ថ្ងៃ​ សៅរ៍​ ទី​ ០១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ វប្បធម៌​និទ្ទណ្ឌភាព​បង្ក​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​កាន់​តែ​រីក​រាលដាល​ធ្ងន់ធ្ងរ​

Posted on Saturday, 1 November 2008. Filed under: សប្ដាហ៍ទី ៥២១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២១

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ ធ្វើ​ការ​កត់​សម្គាល់​ អំពី​ការ​រីក​រាលដាល​នៃ​វប្បធម៌​និទ្ទណ្ឌភាព​ ដែល​ជនល្មើស​មិន​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​យើង​សំណុំ​រឿង​ក៏​ត្រូវ​បាន​លុប​បំបាត់​ចោល​។​ មាន​ការ​កត់​សម្គាល់​ផ្សេង​ៗ​ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ ដោយ​មន្ត្រី​អ្នក​មាន​អំណាច​ខាង​កង​កម្លាំង​ប្រដាប់​អាវុធ​លើ​ប្រជារាស្ត្រ​ស្លូត​ត្រង់​ ដូច​ជា​ការ​សម្លាប់​ផ្ដាច់​ជីវិត​រួច​ហើយ​ជន​ល្មើស​ មិន​ត្រូវ​បាន​ផ្ដន្ទា​ទោស​ ឯ​ជន​រងគ្រោះ​បាន​ត្រឹម​តែ​ស្លាប់​អាសា​ឥតការ​។

នេះ​ហៅថា​ និទ្ទណ្ឌភាព​ដែល​ជនល្មើស​ មិន​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​។​ តាម​ការ​កត់​សម្គាល់​របស់​សង្គម​ស៊ីវិល​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ ចុង​ក្រោយ​នេះ​មាន​ករណី​សម្លាប់​មនុស្ស​ ដែល​បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ុន្តែ​ជន​ល្មើស​មិន​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ​។​ បែប​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​មាន​ការ​ភ័យ​ខ្លាច​ ឯ​អ្នក​ប្រព្រឹត្ត​ល្មើស​កាន់​តែ​បាន​ចិត្ត​ក្នុង​ការ​បាញ់​សម្លាប់​ជន​ស្លូតត្រង់​។

មន្ត្រី​ស៊ើប​អង្កេត​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ក្នុង​រយៈពេល​ ៥​ខែ​ ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០០៨​នេះ​មាន​ខ្មាន់​កាំភ្លើង​ដែល​ជា​មន្ត្រី​យោធា​ បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន​ ៥​ករណី​ផ្សេង​ៗ​ គ្នា​ដែល​ខ្មាន់​កាំ​ភ្លើង​ទាំង​នោះ​ មិន​ទាន់​ត្រូវ​បាន​ ចាប់​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ​។

លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ នៃ​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ តុលា​ នេះ​ថា​ រដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​អំពី​ការ​ពង្រឹង​នីតិរដ្ឋ​ ប៉ុន្តែ​ករណី​និទ្ទណ្ឌភាព​នៅ​តែ​កើត​មាន​នៅ​ឡើយ​ ហើយ​សមត្ថកិច្ច​មិន​គួរ​បណ្ដោយ​ឱ្យ​ជន​ប្រដាប់​អាវុធ​នោះ​រួច​ខ្លួន​ឡើយ​ បើ​ទោះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​នោះ​មាន​ឋានៈ​អ្វី​ក៏​ដោយ​។

លោក​ អំ​ សំអាត​បាន​មាន​ប្រសាសន៍​ថា​ “រាល់​បទល្មើស​ដែល​កើត​ឡើង​មិន​ទាន់​មាន​ជន​ល្មើស​ណាមួយ​បាន​ចាប់​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​ ទើប​តែ​ឃើញ​ករណី​នៅ​មាត់​ទន្លេ​ ដែល​បាញ់​ថ្ងៃ​មុន​នោះ​ ឃើញ​ចៅ​ក្រម​លោក​ ឆាយ​ គង់​ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ក៏​ប៉ុន្តែ​ជនល្មើស​ក៏​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ យក​ទៅ​តុលាការ​នៅ​ឡើយ​ដែរ​។​ ហើយ​ភាគ​ច្រើន​យើង​ឃើញ​ថា​ ការ​បាញ់​បោះ​ហើយ​គេ​សម្រួល​ទៅ​ជា​ថវិកា​ ហើយ​សុំ​បញ្ចប់​រឿង​ ដែល​ទាំង​អស់​នេះ​ហើយ​ យើង​ឃើញ​ថា​ បទល្មើស​ព្រហ្មទណ្ឌ​ មិន​អាច​ធ្វើ​ការ​សម្របសម្រួល​ជា​ថ្នូរ​រដ្ឋប្បវេណី​ហើយ​បញ្ចប់​នូវ​បទល្មើស​ ព្រហ្មទណ្ឌ​នោះ​ទេ​”។

ករណី​នេះ​ត្រូវ​បាន​ប្រភព​អះអាង​ថា​ មាន​ការ​សម្របសម្រួល​ជា​លុយ​កាក់​រួច​អស់​ហើយ​។​ ក្រុម​គ្រួសារ​ជនរងគ្រោះ​ ជា​ប្រជារាស្ត្រ​ក្រីក្រ​ រួម​ជាមួយ​នឹង​ការ​ខ្វះខាត​ការ​គាំទ្រ​ផ្នែក​ច្បាប់​ផង​ ក៏​សម្រេច​ចិត្ត​ទទួល​យក​សំណង​ស្ងាត់​ៗ​ ដោយ​មិន​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ ជាមួយ​ឧក្រិដ្ឋជន​នោះ​ឡើយ​។​ គេ​និយាយ​ថា​ នេះ​គឺ​ជា​ការ​ព្រមព្រៀង​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ទទួល​យក​នូវ​សំណង​ជា​លុយកាក់​។

បើ​តាម​របាយការណ៍​មួយ​ របស់​អង្គការ​លីកាដូ​ បាន​ឱ្យ​ដឹង​ថា​ករណី​បាញ់​សម្លាប់​ និង​បាញ់​ឱ្យ​របួស​ធ្ងន់​នោះ​ មាន​ជាក់​ស្ដែង​ដូច​ជា​ មន្ត្រី​យោធា​ នៃ​កង​វិស្វកម្ម​កង​ពល​លេខ​ ៧០​ បាន​បាញ់​ស្រី​មួយ​រូប​ ដែល​ធ្វើ​ការ​រោងចក្រ​កាត់​ដេរ​មួយ​កាល​ពី​ថ្ងៃ​ទី​ ៣១​ ខែ​ កក្កដា​ កន្លង​ទៅ​។​ មន្ត្រី​យោធា​ម្នាក់​ទៀត​នៃ​កង​វិស្វកម្ម​កងពល​លេខ​ ៧០​បាន​បាញ់​បុរស​ម្នាក់​ ក្រោយ​ពួក​គេ​គ្រោះថ្នាក់​ចរាចរណ៍​។​ ករណី​មន្ត្រី​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ពី​ថ្ងៃ​ទី​ ៥​ ខែ​ ឧសភា​ និង​មន្ត្រី​អង្គរក្ស​ម្នាក់​បាន​បាញ់​សម្លាប់​ស្ត្រី​បំរើ​ភោជនីយដ្ឋាន​ កាល​ពី​ថ្ងៃ​ទី​ ០៤​ ខែ​ កញ្ញា​ ជា​ដើម។

ចំណែក​ឯ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​អាដហុក​ លោក​ ចាន់​ វូវ៉េត​ បាន​ថ្លែង​ដែរ​ថា​ មាន​ករណី​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​ ឬ​ជា​កង​អង្គរក្ស​នោះ​ច្រើន​តែ​មាន​ការ​ផ្ដន្ទាទោស​។

លោក​ ចាន់​ សូវ៉េត​ បាន​មាន​ប្រសាសន៍​ថា​ “​បើសិនជា​ជន​ល្មើស​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ ហើយ​មិន​ទទួល​ទោស​ មាន​ន័យ​ថា​ អំពើ​និទ្ទណ្ឌភាព​កើត​មាន​ ហើយ​បើ​អត់​មាន​រាង​ចោល​ វា​ធ្វើ​ឱ្យ​អ្នក​ដ៏​ទៃ​ផ្សេង​ៗ​ទៀត​ជា​ពិសេស​ ក្រុម​ប្រដាប់​អាវុធ​ ដែល​ធ្លាប់​តែ​ប្រើប្រាស់​អាវុធ​ហ្នឹង​ គឺ​គ្មាន​ការ​កោត​ខ្លាច​អ៊ីចឹង​ហើយ​ អំពើ​ល្មើស​ឧក្រិដ្ឋ​ហ្នឹង​វា​តែង​តែ​កើត​មាន​។​ ហើយ​ទាំង​អស់​នេះ​វា​អាច​កើត​ឡើង​ដោយ​សារ​ថា​ មាន​ក្រុម​ជន​មួយ​ចំនួន​គាត់​មាន​អាវុធ​ ដូច្នេះ​ការ​ប្រើប្រាស់​អាវុធ​របស់​គាត់​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ ហើយ​ក៏​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ទៀត​ ពួក​គាត់​មាន​ខ្នង​ មាន​អ្នក​អំណាច​ធំ​នៅ​ក្នុង​រដ្ឋាភិបាល​ ធ្វើ​ជា​ខ្នង​បង្អែក”។

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​រិះគន់​ថា​ ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ជន​ប្រព្រឹត្ត​ល្មើស​បាន​រួច​ពី​ការ​ចោទ​ប្រកាន់​នេះ​ គឺ​បង្ហាញ​ថយ​ចុះ​នៃ​ការ​អនុវត្ត​ច្បាប់​ នៅ​ក្នុង​ប្រទេស​។

លោក​ថ្លែង​បន្ត​ថា​ ការ​មិន​អនុវត្ត​ច្បាប់​នោះ​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ មិន​មាន​តែ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ មិន​មាន​ទំនុក​ចិត្ត​ លើ​ប្រព័ន្ធ​យុត្តិធម៌​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​ជន​បរទេស​ដែល​ជា​អ្នក​វិនិយោគ​ នៅ​មាន​ភាព​អល់អែក​ ឬ​មិន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ទៀត​ផង​។

គេ​រំពឹង​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ត្រូវ​បាន​ពង្រឹង​ហើយ​នឹង​កាត់​បន្ថយ​វប្បធម៌​និទ្ទណ្ឌភាព​នេះ​បន្តិច​ម្ដង​ៗ​ ដើម្បី​រៀបចំ​សង្គម​កម្ពុជា​មួយ​ ដែល​ដើរ​តាម​នីតិរដ្ឋ​ត្រឹមត្រូវ​។​ បើ​មិន​ដូច្នោះ​ទេ​ជីវិត​មនុស្ស​ជាច្រើន​រយ​នាក់​ទៀត​ នឹង​ត្រូវ​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​ឆៅ​ៗ​ពី​ពួក​អ្នក​មាន​អំណាច​ មាន​កាំភ្លើង​ ចូល​ចិត្ត​បាញ់​សម្លាប់​ប្រជារាស្ត្រ​ជា​ល្បែង​លេង​សើច​នោះ​។​ គេ​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​មិន​បណ្ដោយ​ឱ្យ​បញ្ហា​នេះ​រីក​រាលដាល​ទៀត​ទេ​៕សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣៥​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨២៣​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ផ្ទុះ​គ្រាប់​បែក​កណ្ដាល​ក្រុង​បាងកក​ បណ្ដាល​ឱ្យ​ស្លាប់​ និង​របួស​បាតុករ​ប្រឆាំង​ជាង​ ១០​នាក់​ [យោង​តាម​ទូរទស្សន៍​របស់​ថៃ​ NBT]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៨២​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ពលករ​ខ្មែរ​ម្នាក់​ [អាយុ​ ១៧​ឆ្នាំ] ត្រូវ​តម្រួត​ថៃ​បាញ់​ធ្លាយ​ក្បាល​ [ក្នុង​ខណៈ​ដែល​ពួក​គេ​រត់​គេច​ពី​ពី​ប៉ូលិស​ ប៉ោយប៉ែត​]
  • រញ្ជួយ​ដី​នៅ​ប្រទេស​ប៉ាគីស្ថាន​ បាន​សម្លាប់​មនុស្ស​អស់​ ២១៥​នាក់​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣១​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ប្រេង​ឥន្ធនៈ​ធ្លាក់​ថ្លៃ​តែ​ទំនិញ​នៅ​បន្ត​ឡើង​ថ្លៃ​
  • អ.ស.ប​ និង​ភាគី​កម្ពុជា​ច្រាន​ចោល​សំណើ​ក្រុម​មេធាវី​ នួន​ ជា​ [អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​] ពី​ព័ត៌មាន​ចោទ​ប្រកាន់​អំពើ​ពុករលួយ​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០២​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • មន្ត្រី​គណបក្ស​ប្រឆាំង​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនការ​ចំណាយ​ថវិកា​ជាតិ​ ជិត​ ២០០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០០៩​ [មុន​ពេល​ដែល​គម្រោង​ចំណាយ​ថវិកាជាតិ​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​]
  • អង្គការ​សិទ្ធិមនុស្ស​ ហៅ​តុលាការ​ “អាវុធ”​ បណ្ដេញ​រាស្ត្រ​យក​ដី​ [យោង​តាម​របាយការណ៍​របស់​អង្គការ​ លីកាដូ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨]
  • បុគ្គលិក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ តាកែវ​ ចោទ​នាយិកា​ សុក​ រ៉ាន្នី​ ពុករលួយ​កេង​ប្រវ័ញ្ច​ប្រាក់​ ADB


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៣០​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ក្រុមហ៊ុន​ចែកចាយ​ប្រេង​សន្យា​ចុះ​ថ្លៃ​មក​នៅ​ត្រឹម​ ៤​ពាន់​រៀល​នៅ​ថ្ងៃ​ចន្ទ​ [យោង​តាម​កិច្ច​ប្រជុំ​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​នឹង​បណ្ដា​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ទាំង​អស់​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៣៥​ ថ្ងៃ​ សុក្រ​ ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • វប្បធម៌​និទ្ទណ្ឌភាព​បង្ក​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​កាន់​តែ​រីក​រាលដាល​ធ្ងន់ធ្ងរ

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: