ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​រួមគ្នា​លើក​កំពស់​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ

Posted on Wednesday, 29 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ភ្នំពេញៈ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៧​ និង​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​សិក្ខាសាលា​វាយ​តម្លៃ​ “​លទ្ធផល​ការងារ​ក្នុង​ការ​ជម្រុញ​ ស្ត្រី​កាល​ពេល​បោះឆ្នោត​អាណត្តិ​ទី​ ៤​”​ ដែល​សិក្ខាសាលា​នេះ​ធ្វើ​នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ មាន​តំណាង​ស្ត្រី​មក​ពី​ក្រុម​ ប្រឹក្សា​ ឃុំ​ សង្កាត់​ ចំនួន​ ៩​ ខេត្ត​ក្រុង​ គឺ​ខេត្ត​តាកែវ​ កំពង់​ឆ្នាំង​ កំពង់​ចាម​ កំពង់​ធំ​ ព្រៃ​វែង​ មណ្ឌលគិរី​ ស្ទឹងត្រែង​ ក្រចេះ​ និង​ក្រុង​ភ្នំពេញ​។ លោក​ស្ត្រី​ ធីតា​ ឃ្លឹះ​ អគ្គលេខាធិការ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ (គ.ស.ន) បាន​មាន​ប្រសាសន៍​ថា​ យើង​បាន​ធ្វើ​ការ​អបអរ​សាទរ​ដល់​សក្ខីភាព​នៃ​ការ​លើក​កម្ពស់​ តួនាទី​ស្ត្រី​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​អាណត្តិ​ទី​ ៤​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​កន្លង​ថ្មី​ៗ​នេះ​។​

យើង​មាន​សេចក្ដី​រីករាយ​ ដោយ​លើក​មក​នូវ​សក្ខីភាព​ទាំង​នេះ​ ដែល​មាន៖
១-ព្រះរាជាណាចក្រ​កម្ពុជា​មាន​ជា​លើក​ទី​ ១​ នូវ​ឧបនាយករដ្ឋមន្ត្រី​ជា​ស្ត្រី​។
២-ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ស្ត្រី​ជា​រដ្ឋ​មន្ត្រី​ចំនួន​២​រូប​ និង​នៅ​ថ្នាក់​លំដាប់​រដ្ឋលេខាធិការ​ចំនួន​ ១៦​នាក់​ និង​អនុ​រដ្ឋលេខាធិការ​ចំនួន​ ៣​នាក់​នៅ​ស្ទើរ​គ្រប់​ក្រសួង​ លើក​លែង​តែ​ក្រសួង​ចំនួន​ ៦​ប៉ុណ្ណោះ​។
៣-ព្រះរាជាណាចក្រ​កម្ពុជា​មាន​អភិបាល​រង​ជា​ស្ត្រី​នៅ​ទូទាំង​ខេត្ត​ក្រុង​ និង​ស្រុក​។
៤-ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ចំនួន​ស្ត្រី​នៅ​ក្នុង​សភា​ជាតិ​កើន​ឡើង​ពី​អាណត្តិ​ទី​ ៣​ចំនួន​ ១៩​ភាគរយ​មក​ដល់​បច្ចុប្បន្ន​អាណត្តិ​ទី​ ៤​ ចំនួន​ ២២​ភាគរយ​។

លទ្ធផល​ទាំង​នេះ​បាន​ដោយ​ការ​ខំ​ប្រឹងប្រែង​ពី​គ្រប់​មជ្ឈដ្ឋាន​ មាន​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ជាពិសេស​ក្រសួង​កិច្ចការ​នារី​ ក្រសួង​មហាផ្ទៃ​ គណបក្ស​នយោបាយ​ទាំង​អស់​អង្គការ​សង្គម​ស៊ីវិល​ ដៃ​គូរ​អភិវឌ្ឍន៍​ និង​ជា​ពិសេស​ទៅទៀត​នោះ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​។ គ.ស.ន​មាន​មោទនភាព​ដោយ​ យើង​បាន​រួម​ចំណែក​ពួត​ដៃ​គ្នា​ មាន​អង្គការ​ ចំរើន​ស្ត្រី​ (WFP)សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ (CWPD)អង្គការ​ យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GAD/C) អង្គការ​ និកហ្វិច​ (NICFEC) គណៈកម្មាធិការ​ ខុមហ្វ្រែល​ (COMFREL) វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI) និង​អង្គការ​សីលាការ​ (SILAKA) ឈ្មុសឈ្មុល​ធ្វើ​សកម្មភាព​ជា​ដៃ​គូ​ជាមួយ​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​ កន្លង​មក​តាំង​ពី​ឆ្នាំ​ ២០០៥​មក​ ។​ ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ដូច​ច្នេះ​?​ ព្រោះ​យើង​ដឹង​ប្រាកដ​ថា​ ស្ត្រី​នៅ​ពេល​ដែល​ទទួល​ បាន​តួនាទី​សម្រេច​ចិត្ត​ តែងតែ​ធ្វើ​អ្វី​ៗ​ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​ស្ត្រី​ កុមារ​ និង​គ្រួសារ​។​ នេះ​ជា​លំនាំ​ និង​ការ​រក​ឃើញ​ ពី​ការ​ស្រាវជ្រាវ​ និង​សង្កេត​នានា​ លើ​ពិភពលោក​នេះ​ផង​ និង​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រុងរឿង​នៃ​ប្រទេស​កម្ពុជា​ ពី​សម័យ​នគរ​ភ្នំ​ និង​សម័យ​អង្គរ​កន្លង​មក​។​ យើង​ធ្វើ​យ៉ាង​ដូច្នេះ​ មិនមែន​យើង​ធ្វើ​តាម​លំនាំ​បរទេស​ទេ​ តែ​យើង​ធ្វើ​ដូច​ច្នេះ​មិន​គ្រាន់​តែ​ដោយ​មូលហេតុ​ខាងលើ​នោះ​ទេ​តែ​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​ ក្នុង​សង្គម​យើង​ស្ត្រី​ ជា​ឆ្អឹង​ខ្នង​របស់​គ្រួសារ​ សេដ្ឋកិច្ច​ជាតិ​ និង​សង្គម​ទៅ​ហើយ​។​ ស្ត្រី​មាន​ចំនួន​ ៥៣​ភាគរយ​ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ ស្ត្រី​មាន​ ៨២​ភាគរយ​ ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​ និង​សេដ្ឋកិច្ច​ជាតិ​ ស្ត្រី​ជា​ឆ្អឹង​ខ្នង​ក្នុង​គណបក្ស​នយោបាយ​នា​ៗ​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ដូច​ច្នេះ​នេះ​ជា​ពេល​ដែល​ស្ត្រី​ត្រូវ​តែ​ទទួល​ស្គាល់​ និង​ទទួល​តួនាទី​ និង​តំណែង​ទាំងឡាយ​ដែល​ជា​ការ​ចូលរួម​ទទួល​ខុស​ត្រូវ​ទៅលើ​អាយុ​ជីវិត​របស់​សង្គម​ជាតិ​ ផង​ដែរ​។​ ដូច​ច្នេះ​ គ.ស.ន​ មាន​កិត្តិយស​រៀបចំ​សិក្ខាសាលា​វាយ​តម្លៃ​នេះ​ឡើង​ដោយ​មាន​គោលបំណង​ដូច​តទៅ​នេះ​។

-ផ្សព្វផ្សាយ​អំពី​លទ្ធផល​សម្រេច​បាន​ និង​មេរៀន​ជា​បទពិសោធន៍​ ស្ដីពី​សកម្មភាព​កន្លង​មក​។
-កំណត់​ភាព​ខ្លាំង​ និង​ខ្សោយ​ នៃ​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក​។
-កំណត់​ជំហាន​បន្ត​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​កាន់​តែ​ប្រសើរ។
-ផ្សព្វផ្សាយ​បណ្ដាញ​ជំហាន​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ​បាន​បង្ហាញ​ថា​ ចំនួន​ស្ត្រី​ដែល​ជាប់​ជា​តំណាង​រាស្ត្រ​អាណត្តិ​ទី​ ៤​ តាម​រយៈ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​កន្លង​មក​នេះ​គឺ​តំណាង​រាស្ត្រ​ជា​ស្ត្រី​ មក​ពី​គណបក្ស​ប្រជាជន​មាន​ចំនួន​ ២១​នាក់​ ស្មើរ​ ១៧.០៧​ ភាគរយ​តំណាង​រាស្ត្រ​ជា​ស្ត្រី​មក​ពី​គណបក្ស​ សម​ រង្សី​មាន​ចំនួន​ ៦​នាក់​ស្មើ​ ៤.៨៨​ភាគរយ​ចំនួន​ស្ត្រី​ ក្នុង​តួនាទី​រដ្ឋាភិបាល​ និង​អនុរដ្ឋលេខាធិការ​នៃ​អាណត្តិ​ទី​ ៤​ ស្ត្រី​ ២​នាក់​ជា​រដ្ឋមន្ត្រី​រដ្ឋលេខាធិការ​ ១៦​នាក់​ អនុរដ្ឋលេខាធិការ​ចំនួន​ ៣០​នាក់​ហើយ​នៅ​ក្នុង​ចំណោម​ ២៦​ក្រសួង​មាន​ ៦​ក្រសួង​ដែល​ពុំ​មាន​តួនាទី​ស្ត្រី​នៅ​ក្នុង​តួនាទី​ ទាំង​ ៣​ ខាង​លើ​នេះ​។

របាយការណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា​ មាន​ក្រសួង​ចំនួន​ ៦​ ដែល​ពុំ​មាន​ស្ត្រី​ក្នុង​តួនាទី​សម្រេច​ចិត្ត​ គឺ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម​និង​សំណង់​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្រសួង​ការពារ​ជាតិ​។​ តួនាទី​ក្រុម​ប្រឹក្សា​ស្ត្រី​ឆ្នាំ​ ២០០៣​ មាន​ស្ត្រី​ ៨​ ភាគរយ​បច្ចុប្បន្ន​ ១៥​ភាគរយ​ហើយ​នៅ​ឆ្នាំ​ ២០១៥​ មាន​ស្ត្រី​ជា​ក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ ២៥​ភាគរយ​ សមាជិក​សភា​ជា​ស្ត្រី​ឆ្នាំ​ ២០០៣​ មាន​ ១២​ភាគរយ​បច្ចុប្បន្ន​មាន​ស្ត្រី​ ២១.៩៥​ភាគរយ​ហើយ​នៅ​ឆ្នាំ​ ២០១៥​សមាជិក​សភា​ ជា​ស្ត្រី​មាន​ចំនួន​ ៣០​ភាគរយ​។​ ស្ត្រី​ជា​រដ្ឋ​មន្ត្រី​ឆ្នាំ​ ២០០៣​ មាន​ចំនួន​ ៧.៧​ភាគរយ​ បច្ចុប្បន្ន​ ៧.៧​ភាគរយ​ឆ្នាំ​ ២០១៥​ នឹង​មាន​ស្ត្រី​ជា​រដ្ឋមន្ត្រី​ ១៥​ភាគរយ​។​ រដ្ឋលេខាធិការ​ជា​ស្ត្រី​ឆ្នាំ​ ២០០៣​ មាន​ ៦​ភាគរយ​ បច្ចុប្បន្ន​ ៨.៣៣​ភាគរយ​ នៅ​ឆ្នាំ​ ២០១៥​ មាន​ស្ត្រី​ ១៨​ភាគរយ​ស្ត្រី​ជា​អនុរដ្ឋលេខាធិការ​ឆ្នាំ​ ២០០៣​មាន​ ៥​ភាគរយ​បច្ចុប្បន្ន​មាន​ស្ត្រី​ ១៥.៣៨​ភាគរយ​ហើយ​ឆ្នាំ​ ២០១៥​មាន​ស្ត្រី​ ២០​ភាគរយ​។​

ស្ត្រី​ជា​អភិបាល​ខេត្ត​-ក្រុង​ឆ្នាំ​ ២០០៣​ស្ត្រី​ ០​ភាគរយ​បច្ចុប្បន្ន​ ០​ភាគរយ​ហើយ​នៅ​ ឆ្នាំ​ ២០១៥​ស្ត្រី​ជា​អភិបាល​រង​ខេត្ត-ក្រុង​អាច​មាន​ចំនួន​ ១០​ភាគរយ​។​ ស្ត្រី​ជា​អភិបាល​ រង​ខេត្ត-​ក្រុង​ឆ្នាំ​ ២០០៣​ មាន​ ០​បច្ចុប្បន្ន​មាន​ ១១.៣៨​ភាគរយ​ហើយ​ឆ្នាំ​ ២០១៥​មាន​ស្ត្រី​ជា​អភិបាល​រង​ខេត្ត-​ក្រុង​ ១៥​ភាគរយ​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៩​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩២​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​-ថ្ងៃ​ អង្គារ​ ទី​ ៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្មករ​សំណង់​ក្រុមហ៊ុន​ ខេមកូស៊ីធី​ធ្វើ​បាតុកម្ម​វាយ​កំទេច​ការិយាល័យ​ និង​ដុត​រថយន្ត​ចោល​ [ដោយសារ​ក្រុមហ៊ុន​មិន​បើក​ប្រាក់​ខែ​ -នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ ក្រុង​ភ្នំពេញ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៨០​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចម្រុះ​ [MOECO CHEVERON និង​ TOTAL] ធ្វើ​ការ​រុករក​ប្រេង​ឱ្យ​បាន​លឿន​ [ដែល​អះអាង​ថា​ កម្ពុជា​មាន​ច្បាប់​ដែល​អាច​យក​មក​ប្រើប្រាស់​សម្រាប់​ការពារ​អ្នក​វិនិយោគ​រួច​ហើយ​ៗ​ចំពោះ​ច្បាប់​ដែល​ពាក់ព័ន្ធ​ជាមួយ​និង​វិស័យ​ប្រេង​ និង​ឧស្ម័ន​ ហើយ​អ្វី​ដែល​នៅ​សេស​សល់​គឺ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​សារពើពន្ធ​តែ​ប៉ុណ្ណោះ​]
  • ទាហាន​ខ្មែរ​មួម៉ៅ​ព្រោះ​កាំភ្លើង​បាញ់​គាំង​ក្នុង​ថ្ងៃ​ផ្ទុះ​អាវុធ​ ១៥​តុលា​ [ដោយ​សារ​កាំភ្លើង​ចាស់​ៗ]
  • អង្គការ​ MAG មាន​ថវិកា​សម្រាប់​ ១​ឆ្នាំ​ដើម្បី​ដោះ​មីន​តាម​បណ្ដោយ​ព្រំដែន​ដែល​មាន​ជម្លោះ​ជាមួយ​សៀម​ [ថវិកា​សរុប​ចំនួន​ ៥៨៤.៧៦៤​ដុល្លារ​អាមេរិក​]
  • ជនជាតិ​បរទេស​ ២​នាក់​ [ម្នាក់​ជនជាតិ​បារាំង​ និង​ម្នាក់​ទៀត​ជនជាតិ​អង់គ្លេស​] និង​ខ្មែរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ជក់-ចែកចាយ​គ្រឿងញៀន​ [ក្រុង​ព្រះសីហនុ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៧២​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ភរិយា​ទាហាន​ខ្មែរ​ម្នាក់​ដែល​មរណភាព​នៅ​សមរភូមិ​យក​ប្រាក់​អំណោយ​រត់​ចោល​កូន​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៩​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អង្គការ​ក្រៅ​រដ្ឋាភិបាល​រួមគ្នា​លើក​កំពស់​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ


ខ្មែរ​៧​មករា​ ឆ្នាំ​ទី​ ១​ លេខ​ ២​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​-ថ្ងៃ​ អង្គារ​ ទី​ ៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​

  • ស្ដេច​សៀម​រង​ការ​វាយ​ប្រហារ​តាម​ខិត​ប័ណ្ណ​ និង​វេបសាយ​ [គឺ​បញ្ហា​ដែល​ប្រពន្ធ​ស្ដេច​សៀម​ បាន​ចេញ​មុខ​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​បាតុករ​ដែល​រង​របួស​ពី​ការ​បង្ក្រាប​របស់​រាជរដ្ឋាភិបាល​ និង​ថែម​ទាំង​បាន​យាង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាន​ស្លាប់​ទៀត​ផង​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨៥​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ចំណាប់​ខ្មាំង​ជនជាតិ​ចិន​ ៥​នាក់​ត្រូវ​សម្លាប់​នៅ​ស៊ូដង់​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០០​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អ្នកស្រី​ គាត​ កុលណី​ [ប្អូន​ស្រី​របស់​លោក​ គាត ឈន់​] ប្រើ​អំណាច​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​ ក្ដៅ​ក្រហាយ​កាន់​តែ​ខ្លាំង​ [រឿង​ទំនាស់​ដី​ធ្លី​ ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ និង​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ទៀត​]
  • មន្ត្រី​សិទ្ធិ​មនុស្ស​បើក​ការ​ស៊ើប​អង្កេត​ និង​ត្រៀម​ដាក់​បណ្ដឹង​ទៅ​តុលាការ​ពី​ករណី​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​អហិង្សា​ [ទោះ​បី​ជា​មាន​លិខិត​អនុញ្ញាត​ក៏​ដោយ​-ខេត្ត​រតនគិរី]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៨​ ថ្ងៃ​ អង្គា​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ចៅហ្វាយក្រុង [លោក​ កែប​ ជុតិមា​] ៖​ មួយ​សប្ដាហ៍​ទៀត​ទឹក​នៅ​ភាគ​ខាង​ជើង​ភ្នំពេញ​ស្រក​អស់​
  • រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ប្ដឹង​ឧកញ៉ា​ ឃី ពៅ​ [ប្រធាន​ក្រុមហ៊ុន​ដេវីត​ខន់ស្ត្រាក់​ស៊ិន​] ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដោយ​ចេតនា​ [ដែល​គ្រឿង​ចក្រ​របស់​លោក​បាន​កាយ​ផ្ដាច់​បំពង់​មេ​ចែកចាយ​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​]
  • ទូត​ម៉ាឡេស៊ី​ [លោក​ ដាតូ អាដណាន់ហាជី អូដម៉ាន់​] ជម្រាប​លា​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ [ដែល​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​]
  • ថៃ​កាត់​បន្ថយ​ទិន្នផល​ជ័រកៅស៊ូ​និង​យក​អង្ករ​ដូរ​ប្រេង​ [ជាមួយ​ប្រទេស​ អីរ៉ង់]
  • បុរស​ ២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​គំរាម​សម្លាប់​អូបាម៉ា​ [បេក្ខភាព​តំណែង​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣៣​ ថ្ងៃ​ ពុធ​ ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អតីត​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​សប្បាយ​ចិត្ត​នឹង​ការ​រើស​ចូល​កង​កម្លាំង​ប្រឈម​ប្រយុទ្ធ​នឹង​សៀម

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: