ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ ទូត​កូរ៉េ​ខាងត្បូង​បដិសេធន៍​ថា​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​មិនមែន​មក​ពី​ប្រទេស​កូរ៉េ​ទេ

Posted on Tuesday, 28 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ប្រជាពលរដ្ឋ​ប្រមាណ​ ២០០​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ៤០០​គ្រួសារ​រស់នៅ​តំបន់​បឹង​កក់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ បាន​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េ​ខាង​ត្បូង​)ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ឱ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ បញ្ឈប់​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​កក់​ដោយ​ធ្វើ​ការ​ដោះស្រាយ​ទូទាត់​សំណង​ថ្លៃ​លំនៅឋាន​និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ​។

យោង​តាម​លិខិត​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ផ្ញើ​ជូន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ពួក​គាត់​បាន​រៀបរាប់​ពី​ទុក្ខ​កង្វល់​ចំពោះ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​បឹង​កក់​។​

ក្នុង​លិខិត​ស្វែង​រក​អន្តរាគមន៍​ពី​ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា​នោះ​ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​បឹង​កក់​បាន​លើក​ឡើង​ថា​ពួក​គាត់​បាន​មក​តាំង​ទី​លំនៅ​ក្នុង​តំបន់​នេះ​តាំង​ពី​ឆ្នាំ​ ១៩៧៩-​១៩៨២​ មក​ម្ល៉េះ​ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ដែន​ដី​ រួម​មាន​សៀវភៅ​គ្រួសារ​ ប័ណ្ណ​ស្នាក់​នៅ​សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ មាន​លេខ​ផ្ទះ​ ក្រុម​ភូមិ​ សង្កាត់​ ខណ្ឌ​ លើស​ពី​នេះ​ទៅ​ទៀត​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់​មាន​ទឹក​ស្អាត​ ភ្លើង​អគ្គិសនី​ប្រើប្រាស់​ មាន​មុខ​របរ​ដូច​ជា​ ផ្ទះ​សំណាក់​ ហាង​លក់​ដូរ​ គ្រឿង​សំអាង​ គ្រឿង​ឡាន​ កាត់ដេរ​ អ៊ុតសក់​ បោកអ៊ុត​ និង​លក់​គ្រឿងទេស​។ល។​

លិខិត​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បឹង​កក់​បាន​ចងក្រង​សហគមន៍​មាន​ការ​សន្សំ​ប្រាក់​ផ្ដល់​ឥណទាន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គាំទ្រ​លើ​សេវា​សុខភាព​ទូទៅ​ និង​ការ​អប់រំ​ជំងឺ​អេដស៍​ ជួយ​ធ្វើ​ផ្លូវ​ ធ្វើ​ស្ពាន​តាម​សហគមន៍​។​ នៅ​ថ្ងៃ​ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៧​សាលាក្រុង​ភ្នំពេញ​ប្រកាស​ជួល​តំបន់​បឹង​កក់​សម្រាប់​រយៈពេល​៩៩​ឆ្នាំ​ ក្នុង​តម្លៃ​ ៧៩០០២០០០​ដុល្លារ​អាមេរិក​ ឱ្យ​ទៅ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​អភិវឌ្ឍន៍​លើ​ផ្ទៃ​ដី​បឹង​កក់​ ដែល​មាន​ទំហំ​ ១៣៣​ហិកតារ​ដោយ​ក្នុង​នោះ​រួម​ទាំង​ផ្ទៃ​បឹង​ ៩០​ហិកតារ​ដោយ​ក្នុង​នោះ​រួម​ទាំង​ផ្ទៃ​បឹង​ ៩០​ហិកតារ​និង​ប្រជាពលរដ្ឋ​ ៤២៥២​គ្រួសារ​ ត្រូវ​រង​ផល​ប៉ះពាល់​។​

នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ធ្វើ​ការ​បូម​ខ្សាច់​លុប​បឹង​កក់​ធ្វើ​ឱ្យ​លិចលង់​ផ្ទះ​ ផ្លូវ​ ហើយ​ផ្ទះ​ខ្លះ​ត្រូវ​ដួល​រលំ​ កាត់​ផ្ដាច់​ទឹក​ស្អាត​ឈប់​ឱ្យ​ប្រើប្រាស់​។​ ម្យ៉ាង​ទៀត​ក្រុមហ៊ុន​ដើរ​បំភិតបំភ័យ​គំរាម​កំហែង​ បំបែក​បំបាក់​ស្មារតី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​បាត់​បង់​មុខ​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​ ព្រោះ​តែ​ការ​ព្រួយ​បារម្ភ​គំរាម​កំហែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។

លិខិត​ដដែល​នេះ​ បាន​ជម្រាប​ជូន​ឯក​អគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ខាងត្បូង​បន្ត​ទៀត​ថា​ កន្លង​មក​ប្រជាពលរដ្ឋ​បាន​ធ្វើ​ញត្តិ​ផ្ញើ​ទៅ​សាលាក្រុង​ភ្នំពេញ​ ក្រុមហ៊ុន​និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ទៅ​ប្រធាន​រដ្ឋសភា​ជាតិ​ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ទាំង​នោះ​ តែ​ពុំ​មាន​ដំណោះស្រាយ​ណា​មួយ​ឱ្យ​បាន​លទ្ធផល​ឡើយ​។​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់​ មាន​ទុក​កង្វល់​យ៉ាង​ខ្លាំង​ គឺ​រស់​នៅ​ទាំង​ភ័យ​ខ្លាច​ព្រួយ​បារម្ភ​ទាំង​យប់​ទាំង​ថ្ងៃ​ ទោះ​បី​ពេល​ប្រកប​មុខរបរ​ការងារ​អ្វី​ៗ​ពុំ​បាន​ស្ងប់​ឡើយ​នៅ​តែ​ព្រួយ​បារម្ភ​ជានិច្ច​។

សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​ដើម្បី​បញ្ចុះបញ្ចូល​គាប​សង្កត់​បំបែក​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន​ ដោយ​ដោះស្រាយ​សំណង​ និង​ប្រាក់​មិន​សមរម្យ​ឡើយ​។​ ដោយ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ឆ្ងាយ​ពី​ទី​ក្រុង​ភ្នំពេញ​ ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​ គ្មាន​សាលារៀន​មន្ទីរ​ពេទ្យ​ គ្មាន​ផ្សារ​ បាត់បង់​មុខរបរ​ គ្មាន​ទឹក​ស្អាត​ និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ទេ​។

ក្នុង​លិខិត​ដែល​ដាក់​ជូន​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ទាំងអស់​បាន​ស្នើ​ឱ្យ​ឯកអគ្គរដ្ឋទូត​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ប្រធាន​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន​ និង​សាលាក្រុង​ភ្នំពេញ​ឱ្យ​ចុះ​ដោះស្រាយ​តាម​សំណើ​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ដូច​ខាង​ក្រោមៈ

-សុំ​ឱ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ផ្អាក​ការ​បូម​ខ្សាច់​លុប​បឹង​កក់​សិន​។
-សុំ​ឱ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ចុះ​មក​ដោះស្រាយ​ផល​ប៉ះពាល់​ដី​ និង​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ទាំង​អ្នក​រស់​នៅ​តំបន់​គោក​ និង​លើ​ទឹក​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ​។

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ នោះ​ដែរ​មន្ត្រី​ស្ថាន​ទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ចេញ​ទទួល​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ ដើម្បី​ជួប​ពិភាក្សា​។​ បើ​តាម​ការ​អះអាង​ពី​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ កន​ ដែល​បាន​ជួប​ជាមួយ​មន្ត្រី​ទូត​កូរ៉េ​ខាងត្បូង​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​និង​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ប្រមាណ​ ២០០​នាក់​ដែល​បាន​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​ថា​ មន្ត្រី​ស្ថានទូត​កូរ៉េ​បាន​អះអាង​ប្រាប់​ថា​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​នេះ​មិន​មែន​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​មន្ត្រី​ស្ថានទូត​កូរ៉េ​ ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ទាំងអស់​ឈប់​មាន​ជំនឿ​ថា​ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​។

ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​រំសាយ​ទៅ​វិញ​ ប៉ុន្តែ​តំណាង​អ្នក​ដឹកនាំ​បាន​អះអាង​ថា​ ពួក​ខ្លួន​នឹង​បន្ត​ស្រាវជ្រាវ​រក​ប្រភព​ដើម​ នៃ​ម្ចាស់​វិនិយោគទុន​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន​នេះ​ថា​មក​ពី​ប្រទេស​ណាមួយ​ពិត​ប្រាកដ​។​ ពេល​ដឹង​ច្បាស់​នោះ​ពួក​គាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​ប្រទេស​ដែល​មាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ចូល​មក​វិនិយោគ​តំបន់​បឹង​កក់​ដើម្បី​ឱ្យ​មាន​ការ​ដោះស្រាយ​សំណង​ដល់​ប្រជាពលរដ្ឋ​ទៅតាម​តម្លៃ​ទីផ្សារ​មិនមែន​ចាប់​បង្ខំ​បណ្ដេញ​ប្រជាពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ​។

មាន​ប្រភព​ផ្សេង​ៗ​គ្នា​បាន​និយាយ​ថា​ ក្រុមហ៊ុន​ស៊ូកាអ៊ីន​ដែល​ជា​ដៃ​គូ​វិនិយោគ​រកស៊ី​ជាមួយ​អ្នក​ស្រី​ ជឹង​ សុភាព​ហៅ​យាយ​ភូ​ ប្ដី​របស់​គាត់​ឈ្មោះ​ ឡៅ​ ម៉េងឃីន​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​ ហ៊ុន​ សែន​នេះ​ទំនង​ជា​មក​ពី​ប្រទេស​ចិន​ ពី​ព្រោះ​យាយ​ភូ​ និង​ប្ដី​របស់​គាត់​មាន​ទំនាក់ទំនង​រកស៊ី​យ៉ាង​ជិត​ស្និត​ជាមួយ​ពួក​ពាណិជ្ជករ​ចិន​។​ រី​ឯ​ប្រភព​ខ្លះ​ទៀត​អះអាង​ថា​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​នេះ​គឺ​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន​ ប៉ុន្តែ​ពុំ​មាន​ប្រភព​ណា​មួយ​អះអាង​ថា​ ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន​នេះ​មក​ពី​ប្រទេស​ណា​ពិត​ប្រាកដ​ទេ​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៩​ ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨២២​ ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សមាគម​ចិញ្ចឹម​មាន់​ត្អូញត្អែរ​ ខណៈ​ការ​នាំចូល​សាច់​ និង​ស៊ុត​ពី​បរទេស​កាន់​តែ​ច្រើន​ឡើង


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៧៩​ ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ដឹក​ហេរ៉ូអ៊ីន​ ២៤០​ក្រាម​ពី​ភ្នំពេញ​ទៅ​តៃវ៉ាន់​ [បុរស​ជនជាតិ​ចិន​តៃវ៉ាន់​] តុលាការ​ផ្ដន្ទា​ទោស​ដាក់​គុក​ ២២​ឆ្នាំ​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៨​ ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • មន្ត្រី​បេតិកភណ្ឌ​ពិភពលោក​គ្រោង​នឹង​មក​កម្ពុជា​ពិនិត្យ​ការ​ខូចខាត​ប្រាង្គ​ប្រាសាទ​ព្រះវិហារ [បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ ដែល​បណ្ដាល​ឱ្យ​បែក​ជា​បំណែក​តូច​ៗ​នៅ​ត្រង់​ ក​នាគ​ ទម្រ​នាគ​ និង​កាំ​ជណ្ដើរ​បុរាណ​ទី​ ៧​ ]
  • កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ ២៨០​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ [យោង​តាម​ប្រសាសន៍​លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​]
  • គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-សៀម​ជួប​គ្នា​ថ្ងៃ​ទី​ ១០​ វិច្ឆិកា
  • កម្ពុជា​ទទួល​ផល​វិជ្ជមាន​ពី​បញ្ហា​កង្វះ​ស្បៀង​ និង​ស្បៀង​ឡើង​ថ្លៃ​នៅ​លើ​ពិភពលោក​ [យោង​តាម​ប្រសាសន៍​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨៤​ ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គ.ជ.ប​ទាមទារ​ឱ្យ​រដ្ឋសភា​ធ្វើ​ការ​កាត់​ប្រាក់​បំណាច់​ខណៈ​លោក​ សម​ រង្សី​ មិន​ព្រម​បង់​ប្រាក់​ពិន័យ​ ១០​លាន​រៀល​ [អំពី​ការ​ប្រមាថ​មើល​ងាយ​ចំពោះ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​]
  • រថយន្ត​ស្ទូច​បោះពួយ​បុក​ជញ្ជាំង​ភ្នំ​ស្លាប់​ ៤​ របួស​ធ្ងន់​ ៤​ សង្ស័យ​ថា​ អ្នក​បើកបរ​ស្រវឹង​ធ្លាក់​ភ្នែក​ទើប​បើក​ដូច​ហោះ​ [កោះកុង]
  • ចោរ​ជិះ​រថយន្ត​ឆ្លាម​ ២​គ្រឿង​ស្ទាក់​ប្លន់​ប្រាក់​ ៣០០​ លាន​រៀល​ [ខេត្ត​កំពង់​ចាម​]
  • រថយន្ត​បុក​លោក​ ព្រហ្ម​ ម៉ាញ​ ពេល​ជិះ​ម៉ូតូ​ សង្ស័យ​ប៉ង​ធ្វើ​ឃាត​ [ខណ្ឌ​ទួលគោក​ ក្រុង​ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៩​ ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ទូត​កូរ៉េ​ខាងត្បូង​បដិសេធន៍​ថា​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​មិនមែន​មក​ពី​ប្រទេស​កូរ៉េ​ទេ
  • សភា​អឺរ៉ុប​ជំរុញ​ឱ្យ​ប្រទេស​យួន​បញ្ចប់​ការ​ឃុំ​ខ្លួន​អតីត​សង្ឃ​ ទឹម​ សាខន​ [ចាប់​ខ្លួន​ពី​បទ​បំផ្លាញ​ទំនាក់ទំនង​មិត្ត​ភាព​កម្ពុជា​វៀតណាម]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៧​ ថ្ងៃ​ អង្គា​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​មួយ​ឆ្នាំ​ខាត​បង់​ប្រាក់​ ៤៥០​លាន​ដុល្លារ​ដោយសារ​ការ​រស់​នៅ​ខ្វះ​អនាម័យ​ [យោង​តាម​ការ​អង្កេត​របស់​ធនាគារ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០០៨​នេះ​]
  • ចោរ​ ៣​ នាក់​ចូល​ប្លន់​មាស​នៅ​ក្នុង​ផ្សារ​វាល​រេញ​បី​តូប​យក​អស់​មាស​ជិត​ ៧០​តម្លឹង​ និង​លុយ​កាក់​ជាច្រើន​ [ក្រុង​ព្រះសីហនុ​]
  • ដូនជី​ម្នាក់​នៅ​ឥណ្ឌា​ត្រូវ​បាន​ចាប់​រំលោភ​ដោយ​បុរស​ជាង​ ៤០​នាក់​ [អំឡុង​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ និង​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ក្នុង​ប្រទេស​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: