Archive for November, 2008

សំឡេង​ក្នុង​ភាព​ប្រឆាំង​គ្នា-​សប្ដាហ៍ទី ៥២៧ ថ្ងៃអាទិត្យ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Sunday, 30 November 2008. Filed under: *វិចារណកថា* |

ពាក្យសំដី​ខ្លះ​ថ្លែង​ដោយ​ឯកឧត្ដម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ និង​ ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​ពាក្យសំដី​ថ្មី​ៗ​ និង​ គួរឲ្យ​ភ្ញាក់ផ្អើល​ ៖​ វា​មិន​គ្រាន់តែ​ជា​ពាក្យសំដី​ទូទៅ​ខ្លះ​ដែល​បញ្ជាក់​ថា​មាន​អំពើ​ពុករលួយ​នៅ​ទីណា​មួយ​ប៉ុណ្ណោះ​ទេ​ – ក៏ប៉ុន្តែ​វា​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ​ជាច្រើន​ លោក​បាន​បញ្ជាក់​ចំ​ឈ្មោះ​នាយកដ្ឋាន​មួយ​ក្រោម​ឱវាទ​ ដោយ​បាន​ប្រើ​ភាសា​ច្បាស់​ៗ​គួរសម​ ៖​

លោក​ “បាន​ព្រមាន​ដល់​មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​លុបបំបាត់​ចោល​នូវ​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​ សុំ​មុខតំណែង​ ហើយ​លោក​ក៏​បាន​ព្រមាន​ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ថា​ មិន​ត្រឹមតែ​ដក​ចេញ​ទេ​ គឺ​ត្រូវ​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ថែមទៀត​ ។​

“លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ បាន​ចោទសួរ​ថា​ តើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចូលរួម​ចំណែក​ដើម្បី​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប៉ុន្មាន​កន្លងទៅ​ ? ហើយ​លោក​បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា​ អត់​មាន​ទេ​ ។​ លោក​បាន​អះអាង​ថា​ លោក​មិន​បាន​ទទួល​របាយការណ៍​ពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ​ទេ​ គឺ​មានតែ​របាយការណ៍​ដែល​គេ​បាន​ប្ដឹង​ ។​

“ជុំវិញ​បញ្ហា​នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ផ្ដល់​ព័ត៌មាន​ដែល​ជា​ព័ត៌មាន​ពិតប្រាកដ​ ទាក់ទង​នឹង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដើម្បី​ដោះស្រាយ​ហើយ​បញ្ឈប់​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​

“លោក​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ថា​ ‘បើ​លុបបំបាត់​មិន​បាន​ទេ​ គេ​ជេរ​ប្រទេចផ្ដាសា​នរណា​ ?​ គឺ​ជេរ​តែ​នាយករដ្ឋមន្ត្រី​ ជេរ​តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយ​បើ​ដូច្នេះ​ទៀត​ ប៉ូលិស​យើង​បាត់បង់​នូវ​ភាព​ថ្លៃថ្នូរ​’ ” ។​

ចម្លើយ​ ?​ មាន​ព័ត៌មាន​រាយការណ៍​ថា​ លោក​ រុន​ រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​ បាន​កោះហៅ​ប្រធាន​ប៉ុស្តិ៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ដែល​គាត់​ដាក់​ពង្រាយ​ឲ្យ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រកស៊ី​ ដើម្បី​ប្រជុំ​ប្រាប់​ថា​ កុំ​ស្ដាប់​ និង​ ធ្វើ​តាម​បញ្ជា​ លោក​ ស​ ខេង​ ឲ្យសោះ​ ។​ យើង​រំពឹង​ថា​នឹង​ទទួល​បាន​នូវ​ការ​បំភ្លឺ​ថែមទៀត​ ។​

យើង​ក៏បាន​ឆ្លុះបញ្ចាំង​សំឡេង​មួយ​ទៀត​ដែល​បាន​និយាយ​អំពី​អំពើ​ពុករលួយ​ដែរ​ ។​ “ប៉ុន្មាន​ថ្ងៃ​មុន​ជំនួប​គ្នា​រវាង​ប្រទេស​ផ្ដល់​អំណោយ​ធំ​ៗ​ និង​ អង្គការ​អន្តរជាតិ​ និង​ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ អង្គការ​មួយ​ ជា​អង្គការ​ដ៏​ធំ​មួយ​ដែរ​ក្នុង​ពិភពលោក​ – គឺ​អង្គការ​ Global Witness – បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​សម្រាប់​ប្រទេស​ផ្ដល់​អំណោយ​អន្តរជាតិ​ ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ លោក​ ហ៊ុន​ សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​កែប្រែ​ប្រពៃណី​ និង​ លុបបំបាត់​អំពើ​ពុករលួយ​ ។​

យើង​សូម​ដកស្រង់​ឃ្លា​ខ្លះ​នៃ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ Global Witness ដូច​មាន​នៅ​ទីនេះ​ ៖​ {{{យើង​គ្មាន​អត្ថបទ​សេចក្ដីថ្លែងការណ៍​នេះ​ជា​ភាសា​ខ្មែរ​ទេ​ – ពី​ អង្គការ​ Global Witness ក៏​គ្មាន​ ពី​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ឡុង​ ក៏​គ្មាន​អត្ថបទ​ខ្មែរ​ ដូច​មាន​នៅ​ខាងក្រោម​នេះ​ដែរ​}}

“ឯកអគ្គរដ្ឋទូត​ពី​ប្រទេស​ផ្ដល់​អំណោយ​ – បាន​ផ្ដល់​ប្រាក់​ស្មើនឹង​ពាក់កណ្ដាល​នៃ​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​កម្ពុជា​ – បាន​កំណត់​ពេល​ជួប​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​ប្រចាំ​ឆ្នាំ​លើ​ការ​រីកចម្រើន​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ឆ្លើយតប​នឹង​គោលដៅ​កំណែទម្រង់​ដែល​បាន​ដាក់​ក្នុង​កិច្ចប្រជុំ​របស់​គេ​កាលពី​ឆ្នាំ​ទៅមិញ​ ។​ ស្ទើរតែ​ពុំ​មាន​ការ​ប្ដេជ្ញា​ណាមួយ​ធ្វើ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការ​កែលំអ​អភិបាលកិច្ច​ និង​ សិទ្ធិ​មនុស្ស​ ក្នុង​ពេល​ប្រាំមួយ​ឆ្នាំ​កន្លងមក​ បាន​ឆ្លើយតប​តាម​គោលដៅ​ឡើយ​ ក៏ប៉ុន្តែ​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​នៅតែ​បាន​បន្ត​ហូរ​ចូល​មក​…។​

“អង្គការ​ Global Witness បាន​ធ្វើការ​ពិនិត្យ​ស្ទាបស្ទង់​លើ​វិស័យ​ប្រេងឥន្ធនៈ​ និង​ ការ​រុករក​រ៉ែ​របស់​កម្ពុជា​ ហើយ​បាន​រក​ឃើញ​ថា​ អ្នកមាន​អំណាច​ឆ្នើម​ៗ​មួយ​ចំនួន​តូច​ក្នុង​តំបន់​ ដែល​បាន​ដឹកនាំ​រដ្ឋ​ បាន​ធ្វើ​សម្បទាន​ទ្រព្យសម្បត្តិ​ដែល​អាច​មាន​តម្លៃ​ថ្លៃ​ៗ​ដល់​ក្រុមហ៊ុន​បរទេស​ដោយ​គ្មាន​តម្លាភាព​ និង​ ដោយ​មិន​ច្បាស់លាស់​ទាល់តែសោះ​ ។​ រហូតមកដល់​ពេលនេះ​ អាជ្ញាប័ណ្ណ​សម្រាប់​ការ​រុករក​រ៉ែ​យ៉ាងតិច​ ៦០​ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ដែល​ភាគច្រើន​ជា​របស់​ ឬ​ ត្រួតពិនិត្យ​ជា​ផលប្រយោជន៍​ ដោយ​សមាជិក​របស់​ក្រុម​អ្នក​មានអំណាច​នយោបាយ​ និង​ យោធា​កម្ពុជា​ ។​ សម្បទាន​ប្រេង​នៅ​ក្បែរ​សមុទ្រ​ក្នុង​ទឹកដី​កម្ពុជា​ ត្រូវ​បាន​បែងចែក​អស់ហើយ​ ហើយ​យ៉ាងហោចណាស់​អាជីវកម្ម​ប្រេង​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ឆ្នេរ​ក្នុង​អាង​ទន្លេសាប​កម្ពុជា​ក៏​ត្រូវ​បាន​អនុញ្ញាត​ទុក​សម្រាប់​ការ​រុករក​រ៉ែ​ដែរ​” ។​

“សព្វថ្ងៃ​នេះ​ តម្លាភាព​ជា​មូលដ្ឋាន​ ឬ​ បទបញ្ញត្តិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក្នុង​ការ​បែងចែក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ មិន​ត្រូវ​បាន​បំពេញ​តាម​តម្រូវការ​ទេ​ ។​ រដ្ឋាភិបាល​មិន​បាន​ធ្វើការ​ប្រជុំ​បើក​ឲ្យ​ដេញថ្លៃ​ជា​ចំហ​ដើម្បីឲ្យ​គេ​ទទួល​បាន​សិទ្ធិ​លើ​ប្រេង​ ឬ​ ការ​រុករក​រ៉ែ​ទេ​ មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​និយាយ​អំពី​ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ចូល​រុករក​ធនធាន​ទេ​ ហើយ​បាន​ដក​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដើម​លើ​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រាញ់​” ។​

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡុង​បាន​ផ្សព្វផ្សាយ​ចម្លើយ​មួយ​សម្រាប់​ដាក់​ផ្សាយ​បន្ទាន់​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Witness ។​ សេចក្ដីថ្លែងការណ៍​ក្រោម​ចំណងជើង​ថា​ “កាត់បន្ថយ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ ដោយ​ប្រាក់ចំណូល​ពី​ប្រេង​ និង​ ឧស្ម័ន​ ៖​ ការ​សន្យា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដើរ​តួនាទី​នាំមុខ​គេ​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ និង​ ការ​គ្រប់គ្រង​ប្រាក់ចំណូល​ដែល​អាច​ទទួល​បាន​ពី​ប្រេង​ និង​ ឧស្ម័ន​បម្រុង​ដែល​គេ​បាន​រក​ឃើញ​” បាន​និយាយ​ក្នុងចំណោម​បញ្ហា​ដទៃ​ទៀត​ថា​ ៖​

“ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​បាន​ឃើញ​ថា​ សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អង្គការ​ Global Witness ជា​ព័ត៌មាន​ចម្លែក​បន្តិច​ និង​ គួរឲ្យ​ខឹង​ នៅ​ចំ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​វេទិកា​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ ។​ បើសិនជា​យើង​និយាយ​អំពី​អភិបាលកិច្ច​ និង​ តម្លាភាព​ដែល​មាន​ការ​កែលំអ​របស់​វិស័យ​ប្រេង​ និង​ រ៉ែ​កម្ពុជា​ វា​អាច​ជា​ការ​ពុះ​ច្រៀក​បញ្ហា​តូចតាច​លើកឡើង​ដោយ​ លោក​ Gavin Hayman នាយក​យុទ្ធនាការ​នៃ​អង្គការ​ Global Witness ឲ្យ​ទៅជា​រឿង​ធំ​ ហើយ​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខមាត់​អង្គការ​នេះ​ផង​ដែរ​ ដែល​ប្រមូលផ្ដុំ​ទៅលើ​តែ​របាយការណ៍​ដែល​ប្រកបដោយ​បំណង​ព្យាបាទ​ ដោយ​រៀបចំ​ឡើង​ដើម្បី​ចាប់ផ្ដើម​ជា​ថ្មី​ម្ដងទៀត​នូវ​យុទ្ធនាការ​ដ៏​អាស្រូវ​របស់​ខ្លួន​ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ ។​

“ដើម្បីឲ្យ​មាន​តុល្យភាព​ក្នុង​ការ​រាយការណ៍​អំពី​បញ្ហា​លើកឡើង​ដោយ​អង្គការ​ Global Witness ស្ថានទូត​គួរតែ​មាន​របាយការណ៍​វិជ្ជមាន​ក្នុង​ចំនួន​មួយ​ស្មើ​គ្នា​ដើម្បី​លើក​មតិ​ប្រឆាំង​នឹង​សកម្មភាព​ និង​ ការ​និយាយ​បញ្ឆិតបញ្ឆៀង​ដោយ​នាយក​យុទ្ធនាការ​នៃ​អង្គការ​ Global Witness” នេះ​ ។​

សេចក្ដីថ្លែងការណ៍​បន្ត​និយាយ​ដោយ​យោង​ទៅ​រក​សន្និសីទ​អន្តរជាតិ​មួយ​ ស្ដីពី​ការ​បង្កើន​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ដោយសារ​ប្រាក់ចំណូល​ពី​ប្រេង​ និង​ ឧស្ម័ន​ – ប្រៀបធៀប​បទពិសោធន៍​ប្រទេស​” ដែល​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ បាន​ថ្លែង​ថា​ ‘រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​ដើរតួ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ចំណូល​ដែល​អាច​ទទួល​បាន​ពី​ប្រេង​ និង​ ឧស្ម័ន​បម្រុង​ទុក​ដែល​ទើប​នឹង​រក​ឃើញ​នា​ពេល​ថ្មី​ៗ​នេះ​ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ត​ចែករំលែក​ចំណេះដឹង​ពី​បណ្ដា​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​គ្នា​នោះ​ផង​…’ ។​

“លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ក្រុមហ៊ុន​ប្រេងកាត​កម្ពុជា​នឹង​ខំ​ប្រឹងប្រែង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ និង​ អ្នកជំនួញ​ក្នុង​ស្រុក​ ចូលរួម​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​…” ។​

ដោយ​ហេតុនេះ​ ក្នុង​ខណៈ​ដែល​សេចក្ដីថ្លែងការណ៍​ធ្វើ​ដោយ​ស្ថានទូត​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​លើកឡើង​ដោយ​អង្គការ​ Global Witness ទេ​នោះ​ ហើយ​ពុំ​មាន​ការ​សន្យា​ថា​នឹង​អនុវត្ត​គោលការណ៍​ណែនាំ​របស់​គំនិត​ផ្ដើម​លើ​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រាញ់​ផង​នោះ​ ឧបនាយករដ្ឋមន្ត្រី​ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​ថា​បាន​ប្រកាស​ផ្សាយ​ផែនការ​ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចូលរួម​នា​ពេល​អនាគត​ ។​ គួរឲ្យ​គេ​ចាប់អារម្មណ៍​ចង់​ឃើញ​ ថា​តើ​ការ​ចូលរួម​ដូចនេះ​ នឹង​កើត​មាន​ដូចម្ដេច​បើ​រដ្ឋាភិបាល​មិន​ឆ្លើយ​សំណួរ​លើកឡើង​ដោយ​អង្គការ​ Global Witness ឬ​ បើ​រដ្ឋាភិបាល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​គំនិត​ផ្ដើម​លើ​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រាញ់​អញ្ចឹង​ ៕

Advertisements
Read Full Post | Make a Comment ( 14 so far )

អង្គការ​ Global Witness ជម្រុញ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ឱ្យ​គាប​សង្កត់​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​-ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Saturday, 29 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

តែ​ប៉ុន្មាន​ថ្ងៃ​នៅ​មុខ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នៃ​តំណាង​ប្រទេស​ និង​អង្គការ​ម្ចាស់​ជំនួយ​អន្តរជាតិ​ធំ​ៗ​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នោះ​អង្គការ​ពិភពលោក​ដ៏​ធំ​មួយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឱ្យ​បណ្ដា​ម្ចាស់​ជំនួយ​អន្តរជាតិ​ធ្វើ​ការ​គាបសង្កត់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន​ សែន​ ឱ្យ​កែ​មារយាទ​បំបាត់​អំពើ​ពុករលួយ​ក៏​ដូចជា​កែ​ប្រែ​ឥរិយាបថ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រងគ្រោះ​។​

អង្គការ​ Global Witness ដែល​ធ្លាប់​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​គោលដៅ​ជួយ​ទាំង​បរិស្ថាន​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ផង​ដែរ​នោះ​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​និយាយ​យ៉ាង​ពិស្ដារ​អំពី​អំពើ​ពុករលួយ​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន​ សែន​ក្នុង​ការ​ធ្វើ​ឱ្យ​ខូចខាត​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ក៏​ដូច​ជា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រងគ្រោះ​។​

តាម​របាយការណ៍​ចេញ​តាម​ទំព័រ​ អិនធឺណេត​របស់​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏​នៃ​ចក្រភព​អង់គ្លេស​បាន​រៀបរាប់​ថា​រយៈពេល​ ៥​ ឆ្នាំ​កន្លង​មក​នេះ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន សែន​ មិន​បាន​ធ្វើ​អ្វី​ឱ្យ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា​ និង​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ​។​ មាន​ការ​លើក​និយាយ​ឱ្យ​ចំ​ៗ​ អំពី​អំពើ​ពុករលួយ​ដែល​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​នៅ​តែ​មិន​បាន​ធ្វើ​ច្បាប់​យក​មក​ប្រើ​ឬ​ក៏​ចាត់​ការ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មន្ត្រី​ពុករលួយ​ដែល​ភាគច្រើន​គឺ​ជា​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កាន់អំណាច​នោះ​ឡើយ​។

អង្គការ​នេះ​បាន​និយាយ​ផង​ដែរ​ដល់​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​កើត​មាន​ពាសពេញ​ប្រទេស​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រងគ្រោះ​។​ នេះ​គឺ​ជា​ការ​និយាយ​ស្រប​ទាំងស្រុង​នឹង​ការ​ចុះ​ប្រមូល​ព័ត៌មាន​របស់​ក្រុម​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ជា​តំណាង​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​កន្លង​ទៅ​។​ អ្វី​ដែល​ដូចគ្នា​ស្ទើរ​តែ​ទាំងស្រុង​ នឹង​របាយការណ៍​របស់​លោក​ យ៉ាស ហ្គាយ​ អតីត​ប្រេសិត​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​បាន​ធ្វើ​ការ​សិក្សា​ប្រមូល​ព័ត៌មាន​ចេញ​របាយការណ៍​ថា​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ហ៊ុន​ សែន​បណ្ដោយ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​លើ​ប្រជារាស្ត្រ​ហើយ​អំណាច​នៅ​កម្ពុជា​ប្រមូល​ផ្ដុំ​លើ​ដៃ​របស់​មនុស្ស​ម្នាក់​ដែល​សំដៅ​ដល់​លោក​ ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​។

ទន្ទឹម​នឹង​នេះ​ដែរ​ Global Witness ក៏​បាន​លើក​និយាយ​អំពី​ដំណើរ​ពាយ​ហិនហោច​នៃ​ធនធាន​របស់​ប្រទេស​រាប់​ចាប់​តាំង​ពី​ព្រៃឈើ​។​ ហើយ​អ្វី​ដែល​ជា​កង្វល់​ធំ​ដូច​ចំណាប់​អារម្មណ៍​របស់​ពួក​ម្ចាស់​ជំនួយ​ក៏​ដូច​ជា​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​ពិភពលោក​ធំ​ៗ​ នោះ​ផង​ដែរ​ គឺ​ធនធាន​ធម្មជាតិ​ប្រេង​ និង​ឧស្ម័ន​ដែល​កំពុង​ចាប់​ផ្ដើម​ការងារ​ឆ្ពោះ​ទៅ​រក​អាជីវកម្ម​បូម​ចម្រាញ់​យក​ពី​ក្រោម​បាត​សមុទ្រ​កម្ពុជា​។​ កង្វល់​នេះ​ស្រប​នឹង​អ្វី​ដែល​ពួក​អ្នក​សេដ្ឋកិច្ច​ពិភពលោក​ធំ​ៗ​ធ្លាប់​បាន​ផ្ដល់​ជា​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ថា​តែ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​សូម្បី​តែ​រដ្ឋាភិបាល​ក្រោយ​ៗ​ទៀត​ត្រូវ​គិត​គួរ​ឱ្យ​មែនទែន​អំពី​ប្រាក់​ចំណូល​ពី​ធនធាន​ប្រេង​នោះ​។​

បណ្ដា​ពួក​អ្នក​ជំនាញ​ខាង​កិច្ចការ​ប្រេង​ក៏​ដូច​ជា​អ្នក​សេដ្ឋកិច្ច​ធំ​ៗ​ មាន​កង្វល់​បារម្ភ​នឹង​ការ​គ្រប់គ្រង​ប្រទេស​ដោយ​គណបក្ស​ប្រជាជន​ ហ៊ុន​ សែន​ ជា​គណបក្ស​ដែល​រស់​នៅ​ជាមួយ​នឹង​របៀប​របប​គ្រប់គ្រង​ដ៏​មហា​ពុករលួយ​ ធ្វើ​ឱ្យ​ធនធាន​របស់​ប្រទេស​កាន់​តែ​រលាយ​ហិន​ហោច​។​ ជាពិសេស​នោះ​អំពើ​ពុករលួយ​ក៏​ធ្វើ​ឱ្យ​មាន​ការ​ខ្វល់ខ្វាយ​ផង​ដែរ​ថា​ ការ​ធ្វើ​អាជីវកម្ម​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ជា​សម្បត្តិ​ធនធាន​របស់​កម្ពុជា​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៩​យ៉ាង​យូរ​នោះ​អាច​នឹង​ត្រូវ​បំផ្លាញ​ដោយសារ​អំពើ​ពុករលួយ​។​ ពោល​គឺ​ប្រាក់​ចំណូល​ជាតិ​ដែល​គេ​ប្រ​មើល​ឃើញ​ថា​មាន​ខ្ទង់​រាប់​ម៉ឺន​លាន​ដុល្លារ​ ក៏​នឹង​អាច​រលាយ​ទៅ​ក្នុង​ដៃ​នៃ​មន្ត្រី​ពុក​រលួយ​ដែល​សំដៅ​ដល់​គណបក្ស​ប្រ​ជា​ជន​ហ៊ុន​​ សែន។

ប្រេង​ក្នុង​សមុទ្រ​កម្ពុជា​ត្រូវ​គេ​ស្ទង់​ប្រមាណ​ដឹង​ថា​មាន​ដល់​ច្រើន​រយ​លាន​ធុង​ហើយ​ត្រូវ​គ្នា​នឹង​​ប្រាក់​ចំណូល​ដែល​កម្ពុជា​អាច​ត្រូវ​បាន​ច្រើន​ម៉ឺន​លាន​ដុល្លារ​ដែល​គ្រប់គ្រាន់​សម្រាប់​ការ​កែ​ប្រែ​ប្រ​ទេស​កម្ពុជា​ឲ្យ​ស្គាល់​ការ​អភិវឌ្ឍន៍​ឲ្យ​ប្រជារាស្ត្រ​រួច​ផុត​ចាក​ពី​ភាព​​ក្រីក្រ​វេទនា​ប្រ​សិន​បើ​មេ​​ដឹក​នាំ​កម្ពុជា​មាន​មារយាទ​ និង​បំបាត់​ចោល​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ​នោះ។

រឿង​នេះ​ក៏​ដោយ​សារ​តែ​វា​បាន​កើត​មាន​ជា​សញ្ញា​ និង​គំរូ​អាក្រក់​មក​ហើយ​ដូច​ជា​នៅ​ប្រ​ទេស​នីហ្សេរីយ៉ា​ នៃ​ទ្វីប​អាហ្វ្រិក​ដែល​មាន​ធនធាន​ប្រេង​​ធម្មជាតិ​តម្លៃ​រាប់​លាន​​ដុល្លារ​ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​ការ​គ្របគ្រង​វិស័យ​ធនធាន​ប្រេង​ដោយ​ពួក​មន្ត្រី​ពុក​រលួយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​នេះ​នៅ​តែ​​ក្រីក្រ​ហើយ​ប្រជារាស្ត្រ​នីហ្សេរីយ៉ា​នៅ​តែ​រង​គ្រោះ​។​គឺ​ជា​ជំងឺ​ដែល​ពិភពលោក​ដាក់​ពាក្យ​ថា​”បណ្ដា​សារ​ប្រេង”​ដែល​បើ​ទោះបី​ជា​នីហ្សេរីយ៉ា​មាន​ធនធាន​ប្រេង​តម្លៃ​រាប់​លាន​ដុល្លារ​ ក៏​បំណុល​បរទេស​របស់​នេះ​រឹត​តែ​ធ្ងន់​វ័ណ្ឌក​ឡើង​ហើយ​​ប្រជា​រាស្ត្រ​នីហ្សេរីយ៉ា​នៅ​តែ​បន្ត​រស់​ក្នុង​ភាព​ក្រីក្រ។

ដោយសារ​តែ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ Global Witness កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​
នេះ​ដែល​ឯកអគ្គរាជទូត​កម្ពុជា​ប្រ​ចាំ​នៅ​ប្រ​ទេស​អង់គ្លេស​បាន​ឆ្លើយ​តប​ដោយ​ការ​រិះគន់​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​ឈឺ​ឆ្អាល​របស់​អង្គការ​បរិស្ថាន​ពិភពលោក​អំពី​បញ្ហា​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​។​ប្រតិកម្ម​នេះ​បាន​រិះ​គន់​ស្រប​គ្នា​នឹង​ការ​ថ្លែង​​ចំអក​របស់​មន្ត្រី​ក្រសួងព័ត៌មាន​ ជា​អ្នក​នាំ​ពាក្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ហៅ​សេចក្ដី​ថ្លែង​ការណ៍​របស់​ Global Witness​ថា​ជា​ការ​ដើរ​តួ​ជា​គណបក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​បែប​សង​សឹក​តៅ​វិញ។

អង្គការGlobal Witness​​​ត្រូវ​បាន​រដ្ឋាភិបាល​​ ហ៊ុន​​ សែន​ បញ្ចប់​បេសកកម្ម​ការងារ​ក្រោមកិច្ច​ឧបត្ថម្ភ​របស់​ធនាគារ​ពិភពលោក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដោយសារ​តែ​ប្រមូល​បាន​នូវ​ព័ត៌មាន​បញ្ជាក់​ដោយ​រូបថត​ទាំង​សេចក្ដី​អះអាង​របស់​សាក្សី​ទាំង​ឡាយ​អំពី​អំពើ​ពុករលួយ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​មន្ត្រី​ធំ​ៗ​នៃ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឯកជន​ជា​សែ​បក្ខពួក​ របស់​ខ្លួន​។​

កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៦​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ថ្លែង​អួត​ដោយ​លោក​ ហ៊ុន​ សែន​ថា​នៅ​កម្ពុជា​ពុំ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ការ​បំផ្លាញ​ធនធាន​ព្រៃឈើ​របស់​ប្រទេស​នោះ​ Global Witness បាន​ចេញ​នូវ​កម្រង​ឯកសារ​ដោយ​ភាព​ច្បាស់​លាស់​បញ្ជាក់​ដោយ​សាក្សី​នានា​ទាំង​មាន​រូបថត​បំភ្លឺ​ដាក់​ចំណង​ជើង​ថា​ “ស្រែ​ស្រ​ឡាយ​អ្នក​លួច​ជាតិ​”។​ អង្គការ​នេះ​បាន​ទាំង​រាប់​ឈ្មោះ​ចំ​ៗ​ នូវ​ពួក​មន្ត្រី​រដ្ឋាភិបាល​ ហ៊ុន សែន​ថា​ជា​អ្នក​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ “សែ​ស្រ​ឡាយ​អ្នក​លួច​ជាតិ​” ក្នុង​ការ​បន្ត​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ​នោះ​។​

ការ​ប្រជុំ​នៃ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​រវាង​តំណាង​នៃ​ម្ចាស់​ជំនួយ​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៣​ ធ្នូ​សប្ដាហ៍​ក្រោយ​នេះ​។​ នៅ​ពេល​នោះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​មាន​គម្រោង​នឹង​ហារ​មាត់​សុំ​ជំនួយ​អន្តរជាតិ​ច្រើន​ជាង​ ៥០០​លាន​ដុល្លារ​។

Global Witness ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​តាម​ដាន​យ៉ាង​ដិតដល់​នូវ​ការ​ស្ដារ​ឡើង​វិញ​នូវ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ទាំង​ផ្នែក​នយោបាយ​និង​សិទ្ធិមនុស្ស​បាន​សម្ដែង​ការ​អបអរ​ចំពោះ​ ជំនួយ​អន្តរជាតិ​ប៉ុន្តែ​ចង់​ឃើញ​មាន​ការ​ប្រើប្រាស់​ជំនួយ​នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ពុំ​មាន​អំពើ​ពុករលួយ​។​ ដូច្នេះ​ហើយ​ Global Witness ប្រកាស​សុំ​ឱ្យ​តំណាង​ម្ចាស់​ជំនួយ​ដាក់​ការ​គាប​សង្កត់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ឱ្យ​បំបាត់​អំពើ​ពុករលួយ​ឱ្យ​ខាង​តែ​បាន​ដើម្បី​បញ្ចប់​វប្បធម៌​កេង​ប្រវ័ញ្ច​លើ​ប្រទេស​ជាតិ​ និង​ប្រជារាស្ត្រ​ខ្មែរ​បង្កើន​គំនរ​ទ្រព្យ​សម្បត្តិ​របស់​ពួក​អ្នក​កាន់​អំណាច​ធំ​ៗ​ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​នោះ​៕ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៩៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ការ​តវ៉ា​របស់​និស្សិត​ពេទ្យ​ទទួល​បាន​ដំណោះស្រាយ​ហើយ​ [ដោយ​បាន​ឯកភាព​បញ្ចុះ​ពិន្ទុ​ប្រលង​ពី​ ៥០​/១០០​ មក​នៅ​ត្រឹម​តែ​ ២៥/១០០​]
  • ចូល​ប្លន់​ក្នុង​ផ្ទះ​យក​គ្រឿង​អលង្ការ​ និង​លុយ​អស់​ ៣​វ៉ាលិស​ [ជន​រងគ្រោះ​ដែល​ទទួល​នូវ​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ​គឺ​ជា​មន្ត្រី​យោធា​ និង​ជា​អ្នក​ប្រកប​របរ​លក់​គ្រឿង​អលង្ការ​ នៅ​ផ្សារ​អូឡាំពិក​ ក្រុង​ភ្នំពេញ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៩៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អង្គការ​ Global Witness ជម្រុញ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ឱ្យ​គាប​សង្កត់​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១២​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​សៀម​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ចរចា​ព្រំដែន​ខែ​ក្រោយ​ [យោង​តាម​ប្រសាសន៍​លោក​ ហោ​ ណាំហុង​]
  • ក្មេង​ស្រី​កម្មករ​ឡឥដ្ឋ​អាយុ​ ១៤​ ឆ្នាំ​មក​ធ្វើ​ការ​ ១​ខែ​បាន​ ៧​ម៉ឺន​រៀល​ម៉ាស៊ីន​កិន​ដី​ស្រូប​យក​ដៃ​ស្ដាំ​ម្ខាង​ [ខេត្ត​ព្រៃវែង​]
  • អាភៀន​ផ្ដល់​ចំណូល​ ៤៧០​ដុល្លារ​ដល់​ពួក​តាលីបង់​ឆ្នាំ​នេះ​ [យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៦​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ២៩-៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អាជ្ញាធរ​ និង​កម្លាំង​ប្រដាប់​អាវុធ​គំរាម​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី​ឱ្យ​ខាង​តែ​បាន​ [លោក​ ជ័យ​ ឧទ្ធិឬទ្ធិ​ ជា​ប្រធាន​ឧទ្យាន​ជាតិ​បូក​គោ​នៅ​ខេត្ត​កំពត​ បាន​និយាយ​ថា​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ ]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ការ​អភិវឌ្ឍន៍​ជនបទ​ និង​វិស័យ​កសិកម្ម​ជា​ប្រធានបទ​សំខាន់​នៃ​ខួប​លើក​ទី​ ៥៥​នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-​ជប៉ុន​
  • បាញ់​ ៣​កន្លែង​ខុស​ៗ​គ្នា​ស្លាប់​ម្នាក់.​របួស​ ២​នាក់​ [ក្នុង​ករណី​ប្លន់​ និង​ការ​បាញ់​បោះ​អានាធិបតេយ្យ​ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូន​ពេញ​ និង​ខណ្ឌ​ឫស្សីកែវ​ ក្នុង​ក្រុង​ភ្នំពេញ​]
  • បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បើក​កិន​ចំ​ក្បាល​ស្លាប់​ [ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​]
  • អេដ​ណាផាគ​ឃឺរ​ដែល​មាន​អាយុ​វែង​ជាងគេ​បំផុត​លើ​លោក​បាន​ស្លាប់​ក្នុង​សហរដ្ឋ​អាមេរិក​ [ដែល​មាន​អាយុ​ ១១៥​ឆ្នាំ​]
  • កង​កម្លាំង​ពិសេស​វាយ​ប្រហារ​ពួក​សកម្ម​ប្រយុទ្ធ​ពេល​អ្នក​ស្លាប់​កើន​ដល់​ ១៣០​នាក់​ [នៅ​ទីក្រុង​មុំបៃ​ ប្រទេស​ឥណ្ឌា]
  • ចិន​ថ្កោល​ទោស​បារាំង​អំពី​ទី​បេត៍


សម្លេង​យុវជន​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រុម​បាតុករ​ប្រឆាំង​សៀម​នៅ​តែ​ថា​ នឹង​បន្ត​រក្សា​ការ​ឡោមព័ទ្ធ​ទោះ​ជា​នាយករដ្ឋមន្ត្រី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

រុន រ័ត្ន​វាសនា​ ប្រាប់​មេ​ប៉ុស្តិ៍​ទូទាំង​ប្រទេស​ថា​ កុំ​ស្ដាប់​ និង​កុំ​ធ្វើ​តាម​បញ្ជា​របស់​ ស​ ខេង​-ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Friday, 28 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

ដូច​ការ​ចុះ​ផ្សាយ​ របស់​ខ្មែរ​ម្ចាស់​ស្រុក​ ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​មែន​គឺ​លោក​ រុន រ័ត្នវសនា​ ប្រធាន​នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​​ និង​បក្ខពួក​ពិត​ជា​មិន​ព្រម​ស្ដាប់​តាម​បញ្ជា​ របស់​លោក​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មែន​ ពីព្រោះ​ពួក​គេ​​ចាត់​ទុក​ លោក​ ស​ ខេង​​ ខ្សែ​លោក​ ជា​ ស៊ីម​ ប្រ​ធាន​គណបក្ស​ប្រជាជន​ជា​ពស់​ព្រលិត​ដែល​គ្មាន​ពិស​។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០០៨​ លោក​ រុន​ រ័ត្នវសនា​ បាន​កោះហៅ​ប្រធាន​ប៉ុស្តិ៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ដែល​គាត់​ដាក់​​ពង្រាយ​អោយ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រក​ស៊ី​ ដើម្បី​ប្រជុំ​ប្រាប់​ថា​ កុំ​ស្ដាប់​ និង​ធ្វើ​តាម​បញ្ជា​ លោក​ស​ ខេង​អោយ​សោះ។

ក្នុង​ពិធី​បំពាក់​ ផ្កាយ​មាស​ ៤​ និង​ប្រកាស​សុពលភាព​ លោក​ នេត​ សា​រឿន​ ជា​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ជំនួស​សព​លោក​ ហុក​ ឡង​ឌី​ ដែល​ស្លាប់​ដោយ​ផ្ទុះ​យន្ត​ហោះ​ ព្រម​ទាំង​ការ​តម្លើង​ និង​ប្រកាស​សុពលភាព​លោ ​កង​ សុខន​ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ ជំនួស​លោក​ នេត​ សា​វឿន​ នៅ​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​ ២៦​ វិច្ឆិកា​ ឆ្នាំ​២០០៨.លោក​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ធ្វើ​ការ​ព្រមាន​ធ្ងន់​ៗ​ លើ​ពួក​ប៉ូលិស​សេដ្ឋ​កិច្ច​របស់​លោក​ រុន​ រ័ត្ន​វាសនា​ និង​បាន​បញ្ជា​អោយ​កង​កម្លាំង​ដែល​ដាក់​ពង្រាយ​ជំរិត​ទារ​ប្រាក់​ពី​ឈ្មួញ​ដែល​នាំ​ទំនិញ​ចូល​ខុស​ច្បាប់​។​ ភ្លាមៗ​នោះ​ត្រូវ​គេ​រាយការណ៍​ អោយ​ដឹង​មក​ថា​ លោក​ រុន​ រ័ត្ន​វាសនា​ គ្រោង​​នឹង​ដក​ខ្លះ​មែន​ ដោយ​ទុក​តែ​ប៉ុស្តិ៍​ចំនួន​ ២​ ប៉ុណ្ណោះ​ គឺ​ក្រុងភ្នំពេញ​ និង​នៅ​ខេត្ត​កំពង់​ចាម​។

ប៉ុន្តែ​ទំនង​ជា​ លោក​ រុន​ រ័ត្ន​វាសនា​ ចាត់​ទុក​ថា​លោក​ នេត​ សា​វឿន​ងាយ​និយាយ​គ្នា​ជាង​លោក​ហុក​ ឡង​ឌី​ នោះ​ក៏​បាន​រក្សា​កម្លាំង​ អោយ​ទុក​នៅ​តាម​ប៉ុស្តិ៍​ទាំងអស់​ដដែល​ ដើម្បី​រក​ប្រាក់​ជូន​ខ្លួន​ និង​ប្រពន្ធ​របស់​គាត់​នៅ​ផ្ទះ។

សេចក្ដី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លោក​ រុន​ រ័ត្នវាសនា​បាន​ប្រើ​ម្ដាយ​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​លោក​ ម៉ៅ​ ចាន់​តារា​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ដែល​លោក​ ម៉ៅ​ ចាន់​តារា​​ ស្និទ្ធ​ជា​មួយ​នឹង​លោក​ នេត​ សា​វឿន​។​ ប្រភព​បាន​បន្ត​ថា​ លោក​ រុន​ រ័ត្ន​វាសនា​បាន​អោយ​ម្ដាយ​និយាយ​ជា​មួយ​លោក​ ម៉ៅ​ ចាន់តារា​ ដើម្បី​ឱ្យ​លោក​ ម៉ៅ​ ចាន់តារា​និយាយ​ជាមួយ​លោក​ នេត​ សាវឿន​ថា​មួយ​ខែ​ចង់​បាន​ប៉ុន្មាន​សែន​ដុល្លារ​ ក៏​បាន​ដែរ​ អោយ​តែ​ខ្លួន​បាន​នៅ​កាន់​តំណែង​ជា​ប្រធាន​ប៉ូលិស​សេដ្ឋកិច្ច​ដដែល​។

សេចក្ដី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា​ ទំនង​ជា​ម្ដាយ​បាន​ជួប​លោក​ ម៉ៅ​ ចាន់តារា​ និង​លោក​ ម៉ៅ​ ចាន់​តារា​ និយាយ​គ្នា​ជាមួយ​លោក​ នេត​ សាវឿន​ ទទួល​បាន​ជោគជ័យ​ហើយ​បាន​ជា​លោក​ រុន​ រ័ត្ន វាសនា​ កោះ​ប្រជុំ​ប្រធាន​ប៉ុស្តិ៍​ទាំង​អស់​ដែល​គាត់​ដាក់​ពង្រាយ​ជំរិត​ទារ​ប្រាក់​ពី​ឈ្មួញ​ឱ្យ​ជួប​ប្រជុំ​នៅ​នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​ កាល​ពី​ថ្ងៃ​ទី ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៦​ ដោយ​បញ្ជា​ទៅ​មេ​ប៉ុស្តិ៍​ទាំង​អស់​ថា​កុំ​ស្ដាប់​ និង​ធ្វើ​តាម​បញ្ជា​របស់​លោក​ ស​ ខេង​ ឱ្យ​សោះ​ហើយ​មេ​ប៉ុស្តិ៍​ណា​នៅ​កន្លែង​ណា​ត្រូវ​ឈរ​ជើង​នៅ​កន្លែង​នោះ​ដដែល​ដោយ​គ្រាន់​តែ​ បំពេញ​កាតព្វកិច្ច​ឱ្យ​បាន​គឺ​រក​ប្រាក់​បង់​អោយ​គ្រប់​ចំនួន​ និង​ឱ្យ​ទៀងទាត់​។​

មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​បាន​ឱ្យ​ដឹង​ថា​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​នៅ​តាម​ប៉ុស្តិ៍​នានា​ ទូទាំង​ប្រទេស​នោះ​រក​បាន​ប្រាក់​ចំណូល​ច្រើន​ពី​ការ​នាំ​ទំនិញ​ចូល​ខុស​ច្បាប់​និង​ការ​រកស៊ី​ឈើ​ ដែល​ការ​នាំ​ទំនិញ​ខូច​គុណភាព​ ចូល​ក្នុង​ស្រុក​ខ្មែរ​ បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ខ្មែរ​យើង​។

មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​ នេត​ សាវឿន​ គួរ​ធ្វើ​ការ​បំរើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ព្រោះ​លោក​ត្រូវ​គេ​ដឹង​ថា​ មាន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​មហាសាល​ហើយ​ដែល​ការ​កាន់​តំណែង​ជំនួស​សព​លោក​ ហុក​ ឡងឌី​ នេះ​ធ្វើ​ឱ្យ​មាន​ការ​ប្រសើរ​ ជា​លោក​ ហុក​ ឡងឌី​ជា​ពិសេស​បំបាត់​ឱ្យ​អស់​នូវ​បទល្មើស​ខុសច្បាប់​ដូច​ជា​លោក​ រុន​ រ័ត្នវាសនា​ ជា​ដើម​ត្រូវ​លោក​ ស ខេង​ចោទ​ប្រកាន់​ចំ​ឈ្មោះ​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ដាក់​ពង្រាង​កម្លាំង​ជំរិត​ទារ​ប្រាក់​បណ្ដាល​អោយ​ទំនិញ​ឡើង​ថ្លៃ​។​

លោក​ នេត​ សាវឿន​ក៏​ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​មាន​ជំនឿ​ថា​ នឹង​ធ្វើ​ការ​កែ​លម្អ​ ស្ថាប័ន​ប៉ូលិស​អោយ​ប្រសើរ​ ជាង​លោក​ ហុក​ ឡងឌី​។​ ប៉ុន្តែ​បើ​ម្ដាយ​លោក​ រុន​ រ័ត្នវាសនា​ ទៅ​ទាក់ទង​តាម​រយៈ​លោក​ ម៉ៅ​ ចាន់តារា​ ដើម្បី​ផ្ដល់​សំណូក​ ប្រចាំ​ខែ​ជា​ថ្នូរ​នឹង​រក្សា​តំណែង​អោយ​នៅ​ប៉ុស្តិ៍​ដដែល​នោះ​វា​នឹង​ធ្វើ​អោយ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជា​មិនខាន​។​

ទោះ​យ៉ាងណា​ថ្នាក់​ដឹកនាំ​កណ្ដាល​ គណបក្ស​ប្រជាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចរិត​លោក​ រុន រ័ត្នវាសនា​ ឡើយ​ដែល​ហ៊ាន​មើល​ស្រាល​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ គណបក្ស​ប្រជាជន​ដូច​ជា​ លោក​ ស ខេង​ដោយ​មិន​ព្រម​ដក​មនុស្ស​ ដែល​បាន​ដាក់​ពង្រាយ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រកស៊ី​. ហើយ​ថែម​ទាំង​បាន​បញ្ជា​នៅ​ក្នុង​អង្គ​ប្រជុំ​ថា​ កុំ​ស្ដាប់​ និង​ធ្វើ​តាម​បញ្ជា​របស់​លោក​ ស ខេង​ នោះ​ទេ​។​ ការ​និយាយ​របស់​លោក​ រុន​ រ័ត្នវាសនា​ នេះ​គឺ​ជា​ការ​ព្រហើន​ និង​មិន​គោរព​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ទាល់​តែ​សោះ​ គឺ​អាង​ខ្លួន​មាន​ប្រាក់​ត្រៀម​ចាំ​សូក​លោក​ នេត​ សាវឿន​ហ៊ាន​មើល​ស្រាល​លោក​ ស ខេង​ គួរ​ឱ្យ​ស្អប់ខ្ពើម​។

ខ្មែរ​ម្ចាស់​ស្រុក​មិន​អាច​ទាក់ទង​លោក​ រុន​ រ័ត្នវាសនា​ធ្វើ​ការ​បំភ្លឺ​បាន​ទេ​ហើយ​បើ​សិន​ជា​ការ​ចោទ​ប្រកាន់​នោះ​ ជា​ការ​ពិតមែន​ មាន​ន័យ​ថា​ថ្លើម​របស់​លោក​ រុន​ រ័ត្នវាសនា​ ធំ​ណាស់​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​វិធានការ​ជា​បន្ទាន់​កុំ​ឱ្យ​ខូច​ឈ្មោះ​បក្ស​៕ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៩២​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨២៩​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • បើ​មាន​ច្បាប់​ស្ដីពី​ទេសចរណ៍​ទើប​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​បាន​ប្រកប​ដោយ​ចិរភាព​


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៦​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ប្រធាន​សហគមន៍​អឺរ៉ុប​ [លោក​ Jean Francois Desmazieres] ប្រចាំ​កម្ពុជា​ស្នើ​ឱ្យ​សៀម​ត្រូវ​តែ​គ្រប់គ្រង​សន្តិសុខ​ និង​រក្សា​នីតិ​រដ្ឋ​ឱ្យ​បាន​
  • នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្កោល​ទោស​ការ​វាយ​ប្រហារ​បុមបៃ​ [មនុស្ស​ជាង​ ១០០​ នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នេះ​]
  • ក្នុង​មួយ​ខែ​មាន​ពលរដ្ឋ​កម្ពុជា​ ២០​ នាក់​រងគ្រោះ​ដោយសារ​គ្រាប់មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ [យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC]
  • បាញ់​សម្លាប់​ស្ត្រី​ម្នាក់​យ៉ាង​សាហាវ​ដណ្ដើម​យក​កាបូប​លុយ​ និង​ម៉ូតូ​ [ ខណ្ឌ​មានជ័យ​ ក្រុង​ភ្នំពេញ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៩២​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រុន រ័ត្ន​វាសនា​ ប្រាប់​មេ​ប៉ុស្តិ៍​ទូទាំង​ប្រទេស​ថា​ កុំ​ស្ដាប់​ និង​កុំ​ធ្វើ​តាម​បញ្ជា​របស់​ ស​ ខេង​
  • អាជ្ញាធរ​ខេត្ត​កំពង់​ធំ​ថ្លើម​ធំ​ហ៊ាន​រើស​កងទ័ព​


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១១​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ប្រជុំ​កំពូល​អាស៊ាន​នៅ​ឈៀង​ម៉ៃ​ ប្រទេស​សៀម​ខែ​ក្រោយ​ អាច​ទៅ​រួច​ ឬ​អត់​អាស្រ័យ​លើ​សភាពការណ៍​ជាក់ស្ដែង​
  • មហាសេដ្ឋី​ជាតិ​រុស្សី​ជាប់​ពិរុទ្ធ​រំលោភ​ក្មេង​ស្រី​អាយុ​ ១៣​ឆ្នាំ​កាត់​ទោស​ ៦​ឆ្នាំ​បង់​ប្រាក់​ ១០​ម៉ឺន​$ [​ដែល​កើត​ឡើង​នៅ​ក្រុង​ព្រះសីហនុ​កន្លង​មក​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៥​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អ្នក​ហ៊ាន​លាត​ត្រដាង​អំពើ​ពុក​រលួយ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​ គួរ​តែ​ទទួល​បាន​នូវ​ការ​គាំពារ​


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៨៥​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ដី​ និង​ផ្ទះ​មេ​ៗ​ខ្មែរ​ក្រហម​ត្រូវ​បាន​លក់​ និង​កំពុង​ប្រកាស​លក់​ [យោង​តាម​លោក​ស្រី​ លី គីមសេង​ ភរិយា​របស់​លោក​ នួន​ ជា​ គឺ​ជា​មេដឹកនាំ​របស់​ខ្មែរ​ក្រហម​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៤​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សហភាព​អឺរ៉ុប​ និង​ជប៉ុនៈ​ ជំនួយ​កម្ពុជា​ នឹង​មិន​ប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ទេ​
  • អូស្ត្រាលី​ចូលរួម​ជួយ​ស្ដារ​ផ្លូវ​ដែក​នៅ​កម្ពុជា​ [ថវិកា​សរុប​ចំនួន​ ៧៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​]
  • តំណាង​ជន​ពិការ​កម្ពុជា​សុំ​ឱ្យ​តាម​មន្ទីរ​ពេទ្យ​ខេត្ត-​ក្រុង​នានា​កុំ​ឱ្យ​យក​លុយ​ពី​ជន​ពិការ
  • ១០០​នាក់​ស្លាប់​. ៣០០​នាក់​របួស​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្រុង​មុំ​បៃ​


សម្លេង​យុវជន​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៦​ ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សាលា​ពេទ្យៈ​ ប្រឡង​ជាប់​តិច​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រាថ្នា​បាន​ចូល​រៀន​ដោយ​ស្វ័យ​ប្រវត្តិ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ក្រសួង​អប់រំ​កំពុង​ប្រឈម​កង្វះ​គ្រូ​ភាសា​បរទេស​​​ និង​ព័ត៌មាន​​វិទ្យា​-ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Thursday, 27 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

ភ្នំពេញ​៖​ នាយក​សាលា​នានា​ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​បាន​និយាយ​ថា​ សាលារៀន​របស់​ពួក​គេ​កំពុង​ជួប​ការ​ខ្វះខាត​គ្រូ​ផ្នែក​ភាសាបរទេស​ និង​គ្រូ​ព័ត​មាន​វិទ្យា​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ។

លោក​ ជេត យ៉ម ​នាយកវិទ្យាល័យ​ទួល​ទំពូង​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី
ព្រឹក​ថ្ងៃ​ពុធ​ ទី​ ២៦ ខែ​ វិច្ឆិកា​ នេះ​ថា​ វិទ្យាល័យ​របស់​លោក​កំពុង​ជួប​ការ​ខ្វះខាត​គ្រូ​ភាសា​អង់គ្លេស​ ភាសា​បារាំង​ និង​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា។​ ជា​ធម្មតា​មួយ​សប្ដាហ៍​សិស្ស​ត្រូវ​រៀន​ភាសា​បារាំង​២​ម៉ោង​​ ភាសា​អង់គ្លេស​ ៥​ម៉ោង​ និង​រៀន​កុំព្យូទ័រ​ពី​២​ទៅ​៣​ម៉ោង​។ លោក​បន្ត​ថា​ សាលា​របស់​លោក​មាន​កុំព្យូទ័រ​ ១២៥​ គ្រឿង​។ ប៉ុន្តែ​ឥឡូវ​មាន​បញ្ហា​កង្វះ​ថវិកា​បង់​ថ្លៃ​ភ្លើង​។

លោក​បន្ត​ថា​ ការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ ភាសា​បារាំង​ និង​ព័ត​មាន​វិទ្យា​ធ្វើ​ឡើង​ក្នុង​កម្រិត​មធ្យម​​សិក្សា​បឋមភូមិ​ដល់​មធ្យម​សិក្សា​ទុតិយភូមិ។

លោក​ សេង​ លឹម​ នាយកវិទ្យាល័យ​ស៊ី​សុ​វត្ថិ​បាន​អះអាង​ស្រដៀង​គ្នា​អំពី​កង្វះ​ខាត​គ្រូ​លើ​មុខ​វិជ្ជា​ព័ត​មាន​វិទ្យា​ និង​ភាសា​បរទេស​ផង​ដែរ​ ដោយ​លោក​បញ្ជាក់​ថា​ គ្រូ​ភាសា​អង់គ្លេស​សាលា​របស់​លោក​ខ្វះ​ប្រហែល​៥​នាក់។ចំណែក​គ្រូ​ព័ត​មាន​វិទ្យា​មាន​កា​ខ្វះ​ខាត​ច្រើន​មែនទែន​ ដោយសារ​សិស្ស​ចំនួន​ ៦០​ ថ្នាក់​មាន​គ្រូ​ជំនាញ​កុំព្យូទ័រ​តែ​ម្នាក់​​ប៉ុណ្ណោះ។

ប៉ុន្តែ​សម្រាប់​វិទ្យាល័យ​ស៊ីសុវត្ថិ​លោក​ សេង​ លឹម​បាន​ឱ្យ​ដឹង​ថា​ ការ​បណ្ដុះបណ្ដាល​ព័ត៌មានវិទ្យា​ធ្វើ​ចាប់​ពី​ថ្នាក់​ទី​ ១០​ ដល់​ ទី​ ១១​ ប៉ុណ្ណោះ​។

ចំណែក​លោក​ សុខ​ វណ្ណា​ នាយកវិទ្យាល័យ​បាក់ទូក​បាន​មាន​ប្រសាសន៍​ថា​ សាលា​របស់​លោក​មាន​សិស្ស​ជិត​ ១០.០០០​នាក់​ ប៉ុន្តែ​មាន​គ្រូ​ព័ត៌មានវិទ្យា​ និង​គ្រូ​ភាសា​អង់គ្លេស​តែ​ ២ ទៅ​ ៣​នាក់​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ ការ​បណ្ដុះបណ្ដាល​របស់​ក្រសួង​មួយ​ជំនាន់​ មាន​គ្រូ​បច្ចេកទេស​ពី​ ២០​ ទៅ​ ៣០​ នាក់​ ហើយ​ត្រូវ​បែងចែក​ទូទាំង​ប្រទេស​នោះ​ហើយ​ជា​ដើម​ហេតុ​នៃ​បញ្ហា​នេះ​។

លោក​បន្ត​ថា​ “ឥឡូវ​នេះ​ជា​សម័យ​បច្ចេកវិទ្យា​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​ចេះ​ពី​វិស័យ​នេះ​ ដើម្បី​ឱ្យ​ពួក​គេ​រត់​ជាមួយ​សិស្ស​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់”។​

លោក​ ជុំ​ ចេង​ ប្រធាន​ការិយាល័យ​ជ្រើសរើស​ និង​គ្រប់គ្រង​គរុសិស្ស​និស្សិត​នៃ​នាយកដ្ឋាន​បណ្ដុះបណ្ដាល​និង​វិក្រិតិ​ការ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​មួយ​ឆ្នាំ​ក្រសួង​បណ្ដុះបណ្ដាល​គ្រូ​ភាសា​អង់គ្លេស​ចំនួន​ ២០០​នាក់​និង​គ្រូ​ភាសា​បារាំង​ ចំនួន​ ៦០​នាក់​ សម្រាប់​បេង​ចែក​ទៅ​កាន់​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ទូទាំង​ប្រទេស​។

លោក​បន្ត​ថា​ “ក្រសួង​បាន​សុំ​រដ្ឋាភិបាល​រាល់​ឆ្នាំ​ដើម្បី​បង្កើន​ចំនួន​គ្រូ​ដែល​ត្រូវ​បណ្ដុះបណ្ដាល​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ទេ​”។

បើ​តាម​លោក​ ជុំ​ ចេង​បាន​ឱ្យ​ដឹង​ថា​មួយ​ឆ្នាំ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​សម្រាប់​ការងារ​បណ្ដុះបណ្ដាល​គ្រូ​ចំនួន​ ៥.០០០​នាក់​សម្រាប់​ផ្ដល់​ឱ្យ​សាលា​ពី​កម្រិត​មតេ្តយ្យ​ដល់​ឧត្ដមសិក្សា​ និង​គ្រូ​ផ្នែក​កីឡា​ដែល​ចំនួន​នេះ​ជា​ចំនួន​មួយ​តិច​បំផុត​បើ​ប្រៀប​ជាមួយ​តម្រូវ​ការ​ជាក់​ស្ដែង​។​ លោក​បន្ត​ថា​គ្រូ​មត្តេយ្យ​ និង​បឋម​សិក្សា​មួយ​ឆ្នាំ​ បណ្ដុះបណ្ដាល​ ២.២០០​នាក់​ ទៅ​ ៣.០០០​នាក់​គ្រូ​កម្រិត​មធ្យម​សិក្សា​ បឋម​ភូមិ​ និង​មធ្យម​សិក្សា​ទុតិយភូមិ​ចំនួន​ ពី​ ១.៧០០​នាក់​ ទៅ​ ២.០០០​នាក់​និង​ផ្ដល់​ទៅ​សាលា​ព្រះសង្ឃ​ចំនួន​ ៥០​នាក់​ ឬ​មិន​ផ្ដល់​តាម​តម្រូវ​ការ​ជាក់​ស្ដែង​។​

លោក​បន្ត​ថា​ “​ឥឡូវ​នេះ​កម្រិត​បឋម​សិក្សា​កំពុង​ជួប​ការ​លំបាក​ ដោយសារ​យើង​កំពុង​បំប៉ន​គ្រូ​បឋម​សិក្សា​ដែល​មាន​សញ្ញាប័ត្រ​បាក់ឌុប​ឡើង​មក​បង្រៀន​មធ្យម​សិក្សា​បឋម​ភូមិ​ ឬ​កម្រិត​អនុវិទ្យាល័យ”​។​

លោក​ កើ​ ណៃលាង​ អគ្គនាយក​អប់រំ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ក្នុង​ថ្ងៃ​ដដែល​ដោយ​ទទួល​ស្គាល់​ថា​ ក្រសួង​ពិត​ជា​ជួប​បញ្ហា​កង្វះ​ខាត​គ្រូ​លើ​ផ្នែក​ព័ត៌មានវិទ្យា​ ភាសា​បារាំង​ និង​ភាសា​អង់គ្លេស​ពិត​មែន​ប៉ុន្តែ​យើង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សាលា​រៀន​ជួល​គ្រូ​បន្ថែម​ដោយ​ផ្ដល់​ប្រាក់​ឱ្យ​ពួក​គេ​តាម​ម៉ោង​ដែល​គេ​បង្រៀន​។​

លោក​មាន​ប្រសាសន៍​ពី​ចំណោទ​នេះ​ថា​ “ដោយសារ​ការ​បណ្ដុះបណ្ដាល​មិន​ទាន់​និង​ខ្វះ​ប្រភព​គ្រូ​ ព្រោះ​អ្នក​ចង់​ធ្វើ​គ្រូ​ផ្នែក​ភាសា​បរទេស​និង​គ្រូ​កុំព្យូទ័រ​មិន​សូវ​មាន”​។​ លោក​បន្ត​ថា “ឥឡូវ​គ្រូ​ត្រូវ​បង្រៀន​វិទ្យាល័យ​ សុទ្ធ​តែ​ទទួល​បាន​បណ្ដុះបណ្ដាល​ផ្នែក​កុំព្យូទ័រ​ដើម្បី​ពេល​ពួក​គេ​ចេញ​បង្រៀន​ពួក​គេ​អាច​ជួយ​សម្រាល​បញ្ហា​នេះ​បាន​”។​

លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ក្នុង​ថ្ងៃ​ដដែល​ថា​ គ្រូ​ជំនាញ​កុំព្យូទ័រ​ និង​ភាសា​បរទេស​កំពុង​ជួប​ការ​កង្វះខាត​ច្រើន​មែនទែន​ សូម្បី​តែ​គ្រូ​ខ្លួន​ឯង​មួយ​ចំនួន​មិន​ចេះ​កុំព្យូទ័រ​ផង​ដែរ។

ដំណោះស្រាយ​អ្វី​ដែល​គួរ​លើក​មក​និយាយ​អំពី​បញ្ហា​នេះ​លោក​ រ៉ុង​ ឈុន​ បាន​មាន​ប្រសាសន៍​ថា​ “រដ្ឋាភិបាល​ត្រូវ​តែ​មាន​កញ្ចប់​ថវិកា​ដើម្បី​បណ្ដុះបណ្ដាល​គ្រូ​លើ​ជំនាញ​ទាំង​នេះ​ ព្រោះ​ឥឡូវ​ជា​សម័យ​បច្ចេកវិទ្យា​ប្រទេស​កម្ពុជា​ត្រូវ​ដើរ​តាម​ប្រទេស​ក្នុង​តំបន់​”៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨


កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ទ្រព្យ​អតីត​មេ​ខ្មែរ​ក្រហម​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ [យោង​តាម​សន្និសីទ​នៃ​តុលាការ​ខ្មែរ​ក្រហម​ ក្រោម​ប្រធាន​បទ​”សំណង​សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​”]
  • លោក​ ងួន​ ញ៉ិល​ [អនុ​ប្រធាន​ទី​ ១​ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា] ដឹកនាំ​គណៈ​ប្រតិភូ​សភា​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​សភា​អាស៊ី​ APA លើក​ទី​ ៣​ [នៅ​ក្នុង​ទីក្រុង​ ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី]
  • អង្គការ​ TICO [នៃ​ប្រទេស​ជប៉ុន​] ផ្ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​ ៥​ គ្រឿង​ដល់​ក្រសួង​សុខាភិបាល​សំរាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​កម្ពុជា​
  • IMF អនុម័ត​ប្រាក់​កម្ចី​ ៧.៦​ ពាន់​លាន​ដុល្លារ​សំរាប់​ប្រទេស​ប៉ាគីស្ថាន


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • របាយការណ៍​រិះគន់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​កម្ពុជា​ស្វា​ដែល​នាំ​ចេញ​ងាប់​ច្រើន​ដោយសារ​ថែទាំ​មិន​បាន​ល្អ​
  • តវ៉ា​នៅ​ផ្សារ​អូរ​ឬស្សីៈ​ ប្រេង​ចុះ​ថ្លៃ​បែរ​ជា​ភ្លើង​ឡើង​ថ្លៃ​ [ពី​តម្លៃ​ ១៣០០​រៀល​ ១៥០០​រៀល​]
  • បុរស​ជា​ប្ដី​បាន​សារភាព​ថា​ ខ្លួន​បាន​សម្លាប់​ស្ត្រី​ប្រពន្ធ​ចុង​ [ក្រុង​ភ្នំពេញ]
  • ភាព​វឹកវរ​កាន់​តែ​ព្រៃផ្សៃ​ ព្រលាន​យន្តហោះ​ ២​ [ប្រលាន​យន្តហោះ​សុវណ្ណ​ភូមិ​ និង​ ដុងមឿង​] ត្រូវ​បាន​លុកលុយ​ដោយ​ពួក​បាតុករ​អាវ​លឿង​
  • លោក​ រ៉ូបែតហ្គេត​ និង​នៅ​តែ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ [យោង​តាម​សំណើ​របស់​លោក​ អូបាម៉ា​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សម​ រង្សី​៖ សេដ្ឋកិច្ច​កម្ពុជា​ពុំ​អាច​មាន​ការ​រីក​ចំរើន​បាន​ទេ​ប្រសិន​បើ​មេដឹកនាំ​កំពូល​ៗ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រសួង​អប់រំ​កំពុង​ប្រឈម​កង្វះ​គ្រូ​ភាសា​បរទេស​​​ និង​ព័ត៌មាន​​វិទ្យា​
  • សំណង​សម្រាប់​ជនរងគ្រោះ​ [ក្នុង​របប​ខ្មែរ​ក្រហម​] ត្រូវ​បាន​ពិភាក្សា​
  • កម្ពុជា-វៀតណាម-ឡាវ​ឯកភាព​បន្ត​កិច្ច​ព្រមព្រៀង​នៅ​សៀម​រាប​ឆ្នាំ​ ២០០៧​លើ​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​
  • កូរ៉េ​ផ្ដល់​ជំនួយ​ ១.៣០០.០០០​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន៍​ធនធាន​ទឹក​នៅ​កម្ពុជា​
  • ទ័ព​ជើង​ទឹក​ឥណ្ឌា​បាញ់​ពន្លិច​នាវា​ថៃ​ដែល​ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​ដោយ​ស្មាន​ថា​ជា​នាវា​ចោរ​សូម៉ាលី​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ក្រុម​មេធាវី​ស្នើ​ឱ្យ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម-ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Wednesday, 26 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

នៅ​ក្នុង​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ពុំ​បាន​ចែង​អំពី​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ទេ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា​ មាន​ប្រទេស​មួយ​ចំនួន​ជា​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម​យ៉ាង​ពេញ​ទំហឹង​ក៏​ដោយ​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​ និង​ជា​បងធំ​ទី​ ២​ នៃ​របប​ខ្មែរ​ក្រហម​បាន​អះអាង​ថា​ ភស្តុតាង​ដែល​រក្សា​ទុក​ដោយ​ប្រទេស​ចិន​ យួន​ និង​សហរដ្ឋ​អាមេរិក​អាច​ពង្រីក​ការ​យល់ដឹង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​បង្ហាញ​ភស្តុតាង​ប្រកប​ដោយ​សក្ដានុពល​នូវ​ឧក្រិដ្ឋកម្ម​ ដែល​គេ​សន្មត​ថា​ ជា​ស្នាដៃ​របស់​របប​នេះ​ ជា​លទ្ធផល​នៃ​កាលៈទេសៈ​លើស​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​។​

គួរ​កត់​សម្គាល់​ថា​ ក្នុង​សំណើ​ជា​បន្តបន្ទាប់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​តាំង​ពី​ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​បាន​សុំ​ឱ្យ​តុលាការ​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ព័ត៌មាន​ទាំង​អស់​ អំពី​បណ្ដាញ​ស៊ើប​ការណ៍​សម្ងាត់​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ របាយការណ៍​ស៊ើប​អង្កេត​ស្ដីពី​រចនាសម្ព័ន្ធ​អំណាច​ខ្មែរ​ក្រហម​ និង​មន្ទីរ​ឃុំឃាំង​ស​ ២១​។​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ ក៏​បាន​ស្នើ​សុំ​សេចក្ដី​ថ្លែងការណ៍​ពី​អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ៣​នាក់​រួម​ទាំង​លោក​ ហេនរី​ ឃីសស៊ីងហ្គ័រ​ ផង​ដែរ​។​ ក្រុម​មេធាវី​ចុង​ចោទ​បាន​ស្នើ​ឱ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលា​ក្ដី​ខ្មែរ​ក្រហម​ បង្ហាញ​តួ​លេខ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខែ​ មេសា​ ឆ្នាំ​ ១៩៧៥​ ពេល​ដែល​របប​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច​ និង​ក្នុង​ខែ​ មករា​ ឆ្នាំ​ ១៩៧៩​ ពេល​ដែល​របប​នេះ​ត្រូវ​បាន​ផ្ដួល​រំលំ​។

សហ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ នួន​ ជា​ បាន​អះអាង​ថា​​ការ​ផ្ដល់​តួ​លេខ​ជាក់​ស្ដែង​វា​អាច​ជួយ​បដិសេធន៍​ ឬ​ផ្ទៀងផ្ទាត់​ការ​អះអាង​ផ្ទុយ​គ្នា​ដែល​ថា​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ ឬ​ត្រូវ​បាន​កម្ទេច​ដោយ​របប​ម៉ៅ​និយម។​ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ យូ​ ប៊ុនឡេង​ និង​ ម៉ាក់​សែល​ ឡឺម៉ុង​ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ទេ​ដោយ​អះអាង​ថា​ ពួក​គេ​ជាប់​រវល់​ខ្លាំង​ណាស់​។​ រី​ឯ​ក្រុម​អ្នក​តំណាង​នៃ​ប្រទេស​ទាំង​ ៣​ខាង​លើ​បាន​ផ្ដល់​នូវ​ចម្លើយ​ខុស​ៗ​គ្នា​នៅ​ពេល​ដែល​ត្រូវ​បាន​សាក​សួរ​អំពី​សក្ដានុពល​សម្រាប់​កិច្ច​សហការ​ជាមួយ​សាលា​ក្ដី​កាត់​ទោស​ខ្មែរ​ក្រហម​។​ យោង​តាម​វិធាន​នីតិវិធី​ បាន​ឱ្យ​ដឹង​ថា​ សាលា​ក្ដី​នេះ​អាច​ស្នើ​រដ្ឋាភិបាល​បរទេស​ផ្ដល់​ព័ត៌មាន​ ហើយ​តុលាការ​អាច​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ឬ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ប្រសិន​បើ​អាជ្ញាធរ​បរទេស​មិន​សហការ​។​

តាម​ពិនិត្យ​ជាក់​ស្ដែង​ មិន​ដូច​ការ​អនុវត្តន៍​ក្នុង​ប្រព័ន្ធ​ច្បាប់​ Common Law ទេ​ទម្រង់​យុត្តិធម៌​ដែល​គេ​ចង់​ដឹង​ចង់​ឭ​ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​តុលាការ​កម្ពុជា​ទប់ស្កាត់​ចុង​ចោទ​មិន​ឱ្យ​ប្រមូល​ភស្តុតាង​ដោយ​ឯករាជ្យ​បាន​។​ មេធាវី​ ៣​នាក់​ ការពារ​ក្ដី​ឱ្យ​ នួន​ ជា​ គឺ​ សុន​ អារុណ​ ជនជាតិ​ខ្មែរ​ ម៉ៃឃើល​ ផេសមែន​ និង​ វិកទ័រ​ ខូប​ ជនជាតិ​ហុល្លង់​ បាន​ស្នើ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ យូ ប៊ុនឡេង​ និង​ ម៉ាក់សែល​ ឡឺម៉ង់​ឱ្យ​រ៉ាប់​រង​ការ​ស៊ើប​អង្កេត​ជួស​មុខ​អោយ​ នួន​ ជា​។​ អ្នក​ស្រី​ ងូ​ ធីហាវ​ អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​យួន​ បាន​អះអាង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​យួន​កំពុង​តែ​សហការ​ជាមួយ​នឹង​សំណើ​របស់​សាលា​ក្ដី​ ហើយ​ថា​ប្រសិន​បើ​រដ្ឋាភិបាល​យួន​មាន​ព័ត៌មាន​ណាមួយ​ពួក​គេ​នឹង​ផ្ដល់​ឱ្យ​។​

ស្ថានទូត​អាមេរិក​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ​ទេ​ ចំណែក​លោក​ Qian Hai លេខាធិការ​ទី​ ៣​ នៃ​ស្ថានទូត​ចិន​ បាន​អះអាង​ថា​ លោក​មិន​បាន​ដឹង​អំពី​សំណើ​សុំ​ឯកសារ​ទាក់ទង​របស់​ចិន​នោះ​ឡើយ​។​ លោក​បាន​ថ្លែង​ថា​ “ខ្ញុំ​គិត​ថា​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គឺ​ជា​តុលាការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។​ ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​តាម​ច្បាប់​ដែល​ពាក់ព័ន្ធ”​។​ លោក​ Qian Hai បាន​បដិសេធន៍​ថា​ចិន​មិន​ទទួល​ខុសត្រូវ​ឧក្រិដ្ឋកម្ម​ណា​មួយ​ចំពោះ​អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​ឡើយ​។​

សូម​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​បាន​អះអាង​ថា​ ប្រទេស​ចិន​បាន​គាំទ្រ​ខ្មែរ​ក្រហម​យ៉ាង​ពេញ​ទំហឹង​ហើយ​ប្រហែល​ជា​បាន​ដឹង​ថា​ជំនួយ​សេដ្ឋកិច្ច​ និង​យោធា​ព្រម​ទាំង​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ និង​ការ​ទូត​បាន​បង្ក​កាន់​តែ​ខ្លាំង​ឡើង​នូវ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​។​ សហ​មេធាវី​ជន​ជាប់​ចោទ​ នួន​ ជា​ បាន​លើក​ឡើង​ថា​ ក្រុម​មន្ត្រី​ចិន​អាច​មាន​ឥទ្ធិពល​លើ​នយោបាយ​ខ្មែរ​ក្រហម​ ហើយ​ក្រុង​ប៉េកាំង​ប្រហែល​ជា​មាន​ព័ត៌មាន​អំពី​រចនាសម្ព័ន្ធ​អំណាច​ក្នុង​របប​វាល​ពិឃាដ​ ដែល​អាច​ជួយ​ឱ្យ​ នួន​ ជា​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​។​ ក្នុង​ខែ​សីហា​ កន្លង​ទៅ​នេះ​ដែរ​សហ​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ បាន​ស្នើ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​វិសាល​ភាព​ដែល​យួន​រក្សា​បណ្ដាញ​ស៊ើប​ការណ៍​សម្ងាត់​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ក្រុម​មន្ត្រី​ខ្មែរ​ក្រហម​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​កំណត់​ឱ្យ​បំបាត់​ចោល​។​

ក្នុង​សំណើ​មួយ​កាល​ពី​ខែ​កញ្ញា​ សហ​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ បាន​លើក​ឡើង​ថា​នយោបាយ​អាមេរិក​នៅ​អាស៊ី​អាគ្នេយ៍​អាច​ជួយ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​ហើយ​ថា​អាមេរិក​បាន​រក្សា​ភ្នាក់ងារ​សម្ងាត់​ខ្លះ​នៅ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ​ កាល​ពី​ខែ​មេសា​ ឆ្នាំ​ ១៩៧៥។​ សហ​មេធាវី​ការពារ​ក្ដី​ ខៀវ​ សំផន​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​វត្តមាន​បណ្ដាញ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ សូវៀត​ និង​យួន​ក្នុង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ចំនួន​អ្នក​ស្លាប់​ពី​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​នៅ​ឆ្នាំ​ ១៩៦៩​ ដល់​ឆ្នាំ​ ១៩៧៣​ផង​ដែរ​។​ ប្រតិកម្ម​នឹង​បញ្ហា​នេះ​អ្នក​ប្រវត្តិសាស្ត្រ​មួយ​រូប​ និង​សហរដ្ឋ​អាមេរិក​មិន​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​សកម្មភាព​របស់​ខ្មែរ​ក្រហម​ទេ​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​របប​វាល​ពិឃាដ​។​

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ថ្កោល​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១.៧​លាន​នាក់​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ មេសា​ ឆ្នាំ​ ១៩៧៥​ ដល់​ដើម​ខែ​ មករា​ ឆ្នាំ​ ១៩៧៩​ពេល​យួន​លើក​ទ័ព​រាប់​សែន​នាក់​ចូល​លុកលុយ​ឈ្លានពាន​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​។​ បច្ចុប្បន្ន​មាន​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរ​ក្រហម​ចំនួន​ ៥​នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​សាលា​ក្ដី​ខ្មែរ​ពិសេស​ រង់ចាំ​ការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ ជន​ជាប់ចោទ​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ ៥​នាក់​នោះ​រួមមាន​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​ និង​ជា​បងធំ​ទី​ ២​នៃ​របប​ខ្មែរ​ក្រហម​.អៀង​ សារី​ អតីត​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​ជា​បងធំ​ទី​ ៣​ នៃ​របប​ខ្មែរ​ក្រហម​ ខៀវ​ សំផន​ អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​. អៀង​ ធីរិទ្ធ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម​ និង​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ឌុច​អតីត​មេ​គុក​ទួល​ស្លែង​ដ៏​សាហាវ។​

ទោះ​ជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ ហាក់​ដូច​ជា​ពុំ​សូវ​មាន​ជំនឿ​លើ​សាលា​ក្ដី​ខ្មែរ​ក្រហម​ ដែល​ញាំញី​ដោយ​រឿង​អាស្រូវ​ពុក​រលួយ​និង​ភាព​មិន​ប្រក្រតី​យ៉ាង​ពេញ​បន្ទុក​នោះ​ទេ​។​ ដោយ​ហេតុ​ថា​សាលា​ក្ដី​កូន​កាត់​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សហប្រជាជាតិ​បាន​ចាយ​វាយ​ថវិកា​អស់​រាប់​សិប​លាន​ដុល្លារ​រួច​ទៅ​ហើយ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ណា​ម្នាក់​ជា​ផ្លូវ​ការ​ទាល់​តែ​សោះ​។​ ផ្ទុយ​ទៅ​វិញ​សាលាក្ដី​ពិសេស​កំពុង​ស្វះស្វែង​រក​ថវិកា​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​យក​មក​បំពេញ​អំពើ​ពុករលួយ​ដែល​មិន​ទាន់​លាង​ជម្រះ​ឱ្យ​អស់​មន្ទិល​នៅ​ឡើយ​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៣​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៥​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • លោក​ ខៀវ​ កាញារីទ្ធ​ [រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន]នឹង​ស្នើ​សុំ​ទៅ​នាយករដ្ឋមន្ត្រី​រឹបអូស​ដី​ ១៤​ហិកតា​ពី​ឈ្មួញ​លាក់​មុខ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ [នៅ​ក្រុង​ព្រះ​សីហនុ​ ដែល​ជា​ដី​កម្មសិទ្ធិ​របស់​ក្រសួង​ព័ត៌មាន​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៤​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សាលា​ក្រុង​ភ្នំពេញ​វាយ​តំលៃ​គំរោង​សិក្សា​សាងសង់​ខ្សែ​រថភ្លើង​ រត់​លើ​អាកាស​ចូល​ក្រុង​ [យោង​តាម​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​សាលា​ក្រុង​ភ្នំពេញ​ ការ​សិក្សា​ក្នុង​ការ​ស្ថាបនា​ Sky rail មួយ​គីឡូម៉ែត្រ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៣៥​លាន​ដុល្លារ ហើយ​អ្នក​ជំនាញ​បាន​អោយ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​ ២០១៧​បើ​មិន​ស្ថាបនា​ Sky rail នេះ​ទេ​ ចរាចរ​នឹង​កក​ស្ទះ​ដោះស្រាយ​មិន​រួច​នៅ​ក្នុង​ទីក្រុង]


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៩​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ទំនាស់​រឿង​ចែក​អង្ករ​ ADB រវាង​អ្នក​ភូមិ​ និង​ក្រុម​អាជ្ញាធរ​បាន​ក្លាយ​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ​ [ភាព​មិន​ប្រក្រតី​ក្នុង​ចែក​អំណោយ​ នៅ​ខេត្ត​បាត់ដំបង]
  • បែក​កញ្ចក់​រថយន្ត​វាយ​ប៉ូលិស​ចរាចរ​ប៉ោង​មុខ​ [នៅ​ខេត្ត​សៀមរាប​-មនុស្ស​ចំនួន​ ៣​នាក់​រួម​មាន​អ្នក​បើកបរ​ និង​បក្ស​ពួក​ដែល​បាន​វាយ​តប់​លើ​សមត្ថ​កិច្ច​ប៉ូលិស​ចរាចរ​ ]
  • ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតក​ដៃ​ដល់​ចាក់​សម្លាប់​នៅ​ក្នុង​ផ្ទះ​ ប្ដី​មាន​ប្រពន្ធ​ ២​ ត្រូវ​សមត្ថកិច្ច​សង្ស័យ​ និង​ឃាត់​ខ្លួន​ [ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៣​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រុម​មេធាវី​ស្នើ​ឱ្យ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម
  • បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ខេត្ត​រតនគិរី [យោង​តាម​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​រតនគិរី]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥២​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រដ្ឋមន្ត្រី​កសិកម្ម​ [លោក​ ច័ន្ទ សារុន] អំពាវនាវ​កុំ​ឱ្យ​កសិករ​ប្រញាប់​លក់​ស្រូវ​ខណៈ​ស្រូវ​កំពុង​ចុះ​ថ្លៃ​ [ដែល​កាល​ពី​មុន​តម្លៃ​ស្រូវ​ ៥៨៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន​ តែ​ឥឡូវ​នៅ​សល់​តែ​ ៤៥០​ដុល្លារ​អាមេរិក​]
  • គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រដ្ឋសភា​ពិនិត្យ​ឡើង​វិញ​នូវ​សំណើ​កែ​ប្រែ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា​
  • ក្រសួង​ផែនការ​ត្រៀម​រៀបចំ​ធ្វើ​ជំរឿន​សហគ្រាស​ឆ្នាំ​ ២០០៩​ ក្រោម​គម្រោង​ JICA
  • កងទ័ព​ចិន​នឹង​ផ្ដល់​រថយន្ត​ ៣៣​គ្រឿង​ដល់​កងទ័ព​កម្ពុជា​
  • តាំង​ពិព័រណ៍​រូបថត​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​ ១​របស់​អ្នក​សារព័ត៌មាន​ខ្មែរ​ [ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១​ ខែ​ ធ្នូ​ ខាង​មុខ​នេះ​ នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ ក្នុង​ទីក្រុង​ភ្នំពេញ​]
  • សកម្មជន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ជនជាតិ​ខ្មែរ​ឈ្នះ​ពាន​រង្វាន់​ដែល​មាន​តម្លៃ​ ១.២៧​លាន​ដុល្លារ [លោក​ស្រី​ ម៉ម​ សុម៉ាលី​មាន​កិត្តិយស​ដែល​ឈ្នះ​ពាន​រង្វាន់​ Roland Berger Humanity Dignity Award នៅ​ឯ​ទីក្រុង​ប៊ែរឡាំង​ ហើយ​ប្រធានាធិបតី​អាល្លឺម៉ង់​ លោក​ ហស​ ខូល័រ​ ក៏​បាន​ចូលរួម​ផង​ដែរ]
  • ក្រសួង​វប្បធម៌​ចងក្រង​សៀវភៅ​ “ខ្នាត​ក្បាច់​ចម្លាក់​ខ្មែរ”​ សម្រាប់​ជំនាន់​ក្រោយ​
  • នាយករដ្ឋមន្ត្រី​ថៃ​ [លោក​ ស៊ុម​ ឆាយ​]​ហៅ​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ជា​អំពើ​ក្បត់ជាតិ​ កម្មករ​ថៃ​ ១.១​លាន​នាក់​នឹង​បាត់បង់​ការងារ​នៅ​ឆ្នាំ​ក្រោយ​ ក្រុម​ពាក់​អាវ​ក្រហម​ព្រមាន​បណ្ដេញ​ក្រុម​ពាក់​អាវ​លឿង​ចេញ​ពី​វិមាន​រដ្ឋាភិបាល​
  • ទីផ្សារ​ហ៊ុន​កើន​ឡើង​ខ្ពស់​ក្រោយ​ អូបាម៉ា​ រើស​បាន​ក្រុម​សេដ្ឋកិច្ច


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៥​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អាមេរិក​ និង​អង់គ្លេស​ផ្ដល់​មូលនិធិ​សម្រាប់​ការ​ផលិត​ស្រោម​អនាម័យ​ ដែល​មាន​តម្លៃ​សមរម្យ​ និង​គុណភាព​សម្រាប់​ការ​ការពារ​មេរោគ​អេដស៍​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថ្កោល​ទោស​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​-ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Tuesday, 25 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​ថ្កោល​ទោស​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ ដែល​បាន​ប្រើ​ប្រាស់​កម្លាំង​ទ័ព​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៣០០​គ្រួសារ​នៅ​ស្រុក​ ឈូក​ ខេត្ត​កំពត​ ឱ្យ​ចេញ​ពី​លំនៅឋាន​ ដោយ​ប្រើ​អំពើ​ហិង្សា។​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ចេញផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ បាន​ឱ្យ​ដឹង​ថា​ ការ​ដែល​អាជ្ញាធរ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​របស់​ខ្លួន​ ដោយ​ប្រើ​អំពើ​ហិង្សា​ គឺ​ជា​វិធានការ​មួយ​មិន​ស្រប​នឹង​ប្រទេស​កម្ពុជា​ ដែល​ប្រកាន់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​អនុវត្ត​នីតិរដ្ឋ​។​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ អន្លង់​ក្រោម​ ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​ ដែល​បាន​ធ្វើ​ឡើង​ដោយ​កង​ពល​តូច​លេខ​ ៣១​ កង​នគរបាល​ និង​រដ្ឋបាល​ព្រៃឈើ​ ហើយ​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ៣​នាក់​រង​របួស​ធ្ងន់​ ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៣០០​ខ្នង​ ត្រូវ​បាន​បំផ្លាញ​នោះ​គឺ​ជា​ហេតុផល​មួយ​ទៀត​ ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ​យល់​ឃើញ​ថា​ ជា​ទង្វើ​មួយ​ដែល​អាជ្ញាធរ​កម្ពុជា​ កំពុង​តែ​បំពាន​លើ​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​ ដែល​ស្ដី​ពី​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​ការ​ផ្ដល់​ជម្រក​សុវត្ថិភាព​។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ផ្ដល់​ទី​ជម្រក​ ស្បៀង​ ទឹក​ស្អាត​ ថ្នាំ​ពេទ្យ​ឱ្យ​ដល់​ជន​ដែល​បាត់​បង់​ទីជម្រក​ទាំង​នោះ​ ហើយ​ត្រូវ​ផ្ដល់​ការ​ខូចខាត​ដល់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ​។

លោក​ ប្រេស្ទីក​ អេម៉ាន់​ មន្ត្រី​ស្រាវជ្រាវ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ដែល​អាជ្ញាធរ​ខេត្ត​កំពត​ បាន​ប្រើប្រាស់​គោលនយោបាយ​បណ្ដេញ​ប្រជាពលរដ្ឋ​ឱ្យ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ​ដែល​បាន​រស់​នៅ​ជា​ច្រើន​ឆ្នាំ​ ហើយ​នោះ​ពុំ​បាន​បញ្ជាក់​ថា​ អាជ្ញាធរ​មាន​ឯកសារ​គ្រប់គ្រាន់​ឈរ​លើ​មូលដ្ឋាន​ច្បាប់​នៃ​ការ​អនុវត្តន៍​ក្នុង​ការ​បណ្ដេញ​ទាំង​នោះ​។​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​នោះ​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​អះអាង​ថា​ ក៏​ពុំ​បាន​ឈរ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ឡើយ​។​ ជា​ថ្មី​ម្ដង​ទៀត​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ហើយ​ត្រូវ​ប្រកាស​ថា​ ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​ត្រូវ​ទុក​ឱ្យ​នៅ​មួយ​កន្លែង​សិន​រហូត​ដល់​ទៅ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​។​

បើ​ទោះបី​ជា​មាន​ការ​រិះគន់​និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​អង្គការ​សិទ្ធិមនុស្ស​នៅ​ក្រៅ​ប្រទេស​យ៉ាងណា​ក៏​ដោយ​ក៏​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ូលិស​ និង​មន្ត្រី​បរិស្ថាន​នៅ​តែ​បន្ត​ការ​ប្រើ​កម្លាំង​បាយ​ និង​ចុង​កាណុង​យ៉ាង​សាហាវ​ព្រៃផ្សៃ​យង់​ឃ្នង​គ្មាន​ធម៌​មេត្តា​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​អន្លង់ក្រោម​ ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​យ៉ាង​កំរោល។​ សកម្មភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ឱ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​លើ​ដី​របស់​ពួក​គាត់​ដែល​បាន​រស់​នៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ​ ដោយ​ក្រុម​មន្ត្រី​ដែល​ពាក់ព័ន្ធ​ បាន​លើក​ហេតុផល​ថា​ ប្រជាពលរដ្ឋ​បាន​មក​រស់នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ ដែល​ច្បាប់​បាន​ហាម​ឃាត់។

ជាមួយ​គ្នា​នេះ​ដែរ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ក៏​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ផ្អាក​នូវ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​កង​ទាហាន​នៃ​កង​ពល​លេខ​ ៣១​ ខេត្ត​កំពត​ដែល​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នេះ​ ធ្វើ​ឱ្យ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដុត​បំផ្លាញ​ និង​មនុស្ស​ចំនួន​ ៣​នាក់​រង​របួស​ធ្ងន់ធ្ងរ​ដោយ​ការ​វាយ​ដំ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​លើក​ឡើង​ថា​នេះ​មិនមែន​ជា​លើក​ទី​ ១​ទេ​ ដែល​កម្លាំង​ទាហាន​កងពល​តូច​លេខ​ ៣១​បាន​ប្រើ​កម្លាំង​របស់​ខ្លួន​ប្រឆាំង​ជន​ស៊ីវិល​នៅ​តំបន់​នោះ​។​ តាំង​ពី​ដើម​ឆ្នាំ​មក​ កងពល​តូច​ លេខ​ ៣១​នេះ​បាន​តម្រង់​មក​ធ្វើ​ការ​កាន់កាប់​ដីធ្លី​យ៉ាង​ច្រើន​នៅ​ជុំវិញ​ភូមិ​អន្លង់ក្រោម​ និង​តំបន់​ក្បែរ​ភូមិ​ជ័យសេនា​។​ កន្លង​មក​កម្លាំង​ទាហាន​ប៉ះទង្គិច​ជាមួយ​អ្នក​ភូមិ​ដោយ​បាន​បាញ់​កាំភ្លើង​បង្ហើរ​ក្បាល​ និង​វាយ​ដំ​ស្ត្រី​ម្នាក់​ដែល​ពួក​គាត់​បាន​កាន់កាប់​ដីធ្លី​មួយ​កន្លែង​។​

លោក​ស្រី​ ពុង​ ឈីវកេក​ នាយិកា​អង្គការ​លីកាដូ​ បាន​ឱ្យ​ដឹង​ថា​ស្ថានភាព​នៅ​ទី​នោះ​កាន់​តែ​អាក្រក់​ទៅ​ៗ​ ហើយ​ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​មុន​ពេល​ប្រជាពលរដ្ឋ​ច្រើន​ទៀត​រង​របួស​ ឬ​បាត់បង់​ជីវិត​។​ កម្លាំង​ទាហាន​ប្រដាប់​ដោយ​អាវុធ​អាកា​ ៤៧​ មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រឆាំង​ជន​ស៊ីវិល​ទេ​ ទោះ​ជា​កាលៈទេសៈ​ណា​ក៏​ដោយ​។

អង្គការ​លីកាដូ​ សូម​អោយ​បញ្ឈប់​ការ​ជម្លៀស​ជា​បន្ទាន់​ដោយ​រង់ចាំ​មើល​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បណ្ដឹង​ដីធ្លី​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ទី​នោះ​។

គួរ​បញ្ជាក់​ថា​ បញ្ហា​ឆក់ប្លន់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ពី​សំណាក់​ពួក​អ្នក​មាន​លុយ​ អ្នក​មាន​អំណាច​ ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន​ បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​។​ រី​ឯ​រដ្ឋាភិបាល​កញ្ចប់​អាណត្តិ​ទី​ ៤​ ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​ ហ៊ុន​ សែន​ មិន​មាន​វិធាន​ការ​ទៅ​លើ​ក្រុម​ខិលខូច​ដែល​ឆក់​ប្លន់​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២២​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ចក្រវាឡ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨២៨​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រសួង​សុខាភិបាល​ផ្ដល់​សិទ្ធិ​អោយ​សមត្ថកិច្ច​ចាប់​រថយន្ត​សង្គ្រោះ​ឯកជន


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៣​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សាលាក្រុង​ភ្នំពេញ​គាំទ្រ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាញ​ផល​ប្រយោជន៍​ពី​ទីលាន​ចាក់​សំរាម​ស្ទឹង​មានជ័យ [ដោយ​គម្រោង​វិនិយោគ​បិទ​ និង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ IEC របស់​ប្រទេស​អាល្លឺម៉ង់​ ទៅ​លើ​ការ​ប្រមូល​ឧស្ម័ន​នៅ​ទីលាន​នោះ​ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ៦លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​]
  • លោក​ អូបាម៉ា​ សន្យា​ផ្ដល់​ជំនួយ​យោធា​ច្រើន​ ថែម​ទៀត​សំរាប់​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៧​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រដ្ឋសភា​យល់ព្រម​បើក​ប្រាក់ខែ​ឱ្យ​ទ្រង់​រណឫទ្ធិ​ពេល​ធ្វើ​ជា​ប្រធាន​សភា [ប្រមាណ​ ១២.៣៧៥​ដុល្លារ​សហរដ្ឋ​អាមេរិក​]
  • ម្ដាយ​ស្លាប់​កូន​រស់​ព្រោះ​វះ​កាត់​គ្មាន​លុយ​ទិញ​ឈាម​ពេទ្យ​ទុក​ឱ្យ​ស្លាប់​ [ខេត្ត​កំពង់​ឆ្នាំង​]

  • កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៨​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ជំនួប​កំពូល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-ឡាវ-វៀតណាម​ នឹង​ជំរុញ​នយោបាយ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ
  • ស៊ុម​ ឆាយ​[នាយក​រដ្ឋមន្ត្រី​ថៃ​] បដិសេធ​មិន​លាលែង​ ក្រុម​បាតុករ​អាវ​លឿង​ឡោម​ព័ទ្ធ​សភា​ ខណៈ​ក្រុម​អាវ​ក្រហម​ត្រៀម​ជាយ​ក្រុង​បាងកក​
  • លើក​ពេល​កាត់​ទោស​ ហេង​ ពៅ​រឿង​ក្ដី​ប៉ង​ធ្វើ​ឃាត​លោក​ សៅ​ សុខា​ មេធាវី​ទាមទារ​ឱ្យ​មាន​ការ​បង់​ថ្លៃ​សេវា​ទើប​បន្ត​ការពារ​ក្ដី​ [ខណៈ​ពេល​ ហេង​ ពៅ​ស្នើ​សុំ​ទៅ​តុលាការ​អោយ​ដំណើរ​ការ​លុយ​ ដែល​មិន​អោយ​ចរាចរ​នៅ​ក្នុង​ធនាគារ]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២២​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថ្កោល​ទោស​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥១​ ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ប្រជាជន​កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​ចាប់​ពី​ថ្ងៃ​ទី​ ៤​ ធ្នូ
  • កម្ពុជា​អាច​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ប្រមាណ​ជាង​ ២០០​លាន​ដុល្លារ​ពី​ប្រទេស​ចិន​សម្រាប់​កសាង​ផ្លូវ​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ទៀត​ [យោង​តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
  • DED ផ្ដល់​អ្នក​ជំនាញ​ការ​ជួយ​ដល់​ការងារ​ទាក់ទង​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​ [ប៉ុន្តែ​គ្មាន​ផែនការ​ផ្ដល់​ជំនួយ​ទេ​]
  • DED នឹង​ប្រឹងប្រែង​ថែម​ទៀត​ជា​មួយ​ក្រសួង​មហាផ្ទៃ​លើ​ការងារ​អភិបាល​កិច្ច​ល្អ​
  • ពលកម្ម​កុមារ​នៅ​តាម​ក្លឹប​កម្សាន្ត​និង​នៅ​ឡឥដ្ឋ​ជា​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​ [យោង​តាម​លោក​ សួន​ ងួនអី​ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​កុមារ​នៃ​អង្គការ​លីកាដូ]
  • កម្ពុជា​ចេញ​ទុន​បម្រុង​ ១០០​ ទៅ​ ១៥០​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ទ្រទ្រង់​សេដ្ឋកិច្ច​តំបន់​អាស៊ី
  • * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    លោក​ ស​ ខេង​ ព្រមាន​លុប​បំបាត់​ចោល​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​សុំ​មុខ​តំណែង​-ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    Posted on Monday, 24 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

    ភ្នំពេញ៖​ ដោយ​សំដៅ​ទៅ​រក​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ឧទាហរណ៍​ជាក់ស្ដែង​នោះ​ លោក​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​ព្រមាន​ដល់​មន្ត្រី​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ​ឱ្យ​លុប​បំបាត់​ចោល​នូវ​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​សុំ​មុខ​តំណែង​ ហើយ​លោក​ក៏​បាន​ព្រមាន​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស​ថា​ មិន​ត្រឹម​តែ​ដក​ចេញ​ទេ​ គឺ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ថែម​ទៀត​។

    ការ​ព្រមាន​បែប​នេះ​ បាន​ត្រូវ​លោក​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លើក​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ភាព​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​អគ្គ​ស្នងការ​ អគ្គ​ស្នងការ​រង​ នគរបាល​ជាតិ​ និង​ផ្ទេរ​ភារកិច្ច​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​នាយ​នគរបាល​ជាតិ​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ២១​ ខែ​ វិច្ឆិកា​ នេះ​នៅ​ក្រសួង​មហាផ្ទៃ​។

    នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ លោក​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ បាន​មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​នេះ​យើង​ឃើញ​ថា​ នាយកដ្ឋាន​មួយ​ចំនួន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​នាយកដ្ឋាន​មួយ​ចំនួន​ទៀត​មិន​ទាន់​ធ្វើ​បាន​ត្រឹមត្រូវ​ទេ​។​ ឧទាហរណ៍​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ពី​មុន​ហៅ​ថា​នគរបាល​សេដ្ឋកិច្ច​។​ ក្រោយ​មក​មាន​បាតុភាព​ចម្រូងចម្រាស​ពេក​ ខ្ញុំ​ក៏​បាន​សុំ​ដូរ​ឈ្មោះ​ទៅ​ជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​ ប៉ុន្តែ​ប្រឆាំង​យ៉ាង​ម៉េច​កើត​បើ​គាត់​ទៅ​ធ្វើ​បទល្មើស​ដោយ​ខ្លួន​ឯង​។​ ឥឡូវ​នេះ​អ្នក​រត់ការ​ដើម្បី​សុំ​ធ្វើ​ប្រធាន​នាយកដ្ឋាន​នេះ​មាន​ចំនួន​ច្រើន​មិន​ស្ទើរ​ទេ​។​ ហើយ​មាន​អ្នក​ខ្លះ​ផ្ទេរ​ភារកិច្ច​ចេញ​ពី​ប្រធាន​នាយកដ្ឋាន​នេះ​មិន​ចង់​ចេញ​ថែម​ទៀត​។

    ខ្ញុំ​សូម​ថា​ លុប​បំបាត់​ចោល​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​សុំ​មុខ​តំណែង​ គឺ​មិន​ត្រូវ​ឱ្យ​មាន​វប្បធម៌​បែប​នេះ​ទៀត​ទេ​។​ បើ​មិន​ដូច្នេះ​ទេ​ទី​បំផុត​ប៉ូលិស​យើង​រក​អ្នក​ជំនាញ​ធ្វើ​ការ​អត់​បាន​ទេ​ ព្រោះ​រត់ការ​ដើម្បី​សុំ​ស័ក្ដិ​ សុំ​មុខងារ​។​ ចំណែក​អ្នក​រត់​ចេះ​រត់​ការ​ប៉ុន្តែ​ជា​ប៉ូលិស​មាន​ជំនាញ​តាំង​ពី​ណា​ពី​ណី​មក​អត់​បាន​ ហើយ​គេ​មិន​សូវ​មើល​ឃើញ​ទៀត។​ នៅ​ពេល​មាន​វប្បធម៌​នេះ​ យើង​រក​ប៉ូលិស​ជំនាញ​ធ្វើ​ការ​អត់​បាន​។​ នេះ​គឺ​ជា​បញ្ហា​ លោក​ បាន​មាន​ប្រសាសន៍​ថា​ យើង​គ្រប់គ្រង​ប្រទេស​ជាតិ​មិនមែន​ជា​ការ​លលេង​សើច​ទេ​ មិន​មែន​គ្រប់គ្រង​តែ​អង្គភាព​មួយ​នោះ​ទេ​។​ ដូច​នេះ​ត្រូវ​តែ​គិតគូរ​ឱ្យ​មន្ត្រី​ការងារ​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​។

    លោក​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ បាន​ចោទ​សួរ​ថា​ តើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចូលរួម​ចំណែក​ដើម្បី​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប៉ុន្មាន​កន្លង​ទៅ​?​ ហើយ​លោក​បាន​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា​អត់​មាន​ទេ​។​ លោក​បាន​អះអាង​ថា​ លោក​មិន​បាន​ទទួល​របាយការណ៍​ពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ​ទេ​ គឺ​មាន​តែ​របាយការណ៍​ដែល​គេ​បាន​ប្ដឹង​។​ លោក​បាន​លើក​ឡើង​ថា​ ពី​មុន​នោះ​មាន​ចាប់​ឡាន​យក​មក​ទុក​នៅ​អគ្គ​ស្នងការដ្ឋាន​ ប៉ុន្តែ​ក្រោយ​ពេល​មាន​ដំណោះស្រាយ​តាម​គោលការណ៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ដូច​ជា​អត់​មាន​ឃើញ​បង្ហាញ​លទ្ធផល​ជា​ស្នាដៃ​អ្វី​ទេ​។​ ក្រៅ​ពី​នេះ​ គឺ​មាន​តែ​សកម្មភាព​លួច​ពង្រាយ​កម្លាំង​ដើម្បី​យក​លុយ​កាក់​។

    ជុំវិញ​បញ្ហា​នេះ​លោក​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ផ្ដល់​ព័ត៌មាន​ដែល​ជា​ព័ត៌មាន​ពិត​ប្រាកដ​ទាក់ទង​នឹង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​ដោះស្រាយ​ហើយ​បញ្ឈប់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។​

    លោក​បាន​ចេញ​វិធានការ​ចំពោះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឱ្យ​ដក​កម្លាំង​ត្រឡប់​មក​វិញ​ឱ្យ​អស់​ទោះ​ទៅ​ដល់​ទីណា​ក៏​ដោយ​ ព្រោះ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​ធ្វើ​តួនាទី​ភារកិច្ច​មួយ​ក្នុង​នោះ​ចែង​មួយ​ឃ្លា​ថា​ គ្មាន​សិទ្ធិ​ដើម្បី​ពង្រាយ​កម្លាំង​ដើម្បី​ធ្វើ​ដូច្នេះ​ទេ​។

    លោក​បាន​មាន​ប្រសាសន៍​ថា​ ធ្វើ​យ៉ាង​ដូច្នេះ​គឺ​គ្មាន​អ្នក​រត់ការ​សុំ​ធ្វើ​ប្រធាន​ “នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច”​ ហើយ​។​ លោក​បញ្ជាក់​ថា​លោក​មិន​គាំទ្រ​ចំពោះ​វប្បធម៌​ រត់ការ​សុំ​ឡើង​ស័ក្ដិ​ សុំ​មុខ​តំណែង​នោះ​ទេ​។​

    លោក​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ថា​បើ​លុប​បំបាត់​មិន​បាន​ទេ​គេ​ជេរ​ប្រទេច​ផ្ដាសា​នរណា​?​ គឺ​ជេរ​តែ​នាយករដ្ឋមន្ត្រី​ ជេរ​តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ហើយ​បើ​ដូច្នេះ​ទៀត​ ប៉ូលិស​យើង​បាត់បង់​នូវ​ភាព​ថ្លៃថ្នូរ​។

    លោក​បាន​ទាញ​អារម្មណ៍​ឱ្យ​ពិនិត្យ​មើល​ចំពោះ​ប៉ូលិស​សេដ្ឋកិច្ច​នៅ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ធ្វើ​អ្វី​ខ្លះ​ក្នុង​នោះ​លោក​លើក​ពី​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ប្រទេស​បារាំង​ដែល​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ ហើយ​លោក​បាន​ប្រៀបធៀប​មក​ប៉ូលិស​សេដ្ឋកិច្ច​របស់​កម្ពុជា​វិញ​ថា​ ប៉ូលិស​សេដ្ឋកិច្ច​យើង​បាន​ត្រឹម​តែ​ចាត់​កម្លាំង​ឱ្យ​ប៉ូលិស​មួយ​ក្រុម​នេះ​ទទួល​ផ្លូវ​ជាតិ​លេខ​ ៤​ មួយ​ក្រុម​នេះ​ទទួល​ផ្លូវ​ជាតិ​លេខ​ ៥​ ដែល​វា​មិនមែន​ជា​ប៉ូលិស​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ​ទេ​។

    លោក​ ស​ ខេង​ បាន​បញ្ជាក់​ច្បាស់​ពី​វិធានការ​ចំពោះ​មុខ​ថា​ “​បើ​អ្នក​ធ្វើ​ដូច្នេះ​ ខ្ញុំ​មិន​ត្រឹម​តែ​ដក​ចេញ​ទេ​គឺ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ថែម​ទៀត​”៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥០​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៣-២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ​
    ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    អំណាច​រាស្ត្រ ឆ្នាំ​ទី​ ១​ លេខ​ ២៩​ ថ្ងៃ​ ចន្ទ​ ទី​ ២៤-ថ្ងៃ​ អាទិត្យ​ ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • នាយករដ្ឋមន្ត្រី​អន្តរាគមន៍​តម្លៃ​ប្រេង​ឥន្ធនៈ​ តែ​តម្លៃ​ទំនិញ​នៅ​ទ្រឹង​


    ដើម​ត្នោត​ ឆ្នាំ​ទី​ ១​ លេខ​ ៤៦​ ថ្ងៃ​ ចន្ទ​ -អង្គារ​ ទី​ ២៤-២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • លោក​ ហេង​ ពៅ​ បន្ត​ព្យាយាម​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​ដើម្បី​ដកប្រាក់​ក្នុង​គណនី​ធនាគារ


    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០២​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៣-២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • លោក​ស្រី​ ហ៊ីឡារី​ គ្លីនតុន​ ទទួល​យក​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នៅ​ក្នុង​រដ្ឋការ​របស់​លោក​ អូបាម៉ា​


    ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៨៩​ ថ្ងៃ​ អាទិត្យ​-អង្គារ​ ទី​ ២៣-២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • លោក​ ឆាំង​ យុ​ [ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា]​ ស្នើ​ដក​មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​ចំនួន​ [ពាក់​ព័ន្ធ​ភាព​មិន​ប្រក្រតី​ក្នុង​ចំណាយ​ថវិកា​ក្នុង​តុលាការ​ខ្មែរ​ក្រហម]


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៦​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៣-២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ប្រធាន​ពន្ធនាគារ​ ម១​ [ពន្ធនាគារ​ព្រៃ​ស] បដិសេធ​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​ឱ្យ​ស្លាប់​
    • សម្ដេច​តេជា​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាក់ទាញ​ក្រុមហ៊ុន​ហោះហើរ​បរទេស​មក​កម្ពុជា​ [ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​]
    • នាយករដ្ឋមន្ត្រី​ខ្មែរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​កម្ពុជា-វៀតណាម-ឡាវ​លើក​ទី​ ៥​ [នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​ប្រទេស​ឡាវ​]
    • រដ្ឋាភិបាល​បដិសេធ​ការ​ទាមទារ​របស់​ថៃ​ចំពោះ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ជា​ទឹក​ដី​ថៃ​


    កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៧​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • បុរស​សាំង​ហ្គាពួរ​សង្ស័យ​ចាញ់​ល្បែង​លោត​សម្លាប់​ខ្លួន​នៅ​ណាហ្គា​ [កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​កាស៊ីណូ​ណាហ្គា​ ជិត​មន្ទីរ​រដ្ឋសភា​ជាតិ​ និង​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា]


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២១​ ថ្ងៃ​ ចន្ទ​ ទី​ ២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ប្រធាន​សហជីព​សេរី​កម្មករ​ [លោក​ ជា​ មុន្នី] ព្រមាន​ដឹកនាំ​កម្មករ​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​ការ​រើសអើង​ [ដោយ​ក្រុម​ថៅកែ​រោង​ចក្រ​]


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥០​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ២៣-២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • លោក​ ស​ ខេង​ ព្រមាន​លុប​បំបាត់​ចោល​វប្បធម៌​រត់ការ​សុំ​ឡើង​ស័ក្ដិ​ និង​សុំ​មុខ​តំណែង​
    • មេ​រោងចក្រ​កាត់​ដេរ​ត្អូញត្អែរ​អំពី​ការ​ខាត់​បង់​ សុំ​បន្ថយ​ការ​យក​លុយ​នាំ​ចេញ​ [យោង​តាម​លោក​ វ៉ាន់​ ស៊ូអៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ នៅ​ឯ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៤​]
    • សង្គម​ស៊ីវិល​វៀតណាម​ទទួល​ស្គាល់​ហើយ​សុំ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​ទំនប់​យ៉ាលី
    • ការ​រំលោភ​បំពាន​លើ​ផ្លូវ​ភេទ​កុមារ​ជាប់​ពន្ធនាគារ​ពី​ ១៥​ទៅ​ ២០​ ឆ្នាំ​
  • ម្នាក់​ស្លាប់​ ៧​នាក់​របួស​ក្នុង​ការ​គប់​គ្រាប់បែក​មុន​មហា​បាតុកម្ម​ថ្ងៃ​ ២៣​ វិច្ឆិកា
  • * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    សប្ដាហ៍ទី ៥២៦ ថ្ងៃអាទិត្យ​ ទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ – ឬ​ : និទ្ទណ្ឌភាព​បង្កើត​ឡើង​នូវ​ការ​រំលោភ​ច្បាប់​កាន់តែ​ច្រើន

    Posted on Sunday, 23 November 2008. Filed under: *វិចារណកថា* |

    អ្នកវិទ្យាសាស្ត្រ​បី​នាក់​ដែល​សិក្សា​ស្រាវជ្រាវ​អំពី​ចរិយាសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សង្គម​ ជាតិ​ហុល្លង់​បាន​ធ្វើ​ពិសោធន៍​មួយ​ចំនួន​សម្រាប់​បង្ហាញ​ឲ្យ​ដឹង​ ។​ វា​ត្រូវ​បាន​រៀបរាប់​បង្ហាញ​ដូច​ខាងក្រោម​ ៖​

    និក្ខេបបទ​មួយ​ដែល​គេ​ដឹង​ថា​ជា​ ‘Broken Windows Theory’ បាន​ផ្ដល់​យោបល់​ថា​ សញ្ញា​នៃ​ការ​ប្រកាន់​ចរិយា​ពាយងាយ​ឥត​សណ្ដាប់ធ្នាប់​ និង​ ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​តូចតាច​ធ្វើឲ្យ​កើតឡើង​នូវ​ការ​ប្រព្រឹត្ត​ឥត​សណ្ដាប់ធ្នាប់​ និង​ ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​តូចតាច​កាន់តែ​ច្រើន​ទៀត​ ដែល​ជា​ហេតុ​បណ្ដាលឲ្យ​ការ​ប្រព្រឹត្ត​នេះ​រីក​រាលដាល​ឡើង​ ។​ ប្រការ​នេះ​អាច​បណ្ដាលឲ្យ​អ្នកជិតខាង​ខូចបង់​ និង​ គុណភាព​នៃ​ជីវភាព​ប្រជាជន​របស់​គេ​ធ្លាក់​ចុះ​កាន់តែ​យ៉ាប់យ៉ឺន​ ។​ សម្រាប់​ការ​គ្រប់គ្រង​រដ្ឋបាល​ទីក្រុង​មួយ​ ចំណុច​នេះ​ អាច​ជា​បញ្ហា​មួយ​ដ៏​សំខាន់​ខាង​នយោបាយ​ ។​ ប៉ុន្តែ​ តើ​ភាព​ឥត​សណ្ដាប់ធ្នាប់​ពិតជា​រីក​រាលដាល​ទៅ​ដល់​អ្នកជិតខាង​មែន​ឬ​ ?​ រហូត​មក​ដល់​ពេលនេះ​ពុំ​មាន​ការ​គាំទ្រ​ខ្លាំង​ដែល​សំអាង​លើ​ពិសោធន៍​ទេ​ ហើយ​វា​ក៏​មិន​ច្បាស់​ថា​តើ​អ្វី​ជា​ ‘ភាព​ឥត​សណ្ដាប់ធ្នាប់​’ និង​ អ្វី​អាច​ធ្វើឲ្យ​វា​រីក​រាលដាល​នោះ​ដែរ​ ។​ ក្នុង​អត្ថបទ​នេះ​ យើង​បង្កើត​សម្មតិកម្ម​អំពី​ការ​រីក​រាលដាល​នៃ​ភាព​ឥត​សណ្ដាប់ធ្នាប់​ ហើយ​ពិសោធ​ចង់​ដឹង​វា​សាកមើល​…យើង​បាន​ឃើញ​ថា​នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​អ្នកដទៃ​បាន​រំលោភ​និយាម​ណាមួយ​របស់​សង្គម​ ឬ​ វិធាន​ច្បាប់​ណាមួយ​ដែល​កំណត់​ហើយ​ នោះ​គេ​ហាក់​ដូចជា​កាន់តែ​រំលោភ​ថែមទៀត​រហូតដល់​និយាម​ ឬ​ វិធាន​ដទៃ​ទៀត​ ដែល​បណ្ដាលឲ្យ​ភាព​ឥត​សណ្ដាប់ធ្នាប់​រីក​រាលដាល​ឡើង​” ។​

    កំណត់​សំគាល់​ ៖​ យោង​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ “ការ​រីក​រាលដាល​នៃ​ភាព​ឥត​សណ្ដាប់ធ្នាប់​” ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ ។​ អត្ថបទ​មួយ​ទៀត​បកប្រែ​ជា​ភាសា​អាល្លឺម៉ង់​ “Unordnung ist eine Seuche” គឺ​មាន​នៅ​ទីនេះ​

    លទ្ធផល​គួរឲ្យ​ភ័យ​ ៖​

    “នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​អ្នកដទៃ​បាន​រំលោភ​និយាម​ណាមួយ​របស់​សង្គម​ ឬ​ វិធាន​ច្បាប់​ណាមួយ​ដែល​កំណត់​ហើយ​ នោះ​គេ​ហាក់​ដូចជា​កាន់តែ​រំលោភ​ថែមទៀត​រហូតដល់​និយាម​ ឬ​ វិធាន​ដទៃ​ទៀត​ ដែល​បណ្ដាលឲ្យ​ភាព​ឥត​សណ្ដាប់ធ្នាប់​រីក​រាលដាល​ឡើង​” ។​

    ប្រការ​នេះ​លែង​ជា​មតិ​ទៀត​ហើយ​ – គេ​បាន​បញ្ជាក់​ឃើញ​នៅ​ក្នុង​ពិសោធន៍​ខ្លះ​ជាមួយ​មនុស្ស​ដែល​មិន​បាន​ដឹង​ថា​វា​ត្រូវ​បាន​សង្កេត​នោះ​ទេ​ ។​ យើង​រាយការណ៍​អំពី​ពិសោធន៍​នេះ​ពីរ​យ៉ាង​ ។​

    នៅ​ក្នុង​មណ្ឌល​ហាង​លក់ដូរ​មួយ​ – ក្នុង​ប្រទេស​ហុល្លង់​ – នៅ​ត្រង់​កន្លែង​ដែល​មនុស្សម្នា​ចត​កង់​របស់​គេ​ មាន​សញ្ញា​មួយ​ធំ​ត្រូវ​គេ​បិទ​នៅ​លើ​ជញ្ជាំង​ដែល​មនុស្ស​ម្នាក់​ៗ​ដើរ​ចូល​មក​ត្រូវតែ​បាន​ឃើញ​វា​ នៅ​លើ​សញ្ញា​នោះ​មាន​សរសេរ​ថា​ “ហាម​សរសេរ​លើ​ជញ្ជាំង​”! – ពិសោធន៍​មួយ​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ពីរ​ថ្ងៃ​ ៖​ នៅ​ថ្ងៃ​មួយ​ ជញ្ជាំង​នោះ​ត្រូវ​ប្រឡាក់ប្រឡូស​ ដោយ​មនុស្ស​បាន​គូស​ក្រវេមក្រវាម​ ឬ​ គូរ​រូប​អ្វីមួយ​នៅ​លើ​ជញ្ជាំង​ ។​ នៅ​ថ្ងៃ​មួយ​ទៀត​ ជញ្ជាំង​ត្រូវ​បាន​លាប​ថ្នាំ​ពណ៌​ថ្មី​ៗ​ នៅ​ក្នុង​ពេល​យប់​រំលង​ទៅ​ ។​ ពិសោធន៍​ទាំងអស់​ត្រូវ​បាន​ធ្វើ​ក្នុង​ម៉ោង​ពេល​តែ​មួយ​នៃ​ថ្ងៃ​ ហើយ​ពិសោធន៍​ទាំងពីរ​នេះ​បាន​ទទួលរង​លក្ខណៈ​អាកាសធាតុ​ដូចគ្នា​ ។​

    នៅ​ថ្ងៃ​ទាំងពីរ​នោះ​ គេ​បាន​សង្កេត​មើល​មនុស្ស​ ៧៧​នាក់​ ដែល​បាន​ត្រឡប់​មក​យក​កង់​របស់​គេ​វិញ​ ។​ ប៉ុន្តែ​ក្នុង​ខណៈ​ដែល​គេ​ចេញ​ទៅ​បាត់​ (ក្រោយពី​បាន​ចត​កង់​ហើយ​) អ្នកវិទ្យាសាស្ត្រ​សង្គម​នោះ​បាន​ភ្ជាប់​ក្រដាស​មួយ​នៅ​នឹង​កង់​នីមួយ​ៗ​ ដោយ​និយាយ​ថា​ ៖​ “យើង​សូម​ជូនពរ​ឲ្យ​អស់លោក​រាល់គ្នា​សុខសប្បាយ​ក្នុង​ពេល​ឈប់សម្រាក​ !” ។​ – ហើយ​ឈ្មោះ​របស់​ហាង​ដែល​គេ​មិន​ឃើញ​មាន​នោះ​ ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​លើ​សន្លឹក​ក្រដាស​មួយ​ដែល​ធំ​ទាល់តែ​គេ​ត្រូវតែ​ហែក​វា​ចេញ​មុននឹង​ជិះ​កង់​ចេញ​ទៅ​ ។​ នៅ​ថ្ងៃ​ដែល​ជញ្ជាំង​ត្រូវ​លាប​ពណ៌​ស​ និង​ ស្អាតបាត​នោះ​ អ្នក​ជិះកង់​ទាំងនោះ​ប្រហែល​មួយ​ភាគ​បី​ បាន​បោះ​ក្រដាស​ផ្សាយ​នោះ​ចោល​ទៅ​លើ​ដី​ ប៉ុន្តែ​ពីរ​ភាគ​បី​ទៀត​បាន​យក​វា​ទៅ​ជាមួយ​ខ្លួន​ដោយ​មិន​ចោល​វា​រាយ​ពាសវាលពាសកាល​ទេ​ – នៅ​ថ្ងៃ​ដែល​ជញ្ជាំង​ត្រូវ​ប្រឡាក់ប្រឡូស​ ប្រហែល​ពីរ​ភាគ​បី​បាន​បោះ​ក្រដាស​ចោល​ ។​

    មិនមែន​គ្រាន់តែ​ពិសោធន៍​អំពី​ភាព​មិន​មាន​របៀបរៀបរយ​ដែល​គេ​បាន​ធ្វើ​នោះ​ទេ​ – វា​ក៏​មាន​ពិសោធន៍​និយាយ​ពី​ការ​លួច​ដែរ​ ។​

    លិខិត​មួយ​ដែល​លេចចេញ​ឲ្យ​ឃើញ​បាន​មួយ​ផ្នែក​ ស្រោមសំបុត្រ​មាន​វិក្កយបត្រ​ ៥​ អឺរ៉ូ​ – មាន​តម្លៃ​ស្មើ​នឹង​ប្រាំមួយ​ដុល្លារ​ – ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ប្រអប់​សំបុត្រ​ពាក់កណ្ដាល​ ឯ​ពាក់កណ្ដាល​ទៀត​នៅ​លេច​ចេញ​មក​ក្រៅ​ ដែល​នរណា​ក៏​អាច​មើល​ឃើញ​ដែរ​ ។​ រួចហើយ​មនុស្ស​ ៧១​នាក់​ ម្នាក់​ៗ​ដើរកាត់​ម្នាក់​ៗ​ឯង​ ត្រូវ​បាន​គេ​សង្កេត​មើល​ ។​ នៅ​ថ្ងៃ​មួយ​ ប្រអប់​សំបុត្រ​ និង​ បរិវេណ​ជុំវិញ​វា​ ត្រូវ​បាន​សំអាត​ស្អាតបាត​ នៅ​ថ្ងៃ​មួយទៀត​ គេ​បាន​សរសេរ​អ្វី​នៅ​លើ​ប្រអប់​សំបុត្រ​ ធ្វើឲ្យ​ប្រឡាក់ប្រឡូស​ និង​ គ្មាន​របៀបរៀបរយ​ ហើយ​មាន​សំរាម​ចោល​នៅ​លើ​ដី​ជុំវិញ​ប្រអប់​ ៖​ មាន​ក្រដាស​ សំបក​ក្រូច​ក៏​មាន​ កន្ទុយ​បារី​ និង​ សំបក​កំប៉ុង​ក៏​មាន​ ។​ – លុះដល់​អ្វី​ៗ​ត្រូវ​គេ​សំអាត​ មាន​មនុស្ស​តែ​ម្នាក់​ទេ​ក្នុង​ចំណោម​ប្រាំបី​នាក់​ បាន​លួច​យក​ប្រាក់​ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​បរិស្ថាន​ត្រូវ​ធ្វើឲ្យ​បាត់​សណ្ដាប់ធ្នាប់​ និង​ មិន​ស្អាត​ គឺ​មនុស្ស​ម្នាក់​ក្នុង​បួន​នាក់​ បាន​លួច​យក​ប្រាក់​នោះ​ ។​

    តើ​អ្វី​អាច​ជា​មេរៀន​សម្រាប់​រៀន​បាន​ខ្លះ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ទាំងនេះ​នៅ​ក្នុង​ប្រទេស​ហុល្លង់​ ?​ តើ​វា​ចង្អុល​ប្រាប់​ចរិតលក្ខណៈ​ជាទូទៅ​របស់​មនុស្ស​បាន​ខ្លះ​ដែរ​ឬ​ទេ​ ?​

    ឧបនាយករដ្ឋមន្ត្រី​ និង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​គេ​រាយការណ៍​ព័ត៌មាន​ថា​បាន​រិះគន់​ប៉ូលិស​សេដ្ឋកិច្ច​ – គាត់​សឹងតែ​មិន​បាន​ឮ​អំពី​ការងារ​សម្រេច​បាន​ ប៉ុន្តែ​ច្រើនតែ​អំពី​ការ​រអ៊ូ​មិន​ពេញចិត្ត​នឹង​ពួកគេ​ទៅវិញ​ ។​

    ព្រឹទ្ធសភា​ត្រូវ​បាន​គេ​រាយការណ៍​ព័ត៌មាន​ថា​នឹង​ចាប់ផ្ដើម​ស៊ើបអង្កេត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ ។​

    ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​ សំណង់​ ធ្វើការ​ស៊ើបអង្កេត​លើ​អំពើ​ពុករលួយ​របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នេះ​ ។​

    តើ​មាន​នរណា​ម្នាក់​ត្រូវ​ទទួល​ទណ្ឌកម្ម​ដែរ​ឬ​ទេ​ ?​

    តាម​ពិសោធន៍​ដែល​គេ​ដកស្រង់​នៅ​ខាងលើ​នេះ​ នៅ​ពេល​ដែល​បរិបទ​នេះ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ មនុស្ស​ដទៃ​ទៀត​ក៏​ត្រូវ​គេ​អូសទាញ​ឲ្យ​ធ្លាក់​ក្នុង​រឿង​នេះ​ដែរ​ ។​ នៅ​ពេល​ដែល​អំពើ​ពុករលួយ​ធំ​ៗ​កំពុងតែ​បន្ត​ អ្នកដទៃ​ត្រូវ​គេ​អូសទាញ​ឲ្យ​ចូល​ជាប់​ក្នុង​រឿង​នេះ​ ។​ ឧទាហរណ៍​ក្នុង​រឿង​នេះ​ គឺ​ម្ដាយ​កំសត់​ម្នាក់​ត្រូវ​ចាប់​ដាក់​គុក​ពី​បទ​លួច​ឆក់​ហោប៉ៅ​ក្នុង​ពេល​បុណ្យ​អុំទូក​ ។​ យើង​មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​របៀប​តើ​ត្រូវ​រក​យុត្តិធម៌​ដូចម្ដេច​ ៖​

    “បើសិនជា​ម្ដាយ​របស់​យើងខ្ញុំ​ត្រូវ​ចាប់​ដាក់​គុក​ យើងខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​គុក​ដែរ​ ។​ ពីព្រោះ​យើងខ្ញុំ​មានតែ​ម្ដាយ​ម្នាក់ឯង​ប៉ុណ្ណោះ​ [នេះ​ជា​សំដី​របស់​ក្មេង​ស្រី​តូច​ៗ​បី​នាក់​ អាយុ​រវាង​ពី​ បួន​ទៅ​ប្រាំមួយ​ឆ្នាំ​ ដែល​កំពុង​ឈរ​នៅ​មុខ​ស្នងការ​ប៉ូលិស​ខណ្ឌ​ដូនពេញ​ រង់ចាំ​ម្ដាយ​របស់​វា​ដែល​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​គុក​ពី​បទ​លួច​ឆក់​ហោប៉ៅ​ ដែល​ត្រូវ​គេ​ចោទ​ក្នុង​ពេល​បុណ្យ​អុំទូក​] ។​

    ក្មេង​ស្រី​បួន​នាក់​ [រួម​ទាំង​ទារក​ទើបនឹង​កើត​ម្នាក់​ផង​] រស់នៅ​តែ​ឯង​ក្នុង​ខណៈ​ដែល​ម្ដាយ​របស់​វា​ត្រូវ​ជាប់​ពន្ធនាគារ​ [គុក​ព្រៃស​ ពី​បទ​លូក​ឆក់​ហោប៉ៅ​គេ​ ក្នុង​ពេល​បុណ្យ​អុំទូក​] ។​

    នេះ​មិន​អាច​ជា​ឧទាហរណ៍​នៃ​ប្រព័ន្ធ​កំណែទម្រង់​តុលាការ​ដែល​ត្រូវ​បាន​និយាយ​ក្នុង​កម្មវិធី​ដែល​មាន​រូបភាព​ជាច្រើន​នោះ​ទេ​ ។​

    យោង​តាម​ពិសោធន៍​ហុល្លង់​នេះ​ អ្វី​ៗ​ប្រែជា​ខុស​អស់​នៅ​ពេល​ដែល​បរិស្ថាន​មាន​លក្ខណៈ​អវិជ្ជមាន​ និង​ នៅ​ពេល​ដែល​គ្មាន​រដ្ឋអំណាច​ទទួលខុសត្រូវ​ចំពោះ​មុខ​សភាពការណ៍​ដូចនេះ​ ។​

    រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ តើ​ត្រូវ​សម្រេច​គោលដៅ​របស់​សង្គម​មួយ​ត្រឹមត្រូវ​ដូចម្ដេច​ ដោយ​យោង​តាម​ច្បាប់​ ៖​

    មាត្រា​ ៥១​ ៖​ …អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​ ។​ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​ សាលា​ជម្រះក្ដី​ ។​ អំណាច​បែងចែក​ដាច់​ពី​គ្នា​ រវាង​អំណាច​នីតិ​បញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ​ និង​ អំណាច​តុលាការ​ ។​

    មាត្រា​ ១៣០​ ៖​ គ្មាន​អង្គការ​ណាមួយ​នៃ​អំណាច​នីតិ​បញ្ញត្តិ​ ឬ​ នីតិប្រតិបត្តិ​ អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ​ ។​

    ដរាបណា​គោលការណ៍​នេះ​ត្រូវ​គេ​រំលោភ​ – ដរាបណា​អ្នកខ្លះ​ត្រូវ​បាន​ការពារ​ក្រោម​កិច្ចការពារ​ពិសេស​ហើយ​មិនមែន​តាម​ច្បាប់​ – សមាជិក​របស់​ប៉ូលិស​សេដ្ឋកិច្ច​ សមាជិក​ខ្លះ​នៃ​ប្រព័ន្ធ​តុលាការ​ដែល​ជាប់​សង្ស័យ​ពី​អំពើ​ពុករលួយ​ មន្ត្រី​ពុករលួយ​ខ្លះ​នៃ​ក្រសួង​រៀបចំ​ដែនដី​ – និង​ តុលាការ​មិន​អាច​ធានា​ និង​ មិន​អាច​គាំទ្រ​ភាព​មិន​លំអៀង​ក្នុង​ការ​អនុវត្ត​ច្បាប់​បាន​ទេ​ អ្វី​ៗ​នឹង​បន្ត​ប្រព្រឹត្តទៅ​ដូច​នៅ​ក្នុង​ពិសោធន៍​ហុល្លង់​នោះ​អញ្ចឹង​ដែរ​ ៖​ ដរាបណា​ពុំ​មាន​នរណា​ម្នាក់​មាន​ទឹកចិត្ត​ចង់​ចូល​ជួយ​ធ្វើ​អន្តរាគមន៍​ទេ​នោះ​ នោះ​មនុស្ស​ជាច្រើន​នឹង​ឆ្លៀតឱកាស​ធ្វើ​អ្វី​ខុសឆ្គង​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ និង​ ក្ដាប់​យក​អ្វី​ដែល​គេ​អាច​យក​បាន​ ។​

    រដ្ឋធម្មនុញ្ញ​ក៏​បាន​ផ្ដល់​នូវ​ការ​ប្រមើល​លើ​សេចក្ដី​សង្ឃឹម​ នៅ​ពេល​ដែល​អ្វី​ៗ​ប្រែជា​ខុស​ទៅ​នោះ​

    មាត្រា​ ៨​ ៖​ ព្រះមហាក្សត្រ​ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ​ ។​ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​ សេរីភាព​របស់​ប្រជាពលរដ្ឋ​ … ។​

    ព្រះមហាក្សត្រ​ទ្រង់​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដោះស្រាយ​បញ្ហា​នៃ​ការ​ឃុំឃាំង​អ្នកកាសែត​ម្នាក់​ ក្នុង​ខេត្ត​កំពង់ធំ​ ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ថា​នាង​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់​ និង​ តាម​មុខជំនាញ​វិជ្ជាជីវៈ​ និង​ក៏​បាន​និយាយ​ដល់​សកម្មភាព​របស់​អង្គ​នីតិប្រតិបត្តិ​ផង​ដែរ​ ។​

    ដូច្នេះ​ សេចក្ដី​សង្ឃឹម​នឹង​មាន​ឡើងវិញ​ខ្លះ​ ៕​

    Read Full Post | Make a Comment ( 19 so far )

    ណុប​ ប៉ាដន​ ទម្លាយ​រឿង​ផ្ទៃ​ក្នុង​នៃ​ការ​ចរចា​ប្រាសាទ​ព្រះវិហារ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ព្រំដែន​-ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    Posted on Saturday, 22 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

    ជាង​រយៈពេល​ ៥​ខែ​បន្ទាប់​ពី​ធ្លាក់​តំណែង​ ណុប​ ផាដុន​ ប៉ាតាម៉ា​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សៀម​ត្រូវ​ដេក​រង​ទុក្ខ​ដោយ​ក្ដី​ឈឺចាប់​មុន​ពេល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈប់​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ហើយ​ត្រឡប់​មក​ធ្វើ​ជា​អ្នក​រកស៊ី​ បើក​ហាង​អាហារ​អីតាលី​នៅ​មាត់​ទន្លេ​ព្រះចៅ​ផាយ៉ា​ ក្នុង​ទីក្រុង​បាងកក​។​ ដោយ​ចង់​បកស្រាយ​ពី​ក្ដី​ឈឺចាប់​កាល​ពី​ថ្មី​ៗ​មក​នេះ​លោក​ ណុបផាដុន​ បាន​ចេញ​សៀវភៅ​មួយ​ក្បាល​ដែល​សរសេរ​ដោយ​ខ្លួន​ឯង​ហើយ​ដាក់​ចំណង​ជើង​ថា​”ខ្ញុំ​មិន​បាន​លក់​ជាតិ​ទេ​”​ដើម្បី​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​ទាំងឡាយ​មក​លើ​ខ្លួន​។

    នេះ​ជា​បទសម្ភាសន៍​កាសែត​ក្នុង​ស្រុក​របស់​សៀម​ ជាមួយ​លោក​ ណុប ផាដុន​ ក្រោយ​ពី​បាន​ចេញ​ផ្សាយ​លាត​ត្រដាង​ក្នុង​សៀវភៅ​មួយ​ច្បាប់​ក្នុង​ពេល​នៅ​ធ្វើ​សៀវភៅ​មួយ​ច្បាប់​ក្នុង​ពេល​នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ហើយ​បាន​ដឹកនាំ​ ចលនា​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជាៈ

    សំណួរៈ​ ហេតុអ្វី​ប្រាសាទ​ព្រះវិហារ​បាន​ក្លាយ​ជា​ចំណុច​វាយ​ប្រហារ​របស់​អ្នក​នយោបាយ​សម្រាប់​លោក​?​
    ណុបផាដុនៈ​ ខ្ញុំ​បាន​ចូល​កាន់​តំណែង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ ប៉ុន្តែ​គណៈកម្មាធិការ​អង្គការ​យូណេស្កូ​បាន​ធ្វើ​ការ​សម្រេច​រឿង​ប្រាសាទ​ព្រះវិហារ​ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​។​ នា​ឱកាស​នោះ​ យើង​សល់​ពេល​ត្រឹម​តែ​ ៥​ខែ​ប៉ុណ្ណោះ​ដើម្បី​ប្រឆាំង​តវ៉ា​។ ខ្ញុំ​ដឹង​ថា​សង្គម​សៀម​គ្រប់​ជាន់​ថ្នាក់​មាន​ការ​ភ័យ​ព្រួយ​ពី​រឿង​បាត់បង់​។

    តាម​ពិត​កិច្ចការ​ទាំង​អស់​នេះ​ ខ្ញុំ​បាន​ធ្វើ​ពី​រដ្ឋមន្ត្រី​ចាស់​ដែល​នៅ​មិន​ទាន់​ធ្វើ​ចប់​សព្វ​គ្រប់​ព្រោះ​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ​ ទាំង​ផ្ទៃដី​មាន​ទំនាស់​ ៤.៦​គីឡូម៉ែត្រ​ទៅ​ជាមួយ​។ ខាង​រដ្ឋាភិបាល​លោក​ ស៊ូរ៉ាយុទ្ធ​ ជូឡាណុន​ បាន​ធ្វើ​ការ​ជំទាស់​រហូត​កម្ពុជា​យល់​ព្រម​ពន្យារពេល​ប៉ុន្តែ​បាន​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​យល់​ព្រម​ទុក​ថា​សៀម​ត្រូវ​គាំទ្រ​ចំពោះ​ការ​ដាក់​សំណើ​ជា​ថ្មី​ នៅ​ឆ្នាំ​ក្រោយ​។​ អ្វី​ដែល​ពិសេស​ជាង​នេះ​គឺ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​យល់​ឃើញ​ថា​ប្រាសាទ​ព្រះវិហារ​មាន​ភាព​អស្ចារ្យ​ មាន​គុណសម្បត្តិ​អាច​ចុះ​បញ្ជី​បាន​គឺ​រង់ចាំ​គ្រាន់​តែ​ឱ្យ​សៀម​កម្ពុជា​យល់ព្រម​គ្នា​ក្នុង​ចំណុច​ខ្លះ​។

    ខ្ញុំ​បាន​ព្យាយាម​ទៅ​ចរចា​នៅ​កោះកុង​ និង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​រហូត​កម្ពុជា​ព្រម​ដក​ថយ​ហើយ​កាត់​ផ្ទៃ​ដី​ដែល​មាន​បញ្ហា​ចេញ​វិញ​។​ នេះ​វា​ជា​ជោគជ័យ​មួយ​យ៉ាង​សំខាន់​ប៉ុន្តែ​មាន​ក្រុម​មនុស្ស​ចោទ​ប្រកាន់​ថា​ ខ្ញុំ​លក់​ជាតិ​ដែល​វា​មិន​ពិត​ទាល់​តែ​សោះ​។​ កាល​ពី​មុន​សូម្បី​តែ​ឧត្ដម​សេនីយ៍ទោ​ ដែន​មីឆូអាក់​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​ផែនទី​យោធា​ទើប​តែ​បាត់បង់​ជីវិត​ទៅ​ក៏​អះអាង​ថា​ មិន​បាន​រំលោភ​ចូល​មក​ក្នុង​ដែនដី​សៀម​ឡើយ​ដោយ​គាត់​អះអាង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ផែនទី​ L7071 ។

    សំណួរៈ​ ការ​ដែល​កម្ពុជា​យល់​ព្រម​កាត់​បរិវេណ​តំបន់​មាន​ជម្លោះ​ចេញ​ តើ​កើត​មក​ពី​ការ​គាបសង្កត់​ឬ​ខាង​យើង​ទៅ​ធ្វើ​ការ​ចរចា​ស្វែង​យល់​?
    ណុបផាដុនៈ​ កើត​ឡើង​ព្រោះ​ថា​ទី ១​យើង​ធ្វើ​ការ​ចរចា​ ហើយ​ភាគី​កម្ពុជា​ ធ្វើ​ការ​ដក​ថយ​មិន​បាន​ព្រោះ​ប្រាសាទ​ព្រះវិហារ​ចាំបាច់​ត្រូវ​ចុះ​បញ្ជី​ ក្នុង​បេតិកភណ្ឌ​ពិភពលោក​។​ ក្រៅពី​នេះ​កម្ពុជា​នៅ​បាន​បោះ​រូបិយ​វត្ថុ​ជា​រូប​ប្រាសាទ​ព្រះវិហារ​ទុក​ថែម​ទៀត។​ មុន​នេះ​មួយ​ឆ្នាំ​កម្ពុជា​បាន​ខកខាន​ម្ដង​មក​ហើយ​ដូច្នេះ​មុន​បោះឆ្នោត​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ព្យាយាម​ចុះ​ប្រាសាទ​ព្រះវិហារ​ ឱ្យ​បាន​ហេតុ​នេះ​នៅ​ពេល​ដែល​យើង​ជំទាស់​ពី​តំបន់​មាន​ជម្លោះ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចុះ​បញ្ជី​មិន​បាន​ក៏​យល់ព្រម​តែ​ម្ដង​ទៅ​។

    សំណួរៈ​ ខ្លឹម​សារ​ជជែក​នៅ​ឯ​ខេត្ត​កោះកុង​ តើ​មាន​អ្វី​ខ្លះ​?
    ណុបផាដុនៈ ថ្ងៃ​នេះ​ខ្ញុំ​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​ខេត្ត​កោះកុង​ដើម្បី​សម្ពោធ​បើក​ផ្លូវ​មិត្ត​ភាព​សៀម​-កម្ពុជា​ហើយ​ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​បាន​ជជែក​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​។​ លោក​ សុខ​ អាន​ក៏​បាន​បដិសេធ​ខ្ញុំ​ភ្លាម​ៗ​ថា​ “លោក​ណុបផាដុន​តំបន់​បរិវេណ​នោះ​មិនមែន​ជា​កន្លែង​ត្រួត​ស៊ី​គ្នា​ទេ​ ព្រោះ​តុលាការ​អន្តរជាតិ​បាន​សម្រេច​ថា​ ត្រង់​កន្លែង​នេះ​ជា​របស់​ប្រទេស​កម្ពុជា​។​ ខ្ញុំ​បាន​ធ្វើ​ការ​ពន្យល់​ទៅ​កាន់​លោក​ សុខ​ អាន​វិញ​ថា​តុលាការ​អន្តរជាតិ​បាន​កាត់​ក្ដី​ត្រឹម​ប្រាសាទ​ព្រះវិហារ​ថា​ស្ថិត​នៅ​លើ​ដែនដី​អធិបតេយ្យភាព​កម្ពុជា​មិន​បាន​ធ្វើ​ការ​កាត់​ក្ដី​រឿង​ដែនដី​ទេ​។ យើង​បាន​ប្រកែក​គ្នា​ហើយ​នា​ពេល​នោះ​ខ្ញុំ​ក៏​បាន​ស្នើ​ទៅ​វិញ​ថា​ ឱ្យ​បញ្ចូល​ត្រឹម​តួ​ប្រាសាទ​ព្រះវិហារ​បាន​ឬ​ទេ?​ បន្ទាប់​ពី​នោះ​លោក​ សុខ​ អាន​ ក៏​បាន​នាំ​យក​ទៅ​ពិភាក្សា​ ជាមួយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​។ នា​ពេល​នោះ​ ខ្ញុំ​ឃើញ​ខាង​កម្ពុជា​ហាក់​បី​ដូចជា​យល់​ព្រម​ ព្រោះ​នៅ​សល់​ត្រឹម​តែ​ ២​ខែ​ទៀត​ប៉ុណ្ណោះ​ នឹង​ដល់​ថ្ងៃ​បោះឆ្នោត​គឺ​មិន​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ ចុះ​បញ្ជី​បាន​ឬ​មិនបាន​។

    ក្រោយ​មក​យើង​បាន​យល់​ព្រម​គ្នា​ត្រូវ​ឱ្យ​មាន​ការ​ចេញ​ឯកសារ​ដែល​ជឿជាក់​បាន​ថា​ ចុះ​បញ្ជី​ត្រឹម​តួ​ប្រាសាទ​ប៉ុណ្ណោះ​។​ កម្ពុជា​ត្រូវ​ទាញ​យក​ផែនទី​ចាស់​ ដែល​បាន​បញ្ជូន​ទៅ​ហើយ​ប្ដូរ​ផែនទី​ថ្មី​។ ចុងក្រោយ​យើង​ក៏​ទៅ​ជជែក​គ្នា​នៅ​ទី​ក្រុង​ប៉ារីស​ បាន​ឯកភាព​គ្នា​ពេល​ម៉ោង​ ១១​ និង​ ៣០​នាទី​យប់។​ ខ្ញុំ​យក​ផ្ទាំង​ផែនទី​ថ្មី​មក​មើល​ហើយ​ចុះ​ហត្ថលេខា​ ដោយ​អះអាង​ថា​ប្រើ​បាន​ទាល់​តែ​មាន​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី​ ប៉ុន្តែ​លោក​ អាប់ភីស៊ីន​ វេចាជីវ៉ា​ ប្រធាន​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ខ្ញុំ​ថា​ ទៅ​លួច​ចុះ​ហត្ថលេខា​អ្វី​ខ្លះ​ជាមួយ​កម្ពុជា។

    បន្ទាប់​ពី​នោះ​ខ្ញុំ​បាន​យក​ទៅ​រាយការណ៍​ទី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ទី​ ២៦​ ខែ​ ឧសភា។ តើ​ខ្ញុំ​អាច​រែក​ពន់​បញ្ហា​ប្រទេសជាតិ​មួយ​ទាំង​មូល​ទុក​ម្នាក់​ឯង​ បាន​ដែរ​ឬ​ទេ?​ ក្រុម​មន្ត្រី​ត្រូវ​យល់​ពី​រឿង​នេះ​ផង​។ ខ្ញុំ​បាន​យក​រឿង​នេះ​ទៅ​ប្រជុំ​សភា​សន្តិសុខ​ជាតិ​ដែល​មាន​ឧត្ដម​សេនីយ៍​ ឯក​ វិន័យ​ ផាត់​ទី​គុន​កាល​នោះ​ជា​រដ្ឋលេខាធិការ​ក្រសួង​សន្តិសុខ​ជាតិ​ក៏​បាន​កោត​សរសើរ​ខ្ញុំ​ខ្លាំង​ណាស់​។​ លោក​ឧត្ដម​សេនីយ៍​ឯក​ អានុពង្ស​ ផៅចិន្ដា​ អគ្គ​មេ​បញ្ជាការ​កងទ័ព​ជើងគោក​បាន​ប្រាប់​ខ្ញុំ​ថា​ល្អ​ដែល​ធ្វើ​ការ​ចរចា​បាន​សម្រេច​ ព្រោះ​ជា​រឿង​ដែល​អូស​បន្លាយ​ពេល​អស់​កាល​ដ៏​យូរ​មក​ហើយ​។

    ចុង​ក្រោយ​ខ្ញុំ​ប្រែ​ជា​អ្នក​មាន​ទោស​។​ ខ្ញុំ​គិត​ថា​ ខ្ញុំ​ធ្លាក់​ខ្លួន​ជា​ចំណាប់​ខ្មាំង​នយោបាយ​ព្រោះ​តែ​ក្រុម​បាតុករ​មួយ​ក្ដាប់​តូច​ប្រើ​ច្បាប់​ព្រៃ​ និង​អ្នក​លេង​នយោបាយ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​។

    ពួក​គេ​ឃើញ​ចំណុច​ប្រាសាទ​ព្រះវិហារ​ជា​នុយ​ដ៏​មាន​ឱ​ជា​រស​សម្រាប់​កម្ទេច​រដ្ឋាភិបាល​ព្រោះ​ថា​បញ្ហា​ដែនដី​ បញ្ហា​ជាតិ​សាសន៍​គេ​អាច​បំផុស​បំផុល​ ប្រជាពលរដ្ឋ​បាន​យ៉ាង​ងាយស្រួល​។​ ជាមួយ​គ្នា​នេះ​បើ​អ្នក​ក្រឡេក​ទៅ​អាន​ឯកសារ​ដែល​ជា​ស្នាដៃ​របស់​សាស្ត្រាចារ្យ​ ឆានវិត​ ក្សេតសិរិ​បាន​និពន្ធ​ទុក​ គឺ​ល្អ​អស្ចារ្យ​ណាស់​។​ លោក​បញ្ជាក់​ប្រាប់​ថា​ “រឿង​ប្រាសាទ​ព្រះវិហារ​ ជា​ចំណុច​ឈ្នួន​ងាយ​ប្រើ​បំផុស​ចលនា​ បាន​គ្រប់​ពេល​វេលា​ និង​ចំណែក​ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​គេ​វាយ​ប្រហារ​ គ្រប់គ្រាន់​ដែរ​។​ ខ្ញុំ​សោក​ស្ដាយ​ដែល​គេ​មួល​បង្កាច់​រឿង​នេះ​ ដោយ​មិន​បាន​មើល​ការ​ពិត”​។

    សំណួរៈ​ មាន​ចលនា​ប្រឆាំង​ខ្លាំង​តាំង​តែ​ពី​លោក​វិល​ត្រឡប់​ពី​ទី​ក្រុង​ប៉ារីស​ តើ​លោក​មាន​គិត​ដល់​វា​ទេ​?
    ណុបផាដុនៈ​ ខ្ញុំ​គិត​ពី​វា​ដែរ​ប៉ុន្តែ​ ខ្ញុំ​យល់​ឃើញ​ថា​ បើ​យល់​ព្រម​ឱ្យ​កម្ពុជា​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទាំង​ផ្ទៃដី​ ៤.៦​គីឡូ​ម៉ែត្រ​ក្រឡា​ដែល​កំពុង​មាន​ទំនាស់​នេះ​ផង​ ខ្ញុំ​ច្បាស់​ជា​ត្រូវ​គេ​ជេរ​ប្រទេច​យ៉ាង​ចាស់​ដៃ​ជាង​នេះ​ជាក់​ជា​ពុំ​ខាន។

    សំណួរៈ​ ភាព​ជោគជ័យ​របស់​ ណុបផាដុន​ តើ​មាន​លោក​ ថាក់ស៊ីន​អតីត​នាយក​រដ្ឋមន្ត្រី​ចូល​ពាក់ព័ន្ធ​ដែរ​ឬ​ទេ​?​
    ណុបផាដុនៈ​ មិន​មាន​ពាក់ព័ន្ធ​សោះ​ឡើយ​។​ លោក​ ថាក់ស៊ីន​មិន​បាន​ទូរស័ព្ទ​ទៅ​កាន់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ទេ​។ ខ្ញុំ​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក​ ថាក់ស៊ីន​ រឿង​នេះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​និង​លោក​ សុខ​ អាន​ ក៏​បាន​ដឹង​ដែរ​ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​សុំ​ឱ្យ​លោក​ ថាក់ស៊ីន​ ជួយ​ទូរស័ព្ទ​ទៅ​ប្រាប់​អ្វី​ឡើយ​។​ ថ្នាក់​ដឹកនាំ​កម្ពុជា​លោក​ ក៏​ដឹង​ថា​កម្ពុជា​ និង​សៀម​ជា​ប្រទេស​សមមិត្ត​ជិតខាង​នឹង​គ្នា​។​

    សំណួរៈ​ លោក​ធ្លាប់​មាន​អារម្មណ៍​គិត​ទេ​ថា​ ជា​កំហុស​ខ្លួន​ឯង​ដែល​ធ្វើ​ឱ្យ​មាន​កងទ័ព​បាត់បង់​ជីវិត​ ព្រោះ​តែ​ជម្លោះ​ព្រំដែន​កម្ពុជា-​សៀម​?
    ណុបផាដុនៈ​ ខ្ញុំ​អាណិត​ប៉ុន្តែ​វា​មិន​បាន​កើត​ឡើង​ព្រោះ​តែ​ខ្ញុំ​។​ ខ្ញុំ​ហ៊ាន​អះអាង​ថា​បើ​សិន​ធ្វើ​តាម​ខ្ញុំ​រឿង​ទាំង​នោះ​មិន​កើត​បញ្ហា​រហូត​ទាហាន​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ទេ​។ យើង​មិន​ចាំបាច់​បង្ហូរ​ឈាម​គ្នា​។​ មន្ត្រី​រដ្ឋាភិបាល​មិន​ចាំបាច់​ប្រជុំ​ម្ដង​ហើយ​ម្ដង​ទៀត​ រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ក៏​មិន​ចាំបាច់​ត្រូវ​ផ្លាស់​ប្ដូរ​ដល់​ ៣-៤​នាក់​ហើយ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​នៅ​ល្អ​ជាមួយ​គ្នា​ដែរ​៕សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៣​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ​
    ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០១​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • រដ្ឋាភិបាល​ប្រកាស​ចេញ​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជូន​ពលករ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​ស្របច្បាប់​ [ដោយ​រដ្ឋាភិបាល​នឹង​ជួយ​ចំណាយ​លុយ​ ១០០​ដុល្លារ​ ក្នុង​តម្លៃ​ ១២៤​ដុល្លារ]
    • រាជរដ្ឋាភិបាល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​បញ្ចុះ​ថ្លៃ​សេវា​ [លើក​លែង​តែ​ក្រុង​ភ្នំពេញ​-ខេត្ត​បាត់ដំបង​ ខេត្ត​សៀមរាប​ ខេត្ត​កំពត​ និង​ខេត្ត​កំពង់​សោម​]
    • សម្ដេច​ក្រុម​ព្រះ​ដាក់​ពាក្យ​សុំ​បើក​ប្រាក់​ខែ​ពី​សភា​
    • ចោរ​សមុទ្រ​សូម៉ាលី​ទាមទារ​ ២៥​ លាន​ដុល្លារ​ជា​ប្រាក់​លោះ​សំរាប់​នាវា​ដឹក​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៥​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • លោក​ ស ខេង​៖​ ខ្ញុំ​មិន​ដែល​ទទួល​របាយការណ៍​ស្នាដៃ​ពី​ប៉ូលិស​សេដ្ឋកិច្ច​ទេ​ទទួល​តែ​របាយការណ៍​ប្ដឹង
    • កូន​ៗ​ ៤​នាក់​រស់​នៅ​កណ្ដោច​កណ្ដែង​ជាមួយ​ម្ដាយ​កំពុង​តែ​ជាប់​គុក​ [ស្ថិត​នៅ​គុក​ព្រៃ​ស​ ពី​បទ​លួច​លូក​ហោ​ប៉ៅ​គេ]


    កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៦​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • សភា​គ្រោង​ពិភាក្សា​អនុម័ត​ថវិកា​ ២០០៩​ ដើម​ខែ​ធ្នូ​ក្រសួង​ការពារ​ជាតិ​-​មហាផ្ទៃ​និង​អប់រំ​ត្រូវ​បាន​បង្កើន​
    • ប៉េអិម​តាម​ប្រមាញ់​បុរស​ចិន​តៃវ៉ាន់​ជួញ​ដូរ​គ្រឿងញៀន​រឹប​អូស​ហេរ៉ូអីន​ ១.៨​គ.ក្រ​-អាវុធ​ខ្លី​ ២​ដើម​និង​សំភារៈ​ផលិត​
    • មន្ត្រី​យោធា​អង្គរក្ស​ពាក់​ស័ក្ដិ​ ៤​បាញ់​សម្លាប់​ខ្លួន​ធ្វើ​អត្តឃាត​ក្នុង​ផ្ទះ​សំណាក់​កណ្ដាល​ថ្ងៃ​ [ខេត្ត​សៀមរាប​]
    • ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ធំ​មួយ​បណ្ដេញ​ ស៊ុមឆាយ​ ថ្ងៃ​ ២៣​ វិច្ឆិកា


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២០​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ព្រឹទ្ធសភា​ខ្មែរ​ ចាប់​ផ្ដើម​ស៊ើប​អង្កេត​ទៅ​លើ​ ប្រព័ន្ធ​តុលាការ​ពុក​រលួយ​
    • ប្រជាពលរដ្ឋ​រង​គ្រោះ​តស៊ូ​ដេក​លើ​គំនរ​ផេះ​ដោយ​មិន​ខ្លាច​លះបង់​អាយុ​ជីវិត​ [ទំនាស់​រឿង​ដីធ្លី​ នៅ​ខេត្ត​កំពត​]
    • ប្រាក់​ចំណូល​វិស័យ​កាត់ដេរ​ ធ្លាក់​ចុះ​យ៉ាង​គំហុក​ធ្វើ​ឱ្យ​កម្មករ​ ប្រឈម​នឹង​បញ្ហា​បាត់បង់​ការងារ​


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៩​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • យោធា​សៀម​គ្រោង​នាំ​ទាហាន​ដាច់​ជើង​ដោយសារ​មីន​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ប្ដឹង​កម្ពុជា
    • វេទិកា​រាជ​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​លើក​ទី​ ១៤​ផ្នែក​ឯកជន​ពុំ​សូវ​មាន​លើក​បញ្ហា​ច្រើន​ទេ​ [ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា]
    • អាមេរិក​សន្យា​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​មន្ត្រី​កម្ពុជា​លើ​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​


    សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៣​ ថ្ងៃ​ សៅរ៍​ ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ណុប​ ប៉ាដន​ ទម្លាយ​រឿង​ផ្ទៃ​ក្នុង​នៃ​ការ​ចរចា​ប្រាសាទ​ព្រះវិហារ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ព្រំដែន​

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( 4 so far )

    ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ ឡៅ​ ម៉ុងហៃ​ ថា​ ហុក​ ឡង​ឌី​ ពាក់​ព័ន្ធ​រឿង​សម្លាប់​មនុស្ស​ច្រើន​ ហើយ​ការ​ស្លាប់​របស់​គាត់​ធ្វើ​ឱ្យ​គេ​រីករាយ​

    Posted on Friday, 21 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

    Dear Readers,

    We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

    Best regards,

    កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

    ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អាស៊ី​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ លោក​ បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ បាន​ហៅ​ការ​ស្លាប់​របស់​លោក​ ហុក​ ឡង​ឌី​ អតីត​ស្នងការ​នគរបាល​ជាតិ​ដោយ​ផ្ទុះ​យន្តហោះ​កាល​ពី​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ២០០៨​ថា​ ធ្វើ​ឱ្យ​មាន​អ្នក​សប្បាយ​ច្រើន​ហើយ​លោក​ ហុក​ ឡងឌី​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ករណី​ទៀត​។

    ការថ្លែង​របស់​លោក​ ឡៅ​ ម៉ុង​ហៃ​ ជា​ភាសា អង់គ្លេស​ចំនួន​២​​ទំព័រ​កាល​ពី​ថ្ងៃ​ទី​ ១៩​ វិច្ឆិកា​ ២០០៨​ហើយ​​ខ្មែរ​ម្ចាស់​ស្រុក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ដូច​ខាង​ក្រោម​នេះ

    យន្ត​ហោះ​ធ្លាក់​កាល​ពី​ថ្ងៃ​ ៩​ វិច្ឆិកា​ ២០០៨​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្មែរ​នោះ​បាន​ធ្វើ​អោយ​លោក​ ហុក​ ឡង​ឌី​ និង​មន្ត្រី​យោធា​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ជា​មួយ​គ្នា​នោះ​ដែរ។​ លោក​ ហុក​ ឡង​ឌី​ ត្រូវ​បាន​គេ​ចាំ​ថា​ទាំង​គណៈកម្មការ​កណ្ដាល​ និង​ទាំង​គណៈ​អចិន្ត្រៃយ៍​​​​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​ដែល​ជិត​ស្និត​ហើយ​ក៏​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហុ៑ន​ សែន​ ដែល​កូន​ប្រុស​របស់​គាត់​(បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​កូន​ស្រី​នាយក​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៤​ ហុក​ ឡង​ឌី​។

    លោក​ ឡៅ​ ម៉ុង​ហៃ​ បាន​បន្ត​ក្នុង​លិខិត​នោះ​ទៀត​ថា​ទោះ​យ៉ាង​ណា​ក៏ដោយ​ការ​ស្លាប់​របស់​លោក​ ហុក​ ឡង​ឌី​ បាន​នាំមក​នូវ​ការ​ធូរ​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​បើ​ពិនិត្យ​ទៅ​លើ​ប្រ​វត្តិ​របស់​គាត់​ទៅ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រយៈ​កាល​ ១៤​ឆ្នាំ​ នៃ​ការ​កាន់​អំណាច​របស់​គាត់​។ លោក​ ហុក​ ឡង​ឌី​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ថា​មិន​ធ្វើ​ឲ្យ​បាន​ជោគ​ជ័យ​ទៅ​លើ​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​រំលោភ​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ករណី​ជា​ច្រើន ការ​បរាជ័យ​ច្រើន​ ធ្វើ​ឲ្យ​មាន​ការ​រួច​ទោស​ពៃរ៍​ជា​ច្រើន​ របស់​អ្នក​​​ដែល​ប្រព្រឹត្ត​ខុស​នៅ​កម្ពុជា​។

    លោក​ ឡៅ​ ម៉ុង​ហៃ​ បាន​បន្ត​ថា ​លោក​ ហុក​ ឡង​ឌី​ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​​​ អំពី​អំពើ​ហិង្សា​​ជា​ច្រើន​ករណី​ដូច​ជា​ការ​គប់​គ្រាប់​បែក​ នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​ ៣០​ មីនា​ ១៩៩៧​ប្រ​ឆាំង​ទៅ​នឹង​បាតុកម្ម​អហិង្សា​ បណ្ដាល​ឲ្យ​​មនុស្ស​ជិត​ ២០​ នាក់​ស្លាប់​ និង​ជាង​ ១០០​ នាក់​​ផ្សេងទៀត​ រង់​របួស​។ ជា​មួយ​គ្នា​នោះ​ដែល​លោក​ ហុក​ ឡង​ឌី​ ក៏​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​ ទៅ​លើ​សមាជិក​នៃ​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច​ ប្រមាណ​ ៤០​ នាក់​ដែល​ជា​គូ​សត្រូវ​របស់​គាត់​នៅ​ក្រោយ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​ កក្កដា​ ឆ្នាំ​ ១៩៩៧​។​

    លិខិត​បាន​រៀបរាប់​ទៀត​ថា​នៅ​ក្រោម​ការ​ដឹកនាំ​អំណាច​ប៉ូលិស​របស់​លោក​ ហុក​ ឡង​ឌី​បាន​ធ្វើ​ឱ្យ​ប៉ូលិស​នៅ​ប្រទេស​ខ្មែរ​មាន​ការ​ស្គាល់​ និង​គោរព​សិទ្ធិ​មនុស្ស​តិចតួច​បំផុត​ហើយ​គាត់​ (ហុក​ ឡងឌី)ក៏​បាន​ហាម​ឃាត់​មិន​អោយ​មាន​បាតុកម្ម​អហិង្សា​ទាំង​ឡាយ​ដូចជា​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​តូច​តាច​ក៏​ត្រូវ​គេ​ហាមឃាត់​ ហើយ​ក៏​មាន​អំពើ​ហិង្សា​ បណ្ដេញ​ប្រជាពលរដ្ឋ​ និង​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុកម្ម​នៅ​ក្នុង​សកម្មភាព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងឡាយ​។

    លិខិត​លោក​ ឡៅ​ ម៉ុងហៃ​ បាន​ពណ៌នា​ថា​ក្នុង​គណបក្ស​កាន់​អំណាច​គេ​បាន​ជ្រើសរើស​លោក​ នេត​ សាវឿន​ដែល​ជា​អនុ​របស់​លោក​ ហុក​ ឡងឌី​។​ ក៏​ប៉ុន្តែ​លោក​ ហ៊ុន​ សែន​មាន​សិទ្ធិ​និយាយ​ចុង​ក្រោយ​ក្នុង​ការ​ជ្រើសរើស​លោក​ នេត​ សាវឿន​ ដែល​បាន​រៀបការ​ជាមួយ​នឹង​ក្មួយ​ស្រី​របស់​គាត់​។​ នេះ​តាម​លោក​ ជាម​ យៀប​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​លោក​បាន​និយាយ​។

    លោក​ ឡៅ​ ម៉ុង​ហៃ​បាន​បន្ត​ថា​ការ​តែងតាំង​លោក​ នេត​ សាវឿន​ ជំនួស​លោក​ ហុក​ ឡងឌី​បាន​បង្ហាញ​នូវ​អារម្មណ៍​ច្របូក​ច្របល់​នៅ​ក្នុង​មតិ​សាធារណៈ​ដែល​ខ្លះ​គាំទ្រ​ថា​ អាច​នឹង​មាន​ការ​ប្រសើរ​ឡើង​ ផ្នែក​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា.​ ហើយ​ខ្លះ​ថា​ នឹង​គ្មាន​អ្វី​ប្លែក​ទេ​ ផ្នែក​សិទ្ធិមនុស្ស​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​ធ្លាប់​កើត​ឡើង​នៅ​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ហុក​ ឡងឌី​ហើយ​កម្លាំង​ប៉ូលិស​ នឹង​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​ក្រោម​ឥទ្ធិពល​ប្រមុខ​រដ្ឋាភិបាល​ ហ៊ុន សែន​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​គាត់​ក្នុង​ការ​ក្ដោបក្ដាប់​អំណាច​នេះ​។

    លោក​ ឡៅ​ ម៉ុងហៃ​ដែល​ធ្លាប់​រិះគន់​លោក​ ហ៊ុន សែន​ពី​អតីតកាល​នោះ​បាន​រៀបរាប់​ទៀត​ថា​ ប៉ូលិស​ខ្មែរ​ជា​ប៉ូលិស​ក្រោម​ឥទ្ធិពល​នយោបាយ​និង​ស្មោះត្រង់​ជាមួយ​គណបក្ស​កាន់​អំណាច។​ មន្ត្រី​ទាំង​នេះ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ស្រាវជ្រាវ​អំពើ​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ បើ​សិន​ជា​ប៉ះពាល់​ ជាពិសេស​គណបក្ស​ប្រឆាំង​។​ ប៉ុន្តែ​គេ​លឿន​ណាស់​ក្នុង​ការ​ប្រតិបត្តិ​ការ​ ចាប់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ដទៃ​ ឬ​គ្រួសារ​នៃ​គណបក្ស​ទាំង​នោះ​ជា​ពិសេស​គណបក្ស​ប្រឆាំង​។

    លោក​ ឡៅ​ ម៉ុងហៃ​ក៏​បាន​លើកឡើង​អំពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​តែងតាំង​លោក​ នេត​ សាវឿន​ជំនួស​តំណែង​សព​ លោក​ ហុក​ ឡងឌី​ផង​ដែរ​.ដែល​ការ​តែងតាំង​នេះ​គួរ​ធ្វើ​ឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

    លោក​បាន​បន្ត​ទៀត​ថា​ការ​តែង​តាំង​មនុស្ស​ថ្មី​ អាច​ជា​ឱកាស​មួយ​បង្កើត​នូវ​ស្ថានភាព​ប្រែប្រួល​ចាស់​ដែល​ធ្លាប់​មាន​ហើយ​អាច​នឹង​បើក​ផ្លូវ​សម្រាប់​លទ្ធភាព​ល្អ​ ក្នុង​ការ​កែ​ទម្រង់​ប៉ូលិស​របស់​ខ្មែរ​យើង​នេះ​។​ លោក​ នេត​ សាវឿន​មេ​ប៉ូលិស​.ថ្មី​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការងារ​ក្នុង​ការ​កំណែ​ទម្រង់​ប៉ូលិស​ដើម្បី​ឱ្យ​ពួក​គេ​ អនុវត្ត​ការងារ​ឱ្យ​បាន​ប្រសើរ​ឡើង​. ហើយ​ក៏​ត្រូវ​តែ​បញ្ចប់​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ និង​សាធារណៈ​ជន​មាន​ការ​ជឿជាក់​លើ​ប៉ូលិស​ផង​ ហើយ​ប៉ូលិស​នោះ​ ក៏​មាន​ស្តង់ដារ​ និង​អនុវត្ត​ទៅ​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ជាពិសេស​លើ​វិស័យ​សិទ្ធិមនុស្ស​។​

    លោក​ ឡៅ​ ម៉ុងហៃ​ បាន​បន្ត​ថា​ ប៉ូលិស​ខ្មែរ​មិនមែន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​បម្រើ​ឱ្យ​គណបក្ស​ណាមួយ​ទេ​.គេ​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​គេ​ជា​ប៉ូលិស​របស់​ជាតិ​។​ គេ​គួរ​តែ​គោរព​ទៅ​តាម​គោលការណ៍​នៃ​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​ការ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​របស់​ខ្មែរ​។​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ មិន​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​.ហើយ​គេ​គួរ​តែ​គោរព​ ការពារ​នូវ​សិទ្ធិ​និង​កិត្តិយស​របស់​មនុស្ស​។​

    ទោះបី​ជា​យ៉ាងណា​ការ​ថ្លែង​របស់​លោក​បណ្ឌិត​ច្បាប់​ ឡៅ​ ម៉ុងហៃ​នេះ​បាន​ផ្ដោត​សំខាន់​ និង​ជា​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ខ្មែរ​ ដែល​លោក​បាន​បញ្ជាក់​ថា​ មរណភាព​របស់​លោក​ ហុក​ ឡងឌី​បាន​ធ្វើ​ឱ្យ​មហាជន​ខ្មែរ​សប្បាយចិត្ត​ និង​លោក​ ហុក​ ឡងឌី​កាល​ពី​នៅ​រស់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​រាប់​សិប​ករណី៕ខ្មែរ​ម្ចាស់​ស្រុក​​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    កាសែត​ដែល​ចេញ​លក់​នៅ​
    ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០០​ ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ហោ ណាំហុង៖​ សៀម​គួរ​សិក្សា​ឱ្យ​ច្បាស់​សិន​មុន​នឹង​មាន​ប្រតិកម្ម​រឿង​ព្រះវិហារ​
    • រាជរដ្ឋាភិបាល​បដិសេធ​ការ​ឃោសនា​ពី​ការ​ចាប់​សិស្ស​ឱ្យ​ធ្វើ​ទាហាន​ចេញ​ច្បាំង​ [យោង​តាម​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
    • ”សាហាវ​មែន”​ គ្រាន់​តែ​កក​ស្ទះ​ចរាចរ​ដក​កាំភ្លើង​បាញ់​ប្រាវ​ឱ្យ​គេ​ចៀស​ផ្លូវ​ទៅ​មុខ​ [បឹង​កេងកង​ I ខណ្ឌ​ចំការ​មន​ ក្រុង​ភ្នំពេញ​]
    • អាល់​កៃ​ដា​សន្យា​ធ្វើ​ឱ្យ​អូបាម៉ា​ឈឺ​ចាប់​


    ខ្មែរ​ម្ចាស់​ស្រុក​​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ឡៅ​ ម៉ុងហៃ​ ថា​ ហុក​ ឡង​ឌី​ ពាក់​ព័ន្ធ​រឿង​សម្លាប់​មនុស្ស​ច្រើន​ ហើយ​ការ​ស្លាប់​របស់​គាត់​ធ្វើ​ឱ្យ​គេ​រីករាយ
    • អង្គ វង្ស​វឌ្ឍានា​ចាត់​ការ​តាម​សារលិខិត​ព្រះមហាក្សត្រ​ហើយ​ឬ​នៅ?​ [ដែល​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត​ នៅ​ខេត្ត​កំពង់​ធំ]


    ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៤​ ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • អង្គការ​លីកាដូ​សុំ​ឱ្យ​ក្រសួង​ការពារ​ជាតិ​ដាក់​បញ្ជា​កុំ​ឱ្យ​កងទ័ព​ពាក់​ព័ន្ធ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ [ខេត្ត​កំពត​]


    កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៥​ ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • លិខិត​ចំហ​ស្ថានទូត​ថៃ​នៅ​កម្ពុជា​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាហាន​សៀម​សម្លាប់​ពលករ​ខ្មែរ​ [ដែល​ការ​ស្លាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ថ្នាំ​ញៀន​]
    • បៀវត្ស​កម្មករ-កម្មការិនី​មួយ​ឆ្នាំ​ត្រូវ​ចំណាយ​ប្រហែល​ ៤០០​លាន​ដុល្លារ​វិស័យ​កាត់ដេរ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ [យោង​តាម​លោក​ កឹម​ ស៊ីថន​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​]
    • វាយប្រហារ​គ្រាប់​បែក​លើ​ក្រុម​អាវ​លឿង​ស្លាប់​ ១​របួស​ ២២​នៅ​បាងកក


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៩​ ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • ឆ្នាំ​ ២០០៨​ប្រាក់​ចំណូល​ពី​ការស៊ីណូ​ ចំនួន​ ២០​លាន​ដុល្លារ​ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រងគ្រោះ​ដោយសារ​ល្បែង​ស៊ីសង​រីក​ដូច​ផ្សិត​នៅ​កម្ពុជា​
    • មាន​ការ​ផ្លាស់​ប្ដូរ​តំណែង​មន្ត្រី​ប៉ូលិស​ មួយ​ចំនួន​ក្រោយ​ពេល​ នេត​ សាវឿន​ ក្លាយ​ជា​អគ្គស្នងការ​នគរបាល​ជាតិ​


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៨​ ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • រដ្ឋសភា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​កាត់​បន្ថយ​ចំណាយ​មិន​ចាំបាច់​ និង​បង្កើន​ថវិកា​សម្រាប់​យោធា​ [ក្នុង​ឆ្នាំ​ ២០០៩​]
    • ICRC ជំរុញ​ឱ្យ​កម្ពុជា​កែ​លម្អ​ស្ថានភាព​អ្នក​ទោស​ និង​ពន្ធនាគារ​ដែល​មាន​ការ​លំបាក​
    • សហភាព​អឺរ៉ុប​សន្យា​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស​ដោះ​មីន​ដល់​កម្ពុជា​-សៀម​
    • ចំនួន​ម៉ូតូ​មាន​ជិត​ ១​លាន​គ្រឿង​តែ​អ្នក​បើកបរ​មាន​ប័ណ្ណ​តែ​ជាង​ ១​ម៉ឺន​នាក់​ប៉ុណ្ណោះ
    • ការ​ចរចា​កំពុង​ដំណើរ​ការ​ជាមួយ​ចោរ​សមុទ្រ[សូម៉ាលី]​ដើម្បី​ដោះលែង​មហា​នាវា​ដឹក​ប្រេង​របស់​អារ៉ាប់ប៊ីសាអ៊ូឌីត​


    សម្លេង​យុវជន​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤២​ ថ្ងៃ​ សុក្រ​ ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

    • នាយករដ្ឋមន្ត្រី​៖ កម្ពុជា​នឹង​មិន​ធ្វើ​សង្គ្រាម​ជាមួយ​សៀម​លើ​បញ្ហា​ព្រំដែន​ឡើយ​ [យោង​តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]

    * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

    * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

    Read Full Post | Make a Comment ( None so far )

    « Previous Entries

    Liked it here?
    Why not try sites on the blogroll...