ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ មុខមាត់​ ហ៊ុន​ សែន​ កំពុង​អាប់​ឱន​យ៉ាង​ពេញ​បន្ទុក​ដោយសារ​សហភាព​អឺរ៉ុប​វាយ​តម្លៃ​ពី​អភិបាល​កិច្ច​មិន​ល្អ

Posted on Thursday, 6 November 2008. Filed under: សប្ដាហ៍ទី ៥២២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២២

ខណៈ​ពេល​ដែល​មាន​អ្នក​ក្រីក្រ​ពិត​ប្រាកដ​មិន​បាន​ទទួល​អង្ករ​លើក​គ្នា​មក​តវ៉ា​ដល់​អាជ្ញាធរ​ឃុំ​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ហើយ​កំពុង​បន្ត​រីក​រាលដាល​ឥត​ឈប់ឈរ​នោះ​ត្រូវ​បាន​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ធ្វើ​ការ​វាយតម្លៃ​ដោយ​ត្រង់​ៗ​ថា​ “រឿង​អាស្រូវ​ចែក​អង្ករ​មិន​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​កន្លង​មក​នេះ​ គឺ​ជា​លទ្ធផល​អាក្រក់​ដែល​ផ្ដើម​ចេញ​ពី​អភិបាលកិច្ច​មិន​ល្អ​”។

លោក​ Dochao Moreno Rafael ដែល​ជា​ប្រធាន​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ “​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​សម្រាប់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ ២០០​លាន​ដុល្លារ​ដើម្បី​ប្រើប្រាស់​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ​អប់រំ​ និង​លើ​វិស័យ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​អភិបាលកិច្ច​ល្អ​។​ ដូច្នេះ​ជា​គោល​ការណ៍​ច្បាប់​បែងចែក​ប្រាក់​ជំនួយ​គឺ​ត្រូវ​ធ្វើ​ដោយ​ស្មើ​ភាព​ និង​យុត្តិធម៌​បំផុត”​ ។

យ៉ាងណា​ក៏​ដោយ​លោក​ ប្រធាន​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​អត្ថាធិប្បាយ​ពី​ជំនួយ​ស្បៀង​អាហារ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)ទាក់​ទង​នឹង​សុវត្ថិភាព​ស្បៀង​នោះ​ថា​ “ជំនួយ​ ADB ខាង​ស្បៀង​អាហារ​ដែល​គេ​យក​ទៅ​បែងចែក​មិន​ដល់​ដៃ​អ្នក​ក្រីក្រ​ពិតប្រាកដ​នោះ​ គឺ​ជា​រឿង​អភិបាលកិច្ច​មិន​ល្អ​ឡើយ​”​។

ការ​វាយ​តម្លៃ​បែប​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ជា​ទូទៅ​លើកឡើង​ថា​ដោយសារ​តែ​អភិបាលកិច្ច​មិន​ល្អ​នោះ​ហើយ​ ដែល​នឹង​ធ្វើ​ឱ្យ​មុខមាត់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទទួល​រង​នូវ​ការ​អាប់ឱន​យ៉ាង​ពេញ​បន្ទុក​ព្រោះ​ជំនួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កំពុង​តែ​អត់​ឃ្លាន​មិន​បាន​ទទួល​ទាល់​តែ​សោះ​។

ផ្ទុយ​ទៅ​វិញ​ជំនួយ​អង្ករ​ដែល​ធ្វើ​ឡើង​ដោយ​ ADB នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​គឺ​ភាគ​ច្រើន​លើសលប់​បាន​តែ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ប៉ុណ្ណោះ​។​

ក្នុង​នោះ​សូម្បី​តែ​លោក​ ឡុងវូពិសិដ្ឋ​ មន្ត្រី​អនុវត្តន៍​គម្រោង​ ADB ក៏​បាន​បន្ទោស​ចំពោះ​រឿង​នេះ​ដោយ​លោក​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ករណី​មួយ​ចំនួន​ដូច​ជា “ចំនួន​អង្ករ​តិច​ គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើន​.មេភូមិ​មាន​ភាព​លំអៀង​ទាំង​ផ្នែក​បក្ខពួក​និយម​និង​ផ្នែក​រើសអើង​និន្នាការ​នយោបាយ​ ” ផង​ដែរ​ទើប​លេច​ចេញ​នូវ​បាតុភាព​បែប​នេះ​។

គួរ​បញ្ជាក់​ថា​ ភាព​លំអៀង​និង​យុត្តិធម៌​ក៏​ដូចជា​ការ​ប្រកាន់​បក្ខពួក​និយម​នេះ​ ត្រូវ​បាន​រក​ឃើញ​នូវ​មូលហេតុ​មួយ​ចំនួន​ហើយ​ដោយ​គិត​តាំង​ពី​ការ​ចែក​អំណោយ​ជា​ស្បៀង​អាហារ​ និង​របស់របរ​ផ្សេង​ៗ​ពី​កាកបាទ​ក្រហម​កម្ពុជា​.ពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ល។​ ប៉ុន្តែ​ការ​ចែក​អំណោយ​អង្ករ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​លើក​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​នូវ​ភាព​មិន​ប្រក្រតី​របស់​ភ្នាក់ងារ​ និង​មន្ត្រី​ក្រុម​ ភូមិ​ឃុំ​ ដែល​ចាំបាច់​ត្រូវ​តែ​មាន​ការ​កែ​លំអ​ជា​បន្ទាន់​។​

មុន​នេះ​បន្តិច​មាន​សេចក្ដី​រាយការណ៍​មួយ​បាន​ឱ្យ​យើង​ដឹង​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៣​ជាប់​ព្រំ​ប្រទល់​ដែន​សៀម​។​ ការ​ចែក​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ បក្ខ​ពួក​និយម​ ចែក​អោយ​តែ​អ្នក​គាំទ្រ​ គណបក្ស​កាន់​អំណាច​ដែល​អ្នក​ខ្លះ​មាន​ជីវភាព​ទទួល​បាន​ ឯ​អ្នក​ដែល​មាន​ជីវភាព​តោកយ៉ាក​បែរ​ជា​មិនបាន​ទៅ​វិញ​។​

សេចក្ដី​រាយការណ៍​ បាន​ឱ្យ​ដឹង​ថែម​ទៀត​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​នាំ​ស្បៀង​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ នៅ​ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​បាត់ដំបង​ និង​នៅ​ឃុំ​ប៉ោយប៉ែត​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​ពោធិ៍សាត់​។​ ការ​ចែក​ជូន​ស្បៀង​ជូន​ដល់​ប្រជាពលរដ្ឋ​នោះ​ បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​ចុះ​ឈ្មោះ​របស់​ប្រធាន​ភូមិ​ មេឃុំ​ គណបក្ស​ប្រជាជន​កម្ពុជា​។​

មន្ត្រី​សង្គម​ស៊ីវិល​ ប្រចាំ​ការ​ខេត្ត​បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​តាមដាន​ការ​ចែក​អំណោយ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ស្រង់​ឈ្មោះ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ទទួល​អំណោយ​ជា​ស្បៀង​នេះ​ ដែល​អ្នក​ខ្លះ​មាន​ជីវភាព​ធូរធារ​ ក៏​បាន​ដែរ​។​ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​គេ​សង្ស័យ​ថា​ មិន​គាំទ្រ​គណបក្ស​ប្រជាជន​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​ទទួល​យក​អំណោយ​នេះ​ឡើយ​។​

មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​រឿង​នេះ​បាន​អោយ​ដឹង​ថា​ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មួយ​ចំនួន​ ក្នុង​ឃុំ​ពេជ្រ​ចិន្ដា​ និង​ឃុំ​ប៉ោយប៉ែត​បាន​ត្អូញត្អែរ​ថា​ អង្គការ​អភិវឌ្ឍន៍​អាស៊ី​ ក៏​មាន​អំពើ​ពុករលួយ​ បក្ខពួក​និយម​ដែរ​ពីព្រោះ​ការ​បែងចែក​អំណោយ​នោះ​ បាន​ធ្វើ​ដោយ​បក្ខពួក​និយម​ និង​មាន​ការ​រើសអើង​នយោបាយ​ ដែល​ទង្វើ​បែប​នេះ​វា​ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​។​

ទោះ​យ៉ាងណា​ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ពន្យល់​អ្នក​ភូមិ​វិញ​ថា​ ADB មិន​ពុក​រលួយ​បក្ខពួក​និយម​ទេ​ គឺ​គេ​ធ្វើ​ឡើង​តាម​ការ​ចុះ​ឈ្មោះ​ពី​ប្រធាន​ភូមិ​ និង​អាជ្ញាធរ​ឃុំ​។

អ្នក​ភូមិ​បាន​និយាយ​ថា​ បើ​សិន​ជា​អំណោយ​នោះ​ ជា​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ ឬ​ក៏​ជា​របស់​គណបក្ស​ប្រជាជន​ពួក​គាត់​មិន​ថា​ស្អី​ទេ​។​ ប៉ុន្តែ​ការ​ចែក​អំណោយ​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ឃុំ​ ២​ ជាប់​ព្រំ​ប្រទល់​ ជាមួយ​សៀម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គឺ​ជា​អំណោយ​ របស់​ធនាគារ​ ADB ដែល​សម​ណាស់​តែ​បាន​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​មិន​គួរ​ប្រកាន់​បក្ខពួក​ និង​និន្នាការ​នយោបាយ​អ្វី​នោះ​ទេ​។​

គួរ​បញ្ជាក់​ដែរ​ថា​ការ​ចែក​អំណោយ​នា​ពេល​កន្លង​មក​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​ប្រជាជន​តែងតែ​ធ្វើ​ឡើង​ដោយ​ប្រកាន់​និន្នាការ​នយោបាយ​ បក្ខពួក​និយម​បើ​ទោះបី​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ បាន​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​មិន​ឱ្យ​ប្រកាន់​និន្នាការ​ នយោបាយ​យ៉ាង​ណា​ក៏​ដោយ​។

មជ្ឈដ្ឋាន​ជា​ទូទៅ​បាន​និយាយ​ថា​ បើ​ទោះបី​ជា​អំណោយ​ខ្លះ​ជា​របស់​ឧកញ៉ា​ មហាសេដ្ឋី​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​យ៉ាង​ណា​ក៏​ដោយ​ ក៏​អំណោយ​នោះ​បាន​មក​ពី​អំពើ​ពុក​រលួយ​ ការ​រកស៊ី​កេងប្រវ័ញ្ច​ ពី​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ដែរ​។ ដូច្នេះ​គេ​គួរ​តែ​មាន​ការ​ បែងចែក​អំណោយ​នោះ​អោយ​មាន​តម្លាភាព​ ជាពិសេស​អំណោយ​ដែល​ជា​ស្ថាប័ន​ ហិរញ្ញវត្ថុ​អន្តរជាតិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)នេះ​ ដែល​បាន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពេជ្រ​ចិន្ដា​ និង​ឃុំ​ប៉ោយប៉ែត​ ក៏​ដូច​ជា​ខេត្ត​ពោធិ៍សាត់​ជាដើម​។​

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​សៀម​ ភាគច្រើន​ទៅ​ធ្វើ​កម្មករ​ខុសច្បាប់​ នៅ​ប្រទេស​សៀម​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​ នា​ពេល​ប៉ុន្មាន​ខែ​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​អាជ្ញាធរ​សៀម​បញ្ជូន​ឱ្យ​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​។ ដោយ​សារ​តែ​ ការ​ខ្វះខាត​នេះ​ទើប​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ជា​ពិសេស​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​នាំ​យក​ស្បៀង​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​។​ យ៉ាងណា​ក៏​ដោយ​ក៏​ការ​ចែក​នេះ​បាន​ធ្វើ​ឡើង​ដោយ​រើសអើង​ និន្នាការ​នយោបាយ​ដោយសារ​តែ​អាជ្ញាធរ​ភូមិ​ ជា​អ្នក​ស្រង់​ឈ្មោះ​អ្នក​ទទួល​បាន​អំណោយ​នោះ​ តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​ ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិន​ទទួល​បាន​អំណោយ​មិន​សប្បាយ​ចិត្ត​ ហើយ​ប្ដឹង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ​។​

យើង​យល់​ថា​ ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​មន្ត្រី​ក្រោម​ក្លៀក​ធ្វើ​អ្វី​ៗ​ តាម​របៀប​រើសអើង​ទៀត​ គឺ​លោក​នឹង​ត្រូវ​អាម៉ាស់​មុខ​ក្រោម​រលក​ប្រតិកម្ម​ពី​ម្ចាស់​ជំនួយ​ជា​មិន​ខាន​ឡើយ​៕ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៧៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៣​ ថ្ងៃ​ ពុធ​ ទី​ ៥​-អង្គារ​ ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សម្ដេច​ក្រុម​ព្រះ​ [នរោត្តម​រណឫទ្ធិ] ច្រាន​ចោល​ការ​យាង​របស់​ ញឹក​ ប៊ុនឆៃ​ កែវ​ ពុទ្ធ​រស្មី​ ឱ្យ​ត្រលប់​ទៅ​ធ្វើ​ប្រធាន​ហ៊្វុនស៊ិនប៉ិច​វិញ​ [ការ​ប្រកាស​របស់​សម្ដេច​ក្រុម​ព្រះ​ លា​ឈប់​ពី​នយោបាយ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៨៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អូបាម៉ា​ ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ក្លាយ​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​លើក​ដំបូង​របស់​អាមេរិក​
  • ២​នាក់​ម្ដាយ​កូន​ត្រូវ​ចោរ​ប្លន់​សម្លាប់​ក្នុង​ផ្ទះ​ [សង្កាត់​ កាកាប​ ខណ្ឌ​ ដង្កោ​ រាជធានី​ភ្នំពេញ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៧៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • មុខមាត់​ ហ៊ុន​ សែន​ កំពុង​អាប់​ឱន​យ៉ាង​ពេញ​បន្ទុក​ដោយសារ​សហភាព​អឺរ៉ុប​វាយ​តម្លៃ​ពី​អភិបាល​កិច្ច​មិន​ល្អ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ADB ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន​ ៣៤​ករណី [តាម​រយៈ​ទូរស័ព្ទ] ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ [ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចែក​ស្បៀង​សង្គ្រោះ​បន្ទាន់​ក្នុង​ពេល​ថ្មី​ៗ​នេះ​]


កោះសន្តិភាព ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៩២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • នាវា​ហ្វឹកហ្វឺន​កងទ័ព​ជើង​ទឹក​ប្រទេស​ចិន​ចូល​ចត​នៅ​កំពង់​ផែ​ [ក្នុង​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ វិច្ឆិកា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​មិត្តភាព​រយៈពេល​ ៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ៥​ ដល់​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​]
  • ល្ខោន​អូប៉េរ៉ា​ខ្មែរ​រឿង​ “ទី​ដំរី​យំ”​ នឹង​មាន​សំដែង​នៅ​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​ ដល់​ ៧​ធ្នូ [នៅ​សាល​មហោស្រព​ចេនឡា​ ដែល​សំដែង​ដោយ​ ជនជាតិ​ ខ្មែរ​ និង​ជនបរទេស​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០០៩​ នឹង​ធ្លាក់​ចុះ​ដល់​ ៦.៥%​ [ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភព​លោក​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ យោង​តាម​លោក​ ហង្ស​ ណារ៉ុង​ អគ្គលេខាធិការ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​]
  • សវនាការ​អតីត​ប្រធាន​គណៈប្រធាន​រដ្ឋ​របប​ខ្មែរ​ក្រហម​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ
  • ម្ចាស់​សាងសង់​បុរី​ផ្ទះល្វែង​ភាគ​ច្រើន​ដាក់​ប្លង់​បញ្ចាំ​នៅ​ធនាគារ​មិន​លស់​មក​វិញ​ [ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក​ ពុំ​អាច​បំពេញ​ឯកសារ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​បាន​ឡើយ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៣៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ការ​ចែក​ស្បៀង​សង្គ្រោះ​បន្ទាន់​នៅ​ខេត្ត​កំពង់​ឆ្នាំង​មាន​កន្លែង​ខ្លះ​ផ្អាក​ទាំង​កណ្ដាល​ទី​ដោយ​មាន​ការ​តវ៉ា​ខ្លាំង​ [ដោយសារ​មាន​ភាព​លំអៀង​ បក្ស​ពួក​ ដោយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ ខ្លះ​ទៀត​មិន​បាន​]

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: