សប្ដាហ៍ទី ៥២២ ថ្ងៃអាទិត្យ​ ទី​ ២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ តើ​សេចក្ដី​សង្ឃឹម​អាច​ដកឃ្លា​នៅ​ឆ្ងាយ​ពី​ភាព​អស់​សង្ឃឹម​បាន​យូរ​ប៉ុនណា​?

Posted on Sunday, 2 November 2008. Filed under: *វិចារណកថា* |

នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​ថា​ អភិបាល​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​ ៖​ “ក្នុង​ពេល​មួយ​សប្ដាហ៍​ខាងមុខ​នេះ​ ទឹកជន់​លិច​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​ នឹង​ស្រក​ចុះ​អស់​វិញ​” ។​ ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​ក្នុង​អនាគត​គេ​នឹង​ឃើញ​ថា​ ក្នុង​ថ្ងៃ​តទៅ​ខាងមុខ​នេះ​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នឹង​ឡើង​លិច​ទីក្រុង​ភ្នំពេញ​ បង្កើត​ឲ្យ​មាន​សេចក្ដី​លំបាក​វេទនា​កាន់តែ​ច្រើន​ឡើង​ និង​ គ្រោះថ្នាក់​ដោយសារ​ជំងឺ​ដែល​មាន​តាម​ទឹក​បាន​ផ្ទុះ​ឡើង​ ។​

គេ​មិន​អាច​ទាយ​ស្មាន​ចំណុះ​ទឹកភ្លៀង​ធ្លាក់​ជា​លំអិត​ទុក​មុន​បាន​ទេ​ ហើយ​ទឹកជន់​លិច​ហូរហៀរ​នៅ​តំបន់​ខ្លះ​បាន​កើតឡើង​រៀងរាល់​ឆ្នាំ​ក្នុង​រដូវ​វស្សា​ ។​ ប៉ុន្តែ​ទឹកជន់​លិច​កាលពី​ពេល​កន្លងមក​ថ្មី​ៗ​នេះ​ – អស់​រយៈពេល​មួយ​ខែ​កន្លង​ទៅ​ហើយ​នោះ​ – ដូច​ដែល​មាន​ព័ត៌មាន​រាយការណ៍​ជា​ហូរហែ​មក​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​លើក​សំណួរ​មក​យ៉ាង​ច្រើន​មិន​អាច​ឲ្យ​ឆ្លើយ​បាន​អស់​ដោយ​យោង​ទៅតាម​ការ​ប្រែប្រួល​តាម​រដូវ​ ។​ សាលារៀន​ត្រូវ​បាន​ទឹក​ជន់​លិច​ – ហើយ​ត្រូវ​បាន​បិទ​ទ្វារ​ – អស់​រយៈពេល​មួយ​ខែ​ ។​ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក​ទីក្រុង​ភ្នំពេញ​ម្នាក់​បាន​ត្អូញត្អែរ​កាលពី​ពេល​មួយ​កន្លងទៅ​ថា​ ការិយាល័យ​របស់​ខ្លួន​ត្រូវ​ទឹក​ជន់​លិច​អស់​ពេល​មួយ​ខែ​កន្លងទៅ​ហើយ​ ដោយ​ពុំ​មាន​អន្តរាគមន៍​អ្វី​ណា​ពី​រដ្ឋាភិបាល​ឡើយ​ ។​ សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​នៅ​ក្រៅ​ក្រុង​ក្នុង​តំបន់​មួយ​ដែល​ឥឡូវ​ត្រូវ​លិច​ទឹក​ ហើយ​ដែល​ទីតាំង​ពីមុន​របស់​សាលា​នេះ​ត្រូវ​ “បាន​អភិវឌ្ឍ​” តាម​គោលបំណង​សេដ្ឋកិច្ច​ ក៏ដូចជា​សាលា​ដទៃ​ទៀត​ជាច្រើន​ មិន​អាច​ដំណើរការ​បាន​តាម​សម្រួល​ទេ​ ពីព្រោះ​វា​ត្រូវ​រង​ទឹកជន់​លិច​អស់​ពេល​ជាច្រើន​សប្ដាហ៍​ឯណោះ​ ។​

ផ្ទុយ​ទៅវិញ​ មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​កាន់តែ​ច្រើន​ឡើង​ៗ​ស្ដីពី​ការ​មិន​ពេញ​ចិត្ត​អំពី​ចម្លើយ​របស់​អាជ្ញាធរ​ នៅ​ពេល​ដែល​គេ​មិន​បាន​យកចិត្ត​ទុកដាក់​ខ្វល់​គិត​ដល់​ក្ដី​កង្វល់​ខ្លះ​ដែល​មាន​ជា​យូរ​មក​ហើយ​ដោយ​អ្នក​ជំនាញ​ប្រកបដោយ​ពិសោធន៍​ល្បីល្បាញ​ ដូចជា​ ស្ថាបត្យករ​ វណ្ណ​ ម៉ូលីវណ្ណ​ ជាដើម​ ។​ លោក​បាន​អះអាង​ថា​ គ្មាន​ការ​រៀបចំ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ការ​គ្រប់គ្រង​ផ្លូវ​ទឹក​ទេ​នៅ​ទីក្រុង​ភ្នំពេញ​ឥឡូវនេះ​ ។​ ជា​ជំនួស​វិញ​ គឺ​មាន​តែ​ការ​ចាក់​ដី​បំពេញ​អាង​សម្រាប់​រង​ទឹក​ជំនន់​ជាច្រើន​ដែល​ធ្លាប់​មាន​ជា​យូរ​មក​ហើយ​ ៖​ “…ផ្ទះ​ខ្លះ​បាន​ដួល​រលំ​ ហើយ​អគ្គិសនី​ និង​ ទឹក​ត្រូវ​បាន​កាត់ផ្ដាច់​ ។​ លើស​ពី​នេះ​ ក្រុមហ៊ុន​បាន​គំរាមកំហែង​ និង​ បំភិតបំភ័យ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ថែមទៀត​” ។​

ក្នុង​ពេល​កន្លងទៅ​ថ្មី​ៗ​នេះ​ សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ចិន​ក៏​បាន​រាយការណ៍​ព័ត៌មាន​ដែរ​ថា​ អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ដែល​ “បាន​រត់​មក​ជ្រកកោន​នៅ​ក្នុង​វិហារ​វត្ត​ស្វាយ​ពពែ​ នោះ​ ត្រូវ​បាន​បណ្ដេញ​ឲ្យ​ចាកចេញ​ពី​ញក​នៃ​ឧទ្យាន​ដែល​ជា​ទី​ពេញ​និយម​របស់​សាធារណជន​នៅ​ចន្លោះ​រដ្ឋសភា​ និង​ ព្រះបរមរាជវាំង​ ។​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​ប៉ូលិស​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង​ស្នើ​ឲ្យ​អ្នកភូមិ​នៅ​ក្នុង​ព្រះវិហារ​នោះ​វិល​ត្រឡប់​ទៅកាន់​ភូមិឋាន​របស់​ខ្លួន​វិញ​ ព្រមទាំង​បាន​ប្រាប់​ថា​ ពួកគេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​រុះរើ​លំនៅ​ស្ថាន​ចេញ​” ។​

កម្លាំង​មិន​អាច​ជា​ដំណោះស្រាយ​ទេ​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បែបនេះ​ ។​

ប្រជាជន​ 200​នាក់​ ពី​ក្នុង​ចំណោម​គ្រួសារ​ 4.000​ ដែល​ត្រូវ​ប្រឈម​នឹង​ការ​រុះរើ​លំនៅ​ស្ថាន​ចេញពី​កន្លែង​ដែល​ពួកគេ​រស់នៅ​ក្នុង​តំបន់​បឹង​កក់​ ដើម្បី​ទុក​កន្លែង​ឲ្យ​ចំហ​សម្រាប់​ “អភិវឌ្ឍន៍​” ហើយ​ដែល​បាន​នាំគ្នា​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​កូរ៉េ​ខាងត្បូង​ ដើម្បី​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគុ​ – ដែល​គេ​ជឿ​ថា​មកពី​កូរ៉េ​ – ដើម្បី​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​កក់​នោះ​ បាន​បែកខ្ញែក​ទីទៃ​ពី​គ្នា​ប្រកបដោយ​ទុក្ខ​កង្វល់​ នៅ​ពេល​ដែល​គេ​បាន​ឮ​ស្ថានទូត​ប្រាប់​ថា​ “អភិវឌ្ឍន៍​” នៅ​ទី​បឹង​នេះ​ មិន​ត្រូវ​បាន​រ៉ាប់រង​ធ្វើ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ទេ​នោះ​ ។​ ពាក្យ​ចចាមអារ៉ាម​ដទៃ​ទៀត​បាន​នាំឲ្យ​មាន​ការ​គិត​ខុស​ដែរ​ថា​ ក្រុមហ៊ុន​ស៊ូកាគុ​ គឺជា​ក្រុមហ៊ុន​ជប៉ុន​ – បន្ទាប់ពី​មាន​និន្នាការ​ស្វែងរក​ប្រភព​ដើម​នៃ​បញ្ហា​នៅ​ទីណា​មួយ​ផ្សេង​ទៀត​ ។​

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

3 Responses to “សប្ដាហ៍ទី ៥២២ ថ្ងៃអាទិត្យ​ ទី​ ២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ តើ​សេចក្ដី​សង្ឃឹម​អាច​ដកឃ្លា​នៅ​ឆ្ងាយ​ពី​ភាព​អស់​សង្ឃឹម​បាន​យូរ​ប៉ុនណា​?”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] សរុប​សេចក្ដី​មក​ អនុស្សរណៈ​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ​ ខ្មែរ-​យួន​គឺ​ជា​អនុស្សរណៈ​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ប្រសិន​បើ​គេ​សម្លឹង​ឱ្យ​ហួស​ពី​ផល​ប្រយោជន៍​ទេសចរណ៍​ដែល​មាន​ជនជាតិ​យួន​តែ​បន្តិចបន្តួច​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​ខ្មែរ​។​ មានន័យ​ថា​ អនុស្សរណៈ​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​នោះ​ គឺ​ផ្ដល់​ផល​ចំណេញ​ដល់​ភាគី​យួន​ច្រើន​ជាង​ខ្មែរ​ព្រោះ​អី​ជនជាតិ​យួន​អាច​ប្រើ​លិខិត​ឆ្លងដែន​ដែល​គ្មាន​ទិដ្ឋាការ​ចូល​មក​រស់​នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ​។​ ជា​ពិសេស​អាច​នាំ​ឱ្យ​មាន​ឧបសគ្គ​ដល់​រដ្ឋាភិបាល​ខ្មែរ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ នា​ពេល​ខាង​មុខ​ដែរ​ព្រោះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ មាន​គោល​នយោបាយ​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​គាំពារ​ជន​អន្តោប្រវេសន៍​យួន​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៣​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ កាសែត​ដែល​ចេញ​លក់​នៅ​ ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: