ថ្ងៃ​ សៅរ៍​ ទី​ ៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ មន្ត្រី​ជាន់​ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វាយ​តម្លៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​

Posted on Saturday, 8 November 2008. Filed under: សប្ដាហ៍ទី ៥២២ |

*ព្រឹត្តិបត្រ​ កញ្ចក់​សង្គម​ យើង​ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​មិត្ត​អ្នក​អាន​ឱ្យ​បាន​ជ្រាប​​ថា​ ដោយ​សារ​មាន​ការ​សម្រាក​ចំនួន​ប្រាំ​ថ្ងៃ​ ក្នុង​ឱកាស​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ៩​ វិច្ឆិកា​ និង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ អកអំបុក​ សំពះព្រះខែ​ ហើយ​ការ​ចេញ​ផ្សាយ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​!

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២២

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បញ្ហា​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​ ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​ ៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​នេះ​។​

លោក​ Davin Cowen មន្ត្រី​ជាន់​ខ្ពស់​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ថ្លែង​ថា​ សកម្មភាព​មួយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មក​ពី​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​ ២៣​ ខែ​ តុលា​ ដល់​ថ្ងៃ​ទី​ ៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ ដើម្បី​ធ្វើ​កិច្ច​ពិគ្រោះ​យោបល់​មាត្រា​ទី​៤​ ច្បាប់​ពិគ្រោះ​យោបល់​ (Avticle IV Consultation) នៅ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​បេសកកម្ម​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ពិនិត្យ​មើល​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​ហើយ​ ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​នានា​មក​ពី​សហគមន៍​ពាណិជ្ជកម្ម​ និង​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​ វិទ្យាស្ថាន​ស្រាវជ្រាវ​សហជីព​ការងារ​រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​មាន​ការ​អនុវត្ត​បាន​ដ៏​ខ្លាំងក្លា​ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​ សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ជួប​នូវ​ភាព​ប្រឈម​ចំពោះ​មុខ​មួយ​ចំនួន​ក្នុង​ ឆ្នាំ​ ២០០៨​។​ បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​ដ៏​ខ្លាំងក្លា​ចលករ​នៃ​កំណើន​បាន​ថមថយ​ក្នុង​ឆ្នាំ​នេះ​ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ទៀត​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពិភពលោក​។​ ការ​នាំចេញ​នៃ​ផលិតផល​សំលៀក​បំពាក់​ និង​ចំនួន​នៃ​ទេសចរណ៍​មក​ដល់​កម្ពុជា​កំពុង​បង្អង់​ល្បឿន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្រុត​ចុះ​យ៉ាង​លឿន​នៃ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​ៗ​ និង​បញ្ហា​ពី​ការ​លំបាក​ចំពោះ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ដោយសារ​តែ​ឡើង​ថ្លៃ​យ៉ាង​ក្រាស់ក្រែល​ទាំង​ប្រាក់​រៀល​ និង​ប្រាក់​ដុល្លារ​ពេល​ថ្មី​ៗ​នេះ​ គួបផ្សំ​និង​អតិផរណា​ក្នុង​ស្រុក​ខ្ពស់​។​ សកម្មភាព​សំណង់​និង​ការ​វិនិយោគ​បរទេស​កំពុង​តែ​បន្ថយ​ល្បឿន​ពី​កម្រិត​ខ្ពស់​មួយ​ផ្នែក​ដោយសារ​តែ​លក្ខខណ្ឌ​ខ្សត់​ជាង​មុន​នៃ​សាច់​ប្រាក់​ (Liquidity) ។​ កត្តា​ទាំង​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​បង្ក​ឱ្យ​មាន​ភាព​ទន់ខ្សោយ​នៃ​កំណើន​ គឺ​បាន​ត្រឹមតែ​ ៦.៥​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៨​ ហើយ​និង​មាន​ភាព​បង្អន់​ល្បឿន​បន្ថែម​ទៀត​ ក្នុង​ឆ្នាំ​ ២០០៩​ ដែល​កំណើន​អាច​បាន​តែ​ ៤.៧៥​ភាគរយ​។​

មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​ បាន​បន្ត​ទៀត​ថា​ អតិផរណា​បាន​កើន​យ៉ាង​លឿន​ក្នុង​ពាក់​កណ្ដាល​ទី​១​ នៃ​ឆ្នាំ​ ២០០៨​ ឆ្លុះ​បញ្ចាំង​អំពី​ថ្លៃ​ម្ហូប​អាហារ​ និង​ប្រេង​ដែល​ខ្ពស់​ជាង​មុន​ ភាព​ទន់​ខ្សោយ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ និង​សម្ពាធ​នៃ​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​។​ ទោះ​បី​ជា​យ៉ាងណា​នេះ​ក្ដី​ការ​ប្រែ​ក្រឡាស់​នៃ​កត្តា​ទាំង​នេះ​នា​ពាក់​កណ្ដាល​ទី​ ២​ នៃ​ឆ្នាំ​ ២០០៨​ នាំ​មុខ​ដោយ​ថ្លៃ​ប្រេង​ដែល​ទាប​ជាង​មុន​ គួរ​តែ​បង្ក​ឱ្យ​មាន​ការ​ថយ​ចុះ​នៃ​អតិផរណា​ទូទៅ​ពី​កម្រិត​ដែល​ខ្ពស់​បំផុត​ គឺ​ ២៦​ភាគរយ​ក្នុង​ខែ​ឧសភា​ ធៀប​នឹង​ឆ្នាំ​មុន​មក​ត្រឹម​ ១៥.៥​ភាគរយ​ នៅ​ចុង​ឆ្នាំ​។​ ជាមួយ​និង​សម្ពាធ​នៃ​សេចក្ដី​ត្រូវការ​ក្នុង​ស្រុក​ដែល​គ្រោង​ថា​ និង​មាន​ភាព​ថយ​ចុះ​ក្នុង​ឆ្នាំ​ក្រោយ​។​

ឱនភាព​គណនី​ចរន្ត​ក្រៅ​ប្រទេស​ត្រូវ​បាន​ប៉ាន​ប្រមាណ​ថា​ បាន​កើន​ឡើង​យ៉ាង​ក្រាស់ក្រែល​ឆ្នាំ​ ២០០៨​ គឺ​ប្រមាណ​ ១២.២៥​ភាគរយ​ នៃ​ផលទុន​ជាតិ​សរុប​ឆ្លុះ​បញ្ចាំង​នូវ​ការ​ប៉ះទង្គិច​នៃ​ការ​ឡើងថ្លៃ​ ប្រេង​និង​ការ​នាំចូល​ដ៏​ខ្លាំងក្លា​ជំរុញ​ដោយ​តម្រូវ​ការ​ក្នុង​ស្រុក​។​ ដោយ​លំហូរ​ចូល​ដ៏​ខ្លាំងក្លា​នៃ​មូល​ទាន​នៅ​ពាក់​កណ្ដាល​ទី​ ១​ ឆ្នាំ​ ២០០៨​ ទុន​បម្រុង​អន្តរជាតិ​ដុល​បាន​កើន​ដល់​ ២.២​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់​ខែ​កញ្ញា​ ឆ្នាំ​ ២០០៨​ សម្រាប់​ឆ្នាំ​ ២០០៩​ ឱន​ភាព​គណនី​ចរន្ត​ក្រៅ​ប្រទេស​ត្រូវ​រំពឹង​ថា​ និង​ថយ​ចុះ​នៃ​តម្រូវ​ការ​មាន​លើស​ពី​ការ​ប៉ះពាល់​ដល់​ការ​នាំចេញ​សំលៀក​បំពាក់​និង​វិស័យ​ទេសចរណ៍​ដែល​ខ្សោយ​ជាង​មុន​។

បេសកកម្ម​បាន​កោត​សរសើរ​រដ្ឋ​អំណាច​ក្នុង​ការ​ថែរក្សា​លំនឹង​នៃ​ការ​អនុវត្ត​ថវិកា​ជាតិ​ជាពិសេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ ចំណូល​របស់​រដ្ឋាភិបាល​បាន​បន្ត​កើន​ឡើង​ក្នុង​ឆ្នាំ​ ២០០៨​ ហើយ​ត្រូវ​បាន​គ្រោង​ថា​ កើន​ដល់​ ១២.៥​ភាគរយ​នៃ​ផល​ទុន​ជាតិ​សរុប​ ដោយសារ​ការ​កែ​លម្អ​រដ្ឋបាល ពន្ធដារ​ នៅ​តែ​បន្ត​។​ ចំណាយ​ត្រូវ​បាន​រក្សា​នៅ​ក្នុង​កម្រិត​ប្រហាក់ប្រហែល​ និង​គោលដៅ​ថវិកា​នាំ​មក​នូវ​ការ​ថយ​ចុះ​នៃ​ឱនភាព​ថវិកា​ទូទៅ​របស់​រដ្ឋាភិបាល​ពី​ ៣​ភាគរយ​នៃ​ផលទុន​ជាតិ​សរុប​ក្នុង​ឆ្នាំ​ ២០០៧​មក​ប្រហែល​ ២​ភាគរយ​ក្នុង​ឆ្នាំ​ ២០០៨​។

កិច្ច​ពិភាក្សា​នានា​អំពី​គោល​នយោបាយ​សារពើពន្ធ​បាន​ផ្ដោត​ទៅលើ​ការ​ឆ្លើយ​តប​យ៉ាង​សមស្រប​ចំពោះ​ការ​គ្រោង​ទុក​នៃ​ការ​ថយ​ចុះ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។​ បេសកកម្ម​បាន​ចាត់​ទុក​ថា​ ភាព​បន្ធូរបន្ថយ​ដោយ​ប្រុងប្រយ័ត្ន​ទប់ទល់​នឹង​វដ្ដ​សេដ្ឋកិច្ច​ នៃ​គោល​នយោបាយ​សារពើពន្ធ​គួរ​តែ​ត្រូវ​ធ្វើ​ទៅ​បាន​នៅ​ឆ្នាំ​ ២០០៩​ ដោយ​ការ​ប្រមើល​មើល​ថា​ កំណើន​នឹង​ខ្សោយ​ហើយ​គ្រោង​ថា​ មាន​ការ​ថយ​ចុះ​នៃ​សម្ពាធ​អតិផរណា។

បេសកកម្ម​បាន​ផ្ដល់​អនុសាសន៍​ថា​ ឱនភាព​ថវិកា​ទូទៅ​របស់​រដ្ឋាភិបាល​ឱ្យ​ចៀសវាង​នូវ​ការ​ថយ​ចុះ​នៃ​ភាព​ជឿនលឿន​ក្នុង​ផ្នែក​រដ្ឋបាល​ចំណូល​។​ បេសកកម្ម​បាន​ផ្ដល់​យោបល់​ថា​ អាទិភាព​ត្រូវ​ផ្ដល់​ដល់​ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​គុណភាព​ខ្ពស់​ និង​មាន​ចំណាយ​សង្គមកិច្ច​ជួយ​ជន​ក្រីក្រ​ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​នៃ​ការ​បន្ថយ​ល្បឿន​នៃ​កំណើត​។

លក្ខខណ្ឌ​រូបិយវត្ថុ​បាន​ទទួល​នូវ​ភាព​បន្ធូរ​បន្ថយ​ច្រើន​លើសលប់​នៅ​ពាក់​កណ្ដាល​ទី​ ១​ នៃ​ឆ្នាំ​ ២០០៨​ រួម​ចំណែក​ធ្វើ​ឱ្យ​មាន​កំណើន​យ៉ាង​ហួស​ប្រមាណ​នៃ​ឥណទាន​ផ្ដល់​ឱ្យ​វិស័យ​ឯកជន​ដែល​កំណើន​នេះ​កើន​ដល់​កំពូល​គឺ​ ១០៣​ភាគរយ​ក្នុង​ខែ​មិថុនា​ ប្រៀប​ធៀប​និង​ឆ្នាំ​មុន​ហើយ​បណ្ដាល​ឱ្យ​មាន​សម្ពាធ​អតិថិជន​នោះ​ក្នុង​ស្រុក​។​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឆ្លើយ​តប​យ៉ាង​សមស្រប​ដោយ​បង្កើន​ទ្វេ​ដង​នៃ​ទុន​បម្រុង​កាតព្វ​ប័ណ្ណ​ដល់​ ១៦​ភាគរយ​ ក្នុង​ខែ​ឧសភា​។ បន្ទាប់​ពី​នោះ​កំណើន​ឥណទាន​បាន​ថយ​ចុះ ប៉ុន្តែ​នៅ​តែ​ខ្ពស់​លើស​ពី​ ៨០​ភាគរយ​ប្រៀបធៀប​ឆ្នាំ​មុន​ ប្រសិន​បើ​កំណើត​ឥណទាន​និង​សម្ពាធ​អតិផរណា​បន្ត​ថយ​ចុះ​ការ​បន្ធូរបន្ថយ​ខ្លះ​ៗ​នៃ​គោលនយោបាយ​រូបិយវត្ថុ​អាច​ឃើញ​ថា​ត្រឹមត្រូវ​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៦​ ថ្ងៃ​ សៅរ៍​ ទី​ ៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៨៩​ ថ្ងៃ​ សៅរ៍​ ទី​ ៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • លោក​ គាត​ ឈន់​ [រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ] ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្លូវ​ការ​ការ​ដំឡើង​ទីចាត់ការ​គយ​ជា​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​
  • វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ស្រាវជ្រាវ​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ ៥៩​%​មិន​ដែល​ឮ​អំពី​គោលដៅ​អភិវឌ្ឍន៍​ សហស្សវត្ស​កម្ពុជា​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៨០​ ថ្ងៃ​ សៅរ៍​ ទី​ ៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​ជា​ភរិយា​អ្នក​មាន​អំណាច​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • មន្ត្រី​ជាន់​ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វាយ​តម្លៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា
  • លោក​ អូបាម៉ា​ ចង់​រឹត​បន្តឹង​សម្ពន្ធភាព​ជាមួយ​ជប៉ុន​


កោះសន្តិភាព ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៩៤​ ថ្ងៃ​ សៅរ៍​ ទី​ ៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • លើក​និមិត្ត​សញ្ញា​ការពារ​ ទង់​តុលាការ​ឡាអេ-ទង់​យូណេស្កូ-ទង់ជាតិ​កម្ពុជា​ បង្ហូត​ការពារ​ប្រាសាទ​ព្រះវិហារ
  • តំលៃ​ប្រេង​ឆៅ​បាន​បន្ត​ធ្លាក់​ចុះ​ទីផ្សារ​ក្រុង​ឡុង​ ១​ធុង​ថ្លៃ​ ៥៧.៦២​$​ នៅ​កម្ពុជា​ ១​លីត្រ​ មិន​ក្រោម​ ១​$
  • លោក​ ប៊ូស​និង​លោក​ អូបាម៉ា​ជួប​គ្នា​ថ្ងៃ​ទី​ ១០​ វិច្ឆិកា​ពិភាក្សា​ពី​បញ្ហា​លំបាក​ធ្ងន់ធ្ងរ​ទាំងឡាយ​របស់​ជាតិ​
  • មេដឹកនាំ​រុស្សី​ [លោក​ ឌីមីទ្រី​ ម៉េតវ៉េ​ដេហ្វ] ស្នើ​ឱ្យ​ពន្យារ​អាណត្តិ​ប្រធានាធិបតី​ [ពី​បួន​ឆ្នាំ​ ទៅ​ ប្រាំ​មួយ​ឆ្នាំ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦០៩​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ៨-៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សាលាក្ដី​ខ្មែរ​ក្រហម​ ទទួល​លុយ​ជំនួយ​ពី​អាល្លឺម៉ង់​ ១.៥​ លាន​យូរ៉ូ​សម្រាប់​បន្ត​នីតិវិធី​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៣៧​ ថ្ងៃ​ សៅរ៍​ ទី​ ៨​​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រុម​មន្ត្រី​ [មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី] មិន​ទាន់​ចាត់​ការ​ចំពោះ​រឿង​អាស្រូវ​ចែក​អង្ករ​សង្គម​ស៊ីវិល​ថា​ជា​អំពើ​ពុករលួយ​
  • មេដឹកនាំ​អ៊ីរ៉ង់​ស្វាគមន៍​ជ័យជំនះ​របស់​លោក​អូបាម៉ា

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: