សប្ដាហ៍ទី ៥២១ ថ្ងៃអាទិត្យ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៨៖ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​​

Posted on Tuesday, 28 October 2008. Filed under: *វិចារណកថា* |

ក្រោយពី​មាន​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ មក​ត្រឹម​ពេល​នេះ​ មាន​សំឡេង​ជាច្រើន​ពី​ជុំវិញ​ពិភពលោក​ ដែល​និយាយ​ថា​ ពុំ​ធ្លាប់​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច ​ពិភព​លោក​ដូចនេះ​ឡើយ​ តាំងពី​ទសវត្ស​ទី​ ២០​ និង​៣០​ មក​ ដែល​នៅ​ពេល​នោះ​បាន​ប៉ះពាល់​ដល់​ទ្វីប​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ។​ សម្ដី​របស់​ប្រធានាធិបតី​បារាំង​ នីកូឡាស​ សាកូហ៊្សី​ ដែល​ថា​ ញូវយ៉ក​គឺជា​កន្លែង​ពិភាក្សា​គ្នា​អំពី​ដំណោះស្រាយ​សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ​ពិភពលោក​ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​មាន​មូលហេតុ​ដើមចម​នៅ​ទីនោះ​ បាន​ផ្ដល់​នូវ​គំនូស​ព្រាង​សង្ខេប​នៃ​ស្ថានភាព​នេះ​ ។

នៅ​ពេល​ដែល​សមាជ​អាមេរិក​ បាន​បោះឆ្នោត​ផ្ដល់​លុយ​ចំនួន​ ៧០០​ ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​ដ៏​ពិបាក​រួច​មក​ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ធនាគារ ​អាមេរិក​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ ៣៥០​ ដង​ច្រើន​ជាង​ចំណាយ​រយៈពេល​១៨​ ខែ​ នៃ​ប្រតិបត្តិការ​របស់​អ៊ុនតាក់​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩២​/​៩៣​ ទៅ​ទៀត​នោះ!​ ក៏​នៅ​តែ​មាន​មតិ​យោបល់​ដែល​ថា​កម្ពុជា​អាច​នឹង​មិន​មាន​ការ​ប៉ះពាល់​ច្រើន​ពេក​ទេ​ ទោះជា​ផល​ប៉ះពាល់​នៃ​កិច្ច​ព្រមព្រៀង​វាយនភណ្ឌ​ដែល​ផុត​កំណត់​នៅ​ឆ្នាំ​២០០៩​ នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ពិបាក​សម្រាប់​ឧស្សាហកម្ម​នៅ​កម្ពុជា​ក៏ដោយ​ ។ ​ ប៉ុន្តែ​ សម្រាប់​ពេល​នេះ​ មាន​ការ​ជឿជាក់​ថា​៖ វេទិកា​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​នៅ​តែ​ទិញ​សំលៀក​បំពាក់​​ពី​កម្ពុជា​ដដែល​ ដែល​ក្នុង​នោះ​តម្លៃ​នៃ​ផលិតផល​វាយនភណ្ឌ​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ចំនួន​២.៦ ​ពាន់​លាន​ដុល្លារ​ ស.រ.អា​សហរដ្ឋអាមេរិក​ ។

គេ​ក៏​គួរ​តែ​ពិចារណា​ផង​ដែរ​ ថា​តើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​​ផលិតផល​វាយនភណ្ឌ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​អាច​នឹង​ប៉ះពាល់​ដល់​កម្ពុជា​ និង​ថៃ​យ៉ាង​ណា​ ដែល​ការ​នាំ​ចូល​នេះ​មាន​ភាគ​ហ៊ុន​ទីផ្សារ​នៅ​អាមេរិក​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​ កម្ពុជា​មាន​១.៧%​ ហើយ​ថៃ​មាន​១.៨​%​ ។ ទោះបីជា​ភាគ​ហ៊ុន​នាំចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​របស់​ប្រទេស​ទាំងពីរ​នេះ​អាច​នឹង​មាន​ផល​ប៉ះពាល់​ស្រដៀង​គ្នា​ក៏​ដោយ​ ក៏​ភាគហ៊ុន​សេដ្ឋកិច្ច​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​នីមួយៗ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ដែរ​ មាន​ន័យ​ថា​កាលណា​សេដ្ឋកិច្ច​ថៃ​អាច​ស្រូប​យក​រាល់​ការ​ផ្លាស់​ប្ដូរ​ណាមួយ​​បាន​កាន់​តែ​ច្រើន​ ថៃ​​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​កម្ពុជា​កាន់​តែ​ច្រើន​ដែរ​ ដោយ​កម្ពុជា​មាន​ការ​ពឹង​ផ្អែក​ជា​ខ្លាំង​​លើ​ឧស្សាហកម្ម​កាត់​ដេរ​ ។

ប៉ុន្តែ​ រាល់​ក្ដី​សង្ឃឹម​ទាំងឡាយ​អាច​ជា​សុទិដ្ឋិនិយម​ខ្លាំង​ពេក​ នៅ​ពេល​ដែល​ព័ត៌មាន​មួយ​សរ​សេរ​ថា​ រោងចក្រ​ចំនួន​ ៩០០០​ នៅ​ប្រទេស​ចិន​ភាគ​ខាងត្បូង​នឹង​ត្រូវ​បិទ​ទ្វារ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ ពីព្រោះ​ភាគហ៊ុន​មួយ​ភាគ​ធំ​របស់​ឧស្សាហកម្ម​ចិន​ពឹង​ផ្អែក​លើ​ការ​ទិញ​យក​ពី​ទីផ្សារ​នៅ​អាមេរិក​ ។ ភាព​ធ្ងន់ធ្ងរ​នេះ​ ដែល​ក្នុង​នោះ​រដ្ឋាភិបាល​ចិន​កំពុង​សម្លឹង​មើល​ការ​អភិវឌ្ឍន៍​ទាំងនេះ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការ​សម្រេច​ចិត្ត​ការពារ​ខ្លួន​ឯង​ថ្មីៗ​នេះ​មួយ​ចំនួនៈ​ ពន្ធ​ថ្មី​ ចន្លោះ​ពី​ ១៥០​ និង​១៨៥​%​ មាន​ការ​បង្ខំ​ឲ្យ​រក្សា​ការ​ផ្គត់ផ្គង់​សំខាន់​ៗ​ដូចជា​ គ្រាប់​ធញ្ញជាតិ​ និង​ជី​ ពី​ការ​ចាកចេញ​ពី​ប្រទេស​ ។​ កម្រិត​ដែល​បណ្ដា​ប្រទេស​នានា​នៅ​ជិត​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ បាន​​ទទួល​អត្ថប្រយោជន៍​ពី​ការ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សាធារណ​ប្រជាមានិត​ចិន​ តាម​ការ​រំពឹង​ទុក​របស់​នាយករដ្ឋមន្ត្រី​​ នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​តាម​រយៈ​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នៃ​វិបត្តិ​ពិភព​លោក​ ។

ការ​ពិភាក្សា​របស់​អន្តរជាតិ​បាន​ឈាន​ទៅ​រក​ទិដ្ឋភាព​ផ្សេង​មួយ​ទៀត​ ។ ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​លុយ​ចំនួន​៧០០​ ពាន់​លាន​ដុល្លារ​ ស.រ.អា​សហរដ្ឋអាមេរិក​ ដើម្បី​សង្គ្រោះ​ឧស្សាហកម្ម​ធនាគារ​អាមេរិក​ អ្នក​អង្កេត​ការណ៍​អន្តរជាតិ​បាន​ចាប់​ផ្ដើម​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​មាន​ មុន​នឹង​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀតៈ​ ដោយ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ដ៏​ច្រើន​លើសលប់​នេះ​ចូល​ទៅ​ក្នុង​សហគ្រាស​ឯកជន​ដែល​ខ្លួន​បាន​ធ្វើ​ “​ជាតូបនីយកម្ម​” ឧស្សាហកម្ម​ធនាគារ​ដោយ​អន្លើ​ ។​ ខណៈ​ដែល​ពាក្យ​ថា​ “ជាតូបនីយកម្ម” ​ត្រូវ​​បាន​បដិសេធ​ជា​ដាច់​ខាត​ដោយ​រដ្ឋាភិបាល​អាមេរិក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​តំណាង​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​ ”បស្ចិមប្រទេស​”​ បាន​ប្រើប្រាស់​ពាក្យ​នេះ​ជា​ពិសេស​នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្ដល់​នូវ​ការ​បញ្ចូល​ហិរញ្ញវត្ថុ​ក្នុង​ចំនួន​ដ៏​ច្រើន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ ក៏​ដូច​ជា​ការ​ធានា​រ៉ាប់រង​ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​​ ដោយសារ​តែ​ការ​ពាក់ព័ន្ធ​របស់​ខ្លួន​ជាមួយ​នឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្រោម​ការ​ត្រួតត្រា​ពី​អាមេរិក​ ។

កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២៣-២៥​ ខែ​តុលា​ ឆ្នាំ​២០០៨​ បាន​ផ្ដល់​នូវ​វេទិកា​អន្តរជាតិ​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឲ្យ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​សហរដ្ឋ​អាមេរិក​ ដែល​ក្នុង​នោះ​បណ្ដា​ប្រទេស​ដែល​មាន​ឈ្មោះ​ថា​​ “G-20”​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ ក្នុង​នោះ​មាន​ ប្រទេស​អាហ្សង់ទីន​ អូស្ត្រាលី​ ប្រេស៊ីល​ កាណាដា​ ចិន​ បារាំង​ អាល្លឺម៉ង់​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ អ៊ីតាលី​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ ម៉ិចស៊ិក​ រុស៊្សី​ អារ៉ាប៊ី​ សាអ៊ូឌីត​ អាហ្វ្រិក​ខាង​ត្បូង​ ទួរគី​ សហ​រាជាណាចក្រ​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ ហើយ​សហភាព​អឺរ៉ុប​ ដែល​ជា​ប្រធាន​ធនាគារ​ពិភពលោក​ និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ផង​ដែរ​ ។

ការ​រំពឹង​ទុក​ផ្សេងៗ​គ្នា​ត្រូវ​បាន​ប្រកាស​ដោយ​សេចក្ដី​ថ្លែងការណ៍​ ម៉្យាង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ និង​ម៉្យាង​ទៀត​របស់​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ ។ ​ប្រធានាធិបតី​បាន​សម្ដែង​ពី​ការ​រំពឹង​ទុក​របស់​លោក​ថា​៖​​ “ដោយសារ​យើង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​និយតកម្ម​ និង​ស្ថាប័ន​នានា​ដែល​ចាំបាច់​​ដើម្បី​ចៀសវាង​ការ​កើត​វិបត្តិ​នេះ​ម្ដង​ទៀត​ យើង​គួរ​តែ​អភិរក្ស​គោលការណ៍​មូលធន​និយម​ប្រជាធិបតេយ្យ​​ ដែល​ជា​ការ​ប្ដេជ្ញា​ចំពោះ​ទីផ្សារ​សេរី​ សហគ្រាស​សេរី​ និង​ពាណិជ្ជកម្ម​សេរី​ ។”​ បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​អឺរ៉ុប​ និង​អាស៊ី​ បាន​ស្ដី​បន្ទោស​ដោយ​ត្រង់​ៗ​ទៅ​លើ​បរាជ័យ​នៃ​ប្រព័ន្ធ​ទីផ្សារ​សេរី​ដែល​ផ្អែក​លើ​ “ជំនឿ​អ្នក​គម្ពីរ​និយម​ទីផ្សារ​” នៅ​សហរដ្ឋ​អាមេរិក​ ។​ ដោយ​មាន​ទស្សនៈ​ខុស​គ្នា​បែប​នេះ​ បណ្ដា​អ្នក​ដឹកនាំ​មក​ពី​អាស៊ី​ និង​អឺរ៉ុប​ បាន​អំពាវនាវ​សុំ​ឲ្យ​មាន​វិធាន​ថ្មីៗ​ និង​បទ​បញ្ញត្តិ​កាន់​តែ​រឹង​មាំ​ស្ដីពី​រូបិយប័ណ្ណ​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភព​លោក​ ។

ប្រទេស​កម្ពុជា​នឹង​រង​ការ​ប៉ះពាល់​ដោយ​ចៀស​ពុំ​រួច​ ពី​រឿង​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក​ ។ ​ប៉ុន្តែ​ វា​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ​ ដែល​ថា​ការ​ពិភាក្សា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ មាន​សេចក្ដី​រាយការណ៍​ពី​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ ដែល​ថា​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​ ដែល​ហាក់​ដូច​ជា​កាន់​តែ​ស្ថិត​នៅ​ខាង​មេ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​ ។​ ដូច្នេះ​ តើ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ណា​ចំពោះ​វិស័យ​ឯកជន​ដែល​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ច្រើន​ជាង​គេ​បំផុត​មក​កម្ពុជា​ គឺ​ប្រទេស​ជប៉ុន​ ដែល​ស្ទើរ​តែ​បាន​ចាក​ឆ្ងាយ​ពី ប្រទេស​កម្ពុជា​នោះ​?​

ប្រព័ន្ធ​ទីផ្សារ​សេរី​មូលធន​និយម​ មាន​ការ​ជំរុញ​ពី​ថាមពល​ផ្សេង​ៗ​ ។​ ការ​ស្វែង​រក​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ “ការ​លោភលន់​” ដូច​មាន​ការ​អំពាវនាវ​សុំ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្មីៗ​នេះ​ នៅ​ពេល​ដែល​គ្មាន​ការ​គ្រប់គ្រង​សង្គម​ ហាក់​ដូចជា​បាន​បំផ្លាញ​ការ​រៀបចំ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ហើយ​មាន​ការ​ព្រមាន​ជា​ច្រើន​ដែល​ថា​វិបត្តិ​បច្ចុប្បន្ន​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​​នូវ​ជំហាន​ដំបូង​របស់​វា​តែ​ប៉ុណ្ណោះ​ ដែល​នឹង​នាំ​មក​ភាព​ក្រខ្សត់​ និង​ទុរ្ភិក្ស​ទូទាំង​ពិភព​លោក​ ។​ ថ្នាក់​ដឹកនាំ​អឺរ៉ុប​ និង​អាស៊ី​ ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង​ មិន​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​លុប​បំបាត់​ប្រព័ន្ធ​ទីផ្សារ​ទេ​ ប៉ុន្តែ​បាន​ដាក់​ឲ្យ​ប្រព័ន្ធ​ទីផ្សារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សង្គម​ និង​ច្បាប់​សាធារណៈ​ ។​ ប្រព័ន្ធ​ទីផ្សារ​សេរី​ បាន​និង​កំពុង​ធ្វើការ​យ៉ាង​ល្អ​បង្គួរ​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ និង​អឺរ៉ុប​ដែល​មាន​ការ​អភិវឌ្ឍន៍​ខ្ពស់​ដោយសារ​សេដ្ឋកិច្ច​ ។​ ប៉ុន្តែ​ អ្នក​ដើរ​តួ​ចម្បង​នៅ​ក្នុង​ទីផ្សារ​របស់​បណ្ដា​ប្រទេស​ទាំង​នេះ​ គឺ​អំណាច​សេដ្ឋកិច្ច​ មាន​កម្រិត​ខ្ពស់​ខ្លាំង​ជាង​នៅ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​សកម្មភាព​របស់​ខ្លួន​ តាំង​ចិត្ត​ធ្វើការ​ស្រប​តាម​ច្បាប់​ស្មើភាព​គ្នា​ចំពោះ​មនុស្ស​គ្រប់​រូប​ ហើយ​មាន​កម្រិត​ខ្ពស់​ដែល​គ្មាន​សម្ពាធ​នយោបាយ​ពិសេស​ណា​មួយ​ ។​

កិច្ច​ប្រជុំ​ថ្មីៗ​របស់​វេទិកា​រាជ​រដ្ឋាភិបាល​​វិស័យ​ឯកជន​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​​សន្តិភាព​ និង​សន្តិសុខ​ដែល​គេ​បាន​ដឹង​ឮ​​ អំពី​កិច្ចសន្យា​រយៈពេល​យូរ​ដែល​ទាក់​ទង​នឹង​រឿង​ចម្រូងចម្រាស​បច្ចុប្បន្ន​អំពី​កិច្ចសន្យា​ជួល​សណ្ឋាគារ​រណសិរ្ស​ ដែល​មាន​ការ​រារាំង​ពី​ក្រុម​អ្នក​មាន​អំណាច​ ។​ អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៅ​ពី​ក្រោយ​ការ​ប្ដូរ​ទីតាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ទៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ និង​ស្ថិត​នៅ​ក្នុង​តំបន់​លិច​ទឹក​ ហើយ​ការ​ឈឺចាប់​នេះ​​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​ត្រូវ​ចាកចេញ​ពី​កន្លែង​ទាំងនោះ​ ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ខណៈ​ដែល​ “គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ដែល​កើន​ឡើង​ខ្ពស់​” ធំ​ៗ​មួយ​ចំនួន​ ឥឡូវ​នេះ​ចាប់ផ្ដើម​ មាន​​​ការ​កម្រិត​​ឥណទាន​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ថា​ ជា​អកុសល​ កម្ពុជា​គឺ​ជា​គំរូ​នៃ​ការ​ទទួល​ការ​ឈឺចាប់​ពី​សង្គម​មូលធន​និយម​ទីផ្សារ​សេរី​ដែល​គ្មាន​ការ​គ្រប់គ្រង​ ។

យើង​កំពុង​រស់​នៅ​ក្នុង​សម័យ​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ។

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

5 Responses to “សប្ដាហ៍ទី ៥២១ ថ្ងៃអាទិត្យ​ ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៨៖ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: