សប្ដាហ៍​ទី ៥២០​ ថ្ងៃ​ អាទិត្យ​ ទី​​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨៖​ ជម្លោះ​អន្តរជាតិ​ត្រូវការ​កិច្ចពិភាក្សា​បើក​ចំហ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​

Posted on Monday, 27 October 2008. Filed under: *វិចារណកថា* |

ខណៈ​ដែល​កម្ពុជា​តែងតែ​ស្ថិត​នៅ​ក្នុង​ស្ថិតិ​ដែល​ប្រៀបធៀប​ប្រាក់ចំណូល​ ទស្សន​ទាន​អំពី​អំពើ​ពុក​រលួយ​ ការអប់រំ​ និង​ការថែទាំ​សុខភាព​ ពុំ​មាន​រៀបរាប់​នៅ​ក្នុង​តំបន់​ឲ្យ​បាន​កាន់​តែ​វិជ្ជមាន​ថែមទៀត​ទេ​ ។ ​ប៉ុន្តែ​ នៅ​ពេល​មាន​សេរីភាព​សារព័ត៌មាន​ ដែល​ជា​សារព័ត៌មាន​បោះពុម្ពផ្សាយ​ មិនមែន​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​នោះ​ ប្រទេស​កម្ពុជា​មាន​ទីតាំង​ខ្ពស់​បន្តិច​ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​អាស៊ី​ ឬ​នៅ​ក្នុង​អាស៊ាន​ ។

ភាព​តឹងតែង​នា​ពេល​បច្ចុប្បន្ន​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ត្រូវ​បាន​បង្ហាញ​ ។ ​ទោះជា​យ៉ាងណា​ ទិដ្ឋភាព​មួយ​ទៀតៈ​ សេចក្ដី​រាយការណ៍​ព័ត៌មាន​អន្តរជាតិ​នៅ​មាន​កម្រិត​ ។​ ព្រឹត្តិការណ៍​ដដែល​នេះ ដែល​​គេ​រាយការណ៍​នៅ​កម្ពុជា​ អាច​ទទួល​បាន​នូវ​ការ​បរិយាយ​ខុសគ្នា​ស្រឡះ​នៅ​ប្រទេស​ថៃ​ ។ ថ្មីៗនេះ​ យើង​បាន​ដាក់​របាយការណ៍​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​ប្រទេស​ថៃ​ នៅ​បន្ទាប់​ពី​បណ្ដា​របាយការណ៍​ដែល​ទទួល​បាន​ពី​ក្នុង​ប្រទេស​ ។​ ការ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ចោទប្រកាន់​ថា​កញ្ចក់​សង្គម​គាំទ្រ​ខាង​ប្រទេស​ថៃ​ មិនមែន​ប្រទេស​កម្ពុជា​ទេ​ ។ នេះ​មិនមែន​ជា​ចេតនា​របស់​យើង​ទេ​ ហើយ​យើង​ក៏​មិនបាន​គិត​ថា​យើង​បាន​ធ្វើ​រឿង​នេះ​ដែរ​ ។​ ប៉ុន្តែ​ យើង​គិត​ថា​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​មាន​ ការ​ប្ដេជ្ញា​ចិត្ត​បង្ហាញ​របាយការណ៍​ និង​ទស្សនៈ​ដែល​មាន​ច្រើន​ប្រភេទ​ ដើម្បី​ឲ្យ​របាយការណ៍​ និង​ទស្សនៈ​ទាំងនេះ​អាច​ចូលរួម​ចំណែក​ស្វែងរក​មធ្យោបាយ​ចំពោះ​ការពិត​ ដោយ​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ចំណាប់​អារម្មណ៍​ណាមួយ​ទាំង​ងងឹត​ងងល់​នោះ​ឡើយ​ ។​ ប្រឈម​នឹង​របាយការណ៍​ និង​ការពិត​ខុសៗគ្នា​ជាច្រើន​​នឹង​ជួយ​សម្រួច​នូវ​ការ​ឆ្លុះ​បញ្ចាំង​សំខាន់ៗ​ ទាំង​ចំណាប់​អារម្មណ៍​ដែល​សន្មត​ផ្ទាល់​ខ្លួន​ ដែល​នេះ​ក៏​នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ខ្លួនឯង​ផង​ដែរ​ ដែល​អាច​នឹង​ត្រូវ​អំពាវនាវ​រក​ហេតុផល​ល្អ​ៗ​ទៀត​ផង​ ។
ដូច​ឧទាហរណ៍​អំពី​ការ​រិះគន់​ខ្លួន​ឯង​នេះ​ ដែល​ថែមទាំង​បាន​ប្រឆាំង​នឹង​មនោសញ្ចេតនា​ប្រជាជន​ជា​ច្រើន​នោះ កាសែត​ថៃ​មួយ​ឈ្មោះថា​បាងកក​ប៉ុស្តិ៍​ ដែល​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ អំពី​គំនូរ​កំប្លែង​ ដែល​ព្រមាន​ដល់​អ្នក​ជាតិ​និយម​ថៃ​នោះ​ “បន្ទាប់​ពី​មេ​ដឹកនាំ”​ ដោយ​គ្មាន​ការ​ពិចារណា​ពី​កន្លែង​ដែល​ខ្លួន​ត្រូវ​ដឹកនាំ​ទៅ​នោះ​ អាច​បញ្ចប់​ដោយសារ​ការ​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ ។

(រូបភាព​អ្នក​ជាតិ​និយម)
តើ​មាន​ការ​ព្រមាន​ដែល​រិះគន់​ខ្លួន​ឯង​ ដែល​ប្រឆាំង​នឹង​អ្នក​ជាតិ​និយម​ដ៏​ងងឹត​ងងល់​មាន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ? យើង​សូម​ដឹងគុណ​ ដែល​បាន​ទទួល​ដំណឹង​ថា​ ការ​រិះគន់​ទាំងនោះ​ យើង​មិន​បាន​រក​ព័ត៌មាន​ប្រភេទ​នេះ​ច្រើន​ទេ​ ។ យើង​មាន​ការ​ព្រួយបារម្ភ​អំពី​ភាសា​ដែល​តែងតែ​គ្រោតគ្រាត​​ និង​គំរោះគំរើយ​ ដែល​ផ្ញើ​ទៅ​មក​តាម​អ៊ីនធឺណិត​ដូច​ដែល​យើង​បាន​ដក​ស្រង់​ឧទាហរណ៍​មួយ​ចំនួន៖ “បើ​អ្ហែង​ដើរ​ចូល​ដី​ខ្មែរ​មួយ​ជំហាន​ទៀត​ អ្ហែង​នឹង​ងាប់​ដូច​ឆ្កែ​អញ្ចឹង!” ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ពេល​ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម​កំពុង​តែ​ដំណើរ​ការ​ គេ​អាច​រក​បាន​នូវ​សាមគ្គីភាព​សមរភូមិ​មុខ​ជាច្រើន​ប្រភេទ​៖ “អតីត​ទាហាន​ខ្មែរ​ក្រហម​មិន​ខ្លាច​ស្លាប់​ឡើយ​”​(ប្រយុទ្ធ​ប្រឆាំង​នរណា?)​ ហើយ​កាំភ្លើង​ចាស់​ ទោះបីជា​ច្រេះ​ចាប់​ក៏ដោយ​ ក៏​នៅតែ​ស្រេក​ឃ្លាន​ឈាម​ដែរ​ ។តើ​ការ​ធ្វើ​បែបនេះ​ កសាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​កាន់តែ​ប្រសើរ​ឡើង​ដែរ​ឬ​ទេ?

សប្ដាហ៍​នេះ​ យើង​បាន​នាំ​មក​ជូន​នូវ​របាយការណ៍​មួយ​ ដែល​សៀវភៅ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ​- ​ដែល​ជា​របប​ខ្មែរក្រហម​ -​ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​អប់រំ​ខ្លះ​ ។ នេះ​គឺជា​ការ​សំខាន់​ណាស់​ ។​ ការ​ពិភាក្សា​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ បង្ហាញ​ថា​ហាក់​ដូចជា​មាន​មតិ​ទូទៅ​យ៉ាង​ច្រើន​ ដែល​ការពិត​សំខាន់ៗ​ត្រូវ​បាន​គេ​ដឹង​លឺ​ច្រើន​ ហេតុ​នេះ​ហើយ​អាច​មាន​ការ​ប្រមូល​រួបរួម​នូវ​ការ​រំជួល​ចិត្ត​សម្រាប់​មតិ​យោបល់​ និង​សកម្មភាព​មួយ​ចំនួន​ ។​ ប៉ុន្តែ​មូលដ្ឋាន​ព័ត៌មាន​ជាក់ស្ដែង​អំពី​ប្រវត្តិសាស្ត្រ​ហាក់​ដូចជា​ស្ដួចស្ដើង​ផង​ដែរ​ ហេតុនេះ​ហើយ​​គេ​អាច​រៀបចំ​បាន​ដោយ​ការ​រំជួល​ចិត្ត​ ។​

មាន​ការ​បញ្ចេញ​មតិ​យោបល់​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ ដែល​ថា​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​ចេញ​សាលក្រម​ចុងក្រោយ​ ហេតុនេះ​ហើយ​គ្មាន​អ្វី​សេសសល់​សម្រាប់​ពិភាក្សា​ជាមួយ​ថៃ​ទៀត​ទេ​។​សាលក្រម​សង្ខេប​របស់​តុលាការ​ចេញ​នៅ​ឆ្នាំ​ ១៩៦២​ ដែល​ថា “ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា​” តែងតែ​ត្រូវ​បាន​ដកស្រង់​ជា​វាក្យសព្ទ​ទូទៅ​ ហើយ​ត្រូវ​បាន​ទទួល​យក​ដោយ​រដ្ឋាភិបាល​ផ្សេងៗ​របស់​ថៃ​តាំងពី​ពេល​នោះ​មក​ម្លេះ​ ប៉ុន្តែ​សាលក្រម​តុលាការ​ ដែល​បោះពុម្ព​ផ្សាយ​ចំនួន​ ៦៩​ ទំព័រ​ នៅ​មិនទាន់​ដាច់​ស្រេច​ក្នុង​ការ​បង្កើត​នូវ​ខ្សែ​បន្ទាត់​ព្រំដែន​ចុង​ក្រោយ​រវាង​ប្រទេស​ទាំងពីរ​ទេ​នោះ​ មិន​ត្រូវ​បាន​គេ​ដឹង​លឺ​ជា​ទូទៅ​ទេ​ ។ ​ដើម្បី​ឲ្យ​កាន់តែ​លម្អិត​ថែមទៀត​ ការ​ពិភាក្សា​ជាក់ស្ដែង​ជា​សាធារណៈ​នឹង​តម្រូវ​ឲ្យ​សាលក្រម​តុលាការ​នេះ​ (និង​ឯកសារ​ដែល​ពាក់​ព័ន្ធ​)​ គួរ​មាន​ការ​បកប្រែ​ជា​ភាសា​ខ្មែរ​សម្រាប់​សាធារណជន​ផង​ដែរ​ ។

ការ​ប្រកាស​ថ្កោលទោស​ជាច្រើន​ដង​ប្រឆាំង​នឹង​ទាហាន​ថៃ​ អំពី​ការ​ឈ្លានពាន​ និង​ការ​ចូល​លុកលុយ​​ដែល​មាន​រួច​មក​ហើយ​នៅ​អំឡុង​ពេល​ជា​ច្រើន​សប្ដាហ៍​ និង​ច្រើន​ខែ​មុន​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស​ ជន​រង​គ្រោះ​ដោយសារ​គ្រាប់មីន​ និង​ការ​រង​របួស​ដោយសារ​ការ​បាញ់​គ្នា​ ទាក់ទង​នឹង​តំបន់​នៅ​ភាគ​ខាង​ជើង​ និង​នៅ​ភាគ​ខាង​លិច​នៃ​ប្រាសាទ​ព្រះវិហារ​ ។​ យើង​នៅ​តែ​មិនទាន់​រក​បាន​នូវ​ឯកសារ​យោង​ណាមួយ​នៅ​ក្នុង​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​អំពី​វិធី​ស្វែងយល់​អំពី​ការ​ថ្កោលទោស​ទាំងនេះ​ លើ​ប្រវត្តិ​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ដែល​បាន​ចុះហត្ថលេខា​ដោយ​តំណាង​ទាំងពីរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ថៃ​ និង​អង្គការ​យូណេស្កូ​នៅឡើយ​ទេ​។​ តើ​វត្តមាន​កងទ័ព​ថៃ​ចូល​មក​កាន់​ភាគ​ខាង​ជើង​ និង​ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ​ គួរ​បកស្រាយ​យ៉ាងណា​ ដោយ​ពិចារណា​ថា​សេចក្ដីថ្លែងការណ៍​រួម​ជា​ផ្លូវការ​ ដែល​និយាយ​ថា​ “ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​ស្នើ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដោយ​នៅ​ជំហាន​នេះ​មិន​រាប់​បញ្ចូល​នូវ​តំបន់​ទ្រនាប់​នៅ​តំបន់​ភាគ​ខាង​ជើង​ និង​ភាគ​ខាង​លិច​ប្រាសាទ​” ហើយ​ផែនទី​បន្ថែម​ “​ជំនួស​ផែនទី​ពីមុន…​ រួម​ទាំង​ឯកសារយោង​អំពី​ក្រាហ្វិក​… នៃ​ទីតាំង​របស់​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ឯកសារ​ដាក់​ស្នើ​របស់​កម្ពុជា​” ដែល​ពីមុន​នេះ​ត្រូវ​បាន​បង្ហាញ​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​ដោយ​មាន​ផែនទី​ដែល​កាលបរិច្ឆេទ​ត្រឡប់​ទៅកាន់​ឆ្នាំ​ ១៩៦២​ ឆ្នាំ​ ១៩០៧​ និង​ឆ្នាំ​ ១៩០៤​ វិញ​ ។
មុខងារ​នេះ​ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ត្រូវ​បាន​គេ​ដឹង​ជា​លក្ខណៈ​អន្តរជាតិ​ ដោយសារ​វា​ជា​ឯកសារ​ចុងក្រោយ​ ដែល​ត្រូវ​បាន​យក​មក​បង្ហាញ​សម្រាប់​ការ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ ពុំ​ដែល​ត្រូវ​បាន​បង្ហាញ​​នៅ​ក្នុង​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​ឡើយ​ ។ ប្រសិនបើ​មាន​មែន​ យើង​សូម​អភ័យទោស​ ហើយ​ពេញចិត្ត​នឹង​ទទួល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ ។

ពេល​ដែល​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​មួយ​ចំនួន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​ថៃ​នៅ​ក្នុង​តំបន់​ទ្រនាប់​នៅ​ភាគ​ខាង​ជើង​ និង​ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ​ ដោយ​យោង​ទៅលើ​ផែនទី​ទាំងឡាយ​នៅ​ឆ្នាំ​ ១៩០៧​ និង​នៅ​ឆ្នាំ​ ១៩០៤​ បណ្ដា​អង្គការ​ទាំងនោះ​ ប្រហែលជា​មិន​ដឹង​ថា​ផែនទី​ទាំងនេះ​ត្រូវ​បាន​ជំនួស​ដោយ​ផែនទី​មួយ​ទៀត​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ដែល​បង្ហាញ​តាងនាម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។​ រាល់​ការ​ចរចា​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​ និង​ទ្វេ​ភាគី​ នឹង​ត្រូវ​ដោះស្រាយ​គ្នា​ជាមួយ​នឹង​មុខងារ​ច្បាប់​ថ្មីៗ​ចុងក្រោយ​បង្អស់​ ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ នៅ​ចំពោះ​មុខ​អង្គការ​យូណេស្កូ​ ។

នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ការ​តវ៉ា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​នៅ​ជំហាន​នេះ​ប៉ុណ្ណោះ​ សម្រាប់​តំបន់​​តូច​នៅ​ចំ​កណ្ដាល​ផែនទី​ខាងក្រោម​ ដែល​មាន​គូស​សញ្ញា​ពណ៌​ក្រហម​ និង​កំណត់​អត្តសញ្ញាណ​ជា​ N1​ ។​

(រូបភាព​ផែនទី)
ជម្លោះ​ជា​លក្ខណៈ​អន្តរជាតិ​នេះ​បង្ហាញ​ថា​ ព័ត៌មាន​នោះ​ និង​ព័ត៌មាន​ដែល​នឹង​ត្រូវ​យក​មក​ធ្វើ​ជា​ឯកសារយោង​ មិន​អាច​ជ្រើសរើស​ទុក​ជាមុន​ ដោយ​យោង​ទៅតាម​តែ​លក្ខណៈ​វិនិច្ឆ័យ​ជាតិ​ប៉ុណ្ណោះ​ទេ​ ។​ក្នុង​ពេល​ឆាប់ៗ​នេះ​ ឬ​នៅ​ពេល​ក្រោយ​ សេចក្ដី​ថ្លែងការណ៍​រួម​ជា​ផ្លូវការ​ នឹង​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ ហើយ​ក៏​នឹង​មាន​ការ​ពិភាក្សា​គ្នា​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ វា​ក៏​បង្កើត​ផង​ដែរ​នូវ​មូលដ្ឋាន​សម្រាប់​ការ​បង្កើត​ផែនការ​គ្រប់គ្រង​រួម​ ដែល​នឹង​ត្រូវ​អភិវឌ្ឍន៍​ជាមួយ​នឹង​ប្រទេស​ថៃ​ ដែល​នឹង​ត្រូវតែ​យក​មក​បង្ហាញ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១០​ ។​ ការ​ចុះ​បញ្ជី​នេះ​មិនមែន​ជា​រៀង​រហូត​ទេ​ ដែល​ការ​ចុះ​បញ្ជី​ខ្លះ​ត្រូវ​បាន​ដក​ចេញ​វិញ​កាលពី​មុន​ ​ដោយសារ​ភាគី​ជាប់​កិច្ចសន្យា​មិន​បាន​គោរព​តាម​កាតព្វកិច្ច​ក្នុង​កិច្ចសន្យា​របស់​ខ្លួន​ទេ​ ។

ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​ផ្ដល់​នូវ​ព័ត៌មាន​សម្រាប់​ការ​កសាង​មតិយោបល់​របស់​សាធារណជន​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​នោះ​ សារព័ត៌មាន​ជា​ភាសា​ខ្មែរ​ នឹង​ត្រូវ​ស្វែងរក​វិធី​សម្របសម្រួល​ដល់​ការ​ពិភាក្សា​ជា​សាធារណៈ​ប្រកបដោយ​ការ​រិះគន់​ និង​មាន​ការ​រិះគន់​ខ្លួនឯង​នៅ​កម្ពុជា​ ដែល​សារព័ត៌មាន​ថៃ​ត្រូវ​ធ្វើ​ផង​ដែរ​ ប្រសិនបើ​ផ្ដល់​ការ​សម្របសម្រួល​នៅ​ក្នុង​ប្រទេស​ថៃ​ ។ ​បើ​ពុំ​ដូច្នោះ​ទេ​ កម្ពុជា​នឹង​ត្រូវ​គេ​កាត់​ផ្ដាច់​ចេញ​ពី​ឆាក​អន្តរជាតិ​ម្ដងទៀត​កាន់តែ​ខ្លាំង​ឡើង​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ អាច​នឹង​គិត​ថា​ នេះ​ជា​ស្ថានភាព​ដែល​ជម្រុញ​មក​ពី​ខាង​ក្រៅ​ ។​ ប៉ុន្តែ​កន្លងមក​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ គឺជា​ការ​នៅ​ឆ្ងាយ​ពី​គេ​ឯង​ ដែល​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ ដោយសារតែ​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​មិន​បាន​ជួយ​ក្រឡេក​មើល​ឯកសារ​ផ្លូវការ​សំខាន់ៗ​បំផុត​មួយ​ចំនួន​ទេ​ ដែល​បណ្ដាល​ឲ្យ​លើស​ពី​ការ​រំជួល​ចិត្ត​ជា​អ្នក​ជាតិ​និយម​ដែល​មាន​ប្រជាប្រិយ​ទៅទៀត​ ។

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

6 Responses to “សប្ដាហ៍​ទី ៥២០​ ថ្ងៃ​ អាទិត្យ​ ទី​​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨៖​ ជម្លោះ​អន្តរជាតិ​ត្រូវការ​កិច្ចពិភាក្សា​បើក​ចំហ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] ស្ត្រី​ជា​អភិបាល​ខេត្ត​-ក្រុង​ឆ្នាំ​ ២០០៣​ស្ត្រី​ ០​ភាគរយ​បច្ចុប្បន្ន​ ០​ភាគរយ​ហើយ​នៅ​ ឆ្នាំ​ ២០១៥​ស្ត្រី​ជា​អភិបាល​រង​ខេត្ត-ក្រុង​អាច​មាន​ចំនួន​ ១០​ភាគរយ​។​ ស្ត្រី​ជា​អភិបាល​ រង​ខេត្ត-​ក្រុង​ឆ្នាំ​ ២០០៣​ មាន​ ០​បច្ចុប្បន្ន​មាន​ ១១.៣៨​ភាគរយ​ហើយ​ឆ្នាំ​ ២០១៥​មាន​ស្ត្រី​ជា​អភិបាល​រង​ខេត្ត-​ក្រុង​ ១៥​ភាគរយ​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៩​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ កាសែត​ដែល​ចេញ​លក់​នៅ​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: