ថ្ងៃ​ ពុធ​ ទី​ ០៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ លោក​ គី​ តិច​ទទួល​ស្គាល់​សកម្មភាព​ពុក​រលួយ​ក្នុង​តុលាការ​ ឯ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​ចៅ​ក្រម​គ្រប់គ្រង​ក្រឡា​បញ្ជី​ឱ្យ​ជាប់​

Posted on Wednesday, 5 November 2008. Filed under: សប្ដាហ៍ទី ៥២២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២២

ថ្មី​ៗ​នេះ​លោក​ គី​ តិច​ អតីត​ប្រធាន​គណៈ​មេធាវី​ ដែល​លា​ឈប់​ពី​តំណែង​បាន​វាយ​តម្លៃ​ថាៈ​ ក្រុម​អ្នក​រត់ការ​ និង​តួនាទី​សំខាន់​របស់​ពួក​គេ​នៅ​ក្នុង​ដំណើរ​ការ​តុលាការ​ ជា​ឫសគល់​នៃ​បញ្ហា​នានា​ ដែល​កំពុង​ប្រឈម​នឹង​តុលាការ​ដែល​ត្រូវ​បាន​រិះគន់​ ជា​ញឹកញាប់​របស់​ប្រទេស​។​

លោក​ គី​ តិច​បាន​ឱ្យ​ដឹង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថាៈ​ “ពួក​គេ​បាន​ធ្វើ​ឱ្យ​តុលាការ​ពុក​រលួយ​”​។​ អតីត​ប្រធាន​គណៈ​មេធាវី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថាៈ​ ពួក​គេ​ខ្សឹបខ្សៀវ​គ្នា​ហើយ​ឱ្យ​គេ​សម្រេច​ករណី​នានា​ដោយ​អយុត្តិធម៌​។​ មនុស្ស​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​តុលាការ​បង់​លុយ​ឱ្យ​ក្រុម​អ្នក​រត់ការ​ដើម្បី​ធ្វើ​ការ​ចរចា​តាំង​នាម​ឱ្យ​មន្ត្រី​តុលាការ​។​ លោក​ គី​ តិច​ បាន​បន្ត​ថាៈ​ ជាយថាហេតុ​អ្នក​រត់ការ​ផ្ទេរ​លុយ​ទៅ​ឱ្យ​មន្ត្រី​តុលាការ​ដែល​ធ្វើ​សេចក្ដី​សម្រេច​ទៅ​លើ​ករណី​ដោយ​គាំទ្រ​ពួក​គេ​។ លោក​ គី​ តិច​បាន​មាន​ប្រសាសន៍​ថាៈ​ ក្រុម​អ្នក​រត់ការ​ធ្វើ​ការ​លើ​ករណី​នានា​ជំនួស​ឱ្យ​មុខ​មេធាវី។​ ច្បាប់​ចែង​ថាៈ​ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ការ​លើ​ករណី​មួយ​បាន​ទេ​ក្រៅ​អំពី​មេធាវី​។​ ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​រត់ការ​ក៏​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថាៈ​ ពេល​ខ្លះ​បាន​ទុក​លុយ​សំណូក​ទាំង​នោះ​សម្រាប់​ខ្លួន​ឯង​។​ ប្រសិន​បើ​មេធាវី​យក​លុយ​ពួក​គេ​នឹង​ចេញ​វិក្កយបត្រ​។​ ប្រសិន​បើ​ពួក​គេ​បោក​ប្រាស់​វា​មិន​ពិបាក​ស្វែង​រក​ពួក​គេ​ទេ​។​ ក្រៅ​ពី​លោក​ គី​ តិច​ លោក​ សុខ​ សំអឿន​ នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ក៏​ទទួល​ស្គាល់​ថាៈ​ អំពើ​ពុករលួយ​ក្នុង​តុលាការ​ គឺ​កើត​ឡើង​ដោយសារ​អ្នក​រត់ការ​ និង​ការ​យល់ព្រម​ពី​មន្ត្រី​តុលាការ​ផង​ដែរ។​ លោក​ សុខ​ សំអឿន​ បាន​បញ្ជាក់​ថាៈ​ បើ​មន្ត្រី​តុលាការ​មិន​ទទួល​សំណូក​ក៏​អ្នក​រត់ការ​ធ្វើ​អ្វី​មិន​កើត​ដែរ​។​ សូម​បញ្ជាក់​ថាៈ​ នៅ​តុលាការ​សព្វថ្ងៃ​ ក្រៅ​ពី​អ្នក​រត់ការ​ដោយសារ​តែ​ស្គាល់​ខ្សែ​អ្នក​នេះ​ ឬ​ខ្សែ​អ្នក​នោះ​ មេធាវី​ការពារ​ក្ដី​ក៏​ក្លាយ​ជា​អ្នក​រត់ការ​ផង​ដែរ​។​ ជាក់​ស្ដែង​ថ្មី​ៗ​នេះ​មាន​មេធាវី​ម្នាក់​ (សុំ​លាក់​ឈ្មោះ)​ ត្រូវ​ជន​រងគ្រោះ​ដែល​ពឹង​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ក្ដី​ ប្ដឹង​ទៅ​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ដោយសារ​តែ​យក​លុយ​គេ​ហើយ​មិន​ព្រម​ដោះស្រាយ​។​ មេធាវី​ម្នាក់​ទៀត​ (សុំ​លាក់​ឈ្មោះ​)​ ក៏​បាន​ចេញ​មុខ​ជួយ​រត់ការ​ជំនួស​ឱ្យ​ជនរងគ្រោះ​ដែល​ត្រូវ​តុលាការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ធ្វើ​ស៊ី​ កាល​ពី​ដើម​ឆ្នាំ​២០០៨​កន្លង​មក​ នៅ​ក្នុង​តម្លៃ​ជាង​ ១០​ម៉ឺន​ដុល្លារ​អាមេរិក​។​ ទាក់ទង​នឹង​អំពើ​ពុករលួយ​ដែល​អតីត​ប្រធាន​គណៈ​មេធាវី​ និង​ លោក​មេធាវី​ ប្រធាន​អង្គការ​អ្នក​ច្បាប់​ ការពារ​សិទ្ធិ​កម្ពុជា​ចោទ​ប្រកាន់​នេះ​ លោក​ ចៅក្រម​ ជីវ​ កេង​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ និង​សមាជិក​នៃ​អង្គ​ចៅក្រម​ផង​ដែរ​ បាន​ប្រកែក​ញ៉ាញ​ ហើយ​បញ្ជាក់​ថាៈ​ លែង​មាន​ទៀត​ហើយ​ (Sic!)
។​ ដូចគ្នា​នេះ​ដែរ​លោក​ អង្គ​វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ដែល​ជា​ស្ថាប័ន​មាន​សិទ្ធិ​ដក​ ឬ​ឱ្យ​តំណែង​ចៅក្រម​ ព្រះរាជអាជ្ញា​នោះ​បាន​សុំ​ឱ្យ​មាន​ភស្តុតាង​រាយការណ៍​មក​លោក​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​។​ ទោះបី​យ៉ាងណា​សកម្មភាព​ពុករលួយ​ សូកប៉ាន់​ដើម្បី​បញ្ចប់​រឿង​ក្ដី​ ក្នុង​តុលាការ​នេះ​គ្មាន​អ្នក​ណាមួយ​ ហ៊ាន​ចេញ​មុខ​ប្ដឹង​ ដោយសារ​គ្មាន​ច្បាប់​ការពារ​ពួក​គេ​។​ សូម​បញ្ជាក់​ថាៈ​ ក្រៅ​ពី​រឿង​អ្នក​រត់ការ​ បង្ក​ឱ្យ​មាន​អំពើ​ពុករលួយ​ក្នុង​តុលាការ​នោះ​ វា​ក៏​មាន​ករណី​មិន​ប្រក្រតី​មួយ​បាន​កើត​ឡើង​ គឺ​ចៅក្រម​ក្នុង​តុលាការ​ដំបូង​នានា​ បាន​បើក​ដៃ​ឱ្យ​ក្រឡា​បញ្ជី​របស់​ខ្លួន​ជា​អ្នក​រក​លុយ​ឱ្យ​តាម​រយៈ​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​ គឺ​ឱ្យ​ក្រឡា​បញ្ជី​ចេញ​មុខ​ សាកសួរ​ជន​ជាប់​ចោទ​ ឬ​ចុង​ចោទ​ ចម្លើយ​ដោយ​គ្មាន​វត្តមាន​ចៅក្រម​ចូលរួម​។​ ទាក់ទង​ និង​ចៅក្រម​ ឬ​ក្រឡា​បញ្ជី​អនុវត្ត​ខុស​ពី​នីតិវិធី​ច្បាប់​នេះ​លោក​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាណត្តិ​ទី​ ៤​ នៃ​រាជរដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថាៈ​ ចៅ​ក្រម​ត្រូវ​តែ​គ្រប់គ្រង​ក្រឡាបញ្ជី​ឱ្យ​ជាប់​។​ ទោះបី​យ៉ាងណា​លោក​ អង្គវង្ស​ វឌ្ឍនា​ បាន​និយាយ​សម្រាល​កំហុស​ចៅក្រម​ថាៈ​ ក្រឡាបញ្ជី​ ឬ​ចៅក្រម​ គ្មាន​កំហុស​ឡើយ​ ប្រសិន​បើ​ពេល​សាកសួរ​ចៅក្រម​អវត្តមាន​ពី​ ១០​ ទៅ​ ១៥​នាទី​ដោយសារ​មាន​ភារកិច្ច​ ឬ​មាន​ធុរៈ​នោះ​ (Sic!)​។​ តែ​បើ​ចៅក្រម​មិន​ចូល​រួម​ឱ្យ​ក្រឡាបញ្ជី​ធ្វើ​ការ​សាកសួរ​តែ​ម្នាក់​ឯង​ គឺ​ខុស​ច្បាប់​។​ សូម​បញ្ជាក់​ថាៈ​ ក្រឡាបញ្ជី​គឺ​ជា​មន្ត្រី​តុលាការ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​យុត្តិធម៌​។

លោក​ ទេព​ ដារ៉ុង​ នាយក​រាជបណ្ឌិត្យសភា​សម្រាប់​វិជ្ជាជីវៈ​តុលាការ​បាន​មាន​ប្រសាសន៍​ថាៈ​ សាលា​ភូមិន្ទ​ក្រឡាបញ្ជី​របស់​រាជបណ្ឌិត្យសភា​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ក្រឡាបញ្ជី​រយៈពេល​ ៦ខែ​សម្រាប់​និស្សិត​ចំនួន​ ៨១​នាក់​ដែល​ម្នាក់​ៗ​ក្នុង​ចំណោម​ពួក​គេ​ បាន​ស្បថ​ថាៈ​ ពួក​គេ​នឹង​ធ្វើ​ការ​ដោយ​ត្រឹមត្រូវ​រក្សា​ការ​សំងាត់​ហើយ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ ដើម្បី​រក្សា​វិន័យ​។​ លោក​ ទេព​ ដារ៉ុង​បាន​បន្ថែម​ថាៈ​ សាលា​ដែល​មាន​អាយុ​កាល​ពីរ​ឆ្នាំ​នេះ​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ក្រឡាបញ្ជី​ចំនួន​ ៥០០​នាក់​ ដែល​ធ្វើ​ការ​នៅ​ទូទាំង​ប្រទេស​ដែល​ពី​មុន​មក​មិន​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ណាមួយ​ទេ​។​ ដូច្នេះ​វា​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​បណ្ដុះបណ្ដាល​ពួក​គេ​អំពី​របៀប​កត់ត្រា​ និង​ជួយ​ចៅក្រម​។​ ចៅក្រម​មិន​អាច​ធ្វើ​ការ​ម្នាក់​ឯង​បាន​ទេ​។​ លោក​ មេធាវី​ នី​ ចាន់ឌី​ ដែល​គ្រប់គ្រង​កម្មវិធី​តុលាការ​គំរូ​ នៅ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថាៈ​ ការ​បណ្ដុះបណ្ដាល​ក្រឡាបញ្ជី​ត្រូវ​បាន​ស្វាគមន៍​ ក៏​ប៉ុន្តែ​ថា​អំពើ​ពុករលួយ​នឹង​នៅ​តែ​កើត​មាន​ឱ្យ​តែ​ប្រាក់​ខែ​នៅ​មាន​កម្រិត​ទាប។​ ទោះ​ជា​យ៉ាងណា​មតិ​អ្នក​ច្បាប់​ខ្លះ​វាយ​តម្លៃ​ថាៈ​ ការ​ដំឡើង​ប្រាក់​ខែ​ឱ្យ​មន្ត្រី​តុលាការ​ មិនមែន​ជា​មធ្យោបាយ​តែ​មួយ​សម្រាប់​ជួយ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​តុលាការ​នោះ​ទេ​។​ វិធី​ផ្សេង​ៗ​ទៀត​ គឺ​រួម​មាន​ការ​កែ​ទម្រង់​ឧត្ដម​ក្រុម​ប្រឹក្សា​រៃ​អង្គាស​ចៅក្រម​ដូចជា​ មិន​ឱ្យ​សមាជិក​ នៃ​ស្ថាប័ន​នេះ​ ជា​សមាជិក​គណបក្ស​នយោបាយ​ ឬ​ក៏​ជា​ចៅក្រម​ក្នុង​តំណែង​ដែល​អាច​ចូលរួម​ធ្វើ​សវនាការ​បាន​នោះ​ឡើយ​។​ ព្រោះ​បើ​មាន​អ្នក​ទាត់បាល់​ផង​ ធ្វើ​ជា​អាជ្ញា​កណ្ដាល​ផង​ មិន​អាច​មាន​យុត្តិធម៌​នោះ​ទេ​។​ បញ្ហា​សំខាន់​មួយ​ទៀត​ត្រូវ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជា​មូលដ្ឋាន​។​ សូម​បញ្ជាក់​ថាៈ​ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជំហាន​ទី​ ២​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​សង្កត់​ធ្ងន់​លើ​ការ​កែ​ទម្រង់​នានា​ ដែល​ចែង​ក្នុង​មុំ​អភិបាល​កិច្ច​ល្អ​ ក៏​ប៉ុន្តែ​ការ​អនុវត្ត​បែប​ណា​គឺ​នៅ​រយៈពេល​ ៥​ឆ្នាំ​ខាង​មុខ​ទៀត​ឯណោះ​៕មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៧១០​ ថ្ងៃ​ ពុធ-សៅរ៍​ ទី​ ០៥-០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ០៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៨៦​ ថ្ងៃ​ ពុធ​ ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • មន្ត្រី​ជាន់ខ្ពស់​សាលា​ក្រុង​ភ្នំពេញ​និយាយ​ថា​ ការ​វិនិយោគ​ទីតាំង​បឹង​ពោងពាយ​ [ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ]ជា​សមត្ថកិច្ច​រាជរដ្ឋាភិបាល
  • ក្រុម​តន្ត្រី​រ៉ុក​អាមេរិក​ The Click Five នឹង​មក​ប្រគំ​សម្ដែង​នៅ​អង្គរ​វត្ត​-កម្ពុជា [នៅ​ថ្ងៃ​ទី​ ៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​]
  • ផ្ទុះ​គ្រាប់បែក​ ៣​ គ្រាប់​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់​ស្លាប់​ម្នាក់​របួស​ ៧១​នាក់​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៣​ ថ្ងៃ​ ពុធ​ ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ត្រូវ​ដោះស្រាយ​កង្វះ​ខាត​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ក្លាយ​ជា​ប្រទេស​នាំចេញ​ស្រូវ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ [រដ្ឋាភិបាល​មាន​គម្រោង​ចំណាយ​ទឹក​ប្រាក់​ ៤០០​លាន​ដុល្លារ​សម្រាប់​ស្រោចស្រព​ដីស្រែ​ទូទាំង​ប្រទេស​]
  • សាលា​ក្ដី​ខ្មែរ​ក្រហម​បដិសេធ​សំណើ​សុំ​ដោះលែង​ ខៀវ​ សំផន​


មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៧១០​ ថ្ងៃ​ ពុធ-សៅរ៍​ ទី​ ០៥-០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • លោក​ គី​ តិច​ទទួល​ស្គាល់​សកម្មភាព​ពុក​រលួយ​ក្នុង​តុលាការ​ ឯ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​ចៅ​ក្រម​គ្រប់គ្រង​ក្រឡា​បញ្ជី​ឱ្យ​ជាប់


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៧៨​ ថ្ងៃ​ ពុធ​ ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • បើក​បុក​ស្ត្រី​ដឹក​កូន​ទៅ​សាលា​បែក​លលាដ៍​ក្បាល​ និង​កូន​ស្រី​អាយុ​ ៦​ឆ្នាំ​ របួស​ធ្ងន់​ [សង្កាត់​ស្រះចក​ ខណ្ឌ​ ដូនពេញ​ ក្រុង​ភ្នំពេញ​]
  • ធ្លាក់​ពី​លើ​អាគារ​សំណង់​ខេមកូស៊ីធី​ជុង​នឹង​ដែក​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ស្លាប់​ [សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ ក្រុង​ភ្នំពេញ]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៣៧​ ថ្ងៃ​ ពុធ​ ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា-វៀតណាម​នឹង​ចុះ​កិច្ច​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ចំពោះ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ធម្មតា​ [យោង​តាម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ របស់​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន]
  • សមាសភាព​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ដីធ្លី​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ [យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​សម្រេច​តែងតាំង​លោក​ ប៊ិន ឈិន​ជា​ប្រធាន​ ដោយ​ជំនួស​លោក​ សុខ​ អាន]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: