ថ្ងៃ​ ចន្ទ​ ទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ គណបក្ស​ប្រឆាំង​ស្ដី​បន្ទោស​រដ្ឋាភិបាល​មិន​បាន​លើក​ទឹកចិត្ត​កសិករ​ និង​ពាណិជ្ជករ​ក្នុង​ស្រុក

Posted on Monday, 3 November 2008. Filed under: សប្ដាហ៍ទី ៥២២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២២

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ស្ដី​បន្ទោស​ដល់​រដ្ឋាភិបាល​ដែល​ខ្វះ​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគទុន​នៅ​ក្នុង​ស្រុក​ និង​មិន​បាន​រក​ទីផ្សារ​លក់​ផលិតផល​ ឬ​កសិផល​ក្នុង​ស្រុក​របស់​ប្រជាពលរដ្ឋ​ ដែល​ខិតខំ​ផលិត​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ​នោះ​ឡើយ​។​

លោក​ សម​ រង្សី​ប្រធាន​គណបក្ស​ សម​ រង្សី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​ ៣១​ ខែ​តុលា​ កន្លង​មក​នេះ​ថា​ រដ្ឋាភិបាល​ខ្មែរ​ខ្វះ​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក​ និង​ពុំ​មាន​ការ​ប្រកួតប្រជែង​។​ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​នោះ​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​មិន​បាន​លើក​ទឹកចិត្ត​ពាណិជ្ជករ​ក្នុង​ស្រុក​ ដើម្បី​មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ពាណិជ្ជករ​ប្រទេស​ជិត​ខាង​ទេ​ ដូច្នេះ​ហើយ​ទើប​មាន​ទំនិញ​ពី​ប្រទេស​ជិតខាង​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​។​

លោក​ សម​ រង្សី​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ពាណិជ្ជករ​ខ្មែរ​ ដែល​រកស៊ី​ផ្នែក​សិប្បកម្ម​ ឧស្សាហកម្ម​ និង​សេវាកម្ម​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​។​ លោក​ បាន​លើក​ឡើង​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​ ដូច​ជា​ការ​ចែក​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ និង​ជួយ​រក​ទីផ្សារ​សម្រាប់​កសិករ​ ពាណិជ្ជករ​ លក់​ផលិតផល​របស់​ខ្លួន​។​

លោក​ សម​ រង្សី​ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ ទៀត​ថា​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​អាច​រីក​ចំរើន​បាន​នោះ​ រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​លើ​វិធានការ​មួយ​ចំនួន​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ការ​បែងចែក​ដីធ្លី​ប្រើប្រាស់​ឱ្យ​មាន​តម្លាភាព​ រក​ទីផ្សារ​លក់​ផលិតផល​ក្នុង​ស្រុក​ និង​ទប់​ស្កាត់​ការ​នាំចូល​ផលិតផល​ពី​ក្រៅ​ប្រទេស​ចូល​មក​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។

ចំពោះ​ការ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​មក​ពី​ខេត្ត​ កំពង់​ស្ពឺ​ ម្នាក់​ឈ្មោះ​ សារឿន​ ដោយ​បាន​លើក​ឡើង​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​កសិផល​របស់​កសិករ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ ដែល​បន្ត​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ តើ​រដ្ឋាភិបាល​អាច​បញ្ចៀស​ប្រជាពលរដ្ឋ​ពី​ភាព​ក្រីក្រ​បាន​យ៉ាង​ណា​ខ្លះ​?​ លោក​ សម​ រង្សី​បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​ស្ដាប់​ថា​ តាម​ការ​អង្កេត​របស់​លោក​ ឃើញ​ថា​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​មាន​ការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ​។​ លោក​ បន្ត​ថា​ រដ្ឋាភិបាល​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​ និង​ការ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ត្រូវ​គិតគូរ​រក​ទីផ្សារ​លក់​ផលិតផល​ក្នុង​ស្រុក​ដែល​ជា​ការ​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ និង​អ្នក​វិនិយោគទុន​ក្នុង​ស្រុក​។​ ហើយ​បញ្ហា​ទាំង​នោះ​រដ្ឋាភិបាល​ត្រូវ​តែ​ប្រញាប់​រិះរក​ដោះស្រាយ​ឱ្យ​បាន​ឆាប់​បំផុត​ ដូច​ជា​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ទីផ្សារ​ ហើយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត​ ដែល​រដ្ឋាភិបាល​ត្រូវ​រក​វិធី​ដោះស្រាយ​ពី​ពេល​ឥឡូវ​នេះ​។​

ក្រុម​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​ និង​ដោយសារ​តែ​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​នឹង​ប្រទេស​សៀម​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​មក​នោះ​។​ ក្រុម​អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​បាន​លើកឡើង​ទៀត​ថា​ តម្លៃ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ពី​មុន​មាន​តម្លៃ​ខ្ពស់​ ប៉ុន្តែ​បន្ទាប់​ពី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​មាន​វិបត្តិ​បាន​ធ្វើ​ឱ្យ​តម្លៃ​អចលន​ទ្រព្យ​ (ដីធ្លី ផ្ទះ​សម្បែង​) ធ្លាក់​តម្លៃ​ចុះ​យ៉ាង​ខ្លាំង​។​ ជាមួយ​គ្នា​នោះ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគទុន​ខាង​ផ្នែក​វិស័យ​ធនាគារ​ផង​ដែរ​ ដោយសារ​តែ​ធនាគារ​មួយ​ចំនួន​ពឹង​ផ្អែក​ទៅ​លើ​ថវិកា​ដែល​ជា​ដៃគូ​នៅ​ក្រៅ​ប្រទេស​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​ និង​ប្រយោល​ចំនួន​តិចតួច​។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា​ បើ​ទោះបី​ជា​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កើន​ឡើង​ ១០​ភាគរយ​ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ បាន​កំពុង​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាត់បង់​ប្រាក់​ចំណូល​បាត់បង់​ការងារ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ពាណិជ្ជករ​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ការ​ទូទាត់​បង្វិល​ប្រាក់​ ក្នុង​មុខ​របរ​ជំនួញ​របស់​ខ្លួន​មិន​បាន​ទាន់​ពេល​វេលា​។​

ចំពោះ​ការ​ប្រកួតប្រជែង​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ កូរ៉េ​ខាង​ត្បូង​បាន​នាំ​ទំនិញ​គ្រប់​មុខ​មក​កាន់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​ បាន​ប្រាក់​ចំណូល​ជិត​ ២​ពាន់​លាន​ដុល្លារ​។​ ប៉ុន្តែ​ការ​នាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​ កម្ពុជា​ទទួល​បាន​ថវិកា​តែ​ជាង​ ៤០​លាន​ដុល្លារ​ប៉ុណ្ណោះ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពាណិជ្ជករ​នៅ​ក្នុង​ស្រុក​ខ្វះ​ទីផ្សារ​ប្រកួតប្រជែង​ជាមួយ​នឹង​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​។

ចំពោះ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​រវាង​ប្រទេស​សៀម​ និង​ប្រទេស​កម្ពុជា​ ក៏​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ថា​ សៀម​នាំ​ជី​គីមី​ កសិកម្ម​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​ ជាង​ ១​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​ប្រាក់​ចំណូល​តិចតួច​បំផុត​ ពី​ការ​ដឹក​ជញ្ជូន​កសិផល​ ទៅ​លក់​នៅ​ប្រទេស​សៀម​ ដូចជា​កន្ទេល​ ម្ទេស​ ខ្ទឹម​ ត្រី​ទឹកសាប​ និង​សត្វ​គោ​ ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ប្រទេស​សៀម​ប៉ុន្តែ​គោ​មួយ​ចំនួន​ត្រូវ​បាន​ដឹកនាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ដោយសារ​តែ​រដ្ឋាភិបាល​ខ្មែរ​ខ្វះ​ការ​លើក​ទឹកចិត្ត​ដល់​កសិករ​ និង​ពាណិជ្ជករ​ក្នុង​ស្រុក​ដូច​ការ​អះអាង​របស់​លោក​ សម​ រង្សី​បែប​នេះ​ហើយ​ ទើប​គេ​ឃើញ​ទំនិញ​មក​ពី​ប្រទេស​យួន​ ចិន​ កូរ៉េ​ សៀម​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ផលិត​បាន​ហើយ​នោះ​ត្រូវ​បាន​គេ​នាំ​ចូល​មក​កាន់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត​ ធ្វើ​ឱ្យ​កសិករ​ សិប្បករ​ និង​ពាណិជ្ជករ​នៅ​ក្នុង​ស្រុក​បាត់​បង់​ទឹក​ចិត្ត​ក្នុង​ការ​ប្រកប​មុខរបរ​។​ ពីព្រោះ​ផលិតផល​ដែល​ធ្វើ​បាន​គ្មាន​ទីផ្សារ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​សម្រាប់​លក់​ សូម្បី​តែ​ទីផ្សារ​ក្នុង​ស្រុក​ក៏​ផលិតផល​ក្នុង​ស្រុក​ត្រូវ​ប្រកួតប្រជែង​ជាមួយ​នឹង​ផលិតផល​មក​ពី​ក្រៅ​ប្រទេស​ផង​ដែរ​ដែល​ទំនិញ​ទាំង​នោះ​គេ​អាច​លក់​ក្នុង​តម្លៃ​ថោក​ជាង​ផលិតផល​ក្នុង​ស្រុក​ដែល​កសិករ​ខ្មែរ​ផលិត​បាន​។​

ចំពោះ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រៅ​ពី​ដំណាំ​ស្រូវ​ ដែល​មាន​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ គឺ​មាន​កសិផល​ផ្សេង​ទៀត​ ដូច​ជា​ម្នាស់​ ស្វាយ​ ចេក​ អំពៅ​ ទាប​ ល្ពៅ​ គ្មាន​តម្លៃ​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ទេ​ ហើយ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​កសិផល​របស់​ខ្មែរ​ទាំង​នោះ​ក៏​ត្រូវ​តែ​ប្រជែង​លើ​ទីផ្សារ​ជាមួយ​កសិផល​ដែល​នាំ​ចូល​ពី​យួន​ ពី​សៀម​ផង​ដែរ​ ទើប​ពលរដ្ឋ​ខ្មែរ​បាត់បង់​ទឹកចិត្ត​ក្នុង​ការ​ផលិត​ និង​ដាំដុះ​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០៤​ ថ្ងៃ​ ចន្ទ​ ទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

អំណាច​រាស្ត្រ​ ឆ្នាំ​ទី​ ១​ លេខ​ ២៦​ ថ្ងៃ​ ចន្ទ-អាទិត្យ​ ទី​ ៣-៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • តម្លៃ​អគ្គិសនី​តាម​ខេត្ត​-​ក្រុង​ថ្លៃ​ទើប​វិនិយោគិន​ប្រមូល​ផ្ដុំ​នៅ​ក្រុង​ភ្នំពេញ
  • អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​កើន​ឡើង​នៅ​កម្ពុជា


កោះសន្តិភាព ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៨៩​ ថ្ងៃ​ ចន្ទ​ ទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​-សៀម​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ថ្ងៃ​ ១០-១១ ​និង​ជួប​ប្រ​ជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្ងៃ​ ១២​ វិច្ឆិកា​ នៅ​សៀមរាប


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០៤​ ថ្ងៃ​ ចន្ទ​ ទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • គណបក្ស​ប្រឆាំង​ស្ដី​បន្ទោស​រដ្ឋាភិបាល​មិន​បាន​លើក​ទឹកចិត្ត​កសិករ​ និង​ពាណិជ្ជករ​ក្នុង​ស្រុក​
  • អ្នក​ច្បាប់​បរទេស​ជម្រុញ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ប្រើប្រាស់​គោលការណ៍​សហ​ឧក្រិដ្ឋកម្ម​រួម​


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៧៧​ ថ្ងៃ​ ចន្ទ​ ទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រាប់​ម៉ឺន​នាក់​កក្រើក​កីឡាដ្ឋាន​បាងកក​ចូល​រួម​ស្ដាប់​ ថាក់ស៊ីន​ និយាយ​ [អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៣២​ ថ្ងៃ​ អាទិត្យ-​ចន្ទ​ ទី​ ២-៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ​ខាង​ត្បូង​ចូល​ជា​ធរមាន​ពី​ខែ​វិច្ឆិកា​ [ដោយ​យោង​តាម​ចំនួន​អ្នក​វិនិយោគ​គិន​រវាង​ប្រទេស​ទាំង​ពី​បាន​រំពឹង​ថា​និង​មាន​ការ​កើន​ឡើង​នូវ​ការ​ផលិត​ទំនិញ​ចំនួន​10658​របស់​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំចូល​មក​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​បង់​ពន្ធ]
  • នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​04​ថ្ងៃ​នៅ​ប្រ​ទេស​វៀតណាម [​ថ្ងៃ​ទី​ ០៤ ​ខែ​ វិច្ឆិកា​ឆ្នាំ​ ២០០៨​​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​វៀតណាម​លោក​ ង្វៀន​តាន់យុង​ អោយ​ចូលរួម​ក្នុង​កិច្ច​សហការ​សេដ្ឋកិច្ច​កម្ពុជា​ឡាវ​មីយ៉ាន់ម៉ា​ថៃ​វៀតណាម​និង​កិច្ច​ប្រ​ជុំ​កំពូល​លើក ទី​04​រវាង​ប្រទេស​កម្ពុជា​ឡាវ​មីយ៉ាន់ម៉ា​ថៃ​វៀតណាម​នៅ​ទី​ក្រុង​ហាណូយ]
  • ទុក​រថយន្ត​ចោល​បន្ទាប់​ពី​បុក​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​រួចមក
  • សៀវភៅ​បង្ហាញ​ផ្លូវ​ទេសចរ​ទស្សនា​តំបន់​មេគង្គ​នៃ​ប្រទេស​កម្ពុជា​បោះ​ពុម្ព​ផ្សាយ

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: