បាយ​បែប​នេះ​បន្ទាប់​ពេល​ដែល​លោក​ស្រី​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​ស្ដីទី​ជំនួស​លោក​ អេង​ ឆៃអ៊ាង​ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៧​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៦-២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ការ​ជ្រើសរើស​ទាហាន​នៅ​ខេត្ត​ឧត្ដរមានជ័យ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រួយ​បារម្ភ
  • បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ​ [៩​ វិច្ឆិកា​ ២០០៨​] នឹង​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ជាង​ឆ្នាំ​មុន​ៗ​ [ដែល​មាន​អ្នក​ចូលរួម​ដើរ​ជា​ក្បួន​ប្រមាណ​ ៨០០០​នាក់​]
  • ក្រុម​ចម្ការ​កៅស៊ូ​សាមគ្គី​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​បំណង​របស់​រដ្ឋាភិបាល​ [ការ​ផ្ទេរ​កៅស៊ូ​របស់​រដ្ឋ​នេះ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨៣​ ថ្ងៃ​ ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​ធ្វើ​ការ​ប្រកាស​មិន​ផ្ដល់​ការ​ទទួល​ស្គាល់​គុណភាព​ដល់​គ្រឹះស្ថាន​ឧត្ដមសិក្សា​ចំនួន​ ៣​ ឆ្នាំ​នេះ​ [សាកល​វិទ្យាល័យ​ ស៊ីធី​ វិទ្យាស្ថាន​កម្ពុជា​-បន្ទាយមានជ័យ​ និង​សាខា​សាកល​វិទ្យាល័យ​ ខេមរៈ​-បាត់ដំបង]
  • ប៉ូលិស​សណ្ដាប់​ធ្នាប់​វាយ​អ្នក​លក់​ទឹក​អំពៅ​រហូត​ដល់​សន្លប់​ [ក្នុង​ខណៈ​ពេល​ដែល​គាត់​ព្យាយាម​ជួយ​ប្រពន្ធ​និង​កូន​ក្រមុំ​របស់​គាត់​ដែល​សមត្ថកិច្ច​ចាប់​អូស​ឡើង​រថយន្ត​ នៅ​ខេត្ត​បាត់ដំបង​]
  • រន្ទះ​ប្រល័យ​ជីវិត​ប្ដី-​ប្រពន្ធ​ស្លាប់​ចោល​កូន​ ៤​នាក់​ [ខេត្ត​កំពង់​ចាម​]


មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៧០៩​ ថ្ងៃ​ ចន្ទ-សៅរ៍​ ទី​ ២៧-៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ ៤១​លេខ​ បើ​ប្រៀបធៀប​ពី​ឆ្នាំ​ ២០០៧​ [យោង​តាម​របាយការណ៍​ក្រុម​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​អះអាង​ថា​ គឺ​បណ្ដាល​មក​ពី​ឃាតកម្ម​លើ​អ្នក​កាសែត​ និង​ដោយ​សារ​រាជរដ្ឋាភិបាល​ខ្មែរ​បង្កើន​ការ​គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ឃោសនា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៨​ ថ្ងៃ​ ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ឆ្នាំ​ ២០០៩​ រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ​ ៥០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារ​ជាតិ​ ទន្ទឹម​នឹង​មាន​ការ​ជំរុញ​ឱ្យ​លុប​បំបាត់​អំពើ​ពុករលួយ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៦​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៦-២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គណៈប្រតិភូ​ IMF មក​ត្រួត​ពិនិត្យ​សេដ្ឋកិច្ច​កម្ពុជា​
  • ប្រេង​ធ្លាក់​មក​នៅ​ ៦៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: