ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ នៅ​កម្ពុជា​ ប្រាក់​បៀវត្សរ៍​ពុំ​ឆ្លុះ​បញ្ចាំង​អំពី​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រាជការ​ទេ

Posted on Thursday, 30 October 2008. Filed under: សប្ដាហ៍ទី ៥២១ |

*ព្រឹត្តិបត្រ​ កញ្ចក់​សង្គម​ យើង​ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​មិត្ត​អ្នក​អាន​ឱ្យ​បាន​ជ្រាប​​ថា​ ដោយ​សារ​មាន​ការ​សម្រាក​មួយ​ថ្ងៃ​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​វរ​រាជបិតា​ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​សីហនុ​ ហើយ​ការ​ចេញ​ផ្សាយ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​​នៅ​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​!

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ប្រហែល​ជាង​ ៩០០​ ដុល្លារ​ បន្ទាប់​មក​ ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មាន​ប្រាក់​ខែ​បន្តិចបន្តួច​ រហូត​ដល់​ថ្នាក់​អនុរដ្ឋលេខាធិការ​មាន​ប្រាក់​ខែ​ប្រហែល​ ៤០០​ ដុល្លារ​។​ ទីប្រឹក្សា​រដ្ឋាភិបាល​ ឬ​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​ ឬ​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បាន​តារាង​ប្រាក់​បៀវត្សរ៍​ដូចគ្នា​នេះ​ដែរ​គឺ​អាស្រ័យ​ទៅ​តាម​ឋានៈ​របស់​ពួក​គេ​។​ ចំណែក​ឯ​មន្ត្រី​រាជការ​តូចតាច​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​តិចតួច​ដដែល​ពោល​គឺ​ជា​មធ្យម​ប្រហែល​ ៣០​ដុល្លារ​។​ លោក​ ជាម​ យៀប​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​រដ្ឋសភា​បាន​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ឆ្នាំ​ៗ​ រដ្ឋាភិបាល​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​ជិត​មួយ​ពាន់​លាន​ដុល្លារ​។​

ប្រាក់​បៀវត្សរ៍​មាន​សារសំខាន់​ណាស់​សម្រាប់​មន្ត្រី​រាជការ​តូចតាច​ នគរបាល​ ឬ​ទាហាន​បុណ្យ​ដែល​មាន​បុណ្យ​សក្ដិ​ទាប​ និង​គ្រូ​បង្រៀន​។​ ជូន​កាល​ពួក​គាត់​ទន្ទឹង​រង់ចាំ​ពេល​ដាច់​ខែ​យ៉ាង​អន្ទះសា​ ដើម្បី​បើក​ប្រាក់​ខែ​របស់​ខ្លួន​ បើ​ទោះបី​ជា​វា​ស្ដួចស្ដើង​ក៏​ពិត​មែន​។​ ប៉ុន្តែ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​វិញ​ ប្រាក់​បៀវត្សរ៍​របស់​ពួក​គេ​ គឺ​មាន​ត្រឹម​តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​។​ ពួក​គេ​មិន​ទាំង​ដែល​និយាយ​អំពី​ប្រាក់​បៀវត្សរ៍​នេះ​ផង​ ហើយ​ប្រាកដ​ណាស់​ដែល​ថា​ ពួក​គេ​មិន​ដេក​ទន្ទឹង​រង់ចាំ​ប្រាក់​បៀវត្សរ៍​នោះ​ទេ​។​ តើ​ទ្រព្យសម្បត្តិ​ដ៏​ក្រាស់ក្រែល​របស់​ពួក​គេ​មាន​ប្រភព​មក​ពី​ណា​?​ សំណួរ​នេះ​ត្រូវ​បាន​ចោទសួរ​គ្រប់​ពេល​វេលា​ តែ​មនុស្ស​សុទ្ធ​តែ​ដឹង​អំពី​ចម្លើយ​រួច​ទៅ​ហើយ​ ដោយ​មិន​ចាំ​បាច់​គិត​ទេ​។​ លោក​ ធន​ សារាយ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ បាន​កត់​សម្គាល់​ដោយ​គ្មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ថា៖​ “នៅ​ប្រទេស​យើង​ ឱ្យ​តែ​មាន​ឱកាស​មន្ត្រី​ជាន់​ខ្ពស់​តែងតែ​ស្វែងរក​ប្រាក់​សំណូក​ដើម្បី​ភាព​មាន​បាន​ផ្ទាល់​ខ្លួន​ បន្ទាប់​មក​ពួក​គេ​ត្រូវ​ចែក​រំលែក​ទៅ​ដល់​ថ្នាក់​លើ​របស់​ខ្លួន​ដើម្បី​អាច​រក្សា​តំណែង​បាន​។​ ទម្លាប់​នេះ​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ​”។ លោក​យល់​ថា​ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​គេ​ឱ្យ​តម្លៃ​មនុស្ស​ទៅ​តាម​ធនធាន​។​ លោក​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ណា​គេ​មាន​ប្រាក់​ គេ​ទទួល​បាន​ការ​ឱ្យ​តម្លៃ​ពី​សំណាក់​សាធារណ​ជន​។​ “ផ្ទុយ​មក​វិញ​ អ្នក​ក្រ​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទេ​ បើ​ទោះបី​ជា​មនុស្ស​ស្មោះត្រង់​ មាន​សីលធម៌​ល្អ​ និង​មាន​ចំណេះដឹង​ខ្ពស់​ក៏​ដោយ​”។

នៅ​ប្រទេស​កម្ពុជា​គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​គម្លាត​ដ៏​ធំ​រវាង​ប្រាក់​បៀវត្សរ៍​លើ​តារាង​ និង​ទ្រព្យ​សម្បត្តិ​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​។​ បើ​ពិនិត្យ​មើល​ប្រាក់​បៀវត្សរ៍​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​មិន​អាច​រក​ប្រាក់​ចំណាយ​សម្រាប់​ទិញ​រថយន្ត​ឡង់​គ្រីស័រ​ ភូមិ​គ្រឹះ​ ដី​ឡូត៍​ និង​សម្រាប់​ការ​ចាយវាយ​ខ្ជះខ្ជាយ​ប្រចាំ​ថ្ងៃ​ដល់​ថ្នាក់​នេះ​បាន​ទេ​។​ សាធារណជន​ និង​ជា​ពិសេស​ គណបក្ស​តែងតែ​រិះគន់​ថា​ ធនធាន​របស់​ថ្នាក់​ដឹកនាំ​ទាំង​នោះ​ច្រើន​តែ​បាន​មក​ពី​អំពើ​ “ពុករលួយ”។​ លោក​ យឹម​ សុវណ្ណ​ តំណាងរាស្ត្រ​គណបក្ស​ សម​ រង្សី​ មណ្ឌល​ភ្នំពេញ​អះអាង​ថា​៖​ “ជា​រៀងរាល់​ឆ្នាំ​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ពុករលួយ​បំផុត​លើ​ពិភពលោក​ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ។​ មន្ត្រី​ជាន់​ខ្ពស់​ និង​មន្ត្រី​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ ឱ្យ​តែ​ឱកាស​មក​ដល់​ តែងតែ​ស្វែង​រក​លុយ​ដើម្បី​មាន​បាន​។​ នេះ​ឯង​ជា​មូលហេតុ​ដែល​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដល់​ថ្នាក់​នេះ​”។​ មន្ត្រី​ជើង​ចាស់​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​រូប​នេះ​ មិន​ភ្លេច​លើក​ឡើង​អំពី​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ទេ​ តែ​លោក​បញ្ជាក់​ថា​ មាន​តែ​ខ្មែរ​មួយ​ក្រុម​ប៉ុណ្ណោះ​ជា​ពិសេស​អ្នក​មាន​អំណាច​ និង​មាន​លុយ​តែ​ម្ដង​ដែល​ទាញ​បាន​ផល​ចំណេញ​ ដើម្បី​មាន​បាន​កាន់​តែ​ខ្លាំង​ឡើង​ ចំណែក​ឯ​កសិករ​ក្រីក្រ​វិញ​ ពួក​គាត់​គ្មាន​បាន​ទទួល​ផល​អ្វី​សោះ​។​

ប្រាក់​បៀវត្សរ៍​នៅ​តែ​ជា​ប្រធាន​បទ​ស្នូល​ក្នុង​កិច្ច​ពិភាក្សា​សម្រាប់​មន្ត្រី​រាជការ​តូចតាច​។​ ប្រាក់​បៀវត្សរ៍​ទាំង​នោះ​មាន​ចំនួន​មិន​តិចតួច​ ហើយ​បើក​ឱ្យ​យឺតយ៉ាវ​ទៀត​ផង​។​ លោក​ រ៉ុង​ ឈុន​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ ឯករាជ្យ​ធ្វើ​ការ​រិះគន់​មិន​សំចៃ​មាត់​ឡើយ​។​ លោក​បាន​ពន្យល់​ថា៖​ “គ្រូ​បង្រៀន​ទទួល​បាន​បៀវត្សរ៍​ជា​មធ្យម​ ១៨​ម៉ឺន​រៀល​ (៤៥​ដុល្លារ) ក្នុង​មួយ​ខែ​។​ ប្រសិន​បើ​យើង​ចាយ​ដោយ​ត្បិតត្បៀត​បំផុត​នោះ​ ទឹក​ប្រាក់​នេះ​អាច​ឱ្យ​គ្រួសារ​គ្រូ​ម្នាក់​រស់​បាន​ប្រមាណ​ជា​ជាង​ ១០​ថ្ងៃ​ ប៉ុណ្ណោះ​។​ ដើម្បី​បង្គ្រប់​តម្រូវ​ការ​ គេ​ត្រូវ​ស្វែង​រក​ប្រភព​ចំណូល​ផ្សេង​ទៀត​”។​ លោក​ រ៉ុង​ ឈុន​ក៏​បាន​សម្ដែង​ការ​ខឹង​សម្បា​ផង​ដែរ​ ដោយ​មើល​ឃើញ​គម្លាត​ធនធាន​ធំ​ខ្លាំង​ពេក​រវាង​បុគ្គលិក​រដ្ឋ​នៅ​ក្នុង​មុខ​តំណែង​ផ្សេង​ៗ​គ្នា​។​ លោក​បាន​អះអាង​ថា៖​ “​មន្ត្រី​ជាន់​ខ្ពស់​ជា​អ្នក​មាន​ ព្រោះ​ថា​ពួក​គេ​ទទួល​បាន​ប្រាក់​សំណូក​ជា​រៀងរាល់​ថ្ងៃ​។​ តាម​ពិត​ប្រាក់​បៀវត្សរ៍​ពួក​គេ​គឺ​គ្រាន់​តែ​ចំណាយ​ទៅ​លើ​ថ្លៃ​អគ្គិសនី​ និង​ទឹក​ប៉ុណ្ណោះ​ គឺ​អស់​បាត់​ទៅ​ហើយ”​។​ លោក​បាន​បន្ថែម​ទៀត​ថា​ គ្រូ​បង្រៀន​ និង​បុគ្គលិក​របស់​ក្រសួង​អប់រំ​មួយ​ចំនួន​មិន​ទាន់​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ខែ​កញ្ញា​ផង​។

នៅ​កម្ពុជា​ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ដឹង​ថា​ មន្ត្រី​រាជការ​ធម្មតា​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​។​ ដូច្នេះ​គេ​មិន​ចាំបាច់​លើក​ឡើង​អំពី​បញ្ហា​នេះ​ទេ​។​ គេ​គ្រាន់​តែ​សង្កេត​មើល​ធនធាន​របស់​មន្ត្រី​ម្នាក់​ គេ​អាច​ដឹង​ហើយ​ថា​ តើ​ពួក​គាត់​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ ឬ​ក៏​អត់​នោះ​។​ ពាក្យ​ថា​ “រក​បាន”​ សម្រាប់​មន្ត្រី​រាជការ​ជា​ទូទៅ​ គេ​មិន​សំដៅ​ទៅ​លើ​ប្រាក់​បៀវត្សរ៍​នោះ​ទេ​ តែ​គិត​ទៅ​លើ​លទ្ធភាព​រក​បាន​ចំណូល​អំពី​តំណែង​របស់​ពួក​គេ​។​ សម្រាប់​អ្នក​សង្កេតការណ៍​ទម្លាប់​អាក្រក់​នេះ​ត្រូវ​តែ​បញ្ចប់​ហើយ​។​ ការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ និង​ការ​កែប្រែ​ផ្នត់​គំនិត​ប្រជាជន​ខ្មែរ​ចំពោះ​តម្លៃ​របស់​មនុស្ស​ គឺ​ជា​ធាតុ​ចាំបាច់​ពីរ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នោះ​បាន​៕កំបូដស័រ​ ឆ្នាំ​ទី​ ២​ លេខ​ ៥៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​-ថ្ងៃ​ ពុធ​ ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កំបូដស័រ​ ឆ្នាំ​ទី​ ២​ លេខ​ ៥៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​-ថ្ងៃ​ ពុធ​ ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • នៅ​កម្ពុជា​ ប្រាក់​បៀវត្សរ៍​ពុំ​ឆ្លុះ​បញ្ចាំង​អំពី​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រាជការ​ទេ​
  • ប្រទេស​ថៃ​បដិសេធ​ថា​ មិន​បាន​ធ្វើ​ឱ្យ​ប្រាសាទ​ព្រះវិហារ​ខូចខាត​ទេ​


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៨១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ភូមិ​ដ្ឋាន​ប្រជាជន​ចំនួន​ ៩​សង្កាត់​ក្នុង​ខណ្ឌ​ឫស្សី​កែវ​កំពុង​រង​ការ​លិចលង់​ដោយសារ​សាលាក្រុង​លក់​ដី​លុប​បឹង​ពោងពាយ​ឱ្យ​ឈ្មួញ​
  • ប្ដី​ជាប់​ដៃ​នៅ​សមរភូមិ​មុខ​ប្រពន្ធ​កូន​នៅ​ផ្ទះ​ត្រូវ​ឈ្មួញ​រំលោភ​យក​ដី​លំនៅឋាន​ [ខេត្ត​កំពង់​ធំ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៧៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ទូរទស្សន៍​ជាតិ​សៀម​ [NBT] ផ្សាយ​ថា​យួន​បញ្ជូន​កងទ័ព​ចូល​ដី​ខ្មែរ​ចាំ​វាយ​សៀម​ តែ​យួន​បដិសេធ​
  • វណ្ណ​ មូលីវណ្ណ​ [ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​] បន្ទោស​ការ​លិចលង់​ក្នុង​ខណ្ឌ​ឫស្សីកែវ​ បណ្ដាល​មក​ពី​ផែនការ​អន់​ និង​តាម​ចិត្ត​ឈ្មួញ​ពេក​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ច្រាន​ចោល​សំណើ​ទទួល​ស្គាល់​គណបក្ស​ប្រឆាំង​
  • មណ្ឌល​សុខភាព​ទាំង​ ២២​ក្នុង​ខេត្ត​កំពង់ចាម​គ្មាន​ឱសថ​សម្រាប់​អ្នក​ជំងឺ​


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • សភា​ថៃ​ឱ្យ​អ្នក​ចរចា​ព្រំដែន​ជាមួយ​កម្ពុជា​ប្រកាន់​យក​តាម​អនុស្សរណៈ​ដែល​ចុះ​ហត្ថលេខា​ឆ្នាំ​ ២០០០​
  • គ.ជ.ប​ ត្រូវ​ការ​ថវិកា​ជាង​ ១​លាន​ដុល្លារ​ រៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត.​ក្រុង.​ស្រុក.​ខណ្ឌ​នៅ​ថ្ងៃ​ ១៧​ ឧសភា​ ឆ្នាំ​ក្រោយ​
  • បុរស​អាមេរិក​ [អាយុ​ ៥៤​ ឆ្នាំ]​ត្រូវ​ចាប់​ខ្លួន​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​ក្មេង​ស្រី​អាយុ​ ១៤​ឆ្នាំ​ [ភ្នំពេញ​]
  • សៀម​ជា​ប្រទេស​ចលាចល​ទី​ ២​ នៅ​អាស៊ី​បន្ទាប់​ពី​ ឥណ្ឌា​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ សម​ រង្សី​ មិន​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ទេ​គឺ​ឱ្យ​ធានា​តួនាទី​បក្ស​ប្រឆាំង​ជា​ផ្លូវការ​តាម​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • និមិត​សញ្ញា​ការពារ​ប្រាសាទ​ព្រះវិហារ​ នឹង​លើក​តាំង​នៅ​ថ្ងៃ​ទី​ ៧​ ខែ​ វិច្ឆិកា​
  • កម្ពុជា​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​មួយ​ឆ្នាំ​ ១​ភាគរយ​ខណៈ​តួលេខ​វិនិយោគទុន​ឡើង​ដល់​ជិត​ ៩​ពាន់​លាន​ដុល្លារ​ [យោង​តាម​ប្រសាសន៍​ លោក​ ចម​ ប្រសិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​]

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: